រឿង អ្នកបំរើប្រុស
ភាគទី២
និពន្ធដោយ Wine-Bank
#Khmer_Novel_69
មុននិងត សូមរំលឹករឿងមុនបន្តិច។
ស៊ីវនបានធ្វើអោយធារៈសន្លប់ស្របពេលដែលម្តាយគេត្រលប់មកវិញ ហើយម្តាយគេបានអោយគេធ្វើអោយធារៈដឹងខ្លួនវិញ
ចាំមើលតើនិងមានអ្វីកើតឡើងបន្តទៀតៈ
យ៉ាប់ហើយខ្ញុំម្តងនេះ
ហេតុអីបានជាស៊យទាំងព្រឹកបែបនេះទៅវិញ ធ្វើយ៉ាងម៉េចទៅទើបគេដឹងខ្លួនឡើងវិញ អរនឹកឃើញហើយ
@ភ្លើងឆេះផ្ទះហើយ
ឆាប់ដឹងខ្លួនឡើង
គ្រាន់តែលឺសំលេងស៊ីវនស្រែកបែបនេះ
ធារៈក៏ស្ទុះងើបយ៉ាងលឿន ដែលធ្វើអោយស៊ីវនគេឈរសើចយ៉ាងសប្បាយចិត្ត។ ពេលដឹងខ្លួនហើយធារៈក៏ងាកទៅសួរស៊ីវន
@ហេតុអីបានជាលោកវាយខ្ញុំដូចនេះ?
@មកពីខ្ញុំមិនដឹង
ស្មានថាឯងជាចោរចូលលួចរបស់បានជាខ្ញុំវាយឯងដូចនេះទៅ ហើយឯងយ៉ាងម៉េចទៅហើយ?
@ខ្ញុំមិនអីទេ
អរគុណចំពោះការស្វាគមន៏របស់លោកចំពោះខ្ញុំ
បន្ទាប់មកលោកអ៊ុំទាំងពីរគាត់ក៏មកណែនាំអោយខ្ញុំស្គាល់គេ
@ធារៈនេះជាកូនប្រុសកណ្តាលរបស់អ៊ុំ
គេឈ្មោះស៊ីវន ចំនែកឯកូនស្រីអ៊ុំនាងឈ្មោះស៊ីនិន នាងទៅរៀនបាត់ហើយ៉
@បាទ លោកស៊ីវន
ខ្ញុំឈ្មោះធារៈជាអ្នកបំរើនៅក្នុងផ្ទះរបស់លោក បើមានកិច្ចការអីសុំជួយណែនាំផង៉
@ខ្ញុំដឹងហើយមិនបាច់រៀបរាប់ទេ
@ស៊ីវន យ៉ាងម៉េចហ្នឹងកូនបានជានិយាយដាក់ធារៈបែបនេះទៅវិញ
@មិនអីទេលោកអ៊ុំ
ខ្ញុំមិនប្រកាន់លោកស៊ីវននោះទេ
@យ៉ាងម៉េចឯងចង់ប្រកាន់ខ្ញុំឬ
@អត់ទេលោក អោយខ្ញុំសុំទោសផង
បន្ទាប់ពីនិយាយណែនាំគ្នារួចមកគេក៏រៀបចំខ្លួនទៅរៀនបាត់ទៅ។
ខ្ញុំមើលទៅគេដូចជាស្អប់ខ្ញុំខ្លាំងណាស់អញ្ចឹង និយាយស្តីចង់តែជេខ្ញុំ នេះខ្ញុំត្រូវតែប្រយ័ត្នបន្តិចហើយបើមិនអញ្ចឹងទេច្បាស់ជាបាត់បង់ការងារជាមិនខានទេខ្ញុំ។
ហ៊ីយឈប់គិតហើយប្រឹងធ្វើការវិញល្អជាងកុំគិតរឿងដែលឥប្រយោជន៏សំរាប់ខ្លួននោះអី។ បន្ទាប់មកខ្ញុំក៏រៀបចំខ្លួននិងរៀបចំឥវ៉ាន់នៅក្នុងផ្ទះ
ហើយក៏ចេញទៅផ្សារដើម្បីទិញម្ហូបធ្វើអាហារសំរាប់ពួកគាត់ពេលត្រលប់មកពីធ្វើការវិញ។ថ្ងៃនេះពេលដើរផ្សារមានអារម្មណ៏ថាវិលមុខយ៉ាងម៉េចមិនដឹងទេ
សង្ស័យតែមកពីត្រូវមួយដំបងហើយបានទៅជាបែបនេះ ពិតជាហេងទាំងព្រឹកតែម្តងហើយខ្ញុំ។
ពេលដែលពួកគាត់និងលោកស៊ីវនត្រលប់មកវិញខ្ញុំក៏រៀបចំអារហារពេលថ្ងៃត្រង់ហើយល្មម
ហើយពួកគាត់ក៏រៀបចំខ្លួនមកញុំាបាយជុំគ្នាអត់តែអ្នកនាងទេដែលមិនបានមកផ្ទះព្រោះត្រូវរៀនបន្ថែមម៉ោងទៀត។
@ធារៈថ្ងៃនេះបានម្ហូបអីញុំាបាយទៅក្មួយ?
@បាទគឺលោកអ៊ុំ
ថ្ងៃនេះក្មួយបានធ្វើឆាឆ្អឹងជំនីជ្រូកបំពងនិងស្ងោស្លឹកបាស
@មកម៉ាក់វាសាកភ្លក់សំលដែលក្មួយប្រុសធ្វើទៅមើលយ៉ាងម៉េចដែល?
បន្ទាប់ពីពួកគាត់ភ្ល់ម្ហូបហើយ
ក៏សំលឹងមើលមុខរបស់ខ្ញុំ
@ម្ហូបមិនត្រូវចិត្តមែនទេលោកអ៊ុំ?
@មិនមែនទេ ប៉ុន្តែម្ហូបនេះក្មួយធ្វើបានឆ្ងាញ់ល្អណាស់ជាពិសេសគឺឆ្ងឹងជំនីជ្រូកបំពងនេះពិតជាស្រួយមែនហើយឆ្ងាញ់ទៀត
@បានហើយប៉ាម៉ាក់ខ្ញុំឃ្លានបាយហើយ
កុំបញ្ចោរគេពេក នាំតែគេបានចិត្តនោះទេ
@អញ្ចឹងញុំាទៅកូន
ទាន់ម្ហូបនៅក្តៅៗ តោះប៉ាវាហើយក្មួយមកញុំាជាមួយអ៊ុំដែលមក
@បាទមិនអីទេលោកអ៊ុំ
ខ្ញុំទៅញុំានៅផ្ទះបាយបានហើយ
បន្ទាប់ពីនិយាយហើយខ្ញុំក៏ចូលមកផ្ទះបាយដើម្បីញុំាបាយប៉ុន្តែខ្ញុំលឺសំលេងរបស់ស៊ីវនគេនិយាយដូចគ្នានិងលោកអ៊ុំដែរ
@អរ ម្ហូបនេះពិតជាឆ្ងាញ់មែនមិនដឹងថាគេម្នាក់នេះធ្វើម្ហូបបានឆ្ងាញ់បែបនេះទេ
(ហើយចុះម៉េចអ្នកណាថាកុំសរសើរគេពេកនាំតែបានចិត្តទេ
ប៉ុន្តែខ្លួនឯងក៏និយាយពីខ្ញុំដែល ធ្វើដូចជាណាស់អញ្ចងលោកស៊ីវន)។
ក្រោយពីញុំាបាយរួចខ្ញុំក៏ចេញមកយកចានទៅលាងហើយនិងរៀបចំកន្លែងញុំាបាយអោយមានរៀបវិញ។
ទំរាំតែធ្វើរួចកិច្ចការដល់ពេលល្ងាចបាត់ទោហើយ ហើយស៊ីវនគេក៏ទៅរៀនដែល។ ខ្ញុំមើលទៅគេដូចជាមិនពេញចិត្តនិងខ្ញុំនោះទេពេលទៅរៀនក៏សំលឹងមើលមកខ្ញុំដូចជាបិសាចចង់ជញ្ជក់ឈាមអញ្ចឹង
ហើយនៅពេលដែលប៉ាម៉ាក់គេមិននៅបញ្ជាអោយខ្ញុំធ្វើសរសៃអោយទៀតពិតជាឡូយណាស់លោកនេះ តែខ្ញុំត្រូវតែធ្វើដើម្បីការងារមួយនេះទោះយ៉ាងណាក៏ខ្ញុំត្រូវតែទ្រាំដែល។
ពេលយប់បន្តិចលោកអ៊ុំទាំងពីររង់ចាំអ្នកនាងនិងលោកប្រុសមកពីរៀនវិញដើម្បីញុំាបាយជុំគ្នា។
ពេលអ្នកប្រុសចូលមកសល់ផ្ទះក៏សំលក់មុខខ្ញុំឡើងដូចជាខឹងពីណាគេមកអញ្ចឹង ចំនែកឯអ្នកនាងវិញពេលចូលមកក្នុងផ្ទះដោយឃើញខ្ញុំនាងមានអារម្មណ៏ភ្ញាក់ផ្អើលហើយនាងបានសួរប៉ាម៉ាក់របស់នាងទើបគាត់ប្រាប់នាងទៅ
បន្ទាប់មកពួកគេទាំងអស់គ្នាក៏អង្គុយញុំាបាយជុំគ្នានិងនិយាយលេងជាមួយគ្នាយ៉ាងមានសុភមង្គលមែននៅក្នុងគ្រួសារនេះបើទោះបីជាមានគ្នាតិចក៏ដោយ។
បន្ទាប់ពីញុំាបាយរួចពួកគេក៏នាំគ្នាបែងចែកគ្នាអស់ លោកអ៊ុំទាំងពីរមកអង្គុយមើលទូរទស្សន៏
ចំនែកឯអ្នកប្រុសនិងអ្នកនាងនាំគ្នាចូលបន្ទប់រៀងខ្លួនអស់ ហើយខ្ញុំនៅលាងចាននិងរៀបចំកន្លែងរហូតដល់ម៉ោង១០ទើបរួច
បន្ទាប់ពីនោះខ្ញុំក៏ចូលបន្ទប់ដែលលោកស្រីគាត់ជាអ្នកប្រាប់ថានេះជាបន្ទប់របស់ខ្ញុំតែចង្រៃអីនៅក្បែរបន្ទប់រប់លោកស៊ីវនទៀតពិតជាសយសំរាប់ខ្ញុំមែន។នៅម៉ោងប្រហែល១ទៅហើយគេក៏ហៅខ្ញុំអោយចិតផ្លែឈើអោយគេព្រោះគេមិនទាន់គេង
ពិតជាយ៉ាប់មែនមិនដឹងម៉ោងគេដេកទេអីលោក ពេលកំពុងតែចិតនោះគេក៏អោយខ្ញុំចូលទៅក្នុងបន្ទប់របស់គេ
ដែលចូលទៅដល់នោះគឺគេមិនស្លៀកខោអាវនោះទេ គេស្លៀកតែខោខ្លី យ៉ាប់មែនទែនហើយលោកនេះ កំពុងតែចិតផ្លែឈើហៅមកលើទៅវិញ
@មានការអីដែលលោកស៊ីវន?
@គឺមានកិច្ចការតិចតួចដែលខ្ញុំចង់ពិភាក្សាជាមួយឯងបន្តិច៉
@បានអញ្ជើញនិយាយមកចុះ
គេក៏រៀបរាប់រឿងរបស់គេអោយខ្ញុំស្តាប់។ម្នាក់នេះមើលទៅផ្តាច់ការមែនតែចេះលួចស្រលាញ់គេដែលតើស្មានតែហ្គេយផងពេលជួបដំបូងនោះសំណាងហើយដែលលោកចេះស្រលាញ់ស្រីមិនអញ្ចឹងទេដូចអ្វីដែលខ្ញុំគិតនោះច្បាស់ជាលើសពីយ៉ាប់ទៅទៀតលោកស៊ីវន។
គេនិយាយរៀបរាប់យ៉ាងច្រើនរហូតដល់ថ្នាក់ខ្ញុំងក់ម្តងៗហើយនៅពេលនិយាយនោះគេក៏សួរខ្ញុំថាតើត្រូវធ្វើអ្វីខ្លះសំរាប់មនុស្សដែលយើងលួចស្រលាញ់បែបនេះ?
@ខ្ញុំគិតថាលោកគួតែសារភាពប្រាប់នាងទៅថាលោកស្រលាញ់នាង
ព្រោះថាបើលោកនៅតែបែបនេះទៀតអាចនិងមានអ្នកមកយកនាងទៅបាត់ក៏អាចថាបានដែរណា
@ខ្ញុំក៏គិតអញ្ចឹងដែល
ប៉ុន្តែខ្ញុំខ្លាច
@លោកខ្លាចអីទៅ?
@ខ្ញុំខ្លាចពេលដែលសារភាពហើយនាងឈប់រាប់អាននិងខ្ញុំទៀត
@បើអញ្ចឹងវិញលោកអាចធ្វើជាមិត្តរបស់នាងបានដែរតើនៅពេលដែលនាងឆ្លើយសំនួរលោកបែបនេះនោះ
@ឯងនេះគ្រាន់បើណាស់ចេះបត់បែនគ្រប់កាលៈទេសៈ
ខ្ញុំយកកុំឯងមកពិភាក្សាពិតជាមិនអត់ប្រយោជន៏នោះទេ
អរគុណដែលលោកបានសរសើរ
តែពេលនេះម៉ោង៣ហើយណា ហើយស្អែកខ្ញុំត្រូវងើបពីព្រលីមទៀតព្រោះកិច្ចការផ្ទះច្រើនណាស់
(បើអត់ប្រយោជន៏ស្មានតែលោកហៅខ្ញុំមកមែនទេស្មានតែខ្ញុំមិនដឹងចរិកលោកអី)
@អូខេ អញ្ចឹងឯងទៅគេងទៅ
ហើយចាំស្អែកខ្ញុំរកឯងទៀត
@បាទអរគុណហើយលោកប្រុស
អញ្ចឹងខ្ញុំទៅគេងហើយ រាត្រីសួរស្តី
បន្ទាប់ពីពិភាក្សារួចខ្ញុំក៏ទៅបន្ទប់គេង
ហើយក៏គេងលក់បាត់ទៅ។ ព្រឹកម៉ោង៦ខ្ញុំងើបឡើងហើយរៀបចំបោសជូតផ្ទះអោយស្អាតនិងរៀបចំធ្វើអាហារពេលព្រឹកជូនលោកអ៊ុំទាំងពីរនិងកូនរបស់គាត់។នៅម៉ោង៦កន្លះអ៊ុំប្រុសនិងអ៊ុំស្រីគាត់ចុះមកព្រមជាមួយនិងកូនស្រីរបស់គាត់
នៅតែលោកប្រុសស៊ីវនទេដែលមិនទាន់ងើបព្រោះគេរៀនពេលថ្ងៃ។ ពេលមកដល់តុអាហារអ៊ុំប្រុសនិងអ៊ុំប្រុសក៏មើលម្ហូបដែលមាននៅលើតុ
@ធារៈ ថ្ងៃនេះបានអីញុំាសំរាប់អាហារពេលព្រឹកហ្នឹងក្មួយ?
@បាទលោកអ៊ុំ ព្រឹកនេះមានបបរសាមចូកជាមួយនិងគុយទាវឆា
@អរ មើលទៅទំនងញុំាដល់ហើយប៉ាម៉ាក់
អ្នកនាងនិយាយ
@អញ្ចឹងសាកញុំាទៅមើល
បន្ទាប់មកពួកគាត់ក៏ដួសបបរដាក់ចានញុំាភ្លាមនោះគាត់ក៏ងាកមើលមុខខ្ញុំគ្រប់គ្នា(មានរឿងអីទៀតហើយ
សង្ស័យតែបបរលើកនេះខ្ញុំធ្វើមិនឆ្ងាញ់ទេ ព្រោះព្រឹកនេះងងុយគេងសឹងស្លាប់ទៅហើយ)
@ធារៈ ក្មួយពិនធ្វើម្ហូបមែន
អ៊ុំសុំសរសើរ
@ពិតមែនហើយប៉ាម៉ាក់គាត់ពិនធ្វើម្ហូបណាស់
ខ្ញុំនិងមកញុំាបាយនៅផ្ទះរាល់ថ្ងៃហើយមើលទៅ
@សូម្បីតែកូនស្រីអ៊ុំក៏សរសើរក្មួយដែរ។
ស្នាដែក្មួយពិតជាអស្ចារ្យមែន៉
@បាទអរគុណលោកអ៊ុំនិងអ្នកនាងហើយដែលបានសរសើរខ្ញុំ
បន្ទាប់ពីលោកអ៊ុំទាំងពីរនិងអ្នកនាងញុំាអាហារពេលព្រឹករួចមក
ខ្ញុំក៏រើបចំកន្លែងញុំា ហើយនិងរៀបចំហារមួយសំរាប់លោកស៊ីវន ព្រោះគេងើបពីគេងក្រោយគេ។ នៅម៉ោង១០ព្រឹកគេក៏ភ្ញាក់ពីគេងហើយខ្ញុំក៏បោកខោអាវរួចរាល់ដែល។
បន្ទាប់មកគេក៏មកសួរខ្ញុំនៅកន្លែងហាលខោអាវ
@ធារៈថ្ងៃនេះឯងងើបម៉ោងប៉ុន្មាន?
(មានរឿងអីហ្នឹង
ហេតុអីក៏គេមកសួរខ្ញុំបែបនេះទៅវិញនរ)
@ខ្ញុំងើបម៉ោងប្រាំមួយព្រឹកមានការអីមានទេលោកប្រុស?
@អញ្ចឹងតិចទៀតឯងទៅសំរាកទៅ
ព្រោះយប់មិញឯងគេងបានតែបន្តិចទេ
(ទេលោកនេះ សង្ស័យតែលេបថ្នាំច្រលំទេដឹង)
@អរគុណលោកហើយមិនអីនោះទេ
ព្រោះបើពេលនេះខ្ញុំសំរាក តើលោកអ៊ុំទាំងពីរមកពីធ្វើការវិញបានអីពិសារទៅ?
@អរត្រូវហើយ អូខេអញ្ចឹងចាំខ្ញុំទៅផ្សារដើម្បីទិញម្ហូបជាមួយឯងដែរចុះ
@បាទអញ្ចឹងក៏បាន
សង្ស័យតែលាបថ្នាំខុសហើយមើលទៅនោះ
@ឯងនិយាយអីគេម៉េចហាស
@អរអត់មានអីទេ
ខ្ញុំថាមិនដឹងត្រូវធ្វើម្ហូបអ្វីសំរាប់អាហារពេលថ្ងៃត្រង់នេះ ហើយអាហារពេលព្រឹករបស់លោកខ្ញុំបានរៀបចំនៅលើតុអាហារឯណោះ
@ខ្ញុំមិនញុំាទេ
ចាំញុំាបាយថ្ងៃត្រង់វិញល្អជាង
(សង្ស័យតែមានបញ្ហាផ្នែកប្រពន្ធ័ប្រសាទហើយមើលទៅបានជាចរិកប្លែកៗបែបនេះ
បើអញ្ចឹងមែនវីវរហើយខ្ញុំពេលនេះ ត្រូវមើលថែមនុស្សបែបនេះទៀតស្លាប់ជាមិនខានទេខ្ញុំ តែសង្ស័យតែមានល្បិចធ្វើបាបខ្ញុំផងក៏មិនដឹង
ហ៊ីយទ្រាំៗទៅធ្វើម៉េចទេកម្មយើង)
នៅម៉ោង១០កន្លះខ្ញុំនិងស៊ីវនក៏ចេញទៅផ្សារដើម្បីទិញម្ហូប
ប៉ុន្តែមិនមែនតែទិញម្ហូបមួយមុខនោះទេ គេនៅទិញខោអាវនិងរបស់ប្រើប្រាស់ជាច្រើនទៀតដែលធ្វើអោយខ្ញុំយួរឡើងចង់បាក់ដៃទៅហើយ
ខ្ញុំថាហើយគឺមិនខុសទេមនុស្សម្នាក់នេះពិតជាពុតត្បុតណាស់មិនដែលមកធ្វើល្អដាក់យើងងាយៗនោះទេ។
បន្ទាប់ពីទិញម្ហូបនិងឥវ៉ាន់រួច ពួកយើងក៏មកផ្ទះដើម្បីរៀបចំធ្វើម្ហូបអោយលោកអ៊ុំទាំងពីរ។
ពេលកំពុងធ្វើគេក៏មកជិតខ្ញុំទៀត
@មានអីអោយខ្ញុំជួយទេ?
@មិនចាំបាច់ទេលោក
ព្រោះខ្លាចពិបាកដល់ខ្ញុំទៀត
(ព្រឹកមិញមិនទាន់អស់ចិត្តមែនទេ
បានមកចង់ធ្វើបាបខ្ញុំទៀត)
@មិនអីទេ ខ្ញុំក៏ចេះធ្វើខ្លះៗដែល
អញ្ចងចាំខ្ញុំចិតបន្លែក៏បានដែល
និយាយរួចគេក៏យកកាំបិតទៅចិត្តបន្លែធ្វើព្រងើយ
ហើយខ្ញុំក៏មិនមាត់អ្វីទៀតដែល ក៏រៀបចំធ្វើសាច់និងបន្លែផ្សេងទៀត។ មិនទាន់បាន៥នាទីផងក៏លឺសំលេងគេស្រែកបាត់ទៅហើយ
@អួយ មុតដៃហើយ
@យ៉ាងម៉េចហើយលោកប្រុស?
@មានយ៉ាងម៉េចគឺមុតដៃហ្នឹងណាចេះសួរចឹងកើត
@ខ្ញុំប្រាប់ហើយតើថាអោយប្រយ័តផង
ឥលូវឃើញទេរបួសទៀតហើយ ពិតជាពិបាកដល់ខ្ញុំមែន
@ឯងចង់ថាយើងជាអ្នកធ្វើអោយឯងពិបាកមែនទេ?
@អត់ទេ មិនហ៊ាននោះទេ
@បានហើយយើងឈប់ធ្វើហើយ
គេនិយាយរួចក៏ងើបចេញពីតុធ្វើបន្លែហើយក៏ឡើងទៅបន្ទប់បាត់ទៅ
@ហេតុតែគេជាកូនអ្នកមាន
មានបញ្ហាបន្តិចបន្តួចមិនចង់ប្រឈមមុខ តែខ្ញុំវិញត្រូវប្រឈមមុខគ្រប់រឿងទាំងអស់ ប៉ុន្តែយ៉ាងណាក៏សប្បាយចិត្តនិងធ្វើវាដែរ៉
បន្ទាប់ពីធ្វើម្ហូបឆ្អិនរួចមកលោកអ៊ុំទាំងពីរក៏មកដល់ផ្ទះល្មម
ហើយខ្ញុំក៏រៀបចំអាហារអោយគាត់
@ធារៈ កូនអ៊ុំភ្ញាក់ពីគេងហើយឬនៅ?
@បាទលោកអ៊ុំ លោកប្រុសគាត់ងើបហើយ
អញ្ជើញលោកអ៊ុំពិសារសិនចុះ ចាំខ្ញុំទៅហៅលោកប្រុសអោយចុះមក
@ហៅគេមកញុំាបាយមកទាន់ម្ហូបក្តៅៗ
@បាទលោកអ៊ុំ៉
(តាមពិតកូនរបស់លោកអ៊ុំគេងើបយូរហើយតែគេមិនដឹងពេលញុំាបាយនោះទេព្រោះរវល់តែFacebook)។ ពេលនៅពីមុខបន្ទប់គេ ខ្ញុំក៏គោះទ្វារហើយស្រែកហៅគេនៅខាងក្រៅ
@លោកប្រុស លោកអ៊ុំអោយមកហៅលោកប្រុសទៅញុំាបាយ
@ប្រាប់ពួកគាត់ទៅតិចទៀតខ្ញុំចុះទៅហើយ
គ្រាន់តែចុះមកដល់ខាងក្រោមលោកអ៊ុំក៏សួរខ្ញុំ
@ឯណាកូនអ៊ុំ?
@បាទលោកអ៊ុំ លោកប្រុសថាបន្តិចទៀតគាត់ចុះមកហើយ
អញ្ជើញលោកអ៊ុំពិសារបាយមុនបណ្តើរៗសិនទៅ
@អញ្ចឹងតោះប៉ាវាញុំាបាយមុនកូនសិនទៅ
ព្រោះតិចទៀតរវល់ផង
@ត្រូវហើយម៉ាក់វា
ពេលដែលពួកគាត់និយាយចប់ក៏នាំគ្នាពិសារបាយ
ហើយចំណែកឯលោកប្រុសវិញនៅរៀបចំខ្លួនមិនដឹងជារៀបចំស្អីនោះទេ។
@លោកប៉ាអ្នកម៉ាក់ខ្ញុំមានរឿងចង់និយាយជាមួយបន្តិច
@មានការអីចាំពេលញុំាបាយរួចចាំនិយាយគ្នាណាកូន៉
@បាទលោកប៉ាអ្នកម៉ាក់
(តើពួកគាត់មានរឿងអីទៀតហើយណ
សង្ឃឹមថាមិនមានរឿងដែលជាប់ពាក់ពន្ធ័និងខ្ញុំទៅចុះ ទេវតាអើយជួយកូនចៅផងចុះ ខ្ញុំសូមអង្វរព្រោះមិនចង់មានបញ្ហាជាមួយលោកប្រុសដ៏មហាឬកនោះទេ)
បន្ទាប់ពីពិសារបាយរួច
ខ្ញុំក៏ប្រមូលចានយកមកផ្ទះបាយដើម្បីលាង ហើយនិងរៀបចំកន្លែងញុំាអាហារអោយមានរបៀបឡើងវិញ
ប៉ុន្តែស្រាប់តែលឺអ្នកប្រុសគាត់និយាយលឺៗថា
ប៉ាខ្ញុំយកគេទោជាមួយខ្ញុំណាប៉ា
តែ២អាទិត្យទេ ប៉ាដឹងស្រាប់ហើយថាខ្ញុំមិនចេះធ្វើអីនោះទេ ហើយសាលាគេថាអាចយកមិត្តភក្តិឬបងប្អូនទៅជាមួយបានណាប៉ា
@តែប៉ាថាបើឯងយកគេទៅ
ម៉ាក់៝ងនិងច្បាស់ជារវល់ហើយ៉
(តើគេចង់យកខ្ញុំទៅណាណរពិតជាឆ្ងល់ណាស់)
@បានហើយប៉ាវា
ឯងមើលមុខកូនយើងទៅពិបាកមើលណាស់ ណាមួយក៏ល្អដែលអោយធារៈទៅជាមួយបានមើលគ្នាផង
@មិនបាច់គេមើលនោះទេម៉ាក់
(មែនហ្នឹងចាំបាច់មើលធ្វើអីមនុស្សធំហើយហ្នឹង)
@តែពេលមានគ្រោះថ្នាក់ឬជួបបញ្ហាអ្វីមួយគេក៏អាចជួយកូនបានណា
@គេហ្នឹងហេសដែលអាចមើលថែខ្ញុំបាន
សង្ស័យតែខ្ញុំទេដែលមើលថែគេនោះផងក៏មិនដឹង មនុស្សប្រុសអីទន់ខ្សោយដូចជាស្រីអញ្ចឹង ចេះតែធ្វើម្ហូបតែមួយមុខហ្នឹងអ្វីផ្សេងក៏មិនចេះដែល
(ធ្វើមើលតែខ្លួនឯងហ្នឹងខ្លាំងណាស់ចឹង
បើអញ្ចឹងយកខ្ញុំទៅជាមួយធ្វើអីមនុស្សឬកនេះ)
@បានហើយកុំថាអោយគេណាកូន
ព្រោះមនុស្សរស់នៅក្នុងលោកនេះសុទ្ធតែពឹងគ្នាទៅវិញទៅមកណាកូន
(និយាយដូចអ៊ុំប្រុសបានត្រូវ
តិចលោអោយលោកនៅតែម្នាក់ឯងទៅ)
@ខ្ញុំក៏គុណប៉ាម៉ាក់ហើយដែលអនុញ្ញាត្ត
ខ្ញុំមិនដឹងថាគេយកខ្ញុំទៅណានោះទេ
តិចលោនាំទៅកន្លែងផ្តេសផ្តាសទៅ នោះខ្ញុំប្រាកដជាប្រកែកជាមិនខាន។ ពេលយប់បន្តិចស៊ីវនបានហៅធារៈអោយចូលក្នុងបន្ទប់
សូមទោសទុកមុនចំពោះកំហុសអក្ខរាវិរុទ្ធ
ជួបគ្នានៅភាគបន្ត
ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete