Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ភាគទី៣


រឿង អ្នកបំរើប្រុស
ភាគទី៣
និពន្ធដោយ Wine-Bank
#Khmer_Novel_69



@មានការអ្វីដែលលោកប្រុស
@គឺថានៅថ្ងៃអាទិត្យនេះសាលាខ្ញុំមានដំណើរទស្សនកិច្ចមួយនៅតំបន់ជនបទ ដូចនេះខ្ញុំចង់យកឯងទៅជាមួយ៉
@តែហេតុអីបានយកខ្ញុំទៅជាមួយបែបនេះ?
@មិនបាច់សួរច្រើនទេឯងត្រូវតែទៅជាមួយខ្ញុំ គ្មានពាក្យតវ៉ាគ្មានការប្រកែកអ្វីទាំងអស់
(លោកឯងនេះពិតជាផ្តាច់ការនិងគួរអោយខ្លាចមែន)
@អរត្រូវហើយ ហើយឯងត្រូវទៅទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃផង ដូចជាសាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំលាបការពារសត្វល្អិត ថ្នាំដុសធ្មេញផងណា ហើយនេះលុយ
បន្ទាប់ពីនិយាយចប់គេក៏ហុយលុយ១០០ដុល្លាអោយខ្ញុំ ហើយខ្ញុំក៏សួរគេ
@ហេតុអីក៏លោកអោយលុយខ្ញុំច្រើនបែបនេះ
@យើងអោយទិញតែល្មប្រើតែពីអាទិត្យទេ បើនៅសល់លុយឯងយកទៅទិញខោអាវថ្មីផងព្រោះយើងឃើញឯងមានតែខោអាវដ៏ដែលបីបួនសំរាប់ទេ ពាក់ទៅពាក់មកសុំាភ្នែកណាស់
(អរតាមពិតគេអោយលុយខ្ញុំទៅទិញសំលៀកបំពាក់ដែលតើ ស្មានតែអាក្រក់តែសម្តីទេ តាមពិតយកចិត្តទុកដាក់ដែរតើ)
@បាទអរគុណហើយលោកប្រុស
ពេលនិយាយចប់រួចមកខ្ញុំក៏ចុះមកក្រោមដើម្បីរៀបចំឥវ៉ាន់រួចហើយក៏ចូលក្នុបន្ទប់ងូតទឹកហើយនិងរៀបចំកន្លែងគេង
@តើគេម្នាក់នេះចង់ធ្វើអីទៅណរ រកស្មានមិនត្រូវសោះមិនដឹងថាគេនិងធ្វើអីមកលើខ្ញុំខ្លះទៅណរនៅថ្ងៃអាទិត្យខាងមុខនេះ ហ៊ីយបានហើយឈប់គិតហើយឆាប់ដេកវិញល្អជាង
ព្រឹកថ្ងៃបន្ទាប់ខ្ញុំបានដើរផ្សារទិញឥវ៉ាន់ដែលគេផ្តាំ ទំរាំតែទិញរួចនោះជិតដល់ម៉ោងលោកអ៊ុំទាំងពីរត្រលប់ពីធ្វើការវិញទៅហើយ ត្រូវប្រញាប់មកផ្ទះអោយលឿនដើម្បីធ្វើម្ហូប។ ទំរាំតែធ្វើហើយចង់ដាច់ខ្យល់ទៅហើយតែក៏រីករាយដែរព្រោះធ្វើការងារដែលខ្លួនស្រលាញ់។
@លោកប៉ាអ្នកម៉ាក់ខ្ញុំមកវិញហើយ
@មោះកូនមកញុំាបាយជុំគ្នា និយាយអញ្ចឹងធារៈក្មួយទៅហៅស៊ីវនមកញុំាបាយមកទាន់ជុំគ្នា
@បាទលោកអ៊ុំ
@មិនបាច់ទៅហៅខ្ញុំទេ ខ្ញុំមកខ្លួនឯងបានហើយ អូម្ហូបថ្ងៃនេះពិតជាឆ្ងាញ់ៗច្រើនណាស់ នេះឯងធ្វើមែនទេ?
@ត្រូវហើយគឺខ្ញុំជាអ្នកធ្វើណាលោកប្រុស៉
@សាកភ្លក់បន្តិចសិន។ អូហូពិតជាឆ្ងាញ់មែនស្នាដៃរបស់ឯងមិនអន់នោះទេ អាចទទួលយកបាន
(ហើយនេះគេយ៉ាងម៉េចហ្នឹង ម្តងសរសើរ ម្តងថាអោយសង្ស័យតែលេបថ្នាំច្រលំទេមើលទៅ)
ពេលដែលពួកគាត់ញុំាបាយរួចក៏នាំគ្នាចេញទៅធ្វើការរៀងៗខ្លួនអស់ហើយស៊ីវនក៏ឡើងទៅបន្ទប់បាត់ទៅ
@ប្រហែលទៅរៀបចំឥវ៉ាន់ហើយមើលទៅបានជាប្រញាប់ឡើងទៅលើបែបនេះ
មិនទាន់បានដឹងអីផងគេក៏ស្រែកហៅខ្ញុំចេញពីបន្ទប់របស់គេ មិនដឹងជាមានរឿងអីទេខ្ញុំអើយពិតជាហត់ជាមួយនិងទង្វើរបស់គេណាស់ខ្ញុំ
@មានការអីដែលលោកប្រុសបានជាហៅខ្ញុំមកប្រញាប់បែបនេះទៅវិញ៉អរមិនមានអីច្រើនទេគ្រាន់តែថា........
គេនិយាយបណ្តើរចង្អុលទៅខោអាវនៅលើគ្រែបណ្តើរ
@លោកចង់អោយខ្ញុំបោកខោអាវទាំអអស់នេះមែនទេ?
@អត់ទេ ឯងឡប់ទេអីខោអាវទាំងនេះខ្ញុំអោយឯងជួយរៀបចំដាក់ចូលក្នុងវ៉ាលីខ្ញុំតើ
@ខ្ញុំខំតែភ័យទៅហើយ ហើយលោកយកខោអាវទៅច្រើនម៉េស នេះលោកទៅទស្សនកិច្ចឬក៏លោកទៅរស់នៅទីនោះ?
@ឯងកុំនិយាយច្រើនអី ឆាប់ជួយរៀបចំទៅហ្នឹងបានទៅលាងចានឆ្នាំបន្តទៀតអី
(អរមែនហើយ បើរវល់តែតវ៉ាជាមួយគេមានពេលឯណាទៅលាងចាននិងរៀបចំផ្ទះបាយទៅ)
@បាទខ្ញុំដឹងហើយលោកប្រុស៉
បន្ទាប់ពីធ្វើការសព្វគ្រប់អស់ហើយខ្ញុំក៏ចូលបន្ទប់ហើយសំរាកបន្តិចនិងរៀបចំឥវ៉ាន់ផ្ទាល់ខ្លួនសំរាប់ធ្វើដំណើរជាមួយលោកស៊ីវននៅថ្ងៃអាទិត្យនេះ។
@ហ៊ីយការងារពិតជាច្រើនមែន តែបើទោះជាហត់បន្តិចមែនតែជាការងារដែលធ្វើអោយជីវិតខ្ញុំមានភាពល្អប្រសើរបន្តចដែល

បន្ទាប់មកខ្ញុំក៏គេងមួយភ្លេតហើយក៏ងើបរៀបចំអាហារពេលល្ងាចសំរាប់គ្រួសារមួយនេះ។ នៅពេលដែលពិសារបាយជុំគ្នាខ្ញុំតែងតែលឺពួកគាត់សរសើរអំពីស្នាដៃរបស់ខ្ញុំរហូត តែខ្ញុំមិនបានមានមោទនភាពលើខ្លួនឯងនោះទេតែខ្ញុំសប្បាយចិត្តនៅពេលដែលឃើញពួកគេរស់នៅមានសុភមង្គលបែបនេះ ខ្ញុំពិតជាចង់បានការរស់នៅដែលមានភាពរីករាយបែបបនេះណាស់។
ថ្ងៃអាទិត្យក៏មកដល់ហើយខ្ញុំនិងស៊ីវនក៏រៀបចំឥវ៉ាន់រួចរាល់ដូចគ្នា ហើយអ៊ុំប្រុសជាអ្នកជូនពួកខ្ញុំមកសាលារៀនដើម្បីជិះឡានសាលាបន្តដំណើរទៅទៀត។ ពេលដែលឡើងលើឡានខ្ញុំក៏សំងំគេង ហើយពួកគេក៏នាំគ្នាស្រែកច្រៀងទៅតាមបែបយុវវ័យជុំគ្នា មើលទៅពិតជាសប្បាយរីករាយណាស់ ខ្ញុំក៏ធ្លាប់បែបនេះដែរប៉ុន្តែវាបានហួសកន្លងច្រើនថ្ងៃទៅហើយ។ ភ្លាមនោះស្រាប់តែមានមនុស្សម្នាក់មកនិយាយរកខ្ញុំ
@អេលោក លោកមកជាមួយស៊ីវនមែនទេ?
@បាទត្រូវហើយ លោកមានការអីមែនទេ?
@អរ អត់មានអីទេ គ្រាន់តែចង់រាប់អានគ្នាតើ
មិនទាន់ទាំងបាននិយាយអីផងស៊ីវនក៏មកនិយាយកាត់ទៅហើយ
@ឯងទៅនិយាយជាមួយគេធ្វើអី ឯងស្គាល់គេមែនទេ?@អត់ផង គេគ្រាន់តែចង់រាប់អានខ្ញុំតើ
@មិនបាច់រាប់អានទេ ខ្ញុំអោយឯងមកជាមួយខ្ញុំមិនមែនមករាប់អានមិត្តនោះទេ
@តែ......
@គ្មានតែគ្មាស្ករស្អីនោះទេ ខ្ញុំនិយាយឯងត្រូវតែស្តាប់
ចប់ហើយខ្ញុំខ្មាស់គេណាស់ ហើយម្នាក់ហ្នឹងគ្រាន់តែស៊ីវននិយាយតែបន្តិចក៏រត់ទោកន្លែងដើមវិញ ហើយអ្នកនៅក្នុងឡានទាំងអស់នាំគ្នាងាកមកមើលខ្ញុំគ្រប់គ្នាតែម្តងពិតជាគួរអោយខ្មាសគេណាស់ ពេលគេនិយាយចប់គេក៏អង្គុយកន្លែងក្បែរខ្ញុំហើយខ្ញុំមិនបានធ្វើអ្វីផ្សេងទៀតនោះទេក្រៅពីនៅស្ងៀមស្ងាត់។ ទំរាំតែមកដល់គោលដៅត្រូវចំណាយរយៈពេល៨ម៉ោងពិតជាគួរអោយធុញមែនខ្វះកន្លែងធ្វើទស្សនកិច្ចណាស់មែនទេបានជាមកធ្វើនៅតំបន់ដាច់ស្រយាលយ៉ាងនេះពិតជាឆ្ងល់ខ្លាំងណាស់សាលាមួយនេះ ហើយត្រូវនៅទីនេះរយៈពេល២អាទិត្យទៀតពិតជាយ៉ាប់មែនទែនហើយខ្ញុំ តែសំណាងហើយដែលចេះទិញរបស់ប្រើប្រាស់គ្រប់គ្រាន់។ ពេលចុះពីលើឡានម្នាក់ៗយួររបស់ឡើងសំពីងសំពោងពេញខ្លួន ហើយក៏នាំគ្នារៀបចំឥវ៉ាន់និងបោះតង់រៀងៗខ្លួនទៅ ហើយខ្ញុំក៏បោះតង់តែម្នាក់ឯង ចំនែកឯស៊ីវនវិញគេនៅឈរស្រូបយកខ្យល់ឧកាសធ្វើព្រងើយទៅវិញ ពិតជាវេទនាមែនខ្ញុំ។
@មោះចាំខ្ញុំជួយ
មិនទាន់ដឹងអីផងមានគេមកជួយទៀតហើយ
@អរគឺលោកទៀតហើយ លោកមិនខ្លាចស៊ីវនថាអោយលោកទៀតទេមែនទេ?
@កុំភ័យអីម្នាក់ហ្នឹងតែបែបនេះឯង ខ្ញុំអាណិតលោកណាស់ដែលធ្វើម្នាក់ឯងទាំងអស់បែបនេះ
@មិនអីនោះទេនេះជាកិច្ចការរបស់ខ្ញុំទេណាលោក
បន្ទាប់ពីនិយាយហើយគរក៏ជួយគ្របតង់អោយខ្ញុំ ហើយគេក៏ដើរទៅតង់របស់គេបាត់ទៅ
@រៀបចំរួចហើយមែនទេ ប្រញាប់ទៅចំអិនអាហារពេលល្ងាចអោយផង ព្រោះឥលូវឃ្លានហើយ៉
@តែលោកប្រុសថាទៅញុំាជុំគ្នាជាមួយពួកគេមែនទេ?
@អត់ទេ ពួកគេធ្វើម្ហូបអត់ឆ្ងាញ់ហើយគ្មានអនាម័យទៀតផង
@តែចង់អោយខ្ញុំធ្វើម្ហូបអោយញុំាសោះហ្នឹងណា ខ្ញុំនិយាយខ្សឹប
@ឯងរអ៊ូអីគេ គេសួរខ្ញុំ
@អត់បានរអ៊ូទេ អញ្ចឹងចាំបន្តិចចាំខ្ញុំចំអិនអោយញុំា

គេម្នាក់នេះក្បាច់ក្បូរច្រើនណាស់មិនដឹងជាស្អីទេ រកនេះរកនោះអោយខ្ញុំវង្វេងតាមគេអស់ហើយ។ នៅពេលយប់ពួកគេជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅតែខ្ញុំទេដែលនៅយាមតង់តែម្នាក់ឯងតែយ៉ាងណាក៏ត្រូវតែនៅដែលព្រោះឥវ៉ាន់នៅក្នុងតង់ច្រើនណាស់បើខ្ញុំទៅម្នាក់ទៀតច្បាស់ជាយ៉ាប់មិនខានទេ។ នៅម៉ោងប្រហែលជា១០យប់ពួកគេក៏បែកគ្នាចូលតង់រៀងៗខ្លួនហើយចំនែកឯស៊ីវនគេក៏ចូលតង់គេងដូចគ្នា
@លោកចូលគេងហើយមែនទេ?
@ត្រូវហើយ នែឯងឆាប់ដេកទៅព្រោះថ្ងៃស្អែកពួកយើងត្រូវចេញដំណើរទៅព្រៃផងកុំនៅយប់អី
@ខ្ញុំឆ្ងល់សាលាលោកណាស់ អោយមកស្វែងរកឯកសារអីគេទេនៅក្នុងព្រៃទៅវិញដូចជាខ្វះកន្លែងណាស់អញ្ចឹង៉
@ឯងកុំឆ្ងល់ច្រើនអី ឆាប់ដេកទៅយប់ហើយ
ពួកយើងឈប់និយាយហើយក៏គេងទៅ។ នៅពាក់កណ្តាលយប់គេក៏ទាញខ្ញុំយកទៅអោបមើលទៅដូចជារងារណាស់អញ្ចឹងពិតជាយ៉ាប់មែនលោកនេះ ហើយខ្ញុំក៏រើចេញពីដៃរបស់គេហើយក៏យកភួយទៅដណ្តប់អោយគេតែអ្នកណាទៅដឹងទៅ គេនៅតែទាញខ្ញុំយកទៅអោបទៀត មើលទៅដូចជាកក់ក្តៅណាស់អញ្ចឹងនៅពេលដែលគេងបែបនេះ។ ឃើញដូចនេះខ្ញុំក៏ឈប់រើហើយអោយគេគេងអោបពេញមួយយប់ទៅ ព្រោះខ្ញុំក៏រងារដែលហើយម៉្យាងយកភួយមកតែមួយទៀតអញ្ចឹងមានតែតាមដំណើរសិនហើយ។ ព្រឹកឡើងខ្ញុំងើបមុនគេដើម្បីធ្វើអាហារពេលព្រឹកអោយគេញុំា។

@ស៊ីវនភ្ញាក់ឡើងភ្លឺហើយណា ខ្ញុំធ្វើអាហារពេលព្រឹករួចរាល់ហើយក្រែងលោកត្រូវទៅដើរស្រាវជ្រាវទៀតមែនទេ
@ដឹងហើយ តែយប់មិញខ្ញុំគេងលក់ស្រួលណាស់ ឯងគេងយ៉ាងម៉េចដែលយប់មិញ?(មិនបាច់សួរទេដេកអោបពេញមួយយប់ទៅហើយធ្ងន់សឹងស្លាប់)
@បាទគេងលក់ស្រួលដែរតើ ទៅៗលប់មុខចេញទៅនិងបានឆាប់ញុំាអាហារពេលព្រឹកណាទាន់នៅក្តៅៗ
@អូខេ អញ្ចឹងទៅលប់មុខបន្តិចសិន
និយាយរួចគេក៏ងើបទៅហើយក៏មកញុំអាហារពេលព្រឹករួចក៏ចេញដំណើរទៅក្នុងព្រៃរួមទាំងខ្ញុំដែរ។ ការដើរលែងក្នុងព្រៃបែបនេះពិតជាសប្បាយណាស់ព្រោះឃើញទេសភាពប្លែកៗនិងដើមឈើប្លែកៗជាច្រើនដែលមិនធ្លាប់បានឃើញពីមុនមក។ ការដើរស្រាវជ្រាវនេះមានការបែងចែកជាក្រុម ហើយត្រូវស្វែងរកនូវប្រធានបទដែលអាចយកទៅពន្យល់នៅថ្នាក់រៀនបាន នៅពេលដែលដើរនៅខ្ញុំឃើញសត្វមួយប្រភេទមិនដឹងជាទន្សោងឬឈ្លូសនោះទេប៉ុន្តែវាចំលែកណាស់ ហើយខ្ញុំក៏ប្រាប់ស៊ីវនអោយគេដឹង ហើយនៅពេលដែលគេឃើញហើយគេក៏រត់ដេញតាមយ៉ាងលឿនដោយមិននិយាយអីមួយម៉ាត់ គេរត់លឿណាស់ដូចជាចង់ចាប់សត្វនោះអញ្ចឹង ពិតជាប្លែកមែនម្នាក់នេះចូលចិត្តធ្វើអីប្លែកៗណាស់មើលទៅប្រហែលជាចង់អោយគេចាប់អារម្មណ៏លើខ្លួនហើយមើលទៅ។ ចូលចិត្តធ្វើអីប្លែកៗ ចរិកតួឯកអោយគេចាប់អារម្មណ៏តែអញ្ចឹងឯង។ពិតជាយ៉ាប់មែនខ្ញុំត្រូវរត់ដេញតាមគេទៀត តែគេរត់លឿនណាស់ដូចជាចង់ចាប់សត្វនោះអញ្ចឹង
ធ្វើម៉េចទៅពេលនេះ គេរត់ទៅដល់ណាហើយ ខ្ញុំរកមិនឃើញនោះទេធ្វើយ៉ាងម៉េចទៅ?
ពេលដែលរត់តាមគេមិនទាន់បែបនេះធ្វើអោយខ្ញុំមានអារម្មណ៏ភ័យខ្លាំងណាស់ មានតែដើររកគេតែម្នាក់ឯងហើយមើលទៅ
@ស៊ីវន លោកនៅឯណា?
@ខ្ញុំស្រែកហៅគេប៉ុន្តែននៅតែមិនឃើញរូបគេទៀត បែបនេះរិតតែធ្វើអោយខ្ញុំភ័យកាន់តែខ្លាំងឡើងថែមទៀត។ នៅពេលដែលកំពុងដើររកគេនោះស្រាប់តែទាក់ជើងនិងដុំថ្ម
@អូយឈឺណាស់
ខ្ញុំថ្ងូរតែម្នាក់ឯងតែនៅតែដើររកគេបន្តទៀតព្រោះលោកអ៊ុំគាត់ផ្តាំរួចហើយថាអោយមើថែគ្នា។ មួយសន្ទុះក្រោយមកខ្ញុំក៏រកឃើញគេដែលកំពុងតែឈរថតរូបសត្វចំលែកនោះមួយហ្វូង មើលទៅស្អាតដែលតើព្រោះចំរុះពណ៏គ្នាបែបនេះពិតជាគួរអោយទាក់ភ្នែកមែន។
@លោករត់បានឆ្ងាយល្អណាស់ ខ្ញុំដេញលោកមិនទាន់ទេ
@អរមកពីឃើញសត្វចំលែកពេកបានរត់អោយទាន់ពួកវា ហើយជើងឯងយ៉ាងម៉េចហើយ បានដើរអូសជើងបែបនេះអញ្ចឹង?
@គឺមកពីខ្ញុំតាមលោកហ្នឹងណា ពេលដែលដើរនោះក៏ទាក់និងដុំថ្មមួយដុំ៉ពេលឈរនិយាយនោះខ្ញុំក៏ដួលតែសំណាងហើយដែលគេទ្រខ្ញុំទាន់កុំអីស៊ីដីបាត់ទៅហើយ
@មើលទៅឯងដូចជាធ្ងន់ធ្ងរណាស់នេក មើលខ្ញុំមើលបន្តិច
ពេលគេលាត់ជើងខោខ្ញុំមើល គេក៏ភ្ញាក់ផ្អើលដោយឃើញជើងរបស់ខ្ញុំហើមធំពេក
@ឯងអាចដើររួចទេ?
@បាទខ្ញុំមិនអីនោះទេ
បន្ទាបើពីនិយាយរួចខ្ញុំក៏ងើបដើរតែបានពីរបីជំហានក៏ដួលចុះវិញ មើលទៅធ្ងន់ធ្ងរហើយ
@មើលទៅឯងដើរមិនរួចនោះទេ ម៉ោះចាំខ្ញុំអ៊ាវឯងវិញ៉
@ទោះចង់ប្រកែកក៏មិនបានដែលព្រោះលោកអ៊ាវខ្ញុំរួចទៅហើយ
ហើយគេក៏អ៊ាវខ្ញុំមកតង់វិញ។ ពេលមកដល់គេក៏យកថ្នាំមកលាបជើងនិងយកបង់មករុំជើងអោយខ្ញុំទៀតផង
@អោយខ្ញុំសុំទោសណាដែលអោយលោកមកមើលថែខ្ញុំបែបនេះ
@មិនអីទេឯងរបួសជើងតើ មិនមែនរបួសដៃឯណា អញ្ចឹងនៅអាចធ្វើម្ហូបអោយខ្ញុំញុំាបានដ៏ដែលតើ
@ស្មានតែចិត្តល្អ តាមពិតអញ្ចឹងសោះខ្ញុំរអ៊ូតិចៗ
@ឯងរអ៊ូរឿងអីគេអាស ធារៈ
@អរអត់មានតអ៊ូអីទេ ខ្ញុំថាតិចទៀតទៅធ្វើម្ហូបអោយលោកនិងណា
ហើយខ្ញុំក៏រៀបនិងងើបតែឈរតែបន្តិចក៏ដួលចុះទៅវិញព្រោះជើងនៅឈឺនៅឡើយ
@កុំងើបអីចាំខ្ញុំគ្រាឯងទៅកន្លែងធ្វើម្ហូប
@បាទអរគុណលោកហើយ៉
និយាយរួចគេក៏ជូនខ្ញុំមកដល់កន្លែងធ្វើម្ហូប បន្ទាប់មកខ្ញុំក៏រៀបចំកន្លែងធ្វើម្ហូបអោយគេញុំា។ ទំរាំតែធ្វើរួចហត់ចង់ស្លាប់ ហើយណាមួយជើងឈឺនៅឡើយពិតជាយ៉ាប់ណាស់។ ពេលយប់បន្តិចពួកគេក៏ជុំគ្នាយ៉ាងសប្បាយរីករាយ ចំនែកឯខ្ញុំបានតែអង្គុយមើលពួកគេរាំលេងយ៉ាងសប្បាយរីករាយ មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ដើរសំដៅមករកខ្ញុំ
@អេលោក ម៉េងក៏អង្គុយនៅទីនេះអញ្ចឹង?
@អរមកពីខ្ញុំឈឺជើងដើរមិនរួចទើបអង្គុយមើលគេអញចឹងទៅ
@លោកជាសាច់ញ្ញាត្តឬមិត្តភក្តិរបស់ស៊ីវន
@ខ្ញុំជា..........
@គេជាអ្នកណាក៏មិនទាក់ទងនិងឯងដែល
ស៊ីវនដើរមករកខ្ញុំ ហើយថាអោយម្នាក់នោះ ហើយភ្លាមនោះបុរសម្នាក់នោះក៏ដើរចេញយ៉ាងលឿនដោយមិនបាច់ស៊ីវនដេញទាន់
@លោកឯងនេះរកតែខ្ញុំរាប់អានមិត្តផងក៏មិនបានដែល
@ឯងមិនបាត់រាប់អានអ្នកណានោះទេ ខ្ញុំយកឯងមកជួយចំអិនអាហាររបស់ខ្ញុំតែមួយមុខប៉ុណ្ណោះ គ្មានសិទ្ធិរាប់អានជាមួយអ្នកណាគេទេ៉
@បិទសិទ្ធិធ្វើមើលតែខ្ញុំជាមិត្តស្រីលោកអញ្ចឹង៉ខ្ញុំរអ៊ូតិចៗ
@ហាមនិយាយរកអ្នកណាទាំងអស់លឺទេ?
@បាទលឺហើយលោកប្រុសស៊ីវន៉ ខ្ញុំឆ្លើយទាំងពេបមាត់
បន្ទាប់ពីពិធីជួបជុំគ្នារួចហើយ ពួកគេក៏បំបែកគ្នាទៅរកតង់រៀងៗខ្លួនចំនែកធារៈគេគេងនៅចាំតង់រហូតដល់ស៊ីវនត្រលប់មកវិញ។ នៅពេលដែលគេឃើញស៊ីវនដើរចូលតង់ធារៈក៏ធ្វើជាគេងលក់ ចំនែកឯស៊ីវននៅពេលឃើញធារៈគេងលក់ គេក៏ទៅកន្លែងគេងរបស់គេដែលទៅ។ ពេលយប់បន្តិចធារៈគេក្តៅខ្លួនព្រោះដោយសារដរជើងដំបៅរបស់គេ បន្ិតក្រោយកមស៊ីវនក៏ដឹងខ្លូន
@ឯងយ៉ាងម៉េចហើយធារៈ?
@ខ្ញុំរងារណាស់ លោកជួយយោភួយនិងថ្នាំបំបាត់គ្រុនអោយខ្ញុំបន្តិចមក
បន្ទាប់ពីលាបថ្នាំនិងដណ្តប់ភួយរួចមកមើលទៅធារៈដូចជាមិនទា់បាត់នោះទេ ទើបស៊ីវនគេគេងអោបធារៈព្រមទាំងដណ្តប់ភួយជាមួយគ្នា។បន្តិចក្រោយមកធារៈក៏បាត់រងារព្រោះតែកំដៅថយចុះតែពួកគេនៅគេងអោយគ្នារហូតទល់ភ្លឺ។ ព្រឹកបន្ទាប់ធារៈដឹងខ្លួនឡើងគេភ្ញាក់ព្រោះគេនៅក្នុងរង្វង់ដៃរបស់ស៊ីវន
@យប់មិញមានរឿងអីចេះ?ម៉េចក៏គេមកគេងអោងខ្ញុំបែបនេះទៅវិញ?
@ឯងភ្ញាក់ហើយមែនទេ? ម៉េចក៏ធ្វើភ្នែកភ្លឺសៗបែបនេះអញ្ចឹង?
@អរមិនដឹងថាយប់មិញហ្នឹងណាមានរឿងអីទើបបាជាឃើញលោកគេងអោបខ្ញុំបែបនេះទៅវិញហ្នឹងណា?
@មិនបាច់ចង់ដឹងទេ នេះព្រឹកហើយ ឆាប់ទៅធ្វើអាហារពេលព្រឹកមកព្រោះត្រូវធ្វើដំណើរទៀត
@បាទលោកប្រុស........
ខ្ញុំនិយាយបណ្តើរដោះរអូសជើងបណ្តើរព្រោះវានៅឈឺនៅឡើយតែគ្រាន់បើជាងពីម្សិលមិញដែរ។ ខ្ញុំធ្វើអាហារពេលព្រឹកអោយគេហើយ ពួកគេក៏ចេញដំណើរទៅក្នុងព្រៃបាត់អស់ទៅនៅសល់តែខ្ញុំដែនៅចាំតង់តែម្នាក់ឯង។ ពេលដែលពួកគេទៅអស់ខ្ញុំក៏រៀបចំកន្លែងគេងនិងយកខោអាវណាដែលប្រលាក់ទុកមួយឡែក ទំរាំតែរួចដល់ម៉ោងបាយថ្ងៃត្រង់ល្មមតែសំណាងហើយដែលចេះនៅសល់ម្ហូបគ្រាមខ្លះមិនអញ្ចឹងទេពេលលោកស៊ីវនមកវិញនោះខ្ញុំច្បាស់ជាត្រូវមាត់ទៀតហើយ។ មួយសន្ទុះក្រោយមកពួកគេក៏ត្រលប់មកវិញទាំងម្នាក់ៗធ្វើមុខតក់ស្លុតយ៉ាងខ្លាំង មិនទាន់និយាយផុតផង ខ្ញុំក៏ឃើញគេសែងស៊ីវនមកទាំងសន្លប់ស្តូកស្តឹង។ ខ្ញុំគ្រាន់តែឃើញភ្លាមក៏បោះរបស់ដែលនៅក្នុងដៃចោលទាំងអស់ហើយរត់ទៅរកគេ
@មានរឿងអីកើតឡើងហ្នឹង? ម៉េចបានគេខ្លាចជាបែបនេះទៅវិញ?
@គឺគេដើរមិនប្រយ័ត្នទើបត្រូវពស់ចឹកហ្នឹងណាមិត្តរបស់គេឆ្លើយ
@ហើយពួកលោកមានជួយឃាត់ឈាមនិងប៊ឺតឈាមពិសចេញពីជើងរបស់គេហើយឬនៅ?
@ពួកខ្ញុំឃាត់រួចហើយតែមិនទាន់បានប៊ឺតឈាមពិសចេញពីជើងរបស់គេទេ
ពួកគេនិយាយមិនទាន់ចប់ផងខ្ញុំក៏អោនទៅប៊ឺតពិសចេញពីជើងរបស់គេទាំងដែលឈាមនោះមានលក្ខណៈពណ៍ស្វាយ ខ្ញុំប៊ឺតប្រហែលជាបីទៅបួនដងទើបអស់ឈាមពិស ហើយកន្លែដែលពស់ចឹកនោះក៏ចាប់ផ្តើមប្រែទៅជាធម្មតាវិញ ហើយខ្ញុំក៏ក្រលេកមើលពួកគេវិញដែលម្នាក់ៗធ្វើមុខប្លែកណាស់អញ្ចឹងនិងមានខ្លះច្រហមាត់ទៀតផង តែខ្ញុំមិនខ្វល់នោះទេព្រោះត្រូវជួយគេបើមិនអញ្ចឹងទេខ្ញុំច្បាស់ជាត្រូវមាត់អ៊ុំប្រុសអ៊ុំស្រីជាមិនខានទេ ព្រោះកូនប្រុសរបស់គាត់នៅតែមួយហ្នឹងផង បន្ទាប់ពីព្យាបាលរួចមកខ្ញុំនិងនិងរបស់គេម្នាក់មកជួយគ្រាគេចូលក្នុងតង់ដើម្បីអោយគេសំរាក
@អរគុណលោកហើយដែលបានជួខ្ញុំ៉
@អរមិនអីនោះទេណាមួយខ្ញុំឃើញលោកមើលគេម្នាក់ឯងទើបខ្ញុំចេះតែជួយទៅណានិយាយអញ្ចឹងខ្ញុំដូចជាមិនទាន់ស្គាល់ឈ្មោះលោកទេ
@អរបាទខ្ញុំឈ្មោះធារៈ ចុះលោកវិញ? ហើយជាមិត្តរបស់លោកស៊ីវនមែនទេ?
@បាទខ្ញុំឈ្មោះឌីរ៉ា បាទខ្ញុំជាសិស្សរៀនជាមួយគ្នាតែមិនមែនមិត្តជិតស្និទ្ធិរបស់គេនោះទេ
@ហាក ហើយម៉េចបានជាបែបនេះទៅវិញរៀនជាមួយគ្នាតែមិនមែនមិត្តភក្តិគ្នាទៅវិញ៉
@ពិតមែនណា គេម្នាក់នេះគ្មានមិត្តនោះទេនៅសាលានោះព្រោះចរិកគេប្លែកៗណាស់ ហើយមិនចូលចិត្តនិយាយរកអ្នកណានៅក្នុងថ្នាក់រៀននោះទេ គឺដឹងតែរៀនតែមួយមុខគត់
@អរអញ្ចឹងទេអរ អរគុណហើយណាដែលលោកបានប្រាប់
@លោកគួរតែប្រយ័ត្នទៅណា ព្រោះម្នាក់នេះយកតែចិត្តខ្លួនឯងទេ និងចូលចិត្តធ្វើអីប្លែកៗណាស់៉
@បាទអរគុណលោកហើយដែលបានប្រាប់ខ្ញុំបែបនេះ
នៅពេលឮគេនិយាយបែបនេះធ្វើអោយខ្ញុំមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះស៊ីវនហើយមើលទៅនោះ។ ពេលយប់មកដល់គេក៏ភ្ញាក់ដឹងខ្លួនរួចមកខ្ញុំក៏រៀបចំអាហារអោយគេញុំា
@នេះលោកអាហារពេលល្ងាច
@នេះម៉ោងប៉ុន្មានហើយធារៈ? ខ្ញុំមានអារម្មណ៏ថាដូចជាយ៉ាងម៉េចមិនដឹងទេ
@លោកភ្លេចហើយមែនទេថាលោកត្រូពស់ចឹកនោះអី តែប្រហែលជាសន្លប់បាត់ហើយមើលទៅនៅពេលដែលពស់ចឹកនោះ
@អរត្រូវហើយខ្ញុំត្រូវពស់ចឹក តែថាដូចជាមានមនុស្សម្នាក់ប៊ឺតឈាមអោយខ្ញុំទៀតផង។តើឯងដឹងថាអ្នកណាជាអ្នកប៊ឺតឈាមពិសចេញពីជើងខ្ញុំទេ ប្រាប់មកចាំខ្ញុំទៅអរគុណគេណា
@មិនចាំបាច់ទេលោក
@ម៉េចថាមិនចាំបាច់អញ្ចឹងទៅវិញ គេខំជួយខ្ញុំណាឬឯងមិនពេញចិត្តពេលឃើញគេជួយខ្ញុំ
@បើខ្ញុំមិនពេញចិត្តខ្ញុំមិនមែនប៊ឺតឈាមពិសចេញពីជើងអោយលោកនោះទេ
@ហាស ឯងថាម៉េច ឯងជាអ្នកធ្វើមែនទេ?
@ត្រូវហើយគឺខ្ញុំ ឬក៏លោកគិតថាមានអ្នកណាផ្សេងទៀតមែនទេ
@អរអោយខ្ញុំសុំទោសផងណាដែលខ្ញុំមិនដឹងថាឯងជាអ្នកជួយខ្ញុំ
@មិនអីទេ ខ្ញុំជាអ្នកបំរើលោកខ្ញុំត្រូវតែជួយលោកអញ្ចឹងហើយ។ ទើបតែដឹងខ្លួនទេតែនិយាយឮដល់ហើយ៉
@ព្រោះតែឯងហ្នឹងបានធ្វើអោយខ្ញុំទៅជាអញ្ចឹងនោះ
@បានហើយលោកពិសារអាហារសិនទៅព្រោះជិតពាក់កណ្តាលយប់ហើយណាមួយមើលទៅមេឃដូចជាគ្មានផ្កាយមួយគ្រាប់ផងសង្ស័យតែភ្លៀងទេយប់ហ្នឹង៉
បន្ទាប់ពីគេញុំាអាហាររួចមកខ្ញុំក៏រៀបចំអោយគេគេង ហើយនិងរៀបចំឥវ៉ាន់ ទំរាំតែរៀបចំរួចក៏ដល់ម៉ោង១២បាត់ទៅហើយ ភ្លាមនោះខ្ញុំក៏មកគេងទៅព្រោះថ្ងៃនេះអស់កំលាំងខ្លាំងណាស់។ ពេលយប់ជ្រៅបន្តិចសន្ធឹកខ្យល់បក់កាន់តែខ្លាំងឡើងៗធ្វើអោយតង់ដែលពួកយើងនៅវាបើងចុះឡើង ហើយពេលនោះស៊ីវនគេកំពុងគេង អញ្ចឹងមានតែខ្ញុំទេដែលត្រូវទៅដាក់តង់អោយស្រួលបួលកុំអោយបើងទៀត។ ទំរាំតែចងតង់រួចរាល់មេឃក៏ភ្លៀងល្មម ហើយខ្លួនខ្ញុំក៏ទទកអស់ដែរ បន្ទាប់មកខ្ញុំក៏មកផ្លាស់ខោអាវនៅខាងក្នុងតង់ ភ្លាមនោះ......

សុំទោសចំពោះការសរសេរពាក្យខុស
រងចាំតាមដានភាគបន្ត សូមអរគុណ!

No comments:

Post a Comment