Breaking

Thursday, December 13, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៨)​

រឿង បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ៨
និពន្ធដោយ កវីឯកា
#Khmer_Novel_69


អ្នកស្រីវណ្ណា៖ តើជារឿងអ្វីទៅកូន?
ថាវ៉ាត់៖ កូនគិតថាពេលនេះឃាតករដែលបានតាមសំលាប់ប៉ាហើយនឹងកូនបានលិចមុខមកម្តងទៀតហើយ។
អ្នកស្រីវណ្ណា៖ ចុះតើកូនបានទទួលដំណឹងនឹងមកពីណាទៅ?
ថាវ៉ាត់៖ គឺថាប៉ុន្មានថ្ងៃមុននឹង លោកផាយ៉ាត្រូវបានគេលួចវាយប្រហារដោយគ្រាប់កាំភ្លើងរួមជាមួយនឹងកូនប្រុសគេទៀតផង។ ហើយពេលនេះលោកផាយ៉ាបានស្លាប់បាត់បង់ជីវិតទៅហើយដោយបន្សល់នៅតែកូនប្រុសម្នាក់គត់។
អ្នកស្រីវណ្ណាក៏បានភ្ញាក់ផ្អើលនៅពេលបានលឺថាជាឈ្មោះលោកផាយ៉ាតែគាត់ក៏មិនទាន់ហ៊ានប្រាកដថាជាលោកផាយ៉ាដែលជាអ្នករួមភាគហ៊ុនជាមួយឡើយ។
រួចម៉ាក់ថាវ៉ាត់ក៏បន្តសួរជីករឹសគល់បន្ថែមដើម្បីចង់ដឹងការពិតអោយកាន់តែច្បាស់។ លោកផាយ៉ាដែលកូននិយាយនោះគឺជាអ្នកដែលធ្វើការនៅក្រុមហ៊ុនWBC នឹងមែនកូន?
ថាវ៉ាត់៖ ត្រូវហើយម៉ាក់។នេះកុំប្រាប់អោយសោះណាថាម៉ាក់ក៏..!
អ្នកស្រីវណ្ណា៖ ចាសកូន! គាត់ហើយនឹងប៉ាកូនជាមិត្តដ៏ជិតស្និទ្ធនឹងគ្នាហើយក៏ធ្វើការនៅក្នុងក្រុមហ៊ុនតែមួយដូចគ្នាដែរ។
ថាវ៉ាត់៖ ចុះហេតុអីក៏កូនមិនដឹងរឿងនឹងសូម្បីតែបន្តិចចឹងម៉ាក់?
អ្នកស្រីវណ្ណា៖ ម៉ាក់គិតថាចាំពេលដែលម៉ាក់វិលត្រឡប់ទៅស្រុកខ្មែរវិញ, ពេលនោះម៉ាក់នឹងរៀបចំចាត់ចែងការងារអោយកូនដើម្បីស្នងដំណែងជំនួសម៉ាក់ ហើយពេលនោះដែរម៉ាក់នឹងណែនាំអោយកូនស្គាល់គាត់និងដើម្បីអោយគាត់បានជួយបណ្តុះបណ្តាលកូនផង។
តែអីលូវអ្វីៗគឺហួសពេលអស់ហើយ។
ម្យ៉ាងវិញទៀត,កូននៅទីនោះត្រូវតែប្រយ៉ាត់ព្រោះម៉ាក់គិតថាអ្នកដែលជាគោលដៅបន្ទាប់របស់គេនោះគឺ២នាក់ម៉ែកូនយើង ហើយនឹងកូនប្រុសរបស់លោកផាយ៉ា។
ពួកគេនៅមិនទាន់ឈប់ត្រឹមនេះឡើយដ៏រាបណាគំរោងរបស់គេមិនទា់បានសំរេច។
កូនពិតជាឆ្ងល់ខ្លាំងណាស់តើឃាតករជាអ្នកណាទៅហេតុអីក៏គេចង់តាមសំលាប់ពួកយើងផ្តាច់ពូជទៅវិញ? ហើយណាមួយរឿងដែលពួកគេបានធ្វើ ពិតជាបានល្អិតល្អន់មែនទេនរហូតដល់អីលូវប៉ូលីសនូវតែមិនអាចវែកមុនឃាតករបានទៀត។
កូនគិតថារឿងនេះពិតជាមិនធម្មតានោះទេ។
អ្នកស្រីវណ្ណា៖ ម៉ាក់ក៏គិតចឹងដែរ។ហើយម៉ាក់នឹងរៀបចំអហើយម៉ាក់នឹងរៀបចំអង្គរក្សប៉ុន្មាននាក់ដើម្បីការពារកូន។
យប់ជ្រៅហើយកូនឆាប់ចូលគេងទៅ។
ថាវ៉ាត់៖ បាទជំាបលាម៉ាក់។
បន្ទាប់ពីបាននិយាយជាមួយម៉ាក់គេចប់, រំពេចនោះក៏បាននឹករឿងដែលបានកើតឡើងអំបាញ់រវាងរ៉ាវុធនិងផាយុហើយក៏ចាប់ផ្តើមមានចិត្តមួរម៉ៅម៉ាភ្លែតទៅ។
នាយកំលោះយើងក៏បានយកស្រាមកផឹក ! ផឹកបណ្ដើរគិតក្នុងចិត្តបណ្ដើរនិយាយម្នាក់ឯងដូចមនុស្សគ្មានសតិ ។ តើពេលណាទើបឯងយល់ពីអារម្មណ៍យើង ដែលមានចំពោះឯង អ្ហាសរ៉ាវុធ? ឯងដឹង ឬក៏ធ្វើមិនដឹង? អារម្មណ៍ដែលឈឺចាប់ពេលដែលបានឃើញឯងទៅប៉ះពាល់ ស្និទ្ធស្នាលអ្នកដទៃ។ ពេលនេះយើងមានអារម្មណ៍ថាយើងចាប់ផ្ដើមស្រឡាញ់ឯងហើយរ៉ាវុធ។
រ៉ាវុធ! ! យើងស្រឡាញ់ឯង ! ឯងមានឮអត់?
ពេលនោះ រ៉ាវុធដែលមិនទាន់បានចេញទៅណាឆ្ងាយឈរនៅមុខមាត់ទ្វារ ក៏បានឮអ្វីដែរចៅហ្វាយគេនិយាយ ទាំងដែលមិនគួរឲ្យជឿ។
រ៉ាវុធ ក៏កើតមានចិត្តមួយអានិតចៅហ្វាយគេ ហើយក៏មិនដាច់ចិត្តទុកឲ្យចៅហ្វាយគេស្រវឹងម្នាក់ឯងដែរ។
រ៉ាវុធក៏បានសំរេចចិត្តចូលទៅមើល ! បានហើយចៅហ្វាយឈប់ញុំាទៅប្រយ័ត្នស្អែកត្រូវទៅប្រជុំមិនកើត។
ថាវ៉ាត់៖ ឯងកុំមកខ្វល់នឹងមនុស្សអាក្រក់ដូចជាយើង ឆាប់ចេញទៅ !
រ៉ាវុធ ក៏បានគ្រាចៅហ្វាយគេចូលទៅក្នុងបន្ទប់ ហើយគេក៏បានគេងលើសាឡុងក្បែរចៅហ្វាយគេរហូតលង់លក់ទល់ភ្លឺ។
រ៉ាវុធ៖ អរ ! ភ្ញាក់លឿនម៉េសចៅហ្វាយក្រែងយប់មិញ...!
ថាវ៉ាត់៖ អឺ ! ព្រោះយើងត្រូវមានការប្រញាប់ទៅប្រជុំ !
រ៉ាវុធ៖ ចុះមិនញុំាអាហារពេលព្រឹកសិនទេចៅហ្វាយ !
ថាវ៉ាត់៖ ឯងញុំាទៅ យើងមិនញុំាទេ ! យើងទៅហើយ។
ឯផាយុវិញ ធ្វើការសុខៗក៏នឹកឃើញដល់កាយវិការដ៏ទន់ភ្លន់របស់រ៉ាវុធ ថ្ងៃមុន។ ឆ្កួតទេអីសុខៗ មកគិតបែបនេះទៅរួចអ្ហាស អាផាយុ !
ថាវ៉ាត់៖ អាឡូ ! រ៉ាវុធ យប់ជ្រៅតិចបានយើងត្រឡប់ទៅវិញ។ ឯងមិនបាច់រៀបចំម្ហូបអាហារឲ្យយើងទេ !
រ៉ាវុធ៖ បាទ ចៅហ្វាយ !
កំលោះសង្ហា ផាយុ ពេលចេញពីធ្វើការ ក៏បានជិះកាត់ផ្ទះ ថាវ៉ាត់ ! គាប់ជួនពេលនោះរ៉ាវុធ ក៏បើកទ្វារដើម្បីយកសម្រាមមកចោលក្រៅរបង។
ផាយុ៖ អូ ! រ៉ាវុធ !!
រ៉ាវុធ៖ បាទ ! លោកផាយុទេ ! លោកមកទីនេះមានការអីដែរ?
ផាយុ៖ បាទ ! គ្មានអីទេ ចេញពីធ្វើការក៏ជិះកាត់តាមនេះទៅ ព្រោះផ្លូវទៅផ្ទះតែមួយ។ និយាយចឹងលោកថាវ៉ាត់មកវិញឬនៅ?
រ៉ាវុធ៖ បាទនៅទេ ប្រហែលយប់ជ្រៅហើយបានមក ព្រោះរវល់នៅជប់លៀងក្រុមហ៊ុន។
ផាយុ៖ ចឹង វុធ ញុំាបាយឬនៅ?
រ៉ាវុធ៖ បាទនៅទេ ! ចុះលោកផាយុវិញ?
ផាយុ៖ បាទ ! នៅដូចគ្នា !
រ៉ាវុធ៖ អីចឹង ! បើមិនយល់ទាស់ទេ អញ្ជើញចូលក្នុងសិនមកញុំាបាយទីនេះសិនទៅព្រោះម្ហូបច្រើនណាស់ ខ្ញុំម្នាក់ឯងញុំាមិនអស់ទេ។
ផាយុ៖ អញ្ចឹង! បងមិនគួរសមទេណា !
រ៉ាវុធ៖ បាទ !
ពួកយើងទាំងពីរនាក់ញុំាបាយបណ្ដើរនិយាយពីនេះពីនោះបណ្ដើរមើលទៅដូចជាសប្បាយដល់ហើយ...
ផាយុ៖ គិតតែដួសម្ហូបឲ្យរ៉ាវុធរហូត !
គ្រាំងៗ ! ! សម្លេងទ្វារក៏បន្លឺឡើងយ៉ាងខ្លាំង...
រ៉ាវុធ៖ ចៅហ្វាយ ! ក្រែងចៅហ្វាយនិយាយថាយប់ជ្រៅបានមកមែនទេ? ម៉េចមកលឿនម៉េស?
ថាវ៉ាត់៖ ម៉េចយើងមកកាត់ចង្វាក់ពួកឯងមែនអ្ហា៎ស? នេះឬជាអ្វីដែលឯងបានធ្វើពេលយើងមិននៅ? ឯងគិតថា ឯងជានរណាបានមានសិទ្ធិឲ្យគេចេញ ចូល ផ្ទះយើងបែបនេះ? ហើយមានប្រុសប៉ុន្មាននាក់ហើយដែលឯងបាននាំមកបែបនេះ ពេលយើងទៅធ្វើការបាត់?
ផាយុ៖ មិនដូចអ្វីដែលលោកគិតទេ ! កុំយល់ច្រឡំអី !
រ៉ាវុធគេមិនមែនជាមនុស្សអាក្រក់ដូចលោកគិតចឹងនោះទេ តាមខ្ញុំស្គាល់ !
ថាវ៉ាត់៖ កាន់ជើងគ្នាណាស់ហ្ន៎ ! ស្គាល់គ្នាមិនទាន់បានប៉ុន្មានផងកាន់ជើងស្អិតបែបនេះទៅហើយ។
រ៉ាវុធ៖ បានហើយលោក ផាយុ ! លោកទៅវិញសិនទៅ ! ខ្ញុំសូមទោសផង មិនគួរណាឲ្យលោកឃើញទិដ្ឋភាពបែបនេះសោះ។
ផាយុ៖ បាទ មិនអីទេ ! អីចឹងបងទៅវិញហើយ ! ខ្ញុំលាហើយលោកថាវ៉ាត់។
ថាវ៉ាត់៖ អញ្ជើញ !
ថាវ៉ាត់៖ ឯងឆាប់តាមយើងមកបន្ទប់ភ្លាម!
ថាវ៉ាត់ បានស្រែកគំហ៊កយ៉ាងខ្លាំងៗដាក់ រ៉ាវុធ !
ម៉េចស្រឡាញ់គេខ្លាំងណាស់មែនទេ
ប៉ុន្មានដងហើយដែលឲ្យយើងឃើញ ឯងនិងគេស្និទ្ធស្នាលបែបនេះនៅពីមុខយើង?
ហើយប៉ុន្មានដងហើយ ដែលឯងលួចជួបគេស្ងាត់ៗពេលដែលយើងមិននៅផ្ទះនេះ?
បើស្រលាញ់គេខ្លាំងណាស់ ទៅនៅជាមួយគេតែម្ដងទៅ។ យើងព្រមដោះលែងឯងឲ្យទៅ។ ចំណែកបំណុលដែលឯងជំពាក់យើង ឲ្យវាចប់ត្រឹមហ្នឹងទៅចុះ។
រ៉ាវុធ៖ ខ្ញុំពិតជាមិនយល់ចិត្តមនុស្សដូចលោកឡើយ។
ហើយក្នុងខ្លួនលោក ចេះតែយ៉ាងមេច, ហេតុអីមិនព្រមបោះចោលនូវអាគំនិតស្មោគគ្រោកដែលតែងតែមើលងាយទៅលើអ្នកដទៃបែបនេះ?
លោកអាចមើលងាយខ្លួនខ្ញុំជាអ្នកក្របាន តែសូមលោកកុំជាន់ឈ្លីកិត្តិយសខ្ញុំបែបនេះឲ្យសោះ។ ម្យ៉ាងវិញទៀត បើទោះបីជាខ្ញុំទៅស្និទ្ធស្នាលជាមួយលោកផាយុមែន ឬក៏ស្រឡាញ់ គេមែន តើមានអីត្រូវទាក់ទងជាមួយលោកដែរ?
ថាវ៉ាត់៖ ម៉េចក៏មិនថាទាក់ទងជាមួយនឹងយើង !
រ៉ាវុធ៖ ចុះបើថាទាក់ទង, តើត្រង់ចំណុចណាទៅ? ទោះបីជាខ្ញុំជាអ្នកបំរើលោកមែន តែលោកគ្មានសិទ្ធិមកគ្រប់គ្រងរឿងផ្ទាល់ខ្លួនខ្ញុំបានឡើយ។
ថាវ៉ាត៖ គឺទាក់ទងត្រង់...! ត្រង់...!
រ៉ាវុធ៖ ត្រង់អី?
ថាវ៉ាត់ក៏បានយកបបូរមាត់របស់គេទៅផ្អឹបជាប់នឹងបបូរមាត់រ៉ាវុធ។ ពេលនោះរ៉ាវុធក៏ មានអារម្មណ៍ស្រឡាំងកាំងនូវទង្វើរបស់ចៅហ្វាយខ្លួន។
រ៉ាវុធក៏បានរុញចៅហ្វាយគេចេញមួយទំហឹងខ្ទាតទៅលើពូក។ នេះលោកចង់ធ្វើអីលោកពិតជាឆ្កួតមែនទែនហើយ។
ថាវ៉ាត់៖ នេះហើយគឺជាអ្វីដែលឯងចង់ដឹង ! តាមពិតយើងមិនដែលចាត់ទុកឯងជាអ្នកបំរើយើងម្ដងណាឡើយ ហើយក៏មិនដែលចង់ជាន់ឈ្លីកិត្តិយសឯងដែរ។
យើងបានប្រើពាក្យសម្ដីមិនសមរម្យនិងស្រែកកំហ៊កដាក់ឯងគឺមកពីយើងប្រច័ណ្ឌ ពេលដែលឃើញមនុស្សដែលយើងស្រឡាញ់ទៅនៅជាមួយនឹងអ្នកដទៃបែបនេះ។
រ៉ាវុធ៖ ស្រឡាញ់ !!! នេះលោកស្រវឹងហើយ ! មនុស្សដូចខ្ញុំហ្នឹងឬដែលអាចទទួលបានការស្រឡាញ់ពីមនុស្សដែលមានវណ្ណៈដ៏ខ្ពង់ខ្ពស់ដូចជាលោកបាននោះ?
ហ៊ឺស... ពិតជាគួរឲ្យអស់សំណើចណាស់។ សូមលោក
បញ្ឍប់ទៅ ! កុំយកខ្ញុំមកលេងសើចបែបនេះទៀតអី !
ថាវ៉ាត់៖ យើងមិនបានស្រវឹងនោះទេ ! ហើយក៏មិនបានលេងសើចនឹងឯងដែរ។
អ្វីដែលយើងបាននិយាយគឺជាការពិតចេញពីបេះដូងរបស់យើង។
រ៉ាវុធ៖ ខ្ញុំមិនចង់ស្ដាប់ពាក្យអត់បានការនេះបន្តទៀតទេ !  បើអស់ការហើយខ្ញុំសូមលាលោកទៅវិញហើយ។ ម្យ៉ាងវិញទៀត ពាក្យសម្ដីដែលលោកបាននិយាយអំបាញ់មិញចាត់ទុកជាសម្ដីមនុស្សស្រវឹងដែលចេះតែនិយាយផ្ដេសផ្ដាសទៅចុះ។
រ៉ាវុធ ក៏រៀបនឹងដើរចេញពីបន្ទប់របស់ចៅហ្វាយគេ តែស្រាប់តែមានដៃមួយមកចាប់ទាញគេមកវិញ។
រ៉ាវុធ៖ នេះលោកចង់ធ្វើអីហ្នឹង? ឆាប់លេងខ្ញុំភ្លាម !
ថាវ៉ាត់៖ យើងមិនលែងទេ ! តើឲ្យយើងធ្វើយ៉ាងម៉េចទៅ ទើបឯងយល់ពីការស្រឡាញ់របស់យើងដែលមានចំពោះឯង? ឬមួយក៏យើងមិនសើ្មអាផាយុនោះទេ?
រ៉ាវុធ៖ មែន ! គឺលោកមិនបានមួយចំណិតគាត់នោះទេ ! លោក ផាយុគាត់ជាសុភាពបុរស ចេះយល់ចិត្តអ្នកដទៃ គួរឲ្យចង់រាប់អាន ចង់នៅក្បែរ។ ចំណែកលោកវិញ ពូកែតែខាងឆេវឆាវ មើលងាយអ្នកដទៃប៉ុណ្ណោះ (រ៉ាវុធក៏និយាយចាក់បណ្ដោយក្នុងបំណងឲ្យរឿងឆាប់ចប់អាលបានត្រលប់ទៅបន្ទប់សំរាកវិញ)។
តែអ្វីៗមិនដូចការគិតរបស់រ៉ាវុធឡើយ។
ថាវ៉ាត់៖ ល្អណាស់ ! ពេលនេះឯងព្រមសារភាព ទទួលស្គាល់ហើយមែនទេ?(អារម្មណ៍ថាវ៉ាត់នៅពេលនេះកាន់តែក្ដៅទៅៗហើយ ។
បាន ! បើជ្រុលជាឯងគិតថាយើងជាមនុស្សអាក្រក់ខ្លាំងបែបនេះទៅហើយ យើងសុខចិត្តបន្តធ្វើអាក្រក់បែបនេះទៀតចុះ។
រ៉ាវុធ៖ នេះលោកចង់ធ្វើអី? ឆាប់ចេញពីខ្ញុំភ្លាមទៅ !
ថាវ៉ាត់៖ ធ្វើអី ! បន្តិចទៀតឯងនឹងដឹងហើយ។
រួចថាវ៉ាត់ក៏បានរុញ រ៉ាវុធ ផ្ដួលទៅលើពូក ហើយគេក៏បានផ្ដួលខ្លួនទៅលើរ៉ាវុធ...!
រ៉ាវុធ៖ នេះលោកឆ្គួតហើយ ! កុំឲ្យសោះណា បើសិនជាលោកហ៊ានបៀតបៀនខ្លួនប្រាណខ្ញុំមែននោះ ខ្ញុំនឹងមិនឲ្យលោកឃើញមុខខ្ញុំទៀតឡើយ។
ដោយសារតែកំហឹងនិងសុរាដែលនៅក្នុងរបស់ខ្លួន ថាវ៉ាត់មិនបានចាប់អារម្មណ៍នឹងការនិយាយរបស់ រ៉ាវុធថាជាការពិតឡើយ។
ថាវ៉ាត់ ក៏ចាប់ផ្ដើមលុកលុយរាងកាយរបស់ក្មេង រ៉ាវុធដ៏គួរឲ្យអានិត។ ទោះបីជារ៉ាវុធ ខំស្រែកនិយាយប៉ុណ្ណាក៏គ្មានប្រយោជន៍ឡើយ។ នាយកំលោះយើងនៅតែបន្តចាត់ការ រ៉ាវុធ ដោយគ្មានអាណិតអាសូរឡើយ។
ទឹកភ្នែក រ៉ាវុធ ក៏រមៀលស្រក់ចុះជាមួយការឈឺចាប់យ៉ាងខ្លាំងដែលស្ទើតែដាច់ខ្យល់ស្លាប់ទៅហើយ ។
អ្វីៗត្រូវាបានបញ្ចប់ ហើយខ្លួនរបស់គេទាំងពីរក៏បានក្លាយទៅជាមនុស្សតែមួយ។
ថាវ៉ាត់៖ អោយយើងសុំទោសផង! អ្វីដែលយើងបានធ្វើអំបាញ់មេញ ក៏ព្រោះតែយើងស្រលាញ់ឯង។
រ៉ាវុធក៏បានសើចជាមួយនឹងសំលេងដ៏ឈឺចាប់។
ហឺសៗ! ស្រលាញ់ៗ ! ពិតជាគួរអោយអស់សំនើចខ្លាំងណាស់។ ធ្វើរបៀបនឹងមែនដែលហៅថាការស្រលាញ់?
មនុស្សលោកគ្មានថ្ងៃយល់ឡើយអ្វីដែលហៅថាជាការស្រលាញ់។
ថាវ៉ាត់៖ យើងពិតជាសុំទោសមែន! មិនគួរណាគ្រាន់តែភាពឆេវឆាវរបស់ខ្ញុំមួយពេល បានធ្វើរឿងមិនគប្បីទៅលើឯងទាំងងងឹតងងុលបែបនេះសោះ។
តែឯងកុំបារម្មណ៍ យើងនឹងទទួលខុសត្រូវនូវទង្វើដែលយើងបានប្រព្រឹត្តទៅលើឯង។
រ៉ាវុធក៏ចាប់ផ្តើមមានអារម្មណ៍មិនស្រួល។ ដោយមិនចង់អោយថាវ៉ាត់ដឹង រ៉ាវុធក៏ប្រញាប់ក្រោកទៅវិញ
ថាវ៉ាត់៖ កុំទៅ! គេងនៅទីនេះជាមួយយើងហើយ
រ៉ាវុធ៖ ខ្ញុំមិនចង់គេងនៅជាមួយមនុស្សដូចជាលោកនោះទេ។
រ៉ាវុធក៏បានក្រោកដើរចេញ ជាមួយនឹងភាពឈឺចាប់និងក្ដីអាម៉ាស់ធំបំផុតនៅក្នុងជីវិតរបស់គេដែលមិនធ្លាប់បានជួប។
ឈាមៗ! ហេតុអីក៏ឈាមចេញច្រើនម្លេស?
បន្ទាប់ពីចេញពីបន្ទប់ទឹក រ៉ាវុធមើលទៅដូចគ្មានកំលាំងក្នុងខ្លួនសោះ ហើយក៏បានផ្តួលខ្លួនទៅលើពូកសំរាក។
សម្រាប់ខ្ញុំពេលនេះ គ្មានសល់អ្វីទៀតឡើយ តើខ្ញុំនៅទីនេះមានប្រយោជន៍អ្វីទៀត ! សាច់ញ្ញាតិក៏គ្មានសូម្បីតែម្នាក់ ហើយកិត្តិយសក៏ត្រូវបានគេជាន់ឈ្លីទៀត...!
សម្លេងទ្វារក៏បើកទាំងកណ្ដាលយប់អាធ្រាត ! ខ្ញុំត្រូវតែចាកចេញ មិនអាចនៅឲ្យគេជាន់ឈ្លីខ្ញុំបែបនេះបានទៀតទេ។ ដើរបណ្ដើរ គេក៏គិតបណ្ដើរ យំបណ្តើរ !តើខ្ញុំគួរទៅណា? បើផ្ទះក៏គ្មានជ្រក មិត្តភក្ដិក៏គ្មានបែបនេះ។ គេចេះតែដើរៗទៅទាំងគ្មានគោលដៅហាក់ដូចជាមនុស្សគ្មានវិញ្ញាណ។
ម៉ែតើពេលនេះកូនគួរតែធ្វើយ៉ាងណាទៅ? ចុះបើកូនចាកចេញទាំងបំណុលមិនទាន់សងគេរួចអស់បែបនេះ តើនឹងមានរឿងអ្វីកើតឡើងទៅ? ពេលនេះកូនពិតជាចង់ស្លាប់ទៅតាមម៉ែណាស់។ ហេតុអីពិភពលោកមួយនេះគួរឲ្យខ្លាចយ៉ាងនេះ?
ទេៗ ! ដើម្បីម៉ែ  កូនត្រូវតែខំតស៊ូទៅមុខបន្តទៀត កូនមិនឲ្យម៉ែអស់សង្ឃឹមឡើយ!
រ៉ាវុធក៏ប្រឹងដើរទៅមុខបន្តទាំងខ្លួនកាន់តែខ្សោះទៅៗ។
លោកផាយុ! ត្រូវហើយគឺមានតែគាត់ទេដែលខ្ញុំស្គាល់គិតថាគាត់នឹងអាចជួយខ្ញុំបាន។ តែៗខ្ញុំគួរតែទៅរកគាត់នៅទីណាទៅ, បើខ្ញុំគ្មានអីដើម្បីទាក់ទងគាត់ផងណាមួយក៏មិនស្គាល់ផ្ទះគាត់ទៀត។
ព្រុស!វាជាសំលេងដួលរបស់ក្មេងប្រុសម្នាក់ទៅនឹងដីមួយទំហឹង។
ចំនែកថាវ៉ាត់វិញដោយសារតែអស់កំលាំងផងក៏មិនបានគិតច្រើនទៀតដែរ។ រួចក៏លង់លក់បាត់ទៅទាំងមិនបានដឹងថាតើមានរឿងអ្វីកើតឡើងចំពោះរ៉ាវុធឡើយ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment