រឿង ស្អប់ជំពប់លើ
( ភាគ 3 )
និពន្ធដោយ មនុស្សថ្មី
និយាយជាមួយគាត់រួច សាឡាងក៍ទៅដល់ត្រើយម្ខាងល្មម ខ្ញុំក៍ជិះឡើងស្ពានជ្រោយចង្វារ រួចសំដៅទៅអង់តែនទួលគក ហើយចូលក្នុងMartមួយកន្លែង ជិតផ្លូវចូលផ្ទះរបស់បងខ្ញុំដើម្បីរកអីត្រជាក់ៗផឹក2នាក់ប្អូនខ្ញុំ ។ ពួកខ្ញុំអង្គុយលេងទូរសព្ទផឹកPOCARI SWEAT និងហូបដំណាប់ស្រួយ អស់មួយកញ្ចប់ម្នាក់ប្រហែលជិតកន្លះម៉ោង ទូរសព្ទខ្ញុំរោរ៍ ខ្ញុំលើកនិយាយ
- អាឡូបង
* អាលូវអូននៅណា បងមកដល់ច្រកចូលផ្ទះហើយ
- ខ្ញុំនៅក្នុងMart ខាងត្បូងផ្លូវចូលផ្ទះបងអែងហ្នឹង នៅពីមុខMart មានម៉ូតូClick ពណ៏ខ្មៅមួយមានសាក់កាដូធំពីរនៅពីលើ
* អូ នោះបងឃើញហើយ ចេញក្រៅ មក
- បាទបង ប៉ុណ្ណឹងហើយចឹង
ខ្ញុំបបួលប្អូនខ្ញុំដើរចេញមកក្រៅ ឃើញឡានពណ៏ខ្មៅក្រិបនៅពីមុខ ឃើញខ្ញុំដើរតំរង់មក បងខ្ញុំចុចទំលាក់កញ្ចក់រួចសើចភាយដាក់ខ្ញុំ ឡូយមែនបងខ្ញុំ ពីមុនជិះ330សោះខានជួបគ្នាប៉ុន្មានឆ្នាំ ឡើងសេ៊រី RANGE ROVER VOGUEថ្មីច្រឺង ឃើញខ្ញុំចេញមកដល់ក្រៅ គាត់ក៍បើកឡានទៅមុខ ខ្ញុំឡើងម៉ូតូជិះតាមក្រោយ រហូតដល់មុខផ្ទះ គាត់ចុះពីឡានចាក់សោបើកទ្វាអោយខ្ញុំយកម៉ូតូចូលក្នុង ។ គាត់បើកបារ៉ែតភ្លើង ហើយបើកអំពូលភ្លឺពេញផ្ទះ ដើរមកដល់ទន្ទឹមពួកខ្ញុំ ខ្ញុំក៍និយាយទៅប្អូនខ្ញុំ " ធី !! ជំរាបសួរបងទៅ "
- ជំរាបសួរបង
* បាទ សួរស្តីអូន នេះប្អូនអូនអែងមែនសុធា ?
- បាទបង ខ្ញុំប្អូនបង្កើតបងធា
* សង្ហាមិនចាញ់បងទេ ធ្វើការអីដែររាល់ថ្ងៃ?
- កំពុងនៅរៀនបង
* អូចឹង ហើយបបួលគ្នាទៅណា បានជាយកខោអាវមកច្រើនម្ល៉េះ ?
- ខ្ញុំអោយបងធា ជូនទៅលេងឆ្លងឆ្នាំនៅកោះកុងបង
* អូ សប្បាយហើយចឹង តោះធា នាំអាអូនឡើងទៅលើទៅ បងទៅចាក់សោរបងសិន
ខ្ញុំនាំប្អូនខ្ញុំឡើងទៅខាងលើ សំដៅទៅបន្ទប់បងខ្ញុំ ដែលពីមុនមកខ្ញុំធ្លាប់គេងនៅទីនោះ ទៅដល់បន្ទប់ភ្លាម ខ្ញុំមើលឆ្វេងស្តាំ រួចញញឹម ព្រោះកន្លងទៅច្រើនឆ្នាំហើយអ្វីៗនៅក្នុងបន្ទប់ហាក់បីដូចជានៅដដែល សូម្បីរូបថតខ្ញុំនិងគាត់ ក៍មាននៅក្នុងបន្ទប់នោះដែរ កំពុងតែញញឹមបងខ្ញុំចូលមកដល់ រួចនិយាយ " ធាអោយអាអូនងូតទឹក ផ្លាស់ខោអាវទៅធ្វើដំណើរផ្លូវឆ្ងាយចឹង ក្តៅស្អុះស្លាប់ហើយ អូនអែងប៉ុណ្ណឹងដែរមិនព្រមទិញឡានជិះ " ខ្ញុំសើចរួចតប " បានលុយណាទិញឡានបង រកតែលុយទិញបាយសុីមិនចង់បានផង 😂" គាត់សើចហិហិ រួចតប " ជឿទៅថាអត់លុយ របស់របរប្រើប្រាស់អោយតែចេញថ្មីមក មានប្រើទាំងអស់ ប្រើរកតែរបស់ប្រេន ឃើញផុសក្នុងfbម្តងៗអ្នកណាមិនល្បី ប្រឹងបង្ហាញទៅ ប្រយ័ត្នចោរចាប់ច្របាច់ ក យកអស់ ជាពិសេសអាប៉ុន្មានការ៉ាត់នោះស្មានតែក្រោម$2000ទិញបានហី ប្រឹងសំញ៉ែងទៅ ពាក់មកអត់ ? សុំ ល តិចមើលក្រែងលោមានវាសនាបានពាក់និងគេ 😁" ខ្ញុំសើចរួចឌឺទៅគាត់វិញ " ស្រុកទេសគេសន្តិភាពហើយ ចោរណាហ៊ានមកច្របាច់ ក ឆៅៗនោះ បើយប់ឡើងគេនៅតែក្នុងផ្ទះសោះ សំខាន់អាងមានខ្សែប៉ូលីសទៀត ចោរណាហ៊ាន មកយ្យៃឌឺអោយគេទៀត មកពីខ្ញុំឃើញបងធំអែងពាក់ទៅសង្ហា បានខំទិញតាមហ្នឹង អ្នកណាយកវាពាក់ដើរលេងលោកបង យូៗពាក់ចូលកម្មវិធីម្តង ពាក់ខុសកាលះទេសះគេថាយើងជោ 😂" គាត់សើចកាន់តែលឺរួចតបវិញទៀត " អាងប៉ូលីសទៅ នៅឆ្ងាយគ្នាសឹងអី ប៉ូលីសណាទៅជួយទាន់😂 តោះបបួលអាអូនងូតទឹកផ្លាស់ខោអាវទៅញាំការនៅកំពង់ស្ពឺជាមួយបង " ខ្ញុំប្រកែក " ទៅអីបង គេមិនហៅផង ខ្មាសគេហាស់ " គាត់តបវិញ " ខ្មាសអី ខាងកូនកំលោះបងប្អូនបងតើ ជីដូនមួយអាឡុងពួកម៉ាកអូនអែងហ្នឹង ថាមិនត្រូវវាក៍មកការនុងដែរ ចៀសជាងគ្នាអែងចងដៃវា$150សុី3នាក់ វាមិនខាតទេម៉ោះ " ខ្ញុំលឺចឹងចង់ដើលេងដែរ ក៍យល់ព្រមជាមួយគាត់ " ចឹងទៅដែរសិន ក្រែងលោបានជួបអាសម្លាញ់ ខានជួបគ្នាយូហើយ តោះធីងូតទឹក " ប្អូនខ្ញុំរើយកខោអាវចូលទៅក្នុងបន្ទប់ទឹក ចំណែកខ្ញុំនិងលោកបងខ្ញុំនៅនិយាយគ្នាលេង ព្រោះពួកយើងខានជួបមុខគ្នារាប់ឆ្នាំដែរហើយ បន្តិចក្រោយមកប្អូនខ្ញុំចេញមកវិញ ខ្ញុំក៍ចូលទៅងូតម្តង រួចរាល់ហើយកំពុងជូតខ្លួន ខ្ញុំក៍និយាយទៅបងខ្ញុំ
- បង ជូនគេទៅហាងខោអាវតិចមើល
* អូនអែងទៅទិញអី ?
- ទិញអាវមួយ អត់បានយកអាវសំរាប់ហូបការមកផង ខោមានហើយ
* អូនអែងចង់ពាក់ដៃវែងរឺខ្លី ?
- ដៃវែងបង ពាក់ដៃខ្លីម៉េច ខ្មាសគេហាស
* ខ្មាសអី ពាក់ដៃខ្លឺទៅបង្ហាញសាច់ដុំអោយគេមើលផង
- អត់ទេ មិនទំលាប់ពាក់អាវដៃខ្លីចូលរោងការទេ ល្ហើយៗ ខ្លាច ជ្រុះរោមក្លៀកចូលចាន😂
គាត់សើចរួចដើរទៅបើកទូយកប្រអប់មួយពណ៍ទឹកដោះគោធំល្មមមួយ មកអោយខ្ញុំ ពេលខ្ញុំបើកឡើង ឃើញអាវក្រឡាការ៉ូធំៗពណ៏ពងមាន់ ឆ្នូតក្រហមលាយខ្មៅ មួយបត់យ៉ាងស្អាត ថ្មីច្រឺងនៅទាំងស្លាកត្រង់កអាវ និងរន្ធឡេវនៅឡើយ នេះបញ្ជាក់ថាអាវនោះមិនទាន់បើកប្រើនោះទេ នៅតែម កអាវមានអក្សរBURBERRY និងមានបញ្ជាក់Size M ផងដែរ ខ្ញុំចាប់អាវលើកមើលបង្វិលមុខក្រោយ បងខ្ញុំក៍និយាយ
- មិនចាំបាច់ទៅរកទិញទៀតទេយកអានេះពាក់ទៅ បងមិនទាន់ប្រើទេ
* មិនកើតទេដឹងបង ក្រែងចិត្តណាស់☺️
- មើលគេនិយាយ ធ្វើមើលតែអ្នកដទៃ 😜 តោះផ្លាស់ខោអាវទាំង2នាក់ទៅ បងចុះទៅចាំនៅខាងក្រោមមុន
* បាទបង ខ្ញុំទៅលូវហើយ
គាត់ដើរចុះទៅខាងក្រោមបាត់ ប្អូនខ្ញុំសួរខ្ញុំ
- បងធា គាត់ជាអ្នកណាអោយប្រាកដ ?
* បងប្រុស ពួកម៉ាកអញ គាត់អ្នកក្រចេះ
- ចិត្តបាន ជាមួយបងអែងណាស់ ដូចអត់ឃើញប៉ាម៉ាក់និងប្រពន្ធគាត់
* ហិហិហិ 😄 ផ្ទះនេះគាត់នៅម្នាក់អែងតើស តោះផ្លាស់ខោអាវអោយលឿនប្រញាប់ទៅសុីបាយ
ខ្ញុំនិងប្អូនខ្ញុំ ស្លៀកពាក់តឺនុយដូចគ្នា ខ្ញុំស្រលាញ់អាវដែលបងខ្ញុំអោយខ្លាំងណាស់ សាច់រលោងហើយត្រជាក់ ស្រួលពាក់ ទំហំសាកសមនិងខ្លួនខ្ញុំដូចអាវវាស់កាត់ឥចឹង ចំណែកប្អូនខ្ញុំស្លៀកពាក់របៀបស្ទាវ វាស្លៀកខោកាត់សាច់ក្រណាត់ពណ៏ខ្មៅ អាវកាត់ពណ៏ស មានផ្កាពណ៏ខ្មៅ ពាក់ស្បែកជើងប៉ាតាពណ៏ខ្មៅ ចំណែកខ្ញុំវិញ ស្លៀកខោកាត់សាច់ក្រណាត់ពណ៏ស្លែ តឺនុយជាមួយអាវក្រឡាការ៉ូពណ៏ពងមាន់ ខ្សែក្រវា៉ត់Blue Shark ស្បែកជើងប៊ូBlue Sharkពណ៏ខ្មៅ រួចរាល់ហើយពួកយើងដើរចុះមកជាមួយគ្នា បងខ្ញុំសំលឹងមើលខ្ញុំពីលើដល់ក្រោមរួចញញឹមភាយ គាត់អោយខ្ញុំឡើងចាំនៅលើឡាន បន្ទាប់មកគាត់ផ្តាច់បារ៉ែតភ្លើងក្នុងផ្ទះ និងចាក់សោទ្វារបងរួចរាល់ហើយពួកយើងក៍ចេញដំណើរទៅកំពង់ស្ពឺ ។ លើកទីមួយហើយដែលខ្ញុំជិះRange Rover វាប្លែកពីHighlander,Camry, Lexus Rx 300, 330,350 ចូលអង្គុយខាងក្នុងមានអារម្មណ៍ថាវាធំទូលាយ ខ្ពស់ស្រលះ រត់នឹងល្អ ពេលជិះផ្លូវរលាក់វាមិនសូវឃ្លោងខ្លាំងទេ ហើយម៉ាសុីនវារត់ស្ងាត់មិនរំខានទៀតផង លក្ខណះវាល្អបែបនេះធ្វើអោយខ្ញុំគ្មានអារម្មណ៍ថាពុលឡាននោះទេ ផ្ទះការនៅក្នុងក្រុងច្បារមន ប៉ុន្តែមិនជាប់ផ្លូវជាតិលេខ4ទេ ជិះចូលតាមច្រកមណ្ឌលកំសាន្តអំពែភ្នំ ខេត្តកំពង់ស្ពឺ មកខាងជើងប្រហែល50ម៉ែត្រ នៅជាប់និងផ្លូវធំហ្នឹងតែម្តង ទំរាំពួកខ្ញុំទៅដល់គេកាត់សក់ហើយល្មមកំពុងចាក់ភ្លេងរៀបចំតុហូបបាយព្រឹក កន្លែងផ្ញើរឡានម៉ូតូនៅជាប់គ្នាជាមួយរោងការ ពេលឡានបើកទៅដល់កន្លែងឈប់ គាប់ជួនដល់ពេលគេបំបែកគ្នាចូលតុដើម្បីហូបអាហារពេលព្រឹក ពួកខ្ញុំចេញពីឡានទាំង3នាក់ដើរទន្ទឹមគ្នា ធ្វើអោយមនុស្សម្នារជាច្រើនតាមសំលឹងពួកយើងប្រហែលជាពួកគាត់ឃើញប្លែកមុខហើយ រឿងអីមិនតាមមើលបើភ្ញៀវទូទៅគេមិនទាន់មកផង អ្នកដែលនៅក្នុងរោងសុទតែស្លៀកពាក់ធម្មតាៗ ចំណែកពួកខ្ញុំទាំង3សុទតែតឺនុយ ដើរទន្ទឹមគ្នា កំពស់សុទតែជិត1ម៉ែត80 សាច់ឈាមសៗ រាងឡើងខ្ញង់ ខ្ញុំកំពស់1,76 បងខ្ញុំចូល1,80 ប្អូនប្រុសខ្ញុំថ្វីបើវាអាយុតិចជាងខ្ញុំ10ឆ្នាំ តែកំពស់និងរូបសម្បត្តិរបស់វាមិនចាញ់ខ្ញុំទេកំពុងពេញស្ទាវ ។ ពេលគេសំលឹងមកច្រើនពេកខ្ញុំឡើងញ័រជើងដើរអត់ចង់រួច ។ បងខ្ញុំនាំពួកយើងចូលតុមួយដែលមានអ្នកកំដ ទាំងកូនកំលោះនិងកូនក្រមុំនៅក្នុងនោះដែរ មិនទាន់គ្រប់10នាក់ផង ឃើញគាត់ហៅអ្នករត់តុ ហើយធ្វើសញ្ញា ប្រហែលជាអ្នករត់តុឃើញផ្កាកូលាបនៅលើហោបៅ៉អាវស្គាល់ថាជាសាច់ញាតិ្តម្ចាស់កម្មវិធីហើយ ទើបគេនាំគ្នាលើកបាយម្ហូបមកដាក់អោយពួកយើង ។ អ្នកកំដខាងស្រី ប្រហែលជាអៀនពួកខ្ញុំបានជាហូបតិចៗហើយឧស្សាហ៍លួចដៀងភ្នែកមើលខ្ញុំនិងប្អូនខ្ញុំទៀតតែពួកគាត់មានសុជីវធម៏ណាស់ ទោះជាពួកគាត់លែងហូបក៍ដោយ ក៍មិនទាន់ក្រោកចេញពីតុដែរនៅអង្គុយលេងទូរសព្ទកំដពួកយើង លុះដល់ឃើញពួកយើងលែងហូប ទើបពួកគាត់សុំងើបមុនដើម្បីរៀបចំខ្លួនចាំទទួលភ្ញៀវ ។ គេឡើងអស់សល់តែយើង3នាក់ អង្គុយយូទៅមានអារម្មណ៍ថាធុញព្រោះលែងសូវមានមនុស្សនៅក្នុងរោងច្រើនទៀតហើយ ឃើញខ្ញុំមុខមិនរីកបងខ្ញុំក៍សួរ
- ម៉េចហ្នឹងសុធា ធ្វើមុខស្អុយប៉ែចឹង ?
* អង្គុយយូ ឈឺចង្កេះណាស់
- ចឹងទៅឡានវិញតោះ
* តោះ
ពួកយើងនាំគ្នាចូលក្នុងឡាន បងខ្ញុំបើកម៉ាសុីនត្រជាក់និងចាក់ចំរៀងបាសក្នុងឡានលឺឡើងពិរោះរងំរួចគាត់ចេញទៅវិញបាត់ នៅតែខ្ញុំនិងប្អូនខ្ញុំអង្គុយក្នុងឡានឡើងយូនៅមិនទាន់មានភ្ញៀវមកទៀត ។ អង្គុយយូទៅបែជាត្រជាក់បន្តិចក្តៅបន្តិចដូចមិនសូវស្រួល ខ្ញុំក៍ចេញមកឈខាងក្រៅ លុះឃើញខ្ញុំចេញក្រៅឡាន បងខ្ញុំដើរមកសួរ
- ថីទៀតហើយអូន ?
* នៅក្នុងឡានយូធំក្លិនម៉ាសុីនត្រជាក់ចង់មិនស្រួលខ្លួន ម៉ោងម៉ានបានភ្ញៀវគេមកបង ?
- ស្រុកផ្សារចឹងគេទំលាប់ញាំពេលយប់អូន លូវម៉ោងទើបតែជាង4ទេ នៅយូទៀតណាស់
* អឺស សន្លប់ប៉ាដោយខ្ញុំ😔 បងអែងមានផ្ទះបងប្អូនណានៅជិតៗហ្នឹងអត់ ចង់ទៅដេកលេងបន្តិច
- ហមមម បងសាច់ញាតិខាងប្រុស បងអត់សូវស្គាល់អ្នកនៅហ្នឹងផង លូវចេះទៅ បើអូនអែងចង់សំរាកចឹងចាំបងនាំទៅរកផ្ទះសំណាក់ ងូតទឹកសំរាកអោយស្រួលខ្លួនសិនទៅយប់ចាំមកវិញ
* ហ្នឹងហើយបង តោះខ្ញុំនៅតែមួយម៉ោងទៀតដឹងតែបះជើងមុនកម្មវិធីម៉ង
បងខ្ញុំគាត់សើចរួចពួកយើងឡើងឡានជិះមករកផ្លូវជាតិវិញ បត់មកឆ្វេងដៃ ឃើញផ្ទះសំណាក់មួយឈ្មោះ ផេងលី នៅមិនឆ្ងាយពីផ្ទះការប៉ុន្មាននោះទេ បងខ្ញុំចុះពីឡានទៅនិយាយគ្នាជាមួយម្ចាស់ផ្ទះរួចមកប្រាប់ពួកយើងអោយចូលទៅក្នុង គេនាំឡើងទៅជាន់ទី1 វាជាបន្ទប់គ្រែ2 មានម៉ាសុីនត្រជាក់ ចូលទៅដល់ខាងក្នុងស្រួលខ្លួនចង់គេងម៉ង ។ អាងតែក្នុងបន្ទប់មានតែគ្នាអែងខ្ញុំដោះអាវចេញផ្តួលខ្លួនដេកផ្ងារឡើងលើហើយ ដេកលក់ភ្លឹងទាំងខោជើងវែង ។ លុះប្រហែល2ម៉ោងទើបភ្ញាក់វិញព្រោះដូចជាមានអ្នកណាមកប៉ះខ្ញុំ ខ្ញុំបើកភ្នែកយឺតៗមើលទៅគ្រែមួយទៀតឃើញប្អូនខ្ញុំកំពុងដេកលក់ចំណែកក្បែរខ្លួនខ្ញុំគឹបងខ្ញុំកំពុងលេងហ្គេម ពេលគាត់រើខ្លួន ស្មាគាត់មកប៉ះខ្ញុំឃើញខ្ញុំងាកទៅគាត់ គាត់សួរទាំងមិនមើលខ្ញុំ " ភ្ញាក់ហាស អូនសំលាញ់? " គាត់អត់ពាក់អាវផង ខ្ញុំឃើញឱកាសស្ងាត់ក៍ប្រឡែងគាត់ដោយយកដៃចាប់ច្របាច់ចុងដោះដែលពោពេញទៅដោយរោមឡើងវែងៗក្រាស់ល្មម គាត់គិតតែបំរាស់ចេញតែភ្នែកសំលឹងមើលទូរសព្ទហើយដៃនៅតែចុចបាញ់អត់ឈប់ ខ្ញុំខ្នាញ់ពេកច្របាច់រាងជ្រុងដៃពេលនោះគាត់ស្រែក " អូយស្រៀវហាស់ កុំលេងមើស អាអូនឃើញលូវហើយ " ខ្ញុំខ្លាចវាឃើញដែរក៍ឈប់ប្រឡែងរួចដាក់ក្បាលលូនតាមប្រឡោះដៃមកកើយទ្រូងគាត់ មើលទូរសព្ទគាត់កំពុងលេងអី ការពិតកាចាស់ក្បាលហើយមកបាញ់Mobileសោះ គួរអោយសសើរគាត់ដែរ ច្រមុះខ្ញុំនៅជិតក្លៀករបស់គាត់តែអត់ធំក្លិនអាក្រក់ទេដឹងគាត់ប្រើទឹកអប់ម៉ាកអីបានជាធំក្លិនឡើងប្រហើរចឹង គាត់នៅសំងំអោយខ្ញុំកើយទៀត ឃើញគាត់រវល់ពេកខ្ញុំក៍ងើបទៅងូតទឹក ។ ខ្ញុំងូតរួចរាល់ដាសប្អូនខ្ញុំអោយងូតម្តង ដើម្បីរៀបចំខ្លួនចូលតុពេលល្ងាច ។ ម៉ោង6:15 នាទី ពួកយើងឡើងឡានទាំងអស់គ្នាទៅ រោងការវិញ ដោយស្លៀកពាក់ដូចឈុតពេលថ្ងៃដដែល ព្រោះអត់បានត្រៀមខោអាវសំរាប់ផ្លាស់ប្តូរទេ ម្តងនេះចេញពីក្នុងឡានមក ឃើញភ្ញៀវមកខ្លះហើយ ពួកយើងមិនទាន់ចូលតុទេ នៅថតរូបលេងសិន ពេលកំពុងថតរូបមុខរោងដែលពោពេញទៅដោយផ្កាកូលាបស្រស់រាប់រយទងជាមួយនិងការដេគ័រយ៉ាងស្អាត ធ្វើអោយរូបភាពដែលថតចេញមកគឺ ដូចនៅក្នុងStudioឥចឹង មុនដំបូងខ្ញុំកាន់ទូរសព្ទ1ដើម ហើយ2ដើមទៀតដាក់ក្នុងហោបៅ៉ខោឆ្វេង1 ស្តាំ1 លុះដល់ស្ទាយឈជ្រែងហោបៅ៉ វាធ្វើអោយប៉ោងទុលអត់ឃើញរាងស្អាតនោះទេ បងខ្ញុំក៍អោយខ្ញុំយកវាកាន់វិញ ពេលនោះអ្នកមិនដឹងថាខ្ញុំចង់អួតគេទៀតព្រោះក្នុងដៃខ្ញុំមានទូរសព្ទ3ដើម 7+, Xs max ,11pro max ។ ថតរូបយូទៅ មេឃកាន់តែងងឹត ភ្ញៀវមកកាន់តែច្រើនឡើងៗ ពេលនោះទើបខ្ញុំដឹងថា គ្រួសារទាំង2នេះមិនមែនធម្មតាទេ ព្រោះមានទាំងតារាទៅពីភ្នំពេញចូលរួមផងដែរ ហើយក៍មានតារាខ្លះពេលជួបខ្ញុំហៅខ្ញុំIdol ហើយខ្ញុំក៍ហៅគាត់វិញIdolដូចគ្នាព្រោះពួកយើងFanគ្នាទៅវិញទៅមក ពួកគាត់ជិះឡានមកជាមួយគ្នាជាក្រុមៗសុតតែតួសំដែង និងពិធីករ ( សុំមិននិយាយឈ្មោះ ) រឿងរបស់ពួកគាត់ចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ប៉ុស្តិបាយ័ន និង CTN ពួកយើងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ ។ ហេតុតែម្ចាស់ដើមការជាអ្នកលំដាប់ ដូចនេះភ្ញៀវដែលចូលរួមសុទ្ធតែលំដាប់ដូចគ្នា មិនមានមនុស្សចាស់ជរារឺកូនក្មេងរញ៉េរញ៉ៃចូលតុឡើយ បងខ្ញុំប្រាប់ថាទាំងខាងស្រី និងខាងប្រុសសុទតែជាមន្រ្តីរាជការ ហើយគ្រួសារខាងស្រីទើបតែការកូនលើកដំបូងផងដែរ ។ ពេលដើរចូលមកក្នុង ខ្ញុំឃើញកូនកំលោះកូនក្រមុំស្អាតៗសមគ្នាណាស់ សម័យនេះ អ្នកស្អាតរត់រកអ្នកស្អាត អ្នកមានរត់រកអ្នកមាន ចឹងអ្នកក្រហើយអាក្រក់មិនសូវមានសង្ឃឹមបានអ្នកមានហើយស្អាតទេ ។ ម្ហូបនៅតុ គេរៀបចំរបៀបក្នុងហាងដូចក្នុងអាគារនៅកោះពេជ្រដែរ ម្ហូប12មុខ មិនចោលទេអាមួយតុមានកូនជ្រូកខ្វៃមួយ និង ស៊ុបព្រុយត្រីឆ្លាម ចំណែកអ្នកឡើងច្រៀងលើឆាកសុទតែតារាល្បីៗ តុដែលខ្ញុំអង្គុយសុទតែប្រុសៗសង្ហារៗ លើកដាច់ៗស្រវឹងជាទំងន់ Ballantinesផង Chivasផង ABCផង លទ្ធផលផែនដីពិតជាវិលមែន ដើរទៅរាំចង់ដួលលើគេ ខ្ញុំរកមើលប៉េងឡុងពួកម៉ាកខ្ញុំដែរតែអត់ឃើញសោះ ម៉ោង10ជាងចាប់ផ្តើមរាងស្ងាត់អ្នករាំព្រោះគេឡើងមកភ្នំពេញវិញទាំងឡានៗ ចំណែកខ្ញុំដើរសឺៗរកតែដួលបះជើង បងខ្ញុំក៍ដូចគ្នា ចំណែកប្អូនខ្ញុំមិនសូវទេនៅមាំជាងគេ ដោយសារខ្លាចក្អួតដាក់ឡានតាមផ្លូវ ខ្ញុំក៍និយាយទៅបងខ្ញុំ
- បងខ្ញុំដឹងខ្លួនថាស្រវឹងខ្លាំងណាស់ ជិះទៅភ្នំពេញវិញមិនដល់ទេក្អួតលូវហើយ
* បងក៍ស្រវឹងដែរ ចឹងយប់ហ្នឹងយើងគេងនៅផ្ទះសំណាក់ទៀតទៅ
និយាយគ្នារួចបងខ្ញុំចេញឡានមកផ្ទះសំណាក់ផេងលីដដែល ហើយពួកយើងគ្រាន់តែដោះអាវផ្តួលខ្លួនដេកបះដៃបះជើង ។ មួយយប់នោះទាំងខ្ញុំ និងបងខ្ញុំរត់ទៅក្អួតពីរបីដងម្នាក់ ទំរាំដល់ម៉ោង3ទើបស្វាងរៀងខ្លួន ពេលជិតភ្លឺមេឃត្រជាក់ៗ ម្យ៉ាងម៉ាសុីនត្រជាក់បើក17cទៀត ខ្ញុំគេងគ្រែមួយ2នាក់បងខ្ញុំ រងាខ្លាំងខ្ញុំទាញភួយគ្របឡើងជិតក្បាលរួចខិតទៅរកបងខ្ញុំ ពេលនោះប្រហែលគាត់ត្រជាក់ដែរហើយព្រោះសុទតែអត់ពាក់អាវដូចគ្នា គាត់ក៍ទាញខ្ញុំយកទៅឱបយ៉ាងណែនដៃ សាច់ប៉ះសាច់ក្តៅឧណ្ឌៗបែបនេះធ្វើអោយខ្ញុំមានអារម្មណ៍ថាសុខស្រួលខ្លាំងណាស់ ខ្ញុំងាកមករកគាត់រួចឱបគាត់វិញ ហើយថើបថ្ពាល់គាត់សឺត លឺគាត់សើចហើយថើបខ្ញុំវិញដែរ ពួកយើងថើបគ្នាទៅវិញទៅមកតែអត់ហ៊ានធ្វើអីផ្សេងទេខ្លាចច្រឡំថ្ងូរលឺដល់ប្អូនខ្ញុំ ។ កំពុងតែមានក្តីសុខជិតដេកលក់វិញហើយស្រាប់តែទូរព្ទប្អូនខ្ញុំរោរ៍ ភ្ញាក់ទាំងអស់គ្នា ពួកយើងនៅសំងំស្ងៀមទុកអោយប្អូនខ្ញុំនិយាយទូរសព្ទ ពេលនិយាយចប់ភ្លាមវាចុចកុងតាក់បើកភ្លើងរួចស្រែកហៅខ្ញុំ " បងហ្អើយ បងធា " ខ្ញុំលឺហើយធ្វើជាទាញភួយបើកភ្នែករួចតប " ថីហា " វាងើបពាក់អាវហើយតបខ្ញុំ " ខាងឡានទៅលេងកោះកុងគេតេមកអោយយើងរៀបចំខ្លួន ឡានគេជិតមកដល់កន្លែងអោយយើងចាំហើយ " ខ្ញុំនៅមិនទាន់បាត់ឈឺក្បាលផងក៍និយាយហើយមើលមុខបងខ្ញុំ " អើយចប់ប៉ាដោយ នៅវិលមុខខ្ញាល់នៅឡើយ ជិះឡានពីនេះទៅហើយ ជិះឡានមួយទៀតដឹងតែក្អួតខ្មាសគេមិនខានទេ " បងខ្ញុំតបវិញ " ចឹងអូនអែងមិនបាច់ទៅភ្នំពេញវិញទេ នៅចាំស្ទាក់កន្លែងនេះហើយគង់តែឡានបើកកាត់តាមហ្នឹងដដែល អោយតែអាអូនទៅជាមួយបងយកឥវ៉ាន់ដាក់ឡានទៅបានហើយ " ប្អូនខ្ញុំក៍ឆ្លើយមក " មែនតើបងធា ខ្ញុំទៅវិញពីរនាក់បងហើយយកឥវ៉ាន់ដាក់ឡាន ចាំមកជួបគ្នានៅនេះ ឡានជិតមកដល់ចាំខ្ញុំតេប្រាប់ បងអែងចុះទៅចាំនៅមុខទៅ " យើងសំរេចគ្នាថាបែបនេះ បងខ្ញុំងើបពាក់អាវទាំងនៅក្តៅក្នុងខ្លួន រួចផ្តាំផ្ញើរខ្ញុំហើយចុះទៅក្រោមអស់ ។ ខ្ញុំងើបហាត់ប្រាណរួចងូតទឹករៀបខ្លួនរង់ចាំឡានមកដល់ ។ ខ្ញុំ មិនហ៊ានចុះទៅហូបអីពេលព្រឹកទេ ព្រោះខ្ជិលដើរ ម៉ោងជិត9ព្រឹកហើយនៅមិនឃើញឡានមកទៀត ចាំយូទៅៗក៍សំងំដេកលេងហើយក៍លក់មួយភាំង ស្រាប់តែទូរសព្ទខ្ញុំរោរ៍ ខ្ញុំភ្ញាក់ឡើងមើលលេខគឺប្អូនប្រុសខ្ញុំ ខ្ញុំក៍ចុចទទួល
- អាឡូធី មកដល់ណាហើយ?
* ខ្ញុំអត់ដឹងដែរ ណេះបងអែងនិយាយជាមួយGuideតិចទៅរអ៊ូពួកយើងរហូត
- មើលអោយបងនិយាយជាមួយតិចមើល
* អាឡូ បងអែងនៅកន្លែងណាអោយប្រាកដហ្នឹង ម្តងអោយចាំនៅនេះ ម្តងអោយចាំនៅនោះ គិតថាមួយឡានហ្នឹងជិះតែ2នាក់បងប្អូនបងអែងមែន? ហើយបើមានការអីតេមកខ្ញុំមក ចាំបាច់តេទៅប្តឹងមេខ្ញុំធ្វើអី ?
* ប្តឹងរឿងស្អី ? ខ្ញុំគ្មានបាននិយាយទូរសព្ទជាមួយអ្នកណាទេ ? ខ្ញុំស្គាល់លេខមេគាត់មកពីណា ?
- អាលូវបងអែងនៅចាំកន្លែងណាចឹង ?
* នៅមុខមន្ទីអប់រំយុវជននិងកីឡា ខេត្តកំពង់ស្ពឺ
- បានហើយចឹងខ្ញុំទៅជិតដល់ហើយ
ខ្ញុំបិតទូរសព្ទរួចប្រញាប់ទៅលុបមុខ ហើយមើលរបស់របរខ្លាចភ្លេច បន្ទាប់មកក៍ប្រញាប់ចុះមកក្រោមប្រគល់សោបន្ទប់អោយម្ចាស់ផ្ទះវិញរួចចេញមកឈនៅចិញ្ចើមផ្លូវ ហើយសំលឹងមើលមកខាងកើត ។ មួយសន្ទុះក្រោយមកឃើញឡានក្រុងពណ៏ខៀវបើកសុីញ៉ូ និងចុចសុីផ្លេរតេតៗខ្ញុំក៍ដើរតំរង់ឡើងទៅឡាន ពេលនោះខ្ញុំឡើងភ្ញាក់ ព្រោះអ្នកដែលបើកទ្វាឡានអោយខ្ញុំ គឺលោកបងចិនស្បែកខ្មៅប៉ាសុីងសុីងសោះ ។
ឡើងផុតដល់ក្នុងឡាន ខ្ញុំកាន់តែភ្ញាក់ផ្អើលថែមទៀតនៅពេលដែលឃើញ សុីងសុីងរត់មកឱបជើងខ្ញុំ ក្នុងចិត្តខឹងប៉ាវាណាស់ តែយល់ដល់ក្មេងគ្នាខំរត់មកទទួល ខ្ញុំក៍ឱនមកចាប់ច្បិចថ្ពាល់ប្រឡែងលេងបន្តិច រួចក៍ចូលអង្គុយនៅកៅអីជួរខាងក្នុងជាប់បង្អួចឡាន ហើយខ្ញុំធ្វើមុខក្រញូវដាក់Guideស្បែកខ្មៅនោះ ប្រហែលជាគាត់ដឹងថាខ្ញុំកំពុងតែខឹងហើយ ទើបគាត់កាន់ក្បាលម៉េក្រូ និយាយមើលមកក្រោយហើយដៀងភ្នែកមកខ្ញុំរហូត " ឥលូវភ្ញៀវយើងមកជុំគ្នាអស់ហើយ ខ្ញុំសុំសួរបន្តិច អ្នកណាគេខលទៅប្តឹងមេខ្ញុំថាខ្ញុំស្តីអោយគាត់ព្រឹកមិញ " គាត់ដៀងភ្នែកមកខ្ញុំទៀត ខ្ញុំនៅតែសំឡក់មុខគាត់ ពេលនោះស្រាប់តែមានបងប្រុសម្នាក់ឆ្លើយមកពីខាងក្រោយ " ខ្ញុំអ្នកតេទៅ តែខ្ញុំគ្មាននិយាយអីច្រើនទេ ខ្ញុំគ្រាន់តែថាបងអែងនិយាយសំឡត់ៗដាក់ភ្ញៀវ ហើយរអ៊ូច្រើនតែប៉ុណ្ណឹងទេ " គាត់ក៍ដើរទៅក្រោយហើយនិយាយគ្នា " អូ ការពិតបងអែងតើ មិនអោយខ្ញុំរអ៊ូម៉េច បើម្តងអោយចាំនៅមុខផ្សារសុិនជូរី ដល់គ្នាឈប់ចាំមួយសន្ទុះ តេមកអោយចាំនៅផ្សារជម្ពូវ័នវិញ ភ្ញៀវនៅក្នុងឡានគេរអ៊ូដាក់ខ្ញុំគ្រប់គ្នា មិនអោយខ្ញុំរអ៊ូបងអែងម៉េច ទីតាំងយើងបានកំណត់ច្បាស់លាស់ហើយតើ ថាអោយជុំគ្នានៅមុខពេទ្យកុមារជាតិ មុននិងចេញដំណើរមួយថ្ងៃពីរថ្ងៃខាងយើងទាក់ទងប្រាប់ដំណឹងទៅភ្ញៀវទាំង45នាក់ហើយតើ ចឹងការប្តូរទីតាំងជាកំហុសខាងបងអែង បងអែងឃើញអត់ គ្រាន់តែរង់ចាំបងអែងម្នាក់ ធ្វើអោយខាតម៉ោងប៉ុន្នា? ការដើរលេងកន្លែងផ្សេងៗគឺធ្វើតាមកម្មវិធីរៀបចំជាស្រេច បើបងអែងយឺតតែម្នាក់ ធ្វើអោយអ្នកទាំងអស់គ្នាគេយឺតដោយសារបងអែងដែរ ចឹងបើដើលេងមិនបានសព្វកន្លែងកុំបន្ទោសខាងខ្ញុំ " បងប្រុសនោះក៍តបវិញ " ខ្ញុំសុំទោសចឹង ខ្ញុំមកពីឧត្តដុង ថាងើបមកពីយប់ដែរតែនៅតែយឺត ដល់ពេលចូលដល់ក្រុងស្ទះផ្លូវពេក ខ្ញុំខ្លាចឡានចាំរិតតែយូ ក៍ចេះតែសុំដូរកន្លែងទៅ តែខ្ញុំគ្មាននិយាយអីធ្ងន់ធ្ងរឯណា អ្នកណាទៅដឹងថាមេបងអែងស្តីអោយចឹង " និយាយគ្នាចប់Guideមុខខ្មៅដើរមកខាងមុខវិញរួចសំលឹងមកខ្ញុំធ្វើមុខគួរអោយអាណិតហើយនិយាយ " មិញមានការយល់ច្រឡំបន្តិចបន្តួច ខ្ញុំរករឿងខុសមនុស្ស ខ្ញុំសុំទោសផងគ្រូពេទ្យ មិញហ្នឹងខ្ញុំខឹងពេក ពេលឈប់ឡានចាំបងប្រុសម្នាក់នោះ ប៉ូលីសផ្លុំកញ្ចែដេញអោយឡានទៅមុខកុំអោយស្ទះផ្លូវគេ ខំចុះទៅសំរួលត្រូវប៉ូលីសស្តីអោយមិនទាន់រួចផង មេតេមកស្តីអោយថែមមួយជាន់ទៀត អ្នកណាមិនខឹង " .............សូមរង់ចាំតាមដានភាគបន្ត ។

No comments:
Post a Comment