Breaking

Thursday, June 20, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៨

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៨
និពន្ធដោយ Pii Chhay



ធ្មិចបេីកៗ ថ្ងៃណាត់គ្នាទៅលេងកោះរបស់ពួកខ្ញុំក៏មកដល់។ ពួកយេីងរៀបចំចេញដំណេីរមុនថ្ងៃខួបកំណេីតខ្ញុំមួយថ្ងៃព្រោះតែចង់ទៅរាប់ថយក្រោយនៅទីនោះតែម្តង។ សមាជិកដែលចូលរួមមានដូចជា 💜🐶👨🏻👸👩🏻😎😇👩🏼🧑🏻និង👱🏻👮♂️(ខ្ញុំជាម្ចាស់កម្មវិធី,អាGucci, ប៉ា, ម៉ាក់, ចែធំ, ហ៊ា, បងយុទ្ធ, បងលីន, នាងរិទ្ធ, ថែមទាំងមានបងករុណានិងបងរាជផងដែរ) ជាភ្ញៀវពិសេសដែលខ្ញុំបានអញ្ជើញ។ ដំណេីរកំសាន្តលេីកនេះគឺយេីងជួលឡានគេទៅជុំគ្នាតែម្តង ព្រោះមិនចង់ចំណាយឡានច្រេីនហេីយក៏មិនចង់បែងចែកគ្នាជិះផងដែរ។ ម្នាក់ៗចែករំលែករឿងសប្បាយៗឲ្យគ្នាផ្អេីលពេញក្នុងឡាន សូម្បីតែប៉ាដែលធ្លាប់តែជាមនុស្សមិនសូវមាត់ករក៏ចាប់ផ្តេីមចេះអូរអរនឹងគេដែរ និយាយទៅឆ្នាំនេះគឺថាលេងឲ្យណាណីម្តង។
វ៉ូ…. វ៉ូ….. សំលេងខ្យល់លឺសូររងំព្រមជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ពីឆ្នេរខ្សាច់ដ៏សរក្បោះ ចាំងផ្លេកៗពីទឹករលកតិចៗប្រដេញទៅដោយដេីមដូងតូចធំដុះត្រៀបត្រា។ ខ្ញុំឈរបីកូនស្រូបយកខ្យល់អាកាសបរិសុទ្ធពេញសួត ក្រោយពីចំណាយពេលអស់មួយកំណាត់ក្នុងការធ្វេីដំណេីរ មានទាំងអ្នកពុលរលកផង អីផង។
🧑🏻”ហេ៎ ទៅលេងទឹកជាមួយគ្នាឯង” ខ្ញុំកំពុងតែលន្លង់លន្លោចទៅតាមសំលេងខ្យល់និងទឹកសមុទ្រ ស្រាប់តែរិទ្ធរត់មកពីណាមិនដឹង មកកៀកខ្ញុំអូសទៅលេងទឹក។
💜”អឺៗ តែឈប់សិន យេីងទៅផ្លាស់ខោអាវសិន” ខ្ញុំទំលាក់កូនគេចខ្លួនចេញពីវា តែក៏ត្រូវវ៉ាក់អឺនឹងហ៊ា ហេីយនិងបងយុទ្ធឈរដោះអាវបញ្ចេញរាងអួតស្រីៗបារាំងនៅនឹងមុខ។
😎”មិនបាច់ផ្លាស់ទេ លេងឈុតនេះតែម្តងទៅប្អូនប្រុស”
💜”អត់ទេហ៊ា ឈុតនេះធ្ងន់ណាស់” បែបមិនទាន់ទេ ហ៊ាចាប់លីខ្ញុំដេីរចុះទៅទឹកសមុទ្ររួចទៅហេីយ។ វូសសៗៗ ហេីយកូនខ្ញុំក៏ឆ្លេឆ្លារត់មកតាមដូចគ្នា។ នាំគ្នាលេងបានបន្តិចខ្ញុំក៏ឃេីញបងលីន,បងរាជ,បងករុណា និងចែធំអីនាំគ្នារត់មកទាំងហ្វូងតែម្តង។ ពួកយេីងរត់ប្រដេញគ្នាលេងដោយមិនខ្វល់ពីវ័យរៀងៗខ្លួន ចំនែកខ្ញុំត្រូវរត់ចាញ់គេរហូតព្រោះរវល់តែលេីកខោ។
😇”អេៗទូ ធ្វេីអីហ្នឹង?”
2 / 13
💜”គឺស្រាតខោ ធ្ងន់ចង់ស្លាប់ទៅហេីយ ខ្ញុំនៅមិនសុខទេ” ខ្ញុំប្រាប់បងករុណាហេីយក៏ចាបទាញខោចេញនៅសល់តែលីអូជេីងប៉ានរូបតុក្កតាដ៏ស្រស់ស្អាតរបស់ខ្ញុំ(ហាហាហា ខ្ចូតម៉ាចប់)។
💜”តោះ យេីងលេងបន្ត” ហេីយខ្ញុំក៏រត់ដេញអាក្បាលខូចខ្ញុំកាត់ខ្សែភ្នែកបងករុណានិងបងរាជចេញទៅ។ គ្មានអីត្រូវខ្មាស់ទេមិនបានរត់ស្រាតផង។
វូសសសសៗៗ
💜”CI រត់ទៅណាហ្នឹង?” ខ្ញុំរត់ប្រលែងលេងជាមួយកូនខ្ញុំសប្បាយៗ ស្រាប់តែវាព្រូសដេញតាមមនុស្សម្នាក់ដែលស្លៀកពាក់ខុសគេខុសឯង គឺពាក់អាវមានមួកគ្របជិតជាមួយនឹងវែនតាខ្មៅ ពាក់ម៉ាសថែមទៀត ជាពួកIsisមែននឹងបានបិទមុខជិតអីយ៉ាងនឹង ឬក៏ខ្លាចខ្មៅ តែមានអាណាមកលេងសមុទ្រតែងខ្លួនដូចគេចឹងទេ។
វូសសសៗៗ
💜”Gucci Gucci” វារត់ព្រូសមិនឈប់រហូតត្រូវបុរសម្នាក់នោះចាប់ជាប់ទេីបវាឈប់ព្រូស។ តាមពិតខ្ញុំក៏មិនច្បាស់ថាគេជាប្រុសឬក៏ស្រីដែរ តែបេីមេីលតាមរូបរាងទៅគ្មានមនុស្សស្រីណាមាឌដូចជាគេបានទេ។
💜”សុំទោសផងដែលកូនខ្ញុំរត់ដេញតាមលោកបែបនេះ វាប្រហែលជាចង់លេងជាមួយលោកហេីយ” ខ្ញុំរត់ទៅនិយាយលេងជាមួយគេ តែគេបែរជាអោនគេចមុខចេញពីខ្ញុំ។
👤”បាទ មិនអីទេ កូនរបស់យេីងគួរឲ្យស្រលាញ់ណាស់” ខ្ញុំមិនបានចាប់អារម្មណ៍នឹងសំលេងរបស់គេទេ ព្រោះវាគ្រលរៗដូចមនុស្សឈឺ។ តែខ្ញុំចង់វង្វេងនឹងពាក្យយេីងដែលគេនិយាយមកខ្ញុំ ដូចជាចង់មានន័យថាកូនយេីងទាំង២យ៉ាងមិចទេ។
💜”ហឹសសៗ អ្នកណាក៏ស្រលាញ់វាដែរ” ពួកយេីងអង្គុយចាប់អង្អែលលេងអាក្បាលខូចជាមួយគ្នា តែគេមិនព្រមងេីយមកមេីលមុខខ្ញុំសោះ។
👤”ចុះអ្នកនិយាយស្រលាញ់វាអត់?”
💜”អឹមម មិចបានសួរខ្ញុំចឹង? វាគឺរបស់ដែលខ្ញុំស្រលាញ់ខ្លាំងបំផុតហេីយ” ខ្ញុំកាន់តែស្តាប់សំលេងគេ វាកាន់តែទាញចិត្តខ្ញុំឲ្យចង់ឃេីញមុខគេកាន់តែខ្លាំង។
👤”ខ្ញុំត្រូវទៅវិញហេីយ” អ៉ាវវវ ខ្ញុំខំអោនក្បាលទៅថេីបកូនខ្ញុំប៊ិសនឹងបានឃេីញទំរង់មុខគេទៅហេីយ ស្រាប់តែគេងេីបបែរខ្លួនចេញទៅវិញ។
3 / 13
👤”ប្អូនគួរតែទៅរកខោស្លៀកឲ្យបានជិតជាងហ្នឹងតិចទៅ វាអាក្រក់មេីលណាស់” អឺ… កាន់តែដូចមែនទែនហេីយ។ សំខាន់នៅមកឈឺក្បាលរឿងឯងស្លៀកលីអូរត់ទៀត។
💜”ហ៊ាងងងង” ខ្ញុំក្រោកឈរ ស្រែងហៅគេមួយទំហឹង ព្រោះតែគិតក្នុងចិត្តថាគឺគេម្នាក់នោះអាចជាគេពិតមែន តែគេមិនបានសូម្បីតែទាក់ជេីងបន្តិចសោះឡេីយ។ អឹមម 🧐ឬក៏ខ្ញុំគិតច្រេីនដោយខ្លួនឯង? ពួកយេីងមិនអាចចៃដន្យមកត្រូវជួបគ្នាដល់ទីនេះបានទេ។
វូសសសសៗៗ
💜”No No No កុំតាមរំខានគេអាក្បាលខូច តោះយេីងទៅលេងបន្តវិញ” មិនដឹងជាទៅជាប់ស្នេហ៍អីគេ បានចេះតែចង់រត់ទៅរកគេចឹងអាកូនមួយនេះ។
🧑🏻”ទូ… ឯងមកធ្វេីអីនៅទីនេះ?” ខ្ញុំកំពុងតែចាប់ទាញកូនខ្ញុំត្រលប់មកវិញ ក៏លេចមុខនាងរិទ្ធរត់មករក។
💜”យេីងដេញចាប់កូនយេីងហ្នឹងណា វារត់ដេញតាមគេមិនឈប់” បានជាវាមកជាគ្នាទៅហេីយខ្ញុំក៏ដាក់គូទអង្គុយចុះលេងខ្សាច់ទីនោះតែម្តង។
🧑🏻”អ្នកណាគេ?” រិទ្ធនៅតែឈរងាកឆ្វេកងាកស្តាំរកមេីលអ្នកដែលខ្ញុំនិយាយដល់។
💜”គឺ ម្នាក់ពាក់ឈុតខុសគេនោះ” ខ្ញុំនិយាយហេីយក៏ងាកទៅតាមផ្លូវដែលបុរសម្នាក់នោះដេីរទៅអំបាញ់មិញ តែបាត់គេមិនដឹងទៅដល់ណា។ មនុស្សឬក៏ខ្មោចហ្នឹង?
🧑🏻”យេីងគ្មានឃេីញមានអ្នកណាផង អ្នកស្គាល់ហ៎?”
💜”អត់ទេ តែគិតថាស្រដៀងមនុស្សម្នាក់” ក្រោយពីឃេីញថាគ្មានអ្នកណាពិតមែន វាក៏ដាក់គូទមកអង្គុយចុះជិតខ្ញុំវិញ។
🧑🏻”ស្រដៀងអ្នកណា? ហេីយនេះខោ” វាហុចខោជេីងខ្លីមួយដែលជារបស់ខ្ញុំថាទុកស្លៀកលេងទឹក តែរកស្លៀកមិនទាន់។
💜”ឯងចង់ឲ្យយេីងសេីមខោអាវមួយថ្ងៃនឹងប៉ុន្មានឈុត យកទៅទុកវិញទៅ” ខ្ញុំងាកចេញមិនទទួល ព្រោះវាហួសពេលនឹងស្លៀកហេីយ។ ម៉្យាងក៏គិតថារៀបនឹងឈប់លេងដែរ។
🧑🏻”អត់ទេ ឯងត្រូវតែស្លៀក គ្រាន់តែឯងស្រាតភ្លាមអស់អ្នកចាប់អារម្មណ៍យេីងហេីយ ស្លៀកឲ្យលឿនឡេីង” មិនត្រឹមតែញុកខោចូលដៃខ្ញុំទេ វានៅចាប់ទាញខ្ញុំឲ្យក្រោកឈរស្លៀកខោទៀត។
💜”ស្លៀកឲ្យយេីងតែម្តងទៅល្អទេ?” នាងនេះរកតែឯងក្រោកឈរមិនទាន់។ ចាប់លេីកជេីងលេីកអីពេញហ្នឹង។
🧑🏻”អឺ លឿនៗ ហេីយមុននឹងឯងថាអ្នកណាស្រដៀងអ្នកណា?” ខ្ញុំកំពុងតែលេីកជេីងស្លៀកខោ វាក៏សួររំលឹកសំនួរវាម្តងទៀត។
4 / 13
💜”មិនបាច់ចង់ដឹងទេ យេីងប្រហែលជាគិតច្រេីនខ្លួនឯងច្រេីនជាង” ខ្ញុំមិនចង់ឲ្យខួរក្បាលថ្ងៃនេះមានតែមុខរបស់គេរហូតទេ។ ខ្ញុំស្លៀកខោរួចហេីយក៏ដាក់គូទអង្គុយសំលឹងមេីលទឹកសមុទ្របន្ត។ មេីលដេញពីស្តាំទៅដល់ឆ្វេង ខ្ញុំក៏បានក្រឡេកទៅឃេីញគេម្នាក់នោះ កំពុងតែឈរនៅលេីទូកលំហែកាយខ្នាតមធ្យមមួយបែរមុខមករកពួកយេីង។
🧑🏻”តោះយេីងទៅលេងបន្តវិញ ដល់វេនឯងចាំទីហេីយ” ខ្ញុំកំពុងតែផ្តោតខ្សែភ្នែកទៅលេីមនុស្សម្នាក់នោះនាងរិទ្ធក៏ចាប់ដៃខ្ញុំក្រោកចេញ តែខ្ញុំមិនព្រមទៅ។
🧑🏻”ទូ…? ឯងនៅសំលឹងរកមេីលអីទៀត?”
💜”គឺគេម្នាក់នោះហេីយ ឯងជួយមេីលយេីងតិចមេីរថាគេស្រដៀងអ្នកណាអត់?” វាឈប់ទាញដៃខ្ញុំហេីយចាប់ដេញសំលឹងតាមខ្សែភ្នែកខ្ញុំវិញ។ មូលហេតុដែលខ្ញុំព្យាយាមហៅនាងរិទ្ធឲ្យជួយមេីល ព្រោះពេលនេះគេដោះម៉ាស់ចេញពីមុខហេីយ។
🧑🏻”អូយយយ យេីងមេីលមិនច្បាស់ទេ គេនៅឆ្ងាយណាស់”
💜”ឆ្ងាយអីឯង យេីងឃេីញគេឈរនៅទីនោះច្បាស់ណាស់” គឺច្បាស់តែរូបរាង តែមុខខ្ញុំនៅតែទទួលពីគេមិនបានដដែល។ ព្រោះតែអាវគ្របក្បាលហេីយនឹងវែនតាខ្មៅបូករួមទាំងពន្លឺចាំងពីព្រះអាទិត្យទៀត ខ្ញុំកាន់តែមេីលកាន់តែបែក។
🧑🏻”ហេីយវាទៅពាក់ព័ន្ធអីនឹងឯង បេីគេស្គាល់ឯងគេប្រាកដជាមកនិយាយជាមួយឯងហេីយ មិនទៅឈរឲ្យឯងប្រឹងសំលឹងចឹងទេ” អឺ…មែនហេីយ។ តែបេីជាគេមែន ក៏ខ្ញុំក៏មិនចង់ជួបដែរ។ ឈប់ខ្វល់ហេីយ។ (តែប្រឹងសំលឹងគេចង់ជ្រុះគ្រាប់ភ្នែក)។
💜”អឹមមម តោះយេីងទៅ” ហេីយពួកយេីងក៏នាំគ្នាដេីរចេញពីកន្លែងនោះទៅ ទាំងខ្ញុំនៅមិនទាន់អស់ចិត្ត។
តុក🔨តុក🔨តុក🔨
💜”គេធ្វេីអីហ្នឹងហ៊ា?” ខ្ញុំ៣នាក់នាងរិទ្ធនិងអាក្បាលខូច ដេីរមកដល់កន្លែងដេីមវិញក៏ឃេីញមានមនុស្សមួយក្រុមកំពុងតែដុំបង្គោលឈេីចងទំលាក់អំពូលភ្លេីងប្រដេញពេញឆ្នេរ ជាពិសេសគឺរៀបចេញពីកន្លែងដែលពួកខ្ញុំត្រៀមធ្វេីកម្មវិធីយប់នេះតែម្តង។
😎”ហ៊ាលឺថាគេរៀបចំទុកសំរាប់កម្មវិធីរៀបការស្អែក” អ៉ាវវវវ រ៉ូមែនទិកម្ល៉េះទេ គូរមួយណាទៅណ៎ចង់ឃេីញដល់ហេីយ។
💜”មែនហ៎? ហ៊ាមានបានឃេីញកូនកំលោះកូនក្រមុំនៅ?😁” ខ្ញុំចាប់ដៃហ៊ាសួរទាំងចិត្តរំភេីបជំនួស។
😎”ឃេីញរួចហេីយ” 😲😲
💜”really?? យ៉ាងមិចដែរហ៊ា ស្អាតៗអត់?” ខ្ញុំដូចកាន់តែជ្រួលច្របល់យ៉ាងមិចទេ។ គិតថាដូចជារៀបការរបស់ខ្លូនឯង😂
5 / 13
😎”កូនកំលោះសង្ហាណាស់ តែកូនក្រមុំចូលចិត្តធ្វេីមុខដូចមនុស្សឆ្កួត” ហ៊ានិយាយបណ្តេីរប្រឹងទប់សេីចបណ្តេីរ។ មាត់អាក្រក់ណាស់ មិនដែលស្គាល់គេផងហ៊ាននិយាយដេីមគេប៉ុណ្ណឹងហី៎។
💜”មុខយ៉ាងមិចហ៊ាបានដូចឆ្កួត”
😎”ដូចឯងទេដឹង ហាហាហា” ហ៊ាសេីចចំអកដាក់ខ្ញុំរួចក៏រត់ចេញទៅបាត់។ ឯងនេះចំហរមាត់យ៉ាងហួសចិត្ត។ អត់មានអីធ្វេីទៅសួរនាំដល់គេបាញ់មួយគ្រាប់លេង។
💜”ហ៊ា ឈប់ភ្លាម ហ៊ានថាឲ្យខ្ញុំឆ្កួតផងហេ៎” ខ្ញុំមិនឈរស្ងៀមក៏រត់ដេញធាក់ហ៊ា ផ្អេីលអស់មច្ឆា។ តែគិតៗទៅ គួរឲ្យច្រណែនគូរគេដល់ហេីយ មិនដឹងតស៊ូឆ្លងកាត់អ្វីខ្លះទេ ទេីបបានមកដល់ថ្ងៃនេះ។
សំលេងរត់ដេញស្រែកសេីចសប្បាយនៅតែមានជាបន្តបន្ទាប់គ្នា រហូតដល់ថ្ងៃធ្លាក់បន្តិចទេីបគ្រប់គ្នាសំរេចចិត្តងេីបចេញពីទឹកចែកជេីងគ្នាទៅសំអាតខ្លួនផ្លាស់សម្លៀកបំពាក់ទុកត្រៀមសំរាប់យប់នេះព្រមៗគ្នា។ ខ្ញុំរៀបចំខ្លួនហេីយក៏ចេញមកជួយម៉ាក់អាំងសាច់និងចាត់ចែងកន្លែងសំរាប់កម្មវិធីយប់នេះមុនគេ។
ផ្ទៃមេឃចាប់ផ្តេីមកាន់តែងងឹតទៅៗ ហេីយភ្លេីងរាត្រីដែលគេរៀបធ្វេីពីថ្ងៃសំរាប់គូរស្នេហ៍អាពាហ៍ពិពាហ៍ថ្មីថ្មោងក៏បេីកបំភ្លឺឡេីងដែរ ធ្វេីឲ្យសភាពក្នុងកម្មវិធីកាន់តែស្រស់ស្អាត។ អរគុណដល់ទឹកចិត្តម្ចាស់រៀបចំមែនទែន ដែលចែករំលែកការស្រលាញ់មកដល់ពួកយេីង ដោយពេញចិត្តជួយបន្ថែមភ្លេីងដេីម្បីបង្កេីនកម្មវិធីរបស់យេីងឲ្យកាន់តែល្អឥតខ្ចោះមួយកំរិតទៀត។ ខ្ញុំនឹករកទៅអរគុណគូរស្វាមីភរិយាគេដោយផ្ទាល់ដែរ តែសួរអ្នកណាក៏គេមិនដឹង ប្រាប់បានតែថាឲ្យពួកខ្ញុំសប្បាយឲ្យអស់ដៃទៅ។
ក្នុងនោះផងដែរ ហ៊ា ហេីយនិងបងលីនក៏តាំងខ្លួនធ្វេីជាពិធីករក្នុងរាត្រីដ៏សែនអស្ចារ្យមួយនេះ ដោយដេីរជ្រេីសរេីសគ្រប់គ្នាឲ្យឡេីងច្រៀងចំរៀងមួយបទម្នាក់មិនលេីកលេងសូម្បីតែប៉ាហេីយនិងម៉ាក់។ ផុតពីមួយបទទៅមួយបទ សំេលងម្នាក់ៗក៏កាន់តែបែកទៅៗ ព្រោះខំប្រឹងប្រណាំងច្រៀងដូចឡេីងប្រកួតយកពានរង្វាន់ the voice beach។ ខ្ញុំស្រែកច្រៀងផង ប្រឹងរាំផងរហូតដល់ហត់ពេកក៏សុំគ្រប់គ្នាចេញមកដេីរលេងបណ្តេីរកូនតាមមាត់សមុទ្រវិញម្តង។ ខ្ញុំដេីរមកឈប់ត្រង់ចំនុចផ្តេីមនៃបង្គោលភ្លេីង ស្រាប់តែបង្គោលផ្សេងៗទៀតចាប់ផ្តេីមភ្លឺឡេីងព្រមៗគ្នា។ ខ្ញុំសំលឹងមេីលដេញពីបង្គោលមួយទៅបង្គោលមួយ ឃេីញថាវាវែងណាស់ ទម្រាំតែបានលេចចេញស្រមោលវេទិការ ដែលគេសំកាំងទុកចោល។ ជាឆាកសំរាប់ថ្ងៃស្អែកទេដឹង?(គឺជាសំនួរក្នុងចិត្ត) ដោយចិត្តចង់ដឹងចង់លឺខ្លាំងពេកទេីបខ្ញុំបោះជំហានដេីរទៅតាមបណ្តោយផ្លូវនោះមួយៗ។ ពិតជារ៉ូមែនទិកខ្លាំងបំផុត បេីខ្ញុំបានដេីរកាន់ផ្កាឆ្លងកាត់ភ្លេីងបំភ្លឺដល់ស្រស់ស្អាតនេះឡេីងទៅលេីវេទិកានោះជាមួយនឹងមនុស្សម្នាក់ដែលខ្ញុំស្រលាញ់ ខ្ញុំច្បាស់ជាស្លាប់ទាំងញញឹមមិនខាន😊ហាហាហា។
តែអេ! ដូចជាឃេីញមានស្រមោលអ្នកណា។ ខ្ញុំដេីរបានប៉ុន្មានជំហាន ស្រាប់តែប្រទះឃេីញរាងមនុស្សម្នាក់កំពុងតែឈរបែបមុខទៅឆ្នេរសមុទ្រ។
6 / 13
💜”អ្នកណាគេហ្នឹង?”
💜”អូ តិចម្ចាស់កម្មវិធីគេមកមេីលការរៀបចំរបស់គេទេដឹង” គិតឃេីញដូចនេះភ្លាម ខ្ញុំក៏ប្រញាប់ដេីរទៅរកគេភ្លាម ព្រោះនឹកចង់អរគុណគេដោយផ្ទាល់ស្រាប់ផង។ ប៉ុន្តែរយះចំងាយដែលខ្ញុំមានកាន់តែជិត រូបរាងគេបង្ហាញឲ្យខ្ញុំឃេីញកាន់តែច្បាស់ រហូតខ្ញុំត្រូវឈប់មួយកន្លែងភ្លាមៗនៅពេលដែលគេបែបមុខមករកខ្ញុំពេញជំហរ។
វូ…. វូ…. គ្រប់យ៉ាងត្រូវបានបញ្ឈប់ មានត្រឹមតែសំលេងខ្យល់បក់មកលឺពេញត្រចៀកខ្ញុំ រូបភាពដែលនៅខាងមុខក៏បានបញ្ជាក់យ៉ាងច្បាស់ ថាគេគឺជាអ្នកណា។ គេតែងខ្លួនក្នុងសំលៀកបំពាក់អ្នកមកលេងសមុទ្រពេញតួ ជាមួយនឹងរបស់ម៉្យាងនៅក្នុងដៃ។ ១,,២,,៣,, គេចាប់ផ្តេីមឈានជេីងដេីរមករកខ្ញុំមួយៗដោយទំលាក់កូនឆ្កែពូជតែមួយជាមួយកូនខ្ញុំឲ្យដេីរស្របគ្នាជាមួយគេ ក្រោយពីពួកយេីងបានសំលឹងមុខគ្នាយ៉ាងយូរ។
😈”សួស្តី កូនខ្លាឃ្មុំ” គេមកឈរចំពីមុខខ្ញុំ ជាមួយពាក្យសំដីដែលពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់សង្ហាជាទីបំផុត។ តែខ្ញុំរកនឹកពាក្យតបទៅគេមិនបានមួយម៉ាត់ព្រោះកំពុងតែប្រមូលអារម្មណ៍ទាំងអស់មកប្រឈមមុខនឹងគេ។
😈”បងនឹកអូនណាស់” 😢😢ទឹកភ្នែកខ្ញុំឆួលចេញមកភ្លាមៗនៅពេលដែលបានលឺពាក្យនឹកពីគេ។ នឹកខ្ញុំមែនទេ?
💜”អត់ទេ” គេរកចូលមកអោបខ្ញុំ តែខ្ញុំឈានជំហានមកក្រោយវិញ។
💜”នេះមិនមែនជារបៀបមនុស្សនឹកគេធ្វេីដាក់គ្នាទេ លោកកុំមកកុហកខ្ញុំ” ខ្ញុំឈរសំរក់ទឹកភ្នែកនៅចំពោះមុខគេដោយគ្មានខ្លាចរអែង។
😈”អូនចង់ឲ្យបងធ្វេីយ៉ាងមិចទៅទេីបអូនព្រមជឿថាបងពិតជានឹកអូន”
💜”កុំចូលមកជិតខ្ញុំ រយះពេលកន្លងមកលោកបានបញ្ជាក់ហេីយថាលោកជាមនុស្សកំសាកបែបណា លោកចាកចេញពីខ្ញុំទៅដោយគ្មានប្រាប់មួយម៉ាត់ លោកទុកឲ្យខ្ញុំទន្ទឹងរង់ចាំលោករហូតដល់១ឆ្នាំ ហេីយពេលនេះលោកត្រលប់មកធ្វេីអី មកប្រាប់ថានឹកហេីយក៏ចាកចេញទៅវិញទៀតតេីមែនទេ?
💜”ខ្ញុំមិនជឿពាក្យលោកទៀតទេ” ខ្ញុំវាសដៃដែលគេព្យាយាមចង់យកមកជូតទឹកភ្នែកខ្ញុំចេញហេីយក៏លេីកបីgucciដេីរចេញពីទីនោះ។
😈”ទូ… ទូ…” ខ្ញុំដេីរចេញពីគេដោយមិនខ្វល់ថាគេស្រែកហៅខ្ញុំខ្លាំងប៉ុណ្ណា។ ខ្ញុំឈឺចាប់ណាស់ ដែលរយះពេលកន្លងមកគេតែងតែធ្វេីឲ្យខ្ញុំនឹកគេរាល់ថ្ងៃ។
7 / 13
😈”ទូ… ហេតុអីក៏អូនមិនទុកឱកាសឲ្យបងបានបកស្រាយសិន ទូ” ទោះគេខំនិយាយយ៉ាងណាក៏ខ្ញុំមិនឈប់ដេីរទៅមុខដែរ។ ពាក្យបកស្រាយឬក៏លេសដោះសារអីទៀត ពេលវេលាកន្លងមកគេលាក់បាំងខ្ញុំគ្រប់យ៉ាង គេបោកប្រាស់ខ្ញុំឲ្យស្រលាញ់គេគ្រប់វិធី ហ៊ានលេីកសូម្បីតែរឿងរៀបការ តែចុងក្រោយវាត្រឹមតែជាឆាកល្ខោនសំរាប់ខ្ញុំ តេីឲ្យខ្ញុំនៅមានជំនឿចិត្តស្តាប់ការបកស្រាយអីពីគេទៀតទៅ?
😎”ទូ… ឯងទេីបមកពីណាហ្នឹង ជិតដល់ម៉ោងរាប់ថយក្រោយហេីយ” ខ្ញុំដេីរគេចចេញពីហ៊ាងរហូតដល់បានមកជួបហ៊ា។
💜”ហ៊ាទៅចាំខ្ញុំមុនទៅ តិចទៀតខ្ញុំទៅរក” ខ្ញុំប្រាប់ហ៊ារួចហេីយក៏ដេីរបន្តទៅមុខទៀត។
😎”ហេីយឯងចង់រត់ទៅណាទៀត?” ហ៊ាស្រែកសួរខ្ញុំដែរតែខ្ញុំមិនតប។ ខ្ញុំគិតតែពីដេីរទៅមុខរហូត ដេីររហូតឆ្ងាយផុតអស់បង្គោលភ្លេីងដែលគេរៀបចំទុក តែនៅតែមានពន្លឺគ្រប់គ្រាន់សំរាប់បំភ្លឺផ្លូវពីដេីមដូងនីមួយៗដែលខាងម្ចាស់កោះបានតុបតែង។
វូសសសៗៗ
💜”Gucci កុំព្រូស…” ខ្ញុំឈប់ដេីរហេីយងាកទៅមេីលអាអ្នកកំពុងព្រូស តែវាបែរជាធ្វេីមុខមិនដឹងអីដាក់ខ្ញុំវិញ។
វូសសសៗៗ សំលេងព្រូសនៅតែលឺមករហូតតែមិនមែនចេញពីកូនខ្ញុំទេ។ ខ្ញុំក៏គ្រលេកទៅឃេីញកូនឆ្កែមួយទៀតរត់សំដៅមករកខ្ញុំដោយមានម្ចាស់វារត់តាមពីក្រោយ។
កូនខ្ញុំនិងកូនគេបានដេញប្រលែងគ្នា ដោយមិនខ្វល់ថាម្ចាស់វាទាំង២កំពុងតែតតាំងសង្គ្រាមស្លាប់រស់ជាមួយគ្នាយ៉ាងណា។
💜”ឈប់លេងទៅ យេីងត្រលប់ទៅវិញ” ហេីយខ្ញុំក៏បែរមុខចេញពីគេ ចាប់លេីកបីកូនខ្ញុំចេញមកវិញ។
😈”ឈាមបងមួយតំណក់ណានៅក្នុងខ្លួនអូនដែលធ្វេីឲ្យអូនចិត្តរឹងដល់ថ្នាក់នេះ” 😳😳ខ្ញុំទាក់ជេីងមួយរំពេចនៅពេលដែលបានលឺគេនិយាយបែបនេះ។
💜”ឈាមស្អីរបស់លោក?” ខ្ញុំបែរសួរបញ្ជាក់គេម្តងទៀត។
😈”គឺឈាមដែលបងបានលះបង់អស់ពីខ្លួនកាលពីមួយឆ្នាំមុន ដេីម្បីជួយសង្គ្រោះមនុស្សម្នាក់ដែលត្រូវរបួសដោយសារគ្រាប់កាំភ្លេីង”
😈”ទោះជាពេទ្យប្រាប់ថាឈាមខាងមន្ទីរពេទ្យមានច្រេីនគ្រប់គ្រាន់ប៉ុណ្ណាសំរាប់អ្នករបួសក៏ដោយ ក៏បងនៅតែបង្ខំឲ្យពេទ្យបញ្ជូលឈាមចេញពីបងដែរ ព្រោះបងនឹងអាចប្រាប់ខ្លួនឯងថាទោះបីជាត្រូវចាកចេញពីគេយូរប៉ុណ្ណាក៏បងតែងតែនៅជាមួយគេជារៀងរហូត មិនថាមួយឆ្នាំ ១០ឆ្នាំ ឬក៏មួយជីវិតក៏បងមិនឃ្លាតឆ្ងាយពីគេ” គេដេីរចូលមកខ្ញុំកាន់តែជិត ជាមួយរឿងក្រោយខ្នងដែលខ្ញុំមិនធ្លាប់បានដឹង
💜”លោកចង់មកប្រឌិតរឿងអីជាមួយខ្ញុំទៀត”
😈”អូនអាចមិនជឿបងក៏បាន តែដល់ចំនុចនេះបងគ្រាន់តែចង់សុំឲ្យអូននៅស្តាប់បងនិយាយដោយប្រេីបេះដូងមកកាត់ក្តី អូនអាចឲ្យបងបានទេ?” គេព្យាយាមចូលមកកាន់តែជិតខ្ញុំ ហេីយខ្ញុំក៏ព្យាយាមថយចេញពីការមកចាប់របស់គេ។
8 / 13
💜”ហេតុអីខ្ញុំត្រូវឲ្យលោក? ហេតុអីខ្ញុំត្រូវមកខាតពេលសំរាប់លោកទៀត?”
😈”ព្រោះតែអូននៅស្រលាញ់បង…
😈” ហេីយស្រលាញ់ខ្លាំងថែមទៀត” 😳😳គេសំលឹងមេីលមកធ្លុះចូលដល់ក្រអៅបេះដូងខ្ញុំ ថែមទាំងចាប់ស្មាខ្ញុំជាប់មិនឲ្យរេីទៅណាឆ្ងាយពីគេ។ ខ្យល់ដកដង្ហេីមខ្ញុំបុកសំរុកចេញពីខ្លួនដល់ខ្ញុំចាប់ដកមិនទាន់ព្រោះតែផ្ទៃមុខយេីងទាំង២កាន់តែកៀកជិតគ្នាទៅជិតគ្នាទៅ។
💜”ខ្ញុំ… ខ្ញុំមិនបានស្រលាញ់លោកទៀតទេ” ខ្ញុំរដាក់រដុបដូចកំពុងនៅលេីរទះគោ។
💜”លោកចេញឲ្យឆ្ងាយពីខ្ញុំទៅ” ខ្ញុំនៅឲ្យគេជាន់កែងខ្ញុំមិនបានទេ។ ខ្ញុំបីកូនខ្ញុំដេីរចេញពីគេយ៉ាងលឿនតែក៏ត្រូវឈប់វិញភ្លាមនៅពេលដែលបានលឺ…
📼”បេីខ្ញុំប្រាប់ថាខ្ញុំស្រលាញ់គេខ្លាំងណាស់ ហេីយបេីខ្ញុំប្រាប់អ្នកមីងទៀតថា ខ្ញុំតែងតែស្រលាញ់និងនឹកគេរហូតមក តេីអ្នកមីងនឹងប្រគល់គេមកឲ្យខ្ញុំវិញទេ?” 😱😱ខ្ញុំស្លុតចិត្តរហូតរបូតដៃជ្រុះកូនចេញពីខ្លួន។ វាគឺជាសំដីដែលខ្ញុំបាននិយាយទៅកាន់ម្តាយរបស់គេថ្ងៃមុនតាស។ ហេីយគេបានសំលេងនេះមកពីណា?
😈”កុំចង់ប្រកែកបងឲ្យសោះថានេះមិនមែនជាសំដីរបស់អូន” ខ្ញុំបែរខ្លួនទៅរកគេក៏ឃេីញគេកំពុងកាន់ម៉ាស៊ីនថតសំលេងមកបង្ហាញខ្ញុំ។
😈”បេីរយះពេលមួយឆ្នាំនេះ អូននៅតែស្រលាញ់បងខ្លាំងបែបនេះ ហេតុអីក៏មិនស្តាប់ការកាត់ក្តីរបស់បេះដូងខ្លួនឯងខ្លះ?” ទីបំផុតខ្ញុំនៅតែចុះចាញ់ឥទ្ធិពលរបស់បេះដូងខ្លួនឯងដែលឈប់ស្រលាញ់គេមិនបាន។ ខ្ញុំឈរស្ងៀមសំលឹងមុខគេ ទាំងព្យាយាមទប់ចិត្តឲ្យបានច្រេីនបំផុត តែក៏ត្រូវផ្ទុះចេញមកយ៉ាងទាន់ហន់។
💜”មែនហេីយ… ខ្ញុំនៅតែស្រលាញ់លោក ខ្ញុំនៅចាំមេីលផ្លូវលោកត្រលប់មកខ្ញុំវិញរហូត លោកពេញចិត្តដែលទេ ហឹកកៗ” ទឹកភ្នែកខ្ញុំហូរស្រក់ចុះដូចរលកកំពុងបុកច្រាំង។
😈”បងក៏នៅតែស្រលាញ់អូនដូចដេីម ទូ…”
💜”ហឺ… ហឹកកកៗ ហឺៗៗ😭” ហ៊ាងស្ទុះចូលមកអោបខ្ញុំដែលគិតតែពីយំជាប់ទ្រូងគេ។
💜”លោកចិត្តខ្មៅណាស់ ហឺៗៗៗ លោកទុកខ្ញុំចោលឲ្យរស់នៅនឹកលោករាល់ថ្ងៃ ហឺៗៗៗ”
9 / 13
😈”ឲ្យបងសុំទោស បងសុំទោសដែលឲ្យអូនរងចាំយូរបែបនេះ បងសុំទោស” គេអោបខ្ញុំកាន់តែណែនទៅៗដូចគ្មានថ្ងៃនឹងព្រមប្រលេង។
😈”ចាប់ពីថ្ងៃនេះគ្មានអ្នកណាតាមមកបំបែកបំបាក់ពួកយេីងទៀតហេីយ”
💜”អត់ទេ… ប៉ាម៉ាក់បងគាត់មិនព្រមនឹងពួកយេីងឡេីយ” ខ្ញុំកាន់តែនិយាយទឹកភ្នែកខ្ញុំកាន់តែហូរ។ ថ្ងៃមុនគ្រាន់តែគាត់លឺខ្ញុំថានៅមិនព្រមឈប់ស្រលាញ់កូនគាត់ គាត់ក៏ដេីរចេញពីខ្ញុំទៅដោយមិនចាប់ខ្វល់ពីអារម្មណ៍ខ្ញុំអីបន្តិច។ ហេីយពេលនេះគេមកប្រាប់ខ្ញុំថាគ្មានអ្នកតាមបំបែកបានយ៉ាងមិច។
📼”ទូ… នេះមីងគឺជាម្តាយរបស់ហ៊ាង…” 😐😐សំលេងចេញមកពីណាទៀតហេីយ? ខ្ញុំផ្អាកយំបន្តិចសិនព្រោះតែបានលឺសំលេងស្ត្រីម្នាក់ចេញពីម៉ាស៊ីនថតសំលេង។
📼”មីងថតសំលេងនេះទុក ព្រោះហ៊ាងចង់រក្សាទុកជាភស្តុតាងសំរាប់បកស្រាយឲ្យទូបានដឹង ថារយះពេលមួយឆ្នាំដែលហ៊ាងត្រូវចាកឆ្ងាយពីទូ គឺព្រោះតែកិច្ចព្រមព្រៀងដែលប៉ាកូនគេបានចុះរួមគ្នា ក្នុងកិច្ចព្រមព្រៀងបានសរសេរថាបេីពេលណាហ៊ាងសំរេចចិត្តចង់រៀបការហ៊ាងត្រូវតែរកចំណូលឲ្យបានគ្រប់ចំនួនដែលប៉ាគេកំណត់ដោយមិនពឹងផ្អែកលេីជំនួយពីគ្រួសារក្នុងរយះពេលមួយឆ្នាំ ព្រោះបេីកូនគ្មានសមត្ថភាពរកប្រាក់មកបានទេ កុំចង់ទៅផ្ញើជីវិតនឹងអ្នកណា។ តែដោយសារអ្នកដែលគេជ្រេីសរេីសគឺជាទូ ទេីបអ្វីៗត្រូវកែប្រែបន្ថែម ដោយក្នុងមួយឆ្នាំនេះគឺហាមមិនឲ្យអ្នកទាំង២ឃេីញមុខគ្នា ហាមមិនឲ្យសូម្បីតែមនុស្សជុំវិញរំលឹកដល់មិនថាឈ្មោះនរណាម្នាក់។ គាត់ធ្វេីបែបនេះព្រោះតែចង់យកឈ្នះនិងចង់ដឹងពីទំហំចិត្តទាំង២ថាអាចរក្សាចិត្តឲ្យគ្នាបានច្រេីនកំរិត។ ហេីយបេីចំលេីយចុងក្រោយអ្នកទាំង២នៅតែប្រាកដចិត្តថានៅតែស្រលាញ់គ្នាជាគូរទៀត គាត់នឹងព្រមចុះចាញ់គ្រប់យ៉ាង” ហ៊ាងអោបខ្ញុំឲ្យឈរស្តាប់សំលេងម្តាយគេរៀបរាប់គ្រប់យ៉ាងដែលខ្ញុំមិននឹកស្មានដល់ថានឹងអាចកេីតឡេីងលេីលោកនេះបាន។ (គ្រួសារចំលែក ប្លែកដូចអ្នកសរសេរ😂😂)។
😈”ហេីយពេលនេះសេ្នហាយេីងក៏អាចយកឈ្នះអ្វីៗគ្រប់យ៉ាងបាន” បានន័យថាគេសំរេចគ្រប់លក្ខខណ្ឌដែលបានកំនត់ទុកហេីយមែនទេ?
💜”ហឹកកកៗ ហ៊ាងងងង” ខ្ញុំលឺបែបនេះក៏ចាប់ផ្ដើមយំមកម្តងទៀត តែម្តងនេះគឺជាទឹកភ្នែកនៃចិត្តរំភេីបដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំទទួលបានអារម្មណ៍ថាខ្លួនខ្ញុំដូចកំពុងតែហោះហេីរដល់ពពកជាន់ទី៩ ព្រោះតែសំពាយផ្លូវចិត្តទាំងប៉ុន្មានត្រូវបានរសាត់បាត់ទៅអស់ពីខ្លួន។
ទឺតតតតត ផាំង💥ផាំង🎆ផាំង🎇
👨🏻👸👩🏻😎😇👩🏼🧑🏻👱🏻♂️👮♂️”Happy birthday to you. 😈Happy birthday to you. Happy birthday happy
10 / 13
birthdayyyyy. happy birthdayyyy too youuu” ខ្ញុំភ្ញាក់ស្ទេីរអស់ព្រលឹងពីខ្លួននៅពេលដែលយំសុខៗស្រាប់តែបានលឺកាំជ្រួចផ្ទុះចេញពីកណ្តាលសមុទ្រជាមួយនឹងសំលេងចម្រៀងថ្ងៃខួបកំណេីតជាប់ពីក្រោយខ្នងខ្ញុំ និងជាពិសេសគឺសំលេងច្រៀងពីលេីក្បាលរបស់ខ្ញុំ។ ខ្ញុំដកខ្លួនចេញពីហ៊ាងបែរទៅមេីលលេីមេឃឃេីញភ្លេីងចំរុះពណ៌ប្រដេញបាញ់ឡេីងជាបន្តបន្ទាប់ដោយស្នាមញញឹមគឺវាពិតជាអស្ចារ្យខ្លាំងណាស់ដែលខ្ញុំបានឈរមេីលកាំជ្រួចក្នុងថ្ងៃពិសេសរបស់ខ្លួន។ ហេីយក៏បានឃេីញគ្រប់គ្នាឈរជាជួរកាន់កូនកាំជ្រួចតូចៗនិងនំពេញពេញដៃម្នាក់មួយៗដែលមានអក្សរបូកចូលគ្នាជាពាក្យPopហេីយនិងនំមួយទៀតជារូបថតដែលហ៊ាកំពុងតែអោនថេីបក្បាលខ្ញុំដែលកំពុងតែបិទភ្នែកដេកកេីយទ្រូងរបស់គេ។ ខ្ញុំរំជេីបរំជួលចិត្តជាមួយហ៊ាងស្ទេីរតែភ្លេចទៅហេីយថាខ្ញុំមកទីនេះដេីម្បីអី។
💜”មានន័យថាយ៉ាងមិចវិញ មិចក៏មានតែPop” ខ្ញុំឆ្ងល់ព្រោះតែហ៊ាងមិនដែលប្រេីពាក្យហៅខ្លួនឯងថាPopដាច់ចឹងជាមួយខ្ញុំទេ គឺតែងតែមានeyeមកតាមក្រោយជានិច្ច។
😈”ព្រោះតែកែវភ្នែករបស់Popគឺរូបអូននេះហេីយ” ហ៊ាងអោនមកនិយាយតិចៗជាប់ត្រចៀកខ្ញុំ តែវានៅលឺគ្រប់គ្រាន់សំរាប់ឲ្យនាងរិទ្ធ…
🧑🏻”វ៉ាវវវវៗៗ”នាងរិទ្ធស្រែកដូចអ្នកណាចាក់ករនៅពេលដែលបានលឺហ៊ាងនិយាយសុភាសិតអំបាញ់មកកាន់ខ្ញុំ។ ចិត្តសប្បាយ អារម្មណ៍រំភេីប និងអាការះអៀនប្រៀនមូលត្របាញ់គ្នាពេញក្នុងខ្លួន។ ស្នាមញញឹមដែលជាប់នៅនិងមាត់គឺធំរហូតរកវិធីបិទមិនជិត។ ខ្ញុំខ្មាស់គ្រប់គ្នាសឹងតែលោតចូលទឹកឲ្យត្រីស៊ីបាត់។
😈”ឆ្នាំនេះបងគ្មានអ្វីសំរាប់អូនទេឲ្យបងសុំទោស” ហ៊ាងចាប់បែរខ្លួនខ្ញុំឲ្យប្រឈមមុខនឹងគេវិញ ហេីយនិយាយពាក្យសុំទោសដាក់ខ្ញុំ។ ខ្ញុំក៏ងាកទៅមេីលមុខគ្រប់គ្នាម្តងទៀត ឃេីញជាសញ្ញាតែមួយដែលប្រាប់ថា…
💜”បងគឺជាកាដូពិសេសសំរាប់អូនរាល់ថ្ងៃ😘” ខ្ញុំបែរទៅឆ្លេីយតបនឹងហ៊ាងជាមួយនឹងស្នាមថេីបដ៏មានន័យបំផុតក្នុងឆាកជីវិតនេះ។
វ៉ូវវៗៗវ៉ូៗៗ វូសសសៗៗ 😆😆 គ្រប់គ្នាស្រែកហូរផ្អេីលឆ្កែផ្អេីលឆ្មាពេញភូមិមិនលេីកលេងសូម្បីតែកូនៗខ្ញុំ ពេលនេះខ្ញុំមានសមាជិកថ្មីម្នាក់ទៀតហេីយyeahhhh។ គ្រប់គ្នារត់មករកពួកខ្ញុំជាមួយនំខេកយកមកប៉ាតពេញក្បាលខ្ញុំហេីយនិងហ៊ាង។ ម៉ាក់ហេីយនិង ប៉ាចូលមកអោបខ្ញុំទាំង២ដោយស្នាមញញឹម។
11 / 13
😈”Happy birthday ណាអូនសំឡាញ់” ចប់ប្រយោគគេភ្លាមបបូរមាត់យេីងទាំង២ក៏បានក្លាយទៅជាចំណងចងភ្ជាប់រសជាតិដ៏សែនផ្អែមល្អែមពីនំខួបកំណេីត។ ខួបកំណេីតឆ្នាំនេះ ខ្ញុំបានសំរេចនូវអ្វីដែលខ្ញុំតែងតែប្រាថ្នាចង់បានមកជារៀងរហូត នោះគឺមានមនុស្សម្នាក់ចាប់ខ្ញុំបេីតមាត់ក្នុងចំណោមហាជនគ្រប់គ្នារួមទាំងដួងផ្កាយរះរាប់ពាន់។
យប់ថ្ងៃថ្មីបានឆ្លងចូលផុតទៅហេីយនៅឡេីយតែមនុស្សចាស់ៗដែលមិនទាន់ព្រមដឹកដៃគ្នាចូលដេកសោះ មានតែប៉ាម្នាក់ដែលសុំភៀសខ្លួនរត់ទៅសំរាន្តមុនគេ។ ពួកយេីងនាំគ្នាលេងសប្បាយក្រោមពន្លឺភ្លើងរាត្រីបន្តទៀតរហូតដល់ម៉ោងជិត២កណ្តាលអាធ្រាត្រ។ ហេីយនៅទីបំផុតគ្រប់គ្នាក៏បានសារភាពពីរឿងខុបខិតគ្នាជាមួយហ៊ាងមករហូត ចាប់តាំងពីហ៊ាងត្រលប់មកដល់ខ្មែរវិញនៅថ្ងៃដំបូងមកម្ល៉េះលេីកលេងតែបងករុណាហេីយនិងបងរាជដែលមិនជាប់ពាក់ព័ន្ធ។ អ្នកទាំងអស់ត្រៀមខ្លួនឲ្យហេីយទៅរឿងនេះខ្ញុំមិនឲ្យអ្នកណាម្នាក់រួចខ្លួនឡេីយ។
💜”ហ៊ា ឲ្យមកណេះ ដល់វេនខ្ញុំម្តងហេីយ”
😈”ទូ…ទូ លេងប៉ុណ្ណឹងបានហេីយ យេីងទៅគេងវិញ យប់ជ្រៅហេីយ” ខ្ញុំកំពុងតែឈរដណ្តេីមម៉េក្រូគ្នាជាមួហ៊ា ហ៊ាងក៏ចូលមកអោបខ្ញុំពីក្រោយ។
😎”អឺ នាំគ្នាទៅដេកទៅ” ហ៊ាមិនព្រមហុចម៉េក្រូឲ្យខ្ញុំហេីយនៅដេញខ្ញុំទៅដេកទៀត។
💜”បងទៅគេងមុនទៅ អូនចាំចូលគេងជាមួយម៉ាក់បាន” ខ្ញុំចាប់ហ៊ាងចេញហេីយក៏ឲ្យគេចូលទៅដេកមុន។
😈”អត់បានទេ អូនត្រូវតែគេងជាមួយបង” គេមិនព្រមលេងដៃចេញហេីយនៅកេកកុករិតដៃបន្ថែមទៀត។
💜”ហ៊ាង គ្រប់គ្នាគេកំពុងសប្បាយណា ឲ្យអូនទៅគេងមុនមិច”
👸”កូនទៅគេងទៅ ម៉ាក់ប៉ាអីក៏រៀបបិទកម្មវិធីដែរ កុំឲ្យរំខានដល់អ្នកមកលេងទីនេះគេសំរាក” ដោយឃេីញខ្ញុំនៅប្រកែកគ្នាជាមួយហ៊ាងទេីបម៉ាក់ចូលមកបញ្ចប់រឿង។
💜”ហឹមមម អូខេ ចឹងខ្ញុំទៅគេងមុនហេីយ Goodnight ម៉ាក់ មោះអា២ក្បាល” ហេីយខ្ញុំក៏ថេីបលាម៉ាក់ និងបក់ដៃហៅអា២គ្រឿងដែលមិនព្រមដេកពួននឹងគេឲ្យមកតាមខ្ញុំ។
😈”ឈប់… ហាមចូលមកពួកឯង” គ្នាមិនទាន់បានរៀបរឹករត់មកស្រួលបួលផងក៏ត្រូវអង្គុយនៅស្ងៀមមួយកន្លែងវិញ ព្រោះតែហ៊ាងចង្អុលមុខមិនឲ្យកំរេីក។
💜”យ៉ាងមិចហ្នឹង? មិចបានមិនឲ្យគ្នាមោ” កេីតអីហ្នឹង គិតចង់ដេកតែឯងមិនចង់ឲ្យកូនបានដេកទេអី។
12 / 13
😈”យប់នេះជាយប់របស់ម៉ែឪ កូនៗឲ្យទៅដេកជាមួយលោកតាលោកយាយសិនទៅ” ខ្ញុំរកដេីរទៅចាប់ពួកវាទាំង២មកតែក៏ត្រូវមកចំហរមាត់ខ្យល់ចូលពេញសួតវិញ ពេលដែលហ៊ាងចាប់អោបខ្ញុំហេីយអោនមកខ្សិបដាក់ត្រចៀកខ្ញុំ ជាមួយនឹងស្នាមញញឹមយ៉ាងមានពុតនៅចំពោះមុខម៉ាក់ខ្ញុំគ្មានខ្លាចត្រូវក្បាលមួយដុំឥដ្ឋអីសោះ។ រួចខ្លួនអត់ទេខ្ញុំយប់នេះ។
😈”រាត្រីសួស្តីអ្នកមីង goodnight អ្នកទាំងអស់គ្នា” មិនបាច់អែអង់យូរ ហ៊ាងលាអ្នកទាំងគ្នាហេីយក៏អូសដៃខ្ញុំចេញពីវូងមក។ គ្រប់គ្នាហាក់ដូចជាដឹងសភាពការល្អណាស់ គ្មាននរណាម្នាក់ចេញមុខមកទាញខ្ញុំអីបន្តិចសោះ គឺមានតែជួយឃាត់កូនខ្ញុំមិនឲ្យចូលមកថែម។
💜”បងចង់នាំអូនទៅណាហ្នឹង? ផ្ទះនៅខាងនោះទេ” ផ្ទះសំរាប់ដេកនៅខាងភ្នំតេី ហេីយគេអូសខ្ញុំមកឆ្នេរសមុទ្រធ្វេីអី? ចង់ដេកមាត់ឆ្នេរឲ្យត្រីស៊ីឬក៏អីហ្នឹង?
😈”បងប្រាប់អូនពីពេលណាថាយេីងត្រូវគេងក្នុងផ្ទះ” គេនិយាយបណ្តេីរអូសខ្ញុំបណ្តេីររហូតមកដល់មាត់ឆ្នេរ គេក៏ចាប់បីខ្ញុំឡេីងដេីរសំដៅទៅរកទូកលំហែកាយមួយដែលបណ្តែតចោលជាប់មាត់សមុទ្រ។។
💜”ទូករបស់អ្នកណានឹង?” ហ៊ាងចាប់បីខ្ញុំដេីរកាត់ទឹកសមុទ្ររហូតឡេីងមកដល់លេីទូក។ ទូកនេះទំនេីបណាស់ គឺដូចជាកូនផ្ទះអណ្តែតទឹកតូចមួយចឹង មានគ្រប់បន្ទប់ដែលយេីងប្រេីប្រាស់ជាប្រចាំថ្ងៃ។ បេីនិយាយពីបន្ទប់ដេកវិញ គ្រាន់តែឃេីញភ្លាមចង់មានកូនយប់នឹងភ្លែតតែម្តង ហាហាហា😂😂។ គឺគេមិនប្រេីភ្លេីងអំពូលទេ តែហ៊ាងចូលមកដុតទៀនក្រអូនតូចធំគ្រប់ជ្រុងនៃបន្ទប់ដោយមិនខ្លាចថានឹងអាចឆេះស្លាប់នៅក្នុងទូកទាំងអស់គ្នា(មាត់ចង្រៃ)។
😈”គឺរបស់ អាមួយទៅជួយចាប់កូនអូនថ្ងៃមិញ” ខ្ញុំដឹងភ្លាមថាគេចង់សំដៅទៅអ្នកណា?
💜”ចុះគេនៅណា? ហេីយមិចឡេីងមកដេកលេីទូកគេចឹង?”
😈”គេនៅចំពោះមុខអូននេះហេីយ” ហ៊ាងនិយាយហេីយក៏ចាប់ផ្តួលខ្ញុំទៅលេីពូកទាំងខ្ញុំមិនបានត្រៀមខ្លួន រួចក៏ឡេីងមកគ្រងពីលេីខ្លួនខ្ញុំដោយខោសេីមជោគនឹងទឹកសមុទ្រ។ មានន័យថា បុរសពីថ្ងៃគឺពិតជាគេមែន។
💜”ហ៊ាងង.. បងកុំទាន់ធ្វេីអីអូន….អូយយ អុបបប” ខ្ញុំកំពុងតែចង់ប្រាប់គេឲ្យទៅប្តូរខោចេញសិនព្រោះវាសេីមដល់ខ្លួនខ្ញុំហេីយ តែគេបែរជាអោនមកខាំមាត់ខ្ញុំមួយទំហឹងរហូតខ្ញុំដឹងដល់រសជាតិឆ្អាបនៃឈាម តែខ្ញុំលេបចូលមិនទាន់ទេព្រោះតែហ៊ាងគេប្តូរមកបេីតមាត់ខ្ញុំយកទៅមិនឲ្យស្រែកវិញ។ នេះគឺទារុណកម្មសេ្នហ៍ច្បាស់ណាស់ អាយះអាយាយអស់ហេីយមាត់ខ្ញុំ😣
😈”ទេីបតែចាប់ផ្តេីមសោះអូនស្រែកលឺយ៉ាងនេះហី៎? ចុះទម្រាំតែស្នាមគ្រប់កន្លែងទៀតវាទ្រហឹងប៉ុណ្ណាទៅ” គេលិតមាត់លិតករសំលឹងមេីលមាត់ដែលនៅតែជ្រាបចេញឈាមរបស់ខ្ញុំមិនរេ។
13 / 13
💜”ហ៊ាង… ហ៊ាង អូនអត់លេងរបៀបហ្នឹងទេណា” អត់ទេ អត់ទេ កុំមកលេងស្ទាយខាំករខាំស្មាឆ្កួតឡប់អីជាមួយខ្ញុំ ខ្ញុំមិនអាចមានស្នាមជាំពេញខ្លួនបានទេ…។
😈”សាច់អូនស្អាតពេកហេីយ បងច្រណែនភ្នែកអ្នកដទៃ” ក្រឹបបបៗ
💜”អត់ទេទទទទ ហ៊ាងងងអូនឈឺ…..” ខ្ញុំស្រែកចង់លិចទូក ព្រោះតែហ៊ាងចាប់ទាញជេីងខ្ញុំមកខាំត្រង់ភ្លៅ ដូចជាភ្លៅមាន់។
😈”ចាំមេីលបេីភ្លៅអូនមានស្នាមបែបនេះ អូននៅហ៊ានរត់ស្លៀកលីអូបង្អួតអ្នកណាទៀតទេ” ច្បាស់ណាស់ៗៗ មនុស្សប្លែកមុខឯណាហ៊ានមកដៀលឯងរឿងស្លៀកលីអូបានទៅ គឺមានតែគេនេះហេីយ។
😈”សំបើមដៃខ្លាំងណាស់ បេីបងមិនឲ្យរិទ្ធរត់ទៅយកខោមកឲ្យស្លៀកទេ អូនគិតចង់ឲ្យបងឆ្កួតស្លាប់នឹងដេញតាមមេីលអូនហេីយ ចឹងបងត្រូវតែដាក់ទោសអូនឲ្យសាកសមបំផុត”
💜”អូនឈប់ហេីយៗ អូនលេងហ៊ានទៀតហេីយ ហ៊ាងងងងងង” ទោះខ្ញុំខំស្រែកខ្លាំងយ៉ាងណា ទោះខ្ញុំខំប្រឹងរេីបំរាស់ខ្លួនខ្លាំងប៉ុណ្ណា ក៏វាមិនអាចបញ្ឈប់សកម្មភាពវាយលុករបស់ហ៊ាងបានឡេីយ។ គេចាប់ផ្តេីមវាយលុកមកលេីបបូរមាត់ខ្ញុំមុនគេ ព្រោះតែត្រូវបិទមាត់ខ្ញុំមិនឲ្យស្រែក។ ដៃទាំងសងខាងរបស់គេលូកចូលមករុករានពេញខ្លួនប្រាណរបស់ខ្ញុំរហូតដល់ដោះចេញអស់គ្នាសល់។
💜”ហ៊ាងងង ហ៊ាងងង អូនឈឺ” គោលដៅបន្តរបស់គេបន្ទាប់ពីដេញខាំពីករមកដល់ស្មាខ្ញុំ ហេីយក៏ខាំជាប់ត្រង់សាច់ដេីមទ្រូងសរខ្ចីរបស់ខ្ញុំវិញម្តង។ ខ្ញុំទាំងឈឺទាំងរសេីបរមូលខ្លួនពេញពូក។
😈”មួយឆ្នាំមកនេះអូននៅតែរក្សាខ្លួនឲ្យទាក់ចិត្តបងបានខ្លាំងដដែល ថ្ងៃនេះបងមិនបន្ធូរកំលាំងទេណា” 😳😱
💜”អត់ទេហ៊ាង អូនមិនទាន់ព្រមទេទទ អុបប😚” ខ្ញុំចាប់ក្បាលឲ្យគេឈប់តែគេលោតមកបឺតមាត់ខ្ញុំទៅវិញ។
😈”សោកស្តាយផងបងក៏មិនព្រមឈប់ដូចគ្នា បងត្រូវទូទាត់ឲ្យអស់ពីខ្លួនអូន”
💜”ហ៊ាងងងងងងងង” ខាំ ខាំ ខាំ មិនរស់ទេខ្ញុំពេលនេះ បែកបងតែ១ឆ្នាំសោះ បងត្រលប់មកវិញមានវិជ្ជាគុនខ្លាំងលេីសដេីម។😝មិនថាកំលាំងធាតុ មិនថាគ្រប់ក្រញាំស្នែតគឺខ្ញុំទទួលរងពេញៗគ្មានខុសមួយក្បាច់ណាឡេីយ។ ខ្ញុំដែលខំតាំងសីលរក្សាខ្លួនអស់រាប់ពាន់ឆ្នាំមកហេីយនោះ ពេលនេះត្រូវបានបិសាចស្វាកំហូចលបចូលមកចាត់ការចាប់អោបរិទ្ធបោះលោតរហូតដល់ក្អួតពិសចេញមក។
សូមរងចាំតាមដានភាគបញ្ចប់

No comments:

Post a Comment