Breaking

Friday, March 22, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៧

រឿង ម្ចាស់គ្រងបេះដូង 
ភាគទី៧
និពន្ធដោយ Pii Chhay
#Khmer_Novel69


”ទូបងស្រលាញ់អូន” អា៎វវវ នេះយល់សបិ្តអាក្រក់អីនឹង។ គិតតាមមកលងគ្នាដល់ក្នុងយល់សប្តិទៀតមែន(ងាប់ហើយយល់សប្តិសោះ ខំតែអរជំនួស)។ ខ្ញុំស្ទុះក្រោកឡើងលឿនដោយសារយល់សប្តិឃើញគេរៀបនឹងបឺតមាត់ខ្ញុំទៅហើយ។ ចង់ចងកម្មចងពារគ្នាអីណាស់ណាទៅអាតាប៉ិខ្មោចឆៅ។ ម៉ោងប៉ុន្មានហី៎ហ្នឹង? ខ្ញុំក្រលេកមើលនាឡិកាព្យួរជាប់ជញ្ជាំងក៏ឃើញថាទើបតែម៉ោង៤ទាបភ្លឺទេីបសម្ងំដេកបន្ត តែដេកមិនលក់។ ខ្ញុំបញ្ឈរភ្នែកមេីលទៅពិដានក៏ចេះតែនឹកឃើញដល់រឿងពីល្ងាចដែលគេសង្កត់ពីលើខ្លួនហើយក៏នឹកដល់រឿងយល់សបិ្តអំបាញ់មិញទៀត។ នៅក្នុងយល់សប្តិឃើញមានដៃជាច្រើនកំពុងចាប់ទាញខ្លួនគេឲ្យចេញឆ្ងាយពីខ្ញុំតែគេខំំមានៈលូកដៃមកចាប់ខ្ញុំឡើងណែន ហើយទាញខ្ញុំទៅអោបឡើងជាប់រួចក៏អោនមកខ្សឹបជិតត្រចៀកថាស្រលាញ់ខ្ញុំនឹងរៀបបឺតមាត់ខ្ញុំទៀតតែសំណាងចេះភ្ញាក់ទាន់។ ហឿយយ ត្រឹមតែ២ថ្ងៃសោះមានរឿនជាច្រើនកើតឡើងដែលខ្ញុំនឹកស្មានមិនដល់។ តើនឹងមានអីទៀតទៅនូវជីវិតបន្ត លេងហ៊ានចង់គិតហើយ។  
តិតតិតៗៗ សំលេងនាឡិការោទិ៍ប្រចាំព្រឹកបន្លឺឡើងបញ្ជាក់ថាម៉ោង៦ព្រឹកទៀតហើយ ខ្ញុំដែលទើបតែបានដេកមិនដល់១ម៉ោងផងក៏ត្រូវភ្ញាក់ម្តងទៀត។ អើយយ ពិតជាខ្ចិលមែនដេកមិនទាន់ឆ្អែតផង។ ខ្ញុំយកដៃស្ទាបភ្នែកមើលថាស្រកនៅ តែលិទ្ធផលគឺសូន្យ។ ខ្ញុំស្រវ៉េស្រវ៉ាក្រោកឡើងទៅបន្ទប់ទឹកចង់ដឹងនៅហើមកំរិតណាហេីយក៏…។ ហឿយយ នៅស្រកមិនទាន់អស់ផងហ្នឹង គិតទៅរៀនយ៉ាងមិចទៅខ្មាស់គេងាប់ហើយខ្ញុំ។  
”Morning អាក្បាលខូច” ក្រោយពីងូតទឹករៀបចំខ្លួនអីរួចហើយក៏ដល់ពេលគិតគូថាគួរតែទៅរៀនឬមិនទៅ ស្រាប់តែហ៊ាគោះទ្វាចូលមក 
”Morning ហ៊ា” 
”មិចហើយភ្នែកស្រកនៅ ឲ្យហ៊ាមើលតិចមើស” ខ្ញុំក៏ងាកមុខទៅហ៊ាតែគាត់បែរជាសើច។   
”សើចស្អីនឹងហ៊ា?” ម៉ួរម៉ៅទាំងព្រឹកម៉ង។  
”នេះគិតចង់ទៅរៀនទាំងភ្នែកនៅហើមចឹងមែន”  
”កំពុងគិតនឹងណាថាគួរទៅឬមិនទៅ” 
”ដេកផ្ទះទៅហ៊ាអាណិត ទៅមានតែខ្មាស់គេទេ” 
”តែ….” 
2 / 8
”បាច់តែបាច់ស្ករអីទេ ចុះទៅញ៉ាំបាយហើយលេបថ្នាំគេងតវិញទៅ” ខ្ញុំមិនដឹងប្រកែកថាម៉េចក៏ព្រមចុះទៅតាមហ៊ាទៅ នឹកស្តាយរៀនដែរព្រោះកិច្ចការសាលាច្រើន តែបេីខ្ញុំទៅក្នុងសភាពបែបនេះ គឺច្បាស់ណាស់ មិត្តរួមថ្នាក់ខ្ញុំពិតជាសេីចជ្រុះធ្មេញមិនខាន ជាពិសេសគឺនាងមិត្តជំនិតខ្ញុំតែម្តង ដូច្នេះជំរេីសដ៏ល្អគឺត្រូវធ្វេីតាមហ៊ាវិញ។ បន្ទាប់ពីអាហារពេលព្រឹកបានចប់ខ្ញុំក៏ត្រូវបានហ៊ាតាមបង្ខំឲ្យលេបថ្នាំដើម្បីឲ្យភ្នែកឆាប់ស្រក (ជាងគ្រូពេទ្យផ្ទាល់ខ្លួនទៀត)។ ម៉ោង៨:៣០ ខ្ញុំក៏ឡើងមកគេងបន្តវិញ មានអារម្មណ៍ថាហើមភ្នែកលើកនេះដូចជាយូរដល់ហេីយ។  រាល់ដងស្មាលនេះអីភ្នែកខ្ញុំស្រកអាចនឹងទៅរៀនបានហើយតែលើកនេះស្រកតិចខ្លាំងមែនតែន។ មិនដឹងទៅទិញថ្នាំស្អីមកឲ្យឯងលេបខ្លះទេបានខ្លាំងអីខ្លាំងយ៉ាងហ្នឹង។ បានហេីយ ឈប់គិតពីអាគាត់នឹងហើយដេកវិញ។  
”ទូយើងរៀបការជាមួយគ្នាណា” អាវវវ ទៀតហេីយៗ ខ្ញុំស្ទុះភ្ញាក់ដឹងខ្លួនដូចគេទាញទំលាក់ពូកដោយសារការយល់សប្តិឆ្កួតឡប់មិញនឹង។ វាដូចជាលើសពេកហើយដែលតាមមកលងទាំងយប់ទាំងថ្ងៃចឹង។ ខ្ញុំយកដៃមកខ្ទប់ដេីមទ្រូងខ្លួនឯងកុំឲ្យភ័យ ហេីយក្រលេងមើលម៉ោងក៏ឃើញម៉ោង១១:៣០ទៅហើយ។ ដល់ម៉ោងបាយថ្ងៃទៀតហើយ គ្មានអារម្មណ៍ឃ្លានសោះតែក៏មិនចង់គេងតព្រោះខ្លាចយល់សប្តិអាក្រក់ទៀត។  
តុតៗៗ ដឹងច្បាស់ម៉ងថាអ្នកណា 
”ចូលមកហ៊ា” ហ៊ាបើកទ្វារដើរចូលមកជិតខ្ញុំហើយឧទាន 
”អើយ នេះភ្នែកនៅមិនទាន់ស្រកអស់ទៀត” ខ្ញុំលឺភ្លាមក៏យកដៃស្ទាបភ្នែកខ្លួនឯង។  ពិតដូចហ៊ានិយាយមែន 
”មិចលើកនឹងក្រស្រកម៉េសហ៊ា” 
”ហ៊ាគិតថាមកពីមកថ្នាំដែលឯងលេបនឹងវាខ្លាំងពេកហើយ បានមិនងាយស្រកអស់បែបនឹង” 
”គិតធ្វើមិចទៅហ៊ា ជិតដល់ពេលទៅរៀនហើយ” 
”ផ្អាកគិតរឿងរៀនសិនទៅខ្វល់តែរឿងភ្នែករបស់ឯងវិញទៅ ចាំហ៊ាទៅឲ្យម៉ាក់ឆុងទឹកឃ្មុំក្រូចឆ្មាមកឲ្យផឹកក្រែងបានប្រសើរច្រើនជាងនឹង” និយាយរួចគាត់ក៏ដើរចេញទៅយ៉ាងលឿន ខ្ញុំក៏ងើបទៅឆ្លុះកញ្ចក់មើល។ ត្របកខាងលើរាងស្រកច្រើនហើយតែខាងក្រោមវិញប៉ោងដូចតាចាស់ចឹង ពេលណាទៅទើបវាស្រកអស់។  
”នេះឆាប់ញ៉ាំទៅ នឹងអាលបានញ៉ាំបាយលេបថ្នាំបន្ថែម” កំពុងនឹកខ្វល់ក្នុងចិត្តហ៊ាក៏បើកទ្វារចូលមកវិញជាមួយកូនកែវទឹកឃ្មុំក្នុងដៃ។ ហឿយធុញជាទីបំផុតហើយ។  ក្រោយពីអាហារថ្ងៃត្រង់ជាមួយនឹងថ្នាំរួចរាល់អស់ហើយហ៊ាក៏ចាប់បង្ខំឲ្យខ្ញុំនៅផ្ទះទាល់តែបាន ខានរៀនមួយថ្ងៃពេញតែម្តង។  
3 / 8
”អឹមមម… 襤” ស្រួលក្បាលណាស់ មិនដឹងថាកំពុងយល់សបិ្តឬព្រឹតិ្តការណ៍ពិត ខ្ញុំមានអារម្មណ៍មានដៃមនុស្សម្នាក់កំពុងអង្អែលលេងក្បាលខ្ញុំ 
”កុំឈប់” កំពុងតែស្រួលផងមកឈប់អីនឹង។ ម៉ួរម៉ៅៗ 
”ក្មេងអត់ចេះធំមែន”  មានយល់សបិ្តណាគឺពិតៗតែម្តង។ ខ្ញុំបើកភ្នែកឡេីងក៏ឃើញមុខមនុស្សម្នាក់គេងជាប់ខ្លួនខ្ញុំញញឹមស្ញេញតែម្តង។  
”ចង់ធ្វើអីហ្នឹង?” ខ្ញុំស្ទុះក្រោកឡើងចេញពីគេយ៉ាងលឿន។  
”អត់មានធ្វើអីទេ ក្រែងមិញថាកុំឲ្យឈប់ហី៎”  
”ឡប់ ហើយចូលមកតាំងពីកាលហ្នឹង?” 
”គួរសមដែរ ម៉ាត្រឹមរុះរើរសព្វកន្លែង” 
”មាយាទកែរមិនឡើងមែន” 
”នៅក្មេងសោះចេះដេកស្រមុកទៀត” 來 ខ្ញុំលឺភ្លាមយកដៃខ្ទប់មាត់យ៉ាងលឿន។ 
”កុំចេះតែថា ខ្ញុំមិនដែលចេះដេកស្រមុកទេ” 
”ពេលដេកលក់នឹងដឹងថាខ្លួនឯងស្រមុកមិនស្រមុកដែលហេ៎” នេះខ្ញុំចេះស្រមុកមែនហ៎។  
”ហាហាហា មើលគេធ្វើមុខ នេះជឿខ្ញុំនិយាយមែនហី៎?” អេីយយយ លលេងនឹងខ្ញុំផងហេ៎។  
”អាមនុស្សឆ្កួត”  ខ្ញុំខឹងពេកក៏យកខ្នើយទៅវៃគេ តែគេបែរជាចាប់ខ្ញុំឡើងជាប់ រួចសំលឹងមកចំកែវភ្នែកខ្ញុំយ៉ាងមុត។ គឺវាមុតណាស់ មុតរហូតដល់ខ្ញុំ ទន់ដៃជ្រុះខ្នើយចេញពីដៃ។ បេះដូងក៏លោតញាប់យ៉ាងយកងាប់យករស់។ ខ្លួនកាន់តែក្តៅមុខគេកាន់តែមកជិតទៀត។ ពេលនេះខ្លួនប្រាណខ្ញុំរឹងឆ្តុបដូចត្រូវមន្តសណ្តំ ហេីយភ្នែកខ្ញុំចាប់ផ្តើមបិទដូចគេបញ្ជា។  
”ហាហាហាហា ចូលតួរដល់ណាហើយនឹង?” 
”ឡប់សតិបំផុត” ខ្ញុំនិយាយហើយរុញគេចេញមួយទំហឹង។  
”ចេញពីបន្ទប់ខ្ញុំភ្លាមទៅ” ខ្ញុំស្រែកខ្លាំងគួរសមដែរ មិនដឹងយ៉ាងមិចបានខ្ញុំម៉ួម៉ៅនឹងគេភ្លាមៗបែបនេះ។  
តុកៗៗ ស្រាប់តែសំលេងគោះទ្វារបន្លើរឡើង។  
4 / 8
”មានរឿងអីនឹងទូ សំលេងដល់ក្រៅបន្ទប់” ខ្ញុំបែរការចាប់អារម្មណ៍ទៅទ្វារវិញ ហេីយក៏បានឃេីញបងយុទ្ធស្ទុះចូលមករកខ្ញុំដែលកំពុងអង្គុយទល់មុខគ្នាជាមួយខ្មោចឆៅយ៉ាងលឿន។  
”នេះបងយុទ្ធមកដែរហ៎?” 
”បាទ បងមិនឃើញទូទៅសាលា ទើបនឹកបារម្ភក៏បបួលអាប៉បមក” 朗朗 
”អរគុណណាដែលបារម្ភ តែខ្ញុំអស់អីហើយ”  
”ភ្នែកយ៉ាងមិចហើយ បងសុំមើលតិចមើរ” គាត់ដើរមកជិតហើយអង្គុយលើពូកជិតអាមនុស្សរោគចិត្តទល់មុខខ្ញុំហើយអោនមកមើលមុខ តែអោននេះគឺអោនលក្ខណះសឹងតែជាប់មុខខ្ញុំម៉ង ដល់ថ្នាក់ខ្ញុំត្រូវថយខ្លួន។  
”ដូចជាស្រកអស់ហើយតើ នៅខ្ចូតដដែរ” គាត់និយាយហើយញញឹមយ៉ាងស្រស់មកកាន់ខ្ញុំ។ ហេតុអីក៏អាប្រុសពីរនាក់នេះចូលចិត្តញញឹមបែបនឹងដាក់ខ្ញុំម៉េស។  
”អញចុះទៅក្រោមវិញហើយ សួរសុខទុក្ខគ្នាឲ្យសប្បាយទៅ” និយាយចប់ភ្លាម គេក៏ក្រោកចេញយ៉ាងលឿន មិនដូចអំបាញ់មិញដេញមិនចង់ចេញ។  
”មកយូរនៅ?“ ពេលនេះគឺនៅសល់តែខ្ញុំហេីយនិងបងយុទ្ធទេ។  
”រៀនចប់ម៉ោងដំបូងភ្លាមក៏ចេញមកភ្លែត មិនដឹងអាប៉បវាប្រញាប់ស្អីវាទេ បងរកតែសុំគ្រូក៏មិនទាន់ដែរ ហើយបើកឡានដូចហោះទៀត មិនដឹងថារស់មកមើលអូនឯងបានអត់ផង” បងយុទ្ធខំនិយាយឲ្យខ្ញុំបានសើចតែខ្ញុំសើចមិនចេញបែរជាទៅនឹកពាក្យគាត់និយាយអំបាញ់មិញទៅវិញ។ គេប្រញាប់ដល់ថ្នាក់នឹងផងហេ៎? 
”ចុះឥលូវម៉ោងប៉ុន្មានហើយ?”  
”ម៉ោង៥ហើយ” 
”ងាប់ហើយ មិចមិនព្រមដាស់ខ្ញុំ” ចេញម៉ោងទី១ តាំងពីម៉ោង៣កន្លះលូវម៉ោង៥ សុខចិត្តចាំមិនខ្ចីដាស់រកណាបានទៅលោក។  
”អរ ម៉ាក់ទូប្រាប់ថាទូកំពុងគេងលក់ ពួកបងមិនចង់រំខានក៏និយាយលេងជាមួយម៉ាក់ទូសិនទៅ” 
”ហើយចុះមិចមុននឹងមិត្តភក្តិបងមកនៅក្នុងបន្ទប់ខ្ញុំវិញ”  
”មិនដឹងស្អីវាដើរចុះដើរឡើង ក៏សុំម៉ាក់ទូឡើងមកមើលទូបងរកឡើងមកដែរតែម៉ាក់ទូឃាត់ថាឲ្យអាប៉បឡើងមកដាស់អូនម៉ងមោ ទើបបងនៅអង្គុយចាំខាងក្រោមទើបដាច់ចិត្តឡើងមកមិញនឹងឃើញវាឡើងមកយូរពេក” គេគិតចង់ធ្វើអីគេចេះ។  
5 / 8
”ហេីយលូវទូមានអារម្មណ៍មិចដែរ មានកើតអីខ្លាំងអត់?”  
”បើខ្លាំងបងមិនបានឃើញខ្ញុំមកអង្គុយស្រស់ចឹងទេ”  
”ម្សិលមិញបងបារម្ភពីទូណាស់ ខំសុំគ្រូចេញមកតាមអាប៉បដែរតែគ្រូមិនឲ្យ  អាស្អីគេនោះក៏ចឹងដែរគ្រាន់តែអូនចេញមិនទាន់ផុតថ្នាក់ស្រួលផង ញីញ័ររត់សុំគ្រូចេញតាមឡើងលឿនរកតែបងហៅមិនទាន់ មិនដឹងវាកើតឆ្កួតអីវាតាំងពីបានស្គាល់អូនឯងមោវាដូចចំលែកៗពីមុនមិនដែលឃើញវាខ្វល់ពីអ្នកណាចឹងទេនិយាយច្រើនក៏ច្រើន រាល់ដងក្រៅពីបងវាមិនដែលនិយាយជាមួយអ្នកណាលើសដប់ម៉ាត់ទេ អ្នកណាក៏ថាវារិកដែលពេលនិយាយជាមួយអូនឯងវិញចាប់មិនឈ្នះ” 
”ទូៗៗ អារម្មណ៍ទៅដល់ណាទៀតហើយនឹង” ខ្ញុំស្តាប់គាត់រៀបរាប់ឡើងភ្លឹក។  
”បាទបង ខ្ញុំនៅនឹងតាស របៀបគេនឹងមិនមែនហៅថានិយាយធម្មតាទេតែរករឿងច្បាស់ណាស់”  
”ចុះមុននឹងមានរឿងអី បងរៀបគោះទ្វារបន្ទប់ក៏លឺសំលេងអូនស្រែក”  
”អរ គ្មានអីទេនិយាយជាមួយគេទាល់តែស្រែកតិចបានឈ្នះ” ខ្ញុំនឹកឃើញដល់ពេលគេលេងសើចរៀបនឹងថើបខ្ញុំភ្លាម។ បើនិយាយរឿងនឹងប្រាប់បងយុទ្ធមិនដឹងគាត់គិតយ៉ាងមិចទេ។ បែបគិតថាពួកខ្ញុំរោគចិត្តទៀត។  
”បងខំតែភ័យស្មានតែវាធ្វេីបាបអីទូទៀត”  
”អត់ទេ អត់មានទេ” បេីរឿងធ្វេីបាបអីផ្សេងខ្ញុំអាចប្រាប់ តែរឿងអំបាញ់មិញខ្ញុំសុំទុកស្តាប់ម្នាក់ឯង។  
ក្រោយពីនិយាយសំណេះសំណាលគ្នាបានបន្តិចខ្ញុំក៏សុំបងយុទ្ធចូលងូតទឹកហើយគាត់ក៏ចុះទៅក្រោមនិយាយគ្នាលេងជាមួយម៉ាក់វិញម្តង។ ងូតទឹករួចរាល់ហើយខ្ញុំក៏រៀបចំខ្លួនចុះទៅក្រោមទទួលភ្ញៀវ។ ចុះមកដល់សាឡុងទទួលភ្ញៀវខ្ញុំបានឃេីញបងយុទ្ធកំពុងតែញាប់មាត់និយាយគ្នាជាមួយម៉ាក់ខ្ញុំ ដោយមានមនុស្សម្នាក់ទៀតកំពុងតែអេីតលេីមៗរកមេីលស្អីក៏មិនដឹង។ គ្រាន់តែបានឃេីញខ្ញុំដេីរចូលទៅ គេក៏ខំញញឹមដាក់ខ្ញុំ តែខ្ញុំមេីលរំលោងហេីយក៏ហួសទៅនិយាយគ្នាលេងជាមួយបងយុទ្ធនិងម៉ាក់វិញដោយមិនចាប់អារម្មណ៍ពីគេ។ 
”តោះអាយុទ្ធត្រលប់ទៅវិញ” ខ្ញុំនិយាយលេងជាមួយបងយុទ្ធយ៉ាងសប្បាយស្រាប់តែលោកប៉បអាយបបួលបងយុទ្ធត្រលប់ទៅផ្ទះវិញ។  
”ហា៎ លូវមែន? ហែងមានធុរះតមែន?” 
”ចាំបាច់ទាល់តែមានធុរះមែនទើបទៅបាន មកលេងផ្ទះគេយូរហែងមិនក្រែងចិត្តម្ចាស់ផ្ទះគេទេហី៎” ហ៊ាននិយាយណាស់ត្រង់ខ្លួនឯងវិញមុខក្រាស់ចាំស៊ីបាយផ្ទះគេម៉ង អានឹងអត់ក្រែងចិត្តសោះ។  
6 / 8
”ចឹងលោកប្រញាប់ទៅណាដែរ?” ខ្ញុំចូលកាត់ គេស្ងាត់មាត់។  
”បងយុទ្ធនៅញ៉ាំបាយល្ងាចជាមួយគ្នាសិនទៅ តិចទៀតបងៗនិងប៉ាមកហើយ” លើកនេះខ្ញុំជាអ្នកអញ្ចើញជំនួសម៉ាក់វិញម្តង។ ខ្ញុំឃើញគេងាកមុខមកសំលក់ខ្ញុំយ៉ាងចង់ស៊ីសាច់ហុតឈាមតែខ្ញុំមិនខ្វល់។  
”មែនហើយក្មួយនៅបាយល្ងាចជាមួយគ្នាសិនទៅ” 
”ដូចជាមិនសមទេដឹងអ្នកមីង” 
”មិនសមអី មិត្តភក្តិបងក៏ធ្លាប់មកញ៉ាំបាយផ្ទះខ្ញុំដែរ មែនអត់លោកហ៊ាង? ” ខ្ញុំនិយាយទាំងងាកមុខទៅរកគេ តែគេមិនតបមានតែខ្សែភ្នែកមួយគូរសំលឹងមកខ្ញុំមិនព្រិច។  
”ថ្ងៃនេះក៏ចេញមុខចេញមាត់ម៉េសកូន ពេលម៉ាក់ឃាត់ហ៊ាងឲ្យនៅដូចមិនចឹងទេ”  
”មនុស្សផ្សេងគ្នាម៉ាក់ ម្នាក់នេះខ្ញុំពេញចិត្តនិងអញ្ចើញ”  
”បើលោកប្រញាប់ទៅមុនក៏បាន ចាំខ្ញុំឲ្យហ៊ាជូនបងយុទ្ធទៅផ្ទះវិញ ឆាប់ទៅៗ” ខ្ញុំនៅតែនិយាយបញ្ឈឺគេរហូត។ ហើយគេនៅតែបិតមាត់ដដែរ។ ចាំមើលមើសគេទ្រាំបានប៉ុណ្ណា។  
”ទូ ល្មមៗបានហើយកូន និយាយស្តីអីបែបនឹងហា៎” 
”ខ្ញុំវាគួរឲ្យស្អប់ខ្ពើមដល់ថ្នាក់នឹងមែន?” គ្រប់គ្នាស្ងាត់រួមទាំងខ្ញុំដែលជាអ្នកដើមហេតុផងដែរ។ ខ្ញុំស្រឡាំងកាងគិតថាគេនឹងនិយាយឌឺដងមកខ្ញុំវិញដូចរាល់ដង តែនេះវាស្តាប់ទៅដូចចុកៗយ៉ាងមិចមិនដឹងទេ។  
”កុំគិតចឹងក្មួយ ទូគេគ្រាន់តែនិយាយលេងនឹងណា អ្នកណាទៅស្អប់ខ្ពើមមនុស្សល្អដូចក្មួយ” ម៉ាក់បើកឆាកនិយាយមុនគេ។ តែគេមិនតបនឹងម៉ាក់ឡើយគឺមានតែទឹកមុខសោកសៅដែលមើលមកខ្ញុំរហូត។ ខ្ញុំដូចជាមានអារម្មណ៍ថាខ្លួនបានសាងរឿងមិនគម្បីទៅលើគេចឹង។  
”មិនអីទេអ្នកមីង បើគេមិនស្វាគមន៍ខ្ញុំហើយ ខ្ញុំក៏មិនឲ្យគេទើសចិត្តដែរ ខ្ញុំសុំលាអ្នកមីងទៅមុនសិនហើយ” ប៉ុណ្ណឹងគេក៏សំពះលាម៉ាក់ហើយដើរចេញទៅយ៉ាងលឿន។ បងយុទ្ធឃើញបែបនេះក៏ប្រញាប់លាម៉ាក់និងខ្ញុំតាមគេទៅម្នាក់ទៀត។ ខ្ញុំបានត្រឹមសំលឹងមើលផែនខ្នងគេចាកចេញទៅ ទាំងចិត្តចង់ស្រែកឃាត់គេឲ្យឈប់សិន តែក៏មិនអាចធ្វេីបាន។ ពេលនេះខ្ញុំបានត្រឹមតែឈរស្តាប់ម៉ាក់ស្តីឲ្យថាមិចបានចេះនិយាយពាក្យចឹងៗទៅរួច។ តែសុំទោសផងម៉ាក់ខ្ញុំស្តាប់ពាក្យម៉ាក់ស្តីបន្ទោសម្តងនេះលេងចូលហើយ គឺចូលតែទឹកមុខរបស់ហ៊ាងម្នាក់គត់។ ទឹកមុខដែលអាចធ្វេីឲ្យខ្ញុំឈឺហេីយវាពិតជាឈឺមែនត្រង់ទ្រូងខាងឆ្វេង។ 
ខ្ញុំឡើងមកបន្ទប់វិញដោយមិននឹកឃ្លានបាយ។ ប៉ានិងហ៊ាស្រែកហៅយ៉ាងណាក៏ខ្ញុំមិនព្រមចុះរហូតដល់ហ៊ាឡើងមកដល់បន្ទប់។  
7 / 8
”យ៉ាងមិចហើយអាមេនាំរឿង”  
”មកជាន់បន្ថែមមែនហ៊ា” ហ៊ាដើរមកជិតហើយអង្អែលក្បាលខ្ញុំ 
”ហឺមមម ពិបាកចិត្តមែនដែលធ្វើឲ្យមិត្តភក្តិខូចចិត្ត” ខ្ញុំលឺពាក្យមិត្តនេះហើយ ក៏លូកដៃអោបចង្កេះហ៊ា។ ទឹកភ្នែកដូចកំពុងចង់ស្រក់មកហើយ។  
”ខ្ញុំពិតជាគ្មានចេតនា ហឹក.. និយាយពាក្យបែបនឹងទៅគេមែន ខ្ញុំគ្រាន់តែចង់ឌឺគេលេងតែប៉ុណ្ណោះ ហឹកៗ..តែមិននឹកស្មានថាប៉ះពាល់ដល់ចិត្តគេថ្នាក់នឹងសោះ” ខ្ញុំនិយាយផងទឹកភ្នែកទឹកសំបោរផង។ គិតទៅជំងឺរំអួយតាំងពីក្មេងនឹងគេចទៅណាមិនផុតមែន។  
”ក្មេងរំអួយអើយ ហ៊ាដឹងថាប្អូនហ៊ាមិនដែលគិតចង់ធ្វើបាបចិត្តអ្នកណាទេណា បើយើងដឹងថាយើញធ្វើខុសយើងក៏ទៅសុំទោសគេទៅ យ៉ាងហោចណាស់ក៏គេបានត្រជាក់ចិត្តបន្តិចដែល” ហ៊ានិយាយហើយអោនចុះមកជូតទឹកភ្នែកខ្ញុំចេញ។ លើលោកនេះមានតែបងប្រុសម្នាក់នេះទេមើលទៅដែលយល់ពីខ្ញុំនិងតាមជួយជ្រុមជ្រែងខ្ញុំរហូត។  
”តែខ្ញុំមិនហ៊ានមើលមុខគេទេហ៊ា” 
”ប្អូនហ៊ាមិនមែនជាមនុស្សកំសាកចឹងទេ មិត្តតែងតែអនុគ្រោះឲ្យមិត្តជានិច្ចណាទូ” ស្តាប់ពាក្យសំដីហ៊ាហើយធ្វើឲ្យខ្ញុំមានកំលាំងចិត្តច្រើនជាងមុនឡើង។  
”អរគុណណាហ៊ាដែលតែងនៅក្បែរខ្ញុំរហូត” 
”ប្អូនសំណប់ចិត្តហ៊ាមានតែមួយ តួនាទីហ៊ាគឺមើលថែឯងឲ្យបានល្អ” ខ្ញុំចង់យំទៀតហើយ។  ខ្ញុំស្ទុះអោបករហ៊ាយំជាប់ 
”ខ្ញុំស្រលាញ់ហ៊ាណា” 
”ហ៊ាក៏ស្រលាញ់អាក្បាលខូចឯងដូចគ្នា ឈប់យំបានហើយ ហើយចុះទៅញ៉ាំបាយជាមួយគ្នា” 
”ហ៊ាចុះទៅខ្ញុំមិនហ៊ានជួបមុខម៉ាក់ទេ មើលទៅម៉ាក់នៅខឹងខ្ញុំនៅឡើយទេ” 
”ម៉ាក់ខឹងនឹងឯងមិនយូរទេគ្រាប់ពេជ្ររបស់គាត់ចឹងនុះ អឹម ចឹងចាំហ៊ាយកបាយមកញ៉ាំាជាមួយ” និយាយរួចហ៊ាក៏ដើរចេញទៅ។ មួយសន្ទុះគាត់ក៏មកវិញជាមួយថាសបាយមានទាំងរបស់ខ្ញុំនិងរបស់គាត់។  
”ម៉ាក់សួរថាឯងយ៉ាងមិចហើយ មិនចុះញ៉ាំបាយញ៉ាំទឹកនឹង” 
”ហើយហ៊ាប្រាប់គាត់យ៉ាងមិច?” 
8 / 8
”ក៏ប្រាប់ថាឯងយំឡើងហើមភ្នែកទៀតហើយនឹងណា” គាត់និយាយផងសើចផង។  
”ស្មានតែខ្ញុំចង់ហី៎ មកពីហ៊ាឯងនឹងមកនិយាយស្អីមិនដឹងទេ” 
”ហាហាចុះឥលូវដឹងច្បាស់ហើយនៅលោកប្អូន” 
”បាទ ដឹងច្បាស់ហើយលោកបង ឆាប់ញ៉ាំឲ្យលឿនទៅខ្ញុំអាលនឹងបានដេក” 
”នេះចង់ឲ្យដល់ស្អែកឲ្យឆាប់ៗហើយនៀក នឹងអាលបានទៅសុំទោសគេ” បានដៃឌឺឯងកប់ៗម៉ងនេ ខ្ញុំមិនខ្ចីតគិតតែពីញ៉ាំបាយ។ រួចរាល់អស់ហើយហ៊ាក៏ទៅបន្ទប់គាត់វិញ ខ្ញុំមើលទូរទស្សន៍ដោយមិនយល់សាច់រឿងបានបន្តិចក៏រៀបចំចូលគេង។ 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment