ច័ន្ទអាប់រស្មី
Khmrt Novel69
ការកំសាកមិនត្រឹមតែធ្វើអោយអ្នកបរាជ័យក្នុងការងារនោះទេ
វាថែមទាំងធ្វើអោយយើងត្រូវបាត់បង់មនុស្សជាទីស្រលាញ់។
ដើម្បីយកជ័យជំនះលើកិច្ចការទាំងឡាយ ការយកឈ្នះលើភាពភ័យខ្លាចគឺជាជំហានដំបូងបង្អស់។មនុស្សទាំងឡាយតែងតែ
បន់ស្រន់ដើម្បីគេចវេសពីក្តីវិនាស ព្រោះការបរាជ័យទាំងឡាយតែងតែនាំមកនូវការឈឺចាប់និងវិប្បដិសារីយ៍ដែលគ្មានថ្ងៃនឹងបកក្រោយដើម្បីជួសជុលនៅអ្វីដែលបានកន្លងហួសបានឡើយ។អតីតគ្រាន់តែជាការចង់ចាំ
អនាគតគ្រាន់តែក្តីស្រមៃ
អ្វីដែលសំខាន់គឺបច្ចុប្បន្នបើយើងមិនចេះចាប់ឪកាសទេវានឹងក្លាយជាវិប្បដិសារឺនៅថ្ងៃអនាគតទៀតជាមិនខាន។
តួយ៉ាងដូចជាបុរសម្នាក់ឈ្មោះចិន្តាជាសិស្សនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តដំបងបន្ទាប់ពីរូបគេបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិរួចមករូបគេក៏បានចូលរៀននៅសាលាពុទ្ធិកសលវិទ្យាល័យសាលាខេត្តបាត់ដំបង។
បន្ទាប់ពីបានសិក្សាជាច្រើនខែរួចមក រូបគេបានមានចិត្តប្រតិព័ទ្ធលើនារីម្នាក់ដែលជាមិត្តរួមថ្នាក់របស់គេ
ឈ្មោះពិសី។ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងចិន្តានិងពីសីកាន់តែជិតស្និទ្ធ ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្នុងរង្វង់ជាមិត្តភត្តិតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្កី
ក៏ភាគីទាំងពីរ(ចិន្តានិងពិសី)បានទទួលក្តីស្រឡាញ់ដោយអារម្មណ៍តាម
រយះក្រសែភ្នែក ការខ្វល់ខ្វាយនិងសកម្មភាពខាងក្រៅជាច្រើនដែលបានឆ្លុះបង្ហាញពីដួងចិត្តខាងក្នុង។
យ៉ាងណាក៏ដោយ អ្នកទាំងពីរនៅតែមានមន្ទិលសង្ស័យរាងខ្លួនព្រោះតែគ្មាននរណាម្នាក់ផ្តើមសារភាពមុនដោយសារតែភាពខ្មាសអៀន
មិនហ៊ានបានសារភាពអំពីរឿងមួយនេះទេ។
ចំពោះចិន្តាតែងតែចិញ្ចឹមចិត្តរង់ចាំឪកាសសារភាពដើម្បីបើកបង្ហាញពីក្ដីស្រលាញ់របស់ខ្លូនចំពោះពិសីជានិច្ច។
រៀងរាល់រាត្រី ចិន្តាតែងតែនឹកដល់ពិសីជានិច្ច
មុខចូលដំណេករូបគេតែងនឹកស្រមៃដល់ពិសីជាមនុស្សចុងក្រោយបង្អស់
ពេលភ្ញាក់ពីដំណេកតែងតែនឹកស្រមៃដល់ចិន្តាមុនគេបង្អស់។
រាត្រីមួយនោះ ខណះពេលដែលរូបគេកំពុងតែមើលមេរៀន
ដោយចិត្តនឹករលឹកដល់ពិសីពេក រូបគេក៏បានសរសេរថា( ពិសី!
ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ ខ្ញុំនឹកអ្នកខ្លាំងណាស់)
រួចហើយក៏សៀតចូលក្នុងសៀវភៅមេរៀនក្រោយមកទៀតក៏ចូលកេងទៅ។
ធម្មតាបុប្ផាក្រអូបស្អាតតែងតែជាទីប្រាថ្នានៃសត្វកណ្លង់ទាំងពួង យ៉ាងណាមិញ
នារីដ៏ស្រស់ស្អាតមានតម្លៃតែង
ជាទីប្រាថ្នានៃបុរសទាំងឡាយក៏យ៉ាងនោះដែរ។ចំពោះពិសីមិនមែនមានតែចិន្តាម្នាក់ទេដែលបានលង់ចិត្តស្រលាញ់នាង
មានបុរសម្នាក់ទៀតឈ្មោះសម្បត្តិក៏បានធ្លាក់ក្នុងអន្លុងស្នេហ៍នាងដែរ។
សម្បត្តិតែងតែបង្កើតឪកាសជានិច្ចដើម្បីបាននៅក្បែរនិងសន្ទនាជាមួយពិសីដោយក្តីក្លាហាន ដើម្បីទទូលបានការស្រលាញ់ពីពិសី។
តែជាអកុសលបុរសដែលជារាជបុត្រក្នុងដួងចិត្តពិសីគឺជាចិន្តាតែម្នាក់គត់
នាងតែងតែទន្ទឹងរង់ចាំថ្ងៃដែល
ចិន្តាសារភាពស្នេហ៍ប្រាប់ថាស្រលាញ់ខ្លួនចេញពីបបូររបស់គាត់
។ ការរង់ចាំរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃបានត្រឹមតែការខកចិត្តដូច្នេះហើយការសង្ស័យក៏បានកើតចំពោះនាង
នាងតែងតែសួរខ្លួនឯងថា “ហេតុអ្វីបានជាគេមិនព្រមសារភាពឬមួយវាជាការគិតតែម្នាក់ឯងរបស់ខ្ញុំទេ?”
នាងធ្វើអោយនាងមិនអស់ចិត្តទាល់តែសោះ។ ខណះពេលដែលសម្បត្តិកំពុងតែព្យាយាមចូលខ្លួនមកបង្កើតភ្លើងស្នេហ៍ជាមួយខ្លួននោះ
ដូចមានស្លោកបុរាណលោកពោលថា ស្នេហ៍មិនឈ្នះស្និត មួយទៀតគេនិយាយថា ព្យាយាមគង់បានសម្រេច
ត្រូវតែមានសង្ឃឹមឬឆន្ទះ ពេលដែលយើងមានសង្ឃឹមយើងនិងព្យាយាម កាលយើងព្យាយាម
ប្រាដកជាបានជោគជ័យជាមិនខាន ហេតុដូច្នេះហើយធ្វើអោយចិត្តពិសីបានងាករេទោទន់ទៅរកសម្បត្តិ
តែទោះជាយ៉ាងណាក៏ដោយពិសីនៅតែស្រលាញ់ចិន្តា ចិន្តានៅតែជាជម្រើសទីមួយរបស់នាង។
តែមិនយូប៉ុន្មានសម្បត្តិក៏បានសម្រេចចិត្តសារភាព
ប្រាប់ថាស្រលាញ់នាង តែរូបនាងបានសុំពេលមួយរយះសម្រាប់គិតពិចារណាមុននឹងឆ្លើយតបទៅកាន់សម្បត្តិ
ការសុំពន្យាពេលរបស់ពិសីគ្រាន់តែចង់ទុកពេលអោយចិន្តា ក្រែងលោថ្ងៃណាមួយចិន្តាអាចនឹងសុំស្រលាញ់ខ្លួន
ហើយនាងក៏បាននិយាយប្រាប់ទៅសម្បត្តិថា”ខ្ញុំសុំពេលគិតសិនណាបង សង្ឃឹមថាយើងនៅតែជាមិត្តភ័ក្តិដ៏ល្អនិងគ្នាដូចដើមណា
បើទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ សន្យាមកណា“។ សម្បត្តិក៏យល់ព្រមទាំងទឹកមុខញញឹម
ដោយបង្ហាញពីការធូស្រាលក្នុងអារម្មណ៍ដែលបានបង្ហាញការពិតចេញទៅកាន់មនុស្សជាទីស្រឡាញ់ដែបានលាក់ទុកអស់កាលជាយូមកហើយនោះ។ចំណែកឯចិន្តាវិញ
ពេលបានឃើញទំនាក់ទំនងរវាងពិសីនិងសម្បត្តិរូបគេក៏បានដកខ្លួនចេញព្រោះគេដឹងខ្លួនឯងច្បាស់ថា
អ្វីគ្រប់យ៉ាងគ្រាន់
តែជាក្តីស្រមៃតែប៉ុណ្ណោះ
មិនអាចធ្វើអោយក្លាយជាការពិតបានឡើយ។ ក្តីស្រលាញ់ដែលមានចំពោះ
ពិសីយ៉ាងមហិមា បានត្រឹមតែអោបក្រសោបទុកក្នុងចិត្តតែម្នាក់ឯង
មិនអាចហាស្តីចេញបានដោយសារ
តែចិន្តាក្រ ណាមួយខ្លាចត្រូវបរាជ័យត្រូវបាត់បងសូម្បីតែមិត្តភាពពេលគេបដិសេដ។
គេក៏បានគិតថាបើសារភាពហើយត្រូវ
បាត់បង់មិត្តភក្តិនោះគេមិនអាចទទួលយកបានឡើយ
គេមិនចង់បាត់ស្មាមញញឹមរបស់ពិសី គ្រាន់តែ
ឃើញស្មាមញញឹមរបស់នាង រូបគេមានអារម្មណ៍ថាគ្រប់គ្រាន់ស្កប់ស្កល់ហើយ។
ម្យ៉ាងទៀតនៅពេលដែលរូបគេរៀនចប់ឆ្នាំមូលដ្ឋាននៅ
សីហនុរាជហើយ គេនិងប្តូរទៅសិក្សានៅខេត្តសៀមរាបបន្តវិញ
ដើម្បីស្វេងរកការងារធ្វើផង
ព្រោះមានការងារច្រើន អាចធ្វើអោយចិន្តារៀនផង
ធ្វើការងារផងដើម្បីរកប្រាក់កាត់បន្ថយការចំណាយរបស់គ្រួសារគាត់ក្រោយពីមានការចង្អុលបង្ហាញពីមិត្តភក្តិរបស់គេនៅទីនោះមក។
ពេលវេលាចេះតែកន្លងទៅ ដោយមិនរង់ចាំបុគ្គលណាម្នាក់ឡើយ
ពិសីដែលបានសុំពេលគិតមិនឆ្លើយតបពី
ការសុំស្រលាញ់របស់សម្បត្តិនោះ
បានធ្វើអោយនាងកាន់តែអស់សង្ឃឹមពីការរងចាំពីសំណាក់ចិន្តា នាងក៏បានគិតពិចារណាថា”ប្រហែលជាចិន្តាមិនបានស្រលាញ់ខ្ញុំដូចអ្វីដែលខ្ញុំបានគិតនោះទេ
វាគ្រាន់តែជាការគិតស្រមៃរបស់តែខ្ញុំម្នាក់ឯងទេ។ ណ្ហើចុះ!
ខ្ញុំគួរតែឈប់គិតពីគេទៀតទៅ ខ្ញុំគួរតែអោយតម្លៃចំពោះអ្នកដែលបានស្រលាញ់ខ្ញុំវិញ
“។ មិនយូរ
ប៉ុន្មាន
ពិសីក៏បានយល់ព្រមទទួលក្តីស្រលាញ់ពីសម្បត្តិ ពួកគេក៏បានក្លាយជាសង្សារនិងគ្នា។ ទោះ
ជាយ៉ាងនេះក្តី ពីសីមិនទាន់អស់ចិត្តស្រលាញ់ពីចិន្តានៅឡើយទេ
តែចាប់ពីពេលនោះទៅទំនាក់ទំនងរបស់ពួកគេមាន
ព្រំដែនអាចត្រឹមតែជាមិត្តភត្តិតែប៉ុណ្ណោះជាមិត្តភក្តិមួយដែលមានជម្រៅលើសមិត្តណាទាំងអស់
ពួកគេទាំងពីរតែងតែជួយកិច្ចការងារគ្នាទៅវិញទៅ ក្នុងនាមជា
លក្យាណមិត្ត ជាមិត្តភាពមួយដ៏ផ្អែមល្ហែមព្រោះតែការលះបង់អោយគ្នា
ដោយគ្មានសំលឹងឃើញពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ដូចទ្រឹស្តីមួយគេលើកឡើងថា “ក្នុងទំនាក់ទំនងណាក៏ដោយបើកាលណាភាគីម្ខាងគិតតែពីកេញប្រវ័ញ្ចចង់បានពីភាគីម្ខាងទៀតនោះ
ទំនាក់ទំនងនោះនិងប្រេះស្រាំមានរស់ជាតិល្វីជូចត់មិនខាន
តែបើកាន់តែលះបង់អោយគ្នាទៅវិញទៅមកនោះ ទំនាក់ទំនងនោះកាន់ស្អិតរមួតផ្អែមរហែមជាមិនខាន
“។
ថ្ងៃប្រលងឆមាសទីពីរជិតឈានចូលមកដល់
សមណនិស្សិតនិងនិស្សិតទាំងឡាយបានត្រៀមមេរៀនរៀងខ្លួន
ដើម្បីប្រលងបញ្ចប់ឆ្នាំ។ ចំណែកឯពីសីវីញ ថ្ងៃមួយនោះ
គេបានសុំខ្ចីសៀវភៅពីចិន្តាដើម្បីចម្លងមេរៀនទុកមើលមេរៀនត្រៀមការប្រលងដូច
និស្សិតដ៏ទៃទៀតដែរ ខណះពេលដែលនាងកំពុងតែចម្លងមេរៀនពីសៀវភៅរបស់ចិន្តានោះ
ស្រាប់តែនាងបានប្រទះឃើញក្រដាសមួយសន្លឹក
ដែលសរសេរដោយចិន្តារៀបរាប់ថា”ពិសី! ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ ខ្ញុំនឹកអ្នកខ្លាំងណាស់“
បត់ទុកក្នុងសៀវភៅ។ ពេលនោះដែរ នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង
ព្រោះអ្វីដែលនាងបានរងចាំចង់ដឹងជាយូរណាស់មកហើយនោះ
ហេតុអ្វីបានជាត្រូវមកដឹងនៅពេលនេះទៅវិញ។ នាងបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកនិកហួសចិត្តស្តាយក្រោយចំពោះ
អ្វីដែលនាងបានដឹងនៅពេលនេះ វាពិតជាយឺតពេលពេកហើយ
ហូសពេលហើយដែលត្រូវដឹងដំណឹងនេះ ព្រោះពេលនេះនាងមានបុរស
ផ្សេងក្នុងបេះដូងនាងហើយ។ ថ្ងៃបន្ទាប់ ពិសីបានយក
សៀវភៅមកសងអោយចិន្តាវិញ នៅពេលដែលពួកគេជួបគ្នា ពិសីបានហុចសៀវភៅដោយ
កែវភ្នែកទាំងគូររលីងរលោងដោយទឹកនេត្រាហាក់បង្ហាញពីការឈឺចាប់ដែលមិនអាចហាស្តី
តាមវាចា ដែលមានរឿងរ៉ាវជាច្រើនបានកប់ក្នុងជម្រៅដួងចិត្តខាងក្នុង
តែបានត្រឹមតែនិយាយពាក្យថាអរគុណសម្រាប់ការអោយខ្ចីសៀវភៅទាំងក្តុកក្តុលក្នុងចិត្ត។រីឯចិន្តាបានដឹងថាពិសីបានឃើញអ្វីដែលខ្លួនសរសេរក្នុងក្រដាសដែលបានរៀបរាប់ពីការស្រលាញ់របស់ខ្លូនចំពោះពិសីនោះ
រូបគេមានការខ្មាសអៀនយ៉ាងខ្លាំង តែខំធ្វើជាធម្មតាខំញញឹមទាំងក្តុកក្តួល ដោយមិនហ៊ានសំលឹងមើលមុខពិសីចំឡើយខំទប់ដំណក់ទឹកភ្នែកដែលជោរជន់រុញច្រានដោយដោយទុក្ខសោកព្រោះខ្លួននឹងឃ្លាតចាកពីពិសី
ហើយក៏បានឆ្លើយតបទៅពិសីវិញថា”មិនអីទេ! “ទាំងអួលដើមកញ័រមាត់ ហើយក៏បន្ថែមទៀតថា”ខ្ញុំនិងប្តូរសាលាទៅរៀនបន្តនៅខេត្តសៀមរាបជាមួយមិត្តភក្តិហើយ
ព្រោះទីនោះសំបូរការងារ ដូច្នេះហើយខ្ញុំអាចធ្វើការងារផងរៀនផងដើម្បីបានបទពិសោធន៍និងថវិកាខ្លះផ្គត់ផ្គងការសិក្សារបស់ខ្ញុំដែលអាចបន្ធូរការចំនាយរបស់គ្រួសារខ្ញុំ
ពេលដែលខ្ញុំនឹកពិសីឯងខ្ញុំនិងឆាត
ឬក៏ខលមកលែងមិនខាន កុំភ្លេចគ្នាអោយសោះណា “។ ពិសីក្រោយពីបានឭថាចិន្តាត្រូវប្តូទៅសៀមរាប
នោះកាន់តែធ្វើអោយនាងរន្ធត់យ៉ាងខ្លាំង ក្នុងចិត្តពិតជាចង់ហាមឃាត់
តែមិនអាចហាមាត់និយាយបាន ខ្លាចការនិយាយរបស់ខ្លួនធ្វើអោយចិន្តាកាន់តែឈឺចាប់ចំពោះការចាកចេញទៅកាន់ខេត្តសៀមរាប
បើទោះបីជាចងហាមឃាត់យ៉ាងណាក៏ដោយ បានត្រឹមតែនិយាយថា”បងទៅចុះ
ជូនពរអោយបងជោគជ័យគ្រប់ភារកិច្ច ជួបតែមនុស្សល្អ និង សំណាងល្អគ្រប់ពេលវេលាណាបង
“។ ចិន្តាក៏បានតបវិញថា “ពិសីឯក៏ចឹងដែរ
ថែរក្សាខ្លួនផង
មានពេល ពួកយើងនិងជួបគ្នាទៀត លាសិនហើសូមអោយការប្រលងឆមាសរបស់យើងខាងមុខនេះប្រព្រឹត្តទៅដោយរលូត”។
រួចហើយណា ចិន្តាក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនទាំង
ចិត្តមិនចង់បែក ដើរចេញទាំងមិនងាកក្រោយឡើយ
ព្រោះតែចង់លាក់ដំណក់ទឹកភ្នែកដែលបានធ្លាក់ចុះ
កុំអោយពិសីឃើញនិងបង្ហាញពីភាពរឹងមាំរបស់ខ្លួន
ដោយចង់បង្ហាញទៅកាន់ពិសីថាខ្លួនមិនអីទេ។ប៉ុន្តែពិសីបានដឹងនិងយល់ពីអារម្មណ៍របស់ចិន្តា
ពេលវេលានៃការជួបគ្នាពិតជាលឿនណាស់ គ្រប់យ៉ាងគឺស្ថិតនៅលើពេលវេលាជាអ្នកកំ
ណត់ទាំងអស់ បើទោះបីជាការបែកគ្នាវានាំអោយមានការឈឺចាប់ក៏ដោយ
ពួកគេទាំងពីរមានអារម្មណ៍
ថាសំណាងដែលបានស្គាល់គ្នាព្រោះពួកគេបានទទួលនូវប្រយោជន៍ជាច្រើនអនេកនិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាច្រើនអោយគ្នា
ទៅវិញទៅមក។
ការប្រលងឆមាសរបស់ពួកគេបានប្រព្រឹត្តទៅយ៉ាងរលូន
ចិន្តាក៏បានចាកចេញទៅកាន់ខេត្តសៀមរាបដោយមិនបានប្រាប់ពីសីទៀតឡើយ កុំអោយនាងមានអារម្មណ៍កាន់តែតានតឹង។
ការមើលងាយពីសមត្ថភាពខ្លួនឯងដោយមិនបានប្រឹងអោយអស់ពីសមត្ថភាពនិងការកំសាករុញរាជាហេតុនាំអោយបរាជ័យក្នុងកិច្ចការទាំងឡាយ។
និពន្ធដោយ
ឃុន គារ៉ុង
ចប់
No comments:
Post a Comment