Breaking

Tuesday, December 11, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៧)​

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង

ភាគទី 
និពន្ធដោយ កវីឯកា
#Khmer_Novel_69


លោក អភិឆាត៖ កំពុងតែនិយាយពីអីហ្នឹងពីរនាក់ម្ដាយកូន មើលទៅដូចជាសប្បាយដល់ហើយ !
អ្នកស្រី ឆាណា៖ គ្មានអ្វីដែលសប្បាយជាងរឿងដែលអូនបានធ្វើជោគជ័យនោះទេ ! ចុះខាងល្បងវិញ រឿងយ៉ាងម៉េចហើយ?
លោក អភិឆាត៖ ដំណើរការល្អណាស់ !
អ្នកស្រី ឆាណា៖ ពិតជាល្អណាស់ លោកបង ! ចឹងល្ងាចនេះយើងញុំាស្រាជប់លៀង បីនាក់គ្រួសារម្ដង។
មកមើលនាយកំលោះ ផាយុ យើងវិញដែលកំពុងតែអង្គុយនៅមាត់សមុទ្រដ៏សែនត្រជាក់ ម្នាក់ឯងជាមួយអារម្មណ៍ដ៏សោកសៅបំផុតព្រោះតែការបាត់បង់មនុស្សជាទីស្រលាញ់បានចាកចេញទៅជារៀងរហូតដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ ទឹកភ្នែកក៏បានរមៀលស្រក់ចុះតាមផែនថ្ពាល់ដ៏ម៉ត់រលោងដោយមិនដឹងខ្លួន។
ដៃម្ខាងយកមកជូតទឹកភ្នែក រីឯដៃម្ខាងទៀតលើកស្រាមកផឹក។ លើកផឹកៗ! រហូតដល់បាត់បង់ស្មារតី។
សម្លេងក្មេងប្រុសម្នាក់វ័យជំទង់ ២០ឆ្នាំ ក៏បាននិយាយទៅកាន់ផាយុ ដែលកំពុងតែស្រវឹងយ៉ាងជោគជាំ ទាំងមិនដឹងថាខ្លួនឯងជានរណាហើយនៅឯណា។
នែ៎ ! លោកៗក្រោកឡើង បើស្រវឹងម្លឹងៗទៅវិញរួចឬអត់ហ្នឹង? ទោះជាក្មេងប្រុសនោះនិយាយយ៉ាងណាក៏មិនចូលត្រចៀកនាយ ផាយុដែរ។ ហ៊ឺម ! ធ្វើម៉េចទៅឥឡូវ កាន់តែយប់ កាន់តែស្ងាត់ទៀតបើមិនស្គាល់កន្លែងគេងរបស់គេផងតើឲ្យខ្ញុំជូនទៅដោយរបៀបណាទៅ?
មួយសន្ទុះក្រោយមក ក្មេងកំលោះយើងក៏បាននឹកឃើញហើយ គេក៏បានលូកដៃចូលទៅហៅប៉ៅខោរបស់ ផាយុ ក្រែងល៎ មានកាតសណ្ឋាគារដែលគេស្នាក់នៅ ។ អូ ! នេះឃើញហើយ។អ្នកផឹកចឹងទើបគេហៅថាមនុស្សឆ្លាត។
ក្មេងកំលោះយើងក៏បានគ្រាផាយុទៅកាន់សណ្ឋាគារ ហើយក៏បានដាក់ផាយុចុះទៅលើពូក រួចក៏ទៅយកកន្សែងមកជូតខ្លួននិងផ្លាស់សំលៀកបំពាក់អោយ។
ប៉ាៗ...!!! កុំទៅចោលកូន ! កូនពិតជាឯកាណាស់ កុំទុកឲ្យកូនរស់នៅតែម្នាក់ឯងអី។
(... កូនត្រូវ រឹងមាំឡើង កូនប្រុសសំឡាញ់ប៉ា ! កុំធ្វើឲ្យប៉ាម៉ាក់ដែលស្លាប់ទៅអស់សង្ឃឹមឲ្យសោះ ត្រូវរស់ដោយសេចក្ដីសុខ ខំស្ដារមុខមាត់គ្រួសារឡើងវិញ។
ប៉ាម៉ាក់  សូមទោសដែលមិនអាចនៅកំដរកូនបាន)។
... ប៉ាម៉ាក់ ! កុំទៅ ! កុំទៅ !
ក្មេង កំលោះ៖ តាមពិតគេគេងមមើលតើ ! តើគេមានបញ្ហារអ្វីទៅ? ស្ដាប់មើលទៅដូចជាខូចចិត្តព្រោះតែបាត់បង់គ្រួសារអីចឹង។ ណ្ហើយ កុំគិត ! ទៅគេងវិញកំពុងតែងងុយផង។
ព្រលឹមស្រាងៗឡើងជាមួយពន្លឺព្រះអាទិត្យបានជះចូលក្នុងបន្ទប់ក៏បានធ្វើឲ្យផាយុភ្ញាក់ពីគេងដោយមើលទៅដូចជាស្រស់ស្រាយណាស់ ធ្វើដូចយប់  មិញគ្មានរឿងអ្វីកើតឡើងចឹង។
ផាយុ៖ រៀបនឹងដាក់ជើងចុះពីលើពូកក៏ឃើញមានក្មេងប្រុសម្នាក់គេងនៅលើការ៉ូ ! គេក៏មានការភ្ញាក់ផ្អើល ហើយក៏គិត ! តើគេជានរណា ម៉េចបានមកនៅក្នុងបន្ទប់យើងអញ្ចឹង? អ្ហ៎ាស ! តាមពិតយប់មិញខ្ញុំផឹកស្រវឹងហើយរឿងបន្ទាប់ទៀតខ្ញុំក៏មិនបានដឹងថាមានអីកើតឡើងដែរ។
នេះ ! កុំប្រាប់ឲ្យសោះណា ថាគេជាអ្នកប្ដូរខោអាវឲ្យយើង? (នឹកក្នុងចិត្តម្នាក់ឯង)
ពេលនោះ ក្មេងកំលោះយើងក៏បានភ្ញាក់ដោយសារតែសំលេងរបស់ផាយុ...
នែ៎ ! លោកចង់ធ្វើអីណឹង? ផាយុបានឱនមុខចុះទៅមើលមុខក្មេងកំលោះឲ្យច្បាស់បន្តិច ។
ចៃដន្យអីក្មេងនោះ ភ្ញាក់ឃើញឡើងឃើញដូនោះក៏ស្រែកតែម្ដងទៅ !
ផាយុ៖ គ្មានអីទេ ! ចេះស្រែកទៅកើត ហើយម៉េចបានជាឯងមកនៅក្នុងបន្ទប់យើងបាន? ឬឯងឆ្លៀតឳកាសកេង    ចំនេញលើយើង ពេលឃើញយើងស្រវឹងបែបនេះ?
ក្មេងប្រុស កំលោះ៖ ឆ្កួត ! ឡប់ ! បើដឹងថាមនុស្សដូចលោកមានអាកប្បកិរិយាគ្មានដឹងខុសត្រូវបែបនេះ គួរតែទុកឲ្យ លោកស្រវឹងដើរចូលសមុទ្របាត់ហើយយប់មិញនោះ។
ផាយុ៖ អូ ! អីចឹងយប់មិញឯងជាអ្នកជួយជូនយើងមកវិញមែនទេ?
ក្មេងប្រុស កំលោះ៖ ចុះលោកមិនមើលមានអ្នកណាទៀតក្រៅពីយើងពីនាក់ !
ផាយុ៖ អឺ ! យើងសូមទោសដែលយើងគិតមិនល្អទៅលើឯង។ ហើយចុះៗ នែ៎ ! និយាយមិនចង់ចេញ។
ក្មេងប្រុស កំលោះ៖ ចុះស្អីនែ៎ ! នែ ស្អី! និយាយមក !
ផាយុ៖ គឺៗ...! កុំប្រាប់ថាឯងជាអ្នកផ្លាស់ប្ដូរខោអាវឲ្យយើងណា?
ក្មេងប្រុស កំលោះ៖ ហើយបើលោកស្រវឹងដូចស្លាប់អីចឹង លោកគិតថាលោកធ្វើខ្លួនឯងកើតអី?
ផាយុ៖ អីចឹងមានន័យថាឯងៗបាន !
ក្មេងប្រុស កំលោះ៖ បាទ ! ឃើញអស់ហើយ។
ផាយុ៖ ងាប់យើងហើយ ! ភាពបរិសុទ្ធរបស់យើងត្រូវបានបំផ្លាញត្រឹមតែមួយយប់!
ក្មេងប្រុស កំលោះ៖ នៅរស់ទេ ! ហើយបំផ្លាញស្អី? ខ្ញុំមិនបានទៅធ្វើអីទៅលើលោកទេកុំច្រឡំអោយសោះ
ផាយុ៖ អឺ!ចឹងធូរទ្រូងតិច! ហើយចុះហេតុអីក៏ឯងហ៊ានប្តូរសំលៀកបំពាក់យើងដោយមិនមានការអនុញ្ញាតពីយើងចឹងអ្ហាស?
ក្មេងប្រុស កំលោះ៖ បើរវល់តែសុំការអនុញ្ញាតពីលោកនោះ
ប្រហែលពេលនេះរងាស្លាប់លែងបានឃើញមុខខ្ញុំហើយ។
ផាយុ៖ ចប់ហើយខ្ញុំ !
ក្មេងប្រុស កំលោះ៖ បានហើយឈប់រអ៊ូទៅ ! ខ្ញុំនិយាយលេងទេ ទោះបីជាខ្ញុំអ្នកផ្លាស់សម្លៀកបំពាក់ឲ្យលោកមែនតែខ្ញុំមិនបានមើលទេ ! ទុកចិត្តចុ៎ស !មើល នាំតែស្អុយភ្នែក។
ផាយុ៖ ពិតឬ?
ក្មេងប្រុស កំលោះ៖ ពិត !
ផាយុ៖ ប្រាកដអត់?
ក្មេងប្រុស កំលោះ៖ ប្រាកដណាស់ ! អូយបានហើយ មួយព្រឹកនេះគ្រាន់តែប្រកែកនឹងលោកក៏ឆ្អែតបាយដែរ
ក្មេងប្រុស កំលោះ៖ បើអស់ការអីហើយ ខ្ញុំសូមទៅវិញហើយ !
ផាយុ៖ ចាំទៅញុំាអាហារពេលព្រឹកជាមួយគ្នាសិនទៅ !
ក្មេងប្រុស៖ អត់អីទេឆ្អែតហើយ !
ផាយុ៖ មិនទាន់បានញុំាផងឆ្អែតអី?
ក្មេងប្រុស៖ ឆ្អែត ត្រង់ប្រកែកនឹងលោកហ្នឹង ! អីចឹងខ្ញុំទៅហើយ !
ផាយុ៖ អេ ឈប់សិន ! ខ្ញុំមិនទាន់បានសងគុណដែលឯងបានជួយយើងផង ។
ក្មេងប្រុស៖ មិនអីទេ ! ខ្ញុំជួយគេមិនមែនរំពឹងចង់បានការតបស្នងមកវិញនោះឡើយ។
ផាយុ៖ ចឹងអរគុណឯងម្ដងទៀត ! តើអនុញ្ញាតឲ្យយើងបានស្គាល់ឈ្មោះ លេខទូរសព្ទឯងផងបានទេ?
ក្មេងប្រុស៖ មាននិស្ស័យ យើងនឹងបានជួបគ្នាម្ដងទៀត ពេលនោះ លោកនឹងបានស្គាល់ឈ្មោះខ្ញុំហើយ ។ ចំពោះលេខទូរសព្ទខ្ញុំគ្មានទេ ព្រោះមិនប្រើទូរសព្ទផង។
ផាយុ៖ ចឹង ! ឯងយកនាមប័ណ្ណយើងទុកទៅ ! ពេលណាឯងត្រូវឡើងទៅភ្នំពេញមានការអីឲ្យយើងជួយអាចខលទាក់ទងយើងបាន។
ក្មេងប្រុសក៏បានទទួលយកហើយក៏ដើរចេញទៅ។
ផាយុ៖ គួរតែដល់ពេលដែលយើងត្រលប់ទៅវិញហើយ មកយូរគួរសមដែរហើយ។
ផាយុក៏បានរៀបចំខោអាវដើម្បីរៀបចំត្រលប់ទៅភ្នំពេញវិញ។ តាមដងផ្លូវដ៏សែនស្ងាត់ពោរពេញទៅដោយដើមឈើខ្ពស់ៗខៀវខ្ចីស្រស់បំព្រងតាមដងផ្លូវធ្វើឲ្យនាយកំលោះយើងសញ្ជឹងគិតម្នាក់ឯង។ គិតចុះគិតឡើងក៏នឹកឃើញដល់ក្មេងប្រុសម្នាក់នោះ រួចក៏ញញឹម តាមពិតពិភពលោកមួយនេះមិនសុទ្ធតែអាក្រក់នោះទេ ហើយក៏មិនមានតែខ្ញុំម្នាក់ដែលពិបាកជាងគេនោះដែរ។
ដូច្នេះ ខ្ញុំត្រូវខំប្រឹងប្រែងតស៊ូដើរទៅមុខបន្តទៀត។
ថាវ៉ាត់៖ អាឡូ ផាយុ ! តើលោកត្រឡប់មកភ្នំពេញវិញហើយឬនៅ?
ផាយុ៖ បាទ ថាវ៉ាត់ ! ខ្ញុំទើបមកដល់ថ្ងៃនេះដែរ។ លោកខលមកមានការអីមែនទេ?
ថាវ៉ាត់៖ យាយចឹងល្ងាចហ្នឹង ! លោកទំនេរទេ? ខ្ញុំមានរឿងចង់សួរនាំលោកខ្លះៗ?
ផាយុ៖ បាទ ទំនេរតើ ! អីចឹងលោកចង់ជួបនៅឯណាវិញ?
ថាវ៉ាត់៖ បើមិនយល់ទាស់ទេ លោកអាចមកផ្ទះខ្ញុំមកព្រោះស្ងប់ស្ងាត់ផុតពីភ្នែកត្រចៀកគេ ហើយក៏ជារឿងសម្ងាត់ មិនចង់ឲ្យអ្នកដទៃដឹងឮដែរ។
ផាយុ៖ បាទចឹងម៉ោង ប្រាំមួយល្ងាចខ្ញុំទៅដល់ផ្ទះលោក។
ពេលវេលាដែលកំពុងរង់ចាំក៏មកដល់ ឡានរបស់ផាយុបានបើកចូលមកដល់ក្នុងផ្ទះថាវ៉ាត់។
ថាវ៉ាត់៖ ម៉ោះ ! ចូលខាងក្នុងមក ញុំបាយល្ងាចសិនទៅចាំយើងពិភាក្សា រឿងតាមក្រោយ។
រ៉ាវុធ ក៏បានទៅរៀបចំអាហារឲ្យពួកគេញុំា...
ផាយុ៖ ម៉ោះ ! រ៉ាវុធ ចូលមកអង្គុយញុំាជាមួយគ្នា !
រ៉ាវុធ៖ កុំអីខ្ញុំមិនទាន់ឃ្លានទេ អរគុណ !
ថាវ៉ាត់៖ អង្គុយលឿនមកនឹងអាលបានញុំា !
បន្ទាប់ពី ញុំាអាហាររួចរាល់ហើយពួកគេក៏ឡើងទៅនិយាយគ្នាក្នុងបន្ទប់ទទួលភ្ញៀវ។
ផាយុ៖ អីចឹង ! តើលោលថាវ៉ាត់មានរឿងអ្វីដែរ ដែលត្រូវនិយាយជាមួយខ្ញុំនោះ?
ថាវ៉ាត់៖ គឺរឿងការស្លាប់ដែលទាក់ទងនឹងប៉ារបស់លោក ហើយនឹងប៉ារបស់ខ្ញុំ ។ ខ្ញុំគិតថារឿងនេះគួរឲ្យសង្ស័យខ្លាំងណាស់។
ឃាតករអាចជាមនុស្សតែម្នាក់ក៏ថាបាន។
មកដល់ពេលនេះ ខ្ញុំនៅតែមិនអាចចាប់ឃាតករមកដាក់ទោសបាននៅឡើយ។ តើពួកគេជានរណាទៅ? ហេតុអីមានគំនុំចង់សម្លាប់គ្រួសារខ្ញុំ ហើយនឹងគ្រួសារលោកដែរ?
ផាយុ៖ រឿងនេះ ខ្ញុំក៏មិនដឹងដូចគ្នាដែរ ! ណាមួយប៉ារបស់ខ្ញុំ ក៏គាត់មិនដែរមានបញ្ហាទំនាស់ជាមួយនរណាផង។
ថាវ៉ាត់៖ ចុះលោកស្គាល់ គ្រួសារលោក អភិឆាតអត់ច្បាស់រឺអត់?
ផាយុ៖ ប្រហែលជាប៉ារបស់ខ្ញុំទើបស្គាល់គ្រួសារគាត់ច្បាស់។ចំពោះខ្ញុំមិនសូវដែលបាននិយាយជាមួយពួកគេឡើយ។
គ្រាន់តែដឹងថាលោកអភិឆាតគេគឺជាម្ចាស់ភាគហ៊ុនមួយចំណែកក្នុងក្រុមហ៊ុនដែលប៉ាខ្ញុំបានធ្វើការនៅទីនោះ។
ទោះជាគ្រួសារគេក្អេងក្អាងមែនតែ ខ្ញុំមិនដែលឃើញថាប៉ាខ្ញុំនិងគេមានទំនាស់ឡើយ។ ចុះចំណែកលោក ប៉ារបស់លោក ថាវ៉ាត់វិញក៏ត្រូវគេតាមសម្លាប់ដូចគ្នាដែរមែនទេ?
ថាវ៉ាត់៖ ដូចខ្ញុំបានប្រាប់លោក ក្នុងមន្ទីរពេទ្យរួចម្ដងហើយ គឺមានជនមិនស្គាល់មុខ មួយក្រុមតាមបាញ់សម្លាប់ ប៉ារបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកវានៅតាមសម្លាប់រូបខ្ញុំទៀតផង ប៉ុន្តែសំណាងល្អបានទូរសព្ទខ្ញុំរងគ្រាប់ជំនួស ទើបបណ្ដាលឲ្យខ្ញុំត្រូវ តែរបួសសើស្បែកប៉ុណ្ណោះ។
និយាយពី រ៉ាវុធ ដែលនៅជិតនោះវិញ ពេលដែលបានឮចឹងទើបធ្វើឲ្យគេដឹងថា អញ្ចឹងតើបានជាចៅហ្វាយមិនព្រមចោលទូរសព្ទ ដែលបែកប្រេះនោះសោះ សុខចិត្តទិញមួយផ្សេងទៀត។តាមពិតគឺដោយសារតែវាបានជួយសង្គ្រោះជីវិតគាត់ហើយទើបគាត់ស្រឡាញ់វាបែបនេះរហូតមិនព្រមបោះបង់វាចោល។
ថាវ៉ាត់៖ នេះកើតថីឯង ! យើងហៅប៉ុន្មានម៉ាត់ហើយ។
រ៉ាវុធ៖ បាទ បាទ... ! ចៅហ្វាយមានការអីដែរ។
ថាវ៉ាត់៖ ឆាប់ទៅចិតផ្លែឈើមក !
រ៉ាវុធ៖ បាទចៅហ្វាយ !
ផ្លែឈើមកដល់ហើយចៅហ្វាយ...
ព្រុស!!! សម្លេងចានផ្លែឈើក៏ធ្លាក់បែកដល់ដី ! ពេល រ៉ាវុធរៀបនឹងអោនដើម្បីដាក់ផ្លែឈើនៅលើតុ គាប់ជួនអីនៅពេលនោះ ផាយុក៏ងើបមកល្មម ពេលនោះចានផ្លែឈើក៏បានបុកទៅប៉ះប្រឡាក់អាវលោក ផាយុអស់។
រ៉ាវុធ៖ (និយាយទាំងភ័យ) សូមទោស ! សូមទោសផង ! ខ្ញុំគ្មានចេតនាទេ។ និយាយបណ្ដើរ ដៃគេខំជូតស្នាមប្រឡាក់ដែលនៅជាប់ ខោអាវ ផាយុបណ្ដើរ។ ពេលនោះ ផាយុក៏ឈរសម្លឹងយ៉ាងភ្លឹកទៅលើកាយវិការរបស់រ៉ាវុធ។
ឯថាវ៉ាត់ វិញ ពេលបានឃើញដូច្នេះគេមិនបានខឹងនឹងរឿងដែលរ៉ាវុធធ្វើឲ្យចានផ្លែឈើធ្លាក់បែកនោះទេ។ តែបែរជាខឹងនឹងទង្វើដែលធ្វើដាក់ផាយុ មើលទៅដូចជាស្និទ្ធិស្នាលណាស់ចឹង។ ដោយទ្រាំមើលទៀតមិនបាន គេក៏គ្រហឹម ធ្វើឲ្យអ្នកទាំងពីបញ្ឈប់សកម្មភាពភ្លាម។
ថាវ៉ាត់៖  ឯងនេះពេលណាបានឈប់រឡាក់រឡើតទៅ? មិនដែលធ្វើអ្វីឲ្យបានល្អមួយរឿងទេ។
ផាយុ៖ (ផាយុនិយាយកាត់) កុំស្ដីបន្ទោសគេអី ! វាជាកំហុសខ្ញុំទេដែលបានក្រោកទៅមិនបានមើល។
ថាវ៉ាត់៖ ឲ្យខ្ញុំសូមទោសផងចំពោះក្មេងរបស់ខ្ញុំ !
ផាយុ៖ មិនអីទេ ! អីចឹងខ្ញុំគិតត្រឡប់ទៅវិញសិនហើយ បើមានតម្រុយបន្ថែមទៀត ជួយប្រាប់ឲ្យខ្ញុំដឹងផង។ យើងត្រូវតែសហការគ្នាដើម្បីវែកមុខឃាតករអោយឃើញ។
ថាវ៉ាត់៖ បាទ !
រ៉ាវុធ រៀបនឹងដើរតាមទៅពីក្រោយផាយុ ក៏ត្រូវ ថាវ៉ាត់ស្រែក ដាក់គេ! ឯងទៅណាដែរ?
រ៉ាវុធ៖ គឺខ្ញុំទៅបើកទ្វារឲ្យលោកផាយុ !
ថាវ៉ាត់៖ មិនបាច់ទេ ! រៀបចំកន្លែងនេះឲ្យបានស្អាតទៅ ! ទុកយើងជាអ្នកទៅ ។
រ៉ាវុធ៖ ហ៊ឹម... ! មនុស្សស្អីម្ដងក្ដៅ ម្ដងត្រជាក់ ! តាមតែអារម្មណ៍ !
ថាវ៉ាត់ ក៏ត្រឡប់មកវិញទាំងទឹកមុខយ៉ាងមាំ រួចដើរសំដៅទៅរ៉ាវុធ...
ថាវ៉ាត់៖ ម៉េចចង់ប៉ះគេខ្លាំងណាស់មែនទេ?
រ៉ាវុធ៖ នែ៎ លោក ! មេត្តានិយាយឲ្យបានស្រួលបួលតិចទៅ ! ខ្ញុំគ្មានចេតនានឹងធ្វើឲ្យវាធ្លាក់បែកទេ។
ថាវ៉ាត់៖ មានឬមិនមានអ្នកណាទៅដឹង ! បើម្នាក់កំពុងតែឈរបណ្ដើរ ដៃអង្អែលបណ្ដើរ ចំណែកម្នាក់ទៀតឈរសម្លឹងឡើងភ្លឹកស្ទើជ្រុះគ្រាប់ភ្នែកទៅហើយ។ នេះបើយើងមិនកាត់ចង្វាក់ទេ មិនដឹងនៅអណ្តែតអណ្តូងដល់ណាហើយទេ។
រ់ាវុធ៖ មើលទៅ អាចរិតមើលងាយ របស់លោកចំពោះអ្នកដទៃគឺមិនកែឡើយ។
ថាវ៉ាត់៖ ត្រូវហើយ ក្នុងកែវភ្នែកឯង យើងគឺអាក្រក់បែបនេះអែង។ ឆាប់ចេញទៅ កុំឲ្យយើងធ្វើអីផ្ដេសផ្ដាស់ទៅលើឯងទាន់។(ថាវ៉ាត់និយាយទាំងខឹង)
រ៉ាវុធ ក៏បានដើរចេញទៅទាំងអារម្មណ៍សោកស្ដាយដែលបាននិយាយដាក់ចៅហ្វាយគេបែបនេះ។ តើខ្ញុំនិយាយអំបាញ់មិញអាចជ្រុលបន្តិចទេ?
ថាវ៉ាត់៖ អាឡូម៉ាក់! ម៉ាក់សុខសប្បាយជាទេ?
អ្នកស្រីវណ្ណា៖ ចាស! ម៉ាក់សុខធម្មតាទេ, ចុះកូនវិញ?
ថាវ៉ាត់៖ បាទម៉ាក់! កូនក៏សុខដូចម៉ាក់ដែរ។ យាយចឹងកូនមានរឿងដ៏សំខាន់មួយចង់ប្រាប់ម៉ាក់អោយបានដឹង។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment