Breaking

Monday, February 11, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី៧

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៧
និពន្ធដោយ Ly_Heng 
#Khmer_Novel69


-នេះជារបស់បងទិញផ្ងើអែង
ខ្ងុំបានហុចកែវមូលមួយដែលមានរូបតុក្កតាគូស្នេហ៍នៅក្នុងនិងថែមទាំងមានព្រិលធ្លាក់តិចៗផងអោយទៅដូរី ពីដំបូងខ្ងុំថាទិញផ្ងើរូហ្សាតែនឹកគិតទៅក៏ដាច់ចិត្តអោយដូរីវិញ
-ពូអោយខ្ងុំ?
-មិចហៅថាបងថាពូចឹង
-គឺខ្ងុំហៅតាមអ្វីដែលពូអោយហៅកាលពីមុន
-រឿងពីមុនផ្សេងពេលនេះផ្សេង ថ្ងៃក្រោយហៅបងប្រុសក៏បាន
-បាទបងប្រុស
-របស់និងបងអោយហើយរក្សាវាទុកអោយស្រួលផងព្រោះថាប្រហែលជាគ្មានពេលទៅទិញវាអត់ទេ
-បាទខ្ងុំនិងរក្សាវាអោយល្អបំផុត
-ដូរីដល់ម៉ោងទៅរៀននៅក្មួយ
អ្នកម៉ាក់បានចេញមកពីក្នុងបន្ទប់រួចសួរមកកាន់ដូរី
-ដល់ហើយមីងតែអត់ឃើញបងប្រុសវិបុលចុះមកជូនខ្ងុំទៅសាលាផង
-បងអត់ស្រួលខ្លួនទេថ្ងៃនិងអែងជិះម៉ូតូជាមួយមិត្តភក្តិបានទេដូរី?
បងប្រុសបុលគាត់ក៏ចុះមកទាំងសក់ក្បាលរញ៉េរញ៉ៃ
-មិនអីទេទុកអោយខ្ងុំជូនទៅ
ខ្ងុំប្រញាប់និយាយទៅកាន់បងបុល
-ម៉ាក់ថាមិនកើតទេដឹងព្រោះកូនធ្វើដំណើរផ្លូវឆ្ងាយទើបមកដល់ផ្ទះ
-មិនអីទេម៉ាក់ ខ្ងុំអាចជូនដូរីទៅបានណា
-ចឹងតាមចិត្តកូនចុះ
ខ្ងុំក៏បានជិះម៉ូតូឌុបដូរីទៅសាលាទៅ ។មកដល់សាលាមិត្តភក្តិដូរីចេញមកសួរញញឹមរាក់ទាក់ខ្ងុំ
-បងប្រុសអែងមែនទេដូរី
-គាត់មិនមែនជាបងប្រុសខ្ងុំទេ គាត់គឺជា..
អាយ នេះគេបដិសេធធ្វើអីនិង ខ្ងុំជាបងប្រុសគេណា
-ដូរីមិចបាននិយាយចឹង បងគឺជាបងប្រុសអែងណា
-តែពីមុនបង……..
-បងប្រាប់ហើយថារឿងពីមុននិងលូវខុសគ្នាយល់ទេ ចាប់ពីពេលនេះតទៅអែងត្រូវប្រាប់គេថាបងគឺជាបងប្រុសអែងណា
-បាតបងប្រុស
-ល្អណាស់ឆាប់ចូលថ្នាក់ទៅហើយខំរៀនណា
-បាត ខ្ងុំដឹងហើយ
ហើុយគេគួរអោយស្រលាញ់សឹងអីមិនគួរណាពីមុនខ្ងុំមើលរំលងសោះ។
ខ្ងុំបានបែរខ្នងហើយជិះម៉ូតូចេញទៅហើយស្រាប់តែបានជួបនិងរូហ្សា នាងឈរសម្លក់ខ្ងុំ ធ្វើអោយខ្ងុំរាងភ័យតិចៗ
-បងមកដល់ស្រុកវិញហើយតែមិនប្រាប់ខ្ងុំសូម្បីតែបន្តិច
-គឺបងចង់ Surprise អូនបន្តិចនិងណា
-Surprise អូន?រឺមួយបងមិនចង់ជួបមុខអូន
-មិនមែនចឹងទេគឺបងទើបតែមកដល់ហើយមិនទាន់មានពេលទំនេរ
-មិនមានពេលទំនេរ រវល់តែមានពេលជាមួយអាក្មេងនិងរឺ
-គឺបងទើបតែជូនគេមករៀនទេដោយសារបងបុលគាត់អត់ស្រួលខ្លួន
-មើលតែបងតាមមើលញញឹមដាក់វាដល់់ហើយ ឬមួយវាសំខាន់ជាងអូនទៀត?
-គេជាប្អូនប្រុសបង មិនអោយបងយកចិត្តទុកដាក់និងគេមិចកើត
-ប្អូនប្រុស?ហាសហាស ពិតជាអស់សំណើចខ្លាំងណាស់ ពីមុនអ្នកណាប្រាប់ថាវាគ្រាន់ជាអ្នកដ៏ទៃ តែពេលនេះបងទទួលវាជាប្អូនប្រុសទៅវិញ
-ពីមុនហើយលូវនេះមិនដូចគ្នាទេ ហើយគេក៏គ្មានអីមិនល្អដែរ
-តែខ្ងុំមិនចូលចិត្តវាយល់ទេ បើបងនៅតែទៅណាមកណាជាមួយវាទៀតមិនបាច់មកជួបអូនទេ
-ហេតុអីបានជាអូនយកចិត្តទុកនិងស្អប់តែក្មេងប្រុសម្នាក់ដែលគ្នាទីពីងម្នាក់នេះអញ្ចឹង
-ខ្ងុំមិនស្ដាប់បងនិយាយអ្វីទាំងអស់បើបងនៅតែធ្វើបែបនេះទៀតយើងបែកគ្នាចុះ
និយាយរួចនាងក៏ចេញពីទីនេះទៅ
………………………………………………………………………………………………………………………………………………………….........
រូហ្សាបានដើរចេញពីដារូទាំងអារម្មណ៍មួម៉ៅខ្លាំងនាងបានក្ដាប់ដៃទាំងសងខាងនៅពេលដែលធ្វើអីដូរីមិនកើត។នាងពិតចាស្អប់ដូរីណាស់តាំងពី លេចមុខដូរីចេញមក ដារូមិនសូវមានពេលជាមួយនាងដូចកាលពីមុនទេ ហើយការណាត់ជួបរវាងនាងនិងដារូតែងតែមានវត្តមានដូរីតាមរំខាននាងនិងដារូជានិច្ច។
-ហឹស អាក្មេងចង្រៃនេះវាពិតជាមេរំខានមែន គឺអែងតែម្នាក់គត់ដែលធ្វើអោយយើងនិងបងដារូឈ្លោះគ្នារហូត យើងនិងធ្វើអោយអែងស្គាល់រសជាតិមួយនេះម្ដងចាំមើលចុះ!
តាំងពីដារូមកពីស្រុកគេវិញមកគេតែងតែធ្វើល្អដាក់ដូរីពីមួយថ្ងៃទៅមួយថ្ងៃ ជួយបង្រៀនគេពីមេរៀន ពេលទំនេរនាំដូរីចេញក្រៅដើរលេង
ហើយជូនដូរីទៅរៀនរាលថ្ងៃ។
រូហ្សាបានបង្កើតកម្មវិធីជប់លៀងមួយដោយហៅមិត្តភក្តិទាំងអស់មកជួបជុំផ្ទះនាងព្រមទាំងដារូផងដែរ នាងបានរៀបគម្រោងខ្លះៗផងដែរដើម្បីធ្វើបាបដូរី
រហ្សាចាប់កាន់ទូរស័ព្ទតេទៅកាន់ដារូ ដារូឃើញលេខរូហ្សាតេទៅគេចាប់ផ្ដើមញញឹមព្រោះនាងមិនដែលតេមកមុនបែបនេះទេគឺដារូតេទៅគេមុនរហូតនិង
-អាឡូ អូនសំលាញ់
-ស្អែកនេះផ្ទះអូនមានកម្មវិធីពិសេសអញ្ចឹងហើយបងកុំភ្លេចមកចូលរួមជាភ្ងៀវពិសេសរបស់អូនផងណា
-បាទ បងនិងចូលរួមមិនអោយខកខានទេ
-អូ កុំភ្លេចហៅដូរីទៅផងណា
-ហាស ថាម៉េចហៅដូរីទៅជាមួយដែរ?
ដារូនិយាយខ្លាំងៗនិងភ្ងាក់ផ្អើលនៅពេលរូហ្សាបានហៅដូរីទៅជាមួយដែរ
-មែនហើយ បងភ្ងាក់ផ្អើលអីយ៉ាងនេះគ្រាន់តែហៅគេទៅសោះ
-ក្រែងអូនស្អប់គេមិនថាអញ្ចឹង មិចពេលនេះ
-គឺអូនទើបតែបានយល់ថាគេជាក្មេងគួរអោយអាណិតម្នាក់មិនគួរណាខ្ងុំធ្វើបែបនោះដាក់គេពីមុនសោះ ជាការលាងកំហុសខ្ងុំក៏សម្រេចហៅគេមកដែរទៅ
-ចឹងមិនអីទេ គេច្បាស់ជាសប្បាយចិត្តបើលឺបែបនេះ
-ចឹងអស់ការហើយអូនងូតទឹកបន្តិចណា
-អូខេ បាយបាយសំណប់ចិត្ត
រូហ្សាដាក់ទូរស័ព្ទចុះទាំងទឹកមុខគួរអោយខ្លាច
-ហឹសនិងបានដឹងគ្នាជាមិនខានអាក្មេងសម្រែអើយ
នៅក្នុងពីធីជប់លៀងរបស់រូហ្សានៅក្នុងវីឡាដ៏ស្កឹមស្កៃរបស់នាងយើងឃើញថាមានភ្ងៀវជាច្រើនបានចូលរួមកម្មវិធីរបស់នាងរួមទាំងមានមិត្តភក្តិរបស់ដារូខ្លះៗផងដែរ។ដារូនិងដូរីស្លៀកពាក់ពាក់យ៉ាងស្រស់សង្ហាបានឈរនៅខាងមុខផ្ទះរបស់រូហ្សាដោយរងចាំមិត្តភក្តិរបស់គេមកទើបចូលទៅក្នុង រួហ្សាឃើញសភាពបែបនោះនាងក៏រៀបចំគម្រោងការណ៍របស់នាងដោយហៅដូរីទៅក្នុងមុន ដារូក៏អញ្ញាតអោយគេទៅ រូហ្សាបានយកទឹកក្រូចមួយកែវហុចអោយដូរីតែនាងធ្វើជាកំពប់លើខ្លួនដូរី នាងក៏ប្រញាប់យកក្រណាត់មកជូតលើខ្លួនដូរីដោយលួចបន្លំយកជញ្ចៀនពេជ្ររបស់នាងទុកក្នុងហោប៉ៅខោរបស់ដូរីរួចនាងធ្វើធម្មតាមិនដឹងរឿងអី ដារូគេក៏ដើរមកជាមួយមិត្តភក្តិរបស់គេ
-ដារូ : មានរឿងអីនិងបានជាដូរីស្រទឹកខ្លួនបែបនេះ
-រូហ្សា : អូអូនធ្វើកំពប់ទឹកក្រូចលើដូរីនិងណា តែមិនអីទេអូនមានខោអាវថ្មីប៉ុនគេ២ ៣កំផ្លេដែរតាចាំអូននាំគេទៅផ្លាស់ខោអាវសិន
-ដូរី : ស្រទឹកប៉ុណ្ណឹងមិនអីទេបង
-រូហ្សា : មិនបានទេត្រូវតែទៅផ្លាស់ព្រោះមើលចុះស្អិតខ្លួនអស់់ហើយ មកតាមបងមក
រូហ្សាបានអូនដៃរបស់ដូរីទៅចូលក្នុងបន្ទប់របស់នាង រួចក៏យកទឹកនៅក្បែរនោះមកជះលើមុននាងហើយនាងក៏ស្រែក
-រូហ្សា : អាយ!!!!!
ដូរីឃើញបែបនោះគេក៏ចម្លែកចិត្ត
-ដូរី : បងស្រីមានរឿងអីនិងបានយកទឹកជះមុខខ្លួនអែង
-រូហ្សា : គឺអែងនាងជះទឹកដាក់យើង អាក្មេងចង្រៃ
ដារូគេក៏ប្រញាប់រត់មកមើលដូរីនិងរូហ្សាបន្ទាប់ពីលឺនាងស្រែក
-ដារូ : មានរឿងអីមែនទេរូហ្សា
-រូហ្សា : ដូរីយកទឹកជះដាក់មុខអូន ប្រហែលជាគេខឹងនិងអូនដែលធ្វើអោយកំពប់ទឹកក្រូចលើគេហើយមើលទៅ
ដារូហួសចិត្តដែលដូរីធ្វើបែបនេះដាក់រូហ្សាគេក៏ងាកទៅមើលដូរី
-ដារូ : ហេតុអីធ្វើបែបនេះដូរី?
-ដូរី : គឺខ្ងុំ……ខ្ងុំ……មិនបានធ្វើទេ
-រូហ្សា : បើដូរីមិនធ្វើតើអ្នកណាធ្វើ?
-ដារី : គឺបងស្រីយក..
-ដារូ : បានហើយទៅផ្ទះ
ដារូចាប់អូសដៃដូរីចេញទៅ តែចេញមិនទាន់ផុតពីនិងផងស្រាប់តែ
-រូហ្សា : ឈប់សិនជញ្ជៀនពេជ្ររបស់់អូនដាក់នៅលើតុនេះមិញបាត់ទៅណាហើយ
ដារូក៏ងាកក្រោយមកើមើលរូហ្សាម្ដងទៀត
-ដារូ : អូនបាត់ជញ្ជៀនពេជ្រ?.......
-រូហ្សា : មែនហើយអូនចាំបានថាមុននេះអូនដាក់នៅលើតុនេះតើពេលអូនចូលទៅយកខោអាវអោយដូរី តែលូវនេះបែរជាមិនឃើញទៅវិញ បន្ទប់អូនក្រៅពីអូននិងដូរីគ្មានអ្នកណាចូលទេ
លឺបែបនោះគ្រប់គ្នាព្រមទាំងមិត្តភក្តិដារូនាំគ្នាងាកមកមើលដូរីគ្រប់គ្នាព្រោះថាអ្នកដែលពួកគិតថាគ្មានអ្នកណាលួចក្រៅពីដូរីទេ
ដូរីឃើញបែបនោះក៏ប្រញាប់និយាយ
-ដូរី : គឺគឺខ្ងុំខ្ងុំមិនបានយកទេ
-រូហ្សា : បងស្រីក៏មិនជឿដូចគ្នាថាដូរីយកទៅនោះ
រូហ្សានាងធ្វើពើជាតួកម្សត់នាងនិយាយបណ្ដើរយំបណ្ដើរ គ្រប់គ្នានៅទីនោះនៅតែសង្ស័យដូរី ដើម្បីកុំអោយគ្រប់គ្នាសង្ស័យដូរី ដារូក៏ឆែកខ្លួនរបស់ដូរី គេបានយកដៃទៅស្ទាបគ្រប់កន្លែងទាំងអាវទាំងខោស្រាប់តែជញ្ជៀនពេជ្ររបស់រូហ្សាបានធ្លាក់ចុះមកលើដីចេញេពីហោប៉ារបស់ដូរី គ្រប់គ្នានៅទីនោះបានស្រឡាំងកាំងព្រមទាំងដារូព្រោះទាំងខ្សឹបខ្សៀវដាក់គ្នាទៀតផង ធ្វើអោយដារូខ្មាស់គេមិនស្ទើរទេ ដារូគេខឹងក្នុងចិត្តខ្លាំងណាស់ដែលឃើញបែបនេះ គេខឹងនិងដូរីខ្លាំងណាស់ មុខគេបាក់ជាជម្រៀកៗនៅមុខមិត្តភក្តិនិងភ្ងៀវផ្សេងទៀត
-រូហ្សា : ហាសស្លាប់ហើយនេះដូរីយករបស់បង បងស្ទើរតែមិនជឿទេ
-ដូរី : ទេទេខ្ងុំមិនដឹងអីទេ
-រូហ្សា : បងមិននឹកស្មានថាមនុស្សដែលបងទុកចិត្តបែរជាធ្វើបែបនេះសោះ
-ដូរី : ខ្ងុំមិនដឹងអីទេ ហេតុអីបានជាមានវាក្នុងខ្លួនខ្ងុំ
-រូហ្សា : ហេតុអីបានជាប្រកែកបែបនេះ ឃើញនិងមុខហើយ បងដារូមើលគេចុះខ្ងុំធ្លាប់ប្រាប់ហើយថាគេជាមនុស្សបែបម៉េច លូវឃើញច្បាស់ហើយ
-ដារូ : អោយបងសុំទោសផង ពេលនេះបងដឹងហើយថាគេជាក្មេងបែបនេះ
-រូហ្សា : អូនមិនប្ដឹង មិនយកយកទោសពៃអីទេ សុំតែជញ្ជៀនមកវិញបានហើយ ហើយចង់អោយបងនិងគ្រប់គ្នាឃើញពីចរឹតពិតរបស់ក្មេងនេះតែប៉ុណ្ណោះ
-ដារូ : អរគុណអូនខ្លាំងហើយ មកនេះ!!
ដារូនិយាយគំហកដាក់ដូរីទាំងទឹកមុខក្រហមគេបានអូសដៃរបស់ដូរីចេញពីទីនោះយ៉ាងលឿនរួចត្រឡប់ទៅផ្ទះវិញ។
វគ្គបន្ត
ដារូយករំពាត់វ៉ៃដូរី
ម្ដាយរបស់ដូរីយកដូរីទៅនៅជាមួយវិញ
សៀវភៅកំណត់ហេតុរបស់ដូរី
(សូមរងចាំតាមដានភាគបញ្ចប់)

No comments:

Post a Comment