Breaking

Tuesday, December 28, 2021

រឿង ល្បិចកម្ម ភាគទី ១៣(ភាគបញ្ចប់)

 

រឿង ល្បិចកម្ម

ភាគទី ១៣(ភាគបញ្ចប់)

និពន្ធដោយ Sotheara Theth

#Khmer_Novel69



“ឯងឈឺចាប់ជំនួសវាមែនទេ? ត្រូវហើយគឺមកពីវាទាំងអស់ វាបានដណ្តើមឯងចេញពីខ្ញុំទៅ ឯងដឹងទេថាខ្ញុំស្រលាញ់ឯងប៉ុណ្ណា? ខ្ញុំពេញចិត្តឯងតាំងពីថ្ងៃដែលឯងចូលធ្វើការថ្ងៃដំបូងម្លេះ ហើយខ្ញុំក៏បានជួយឯងរហូតដល់ឯងមានឋានៈតួនាទីដូចសព្វថ្ងៃនេះ តែឯងមិនបានមើលឃើញខ្ញុំនោះទេ ឯងទាត់ខ្ញុំចោលនៅពេលដែលមានវាមក ឯងតែងតែសើចសប្បាយជាមួយវារហូត តើឯងដឹងទេថាខ្ញុំច្រនែននឹងវា។ ហេតុអីបានជាខ្ញុំធ្វើរឿងច្រើនយ៉ាងនេះ តែលទ្ធផលដែលទទួលបានមកវិញទៅជាបែបនេះទៅវិញ?។ តាំងពីមានវាមក វាបានបំផ្លាញគ្រប់បែបយ៉ាងដែលខ្ញុំខំខិតខំអស់រយៈពេលយ៉ាងយូរ ជាពិសេសវាបានដណ្តើមឯងចេញពីខ្ញុំទៅទៀត។ ឯងដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណានោះ? បើមិនមានវាម្លេះក៏មិនមានរឿងកើតឡើងចឹងដែរ” គេនិយាយទាំងយំ និងសើចរបៀបដូចមនុស្សវិកលចរិក

“រីណ! ចុះឯងមានដែលសួរខ្ញុំទេថាតើខ្ញុំគិតយ៉ាងម៉េចចំពោះឯងនោះ? ខ្ញុំគិតថាឯងបានជួយខ្ញុំរហូតមក ខ្ញុំក៏អរគុណឯងដែរ បើមិនមានឯងក៏ខ្ញុំមិនបានមកប៉ុណ្ណេះដែល តែកន្លងមកខ្ញុំចាត់ទុកឯងត្រឹមជាមិត្តដ៏ល្អរបស់ខ្ញុំតែប៉ុណ្ណោះមិនអាចលើសនឹងបានទេ”

ពេលលឺសុទ្ធារ៉ានិយាយបែបនេះធ្វើឱ្យរីណាគេធ្វើមុខពិបាកមើលណាស់ ហើយសុទ្ធារ៉ាក៏និយាយបន្ថែម

“ខ្ញុំមានចិត្តលើម៉េងតាំងពីថ្ងៃជួបគ្នាតាំងពីតូចលើកដំបូងមកម្លេះ វាជានិស្ស័យដែលធ្វើឱ្យខ្ញុំនឹងគេបានជួបគ្នា ហើយទោះគេធ្លាប់ធ្វើបែបណាមកលើខ្ញុំក៏ខ្ញុំសប្បាយចិត្តនិងរីករាយទទួលយកជានិច្ច”

(ហើយមកនិយាយចូលតួរអីនៅពេលនេះទៅវិញសុទ្ធារ៉ា លួងគេសិនមិនលួងទេ តិចងាប់ទាំងពីរណាក់ឥលូវនេះហើយមើលមុខវាន៎រ)

“ខ្ញុំសប្បាយចិត្ត និងរីករាយពេលដែលនៅជាមួយគេនិងបានក្បែរគេបែបនេះ”(អាប៉ិសុទ្ធារ៉ានិងឡប់ទេដឹងមកនិយាយសារភាពអីនៅពេលនេះទៅវិញ)

“-:?<”(អ្នកនិពន្ធៈ ហាសហាសហា មើលមុខម៉េងពេលអៀនចឹងទៅល្អមើលណាស់។ ម៉េងៈ នៅមានចិត្តមកសើចចំអកឱ្យគ្នាទៀត)

“យើងមិនខ្វល់ទៀតទេ តិចទៀតពួកឯងនិងដឹងហើយថាធ្វើឱ្យយើងទៅជាបែបនេះនិងទទួលបានលទ្ធផលយ៉ាងណានោះចាំតែមើលទៅ”គេនិយាយទាំងខឹងហើយក៏ដើរចេញទៅបាត់

“ហើយលោកខ្វះពាក្យអីនិយាយមែនទេ បានខំប្រឹងនិយាយម៉េស តិចស្លាប់មិនបាននិយាយទៅ។ តែប៉ុណ្ណេះចប់ហើយជីវិតខ្ញុំ ស្លាប់ដោយសារលោកទៀតហើយលោកសុទ្ធារ៉ាកំពូលមនុស្ស”

“ខ្ញុំនិយាយឱ្យហើយដើម្បីឱ្យឯងបានដឹងថាខ្ញុំមានចិត្តស្រលាញ់ទៅលើឯង”

សុទ្ធារ៉ានិយាយទាំងចាប់ដៃម៉េងជាប់ទាំងដែលនៅជាប់ចំណង ដែលធ្វើឱ្យម៉េងអៀនឡើងមុខក្រហម។ គេមិននឹកស្មានថាសុទ្ធារ៉ាហ៊ានសារភាពស្រលាញ់គេសោះឡើយ។

“តោះចាំចប់រឿងនេះសិនចាំគិតទៀត ឥលូវរកវិធីដោះស្រាយសិនទៅថាតើត្រូវធ្វើយ៉ាងម៉េចទើបអាចចេញពីទីនេះបាន? បើមិនចឹងទេងាប់ទាំងអស់គ្នាហើយ”

ម៉េងនិយាយបង្វែរស្ថានការណ៍ព្រោះខ្លាចសុទ្ធារ៉ាគេបង្ខំឱ្យឆ្លើយ តែសុទ្ធារ៉ាគេដឹងថាម៉េងចង់គេចវេស

“ម៉េងឯងមិនពេញចិត្តនិងយើងមែនទេ? បានជាមកនិយាយបង្វែងដានទៅណាណីវិញ”

“មិនមែនចឹងទេ”(អរច្រលំមាត់បាត់ ចប់អស់អីនិយាយហ្មង)

“ចឹងឯងក៏ស្រលាញ់យើងដែរមែនទេ?”

(ស្ថានការណ៍បែបនេះឆ្លើយឱ្យបានរួចខ្លួនវិញល្អជាង)

“ខ្ញុំយល់ព្រមតើ បាទខ្ញុំក៏ស្រលាញ់លោកដែរណា”

សុទ្ធារ៉ាគេញញឹមនៅពេលឮម៉េងនិយាយបែបនេះ

“ល្អហើយចឹង តែខ្ញុំខ្លាចឯងលេងល្បិចទៀត ចឹងមកស្បថសិនមកថាបើឯងកុហកខ្ញុំ សូមឱ្យឯងរស់នៅមិនបានសុខជួបតែវិបត្តនិងកម្មរហូតទៅ”

“ម៉ែអើយស្បថសាហាវម៉េស។ អូខេៗ ខ្ញុំស្បថថាបើមិនស្រលាញ់លោកនិងយកលោកជាគូរអនាគតទេសូមឱ្យខ្ញុំរស់នៅមិនបានសុខនិងមានតែកម្មពារជារៀងរហូត។ យ៉ាងម៉េចដែរប៉ុណ្ណឹងពេញចិត្តនៅ?”

“បាទចឹងបានល្អ”

“អូខេ ចឹងឆាប់រកវិធីចេញពីទីនេះសិនទៅព្រោះតិចទៀតគេនាំយើងចេញពីទីនេះហើយ”

“ហើយគេនាំចេញទៅណាទៅ?”

“គឺគេយកទៅដាក់ក្នុងឡាំងឈើហើយលើកដាក់លើកប៉ាល់ដឹកទំនិញនិងដឹកចេញទៅណា”

“ពួកនេះពិតជាអាក្រក់និងសាហាវឃោរឃៅខ្លាំងណាស់”

“នោះសុទ្ធតែមកពីមនុស្សដែលស្រលាញ់លោកហ្នឹងហើយ បានជាមកចឹងទាំងអស់គ្នានោះ”

កំពុងតែគិតរកវិធីដោះស្រាយពួកវាក៏ដើរសំដៅមករកពួកខ្ញុំហើយលើកពួកខ្ញុំទាំងពីរឱ្យដើរចេញទៅ។ លើកនេះពិតជាងាប់មែនទែនហើយខ្ញុំ ពួកវានាំខ្ញុំនិងសុទ្ធារ៉ាដាក់ឡានហើយបើកចេញទៅ។ សង្ឃឹមថាលើកនេះមិនមានរឿងអាក្រក់អ្វីកើតឡើងលើខ្ញុំទៅចុះ។ ពេលមកដល់កំពង់ផែ ក៏ឃើញមានកេសឈើធំមួយដែលអាចដាក់មនុស្សពីរនាក់ចូលបាន។ ពួកវាដាក់ពួកខ្ញុំចុះពីលើឡានហើយវាក៏ប្រាប់រីណា ហើយរីណាក៏ដើរសំដៅមករកខ្ញុំនិងសុទ្ធារ៉ា

“សូមពួកឯងទៅឱ្យបានសុខចុះណា និងក្លាយជាគូរជាមួយគ្នាតាមផ្លូវទៅយមរាជផងណា។ ពួកឯងឆាប់ចាត់ការដាក់ពួកវាភ្លាមទៅ”

ភ្លាមនោះពួកវារៀបនឹងដាក់ពួកយើងទាំងពីរចូលក្នុងកេសឈើហើយរៀបនិងគ្របពីលើហើយស្រាប់តែប៉ូលិសមកដល់ល្មម ចំពេលល្អណាស់

“ពួកឯងឆាប់ឈប់ភ្លាម ពួកយើងជាប៉ូលិស យើងបានលោមព័ន្ធពួកឯងជិតអស់ហើយ ឆាប់ដាក់កាំភ្លើងចុះភ្លាម ហើយដោះលែងពួកគេភ្លាម”

“លោកបងពេលនេះប៉ូលិសមកច្រើណាស់ គិតយ៉ាងម៉េចទៅលោកបង?”

“មានគិតយ៉ាងម៉េច រត់យករួចខ្លួនសិនទៅ ឆាប់លោតចុះទឹកទៅបើមិនចង់ជាប់គុកទេនោះ”

ភ្លាមនោះពួកវាបានលោតចូលសមុទ្រតែខាងក្រោមក៏មានប៉ូលិសចាំចាប់ផងដែរ។ នៅខាងលើសល់តែរីណានិងពួកយើងនោះទេ រីណាគេងាកមកមើលពួកខ្ញុំក្នុងកេសឈើ

“យើងមិនអាចចាត់ការពួកឯងបាន តែយើងអាចបញ្ជូនពួកឯងឱ្យទៅកាន់ឋាននរកបាន”

ភ្លាមនោះគេក៏បាញ់កាំភ្លើងមកសំដៅម៉េងហើយនិងសុទ្ធារ៉ា ឃើញដូចនេះសុទ្ធារ៉ាក៏បង្វិលខ្លួនមកវិញយកខ្លួនរងគ្រាប់កាំភ្លើងជំនួសម៉េងត្រូវចំស្មាស្តាំ ហើយរីណាក៏ត្រូវប៉ូលិសបាញ់ឱ្យជ្រុះកាំភ្លើងចេញពីដៃ និងមួយគ្រាប់ទៀតបាញ់ត្រូវស្មាស្តាំហើយក៏សន្លប់បាត់ទៅ។ ពេលនេះសុទ្ធារ៉ាគេសន្លប់ស្តូកស្តឹងលើខ្លួនខ្ញុំដោយសុទ្ធតែឈាម ខ្ញុំឃើញបែបនេះពិតជាគួរឱ្យខ្លាចនិងភ័យខ្លាំងណាស់

“សុទ្ធារ៉ាដឹងខ្លួនឡើង ហេតុអីបានជាលោកមករងគ្រាប់កាំភ្លើងជំនួសខ្ញុំបែបនេះទៅវិញ”ខ្ញុំមិនអាចធ្វើអីបានទេព្រោះនៅជាប់ចំណងនៅឡើយ ហើយទឹកភ្នែកក៏ហូរចេញមកដោយមិនដឹងខ្លួន ពេលនេះខ្ញុំពិតខ្លាចខ្លាំងណាស់។ ខាងប៉ូលិសក៏បានហៅឡានពេទ្យមក ហើយក៏លើកខ្ញុំដាក់លើគ្រែពេទ្យម្នាក់មួយជាមួយសុទ្ធារ៉ា ខ្ញុំចាំដៃគេរហូត

“ដឹងខ្លួនឡើងណា លោកកុំកើតអីឱ្យសោះណា”ម៉េងគេយំរហូតនិងកាន់ដៃសុទ្ធារ៉ាជាប់រហូតទាំងខ្លួនរបស់គេក៏បានដាក់អុកស៊ីសែនដែរ។

មកដល់ពេទ្យភ្លាមគ្រែពួកខ្ញុំទាំងពីរក៏បែកគ្នា ដោយសុទ្ធារ៉ាគេត្រូវចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំនែកឯខ្ញុំក៏ចូលក្នុងបន្ទប់ពិនិត្យជំងឺមួយផ្សេងទៀត។ បន្ទាប់មកប៉ាម៉ាក់បងស្រីនិងបងថ្លៃក៏មកដល់

“សុទ្ធារ៉ាយ៉ាងម៉េចហើយកូន?”

“ម៉ាក់ ខ្ញុំម៉េងតើ មិនមែនសុទ្ធារ៉ានោះទេ?”(បារម្ភតែកូនគេមិនបារម្ភពីកូនខ្លួនឯងសោះហើយម៉ាក់ខ្ញុំ)

“អរមកពីម៉ាក់ភ័យពេក។ យ៉ាងម៉េចហើយកូនម៉ាក់?”

“បាទម៉ាក់ខ្ញុំមិនអីទេ តែសុទ្ធារ៉ាគេត្រូវគ្រាប់កាំភ្លើង”

“ម៉ាក់ដឹងហើយព្រោះឃើញព័ត៌មានគេទៅថតនៅទីកន្លែងនោះដែរ តែមើលទៅកូនដូចជារបួសច្រើនកន្លែងដល់ហើយ អ្នកគ្រូពេទ្យជួយពិនិត្យគេឱ្យបានល្អផង”

“អរគាត់មិនអីទេអ្នកមីង លោកគ្រូពេទ្យកំពុងតែរៀបចំពិនិត្យឱ្យគាត់ សូមអ្នកមីងអញ្ជើញទៅក្រៅរង់ចាំសិនទៅ”

អ្នកគ្រូពេទ្យប្រាប់ប៉ាម៉ាក់និងបងស្រីឱ្យមកក្រៅសិន។ មួយសន្ទុះក្រោយមកលោកគ្រូពេទ្យក៏ចេញមក

“លោកគ្រូពេទ្យ តើកូនខ្ញុំយ៉ាងម៉េចហើយ? មានរបួសធ្ងន់ធ្ងរដែលទេលោកគ្រូពេទ្យ?” ម៉ាក់ម៉េងសួរពេទ្យ

“បាទអ្នកមីង កូនអ្នកមីងមិត្រូវអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែពេលនេះគាត់ត្រូវរុំដៃព្រោះគ្រិចដៃនិងរបួសសើស្បែកច្រើនកន្លែងបន្តិច តិចទៀតនិងជាវិញហើយ”

“អរគុណច្រើនហើយលោកគ្រូពេទ្យ”

“ឱ្យគាត់សម្រាកឱ្យបានច្រើនបន្តិចទៅ ហើយត្រូវនៅគេងពេទ្យពីរបីថ្ងៃសិនដើម្បីតាមដានអាការៈរបស់គាត់បន្ថែមទៀត”

“ចឹងកូនសម្រាកសិនទៅណា ម៉ាក់ទៅក្រៅសិនហើយតោះពួកយើងចេញទៅខាងក្រៅសិនទៅដើម្បីឱ្យគេសម្រាកបានច្រើនបន្តិច អាណិតកូនណាស់ប៉ាវា”

“ខ្ញុំសង្ឃឹមថាលោកមិនអីទៅចុះណាសុទ្ធារ៉ា ខ្ញុំបារម្ភពីលោកខ្លាំងណាស់”

ពេលនេះបងប្រុសសុទ្ធារ៉ារួមទាំងប៉ាម៉ាក់គេកំពុងរង់ចាំពេទ្យចេញមកពីបន្ទប់សង្គ្រោះបន្ទាន់។ ប្រហែលមួយម៉ោងក្រោយមកលោកគ្រូពេទ្យក៏បានចេញពីបន្ទប់នោះមក

“លោកគ្រូពេទ្យកូនរបស់ខ្ញុំយ៉ាងម៉េចហើយ”ប៉ាម៉ាក់សុទ្ធារ៉ាសួរ

“បាទគាត់មិនអីនោះទេ ព្រោះខ្ញុំបានវះកាត់យកគ្រាប់កាំភ្លើងចេញពីខ្លួនគេបានហើយ តែអ្នកជំងឺត្រូវការសម្រាកឱ្យបានច្រើនបន្តិច ចាំស្អែកអាចចូលទៅសួរសុខទុក្ខអ្នកជំងឺបានហើយ”

“បាទអរគុណច្រើនលោកគ្រូពេទ្យ”

ពេលនេះអ្វីៗបានប្រែមកជាល្អវិញអស់ហើយ តែខ្ញុំនៅតែមិនបានស្រលះក្នុងខ្លួននោះទេ ខ្ញុំនៅជាប់ជាមួយរឿងរបស់សុទ្ធារ៉ាមួយទៀត កម្មក្រាស់ណាស់ខ្ញុំ មិនដឹងពេលណារួចខ្លួននោះទេ។ ពីរថ្ងៃនៅលើគ្រែពិតជាគួរឱ្យធុញណាស់ ពេលខ្ញុំអាចដើរបានខ្ញុំក៏ដើរទៅរកបន្ទប់សុទ្ធារ៉ាដែលបងស្រីបានប្រាប់។ ពេលទៅដល់ឃើញគេកំពុងតែសន្លប់នៅមិនទាន់ដឹងខ្លូននៅឡើយ ហើយម៉ាក់ប្រាប់ថាគេរបួសចំកន្លែងសំខាន់អាចមិនដឹងខ្លួនរហូតទៀតផង។ មើលទៅគេពេលនេះពិតជាគួរឱ្យអាណិតខ្លាំងណាស់។ នេះមកពីខ្ញុំបានជាគេត្រូវមកទទួលរងបែបនេះ។ ហេតុអីបានជាខ្ញុំហូរទឹកភ្នែកមកពេលនេះទៅវិញ? ហេតុអីបានជាខ្ញុំពិបាកចិត្តនិងបារម្ភពីគេខ្លាំងយ៉ាងនេះ?(អ្នកនិពន្ធៈ នេះគេហៅថាលង់ស្រលាញ់គេហើយក្មេងល្ងង់។ ម៉េងៈ អ្នកនិពន្ធឯងកុំមកចេះ គេកំពុងតែពិបាកចិត្តមែនទែនផងនៅមកនិយាយថាឱ្យគេទៀត គ្មានអារម្មណ៍ឈ្លោះជាមួយអ្នកនិពន្ធនោះទេ។ អ្នកនិពន្ធៈ ទៅចឹងទៅខំប្រាប់ មកថាឯងនេះទៅវិញ អរចឹងរកវិធីដោះស្រាយ ខ្លួនឯងទៅមិនបាននៅជួយនោះទេ)។ ពេលខ្ញុំដើរចូលក្នុងរបន្ទប់របស់គេ

“សុទ្ធារ៉ាតើលោកពេលណាទើបលោកដឹងខ្លួនទៅ? បើលោកទៅជាបែបនេះមែនខ្ញុំពិតជាអាក្រក់ខ្លាំងណាស់។ ខ្ញុំតែងតែធ្វើបាបលោកតែលោកតាមជាន់កែងខ្ញុំគ្រប់ពេល ហើយពេលមួយដែលលោកថើបខ្ញុំម្តងៗ ខ្ញុំមានអារម្មណ៍ពិបាកនិយាយណាស់មិនយល់សោះថាមកពីអ្វី? លោកតែងតែរងទុក្ខរហូតតាំងពីស្គាល់ខ្ញុំ ហើយហេតុអីបានជាលោកមកស្រលាញ់មនុស្សដូចជាខ្ញុំទៅវិញ? ខ្ញុំធ្វើបាបលោកច្រើនណាស់” ខ្ញុំនិយាយទាំងទឹកភ្នែកស្រក់មកលើដៃរបស់គេទាំងមិនដឹងខ្លួន

“បើដឹងថាធ្វើបាបខ្ញុំហើយ លើកក្រោយឈប់ធ្វើបាបខ្ញុំទៀតទៅណា ព្រោះឯងដឹងហើយមែនទេថាខ្ញុំស្រលាញ់ឯងខ្លាំងប៉ុណ្ណានោះ”

“លោកដឹងខ្លួនហើយមែនទេ? លោកមិនអីទេមែនទេ?” ខ្ញុំនិយាយទាំងរំភើបនិងអោបគេហើយថើបគេទៀតផង អឺ! ចប់ច្រលំបាត់។ (អ្នកនិពន្ធៈ ច្រលំឬបន្លំនិយាយឱ្យត្រង់មក តែនេះដូចជាមានចេតនាច្រើនជាង។ ម៉េងៈ ទៀតហើយលើកណាក៏មិនបាត់ដែរ សុំខ្លាចលោកតែម្តងហើយ នេះឱ្យនិពន្ធរឿងទេបើមកដើរតួរជាមួយគ្នាវិញឈ្លោះគ្នាងាប់ហ្មង)

“ខ្ញុំរំភើបណាស់ដែលលោកមិនអីនោះ”

“បាទខ្ញុំមិនអីទេ តែឯងអោបខ្ញុំមិញនេះឈឺខ្លាំងណាស់ចំកន្លែងត្រូវរបួស”

“ឱ្យខ្ញុំសុំទោសផង មកពីខ្ញុំបារម្ភពីលោកពេកនិងណា”

“ខ្ញុំដឹងខ្លួនយូរហើយតែដើរមិនបាន ណាមួយចាំឯងមកមើលក៏យូរទៀត ឯងដឹងទេថាខ្ញុំនឹកនិងបារម្ភពីឯងប៉ុណ្ណានោះ”

“ត្រូវហើយ គ្រាន់តែគេដឹងខ្លួនភ្លាមក៏រកងើបទៅមើលកូនភ្លាម ប៉ាម៉ាក់និងក្រុមគ្រួសារគេហាមក៏មិនស្តាប់តែ កុំតែបានបងស្រីកូនឃាត់នោះទេ”ម៉ាក់ខ្ញុំនិយាយ

ចប់ហើយលើកនេះចប់ហួសនិងថ្លែងតែម្តងហើយ ពួកគាត់ដឹងអស់ហើយចឹងនោះរវាងខ្ញុំនិងសុទ្ធារ៉ា តែខ្ញុំមិនទាន់និយាយថាយល់ព្រមផងចឹងនៅមានវិធីស្រោចស្រង់ហើយចឹងនោះ

“តែចឹងប៉ាម៉ាក់ដឹងថាគេស្រលាញ់...........”ខ្ញុំចង្អុលមកខ្លួនឯងហើយពួកគាត់ក៏ងក់ក្បាលថាដឹងហើយ

“ត្រូវហើយម៉េងពួកគាត់ដឹងថាខ្ញុំស្រលាញ់ឯងហើយ” សុទ្ធារ៉ានិយាយ

“តែខ្ញុំមិនបានឆ្លើយថាស្រលាញ់លោកតាំងពីកាលណានោះទេ”

“ចុះពេលដែលនៅជាប់ចំណងជាមួយគ្នានោះ?”

“ខ្ញុំគ្រាន់តែនិយាយឱ្យរួចខ្លួនតែប៉ុណ្ណោះ នៅពេលនោះមានគ្រោះថ្នាក់ខ្លាំងណាស់”

“ចឹងមានន័យថា..................”

“ត្រូវហើយ គឺលោកគិតតែខ្លួនឯងនោះទេ ហាសហាហាហា”

“ម៉េង ឯងធ្វើបាបខ្ញុំទៀតហើយ”

ភ្លាមនោះអាការៈរបស់គេខុសពីធម្មតា ចង្វាក់បេះដូងគេដើរលឿន ហើយចាប់ផ្តើមដង្ហក់

“លោកកើតអីហ្នឹង សុទ្ធារ៉ាលោកកើតអីហ្នឹង? ម៉ាក់ បងស្រីឆាប់ហៅពេទ្យមក”

“សុទ្ធារ៉ាកើតអីនឹងក្មួយ ឆាប់ហៅពេទ្យៗ”

“លោកកុំកើតអីឱ្យសោះណា ខ្ញុំសុំទោសខ្ញុំក៏ស្រលាញ់លោកដែរ លោកកុំកើតអីណា សុទ្ធារ៉ាខ្ញុំស្រលាញ់លោក”ខ្ញុំនិយាយយ៉ាងលឺ ពេលនោះទាំងម៉ាក់ប៉ានងបងស្រីមើលមកខ្ញុំ តែភ្លេចម្នាក់ទៀតល៏មើលមកខ្ញុំដែរគឺគេ

“អរគុណសម្រាប់ការស្រលាញ់មួយនេះ” និយាយរួចគេក៏ថើបមាត់ខ្ញុំទាំងខ្ញុំមិនបានត្រៀមខ្លួនម្តងទៀត។ ពេលនោះប៉ាម៉ាក៏ញញឹម

“លោកកុហកខ្ញុំមែនទេសុទ្ធារ៉ា?”

“ខ្ញុំមិនបានកុហកឯងនោះទេ ខ្ញុំនិយាយជាការពិត”

“ម៉េងពេលនេះអូនមានអ្នកមើលថែហើយ បងលែងសូវបារម្ភទៀតនោះទេ ប៉ាម៉ាក់ក៏ឈប់ព្រួយរឿងអូនឯងទៀតដែរ”

“ពួកបងលេងល្បិចដាក់ខ្ញុំទៀតហើយ”

“ទេ ពួកបងមិនបានដឹងរឿងអីនោះទេ ពួកបងទើបមកតាមក្រោយតើ”

ពេលនោះសុទ្ធារ៉ាក៏ចាប់មុខម៉េងឱ្យបែរមុខមករកគេ

“គ្មាននរណាម្នាក់លេងល្បិចដាក់ឯងទៀតនោះទេ ខ្ញុំក៏សុំទោសដែលខ្ញុំធ្វើបាបឯងកន្លងមក តែខ្ញុំមិនដឹងខ្លូនសោះហើយថាហេតុអីបានជាលង់ស្រលាញ់កូនក្មេងដែរតាមធ្វើបាបខ្ញុំតាំងពីតូចមកនោះទេ”

“ពួកបងប៉ិនធ្វើបាបខ្ញុំណាស់ ជាពិសេសគឺលោកតែម្តង លើកណាក៏តាមធ្វើបាបខ្ញុំដែរ ចឹងតើបានជាប៉ាម៉ាក់មិនប្រកែកអីមួយមាត់រឿងរបស់ពួកយើងទាំងពីរ អស្ចារ្យណាស់លោកទាំងពីរ”

“មិនមែនងាយដូចជាឯងគិតទេម៉េង? ព្រោះត្រូវឆ្លងកាត់ប៉ាម៉ាក់សិនទើបបាន”បងស្រីបន្ថែម

“ចឹងសុទ្ធារ៉ា លោកនិយាយជាមួយប៉ាម៉ាក់ខ្ញុំរបៀបម៉េចបានជាពួកគាត់ព្រមបែបនេះ”

“រឿងនេះគឺបែបនេះឯង....”

សុទ្ធារ៉ានិយាយរៀបរាប់ប្រាប់ម៉េង

“សុទ្ធារ៉ាក្មួយត្រូវមានរឿងនិយាយជាអ៊ុទាំងពីរ” ប៉ាម៉ាក់ម៉េងសួរមកសុទ្ធារ៉ា

“រឿងអ្វីដែលទៅលោកពូអ្នកមីងទាំងពីរ?”

“គឺក្មួយបាននិយាយថាស្រលាញ់ម៉េងកូនពូ ក្មួយដឹងហើយថាក្រុមគ្រួសារពូមិនមានអ្នកស្រលាញ់ភេទដូចគ្នាទេ ក្មូយត្រូវតែដោះស្រាយរឿងនេះ”ប៉ាម៉េងនិយាយ។

ពេលនោះបងសុទ្ធារិនគាត់បានតែមើលមុខខ្ញុំនិងមិននិយាយអ្វីទាំងអស់

“លោកពូ ខ្ញុំពិតជាស្រលាញ់ម៉េងដោយស្មោះពិតមែន ការស្រលាញ់ដែលចេញពីចិត្តមិនមានការលាក់បាំងល្បិចកិចកលអ្វីនោះទេ ហើយក៏មិនមែនជាការលេងសើចអ្វីនោះដែរ។ សូមលោកពូអ្នកមីងទាំងពីរមេត្តាយោគយល់អធ្យាស្រ័យផងចុះ។”

“ប៉ុន្តែវាការអាម៉ាស់មុខដល់ក្រុមគ្រួសារពូខ្លាំងណាស់ ណាមួយបើមានចឹងមែនពូនិងគ្មានកូនចៅបន្តពូជពង្សវង្សត្រកូលទៀតនោះទេ។”

“លោកពូអ្នកមីងទាំងពីរ សម័យនេះជាសម័យជឿនលឿន អ្វីៗក៏ប្រែប្រួលទៅតាមហ្នឹងដែរ។ ខ្ញុំដឹងថាពេលនេះលោកទាំងពីរពិបាកទទួលយក តែវាកើតឡើងចេញពីចិត្តរបស់ពួកខ្ញុំទាំងពីរមិនមានអ្វីមកបំបែកពួកខ្ញុំបានទេ។”ឃើញបែបនេះបងស្រីម៉េងក៏និយាយ

“ម៉ាក់ ប៉ា កុំទាន់អាលតឹងរឹងពេកអី សូមលោកទាំងពីរគិតម្តងទៀតថា តើលោកទាំងពីរសុទ្ធតែចង់ឃើញកូនមានសេចក្តីសុខ និងរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់តើមែនទេ? កូនដឹងថាលោកប៉ាអ្នកម៉ាក់ពិបាកទទួលយក តែលោកទាំងពីរត្រូវគិតថា តើពួកគេទាំងពីរនាក់ដែលលោកទាំងពីរស្រលាញ់ដូចជាកូនដែលនោះ នៅពេលដែលចេញទៅខាងក្រៅតើពួកគេទទួលរងសំពាធផ្លូវចិត្តបែបណាខ្លះ? ខ្ញុំយល់អារម្មណ៍មួយនេះព្រោះខ្ញុំក៏មានមិត្តដែលស្រលាញ់ភេទដូចគ្នាបែបនេះដែរ ពួកគេក៏ចង់បានការលើកចិត្ត ការផ្តល់សិទ្ធិសេរីភាពស្មើគ្នា ព្រោះទំរាំតែរកបានមនុស្សដែលស្រលាញ់ពួកគេបានគឺវាពិតជាពិបាកជាងសេ្នហាភេទផ្ទុយគ្នាដូចពួកខ្ញុំទៅទៀត។ លោកប៉ាកូនដឹងថាលោកប៉ាខ្មាសគេ តែប្អូនប្រុសក៏មិនខុសពីលោកប៉ាដែល បើមជ្ឈដ្ឋានខាងក្រៅមើលងាយនឹងថាឱ្យហើយចឹងសូមឱ្យមជ្ឈដ្ឋានខាងក្នុងជួយលើកទឹកចិត្តវិញល្អជាង កុំឱ្យមានវិប្បដិសារីទៅលើរឿងដែលមិនគួរកើត។ ខ្ញុំនិយាយប៉ុណ្ណេះលោកទាំងពីរអាចយល់បានហើយ។” បន្ទាប់ពីបងស្រីម៉េងនិយាយចប់ ពួកគាត់ក៏ងាកមុខមើលគ្នាព្រមទាំងគិតមួយសន្ទុះក៏ងក់ក្បាលព្រមគ្នាដោយនិយាយ

“អូខេប៉ាម៉ាក់យល់ពីកូនហើយ ប៉ាម៉ាក់ក៏មិននឹកស្មានថាកូនក៏រងទុក្ខពីមជ្ឈដ្ឋានខាងក្រៅធ្ងន់ធ្ងរបែបនេះដែរ។ ឥលូវពេលឃើញកូនចេះស្រលាញ់គ្នា ជួយគ្នា និងឱ្យតម្លៃគ្នាទៅវិញទៅមក និងបានឃើញកូនសុទ្ធារ៉ាស្រលាញ់កូនម៉េងដោយស្មោះស្ម័គ្របែបនេះប៉ាម៉ាក់ពិតជាសប្បាយចិត្តណាស់។”

“អរគុណលោកពូអ្នកមីងទាំងពីរដែលបានយល់ពីពួកខ្ញុំបែបនេះ ហើយក៏អរគុណបងស្រីផងដែរ។”

“នៅហៅលោកពូអ្នកមីងទៀត ម៉េចមិនហៅលោកប៉ាអ្នកម៉ាក់ទៅប្អូននេះវើយ”

បងស្រីបង្គាប់សុទ្ធារ៉ាឱ្យហៅលោកប៉ាអ្នកម៉ាក់វិញ

“សុទ្ធារ៉ា កូនមើលថែររក្សាម៉េងឱ្យបានល្អណា ប៉ាម៉ាក់ជូនពរឱ្យកូនស្រលាញ់គ្នារហូតតរៀងទៅ។”

“បាទលោកប៉ាអ្នកម៉ាក់ កូននិងស្រលាញ់ម៉េង មើលថែគាត់អស់មួយជីវិតកូនតរៀងទៅ។”

បន្ទាប់ពីសុទ្ធារ៉ានិយាយរៀបរាប់រួចមកម៉េងគេក៏មិនមានអ្វីបដិសេធទៀតទេព្រោះប៉ាម៉ាក់គេយល់ព្រមអស់ហើយចឹងហើយដល់ពេលដែលពូកគេសោយសុខម្តងហើយ

“ឈប់ធ្វើបាបខ្ញុំទៀតណាលោកសុទ្ធារ៉ា”

“បាទឈប់ធ្វើបាបទៀតហើយ មានតែការស្រលាញ់និងការមើលថែតែប៉ុណ្ណោះ”

“បានហើយបងនិងប៉ាម៉ាក់ព្រឺសម្បុរណាស់ កុំផ្អែមល្ហែមពេក”

បងស្រីក៏និយាយហើយពួកយើងក៏សើចទាំងអស់គ្នា។ ក្នុងពេលនេះខ្ញុំមិនដឹងខ្លួនឯងសោះថាស្រលាញ់គេតាំងពីពេលណាមកទេ។(អ្នកនិពន្ធៈ សង្ស័យតែស្រលាញ់តាំងពីពេលដែលគេយកស្នាមថើបដំបូងទៅផងក៏មិនដឹង។ ម៉េងៈ យីអ្នកនិពន្ធនៅចាំទៀត។ អ្នកនិពន្ធៈ អ្នកនិពន្ធណាមិនងាយភ្លេចដូចអ្នកខ្លះនោះទេ។ ម៉េងៈ តាំងមករករឿងគ្នាទៀតហើយណា)

ពេលនេះពួកយើងបានចេញពីពេទ្យនិងបានមកធ្វើការជាធម្មតាវិញហើយ គ្រាន់តែមកដល់កន្លែងភ្លាមក៏មានការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ក្រុមហ៊ុននិងបុគ្គលិកផ្សេងៗទៀតផង

“លោកសុទ្ធារ៉ានិងលោកម៉េងពិតជាសំណាងណាស់ សូមឱ្យជោគជ័យក្នុងការងារ”

“បាទសូមអរគុណច្រើនលោកនាយក”

“ម៉េងប្អូនមកវិញចឹងបងសប្បាយចិត្តណាស់ បាត់ពួកប្អូនមួយរយៈនេះក្រុមហ៊ុនពិតជាគួរឱ្យធុញខ្លាំងណាស់ បងនិយាយមែនណា?”

“បាទខ្ញុំមកវិញហើយតើបងធីតា”

“និយាយចឹងរឿងជាមួយលោកប្រធានផ្នែកនោះយ៉ាងម៉េចយ៉ាងម៉ាហើយ ព្រមស្រលាញ់គាត់ហើយមែនទេ?”

“បងបានដំណឹងនេះមកពីណាលឿនម្លេះ?”

“មិនឱ្យដឹងយ៉ាងម៉េចបើកាសែតចេញមកឡើងបែបនេះហើយនោះ គេចុះថាពួកប្អូនមានរឿងដោយសាររីណា គេច្រណែនប្អូនឯងដែលបានលោកសុទ្ធារ៉ាស្រលាញ់ដែលជាហេតុធ្វើឱ្យគេហ៊ានធ្វើអំពើបែបនេះ គេសារភាពបែបហ្នឹងណា”បងស្រីក៏ហុចកាសែតមកឱ្យខ្ញុំមើល

“ចប់ រឿងខ្ញុំដល់ថ្នាក់ចុះកាសែតទៀតផង”

“ហើយយ៉ាងម៉េចទៅវិញទៅចឹង?”

“មានយ៉ាងម៉េចបងគឺយល់ព្រមនឹងណា ខ្មាសគេចង់ងាប់ទៅហើយ តែខ្ញុំឆ្ងល់ដែរហេតុអីបានជាខ្ញុំមកស្រលាញ់គាត់ទៅវិញ ខ្ញុំឆ្ងល់ណាស់បង”

“នេះមកពីរឿងខ្លះអាចថាអូននៅជំពាក់កម្មគាត់ ចឹងអូនត្រូវសងគាត់វិញចឹងហើយអូន”

“អាចថាចឹងក៏បានដែរ កម្មពារមានពិតមែន”

ថ្ងៃនេះរវល់ការងារទាំងអស់គ្នាតែម្តងហើយ ដោយឃើញបុគ្គលិកម្នាក់ៗរវល់បែបនេះលោកនាយកក៏បានរៀបចំកម្មវិធីជប់លៀងមួយ ចឹងល្ងាចនេះដឹងតែស្រវឹងទៀតហើយគ្នាយើងនោះ។

គ្រាន់តែដល់ម៉ោងសម្រាកភ្លាមគ្រប់គ្នាម្នីម្នារៀបចំឯកសារនិងសំភារៈទុកហើយចេញទៅអស់ ហើយខ្ញុំក៏បានរៀបចំឯកសារដែរ ពេលនោះសុទ្ធារ៉ាថាមិនបាច់ឱ្យខ្ញុំទៅផ្ទះនោះទេ ទៅផ្ទះគេដូរខោអាវទាំងអស់គ្នាតែម្តងទៅ ហើយខ្ញុំក៏យល់ព្រមព្រោះគេថាបានរៀបចំឱ្យខ្ញុំរួចអស់ហើយសម្រាប់ខោអាវរបស់ខ្ញុំ។ ទៅដល់ផ្ទះគេខ្ញុំក៏ចូលមុជទឹកហើយដូរសំលៀកបំពាក់ដែលគេបានរៀបចំឱ្យ ពេលខ្ញុំឆ្លុះកញ្ចក់មើលទៅមានអីសង្ហាតើ។ ហើយគេក៏ចេញពីបន្ទប់ទឹកដោយស្លៀកតែកន្សែងរុំខ្លួនតែមួយជាន់ដោយមានទឹកនៅជាប់និងដងខ្លួនគេតិចៗ មើលទៅពិតជាសង្ហាខ្លាំងណាស់ ឡើងខ្ញុំមើលគេឡើងភ្លឹកទៅហើយ

“ហើយម៉េងឯងមើលអីក៏មើលខ្ញុំខ្លាំងម្លេះ?”

“ខ្ញុំមានមើលឯណា”ខ្ញុំនិយាយហើយក៏ងាកមុខចេញ

“អីយ៉ា ស្អាតសង្ហាដល់ហើយពេលស្លៀកពាក់ចឹងទៅ”

“លោកឆាប់ស្លៀកពាក់ទៅ ដល់ម៉ោងចេញទៅហើយណា”

ពេលគេស្លៀកពាក់រួចពិតជាសង្ហាជាងមុនទៀត មិនដឹងថាអ្នកណាខ្លះទេដែលចង់បានគេធ្វើជាគូរនោះ ពិតជាស្រស់ស្អាតណាស់ សូហេនសាំហ្មង

“មើលខ្ញុំទៀតហើយ”

“មានមើលឯណា?”

“លង់ស្រលាញ់ខ្ញុំខ្លាំងមែនទេម៉េង?”

“ដេកចាំទៅ ឱ្យលឿនមកដល់ម៉ោងហើយណា”

“ទៅហើយតើសម្លាញ់ចិត្ត”

គ្រាន់តែទៅដល់កន្លែងកម្មវិធីភ្លាមមួយៗមើលមកពួកយើងទាំងពីរដូចជាសត្វចំលែកចឹង មើលឡើងភ្លឹកតែម្តង(អ្នកនិពន្ធៈ មែនតើដូចសត្វចំឡែកមែនហ្នឹង ហាសហាហា បានបាញ់ទៀតហើយ។ម៉េងៈ អត់ចេះចប់សោះហ្មងអ្នកនិពន្ធ)

“សុទ្ធារ៉ាលោករសនិយមមិនដូចមនុស្សទូទៅមែន”

“បាទលោកនាយកសូមអរគុណចំពោះការសរសើរ”

“ម៉េង លោកបានសុទ្ធារ៉ាស្រលាញ់ពិតជាសំណាងខ្លាំងណាស់”

“បាទលោកប្រធានJ”>?”

“អីយ៉ាប្អូនបងស្លៀកពាក់គូរស្នេហ៍ជាមួយលោកប្រធានទៀតមើលទៅសមគ្នាណាស់ ស្អាតខ្លាំងតែម្តង”

បន្ទាប់មកកម្មវិធីក៏បានចាប់ផ្តើម មានរបស់ញុំាច្រើនណាស់ហើយពួកគាត់បានបង្ខំឱ្យខ្ញុំផឹករហូត។ ម៉ោងដប់មួយយប់កម្មវិធីក៏ជិតចប់ហើយដែរ នៅមានមនុស្សតិចតួចដែលនៅ

“សុទ្ធារ៉ា តោះទៅផ្ទះខ្ញុំស្រវឹងហើយ”

“អូខេ តែទៅផ្ទះខ្ញុំឬក៏ទៅផ្ទះឯង?”

“ទៅផ្ទះមួយណាក៏បានដែរ”

“អូខេៗ តោះទៅចឹង”

បន្ទាប់មកសុទ្ធារ៉ាក៏គ្រាម៉េងចេញកន្លែងកម្មវិធីហើយទៅផ្ទះរបស់គេ។ គ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំក៏រត់ទៅបន្ទប់ទឹកយ៉ាងលឿនតាមដែលអាចធ្វើបាន

“ហើយប្រញាប់ម៉េស? ឯងក្អួតមែនទេ?”

“ខ្ញុំមិនបានក្អួតទេ តែឈឺនោមសឹងអីទៅហើយ”

“អរ ចឹងទៅបន្ទប់ទៅចឹង”

គ្រាន់តែឡើងមកដល់បន្ទប់ខ្ញុំក៏ទំលាក់ខ្លួនគេងឡើងលែងដឹងអីតែម្តងហើយ ភ្លាមនោះសុទ្ធារ៉ាគេក៏មកពីលើខ្ញុំហើយថើបមាត់ខ្ញុំ ខ្ញុំសំលឹងមើលមុខគេ

“លោកចង់ធ្វើអីនឹង? ម៉េចបានជាលោកមកថើបខ្ញុំចឹង?”

“ខ្ញុំថើបព្រោះខ្ញុំស្រលាញ់ឯងនោះអី”

គេក៏ថើបខ្ញុំបន្តទៀត ហេតុអីលើកនេះខ្ញុំអត់ប្រកែកអ្វីបន្តិចចឹង

“ថើបបែបនេះស៊្រាវណាស់ណា សុទ្ធារ៉ាឈប់សិនទៅ”

គេមិនឈប់នោះទេ នៅតែថើបខ្ញុំរហូតតែលើកនេះខ្ញុំក៏តបតគេវិញដោយស្នាមថើបដ៏ផ្អែមល្ហែម។ មិនដឹងថាយប់នោះមានរឿងអីខ្លះកើតឡើងនោះទេ តែពេលភ្លឺឡើងខ្ញុំបើកភ្នែកឃើញសុទ្ធារ៉ាកំពុងតែគេងឱបខ្ញុំ ហើយខ្ញុំមើលទៅគេតែមានអារម្មណ៍ថាឈឺផ្នែកខាងក្រោយណាស់ មានរឿងអីនឹង ម៉េចក៏ឈឺចឹង?(អ្នកនិពន្ធៈ គេស៊ីស៊ិនយើងនឹងណាក្មេងឡប់។ ម៉េងៈ ពិតមែនឬអ្នកនិពន្ធ? អ្នកនិពន្ធៈ ត្រូវហើយ ហ្នឹងហើយស្រវឹងតិចតួចបណ្តោយខ្លួនឱ្យគេ ឱ្យចឹងចុះ។ ម៉េងៈ ចុះបើឃើញចឹងហើយម៉េចមិនជួយខ្លះទៅ? អ្នកនិពន្ធៈ ជួយមិនបានទេរឿងនឹងនោះណាមួយអត់ចង់ម៉េចចុះ?)

“សុទ្ធារ៉ាយប់មិញលោកបានធ្វើអីដាក់ខ្ញុំខ្លះ?”

“ដូចឯងបានឃើញហើយតើថាពួកយើងទាំងពីរនៅក្នុងសភាពបែបណានោះ ឯងនេះយប់មិញប៉ិនប្រសប់ណាស់ ខ្ញុំពេញចិត្តណាស់ តែខ្ញុំក៏ឈឺណាស់ដែរ”

គេនិយាយហើយថែមទាំងយកដៃស្ទៀបគូថរបស់គេទៀត ចឹងមានន័យថាភាពបរិសុទ្ធរបស់ខ្ញុំបានអស់ដោយសារគេហើយ។ ពុទ្ធោម៉េង ឯងនេះអស់ភាពបរិសុទ្ធដោយសារសុទ្ធារ៉ាពិតមែនគេចមិនផុត

“ខ្ញុំស្រលាញ់ឯងណាម៉េង ខ្ញុំអរគុណសម្រាប់គ្រប់បែបយ៉ាងដែលឯងបានផ្តល់មកឱ្យខ្ញុំ ថែមទាំងផ្តល់នូវរឿងរ៉ាវដែលជាបទពិសោធន៍សម្រាប់ជីវិតជាច្រើនមកដល់ខ្ញុំទៀតផង”

“លោកឯងនេះ លើកក្រោយខ្ញុំឈប់ធ្វើបាបលោកឯងទៀតហើយ ហើយក៏សុំទោសផងដែរ ដែលបានធ្វើបាបលោកតាំងពីតូចមក ខ្ញុំស្រលាញ់លោកណាសុទ្ធារ៉ា”

ចុងក្រោយម៉េងក៏ត្រូវសុទ្ធារ៉ាបំបាក់បានដោយមិនមានល្បិចអ្វីទៀតនោះទេ។ ចាប់តាំងពីពេលនោះមកពួកគេទាំងពីរក៏បានរស់នៅជាមួយគ្នាជារៀងរហូតតទៅ។

រឿងល្បិចកម្មសន្នត់ថាចប់តែប៉ុណ្ណេះ។ សូមអរគុណដល់អ្នកនិពន្ធដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបញ្ចេញនូវសាច់រឿងមួយនេះ និងសូមអរគុណអ្នកអានទាំងអស់ផងដែរក្នុងការតាមដានសាច់រឿងក៏វល់មួយនេះ។ សូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់វិនាទីតរៀងទៅ និងចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នាផងដែរ។

សុទ្ធារ៉ាម៉េង

No comments:

Post a Comment