Breaking

Saturday, June 9, 2018

រឿង បងប្អូនសាច់ឆ្ងាយ (ភាគទី១)

រឿង បងប្អូនសាច់ឆ្ងាយ
(ភាគទី១)
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69

ខ្ញុំឈានជើងចូលរៀនភ្នំពេញដំបូង នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2011 ។ ខ្ញុំរៀននៅសាកលវិទ្យាល័យចេនឡា ជំនាញគិលានុប្បដ្ឋាកមធ្យម ។ តាមពិតខ្ញុំមិនចូលចិត្តជំនាញមួយនេះទេ ខ្ញុំខ្ពើមខ្លាំងណាស់ តែដោយសារមានមនុស្សពិសេសម្នាក់គាត់ជំរុញអោយខ្ញុំរៀនដោយគាត់ជាអ្នកផ្គត់ផ្គង់ថ្លៃសិក្សា ការស្នាក់នៅ ការចាយវាយ និងទិញរបស់របរទំនើបៗដើម្បីលើកទឹកចិត្តខ្ញុំ ទើបខ្ញុំព្រមរៀនទាំងគ្មានអារម្មណ៍ ។ ឆ្នាំទី1ដល់ទីខ្ញុំរៀននៅសាខាផ្សារដើមគ ពេលនោះខ្ញុំបានជួលបន្ទប់ស្នាក់នៅមុខផ្សារស្ទឹងមានជ័យ ដោយជួលនៅតែម្នាក់ឯងប៉ុន្នោះ ព្រោះកុំអោយពិបាកនៅពេលដែលមានមនុស្សទៅលេងយប់ព្រលប់😜
បរិវេណបន្ទប់ជួលរបស់ខ្ញុំមានទាំងអស់30បន្ទប់ ចែកជា2ខ្នង ។ មួយខ្នងមាន20បន្ទប់ ( ជាន់ក្រោម10 លើ10 ) មួយខ្នងទៀតមាន10បន្ទប់ ។ ទីនោះមានច្រកចេញចូលធំទូលាយ មានសុវត្ថិភាពល្អ ។ បន្ទប់របស់ខ្ញុំនៅជាន់ផ្ទាល់ដី លេខរាងទីខាងមុខមានដើមឆ័ត្រ1ដើមយ៉ាងធំ ខាងក្រោមមានបង់អង្គុយ6ធ្វើពីថ្ម ដែលជាកន្លែងប្រមូលផ្តុំមនុស្សជាច្រើនពេលថ្ងៃឈប់សំរាក នៅខាងចុងបន្ទប់មានផ្ទៃដីទំនេរធំល្មមមួយសំរាប់អោយអ្នកជួលបន្ទប់ទាំងអស់ទុកកង់ រឺម៉ូតូពេលថ្ងៃ តែការពិតទៅវាគឺជាកន្លែងសំរាប់វាយសីរបស់ពួកខ្ញុំប្រុសៗ ពេលល្ងាចទៅវិញ ព្រោះគ្មានអ្នកណាដែលយកទៅទុកនៅទៅនោះទេ ទាំងគេទាំងយើងសុទតែខ្លាចគេបន្លំលួច ដូចនេះ បើចូលសំរាកថ្ងៃ តែងតែយកម៉ូតូយកកង់ទុកក្នុងបន្ទប់ចាក់គន្លិះមិនប្រហែសទេ ។ មុខបន្ទប់របស់ខ្ញុំមានលក្ខណះពិសេសជាច្រើន អ្វីដែលខ្ញុំចូលចិត្តបំផុត គឺមានគ្រែដែកធំមួយ ហើយមានកន្លែងចងអង្រឹងមួយនៅលើគ្រែផងដែរ ។ អង្រឹងនេះហើយជាសំណប់ចិត្តរបស់ខ្ញុំ ពេលសំរាកពីរៀន រឺ ធុញថប់ពេកខ្ញុំតែងតែយកកុំព្យូទ័រ ipad រឺ ទូរសព្ទ មកបើករឿង រឺ បើកចំរៀងដាក់កាសដេកមើលយោលអង្រឹងជានិច្ច ហើយជាញឹកញាប់ខ្ញុំតែងតែដេកលក់ចោលរឿង ចោលចំរៀងជាប្រចាំ ។ អ្នកដែលជួលបន្ទប់ក្បែរខ្ញុំភាគច្រើន និស្សិតប្រុសៗមកពីខេត្តតាកែវ និងកំពង់ចាម ។ ខ្ញុំជួលនៅទីនោះជិត3ឆ្នាំស្គាល់តែប្រុសៗប៉ុន្នោះ ចំណែកនិស្សិតស្រីៗ រឺ អ្នកធ្វើការរោងចក្រស្រីៗ ខ្ញុំនិយាយរកចុងមាត់ចុងក បើគេមិនសួរខ្ញុំ ក៍មិននិយាយដែរ ។ មិនមែនខ្ញុំរើសអើងអ្នកធ្វើការរោងចក្រនោះទេ តែនិយាយតាមត្រង់ខ្ញុំអត់ចាប់អារម្មណ៍លើមនុស្សស្រីទេ ជាពិសេសស្រីៗដែលនៅលីវ ទោះជាពួកនាងព្យាយាមសួរនាំដើម្បីបានស្និទ្ធិស្នាលយ៉ាងណាក៍ដោយ ក៍នៅតែដូចអ្នកអត់ដែលស្គាល់គ្នាដដែរ ព្រោះពេលពួកនាងសួរមួយម៉ាត់ខ្ញុំឆ្លើយមួយម៉ាត់ ហើយនិយាយគ្នាមិនលើសពី5នាទីទេ ដឹងតែចូលក្នុងបន្ទប់ បើមិនចឹងទៅដេកអង្រឹងហើយ ។ ចំណែកប្រុសៗវិញចូលទៅនៅទាំងប៉ុន្មានស្គាល់ខ្ញុំទាំងប៉ុណ្ណឹង ។ មិនថាប្រុសពិតរឺក្លែងក្លាយអីទេអោយតែខ្ញុំញញឹមរក តែម្តងពីរដងដឹងតែសួរខ្ញុំមុនរហូត ហើយឆាប់ស្គាល់គ្នាណាស់ កុំថាឡើយដើរលេងយប់ៗសូម្បីតែផឹកសុីនៅបន្ទប់ពួកគេ ក៍តាមហៅខ្ញុំទៅចូលរួមដែរ ចំពោះខ្ញុំវិញ អោយតែពួកគេមកហៅដឹងតែទៅគ្មានពាក្យថាទេម្តងណាឡើយ មិនទៅលុះត្រាតែជិតដល់ម៉ោងទៅរៀន រឺ ខ្ញុំមិននៅតែប៉ុន្នោះ ។ ខ្ញុំទៅនៅពីរបីថ្ងៃដំបូង ខ្ញុំចាប់អារម្មណ៍ប្តីប្រពន្ធមួយគូនៅបន្ទប់ទល់មុខខ្ញុំណាស់ ប្តីក៍សង្ហារ ប្រពន្ធក៍ស្អាត ពួកគាត់ជាបុគ្គលិកនៅផ្សារទំនើបlucky ។ ខ្ញុំចាំថាល្ងាចមួយនោះ ខ្ញុំទើបតែនៅថ្ងៃទីមួយ ខ្ញុំដេកអង្រឹងបែមុខទៅបន្ទប់គាត់ ស្រាប់តែម៉ោងជិត6ពួកគាត់ឌុបគ្នាចេញពីធ្វើការជិះម៉ូតូDream2009 ពណ៏ខ្មៅ ស្លាកលេខ ស្វាយរៀង 1AC-1420 ពួកគាត់មានឯកសណ្ឋានដូចគ្នា អាវដៃខ្លីពីលើពណ៏ឈាមជ្រូក ខោខ្មៅ ទាំងពីរនាក់ ។ ចុះពីលើម៉ូតូភ្លាមបងស្រីជាប្រពន្ធចូលទៅក្នុងហើយយក ចានដែក ខោអាវនិងសាប៊ូ មកដាក់លើគ្រែមុខបន្ទប់គាត់រួចហៅ " ប៉ា ណារី !!!យកទឹកមកនេះម៉ាធុង " ខ្ញុំមើលទៅក្នុងបន្ទប់ឃើញប្តីគាត់កំពុងស្រាតខោផ្លាស់ខោអាវ រួចយួទឹកមួយធុងមកអោយប្រពន្ធគាត់ ទាំងខ្លួនទទេ ស្លៀកតែលីអូពណ៏ទឹកដោះគោ ខ្ញុំតាមសំលឹងមើលតែអាក្នុងខោគាត់រហូត ( ទំហំមិនអន់នោះទេ ) ។ ទុកទឹករួចគាត់ចូលទៅក្នុងវិញរួចរុំកន្សែងពីលើ ដេកមើលទូរទស្សន៍ ។ ខ្ញុំចេះតែសង្កេតមើលប្រពន្ធគាត់បោកខោអាវ ចំឡែកណាស់ អត់ដាក់ត្រាំទឹកទេ ជ្រលក់ទឹកមួយគក់មួយ រហូតដល់អស់ប្រហែលជាបីបួនកំប្លេរ បន្តិចក្រោយមកប្តីគាត់បិតទូរទស្សន៍ ហើយយកប្រដាប់ប្រយួខោអាវ ចេញក្រៅយកខោអាវដែលប្រពន្ធគាត់បោកទៅជ្រលក់ក្នុងធុងលាងជំរះសាប៊ូរួចជជុះហាលម្តងមួយៗ ចំណែកប្រពន្ធគាត់យករបស់របរចូលទៅក្នុងបាត់ ។ ខ្ញុំគិតថាប្តីប្រពន្ធ1គូនេះចំឡែកខុសគេ បែងចែកការងារគ្នាបានល្អណាស់ ខ្ញុំតាមមើលបងប្រុសនោះរហូត ម្យ៉ាងសសើរគាត់ចេះជួយប្រពន្ធ ម្យ៉ាងគាត់សង្ហារ គាត់ដោះអាវស្លៀកកន្សែង សាច់សស្គុះ ក្បាលពោះរាងធំ រាងកាយធាត់បន្តិចមិនសូវមានសាច់ដុំកង់ៗនោះទេ តែមើលទៅស្អាតម្យ៉ាងដែរ ( ល្មមញុាំ😜😜😜
ខ្ញុំតែងតែសង្កេតគាត់នៅពេលលើកដៃរលាស់ខោអាវ និងលើកពាក់វាលើស្មាប្រយួ ខ្ញុំឃើញរោមក្លៀកគាត់ឡើងខ្មៅជុក ។ ហើយយូៗម្តងគាត់ក៍មើលមកខ្ញុំលើអង្រឹងដែរ ប្រហែលឃើញប្លែកមុខហើយ មិនអោយប្លែកម៉េចបើខ្ញុំទើបតែចូលមកនៅកាលពីម៉ោង10ព្រឹកនិង ។ ពួកគាត់មិនដឹងថាខ្ញុំកំពុងតែលួចមើលនោះទេ ព្រោះខ្ញុំដេកអង្រឹងបែមុខទៅនុងស្រាប់ ហើយត្រចៀកខ្ញុំកំពុងដាក់កាស ចំណែកភ្នែកខ្ញុំពេលគាត់ងាកមកចំ ខ្ញុំបិតធ្វើព្រឹមៗដូចកំពុងដេកលក់ចឹង ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំតាមមើលសក្មភាពពួកគាត់ជារាងរាល់ថ្ងៃ ខ្ញុំឃើញភាពមិនប្រក្រដីមួយទៀត ធម្មតាប្រពន្ធជាអ្នកដើរទិញម្ហូប តែនេះប្តីជាអ្នកទៅទិញទាំងត្រីសាច់បន្លែផ្លែឈើ យកមកអោយប្រពន្ធគាត់ធ្វើម្ហូប រួចគាត់ដេកមើលតែទូរទស្សន៍រឺ ទូរសព្ទធ្វើព្រងើយ ។ កាលពីចូលរៀនឆ្នាំទី1ឆមាសទីមួយខ្ញុំមានពេលទំនេរច្រើន ព្រឹកចូលរៀនម៉ោង7:30-11:10នាទីអីនិងចេញហើយ រសៀលចូលម៉ោង1:30-4:30ចេញ ។ ដូចនេះចន្លោះពេលទំនេរខ្ញុំតែងតែដេកអង្រឹងស្តាប់ចំរៀង រឺមើលរឿង ។ ចំណង់ចំនូលចិត្តរបស់ខ្ញុំ ស្លៀកតែកន្សែងមិនដែលពាក់អាវទេពេលដេកអង្រឹងនោះ មានពេលខ្លះដេកលក់របូតកន្សែងឃើញលីអូកណ្តាលវាលក៍មាន។ ថាខ្ញុំអាឡារឹកក៍បាន ព្រោះធម្មតាទេ មានរបស់ល្អហើយត្រូវតែចែកអោយគេមើលខ្លះទៅ មិនមែនងាប់ទៅយកទៅបានឯណា?
អ្នកដែលត្រូវដើរឆ្លងកាត់មុខបន្ទប់ខ្ញុំមាន25បន្ទប់ ដូចនេះអាចនិយាយបានថាចេញចូលៗ មិនដាច់នោះទេ ។ ប្រហែលជាមួយអាទិត្យក្រោយមក នៅល្ងាចថ្ងៃព្រហស្បតិ៍មួយ ខ្ញុំអត់ឃើញប្តីប្រពន្ធ1គូនេះមកបន្ទប់សោះ ចាក់សោចោលរហូត ។ ខ្ញុំឆ្ងល់ណាស់បាត់ពួកគាត់ទៅណាបីបួនថ្ងៃក្រោយមក នៅពេលល្ងាចថ្ងៃអាទិត្យ ឃើញពួកគាត់ត្រលប់មកវិញមើលទៅដូចទើបតែមកពីស្រុក ព្រោះមានរបស់ហូបចុកជាច្រើននៅម៉ូតូ ហើយថែមទាំងមានកូនក្មេងស្រីគួរអោយស្រលាញ់អាយុប្រហែលជា3ឆ្នាំ និងស្រ្តីរាងចំណាស់បន្តិចមកជាមួយផង ។ ឃើញភ្លាមខ្ញុំស្រលាញ់ក្មេងស្រីនោះណាស់cute ហើយឆ្លាតទៀត ខ្ញុំដឹងទៅហើយថាប្រាកដជាកូនរបស់ពួកគាត់ ព្រោះមើលទៅមុខក្មេងស្រីនោះដូចបងប្រុសនោះបេះបិត បងប្រុសនោះស្រលាញ់កូនគាត់ណាស់ ងាកៗហៅ " ណារី !!! ណារី កុំរត់ទៅមុខឆ្ងាយពេកកូន " ក្មេងតូចនោះក៍ចឹងទៀតអោយតែលឺប៉ាគេហៅដឹងរត់ចូលបន្ទប់វិញ ទៅប្រឡែងជាមួយបា៉គេបន្តិចទើបចេញមកវិញ ។ ខ្ញុំតាមមើលក្មេងស្រីនោះរហូត គេរត់ទៅរត់មកពេញមុខបន្ទប់ ចំណែកបងស្រីប្រពន្ធគាត់ យកឥវ៉ាន់ស្រាលៗក្នុងថង់ល្មមៗដាក់លើគ្រែ ឃើញមានត្រកួន ននោង ត្រប់ និងបន្លែខៀវៗទៀតជាច្រើន នៅលើទូកម៉ូតូវិញឃើញការ៉ុងមួយមានរបស់នៅខាងក្នុងជិតពេញ ខ្ញុំចង់ដឹងតាមមើលមានអីខ្លះក្នុងពេលជញ្ជូនឥវ៉ាន់ បងស្រីនោះតែងងាកមក ចំពេលដែលខ្ញុំកំពុងមើលទៅពួកគាត់ដែរ គាត់ឃើញខ្ញុំមើលគាត់ក៍ញញឹម ចំណែកខ្ញុំក៍ញញឹមទៅគាត់វិញ បន្តិចក្រោយមកប្តីគាត់ចេញមកលើកការ៉ុងពីលើម៉ូតូ ចូលទៅក្នុងបាត់ ។ ដោយសារថ្ងៃនោះជាថ្ងៃឈប់សំរាក មានមនុស្សជាច្រើនដែលជាអ្នកជួលបន្ទប់ក្បែរខាងមកសួរនាំលេងសើចជាមួយគាត់ ពេលនោះហើយដែលខ្ញុំបានដឹងថាគាត់ទើបតែមកពីស្រុកកំណើតពិតប្រាកដមែន ព្រោះខ្ញុំ លឺអ្នកខ្លះសួរទៅគាត់ " ម៉ាក់ណារីហ្អើយ មកពីស្រុកហើយហី អូ !! យកនាងចាឡឺមនិងមកទៀតហើយ " ពេលនោះលឺបងស្រីនោះតបវិញ " ចា !!! អុីហ្អើយ ដំបូងថាទៅតែរាប់បាត្រ ថ្ងៃវេណខ្ញុំមួយព្រឹកទេត្រលប់មកវិញហើយ តែណារី មិនស្រួលខ្លួន តេសុំច្បាប់មេសំរាកដល់ថ្ងៃអាទិត្យម៉ងទៅ " ។ មិនដឹងថាគាត់ជាមនុស្សចិត្តល្អ រឺក៍ជាទំលាប់អ្នកនៅទីនោះទេ អោយតែមានអ្នកណាទៅសួរគាត់ ច្បាស់ជាគាត់អោយរបស់របរទៅគេគ្រប់គ្នា ។ ខ្ញុំចេះតែមើលទៅគាត់ចង់ដឹងគាត់ធ្វើអីទៀត អ្នកដែលទៅសួរគាត់ខ្លះបានបន្លែ ខ្លះបានត្រីប្រលាក់ ខ្លះដូចជាបានផ្អក់រឺម៉ាំមិនដឹងទេឃើញតែកាន់កញ្ចប់គ្រប់គ្នា បន្ទាប់ពីពួកគេទៅវិញអស់ លឺបងស្រីនោះស្រែកទៅក្នុងបន្ទប់ " ប៉ាណារី ហ្អា !!! យកនំអន្សមមកនេះមួយមើ " ពេលនោះប្តីគាត់យក1មកអោយគាត់ បងស្រីនោះទទួលពីដៃប្តីគាត់ហើយដើរមករកខ្ញុំទាំងញញឹម គាត់ហុចអោយខ្ញុំរួចនិយាយ " ណេះ អាអូនបងគ្មានយកអីមកទេមានតែប៉ុណ្ណឹងចែកគ្នាអោយតែបានទៅ😊ខ្ញុំក្រោកអង្គុយលើអង្រឹងសើចភាយទទួលអន្សមពីគាត់រួចនិយាយ " អរគុណច្រើនបងគាត់សើចរួចដើរទៅបន្ទប់គាត់វិញ។ .បន្ទាប់ពីថ្ងៃនោះមកខ្ញុំមានអារម្មណ៍ថាចូលចិត្តប្តីប្រពន្ធនោះជាខ្លាំង ។ កន្លងបានពីរបីថ្ងៃ រសៀលមួយខ្ញុំដេកលើអង្រឹងបែក្បាលទៅផ្លូវបើកipad មើលតុក្កតា Oggyដែលទើបនិងដោនឡូតពីសាលាមក ហើយសើចម្នាក់ឯងខិខិ ពេលខ្លះសើចលឺដល់បន្ទប់គេផងក៍មិនដឹងព្រោះខ្ញុំដាក់កាសនៅត្រចៀកមិនដឹងទេ ខ្ញុំមើលសើចៗ ស្រាប់តែមើលក្បែរអង្រឹងខ្ញុំឃើញក្មេងស្រីតូចនោះ ឈសំងំមើលតុក្កតា មិនដឹងពីពេលណាមកទេ ខ្ញុំឃើញហើយដកខ្សែរកាសចេញ ដាក់ipad លើគ្រែហើយចុះទៅលើកក្មេងតូចនោះដាក់លើគ្រែអោយអង្គុយមើល គេមើលសើចដូចគេចាក់ក្រលេក ចំណែកខ្ញុំមានឈុតខ្លះក៍ទប់សំណើចមិនបានដែរ បន្តិចក្រោយមកអ៊ុំស្រីរាងចំណាស់ចេញមកហៅ " ណារី !!! ញាំុបាយចៅ និងអាលញុាំថ្នាំ " ក្មេងតូចនោះឆ្លើយសំលេងស្រួយទៅវិញ " អត់ញុាំទេម៉ាក់យៃ ញ៉ុមនៅមើលតុកកាតាសិន " អ៊ុំស្រីនោះដើរមកឈក្បែរខ្ញុំរួចនិយាយ " អើ !! ចឹងតើបានហៅញុាំបាយមិនព្រមទៅ បានមើលតុក្កតាចឹងមិនបាច់ទាញទេប៉ុន្នេះ " ខ្ញុំងាកទៅគាត់វិញរួចសើច ។ អុំ៊ស្រីនោះឡើងមកអង្គុយលើគ្រែក្រោយខ្នងចៅគាត់ ហើយសួរខ្ញុំ៖
អាអូនទើបមកនៅហី ??? ខ្ញុំមកលេងមុនៗដូចអត់ដែលឃើញ ???
បាទ អុី !!! ខ្ញុំទើបមកនៅបានជាងមួយអាទិត្យទេ 
ក្មួយអែងឈ្មោះអី ??? មកពីខេត្តណា ??? ធ្វើការអី ???
ខ្ញុំឈ្មោះ សុធា មកពីខេត្តព្រៃវែង សព្វថ្ងៃកំពុងរៀន 
អូ !! អ្នកព្រៃវែងក្បែរខ្ញុំទេចឹង ខ្ញុំអ្នកស្វាយរៀង ក្មួយអែងស្នាក់នៅម៉ាននាក់??? 
នៅម្នាក់អែងទេអុី កុំអោយញ៉េញ៉ៃ
😊
>>>> កំពុងតែនិយាយគ្នាស្រាប់តែម៉ូតូប្តីប្រពន្ធគាត់មកដល់ បងប្រុសនោះចុះពីលើម៉ូតូ មិនទាន់ទាំងដោះមួកសុវត្ថិភាពផង ដើរមកលើកក្មេងតូចនោះ ថើបសឺតៗ ហើយនិយាយ " កំពុងមើលអីនិងកូនក្រមុំ នឹកប៉ាអត់កូន ??? 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment