រឿង ម្ចាស់គ្រងបេះដូង
ភាគទី៥
និពន្ធដោយ Pii Chhay
#Khmer_Novel69
”អឺមម…” គេងលក់បានបន្តិចខ្ញុំក៏ភ្ញាក់ដោយសារនរណាម្នាក់យកដបទឹកត្រជាក់ដាក់ជាប់ថ្ពាល់ខ្ញុំ។ ខ្ញុំគិតថាបងយុទ្ធហើយក៏បិទភ្នែកប្រែក្បាលទៅម្ខាងទៀត។
”ស្អីនឹងបងយុទ្ធខ្ញុំកំពុងគេងណា” ខ្ញុំបញ្ចេញសំលេងរាងមួរម៉ៅបន្តិច ស្រាប់តែ…
”មួយមាត់បងយុទ្ធ ពីរមាត់ក៏បងយុទ្ធមិចជាប់សេ្នហ៍វាណាស់ទៅហី៎”សុបិនអាក្រក់មកទៀតហើយ មិចក៏ជៀសមិនផុតសោះចឹង។
”ហើយវាថីលោកទៀតហី៎…” ខ្ញុំងេីបក្បាលចេញពីតុយ៉ាងលឿន ហេីយក៏ឃេីញគេកំពុងតែអង្គុយជ្រួញចិញ្ចើមជាប់នឹងខ្លួនរបស់ខ្ញុំតែម្តង។
”មិចបានចេះតែទេីសគ្រប់រឿងចឹង ហើយស្អីជាប់ស្នេហ៍ស្អី និយាយឲ្យស្រួលបួលតិច” ខ្ញុំក្រោកមកព្រូសទឹកមាត់ឆ្វាចៗពេញមុខគេតែគេមិនខ្វល់ រួចហុចដបទឹកអត់ត្រជាក់ក្នុងដៃគេមួយទៀតមកឲ្យខ្ញុំជាមួយសាំងវ៉ិចមួយដុំ។ ខ្ញុំក៏ប្រែទឹកមុខទៅជាឆ្ងល់ម្តង ចង់លេងអីចេស
”ខ្ញុំមិនបានផ្ញើទិញទេ”
”ហើយអ្នកណាថាទិញមកផ្ញើ”
”ចឹងអានឹងគេហៅថាអី?”
”គេហៅថាទិញមកឲ្យ” 勞
”ហើយវាខុសគ្នាត្រង់ណា”
”ហើយស្តាប់កន្លែងណាដូចគ្នា មួយផ្ញើមួយឲ្យហ្នឹង” មើលទៅត្រូវហៅឡានពេទ្យហើយខ្ញុំ។
”អូខេ ខ្ញុំល្ងង់ខ្លួនឯង តែខ្ញុំមិនត្រូវការទេ” សុំទៅឲ្យតែផុតទៅបានហើយ
”មិច? ខ្លាចខ្ញុំបំពុលមែន?”
”មើលមិនឃើញដែរ”
”ខ្ញុំមិនឆ្កួតចូលគុកដោយសាររឿងអត់ប្រយោជន៍ចឹងទេ”
”ចឹងមានតែខ្មោចចូល នៅសុខៗមកល្អដាក់”
”រាល់ដងក៏មិនដែលបានធ្វើអីអាក្រក់ដែរ” គេនិយាយទាំងញាក់មុខដាក់ខ្ញុំទៀត។ ខ្ញុំមើលមុខគេបណ្តើរមើលមកទឹកនិងសាំវ៉ិចបណ្តើរ ខ្ញុំដូចទាក់ទើរយ៉ាងមិចមិនដឹងទេ។ តែក៏
”អរគុណច្រើន” ចុងបញ្ចប់ខ្ញុំក៏ទទួលយក ព្រោះរកមិនឃើញមូលហេតុដែលមិនទទួលយក។ ខ្ញុំយកសាំងវ៉ិចពីដៃគេមកហែកញ៉ាំ ប្រឹងញ៉ាំបានតែពាក់កណ្តាលក៏ទៅលេងរួច។
”អេៗ ទើបអស់ពាក់កណ្តាលនឹង ញ៉ាំឲ្យអស់” កំពុងខ្ចប់នំទុកវិញគេក៏និយាយឡើង។
”មនុស្សមិនសូវឃ្លានមកបង្ខំយ៉ាងមិចហ្នឹង”
”ឃ្លានមិនឃ្លានក៏ត្រូវញ៉ាំឲ្យអស់” ចាប់ឆ្នោតធំហើយអញ បើមិនស៊ីតាំងពីដំបូងរួចខ្លួនបាត់។
”នេះលោកចង់ធ្វើបាបខ្ញុំមែន?”
”ធ្វើបាបស្អីគ្រាន់តែញ៉ាំឲ្យអស់ប៉ុណ្ណឹងសោះ ដឹងអត់អ្នកខ្លះរកអីញ៉ាំមិនបានផង” វែងឆ្ងាយមែនទែនហើយ។
”បានហើយៗ ធ្វើខ្លួនដូចឪគេទៅកើត” គ្មានកំលាំងឈ្លោះទេ
”ល្អណាស់ ” នេះគេញញឹមផងហេ៎? លើកទីមួយហើយដែលគេញញឹមមកខ្ញុំស្រទន់បែបនេះ។ បេះដូងលោតញាប់ទៀតហើយ វាស្អីវាណាស់ណាទៅបានលោតម្លឹងៗ។
”ញញឹមស្អី?” ខ្ញុំនិយាយធ្វើបន្លំកុំឲ្យចេញអាការៈគេដឹង។
”ចង់ញញឹម ខុសដេស?” ពិតជាកំពូលមនុស្សមែន មុខងាប់ទេតែបើបាននិយាយវិញចាញ់គេងាប់ចោលម៉ង។ ខ្ញុំខ្ចិលតបតរក៏ធ្វើជាបែរទៅកន្លែងផ្សេង។ ដូចឆ្កួតមិចមិនដឹងទេចេះមកអង្គុយមើលគេស៊ីអីកើត ឯងនេះប្រឹងលេបឡើងបែកញើសពេញខ្លួនហើយ។
មួយមាត់ចុងក្រោយគឺចង់ដោលចេញមកវិញតែម្តង។ គេឃើញខ្ញុំញ៉ាំអស់ហើយក៏ហុចទឹកព្រមជាមួយនឹងកូនកញ្ចប់មួយ
”នេះទឹកហើយថ្នាំ” លើសមែនទែនហើយ
”ខ្ញុំអត់ញ៉ាំថ្នាំទេ” ខ្ញុំប្រកែកភ្លាម
”នេះត្រូវតែតវ៉ាគ្រប់រឿងគ្រប់មុខម៉ងមែន?”
”ហើយអ្នកណាឲ្យលោកមកជួយអាសារខ្ញុំហ្នឹងហា៎ ខ្ញុំមិនញ៉ាំខ្ញុំមានមូលហេតុខ្ញុំ” ទ្រាំលេងបានហើយ។ គេស្ងាត់មិនតបអីឃើញមានតែកែវភ្នែកមួយគូរដែលមើលមកខ្ញុំមិនដាក់ចុះ ខ្ញុំមិនឲ្យចាញ់សំលឹងទៅវិញគ្មានព្រិច ចង់ដឹងមើសអាភ្នែកដ៏មុតស្រួចរបស់គេនឹងវាខ្លាំងប៉ុណ្ណាទៅ។
”អូខេ លូវប្រាប់មកថាមូលហេតុអី?” គេនិយាយយ៉ាងសុភាព តែនៅតែសំលឹងមុខខ្ញុំដដែរ។ លើកនេះគេប្រែពីកែវភ្នែកដែលមុសមុតមកជាទន់ភ្លន់ដែលធ្វើឲ្យខ្ញុំស្ទើរតែលង់ទៅតាមទៅហើយ។ ខ្ញុំបើកមាត់មិនរួចបានត្រឹមតែគេចមុខចេញ ទីបំផុតខ្ញុំនៅតែចាញ់អនុភាពកែវភ្នែករបស់គេដដែរ។
”មិចក៏ស្ងាត់? ហើយហេតុអីងាកមុខចេញ?” គេនៅតែបន្តនិយាយសំដីស្រទន់ដដែរ ហើយបេះដូងខ្ញុំក៏លោតកាន់តែញាប់។ នេះមកពីអាការៈមិនស្រួលខ្លួនរបស់ខ្ញុំឬក៏អារម្មណ៍ដែលច្របូកច្របល់ទៅវិញទៅ។ តើខ្ញុំកើតអីទៅ ហេតុអីក៏ត្រូវមកចាញ់និងមនុស្សដូចគេបែបនេះ? សំនួរជាច្រើនវិលវល់ពេញក្នុងខួរក្បាល។ ស្រាប់តែគេចាប់ស្មាខ្ញុំឲ្យបែរមុខទៅគេចំៗ ហើយបន្តនិយាយ
”ឯណាទៅមូលហេតុ ក្រែងថាមាននោះអី” មុខទល់មុខ ភ្នែកប៉ះភ្នែកទៀតហើយ លើកនេះវាជ្រាលជ្រៅណាស់ គេមើលមកខ្ញុំដូចកំពុងតែចង់ចូលមកក្នុងខ្លួនខ្ញុំអញ្ចឹង វាបញ្ជក់ថាគេពិតជាចង់ដឹងខ្លាំងណាស់។ ខ្ញុំចាប់ដៃគេចេញហើយបែរមុខនិយាយ
”គឺខ្ញុំមិនចូលចិត្តលេបថ្នាំ ព្រោះខ្ញុំអាចនឹងមានប្រតិកម្មជាមួយថ្នាំ ដែលមានអនុភាពខ្លាំង ហើយវាមិនស្រួលចិត្តទេដែលត្រូវមកហើមភ្នែកដោយសារថ្នាំនោះ” គេស្ងាត់មាត់បន្តិចក៏បន្ត។
”បើមិនសាកល្បង ធ្វើមិចនឹងដឹងថាមួយណាត្រូវឬមិនត្រូវទៅ គិតបណ្តោយឈឺឲ្យអ្នកដទៃបារម្ភចឹងមែន” អ្នកដទៃបារម្ភ? នេះគេចង់និយាយពីគេមែន។ ខ្ញុំស្តាប់សម្តីគេដូចត្រូវសន្តំចឹង មិននិយាយអីទាំងអស់តែបែរជាលូកដៃយកថ្នាំពីគេមក។
”បើភ្នែកខ្ញុំមានបញ្ហា លោកមិនរួចខ្លួនទេ” ខ្ញុំនិយាយបន្លំអាការៈទៀតហើយ។ ហេតុអីពាក្យសម្តីគេមានឥទ្ធិពលមកលើខ្ញុំយ៉ាងនេះ ទាំងដែលបងប្រុសម៉ាក់អ្នកគ្រប់គ្នាបង្ខំខ្ញុំយ៉ាងណាក៏ខ្ញុំមិនព្រម សុខចិត្តឈឺចូលពេទ្យក៏មិនលេបដែរ តែនេះពាក្យសម្តី២,៣ ម៉ាត់សោះធ្វើឲ្យខ្ញុំកែប្រែបាន ទាំងដែលពីមុនមិនដែលមានពាក្យល្អដាក់គ្នាទៀត។
”ខ្ញុំទទួលខុសត្រូវទាំងអស់” គ្រាន់លឺពាក្យនេះភ្លាមខ្ញុំដាក់ថ្នាំចូលមាត់ដោយមិនគិតពីអីទាំងអស់។ លើកនេះខ្ញុំប្រថុយទុកចិត្តលើលោកហើយណា។ គ្រាន់តែឃើញខ្ញុំព្រមលេបថ្នាំគេញញឹមយ៉ាងមើលទៅមានក្តីសុខដូចបានរបស់ដែលគេចង់បានចឹង។ ខ្ញុំភ្លេចខ្លួនក៏ញញឹមទៅវិញ ស្រាប់តែឃើញបងយុទ្ធបើកទ្វាចូលមក។
”មកវិញហើយ មានរឿងអីមែនអាប៉បបានញញឹមមានក្តីសុខម៉េស” បងយុទ្ធចូលមកចំពេលលោកប៉បអាយនៅសល់ចំហាយក្តីសុខ លឺបែបនេះគេក៏ខំខ្ចិបមាត់ឡើងជិតហើយតប។
”ចេះមានក្តីសុខតែហែងមែន”
”ហើយទូបានស្រួលខ្លួនហើយហ៎បានញញឹមស្រស់បែបនេះ” ចាប់បានស្រេច។ បងយុទ្ធមិនតប តែគាត់ងាកមកខ្ញុំចាប់ខ្ញុំវិញ។ ខ្ញុំប្រញាប់រៀបរិករួចឆ្លើយទៅគាត់
”អររ គ្រាន់បើតិចហើយបង”
”ល្អហើយចឹង នេះបាយពិសេសពីបងស្នា បងខំឈរចាំឡើងយូរណាទម្រាំបាន មិនដឹងយ៉ាងមិចថ្ងៃនេះហាងបងស្នាមនុស្សច្រើនយកតែមែនទែនម៉ង” បងយុទ្ធឈររៀបរាប់បណ្តើររៀបចំបាយឲ្យខ្ញុំបណ្តើរ។ ហើយឲ្យញាត់តាមណាទៅ បើទឹមរួចសាំវ៉ិចមិញឡើងចង់ចេញមកវិញហី៎នឹង។
”គេទើបញ៉ាំសាំវ៉ិចមិញហើយទេ យកមកនេះមកអញស៊ីជំនួស” កំពុងធ្វើមុខតឹងទ្រូងស្រាប់តែលោកប៉បអាយនិយាយឡើង។ គេនិយាយមិនទាន់ចប់ផងក៏ស្រវ៉ាប្រអប់បាយទៅ បងយុទ្ធក៏ស្ទុះទៅទាញមកវិញ។
”មិចបានហែងដឹង ក្រែងហែងទៅក្រៅហី៎”
”អឺ គឺអញចេញទៅទិញមកនឹងហើយ មិនឲ្យអញដឹងមិច” បងយុទ្ធធ្វើមុខឆ្ងល់ ហើយងាកមកសួរខ្ញុំ។
”មែនហ៎ទូ?” ខ្ញុំបានត្រឹមងក់ក្បាលញឹមៗដាក់គាត់មានអារម្មណ៍ថាទទួលសម្ពាធយ៉ាងមិចមិនដឹងទេ។
”ឃើញនៅ ចឹងបាយមួយប្រអប់នឹងទុកឲ្យអញស៊ីជំនួស” និយាយរួចគេក៏លូកដៃយកប្រអប់បាយម្តងទៀត តែលើកនេះបងយុទ្ធព្រមប្រលែងយ៉ាងស្រួលហើយមិននិយាយអីទាំងអស់ បានត្រឹមតែដើរមកអង្គុយនៅកៅអីរបស់ខ្លួនវិញ។ ខ្ញុំមានអារម្មណ៍ដូចមិនស្រួលយ៉ាងមិចទេ ក៏ងាកទៅមើលគាត់ឃើញគាត់កំពុងសំលឹងមើលមកខ្ញុំល្មម។ ខ្ញុំញញឹមដាក់គាត់រួចនិយាយ
”សុំទោសណាមិនដឹងថាបងទិញបាយមកផ្ងើរដែរ”
”សុំទោសអីមកពីបងមិនដឹងអាស្អីគេនេះទៅទិញអីឲ្យអូនខ្លួនឯងតើ” គាត់និយាយទាំងញញឹមដាក់ខ្ញុំវិញ
”បើហែងមិននិយាយថានឹងទិញអីផ្ញើរផងអញមិចដឹង”
”បិទមាត់ហើយស៊ីបាយទៅអាប៉ប ហើយស្អីចូលខ្លួនហែងបានទៅនឹកឃើញទិញនំទិញអីឲ្យប្អូននឹង រាល់ដងមានតែពាក្យឌឺដង” ដល់កន្លែងនេះខ្ញុំចាប់អារម្មណ៍ដែរ ក៏ងាកទៅមើលលោកប៉បអាយចង់ដឹងថាគេតបយ៉ាងមិច
”ក្រែងហែងចង់ឲ្យអញនិយាយស្រួលបួលជាមួយគេហី៎ បើមិនធ្វើចឹងមិចបាននិយាយស្រួលទៅ” គេនិយាយទាំងឈ្ងូកមុខញ៉ាំបាយមើលទៅការនិយាយធម្មតាដូចគ្មានអីចឹង។ ខ្ញុំមានអារម្មណ៍ដូចតូចចិត្តយ៉ាងមិចទេ ការពិតគេគ្រាន់តែចង់បានការសម្រួលគ្នាចឹងសោះ ខ្ញុំ
យល់ទៅខុសខ្លួនឯងថាគេគិតបារម្ភពីខ្ញុំដូចអ្វីដែលគេបាននិយាយ។ ឆ្កួតមែនហេតុអីក៏មានអារម្មណ៍មិនល្អឡើងមកភ្លាមចឹងគេមិនត្រូវជាអីនឹងឯងទេណាអាទូ។
យល់ទៅខុសខ្លួនឯងថាគេគិតបារម្ភពីខ្ញុំដូចអ្វីដែលគេបាននិយាយ។ ឆ្កួតមែនហេតុអីក៏មានអារម្មណ៍មិនល្អឡើងមកភ្លាមចឹងគេមិនត្រូវជាអីនឹងឯងទេណាអាទូ។
”ទូៗ រវើរវាយដល់ណានឹងបងហៅមិនលឺ” ខ្ញុំភ្ញាក់ព្រឺតពេលបងយុទ្ធកេះខ្នងហៅ គិតដល់ណាហើយឯងទូ
”អររ បងមានការអីមែន?”
”បងសួរថាមានលេបថ្នាំអីអត់ បើមិនទាន់បងចុះទៅទិញឲ្យ” ខ្ញុំលឺពាក្យថ្នាំធ្វើឲ្យខ្ញុំនឹកឃើញដល់អ្នកអង្គុយញ៉ាំបាយភ្លាម។ ខ្ញុំងាកទៅមើលគេបន្តិចឃើញគេគិតតែញាត់បាយចូលមាត់។ ខ្ញុំក៏បែរទៅបងយុទ្ធវិញ
”លេបរួចហើយបង” មើលទៅគេភ្លេចពាក្យសម្តីដែលគេបាននិយាយជាមួយខ្ញុំអស់បាត់ហើយ។ អន់ចិត្តទៀតហើយយើង
គេញ៉ាំបាយលឿនណាស់មិនដល់10នាទីផងអស់រលីង ស្របពេលដល់ម៉ោងចូលរៀនល្មម។ ដំនើរការរៀនបានកន្លះម៉ោងអាការៈវិលមុខឈឺក្បាលខ្ញុំក៏ដូចជាបាត់ដែរ តែខ្ញុំមានអារម្មណ៍មិនស្រួលត្រង់ភ្នែកទាំងគូររបស់ខ្ញុំម្តង។ ខ្ញុំដឹងភ្លាមថាខ្ញុំកំពុងប្រតិកម្មថ្នាំហើយ គឺវាមានចំហាយក្តៅចេញតាមភ្នែកខ្លាំងខុសពីធម្មតា ហើយមានអារម្មណ៍ថាភ្នែកខ្ញុំចាប់ផ្តើមតឹងបន្តិចម្តងៗ ខ្ញុំគិតថាវាចាប់ផ្តើមហើមហើយ គឺដោយសារតែគេម្នាក់ហ្នឹង។ ជើងឈឺមិនទាន់ជាស្រួលបួលផងឥលូវត្រូវមកហើមភ្នែកទៀត។ ខ្ញុំឃើញមិនស្រួលក៏រៀបចំសៀវភៅគិតនឹងរកសុំគ្រូទៅផ្ទះមុន។ ស្រាប់តែបងយុទ្ធសួរឡើង
”រៀបចំសៀវភៅទៅណានឹង?”
”ខ្ញុំចង់ទៅផ្ទះមុន ខ្ញុំគិតថាប្រតិកម្មថ្នាំហើយ”
”មានអីធ្ងន់ធ្ងរអត់? ឲ្យបងជូនទៅផ្ទះទេ?”
”អត់អីទេ ខ្ញុំតេហៅហ៊ាមកយកហើយ” ខ្ញុំនិយាយទាំងអោនមុខព្រោះមិនចង់ឲ្យនរណាម្នាក់មកឃើញសភាពហើមភ្នែករបស់ខ្ញុំ តែចិត្តមួយទៀតក៏ចង់ងាកទៅមើលអ្នកដែលអង្គុយជិតបងយុទ្ធដែរ ចង់ដឹងថាគេមានទឹកមុខបែបណាពេលដែលគេធ្វើឲ្យខ្ញុំទៅជាបែបនេះ។ ខ្ញុំខំគិតថានឹងបានលឺពាក្យសួរនាំខ្ញុំពីគេតែអ្វីដែលទទួលបានគឺស្ងាត់។ ខ្ញុំដឹងក្នុងចិត្តភ្លាមថាខ្ញុំពិតជាល្ងង់ដែលជឿនូវពាក្យដែលគេបាននិយាយ។ រៀបចំរបស់របររួច ខ្ញុំដើរអោនមុខទៅរកគ្រូព្រោះមិនចង់ឲ្យនរណាឃើញអាការៈចម្លែករបស់ខ្ញុំ។ ក្រោយពីសុំគ្រូហើយគាត់ឃើញអាការៈខ្ញុំពិតជាមិនស្រួលមែន គាត់ក៏អនុញ្ញាតិ។ មកដល់ក្រៅថ្នាក់ភ្លាមខ្ញុំមានអារម្មណ៍ដូចជាចង់យំហើយ អូ មិនមែនចង់ទេ គឺខ្ញុំយំតែម្តង។ ខ្ញុំដើរបណ្តើរទឹកភ្នែកស្រស់បណ្តើរ នេះគេមិនអើរពើខ្ញុំបន្តិចសោះគេអ្នកនិយាយខ្លួនគេថាគេទទួលខុសត្រូវគ្រប់យ៉ាងឥលូវសម្បីតែស្រមោលក៏មិនឃើញផង ខ្ញុំភ្លេីខ្លួនឯងដែលឲ្យគេមកធ្វើបាបបាន គួរតែដឹងតាំងពីដំបូងហើយថាគេជាមនុស្សបែបណា។ ឈឺចិត្តណាស់ដែលខំគិតថាគេពិតជាមនុស្សល្អដូចដែលម៉ាកនិងហ៊ានិយាយ តែចុងក្រោយគឺវាខុសពីការគិតទៅវិញ។ ខ្ញុំដេីរអោនមុខចុះមកដល់ក្រោមរួចក៏ទៅអង្គុយចាំហ៊ានៅ
សាឡុងដដែរដែលធ្នាប់មានគេមកនៅក្បែរខ្វល់ខ្វាយនឹងជើងខ្ញុំ ហឿយៗៗហេតុអីបានចេះតែគិតដល់គេរហូតចឹង មនុស្សដូចគេមិនគួរមកដិតដាមក្នុងអារម្មណ៍ខ្ញុំឡើយ។
សាឡុងដដែរដែលធ្នាប់មានគេមកនៅក្បែរខ្វល់ខ្វាយនឹងជើងខ្ញុំ ហឿយៗៗហេតុអីបានចេះតែគិតដល់គេរហូតចឹង មនុស្សដូចគេមិនគួរមកដិតដាមក្នុងអារម្មណ៍ខ្ញុំឡើយ។
”នេះឬជាភាពទទួលខុសត្រូវរបស់លោក”
”ក៏នេះមកទទួលខុសត្រូវហើយតាស” ខ្ញុំអង្គុយឈ្ងូកមុខនិយាយម្នាក់ឯងស្រាប់តែមានសំលេងមនុស្សម្នាក់ដែលខ្ញុំស្គាល់ច្បាស់បំផុតនិយាយឡើង។ និយាយហើយគេក៏លុតជង្គង់អោនមកមើលមុខខ្ញុំ។ ខ្ញុំឃេីញបែបនេះក៏ប្រញាប់ងាកមុខចេញយ៉ាងលឿនព្រោះខ្មាស់គេ។ តែគេបែរជាយកដៃមកទប់មុខខ្ញុំហើយទាញឲ្យបែរទៅរកគេវិញ។ ខ្ញុំមិនហ៊ានសំលឹងមើលមុខគេចំនោះទេ ព្រោះមិនដឹងត្រូវធ្វើទឹកមុខបែបណា។
”វ៉ោ នេះកូនផេនដាមែនហ្នឹងងង?”
”ផេនដាឆ្កួតស្អីលោក មនុស្សកំពុងពិបាកចិត្តហា៎” ខ្ញុំរុញដៃគេចេញហើយបែរទៅផ្សេង។ ខ្ញុំមិនចង់ឲ្យអ្នកណាមកសេីចចំអកនូវអាការៈរបស់ខ្ញុំទេ។
”ដឹងតាស ចឹងបានខំនិយាយឲ្យសើចនឹងណា”
”ខ្ញុំសើចចង់ជ្រុះធ្មេញហើយ” ចេះគិតថាឯងសេីចចេញរួចណ៎ ភ្នែកហេីមប៉ុនពងស្ងោហ្នឹង។
”មើស សុំមើលមុខឲ្យច្បាស់តិចមើរ” និយាយរួចគេក៏ខ្ទប់មុខខ្ញុំឲ្យបែរទៅគេម្តងទៀត។ លើកនេះខ្ញុំសំលឹងមើលមុខគេចំម្តង ក៏ឃើញថាគេដូចចង់សើចតិចអីតិច។ ខ្ញុំក៏រុញគេចេញម្តងទៀត
”ចង់សើចក៏សើចទៅ វាសំដូចអីដែលលោកចង់បានហើយ”
”អុអុៗ មិនសើចទេៗ គ្រាន់តែមិនស្មានថាវាហើមពិតមែន គិតថាជាលេសមិនចង់លេបថ្នាំនឹងណា”
”ខ្ញុំគ្មានពេលមករកលេសនឹងរឿងចឹងៗទេ”
”ជឿហេីយៗ មោះខ្ញុំជូនទៅពេទ្យ”
”មិនបាច់ទេ តិចទៀតបងប្រុសខ្ញុំមកយកហើយ”
”តេប្រាប់គាត់វិញទៅថាមានអ្នកជូនទៅហើយ”
”លោកគិតថាវាស្រួលមែនដែលឲ្យគាត់បកទៅបកមកនឹង”
”ហឺមមម ឲ្យទូរស័ព្ទមកនេះមក”
”យកទៅធ្វើអី?”
”យកទៅធ្វើអី?”
”សុំខ្ចីតេបន្តិច” ខ្ញុំក៏ហុចទូរស័ព្ទឲ្យគេ ខ្ញុំមិនដឹងថាគេគិតចង់តេទៅអ្នកណាទេ។
”អាឡូជំរាបសួរ”
”បាទ ខ្ញុំត្រូវជាមិត្តភក្តិរបស់ទូដែលធ្លាប់ជូនទូទៅផ្ទះម្សិលមិញ”
“ អឹម បងមិនបាច់មកទទួលទូក៏បានដែរ ព្រោះខ្ញុំកំពុងជូនទូទៅពេទ្យហើយ សុំទោសបងផងដែលត្រូវឲ្យបងពិបាកត្រលប់ទៅវិញ”
”បាទបង ជំរាបលា” ទឺត… គេចុចបិទទូរស័ព្ទហេីយក៏ហុចមកឲ្យខ្ញុំវិញ។
”នេះលោកហ៊ានតេទៅឲ្យបងប្រុសខ្ញុំឲ្យត្រលប់ទៅវិញផងហេ” ខ្ញុំពិតជាស្មានមិនដល់ថាគេពិតជាហ៊ានតេទៅហ៊ាយ៉ាងនេះសោះ
”មានរឿងអីដែលមិនហ៊ាន”
”កាន់តែជ្រុលមែនទែនហេីយណា” កាន់តែបាននិយាយជាមួយគ្នាគេកាន់តែហ៊ានដេីរចូលមករញ៉េរញ៉ៃក្នុងរឿងរបស់ខ្ញុំ។
”ជ្រុលយ៉ាងមិច វាជាទំនួលខុសត្រូវរបស់ខ្ញុំអ្នកផ្សេងមិនពាក់ព័ន្ធ” ខ្ញុំស្ងាត់មាត់ដូចគេជុក។
”អាចទៅបាននៅ ឬចង់ដើរបង្ហាញម៉ូតខ្លាឃ្មុំឲ្យគេមើលសិន” awww អាតាប៉ិឆ្កួតនេះពាក្យម៉ាមាត់ៗមកអួលណែនតែម្តង។ មិនចាំយូរគេក៏ងើបឈរដើរទៅ។ ខ្ញុំក៏ប្រញាប់ដើរអោនមុខតាមគេដែរ តែដើរបានប៉ុន្មានជំហានស្រាប់តែ
”អូយ” ដើរសុខៗស្រាប់តែគេឈប់តាំងពីពេលណាក៏មិនដឹង ខ្ញុំមិនបានងើយមើលក៏បុកជាមួយនឹងដើមទ្រូងគេពេញជំហរ ហើយគេក៏អោបចង្កេះខ្ញុំជាប់ដើម្បីទប់ខ្ញុំមិនឲ្យដួល។ ពេលនេះមុខខ្ញុំគឺជាប់ដើមទ្រូងគេពេញតែម្តង ខ្យល់ដកដង្ហើមគេប៉ះមកក្បាលខ្ញុំយ៉ាងដឹងច្បាស់ ក្លិនខ្លួនគេក្រអូបធ្វើឲ្យខ្ញុំមិនចង់ដកខ្លួនចេញសោះ អេសដូចមានអារម្មណ៍ថាលឺសំលេងអីចេញពីទ្រូងខាងឆ្វេងគេ ដែលកំពុងប្រណាំងនឹងទ្រូងខាងឆ្វេងរបស់ខ្ញុំដែរ។ នេះគេកំពុងមានអារម្មណ៍ដូចខ្ញុំឬអត់ហ្មឹង?
”ចង្កេះតូចដូចមនុស្សស្រី” សម្តីគេធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនភ្លាម។ ខ្ញុំខំរើខ្លួនចេញតែគេមិនទាន់ព្រម។
”នែ ល្មមលេងបានហើយ”
”អូច្រលំ ស្មានតែគ្មានអីក្នុងដៃមិញ ខ្លួនតូចពេក”
”ហើយវាយ៉ាងមិច មិនមែនដូចលោកឯណា មាឌធំមើលតែហនុមាន”
”អេៗ ប្រយ័ត្នចាប់ចិត្តរាងហនុមានណា”
”ខ្ញុំមិនមែនពួករោគចិត្តទេ ហើយឈប់ធ្វើអី?”
”ខ្ញុំមិនមែនពួករោគចិត្តទេ ហើយឈប់ធ្វើអី?”
”គិតថាងាកទៅមើលថាដើរមកតាមអត់ លេងមកឆ្មុលរកដើមទ្រូងគេចឹងម៉ង គេងចំនេញគេណាស់” ខ្ញុំមិនដឹងថាគេមានទឹកមុខបែបណាទេព្រោះគិតតែពីឈ្ងោកមុខរហូត។ តែខ្ញុំដឹងថាគេពិតជាសើចខ្ញុំមិនខានទេ។
”ឡប់សតិ ឈប់និយាយជាមួយលោកហើយ អត់ប្រយោជន៍់” និយាយហើយខ្ញុំក៏ប្រញាប់ដើរទៅឡានគេមុន។ អាមនុស្សឆ្កួតនេះនិយាយអីឲ្យគេគិតទៀតហើយ។
សូមរងចាំតាមដានភាគបន្ត!
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment