Breaking

Thursday, December 23, 2021

រឿង ល្បិចកម្ម ភាគទី ១២

 

រឿង ល្បិចកម្ម

ភាគទី ១២

និពន្ធដោយ Sotheara Theth

#Khmer_Novel69

khmer novel69


ធីតា ម៉េងគេមិនទាន់មកធ្វើការទៀតមែនទេ?

ចាសលោកនាយក រាល់ដងគេមកដល់កន្លែងមុនខ្ញុំទៅទៀត តែលើកនេះថ្មើនេះហើយនៅមិនទាន់ឃើញមកទៀត ហើយក៏មិនមានប្រាប់ជាដំណឹងអីដែរ ណាមួយខ្ញុំក៏បានទាក់ទងទៅគេច្រើនដងដែរតែមិនអាចទាក់ទងបាននោះទេ

នេះមានរឿងអីកើតឡើងលើគាត់ទេដឹង? អញ្ចឹងអ្នកនាងជួយទាក់ទងទៅក្រុមគ្រួសារគាត់ទៅមើល ហើយសួរឱ្យបានច្បាស់លាស់ជាមុនសិនណា មុនដឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិប៉ូលិស

ចាសលោកនាយក

ភ្លាមនោះធីតាក៏ទាក់ទងទៅក្រុមគ្រួសាររបស់ម៉េង

ជំរាបសួរអ្នកមីង អ្នកមីងជាម៉ាក់របស់ម៉េងមែនទេ?

ចាសជំរាបសួរក្មួយ។ ក្មួយតេមកពីខាងណាដែល?

ចាសខ្ញុំតេមកពីក្រុមហ៊ុនដែលម៉េងធ្វើការ អត់ទោសអ្នកមីងតើម៉េងគាត់នៅផ្ទះទេ?

អរគាត់មិនបាននៅផ្ទះទេ ហើយយប់មិញក៏គាត់មិនបានមកផ្ទះដែរ តើមានរឿងអ្វីមែនទេក្មួយ?

ចាស គឺថាព្រឹកនេះមិនឃើញគាត់មកធ្វើការ ណាមួយខាងក្រុមហ៊ុនព្យាយាមទាក់ទងទៅគាត់ដែរតែមិនអាចទាក់ទងបាននោះទេ

អាសថាម៉េច! ម៉េងមិនបានទៅធ្វើការ? ម៉េចបានជាមានរឿងបែបនេះកើតឡើងទៅវិញ?

អ្នកមីងទប់អារម្មណ៏តាមសម្រួលសិនទៅ ព្រោះពេលនេះក្មួយនិងខាងក្រុមហ៊ុនកំពុងតែទាក់ទងទៅខាងប៉ូលិសហើយ

សង្ឃឹមថាមិនមានរឿងអាក្រក់កើតឡើងលើកូនរបស់មីងចុះក្មួយ

ចាសអ្នកមីង អញ្ចឹងក្មួយសុំលាសិនហើយ បើសិនជាមានដំណឹងខាងក្មួយនិងប្រាប់អ្នកមីងភ្លាម

អរគុណហើយក្មួយ សង្ឃឹមថានិងរកឃើញឆាប់ៗនេះចុះ

ចាសអញ្ចឹងក្មួយជំរាបលាសិនហើយ

នៅឯខាងក្រុមហ៊ុនវិញ

លោកនាយក យប់មិញម៉េងគាត់មិនបានទៅផ្ទះនោះទេ

អញ្ចឹងឆាប់ដាក់ពាក្យបណ្តឹងនៅប៉ុស្តិប៉ូលិសភ្លាមទៅ ហើយតេទៅប្រាប់សុទ្ធារ៉ាឱ្យគាត់បានដឹងផង

ចាសលោកនាយក។ បងសង្ឃឹមថាប្អូនមិនមានរឿងអីកើតឡើងទៅចុះណាម៉េង

បន្ទាប់មកធីតាក៏តេទៅប្រាប់សុទ្ធារ៉ា

ជំរាបសួរលោកសុទ្ធារ៉ា

បាទជំរាបសួរធីតា មានការអីមែនទេបានតេមកនិយាយត្រហេបត្រហបបែបនេះ?

ចាសគឺម៉េងបាត់ខ្លួនហើយ យប់មិញក៏មិនបានទៅផ្ទះដែរ ហើយបាត់តាំងពីយប់មិញម្លេះ

ហើយនាងមានបានទៅដាក់ពាក្យបណ្តឹងនិងមានបានចេញទៅតាមរកហើយឬនៅ?

ខ្ញុំបានដាក់ពាក្យបណ្តឹងរួចហើយ តែពួកយើងមិនទាន់បានចេញទៅរកនោះទេ

ចឹងឆាប់ចេញទៅរកទៅ គ្នាច្រើនកាន់តែល្អ ហើយបើមានដំណឹងអីប្រាប់ខ្ញុំផង ប្រហែលជាល្ងាចបន្តិចខ្ញុំនឹងចេញពីខេត្តទៅវិញហើយ

ចាសលោកប្រធាន

គ្រាន់តែចប់ភ្លាមសុទ្ធារ៉ាព្យាយាមទាក់ទងទៅម៉េងតែមិនអាចទាក់ទងបានទេ

ម៉េងឯងកុំមានរឿងអីឱ្យសោះណា យើងបារម្ភពីឯងណាស់

ចំនែកខាងម៉េងវិញ គេត្រូវបានចាប់ចង បិទភ្នែកនិងយកក្រណាត់មកញ៉ុកមាត់ តែគេមិនដឹងខ្លួននោះទេ។ ភ្លាមនោះក៏មានមនុស្សមកយកទឹកចាក់លើខ្លួនគេដើម្បីឱ្យគេភ្ញាក់ ហើយដកឆ្នុកមាត់ចេញ

យ៉ាងម៉េចហើយអាអ្នកកំលោះរូបសង្ហា ភ្ញាក់ដឹងខ្លួនហើយមែនទេ?

ពួកឯងជាអ្នកណា ហេតុអីក៏មកចាប់យើងបែបនេះទៅវិញ? ឆាប់លែងយើងទៅ?យើងមិនដែលមានទំនាស់ជាមួយពួកឯងនោះទេ ឆាប់លែងយើងទៅ

ឯងគ្មាសិទ្ធិទៅណាទាំងអស់ព្រោះនេះជាបញ្ជា

អ្នកណាគេបញ្ជាពួកឯងឱ្យមកធ្វើដាក់យើងបែបនេះ? ឆាប់លែងយើងភ្លាមបើពួកឯងមិនចង់ដេកក្នុងគុកទេនោះ ឆាប់ដោះលែងយើងទៅ

លោកបងអាក្មេងនេះវាហ៊ានគំរាមលោកបងផង ឆាប់ចាត់ការវាទៅលោកបង

ភ្លាមនោះម៉េងក៏ត្រូវបានគេវាយយ៉ាងដំណំតែគ្មាននរណាម្នាក់អាចជួយគេបានឡើយ។ យប់ឡើងសុទ្ធារ៉ាក៏មកដល់ផ្ទះវិញ ហើយបានចេញទៅរកម៉េងទាំងយប់និងគ្រប់ទីកន្លែង ហើយគេក៏ទៅផ្ទះរបស់ម៉េង ពេលមកដល់ម៉ាក់ម៉េងក៏សួរ

យ៉ាងម៉េចហើយក្មួយមានបានដំណឹងពីម៉េងហើយឬនៅ?

បាទអ្នកមីង មិនទាន់បានទទួលដំណឹងពីម៉េងនោះទេ ណាមួយខ្ញុំរកពេញមួយយប់ហើយនៅតែរកមិនឃើញទៀត

ពុទ្ធោកូនម៉ាក់ មិនដឹងជាយ៉ាងណាហើយទេ ម៉ាក់បារម្ភពីកូនខ្លាំងណាស់

កុំបារម្ភពេកអីម៉ាក់ ពេលនេះប៉ូលិសកំពុងតែចេញតាមរកម៉េងដែរហើយបងស្រីម៉េងនិយាយ

សុទ្ធារ៉ាគេសម្រាកបន្តិចហើយក៏ចេញរកម៉េងបន្តទៀត សុទ្ធារ៉ាគិតក្នុងចិត្ត(ម៉េងឯងនៅទីណា? យើងបារម្ភពីឯងណាស់ សង្ឃឹមថាឯងមិនកើតចុះណា)

ឆាប់ដោះលែងយើងទៅ

ពេលម៉េងដឹងខ្លួនម្តងទៀតគេក៏ស្រែក

ចាំមើលតែយើងរួចខ្លួនណា ពួកឯងដឹងគ្នាជាមិនខានទេ

ថ្លង់ណាស់វើយ ពួកឯងឆាប់រកអីញ៉ុកមាត់វាទៅ

ពេលញ៉ុកមាត់ហើយ ម៉េងមិនអាចស្រែកទៀតបាន។

យ៉ាងម៉េចហើយអាក្មេងម្នាក់នោះ?

បាទលោកវានោះស្រែករហូត ឥលូវខ្ញុំបានឱ្យគ្នាខ្ញុំយកក្រណាត់ទៅញ៉ុកមាត់វាហើយកុំឱ្យវាស្រែក

មើលវាឱ្យមែនទែន វានេះមានល្បិចច្រើនណាស់ប្រយ័ត្នផង តែវារួចខ្លួនពួកឯងនិងខ្ញុំត្រូវជាប់គុកជាមិនខាននោះទេ ដឹងហើយឬនៅ?

បាទខ្ញុំដឹងហើយលោក

ពេលកប៉ាល់ដឹកទំនិញមកដល់ឆាប់ដាក់វាចូលទៅក្នុងឡាំងឈើដែលយើងបានរៀបចំរួច ហើយលើកដាក់ទៅប៉ាល់ដឹកចេញទៅ

បាទលោកខ្ញុំដឹងហើយ

ពេលនោះម៉េងនិយាយមិនកើត ណាមួយក៏អស់កម្លាំងផងក៏ឈប់រើរួចមកគិតវិញ

ត្រូវហើយ បើបែបនេះទៀតមិនល្អនោះទេ ត្រូវរកល្បិចទប់ទល់វិញល្អជាងនេះ

ភ្លាមនោះគេក៏ធ្វើជើងហៅគ្នារបស់ក្រុមចាប់ជំរិតម្នាក់ឱ្យមកជិតគេ ហើយឱ្យម្នាក់នោះដកឆ្នុកមាត់ចេញដើម្បីនិយាយ

សុំជួយយកទឹកឱ្យខ្ញុំញុំាបន្តិចមក

ចាំតិច ហរនេះផឹកទៅ

គេក៏ចាក់ទឹកលើក្បាលរបស់ម៉េង ហើយវាសើចសប្បាយរីករាយ

អរគុណហើយ និយាយអញ្ចឹងលោកមានដឹងថាគេចាប់ខ្ញុំមកមានបំណងអីទេ?

ឯងកុំចង់ដឹងអី គេក៏ញ៉ុកមាត់ម៉េងវិញភ្លាមនោះវាក៏និយាយ

គេចាប់ឯងមកដាក់ក្នុងឡាំងឈើដើម្បីដឹកតាមកប៉ាល់ដឹកទំនិញយកឯងទៅឱ្យឆ្ងាយ

(គំនិតពួកវាពិតជាសាហាវមែន មិនកើតទេ ឆាប់រកមធ្យោបាយចេញពីទីនេះសិនបើមិនចឹងទេស្លាប់ជាមិនខាននោះទេ។ អីគេនេះរឹងៗ កុំខ្វល់រុសវាសិនទៅ) ម៉េងគេចាប់បានកូនឈើមួយ គេព្យាយាមរុសខ្សែដែលចងគេនោះឱ្យដាច់។

នេះថ្ងែទីពីរហើយខាងប៉ូលិសកំពុងតែព្យាយាមរកម៉េង ចំនែកឯសុទ្ធារ៉ាក៏ដូចគ្នាដែរគេព្យាយមរកម៉េងគ្រប់វិធីទាំងអស់ ថ្ងៃនេះគេក៏បានជិះតាមផ្លូវរកម៉េងតែនៅតែមិនឃើញនោះទេ ហើយគេក៏មករកតាមផ្លូវដែលម៉េងធ្លាប់ជិះកាត់ជាលើកទីបីតែ ពេលនោះគេក៏បានឃើញក្មេងប្រុសម្នាក់កំពុងតែកាន់ទូរស័ព្ទរបស់ម៉េងលេង ភ្លាមនោះគេក៏ទៅរកក្មេងប្រុសនោះ

ប្អូនប្រុស ប្អូនបានទូរស័ព្ទនេះមកពីណា?

អរ បាទបង ថ្ងៃមុនខ្ញុំលឺសំលេងមនុស្សវាយគ្នាហើយក៏លែងលឺសំលេងទៅ ខ្ញុំបានចេញមកមើលឃើញឡាននោះបានដាក់ម៉ូតូលើឡានហើយក៏ជិះទៅតាមផ្លូវនោះបាត់ទៅក្មេងនោះបង្ហាញប្រាប់ផ្លូវ

អញ្ចឹងឱ្យបងសុំទូរស័ព្ទនេះវិញបានទេ ព្រោះជាទូរស័ព្ទរបស់បងប្អូនបងដែលគេបានបាត់ខ្លួន

ក្មេងនោះរេរាគិតមួយសន្ទុះ ដោយឃើញដូចនេះសុទ្ធារ៉ាក៏ទាញកាបូបលុយហើយយកលុយឱ្យក្មេងម្នាក់នោះ ដោយគេឃើញសុទ្ធារ៉ាចង់បានបែបនេះគេក៏និយាយ

អរមិនបាច់ទេបង នេះជារបស់បងប្អូនបង បងយកវិញចុះគេក៏ហុចទូរស័ព្ទនោះឱ្យសុទ្ធារ៉ា ហើយគេក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ

តែផ្លូវដែរក្មេងនោះប្រាប់អំបាញ់មិញគឺជាផ្លូវទៅកំពង់ផែសមុទ្រទេតើ ដូចនេះត្រូវតែប្រាប់ប៉ូលិសនិងឆាប់ចេញទៅរកហើយទើបបាន

ភ្លាមនោះសុទ្ធារ៉ាក៏ចេញឡានជិះទៅតាមផ្លូវដែលក្មេងនោះបានប្រាប់ ហើយបានទាក់ទងទៅប៉ូលិសបន្តទៀតដើម្បីមានមនុស្សច្រើនងាយស្រួលរកម៉េង។ ចំណែកឯម៉េង គេព្យាយាមរុសខ្សែនោះរហូតដល់ដាច់ចេញ តែគេមិនរើភ្លាមនោះទេ ព្រោះភ្លាមនោះមានមនុស្សម្នាក់មកនិយាយ

ឯងជិតដល់ពេលហើយ អាកំលោះរឿងច្រើន

និយាយរួចរីណាក៏ដើរមករកម៉េង ហើយគេបើកកន្សែងដែលរុំភ្នែកម៉េងចេញ

យ៉ាងម៉េចហើយម៉េង នៅចាំយើងទេ?

ចាំបានតើ ស្មានតែជានរណាដែលចាប់យើងមក តាមពិតគឺជាលោកឯងសោះ ឆាប់លែងយើងភ្លាមបើមិនចង់ជាប់គុកនោះទេ លែងយើងភ្លាមទៅ

កុំមកគំរាមយើងនោះ តិចទៀតឯងនិងដឹងហើយថាខ្លួនឯងនិងទៅជាយ៉ាងណានោះ? ធ្វើឯងអ្នកចេះដឹងខ្លាំងណាស់នរ នេះបានសមមុខឯង

បើឯងមិនលែងយើងទេ ឯងនិងស្តាយក្រោយជាមិនខាន

យើងមិនលែងឯងនោះទេ ឯងបានបំផ្លាញយើងគ្រប់បែបយ៉ាងដែលយើងមាន ឯងបានដណ្តើមសុទ្ធារ៉ាចេញពីយើងទៅ ពេលនេះឯងត្រូវតែសងយើងវិញទាំងអស់ ហាសហាសហា

គេសើចឡើងដូចមនុស្សវិកលចិរកហើយក៏ដើរចេញទៅ

យើងមិនបានធ្វើអីគេផង ម៉េចគេថាយើងដណ្តើមសុទ្ធារ៉ាពីគេ? ចឹងមានន័យថាគេស្រាលាញ់សុទ្ធារ៉ា។ តែអេកុំគិតរឿងអត់ប្រយោជន៍នោះឆាប់រកដំណោះស្រាយបន្តទៀតសិន

យប់បន្តិចពួកវាផឹកស៊ីហើយឱ្យម៉េងស៊ីភ្លៅមាន់មួយចំហៀង វាថានេះជាលើកចុងក្រោយហើយរបស់

ម៉េងដែលបានស៊ីរបស់ឆ្ងាញ់នោះ។ បន្ទាប់មកពួកវាក៏ស្រវឹងហើយក៏ដេកលក់បាត់អស់ទៅ

ដល់ពេលយើងម្តងហើយ ពួកអាប្រែតអស់នេះវាស្រវឹងដេកអស់ហើយ

ម៉េងមកអើតមើលតាមបង្អួចឃើញថាខ្ពស់គួរសមដែរ តែយ៉ាងណាក៏ត្រូវតែលោតដែរ។ ភ្លាមនោះគេក៏លោតចុះមកក្រោមធ្វើឱ្យគ្នាវាដែលមាននៅខាងក្រោមដឹងខ្លួនហើយក៏ស្រែកដេញតាមចាប់ម៉េងមកវិញ។ ម៉េងគេព្យាយាមរត់យ៉ាងលឿនតាមដែលអាចធ្វើទៅបាន គេរត់ចុះភ្នំផងឡើងទួលផងពិតជាពិបាកមើលណាស់។ គេរត់ហត់ក៏ចូលពួនក្រោមពំនូកស្លឹកឈើដែលធ្វើឱ្យពួកវាមើលមិនឃើញ

ឆាប់តាមរកវាឱ្យឃើញភ្លាមទៅ

បាទលោកបង តោះពួកយើងឆាប់តាមរកវា

បន្ទាប់មកពួកវាក៏ចេញពីទីនោះដោយរកម៉េងមិនឃើញ។ ពេលស្ងាត់ល្អម៉េងក៏ចេញពីពំនួកស្លឹកឈើនោះហើយរត់គេចចេញតទៀតធ្វើយ៉ាងណាឱ្យដល់ផ្លួវថ្នល់ដើម្បីឱ្យមានគេជួយ។ មួយសន្ទុះធំគេក៏បានរត់មកដល់ផ្លូវថ្នល់ស្របពេលដែលឡានរបស់សុទ្ធារ៉ាគេបើកមកដល់ល្មម ឃើញដូចនេះសុទ្ធារ៉ាក៏ឈប់ឡានហើយក៏រត់សំដៅមករកម៉េង

សុទ្ធារ៉ាជួយខ្ញុំផង ខ្ញុំហត់និងអស់កំលាំងណាស់

ខ្ញុំមកជួយហើយតើ ពិតជាគួរឱ្យអាណិតណាស់ត្រូវគេវាយធ្វើបាបឡើងដល់ថ្នាក់នេះទៅហើយ

នេះគឺដោយសារតែលោកនឹងហើយបានជាខ្ញុំទៅជាចឹង ខ្ញុំនឹងធ្វើ...................ម៉េងក៏សន្លប់បាត់ទៅ ហើយសុទ្ធារ៉ាក៏គ្រាម៉េងដើរសំដៅមករកឡានវិញស្រាប់តែពេលនោះមានមនុស្សយកឈើមកវាយលើសុទ្ធារ៉ាបណ្តាលើឱ្យគេដួលសន្លប់លើម៉េងដែលបានសន្លប់ដូចគ្នា។ មួយសន្ទុះក្រោយមកសុទ្ធារ៉ាគេក៏ដឹងខ្លួនឡើងវិញហើយងាកមកឃើញម៉េងគេចងជាប់គ្នាជាមួយនិងខ្លូនឯង ម៉េងក៏និយាយ

ខ្ញុំមិនដឹងថាមានកម្មពាអីជាមួយលោកមកទេ លើកណាក៏មិនដែលស្រួលនោះទេវេទនារហូតតែម្តងហើយ ឥលូវថាបានជួបលោកឱ្យលោកជួយបានហើយ មានឯណាត្រូវគេមកចាប់ចងទាំងពីរនាក់វិញដ៏ដែរ កម្មក្រាស់ណាស់ខ្ញុំ

ដឹងឯងទេ ឱ្យតែខ្ញុំជួបឯងពេលណាក៏មានរឿងរហូតដែលនឹង នៅជាមួយឯងពេលណាគឺតែងតែបែបនេះតាំងពីតូចមកម្លេះ ខ្ញុំទេបានកម្មក្រាស់នោះ

បានហើយឈប់ប្រកែកគ្នាទៅ ឆាប់រកវិធីចេញពីទីនេះល្អជាងខ្ញុំតប

មិនដឹងទៅតាមណាទេ កំពុងតែរកហើយតើ តែកុំបារម្ភអីព្រោះពេលខ្ញុំមក ខ្ញុំក៏បានទាក់ទងទៅប៉ូលិសផងដែរ អាចថាពួកគេកំពុងតែស៊ើបរកទីតាំងផងក៏មិនដឹង

ចុះទូរស័ព្ទលោកនៅទីណា ឆាប់ទាក់ទងទៅពួកគេភ្លាមទៅ

កំពុងតែរកទូរស័ព្ទស្រាប់តែរីណាដើរមករកពួកយើង

មិនបាច់រកទេនៅទីនេះទេ

ម៉េចបានជាឯងទៅវិញរីណា? យើងមិនដែលមានគំនុំជាមួយឯងនោះទេ ហេតុអីបានជាធ្វើដាក់យើងបែបនេះទៅវិញ?

លោកមិនបាច់សួរគេទេ ចាំខ្ញុំប្រាប់ គេថាមកពីខ្ញុំបានដណ្តើមលោកចេញពីគេ ខ្ញុំបានបំផ្លាញរាល់អ្វីៗដែលគេខំប្រឹងមកកន្លងទៅនេះ តែនេះជាកម្មផលរបស់គេនោះទេ ធ្វើបែបណាទទួលផលបែបនោះហើយ ពេលនោះរីណាក៏វាយទៅលើម៉េងមួយដៃឡើងម៉េងឈាមមាត់

ហេតុអីបានជាឯងវាយគេបែបនេះទៅវិញ? បើមានរឿងម៉េចមិនមករកយើង ហេតុអីបានជាទៅរករឿងគេទៅវិញ? ហើយពាក្យដែលម៉េងនិយាយសុទ្ធតែជាការពិតមែនទេ?

No comments:

Post a Comment