Breaking

Sunday, February 3, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី៦

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៦
និពន្ធដោយ Ly_Heng 
#Khmer_Novel69


-បងលូវប្លែកណាស់មិនសូវយកចិត្តទុកដាក់មកលើអូនសោះ
-មានណាបងបារម្ហអូនគ្រប់ពេល
-មិនពិតទេ សូម្បីតែតេមកក៏បងមិនធ្វើផង
-ព្រោះបងរវល់និងណា
-រវល់និងអ្នកណា ជាមួយស្រីផ្សេងមែនទេ
-មិនមែនចឹងទេ សូមអូនកុំគិតច្រើនមើល
-វាជាការពិតមិនអោយអូនគិតយ៉ាងម៉េច
រូហ្សានាងចាប់ផ្ដើមខឹងនិងខ្ងុំដែលមិនសូវមានពេលជាមួយនិងនាង មកពីរវល់រកវិធីធ្វើបាបនិងអាក្មេងឆ្គួតនោះនិងបានជាចឹង ខ្ងុំពិតជាវក់និងអាក្មេងនិងហើយបានជាគ្មានពេលសំរាប់នាង
-បងប្រុសខ្ងុំមកដល់ហើយ
និយាយមិនទាន់ផុតពីមាត់ផងលេចក្បាលវាចេញមកបណ្ដោយនេះនៅមុនរូហ្សាទៀតរឿងថ្ងៃមុនមិនទាន់ធ្វើអោយនាងបាត់ខឹងផង
-នេះអាក្មេងមួយនិងនៅតែតាមបងទៀត តើវានិងបងជាអ្វីអោយប្រាកដនិង?រឺមួយជាប្អូនបងមែន?
-ទេ មិនមែនទេអូនកុំច្រឡំ វាជាក្មេងដែលម៉ាក់បងរើសមកចិញ្ចឹមទេ
-អូយ ស្លាប់ហើយ នេះខ្វះក្មេងមែនទេបានជាយកវាមកចិញ្ចឹម
-បងក៏មិនយល់និងគាត់ដែរ
-បានហើយបើបងនៅតែយកអាក្មេងនិងមកតាមទៀតមិនបាច់ជួបមុខអូនទេ
-រូហ្សាឈប់សិនចាំបងផង
នាងខឹងដែលខ្ងុំយកអាក្មេងនិងមកជាមួយនេះជាបញ្ជាអ្នកម៉ាក់មិចហានជំទាស់បញ្ជាគាត់ មេឃក៏ចាប់ផ្ដើមភ្លៀងខ្ងុំក៏ប្រញាប់យកឆ័ត្រទទូអោយនាងហើយដើរតាមនាងតាមដងផ្លូវ។ហើយចំណែកអាក្មេងនិងវាក៏ដើរតាមពីក្រោយដែរសមមុខហើយដើរហាលភ្លៀងទៅហែង មើទៅវារងាខ្លាំងណាស់ហើយមើលទៅ
-បងប្រុស បងប្រុស
អាក្មេងនិងយកដៃមកទាញអាវខ្ងុំ
-វាស្អីហាស
-ខ្ងុំរងារណាស់
-អឺ រងារអោយងាប់ទៅយើងត្រេតអរថែម
-បងប្រុស
-យើងប្រាប់ប៉ុន្មានដងហើយថាកុំអោយហៅយើងបងប្រុស មិនចេះស្ដាប់ទេរឺ
ខ្ងុំដើរបណ្ដើរជេរអាក្មេងនិងបណ្ដើរ ខ្ងុំទទូឆ័ត្រ២អ្នករហ្សាចំណែរវាអោយដើរហាលភ្លៀងអោយងាប់ទៅ បើវាទៅផុតខ្ងុំនិងអរ
មេឃចាប់ផ្ដើមរាំងរូហ្សាបានហៅកង់បីរួចជិះទៅដោយមិននិយាយរកខ្ងុំមួយម៉ាត់សោះ ហឹសពិបាកយល់ចិត្តស្រីៗណាស់ខឹងគ្មាហេតុផង គ្រាន់តែក្មេងម្នាក់សោះហឺ។
ខ្ងុំក៏ដើរត្រឡប់ក្រោយទៅរកម៉ូតូវិញកន្លែងខ្ងុំដើរមករាងស្ងាត់គ្មានមនុស្សដោយសារមេឃភ្លៀងអំម្បាញ់មិញនិងអែង។
-មកហើយរឺអារូ
-ហើយយ៉ាងម៉េច
-ហឹស យើងប្រាប់ហើយមែនទេថាកុំអោយទាក់ទងនិងរូហ្សា
-យើងចង់ទាក់ទងយ៉ាងម៉េចចុះ
នៅសុខៗស្រាប់តែលេចចេញអាបឿននិងគ្នីគ្នាវា៣ ៤ អ្នកមកពាំងផ្លូវខ្ងុំ។ពួកវាបានស្រឡាញ់រូហ្សាតែរូហ្សាមិនស្រឡាញ់វាឡើយហើយវាខឹងនិងខ្ងុំដែលយករួហ្សាពីវាបាន វាបានធ្លាប់ព្រមានខ្ងុំមិនអោយទាក់ទងនិងរហ្សាតែខ្ងុំមិនខ្វល់និងសម្ដីវាឡើយ។
-យើស អានេះខ្លាំងណាស់ដល់តែប្រដៅចេញខ្លះហើយមើលទៅ ពួកអែងចាត់ការវាអិយរាងម្ដងមើល
និយាយរួចពួកវា២ ៣អ្នកដើរសំដៅមករកខ្ងុំ
-នេះពួកអែងចង់ធ្វើស្អីនិង
ពួកវាបានយកដែកប៉ុនកដៃចេញមក
-យើងចង់អោយអែងភ្លក់អានេះបន្តិច
និយាយរួចវាក៏លើកដែកនិងរួចវៃមិនលើខ្ងុំមួយទំហឹងតែខ្ងុំបែរជាមិនឈឺឡើងព្រោះអ្នកដែលត្រូវនោះជាដូរី។នេះអាក្មេងឆ្គួតនិងវាមករងដំបងជំនួសខ្ងុំធ្វើអី។
-អាក្មេងឆ្គួតអែងមករងជំនួសយើងធ្វើអី
វាចាប់ផ្ដើមទន់ខ្លួនរួចដួលទៅដី មាត់វាម្ហបៗសុំអង្វរពួកវា
-កុំ កុំធ្វើអីបងប្រុសខ្ងុំ
និយាយរួចវាសន្លប់បាត់ទៅ!.......
ខ្ងុំចាប់ផ្ដើមបើកភ្នែកឡើងទាំងអារម្មណ៍ឈឺពេញរាងកាយក្រោយពេលមានអារម្មណ៍ថាហាក់ដូចជាគេងយូរពេកហើយ នៅដៃរបស់ខ្ងុំបានដាក់សារ៉ូម ក្រឡេកជុំវិញក៏ដឹងថាវាមិនមែនជាផ្ទះរបស់ខ្ងុំទេវាជាមន្ទីរពេទ្យ ខ្ងុំចាប់ផ្ដើមនឹកឃើញរឿងកាលពីម្សិលមិញខ្លះហើយដែលពួកនោះវ៉ៃធ្វើបាបខ្ងុំ។
-អា ដារូភ្ងាក់ហើយរឺកូន
-បាទម៉ាក់
អ្នកម៉ាក់ចូលមកដល់ល្មម
ខ្ងុំព្យាយាមងើបតែមិនបានផល
-កុំប្រឹងងើបអីកូនពេទ្យថាកូននៅមិនទាន់អាងើបបានងាយៗនៅឡើយទេចាំដល់យូរបន្តិចសិនទៅ
-បាទម៉ាក់
-ម៉ាក់ប្រាប់ហើយថាកុំទៅអោយមានរឿងជាមួយអ្នកណាតែកូនមិនស្ដាប់ម៉ាក់សោះឃើញទេលូវឮ
-តែពួកវាជាអ្នកមករករឿងកូនមុនទេម៉ាក់
-បែបណាក៏ដោយ ធ្វើមិនដឹងមិនលឺទៅចប់រឿងហើយ មានរឿងត្រឹមកូនមិនសូវអីទេតែមានរឿងដល់ដូរីទៀត
-ពេលនេះគេនៅណាដែរម៉ាក់
-គឺដេកបន្ទប់ជិតនេះអែង សំណាងហើយដែលមិនរបួសដល់ថ្នាក់បាក់ឆ្អឹងបើម៉ាក់របស់គេដឹងច្បាស់ជាតូចចិត្តនិងម៉ាក់ជាមិនខាន
-តែម៉ាក់កុំទៅបារម្ហនិងវាខ្លាំងពេកអី
-មិនអោយបារម្ហមិចបើគ្នានៅក្មេងហើយឆ្អឹងខ្ចីទៀតហើយលឺថាប៉ុន្មានឆ្នាំទៀតម៉ាក់របស់គេនិងមកយកគេទោវិញហើយ ពីពេលនេះតទៅម៉ាក់ឈប់អោយអែងជូនដូរីទៅសាលាហើយ ម៉ាក់និងអោយនងប្រុសអែងជូនទៅវិញ
ពិតមែនអីម៉ាក់
បើអាក្មេងនោះម៉ាក់វាយកទៅក៏ល្អហើយកុំអោយនៅជំពាក់កម្មពារអីជាមួយខ្ងុំទៀត
-ពិតហើយ ម៉ាក់ខ្លាចមានថ្ងៃមួយដូចថ្ងៃនេះទៀត
ទីបំផុតខ្ងុំលែងបានជូនអាក្មេងនិងទៅសាលាទៀតហើយ ជយោ!
ចាប់តាំងពីពេលនិងមកខ្ងុំនិងអាក្មេងនិងក៏លែងមានពេលជួបគ្នាដូចមុនដោយសារតែខ្ងុំទៅណាមកណាម៉ាក់គាត់លែងអោយខ្ងុំយកវាទៅជាមួយទៀតហើយ។ហើយខ្ងុំនិងវាក៏មិនដែលនិយាយរកគ្នាទៀតដែលបន្ទាប់ពីមានរឿងថ្ងៃមុនមក បើនិយាយគឺនិយាយនៅពេលដែកមានការបន្តិចបន្តួច ហើយខ្ងុំក៏មិនខ្វល់ពីវាទៀតឡើយ រវាងខ្ងុំនិងវាគឺហាក់នៅឆ្ងាយពីគ្នាទោះបីនៅជាមួយគ្នាក៏ដោយ។
ការប្រលងបាក់ឌុបបានមកដល់ខ្ងុំមិនបារម្ហពីការប្រលងមួយនេះឡើយព្រោះខ្ងុំជឿជាក់សមត្តភាពខ្លួនអែងថានិងជាប់ អ្វីដែលខ្ងុំគិតទុកនោះគឺបានចាប់មែនថែមទាំងបាននិទ្ទេសល្អទៀតផង ម៉ាក់ បងបុលនិងលោកប៉ាក់សប្បាយចិត្តខ្លាំងណាស់ពួកគាត់ក៏សម្រេចគ្នាអោយខ្ងុំទៅរៀនបន្តនៅបរទេស ពីដំបូងខ្ងុំប្រកែកមិនទៅឡើយព្រោះខ្ងុំតាំងពីតូចមកមិនដែលរស់ឆ្ងាយពីគ្រួសារនោះទេ តែអ្នកម៉ាក់និងលោកប៉ាគាត់បាននិយាយណែនាំថែមទាំងមានមិត្តភក្តិនិងលោកគ្រូជួយជំរុញទឹកចិត្តផងនោះខ្ងុំក៏សម្រេចចិត្តថានិងទៅរៀននៅបរទេសចំនួន៤ឆ្នាំ ខ្ងុំច្បាស់ជានឹកអ្នកទីនេះស្លាប់ហើយ!។ចំណែកខ្ងុំនិងរូហ្សានៅតែមានទំនាក់ទំនងគ្នាដដែលគ្រាន់តែមិនសូវស្និតដូចមុន។
ការធ្វើដំណើររបស់ខ្ងុំទៅក្រៅប្រទេសបានមកដល់ ខ្ងុំបានយំលាអោបម៉ាក់ ប៉ា បងបុលព្រមទាំងមិត្តភក្តិជាច្រើនទៀត ខ្ងុំពិតជាមិនចង់ឃ្លាតពីអ្នករាល់គ្នាឡើយ។មកដល់ប្រទេសគេជាលើកដំបូងខ្ងុំពិតជាពិបាករស់នៅទីនោះណាស់ព្រោះវាខុសដាច់ពីនៅស្រុកខ្មែរទាំងការហូបចុក ការស្លៀកពាក់ របៀបនៃការរស់នៅជាច្រើនទៀត មានពេលខ្លះខ្ងុំយំផងដែរព្រោះតែនឹកដល់អ្នកនៅខ្មែរ ខ្លួនប្រាណរបស់ខ្ងុំស្គមជាងមុនដោយសារតែញាំុមិនសូវបានឡើយព្រោះម្ហូបនៅទីនោះខ្ងុំមិនសូវចេះញាំុប៉ុន្មានឡើយ ណាមួយគេងមិនសូវលក់ផងដោយសារអាកាសធាតុនៅទីនោះវាត្រជាក់ខ្លាំងណាស់ថែមទាំងេជិតដល់រដូវព្រិលធ្លាក់ផងរឹតតែត្រជាត់ថែម។រាល់យប់ខ្ងុំតែងតែ Call តាម facebook ទៅអ្នកម៉ាក់និងបងបុល អ្នកម៉ាក់គាត់ឃើញខ្ងុំគាត់រាងចង់យំដោយសារតែខ្ងុំរៀបរាល់ប្រាប់គាត់បីអ្វីដែលខ្ងុំជួបប្រទះនៅទីនេះណាមួយគាត់ឃើញខ្ងុំស្គមផង។រាល់ថ្ងៃខ្ងុំបន់អោយតែដល់ថ្ងៃត្រឡប់ទៅមាតុភូមិវិញទេព្រោះនឹកខ្លាំងណាស់ យូរទៅខ្ងុំក៏មានមិត្តភក្តិរៀននៅទីនោះជាមួយគ្នាផងដែរដោយពួកគេមកពីប្រទេសផ្សេងគ្នាផងដែរ ខ្លះជាជនជាតិថៃ ខ្លះជាជនជាតិវៀតណាម ខ្លះម៉ាឡេសុី ខ្លះហ្វីលីពីន នៅមានជនជាតិច្រើនទៀត ។ហើយខ្ងុំក៏ចាប់ផ្ដើមចេះរស់នៅទីនេះហើយរាងកាយខ្ងុំក៏លែងសូវស្គមដូចមុនដែរ !
រដូវព្រិលធ្លាក់ក៏បានមកដល់ទៀតហើយ!
តាំងបីខ្ងុំមកដល់ទីនេះគឺទាន់រដូវកាលនេះ៣ដងហើយ ហើយនេះក៏ជារដូវកាលចុងក្រោយដែលខ្ងុំបានឃើញវាព្រោះខ្ងុំក៏ជិតដល់ថ្ងៃត្រឡប់ទៅស្រុកខ្មែរវិញហើយ។ពីដំបូងខ្ងុំស្អប់រដូវនេះខ្លាំងណាស់ព្រោះវាត្រជាត់ស្ទើរតែទ្រាំមិនបានឡើយហើយពិបាកនិងការរស់នៅរបស់ខ្ងុំណាស់តែយូរៗទៅខ្ងុំក៏ដឹងថាវាជារដូវដែលគួរអោយចង់រស់នៅដែរតា រាល់ពេលមានបុណ្យណូអែលម្ដងគេតុបតែងតាមដងផ្លូវនិងតាមផ្ទះស្អាតៗណាស់ខ្ងុំនិងមិត្តនៅទីនោះពេលទំនេរក៏បានជិះស្គីនៅលើទឹកកក ជួនកាលយកពូនទឹកកកព្រិលដេញគប់គ្នាពួកយើងកាន់តែស្និតគ្នាទៅមិនខុសពីមិត្តនៅខ្មែរនោះទេ។
៤ឆ្នាំកន្លងផុតទៅ!
ទីបំផុតថ្ងៃដែលខ្ងុំទន្ទឹងរងចាំបានមកដល់ហើយ ហើយក៏ជាថ្ងៃចុងក្រោយដែលខ្ងុំបានមើលនៅព្រិលទឹកកកដ៏ស្រស់ស្អាតធ្លាក់មកដែរ សង្ឃឹមថាថ្ងៃណាមួយខ្ងុំនិងបានមកទីនេះម្ដងទៀតជាមួយនិងមនុស្សដែលខ្ងុំស្រលាញ់នៅរដូវកាលមួយនេះ។
ខ្ងុំបានលាមិត្តនៅទីនោះដោយមិត្តខ្លះគេនៅរស់បន្តខ្លះក៏ត្រឡប់មកផ្ទះដូចជាខ្ងុំដែរ ខ្ងុំបានត្រៀមនូវកាដូខ្លះៗយកទៅអោយអ្នកនៅទីនោះផងដែរ។
មកដល់ព្រលានយន្តហោះខ្ងុំបានឃើញអ្នកម៉ាក់ លោកប៉ា បងបុលនិងមិត្តជិតស្និតខ្ងុំបានមកទទួល ខ្ងុំក៏ប្រញាប់រត់ទៅអោបអ្នកម៉ាក់ លោកប៉ា និងបងបុលព្រោះនឹកពួកគាត់ខ្លាំងណាស់ តែអ្វីដែលធ្វើអោយខ្ងុំស្រឡាំងកាំងគឺខ្ងុំក្រឡេកទៅឃើញមនុស្សម្នាក់ទៀតនោះដែលកំពុលញញឹមដាក់ខ្ងុំគឺជាក្មេងប្រុសម្នាក់ ក្មេងប្រុសដែលខ្ងុំតែងតែមើលងាយ ក្មេងប្រុសដែលខ្ងុំស្អប់ ក្មេងប្រុសដែលខ្ងុំពោលថាអាក្រក់នោះជារឿយៗពេលនេះគេមិនមែនជាក្មេងប្រុសម្នាក់នោះទៀតឡើយ ពីក្មេងប្រុសដែលខ្មៅមកសវិញ ពីក្មេងប្រុសដែលស្គមខ្លាំងគ្មានសាច់ឈាមស្លេកខ្លាំងប្រែក្លាយក្មេងប្រុសដែលមានសាច់ឈាមបរិបូរណ៍ ពេលនេះគេធំពេញវ័យហើយ វ័យ១៧ឆ្នាំគេស្អាតខ្លាំងណាស់អាចថាស្អាតជាងខ្ងុំទៅទៀតផង ខ្ងុំមិននឹកស្មានថាអ្នកម៉ាក់ចិញ្ចឹមគេបានដ៏ល្អដល់ថ្នាក់និងសោះ។
វគ្គបន្ត
ដារូទទួលស្គាល់ដូរីជាប្អូនប្រុស
រូហ្សាប្រើល្បិចធ្វើអោយដារូស្អប់ដូរី
ដូរីបាត់ខ្លួនពីផ្ទះ

No comments:

Post a Comment