រឿង ម្ចាស់គ្រងបេះដូង
ភាគទី៦
និពន្ធដោយ Pii Chhay
#Khmer_Novel69
ចូលមកដល់ក្នុងឡានគឺមានតែភាពស្ងប់ស្ងាត់រហូតដល់…..
”ក្លាយជាមនុស្សគរតាំងពីកាល” គិតទៅអង្គុយនឹករកតែរឿងមកឈ្លោះជាមួយឲ្យខានតែបានម៉ងណា។ ខ្ញុំមិនខ្វល់គិតតែពីងាកទៅក្រៅបង្អួច។
”អេ នេះប្រតិកម្មថ្នាំដល់ហើមមាត់មែនបានស្ងាត់ឈឹងចឹង” ហឿយទ្រាំលេងបានហើយអស់ពីរអ៊ូរហើយនៅមកទាញដៃទៀត។
”ហើយវាថីហ្នឹង? មនុស្សកំពុងពិបាកចិត្ត”
”ចេះពិបាកចិត្តទៀត ឃើញតាសើចសប្បាយជាមួយអាយុទ្ធរហូត”
”មិនមែនដូចលោកឯងឯណាបើកមាត់មកមានតែរឿង”
”ឆ្ងល់ខ្លួនឯងដែរ ពីមុនមែនចឹងទេតែតាំងពីបានជួបមនុស្សម្នាក់មកចេះតែចង់និយាយច្រើន”
”ម្នាក់នឹងអីក៏នាំចង្រៃម៉េស” ហើយអ្នកណាវិសេសវិសាលម៉េសអាចធ្វើឲ្យគេប្រែចរិកបាននឹង។ មើលគេវិញគិតតែពីសើចហើយវាល្អសើចត្រង់ទៅ
”នេះមិនដឹងមែនហេ៎?”
”ដឹងអី? ទោះដឹងគិតថាខ្ញុំស្គាល់មែន”
”ខួរក្បាលស្ពឹកអត់ដូចមាត់សោះ” យី ប្រឡំជេរឯងតាស
”មិចទៅឆ្លាតដូចអ្នកខ្លះ ខួរក្បាលមានតែរឿងប្រកែកជាមួយអ្នកដទៃ”
”មិនដែលទៅឈ្លោះប្រកែកជាមួយអ្នកណាផង មានតែយើងម្នាក់ហ្នឹង”
”មកពាក់ព័ន្ធស្អីខ្ញុំទៀតហី៎”
”គឺដោយសារយើងនឹងបានខ្ញុំចេះតែចង់និយាយច្រើនចឹង”
”ចង់មានន័យថាអ្នកដែលលោកចង់និយាយមិញនឹងគឺខ្ញុំមែន”
”ងាប់ហៃ ម្ងៃហើយទឹមដឹងខ្លួនទេ” ចឹងខ្ញុំខ្លួនឯងមែនដែលចង្រៃ
2 / 8
”និយាយច្រើនតែខ្លួនឯងសោះមកចោទគេចោទឯង”
”ក៏ពីមុននិយាយច្រើនតែជាមួយអាយុទ្ធម្នាក់”
”តែខ្ញុំមិនមែនបងយុទ្ធចឹងមិនបាច់និយាយច្រើនជាមួយក៏បាន”
”ដោយសារតែមិនមែនអាយុទ្ធនឹងហើយបានឆ្ងល់ខ្លួនឯងនឹង”
”លោកមិនយល់ខ្លួនឯងផង ខ្ញុំល្ងង់សុទ្ធហៃ” គេមិនតបអីមកទៀតគិតតែពីបើកបណ្តើរញញឹមបណ្តើរ។ ហើយគេក៏បាននាំខ្ញុំមកដល់ពេទ្យមែន។ ក្រោយពីបានរៀបរាប់អាការៈដល់លោកគ្រូពេទ្យអស់ហើយគាត់ក៏ឲ្យថ្នាំបន្សាបហើយក៏ឲ្យខ្ញុំព្យាយាមចំនាំថ្នាំណាដែលលេបទៅប្រតិកម្មដើម្បីជៀសវាសកុំឲ្យឡើងហើមភ្នែកទៀត។ បន្ទាប់ពីចេញពីពេទ្យរួចគេក៏បានជូនខ្ញុំមកផ្ទះវិញពីរថ្ងៃជាប់គ្នាតែម្តង។ ម៉ាក់មិនដឹងសប្បាយចិត្តយ៉ាងមិចទេបើបានឃើញគេទៅលេងផ្ទះទៀតចឹង។ ហឿយគិតដល់រឿងនេះហើយស្មុគចិត្ត។ ចតឡានមកដល់មុខផ្ទះភ្លាមក៏ឃើញម៉ាក់ដើរចេញមកល្មម។ ខ្ញុំបើកទ្វាឡានចុះស្របពេលជាមួយគេ
”ជំរាបសួរអ្នកមីង”
”ចាក្មួយ នេះចាប់ចិត្តបាយផ្ទះមីងហើយមើលទៅបានមកជាប់គ្នាចឹង”
”បែបយ៉ាងនឹងហើយអ្នកមីង” ស្និទស្នាលគ្នាឡើងភ្លេចកូនភ្លេចចៅអស់ហើយអ្នកម្តាយអើយ។
”ម៉ាក់” ម៉ាក់ងាកមើលខ្ញុំទាំងភ្ញាក់
”ស្លាប់ហើយទូ នេះប្រតិកម្មថ្នាំទៀតហើយហៃកូន”
”បាទម៉ាក់”
”ក្រែងដឹងថាខ្លួនឯងចឹងដែរហី៎ មិចបាននៅតែលេបថ្នាំផ្តេសផ្តាសទៀតចឹង” ម៉ាកជេរទៀតហើយ
”មកពីខ្ញុំទេអ្នកមីង ខ្ញុំមិនដឹងថាទូគាត់ប្រតិកម្មថ្នាំដែលខ្លាំងទើបបង្ខំឲ្យគាត់លេប” oh my នេះគេចេញមុខការពារខ្ញុំហេ៎
”នេះហ៊ាងបង្ខំឲ្យទូលេបថ្នាំបានចឹងហ៎់” ម៉ាកនិយាយទាំងសើច
”បាទមានបញ្ហាអីមែនអ្នកមីង?”
”ក៏តាំងពីគាត់ធំមកមិនដែលមាននរណាគេបង្ខំគាត់ឲ្យធ្វើអីដែលគាត់មិនចង់បានទេ ពិសេសគឺរឿងថ្នាំនឹងតែម្តង ក្បាលរឹងគ្មានពីរហើយ” ម៉ាក់និយាយចប់គេក៏ងាកមកមើលមុខខ្ញុំហើយញញឹម។ ខ្ញុំប្រញាប់ងាកមុខយ៉ាងលឿន។ មិនដឹងមូលហេតុអីដែលបានជាខ្ញុំមានអារម្មណ៍ថាអៀនៗគេចឹង ម៉ាក់ក៏ចឹងដែររឿងចឹងក៏និយាយប្រាប់គេ។
3 / 8
”មោះចូលក្នុងផ្ទះសិនទៅ មកឈរនិយាយគ្នានៅក្រៅចឹងកើត” ខ្ញុំជាអ្នកនាំផ្លូវគេមុនហើយក៏ឡើងទៅលើបន្ទប់បាត់ទៅ។ ខ្ញុំសំងំគេងបានបន្តិចក៏រៀបចំងូតទឹកចុះទៅញ៉ាំបាយតែមានសំលេងគោះទ្វាមកមុន។
”ចូលមក ទ្វាអត់ចាក់សោរទេ”
ក្រាកកកក ខ្ញុំក៏ងាកទៅមើលតាមសំលេងទ្វាទាំងខ្លួនរុំតែកន្សែងស្រាប់តែឃើញលោកប៉បអាយឈរបើកភ្នែកមាំងៗនៅមាត់ទ្វា។ ខ្ញុំដឹងភ្លាមថាគេកំពុងសំលឹងមើលរាងកាយខ្ញុំ ខ្ញុំក៏យកកូនកន្សែងមកបាំងផ្នែកខាងលើព្រោះមានអារម្មណ៍ថាគេកាន់តែសំលឹងមកខុសប្រក្រតីយ៉ាងមិចមិនដឹងទេ។ ធ្វើមើលតែមិនដែលឃើញខ្លួនមនុស្សប្រុសចឹង។
”សំលឹងមើលអី? ហើយចូលមកមានការអី?”
”អឹម អ្នកមីងឲ្យមកហៅទៅញ៉ាំបាយ”
”ហើយមិចបានប្រើលោក ចុះបងទុំទៅណា”
”បងទុំរវល់ជួយរៀបចំតុជាមួយអ្នកមីង”
”ចឹងក៏អញ្ជើញចុះទៅវិញទៅ ខ្ញុំងូតទឹកហើយចុះទៅហើយ” ដេញប៉ុណ្ណឹងហេីយគេមិនព្រមចេញនៅឈររេរ៉នៅមាត់ទ្វារនឹង។
”ហើយមិចមិនចេញទៅ នៅមានរឿងអីទៀត”
”គឺចង់ចូលបន្ទប់ទឹក”
”ខាងក្រោមក៏មានដែរមិចមិនទៅប្រើ”
”អូរររ បានជាជ្រុលមកដល់លើហើយអីក៏ចិត្តកំណាញ់នឹងបន្ទប់ទឹកហ្នឹង”
”ព្រោះខ្ញុំមិនចូលចិត្តឲ្យគេមកប្រើបន្ទប់ទឹករួមជាមួយខ្ញុំ”
”ហ៎ា? នេះចង់ចូលបន្ទប់ទឹករួមជាមួយគ្នាមែន” យីអាគាត់នេះ និយាយគ្នាមិនយល់ចឹង។
”ឡប់មែនទែនហើយ ចុះទៅប្រេីខាងក្រោមទៅ”
”អត់ ខ្ញុំចង់ចូលបន្ទប់ទឹកនេះ”
”ហេ៎ បន្ទប់ទឹកខ្ញុំ ខ្ញុំមិនអនុញ្ញាត”
”បាននន ចឹងខ្ញុំបាញ់ត្រង់កន្លែងនេះតែម្តង” អត់ទេទទទ ត្រឹមតែនិយាយមិនអីទេ តែគេចាប់ទាញប្រលេសលេវខោគេចេញទៀត។ អាឆ្កួតអេីយយយ។
4 / 8
”ឈប់ៗៗ អេីយយយយ ចង់ចូលក៏ចូលឲ្យលឿនៗទៅខ្ញុំបានងូតទឹក” គេញញឹមហើយដើរបិះនឹងបុកខ្ញុំទៀត។ ហី៎ ផ្លូវប៉ុនផ្លូវមករកដើរបុកឯងរួច ចង់តែមានរឿងឲ្យបានម៉ងណា។
តុកៗៗ
”នែលោក ធ្វើស្អីនឹងយូរម៉េស? ” ជិតដប់នាទីហៃនៅមិនទាន់ចេញមកទៀតធ្វើស្អីគេហ្នឹង។
”នោមទាស់ មកពីម្ចាស់បន្ទប់មិនព្រមឲ្យចូលតាំងពីយូរនៅរករឿងហ្នឹង” គេបើកទ្វារហើយនិយាយទាំងគ្មានលាក់សោះ។
”យី តែម៉ាភ្លែតសោះ អីក៏អន់ម៉េស”
”យើស ចង់មើលងាយតិចប្រយ័ត្នទប់មិនឈ្នះ” គេឈានជេីងចូលមករកខ្ញុំតិចៗថែមទាំងនិយាយដោយទឹកមុខជ្រលើមបំផុតមករកខ្ញុំ។ ខ្ញុំគិតតែពីថយក្រោយឯគេគិតតែពីសំរុកចូលមកមិនឈប់រហូតដល់ជេីងខ្ញុំត្រូវមកប៉ះជ្រុងគ្រែហេីយក៏បាត់ជំហរដួលផ្ងារទៅលើពូកទាំងស្រុង។ គេឆ្លៀតឱកាសបែបនេះក៏ផ្តួលខ្លួនមកលើខ្ញុំយកតែម្តង។ បេះដូងខ្ញុំលោតស្ទើរតែចេញមកក្រៅរាំលេងទៅហើយ ចំនែកគេវិញគិតតែពីញញឹមជ្រលើមដាក់ខ្ញុំមិនឈប់។
”នេះទ្រាំមិនបានដល់ថ្នាក់នឹងផងហេ៎” ខ្ញុំមានអារម្មណ៍ទន់ដៃទន់ជើងអស់រលីង កំដៅមុខខ្ញុំចាប់ផ្តេីមកេីនឡេីងជារឿយៗដោយសារខ្យល់ដង្ហើមគេមកប៉ះចំមុខខ្ញុំ។ ហេីយវាកាន់តែក្តៅភាយទៅៗ ព្រោះតែពេលនេះមុខគេគឺកាន់តែខិតមកជិតមុខខ្ញុំកាន់តែខ្លាំងទៅហើយដល់ថ្នាក់ខ្ញុំដឹងដល់គ្រប់ខ្យល់ដកដង្ហើមគេ។
”រោគចិត្ត” ខ្ញុំយកដៃខប់មុខគេហើយរុញគេចេញរួចក៏ស្ទុះចូលបន្ទប់ទឹកយ៉ាងលឿន។ បិះទៅហើយអាទូ
”អត់មានទៅធ្វើអីផ្តេសផ្តាសម្នាក់ឯងក្នុងបន្ទប់ទឹកទេណា” គេស្រែកពីក្រោយខ្នងទាំងសើចមកផងដែរ។ ប្រសៃប្រសាទច្បាស់ណាស់។ ខ្ញុំក៏ប្រញាប់រត់ចូលបន្ទប់ទឹកចាក់សោរយ៉ាងលឿន ខ្ទប់មុខខ្លួនឯងជាប់មានអារម្មណ៍ក្តៅភាយៗ
”នេះខ្ញុំយ៉ាងមិចនឹងហេតុអីតែងតែមានអារម្មណ៍រំភើបរាល់ពេលនៅជិតគេបែបនេះ។ កុំឲ្យសោះណាអាទូឯងជាមនុស្សប្រុសមិនអាចឲ្យវាកើតឡើងបានជាដាច់ខាត” ខ្ញុំនិយាយមុខកញ្ចក់ម្នាក់ឯងដូចមនុស្សឆ្កួត។
ងូតទឹករួចរាល់ហើយខ្ញុំដើរជូតសក់ចេញមកក៏មានសំលេងមនុស្សម្នាក់រអ៊ូឡើង។
”ងូតទឹករាប់ម៉ោង មិនដឹងដុសក្លុកក្លៀតស្អីខ្លះទេ” នៅមិនទាន់ចេញទៅទៀត។
”នេះអត់ទាន់ចេញទៅទៀតសង្ងំធ្វើស្អីលោកហ្នឹង?”
”មានធ្វើអីគឺអង្គុយចាំនឹងហើយ” គេនិយាយទាំងកែវភែ្នកសំលឹងមើលរាងកាយខ្ញុំមិនដាច់។
”បានហើយចេញទៅខ្ញុំផ្លាស់ខោអាវ”
5 / 8
”ក៏ផ្លាស់ទៅមានអ្នកណាឃាត់” ឌឺគ្មានលេខដាក់មែន
”នេះបន្ទប់ខ្ញុំមិនមែនបន្ទប់លោក”
”ត្រូវហើយមានបានថាជាបន្ទប់ខ្ញុំឯណា” អូខេសូមចប់ត្រឹមនឹង មើលទៅអស់បានផ្លាស់ហើយ។
”ខ្ញុំឆ្កួតងាប់ឥលូវហើយ” ខ្ញុំញីក្បាលដើរទៅយកខោអាវចូលផ្លាស់ក្នុងបន្ទប់ទឹកវិញដដែរ។ អន់ចរិកមែន
ក្រោយពីផ្លាស់ខោអាវរួចខ្ញុំក៏ដើរចុះមកក្រោមដោយមិនខ្ចីងាកមើលគេ។ គេឃើញខ្ញុំមិនខ្វល់ពីគេបែបនេះក៏ដេញមកតាម
”អេ ដើរចេញគ្មានហៅគ្នាមួយមាត់ចឹង”
”លោកចង់នៅក្នុងបន្ទប់នឹង មិចមិននៅទៀតទៅ”
”ខ្លាំង” ខ្ញុំខ្លាំងចឹង។
”អេ ជេីងជាមែនទែនហី៎ហេ៎ បានដេីរលឿនម៉េសខ្លាឃ្មុំ” ចុំ ពេលនេះខ្ញុំជាប់ងារជាខ្លាឃ្មុំពេញទីហី៎មែនបានគេប្រឹងហៅម៉េស។
”អេ… ផេនដា? ផេនដាៗៗ” ដល់ករហេីយខ្ញុំ។ ដេីរតាមមិនអស់ចិត្តហេីយនៅ ហៅខ្ញុំខ្លាឃ្មុំភ្នែកខ្មៅមិនឈប់ទៀត។
”ណែ ចង់បែកមាត់មុនស៊ីបាយមែន? ឬក៏ចង់ស៊ីបាយប្រលាក់ឈាម?”
”ហាហាហា កុំធ្វេីមុខចឹងមេីរ ខ្ញុំរកភ្នែកមិនឃេីញទេ” ហ៊េីយយយយយ ថ្ងៃនេះចាញ់គេត្រឹមភ្នែកហេីមនឹងម៉ង់។
”អឺយយយ ហេតុអីបានខ្ញុំត្រូវមកជួបមនុស្សដូចលោកទៅ” ខ្ញុំធុញនិងប្រកែកតវ៉ាជាមួយគេ ក៏សំរេចចិត្តបិទមាត់ជាលេីកចុងក្រោយមុននឹងដេីរកដល់តុបាយដោយមានគេដេីរតាមមកសេីចហឹសៗក្រោយខ្នងរហូត។ ធ្វេីឲ្យកាន់តែចង់គួកទៅៗហេីយ។
”មកហើយហេអាកូនខ្លាឃ្មុំ” អស់ពីអាអ្នកពីក្រោយខ្នង ពេលនេះដល់វេនម្តាយនៅពីមុខវិញម្តង។
”អ្នកណាគេកូនខ្លាឃ្មុំម៉ាក់”
”គឺឯងនឹង ងូតទឹករាប់ម៉ោង ប៉ានិងបងបងចាំគ្រប់គ្នា”
”ម្សិលមិញងូតបានតែតិច ចឹងសរុបថ្ងៃនេះបានយូរនឹងណាម៉ាក់ ហើយធ្វើម្ហូបច្រើនម៉េសនឹង” ម៉ាក់ធ្វើម្ហូបផ្តាំស្អែកតែម្តងហៀរចង់ដល់ដី។
”ថ្ងៃនេះមានហ៊ាងចូលរួមម្នាក់ទៀត ម៉ាក់មិនចង់ឲ្យខ្វះខាតណាកូន” មកនាំតែរឿងមែន។
倫”នេះប៉ាអាចបានញ៉ាំទេថ្ងៃហ្នឹង” ស្ងាត់ៗប៉ាក៏និយាយឡើង
6 / 8
”យីឯងរកនិយាយគ្នាតិចតួចមិនបាន”
倫”ចាំញ៉ាំចប់ក៏និយាយគ្នាបានតើ”
”ចា លោកបងអញ្ចើញពិសារ” ម៉ាក់ធ្វើមុខឌឺដងដាក់ប៉ាហើយប៉ាក៏សើចឡើង។ ពួកយើងក៏នាំគ្នាស្រស់ស្រូបអាហារពេលល្ងាចរួមគ្នា។ ថ្ងៃនេះគ្រប់គ្នាតែម្តងមិនមានបាត់សូម្បីតែម្នាក់។ ប៉ានិងបងស្រីធំមិនបានសួរនាំអីពីរឿងភ្នែកច្រើនទេព្រោះគាត់ដឹងពីអាការៈខ្ញុំហើយ គ្រាន់តែឲ្យប្រយ័ត្នថ្ងៃក្រោយកុំចេះតែញ៉ាំថ្នាំអីផ្តេសផ្តាស ណាស់តែលោកបងប្រុសខ្ញុំទេនៅជីកឬសជីកគល់នៅហ្នឹង។
”ក្រែងហ៊ាឲ្យលេបថ្នាំដែលឯងធ្លាប់លេបរាល់ដងតាស មិចក៏ថ្ងៃនឹងប្រតិកម្មចឹង” ខ្ញុំខ្ចិលលាក់ក៏ប្រាប់គាត់តាមត្រង់ទៅ
”ខ្ញុំមិនបានលេបថ្នាំហ៊ាឲ្យផង”
”ចឹងឯងបានថ្នាំមកពីណាលេប?”
”គឺរបស់ខ្ញុំទេបង ខ្ញុំមិនដឹងថាទូគាត់ប្រតិកម្មថ្នាំទើបទិញមកមិនបានមើល” ខ្ញុំរៀបនិយាយគេក៏ចូលកាត់។
”ចូលរៀនថ្ងៃទីមួយដួលហើមជើង ថ្ងៃទីពីរហើមភ្នែក អាចដល់ថ្ងៃទីបីអត់ហ្នឹង?”
”មកពីលោកឯងម្នាក់នឹង នៅជិតមានតែរឿងស៊យ” ខ្ញុំងាកទៅសំលក់លោកប៉បអាយ ហើយឃើញគេធ្វើទឹកមុខចង់សើច។ ខ្ញុំដឹងណាថាមុខខ្ញុំពេលនេះគឺដូចតួត្លុកប៉ុណ្ណា។
”ឈ្មោះហ៊ាងមែនទេយើងហ្នឹង?” ខ្ញុំសំលក់មុខគេដែលគិតតែធ្វេីរិកប្រឹងទប់សេីច បងប្រុសក៏ដូរប្រធានបទទៅសួរនាំភ្ញៀវវិញ។
”បាទបង” គេឆ្លើយយ៉ាងសុភាព។ និយាយទៅគឺមានតែខ្ញុំម្នាក់គត់ដែលមិនអាចបានស្គាល់ពាក្យបែបនឹងពីគេ។
”អាយុប៉ុន្មានហើយយើង?”
”ឆ្នាំនេះ២១ហើយបង”
”ចឹងបងទូ២ឆ្នាំហើយ មានបងប្អូនម៉ាននាក់ដែរ?”
”ខ្ញុំកូនទោលបង”
”ទ្រព្យមូលហើយចឹង” ហ៊ានិយាយលេងសើច។
”ចេះតែថាហើយបង” ហើយប៉ាក៏សួរនាំពីរឿងរៀនបន្ថែម។ គេក៏រៀបរាប់ថាគេរៀនឆ្នាំទី៣ហើយ ផ្នែកគ្រប់គ្រង។ ពួកគាត់ក៏សំនេះសំណាលគ្នារហូតដល់អាហារពេលល្ងាចបានបញ្ចប់។ គេក៏សុំលាគ្រប់គ្នាត្រលប់ទៅផ្ទះវិញ។ ដោយមិនភ្លេចមិនបាននូវពាក្យឌឺដងខ្ញុំ។
7 / 8
”ជំរាបលារ លោកពូអ្នកមីងនិងបងៗហើយ“
”goodnight កូនផេនដា” ជៀសមិនរួចមែន។ ខ្ញុំបានត្រឹមឈរសំលក់គេ។ គេគិតតែពីសើចហើយក៏ដើរចេញទៅ។ ខ្ញុំក៏ឡើងទៅបន្ទប់វិញហ៊ាក៏ដើរឡើងតាមជាប់មិនឲ្យដាច់។
”មានការអីមែនហ៊ា?”
”អត់មានអីគេគ្រាន់តែចង់នៅនិយាយលេងជាមួយតិច”
”លាបថ្នាំបន្សាបនៅ តិចគេនាំទៅដាក់សួនសត្វ”
”មកនិយាយលេង ក៏មកបង្អាប់ឲ្យប្រាកដទៅហ៊ា”
”បង្អាប់លេងៗ”
”កំពុងនឹងរកលេបនឹងហើយ”
”អឺ ហើយមានរឿងអីខ្លះនៅសាលានឹងហា៎”
”អត់មានអីទេ”
”មិនដែលមិនមាន ហើយស្អីចូលខ្លួនបានទៅហ៊ានលេបថ្នាំរបស់អ្នកដែលមិនចង់ស្និតនឹងហា៎” ខ្ញុំរឹងខ្លួនធ្មឹង នេះកំពុងចាប់កំហុសតាស។
”ក៏គេបង្ខំនឹងណា” ខ្ញុំមិនដឹងរកលេសអីមកបកស្រាយទេព្រោះកំពុងជាន់កែងខ្លួនឯង។
”នេះឯងកើតអីឲ្យច្បាស់ទៅ ហ៊ាមិនដែលឃើញឯងឲ្យអ្នកណាបង្ខំបានងាយៗទេណា” ខ្ញុំសាត់មាត់ជ្រាប។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នាតើទៅរកចំលើយពីណាមកឆ្លើយនឹងហ៊ាបានទៅ
”ក៏ខ្ញុំមិនស្រួលខ្លួនខ្លាំងនឹងណាទើបព្រមទៅ ខ្លាចមិនរស់”
”កុំមកកុហក រាល់ដងសុខចិត្តឈឺដល់ជូតទៅពេទ្យក៏មិនព្រម នេះគ្រាន់តែគេបង្ខំតិចតួចឯងក៏ព្រមចឹងហេ៎” តាមជាន់ដល់ករហើយ។
”ក៏ពេលនៅសាលាគ្មានហ៊ានឹងណា បើខ្ញុំមិនលេបបានអ្នកណាជូនខ្ញុំទៅពេទ្យ”
”មានអីលើសនឹងម៉ង ប្រាប់ហ៊ាភ្លាម”
8 / 8
”គឺគ្មានមែន នេះមកជំរិតសួរចំលើយអ្នកទោសមែននឹង”
”មកពីគួរឲ្យសង្ស័យពេក”
”ហូយ ខ្ញុំថាគ្មានគឺគ្មានហើយ ហ៊ាទៅបន្ទប់វិញបានហើយ ខ្ញុំងងុយ”
”អឹម កុំឲ្យហ៊ាតាមទាន់ណាអាក្បាលខូច” មិនឲ្យតាមទាន់ស្រាប់ហើយ។
”ខ្ញុំមិនខ្លាចទេ ព្រោះគ្មានអីមែន”
”ឲ្យតែច្បាស់ ហ៊ាទៅវិញហើយ goodnight” ហើយគាត់ក៏ញីសក់ខ្ញុំរួចដើរចេញទៅ។ ហូសស បិះទៅហើយយើង។ ក្រោយពីចេញទៅបាត់ខ្ញុំក៏ញ៉ាំថ្នាំចូលគេងក្រែងបានស្រកភ្នែកខ្លះ។
”ទូ បងស្រលាញ់អូន”
សូមរងចាំតាមដានភាគបន្ត!
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment