Breaking

Thursday, June 20, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៩ (ភាគបញ្ចប់)

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៩ (ភាគបញ្ចប់)
និពន្ធដោយ Pii Chhay



ទឺតៗ ទឺតៗ ទឺតៗ
💜”អឺមមមម សំលេងស្អីហ្នឹង?” ថ្លង់ណាស់លោកអេីយ មនុស្សកំពុងតែឆ្ងាញ់ដេកមិនទាន់បានប៉ុន្មានម៉ោងផង អ្នកណាមកបេីកសំលេងស្អីហ្នឹង?
ទឺតៗ ទឺតៗ
💜”ហ៊ាង? បិទសំលេងតិចមេីរររ” ខ្ញុំមរមេីខ្លួនក្នុងភួយស្រែកឲ្យហ៊ាងជួយបញ្ឈប់សំលេងរំខាន តែគ្មានប្រតិកម្មអីត្រលប់មកវិញសោះ គឺនៅតែលឺសំលេងរោទិ៍ដដែល។
💜”ហ៊ាងង?” ខ្ញុំក្រោកទាញភួយចេញក៏ឃេីញមានតែខ្ញុំនៅលេីពូកម្នាក់ឯង។
💜”ហាវវវវវ😩” ហេីយចេញទៅណាទាំងព្រឹកហ្នឹង។ ចេញទៅយកខ្យល់ខាងក្រៅទេដឹង? គិតឃេីញដូចនេះហេីយ ខ្ញុំក៏បិទសំលេងរោទិ៍ទូរស័ព្ទហេីយក៏ងេីបចេញទៅពីពូករកខោអាវស្លៀកចេញទៅរកគេ អូយយយ ឈឺពេញខ្លួនណាស់។
💜”Oh noooo ខ្លួនខ្ញុំ… អាស្វាចំកួត” ខ្ញុំចំហរភ្នែកនៅមុខកញ្ចក់ចង់ជ្រុះចេញមកក្រៅ ព្រោះពីចង្ការវិលដេញមកដល់ចុងជេីង ខ្លួនខ្ញុំមានស្នាមក្រហមគ្រប់កន្លែង។ គេគិតចង់សរុបខ្ញុំមួយយប់មិនឲ្យសល់សំរាប់ថ្ងៃក្រោយឡេីយ។ មិនដឹងអត់ឃ្លានពីណាមកទេ ខ្ញុំរកតែចន្លោះវែកសាច់មិនឃេីញ។
💜”ដឹងតែអត់រាប់ខែហេីយ” ខ្ញុំដេីរចូលបន្ទប់ទឹកនិយាយទាំងម៉ួម៉ៅកាត់ព្រឹក។
ហូយយយ ថ្ងៃក្តៅល្អណាស់ ខ្ញុំខំគិតថាខ្លួនឯងងេីបពីព្រឹក តែសុំទោសពេលនេះម៉ោង១១បាយថ្ងៃហេីយ។ ដេកគ្មានដឹងវេលាអីទេ ព្រោះតែយប់មិញធ្វេីសឹកខ្លាំងពេក។
💜”ហ៊ាងងង?” ក្រោយពីងូតទឹករួចរាល់ហេីយ ខ្ញុំក៏ដេីរចេញទៅរកមេីលហ៊ាងនៅខាងក្រៅវិញ តែមិនបានឃេីញសូម្បីតែស្រមោល មិនថាខាងមុខឬក៏ក្រោយក៏មិនឃេីញ។ គេបាត់ទៅណាគេទៀតហេីយ?ខ្ញុំមិនសម្ងំនៅម្នាក់ឯងយូរក៏ដាច់ចិត្តចុះចេញពីទូក
2 / 15
ទៅរកហ៊ាងនៅឯកន្លែងគ្រប់គ្នាស្នាក់វិញ ក្រែងគេនៅទីនោះ តែពេលទៅដល់ក៏នៅតែមិនឃេីញគឺមិនឃេីញមានអ្នកណាតែម្តង ឃេីញតែអាល្អិត២គ្រឿងរត់ដេញប្រលែងគ្នាពេញឆ្នេរ។ សង្ស័យតែដេកមិនទាន់ងេីបទេដឹង យប់មិញម្នាក់ៗសកម្មផង។
💜”Guccii Fendii(brandសន្លប់😂) មកនេះ ឲ្យលឿនឡេីង” យី… តាំងពីវាមានគ្នាមានក្នេីយមក លេងចង់មកជិតឯងហេីយ។ ខ្ញុំដេីរទៅដេញចាប់ អាក្បាលខូចទាំង២ទៅដល់មាត់ឆ្នេរក៏បានឃេីញមនុស្សមួយក្រុមកំពុងតែរត់ចុះរត់ឡេីងជាមួយផ្កាពេញដៃ។ គឺគេរវល់រៀបចំតុបតែងលម្អផ្កាតាមបង្គោលភ្លេីងដែលដោតបញ្ឈរតាំងពីម្សិលមិញ។ មិនចំលែកទេរឿងនេះ ព្រោះថ្ងៃនេះគឺជាថ្ងៃរៀបការរបស់កូនកំលោះកូនក្រមុំមួយគូរ។
💜”សួស្តីបង! ខ្ញុំសុំសួរមួយ” ខ្ញុំដេីរបណ្តេីរកូនៗទាំង២ទៅសួរបងប្រុសម្នាក់ដែលទេីបតែចុះពីចងផ្កា។
🐾”បាទអូន ចង់សួរអី?” បងប្រុសតបមកខ្ញុំទាំងស្នាមញញឹម។
💜”ខ្ញុំចង់ដឹងថា កូនកំលោះកូនក្រមុំពួកគាត់នៅឯណាដែរ?” ខ្ញុំក៏មិនយល់ពីចិត្តខ្លួនឯងដែរថាហេតុអីក៏ខ្ញុំចេះតែចង់ឃេីញមុខគូរមួយនេះខ្លាំងម៉េស។ ឬក៏មកពីខ្ញុំនៅនឹកចង់អរគុណដល់គេ។
🐾”អរ កូនកំលោះចេញទៅទទួលភ្លៀវមកទីនេះ ឯកូនក្រមុំតាំងពីម្សិលមិញបងនៅមិនទាន់បានឃេីញមុខទេ” ស្អីគេ? ទៅជាអ្នកធ្វេីការឲ្យគេមិនទាន់បានឃេីញមុខកូនក្រមុំផង ហេីយហ៊ានិយាយប្រាប់ខ្ញុំដូចជាឃេីញគ្នាច្បាស់ម៉េស។
💜”បាទ មិនអីទេចឹង អរគុណបងហេីយ បងធ្វេីការបន្តចុះ” គាត់ឆ្លេីយបាទដាក់ខ្ញុំហេីយក៏ដេីរចេញទៅធ្វេីការរបស់គាត់បន្ត។ ខ្ញុំក៏ត្រលប់ទៅរកហ៊ាងបន្តវិញ។
👱🏻♂️”ទូ…” ខ្ញុំដេីរបណ្តេីរកូនទៅរកគ្រប់គ្នាដែលកំពុងតែដេកនៅក្នុងផ្ទះ ខ្ញុំក៏បានឃេីញបងករុណាកំពុងតែដេីរមករកខ្ញុំល្មម។
💜”ទេីបតែនាំគ្នាងេីបទេហ៎?”
👱🏻♂️”បងងេីបមកហាត់ប្រាណងូតទឹកត្រៀមមកញ៉ាំបាយថ្ងៃទៀតហេីយ” មិនឆ្ងល់ទេថាហេតុអីក៏រាងគាត់ស្អាត មកដល់នេះហេីយនៅឆ្លៀតទៀត។
💜”ចុះឯណាគ្រប់គ្នា ងេីបមកអស់នៅ?”
👱🏻♂️”កំពុងតែរៀបចំចុះមក”
💜”ចឹងខ្ញុំទៅរកពួកគាត់សិន”
3 / 15
👱🏻♂️”ឈប់សិនទូ នៅកំដរបងដេីរលេងសិនបានអត់?” ខ្ញុំបម្រុងនឹងរត់ឡេីងផ្ទះហេីយ តែបងករុណាស្នេីរខ្លួនមកមុន។
💜”អូខេ តោះ” ព្រមព្រៀងគ្នាហេីយពួកខ្ញុំក៏ដេីរត្រលប់ទៅឆ្នេរវិញ។
👱🏻♂️”ទូតេរកអ្នកណាហ្នឹង?”
💜”ហឹមមម? អរររ គឺកំពុងតែតេទៅរកហ៊ាង” ជេីងដេីរទៅមុខ មាត់ហានិយាយស្តី ដៃមមាញឹកចុចទូរស័ព្ទតេទៅហ៊ាង តែសូន្យឈឹង។ ទាក់ទងគ្នាមិនចូលសោះឡេីយណា។
💜”បងមានបានឃេីញគេខ្លះអត់ព្រឹកមិញ” ខ្ញុំសួរទៅបងករុណាទាំងដៃនៅចុចសារផ្ញេីទៅគេវិញម្តង។
👱🏻♂️”បងឃេីញព្រឹកមិញ គេឡេីងទូកចេញទៅណាក៏មិនដឹង” ខ្ញុំផ្អាកអារម្មណ៍នឹងទូរស័ព្ទភ្លាម ពេលដែលលឺបងករុណានិយាយបែបនេះ។
👱🏻♂️”ទូ កេីតអីហ្នឹង?”
💜”ហា៎?” ខ្ញុំភ្ញាក់ព្រឺតពេលដែលបងករុណាមកចាប់ស្មាខ្ញុំឲ្យឈប់ដេីរទៅមុខទៀត។ ហូសសសស កុំទាន់អាលគិតអីផ្តេសផ្តាសទូ កុំទាន់អាលគិតទៅផ្លូវនឹងអី កុំកុំកុំកុំកុំ។
👱🏻♂️”ទូ គិតអីហ្នឹង?
💜”អឹមមម អត់មានអីទេ តែបងច្បាស់ហីហ៎ថាឃេីញគេឡេីងទូកចេញទៅមែន?” ខ្ញុំសំលឹងមុខបងករុណា សួរគាត់បញ្ជាក់ម្តងទៀត។
👱🏻♂️”ទូគិតថាបងកុហកដេីម្បីអី?” បងករុណាសួរខ្ញុំទាំងទំលាក់ទឹកមុខមកវិញ។ នេះខ្ញុំធ្វេីឲ្យគាត់អន់ចិត្តមែន។
💜”អត់ទេៗៗ ខ្ញុំមិនបានចង់មានន័យយ៉ាងហ្នឹងទេ ខ្ញុំគ្រាន់តែចង់លឺឲ្យច្បាស់ម្តងទៀតតែប៉ុណ្ណោះ” ខ្ញុំខំប្រកែកតវ៉ាយ៉ាងញាប់មាត់។
👱🏻♂️”ទោះបងស្រលាញ់ទូចង់បានទូមកនៅក្បែរខ្លាំងយ៉ាងណា ក៏បងមិនដែលមានគំនិតចង់ធ្វេីបាបផ្លូវចិត្តទូដែរ”
💜”បង… ករុណា បងនិយាយអីហ្នឹង?”
👱🏻♂️”បងអាចនឹងច្រណែន ឬខូចចិត្តដែលមនុស្សដែលទូស្រលាញ់គឺហ៊ាងមិនដែលជាបង តែបងព្រមលះបង់គ្រប់យ៉ាងដេីម្បីមនុស្សដែលបងស្រលាញ់ដូចដែលទូតែងតែលះបង់តស៊ូគ្រប់យ៉ាងដេីម្បីហ៊ាងដូចគ្នា”
💜”បង… បងចង់មានន័យថា…”
4 / 15
👱🏻♂️”បងព្រមបេីកចិត្តដេីរចេញពីទូហេីយ បងមិនចូលខ្លួនមកជ្រៀតជ្រែកអ្នកទាំង២ទៀតទេ” 😟😐😊
💜”អរគុណបងណាស់” 😊😊😊
🧑🏻”ទូ… ទូ…” អារម្មណ៍ជ្រួលជ្រាបដែលខ្ញុំទទួលបានពីបងករុណា កំពុងតែរាយសាបពេញខ្លួនរហូតដល់ម្នាក់ៗផុសស្នាមញញឹមមករៀងៗខ្លួន។ ស្រាប់តែរិទ្ធចេញមកពីណាក៏មិនដឹង។
🧑🏻”នាំគ្នាធ្វេីអីហ្នឹង សំលឹងសំលក់គ្នាម៉េស?”
👱🏻♂️”កំពុងតែលួងក្មេងកុំឲ្យអន់ចិត្តរឿងបាត់ហ៊ាង” ពូកែប្តូរឿងមែនបងករុណា។
🧑🏻”អរររ ហី៎បេីឯងចង់ដឹងមិចមិនសួរយេីង ហេីយស្នាមស្អីពេញខ្លួនហ្នឹង?” គ្រាន់តែនិយាយចប់ភ្លាមខ្ញុំប្តូរពីមេីលមកបងករុណាងាកទៅរកវាភ្លាម។
💜”ឯងមិនបាច់ចង់ដឹងរឿងស្នាមយេីងទេ តែឯងប្រាប់យេីងវិញមកថាឯងដឹងថាគេទៅណា?”
🧑🏻”គេទៅយករបស់នៅលេីគោក គេគង់តែមកវិញទេ”
💜”គេប្រាប់ឯងផ្ទាល់ហ៎?”
🧑🏻”អ៉ាវវវ គឺគេជាអ្នកប្រាប់យេីងផ្ទាល់ហ្នឹងហេីយ ថែមទាំងឲ្យយេីងជួយមេីលថែឯងផងដែរ” 😒😒និយាយតែមាត់មធ្យមទេ ងំទឹកមុខតែម្តង។ អ្នកណាមិនដឹងថាវាចង់ហក់ទៅវាយបងករុណាទៀត។
💜”រិទ្ធ… រិទ្ធ បងករុណាអត់មានធ្វេីអីយេីងទេ ឯងកុំសំលក់បងករុណាខ្លាំងពេក”
🧑🏻”អាសស យេីងមេីលធម្មតាតាស”
💜”រិទ្ធ…”
🧑🏻”អឺៗៗ ល្មមទៅរកបាយរកទឹកហេីយ ម៉ាក់ឯងឲ្យហៅទៅញ៉ាំបាយ”
💜”តោះ ទៅជាមួយគ្នាបងករុណា”
👱🏻♂️”ទូ ទៅជាមួយរិទ្ធមុនចុះ បងចង់នៅដេីរលេងបន្តិចសិន” ខ្ញុំរកចាប់ដៃបងករុណាឲ្យមកតាម តែគាត់ចាប់ដៃខ្ញុំឲ្យប្រលេងវិញ។ ខ្ញុំងាកទៅមេីលគាត់ក៏ឃេីញគាត់ញញឹមដាក់ខ្ញុំ។
5 / 15
💜”បាទ តែកុំយូរពេលណា យេីងគ្រប់គ្នាចង់ឲ្យបងមានវត្តមានដែរ” ខ្ញុំតបទៅគាត់វិញដោយស្នាមញញឹមដូចគ្នា។ ខ្ញុំយល់ថាគាត់ត្រូវការពេលវេលា តែកំឡុងពេលនេះពួកខ្ញុំក៏មិនអាចបណ្តោយឲ្យគាត់រស់នៅដោយគ្មានញាតិយល់ចិត្តទៀតដែរ។ ពេលនេះអ្វីដែលខ្ញុំត្រូវផ្តល់ឲ្យគឺភាពកក់ក្តៅដែលមានគ្រួសារនៅក្បែរ។
👱🏻♂️”បាទ” បន្ទាប់ពីបណ្តោយឲ្យបងករុណាមានពេលផ្ទាល់ខ្លួនហេីយ ខ្ញុំនិងរិទ្ធក៏ដឹកដៃគ្នាត្រលប់ទៅរកបាយវិញ។
👸”ស្លាប់ហេីយទូ កូនទៅត្រូវនឹងអីមោហ្នឹង?” ម៉ាក់ដល់ថ្នាក់ខ្ទប់ទ្រូងដែល
ឃេីញសភាពខ្លួនប្រាណខ្ញុំ។ សំណាងហេីយដែលនៅបាយមានតែម៉ាក់ហេីយនិងចែធំ បេីជាហ៊ាវិញខ្ញុំអាចនឹងគេចាប់ទះលេងឈឺ។
💜”ហេសៗ គឺ…ហ៊ាងគេខាំ” អូយយយយ អៀនណាស់។
👸”ងាប់ហេីយលោកអេីយ គ្មានសល់ទេមែនហេ៎?” ម៉ាក់ដេីរមកនិយាយតិចៗជិតខ្ញុំ ព្រោះខ្លាចអ្នកជិតខាងលឺ។
💜”ម៉ាក…”
👸”អឺៗ ម៉ាក់ដឹងហេីយ ទៅដូរខោអាវជាមួយម៉ាក់” ហេីយគាត់ក៏អូសខ្ញុំឡេីងរកខោជេីងវែងអាវដៃវែងមកពាក់ឡេីងជិត ថែមទាំងឈ្លាតឈ្លិចសួររឿងពីយប់ទៀត។ គិតទៅអ្នកម៉ាក់ខ្ញុំដូចជាយល់ដឹងរឿងយុវវ័យច្រេីនណាស់គ្មានខ្វល់ខ្វាយអារឿងខាតបង់អីចឹងសោះ គិតតែពីសរសេីរថាហ៊ាងមិនធម្មតាទៀត។ អ៎ាវវវ ហេីយហេតុអីបានខ្ញុំទៅអង្គុយប្រាប់គ្រប់សកម្មភាពដល់គាត់ដែរ ហូយយយ ខ្មាស់គេណាស់។
ក្រោយពីផ្លាស់ខោអាវរួចហេីយ ខ្ញុំក៏បានឃេីញទាំងអស់គ្នាជួបជុំគ្នានៅតុអាហារដែលមានម្ហូបពេញតុតែម្តង។ ហេីយបានបន្តិចបងករណាក៏ដេីរមកដល់។
👸”ម្ហូបមិនឆ្ងាញមែនទូ បានធ្វេីមុខចឹង?” ខ្ញុំកំពុងតែអង្គុយសំលឹងបាយម៉ាក់ក៏សួរ។
💜”អររ អត់ទេម៉ាក់ តែខ្ញុំមិនសូវឃ្លាន” ខ្ញុំដាក់មិនដឹងរសជាតិទៅវិញទេ។ អារម្មណ៍ខ្ញុំនៅតែគិតដល់ហ៊ាងរហូត។ តេីគេមានរបស់សំខាន់អីទៅ ទេីបចេញទៅមិនប្រាប់ខ្ញុំបែបនេះ? ហេីយពេលណាគេត្រលប់មកវិញទៅ?
😎”មុខស្អុយព្រោះគ្មានអ្នកនៅជិតចាំបញ្ចុកបាយទេដឹងម៉ាក់” 😒😒😒ឃេីញហេ៎? មកភ្លាមតែម្តង។ នេះបេីឃេីញសភាពខ្ញុំព្រឹកមិញទៀត បែបត្រូវមុជក្បាលចូលដីហេីយ។
👸”ទិត្យ… ឈប់ថាឲ្យប្អូនបានហេីយ” ឃេីញខ្ញុំមិនមាត់តបតបែបនេះម៉ាក់ក៏ថាឲ្យហ៊ាវិញ។
🐾”សួស្តីអ្នកទាំងអស់គ្នា មិនដឹងថាអ្នកណាគេឈ្មោះទូដែរ?” គ្រប់គ្នាស្ងាត់មាត់ជ្រាប ព្រោះនៅសុខៗស្រាប់តែមានមនុស្សស្រីម្នាក់កាន់ប្រអប់ពណ៌សរមួយចូលមកសួររកឈ្មោះខ្ញុំ។
6 / 15
💜”គឺ ខ្ញុំ បងមានការអីដែរ?” ខ្ញុំលេីកដៃជាសញ្ញាប្រាប់គាត់។
🐾”ចាស បងយករបស់មកឲ្យ”
💜”ពីអ្នកណាដែរ?” ខ្ញុំសួរទាំងឆ្ងល់តែក៏នៅតែទទួល ព្រោះឈ្មោះជារបស់ខ្ញុំ។
🐾”អឺ… ពីប្រុសម្នាក់ឈ្មោះPopeye” 😕😕 popeye? popeye គឺហ៊ាងង។ ហេីយមិចក៏គេមិនយកមកឲ្យខ្ញុំដោយផ្ទាល់។
💜”អររ អរគុណច្រេីន” អស់ធុរះរបស់គាត់ហេីយ គាត់ក៏ដេីរចេញទៅភ្លាម។
🔖”ជូនទៅដល់កូនខ្លាឃ្មុំរបស់បង🐼 បងសុំទោសដែលចេញទៅមិនបានប្រាប់អូន តែបងបាត់ទៅព្រោះតែរៀបឈុតមួយនេះសំរាប់អូនជាពិសេស កុំភ្លេចតែងខ្លួនឲ្យស្អាតណា បងមានរបស់ម្យ៉ាងចង់ប្រគល់ជូនអូនសំរាប់ថ្ងៃខួបកំណេីត។ បងចាំជួបអូនល្ងាចនេះមុនថ្ងៃលិច(បញ្ជាក់អូនត្រូវតែពាក់ឈុតនេះ)ស្រលាញ់ណាស់ ពីPopeye” ខ្ញុំបេីកអានសំបុត្រនៅក្នុងប្រអប់ដោយស្នាមញញឹមពេញមាត់។ ហឹសស ទៅរកនឹករឿងឆ្កួតៗអីទៀតហេីយ។
😎”អារម្មណ៍ល្អវិញហេីយៗ” ខ្ញុំមិនឆ្ងល់ទេថាអ្នកណានឹងប្រតិកម្មមុនគេ។ តែខ្ញុំមិនខ្វល់ អ្វីដែលខ្ញុំចាប់អារម្មណ៍នៅពេលនេះគឺឈុតដែលនៅក្នុងប្រអប់។
🧑🏻”អូហូ ពណ៌សំណប់ចិត្តឯងទៀតវេីយយយយ” មែនហេីយគឺពណ៌ដែលខ្ញុំចូលចិត្តជាងគេ។ ឈុតសំលៀកបំពាក់អាវធំពណ៌ស្វាយក្រម៉ៅស៊ីជាមួយនឹងខោពណ៌ដូចគ្នា ថែមដោយអាវក្រណាត់ខាងក្នុងពណ៌ស្វាយរៀងស្រាលបន្តិចហេីយដែលសំខាន់គឺមានបូរករថែមទៀតផង។ ឈុតស្អីគេហ្នឹង? ហេីយពាក់ទៅណានឹងលោក? ខ្ញុំមិននិយាយអ្វីទាំងអស់បានត្រឹមតែអង្គុយសេីចនឹងឈុតដែលគេនឹករៀបចំមកឲ្យខ្ញុំ។ ល្ងាចនេះខ្ញុំនឹងដូចទីងមោងឬក៏អត់ទេខ្ញុំអេីយខ្ញុំ។
ពីមួយម៉ោងទៅមួយម៉ោងគឺយូរណាស់ទម្រាំតែព្រះសុរិយាបានរំកិលខ្លួនបន្ទាបប្រាណទំលាក់ចុះបន្តិចម្តងៗស្ទេីរតែរលត់ ដែលបានបញ្ជាក់ឲ្យខ្ញុំដឹងថាដល់ពេលវេលាណាត់ដែលត្រូវរៀបចំខ្លួនតែងប្រាណសំរាប់ល្ងាចនេះហេីយ។ ម្យ៉ាងខ្ញុំត្រូវតែស្អាតទៀត ព្រោះមានណាត់ជួបសង្សារផង ហុហុហុ😂
តុកៗៗ
💜”ចូលមក” ខ្ញុំកំពុងតែរៀបចំវែកសក់សំរួលឈុតដែលកំពុងតែស្លៀកជាប់ខ្លួន ក៏បានលឺសំលេងនរណាម្នាក់គោះទ្វារ។
7 / 15
💜”អូរររ ប៉ា? ប៉ាមានណាត់ជាមួយម៉ាក់ដែរមែន បានហំហានអីយ៉ាងនេះ?” ប៉ាខ្ញុំបេីកទ្វារចូលមករកខ្ញុំក្នុងឈុតធំតែម្តង។ មិនឲ្យចាញ់កូន
👨🏻”ហាហាហា ប៉ាមកចាំដឹកដៃកូន តែងខ្លួនហេីយនៅ?” ហឺ… ដឹកដៃ? ហីគាត់នៅឃេីញខ្ញុំជាក្មេងប៉ុន្មានឆ្នាំនឹងបានត្រូវមកចាំដឹកដៃអូសជេីងទៀត។
💜”រួចហេីយ តែដឹកដៃទៅណាប៉ា? ខ្ញុំដេីរទៅខ្លួនឯងបានហេីយ”
👨🏻”ប៉ាមិនដែលដឹកដៃកូនយូរមកហេីយ ថ្ងៃនេះប៉ាសុំធ្វេីជាអ្នកនាំផ្លូវកូនមួយថ្ងៃណា” អូយយយ ខ្ញុំវង្វេងអស់ហេីយ។ ប៉ាខ្ញុំកេីតអីនឹងថ្ងៃនេះ និយាយស្តីឲ្យខ្ញុំវិលវល់អស់ហេីយ។
💜”អូខេ ចឹងយេីងទៅហៅគ្រប់គ្នាឲ្យចូលរួមទាំងអស់គ្នាតែម្តងទៅ” បេីប៉ាជ្រុលជាដាក់ចិត្តតែងខ្លួនប្រណាំងនឹងខ្ញុំបែបនេះហេីយ ក៏នាំគ្រប់គ្នាទៅជុំគ្នាតែម្តងទៅ ក្រែងបានសប្បាយទាំងអស់គ្នា។ តែចម្លេីយដែលបានពីប៉ាវិញគឺខ្ញុំចង់ដាច់ផ្ងារ។
👨🏻”គ្រប់គ្នាគេទៅដល់កន្លែងអស់ហេីយ”
💜”ហ៎ា? គ្រប់គ្នាម៉ង់? ទាំងអា២គ្រឿងនោះទៀត”
👨🏻”អឹមម នៅសល់តែប៉ាហេីយនិងកូនទេ មោះឲ្យលឿនឡេីងគេចាំយូរហេីយ” ប៉ានិយាយហេីយក៏ចាប់ដៃខ្ញុំឲ្យតោងដេីមដៃរបស់គាត់រួចក៏ដេីរចេញទៅ។ បានន័យថាហ៊ាងមិនមែនណាត់ខ្ញុំតែ២នាក់ផងហ្នឹង។ ឯងខំតែអរថាបានdinner រ៉ូមែនទិច២នាក់ចុងក្រោយតុមូលដដែរ😂😂
ប៉ាហេីយនិងខ្ញុំដឹកដៃបណ្តេីរគ្នាត្រសកដេីររហូតមកដល់មាត់ផ្លូវសំដៅទៅកម្មវិធីអាពាហ៍ពិពាហ៍របស់គេ។ ពន្លឺថ្ងៃរៀបលិចចែងចាំងពាសពេញផ្ទៃសាគររំលេចចេញពន្លឺផ្លេកៗលាតសន្ធឹងដូចព្រំទិព្វ។ បន្ទះក្តាឈេីពណ៌ស្វាយរមួយខ្សែដាក់តំរៀបគ្នាដេញតាមចន្លោះដេីមបង្គោលដែលមានសុទ្ធតែអំពូលភ្លេីងកាលពីយប់តែពេលនេះប្រែក្លាយទៅជាបង្គោលរបងផ្កាចំរុះមុខតែនៅតែដឹងច្បាស់ថាជាthemeពណ៌ដែលខ្ញុំចូលចិត្ត។ គូរនេះរសនិយមដូចខ្ញុំខ្លាំងម្លេះ
💜”ប៉ា…? ចង់នាំខ្ញុំទៅណាហ្នឹង?” ប៉ាបោះជំហានដឹកដៃខ្ញុំឲ្យមកឈរនៅលេីក្តារជាមួយគាត់។ ខ្ញុំទប់ដៃប៉ាឲ្យឈប់មុននឹងជំហានទី២បោះទៅមុខ។
👨🏻”គឺនាំកូនទៅជួបហ៊ាង”
💜”ឈប់ប៉ា… តែនេះផ្លូវទៅពិធីមង្គលការរបស់គេទេ”
8 / 15
👨🏻”ត្រូវហេីយគឺយេីងទៅចូលួមពិធីមង្គលនឹងហេីយ”
💜”តែ…តែ”
👨🏻”កុំទាន់ប្រកែក ដេីរតាមប៉ាមក” ខ្ញុំរកប្រកែកថាយេីងមិនបានស្គាល់ពួកគេទេ តែប៉ាកាត់ខ្ញុំវិញ។
👨🏻”ត្រៀមខ្លួនហេីយណា តោះយេីង” ប៉ាបញ្ចប់ឃ្លាហេីយក៏ចាប់ដៃខ្ញុំឲ្យតោងដៃគាត់ ហេីយបន្តដំណេីរទៅមុខទៀត។
កម្រងផ្កាពីមួយខ្សែទៅមួយខ្សែចាប់ដេញពីពណ៌ស្វាយចំរុះទៅជាពណ៌ស្វាយដុតសុទ្ធ។ ប៉ាដេីរដឹកដៃខ្ញុំដោយមិនមាត់អីមួយម៉ាត់ ចំនែកឯខ្ញុំសន្ទុះជេីងកាន់តែទៅមុខ អារម្មណ៍របស់ខ្ញុំកាន់តែគិតថាខ្ញុំកំពុងតែក្លាយជាកូនក្រមុំជំនួសគេទៅវិញ។
👨🏻”ថ្ងៃនេះកូនពេញរូបពេញរាងសង្ហាណាស់” ដេីរដឹកដៃគ្នាសុខៗ ប៉ាក៏លាន់មាត់សរសេីរខ្ញុំ។
💜”ហេសៗៗ គឺសង្ហាដូចប៉ាចឹង” ហេីយពួកយេីងក៏បណ្តេីគ្នាសេីចរហូតមកដល់ចំនុចមួយដែលខ្ញុំប្រែប្រួលទឹកមុខពីសេីចទៅជាភ្ញាក់ផ្អើលដល់រឹងជេីងដេីរទៅមុខមិនរួច។ តេីនេះជាពិធីមង្គលការរបស់អ្នកណាឲ្យប្រាកដទៅ?
បន្ទះក្តារមួយបន្ទះចង់ទំលាក់ពីបង្គោលចុងក្រោយបំផុតនៃផ្លូវដេីរ ដែលឆ្លាក់អក្សរថា:
💜Hold Held The Love For Mr.Broom&Mr.Bride💜
LYHEANG.KY N’ VIREAKVITOU.KONG
💜”ប៉ា…? ?” ខ្ញុំឧទានហៅប៉ាទាំងជេីងមិនហ៊ានដេីរឆ្លងក្លោងទ្វារ។
👨🏻”ដល់ពេលដែលកូនត្រូវមានអ្នកមេីលថែជំនួសប៉ាម៉ាក់ហេីយ” ដល់ពេលហេីយ? ដល់ពេលហេីយ? ប៉ាចង់បានន័យថាខ្ញុំដល់ពេលចូលរោងការហេីយមែនទេ?
🎼🎵🎶🎵🎹🎹🎻🎻ក្រុមមនុស្សមួយក្រុមងាកមករកខ្ញុំទាំងព្រមនៅពេលដែលបុរសម្នាក់អង្គុយបង្ហេីរសំលេងព្យាណូនិងមនុស្សស្រីម្នាក់កំពុងឈរលេងវីយូឡុងពីជ្រុងម្ខាងនៃវេទិការកម្រផ្កាមួយកន្លែងដែលមានទីតាំងជាប់នឹងរាជវាំងPurple Flowerចំពីមុខរបស់ខ្ញុំ។ គ្រោងផ្កាដ៏សែនស្អាតត្រូវបានសាងសង់ឡេីងដែលអាចឲ្យមេីលធ្លុះទៅដល់ព្រអាទិត្យលេចមួយចំណិតនៅចំនុចខ្សែបន្ទាត់ដែលមេឃហេីយនិងសមុទ្រជួបគ្នា។🌅🌅
9 / 15
“The day we met, Frozen I held my breath. Right from the star I knew that I found a home for my heart beats fast…” (ថ្ងៃដែលយេីងជួបគ្នា ខ្យល់ដកដង្ហេីមខ្ញុំក៏កកដល់ដកមិនចង់ចេញ។ ចាប់ចេញពីដួងតារាខ្ញុំដឹងថាខ្ញុំបានរកឃេីញផ្ទះសំរាប់ធ្វេីឲ្យបេះដូងខ្ញុំលោតញាប់…)
នេះគឺជាបទភ្លេងដែលខ្ញុំស្គាល់យ៉ាងច្បាស់ថាជាបទអ្វី វាបានលឺរងំចេញពីសំលេងរបស់បុរសម្នាក់ដែលខ្ញុំមិនដឹងថាគេនៅទីណា។ ខ្ញុំឈរញ័រជេីងនឹងកន្លែងចាំរកមេីលអ្នកដែលច្រៀងចំរៀងនេះ តែមិនឃេីញមានអ្នកណាម្នាក់បញ្ចេញសកម្មភាពអីឡេីយ គឺលឺតែសំលេងដែលខ្ញុំកាន់តែស្តាប់គឺកាន់តែដូច។
“colors and promises, How to be brave? How can I love when I’m afraid to fall. But Watching you stand alone. All of my doubt suddenly goes away somehow…” (គ្រប់ពណ៌និងរាល់សន្យា, តេីខ្ញុំត្រូវមានភាពក្លាហានបានដូចម្តេច? តេីខ្ញុំអាចស្រលាញ់បានយ៉ាងមិចនៅពេលដែលខ្ញុំខ្លាចធ្លាក់ក្នុងអន្លង់ស្នេហ៍? តែពេលដែលខ្ញុំកំពុងតែសំលឹងមេីលអ្នកដែលឈរនៅកន្លែងមួយតែម្នាក់ឯង រាល់ការសង្ស័យត្រូវបានរសាត់ទៅដោយមិនដឹងខ្លួន…)
“…One step closer…”(មួយជំហានកាន់តែជិតទៅជិតទៅ…) 😳😳😱😱នោះគឺជាអ្នកណា? ខ្ញុំស្រឡាំងកាំងដល់ស្ពឹកអស់ទាំងខ្លួននៅពេលដែលបានឃេីញម្ចាស់សំនៀងកាន់មេក្រូងេីបខ្លួនចេញមកក្នុងឈុតស្រដៀងគ្នាទៅនឹងខ្ញុំពីចំនោមមនុស្សមួយហ្វូងដែលអង្គុយជាជួរៗសងខាងផ្លូវចូលទៅកាន់រាជវាំងមួយដែលហ៊ុមព័ទ្ធដោយគ្រោងសរសរផ្កាទម្រេតមុខចូលគ្នាតែមួយចំកណ្តាលអាកាស ទំលាក់ដោយស្បៃវែងអន្លាយគ្រប់ទិសទី។
“I have died everyday waiting for youu. Darling don’t be afraid I have love you for A THOUSAND YEARS, I’ll love you for a thousand more…”(ខ្ញុំបានទន្ទឹងរងចាំអ្នកស្ទើរស្លាប់ស្ទេីររស់ជារៀងរាល់ថ្ងៃ. អូនសំឡាញ់សូមកុំខ្លាចអី ព្រោះបងបានស្រលាញ់រាប់ពាន់ឆ្នាំ ហេីយនឹងបន្តស្រលាញ់អូនរាប់ពាន់ឆ្នាំបន្ថែមទៀត…)
តក់ តក់ តក់
សំលេងដ៏សែនក្រអួនក្រអៅចេញពីមាត់របស់ហ៊ាង បានទាញទំលាក់ទឹកភ្នែកខ្ញុំឲ្យស្រក់ចុះមកដោយគ្មានអ្នកណាអាចពណ៌នាបាន។ គេដេីរច្រៀងចម្រៀងរៀបការមួយបទដែលខ្ញុំសុំឲ្យគេច្រៀងឲ្យខ្ញុំស្តាប់កំឡុងពេលដែលពួកយេីងរស់នៅជាមួយគ្នាកន្លងមក តែគេមិនព្រម គេតែងតែគេចវេសជាមួយខ្ញុំរហូតថាគេមិនចូលចិត្តច្រៀងតែទាមទារឲ្យខ្ញុំជាអ្នកច្រៀងឲ្យគេស្តាប់រាល់ថ្ងៃ។ ហេីយថ្ងៃនេះ ទីកន្លែងនេះ វិនាទីនេះគេបានបង្អួតគ្រប់គ្នាឲ្យបានលឺសំនៀងនៅចំពោះមុខរបស់ខ្ញុំទៅវិញ។
10 / 15
“time stand still Beauty in all she is. I will be brave, I will not let anything take away what standing in front of mee។ Every breath every hour has come to this…(ពេលវេលាឈប់នឹងមួយកន្លែង សម្រស់ដ៏ស្រស់ស្អាតនៅក្នុងខ្លួននាង ធ្វេីឲ្យខ្ញុំនឹងត្រូវក្លាហាន ហេីយខ្ញុំនឹងមិនឲ្យអ្វីមួយមកឆក់យករបស់ដែលកំពុងតែឈរនៅចំពោះមុខខ្ញុំបានជាដាច់ខាត. រាល់ខ្យល់ដកដង្ហើម គ្រប់វិនាទីនេះគឺបានមកដល់ត្រឹមនេះហេីយ…) ហ៊ាងដេីរមកច្រៀងនៅនឹងមុខរបស់ខ្ញុំហេីយលូកដៃមកចាប់ដៃខ្ញុំចេញពីដេីមដៃរបស់ប៉ាយកទៅកាន់ដាក់ជាប់នឹងដេីមទ្រូងរបស់គេវិញ។ ខ្ញុំមិនអាចធ្វេីអ្វីបានក្រៅពីឈរសម្រក់ទឹកភ្នែកនៅពីមុខគេតែប៉ុណ្ណោះ។ គេធ្វេីឲ្យពិភពលោកទាំងមូលក្លាយទៅជារបស់យេីងតែ២នាក់ត្រឹមតែស្នាមថេីបដំបូងមកលេីទឹកភ្នែកជាប់ថ្ពាល់របស់ខ្ញុំ។
💜”ហ៊ាងង” ខ្ញុំអោនក្បាលទ្រោបមុខសម្រក់ទឹកភ្នែកជាប់ទ្រូងរបស់គេ ដោយចិត្តក្តុកក្តួល។
😈”ដេីរតាមបងមក” គេទំលាក់ដៃខ្ញុំឲ្យមកតោងដេីមដៃគេវិញម្តងរួចចាប់ផ្តេីមចេញដំណេីរ។
“I have died everyday waiting for youu…” វាមិនមែនជាសំលេងដែលហ៊ាងច្រៀងទៀតទេ តែវាគឺសំលេងដែលខ្ញុំទទួលបានពីគ្រប់គ្នាទាំងអ្នកចេះនិងអ្នកមិនចេះដែលបាននាំគ្នាក្រោកចេញពីកៅអីមកឈរជាជួរអមសងខាងផ្លូវដេីរទៅរបស់យេីងទាំង២ដោយមានបាច់ផ្កាកាន់ក្នុងដៃម្នាក់១។ ហ៊ាងដឹកដៃខ្ញុំដេីរកាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហេីយខ្ញុំក៏បានដឹងដែរថាអ្នកគ្រប់គ្នាដែលបានឈរនេះ គឺសុទ្ធសឹងតែជាមិត្តភ័ក្តិរួមសាលាជាមួយគ្នាទាំងសកលវិទ្យាល័យហេីយនិងភាសាបរទេស ដោយលេីខ្លួនពួកគេនិមួយៗមានបែងចែកកន្លាស់អាវជា២បក្ស គឺបក្សរូបPopeye នៅខាងឆ្វេងដៃហ៊ាង ឯបក្សរូបPandaនៅខាងស្តាំដៃរបស់ខ្ញុំ។ គ្រប់គ្នាឈររេរាស្រែកច្រៀងបេះផ្កាបោះទៅបោះមកឆ្លងកាត់ពាសពេញផ្លូវ រហូតដល់អ្នកចុងក្រោយទេីបខ្ញុំបានឃេីញមនុស្សស្រី២នាក់ដេីរបណ្តេីរកូនខ្ញុំទាំង២ចេញមកម្នាក់ម្ខាងនៃរោងផ្កា។ គឺ ម្តាយរបស់ខ្ញុំហេីយនិងម្តាយរបស់ហ៊ាង ទាំង២នាក់បានដេីរបណ្តេីរកូនខ្ញុំម្នាក់១ចេញមក។ ម្តាយខ្ញុំដេីរចេញមកជាមួយនិងបាច់ផ្កាពណ៌ស្វាយលាយសរដ៏ធំមួយ ចំនែកឯម្តាយរបស់ហ៊ាងដេីរចេញមកជាមួយប្រអប់ជ្រុងវែងពណ៌ដូចគ្នាទៅនឹងផ្កា។ ហេីយបេីហួសទៅមុខបន្តិចគឺខ្ញុំបានឃេីញ បងយុទ្ធ, បងករុណាហេីយនិងបងរាជនៅឈរម្ខាងដៃរបស់ហ៊ាង ហេីយបងលីន, វត្តី, វិច្ឆិកា ឈរនៅម្ខាងដៃរបស់ខ្ញុំ(អ្នកកំដរ) ថែមទាំងមានតុថ្លែងសន្ទរកថាមួយដែលលម្អយ៉ាងស្រស់ឆេីតឆាយដោយផ្កាគ្រប់ពណ៌ត្រូវបានឈរពីក្រោយដោយនារីម្នាក់គឺនាងរិទ្ធ។ ខ្ញុំក្រលេងមេីលជុំវិញខ្លួន ឃេីញមានតែភាពស្រស់បំព្រងពីផ្កាផ្កាផ្កា រួមទាំងភាពស្រស់ស្អាតនិងស្រស់សង្ហាពីមនុស្សគ្រប់គ្នា សូម្បីតែកូនទាំង២របស់ខ្ញុំក៏មានឈុតជាគូរនិងគ្នាយ៉ាងគួរឲ្យស្រលាញ់ដែរ។ ក៏ប៉ុន្ដែនៅមានមនុស្សម្នាក់ មនុស្សម្នាក់ដែលខ្ញុំមិនទាន់ឃេីញ…
😈”កូនក្រមុំរបស់បងស្អាតបំផុត” ហ៊ាងអោនមកខ្ញុំខ្សិបដាក់ត្រចៀកខ្ញុំដោយស្នាមញញឹមពេញមាត់ ហេីយពួកយេីងទាំង២ដេីរកាន់ដៃគ្នាមកឈប់ចំកណ្តាលវូងមនុស្សដែលចូលមកធ្វេីជារង្វង់ពាត់ជុំវិញក្រោមកម្រងផ្កានៅពីលេីក្បាល។
11 / 15
💜”ហ៊ាងងង? បងដឹងខ្លួនថាធ្វេីអីអត់?” ខ្ញុំឈរសំលឹងមេីលមុខហ៊ាងដែលកំពុងក្តោបដៃខ្ញុំទាំង២ដាក់ជាប់ដេីមទ្រូង។
😈”គឺបងកំពុងតែធ្វេីឲ្យការជូនពររបស់អូនឲ្យទៅpopeye ហេីយនិងpanda ក្លាយជាការពិត” ខ្ញុំស្លាក់ពាក្យនិយាយមិនចេញក្រៅពីរលីងរលោងសារជាថ្មី។
💜”ហ៊ាងង” ខ្ញុំសុំត្រឹមតែមានបាច់ផ្កាសំរាប់ពួកយេីងកាន់បោះរួមគ្នាគឺវាគ្របគ្រាន់ហេីយ តែនេះ…វាលេីសលប់ពីការស្រមៃទុករបស់ខ្ញុំខ្លាំងណាស់
😈”បាទទ រៀបការនឹងបងណាកូនខ្មាឃ្មុំ?” ពាក្យបាទដ៏សែនពិរោះនិងដៃដែលយកមកជូតទឹកភ្នែកខ្ញុំចេញដោយពាក្យសុំរៀបការ ប្រៀបបានដូចការដាស់ឲ្យភ្ញាក់ថា ខ្ញុំមិនបានដេកស្រមៃនោះទេ។ ខ្ញុំកំពុងតែកាន់ដៃគ្នាជាមួយមនុស្សដែលខ្ញុំស្រលាញ់ចូលរោងការពិតមែន។
💜”អឹមម យេីងរៀបការជាមួយគ្នា” ខ្ញុំងក់ក្បាលទាំងញញឹមទប់ទឹកភ្នែកមិនឲ្យស្រក់មកទៀត។
😈”ម៉ាក់…?” គ្រាន់តែខ្ញុំនិយាយចប់ភ្លាម ហ៊ាងក៏ញញឹមបញ្ចេញថ្ពាល់ខួចមកកាន់ខ្ញុំហេីយក៏ហៅម្តាយគេឲ្យចូលមករកពួកយេីង។ ម្តាយហ៊ាងដេីរចូលមកជាមួយប្រអប់វែងនៅក្នុងដៃ។
👸”ទូ ហ៊ាង ថ្ងៃនេះទោះជាគ្មានវត្តមានប៉ារបស់កូនតែគាត់ក៏មិនភ្លេចផ្ញេីក្តីស្រលាញ់ជូនកូនទាំង២ដែរ កន្លាស់អាវនេះគឺជាគំនិតនិងកំលាំងចិត្តដែលប៉ាម៉ាក់ធ្វេីទុកប្រគល់ឲ្យកូន សូមឲ្យកូនមេីលថែរក្សាគ្នាឲ្យបានល្អ ម៉ាក់ស្រលាញ់ពួកកូនទាំង២” គាត់និយាយរួចហេីយក៏ដេីរចូលមកអោបខ្ញុំទាំងរួចបេីកប្រអប់ក្នុងដៃបង្ហាញឲ្យឃេីញកន្លាស់២ដែលដាំទៅដោយត្បូងពេជ្ររំលេចពណ៌យ៉ាងស្រស់ស្អាត ខ្ញុំដឹងភ្លាមថាអ្នកណាជាអ្នកផ្តេីមគំនិត។ ហ៊ាងចាប់យកកន្លាស់អាវដែលជារូបខ្មាឃ្មុំភ្នែកខ្មៅរូបរាងដូចទៅនឹងគ្រប់គ្នានៅពីក្រោយខ្នងរបស់ខ្ញុំតែមានបន្ថែមអក្សរមួយពាក្យ គឺVITOU មកខ្ទាស់ជួបអាវក្រៅនៅផ្នែកខាងឆ្វេងនៃដេីមទ្រូងរបស់ខ្ញុំ។ ចំនែកខ្ញុំក៏លូកដៃទៅចាប់យកកន្លាស់អាវមួយទៀត ដែលជារូបក្បាលតុក្កតាPopeye ដូចនឹងគ្រប់គ្នាដែរ តែមានបន្ថែមអក្សរមួយពាក្យគឺHeang យកមកខ្ទាស់លេីអាវរបស់ហ៊ាងម្តង។ រួចរាល់អស់ហេីយ ម៉ាក់ខ្ញុំក៏បណ្តេីរគ្នាជាមួយប៉ាចូលមកជាមួយបាច់ផ្កាម្តង។
👸”ថែរក្សាអាក្បាលខូចនេះជំនួសម៉ាក់ផង គេជាក្មេងក្បាលរឹងណាស់តែមានចិត្តទន់បំផុត បេីគេថាអត់កូនត្រូវតែធ្វេីព្រោះមាត់ខុសពីចិត្តឆ្ងាយណាស់…”
💜”ម៉ាក់….” ដំណាក់កាលនេះហេីយគាត់នៅតែហែកមុខខ្ញុំទៀត។
👸”ម៉ាក់និយាយលេង ម៉ាក់ហេីយនិងប៉ាប្រគល់គ្រប់យ៉ាងរបស់ពួកយេីងទៅក្នុងដៃរបស់កូនហេីយណាហ៊ាង សូមឲ្យកូនទាំង២ស្រលាញ់គ្មានថ្ងៃបែក” ម៉ាក់និយាយហេីយក៏ហុចបាច់ផ្កាមកឲ្យហ៊ាងទាំងចង់យំដូចជាខ្ញុំដែរ។ ខ្ញុំស្ទុះចូលអោបម៉ាក់ខ្ញុំយ៉ាងណែនហេីយប៉ាចូលទៅអោបហ៊ង។ ខ្ញុំស្រលាញ់អ្នកមានគុណខ្ញុំទាំង២នាក់ណាស់ មិនថាខ្ញុំសំរេចបែបណាគឺពួកគាត់តែងតែនៅក្រោយខ្នងចាំជួយរុញ
12 / 15
ច្រានខ្ញុំជានិច្ច។ នេះហើយគឺជាភារៈកិច្ចដែលឪពុកម្តាយគ្រប់រូបត្រូវមាន មិនថាកូនមានរូបរាងបែបណា ឬក៏មានការស្រលាញ់បែបណា សុំត្រឹមតែមានលោកទាំង២ជាកំលាំងចិត្តនោះសុភមង្គលនឹងកើតមានឡើង។
😈”បាទ អរគុណលោកទាំង២ខ្លាំងណាស់ ខ្ញុំនឹងស្រលាញ់ទូឲ្យដូចម៉ាក់ហេីយនិងប៉ាធ្លាប់ស្រលាញ់រហូតមក” ហ៊ាងទទួលផ្កាពីម៉ាក់មកហេីយក៏បែរមុខមករកខ្ញុំវិញ។
😈💐របស់អូន”
💜”អត់ទេ គឺរបស់យេីងទាំង២” ពួកយេីងទាំង២កាន់ផ្កាតែមួយជាមួយគ្នាដោយទឹកភ្នែកដក់ពេញភ្នែក។
🧑🏻”អឺម ហឺម ក្នុងនាមខ្ញុំជាមិត្ត ហេីយក៏តំណាងឲ្យកំលាំងថាមពលដ៍អស្ចារ្យ ខ្ញុំសូមឲ្យអ្នកទាំង២និយាយពាក្យក្នុងចិត្តទៅកាន់គ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីទំហំចិត្តស្រលាញ់ដែលមានចំពោះគ្នា ហើយសុំឲ្យគ្រប់ពាក្យពេជន៍ដែលបាននិយាយចេញមកបានលឺទៅដល់ព្រះជាម្ចាស់ និងសូមឲ្យទ្រង់ឃុំគ្រងសំដីអស់ទាំងនេះទុកជាភស្តុតាងសំរាប់ស្នេហារបស់អ្នកទាំង២ផងចុះ” រិទ្ធតាំងខ្លួនធ្វេីជាលោកអាចារ្យឡើងថ្លែងការណ៍យ៉ាងពេញយស និងចូលមកហុចមេក្រូឲ្យខ្ញុំទាំង២។
😈”អឺមមៗ សួស្តី ខ្លាឃ្មុំកំណាច់” ហ៊ាងលលេងដល់យេីងទប់សេីចមិនចង់បាន។
វ៉ូវវៗៗៗ
😈”ហឹសៗៗ😆 ពាក្យនៅក្នុងចិត្តរបស់បងមានចំពោះអូនគឺវាច្រេីនណាស់ សូមអូនតាំងចិត្តស្តាប់បងឲ្យបានច្បាស់…”
😈”បងរាប់ចាប់ពីវិនាទីដំបូងដែលបងជួបអូន គឺបងដឹងក្នុងចិត្តខ្លួនឯងច្បាស់ណាស់ថា កំពុងតែមានមនុស្សម្នាក់មកអង្រួនបេះដូងបងឲ្យក្រោកឡេីងសារជាថ្មី…”
😈”ថ្វីត្បិតតែអូនមិនមែនជាមនុស្សស្រី ដែលមេឃដីតំរូវជាគូរនឹងមនុស្សប្រុស តែរាល់ការនិយាយស្តី គ្រប់អត្តចរិតគឺបងមិនដែលគិតឡេីយថាអូនជាមនុស្សប្រុស ហេីយបងក៏មិនខ្វល់ថាវាត្រូវ ឬក៏ខុសសំរាប់ធម្មជាតិដែរ បងខ្វល់តែម្យ៉ាងគឺបងធ្វេីត្រូវឬក៏ខុសបេីមេីលរំលងអូនហួសទៅ។ កែវភ្នែកនិងស្នាមញញឹមរបស់អូនប្រៀបបានដូចជាទេពអប្សរមួយរូបដែលពួនលាក់ខ្លួននៅក្នុងសំបកកាយរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាវិទូ”
😈”រយះគម្លាតដែលបងព្យាយាមចូលកាន់តែជិតអូន បងបានប្រាប់ខ្លួនឯងថា បងគិតខុសហេីយ…” ដល់កន្លែងនេះគេក៏ផ្អាកយកដៃមកអង្អែលមុខខ្ញុំថ្នមដោយរស្មីថ្លៃថ្លាពីថ្ពាល់ខួចទាំងសងខាងរបស់។ គ្រប់ពេលដែលគេញញឹមគឺប្រៀបបានដូចជាពន្លឺចែសបំបាត់ទុក្ខសោករបស់ខ្ញុំ។
13 / 15
😈”អូនមិនត្រឹមតែចូលមកអង្រួនបេះដូងរបស់បងទេ តែអូនបានចូលមកកែប្រែបងឲ្យផ្លាស់ប្តូរពីជីវិតដែលចង់តែឯកាឲ្យមកចង់មានគ្រួសារដ៏កក់ក្តៅមួយ ហេីយមនុស្សដំបូងដែលបងបន់ផ្សងទេវតាសុំឲ្យក្លាយជាមនុស្សតែម្នាក់ដែលចូលមកចាប់ផ្តេីមដំណេីរកសាងគ្រួសារជាមួយបងនោះ គឺជាអូន...” ពាក្យសំដីនិយាយមួយៗ កាយវិការទឹកមុខលន្លង់លន្លោចបានធ្វេីឲ្យខ្ញុំចូលតួយ៉ាងពេញទំហឹង។ ហ៊ាងយកដៃមកជូតទឹកភ្នែកខ្ញុំដែលនៅតែបន្តស្រក់មកដោយចិត្តរំភេីប។
😈”អូនគឺជាមនុស្សតែម្នាក់ដែលបង្រៀនបងឲ្យចេះខ្វល់ខ្វាយពីនរណាម្នាក់ បង្រៀនឲ្យបងចេះរស់នៅដេីម្បីនរណាម្នាក់ បង្រៀនឲ្យបងចេះស្រលាញ់ ចេះប្រចណ្ឌ ចេះខូចចិត្ត តែអូនមិនដែលបង្រៀនបងឲ្យចុះចាញ់ឡេីយ..
😈”អូនតែងតែផ្តល់ភាពកក់ក្តៅដែលបងមិនដែលធ្លាប់បានទទួល ភាពកក់ក្តៅដែលបងតែងតែចង់បានរហូតមក មិនត្រឹមតែប៉ុណ្ណឹងអូននៅផ្តល់កំលាំងចិត្ត ផ្តល់សេចក្តីសុខ ហេសៗៗ(គេសើចតិចៗហើយយកដៃមកប៉ះមាត់ខ្ញុំថើរៗ)😬និងនៅក្បែរបងគ្រប់កាលៈទេសៈ”
😈”អូនបានប្រគល់ចិត្តស្មោះដល់បងរហូតគ្មានចំនែកឲ្យអ្នកដទៃ សូម្បីតែជីវិតក៏អូនអាចលះបង់ដេីម្បីបងដែរ អូនបានធ្វេីឲ្យបងយល់ពីអត្ថន័យសេ្នហាដ៏ស្រស់ស្អាត និងសេចក្តីស្រលាញ់ដែលគ្មានលក្ខខណ្ឌ”
😈”ហូសស ហេីយថ្ងៃនេះ…បងអាចនិយាយបានថា ហឺតត បងគឺជាមនុស្សដែលមានសំណាងបំផុត ព្រោះតែក្តីសង្ឃឹមដែលបងតែងតែរំពឹងរៀងរាល់ព្រឹកថាក្រោកឡេីងមកគឺជាថ្ងៃរៀបការបស់យេីងបានក្លាយជាការពិត ហឹកក” ដល់ប្រយោគនេះហ៊ាងនិយាយទាំងមិនចង់ទៅមុខព្រោះតែទឹកភ្នែកកំពុងតែស្រក់ចុះមកស្របគ្នានឹងស្នាមញញឹមដោយទឹកភ្នែករបស់ខ្ញុំដូចគ្នា។
😈”បងសប្បាយចិត្តរកប្រាប់អ្នកណាមិនបានឡេីយក្រៅពីអូន បងចង់ប្រាប់អូនថាបងរំភេីបចិត្តខ្លាំងណាស់ព្រោះពីពេលនេះទៅបងពេញសិទ្ធនិងអាចហៅអូនថាជាប្រពន្ធរបស់បងបានហេីយទោះជាមិនពេញច្បាប់ក៏មិនអី ត្រឹមតែមានដៃអូនសំរាប់ឲ្យបងបានកាន់បង្ហាញមនុស្សទូទាំងលោកគឺវាគ្រប់គ្រាន់សំរាប់បងហើយ”
😈”ទោះជាខ្សែជីវិតដាក់សំពាយឲ្យយេីងច្រេីនប៉ុណ្ណា ក៏បងដឹងថាបេីមានអូននៅក្បែរ ពួកយេីងនឹងដេីរឆ្លងកាត់បានដោយជោគជ័យ”
😈”ជាចុងក្រោយបងសុំទោសរាល់កំហុសដែលបងធ្វេីឲ្យអូនតែងតែយំកន្លងមក បងសុំទោសរាល់ទង្វេីដែលធ្វេីឲ្យអូនឈឺចាប់រហូតមក តែវានឹងគ្មានទៀតទេចាប់ពីពេលនេះតទៅ បងសន្យាថានឹងមេីលថែអូន ស្រលាញ់អូនឲ្យច្រេីនជាងអូនស្រលាញ់បង ហេីយនឹងនៅរួមសុខរួមទុក្ខជាមួយអូនរហូតដល់ដង្ហេីមចុងក្រោយរបស់បង”
វ៉ាវវវវៗៗៗ វ៉ូវវវវវៗៗៗ
🧑🏻”អូហូ គ្រប់គ្នាទន់ខ្លួនអស់ហេីយ មោះៗៗពេលនេះដល់វេនទូវិញម្តងហេីយ មានអ្វីចង់និយាយទៅប្តីខ្លះ” 😒
14 / 15
“ហាហាហាហា” គ្រប់គ្នាសេីចឡេីងកក្អឹក។
💜”អូនមិនមានអ្វីច្រេីនទេ មានត្រឹមប្រយោគតែមួយជូនទៅបង…”
💜”អូនចង់ប្រាប់បងថាពេលណាដែលអូនហុចដៃឲ្យបងកាន់ដូចជាពេលនេះ គឺមានន័យថាអូនប្រគល់បេះដូងជូនបងគ្រប់ចំនែកដោយមិនស្តាយក្រោយ បេីដរាបណាបងមិនព្រមលែងដៃអូន នោះបេះដូងអូននឹងលោតក្បែរបេះដូងបងគ្មានថ្ងៃឈប់ អរគុណគ្រប់យ៉ាងដែលបងធ្វេីដេីម្បីសេ្នហាមួយនេះ”
វ៉ាយៗៗៗ យ៉េ….ៗៗ ខ្ញុំនិយាយមិនទាន់ចប់ស្រួលបួលផង គ្រប់គ្នាក៏ស្រែកឡេីងម្តងទៀត
😈”បងគ្មានថ្ងៃប្រលែងអូនឲ្យទៅណាឆ្ងាយពីបងទៀតទេ” ហ៊ាងអោនមុខយកក្បាលមកជល់នឹងខ្ញុំដោយស្នាមញញឹមពេញមាត់។
🧑🏻”សុំចិញ្ចៀនៗៗ ឲ្យលឿនឡេីងអា២គ្រឿងង” គ្រឺងៗ គ្រឺងៗ គ្រាន់តែរិទ្ធនិយាយចប់ភ្លាម កូនៗខ្ញុំទាំងៗក៏រត់ចូលមករកយេីងទាំង២។ គិតទៅវារកទំនុកឲ្យគ្រប់គ្នាហួសចិត្តបានគ្រប់ពេល។
😈”មកនេះអាតឿទាំង២” ហ៊ាងអោនទៅចាប់យករបស់ម៉្យាងនៅនឹងកររបស់កូនយេីងទាំង២។ មួយនៅឯករguccii ហេីយមួយទៀតនៅឯករFendii។
😈”សុំអនុញ្ញាតណាកូនក្រមុំ💍” សំលេងចេចចាចនៅតែលឺមកមិនដាច់ ហ៊ាងលូកដៃមកចាប់ទាញដៃឆ្វេងរបស់ខ្ញុំយកទៅបំពាក់ចិញ្ចៀនដែលគេធ្លាប់សុំខ្ញុំបំពាក់ម្តងរួចមកហេីយ។
😈”ដល់វេនអូនម្តងហេីយ” គេនិយាយរួចហេីយក៏ហុចចិញ្ចៀនមួយវង់ទៀតដែលមានឆ្លាក់អក្សរផ្ទុយពីខ្ញុំវិញ(Panda💜Popeye)យកទៅបំពាក់ឲ្យគេម្តង។ ខ្ញុំទទួលយកទាំងរឹងៗដៃព្រោះតែនៅខ្មាស់។ ចិញ្ចៀនចូលម្រាមដៃហេីយនៅឡេីយតែកណ្តាប់ដៃគេដែលត្រលប់មកចាប់ដៃខ្ញុំមិនលេង។
🧑🏻📖ដោយអំណោយពរពីព្រះជាម្ចាស់រួមនិងអំណាចដែលមាននៅក្នុងដៃរបស់ខ្ញុំ ខ្ញុំសូមប្រកាសថាលោក គី លីហ៊ាង ហេីយនិង លោក គង់ វីរះវិទូគឺជាដៃគូរជីវិតថ្មីចាប់ពីពេលនេះតទៅ” ចង់នាងរិទ្ធនិយាយដល់បែបពពុះមាត់ទៀតក៏ខ្ញុំស្តាប់លេងចូលដែល ព្រោះគ្រប់យ៉ាងគឺមានត្រឹមសេចក្តីសុខដែលបង្ហាញនៅលេីមុខពួកយេីងទាំង២តែប៉ុណ្ណោះ។
🧑🏻”សូមអញ្ជើញថេីបគ្នាតាមការគួរ”
Yeahhhhhh 🎹🎼🎶🎵🎻ហេីយសំលេងភ្លេងត្រូវបន្លឺឡើងសាជាថ្មីជាមួយនឹងស្រទាប់ផ្កាក្រដាសគ្រប់ពណ៌ធ្លាក់ចុះពីលេីមេឃក្រាលគ្របពេញកំរាលឈេី។ វាតំណាងឲ្យសេ្នហាគ្រប់ពណ៌សម្បុរ ឲ្យតែយេីងមានចិត្តស្មោះត្រង់ឲ្យគ្នាទៅវិញ
15 / 15
ទៅមកនោះវានឹងក្លាយជាស្នេហាដ៏អស្ចារ្យ។ ចូលកុំគិតឡេីយរឿងអាយុ កុំគិតឡេីយរឿងភេទ កុំគិតឡេីយរឿងវណ្ណះ សូមធ្វេីតាមសំលេងបេះដូងដែលបានស្រែកប្រាប់ នោះអ្នកនឹងគ្មានពាក្យថាស្តាយក្រោយ។
😈”អរគុណអូនណាស់ដែលបានដេីរចូលមកក្នុងជីវិតរបស់បង…
😈”បងស្រលាញ់អូនម្ចាស់គ្រងជីវិតរបស់បង”
💜”អូនក៏អរគុណបងដែលចូលមកបំពេញជីវិតរបស់អូន…
💜”អូនស្រលាញ់បង ម្ចាស់គ្រងបេះដូងរបស់អូន💜” 😘😘ហ៊ាងចាប់ទាញផ្កានៅចន្លោះខ្លួនរបស់យេីងបោះទៅម្ខាង ហេីយក៏ចាប់អោបចង្កេះប្រថាប់មាត់មកលេីមាត់របស់ខ្ញុំយ៉ាងទន់ភ្លន់។ ពេលនេះខ្ញុំបានរកតំណែងសំរាប់បុរសម្នាក់បានហេីយ គឺតំណែងជាម្ចាស់គ្រងបេះដូងរបស់ខ្ញុំ។ មិនថាមានមនុស្សប៉ុន្មាននាក់ដេីរចូលមកក្នុងជីវិតខ្ញុំយ៉ាងណាឡេីយ ក៏ចុងក្រោយបុរសម្នាក់នេះនៅតែជាមនុស្សដំបូងនិងចុងក្រោយសំរាប់ជីវិតខ្ញុំជារៀងរហូត។
Panda forever Popeye
And they’ll live happily ever after
THE END

No comments:

Post a Comment