Breaking

Wednesday, December 26, 2018

រឿង First Love First........

រឿង First Love First........

និពន្ធដោយ សន្សើមនេត្រា
#Khmer_Novel_69


_____ជាក្មេងម្នាក់ដែលខ្វល់តែពីការរៀនសូត្រនិងលេងសើចសប្បាយតាមបែបយុវវ័យ ខ្ញុំមិនដែលខ្វល់រឿងស្នេហាសោះឡើយ។ តែថ្មីៗនេះមានមនុស្សម្នាក់បានចូលមកក្នុងជីវិតរបស់ខ្ញុំធ្វើអោយខ្ញុំផ្លាស់ផរ្ដូពីមនុស្សម្នាក់ដែលរៀនឆ្លាត មានពេលវេលាលេងសើចសប្បាយ និងមិនចេះកើតទុក្ខដេកមិនលក់ ទៅជាមនុស្សថ្មីដែល  ចូលចិត្តរស់នៅតែឯង មិនសូវហៀនចេញមុខចេញមាត់ ហើយពេលចេញដើរម្ដងៗតែងតែយកម៉ាស់មកបាំងមុខព្រោះខ្លាចមនុស្សជំវិញខ្លួនសើចចំអក លេងសូវសប្បាយតាមអារម្មណ៍ ហើយក៏ចេះដេកខ្វល់ដេកគិតរឿងស្នេហា និងក៏ធ្លាប់យំពេញមួយយប់ព្រោះរឿងនេះផងដែរ។  ដំណើររឿងគឺរបៀបនេះ............
[....ប្រាប់អោយហើយណា ហាមយកឯកាសារយោងពី វីគីភីឌៀ (នេះជាសម្ដីលោកគ្រូវប្បធម៌ទូទៅដែលដាក់កិច្ចកាស្រាវជ្រាវអោយពួកយើងធ្វើ)។
  ក្រោយពីលឺពាក្យនោះហើយសិស្សទាំងអស់ក៏ចាប់ផ្ដើមរអូ៊វ៉ែពេញថ្នាក់ និងតវ៉ាគ្រូ តែលទ្ធផល់សេរ៉ូ គឺត្រូវតែធ្វើតាមគាត់។
មកដល់ផ្ទះវិញខ្ញុំក៏បានទាញកុំព្យូទ័រមកភ្លាមដើម្បីស្រាវជ្រាវពីប្រភពរឿងប្រលោមលោកខ្មែរ ដែលជាកិច្ចការលោកគ្រូដាក់អោយធ្វើ ពេលខ្ញុំកំពុងសើជរកនៅក្នុងហ្គូហ្គល មិត្តរបស់ខ្ញុំក៏បានទេមកខ្ញុំតាមរយះហ្វេសបុក ខ្ញុំក៏ឈ្លាតលើកយកទូរស័ព្ទមកនិយាយជាមួយវាសិន ពេលនិយាយចប់ខ្ញុំក៏បានចូលលេងហ្វេសបុកបន្ត ភ្លាមនោះក៏នឹកឃើញចង់ស្វែងរកឯកាសារតាមហ្វេសបុកវិញ ខ្ញុំក៏បានវាយពាក្យ រឿងនិទានខ្មែរ ខ្ញុំក៏បានរកឃើញឯកាសារមួយចំនួនផងដែរ តែក៏ចាប់អារម្មណ៌និងឃើញក្រុមមួយ ដែលមានរឿងនិទានជាច្រើនតែជាប្រភេទរឿងស្នេហាសម័យបច្ចុប្បន្ននិងជាស្នហាប្រុសនិងប្រុសទៅវិញ។  ឃើញភ្លាមខ្ញុំក៏រាងភ្ញាក់ផ្អើលនិងគិតសើចតែឯង ថាមិនគួរណាមកជួបរឿងប្រភេទចឹងសោះ តែក៏ចំណាយពេលអានលេងមួយរឿងលរមើល ចង់ដឹងថាតើរឿងមានអត្តន័យយ៉ាងមិុចហើយប្រុសស្រលាញ់ប្រុសគ្នាឯងយ៉ាងមិុចកើតទៅ។
ចាប់តាំងពីថ្ងៃនោះមកអោយតែទំនេរខ្ញុំចេះតែឈ្លៀតពេលចូលអានរឿង និងតាមដានគ្រប់រឿងគ្រប់ភាគដែលអ្នកនិពន្ធក្នុងក្រុមបាននិពន្ធឡើង ខ្ញុំក៏ចាប់ផ្ដើមលង់និងរឿងនិទានទាំងនោះ ហើយក៏ចង់សាក់ល្បងប្រឡូកក្នុងសង្គមមនុស្សបែបនេះ រួចក៏បង្កើតអាខោនហ្វេសបុកថ្មីមួយដោយដាក់ឈ្មោះខ្លែងក្លាយនិងយករូបគំនូជាផ្ទាំងប្រូហ្វាល់ (ហ្វេកអាខោន) រួចហើយក៏បានសុំចូលរួមក្នុងក្រុមតែម្ដង  ក្រោយពីបានចូលក្រុមនេះមកខ្ញុំក៏ចេះតែវក់និងការអានប្រលោមលោកនិងខមិនលេងជាមួយមិត្តក្នុងក្រុមជារាងរាលថ្ងៃ តែអាកប្បកិរិយ៉ាខ្ញុំលេងក្នុងហ្វេសបុកនេះមិនបានធ្វើអោយខ្ញុំផ្លាស់ផ្ដូរទម្លាប់ខាងក្រៅឡើយ ដោយខ្ញុំបានរក្សារឿងនេះជារឿងសំងាត់សម្រាប់តែខ្លួនឯងម្នាក់តែប៉ុន្នោះ។
យូៗទៅដោយមើលឃើញពីទង្វើមិនល្អនិងស្នេហាដែលមិនសំតំលៃក្នុងភាពជាមនុស្សតាមរយះស្តេតថឺសខូចចិត្តរបស់សម៉ាជិកក្នុងក្រុមនិងការសង្គេតមើលក្រុមមនុស្សបែបនេះពីខាងក្រៅផង ខ្ញុំក៏មានគំនិតផ្ទាល់ខ្លួនមួយ គឺចង់ក្លាយជាអ្នកនិពន្ធម្នាក់នៅក្នុងក្រុមនេះតែម្ដង ដោយផ្ដោតសំខាន់លើការនិពន្ធរឿងស្នេហាដែលបង្កប់នៅគំនិតអប់រំមួយចំនួនដល់មនុស្សប្រភេទនេះ ទាំងដែលខ្លួនមិនធ្លាប់មានស្នេហាឬមានចិត្តស្រលាញ់ប្រុសដូចគ្នាផង។ 
(សាក់គិតទៅមើលតើខ្ញុំអាចធ្វើវាបានយ៉ាងមិុចអ្នកអាចនិងគិតថាខ្ញុំមិនធ្លាប់ឆ្លងកាត់ស្នេហា វ័យនៅក្មេង មិនមានចិត្តស្រលាញ់ដូចគេផង តើខ្ញុំអាចនិពន្ធរឿងដែលចង់អបរំគេបានដោយរបៀបណាត្រូវ!  ទាំងនេះជាឧបស័គ្គ និងជាភាពក្មេងខ្ចី របស់ខ្ញុំផ្ទាល់ដែលខ្ញុំទើបតែបានដឹងបានយល់ក្នុងពេលនេះ  តែចាប់ផ្ដើមដំបូងខ្ញុំមិនយល់ចឹងទេ ខ្ញុំមិនបានគិតដូចឥឡូវទេ ដោយសំអាងថាខ្លួនជាមុស្សឆ្លាត(រៀនមិនដែលស្គាល់ពាក្យថាធ្លាក់)
រៀនពូកែ(នៅសកលពីរបីឆមាសមកហើយមិនដែលស្គាល់លេខពីរឬប្រឡងសងទេ គឺក្រេឌីតខ្ពស់កប់រហូត)
ពូកែនិយាយនិងខ្លាំងអង់គ្លេស(ធ្លាប់ជាប់លេខមួយប្រចាំសាលាផ្នែកនិយាយអង់គ្លេសជាសាធរណះ public speaking contest)
មានសមទ្ធភាពដឹងនាំ(ជាមេប្រធានប្រចាំថ្នាក់ និងជាប្រធាននិស្សិតដេបាតឺហ្មង់ពត៌មានវិទ្យាមួយឆ្នាំមកហើយ ដែលបានជ្រើសរើសផ្ទាល់ដោយសកលវិទ្យាធិកា  និងបោះឆ្នោតជ្រើសរើសដោយនិស្សិតរួមជំនាន់)
ជាមនុស្សពូកែតាមដានពត៌មានស្វែងយល់ពីនយោបាយនិងស្ថានការសង្គមផ្សេងៗក្នុងប្រទេសនិងសកលលោក តាមរយះ ការអានសៀវភៅនិងស្ដាប់ឬមើលពត៌មានពីបណ្ដាញសង្គមផ្សេងៗ និងត្រូវបានមិត្តរួមថ្នាក់ដាក់ឈ្មោះអោយថា Wikipedia ព្រោះចំណេះដឹងទូទៅនិងសមទ្ធភាពចងចាំមេរៀន គឺជាជំនាញពិសេសរបស់ខ្ញុំ។
ដោយសាសំអាងលើរឿងទាំងអស់នេះហើយទើបធ្វើអោយខ្ញុំមានភាពជឿជាក់លើខ្លួនឯងថាខ្លួនឯងអាចយកគំនិតយោបល់ទាំងអស់ដែលខ្លួនឯងធ្លាប់បានដឹងសិក្សាស្វែងយល់មកធ្វើការចែករំលែកនិងអបរំដល់មិត្តក្នុងក្រុម។  ភ្លាមនោះខ្ញុំក៏បានចាប់ផ្ដើមនិពន្ធរឿងជាហូរហែរ ដោយពីរឿងមួយទៅរឿងមួយកាន់តែធ្វើអោយខ្ញុំសម្បូរគេស្គាល់និងចូលចិត្តច្រើនរហូតធ្វើអោយខ្លួនឯងមានហ្វេនផ្ទាល់ខ្លួនទន្ទឹងរងចាំអានរឿងយ៉ាងច្រើនរាប់មិនអស់ តែដោយសាចំណាយពេលលើការនិពន្ធរឿង និងធ្វើទំនាក់ទំនងជាមួយក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នា អត្តចរិតខ្ញុំក៏បានផ្លាស់ផ្ដូរមួយចំនួនផងដែរ ហើយក៏បានធ្វើអោយមិត្តជិតស្និតរបស់ខ្ញុំម្នាក់ដឹងរឿងនេះ និងព្យាយាមអូសទាញខ្ញុំអោយចេញឆ្ងាយ និងបញ្ឈប់ទង្វើនេះតទៅទៀត តែលទ្ធផល់អត់ទេ គេមិនបានបញ្ឈប់ខ្ញុំទេព្រោះខ្ញុំបានក្លាយជារបាំងមុខដែលខ្លួនបានពាក់ជាងមួយឆ្នាំនោះបាត់ទៅហើយ ហើយជាចុងក្រោយគឺខ្ញុំទេដែលអូសទាញគេអោយទទួលយកបច្ចុប្បន្នភាពរបស់ខ្ញុំ និងគាំទ្រឬបញ្ចេញមតិយោបល់ចំពោះរឿងដែលខ្ញុំបាននិពន្ធ។
កន្លងទៅបានចិត្តមួយឆ្នាំរឿងដែលខ្ញុំនិពន្ធកាន់តែល្អហើយក៏មានហ្វេនគាំទ្រកាន់តែច្រើន ហ្វេនជាច្រើនបានពេញចិត្តរីករាយនិងរឿងដែលខ្ញុំបានចែករំលែកទៅកាន់ពួកគេ តែរឿងមួយដែលធ្វើអោយពួកគេមិនសូវចូលចិត្តខ្ញុំគឺខ្ញុំមិនព្រមខនហ្វឺមពួកគេជាហ្វ្រែនលើហ្វេសបុក និងមិនបង្ហាញមុខអោយពួកគេឃើញសោះ ព្រោះខ្ញុំនៅតែបន្តលេងហ្វេកអាខោននេះជានិច្ច។  ជឿទេថាខ្ញុំអាចលាក់មុខបានល្អគ្មានអ្នកណាដឹង? អត់ទេ!  ក៏មានហ្វេនពីរបីនាក់ដែលព្យាយាមតាមរកអត្តសញ្ញាណខ្ញុំហើយបានឃើញមុខខ្ញុំផ្ទាល់ផងដែរ តែមិនមែនឃើញលើហ្វេសបុកទេ គឺពួកគេរកឃើញនៅលើ ធ្វីតទើ និង អីុនស្ដាក្រាម ហើយក៏មានហ្វេនមិនលើសពីបីនាក់ទេដែលខ្ញុំបានអនុញ្ញាតអោយគេឃើញមុខផ្ទាល់។   អាចថាខ្ញុំដូចជាវាយឬកក៏ថាបាន តែខ្ញុំធ្វើបែបនេះព្រោះខ្ញុំចង់រក្សារឿងសំងាត់ផ្ទាល់ខ្លួន និងសន្យានិងខ្លួនឯងថាមិនធ្លាក់ចូលឬប្រឡូកលេងក្នុងល្បែងស្នេហាប្រុសស្រលាញ់ប្រុសដូចគ្នាឡើយ។  តែអ្វីៗបានប្រែព្រួល........ចាប់តាំងពីមនុស្សម្នាក់បានចូលមកធ្វើទំនាក់ទំនងជាមួយខ្ញុំ!
(សូមស្វាគមន៍មកកាន់ប្រលោមលោក First love first.......)
05/18/2018
08:59AM ជាពេលដែលខ្ញុំកំពុងតែអង្គុយនិយាយលេងជាមួយមិត្តជិតស្និតខ្ញុំនិងបើកហ្វេសបុកលេងបន្ដើរៗផង ភ្លាមនោះស្រាប់តែមីសេងជើលោតសាមក ពីមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់ស្គាល់ទាល់តែសោះ
(Hello
Where are you now?)
ខ្ញុំបានចូលមើលសា និងចូលមើលរូបប្រូហ្វាល់របស់គេ (នេះជាទម្លាប់របស់ខ្ញុំ ដែលតែងតែចូលឆែកមើលប្រូហ្វាល់របស់គេមុនពេលធ្វើការឆ្លើយតបឬលេងសាតបទៅកាន់មនុស្សដែលមិនធ្លាប់ស្គាល់) គ្រាន់តែចូលមើលប្រូហ្វាល់គេភ្លាមខ្ញុំក៏បានលង់ស្នេហ៍លើសម្រស់របស់គេបន្តិចដែរ តែក៏មិនបានឆាតតបភ្លាមដែរ នៅបន្តចូលមើលពត៌មានផ្ទាល់ខ្លួនរបស់គេទៀត
(គេឈ្មោះ សំណាង រស់នៅទីក្រុងភ្នំពេញ ជាបុរសពោះម៉ាយមុខរបរធ្វើជំនួញនិងលក់ដូរ កើតនៅឆ្នាំ ១៩៧០ ចេះនិយាយបីភាសា គឺ ខ្មែរ អង់គ្លេស និងចិន និងជាអ្នកធ្វើការនៅទីកន្លែងមួយ(សុំលាក់)ដែលខ្ញុំផ្ទាល់ក៏ធ្លាប់ស្គាល់និងចាប់អារម្មណ៌លើទីកន្លែងនោះបំផុត ហើយជាពិសេសខ្ញុំក៏ធ្លាប់ជាសមាជិកទីកន្លែងនោះផងដែរ) មើលបានតែប៉ុន្នេះ ខ្ញុំលេងខ្វល់ច្រើនហើយក៏ទុក្ខចិត្តលើគេភ្លាមរួចក៏ឆាតតបទៅគេវិញតែម្ដង ការឆ្លើយឆ្លងរវាងគេនិងខ្ញុំបានមានជាហូហែរ ដោយផ្ដើមសួរពីប្រវត្តិរូប រាងៗខ្លួន។
សម្រាប់ខ្ញុំការលាក់ប្រវត្តិរូបនិងសរសេរកុហក់គេជារឿងដែលខ្ញុំធ្វើគ្រប់ពេល តែសម្រាប់បុរសដែលខ្ញុំទើបនិងស្គាល់ម្នាក់នេះវិញគឺអត់ទេ  ខ្ញុំចូលចិត្តហៅគាត់ថាពូ ព្រោះគិតថាអាយុគាត់ច្រើនហើយ គឺអាចធ្វើជាពូរបស់ខ្ញុំបាន។
ការសួរគ្នាទៅវិញទៅមកបានធ្វើអោយខ្ញុំដឹងថាគាត់ក៏ជាហ្វេនរបស់ខ្ញុំផងដែរ ហើយគាត់ក៏បានព្យាយាមសុំមើលមុខរបស់ខ្ញុំផ្ទាល់ ព្រោះគាត់ចង់ឃើញអាយដលរបស់គាត់យូហើយ មិនដឹងថាហេតុអីទេ សម្រាប់បុរស់ចំណាស់ម្នាក់នេះអ្វីៗខ្ញុំដូចជាមិនអាចលាក់គេបានឡើយ ខ្ញុំបានផ្ញើររូបពិតទៅគាត់មើលភ្លាម ភ្លាមនោះគាត់ក៏សុំខលវីឌីអូមើលមុខខ្ញុំផ្ទាល់ ខ្ញុំក៏មិនបានបដិសេធន៍និងគាត់ឡើយ ដោយយើងបានខលមើលមុខគ្នាទៅវិញទៅមក និងនិយាយគ្នាលេងមួយសន្ទុះដែរ ទើបខ្ញុំសុំគាត់បិតព្រោះដល់ម៉ោងត្រូវទៅរៀន។
បន្ទាប់ពីនិយាយជាមួយគាត់ហើយធ្វើអោយខ្ញុំចេះតែលួចសើចខ្លួនឯង និងឆ្ងល់ថាហេតុអីបានជាខ្ញុំហៀនបង្ហាញមុខពិតនិងហៀនខលវីឌីអូនិយាយជាមួយគាត់ចឹង សំនួរនេះបានធ្វើអោយខ្ញុំដឹងថាខ្ញុំបានចាប់ផ្ដើមមើលឃើញមនុស្សភេទដូចគ្នាស្អាត និងគួរអោយស្រលាញ់ក្នុងន័យស្នេហាហើយ តែខ្ញុំនៅតែប្រាប់ខ្លួនឯងថាដាច់ខាត់ខ្ញុំមិនអាចផ្លោះរបងវិន័យផ្ទាល់ខ្លួនទៅធ្វើរឿងមួយនេះឡើយ ត្រឹមជាការរាប់អានធម្មតាៗទៅបានហើយ។
ដោយសាការឆាតលេងជាមួយលោកពូម្នាក់នេះញឹកញាប់ពេកធ្វើអោយខ្ញុំកាន់តែរីករាយ និងចាប់ផ្ដើមចេះលេងឌឺដងពាក្យសម្ដីផ្លែផ្កា បញ្ចើចបញ្ចើរទៅកាន់គាត់ជាញឹកញាប់ ហើយខ្ញុំក៏ដឹងច្បាស់ថា ពូសំណាងគាត់ឆាតលេងជាមួយខ្ញុំមិនមែនលក្ខណះហ្វេនអាយដលទេ គឺគាត់ញ៉ែខ្ញុំយកតែម្ដង ខ្ញុំក៏បានថាអោយគាត់ខ្លាំងៗដែរពីពាក្យពេជ្រមួយចំនួនដែលគាត់ហៀននិយាយត្រង់ៗពេកមកកាន់ខ្ញុំ គាត់សរសើរថាខ្ញុំស្អាត និងសារភាពថាគាត់លង់ស្រលាញ់ខ្ញុំ តែខ្ញុំមិនបានឆ្លើយតបភ្លាមៗទេដោយនៅចាំមើលចរិតគាត់បន្តទៀត គាត់បានប្រាប់ខ្ញុំថាគាត់មិនបានស្រលាញ់ខ្ញុំព្រោះគោលបំណងស្វែងរកដៃគូសិចនោះទេ តែចង់បានអ្នកយល់ចិត្តម្នាក់ គ្រាន់និងនិយាយរឿងក្នុងចិត្តជាមួយគ្នា។
កាន់តែយូទៅខ្ញុំកាន់តែទុក្ខចិត្តគាត់ជាទីបំផុត ដំថ្មដ៏រឹុងមាំមួយដុំបានបាក់បែកជាបំណែកតូចៗដោយសាតែដាវគឺទឹកមាត់ដ៏ទន់ភ្លន់របស់ពូសំណាង ហើយខ្ញុំក៏បានសារភាពប្រាប់គាត់ថាខ្ញុំស្រាលាញ់គាត់តែ តែខ្ញុំមិនបានស្រលាញ់គាត់មួយជីវិតទេ គឺគ្រាន់តែយកគាត់កំដរពេលវេលាសិក្សារៀនសូត្រអោយចប់ចុងចប់ដើម ដោយមិនចង់អោយខ្លួនឯងគិតគូរឿងស្នហ៌ក្នុងពេលរៀនតែប៉ុន្នោះ ហើយបើថ្ងៃណាខ្ញុំរៀនចប់ នឹងរកបានមនុស្សស្រីល្អម្នាក់ខ្ញុំនិងផ្ដាច់ការទាក់ទងក្នុងផ្លូវស្នេហាជាមួយគាត់ភ្លាម ពូសំណាងក៏បាន យល់ព្រមតែគាត់ប្រាប់ថា ក្នុងពេលនៅជាសង្សានិងគា្នបែបនេះសូមកុំអោយខ្ញុំមើលប្រុសដ៏ទៃណាខុសពីគាត់ឡើយ ហើយគាត់ប្រាប់ថាមិនខ្វល់ថាខ្ញុំយកគាត់លេងសើច ឬជាឈ្នាន់អីទេ តែគាត់គឺស្រលាញ់ញុំស្មោះជារៀងរហូត។  ដោយសាការយលព្រមស្រលាញ់គ្នាទៅវិញទៅមក បែបនេះ ខ្ញុំក៏បានប្ដូរទម្លាប់ឈប់ហៅគាត់ថាពូ ដោយហៅថាកូនក្មេង  ឬជួនកាលហៅថាបងសម្លាញ។  ទំនាក់ទំនងជាមួយគាត់បានធ្វើអោយខ្ញុំចាប់ផ្ដើមស្គាល់សេចក្ដីស្នេហាបណ្ដើរៗហើយ គាត់តែងតែឆាតមកខ្ញុំគ្រប់ពេល មិនថាយប់ឬថ្ងៃទេ  សូម្បីពេលគាត់ចេញទៅក្រៅប្រទេស ធ្វើការងារឬជូនឪពុកគាត់ទៅព្យាបាលជំងឺ ក៏គាត់តែងឈ្លាតពេលនិងរកវិធីសាស្ត្រឆាតមកលេងខ្ញុំអោយបានដែរ ហើយតែងតែហួងហែងនិងចង់ដឹងពីសុខទុក្ខខ្ញុំជានិច្ច។  ទំនាក់ទំនងតាមឆាតមួយគាត់បានចិត្តបីខែខ្ញុំក៏បានចាប់ផ្ដើមលង់ស្រលាញ់គាត់មែនទេន រហូតផ្ដូឈ្មោះហ្វេសបុក(ហ្វេកអាខោន )ដោយដាក់បន្ថែមពាក្យថា Nolove ហើយចំពោះអាខោនពិតវិញខ្ញុំក៏បានដាក់  in relationship ផងដែរ ខ្ញុំធ្វើរឿងទាំងនេះក៏ព្រោះតែចង់បង្ហាញគាត់ថាខ្ញុំស្រលាញ់គាត់ មិនមានលួចលាក់មានអ្នកផ្សេងថែមទៀតឡើយ ព្រោះជានិច្ចជាកាលគាត់តែងតែប្រច័ន្ទខ្ញុំជាមួយនិងមិត្តជិតស្និតរបស់ខ្ញុំនៅពេលដែលពួកយើងចេញក្រៅឬទៅណាមកណាម្ដងៗ។  កាប្រច័ន្ទរបស់គាត់ក៏បានធ្វើអោយខ្ញុំកក់ក្ដៅនិងសប្បាយចិត្តជាខ្លាំង ព្រោះគិតថាគាត់ស្រលាញ់ខ្ញុំពិតហើយទើបចេះប្រច័ន្ទបែបនេះ។
10/07/2018
ថ្ងៃនេះជាថ្ងៃដែលខ្ញុំទទួលដំណឹងថាខ្ញុំបានជាប់អាហាររូបករណ៌ទៅសិក្សាបន្ត នៅប្រទេសចិនរយះពេលបីឆ្នាំ។  បន្ទាប់ពីប្រាប់ម៉ែប៉ាអោយបានដឹងនិងត្រៀមលុយសម្រាប់ខ្ញុំរត់ការរួចហើយអ្នកបន្ទាប់ដែលគួរតែដឹងពត៌មាននេះគឺបង សំណាង!  ក្រោយពីគាត់បានដឹងហើយគាត់ក៏សប្បាយចិត្តជាមួយខ្ញុំដែរ ហើយថែមទាំងប្រាប់ខ្ញុំអោយផ្ដល់ដំណឹងទៅគាត់នៅពេលដែលខ្ញុំខ្វះខាតលុយសម្រាប់ចំណាយលើការរត់ការឬចាយវាយនៅថ្ងៃខាងមុខ ព្រោះគាត់ក៏បានដឹងថាគ្រួសារខ្ញុំមិនធូធារប៉ុន្នានទេក្នុងការចំណាយលើការសិក្សារបស់ខ្ញុំ។  ខ្ញុំកាន់តែសប្បាយចិត្តទ្វេឡើងនៅពេលដែលបានលឺពាក្យគាត់បែបនេះ ចាប់ផ្ដើមមានអារម្មណ៌ថាខ្លួនមានសំណាងដែលបានជោគជ័យលើការសិក្សាក្នុងជំហៀនដំបូង ហើយនឹងបានស្គាល់ការស្រលាញ់ដ៏កក់ក្ដៅមួយពីដៃគូស្នេហារបស់យើង។
30/08/2018(លើកដំបូងក្នុងជីវិតស្គាល់ការរួមភេទ)
ហេតុតែខ្ញុំនិងបងសំណាងបានទាក់ទងគ្នាជាងបីខែមកហើយតែយើងមិនដែលបានជួបមុខគ្នាផ្ទាល់ម្ដងណាឡើយ បានត្រឹមតែមើលមុខគ្នាក្នុងការខលវីឌីអូប៉ុន្នោះ។  ថ្ងៃទី30/08/2018ជាថ្ងៃដែលខ្ញុំត្រូវឡើងមកភ្នំពេញទទួលយកសន្លឹក JW  ជាមួយលោកគ្រូដែលបានរត់ការរឿងអាហារូបករណ៌អោយខ្ញុំ។  ពេលទទួលហើយទើបខ្ញុំដឹងថាខ្ញុំចិតដល់ពេលឡើងយន្តហោះទៅរៀននៅចិនហើយ គឺនៅមិនដល់ពេលមួយផងទេ ដូច្នេះខ្ញុំក៏បានផ្ដល់ដំណឹងនេះទៅបងសំណាងគាត់ក៏បានណាត់ជួបខ្ញុំផ្ទាល់នៅខាងក្រៅជាលើកទីមួយ ខ្ញុំក៏បានយល់ព្រមនិងគាត់ យើងបានជួបគ្នានៅភោជនីយដ្ឋានមួយកន្លែងដើម្បីហូបអីជុំគ្នា រួចក៏បន្តនាំគ្នាចូលសណ្ឋាគារ ដើម្បី...។  នេះជាលើកដំបូងបំផុតក្នុងជីវិតខ្ញុំដែលបានស្គាល់រស់ជាតិបឺតមាត់គ្នានិងការរួមមេត្រីភាពរវាងមនុស្សពីរនាក់។ 
៙សម្ព័ន្ធភាពចាប់ផ្ដើមមានបញ្ហាលើកទីមួយ
បួនប្រាំថ្ងៃក្រោយពីបានណាត់ជួបគ្នាលើកដំបូងមក ខ្ញុំនៅតែបន្តលេងឆាតជាមួយបងសំណាងជាធម្មតា តែមានពេលមួយខ្ញុំបាននិយាយលេងបន្លំមែនដោយសួរគាត់ថា តើគាត់ធ្លាប់ឆ្លងកាត់ការរួមភេទរវាងប្រុសនិងប្រុសនិងធ្លាប់បានស្រលាញ់មនុស្សប្រុសប៉ុន្នាននាក់មកហើយ បានជាមើលទៅគាត់ដូចជាជំនាញណាស់ភ្លាមនោះគាត់ក៏បានតបការពិតថាគាត់ធ្លាប់មានមនុស្សប្រុសដែលស្រលាញ់គ្នានិងដេកនៅជាមួយគ្នាចំនួនពីរបីនាក់មកហើយ។  លឺប្រយោគនេះភ្លាមបេះដូងខ្ញុំបែកអស់ខ្ទីចគ្មានសល់ កំហឹុងក្នុងចិត្តភាពស្អប់គាត់បានឆេះឡើង (ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំទៅជាចឹងទេ ទោះគាត់ពន្យល់ថាអាឡូវគាត់នៅខ្លួនមួយគ្មានពាក់ពាន់ជាមួយអ្នកណាក៏ដោយ តែខ្ញុំនៅតែខឹងគាត់) ហើយភ្លាមនោះខ្ញុំគិតថានិងសុំគាត់បែកខ្ញុំមិនអាចយកមនុស្សដែលមានបទពិសោធន៌ស្នេហ៌រញេរញ៉ៃបែបនេះមកអោបជាប់បេះដូងឡើយ។
ហើយក៏រកវិធីសាស្រ្តសុំគាត់បែកភ្លាមៗតែម្ដង។  ពេលគាត់ចង់ណាត់ជួបខ្ញុំម្ដងទៀត ខ្ញុំក៏បានសុំលុយពីគាត់ទើបអាចជួបគ្នាបាន គាត់សួរថាយកប៉ុន្នាន ខ្ញុំថាត្រូវការច្រើន គាត់ដេញដោលពេកខ្ញុំក៏ប្រាប់គាត់ថាខ្ញុំជាមនុស្សលក់ខ្លួនដើម្បីលុយទេ (ហេតុតែខ្ញុំថាយ៉ាងនេះព្រោះបងសំណាងធ្លាប់ប្រាប់ខ្ញុំថា គាត់ស្អប់មនុស្សរកសីុលក់ខ្លួនណាស់ ហើយខ្ញុំចង់អោយគាត់ ស្អប់ខ្ញុំទើបសរសេរក្នុងឆាតបែបនេះ តែលទ្ធផល់ខុសពីការរំពឹុងទុក បងសំណាងមិនជឿពាក្យខ្ញុំសរសេរក្នុងឆាតគាត់សុំទេនិយាយផ្ទាល់ ពេលនិយាយផ្ទាល់គាត់សំឡុតសួរខ្ញុំពីរឿងនេះ ហេតុតែខ្ញុំមិនចេះនិយាយកុហក់(សរសេរកុហក់បាន)ក៏ប្រាប់គាត់តាមដំណើរពិតទាំងអស់ គាត់សើចនឹងហៅខ្ញុំថាក្មេងចិត្តឆាវ ចេះតែបង្កើតរឿង ហើយគាត់បានសុំទោសខ្ញុំ និងព្យាយាមលួងខ្ញុំវិញ ទីបំផុតខ្ញុំចាញ់ពាក្យលួងគាត់ក៏លេងខឹងនិងគាត់ហើយស្រលាញ់គាត់លើសដើម។  តែខ្ញុំបានប្រាប់គាត់ថាលើកក្រោយកុំប្រាប់រឿងពិតណាដែលអាក្រក់ៗមកញុំអស់ពេក ចេះលាក់ខ្លះទៅ ព្រោះញុំមិនអាចទទួលយករឿងមួយចំនួនបានទេ ញុំមានជំងឺបេះដូងដែលឆាប់ខឹងឆាប់ស្លុត ចឹងពេលខ្លះគឺញុំទប់អារម្មណ៌ខ្លួនឯងមិនកើតទេ។  គាត់តបថាមិនអីទេ យើងស្រលាញ់គ្នាត្រូវតែទុកចិត្តគ្នានិងផ្ដល់សេរីភាពអោយគ្នា។
17/09/2018(ថ្ងៃចាក់ចេញពីស្រុកខ្មែរ)
នេះជាថ្ងៃដែលខ្ញុំត្រូវលាមាតុភូមិមួយរយះខ្លីដើម្បីទៅសិក្សាបន្តនៅប្រទេសចិន។ មុនថ្ងៃចាក់ចេញមួយថ្ងៃខ្ញុំបានឡើងមកភ្នំពេញតែម្នាក់ឯងដោយស្នាក់នៅផ្ទះបងប្អូនប៉ារបស់ខ្ញុំ។ហេតុអ្វីខ្ញុំគ្មានឪពុកម្ដាយជូនមកដូចគេ? (ប៉ាម៉ែរបស់ខ្ញុំបានរៀបចំថានិងជូនខ្ញុំមកលេងបងប្អូននៅភ្នំពេញរួមទាំងជូនដំណើរខ្ញុំឡើងយន្តហោះផងដែរ តែដោយសាតែមុនខ្ញុំឡើងយន្តហោះបីថ្ងៃមានភ្លៀងធ្លាក់ខ្លាំងបង្កអោយមានទឹកជំនន់លិចដំណាំដំឡូង ដែលប៉ាម៉ែបានធ្វើស្ទើតែមួយរយភាគរយទៅហើយ ដូច្នេះត្រូវការអ្នកនៅបង្ហូទឹកចេញពីចំការនិងដកដំឡូងបណ្ដើរៗដើម្បីកុំអោយវាខូច ដូច្នេះគាត់មិនអាចជូនខ្ញុំមកបានទេ ព្រោះក្នុងផ្ទះគ្មានអ្នកនៅមើលចំការឡើយបើពួកគាត់រវល់ជូនខ្ញុំមកភ្នំពេញនោះ (យើងមិុចនិងព្រមអោយផល់ដំណាំដែលយើងខំធ្វើរយះពេលមួយឆ្នាំនេះរលាយសាបសូន្យក្នុងពេលពីរបីថ្ងៃទៅ) ដូច្នេះលទ្ធផល់គឺខ្ញុំមកភ្នំពេញតែឯង ដោយមកស្នាក់នៅផ្ទះបងប្អូនរបស់ប៉ាខ្ញុំ ថាទៅបងប្អូនប៉ាដែលនៅភ្នំពេញទទួលខ្ញុំរាក់ទាក់បំផុត តែខ្ញុំគ្មានអារម្មណ៌ស្និទស្នាលជាមួយពួកគាត់សោះ ព្រោះតាំងពីដើមមកខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគាត់ឡើយ ថាទៅខ្ញុំឡើងចុះភ្នំពេញញឹកណាស់តែលើកណាក៏ផ្ទះសំណាក់ដែ មិនដែលចូលសម្រាក់ឬចូលលេងផ្ទះពូមីងម្ដងឡើយ នេះជាលើកដំបូងបំផុត ដូច្នេះអារម្មណ៌ឯការក៏កើតមានឡើងទោះជាមានមនុស្សនៅជំវិញខ្លួនក៏ដោយ ជាលទ្ធផល់ខ្ញុំនៅមានមនុស្សទីពឹងម្នាក់ទៀតគឺបងសំណាង ខ្ញុំបានទេប្រាប់គាត់ គាត់ថាចាំល្ងាចចាំគាត់មកយកខ្ញុំទៅដើរលេងជាមួយដើម្បីកុំអោយខ្ញុំមានអារម្មណ៌មិនកក់ក្ដៅ។  លឺពាក្យគាត់ហើយខ្ញុំក៏រីករាយឡើងវិញ និងរងចាំគាត់ ព្រលប់ឡើងបងសំណាងគាត់ទេមកខ្ញុំមែន ហើយណាត់ជួបគ្នានៅកន្លែងមួយ ខ្ញុំប្រាប់គាត់អោយមកយកខ្ញុំទៅ តែគាត់ថារាងឆ្ងាយគាត់អត់ស្គាល់អោយខ្ញុំជិះតុកៗទៅជួបគាត់នៅស្ពានមួយ  ចាំគាត់នៅចាំកន្លែងនោះ ដោយសាការនិយាយគ្នាមិនចុះសម្រ៉ុងរឿងមកយកនិងខ្ញុំទៅ ខ្ញុំក៏សម្រេចចិត្តមិនទៅជួបគាត់ដោយ យកលេះខ្លាចបងប្អូនដឹងរឿងនិងលឺដំណឹងដល់ប៉ា គាត់ក៏បានយលព្រមតែគាត់ថាស្ដាយដែលខ្ញុំនិងគាត់មិនអាចជួបគ្នានៅមុនពេលដែលខ្ញុំចាក់ចេញទៅ។  ការពិតថ្ងៃនោះមិនមែនខ្ញុំខ្លាចបងប្អូនដឹងទេ តែព្រោះគាត់មិនមកយកខ្ញុំ ខ្ញុំខ្លាចនិងធ្វើដំណើរម្នាក់ឯងនៅក្នុងទីក្រុងដែលខ្ញុំមិនដែលស្គាល់ និងល្បីថាគ្រោះថ្នាក់ពេលយប់ និងជាពិសេសពេលនោះគឺគាត់និយាយមិនសូវស្រទោនដាក់ខ្ញុំដូចរាល់ដង ទើបខ្ញុំសម្រេចចិត្តបែបនេះ។ បន្ទាប់មកខ្ញុំបានសំនោមពរអោយគាត់ជូនដំណើរខ្ញុំនៅព្រលានយន្តហោះ តែលទ្ធផល់គាត់ថាគាត់រវល់មិនអាចមកបាន ខ្ញុំឡើងយន្តហោះទាំងអារម្មណ៌សោកសៅបំផុតបើទោះជាមានពូមាមីងបានជូនដំណើរខ្ញុំយ៉ាងរីករាយក៏ដោយ ក៏ព្រោះតែម៉ែប៉ានិងបងសំណាងដែលជាមនុស្សដែលខ្ញុំស្រលាញ់បំផុតបែជាគ្មានវត្តមានទៅវិញ។  គ្រាន់តែចេញផុតពីក្រសែរភ្នែកបងប្អូនពូមីងភ្លាម ទឹកភ្នែកខ្ញុំក៏បានធ្លាក់ចុះមកទាំងមិនដឹងខ្លួនដោយនឹកស្រណោះខ្លួនឯងជាទីបំផុត។  ពេលខ្ញុំរៀបនិងឡើងយន្តហោះចេញទៅ បងសំណាងបានទេមកខ្ញុំនិងនិយាយជូនពរលើកទឹកចិត្តខ្ញុំយ៉ាងហូហែរ ខ្ញុំទទួលនិងតបទៅគាត់វិញដោយមិនអាយគាត់ដឹងថាខ្ញុំកំពុងតូចចិត្តនិងកំពុងយំ។  ទីបំផុតខ្ញុំបានចាក់ចេញពីស្រុកខ្មែរដោយស្ពាយទាំងទឹកភ្នែកមកជាមួយផង។  ហើយនេះជាលើកទីមួយដែលខ្ញុំចងចាំនៅអារម្មណ៌ថ្នាំងថ្នាក់ចំពោះបងសំណាង ខ្ញុំដឹងថាគាត់រវល់ណាស់ការងារគាត់ តែគាត់គួរតែមានចិត្តគិតដល់ខ្ញុំខ្លះ ហៀនចំណាយពេលផ្ទាល់ខ្លួនខ្លះដើម្បីខ្ញុំ។  គាត់ធ្លាប់ក្មេងគាត់គួរតែដឹងថាអារម្មណ៌ក្មេងត្រូវការភាពកក់ក្ដៅពីគាត់ខ្លាំងប៉ុន្នា បើទោះជាក្មេងនោះចេះគិតចេះយល់ស្ថានការ តែគ្នានៅតែជាក្មេងម្នាក់ដែលត្រូវការភាពលួងលោមយកចិត្តទុកដាក់ សាក់គិតមើលក្មេងម្នាក់ដែលមានមនុស្សជាទីស្រលាញ់តែសូម្បីតែបង្ហាញឬប្រាប់ឈ្មោះមនុស្សដែលខ្លួនស្រលាញ់ទៅអ្នកដទៃក៏មិនបានផង។  (ខ្ញុំដឹងថាខ្ញុំខុសដែលមានអារម្មណ៌បែបនេះចំពោះគាត់)
៙ស្រុកគេមិនដូចស្រុកយើង
ការរស់នៅស្រុកចិនដំបូងខ្ញុំត្រូវចំណាយច្រើនណាស់លើការទិញសម្ភារះប្រើប្រាស់និងចំណាយផ្សេងៗព្រោះសាលាគេមិនទាន់បើកប្រាក់ខែអោយដូច្នេះលុយដែលខ្ញុំយកពីម៉ែមកទាំងប៉ុន្នានគឺត្រូវចាយវាយខ្ទិចគ្មានសល់ ហើយខ្ញុំក៏មិនអាចហាមាត់សុំម៉ែម្ដងទៀតឡើយព្រោះវាលឿនពេក ដូច្នេះទីពឹងរបស់ខ្ញុំគឺមានតែបងសំណាងម្នាក់គត់ គាត់ក៏បានទំលាក់លុយមួយចំនួនមកអោយខ្ញុំចាយវាយ ខ្ញុំមានអារម្មណ៌ដឹងគុណគាត់ណាស់ហើយក៏មានចិត្តស្រលាញ់គាត់ទ្វេឡើង រហូតដល់មិនអាចមិននឹកគាត់ឡើយ យើងតែងតែលេងឆាតជាមួយគ្នាជារៀងរាល់ថ្ងៃ ហេតុតែថាយើងនៅឆ្ងាយគ្នាតែចិត្តយើងនៅក្បែរគ្នាជានិច្ច។
៙វិបត្តិផ្លូវចិត្តចាប់ផ្ដើមឡើង
ខ្ញុំស្នាក់នៅប្រទេសចិនបានមួយខែជាងបងសំណាងក៏មានដំណើរកំសាន្តរួមទាំងការងារគាត់ផងមកកាន់ប្រទេសចិនចំនួនពីរលើក តែយើងមិនបានជួបគ្នាទេព្រោះកន្លែងដែលបងសំណាងមកវាឆ្ងាយពីកន្លែងខ្ញុំរស់នៅពេក ដូច្នេះពួកយើងមានតែពាក្យជូនពរអោយគ្នានិងគ្នាប៉ុន្នោះ។  តែរឿងមួយបានកើតឡើងគឺពេលដែលគាត់មកប្រទេសចិនជាលើកទីពីរគាត់ចាប់ផ្ដើមឆាតជាមួយខ្ញុំតិចតួចបំផុត ពេលខ្លះគាត់គ្រាន់តែនិយាយពាក្យហេឡូមួយម៉ាត់និងសួរថាសុខសប្បាយជាទេ រួចក៏ស្ងាត់បាត់ឆឹង ឯខ្ញុំដែលចាំឆ្លើយតបសាគាត់ក៏រងចាំគាត់តបមកវិញស្ទើដាច់យប់ តែគ្មានចម្លើយទេគាត់បិតបាត់ហើយ  ហើយរុំលោងបានពីរបីថ្ងៃទើបគាត់តបសា និងសួរពាក្យតែពីរបីមាត់ដដែលនឹង រួចក៏បាត់ទៅទៀតហើយ គាត់ធ្វើបែបនេះច្រើនដងពេកខ្ញុំក៏សម្រេចចិត្តថាអោយគាត់ម្ដង តែគាត់បានត្រឹមតែពាក្យថា សុំទោស និងថាគាត់អស់កំលាំងពេក មិនបានតប ខ្ញុំក៏ទទួលយកពាក្យគាត់ទាំងឈឺចាប់។  ហើយបានប្រាប់គាត់មិនអោយធ្វើចឹងទៀតព្រោះខ្ញុំរងចាំសាគាត់គ្រប់ពេលមិនអាចចេះតែទន្ទឹងរងចាំគាត់របៀបនិងទេ ហើយបើរវល់កុំឆាតមកអីចាំពេលណាគាត់ទំនេមានកំលាំងចាំឆាតមក ព្រោះខ្ញុំមានពេលទំនេរសម្រាប់គាត់គ្រប់ពេល គាត់ក៏ទទួលយលព្រម។  យូបន្តិចទៅការលេងសារបស់ពួកយើងរាងមិនសូវបានរាល់ថ្ងៃទេ ពីរបីថ្ងៃទើបលេងសាម្ដង តែយើងក៏នៅតែមានទំនាក់ទំនងធម្មតា។  ថ្ងៃមួយយើងលេងយ៉ាងសប្បាយហើយគាត់បានសួរខ្ញុំថាមានទាក់បានស្រីឬប្រុសចិនឬអត់នៅទីនោះ ខ្ញុំប្រាប់ថាអត់បានទាក់ទេ ព្រោះមិនចង់ បើចង់ទាក់គឺបាននឹងហើយ រូបសម្បត្តិប៉ុនញុំដែខ្វះអីអ្នកលង់ គាត់មិនជឿ ខ្ញុំក៏ថតស្គ្រីុនពាក្យដែលអ្នកគ្រូបង្រៀនចិនឆាតប្រាបថានឹកខ្ញុំនិងញ៉ែខ្ញុំតែខ្ញុំមិនតប ផ្ញើរទៅគាត់ដើម្បីអោយគាត់ជឿនិងចង់ឌឺគាត់ (ការពិតនៅទីនេះមិនអត់ទេទាំងប្រុសចិននិងស្រីចិន សូម្បីតែពួកបរទេសផ្សេងទៀតក៏មានអ្នកចង់អូសកាលាញុំដែរ តែខ្ញុំមិនតបទេ ព្រោះបេះដូងខ្ញុំមានតែបងសំណាងម្នាក់គត់ ខ្ញុំលង់ស្រលាញ់គាត់ដល់ទីបំផុតហើយ ហើយមិនចង់អោយអ្នកណាមកប៉ះពាល់ខ្ញុំទៀតទេ) ពេលគាត់ឃើញហើយក៏ជឿខ្ញុំតែគាត់បែជាចាក់បណ្ដោយអោយខ្ញុំទទួលយក់ពួកបរទេសទាំងនោះសិនទៅ នៅទីនេះត្រជាក់ណាស់រកមួយសិនទៅ គាត់មិនថាអីទេ សំខាន់អោយតែចិត្តខ្ញុំមានគាត់ទៅបានហើយ លឺពាក្យគាត់ប៉ុន្នេះខ្ញុំស្ទើចុកឈាម លេងសប្បាយហើយ ហេតុអីគាត់អាចនិយាយបែបនេះមកកាន់ខ្ញុំបាន គាត់គិតថាខ្ញុំនិងជាមនុស្សបែបមិុច ដោះដូមនុស្សជាទីស្រលាញ់ដូចខោអាវមែនខ្ញុំលេងមានអារម្មណ៌កក់ក្ដៅលើគាត់ហើយ អោយតែពេលនិយាយគ្នាជាមួយគាត់ហើយគឺបានតែប៉ុន្នឹងគាត់លេងហួងហែង លេងសូវសួរសុខទុក្ខខ្ញុំទៀត (សួរថាមនុស្សម្នាក់ដែលស្រលាញ់មនុស្សដែលមិនចេះហួងហែងមិនចេះប្រច័ន្ទខ្លួន តើគេមានអារម្មណ៌កក់ក្ដៅយ៉ាងមិុចកើត) គាត់អាំងអីនិយាយថាត្រូវទុក្ខសេរីភាពអោយគ្នាទៅវិញទៅមក យូទៅខ្ញុំចេះតែគិតថាគាត់និយាយនេះមិនមែនទុក្ខសេរីភាពអោយខ្ញុំទេ គឺគាត់ចង់ទុក្ខសេរីភាពអោយខ្លួនឯងសោះ។  យូយូទៅខ្ញុំកាន់តែឈឺក្បាលនិងស្វែងយល់ពីបងសំណាង កាន់តែលេងទុកចិត្តគាត់់រហូតដល់អារម្មណ៌ថាគាត់លួចក្បត់ខ្ញុំ លេងស្រលាញ់ខ្ញុំកើតមានឡើង ព្រោះវាស្ដែងចេញតាមកាយវិការរបស់គាត់ផ្ទាល់
(តើនេះមកពីខ្ញុំគិតតែឯងនិងស្រលាញ់គាត់ជ្រុលពេកឬយ៉ាងណា?)
៙វិបត្តិផ្លូវចិត្តដ៏ធំ
ដើមខែ១២ដោយសាអាកាសធាតុទីនេះត្រជាក់ពេកនិងត្រៀមខ្លួនទទួលអបអរពិធីបុណ្យជាតិគេខាងមុខ សាលាបានតម្រូវអោយសិស្សអន្តរជាតិទាំងអស់វឹលត្រឡប់ទៅស្រុកវិញ។  ខ្ញុំក៏ត្រូវតែវឹលទៅផ្ទះវិញដែរដោយគិតខ្លីពេកខ្ញុំបានទេសុំលុយម៉ែប៉ាតែមួយគ្រប់ទិញសំបុត្រយន្តហោះត្រឡប់ទៅផ្ទះតែប៉ុន្នោះ តែពេលដែលប្រជុំគ្នាសិស្សនិស្សិតខ្មែរទាំងអស់គេមូលមតិគ្នាទិញសំបុត្រយន្តហោះទាំងទៅទាំងមកក្នុងពេលតែមួយព្រោះតំលៃរាងធូថ្លៃ ដូចច្នេះផល់វិបាក់ខ្ញុំកើតមានទៀតហើយ ខ្ញុំត្រូវរកលុយបន្ថែមដើម្បីបង្គ្រប់ទិញសំបុត្រយន្តហោះទាំងពីរជើង ហេតុតែថាម៉ែប៉ាអាចជួយខ្ញុំបានទៀត តែទើបតែសុំគាត់ពីរថ្ងៃមុនថ្មីៗនេះដូច្នេះខ្ញុំមិនហៀនសុំគាត់ទៀតទេព្រោះខ្លាចគាត់លំបាក់រកលុយបន្ទាន់ភ្លៀមៗ ដូច្នេះមនុស្សដែលខ្ញុំនឹកឃើញបន្ទាប់គឺបងសំណាង ព្រោះខ្ញុំគិតថាគាត់មានលទ្ធភាពនិងរហាស់ជាងអ្នកផ្សេង ដូច្នេះខ្ញុំក៏បានឆាតទៅគាត់និងទំរាំដាច់ចិត្តប្រាប់គាត់សុំលុយគាត់យកមក គាត់ក៏យល់ព្រមផ្ដល់អោយ ខ្ញុំក៏បានប្រាប់គាត់អោយគាត់ទំលាក់មកស្អែកមក    យប់នេះខ្ញុំដេកយ៉ាងរីករាយព្រោះគិតថាបងសំណាងជួយខ្ញុំម្ដងទៀតហើយ ។ ព្រឹកឡើងបងសំណាងឆាតមកសុំលេខកុងធានាខ្ញុំដើម្បីអោយគាត់បាញ់ចូលពីកុងគាត់មកុងខ្ញុំតែម្ដងព្រោះគាត់កំពុងនៅស្រុកស្រែធ្វើបុណ្យអោយបងប្អូននៅឡើយ ខ្ញុំក៏ផ្ដល់អោយគាត់និងទន្ទឹងរងចាំមើលគាត់ផ្ដល់ដំណឹងមកវិញ តែលទ្ធផល់អត់ទេ គ្មានការឆ្លើយតបទេ មួយថ្ងៃពីរថ្ងៃក៏អត់ដែរ។  ហេតុអីខ្ញុំមិនឆាតទៅសួរគាត់ផ្ទាល់?   មិនអាចទេ!  ខ្ញុំមិនហៀនទេ!  ខ្ញុំខ្មាស់គាត់ណាស់!  ហេតុតែគាត់ធ្លាប់ប្រាប់ថាខ្វះអ្វីអោយប្រាប់គាត់និងធ្លាប់ពឹុងគាត់ម្ដងរួចហើយក៏ពិតមែន តែខ្ញុំអៀនមាត់ណាស់ដែលទៅស្នើរសុំគាត់បែបេនេះ ទំរាំតែខ្ញុំដាច់ចិត្តសុំគាត់លើកនេះ ខ្ញុំគិតស្ទើកន្លះថ្ងៃ ទើបហៀន បើចឹងៗតើអោយខ្ញុំឆាតទៅសួរនាំរឿងទំលាក់លុយពីគាត់មកតាមរបៀបណា អត់ទេ ខ្ញុំធ្វើមិនកើតទេ!  ទីបំផុតថ្ងៃទីបីមកដល់បងសំណាងនៅតែមិនទាន់ទម្លាក់លុយឬផ្ដល់ដំណឹងមកខ្ញុំ  ហើយថ្ងៃឡើងក្រុមនិស្សិតខ្មែរបានជួបជុំគ្នាទិញសំបុត្រយន្តហោះភ្លាមៗព្រោះមិនអាចរងចាំបានទេ សំបុត្រយន្តហោះនិងឬតតែឡើងថ្លៃជាងនេះបើយើងបន្តចាំ ដូច្នេះម្នាក់ៗក៏បានទិញអស់នៅតែខ្ញុំដែលខ្វះលុយ អាចទិញបានតែទៅមិនអាចត្រឡប់ មិត្តនិស្សិតបានប្រម៉ូលគ្នាជួយខ្ញុំតែនៅតែខ្វះ ទីបំផុតដោយមិនចង់អោយនិស្សិតទាំងអស់លំបាក់ព្រោះតែខ្ញុំម្នាក់ខ្ញុំក៏សម្រេចចិត្តទិញតែទៅមិនមកវិញ ដោយប្រាប់គេថាចាំទៅផ្ទះសិនចាំទិញមកវិញតាមក្រោយ។
ក្រោយពីបានទិញហើយខ្ញុំក៏បានទៅអង្គុយយំម្នាក់ឯងនៅទីកន្លែងស្ងាត់មួយ ខ្ញុំខឹងបងសំណាង ខ្ញុំស្អប់គាត់ណាស់ ហេតុអីគាត់ធ្វើចឹងដាក់ខ្ញុំហេតុអីគាត់បោកទំនុកទុកចិត្តខ្ញុំបើគាត់មិនតបថាគាត់ព្រមជួយខ្ញុំទេ ម្លេះខ្ញុំនិងរកពឹុងមិត្តភក្តិនៅកូរេឬនៅខ្មែរក៏បាន តែព្រោះតែការជឿជាក់លើគាត់ទីបំផុតខ្ញុំត្រូវមកអង្គុយយំបែបនេះ ហើយបើទៅដល់ផ្ទះវិញដាច់ខាត់ខ្ញុំនិងមិនអោយម៉ែប៉ាចំណាយលើសំបុត្រយន្តហោះសម្រាប់ខ្ញុំទៀតឡើយ ព្រោះគ្រប់គ្រាន់ហើយខ្ញុំមិនចង់បំផ្លាញ់គាត់ទៀតទេ ដូច្នេះបើទៅហើយខ្ញុំនិងមិនត្រឡប់មកវិញឡើយ ខ្ញុំនិងបោះបង់ចោលការសិក្សាកណ្ដាលទី ព្រោះតែការមិនគោរព្ធពាក្យសន្យារបស់បងសំណាងតែម្នាក់គត់។ ថ្ងៃនោះខ្ញុំខឹងគាត់ណាស់រងចាំសាគាត់តបមកវិញខ្ញុំថាបើគាត់ហៀនតែតបមកខ្ញុំនិងចេគាត់អោយអស់ចិត្តតែលទ្ធផល់អត់ទេគាត់ស្ងាត់សូន្យ ហ្វេសបុកគាត់បើកតែគាត់មិនខ្ចីឆាតមកប្រាប់ដំណឹងអីតិចទេ។  ខ្ញុំឬតតែក្ដៅនិងគាត់ដេកយំពេញមួយយប់ធ្វើអោយនិស្សិតខ្មែរដូចគ្នាគេឆ្ងល់នាំគ្នាមកលួងខ្ញុំនិងសួរនាំខ្ញុំ ទីបំផុតពួកគេក៏បានដឹងរឿងខ្ញុំ។  មិត្តម្នាក់ដែលដឹងគេសើច ថាហេតុអីខ្ញុំស្រលាញ់ប្រុសដូចគ្នា គេមើលមិនដឹងសោះ គេថាចឹងបានអ្នកគ្រូចិនស្អាតដូចតារាព្យាយាមតាមចាប់ខ្ញុំតែខ្ញុំបែជារុញចេញ បន្ទាប់មកគេក៏បានលួងខ្ញុំនិងអង្គុយកំដរខ្ញុំយំពេញមួយយប់ដែរ (ហេតុតែគេនៅកំដរខ្ញុំ ព្រោះគេខ្លាចខ្ញុំសម្លាប់ខ្លួនព្រោះខូចចិត្តរឿងនេះ ពីព្រោះពីល្ងាចខ្ញុំចេះតែនិយាយលេងសើចទាំងមុខស្ងួតរឿងលោតសម្លាប់ខ្លួនពីលើអាគារ) ពេលនេះខ្ញុំលេងខ្មាស់មិត្តភក្តិថាខ្ញុំស្រលាញ់មនុស្សប្រុសដូចគ្នាហើយ ហើយក៏លេងខ្មាស់មិត្តភក្តិនិងបង្ហូរទឹកភ្នែកអោយគេឃើញដែរ ពេញមួយយប់ខ្ញុំមិនបានដេក រហូតដល់ព្រឹកឡើងដល់ម៉ោងទៅរៀន។  ក្រោយចេញពីរៀនខ្ញុំក៏បានទេប្រាប់ម៉ែប៉ាពីរឿងរបស់ខ្ញុំ ម៉ែប៉ាគាត់មិនបន្ទោសខ្ញុំទេ ថែមទាំងនិយាយលើកទឹកចិត្តអោយខ្ញុំខំរៀនទៅបានហើយ រឿងលុយមិនត្រូវខ្វល់ទេ ម៉ែប៉ាមិនក្រនិងទំនុកបំរ៉ុងខ្ញុំទេខ្ញុំដឹងគាត់និយាយនេះព្រោះចង់លើកទឹកចិត្តខ្ញុំនិងខ្លាចខ្ញុំធ្វើផ្ដេសផ្ដាស់ ។  ក្រោយពីបាននិយាយជាមួយម៉ែប៉ាហើយ ខ្ញុំក៏ធូស្រាលណាស់ លេងយុំទៀតហើយ តែក៏នៅមានអារម្មណ៌ចង់ដឹងពត៌មានពីបងសំណាង។  ខ្ញុំក៏សម្រេចចិត្តឆាតទៅគាត់មុនតែមិនមែនឆាតទៅដើម្បីទាអោយគាត់ទំលាក់លុយសម្រាប់ខ្ញុំទេ តែដើម្បីអោយគាត់យល់ពីខ្ញុំឬតតែច្បាស់ ព្រោះខ្ញុំពេលនេះមានអារម្មណ៌ថាបងសំណាង គាត់គិតថាខ្ញុំជាបន្ទុកមួយសម្រ៉ាប់គាត់ហើយ ស្រលាញ់គាត់មើលឃើញតែលុយ ត្រូវហើយអាចថាគាត់គិតចឹងបាន ព្រោះថាវាមិនដែលក្មេងកំឡោះម្នាក់ណាដែលទៅស្រលាញ់មនុស្សចាស់ពោះម៉ាយស្មោះទេ?
ខ្ញុំឆាតទៅតាមវីឆាតគាត់មិនតបទើបខ្ញុំសម្រេចចិត្តឆាតទៅតាមហ្វេសបុក ពេលនោះគាត់ក៏តបភ្លាមនិងទេមកខ្ញុំវិញភ្លាម គាត់និយាយសួរសុខទុក្ខធម្មតា ដូចគ្មានរឿងអ្វីសោះ។  ដោយចង់ដឹងពីហេតុផល់និងពីចិត្តគាត់ផ្ទាល់ខ្ញុំក៏សម្រេចចិត្តរំលឹករឿងលុយ តែម្ដង។ អ្នកអានដឹងថាគាត់តបរបៀបមិុចទេ?
គាត់ថាគាត់រវល់ណាស់ ទើបតែមកពីកម្មវិធីបុណ្យ?
ខ្ញុំថា បងរវល់ដលលថ្នាក់មិនអាចចំណាយពេលបន្តិចដើម្បីបាញ់លុយចេញពីកុងមួយបញ្ចូលកុងមួយបាន
គាត់ថាគាត់រងចាំគេបាញលុយចូលកុងគាត់សិនទើបគាត់បាញ់បន្តមកកុងខ្ញុំ
ខ្ញុំគិតថា លមិ្តទ្ធភាពគាត់គ្មានលុយក្នុងកុងត្រឹម១២៥$ គួរអោយអស់សំណើចណាស់ តែបានតែគិតមិនហៀននិយាយទៅកាន់គាត់ ហើយក៏សួរគាត់រាងខ្លាំងៗថា បើបងរវល់មិនអាចចឹងមិុចមិនផ្ដល់ដំណឹងមកញុំផង
គាត់តបថា គាត់ហត់ណាស់អស់កំលាំងពេកភ្លេចប្រាប់រឿងនោះដល់ខ្ញុំ?
ពាក្យចុងក្រោយនេះហើយដែលធ្វើអោយខ្ញុំយំក្នុងចិត្ត និងសែនឈឺចាប់ក្នុងបេះដូង (បងសម្លាញ់រុឿងដ៏សែនសំខាន់សម្រាប់អូនបងបែរជាភ្លេចកើត បងមានពេលបើកហ្វេសបុកលេង តែបងគ្មានពេលដើម្បីឆ្លើយប្រាប់អូន តើបងមានអូនក្នុងចិត្តទេ? បងមានដែលគិតដល់អូនដូចដែលអូនគិតដល់បងគ្រប់ពេលទេ?   ចឹងហើយបានជាប៉ុន្នានខែចុងក្រោយគឺបងមិនងាយឆាតមកអូនសោះ ព្រោះបងតែងតែភ្លេចអូនបែបនេះហើយ បងដឹងអត់ថារឿងលើកនេះជាអានាគត់របស់អូនណា បងមិនគួរធ្វើចឹងទេ បងមិនគួរភ្លេចទេ ពេលនេះអូនយល់ហើយ យល់ច្បាស់ហើយ អោយអូនសុំទោសដែលក្លាយជាបន្ទុកដល់បងដល់ថ្នាក់នេះអ្វីៗខ្ញុំបានត្រឹមតែគិតក្នុងចិត្តមិនអាចនិយាយចេញព្រោះវាហួសហេតុពេកនិងចំលើយរបស់បង ពេលនោះខ្ញុំក៏លាក់ទឹកភ្នែកព្យាយាមធ្វើមិនខឹងគាត់មិនថាអោយគាត់់និងព្រមទទួលយកចំលើយគាត់ ទាំងបេះដូងស្ទើប្រេះបែក តែដោយទ្រាំខ្លាំងពេកលាក់មិនបានទឹកភ្នែកខ្ញុំហូរចេញពីភ្នែកខ្ញុំ បន្តិចដែរ ដោយឃើញខ្ញុំក្នុងសភាពបែបនេះមិនដឹងថាគាត់គិតបែបមិុចទេ គាត់និយា់សុំទោសខ្ញុំ ថាមកពីគាត់មិនដឹងថាខ្ញុំត្រូវការប្រញ៉ាប់យ៉ាងនេះ បើខ្ញុំត្រូវការទៀត ចាំស្អែកគាត់ទំលាក់អោយ ហើយមិុចម៉ាជើងយន្តហោះបកមកចិនវិញចាំគាត់ចេញលុយ កុំអោយខ្ញុំគិតច្រើនអី
ទៀតហើយគាត់ថាគាត់មិនដឹងថាខ្ញុំត្រូវការប្រញាប់ តែកាលពីប្រាប់គាត់ខ្ញុំបានប្រាប់គាត់យ៉ាងច្បាស់ថាខ្ញុំត្រូវការលុយស្អែក ហើយព្រឹកឡើងគាត់ក៏បានសុំលេខកុងធនាគារ ពីខ្ញុំទៀត តើនេះជាការភ្លេចមែនឬជាលេះដោះសារ តែសំនួរនេះមានតែក្នុងចិត្តខ្ញុំប៉ុន្នោះ ខ្ញុំមិនបានចាក់សួរទៅគាត់វិញទេ ព្រោះខ្លាចនិងលឺចម្លើយរបស់គាត់បន្តទៀត ជាចុងក្រោយខ្ញុំមិនតបអ្វីបានត្រឹមតែលាក់ទុកនៅការឈឺចាប់ទាំងអស់នោះតែក្នុងចិត្ត និងសុំមើលមុខគាត់និងស្នាមញញឹមរបស់គាត់ គាត់ក៏បានប្រឹងញញឹមមកកាន់ខ្ញុំ   ខ្ញុំប្រាប់គាត់ថាមិនបាច់ទំលាក់លុយមកទេ ហើយបើមានការអីទាក់ទងគ្នាទាក់ទងនិងវីឆាតទៅ ហ្វេសបុកខ្ញុំមិនចង់បើកទេ អ្នកទាំងអស់គ្នាដឹងថាហេតុអីទេ?  (ព្រោះខ្ញុំមិនចង់បើកមើលលើកណាឃើញគាត់អេកធីវហើយមិនឆាតមកខ្ញុំទេ ហើយប្រាប់ថារវល់ហត់ខ្លាំងតែហ្វេសបុកអេកធីវរហូតទេ ហើយក៏មិនចង់អោយគាត់អៀនខ្លួនបិតហ្វេសបុកពេលដែលខ្ញុំបើកដែរ ខ្ញុំមិនចង់គិតច្រើនទៀតទេ) តែគាត់បានប្រាប់ចខ្ញុំថាវីឆាតគាត់ខូចហើយ ទាក់ទងមិនបានទេ។  ត្រូវណាស់មកពីវិឈាតខូចហ្វេសបុកខ្ញុំមិនសូវបើកទើបគាត់ភ្លេចមិនអាចប្រាប់ខ្ញុំបាន តែសាក់គិតទៅមើលវីឆាតដែលគាត់ប្រើរាប់ឆ្នាំ នៅក្នុងទូរស័ព្ទដែលគ្មានបញ្ហាអីសោះសុខៗស្រាប់តែខូចទៅកើតដែរណ គាត់ខ្លាំងអង់គ្លេស ចេះចិនខ្លះដែរ តែហេតុអីបណ្ដោយអោយវីឆាតខូចបាន មិនជួសជុល តើនេះមកពីខ្ញុំគិតច្រើនពេកឬតែលទ្ធផល់ចុងក្រោយខ្ញុំបានលាគាត់ទាំងញញឹម និងទទួលយកចំឡើយគ្រប់យ៉ាងពីគាត់ ទាំងបេះដូងសែនឈឺចាប់បំផុត។
បន្ទាប់ពីនិយាយជាមួយគាត់រួចខ្ញុំក៏បានទេទៅលេងមិត្តរបស់ខ្ញុំម្នាក់ដែលជាអ្នកព្រាយាមបញ្ឈប់ខ្ញុំមិនអោយខ្ញុំស្រលាញ់បងសំណាង តែចុងក្រោយបែជាត្រូវខ្ញុំអូសទាញវាអោយទទួលយកការពិតរបស់ខ្ញុំវិញ (មិត្តម្នាក់នេះជាមនុស្សដែលខ្ញុំអាចនិយាយបានគ្រប់រឿងជាមួយវា យើងធ្លាប់ឆ្លងកាត់ការលំបាក់មុះមត់ជាមួយគ្នា តើមានមិត្តភក្តប៉ុន្នាននាក់ដែលហៀនលក់ដីគេរម៉ែឪខ្លួនយកមកមើលជំងឺអោយមិត្តភក្តិនិងមិនទាមទាអោយមិត្តសងវិញនោះ ប្រហែជាគ្មានទេ តែមិត្តរបស់ខ្ញុំមាន គឺម្នាក់នេះហើយ)គ្រាន់តែឃើញមុខវាខ្ញុំព្យាយាមលាក់ទឹកភ្នែកនិងការឈឺចាប់ណាស់តែវានៅតែដឹង និងទីបំផុតវានិយាយលួងខ្ញុំជាច្រើននិងចង់អោយខ្ញុំក្លាហានដូចកាលរៀននៅខ្មែរ មានរឿងអីមិនត្រូវបៀមទុក្ខម្នាក់ឯងទេ ត្រូវចេះចែកអោយគ្នាដឹងជួយរំលែកទុក្ខគ្នា តែលទ្ធផល់ខ្ញុំមិនប្រាប់វាទេ ខ្ញុំបានសុំវាបិតដោយយកលេះដល់ម៉ោងរៀន តែគ្រាន់តែបិតភ្លាមទឹកភ្នែកខ្ញុំហូរមកម្ដងទៀត ហូរនោះហូទប់មិនឈ្នះ ទំរាំខ្ញុំអាចធ្វើខ្លួនធម្មតាវិញបាន ជាងមួយម៉ោងឯនោះ ។  បន្ទាប់ពីបាត់យំហើយខ្ញុំក៏ទៅងូតទឹករួចមកបើកហ្វេសបុកដើម្បីឡូកអៅឈប់ចូលលេង គ្រាន់តែបើកភ្លាមក៏ឃើញមិត្តរបស់ខ្ញុំផុសរូបរបស់ខ្ញុំលាយ និងស្តេតថឺសបែបនេះ
«When I have seen your pretending activity to be strong, I really pity you too much. Your smile is sorrowful, I know how much you hurt and suffer but I can't help you nothing. Somehow, I am the one who feel your pain. In life, nobody doesn't get suffering, so the right way, we have got to accept and acknowledge it. We can not escape, that's why, we must face and deal it step by step. Everything will be better, sunshine after raining, just take time. Finally, I wanna say that don't emphasize  only the problems. The more you think about the problem, the more you hurt. Nobody can help you as long as you help yourself. Be strong my dear, the achievement is waiting for you.
#I_miss_you»
នេះហើយជាមិត្តដែលដឹងសុខទុក្ខរបស់ខ្ញុំ។  បន្ទាប់មកកន្លងបានពីរថ្ងៃខ្ញុំក៏សាក់ល្បងចូលមើលហ្វេសបុកម្ដងទៀតចង់ដឹងថាបងសំណាងគាត់យ៉ាងមិុចហើយ មានអារម្មណ៌អីអត់ពេលឃើញស្តេតថឺសមិត្តរបស់ខ្ញុំបែបនេះ ព្រោះពីមុនគាត់ចាប់អារម្មណ៌និងរឿងអស់នេះណាស់សូម្បីតែអ្នកខមិនខ្ញុំ។  តែលទ្ធផល់អត់ទេ គាត់ស្ងាត់សូន្យពីរថ្ងៃហើយគាត់មិនឆាតមកសួរនាំខ្ញុំសូម្បីមួយម៉ាត់ មិត្តរបស់ខ្ញុំអាចដឹងពីទំការឈឺចាប់របស់ខ្ញុំ តែហេតុអីបងសំណាងបងជាមនុស្សដែលខ្ញុំស្រលាញ់បំផុត បងមិនអាចយល់ពីទង្វើខ្ញុំ បងពិតជាមិនដឹងពីការឈឺចាប់របស់ខ្ញុំពិតមែន ឬបងធ្វើជាមិនដឹងមិនលឺដើម្បីអោយខ្ញុំអស់ចិត្តហើយដើរចេញដោយខ្លួនឯង?
ពេលដែលឃើញគាត់ស្ងាត់ចឹងខ្ញុំក៏បានខលទៅលេងម៉ែប៉ាម្ដង តែក៏នៅចាំមើលសញ្ញាមីសេកបងសំណាងដែរ តែរឿងមួយទៀតដែលគួរអោយហួសចិត្តគឺគ្រាន់តែខ្ញុំអេកធីុវមិនបានពីរនាទីល្អផង បងសំណាងក៏ឈប់លេងហ្វេសបុកបាត់ បានប្រហែល៥ នាទីក្រោយសញ្ញាមីសេកប្រាប់ថាបងសំណាងបើកលេងម្ដងទៀតហើយ តែមិនបានបីនាទីផង បងសំណាងក៏បិតបាត់ទៀត តើនេះជាសញ្ញាអ្វីអោយប្រាកដ បងរវល់ទើបចេញចូលលឹបលរបែបនេះឬមួយក៏បងខ្លាចខ្ញុំដល់ថ្នាក់មិនហៀនបើកហ្វេសបុក?
ក្រោយពីឃើញរឿងបែបនេះហើយខ្ញុំក៏ផ្ទុះសំណើចតែម្ដង រួចក៏សរសេរស្តេថឺសថា«ពេលនេះខ្ញុំក្លាយជាមេរោគហើយ»  បន្ទាប់មកខ្ញុំក៏ចាក់ចេញពីហ្វេសបុក លុះល្ងាចឡើងខ្ញុំក៏បើកម្ដងទៀតមានអ្នកចាប់អារម្មណ៌ស្តេថឺសខ្ញុំសម្បើមណាស់ មានទាំងមិត្តខ្ញុំ អតីតកូនសិស្សអង់គ្លេសខ្ញុំ មិតនិស្សិតនៅចិនជាដើម គេគ្រប់គ្នាខមិនសួរថា តើមានបញ្ហាអីមែន?   តែក្នុងចំនោមនោះមនុស្សមា្នក់ដែលខ្ញុំចង់អោយគេចាប់អារម្មណ៍អត្តន័យស្តេថឺសខ្ញុំជាងគេនោះគេបែជាមិនចាប់អារម្មណ៌មិនដឹងមិនលឺទៅវិញ ហើយមនុស្សម្នាក់នោះគឺបង គឺបងសំណាង មនុស្សដែលខ្ញុំស្រលាញ់បំផុត
បងជាមនុស្សដែលធ្លាប់ប្រាប់ខ្ញុំថាស្រលាញ់ខ្ញុំបំផុតហើយខ្ញុំប្រាប់បងថាខ្ញុំយកបងជាឈ្នាន់តែប៉ុន្នោះ តែលទ្ធផល់ឥឡូវអ្នកណាជាអ្នកណាទៅ មិុចក៏ខ្ញុំមានអារម្មណ៌ថាអត់បងមិនបានទៅវិញ ហើយចុះបងមានអារម្មណ៌បែបណាមកលើខ្ញុំទៅ?
ជាចុងក្រោយខ្ញុំបានបំផ្លាញហ្វេសបុកខ្លួនឯងចោលឈប់លេងវាទៀតហើយ ព្រោះមិនចង់អោយបងក្លាយជាមនុស្សលឹបលរលឹបលរទៀតទេ ហើយក៏មិនចង់អោយបងខាត់បងមុខជំនួញដោយសាការលេងឈប់លេងឈប់ទៀតដែរ។
ហើយបើយើងនៅតែមាននិស្ស័យបន្តទៀតខ្ញុំសង្ឃឹមថាវីឆាតបងទាំងពីរដែលមានបញ្ហានោះអាចដំណើរការវិញហើយចាំយើងធ្វើទំនាក់ទំនងគ្នាលើនោះចុះ ដើម្បីអោយម្នាក់ៗមានសេរីភាពផ្ទាល់ខ្លួនធ្វើអ្វីដែលខ្លួនចង់ ព្រោះហ្វេសបុកមិនសូវមានសេរីភាពបែបនោះទេ។  ហើយក៏ង្ឃឹមថាពេលយើងមានពេលវេលាទាក់ទងគ្នាម្ដងទៀត និងមិនមាននណាម្នាក់លាក់ទុក្ខរឿងអ្វីនៅក្នុងចិត្តចោះ ព្រោះបងមិនដែលប្រាប់ពីផល់លំបាក់របស់បងមកកាន់ខ្ញុំទេ ទោះជាខ្ញុំជជីកសួរក៏ដោយ។  យ៉ាងណាមិុញបើខ្ញុំខុសលើបងត្រង់ណាបងក៏គួរតែប្រាប់ត្រង់និងធ្វើអ្វីមួយអោយខ្ញុំយល់ច្បាស់ផងថារឿងការពិតគឺបែបនឹងមែន ព្រោះពេលខ្លះខ្ញុំក៏ដឹង់ថាខ្ញុំគិតច្រើនពេក លង់ស្រលាញ់លើបងពេក រហូតដល់រឿងអ្វីៗរបស់បងតែបន្តិចក៏យកមកគិត។  តែបើបងពិតជាដូចអ្វីដែលខ្ញុំគិតមែន សូមបងមេត្តាប្រាប់ត្រង់ផងដើម្បីអោយខ្ញុំបានដឹងនិងធ្វើចិត្តបែកពីបងដោយមានការឈឺចាប់តែរយះពេលខ្លីព្រោះបើនៅតែបែបនេះទៀត ខ្ញុំពិតវេទនាចិត្តណាស់ ទាំងឈឺចាប់ទាំងគិតច្រើន។
តែបើបែកពីបងហើយ មិនដឹងថាពេលណាខ្ញុំអាចបង្កើតស្នេហាម្ដងទៀតទេ ព្រោះខ្ញុំខ្លាច ខ្លាចនិងស្វែងយល់ណាស់។ បងសំណាង សង្ឃឹមថាបងយល់ពីញុំ។
នេះជារឿងមួយដែលខ្ញុំតែងសម្រាប់អ្នកមានស្នេហាទាំងឡាយត្រូវសួរខ្លួនឯងថា
1.តើអ្នកពិតជាចង់អោយដៃគូស្នេហារបស់អ្នកមានសេរីភាពពិតមែន ឬគ្រាន់តែចង់បានសេរីភាពធ្វើរឿងមិនគួរគប្បីសម្រាប់ខ្លួនឯងទេ?
2.បើការស្រលាញ់ដែលគ្មានការហួងហែងផងតើអោយមានភាពកក់ក្ដៅយ៉ាងមិុចកើត ហើយបើគ្មានភាពកក់ក្ដៅផង តើអោយទុក្ខចិត្តគ្នាយ៉ាងមិុចទៅ
3.បើអស់ការស្រលាញ់ហើយកុំព្យាយាមធ្វើខ្លួនបង្កើតកំហុសម្ដងមួយៗ ធ្វើអោយដៃគូម្ខាងទៀតដែលស្រលាញ់យើងគេអស់ជំនឿលើយើងហើយដើរចេញពីយើងទាំងបេះដូងសែនឈឺចាប់ហើយយើងនៅតែជាប់ឈ្មោះជាមនុស្សល្អត្រឹមត្រូវទៀតនោះ
3.បើស្រលាញ់គ្នាពិតអ្នកមិនគួរលាក់ទុក្ខការឈឺចាប់នៅតែក្នុងចិត្តទេត្រូវតែក្លាហានសារភាពនិងនិយាយគ្នាដើម្បីរកដំណោះស្រាយវា
4.ស្រលាញ់មនុស្សម្នាក់កុំរំពឹងតែផល់ប្រយោជន៍ព្រោះវានិងធ្វើអោយដៃគូស្នេហារបស់អ្នកមានអារម្មណ៌ថាមានបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ
5.ខ្ញុំជឿថាស្នេហាដ៏ស្មោះត្រង់លើលោកនេះប្រាកដជាមានបើម្នាក់ៗព្យាយាមដោះស្រាយជាមួយគ្នាគ្រប់រឿងរ៉ាវដោយមិនលាក់ទុកហើយគិតរកតែផ្លូវបែកនោះ
រឿង First love first  .......  សូមបញ្ចប់ត្រឹមតែប៉ុន្នេះ
សូមអរគុណ


2 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete
  2. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete