Breaking

Saturday, January 12, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី៣

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៣
និពន្ធដោយ Ly_Heng 
#Khmer_Novel69


តើខ្ញុំគួរធ្វើយ៉ាងម៉េចជាមួយអាក្មេងនិងបន្តបើទុកវាអោយធ្វើបាបខ្ញុំបែបនេះគឺមិនបានទេ
ខ្ញុំរកកន្លែងអង្គុយជិតនោះដើម្បីបំបាត់ភាពខឹងទៅនិងអាក្មេងចង្រៃនិងតែថាអាក្មេងនិងវានៅតាមខ្ញុំដូចស្រមោចរោមស្ករអញ្ចឹង
-កុំមកអង្គុយជិតយើង ចេញទៅអង្គុយអោយឆ្ងាយពីយើង
-បងប្រុស!
-យើងប្រាប់ហើយថាកុំអោយហៅយើងបងប្រុសស្ដាប់មិនបានទេរឺ
-បងប្រុស
-ឆាប់ចេញពីយើងលូវនេះភ្លាម
ខ្ញុំស្រែកខ្លាំងៗដាក់វាល្មមអោយវាខ្លាចហើយទៅអង្គុយឆ្ងាយពីខ្ញុំ ហឹសក្ដៅចិត្តណាស់ត្រូវតែរកវិធីកម្ចាត់វាចេញហើយទើបបាន ខ្ញុំបានបើកយូធូបស្ដាប់ចម្រៀងដើម្បីបំបាត់ភាពតានតឹងអោយតែខ្ញុំពិបាកចិត្តលើកណាតែតែងស្ដាប់ចម្រៀងបែបនេះ អូសចុះអូសឡើងខ្ញុំក៏បានចុចចំបទខ្សែជីវិតដែលជារឿងខ្លីរបស់យូរីមើលដល់កន្លែងបងស្រីយកប្អូនស្រីទៅបោះបង់ចោលធ្វើអោយខ្ញុំមានគំនិតមួយកើតឡើងទីបំផុតខ្ញុំរកវិធីកម្ចាត់វាបានហើយហេតុអីក៏ខ្ញុំមិននឹកឃើញគំនិតបែបនេះពីមុនមក
-អែង
ខ្ញុំនិយាយទៅកាន់វាដែលវាអង្គុយក្បែរនោះ
-ហៅខ្ញុំមែន
-អឺ នៅចាំយើងទីនេះហើយ យើងទៅទិញអីអោយអែងហូប
-មែនហីបងប្រុស
-អឺ មែនហើយ
មើលទៅវាឃ្លានខ្លាំងហើយបានជាសប្បាយចិត្តបែបនេះពេលលឺថាខ្ញុំទៅទិញអីអោយវាហូបតែថាដេកស្រមៃទៅបន្តិចទៀតវានិងក្លាយជាក្មេងអនាថាដេកតាមផ្លូវជាមិនខាន ហាហា ខ្ញុំសប្បាយក្នុងចិត្តនៅពេលដែលរកវិធីកម្ចាត់វាចេញឃើញយ៉ាងច្រើនត្រូវម៉ាក់ជេរបន្តិចហើយខ្ញុំនិងប្រាប់គាត់ថាវាដើរចេញពីខ្ញុំដោយមិនប្រាប់ខ្ញុំថាទៅណាទេរហូតមិនឃើញវាមកវិញ តែថាអាក្មេងនិងប្រហែលជាវាមិនចំណាំផ្លូវមកផ្ទះវិញឃើញទេ។ខ្ញុំលាវាហើយចេញទៅឆ្ងាយពីវាដោយគ្មានថ្ងៃត្រឡប់មករកវាវិញនោះទេ។
២ម៉ោងក្រោយមក
ខ្ញុំមិនទាន់ទៅផ្ទះទេដោយនៅក្បែរៗនោះសិនអ្នកម៉ាក់ច្បាស់ជាបារម្ហពីខ្ញុំស្លាប់ហើយដែលមិនឃើញខ្ញុំមិនទនា់ទៅផ្ទះវិញលូវទូរស័ព្ទរលត់អស់ថ្មទៀត ម្ដាយយើងម្ដាយគេនៅពេលមិនឃើញកូនទៅផ្ទះហើយតេមិនចូលទៀតច្បាសជាបារម្ហស្លាប់ហើយបើទៅផ្ទះលឿនពេកកុហកគាត់មិនសមទេ។ស្មើនេះប្រហែលជាអាក្មេងឆ្គួតនិងវាវង្វេងស្លាប់ហើយមើលទៅ ហាហាសមមុខវាហើយ វាប្រាកដជាស្រែកហៅរកម៉ែវាហើយ ស្រែកទៅគ្មានអាណាលឺទេ មែនហើយចុះបើម៉ែវាមករកកូនពីអ្នកម៉ាក់ខ្ញុំមិនឃើញតើគាត់ធ្វើម៉េចទៅ គាត់ច្បាស់ជាយំស្រែកហើយ ម្ដាយយើងម្ដាយគេពេលបាត់កូនច្បាស់ជាយំស្រែកទួនសោកហើយ នេះខ្ញុំកំពុងតែបំបែកកូនគេចេញពីម្ដាយគេហើយ នេះខ្ញុំក្លាយជាមនុស្សចិត្តអាក្រក់អាត្មានិយមតាំងពីកាល ស្លាប់ហើយខ្ញូំមិនដឹងជាចុះនរកប៉ុន្មានជាន់ទេ មិនបានទេត្រូវតែទៅរកវាទើបបាន។
ខ្ញុំបានប្រញាប់ជិះម៉ូតូទៅកន្លែងដែលអោយវាចាំតែថាពេលទៅដល់និងបែរជាមិនឃើញវានៅអង្គុយនៅទីនោះទៀតទេ ខ្ញុំប្រញាប់ជិះម៉ូតូដើររកវាតែជិះគ្រប់កន្លែងក្បែរនោះហើយនៅតែមិនឃើញវាទៀត ស្លាប់ខ្ញុំតើត្រូវធ្វើយ៉ាងម៉េចបន្តទៅ អ្នកម៉ាក់ច្បាស់ជាជេរខ្ញុំស្លាប់ហើយ ហើយម្ដាយវាច្បាស់ជាយំខូចចិត្តជាខ្លាំងហើយ អែខ្ញុំក្លាយជាមនុស្សចិត្តឃោរឃៅ ព្រៃផ្សៃមិនលើកលែងសូម្បីតែក្មេងតូចមួយ។
ទីបំផុតខ្ញុំក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញទាំងដឹងខ្លួនខុសដែលធ្វើបែបនេះ មកដល់ផ្ទះអ្នកម៉ាក់ក៏ចេញមកឃើញខ្ញុំកំពុងតែយកម៉ូតូទុក ខ្ញុំក៏ប្រញាប់និយាយទៅកាន់គាត់
-អ្នកម៉ាក់
-យ៉ាងម៉េចកូន
-អោយកូនសំុទោសផង
-សុំទោស?សុំទោសរឿងអី
-គឺដូរី
-ដូរី?ដូរីថី?
-គឺដូរី
-ហា បងប្រុសមកវិញហើយ
នៅសុខៗស្រាប់តែលេចមុខអាក្មេងឆ្គួតដែលខ្ញុំខំចំណាយពេលតាមរកវាយ៉ាងយូរមកវាចេញពីក្នុងផ្ទះមក នេះសម្រេចថាវាមកដល់ផ្ទះមុនខ្ញុំយូរហើយ នេះវាមកតាមផ្ទះវិញតាមរបៀបណា ហើយម៉េចបានវាស្គាល់ផ្លូវមកផ្ទះវិញ វាមិនផ្ទះទុកអោយខ្ញុំតាមរកវាឡើងវ៉ល់អស់ គួរអោយខឹងនិងអាក្មេងនិងណាស់
-នេះអែងមកផ្ទះមិនប្រាប់យើង ទុកអោយយើងតាមរកចង់ឆ្គួត មកនេះយើងវ៉ៃអោយរាងម្ដង
ខ្ញុំស្ទុះទៅចាប់ដៃវា តែត្រូវអ្នកម៉ាក់ស្ទាក់មុខទាន់
-ចង់ធ្វើស្អីដូរីហាស អែងទៅវិញទេដែកម៉ាក់ត្រូវតែសួរ
-សួរខ្ញុំ?អ្នកម៉ាក់ម៉េចមិនសួរវាវិញទៅថាវាទៅណាទុកអោយខ្ញុំតាមរក
-អៅ គឺអែងនិងហើយទុកគ្នាចោលអោយនៅម្នាក់អែង នេះបើម៉ាក់មិនជិះឡានកាត់និងឃើញគេទេច្បាស់ជាគេវង្វេងផ្លូវហើយ កំហុសមកពីអែងហើយដារូ
-តែខ្ញុំប្រាប់វាហើយអោយចាំនៅទីនោះ
-អោយចាំ ចុះអែងទៅណាម៉េចយូរហើយម៉ាក់និងដូរីអង្គុយចាំមិនឃើញអែងមក ហើយទូរស័ព្ទតេមិនចូលទៀត មកដល់ផ្ទះចង់វ៉ៃប្អូនទៀត
-នេះអ្នកម៉ាក់កាន់ជើងវារឺ?ម៉ាក់ដឹងទេថាថ្ងៃនេះវាធ្វើអោយខ្ញុំខ្មាស់គេប៉ុណ្ណា
-បានហើយដារូអោយតែនិយាយជាមួយអែងលើកណាក៏មិនដែលអែងស្ដាប់តាមម៉ាក់ឡើង យកតែឈ្នះរហូត តោះដូរីចូលក្នុងទៅកូនកុំនៅស្ដាប់បងអែងអី
-អ្នកម៉ាក់!!!!
-អូ ម៉ាក់ភ្លេចប្រាប់ស្អែកនេះបងប្រុសអែងមកពីខេត្តវិញហើយ
បងប្រុសមកពីខេត្តវិញហើយ ជយោ!ខ្ញុំមានគ្នាកំចាត់អាក្មេងនិងចេញហើយ សង្ឃឹមថាបងប្រុសនៅខាងខ្ញុំទៅចុះ!
បងប្រុសជួយគូសរូបអោយខ្ងុំបន្តិចមើល
យើស អាក្មេងឆ្គួតនេះ ខ្ងុំមិនទាន់បាត់ខឹងនិងជម្រះបញ្ជីវារឿងថ្ងៃនេះផង វាហានមកនិយាយអោយខ្ងុំគូសរូបអោយវាទៀត តិចអត់ទ្រាំមិនបានលូវហើយអញ។ខ្ងុំមិនមាត់មិនតបវាឡើយដោយពេលនេះខ្ងុំកំពុងតែធ្វើកិច្ចការដែលលោកគ្រូដាក់អោយធ្វើបើធ្វើមិនទាន់ទេច្បាស់ជាអត់ពិន្ទុជាមិនខានហើយ
-ណាបងប្រុសជួយគូសរូបអោយខ្ងុំបន្តិចមកណា
វានៅតែបន្តនិយាយអង្វរខ្ងុំព្រមទាំងហុចសៀវភៅមួយក្បាលមកអោយខ្ងុំ សង្ស័យតែទៅរៀនវាគូសរូបបែបនេះហើយ អាក្មេងនិងវាមិនស្ដាប់គ្រូពន្យល់ហើយមើលទៅ អ្នកម៉ាក់អោយវាទៅរៀនខាតលុយទទេហើយ
-យើងគ្មានពេលគូសអោយទេវើយ
-ណាបងប្រុសតែបន្តិចទេ
អានេះក្មេងក្បាលរឹកមែនបានជានិយាយមិនចេះស្ដាប់គ្នា ទ្រាំលែងបានហើយអញ។ខ្ងុំក៏ចាប់យកសៀវភៅពីដៃវារួចគប់ចូលទៅក្រោមទូដាក់ខោអាវល្មមតែវាលូកយកមកវិញមិនបាន
-ហឺហឺ
-កុំជោរជាមួយយើងអាពៅ
បន្ទាប់ពីខ្ងុំយកសៀវភៅវាបោះចូលក្រោមទូហើយធ្វើអោយវាយំភ្លាមៗហើយវាព្យាយាមយកដៃវាលូកយកសៀវភៅនៅក្រោមទូតែដៃវាខ្លីលូកយកមិនដល់ឡើយ ភ្នែកវាសម្លឹងមកខ្ងុំទាំងទឹកភ្នែករលីងរលោង ក្នុងន័យអង្វរខ្ងុំអោយសៀវភៅអោយវាវិញ តែថាកុំសង្ឃឹមអោយសោះថាខ្ងុំយកអោយវិញនោះ
-ហឺហឺ
វាយំកាន់តែលឺឡើងបន្ទាប់ពីខ្ងុំមិនលូកយកសៀវភៅអោយវា
-ឈប់យំភ្លាម តិចយើងអោយអែងដេកក្នុងបន្ទប់ទឹកហានតែយំអោយលឺចាងនេះទៀត
ខ្ងុំស្រែកគំហកនិងគម្រាមវាមិនអោយយំលឺកខ្លាចអ្នកម៉ាក់ដឹងច្បាស់ជាត្រូវមាត់កាត់ទៀតហើយ
-បងប្រុស ហឺហឺ…………….    យកសៀវភៅអោយខ្ងុំតិចមក
-ស្ងាត់មាត់! យើងមិនយកអោយទេ យល់? ហើយកុំមកនិយាយរកយើងទៀត តិចយើងទ្រាំលែងបានទៀត
ថាហើយវាក៏ស្ងាត់មាត់ទៅ ហឹសអាក្មេងនេះពិតជានាំរឿងខ្ងុំអត់ឈប់សោះ និយាយអោយចំវាជាផ្កាយនាំចង្រៃដល់ខ្ងុំតែម្ដង!
អូយ ស្លាប់ហើយ នេះខ្ងុំធ្វើលំហាត់ដល់ណាហើយ? អាយ!!ភ្លេចអស់រលីងរវល់តែឈ្លោះជាមួយអាក្មេងឆ្គួតនិងលូវភ្លេចអស់រកនឹកសិន ធ្វើម៉េចអញ្ជោះមុននិងនឹកឃើញហើយនិង ថាអីចេះខុសអាក្មេងឆ្គួតនិងជាផ្កាយនាំចង្រៃដល់ខ្ងុំមែន ហើុយតែថាងងុយគេងណាស់…………………..!!
ចង់ដឹងវគ្គក្រោយមានរឿងអ្វីខ្លះកើតឡើងសូមរង់ចាំអានទាំងអស់គ្នា!!

No comments:

Post a Comment