Breaking

Tuesday, December 7, 2021

រឿង ល្បិចកម្ម ភាគទី ១០

 

រឿង ល្បិចកម្ម

ភាគទី ១០

និពន្ធដោយ Sotheara Theth

#Khmer_Novel69



មាឌឱ្យប៉ុណ្ណឹងសោះធ្ងន់ដូចដំរីអញ្ចឹង ធ្ងន់សឹងស្លាប់ទៅហើយ មកដល់បន្ទប់ក៏ផ្លាស់ខោអាវឱ្យនិងជូតខ្លួនឱ្យគេរួចហើយខ្ញុំក៏គេងដែរទៅព្រោះហត់ពេញមួយថ្ងៃតែម្តងហើយនេក។ គិតទៅៗម្នាក់នេះផ្តល់កម្មពារដល់ខ្ញុំរហូតតែម្តងហើយ គ្រាន់តែដាក់ខ្លួនដល់ពួកភ្លាមក៏គេងលក់ភ្លឹងតែម្តង។ ពេលយប់បន្តិចសុទ្ធារ៉ាគេរងារហើយក៏ទាញម៉េងអោបហើយក៏គេងលក់បាត់ទៅ។ យប់នោះម៉េងយល់សប្តិឃើញសុទ្ធារ៉ាថើបគេ ហើយក៏ភ្ញាក់ដឹងខ្លូនឃើញខ្លួនឯងកំពុងតែនៅក្នុងរង្វង់ដៃអោបរបស់សុទ្ធារ៉ា ហើយពេលសុទ្ធារ៉ាបើកភ្នែកឡើងក៏ថើបម៉េងមួយខ្សឺតធ្វើឱ្យម៉េងធាក់គេមួយជើងធ្លាក់ពីលើគ្រែគេង

ឈឺណាស់ណា លែងបែបនេះគឺឈឺណាស់ណា

បើនៅកន្លែងធ្វើការខ្ញុំមិនហ៊ានធ្វើអីលោកមែន តែនេះជាផ្ទះរបស់ខ្ញុំ ចឹងខ្ញុំមានសិទ្ធិគ្រប់បែបយ៉ាង

ឯងនេះពិតជាសាហាវណាស់

ត្រូវហើយ ដឹងស្រាប់ហើយតើថាខ្ញុំជាមនុស្សបែបណានោះ

ចុះពីយប់មិញរឿងអីកើតឡើងខ្លះទៅ?

អរ គឺ.....(អេឈប់សិន បើខ្ញុំប្រាប់គេនៅពេលនេះមិនល្អនោះទេព្រោះមិនមានភស្តុងតាងផង ហើយប្រាប់គេក៏គេមិនជឿខ្ញុំដែរមើលទៅព្រោះរីណាជាមិត្តរបស់គេ)

មានរឿងអីទៅម៉េង?

អរមិនមានអីនោះទេ គ្រាន់តែលោកស្រវឹងហើយតេហៅខ្ញុំឱ្យទៅយកលោកពីកន្លែងជប់លៀងមកផ្ទះតែប៉ុណ្ណោះ

តែប៉ុណ្ណឹងទេ? តែខ្ញុំដូចជាចាំបានថាមានគេគ្រាខ្ញុំទៅប៉ុន្តែមិនមែនជាឯងនោះទេ តែដូចជានរណាទេ រកនឹកមិនឃើញសោះហើយ។ អូខេ! ចឹងថ្ងៃនេះឯងទៅធ្វើការជាមួយខ្ញុំតែម្តងទៅមិនបាច់ជិះម៉ូតូទៅនោះទេ។ ខ្ញុំទៅមុជទឹកហើយ ហើយចាំជួយយកខោអាវធ្វើការនៅក្នុងឡានឱ្យខ្ញុំផង

ប្រើនោះប្រើធ្វើមើលតែកញ្ជះដាច់ថ្លៃចឹង ចាំមើលណាលើកក្រោយឱ្យគេរំលោភម្តងហើយចាំទៅជួយតាមក្រោយទើបសមមុខលោកឯង។

ថ្ងៃនេះម៉េងនិងសុទ្ធារ៉ាមកធ្វើការដោយជិះឡានមកជាមួយគ្នា ដោយធ្វើឱ្យគ្រប់គ្នាឆ្ងល់និងរីណាម្នាក់ដែរដោយធ្វើមុខឡើងក្រម៉ូវតែម្តងហើយ។

សួស្តីបង

អីយ៉ា ម៉េងឥលូវមកជាមួយលោកប្រធានទៀតផង

មានឯណាបង ថ្ងៃនេះម៉ូតូខូច ហើយពេលគាត់ឃើញខ្ញុំដើរនៅតាមផ្លូវលោកប្រធានក៏ហៅឱ្យមកជាមួយតែម្តងទៅបង

ចុះបងមានទៅថាអីឯណា ម៉េចក៏និយាយរៀបរាប់ច្រើនម្លេះ?

ចេះតែប្រាប់បងទៅកុំឱ្យបងនិងអ្នកដ៏ទៃគេមានការងឿងឆ្ងល់នឹងណាបង

គ្រាន់តែមកដល់កន្លែងភ្លាមការងារក៏រត់មករកភ្លេតតែម្តងហើយ ដោយលើកនេះសុទ្ធារ៉ាគេត្រូវទទួលគម្រោងធំមួយសម្រាប់ក្រុមហ៊ុន បើជោគជ័យមែននោះក្រុមហ៊ុននេះនិងល្បីជាក់ជាមិនខាន ដូចនេះគ្រោងការលើកនេះត្រូវរក្សាកាសំងាត់និងមិនត្រូវឱ្យដៃគូរប្រកួតប្រជែងដឹងពីគម្រោងមួយនេះឡើយ។

ម៉េង ឯកសារនេះមានបីផ្នែក ឯងត្រូវរៀបចំឱ្យបានស្រួលបួលណា តែបាត់នោះពួកយើងនិងត្រូវដេកនៅផ្ទះជាមិនខានឡើយប្រាប់ឱ្យដឹងមុនទៅ

ដេកផ្ទះល្អតើ មកធ្វើការហត់ចង់ងាប់ហើយ

និងហើយល្អណាស់ គឺគេដេញចេញហ្នឹងណា ចឹងហើយនៅល្អទៀត

អរចឹងទេអរ អូខេៗខ្ញុំនិងការពារឱ្យបានល្អជាទីបំផុត

គំរោងលើកនេះរីណាគេនិងលួចហើយយកទៅឱ្យក្រុមហ៊ុនផ្សេងទៀតដែលគេលបទាក់ទងគ្នាដោយសំងាត់បំផុត លើកនេះបើគេទទួលបានជោគជ័យមែន នោះគេនិងលាឈប់ពីក្រុមហ៊ុនមួយនេះ ព្រោះគេមានប្រាក់រាប់រយលាននៅក្នុងដៃរបស់គេ។ ល្ងាចបន្តិចពេលក្រុមការងារចេញទៅផ្ទះអស់ ហើយបន្ទប់ក៏បានចាក់សោអស់ហើយនោះ ម៉េងក៏ចេញទៅផ្ទះដែរទៅ។ នេះជាឱកាសល្អដែលរីណាគេមានឱកាសចូលទៅលួចទិន្ន័យនោះហើយ តែគេក៏មិនបានដឹងថានេះជាអន្ទាក់របស់ម៉េងផងដែរ

ទិន្ន័យប្រាកដជានៅក្នុងកុំព្យូទ័ររបស់សុទ្ធារ៉ាហើយ នេះជាឱកាសរបស់ខ្ញុំហើយ សុំទោសផងណា

សុទ្ធារ៉ាតែយើងត្រូវតែធ្វើ

កំពុងតែចុចលើកុំព្យូទ័ររបស់សុទ្ធារ៉ា តែសំណាងល្អដែលម៉េងឆ្លាតគេបានយកទិន្នន័យដាក់ក្នុងកុំព្យូទ័រគេដោយគេដឹងថាច្បាស់ជាមានគេមកលួចទិន្នន័យទៀតហើយ។ ភ្លាមនោះរីណាបានរកឃើញកន្លែងផ្ទុកទិន្នន័យដែលជាទិន្នន័យក្លែងក្លាយ គេរង់ចាំថតចម្លងរួចរាល់ហើយ តែភ្លាមនោះសុទ្ធារ៉ា ម៉េង និងធីតា ព្រមទាំងសន្តិសុខពីរនាក់កំពុងតែឈររង់ចាំគេដូចគ្នា។ ពេលរីណាឃើញពួកគេហើយ រីណាភ័យយ៉ាងខ្លាំងមុខឡើងស្លេកភ្លាមមួយរំពេច

ភស្តុតាងពេលនេះចាប់បានអស់ហើយលោកប្រធាន ម៉េងនិយាយ

រីណា មេ្តចក៏ឯងធ្វើបែបនេះទៅកើត ហើយនេះឯងកំពុងតែក្បត់និងក្រុមហ៊ុនហើយ។ ចំណែកឯទិន្នន័យដែលឯងយកនៅក្នុងដៃក៏មិនមែនជាគម្រោងនេះដែរ

ហ៊ីស មិនគួរណាយើងមកចាញ់ល្បិចពូកឯងសោះហើយវើយ

នេះមកពីលោកគិតថាខ្លួនឯងឆ្លាតពេកនោះអី ឥលូវសមមុខហើយ ខ្ញុំថាឱ្យ

សន្តិសុខឆាប់ចាប់គេយកទៅឃុំសិនទៅ ព្រឹកស្អែកនិងមានការកោះហៅម្ចាស់ភាគហ៊ុនមកប្រជុំចំពោះរឿងរបស់គេនេះ សុទ្ធារ៉ានិយាយ

ពេលគេដើរកាត់មុខសុទ្ធារ៉ាគេក៏និយាយ

ឯងនិងគ្មានថ្ងៃបានសុខទេ ចាំតែមើលទៅ ចាត់ទុកថាយើងចាញ់ឯងម្តងចុះ

មិនដឹងថាអ្នកណាគ្មានថ្ងៃបានសុខនោះ ខ្ញុំអ្នកថាឱ្យគេ ភ្លាមនោះគេក៏រករត់សំដៅមករកខ្ញុំ តែបានសន្តិសុខឃាត់គេទាន់កុំអីនឹងចប់។ អ្នកនិពន្ធៈ មាត់នៅមិនស្ងៀមឱ្យចឹងចុះ។ ម៉េងៈ វាយប្រហារគ្រប់ពេល

អរគុណហើយម៉េងដែលបានរៀបចំដាក់នុយចាប់ជនក្បត់នៅក្នុងក្រុមហ៊ុនយើងបែបនេះ សុទ្ធារ៉ាសរសើរ

បាទមិនអីទេ នេះក៏ខ្ញុំធ្វើដើម្បីក្រុមហ៊ុនដែរតើ ខ្ញុំតប

ល្អណាស់ប្អូនប្រុស ឯងពិតជាពូកែមែនចេះរកនឹកឃើញវិធីនេះឡើង

បន្ទាប់ពីចប់សព្វគ្រប់អស់ហើយពូកយើងក៏បែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ។ ចាំមើលតែលទ្ធផលទេថាតើនិងទៅជាយ៉ាងណានោះ? តែចំពោះមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជារីណានោះណាក៏ត្រូវទទួលលទ្ធផលដែលគេបានទទួលនោះឯង។

ស្អែកឡើងនៅកន្លែងធ្វើការ និយាយពីថាមួយៗមិនធ្វើការនោះទេរួមទាំងខ្ញុំផងដែរនៅរង់ចាំស្តាប់ចម្លើយទាក់ទងនិងរីណា។ ម៉ោងប្រហែលដប់ព្រឹកទើបព័ត៌មានចេញមក។ គេដើរចេញមកក្រៅដោយមានសន្តិសុខតាមគេពីក្រោយ។ ពេលនោះគឹក៏ដើរមករកខ្ញុំហើយនិយាយខ្សឹបដាក់ខ្ញុំ

ម៉េង ឯងបានបំផ្លាញខ្ញុំអស់ច្រើនណាស់ ឯងប្រយ័ត្នខ្លួនផងទៅអាក្មេងចង្រៃ

គេនិយាយរួចក៏ដើរចេញទៅបាត់ទៅ ដោយទុកឱ្យខ្ញុំឆ្ងល់និងពាក្យរបស់គេណាស់ ភ្លាមនោះបងធីតាក៏មកនិយាយជាមួយខ្ញុំ

គេនិយាយអីជាមួយឯងខ្លះ?

អត់មានអីទេបង

អត់មាន តែទឹកមុខរបស់ឯងបានប្រាប់គេឯងច្បាស់ណាស់

មានឯណាបង?

បើមិនស្រួលទេប្តឹងប៉ូលិសតែម្តងទៅ ព្រោះមនុស្សបែបនេះអ្វីក៏អាចធ្វើបានដែរណា

បាទខ្ញុំដឹងហើយបងស្រី

ថ្ងៃនេះអារម្មណ៍មិននៅក្នុងខ្លួនសោះហើយ ដោយសារតែពាក្យរបស់រីណាកាលពីព្រឹកមិញ

ម៉េងឯងកើតអីមែនទេ?សុទ្ធារ៉ាសួរខ្ញុំ

បាទមិនមានកើតអីនោះទេ

តែមើលទៅដូចជាភ្លឹកៗយ៉ាងម៉េចមិនដឹងទេ? ឯងមិនស្រួលខ្លួនមែនទេ? បើហត់ទៅសម្រាកទៅ

បាទមិនអីទេលោកប្រធាន អរគុណច្រើនហើយ តែនិយាយអញ្ចឹងរីណាត្រូវបានគេបណ្តេញចេញហើយមែនទេ?

ត្រូវហើយ មនុស្សលោភលន់តែងតែបែបនេះឯង។ តែយើងនៅតែឆ្ងល់ថា គេមានតំណែងធំ ហើយការងារល្អទៀត ទៅប្រព្រឹត្តអំពើអាក្រក់បែបនេះទៅវិញ ពិតជាមិនយល់នោះទេ?

ចុះក្រែងលោកថាមនុស្សលោភលន់តែងតែបែបនេះមែនទេ

អរមែន ត្រូវហើយ គ្រាន់តែនិយាយច្រលំបន្តិចសោះជាន់កែងភ្លាមតែម្តងហើយនរ តិចចាប់ថើបទៀតឥលូវនឹង

សាកលមើលទៅ បើមិនឱ្យដូចនៅផ្ទះទេឱ្យលោកទាត់ខ្ញុំវិញនរ

កាចម្លេះមនុស្សចិត្តអាក្រក់

លោកឯងនេះលេងអីឡប់ៗបែបនេះទេ

មានឡប់ឯណា គ្រាន់តែថើបឯងតើ

ឈប់និយាយជាមួយលោកហើយ ខ្ញុំរៀបចំឯកសារនិងការងាររបស់ខ្ញុំវិញ នៅឡប់តែម្នាក់ឯងនិងទៅ

គេសើចដាក់ខ្ញុំរួចក៏ទៅអង្គុយនៅតុរបស់គេវិញ។ ល្ងាចនេះការងារត្រូវបានចប់អស់ហើយខ្ញុំក៏បានទៅផ្ទះគេងដោយស្រួលខ្លួនផងដែរ

ម៉ាក់ថ្ងៃនេះសុំអាហារសំរាប់ខ្ញុំមួយផងណា ហត់ណាស់ចង់ញុំាឱ្យឆ្ងាញ់មាត់ម្តង

បានណាកូនសម្លាញ់

បាទម៉ាក់កូនអរគុណ

ដល់ពេលញុំាអារហារជុំគ្នាពេល្ងាចបងថ្លៃគាត់ក៏និយាយ

ម៉េង បងឮសុទ្ធារ៉ាគេថាឯងពូកែណាស់ចេះរៀបចំល្បិចចាប់ជនល្មើសនៅក្នុងក្រុមហ៊ុនបានទៀត

អររឿងចឹងៗបងទុកចិត្តលើគេចុះល្បិចលេខមួយហើយ បងភ្លេចហើយមែនទេថាកាលពីគេនៅតូច គេធ្វើបាបសុទ្ធារ៉ានោះអីបងស្រីខ្ញុំបន្ថែម

(ពិតជាមានមោទនភាពណាស់ដែលមានបងស្រីសរសើរអំពីខ្ញុំរឿងល្បិចកំហូចបែបនេះ លើកជើងមិនមើលកាលៈទេសៈទេបងអើយបង)

អីយ៉ា កូនប៉ាធំហើយតើ ចេះគិតច្រើនហើយ

មិនឱ្យធំទើបចំលែកណាប៉ា ចូលធ្វើការហើយណាប៉ា

អរនិយាយបែបនេះក៏បាន តែថា ប៉ាមិនដឹងសោះហើយថាកូនចេះធ្វើបាបគេតាំងពីតូចចឹងសោះ

មានឯណាប៉ា បងស្រីគាត់ចេះតែថាហើយ

មែនណាប៉ា ប្អូនខ្ញុំយំឡើងពេញនឹង កាលនឹងនោះបងថ្លៃបន្ថែមទៀតចប់អស់ពាក្យនិងថ្លែតែម្តង

ប្រយ័ត្នសុទ្ធារ៉ាគេសងសឹកវិញណាកូន

(សងសឹកមិនចេះចប់មិនចេះហើយទេលោកប៉ា កូនប៉ាម្នាក់នេះត្រូវគេធ្វើបាបវិញមិនតិចទេប៉ា)

បាទលោកប៉ា កូនបានសុំទោសគេរួចហើយនិយាយយករួចខ្លួនសិន

អញ្ចឹងបានកូនល្អ

បន្ទាប់ពីញុំាបាយរួចហើយខ្ញុំក៏ចូលបន្ទប់គេងលក់បាត់ទៅ តែឱ្យតែគេងលក់ដឹងតែយល់សប្តិឃើញគេទៀតហើយ ចងកម្មចងពាណាស់យើងនឹង។ ស្អែកឡើងនៅកន្លែងការងារ

សុទ្ធារ៉ានេះជាគម្រោងមួយទៀតហើយ។ យើងសូមសរសើរក្រុមការងាររបស់លោកណាស់ ពិតជាក្រុមបុគ្គលិកគំរូប្រចាំក្រុមហ៊ុនយើងមែន។ តែក៏អរគុណម៉េងដែរ ដែលបានរៀបចំចាប់បុគ្គលិកមិនល្អបាន សូមសរសើរ

ម្ចាស់ក្រុមហ៊ុនអរគុណខ្ញុំនិងសុទ្ធារ៉ាព្រមទាំងក្រុមការងារដែលបានធ្វើការបានយ៉ាងល្អបែបនេះ

បាទអរគុណលោកប្រធានធំ

បន្ទាប់ពីជួបពួកគាត់រួចមកសុទ្ធារ៉ាក៏ហៅម៉េងចូលក្នុងបន្ទប់

ម៉េងយប់មិញឯងប្រាប់ប៉ារបស់ឯងថាឯងបានសុំទោសយើងរួចហើយមែនទេ?

(ចុះគេបានដំណឹងនេះមកពីណាលឿនម៉េស សង្ស័យបងសុទ្ធារិននិយាយប្រាប់គេហើយមើលទៅនោះលឿននោះលឿនដូចអាមីសីលអត់សំលេងចឹង)

ចុះបើប្រាប់ហើយមែនយ៉ាងម៉េចុះ?

តែឯងមិនបានសុំទោសខ្ញុំដោយផ្ទាល់នោះទេ ដូច្នេះឯងកុហកពួកគាត់ហើយ

មិនដឹងទេណាមួយកាលនោះក៏ដូចជាបានសុំទោសរួចរាល់ដែរ ហើយនៅវិទ្យាល័យខ្ញុំក៏បានធ្វើតាមបញ្ជារបស់លោករួចហើយដែរតើ អញ្ចឹងចាត់ទុកថារួចគ្នាហើយខ្ញុំលានអណ្តាតដាក់គេ តែគេស្រាប់តែហក់មកចាប់ខ្ញុំហើយថើបខ្ញុំទៀតហើយ

លោកឯងនេះឡប់អីទៀតហើយ

នេះបានសមមុខឯង

ខ្ញុំឈប់រវល់និងលោកហើយ ទៅធ្វើការខ្ញុំវិញ

ខ្ញុំធ្វើជារៀបឯកសារនិងបញ្ចូលទិន្នន័យបន្ថែម រីឯសុទ្ធារ៉ាវិញគេឈរសើចដាក់ខ្ញុំ។ ខ្ញុំឆ្ងល់ណាស់ម្តេចលើកនេះមិនរុញគេចេញចឹងហើយនៅឱ្យគេថើបតាមចិត្តបែបនេះទៀតមិនដូចកាលនៅរៀនចឹង ឡប់ហើយមែនទេលោកអើយ។ បន្ទាប់មកទូរស័ព្ទក៏លោតប្រអប់សារមក ពេលខ្ញុំបើកមើលក្នុងតេលេក្រាមធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រឿងកើតឡើងទៀតហើយខ្ញុំ ទើបតែចប់រឿងមួយឥលូវត្រូវមកជួបរឿងមួយទៀតហើយ

សុទ្ធារ៉ា លោកមានឃើញអ្វីក្នុងតេលេក្រាមទេ?

អីគេទៀតហើយ ធ្វើមើលតែជួបខ្មោចចឹងឯងនេះ

អារម្មណ៏ខ្ញុំពេលនេះលើសពីជួបខ្មោចទៅទៀត លោកមើលខ្លួនឯងទៅ

ឯណា មើលខ្ញុំមើលបន្តិចទៅមើល មានរឿងអីបានជាធ្វើឱ្យឯងទៅជាបែបនេះ?។ អាម៉េចបានគេថតបានអញ្ចឹង?ត្រូវប្លង់ល្អទៀតផង

ត្រូវហើយនេះមកពីលោកឯងនឹងហើយ

យ៉ាប់ណាស់គ្រាន់តែថតរូបខ្ញុំឱ្យស្អាតបន្តិចមិនបាន មើលចុះមនុស្សនៅខាងក្រៅស្អាតសឹងអីហើយ

នេះលោកមិនខ្មាសគេទេអី?

No comments:

Post a Comment