Breaking

Thursday, June 13, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៩

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៩
និពន្ធដោយ Pii Chhay



😇”អាប៉ប…” គ្រាន់តែបានឃើញគេភ្លាមបងយុទ្ធស្រែករាក់ទាក់គេភ្លាម។ តែគេវិញបានត្រឹមតែលើកចិញ្ចើមត្រលប់មកដោយមើលហួសរំលោងខ្ញុំទៅវិញ។ ហើយថែមទាំងប្តូរកន្លែងថ្មីដែលឆ្ងាយពីពួកខ្ញុំទាំង២នាក់ទៀត។ គេធ្វើដូចជាគ្មានរូបខ្ញុំនៅត្រង់នេះចឹង។ នេះគេពិតជាចង់បែកគ្នាជាមួយខ្ញុំពិតមែនចឹងហេ៎?
😇”ទូ? ចង់ទៅណានឹង” ខ្ញុំទ្រាំទទួលយកការព្រងើយកន្តើយពីគេលេងបានទៀតហើយ ទើបសំរេចចិត្តក្រោកទៅសួរនាំឲ្យដឹងរឿងពីគេ។ តែបងយុទ្ធចាប់ដៃខ្ញុំជាប់។
💜”ខ្ញុំមានការចង់និយាយជាគេតិច”
👨🏻🏫”Good afternoon class” ហឺមមមម ម៉្ងៃមិនមកទេ មោលេចមុខអីចំពេលនេះ។ ខ្ញុំអស់ល្បឿនបានត្រឹមតែដាក់គូទអង្គុយចុះទាំងមិនអស់ចិត្ត។ តែកុំសង្ឃឹមថាខ្ញុំព្រមឲ្យទៅជាបែបនេះងាយៗឲ្យសោះ។
អស់ពេលពេញមួយម៉ោងខ្ញុំអង្គុយរៀនតែសំបកកាយឯចិត្តគំនិតហើយនិងគ្រាប់ភ្នែកខ្ញុំចាប់សំលឹងទៅគេគ្រប់វិនាទី។ ឯគេវិញគឺគិតតែពីសំលឹងមើលកញ្ចក់បង្អួចភ្លឹកៗម្តងម្កាលរហូតដល់គ្រូសួរនាំច្រើនដង។ ខ្ញុំគិតតែបន់ស្រន់ក្នុងចិត្តសូមឲ្យឆាប់ដល់ម៉ោងចេញឲ្យលឿនៗ នឹងអាលបានទៅចាត់ការជាមួយគេចេញម្តង។
រយះពេលមួយម៉ោងបានកន្លងផុតយ៉ាងវេទនា សំលេងកន្តឹងក៏បានរោទិ៍ប្រាប់សិស្សគ្រប់គ្នាឲ្យសំរួលដៃសំរួលជើងរៀបចំសំរាក២០នាទី។ ខ្ញុំមិនចាំយូរក៏ស្ទុះងើបចេញពីតុយ៉ាងលឿនស្របពេលជាមួយគ្នានិងគេក៏ប្រឹងរុញតុដើរចេញពីខ្ញុំដូចគ្នា។
😇”ទូ… ចាំបងផង” ខ្ញុំមិនទាន់អាចចាប់អារម្មណ៍នឹងបងយុទ្ធពេលនេះបានទេ។ ខ្ញុំកំពុងតែប្រញាប់ដើរតាមគេមិនសំចៃជើង។
💜”ហ៊ាង…” លើកទីមួយគ្មានប្រតិកម្មអីតបតរទាំងអស់ តែបែរជាបង្កើនល្បឿនដើរទៅវិញ។
💜”ហ៊ាងងង…” លើកទី២ខ្ញុំខំបង្កើនសំលេងកាន់តែខ្លាំងបូករួមនឹងជើងប្តូរពីដើរទៅជារត់វិញម្តង។
💜”ឈប់ត្រង់នេះភ្លាម” ហើយលើកចុងក្រោយខ្ញុំរត់មកកាក់មុខគេបានសំរេច រួចក៏រុញគេទៅផ្អឹបនឹងជញ្ជាំងបន្ត។ មិនដឹងថាកំលាំងមានមោពីណាទេ ដឹងត្រឹមតែថាខ្ញុំត្រូវតែបញ្ឈប់គេឲ្យបាន។
👿”លេងឆ្កួតអីនឹង?” ចុំ មិចគេសួរភ្លីភ្លើរមកខ្ញុំចឹង។
💜”ចុះបង? បងនឹងកើតឆ្កួតអីវិញហា៎? ធ្វើចឹងចង់មានន័យថាមិច?”
2 / 9
👿”ធ្វើអី? បងបានទៅធ្វើអីអូន?” ស្រលាញ់គ្នាបានយូរគួរសមដែរហើយ ខ្ញុំទើបតែដឹងថាថ្ងៃនេះផ្ទៃមុខគេពិតជាគួរឲ្យខ្ញុំចង់ម៉ាត់ខ្លាំងប៉ុណ្ណា។
💜”សួរបានល្អណាស់ មិច? គិតថាធ្វើបែបនេះព្រោះចង់ឲ្យអូនខឹងអស់ចិត្ត ហើយសុំបងបែកមែនហា៎?”
💜”អត់ងាយដូចគិតទេ កុំដោយសារតែការគំរាមកំហែងព្យាយាមតាមធ្វើបាបពីប៉ាបង ធ្វើឲ្យបងមកធ្វើបែបនេះដាក់អូន”
💜”យើងបាននិយាយគ្នាហើយ ទោះជាមានរឿងអីកេីតឡេីងក៏យើងមិនបោះបង់គ្នាដែល បងចាំពាក្យនឹងអត់? អូនសុខចិត្តប្រឈមមុខគ្រប់យ៉ាងតែមិនមែនជាការបែកគ្នាបែបនេះ” ខ្ញុំលូកច្របាច់ដៃគេតិចដេីម្បីលួងលោមគេឲ្យនឹកឃេីញដល់គ្រាដែលយេីងបានផ្តាច់ប្តូរជាមួយគ្នា។
👿”តែបងមិនអាចប្រឈមមុខនឹងរឿងនេះបានទៀតទេ…” គេចង់មានន័យថា…
👿”យើងបែកគ្នាទៅ” បាំងងង ក្បាលខ្ញុំដូចត្រូវបានគេរុញទៅបោកនឹងជញ្ជាំងមួយទំហឹង។ ទីបំផុតគេនិយាយពាក្យនេះចេញមកទាល់តែបាន ខ្ញុំខំលះបង់និយាយបញ្ចុះបញ្ចូលគេទាំងមិនគិតពីជីវិតនាពេលអនាគតនឹងទៅជាយ៉ាងមិចទៅហើយ តែគេនៅតែថាមាត់បែកដាក់ខ្ញុំបានយ៉ាងស្រួលបែបនេះទៀត។
😈”សូមឲ្យរឿងគ្រប់យ៉ាងវាចប់នៅពេលនេះទៅ” ខ្ញុំហឹងស្លឹកត្រចៀកស្តាប់ពាក្យគេនិយាយសឹងតែមិនលឺ។ ដៃទាំង២របស់ខ្ញុំត្រូវបានចាប់ចេញដោយដៃរបស់គេ រួចក៏បន្តដើរចាកចេញពីខ្ញុំទៅដោយមិនទាន់បានស្តាប់ការយល់ព្រមរបស់ខ្ញុំសូម្បីតែបន្តិច។ មិចក៏គេធ្វើបែបនេះដាក់ខ្ញុំ? មនុស្សដ៏រឹងមាំរបស់ខ្ញុំ មនុស្សដែលហ៊ានធ្វើគ្រប់យ៉ាងដើម្បីស្នេហាមួយនេះ ពេលនេះប្រែក្លាយទៅជាមនុស្សកំសាកម្នាក់ដែលខ្ញុំមិនធ្លាប់បានឃើញ ដោយសារតែខ្លាចអំណាចឥទ្ធិពលរបស់ឳពុកខ្លួន។
😇”ទូ… ទូ” ខ្ញុំវិលមុខទន់ខ្លួនដល់ត្រូវទប់ជញ្ជាំង ហើយបងយុទ្ធក៏មកជួយសំរួលម្នាក់ទៀត។ អារម្មណ៍ឈឺចាប់រត់ដេញពីខួរក្បាលរហូតមកចាក់ចំកណ្តាលដើមទ្រូង។ គឺឈឺខ្លាំងណាស់….
💜”ខ្ញុំចង់ទៅផ្ទះ” ទោះនៅទៀតក៏ខ្ញុំគ្មានចិត្តរៀនចូលដែរ។ ខ្ញុំប្រឹងទប់ទឹកភ្នែករត់ទៅថ្នាក់ប្រមូលសៀវភៅទាញកាតាបចេញមកវិញ។
😇”ទូ ទៅរួចអត់?” តែក៏ត្រូវវ៉ាក់អឺនឹងបងយុទ្ធនៅមុខទ្វារថ្នាក់ម្តងទៀត។
💜”យ៉ាងណាក៏ត្រូវតែរួច បងជួយសុំច្បាប់គ្រូឲ្យខ្ញុំផង” ខ្ញុំមិនអាចបន្តនិយាយជាមួយបងយុទ្ធយូរជាងនេះបានទៀតទេក៏រត់ចេញយ៉ាងលឿន ព្រោះទឹកភ្នែកខ្ញុំកំពុងតែប្រឹងប្រជ្រៀតគ្នារកស្រក់មកគ្រប់វិនាទី។ ខ្ញុំរត់មកឡើងឡានបើកចេញទៅមុខដោយគ្មានគោលដៅច្បាស់លាស់។ តែបើកមិនបានកន្លះគីឡូដីផងក៏ត្រូវបន្ថយល្បឿនមកអែបគៀនចញ្ចើមផ្លូវវិញ។
តក់ៗៗ ខ្ញុំទៅមុខលេងរួចហើយ ខ្ញុំទប់វាលេងជាប់ទៀតហើយ វាធ្លាយមកទាំងតក់ក្រហក់បំផុត។ ទឹកភ្នែកដែលប្រឹងទប់វាបានរមៀលស្រក់ចុះមកយ៉ាងគ្មានប្រណី ខួរក្បាលទាំងមូលគឺងងឹតសូន្យសុង មានតែទឹកភ្នែកតែមួយគត់តែអាចសំរួលដង្ហើមខ្ញុំបាននៅពេលនេះ។
3 / 9
💜”ហឹកកកក…… ហឺ……ហឺកកកកកកកកកកក😭” ក្នុងមួយដង្ហើមខ្ញុំស្រែកយំស្ទើរតែដាច់សរសៃករ។ ហេតុអីក៏វាឈឺចាប់យ៉ាងនេះ? ហេតុអីក៏វាចុកអួលរបៀបនេះ? បេីសិនជាខ្ញុំយំឲ្យស្ទះស្លាប់តេីវានឹងបានធូរស្បេីយទេ..😭😭😭
💜”ហឹកៗៗ ហឺ…… កុំយំអី ហឺៗ… កុំយំអី ហឺ…. 😭” មួយវិនាទីទៅមួយវិនាទីគឺជាពេលដ៏ព្រៃផ្សៃបំផុតសំរាប់បេះដូងមួយនេះ។ សម្រែកស្រែកយំរបស់ខ្ញុំចង់ប្រាប់គេថា កុំធ្វេីបែបនេះដាក់ខ្ញុំអី។ ខ្ញុំព្រមលះបង់គ្រប់យ៉ាងសំរាប់ស្នេហាមួយនេះ តេីអ្នកលឺទេ ហឺ….។
តុកៗៗ ខ្ញុំអង្គុយយំក្នុងឡានខ្សោះអស់ពីខ្លួនរហូតដល់មានមនុស្សម្នាក់មកគោះកញ្ចក់ឡាន។
💜”បងយុទ្ធ?” មិចបានគាត់មកដល់ទីនេះបាន។ ខ្ញុំប្រញាប់ជូតទឹកភ្នែកឲ្យស្អាត ហើយក៏ចុចកញ្ចក់ចុះ។
😇”បងជូនទៅផ្ទះ យកឡានទៅទុកនៅសាលាសិនទៅ”
💜”ខ្ញុំជិះទៅខ្លួនឯងបាន”
😇”កុំមាត់រឹងពេក បើទៅបានមោឈប់នៅនឹងធ្វើអី?”
😇”អូខេ ចឹងចាំបងវិញសិនណា បងយកឡានបងទៅទុកវិញ” ដោយសារតែឃើញខ្ញុំស្ងាត់មាត់ទើបបងយុទ្ធគាត់ស្នើរសំនើរថ្មីមួយផ្សេងទៀតឲ្យខ្ញុំ។
💜”បងយុទ្ធ បងកុំពិបាកដោយសារខ្ញុំច្រើនពេក ខ្ញុំមិនចង់ឲ្យអ្នកណាមកលំបាកដោយសារខ្ញុំទេ” បងយុទ្ធរៀបនឹងដើរចេញទៅហើយ តែខ្ញុំស្ទុះទៅចាប់ដៃគាត់វិញ។
😇”ទូ ស្តាប់បងណា បើម្នាក់នោះមិនមែនជាទូ បងក៏មិនលះបង់ចឹងដែរ” សំដីមាសមួយម៉ាត់នេះ ខ្ញុំស្លាក់ពាក្យគ្មានអីនឹងតបតែម្តង។
💜”បងលះបង់ដេីម្បីអី?”
😇”ដេីម្បីបានឃេីញស្នាមញញឹមរបស់ប្អូនបងម្តងទៀត”
😇”ទូនៅតែប្អូនរបស់បងមែនទេ?”
💜”បងយុទ្ធ ហឺកកៗ” ខ្ញុំងក់ក្បាលទាំងស្នាមញញឹមនៃទឹកភ្នែកដែលស្រក់មកម្តងទៀត គឺវាចង់បង្ហាញប្រាប់ថា ខ្ញុំមានមោទនភាពណាស់ដែលមានសំណាងបានមកជួបបងប្រុសម្នាក់នេះ។
😇”ចឹងចាំបងម៉ាភ្លែតណា” និយាយរួចគាត់ក៏រត់ចូលឡានគាត់ ហើយក៏បើកត្រលប់ទៅសាលាវិញ។ បានមួយសន្ទុះខ្ញុំក៏ឃើញគាត់រត់ត្រលប់មកវិញទាំងត្រហេបត្រហប។
😇”មោះ ចុះមកបងអ្នកបើកវិញ” គាត់រត់មកដល់ឡានហើយក៏បើកទ្វារឲ្យខ្ញុំប្តូរកន្លែងជាមួយគាត់វិញ។
4 / 9
💜”ហឹសៗ ចូលចិត្តធ្វើតែរឿងស្មុគស្មាញមែន” ខ្ញុំនឹកចង់អស់សំណើចនឹងកាយវិការគាត់ទៅវិញ។ មិនដឹងថានៅលើលោកនេះមានមនុស្សដូចបងយុទ្ធប៉ុន្មានអ្នកទៀតទេដែលនៅសល់។ គាត់បានត្រឹមតែញញឹមដាក់ខ្ញុំហើយក៏បើកឡានចេញទៅ ចំនែកខ្ញុំក៏ខំបិទភ្នែកសំងំដេកសម្រួលភាពឈឺចាប់និងបំភ្លេចពាក្យចាក់ដោតទាំងអស់ដែលបានសម្ងំខ្លួនរុករានពេញក្រអៅបេះដូងរបស់ខ្ញុំនៅពេលនេះ។
😇”ទូ ភ្ញាក់ឡើង” មិនដឹងយូរប៉ុណ្ណាដែរទេ ដែលខ្ញុំសម្ងំដេកលក់ទាំងទឹកភ្នែក។ តែពេលដែលខ្ញុំបើកភ្នែកមកក៏ឃើញទីកន្លែងដែលដូចជាធ្លាប់ស្គាល់ពីមុនមក។
💜”បងនាំខ្ញុំមកទីនេះធ្វើអី?” កន្លែងដែលបងយុទ្ធនាំខ្ញុំមកគឺជាផ្ទះលោកយាយគាត់ដែលខ្ញុំធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាយូរមកហើយ។
😇”មករំសាយទុក្ខ មោះចុះមក” ថាហើយបងយុទ្ធក៏បើកទ្វារចុះពីលើឡាន ហើយក៏បានឃើញបងសាក់ចូលមកសួរសុខទុក្ខដូចកាលពីលើកមុនដោយស្នាមញញឹម។ ពួកយើងបណ្តើរគ្នាចូលផ្ទះ ហើយខ្ញុំក៏បង្ហួសជើងចូលទៅក្នុងផ្ទះសួនផ្កាដោយមានបងយុទ្ធដើរតាមពីក្រោយអត់ឈប់។
😇”នៅលេងនឹងសិនហើយណា បងទៅយកទឹកសិន” ខ្ញុំកំពុងតែដើរក្រវែលមើលផ្កាដោយអារម្មណ៍ល្អចាប់ផ្តើមមកបណ្តើរៗបានមួយសន្ទុះបងយុទ្ធក៏សុំខ្លួនទៅយកទឹកមកឲ្យខ្ញុំផឹក។
💜”សុំទឹកក្រូចដូចលើកមុន” ព្រោះតែលើកមុនមិនបានផឹកផងក៏ត្រូវបានហ៊ាងបោកឡើងបែកអស់ហើយ។
😇”បាទ😁” ស្នាមញញឹមដ៏មានមន្តស្នេហ៍តែងតែបង្ហាញនៅលើផ្ទៃមុខរបស់បុរសម្នាក់នេះជានិច្ច។ ហេតុអីក៏ខ្ញុំមិនព្រមដាក់ចិត្តស្រលាញ់បុរសម្នាក់នេះតាំងតែពីដំបូងទៅ? ឬក៏មិនគួរពាក់ពន្ធនឹងសេ្នហាឆ្កួតឡប់ខុសភេទនេះតែម្តងទៅ។ តើគ្រប់ជីវិតគូរត្រូវតែជួបរឿងបែបនេះទាំងអស់ឬ? នឹកឃើញពីការស្រលាញ់ផ្ទៃមុខរបស់បុរសម្នាក់ផ្សេងទៀតក៏បានរសាត់មកកាត់មុខខ្ញុំជំនួសវិញ ជាពិសេសនៅពេលដែលដើរមកឃើញកូនកៅអីដែលមានផ្កាឈូករ័ត្នដុះអបជាជួរ ជាទីកន្លែងដែលទទួលបានការមើលថែរក្សាពីមនុស្សជាទីស្រលាញ់។
💜”ហឹកក… ហឹកក…😭😭” រូបភាពអនុស្សាវរីយ៍ល្អៗដែលធ្លាប់មានរួមគ្នាកន្លងមក ពេលនេះប្រែក្លាយទៅជាអាវុធមកកាត់ជ្រៀកចំនែកបេះដូងម្តងបន្តិចៗទៅវិញ ព្រោះតែវាកើនរំលឹកដល់អ្នកដែលបានបន្សល់ទុករួចក៏រុញខ្ញុំចេញទាំងគ្មានអាល័យ។
ខ្ញុំយកដៃជូតទឹកភ្នែកខ្លួនឯងហើយក៏គេចចេញពីភាពឯកាក្នុងផ្ទះសួនមកសម្ងំក្នុងផ្ទះកញ្ចុះវិញម្តង(ទំលាក់ទុក្ខសោកនៅទីនេះ ហើយត្រលប់ទៅវិញដោយស្នាមញញឹម) ដែលជាទីកន្លែងមួយសំរាប់បងយុទ្ធទំលាក់ទុក្ខសោកគ្រប់រឿងនៅទីនេះ។ ហើយថ្ងៃនេះខ្ញុំក៏ចង់មកសំរាលអំរែងមួយនៅទីនេះផងដែរ។ ខ្ញុំដើរចូលសំដៅទៅតុដែលមានកូនក្រដាសតូចៗតម្រៀបយ៉ាងមានរបៀបជាមួយនឹងប៊ិចគ្រប់ពណ៌ រួចក៏សំរេចចិត្តចាប់យកកូនក្រដាសមួយសន្លឹកនិងប៊ិចពណ៌ស្វាយមួយដើមមកសរសេរទុក្ខសោកដែលខ្ញុំបានទទួលយ៉ាងធ្ងន់ធ្ងរនៅថ្ងៃនេះ។
🔖អត្ថន័យក្នុងក្រដាស:
5 / 9
(ថ្ងៃ ព្រហ ទី០៦ ខែ០៩ ឆ្នាំ២០១៧ ជាថ្ងៃដែលអាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលខ្ញុំឈឺចាប់ខ្លាំងជាទីបំផុតតាំងតែពីកើតមក។ ឈឺខ្លាំងណាស់ ទោះម៉ែចាប់វាយក៏ឈឺមិនស្មើនេះដែរ។ អាមនុស្សចិត្តបិសាច អាកាប៉បអាយកំសាកញី អាខ្មោចឆៅគ្មានញាតិ។ យើងសុំឲ្យឯងរស់នៅមិនបានសុខ មួយថ្ងៃៗដេកនឹកតែយើងម្នាក់គត់ អាស្វាឆ្កួតតតតតត)។ សរសេររួចរាល់ហើយខ្ញុំក៏យកដែកគោលមកវាយដំជាប់នៅនឹងក្តារដែលមានក្រដាសរបស់បងយុទ្ធដំជាប់មកជាច្រើនមកហើយ។
ក្រោយពីបានសរសេរនូវអ្វីដែលនៅក្នុងចិត្តរួចរាល់ហើយខ្ញុំក៏ដើរមកអង្គុយនៅនឹងទោងយោលដែលសំកាំងខ្លួនជាប់មានកញ្ចុះវិញម្តង។
វ៉ូ…. វ៉ូ…. គ្រាំងងង គ្រាំងងង សំលេងខ្យល់បូករួមជាមួយនឹងសំលេងរលកទឹកបោកច្រាំងបានបង្កើតជាសំលេងរណ្ដំចិត្តខ្ញុំឲ្យលន្លង់លន្លោចទៅតាមគ្មានទីចង់ឈប់។ ចិត្តឯកាវាបានគ្របដំណប់កាយខ្ញុំដូចទៅនឹងផ្ទៃមេឃដែលមួរមីដោយពពកខ្មៅបាំងពាសពេញ។ ខ្ញុំព្យាយាមតាំងចិត្តឲ្យស្ងប់បិទភ្នែកស្រូបយកខ្យល់អាកាសនិងចំហាយទឹកពីទន្លេដើម្បីឲ្យអារម្មណ៍បានស្រស់ថ្លាខ្លះ។
😇”ទៅដល់ណាហី៎នឹង?” កំពុងតែអណ្តែតអណ្តូងទៅតាមសំលេងវាយោស្រាប់តែលេចលឺសំលេងបងយុទ្ធមក។
💜”អរគុណច្រើន” បងយុទ្ធដើរមករួមទាំងហុចកែវទឹកក្រូចមកឲ្យខ្ញុំ។
😇”បានធូរស្បើយចិត្តខ្លះនៅ?” បងយុទ្ធដាក់គូទមកអង្គុយចិត្តខ្ញុំ ដោយសំនួរសួរទាំងក្រែងចិត្ត។
💜😊ខ្ញុំមិនចេះយករឿងអត់ប្រយោជន៍មកគិតយូរ នាំតែខាតពេលទេ” ខ្ញុំប្រឹងញញឹមទាំងដែលចិត្តប្រេះស្រាំ។
😇”មនុស្សយើងមិនមែនចេះតែរឹងមាំបានគ្រប់ពេលទេ បង្ហាញភាពទន់ខ្សោយឲ្យអ្នកនៅជិតខ្លួនបានលួងលោមខ្លះក៏ល្អប្រសើរដែរ”
😇”បងយល់ពីអារម្មណ៍នៃស្នាមញញឹមរបស់ទូពេលនេះ វាពិតជាឈឺចាប់ខ្លាំងណាស់” ពាក្យសំដីចាក់ដោតដល់បេះដូងរបស់ខ្ញុំខ្លាំងណាស់។ ពិតជាគួរឲ្យអាណិតខ្លួនឯងខ្លាំងណាស់ដែលខំសម្តែងទាំងដែលគេបានដឹងយ៉ាងច្បាស់ថាធាតុពិតគឺវាយ៉ាងមិច។
😇”គឺវាឈឺដូចរាល់ពេលដែលបងព្យាយាមញញឹមនៅពេលទូនៅជាមួយអ្នកផ្សេងចឹង”
💜”បងយុទ្ធ ហឺ….ហឹកៗ មិចក៏ខ្ញុំមិនជ្រើសរើសបងតាំងពីដំបូង ហឺ…😭” ខ្ញុំស្ទុះអោបករបងយុទ្ធទ្រហោយំដូចកូនក្មេង។ ខ្ញុំបានសាងបាបកម្មអ្វីខ្លះទៅ ទើបបានជាគេគូសចែកផ្លូវខ្ញុំខ្វាត់ខ្វែងបែបនេះ។
😇”ការស្រលាញ់ដែលចេញពីចិត្តពិតវាមិនមែនមានសំរាប់មនុស្សគ្រប់រូបទេ ការស្រលាញ់ដែលបងមានឲ្យទូវាមិនអាចមានន័យថាបងនឹងទទួលបានដូចគ្នាពីទូវិញទេ តែបងនៅតែត្រេកអរដែលបានបង្ហាញការស្រលាញ់ទៅឲ្យមនុស្សដែលបងពេញចិត្ត ទោះមិនបានអីមកវិញតែបងក៏មិនបានទៅបង្ខំចិត្តខ្លួនឯងដើម្បីស្រលាញ់អ្នកណាដែរ” នេះឬគេហៅថាកម្មពៀរ? មនុស្សដែលផ្តល់ក្តីស្រលាញ់មកយើងដោយស្មោះតែយើងបែរជាគេចខ្លួនទៅឲ្យការស្រលាញ់របស់យើងទៅអ្នកដែលមិនត្រូវការទៅវិញ។
6 / 9
💜”ហឺ…ហឹកកកកៗ…ហឺ ខ្ញុំសុំទោសដែលតែងតែធ្វើបាបចិត្តបងមករហូត” 😭😭កាន់តែដឹងថាគ្រប់ពេលបងយុទ្ធតែងតែទទួលរងទុក្ខដោយសារខ្ញុំបែបនេះខ្ញុំរឹតតែឈឺចាប់។
😇”អូៗ សុំទោសអី បងខ្លួនឯងទេដែលស្ម័គ្រចិត្តព្រមធ្វើតាស ឈប់យំទៅណា” បងយុទ្ធលួងអង្អែលខ្នងខ្ញុំដូចឳពុកលួងកូន។
គ្រឺងងងងងងង សំលេងទូរសព្ទរបស់ខ្ញុំបានបន្លឺឡើង កាត់សំលេងទួញសោករបស់ខ្ញុំភ្លាមៗ។ ខ្ញុំលូកចាប់ទាញទូរសព្ទមកមើលក៏ឃើញថាជាលេខរបស់បងរាជ។
💜”អាឡូ” ខ្ញុំរៀបរិកជូតទឹកភ្នែកឲ្យស្អាត ហើយក៏សុំបងយុទ្ធចេញមកនិយាយទូរសព្ទម្តង។
👮♂️”អាឡូទូ ទូនៅណា?”
💜”ខ្ញុំនៅផ្ទះលោកយាយរបស់បងប្រុស”
👮♂️”អររ ពេលណាទូចេញមកវិញ ឬក៏ឲ្យបងទៅយកទីនោះម៉ង់?”
💜”អឹមម ខ្ញុំសុំទោសផងណាបងរាជ តែខ្ញុំចង់សុំបងលើកថ្ងៃណាត់វិញបានអត់ ពេលនេះខ្ញុំអារម្មណ៍មិនសូវល្អទេ”
👮♂️”ទូកើតអី?”
💜”ខ្ញុំមានរឿងបន្តិចបន្តួច ចឹងសំរេចតាមនឹងចុះណា ចាំខ្ញុំជាអ្នកណាត់បងវិញម្តង”
👮♂️”ហឹមមម អូខេៗបើទូសុំចឹងហី៎ បងក៏មិនដឹងធ្វើមិចដែរ”
💜”អរគុណដែលយល់ណា ចឹងប៉ុណ្ណឹងសិនចុះ បាយៗ” ខ្ញុំមិនចង់ខាតពេលយូរខ្ញុំក៏ចុចបិទតែម្តង។ ចង់ឲ្យខ្ញុំទៅជួបអ្នកណាបាន បើទៅក៏គង់តែបំផ្លាញបរិយាកាសដដែរនឹង។ ខ្ញុំសំរេចចិត្តរំងាប់អារម្មណ៍មួយនេះឲ្យបានធូរស្រាលក្នុងចិត្តសិនចាំចាប់ផ្តើមអ្វីៗសារជាថ្មី។
បន្ទាប់ពីនិយាយទូរសព្ទជាមួយបងរាជរួចហើយ ខ្ញុំក៏ហៅបងយុទ្ធមកនិយាយគ្នាក្នុងផ្ទះវិញ ព្រោះមេឃចាប់ផ្តើមបញ្ចេញពន្លឺព្រាកៗពីផ្លេកបន្ទោរផ្តល់ជាសញ្ញាថាភ្លៀងកំពុងតែនឹងរៀបទំលាក់ចុះមកហើយ។ គ្រាន់តែចូលក្នុងផ្ទះផុតមិនទាន់បាន១០នាទីផង ភ្លៀងក៏បានហែកមេឃទំលាក់ខ្លួនមកយ៉ាងសន្ធោសន្ធៅ។ ឃើញដូចនេះបងយុទ្ធក៏នឹកបបួលខ្ញុំឲ្យនៅបាយល្ងាចជាមួយគ្នា២នាក់គាត់តែម្តង ហើយសំរាប់ខ្ញុំគឺគ្មានពាក្យប្រកែកស្រាប់ទៅហើយ។ អាហារពេលល្ងាចនេះចាប់ផ្តើមតាំងពីម៉ោង៦:៣០ ប្រកបទៅដោយភាពរអាក់រអួលខ្លះដែរ ព្រោះតែមិនសូវមានពាក្យមកនិយាយគ្នាឲ្យបានសើចសប្បាយច្រើនដូចរាល់ពេលដែលពួកយើងធ្លាប់មានកន្លងមក តែខ្ញុំក៏នៅតែទទួលបានការសប្បយចិត្តបន្តិចៗមកដែរដែលមានបងយុទ្ធមកជជែកលេងបំបាត់ទុក្ខសោកបានច្រើនបែបនេះ។
7 / 9
ម៉ោង៨:៣០យប់ទៅហើយ ពេលវេលាជួបជុំត្រូវបានបញ្ចប់ ហើយក៏ដល់ពេលដែលខ្ញុំត្រូវត្រលប់ទៅផ្ទះវិញដែរ។ ធាតុពិតខ្ញុំក៏មិនចង់ត្រលប់ទៅវិញដែរព្រោះតែមិនចង់ត្រលប់ទៅពិភពស្ងប់ស្ងាត់ឯកាតែម្នាក់ឯង ប៉ុន្តែម៉ាក់តេហៅឲ្យត្រលប់ទៅផ្ទះវិញច្រេីនដងពេក ទើបត្រូវបង្ខំចិត្តលាបងយុទ្ធទាំងស្រណោះ។ ថ្ងៃនេះគាត់បានចំណាយពេលវេលានិងទឹកចិត្តស្មោះត្រង់មកខ្ញុំច្រើនលើសលប់ខ្លាំងណាស់។
ត្រលប់ចូលមកដល់ក្នុងផ្ទះពួកយើងក៏មានការជួបប្រជុំសំណេះសំណាលក្នុងក្រុមគ្រួសារ តែខ្ញុំបែរជាសុំមិនចូលរួម ហើយឡើងមកសម្ងំក្នុងបន្ទប់ម្នាក់ឯងទៅវិញ។ ជីវិតពិតនៃខ្ញុំបានវិលត្រលប់មកសង្កត់ខ្លួនប្រាណម្តងទៀត រាប់ចាប់ពីជំហានទី១ដែលខ្ញុំបានឈានចូលមកក្នុងបន្ទប់ដេករបស់ខ្លួន។ ខ្ញុំមិនដឹងថាយប់នេះខ្ញុំអាចទ្រាំទ្របានដល់កំរិតណាទេ។ រាត្រីយប់យន្តកាន់តែជ្រៅ ជំងីផ្លូវចិត្តខ្ញុំកាន់តែរើឡើង។ ខ្ញុំមិនអាចទទួលយកការបែកគ្នាលើកនេះបានទេ នៅមានរឿងជាច្រើនទៀតណាស់ដែលខ្ញុំចង់ធ្វើរួមគ្នាជាមួយគេទៅថ្ងៃអនាគត។ សូមព្រះជាម្ចាស់មេត្តាប្រាប់ខ្ញុំមកថារឿងដែលបានកើតឡើងនៅថ្ងៃនេះគឺវាគ្រាន់តែជាសុបិនតែប៉ុណ្ណោះ។
ទឺតៗៗៗ ព្រឹកហា៎? លឿនណាស់ខ្ញុំទើបតែបានដេកលក់អំបាញ់មិញនឹង។ តែមិនអីទេព្រោះតែថ្ងៃនេះក៏នៅមិនទាន់ដល់ថ្ងៃសំខាន់ដែលខ្ញុំត្រូវចូលរៀនវិញដែរ ចឹងសុំបិទនាឡិកាហើយដេកបន្តបន្តិចទៀតសិន។
តុកៗៗៗ ហ៊ើយយយយយ ស្អីទៀតហី៎នឹង? សេចក្តីសុខផ្លូវចិត្តរកមិនឃើញផងហើយនៅមានអ្នកមករំខានផ្លូវកាយទៀត។
💜”មានការអីនឹង? មនុស្សកំពុងដេកនៀក” មនុស្សដូចខ្ញុំបើថាបានជក់ដេកហើយ ទោះកើតទុក្ខប៉ុណ្ណាក៏មិនស្មើនឹងទុក្ខដែលមានគេមករំខានពេលកំពុងតែឆ្ងាញ់នឹងដែរ។
😇”អឺ បងមករំខានពេលដេកទូមែន?” 😳បងយុទ្ធ?
💜”អត់ទេ បងមកធ្វើអីទាំងព្រឹកនឹង?” ខ្ញុំស្វាងចែសតែម្តងគ្រាន់តែដឹងថាអ្នកដែលមកគោះទ្វារមុននឹងគឺជាបងយុទ្ធ មិនមែនជាសមាជិកនៅក្នុងផ្ទះ។
😇”ហាហាហា នៅព្រឹកដល់ណាទៀត ម៉ោងជិត១ហី៎នឹង” ហា៎? ស្អីគេបិទភ្នែកដេកលក់មិនទាន់អស់ដៃអស់ជើងផងម៉ោង១ហា៎។ អូៗៗ នេះខ្ញុំខំគិតថាខ្ញុំដូចទើបតែបានបិទភ្នែកហើយគេមកដាស់ទេនៀក។
💜”ហេសៗៗ ហី៎បងមកដល់មុខបន្ទប់ខ្ញុំទាំងថ្ងៃនឹងមានការអីដែរ?” ខ្មាស់គេណាស់។(ស្រីស្អីដេកស្ពឹកចឹង)
😇”មកយកទៅសាលា”
💜”ចឹងបងទៅចាំខ្ញុំនៅខាងក្រោមសិនទៅ ខ្ញុំងូតទឹកម៉ាភ្លែត”
8 / 9
😇”បាទ😊 តាមសំរួលណា បងចាំបាន” បងយុទ្ធញញឹមដាក់ខ្ញុំយ៉ាងមានសេចក្ដីសុខ ហើយក៏បែរខ្លួនដើរចុះទៅក្រោមតាមការប្រាប់របស់ខ្ញុំវិញ។ ហើយខ្ញុំក៏រួសរាន់រត់ចូលបន្ទប់ទឹកប៊ិសនឹងរអិលដួលទៀត។
💜”អូ ណូៗៗ ភ្នែកខ្ញុំ😱 មិចក៏ប៉ោងល្អម៉េស” រត់ចូលមកដល់ក្នុងបន្ទប់សំលឹងមើលកញ្ចក់ស្រាប់តែឃើញPandaសំលក់មុខមកវិញ។ ងាប់ហីៗ យំអស់មួយយប់ ភ្នែកប៉ោងលឹបស្រស់ស្អាតគួរឲ្យស្រលាញ់តែម្តងលោកអើយយយយយ។ លឿនៗ គ្មានពេលគិតរឿងភ្នែកទេ ព្រោះយើងកំពុងតែមានអ្នកចាំ។
ងូងូតទឹករៀបចំខ្លួនរួចរាល់ ហេីយចុះមកដល់ក្រោមក៏បានឃើញបងយុទ្ធកំពុងតែនិយាយគ្នាលេងជាមួយម៉ាក់ហើយនិងហ៊ាយ៉ាងសប្បាយរីករាយ។
👸”នោះ ទូចុះមកហេីយ”
💜”តោះ យើងទៅ ម៉ាក់,ហ៊ាខ្ញុំទៅរៀនហើយ” មិនបង្អង់យូរបងយុទ្ធក៏បានសុំលាម៉ាក់និងហ៊ាចេញមកតាមខ្ញុំនៅឯឡាន។ ត្រៀមខ្លួនរួចស្រាច់ហេីយ បងយុទ្ធក៏ចេញឡានទៅដោយអារម្មណ៍ល្អ ខ្ញុំក៏សម្ងំដេកបន្តិចសិនទៅ។ ភ្លេចសួរគាត់ទៅថាទៅយកឡានតាំងពីពេលណា ព្រោះម្សិលមិញដូចជាទុកនៅឯសាលាទេ។
😇”ទូៗ ដល់ហី៎” បិទភ្នែកបានតិចសោះដល់បាត់ហី៎។ ខ្ញុំបើកភ្នែកក៏ឃើញកន្លែងដែលពួកយើងមកដល់មិនមែនជាសាលាទៅវិញ។
💜”មកធ្វើអីនៅនឹង?”
😇”ក្រែងទូមិនទាន់បានញ៉ាំអីហី៎” ហូយៗៗ យល់ចិត្តដល់ហើយ។ នេះប្រឹងយកពិន្ទុមែននឹង។ មិនសាំញ៉ាំច្រើនខ្ញុំក៏ចុះទៅតាមគាត់ដោយសំរួល។ ក្រោយពីបានបាយទឹកឆ្អែនឆ្អន់ហេីយ ពួកយើងក៏សំដៅទៅសាលាតែម្តង។
មិនដឹងថាថ្ងៃនេះគេមករៀនឬក៏អត់ទេ តែខ្ញុំចង់ឃើញមុខគេ ខ្ញុំចង់និយាយជាមួយគេ ខ្ញុំចង់ឲ្យពួកយើងមកត្រូវគ្នាដូចដើមវិញ។ ខ្ញុំសុខចិត្តបោកប្រាស់ចិត្តខ្លួនឯងថាមិនបានដឹងរឿងអ្វីទាំងអស់ តែអ្វីៗខុសស្រលះ ផុតពីមួយម៉ោងទៅមួយខ្ញុំមិនបានឃើញសូម្បីតែស្រមោលរបស់គេ😫😫
😇”តោះ ទៅញ៉ាំអី” ខ្ញុំកំពុងតែរៀបចំសៀវភៅដាក់ចូលកាបូបទាំងអស់សង្ឃឹមបងយុទ្ធក៏បបួលចេញទៅញ៉ាំអីបន្ត។ ពេលនេះជាពេលដែលត្រូវចេញទៅផ្ទះទៅហេីយ តែគេនៅតែមិនទាន់បង្ហាញខ្លួនដដែរ។
💜”អូខេ តែបងជូនខ្ញុំទៅcondo ហ៊ាងសិនបានអត់?” បេីគេមិនមកទុកឲ្យខ្ញុំទៅរកគេវិញ។
😇”អឹមមមមម ទូនៅមានរឿងជាមួយវាទៀត?”
9 / 9
💜”អត់មានអីច្រេីនទេ ខ្ញុំគ្រាន់តែចង់ទៅយកខោអាវខ្ញុំមកវិញតាស” តែការពិតគឺខ្ញុំមានរឿងណាស់ដែលត្រូវទៅរកគេមែន តែដោយសារឃើញបងយុទ្ធទំលាក់ទឹកមុខខ្ញុំក៏យកលេសថាទៅយកខោអាវទៅ ព្រោះក៏ត្រូវទៅយកដែរ។
😇”អូខេ តោះ លឿនឡើងចឹង” រូចរាល់ហើយពួកយើងក៏បណ្តើរគ្នាទាំងសងដើរទៅឡានរួចក៏បើកចេញឆ្ពោះទៅcondoរហូតហ៊ាងតែម្តង។
រដូវវស្សាបានចូលមកដល់ ផ្ទៃមេឃក៏ទំលាក់ភ្លៀងមកជារៀងរាល់ថ្ងៃ ហើយថ្ងៃនេះក៏ដូចគ្នា។ ជិះចេញពីសាលាបាន១០ម៉ែត្រភ្លៀងក៏ហែកមេឃទំលាក់យកៗគ្មានអាសូរចិត្តនរណាម្នាក់សោះ។ ក្នុងរយៈចំងាយជិះតាមផ្លូវខ្ញុំក៏បានឲ្យបងយុទ្ធតេស៊ើបពីហ៊ាងថាគេនៅទីណា ហើយក៏មិនធ្វើឲ្យខ្ញុំខកចិត្តដែរ គឺគេពិតជានៅcondoមែន។ បើកឡានបានប្រហែល២០នាទីពួកយើងក៏បានមកដល់ទីកន្លែងដែលយើងបានកំនត់ទុក។ ខ្ញុំឲ្យបងយុទ្ធទំលាក់ខ្ញុំនៅមុខcondoមុន ហេីយបន្តឲ្យគាត់ទៅចតឡាន និងអង្គុយរងចាំនៅឯសាឡុងទទួលភ្ញៀវតែម្តង។ ដោយប្រាប់គាត់ថាឡេីងទៅប្រមូលរបស់តែមួយភ្លែតទេ តែធាតុពិតខ្ញុំចង់ទៅនិយាយជាមួយគេតែ២នាក់ប៉ុណ្ណោះ។ លេីកនេះខ្ញុំនឹងមិនព្រមចេញមកវិញជាដាច់ខាតបើគេមិនព្រមប្រាប់ការពិតមកខ្ញុំទាំងអស់នោះ។
តុកៗៗ ខ្ញុំគោះទ្វារបន្ទប់ទាំងត្រជាក់ដៃត្រជាក់ជើង ឲ្យព្រះជាម្ចាស់អើយ សូមលោកជួយបន្ទន់ចិត្តគេផងចុះ។
ក្រាកកកកកក😳😳
💜”នាង…”
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment