Breaking

Thursday, February 14, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី៨(ភាគបញ្ចប់)

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៨(ភាគបញ្ចប់)
និពន្ធដោយ Ly_Heng 
#Khmer_Novel69


មកដល់ផ្ទះវិញអ្នកស្រីដានីដែលត្រូវជាម្ដាយរបស់ដារូបានឃើញភ្នែកនិងមុខដារូក្រហមខ្លាំងក៏ប្រញាប់មកសួរនាំដារូ
-អ្នកស្រីដានី : មានរឿងអីមែនទេកូនរូហេតុទឹកមុខបែបនេះ
-ដារូ : មានរឿងអីក្រៅពីអាក្មេងដែលអ្នកម៉ាក់យកវាមកចិញ្ចឹមនោះ ពេលនេះគេស្រលាញ់វាច្រើនវាបានចិត្តណាស់ ខ្ងុំខំតែទុកចិត្តលើវាតែពេលនេះឃើញច្បាស់ហើយ
ដារូស្រែកខ្លាំងពេញផ្ទះព្រោះថាគេខឹងខ្លាំងណាស់ហើយ
-អ្នកស្រីដានី : រឿងអីកូនរូហាស ដូរីនិយាយប្រាប់មីងតិចមើល
-ដារូ : មិនបាច់សួរវាទេ ព្រោះវាជាចោរវាមិនសារភាពនោះទេ
-អ្នកស្រីដានី : ជាចោរ?អ្នកណាជាចោរ?ដូរី?
អ្នកស្រីដានីឆ្ងល់ក្នុងចិត្តខ្លាំងបន្ទាប់ពីលឺដារូនិយាយ
-ដូរី : តែខ្ងុំមិនបានយកជញ្ជៀននិងទេ
-ដារូ : នេះមិនព្រមសារភាពមែនទេ បាន
ដារូបានទាញរំពាត់ឬស្សីមួយហើយចាប់ដៃដូរីមកហើយយករំពាត់នោះមកវ៉ៃដូរីតែដូរីចាប់ជាប់ ដារូឃើញបែបនោះកាន់តែខឹងដូរីខ្លាំងឡើង គេក៏ប្រើកម្លាំងចាប់ទាញរំពាក់ពីដៃដូរីមួយទំហឹងធ្វើអោយដៃដូរីហូរឈាមចេញមកយ៉ាងច្រើន អ្នកស្រីសដានីឃើញបែបនោះក៏ឃាត់
-អ្នកស្រីដានី : បានហើយបានហើយ ដារូហេតុចាំបាច់ដល់ថ្នាក់និង
-ដារូ : អ្នកម៉ាក់កុំរវល់ វាជាប្អូនខ្ងុំ ខ្ងុំត្រូវតែប្រដៅវាខ្លះហើយ
ដារូបានចាប់រំពាត់វ៉ៃទៅលើខ្នងរបស់ដូរីមួយទំហឹងតែដូរីខាំមាត់មិនខ្ជីសម្រក់ទឹកភ្នែកឡើយ ដារ៉ូរឹតតែខឹងទៅៗគេវ៉ៃមិនសន្សំដៃឡើង
-អ្នកស្រីដានី : តែគេមិនមែនជាប្អូនអែងទេដារូ គេមិនមែនប្អូនអែងទែ
អ្នកស្រីដានីស្រែកដាក់ដារូព្រោះគាត់ពិតជាអាណិតដូរីមែន
-ដារូ : តែពេលនេះគេជាប្អូនខ្ងុំ ហឺហឺ
អ្នកដែលយំពេលនេះមិនមែនដូរីតែបែរជាដារូទៅវិញគេវ៉ៃដូរីបណ្ដើរទឹកភ្នែកគេស្រក់ចុះមកបណ្ដើរនេះបញ្ជាក់ថាគេវ៉ៃស្រលាញ់មិនវ៉ៃស្អប់ទេ
អ្នកស្រីដានីបានទៅបាំងផ្លូវមិនអោយដារូវ៉ៃដូរីបន្ត
-អ្នកស្រីដានី : បានហើយមិនបាច់ប្រដៅស្អី ទេព្រោះថាស្អែកនេះគេត្រូវចាកចេញពីផ្ទះមួយនេះជារៀងរហូតហើយ ហើយអែងក៏លែងឃើញមុខគេរហូតដែរ
អ្នកស្រីដានីបានអូសដៃដូរីចេញទៅ ដូរីបានយំអោបអ្នស្រីដានីទាំងទឹកភ្នែករហាម
-ដូរី : ខ្ងុំមិនបានលួចទេមីង ហឺហឺហឺហឺ
-អ្នកស្រីដានី : បានហើយឈប់យំទៅក្មួយមីងជឿក្មួយ ឈប់យំទៅណាស្អែកនេះម៉ាក់របស់ក្មួយមកយកក្មួយទៅវិញហើយ ហើយគ្មានអ្នកណាវ៉ៃធ្វើបាបក្មួយទៀតឡើយ។
.........
-គ្នាពិតជាអរគុណអែងណាស់ដានីដែលមើលថែទាំកូនរបស់យើងបានល្អ គ្នាមិនដឹងថាមានអ្វីយកមកតបស្នងអែងវិញទេ
អ្នកស្រីបុប្ផាដែលត្រូវជាម្ដាយរបស់ដូរីក្រោយពេលបានមកជួបកូនម្ដងទៀត គាត់ពិតជាមិននឹកស្មានថាអ្នកស្រីដានីមើលថែដូរីបានយ៉ាងល្អយ៉ាងនេះសោះខុសដាច់កាលពីមកដំបូងដែលមានរូបរាងខ្មៅ ខ្លួនស្គមកំព្រីង។គាត់បានយំសំពះអរគុណដល់ទឹកចិត្តមិត្តសំលាញ់ដែលម់លថែដូរីដូចជាកូនបង្កើតអញ្ចឹង
-បានហើយអាផា នេះអែងយំធ្វើអីនិង អែងគួរតែសប្បាយចិត្តដែលបានជួបកូនម្ដងទៀតនោះអី
-គឺយើងរំភើបពេកនិងណាដានី គ្នាមិននឹកស្មានថាអែងចិញ្ចឹមកូនគ្នាបានល្អយ៉ាងនេះសោះ គ្នា គ្នា
អ្នកស្រីបុផ្ផានិយាយបណ្ដើរអួលដើមកបណ្ដើរទៅកាន់មិត្តជាទីស្រលាញ់របស់គាត់គឺអ្នកស្រីដានី
-បានហើយៗ មិនបាច់យំទួនសោកអីទេ ពេលនេះដល់ពេលដែលអែងត្រូវជួបជុំគ្រួសារអែងវិញហើយ ហើយយើងសូមជូនពរអោយអែងនិងកូនតែក្ដីសុខនិងរីកចម្រើនទៅមុខរហូតចុះ ចំណែកដូរីខំរៀនបន្តទៀតណាក្មួយ បើទំនេរមកលេងមីងផងណា មីងចាំមើលផ្លូវ
ដូរីដែលអង្គុយចិត្តអ្នកស្រីបុផ្ផាមើលទៅទឹកមុខរបស់គេហាក់ស្រពោនខ្លាំងណាស់ទោះបានជួបម្ដាយវិញក៏ដោយក៏គេមើលទៅមិនសប្បាយចិត្តដែរ
-បាទ អ្នកមីង
-ម៉េចធ្វើមុខចឹង ញញឹមបន្តិចមកបានជួបម៉ាក់វិញហើយតើ
-បាទមីងតែខ្ងុំពិតជាមិនចង់ឃ្លាតពីអ្នកមីង បងវិបុលហើយនិង
និយាយដល់ត្រឹមនេះគេក៏ឈប់និយាយ ក្នុងចិត្តគឺពិតជាមិនចង់ឃ្លាតពីដារូទេតែគេមិននិយាយ ចំណែកដារូពេលនេះគេមិនមកជូនដំណើរដូរីទេចាប់តាំអពីមានរឿងថ្ងៃនោះមក គេបានសម្ងំក្នុងបន្ទប់តែម្នាក់អែង
-មែនដូរីទំនេរមកលេងបងផង អែងទៅចឹងបងនឹកអែងស្លាប់ហើយ កុំភ្លេចមកលេងបងណា
-បាទ បងវិបុលខ្ងុំមិនភ្លេចទេ
-សន្យាមួយមក
-បាទ!សន្យា
ដល់ពេលហើយដែលដូរីនិងអ្នស្រីបុផ្ផាចាក់ចេញទៅហើយ
-គ្នាដល់ពេលទៅហើយណាដានីបើមានឧកាសគ្នានិងតបស្នងសងគុណអែងវិញ
-មិនបាច់គុណអាស្រ័យអីទេ គ្នាចង់អោយតែអែងនិងកូនបានសុខបានហើយ មែនហើយដូរីមិនទៅលាបងរូអែងលើកចុងក្រោយទេរឺ
-អ្នកមីង បងវិបុល ហឺហឺ
-បានហើយៗក្មេងឆ្លាតកុំយំអីមីងយំដែលលូវហើយ
-បងរូគាត់ប្រហែលជាមិនចង់ជួបខ្ងុំទេ ដូច្នេះខ្ងុំមិនចង់អោយគាត់ពិបាកព្រោះតែខ្ងុំតទៀតឡើយ
-តាមចិត្តក្មួយចុះចឹង
ដូរីយំអោបអ្នកស្រីដានីនិងវិបុលជាលើកចុងក្រោយហើយអ្នកដែលគេចង់អោបខ្លាំងបុំផុតទៀតនោះគឺដារូតែតាំងពីមានរឿង្សិលមិញមកដារូនិងដូរីអ្នកទាំង២មិននិយាយរកគ្នាឡើយ។ក្រោយពេលដូរីចាកចេញទៅភ្នែកមួយគូរបានសម្លឹងចេញពីលើផ្ទះតាមបង្អួចទាំងភ្នែកក្រហមនោះគឺជាដារូ។
គេទៅហើយ គេទៅមែនហើយ គេទៅរហូតលែងត្រឡប់មកវិញហើយ ដូចនេះខ្ងុំគួរសប្បាយចិត្ត ហេតុអីបានជាខ្ងុំសោកសៅទៅវិញ អត់ទេខ្ងុំសប្បាយចិត្តណាស់ព្រោះខ្ងុំបន់អោយតែគេទៅឆាប់ទេខ្ងុំនិងរីករាយជាមួយជីវិតខ្ងុំដូចកាលពីមុនទៀតដែលទៅណាមកណាគ្មានអ្នករំខាន តែខ្ងុំនៅតែមិនអាចយកឈ្នះទឹកភ្នែកដែលស្រក់ចុះមកសោះ មើលទៅប្រហែលជាខ្ងុំត្រេតអរខ្លាំងណាស់ហើយបានជាទឹកភ្នែកស្រក់មកបែបនេះ តើមានអ្នកខ្លះដូចខ្ងុំពេលនេះ?គួរអោយអស់សំណើចខ្លួនអែងណាស់ ក្រែងស្អប់គេណាស់មិនថាអញ្ចឹងតែពេលគេទៅបាត់បែរជាយំបែបនេះទៅវិញ មិនពិតទេខ្ងុំស្អប់គេ ខ្ងុំស្អប់គេ ។អារម្មណ៍របស់ខ្ងុំចាប់ផ្ដើមច្របូកច្របល់ខ្លាំងណាស់ ខ្ងុំក៏បានធ្វើចញ្ជៀននៅលើតុបានធ្លាក់រមៀលចូលទៅក្រោមទូដាក់សំលៀកបំពាក់របស់ខ្ងុំមើលទៅរមៀលចូលទៅក្នុងជ្រៅណាស់ហើយ ខ្ងុំក៏ព្យាយាមយកដៃលូកចូលយ៉ាងជ្រៅទៅក្រោមទូតែស្រាប់តែលូកប៉ះរបស់ម្យ៉ាងដូចជាសៀវភៅមួយក្បាលនៅក្រោមនោះ ខ្ងុំទាញយកវាចេញមកមើលទៅវានៅក្រោមទូនេះយូរណាស់មកហើយព្រោះវារុំព័ទ្ធទៅដោយធូលីដីដ៏ខ្មៅកង្វក់ ខ្ងុំក៏យកក្រនាត់ជូតដីចេញពីសៀវភៅនោះ តែអ្វីដែលចម្លែកនោះខ្ងុំចាំបានខ្ងុំដូចជាមិនមានសៀវភៅបែបនេះទេ តើវាមកនៅក្រោមនេះបានដោយរបៀបម៉េច?ខ្ងុំក៏ចាប់ផ្ដើមបើកសៀវភៅនោះមើលទំព័រទីមួយសរសេរថា បងប្រុសគួរអោយស្រលាញ់ ខ្ងុំចាប់ផ្ដើមភ្ងាក់ខ្លួនព្រោះសៀវភៅនេះប្រហែលជារបស់ដូរីហើយខ្ងុំព្យាយាមរកនឹកមើលថាវានៅក្រោមទូដោយរបៀបណាទីបំផុតខ្ងុំក៏រកនឹកឃើញ
(បងប្រុសគូសរូបអោយខ្ងុំបន្តិចមក
យើងប្រាប់ថាមិនគូសអោយទេ ស្ដាប់បានទេ
ខ្ងុំក៏យកសៀវភៅនោះគប់ទៅក្រោមទូយ៉ាងជ្រៅល្មមតែវាលូកដៃយកមិនដល់
ហឺហឺ បងប្រុសយកអោយខ្ងុំបន្តិចមក
កុំសង្ឃឹម ចេញអោយឆ្ងាយពីយើង តិចថាយើងមិនបានប្រាប់)
ការចងចាំរបស់ខ្ងុំត្រឡប់មកវិញគឺពេលនោះដូរីអោយខ្ងុំគូសរូបអោយតែខ្ងុំមិនគូសហើយគប់សៀវភៅនោះចូលទៅក្នុងទូនេះ
ខ្ងុំក៏បើកសៀវភៅនោះមើលបន្តទៀត
កាលពីព្រេងនាយមានក្មេងប្រុសដ៏អាក្រក់ម្នាក់ឈ្មោះដូរីគេជាក្មេងប្រុសដែលកំព្រាពុកតាំងពីកើតគឺមានតែម្ដាយដែលក្រដ៏កម្សត់មួយគាត់ខំចិញ្ចឹមក្មេងប្រុសម្នាក់នោះរហូតដ៏គេធំ ដូរីគេជាក្មេងប្រុសម្នាក់ដែលគ្មានអ្នកណាម្នាក់ចង់ក្បែរឡើយ គេគ្រប់គ្នាស្អប់មិនចង់លេងជាមួយឡើយ រាល់ថ្ងៃដូរីតែងតែប្រាថ្នាចង់បានបងប្រុសដូចគេអែងដែលប៉ុន្តែវាគ្រាន់តែជាក្ដីស្រម៉ៃរបស់គេតែប៉ុណ្ណោះ គេគ្មានមិត្តភក្តិ គេគ្មានបង គេគ្មានប៉ា
គេគ្មានបងប្អូន គឺជីវិតគេមានតែម្ដាយគេតែម្នាក់គត់ដែលនៅជាមួយ។ថ្ងៃមួយម្ដាយរបស់ដូរីអស់លទ្ធភាពក្នុងការចិញ្ចឹមបីបាច់គេ ម្ដាយគេក៏សម្រេចចិត្តយកគេទៅអោយមិត្តភក្តិគាត់ជួយចិញ្ចឹមដោយសារតែបានសន្យានិងគ្នាកាលពីនៅរៀនថានិងជួយគ្នាបើមានអ្នកណាក្រ អ្នកដែលមានគ្រាន់បើត្រូវតែជួយ គាត់ក៏ព្រមយកដូរីទៅចិញ្ចឹម ដូរីកើតទុក្ខខ្លាំងណាស់ដែលត្រូវឃ្លាតម្ដាយទៅតែគេជាក្មេងរឹងមាំមិនអោយអ្នកមើលឃើញដល់ចិត្តគេឡើយថាគេពិបាកចិត្តយ៉ាងណា ក្រោយមកគេក៏សប្បាយចិត្តខ្លាំងណាស់ដែលមានបងប្រុសហៅនិងគេ តែមិនដូចការគិតឡើយគេបងប្រុសម្នាក់នោះមិនចូលចិត្តដូរីឡើយ គេតែងតែរកវិធីធ្វើបាបដូរីជានិច្ច តែដូរីគេនៅតែស្រលាញ់បងប្រុសទោះគាត់ធ្វើអ្វីមិនល្អដាក់គេក៏ដោយ គេសប្បាយចិត្តណាស់ទៅហើយដែលមានបងប្រុសហៅនិងគេទោះជាបងប្រុសម្នាក់នោះមិនព្រមទទួលគេជាប្អូនប្រុសក៏ដោយ………………………………………..អានដល់ត្រឹមនិងទឹកភ្នែកខ្ងុំក៏ហូរចុះមកយ៉ាងខ្លាំងខ្ងុំពិតជាមនុស្សអាត្មានិយមមែន អោយបងសុំទោសដូរី សុំទោស សុំទោស សុំទោស………………………………………………………………..។
១ឆ្នាំកន្លងផុតទៅបន្ទាប់ពីដូរីចាកចេញពីផ្ទះនេះ ខ្ងុំតែងតែឃុំខ្លួនអែងនៅក្នុងបន្ទប់រហូតដោយមិនចេញទៅណាឡើយខ្ងុំពិតជាស្ដាយទង្វើដែលខ្ងុំបានធ្វើទៅលើគេខ្លាំងណាស់ រហូតដល់ពេលមួយអ្នកម៉ាក់ក៏សម្រេចចិត្តអោយខ្ងុំទៅរៀននៅក្រៅប្រទេសបន្តរយះពេល២ឆ្នាំទៀតខ្ងុំក៏យល់ព្រមតាមសំណើររបស់គាត់។
២ឆ្នាំកន្លងផុតទៅ
ទីបំផុតខ្ងុំក៏រៀនចប់នៅបរទេសចំនួន២ឆ្នាំទៀតខ្ងុំក៏បានវិលទៅរកមាតុភូមិវិញ !!!!
នៅហាងកាហ្វេមួយកន្លែង
-យើងខានឃើញអែងយូរហើយ នៀក ដឹងអត់ថាគ្នានឹកណាស់ហា
-លូវបានឃើញហើយ
-ប៉ុន្មានឆ្នាំនេះអែងទៅណាបានជាគ្នាមិនសូវបានជួប
-គ្នាប្រាប់ហើយថាទៅរៀនក្រៅប្រទេស
-រៀន៣ឆ្នាំ?
-តែ២ឆ្នាំទេ
-ចុះមួយឆ្នាំទៀតអែងទៅណា
-កុំសួរច្រើនពេកមើលយើងធុញណាស់វើយ
-អឺមែនយើងក៏ធុញនិងវាដែលសួរនោះសួរ មកមើលសៀវភៅប្រលោមលោកមួយនេះល្អមើលណាស់ហា
-ស្អីសម័យនិងហើយនៅមើលរឿងប្រលោមលោកទៀត
-អែងសាកមើលបន្តិចមើលតិចថាជក់ចិត្ត
អារឿនបានហុចសៀវភៅមកអោយខ្ងុំតែខ្ងុំរុញទៅវិញ
-យើងមិនមើលទេ
-មើលតិចទៅ
-អត់ទេ
ខ្ងុំរុញសៀវភៅនោះទៅមកស្រាប់តែសៀវភៅមួយក្បាលនោះធ្លាក់ចុះទៅក្រោមដីក្បែរជើងខ្ងុំ ខ្ងុំក៏ប្រញាប់រើសវាយកទៅអោយអារឿនវិញតែថាអ្វីដែលខ្ងុំភ្ងាក់ផ្អើលនោះគឺសៀវភៅចំណងជើងរឿងនេះដែលខ្ងុំប្រទះភ្នែកទៅឃើញ មានចំណងជើងថា ក្មេងប្រុសមិនទាន់ធំដឹងក្ដី ធ្វើអោយខ្ងុំចាប់អារម្មណ៍និងសៀវភៅមួយក្បាលនេះមែនទែន។ខ្ងុំបានអានសៀនភៅនោះបានបន្តិចមានអារម្មណ៍ថាសៀវភៅរឿងនេះនិយាយរៀបរាប់អំពីខ្ងុំនិងដូរីចឹងស្ទើរតែដូចគ្នា១០០ភាគរយទៅហើយ រឺមួយអ្នកនិពន្ធរឿងនេះគឺជា…………………………………………..ដូរី?

ចប់

រឿង ព្រិលធ្លាក់ក្នុងបេះដូង(ភាគបន្តពីរឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី)

@នេះដូរីមិនដែលប្រាប់បងទេថាគេមានបងប្អូនភ្លោះ
បងប្អូនភ្លោះ?
បាទមែនហើយ

@ហាសថាម៉េចដូរីនិងដារូស្រលាញ់គ្នា អូយចង់ខ្យល់ចាប់

@ខ្ងុំយកបងដារូមកសងអ្នកមីងវិញ ហើយខ្ងុំសន្យាថាមិនអោយគាត់ឃើញមុខខ្ងុំទៀតឡើយ

@បងដារូបើកភ្នែកឡើង ទីនេះហើយដែលបងចង់មកមើលនោះអី
ត្រឹមប៉ុណ្ណោះមុនបងទៅបងបានសុខហើយដែលបានមើលព្រិលធ្លាក់ជាមួយមនុស្សជាទីស្រលាញ់ ដូរីបងស្រលាញ់់អូន!!!

No comments:

Post a Comment