Breaking

Wednesday, December 15, 2021

រឿង ល្បិចកម្ម ភាគទី ១១

 

រឿង ល្បិចកម្ម

ភាគទី ១១

និពន្ធដោយ Sotheara Theth

#Khmer_Novel69



មានរឿងអីទៅខ្មាសទៅ នេះគ្រាន់តែថើបឯងតើ

បើលោកមិនខ្មាស តែខ្ញុំខ្មាសគេណាលោក

ខ្ញុំមិនខ្វល់ នេះទេជារឿងរបស់ឯងទេ

លើកនេះម៉េងគេស្ពឹកមុខនិយាយមិនចេញតែម្តងហើយ តែសុទ្ធារ៉ាគេសប្បាយចិត្តនៅពេលដែលបានឃើញរូបថតគេថើបម៉េងបែបនេះទៅវិញ គេកំពុងតែឆ្ងល់ខ្លួនឯងថាមានរឿងអីចំពោះគេដែលធ្វើឱ្យគេមានអារម្មណ៍បែបនេះទៅវិញនោះ។ អ្នកនិពន្ធៈ ម៉េងលើកនេះចប់ហើយ ឱ្យរៀងចឹងចុះកុំចេះតែហ៊ាន។ ម៉េងៈ បើខ្ញុំសមមុខក៏ដោយសារតែអ្នកនិពន្ធដែរ និពន្ធរឿងឱ្យតួឯកវេទនារហូតតែម្តងហើយ។ អ្នកនិពន្ធៈ មិនបាច់និយាយច្រើនទេ ម៉ោះចូលសាច់រឿងវិញតិចអ្នកអានធាក់បាក់ចង្កេះទៅ)

អេម្នាក់នោះហើយដែលត្រូវបានលោកប្រធានផ្នែកគ្រប់គ្រងគម្រោងចាប់ថើបនោះ ខ្ញុំពិតជាច្រនែនគេខ្លាំងណាស់ (ទៅយកម្នាក់ឯងទៅ មនុស្សរោគចិត្តដូចជាគេនោះពួកនាងចង់បានណាស់ហើយ)

ពេលនេះជីវិតខ្ញុំដូចជាឃើញពន្លឺថ្ងៃតិចដល់ហើយ មានតែពពកខ្មៅបាំងបិទរស្មីសូរិយា

ម៉េង មានដឹងរឿងអីទេប្អូន?

រឿងដែលខ្ញុំត្រូវបានគេថើបមែនទេបង? ថីមិនដឹងបើផុសចូលក្នុងកម្មវិធីបែបនេះហើយ ឡើងខ្មាសគេសឹងអីហើយបង ពេញក្រុមហ៊ុនតែម្តងហើយណាបង

បងដឹងតើរឿងនឹង តែរឿងមួយទៀតដែលកំពុងតែកក្រើកពេញនឹងហើយណាអូន

រឿងអីទៅបង មើលទៅបងដូចជាស្លន់ស្លោដល់ហើយ

គឺពាក់ព័ន្ធជាមួយនិងក្រុមហ៊ុនដែលប្រកួតប្រជែងជាមួយយើងក្នុងគម្រោងវិនិយោគលើកនេះណាអូន ព្រោះរីណាគេបានទៅធ្វើការឱ្យក្រុមហ៊ុនមួយនោះណាអូន

ចប់ហើយបើបែបនេះ វីវរហើយចឹង តើលោកប្រធានបានដឹងដំណឹងនេះហើយឬនៅបង?

បងក៏មិនដឹងដែរដល់ទៅសួរគាត់ទៅបានដឹង

ត្រូវរាយការណ៍ឱ្យគាត់បានដឹងហើយទើបបាន

តោះអញ្ចឹងចូលទៅប្រាប់គាត់ទៅ

ពេលខ្ញុំនិងបងស្រីធីតាចូលមកក្នុងបន្ទប់ ឃើញគេកំពុងតែឈរបែរមុខទៅកញ្ចក់បង្អួចដោយកំពុងតែគិតរឿងអ្វីមួយ

លោកប្រធាន តើលោកបានទទួលដំណឹងអ្វីមួយទេ?

ដឹងតើ ថីក៏មិនដឹង ដឹងគ្រប់រឿងតែទាំងអស់ហ្នឹង

អញ្ចឹងលោកត្រូវរកវិធីការពារឱ្យហើយទៅចឹងនោះ

ខ្ញុំគិតថាគេមិនធ្វើអាក្រក់ដាក់ពួកយើងទៀតនោះទេ

លោកហ៊ានទុកចិត្តមនុស្សដែលបានក្បត់ជាមួយក្រុមហ៊ុនយើងបែបនេះមែនទេ លោកឡប់ទេដឹង

ប្អូនកុំថាឱ្យលោកប្រធានបែបនេះអី

មើលទៅឯងដូចជាបារម្ភពេកហើយ កុំភ័យអីគ្មានរឿងអីដែលត្រូវកើតឡើងនោះទេ

អញ្ចឹងសូមឱ្យដូចមាត់លោកនិយាយទៅចុះចឹង

ល្ងាចបន្តិចគម្រោងក្នុងការវិភាគវិនិយោគមួយទៀតបានមកដល់ដែលគម្រោងនេះនឹងមានដៃគូរប្រកួតប្រជែងចូលរួមជាច្រើន បើមិនប្រយ័ត្នគេនឹងខាតបង់លាភធំជាមិនខានហើយ

ម៉េងយប់នេះឯងទៅផ្ទះទេ?

បើការងារនៅច្រើនបែបនេះ ប្រហែលជាមិនទៅនោះទេ

អូខេចឹងចាំយើងកម្មង់អាហារមកញុំាទាំងពីរនាក់ចុះ

បន្ទាប់ពីកម្មង់អាហាររួចមកពួកយើងក៏ធ្វើការបន្តទៀត។ សុទ្ធារ៉ាមើលទៅម៉េងដែលខិតខំធ្វើការយ៉ាងហ្មត់ចត់ជាទីបំផុត គេមើលទៅម៉េងហើយក៏ញញឹមម្នាក់ឯង

អេលោក យ៉ាងម៉េចនឹង ម៉េចបានជាញញឹមតែម្នាក់ឯងចឹង សង្ស័យឡប់ទេដឹង?

យឺស ប៉ិនណាស់អារឿងស្តីថាឱ្យគេនឹង មិនចេះចោលចរិកនឹងសោះហើយ

ចោលមិនកើតទេ ព្រោះនេះជានិស្ស័យធម្មជាតិមកពីកំណើតមកហើយកែមិនបានទេ

ពេលឮម៉េងនិយាយបែបនេះសុទ្ធារ៉ាសើចទាំងហួសចិត្តតែម្នាក់ឯងព្រោះនិយាយក៏មិនឈ្នះម៉េងដែរ។ បន្ទាប់ពីញុំាអាហាររួចមក ខ្ញុំនិងសុទ្ធារ៉ាក៏រៀបចំធ្វើគម្រោងមួយនេះយ៉ាងផ្ចិតផ្ចង់ជាទីបំផុត។ ពេលគេធ្វើរួចក៏សំរាកហើយខ្ញុំក៏នៅរៀបឯកសារបន្ត ហើយក៏សំរាកតាមក្រោយគេទៅ។ ខ្ញុំមិនដឹងថាគេមកគេងឱបខ្ញុំតាំងពីពេលណាមកទេ ដឹងត្រឹមតែពេលក្រោកមកឃើញសុទ្ធារ៉ាញញឹមដាក់ខ្ញុំដែលពេលនោះគឺខ្ញុំនៅក្នុងរង្វង់ដៃរបស់គេ។ មិនដឹងគេអៀនទេអីបើបែបនេះនោះ។ (អ្នកនិពន្ធៈ ធ្វើឯងអៀនអីណា គេចាប់ថើបឡើងរាប់ភ្លេចហើយនឹងណា។ ម៉េងៈ ទៀតអ្នកនិពន្ធថាឱ្យទៀត បាញ់មិនចេះអស់គ្រាប់តែម្តងហើយ។ អ្នកនិពន្ធៈ និយាយតាមតែការពិតតើ)។ ពេលរៀបចំសំលៀកបំពាក់រួចរាល់ហើយលោកប្រធាននាយកក្រុមហ៊ុនក៏មកប្រាប់

សុទ្ធារ៉ាលោកត្រូវរៀបចំគម្រោងមួយនេះឱ្យបានល្អណាព្រោះបន្តិចទៀតនេះយើងត្រូវបង្ហាញគម្រោងមួយនេះឱ្យម្ចាស់វិនិយោគមើលហើយ តែក៏មានក្រុមហ៊ុនផ្សេងទៀតចូលរួមបង្ហាញផងដែរ

បាទលោក ខ្ញុំនិងរៀបចំគម្រោងមួយនេះឱ្យទទួលបានជោគជ័យលើដៃគូរប្រកួតប្រជែង

ឯងត្រូវប្រយ័ត្នឱ្យមែនទែនណា ព្រោះលើកនេះមានគូរប្រកួតប្រជែងខ្លាំងមកចូលរួមជាមួយពូកយើងផងដែរសុទ្ធារ៉ានិយយា

បាទខ្ញុំដឹងហើយលោកប្រធានខ្ញុំតប

ការប្រជុំធ្វើបទបង្ហាញពីគម្រោងវិនិយោគក៏បានចាប់ផ្តើមឡើង អ្វីៗទៅតាមការគ្រោងទុករបស់ពួកគេទាំងពីរ។ បន្ទាប់ពីក្រុមហ៊ុនរបស់យើងបានធ្វើការបង្ហាញចប់រួចមកក៏ដល់វេនក្រុមហ៊ុនដែលរីណាជាអ្នកធ្វើបងបង្ហាញចូលម្តង។ សង្ឃឹមថាមិនមានរឿងអី្វមួយកើតឡើងទៅចុះ។ ការប្រកាសលទ្ធផលនៅពេលបន្តិចទៀតនេះហើយ បើលើកនេះបានសម្រេចទៀតនោះក្រុមហ៊ុនមួយនេះរឹតតែមានអតិថិជនស្គាល់កាន់តែច្រើនឡើងថែមទៀតហើយ។ មួយសន្ទុះក្រោយមកអ្នកតំណាងឱ្យម្ចាស់ក្រុមហ៊ុនវិនិយោគចេញមកប្រកាសលទ្ធផល

ដូចនេះក្រុមហ៊ុនដែលទទួលបានការសហការជាមួយក្រុមហ៊ុនរបស់យើងខ្ញុំនោះគឺក្រុមហ៊ុនវិភាគគម្រោងវិនិយោគ

សុទ្ធារ៉ាលោកឮទេ គេជ្រើសរើសយក្រុមហ៊ុនយើងហើយ ខ្ញុំនិយាយទាំងអរសប្បាយ

ឮតើមានទៅថ្លង់ឯណា សុទ្ធារ៉ាតប

ពេលនោះរីណាគេក៏ដើរមករកពួកខ្ញុំដែលឈរនិយាយគ្នា

អបអរសាទរសុទ្ធារ៉ា លោកនិងជំនួយការលោក អេរមិនមែនទេ! បែបនេះហៅថាមិត្តប្រុសលោកបានត្រូវ ពិតជាពូកែមែនភ្លាមនោះម៉េងក៏តបវិញ

បាទអរគុណលោកហើយ តែនេះព័ត៌មានដូចជាឮលឿនដល់ហើយ ដែលបានឮទៅដល់លោករីណាឆាប់បែបនេះនោះ

ត្រូវហើយសំខាន់មិត្តប្រុសខ្ញុំពូកែ ល្អដែរតើដែលអាចយកឈ្នះលើក្រុមហ៊ុនលោកបាន

សុទ្ធារ៉ាគេតបវិញធ្វើឱ្យអ្នកនៅទីនោះចំហមាត់ដោយមិននឹកស្មានថាគេហ៊ាននិយាយពាក្យនេះចេញមកសោះហើយ សូម្បីតែម៉េងក៏ធ្វើទឹកមុខនឹកស្មានមិនដល់ដែរ

អរចឹងតើបានជាសមគ្នាណាស់ សង្ឃឹមថានិងមានដំណឹងល្អឆាប់ៗនេះចុះណា

ខ្ញុំរកតបវិញតែសុទ្ធារ៉ាគេឃាត់ទាន់ ហើយរីណាគេក៏ដើរចេញទៅបាត់ទៅ។ គិតទៅម្នាក់នេះគួរឱ្យស្អប់ខ្លាំងណាស់។ អស់រយៈពេលជាច្រើនខែដែលខ្ញុំធ្វើការជាមួយសុទ្ធារ៉ានៅទីនេះ ពេលខ្លះខ្ញុំមានអារម្មណ៍ថាដូជាចំលែកម៉េចមិនដឹងនោះទេ។ (អ្នកនិពន្ធៈ សង្ស័យយើងហ្នឹងលួចស្រលាញ់គេទេដឹង? ម៉េងៈ បើអ្នកនិពន្ធថាយ៉ាងម៉េចគឺសាច់រឿងបែបនឹងហើយកុំឱ្យតែនិពន្ធបន្ថែមបន្ថយទៀតទៅគ្រប់រសជាតិហើយ។ អ្នកនិពន្ធៈ យីកាចអីកាចយ៉ាងនេះគ្រាន់តែនិយាយចោលតើ មករករឿងគ្នាទៀតហើយ។ ម៉េងៈ តែការនិយាយចោលរបស់អ្នកនិពន្ធដូចជាការពិតចឹង។ ភ្លាមនោះសុទ្ធារ៉ាចូលក្នុងបន្ទប់រួចក៏និយាយប្រាប់ខ្ញុំ

ម៉េងខ្ញុំត្រូវទៅធ្វើការនៅខេត្តចំនួនពីរថ្ងៃ

ម៉េចបានជាលោកត្រូវទៅខេត្តចឹង?

ម៉េចបារម្ភពីខ្ញុំមែនទេ? តែពីរថ្ងៃតើ

អ្នកណាថាបារម្ភនោះ ខ្ញុំសួរលោកព្រោះបើលោកទៅ ចុះការងារនៅទីនេះអ្នកណាជាអ្នកធ្វើទៅបើច្រើនម្លឹងៗ កុំនិយាយថាខ្ញុំម្នាក់ឯងណា ខ្ញុំចង្អុលមកខ្លួនឯង

អរ ខ្ញុំមានជំនួយការដ៏ឆ្លាត ស្អាត ថែមទាំងពូកែម្នាក់នៅទីនេះ ចឹងរឿងនេះខ្ញុំមិនបារម្ភនោះទេ

ចេះតែបញ្ជោរទៅអាមនុស្សកំពុងតែស៊ីជោរស្រាប់ផងខ្ញុំរអ៊ូតិចៗ

ឯងរអ៊ូអីម្នាក់ឯងហ្នឹង

បាទមិនមាននោះទេ។ ចេះតែទុកចិត្តទៅ ប្រយ័ត្នតែខុសអស់នោះបានសមមុខលោកឯង

បើឯងធ្វើអញ្ចឹងនោះគឺបំបាក់មុខទាំងអស់គ្នាតើ

គេរកលេសមកសង្កត់ខ្ញុំវិញដោយមិនអាចនិយាយតវ៉ាជាមួយគេតទៀតបាន

បានហើយ ខ្ញុំទៅផ្ទះហើយដើម្បីរៀបចំខោអាវ ព្រោះចេញទៅព្រឹកស្អែកនេះហើយ

ប្រាប់ភ្លាមស្អែកទៅភ្លេតតែម្តងហើយ ហើយម៉េចមិនឱ្យសង្សារលោកជួយរៀបចំឱ្យទៅទើបមិនសូវហត់ខ្លាំងបែបនេះ

មានមកពីណា បើតាំងពីពេញវ័យរហូតមកដល់ពេលនេះខ្ញុំមានតែរូបថតថើបគ្នាជាមួយឯងតែហូតនឹង គ្មាននរណាហ៊ានមកធ្វើសង្សារខ្ញុំទេ

នេះគឺមកពីលោកឯងហ្នឹងហើយដែលធ្វើឱ្យខ្លួនឯងទៅជាបែបនេះ កុំមកបន្ទោសខ្ញុំអី ខ្ញុំក៏រងគ្រោះដែរខ្លាំងជាងលោកផង

បានហើយខ្ជិលនិយាយជាមួយឯងទៀតណាស់ អញ្ចឹងខ្ញុំទៅមុនហើយណា

បាទលោកប្រធាន សូមអញ្ជើញតាមសំរួល ថែរក្សាសុខភាពផងណា

បារម្ភពីខ្ញុំចឹងស្រលាញ់ខ្ញុំមែនទេ?

មិនបានស្រលាញ់ទេ សូម្បីតែគិត

គេក៏ដើរចេញទៅបាត់ទៅ។ ហេតុអីបានជាមានអារម្មណ៍ថាដូចជានឹកគេម្លេះ? នេះគ្រាន់តែឮគេថាទៅធ្វើការនៅខេត្តសោះហ្នឹង។ នេះខ្ញុំយ៉ាងម៉េចនឹង?អ្នកនិពន្ធៈ នឹងគេហៅថាមានចិត្តលើគេហើយម៉េង។ មេងៈ ចឹងមានន័យថាខ្ញុំស្រលាញ់គេមែនទេ? អ្នកនិពន្ធៈ ប្រាកដជាចឹងហើយ។ ម៉េងៈ ទេមិនអាចទេ បើពួកយើងមិនដែលត្រូវគ្នាផងហ្នឹង ដូចសាំងហើយនឹងភ្លើងប៉ះឆេះខ្ទិចហ្មងគ្មានសល់ទេ។ អ្នកនិពន្ធៈ អញ្ចឹងរង់ចាំមើលបន្តទៀតទៅ អត់សល់អីទេ សល់តែចិត្តស្រលាញ់ ហាសហាសហា។

ថ្ងៃនេះមើលទៅកន្លែងធ្វើការដូចជាស្ងប់ស្ងាត់ដល់ហើយ មិនដឹងថាមានរឿងអីទេ

សួស្តីបងស្រី

បានសួស្តីប្អូន ម៉េងថ្ងៃនេះទឹកមុខរបស់ប្អូនស្រពោនម៉េស? មានរឿងអីកើតឡើងមែនទេ?

មានឯណាបងធម្មតាតើ តែមើលទៅកន្លែងធ្វើការដូចជាស្ងប់ស្ងាត់ណាស់បងពេលបាត់មេតំឡង់មា្នក់ទៅបាត់ចឹងនោះ

នេះអូននឹកគាត់មែនទេ?

បងចេះតែនិយាយហើយ បាញ់ឈឺៗម្លេះបងស្រី

មួយសន្ទុះក្រោយមកលោកប្រធានក្រុមហ៊ុនបានយកគម្រោងវិនិយោគមួយទៀតមកឱ្យខ្ញុំ

ម៉េងនេះជាគម្រោងមួយដែលក្រុមហ៊ុនយើងទើបតែទទួលបាន ឯងរៀបចំឱ្យបានល្អណា ព្រោះសុទ្ធារ៉ាប្រាប់ថាឯងអាចធ្វើការងារនេះបាន

បាទលោកប្រធាន ខ្ញុំនិងធ្វើឱ្យបានល្អជាទីបំផុត

ល្អហើយចឹង ខំប្រឹងណាយើងទុកចិត្តលើឯងហើយ

គ្រាន់តែការងារថ្មីមកភ្លាម ម្នាក់ៗរត់រកកន្លែងរៀងៗខ្លួនដើម្បីធ្វើឱ្យគម្រោងមួយនេះប្រកបដោយភាពជោគជ័យ មើលទៅថ្ងៃនេះយប់នេះជ្រៅទៀតហើយខ្ញុំ។ មួយសន្ទុះក្រោយមកសំលេងសារក៏លឺសំឡេងឡើងពេលខ្ញុំបើកមើល

នឹកកូនក្មេងម្នាក់ណាស់សុទ្ធារ៉ានិយាយ

បើនឹកគេ ទៅរកគេទៅមកប្រាប់ខ្ញុំធ្វើអី?ខ្ញុំតប

នឹកឯងនឹងណាក្មេងល្ងង់

ហាសនឹកខ្ញុំ សង្ស័យលេបថ្នាំច្រលំទេដឹង

អត់ឈឺអីផងរឿងអីត្រូវលេបថ្នាំនោះ មិនច្រលំទេ

ល្អហើយចឹង ហើយពេលណាលោកត្រលប់មកវិញ?

នេះនឹកខ្ញុំមែនទេ? ខានស្អែកពេលថ្ងៃទៅវិញហើយ

ឡប់អ្នកណាទៅនឹកលោកនោះ បានហើយខ្ញុំធ្វើការហើយ រំខានមែន

ហាសហាសហា នឹកមែនហើយមើលទៅនោះ សុវត្ថិភាពណា

គ្រាន់តែផ្ញើសារចប់ ខ្ញុំក៏ធ្វើការបន្តទៀត នេះយ៉ាងម៉េចនឹង ហេតុអីបានជាមានអារម្មណ៍យ៉ាងម៉េចមិនដឹងទេ? អ្នកនិពន្ធៈ នេះគេហៅថារោគស្នេហាហើយណាក្មេងល្ងង់។ ម៉េងៈ អ្នកនិពន្ធមករករឿងទៀតហើយ។ អ្នកនិពន្ធៈ គ្រាន់តែប្រាប់សោះក៏មិនបាន លើកក្រោយដឹងគ្នាម្តងហើយយើងនឹង ប៉ិនថាឱ្យអ្នកនិពន្ធពេក។ ម៉េងៈ កុំអីខ្ញុំខ្លាចណាស់ តើពេលណាទៅ? អ្នកនិពន្ធៈ មករករឿងនឹងហើយ ការងារមិនធ្វើទេប្រយ័ត្នតែមិនទាន់នឹងតិចគេដេញចេញទៅ។ ម៉េងៈ អរមែនហើយ អរគុណដែលបានរំលឹក។

ការងារលើកនេះពិតជាហត់មែនដោយមិនមានសុទ្ធារ៉ាគេនៅជួយបែបនេះ តែយ៉ាងណាក៏ខំប្រឹងធ្វើឱ្យបានល្អដែរ។ តែមួយភ្លេតសោះក៏ដល់ម៉ោងចេញទៅផ្ទះទៀតហើយ

ម៉េង បងទៅផ្ទះមុនហើយណា

បាទបង បន្តិចទៀតខ្ញុំទៅដែរហើយបង

អូខេ តាមសម្រួលណា សុវត្ថិភាពតាមផ្លូវណាប្អូន

បាទបង បងក៏ដូចគ្នាដែរ

ពេលនេះស្ងាត់ក្រុមហ៊ុនហើយ ចឹងការងារក៏ធ្វើបានស្រួលនិងលឿនដែរ។

ឱការងារអើយ លើកនេះអីក៏ច្រើនម្លេះ? ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងហើយ ចាំស្អែកចាំធ្វើតទៀត

ខ្ញុំរៀបចំឯកសារនិងធ្វើការងាររហូតដល់ម៉ោងដប់យប់ទើបបានចេញទៅផ្ទះ។ ពេលជិះម៉ូតូតាមផ្លូវស្ងាត់ណាស់ ស្រាប់តែមានម៉ូតូពីរបីគ្រឿងជិះមកពីក្រោយខ្ញុំ តែខ្ញុំងាកមើលបន្តិចក៏មានគ្នាវាធាក់ម៉ូតូខ្ញុំដួលហើយគ្នាវាមួយទៀតមកវាយខ្ញុំមួយទីបធ្វើឱ្យសន្លប់លែងដឹងអីទាំងអស់។ ពេលនេះម៉េងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយ តែសុទ្ធារ៉ាគេមិនបានដឹងនោះទេ។ ថ្ងៃស្អែកឡើងធីតាក៏មកដល់កន្លែងការងារតែមិនឃើញម៉េងទេ ព្រោះរាល់ដងម៉េងមកដល់មុនគេ ម៉ោងប្រហែលដប់ព្រឹកលោកនាយកក្រុមហ៊ុនក៏មកដើម្បីយកកិច្ចការដែលដាក់ឱ្យម៉េងធ្

No comments:

Post a Comment