រឿង ម្ចាស់គ្រងបេះដូង
ភាគទី២
និពន្ធដោយ Pii Chhay
#Khmer_Novel69
បន្ទាប់ពីសំរួលគ្នារឿងទៅញ៉ាំអីបានហើយពួកខ្ញុំពីរនាក់ក៏បណ្តើរគ្នាចុះទៅរកអីញុំរួចខ្ញុំក៏ឈៀងចូលបន្ទប់ទឹក តែចង្រៃអីគ្រាន់តែបើកទ្វារបន្ទប់ទឹកចូលភ្លាមក៏បានឃើញខ្មោចឆៅកំពុងឈរមុខកញ្ចក់លាងដៃ។ ខ្ញុំឃើញគេងើយភ្នែកមកមើលខ្ញុំបន្តិច គ្រាន់តែដឹងថាជាខ្ញុំគេក៏ដាក់ភ្នែកចុះវិញភ្លាមៗ។ អេ.. ដូចជាឆ្ងល់ដល់ហើយ ពីជាតិមុនខ្ញុំទៅលួចប្រពន្ធគេមែនបានជាតិនេះមើលទៅគេដូចជាគុំគួនអីនឹងខ្ញុំខ្លាំងម្លេះ។ ខ្ចិលខ្វល់ណាស់ខ្ញុំក៏ដើរចូលទៅធ្វើធុរៈផ្ទាល់ខ្លួនដោយមិនខ្ចីងាកមើលនរណាដែល កុំឲ្យចាញ់ចិត្ត ខ្លាំងអីតែឯងនឹង។ ក្រោយចេញពីបន្ទប់ទឹកវិញខ្ញុំឃើញបងយុទ្ធឈរចាំខ្ញុំតែម្នាក់ឯង ខ្ញុំក៏មិនបានសួរដេញដោលពីមិត្តគាត់អីដែរ ព្រោះមិនមែនជាមិត្តសណ្តានអីទេ។ ហេីយពួកយើងក៏បណ្តើរគ្នាទៅកន្លែងញុំអី ដោយមិនមានការសន្ទនាគ្នាអីមួយម៉ាត់ ព្រោះឃើញគាត់ស្ងាត់ខ្ញុំក៏មិនហ៊ាននិយាយអីដែរ។
កន្លែងដែលពួកយើងមកនេះជារោងអាហារមិនធំអ្វីណាស់ណានោះទេ តែបណ្តុំទៅដោយអាហារគ្រប់មុខតែម្តង ល្អម្យ៉ាងដែរមិនបាច់ជិះទៅរកកន្លែងណាឆ្ងាយ។ ដេីរមកដល់កន្លែងញុំអីភ្លាមខ្ញុំក៏សុំបងយុទ្ធដើររកមើលរបស់ញុំបន្តិចសិនព្រោះមានអាហារច្រើនគួរសមដែរ។ ឆ្វាចស្តាំឆ្វាចឆ្វេងស្រាប់តែប្រទះឃេីញកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺតង់កាហ្វេមួយដែលតុបតែងស្អាតណាស់ ពោលពេញដោយផ្កាជាច្រើន ហើយមានតុនិងកៅអីរៀបពីមុខតូបសំរាប់ឲ្យភ្ញៀវអង្គុយលេងពិសេសគឺកៅអីតែម្តងជាពណ៌ដែលខ្ញុំស្រលាញ់ទៀត។ មិនបាច់បង្អង់យូរ ខ្ញុំក៏ដើរសំដៅទៅភ្លាមតែម្តង។ អីយ៉ា មិនធម្មតាទេណាតូចតែរូបរាងមែនតែការដេគ័រទាក់ទាញអស់ទាស់ម៉ង ខ្ញុំពេញចិត្តស្តូក។
”បងរបស់ខ្ញុំដដែរ Latte ស្ករតិច”ជាអ្វីដែលគេកុម្ម៉ង” ឈ្លក់វង្វេងជាមួយទីកន្លែងមិនទាន់អស់ចិត្តផងក៏មានសំលេងមនុស្សម្នាក់និយាយកុម្ម៉ងកាហ្វេនៅជិតខ្លួន ខ្ញុំងាកទៅមើលព្រោះមានអារម្មណ៌ថាស្រដៀងៗដូចធ្លាប់លឺ។ គ្រាន់តែងាកទៅភ្លាមអីដែលគិតពិតជាមិនខុសមែនគឺអាគាត់ខ្មោឆៅនឹងមែន។
”ច៎ាអូនអង្គុយចាំមួយភ្លែតសិនណា។ ចុះអូនកុម្ម៉ងអីដែរ?“ ខ្ញុំកំពុងតែឈរមេីលអាអ្នកដែលមកកុម្ម៉ង់កាត់មុខខ្ញុំ បងស្រីអ្នកលក់កាហ្វេក៏ងាកមកសួរខ្ញុំវិញម្តង។
”អរ ខ្ញុំយក Latte សុំផ្អែមបន្តិច ហើយយកទឹកដោះគោស្រស់ច្រើន”☺ខ្ញុំក៏បែរទៅប្រាប់បងស្រីដោយស្នាមញញឹវិញ។
”ច៎ាអូនអង្គុយចាំមួយភ្លែតសិនណា។” ហឹមមម ជាពេលវេលាតឹងទ្រូង ព្រោះតុមានតែមួយហើយកៅអីមានតែពីរទៀត ដែលសំខាន់អាកៅអីមួយនោះត្រូវបានខ្មោចឆៅអង្គុយទៀត មិនដឹងធ្វើយ៉ាងមិចល្អក៏ឈរចាំតែម្តងទៅ។
”កៅអីមានមិចមិនអង្គុយ មិនចុកជើងទេអី?” ឃើញខ្ញុំមិនព្រមអង្គុយបែបនេះអាលោកខ្មោចឆៅក៏ហៅ។ អីយ៉ា ចេះរាប់ញាតិហើយតើ ទោះស្តាប់រាងចូលត្រចៀកពិបាកតិចក៏ដោយ។ តែខ្ញុំបែរធ្វើជាមិនលឺ ចេះរិកពាអីតែឯង
”អេ៎ នេះមិនលឺខ្ញុំហៅទេអី” ដោយឃេីញខ្ញុំមិនរបតរអីបែរនេះគេក៏តំឡេីងសំលេងបន្តិចមកកាន់ខ្ញុំ ហេីយខ្ញុំក៏ធ្វើជាងាកឆ្វេងងាកស្តាំហើយចង្អុលមកខ្លួនឯងរួចសួរទៅវិញ
”នេះហៅខ្ញុំមែន?”
”មានមនុស្សតែពីរនាក់បើមិនឲ្យនិយាយជាមួយយើង ឲ្យនិយាយជាមួយកៅអីមែន” អូខេ លេងគេ លីវគេលេងវិញគឺកប់ ក្តៀនយោបល់។
”ចុះបងស្រីកំពុងឆុងកាហ្វេនឹងមិនមែនមនុស្សទេអី?”មិចដែរមានអីតទៀតទេ។
”អេ គាត់ជាអ្នកលក់ មិនបាច់ហៅគាត់ឲ្យអង្គុយក៏គាត់មិនមកឈរឆុងឲ្យដែរ យល់?” ចុកចាប់ ពីតជាមិនណយមែនអាខ្មោចឆៅនេះ។ ខ្ញុំមិនដឹងប្រកែកអីទៀតក៏អូសកៅអីមកអង្គុយ។ តែរៀបដាក់គូទអង្គុយគេក៏បន្តមកទៀត
”អេ ខ្ញុំមិនមែនសត្វចម្លែកទេ ចាំបាច់អូសកៅអីឆ្ងាយដល់ថ្នាក់នឹង។”មិនមែនសត្វចម្លែកទេគឺខ្មោចឆៅសុទ្ធសាធ(គិតក្នុងចិត្ត)
”ចុះហេតុអីបានត្រូវទៅអង្គុយជិតដែរ ខ្ញុំចង់អង្គុយកន្លែងនេះមានបញ្ហាមែន?”ខ្ញុំនិយាយបែបឌឺដងទៅវិញ
”ឌឺគ្រាន់បើ” មិននិយាយច្រើនទេ តែគេងើបមកអូសកៅអីខ្ញុំទៅដាក់ជិតខ្លួនគេធ្វើមិនដឹង
”កៅអីគេដាក់មកឲ្យអង្គុយជាមួយតុនេះ”និយាយហើយនៅមានញាក់មុខមកទៀត ពិតជាគួរឲ្យចង់ហក់ធាក់ណាស់។ ខ្ញុំមិនដឹងតវ៉ាយ៉ាងមិចទៀតក៏អូសជើងដាក់គូទអង្គុយជិតគេទៅ។
”ប៉ុណ្ណឹងក៏ចប់បាត់ហើយ ចេះនៅមកប្រកែកគ្នាអត់ប្រយោជន៍” ខ្ញុំលឺពាក្យនេះភ្លាមងាកទៅសម្លក់ភ្លែត។
”នេះលោកចង់ថាខ្ញុំជាមនុស្សអត់ប្រយោជន៏មែន? “
”ខ្ញុំអត់មានបានបញ្ជាក់ឈ្មោះអ្នកណាទេ”ខ្ញុំខឹងឡើងនិយាយអីមិនចេញ ឆ្ងល់ណាស់តើខ្ញុំជាប់កម្មអីជាមួយគេបានមិនត្រូវគ្នាដល់ថ្នាក់នឹង នេះមិនទាន់បានស្គាល់គ្នាផងគេនិយាយស្តីបែបនេះទៅហើយ។ យល់ល្អគួរកុំស្គាល់គ្នាតែម្តងទៅ។ ខឹងណាស់
”នែ ចុះអាយុទ្ធវាទៅណាហើយ? “ ខ្ញុំកំពុងតែអង្គុយមុខក្រម៉ូវម្នាក់ឯងស្រាប់តែគេកេះសួរ។ ហ៊ានប៉ះពាល់រាងកាយផង។
”ខ្ញុំម៉េចនឹងដឹង ទូរស័ព្ទមានម៉េចមិនចេះcallទៅ”
”ឃើញសិ្នតស្នាលគ្នាខ្លាំង សុទ្ធតែបងអូនផងក៏ចេះតែសួរទៅ”
”អរ បងយុទ្ធជាមនុស្សរួសរាយ ហើយក៏និយាយស្តីពិរោះស្តាប់ទៀតមើលទៅអ្នកណាក៏ចង់ស្និតស្នាលដែរ មិនដូចអ្នកខ្លះចេះតែចងចិញ្ចើមមុខរករីកមិនឃើញ សំដីក៏គ្រោធគ្រាតទៀត…….”
”ឈប់ៗៗនេះកំពុងតែជេរខ្ញុំមែន?”រៀបរាប់មិនទាន់អស់ផង គេក៏កាត់។
”អត់មានបាននិយាយឈ្មោះអ្នកណាទេណា ដាក់ខ្លួនម៉េស” ខ្ញុំក៏យកពាកុ្យគេនិយាយឌឺទៅគេវិញ។ ខ្ញុំដឹងថាគេកំពុងតែខឹងខ្ញុំមិនតិចទេព្រោះទឹកមុខប្រែប្រួលហើយ តែខ្ញុំមិនខ្វល់អ្នកណាប្រើឲ្យមកថាឲ្យខ្ញុំមុនធ្វើអី។
”វិទូ” រៀបនឹងខាំគ្នាទៅហើយស្រាប់តែមានមនុស្សស្រែកហៅឈ្មោះខ្ញុំ។
ខ្ញុំងាកទៅមើលតាមសំលេងក៏ឃើញបងយុទ្ធដើរមកជាមួយស្នាមញញឹមពព្រាយ។ ខ្ញុំក៏បក់ដៃទៅគាត់
”មកនៅទីនេះសោះ បងខំដើររកយ៉ាងយូរ”
”នែ៎ អាយុទ្ធនេះហែងមើលលេងឃើញក្បាលអញហើយហេ៎” ខ្ញុំរៀបនិយាយតបទៅបងយុទ្ធស្រាប់តែមានអ្នកមកកាត់ទៅ។ ហេីយស្តាប់សំដីអ្នកចូលមកកាត់គេចុះ។
”យីអានេះ ក្បាលហែងមួយនឹងអញឃើញរាល់ថ្ងៃហើយអត់ឃើញមួយថ្ងៃក៏វាមិនបាត់ទៅណាដែរហា៎” គ្រាន់តែនិយាយចប់ភ្លាម លោកខ្មោចឆៅក៏ងើបឡើងមកទះក្បាលបងយុទ្ធមួយ ហើយនិយាយឌឺដងទៅវិញ
”អឺអញវារបស់ចាស់ មិនដូចមិត្តថ្មីគេទាំងក្មេងទាំងស្អាតទៀត”
”បើដឹងល្អហើយអាកាប៉ប” មិនដឹងថានេះជាទំលាប់លេងសើចរបស់ពួកគេរឺយ៉ាងមចទេ មើលទៅពួកគេទាំងពីរអ្នកស្និតស្នាលនឹងគ្នាណាស់។ តែអេះមុននឹងអាប៉ិខ្មោចឆៅថាខ្ញុំស្អាតចឹងហេ៎។ ☺☺ហេ៎ៗ តើគេគិតអីគេនឹង?
”អូនកាហ្វេបានហើយ” អឺ… ងាប់ហើយខ្ញុំស្ទើរតែភ្លេចថាមកទីនេះដើម្បីអីទៅហើយ រវល់តែវឹកវរជាមួយលោកបងពីរនាក់នេះ។ ខ្ញុំលឺបងស្រីលក់កាហ្វេប្រកាសហៅហេីយក៏ងើបឡើងទៅយកស្របពេលល្បងខ្មោឆៅក៏ងើបមកដូចគ្នា។ ចុំ… មកដល់កន្លែងដែលត្រូវយកកាហ្វេ ខ្ញុំវងេ្វងប៉ាដោយព្រោះបងស្រីគាត់ដាក់កែវកាហ្វេយើងទាំងពីរជិតគ្នា ពណ៌ក៏ស្រដៀងគ្នាទុយោក៏ដូចគ្នាហើយតើរបស់ខ្ញុំមួយណាទៅ។
”បងរបស់ខ្ញុំមួយណា?” សំលេងយើងបន្លឺឡើងព្រមគ្នា ហើយក៏ងាកមើលមុខព្រមគ្នាទៀត។ ហ៊េីយយយ ថាមិនចង់រៀបរាប់ពីអាគាត់នឹងទេ តែទ្រាំវាមិនបាន ប្រុសស្អីបានទាំងព្រមបែបនេះ សក់ឈូសសងខាងពណ៌ខ្មៅក្រឹមចាប់លើកឡើងលើយ៉ាងមានរបៀបបំផុត បបូរមាត់ព្រែក ចង្ការស្រួច ចិញ្ចើមកោងស្អាត ច្រមុះស្រួចមានខ្ទង់ស្អាតណាស់ មុខសម៉ត់រលោងស្រិល តែមានដុំខៀវត្រង់ចង្កា
រនិងលើបបូរមាត់តិច(គល់ពុកមាត់នឹងណា)កំពស់ប្រហែល180cm+ ព្រោះខ្ញុំបានត្រឹមចង្ការគេនឹង ដល់ចឹងទៅទើបខ្ញុំដឹងថាខ្លួនឯងទាបយ៉ាងណា។ ចំនុចពិសេសនោះគឺភ្នែករបស់គេតែម្តង ខ្ញុំពិតជាភ្លេចមិនបានពីភាពមួសមុតរបស់វាឡើយ។ តែគួរឲ្យស្តាយដែរ ដែលមុខមិនស៊ីជាមួយចរិកអីបន្តិចសោះ។

”នេះរបស់អូន” យេីងភ្ញាក់ចេញពីការសំលឹងមុខគ្នាទាំងមិនទាន់អស់ចិត្តផងបងស្រីលក់កាហ្វេងាកមកតប។ គាត់បានចង្អុលទៅកែវខាងស្តាំដែលនៅខាងខ្ញុំ ទេីបខ្ញុំគិតថាជារបស់ខ្ញុំហើយមើលទៅក៏លូកដៃទៅចាប់យក។ ស្រាប់តែមានដៃមួយទៀតលូកមកចាប់ដែរហើយមកចាប់ចំដៃខ្ញុំតែម្តង ខ្ញុំរៀងភ្ញាក់ហើយប្រញាប់ដកដៃចេញព្រោះគិតថាចាប់ច្រឡំកែវហើយ។ ស្រាប់តែបងស្រីបន្ត
”របស់អូនអានេះទេហ៊ាង ចេះទៅយករបស់គេទៅកើត”
”មិចមិនប្រាប់ឲ្យច្បាស់បង ខ្ញុំខ្មាស់គេអស់” ថាហើយគេក៏លូកដៃទៅយកកែវកាហ្វេមួយទៀតដែលនៅខាងគេម្តង។ យីអាគាត់នេះចេះមកដណ្តើមឯងទៅកើត ខ្ញុំក៏ទៅចាប់កែវមុនមកវិញ ហេីយចាប់កាន់បណ្តើរខ្ញុំនឹកទៅដល់អារម្មណ៍ដែលគេបានលូកមកប៉ះដៃខ្ញុំមុននឹងហេតុអីក៏ខួរក្បាលខ្ញុំចេះតែមានអារម្មណ៍ខុសប្លែកពីធម្មតាយ៉ាងនេះ។ 若តែសុំផ្អាកសិនននន
”បងហា៎ របស់ខ្ញុំទឹកដោះគោស្រស់ច្រើនណា”ការស្រមៃត្រូវបានកាត់ផ្តាច់ភ្លាមដោយសាររសជាតិកាហ្វេដែលបឺតចូលដំបូងគឺវាល្វីងណាស់ លេបសឹងមិនចូល។ ទេីបខ្ញុំងាកទៅសួរបងស្រីវិញ
”ចាអូនបងដាក់ច្រើនហើយតើ”
”តែវានៅល្វីងណាស់បង”
”អឺ… ចប់បាត់ហើយ ចឹងមានតែបងច្រឡំរបស់អូនជាមួយហ៊ាងបាត់ហើយ ឲ្យបងសុំទោសណាចាំបងធ្វើថ្មីឲ្យ”
”អឹមម មិនបាច់ទេបង សាកញុំម្តងចុះគ្រែងត្រូវចិត្ត” ខ្ញុំគិតថាគាត់ប្រហែលច្រឡំមែនព្រោះមុននឹងឃើញមនុស្សមួយក្រុមមកកុម្ម៉ងកាហ្វេគាត់ដែរ ហើយក៏មិនចង់ខ្ចេះខ្ចាយដែរ មានតែធ្វើបាបខ្លួនឯង។ ស្រាប់តែអ្នកនៅជាប់ដៃហុចកែវកាហ្វេគេមកខ្ញុំហើយនិយាយ។
”នេះកាហ្វេរបស់យើង ដូរមកវិញមកខ្ញុំមិនទាន់ញុំទេ” oh my នេះព្រះអង្គមួយណាចូលសណ្ធិតក្នុងខ្លួនគេនឹង។
”តែរបស់លោកខ្ញុំញុំរួចហើយ”
”ញុំហើយវាយ៉ាងម៉េច ម៉ស់ឲ្យមកនេះមក” គេលូកដៃចូលមកយកកាហ្វេពីដៃខ្ញុំទាំងដែលខ្ញុំមិនបានត្រៀមខ្លួន។
”អេ៎ ឈប់សិនចាំខ្ញុំដូរទុយោឲ្យសិន” មិនទាន់ទេៗគេកាន់ទុយោនោះទៅបឺតបាត់ហើយ
”វាមិនដែលងាប់នឹងអារឿងប៉ុណ្ណឹងទេ” ហើយគេនៅតែបឺតមិនដកមាត់ចេញសោះ។ ខ្ញុំទៅជាឈរភ្លឹកនឹងសកម្មភាពគេរហូតដល់បងយុទ្ធដែលកំពុងអង្គុយចុចទូរស័ព្ទដើរមករក

”មានរឿងអីមែនទេ បានយូរម្លេស?”
”អូ…អត់មានអីទេ គ្រាន់តែច្រឡំកែវគ្នាបន្តិចទេ” ខ្ញុំភ្ញាក់ចេញពីគេមកសំលឹងមុខបងយុទ្ធវិញម្តង។
”ចុះអាលូវយ៉ាងមិចហើយ?”
”អស់អីហើយ”
”បងរបស់ខ្ញុំអស់ប៉ុន្មាន?” រវល់តែវីវក់នឹងរឿងច្រឡំកែវ វីសភ្លេចឲ្យលុយថ្លៃកាហ្វេគេ។
”ហ៊ាងគេឲ្យបងហើយអូន” រឿងចាស់មិនទាន់ចប់ផងរឿងថ្មីចូលមកទៀត ខ្ញុំរកងាកទៅគេទៅហើយស្រាប់តែគេ។
”អញទៅចាំកន្លែងបងស្នាមុន” ហើយគេក៏ដើរទៅបាត់ ទោះហៅក៏គេមិនឈប់ដែរ។ អាគាត់នេះកាន់តែចំលែកមែនទែនហើយ។
”អេ?...”
”បានហើយកាហ្វេមួយកែវនឹងវាមិនក្រទេ គ្រួសារវាមានណាស់ចង់ប៉ាវម៉ាថ្នាក់ទៀតក៏វានៅតែមានចឹង” កំពុងតែស្រែកហៅគេស្រាប់តែបងយុទ្ធហាមាត់ឃាត់។ មានខ្លាំងណាស់ទៅណ៎
”អរររ ចឹងផង”
”បាទ តោះទៅបងឃ្លានណាស់”
”អរររ ចឹងផង”
”បាទ តោះទៅបងឃ្លានណាស់”
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment