Breaking

Wednesday, June 12, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៨

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៨
និពន្ធដោយ Pii Chhay



😎”មិចហី៎អាក្បាលខូច?” ទ្វារបានរបើកបង្ហាញរូបបងប្រុសសំណប់ចិត្តតែម្នាក់របស់ខ្ញុំនៅនឹងមុខ។
💜”នឹកហ៊ាខ្លាំងណាស់” ខ្ញុំស្ទុះចូលទៅអោបហ៊ាយ៉ាងណែន មុនពេលដែលខ្ញុំត្រូវមកយំនៅនឹងមុខគាត់។
😎”ហ៊ាក៏នឹកឯងណាស់ដែរ” ហ៊ាក៏អោបខ្ញុំវិញយ៉ាងណែនដូចគ្នា។
😎”ចុះហ៊ាង? អត់នៅទេបានឯងចេញមកតែម្នាក់ឯង” ហ៊ារំសាយដៃអោបហើយក៏សួររកហ៊ាងវិញម្តង។
💜”គេកំពុងរវល់” ខ្ញុំខំធ្វើឲ្យដូចធម្មតាបំផុត គិតថាមុននឹងគ្មានរឿងអីកើតឡើងចុះ។
💜”តោះ យើងទៅផ្ទះវិញ” មិនចង់ឈរសាំញ៉ាំនៅមុខបន្ទប់ច្រើនខ្ញុំក៏អូសដៃហ៊ាចេញទៅផ្ទះវិញ។ ហ៊ាមិនប្រកែកអី ក៏ដើរតាមខ្ញុំតាមសំរួលរហូតមកដល់ឡាន។
😎”ឆ្លងឈឺពីហ៊ាងមែន?”
💜”ហឹម?” ខ្ញុំកំពុងតែសំងំបិទភ្នែកដេកនៅក្នុងឡានកំឡុងពេលត្រលប់ទៅផ្ទះវិញ ក៏បានលឺសំលេងលើកដំបូងរបស់ហ៊ាបន្ទាប់ពីស្ងាត់យ៉ាងយូរ។
😎”ហ៊ាចង់សួរថាឯងមិនស្រួលខ្លួនអី?” ហ៊ាងាកឆ្លាស់គ្នារវាងមុខខ្ញុំនិងផ្លូវឆ្វេងស្តាំៗ។
💜”អត់មានបានឈឺអីទេ” ខ្ញុំក៏បង្ហើរប្រាប់គាត់ដោយគិតតែពីសម្លឹងមើលផ្លូវមួយមុខគត់។
😎”ចឹងពួកឯងឈ្លោះគ្នារឿងអី?” 😳 ដឹងទាន់ទៀតហា៎? គ្រប់រឿងម៉ង់ហី៎។
💜”អ្នកណាប្រាប់ហ៊ាថាខ្ញុំឈ្លោះគ្នា” ខ្ញុំនៅតែធ្វើធម្មតាសំលឹងមើលផ្លូវដដែរ។
😎”ហី៎ ឯងឈ្លោះគ្នាមែនអត់?” មើលទៅបែបមិនព្រមឈប់ត្រឹមនឹងទេ។
💜”…មិនដឹង គេស្ងាត់ខ្ញុំក៏ដើរចេញទៅ” ខ្ញុំស្ងាត់បានបន្តិចក៏ដាច់ចិត្តនិយាយជាមួយគាត់។ ខ្ញុំក៏មិនដឹងខ្លួនឯងដែរថាពួកយើងឈ្លោះគ្នាឬក៏យ៉ាងមិចដែរ គឺគ្រាន់តែមានអារម្មណ៍ថាអន់ចិត្ត និងខកបំណងតែប៉ុណ្ណឹង។
😎”យ៉ាមិចពួកឯងនឹង? អ្នកណាជាអ្នកផ្តើម?” ខ្ញុំទេដឹង? នៅមិននៅទៅសួរសំនួរឥតប្រយោជន៍ទៅគេ។
2 / 9
😎”ទូ… ហ៊ាក៏មិនចង់លូកលាន់រឿងពួកឯងដែរ តែបើទុកក្នុងចិត្តម្នាក់ឯងច្រើនពេកគឺមានតែធ្វើឲ្យស្មុគស្មាញកាន់តែខ្លាំងទេ” ហ៊ាព្យាយាមនិយាយបញ្ចុះបញ្ចូលខ្ញុំឲ្យព្រមបើកចិត្តនិយាយការពិតជាមួយគាត់។
💜”ខ្ញុំក៏មិនចង់ចឹងដែរ” ខ្ញុំទំលាក់មុខចុះយ៉ាងធុញថប់។
😎”ឯងមានរឿងអី? ឯងល្មមឈប់ក្រែងចិត្តហ៊ាទៀតទៅ យ៉ាងណាក៏ហ៊ាដឹងថាពួកឯងស្រលាញ់គ្នាយ៉ាងមិចដែល” ខ្ញុំដូចចង់រឹងៗខ្លួនពេលបានលឺសំដីផ្ទាល់ពីហ៊ាចឹង។ ទោះធ្លាប់បានស្តាប់ម្តងម្កាលតាមទូរសព្ទក៏វាមិនច្បាស់ដូចខាងក្រៅចឹងដែរ។
💜”ហើសសស បើថ្ងៃមួយនៅសុខៗស្រាប់តែអ្នកដែលហ៊ាស្រលាញ់គេទៅជាប្លែក និងព្យាយាមធ្វើខ្លួនឲ្យមានគម្លាតពីហ៊ាតើហ៊ាមានអារម្មណ៍យ៉ាងមិច?”……..... ស្ងាត់ម្នាក់ទៀតហើយ។ ថ្ងៃនេះមនុស្សគ្រប់គ្នាស្អប់ខ្ពើមនឹងឆ្លើយសំនួរខ្ញុំណាស់ទៅអី។
💜”មិនបាច់ឆ្លើយទេ ខ្ញុំហត់នឹងចាំស្តាប់ចម្លើយអ្នកណាណាស់” ថ្ងៃនេះខ្ញុំនឿយណាយនឹងសួរសំនួរគ្មានចម្លើយមកច្រើនណាស់ហើយ។ បន្តបិទភ្នែករម្ងាប់អារម្មណ៍វិញ។
😎”ឯងចង់មានន័យថា ពួកឯងកំពុងតែនឹងបែកគ្នាមែន?”
💜”គេមិនបាននិយាយពាក្យនឹងទេ តែទង្វើគេធ្វើគឺឲ្យខ្ញុំគិតទៅចឹង” ខ្ញុំនៅតែសំងំបិទភ្នែឆ្លើយឆ្លងនឹងហ៊ាទាំងគ្មានកំលាំងចិត្តក្នុងខ្លួន។
😎”ដោយសារឪពុកគេហេ៎” 😳😳 តែពាក្យមួយនេះធ្វើឲ្យខ្ញុំស្វាងភ្នែកច៉េសតែម្តង។
💜”មិចក៏ហ៊ាដឹង? ហ៊ាដឹងអីខ្លះពីរឿងប៉ារបស់គេ” ខ្ញុំស្ទុះសំលឹងមើលមុខហ៊ាចង់ជ្រុះគ្រាប់ភ្នែក។
😎”ហ៊ាងគេនៅមិនទាន់ប្រាប់រឿងនេះដល់ឯងទៀត?”
💜”គេមិនបានប្រាប់អីដល់ខ្ញុំទេ គឺគ្រាន់តែបង្ហើបពីរឿងដែលប៉ាគេព្យាយាមតាមធ្វើបាបខ្ញុំ….” ខ្ញុំអង្គុយមិនស្ងៀម ព្រោះកំពុងតែគិតថានឹងបានតំរុយខ្លះពីហ៊ាក៏ថាបាន។
😎”អឺ គឺរឿងនឹងហី៎ គេថានឹងប្រាប់ឯងពេលទៅដល់ស្រុកគេ តែបែរជាតេរហៅហ៊ាឲ្យមកយកឯងទៅផ្ទះវិញ ហ៊ាខំគិតថាពួកឯងឈ្លោះគ្នាដោយសាររឿងនឹង”
💜”ចុះហ៊ាមានដឹងថាហេតុអីបានគេប្តូរចិត្តចឹងវិញអត់?” ខ្ញុំមិនខ្វល់ពីរឿងគាត់គិតថាពួកខ្ញុំខាំគ្នារឿងអីទេ អ្វីដែលខ្វល់គឺពត៌មានបន្ថែម។
😎”ណេៗៗ ហ៊ាកំពុងបើកឡានមោតោងទាមអី” ខ្ញុំកាន់តែអន្ទះសាកាន់តែខ្លាំង ដល់ថ្នាក់អង្រួនដៃហ៊ាមិនឈប់។ ខ្ញុំបន់ណាស់បន់សុំឲ្យហ៊ាងបានប្រាប់រឿងខ្លះទៅហ៊ាចុះ។
3 / 9
💜”ហ៊ាឆ្លើយមោ ហ៊ាដឹងរឿងអីពីគេខ្លះទៀត” យូរៗទៅខ្ញុំដូចជាមនុស្សឆ្កួតយ៉ាងមិចមិនដឹងទេ រឿងគូររបស់ខ្លួនឯងសោះតែខ្ញុំបែរជាដើរសួរគេសួរឯងទៅវិញ។
😎”អស់ហី៎ គេប្រាប់បានតែថាគេមានរឿងដែលត្រូវទៅក្រៅមិនបាន ហើយក៏ឲ្យហ៊ាប្រញាប់មោយកឯងតែប៉ុណ្ណឹង” អើយយ សូន្យម៉ង់។ ខំតែរំពឹងថាបានច្រើនជាងនេះ តែគ្មានលើសលួសគ្នាអីបន្តិចទេ។
😎”ហ៊ាមិនដឹងថាឯងឈ្លោះគ្នារឿងអីទេ តែមនុស្សស្រលាញ់គ្នាត្រូវចេះយោគយល់ និងយល់ចិត្តគ្នាទើបវាទៅមុខបានល្អ ហ៊ាមិនដែលប្រកាន់រឿងសេ្នហាពួកឯងទេណា សុំឲ្យតែពួកឯងចេះគិតគូរទៅថ្ងៃអនាគតដ៏ល្អទៅហ៊ាសប្បាយចិត្តហី៎” ហ៊ានិយាយផ្តល់កំលាំងចិត្តឲ្យខ្ញុំច្រើនណាស់ តែច្រើនមិនដល់ថ្នាក់ឲ្យខ្ញុំបំភ្លេចនូវរឿងដែលបានកើតឡើងទេ។
💜”ចុះបើម្នាក់ៗព្យាយាមបិទបាំងការពិតពីគ្នា តើវាហៅថាយ៉ាងមិចវិញទៅហ៊ា?” អ្វីទៅដែលហៅថាសេ្នហា? គ្រប់យ៉ាងដែលពួកខ្ញុំផ្តល់ឲ្យគ្នានេះគេអាចហៅថាស្នេហាទេ?
😎”រឿងបិទបាំងក្នុងបំណងល្អឬអាក្រក់?”
💜”ខ្ញុំក៏មិនដឹង ពេលនេះខ្ញុំគិតថាខ្ញុំមិនដឹងអីបន្តិចសោះពីគេ” គឺខ្ញុំមិនដឹងពិតមែនថាអ្វីដែលគេបានធ្វើគឺដើម្បីអីឲ្យពិតប្រាកដទេ។ តែខ្ញុំគ្រាន់តែមានអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលមិនមានសិទ្ធសូម្បីតែដឹងរឿងបន្តិចបន្តួចរបស់គេតែប៉ុណ្ណោះ។
😎”ទុកពេលឲ្យគ្នាសិនទៅ ជួនកាលការដែលគ្នាខំលាក់ទៅគឺព្រោះតែការពារយើងក៏ថាបាន វាអាចនឹងអាក្រក់បើយើងគិតថាការលាក់បាំងនេះគឺព្រោះតែគ្នាមានរឿងអ្វីមួយមិនស្មោះត្រង់នឹងយើង តែបើយើងប្រែវាឲ្យទៅជាល្អវាអាចព្រោះតែគ្នាបារម្ភពីអារម្មណ៍របស់យើងក៏ថាបាន។ ដល់ពេលដែលគ្នាព្រម គ្នានិងបង្ហាញប្រាប់ឯងដោយខ្លួនឯងមិនខាន” ពេលដែលបានលឺហ៊ានិយាយបែបនេះ ខ្ញុំក៏នឹកឃើញនូវរឿងដែលខ្ញុំបានលាក់បាំងគេពីមុនមក។ ដោយសារការព្រួយបារម្ភពីផ្លូវចិត្តរបស់គេទើបខ្ញុំដាច់ចិត្តធ្វើវា ហើយបើចឹងមិចក៏ខ្ញុំមិនព្រមយល់ពីគេខ្លះទៅ។ អើយយយយយ ខ្ញុំដុះស្កូវចាស់ងាប់មិនខានទេ បើគិតអីក៏គិតយ៉ាងនេះ។
💜”ហឺមមមម ធុញៗៗៗ ហេតុអីពួកយើងមិនព្រមប្រឈមមុខទាំងអស់គ្នាទៅ មិចក៏ម្នាក់ៗចូលចិត្តធ្វើខ្លួនឲ្យពិបាកម្លឹងៗ?”
😎”រឿងខ្លះវាលើសពីអ្វីដែលគិតថាអាចនឹងទទួលយកបានច្រើនលើសលប់ពីសម្ថភាព ទើបសំរេចធ្វើទទួលយកម្នាក់ឯង ព្រោះមិនចង់ឲ្យមនុស្សក្បែរខ្លួនមកពិបាកជាមួយ យល់អត់?”
💜”ខ្ញុំលេងចង់យល់ ចង់ដឹងអីទៀតហើយ”
😎”អឺ បើចឹងក៏ឈប់គិតទៅ ចាំពេលអារម្មណ៍ល្អរៀងខ្លួនចាំទៅនិយាយគ្នាម្តងទៀតទៅ” សូមចប់ត្រឹមនេះ ខ្ញុំក៏ប្រែខ្លួនទៅម្ខាងទៀតដើម្បីបានរំងាប់សតិបន្ត។
4 / 9
ពួកយើងបានធ្វើដំណើររហូតមកដល់ផ្ទះ ដោយមានម៉ាកអង្គុយខាំនៅខាងក្នុងស្រាប់។
💜”ម៉ាក……” មិនដឹងយូរប៉ុណ្ណាហើយទេដែលខ្ញុំមិនបានឃើញមុខម៉ាក ខ្ញុំនឹកគាត់ខ្លាំងណាស់ស់ស់ស់។ ខានបានអោបទទួលភាពកក់ក្តៅពីគ្រួសារមកយូរហើយ សុំអោបឲ្យបាត់នឹកតិច។
👸”អូៗៗ ហឹសៗទូ… មិចក៏អោបម៉ាកខ្លាំងម៉េសលោកកូន” ម៉ាកសើចទាំងយកដៃមកអង្អែលក្បាលខ្ញុំតិចដោយក្តីនឹករឭក។ ឯហ៊ាវិញដើរទៅអង្គុយលើសាឡុងគ្មានមាត់កអីមួយម៉ាត់។
💜”គឺមោពីនឹកខ្លាំងនឹងណា”
👸”មើស ម៉ាកមើលមុខតិចមើរមានប្លែកត្រង់ណាខ្លះ” ម៉ាកចាប់ទាញមុខខ្ញុំមកមើលដូចខ្ញុំលួចទៅកែរសម្ផស្សមកចឹង។
💜”នៅគ្រប់ទាំងភ្នែក ទាំងច្រមុះ ធ្មេញក៏អត់មានបាក់ទៅណាដែរ ហេសៗៗ” ខ្ញុំខំស្ញេញបង្ហាញធ្មេញ៣២គ្រាប់ចេញមកសឹងតែទាំងអស់ហើយ។
👸”ក្បាលខូចដូចដើមឯងនេះ ហី៎មិចក៏ត្រលប់មោមុនថ្ងៃចឹងហា៎ ក្រែងហ៊ាងប្រាប់ម៉ាកថាទៅដល់៤,៥ខែណោះ” មិនដែលដឹងសោះថាគេទៅបោកម៉ាកខ្ញុំឲ្យចាំយូរដល់ថ្នាក់នឹង។
💜”អឹមម គេមានការរវល់ត្រូវដោះស្រាយទើប ប្រញាប់មោវិញមុនទៅ”
👸”ចុះឯណាវ៉ាលីឯង?” មិនមែនថានឹកមិនឃើញរឿងនឹងទេណា តែខ្ញុំគ្មានពេលទៅនឹកនាអង្គុយបត់ញុកៗខោអាវនឹងទេ រកតែដង្ហើមដកចេញឲ្យផុតពីស្ថានការអាប់អួរមិនចង់ទាន់ផង។
💜”ភ្លេចនៅCondoហ៊ាង ចាំ២,៣ថ្ងៃទៀតចាំទៅយក” នឹងអាលបានយកលេសទៅជួបមុខគេនិយាយគ្នានឹងណា។
👸”អឺ ម៉ាកស្មានតែហ៊ាងជូនឯងមោ មិនចឹងបានបាយជុំគ្នាទៀតមិនខាន” ខ្ញុំក៏ចង់នាំគេមកដូចគ្នា នឹងបានឲ្យគេដឹងថាគ្រួសារខ្ញុំស្រលាញ់និងចូលចិត្តគេខ្លាំងប៉ុណ្ណា។ អាចនឹងខ្លាំងរហូតធ្វើឲ្យគេមានអារម្មណ៍កក់ក្តៅគ្រប់គ្រាន់ដូចមានគ្រួសារថ្មីមួយទៀតចាំជួយជ្រោមជ្រែងគេមករហូតចឹង។
💜”ថ្ងៃណាមួយគេនឹងត្រលប់មកដូចដើមវិញ” សូមឲ្យរឿងដែលបានកើតឡើងមកលើយើងវាឆាប់បញ្ចប់ទៅដោយស្រស់ស្អាតផងទៅចុះ។
👸”អឹមម បានបាយបានទឹកនៅ? បើនៅម៉ាកទៅរៀបចំឲ្យ”
💜”ឆ្អែតហើយម៉ាក ខ្ញុំចង់សំរាកច្រើនជាង”
5 / 9
👸”ហឹមមម បើចឹងឡើងទៅបន្ទប់ទៅ ម៉ាកឲ្យអាទុំសំអាតរួចហើយ”
💜”ជូបបប😚😚 ចាំដាស់ខ្ញុំពេលបាយល្ងាចផងណា”
👸”ចាស 😚” ខ្ញុំថើបម៉ាកមួយខ្សឺតហើយក៏ដើរឡើងទៅបន្ទប់របស់ខ្ញុំដែលបានបែកគ្នា១ខែមកហើយ។ ពេលនេះខ្ញុំសុំដេកមិនគិតអីទាំងអស់១ល្ងាចសិន ព្រោះទោះគិតបែកខួរទៀតក៏នៅតែប៉ុណ្ណឹង គេនៅតែមិនបានហោះមកជួបខ្ញុំ ហើយការពិតក៏នៅតែមិនបានហែកត្រដាងឲ្យខ្ញុំឃើញដដែរ។
ល្ងាចម៉ោង៧ បងទុំក៏បានឡើងមកដាស់ខ្ញុំឲ្យចុះទៅញ៉ាំបាយជុំគ្នា។ ប៉ាហើយនឹងបងស្រីដែលទើបតែបានឃើញមុខខ្ញុំក្រោយគេ ក៏នាំគ្នាមកអោបខ្ញុំដោយក្តីនឹករលឹក។ គ្រប់គ្នាសួរនាំរឿងជីវិតជនភៀសខ្លួនរបស់ខ្ញុំមិនសំចៃ ឯខ្ញុំក៏ប្រឹងកុហកមិនប្រណី គិតទៅអារឿងកុហកគេនឹងវាពិតជាមិនស្រួលខ្លួនមែនណា យើងគ្រប់រូបត្រូវចៀសឲ្យបានដឹងនៅ ខុសត្រូវអីប្រាប់គ្នាត្រង់ៗទៅ កុំឲ្យមានមេរៀនដូចខ្ញុំថ្ងៃនេះ។ (នៅឈ្លៀតស៊ីពេលឯងមកបង្ហាត់បង្រៀនគេទៀតព្រះអង្គម្ចាស់)។ បន្ទាប់ពីបានបញ្ចប់អាហារពេលល្ងាចរួចហើយ ពួកយើងក៏នាំគ្នាបើកវេទិកាតុជួបជុំគ្រួសារយ៉ាងសំបើមដៃ។ ខ្ញុំម្នាក់ឯងនិយាយចាប់មិនឈ្នះរហូតគ្រប់គ្នាចំលែកចិត្ត គឺព្រោះតែខ្ញុំមិនចង់យកពេលទៅនឹកដល់ហ៊ាងនឹងណា ទើបប្រឹងធ្វើឆ្កួតបន្លប់ចិត្តខ្លួនឯងយ៉ាងនេះ។
គ្រឺងងងងៗ កំពុងតែនិយាយគ្នាយ៉ាងសប្បាយទូរសព្ទរបស់ខ្ញុំក៏បានរោទិ៍ឡើង។ ខ្ញុំផ្អាកការសំណេះសំណាលក៏រត់ទៅទទួលទូរសព្ទម្តង ហើយលេខដែលបានបង្ហាញគឺជាបងរាជ
💜”អាឡូ បងរាជ” គ្រាន់តែឃើញលេខអ្នកដែលទាក់ទងមកភ្លាមខ្ញុំក៏ដើរចេញមកនិយាយនៅក្រៅផ្ទះវិញម្តង។
👮♂️”សួស្តីទូ ទូសុខសប្បាយអត់?”
💜”បាទ ធម្មតាទេ ចុះបងវិញ?”
👮♂️”បងមិនសូវសុខទេ ទើបតែចប់រឿងជាមួយអ្នកផ្ទះអំបាញ់មិញ”
💜”បាទ ហី៎បងតេរមោមានការអីដែរ”
👮♂️”បងចង់ដឹងសុខទុក្ខទូនឹងណា ហី៎មានរឿងអ្នកណាតាមទៀតអត់?”
💜”អររ លេងមានទៀតហើយ បានបងតេរមោក៏ល្អដែរនឹងបានប្រាប់ឲ្យឈប់តាមរកអ្នកដែលតាមធ្វើបាបខ្ញុំទៀតទៅ ព្រោះមានគេចាត់ការរឿងនេះឲ្យខ្ញុំរួចហើយ”
👮♂️”អឺ… យាយដល់រឿងនឹង បងសុំទោសទូណាដែលជួយអីមិនបាន គឺបងមានការរវល់រឿងភ្ជាប់ពាក្យប្អូនរបស់បងពេក ទើបមិនបានទាក់ទងមកទូសោះ”
6 / 9
💜”សុំទោសអី ខ្ញុំជាអ្នកទៅសុំជំនួយពីបងដោយខ្លួនឯងតាស”
👮♂️”ចឹងទូ ទំនេរថ្ងៃស្អែកអត់? បងចង់ណាត់ញ៉ាំអីល្ងាចជាមួយគ្នា”
💜”អឺ… មានអីបានតាស”
👮♂️”ហេសៗ ល្អណាស់ ចឹងថ្ងៃស្អែកម៉ោង៦:៣០បងទៅយកទូនៅCondoដដែរ មិចដែរ?”
💜”មិនបាច់ទេ ចាំខ្ញុំទាក់ទងទៅបងខ្លួនឯងវិញ”
👮♂️”អូខេ ទូគិតថាធ្វើយ៉ាងមិចស្រួលក៏តាមទូចុះ ចឹងជួបគ្នាស្អែកណា”
💜”បាទ ជួបគ្នាស្អែក បាយបាយ”
👮♂️”បាយ សុបិន្តល្អយប់នេះណា”
💜”បងក៏ដូចគ្នា” ក្រោយពីនិយាយទូរសព្ទគ្នាជាមួយបងរាជហើយខ្ញុំក៏ហួសសុំអ្នកសមាជិកគ្រួសារឡើងទៅបន្ទប់មុន។
សភាពក្នុងបន្ទប់ គឺកណ្តោចកណ្តែងល្អណាស់ មានតែពន្លឺភ្លើងព្រឹមៗពីអំពូលរាត្រីតែប៉ុណ្ណោះ។ ស្មាលនេះគេកំពុងតែធ្វើអីទៅ ហើយគេមាននឹកដល់ខ្ញុំខ្លះអត់? មិចបានគេមិនតេរមកខ្ញុំខ្លះសោះចឹង ដូចជារសេះរសោះក្នុងខ្លួនដល់ហើយ។ យប់នេះគ្មានអ្នកមកដេកក្បែរឯងចាំអង្អែលលួងលោមឯងពេលដែលឯងយល់សប្តិអាក្រក់ទៀតទេ។ ខ្ញុំទំលាក់ខ្លួនទៅលើពូកបិទភ្នែកដេកទាំងទឹកភ្នែកស្រក់ហូររហូតដល់លក់។
អស់រយះពេលពេញមួយព្រឹកខ្ញុំគិតតែពីសម្ងំដេករហូត ទាល់តែដល់ថ្ងៃបន្តិចទើបព្រមក្រោកចូលទៅងូតទឹករៀបចំខ្លួនទៅរៀនបន្តនៅឯសាលាភាសាវិញ។ ថ្នាក់សិក្សាវគ្គថ្មីគេចាប់ផ្តើមបាន២ថ្ងៃទៅហើយ ដោយសារតែមិនបានទៅណាទើបខ្ញុំត្រូវត្រលប់ចូលមករៀនបន្ត។
ថ្ងៃនេះខ្ញុំមកដល់សាលាលឿនជាងគេជាងឯងគឺសិស្សដំបូងតែម្តង ហើយក៏ចាប់ផ្តើមដេញមកម្តងមួយៗរហូតដល់អ្នកចុងក្រោយគឺបងយុទ្ធ។
😇”ទូ…?” បងយុទ្ធដើរមកកាន់ខ្ញុំទាំងទឹកមុខងឿងឆ្ងល់
💜”សួស្តីបងយុទ្ធ” តែខ្ញុំបែរជាផ្តល់ស្នាមញញឹមទៅគាត់វិញ។
😇”មិចមោរៀនចឹង? ក្រែងអាប៉បថានាំទូទៅក្រៅហេ៎ លើកថ្ងៃមែន?” ដាក់គូទអង្គុយចុះមិនទាន់ស្រួលផង គាត់ក៏សួរ។
💜”អត់លើកទេ”
😇”មិចចឹង? បងខំគិតថាស្តាយដែលរវល់មិនបានជូនដំណើរទូទៅ”
💜”មិនបាច់ស្តាយទេ គឺពួកខ្ញុំអត់ទៅតែម្តង ហេសៗៗ” ខ្ញុំនិយាយបន្លំសើចតិចៗ។(នៅសើចចេញទៀតណ៎)
7 / 9
😇”មានរឿងអីបានអត់បានទៅ? ហី៎អាប៉បនៅណា មិចអត់មកជាមួយវាចឹង?” មិចក៏សួរពីគេច្រើនម៉េស។ ដឹងអត់ថាខ្ញុំទប់ចិត្តនឹកមិនបាន។
💜”គេរវល់ដឹង លឺថាមានធុរះៗ” ខ្ញុំនិយាយធ្វើដូចធម្មតាៗ តែជីវះខាងក្នុងខ្ញុំវិញកំពុងតែឆាបឆួលរាល់ពេលដែលគិតដល់រឿងធុរះអាថ៌កំបាំងរបស់គេ។
😇”ហើយទូមោម្នាក់ឯងមែន? មិចក៏ហ៊ានម៉េស? ហើយមានអ្នកណាតាមអត់?” មើលទៅបងយុទ្ធដូចជាខ្វល់ខ្វាយពីសុវត្ថិភាពរបស់ខ្ញុំណាស់។
💜”អត់អីទេ លេងមានអ្នកតាមធ្វើបាបខ្ញុំទៀតហើយ អរគុណបងណាស់ដែលតែងតែបារម្ភ” ខ្ញុំគ្មានអីឲ្យគាត់ក្រៅពីស្នាមញញឹមចេញពីចិត្តស្មោះនោះទេ។
😇”មិចបានទូច្បាស់ម៉េស?” បងយុទ្ធលើកចិញ្ចើមសួរខ្ញុំទាំងសង្ស័យ។
💜”មិនច្បាស់មិច បើហ៊ាងជាអ្នកប្រាប់ខ្ញុំដោយផ្ទាល់” ហើយខ្ញុំក៏ត្រង់ទៅតែម្តងទៅ។
😇”អឺ… វាប្រាប់ទូអីគេខ្លះ?” សំនួរចាប់ផ្តើមពីញាប់ៗទៅជាពាក្យរង្វើលមួយៗម្តង។
💜”គ្មានអីច្រើនទេ ព្រោះគេលាក់អស់ហី៎” រាល់ពេលដែលមាននរណាម្នាក់រំលឹកពីគេ ជាពិសេសគឺគ្រប់ពេលដែលខ្ញុំគិតទៅដល់បញ្ហាដែលគេព្យាយាមបិទបាំងខ្ញុំ គឺរិតតែធ្វើឲ្យខ្ញុំក្តៅក្រហលក្រហាយចិត្តកាន់តែខ្លាំង។ គេចិត្តដាច់ណាស់ ដាច់ចិត្តរហូតដល់ខ្ញុំដើរចេញពីមុខគេទៅហើយគេនៅតែមិនខ្វល់ពីការបាត់បង់ខ្ញុំទៀត។
😇”លាក់រឿងអីទៀត?”
💜”ខ្ញុំគ្មានឱកាសបានស្តាប់ផង” ខ្ញុំអង្គុយសំលឹងមើលទៅក្តារខៀនដែលគ្មានតួរអក្សរ ហើយសារើសំនួរជាច្រើនដែលខ្ញុំគ្មានឱកាសនឹងបានស្តាប់ចម្លើយ។
😇”មានរឿងឈ្លោះគ្នាមែន?” ខ្ញុំហារមាត់ប្រាប់គាត់មិនចេញទេ។ គេហៅថាបែកគ្នាវិញទេដឹង ព្រោះមកដល់ពេលនេះហើយខ្ញុំមិនទាន់បានឃើញសូម្បីតែ Missed Call ពីគេផង ទាំងដែលពីមុនទោះគេខឹងរករឿងខ្ញុំខ្លាំងប៉ុណ្ណាក៏មិនលើសពី២ម៉ោងដែរគឺឆ្វាត់ឆ្វែងរកគ្នាហើយ។
💜”អឹមមមមម” ខ្ញុំបានត្រឹមតែក្រហឹមងក់ក្បាលតបទៅគាត់វិញតែប៉ុណ្ណោះ។
😇”ទូ?”
8 / 9
💜”បាទ?” ខ្ញុំគិតផង បែរខ្លួនមកចាប់ទាញសៀវភៅចេញពីកាតាបផង ក៏បានលឺសំលេងបងយុទ្ធហៅម្តងទៀត។
💜”មានការអីបងយុទ្ធ? មិចបានធ្វើមុខចឹង?” ខ្ញុំខំបែរមុខទៅគាត់ទាំងស្នាមញញឹមកំបាំងទុក្ខ តែគាត់បែរជាបង្ហាញទឹកមុខសោកសៅមកខ្ញុំទៅវិញ។
😇”បងសុំទោសផង……” ហើយខ្ញុំក៏ប្រែទៅជាជ្រួញចិញ្ចើមវិញម្តង។
😇”បងសុំទោសដែលព្យាយាមលាក់ការពិតដែលបងបានដឹងរហូតមក ការពិតដែលបងបានដឹងរឿងនេះតាំងពីដើមមកតែបងបែរជាយល់ព្រមជាមួយអាប៉បមិនប្រាប់រឿងនេះដល់ទូ” ហឺសសសស ខ្ញុំសំលឹងមុខបងយុទ្ធដោយគ្មានអារម្មណ៍អីទាំងអស់។ វាគ្មានអីដែលត្រូវឲ្យខ្ញុំមកភ្ញាក់ផ្អើលទៀតទេ ព្រោះគេជាមិត្តជំនិតនឹងគ្នា ហើយខ្ញុំក៏មិនជ្រួលច្របល់នឹងដេញតាមសួរពត៌មានពីអ្នកណាទៀតដែរ។ ខ្ញុំនឹងចង់ចាំពាក្យហ៊ាទុក ចាំដល់ពេលដែលពួកយើងអារម្មណ៍ល្អរៀងខ្លួនចាំទៅនិយាយគ្នាឲ្យដាច់ស្រលះវិញ ព្រោះខ្ញុំនឹងអស់ចិត្តជាងបើបានលឺពីមាត់គេផ្ទាល់។
💜”មិនអីទេ ចាត់ទុកថាខ្ញុំវាល្ងង់ពេកចុះ” គឺខ្ញុំល្ងង់តាំងពីដំបូងដែលគិតមិនដល់រឿងទំនាក់ទំនងពួកគេទាំង២។
😇”ទូ ខឹងបងយ៉ាងមិចក៏ខឹងចុះ តែបងចង់សុំឲ្យទូយល់ចិត្តអាប៉បវិញ វាធ្វើទៅគឺដើម្បីមិនចង់បាត់បង់ទូ មិនចង់ទំលាក់សំពាធទៅលើទូ ហើយ…” ដំបូងមិនសូវជាខឹងទេតែដល់ពេលស្តាប់ទៅកាន់តែចូលជើងគ្នាទៅដូចក្តៅភាយៗ។ ដើម្បីមិនចង់បាត់បង់ទូ តែគាត់មានដឹងរឿងបន្ថែមទៀតទេ ពេលនេះខ្ញុំទៅវិញទេដែលត្រូវគេរុញច្រានឲ្យចេញឆ្ងាយពីគេនោះ។
💜”ឈប់ទៅបងយុទ្ធ ឈប់កាន់ជើងគេទៀតទៅ ខ្ញុំយល់ថាទំនាក់ទំនងអ្នកទាំង២វាស្និទ្ធស្នាលគ្នាយ៉ាងមិចហើយ តែខ្ញុំមិនចង់ស្តាប់ពាក្យដោះសាររបស់នរណាជំនួសគេទេ បើគេចង់ឲ្យខ្ញុំយល់ចិត្តគេមែនគេលាក់ខ្ញុំធ្វើអី ខ្ញុំមិនមែនជាព្រះជាម្ចាស់ដែលអាចយល់ចិត្តគេទាំងមិនដឹងរឿងអីនោះទេ” ខ្ញុំលេងខ្វល់ពីអារម្មណ៍របស់បងយុទ្ធទៀតហើយ គឺសុតយកៗរហូតសិស្សពេញថ្នាក់ងាកមកមើល។
😇”បង បងសុំទោសដែលធ្វើឲ្យទូអារម្មណ៍មិនល្អ បងឈប់និយាយទៀតហើយ” 😯ខ្ញុំកើតឆ្កួតអីនឹង មិចបានទៅខឹងគោវាយរទេះទៅវិញ ចរិកបែបនេះវាចេះចេញតាំងពីពេលណា។ ខ្ញុំមិនគួរយកចិត្តខឹងម្នាក់នោះទៅជះលើអ្នកផ្សេងណាម្នាក់ទេ ការស្រលាញ់របស់ពួកខ្ញុំគឺមានតែមនុស្ស២នាក់ទេដែលទទួលខុសត្រូវ។
💜”ហឺមមមម ខ្ញុំសុំទោសដែលប្រើសម្តីធ្ងន់ទៅបងមុននឹង បងកុំធ្វើមុខចឹងអី” ខ្ញុំអាណិតបងយុទ្ធណាស់ដែលតាមជួយជ្រោមជ្រែងខ្ញុំមករហូត។ ថែមទាំងមុននេះបានប្រើពាក្យខ្លាំងៗដាក់គាត់រហូតដល់គាត់ទំលាក់ទឹកមុខទៀត ខ្ញុំកាន់តែមានអារម្មណ៍ថាខុសលើសដើម។
😇”បងគ្រាន់តែមិនចង់ឃើញទូឈឺចាប់តែប៉ុណ្ណោះ” បងយុទ្ធកាន់តែនិយាយទឹកមុខសោកសៅគាត់កាន់តែធ្ងន់ទៅៗ។
9 / 9
💜”ខ្ញុំមិនអីទេ បើខ្ញុំឈឺបងមិនបានមកឃើញខ្ញុំញញឹមស្រស់បែបនេះទេ😁😁” ដើម្បីបង្វែររឿងឲ្យមកក្នុងស្ថានភាពល្អវិញ ខ្ញុំខំប្រឹងហែកមាត់ស្ញេញដាក់បងយុទ្ធដូចមនុស្សឆ្កួត។
😇”បងមិនបានចង់កាន់ជើងវាទេ បងគ្រាន់តែចង់ឲ្យទូអាណិតវាបន្តិចទៅបានហើយ វាស្ទើរតែលះបង់គ្រួសារទាំងមូលដើម្បីប្តូរយកទូតែម្នាក់ទៅហើយ” ក្រាកកកក សំដីទ្វារបន្លឺឡើងកាត់ការសន្ទនារបស់យើង ចាប់ទាញចំណាបើអារម្មណ៍របស់ខ្ញុំភ្លាមៗ ហើយអ្វីដែលខ្ញុំឃើញគឺអ្នកដែលខ្ញុំខំទទឹងរង់ចាំមើលមុខមកជាយូរ។
😇”អាប៉ប…”
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment