Breaking

Wednesday, January 2, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី១

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី

ភាគទី១
និពន្ធដោយ Ly_Heng  
#Khmer_Novel69



#ដូរី
(.........ខ្ងុំមិនបានធ្វើអ្វីអាក្រក់ដាក់គេសោះឡើយគ្រាន់តែពេលទំនេរយកក្រដាសកិច្ចការសាលាគេទៅបត់ធ្វើរូបយន្តហោះគប់លេង បាញ់ទឹកដាក់គេអោយសើមលេង យកថ្នាំរាករុះដាក់ក្នុងទឹកអោយមិត្តភក្តិគេផឹក រារាំងមិនអោយគេនិងសង្សារគេផ្អែមល្ហែមដាក់គ្នា នៅមានច្រើនទៀត កេបែរជាស្អប់ខ្ងុំ ស្អប់នោះស្អប់គ្រាន់តែរឿងប៉ុណ្ណឹង មិនស្មើនិងគេធ្វើដាក់ខ្ងុំគ្រប់រឿងឡើយ គេធ្វើបាបខ្ងុំនៅមុខមិត្តភក្តិរបស់គេ ទុកអោយខ្ងុំដើរហាលភ្លៀងម្នាក់អែង​ និយាយដៀលខ្ងុំនៅមុខគេគ្រប់គ្នា អោយខ្ងុំរងចាំគេ ទុកអោយខ្ងុំដើរទៅសាលាមិនអោយជិះម៉ូតូជាមួយគេ នៅមានរឿងជាច្រើនទៀត ។ធ្វើបាបក្មេងមុនទេ កុំថាក្មេងមួយនេះមិនបានប្រាប់ណា !! ក្មេងម្នាក់និងធ្វើអោយគេស្ដាយក្រោយជាមិនខានរាល់ពាក្យដែលគេប្រមាថខ្ងុំ! ......)
#ដារូ
(.......មិនដឹងជាអ្នកម៉ាក់ទៅយកអាក្មេងឆ្គួតនោះមកពីណាទេមកនៅជាមួយ រំខានក៏រំខាន ល្ងង់ក៏ល្ងង់ អាក្រក់ក៏អាក្រក់ ខ្លួនក៏ខ្មៅ ខ្លួនអោយស្គម និយាយអោយចំគឺអាក្រក់ទាំងអស់ ហើយមកអោយដេកនៅបន្ទប់ជាមួយខ្ងុំទៀត ។ខ្ងុំមិនដឹងថាអ្នកម៉ាក់គាត់កំពុងតែគិតអីទេបានជាគាត់ធ្វើបែបនេះ ថែមទាំងអោយខ្ងុំទៅណាមកណាអោយយកក្មេងឆ្គួតនោះទៅជាមួយទៀតបើមិនធ្វើតាមគាត់ គាត់និងមិនអោយលុយខ្ងុំចាយឡើយ នាំទៅវាមិនសូវអីទេតែអ្វីដែលមានបញ្ហានោះគឺយកក្មេងឆ្គួតនោះទៅណាខ្មាស់គេដល់និង នៅមុខមិត្តភក្តិខ្មាស់គេនៅមុខមិត្តភក្តិ នៅមុខសង្សារខ្មាស់គេនៅមុខសង្សារ ពិតជាកម្មក្រាស់និងអាក្មេងឆ្គួតនិងណាស់។មិនបានទេត្រូវតែរកវិធីកម្ចាត់អាក្មេងឆ្គួតនិងចេញពីផ្ទះទើបបាន!!!.......)
ខ្ងុំរៀបនិងដើរចេញហើយស្រាប់តែបាយដែលនៅសល់ក្នុងមាត់វាទាំងប៉ុន្មានក៏បានព្រូសដាក់ពេញមុខខ្ញុំទៅ ហើយបន្តិចទៀតនិងបានឃើញមនុស្សវ៉ៃក្មេងមួយហើយចាំមើលចុះ
............................................
-ឆាប់ឡើងទៅបន្ទប់កូនងូតទឹកទៅ ហាមធ្វើអីប្អូនអោយសោះ
-អ្នកម៉ាក់!!!!
នេះអ្នកម៉ាក់កាន់ជើងវាហួសហេតុពេកហើយ លូវវាព្រហើនណាស់ បានម៉ាក់កាន់ជើងវា វាហានធ្វើបែបនេះដាក់ខ្ញុំចាំមើលណា!!
ខ្ញុំក៏បានមកដលបន្ទប់គេងរួចងូតទឹកជម្រះភាពចង្រៃចេញអោយអស់ ក្ដៅក្រហាយអាក្មេងនិងម៉ង់ ចាំមើលយប់និងធ្វើបាបវាអោយរាងម្ដង។
បន្ទាប់ពីងូតទឹករួចរាល់ហើយខ្ញុំក៏បានស្លៀកពាក់ខោអាវ ហើយដេកទៅលើគ្រែ ដោយកន្ធែកដៃជើងពេញនិងកុំអោយអាក្មេងនោះវាដេកជាមួយបាន ដេកនៅដីទៅហែង
អាក្មេងនោះបានបើកទ្វារមកល្មម មើលទៅវាងងុយគេងហើយ
-បងប្រុសខ្ញុំសុំគេងដែរ
-កន្លែងមានគគោកមកដេកស្អីជាមួយយើង លំដាប់អែងហើយនិងយើងខុសគ្នាឆ្ងាយណាស់មិនអាចគេងជាមួយគ្នាបានទេ
-ចឹងអោយខ្ញុំគេងនៅណា
-កន្លែងដេកខ្វះអី ក្នុងបន្ទប់ទឹកក៏មានចូលទៅដេកក្នុងនិងទៅ
-ចឹងខ្ញុំទៅគេងជាមួយមីងក៏បាន
នេះវាយកម៉ាក់មកគម្រាមខ្ញុំហេស ខ្ងុំក៏គប់ខ្នើយទៅក្រោមអោយវាដេកនៅក្រោមនិង
-ដេកនៅនិងហើយនោះខ្នើយ ហើយនេះភួយដេកទៅយើងមិនចង់និយាយជាមួយអែងច្រើនទេ
-បាទ
វាក៏យកភួយយកខ្នើយដេកនៅលើការ៉ូនិងទៅ
ចេះស្ដាប់បង្គាប់ចឹងទៅណាថាអី ខ្ញុំក៏បិទភ្លើងដេកទៅ ។ យប់នេះម៉េចក្ដៅម្លេះទេ ដេកស្រាតម៉ង់ទៅ ខ្ញុំក៏ដោះខោអាវចេញពីខ្លួនហើយដេកទៅ!!!
ស្អែកព្រឹកបន្ទាប់
ខ្ញុំបានបើកភ្នែកឡើងតែក៏ឃើញមុខអាក្មេងនិងអង្គុយមើលមកខ្ញុំ ភ័យចង់ងាប់មុខវាអាក្រក់ពេក
-មើលស្អីមើលម៉េស ដឹងទេយើងភ័យ ថ្ងៃក្រោយនៅអោយឆ្ងាយពីយើងបន្តិច
-គឺខ្ញុំឆ្ងល់រឿងមួយ
-រឿងស្អីអែងហាស
-គឺរបស់បងនោះ
-វាយកដៃចង្អុលមកល្វែងក្រោមរបស់ខ្ញុំទើបធ្វើអោយខ្ញុំភ្ងាក់ខ្លួនថាដេកស្រាតយប់មិញ
-អាឆ្គួតមកលួចមើលរបស់យើងផង
ចប់ហើយអោយអាក្មេងនេះមើលរបស់ល្អខ្ញុំអស់ ពិតជាសយមែន មិនដឹងយកមុខទុកណាទេ
-ម៉េចរបស់បងធំជាងរបស់ខ្ញុំចឹង ឆ្ងល់ដល់ហើយ
-ឈប់និយាយ បិទមាត់របស់អែងភ្លាម
-បងហូបអីបានធំម៉េស
-អាចង្រៃ ឆាប់ចេញពីបន្ទប់យើងភ្លាម
-គ្រាន់តែសួរមិនបានចិត្តអាក្រក់ម្លេះចេញទៅក៏បាន
……
-ថ្ងៃនេះម៉ាក់អោយនាំដូរីទៅទិញខោអាវពាក់
-អ្នកម៉ាក់ខ្ញុំមិនទំនេរនោះទេ
-ថ្ងៃនេះថ្ងៃអាទិត្យកូនទៅណាបានរវល់
-ខ្ញុំមានការជាមួយមិត្តភក្តិ
-មិនបាច់ទៅទេ នាំប្អូនទៅទិញខោអាវថ្មី
-ម៉ាក់!!ខ្ញុំមិនព្រមទេ បើនាំវាទៅទិញច្បាស់ជាខ្មាស់គេស្លាប់ហើយ មើលវាចុះអាវមិនអាវ ខោមិនខោ
-ចឹងហើយបានម៉ាក់អោយកូននាំគេទៅទិញខោអាវថ្មីនិង ម៉ាក់លឺថាថ្ងៃមុនកូនចង់បានខោអាវថ្មីដែរ ចឹងទៅទិញជាមួយគ្នាទៅ ចាំម៉ាក់អោយលុយ
-មែនអីម៉ាក់?
-អឺនេះលុយ
ម៉ាក់ហុចលុយ ១០០$ អោយខ្ញុំ ខ្ញុំប្រញាប់យកដៃទទួលយក ហាហាតែប៉ុណ្ណេះបានរបស់ថ្មីហើយ តែទាស់ម្យ៉ាងនាំអាក្មេងឆ្គួតនោះទៅជាមួយ។
ខ្ញុំក៏បាននាំវាមកដល់ផ្សារហើយក៏មិនភ្លេចពាក់ម៉ាស់ដែលក្រែងលមានអ្នកស្គាល់មកឃើញខ្ញុំដើរជាមួយវាច្បាស់ជាខ្មាស់គេមិនខានទេ។ខ្ញុំក៏បាននាំវាមកដល់តូបលក់ខោអាវមួយកន្លែង អ្នកលក់ក៏ចេញមកសួររាក់ទាក់ខ្ញុំ
-ត្រូវការមើលអីដែរប្អូន
-អុីជួយរកខោអាវដែលវាពាក់ត្រូវខ្លួនវា៥កំផ្លេរមក
-ចាស មកនេះមកអូនស្រលាញ់មួយណារើសទៅ
-ខ្ងុំស្រលាញ់អារូបនេះ អារូបនោះក៏ស្រលាញ់ដែលអុី អានោះទៀត
ដល់គេអោយរើសសេរីចឹងនិយាយពីថាមាត់រើសញាប់នោះញាប់ មិនដឹងថាអស់លុយប៉ុន្មានទេខ្ញុំ
បន្ទាប់ពីវារើសហើយខ្ញុំក៏អោយគាត់គិតលុយ
-អស់ ៥០$ គត់អូន
-ខ្ញុំក៏ហុច១០០$ គាត់អាប់មកវិញ៥០$ ដែរតែប៉ុណ្ណោះសល់លុយទិញរបស់ដែលស្រលាញ់ហើយ
-បងប្រុសអត់ទិញអីទេហ
-យើងទិញមិនទិញកុំចេះដឹងរឿងយើង
-តែខ្ញុំឃើញលីអូបងប្រុសពាក់ដាច់អស់ហើយកាលទិញថ្មី
បន្ទាប់ពីវាបង្ហើបពាក្យមួយឃ្លានេះខ្លាំងៗមក ធ្វើអោយគ្រប់គ្នានៅទីនោះបានលឺគ្រប់គ្នាខ្លះក៏លួចសើច ខ្លះក៏ខ្សឹបគ្នាទៅមក មើលមកខ្ញុំ មិនលើកលែងសូម្បីតែម្ចាស់តូប អញអើយអញមិនដឹងយកមុខទុកណាទេ អាក្មេងនេះចង្រៃនោះចង្រៃ ចង្រៃអត់លេខដាក់មែនពិតមែននាំវាទៅដល់ណាខ្មាស់គេដល់និង ។ខ្ញុំក៏ប្រញាប់អូសដៃវាចេញពីកន្លែងនោះភ្លាមទាន់មិនទាន់ខ្មាស់គេខ្លាំងជាងនិង។
-បងប្រុសឈប់សិន
-យើងមិនឈប់ដល់ផ្ទះដឹងតែត្រូវហើយហែង
-បងប្រុសឈប់សិនខ្ញុំចង់ញុាំការ៉េមនោះ
-វាបានទាញដៃខ្ញុំអោយឈប់បន្ទាប់ពីឃើញគេលក់ការ៉េមក្បែរនោះ
-យើងមិនទិញអោយសុីទេ យល់ទេ? ទៅផ្ទះ
-អត់ទេ ហឺហឺ ខ្ញុំចង់ញុាំការ៉េម
-អា អា ក្មេងឆ្គួត
វាយំក្រឡុកខ្ញុំពេញនិងធ្វើអោយគេមើលមកខ្ញុំគ្រប់គ្នា នេះសម្រេចថាត្រូវខ្មាស់គេមួយតង់ទៀតហើយ
បងប្រុសអីចិត្តអាក្រក់ម៉េសប្អូនយំទារដល់ម្លឹងហើយមិនទិញអោយប្អូនទៀត
សម្លេងមីងពូក្បែរនោះខ្សឹបគ្នាធ្វើអោយលឺមកដល់ខ្ញុំ នេះគេមើលមកខ្ញុំថាជាតួចិត្តអាក្រក់ហើយ មុខរបស់ខ្ញុំ មុខរបស់ខ្ញុំ តើយកទៅទុកនៅណា  !!!!
-អឺ ណា ក្មេងឆ្លាតបងអត់មានលុយរាយទិញទេ ចាំដល់ផ្ទះបងទិញអោយ
ខ្ញុំក៏ប្រញាប់សម្រួលនិយាយស្រួលដាក់វា ទាំងក្នុងចិត្តចង់តែចាប់ហែកសាច់វាសុីទេ
-អត់ទេខ្ញុំចង់ញាំុលូវនិង
-តែយើងប្រាប់ថាគ្មានលុយរាយទេ
-តែខ្ញុំចង់ញាំុ ហឺហឺ
វាយំកាន់តែខ្លាំងឡើងៗ
យើងអស់ការអត់ធ្មត់និងអែងហើយណាអាក្មេងឆ្គួត!!!
ទីបំផុតវាយំរំអុកខ្ញុំទិញការ៉េមអោយវាទាល់តែបាន បន្ទាប់ពីទិញអោយវាហើយខ្ញុំក៏ប្រញាប់អូសវាចេញពីទីនោះយ៉ាងលឿន ចាំដលផ្ទះសរុបបញ្ជីជាមួយវាម្ដង។
ខ្ញុំក៏បានមកដល់ផ្ទះវិញអ្នកម៉ាក់ក៏ចេញមកមើល បន្ទាប់ពីឃើញភ្នែករបស់អាក្មេងនិងនៅជាប់ទឹកភ្នែកគាត់ក៏សួរ
-ហើយដូរីកើតអីនិងម៉េចបានជាយំហាសដារូ
-អ្នកម៉ាក់ម៉េចមិនសួរវាទៅថាវាបានធ្វើរឿងអីខ្លះនៅក្នុងផ្សារ
-ម៉េចបានក្មួយយំដូរី?
អ្នកម៉ាក់ក៏ងាកទៅសួរវាវិញ
-គឺខ្ញុំក៏ចង់ហូបការ៉េមតែបងប្រុសអត់ទិញអោយ
-ហើយដារូម៉េចមិនទិញអោយប្អូនហាស
-នេះវាខុសហើយនៅឆ្លើយយករួចខ្លួនទៀត
-ខុសអី គ្រាន់តែចង់ហូបការ៉េមខុសដែរ?
-អ្នកម៉ាក់មិនមែនចឹងទេគឺ
-បានឈប់និយាយកូនរូ ម៉ាក់ដឹងថាអែងនិយាយយ៉ាងណាអោយតែត្រូវខ្លួនអែងនិង ហើយរករឿងតែប្អូនរហូតនិង ម៉ាក់មិនចង់ស្ដាប់កូននិយាយទេ ហើយស្អែកនេះដូរីចូលរៀនហើយកុំភ្លេចអោយគេជិះម៉ូតូទៅជាមួយកូនផង
-ម៉ាក់ថាយ៉ាងម៉េចអោយវានិងចូលរៀន?
-អឺ និងហើយ គ្នាក្មេងអោយគ្នាធ្វើអីបើមិនរៀន ម៉ាក់បានចុះឈ្មោះគេអោយចូលរៀនសាលាជាមួយអែងដែរ
អ្នកម៉ាក់កំពុងតែកំប្លែងជាមួយខ្ញុំរឺអោយវាចូលរៀនសាលាជាមួយគ្នាបើមិត្តភក្តិខ្ញុំឃើញច្បាស់ជាខ្មាស់គេស្លាប់ហើយដែលមានមនុស្សមុខអាក្រក់ដូចវានៅផ្ទះជាមួយ អូយមិនចង់គិតទេ
-ហេតុអីចាំបាច់អោយរៀនសាលាជាមួយខ្ញុំម៉ាក់
-អូ គឺងាយស្រួលអោយអែងជួយមើលប្អូននិង
-អោយខ្ញុំជួយមើលវា  ធំប៉ុណ្ណឹងហើយនៅមានអ្នកមើលទៀតខ្ញុំមិនមែនអ្នកយាមវាទេណា
-ម៉ាក់មិនដឹងទេ ស្អែកត្រូវតែអោយដូរីជិះម៉ូតូជាមួយកូនទៅរៀនដែរ
ខ្ញុំ ខ្ញុំ ខ្ញុំ មិនសុខចិត្តទេ!!!!!!
-អាក្មេងឆ្គួត អាក្មេងឡប់ អែង អែង អារំខាន
សូមរងចាំតាមដានភាគបន្ត!


No comments:

Post a Comment