Breaking

Friday, December 21, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី១៤=ភាគបញ្ចប់)

រឿង បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១៤=ភាគបញ្ចប់
និពន្ធដោយ កវីឯកា
#Khmer_Novel_69


បុរី និងផាយុ និយាយព្រមគ្នាទៅកាន់ រ៉ាវុធ។ កុំៗ កុំយល់ច្រឡំណាវុធ ពួកយើងមិនបានធ្វើអីផ្ដេសផ្ដាស់ទេ។ ពួកគេធ្វើខ្លួនហាក់ដូចជាភ័យស្លន់ស្លោរ។ រហូតធ្វើឲ្យរ៉ាវុធទប់សំណើចមិនបាន។ បានហើយខ្ញុំចេញទៅចាំនៅខាងក្រៅមិនរំខានសេចក្តីសុខអ្នកទាំងពីរទេ។
ផាយុ៖ ឈប់សិនៗ  វុធ ! កុំគិតអីផ្ដេសផ្ដាសណា។
ក្រោយពី រ៉ាវុធ ចេញទៅបាត់ ពួកគេងទាំងពីរអារម្មណ៍ហាក់អៀនររៀងៗខ្លួន។
ផាយុ៖ ឲ្យខ្ញុំសូមទោសណា ! ខ្ញុំមិនដឹងថាម៉េចក៏...។
បុរី៖ និយាយកាត់មិនអីទេ !  ព្រោះខ្ញុំមិនដឹងដូចគ្នាដែរ។ កុំគិតច្រើនអីចាត់ទុកថាគ្មានអីកើតឡើងទៅចុះ។ លោកឆាប់ទៅងូតទឹកមុនទៅ។
ផាយុក៏បានក្រោកដើរចូលបន្ទប់ទឹក។ រួចរាល់ក៏ចេញមកវិញ។ ដោយមានតែក្រម៉ារុំខ្លួន ដែលបញ្ចេញនូវសាច់ដុំមាំដ៏គួរឲ្យចាប់អារម្មណ៍។
ផាយុ៖ រួចរាល់ហើយ។ បុរីអាចចូលទៅងូតម្ដងបានហើយ។ ផាយុ ក៏បានដើរទៅទូយកខោអាវឲ្យបុរី។ មិនប្រយ័ត្នពេលដើរមកវិញស្រាប់តែ កន្សែងដែលរុំជាប់ខ្លួនក៏បានទាក់នឹងតុធ្វើឲ្យរបូតតែងម្ដង។ ពេលនេះ ផែនដីហាក់បីដូចជាឈប់វិលហើយគឺនៅទ្រឹងតែម្ដង។
ផាយុ៖ អូ ព្រះអើយ ! ម៉េចអាចកើតឡើងទៅកើត។ ផាយុមានអារម្មណ៍ថាខ្មាសអៀនបុរីយ៉ាងខ្លាំង។ ចំណែកបុរីវិញមុខឡើងក្រហមក្រោយបានឃើញចំណីភ្នែកដ៏ប្លែកពេលព្រឹកព្រលឹមបែបនេះ។
បុរី៖ អ៎រ ! គឺខ្ញុំមិនបានឃើញអ្វីទេ។
រួចក៏ប្រញាប់រត់ចូលទៅបន្ទប់ទឹកភ្លាម បើនៅតែហ៊ានមើលទៀតប្រហែលឈាមច្រមុះហើយមើលទៅ។
ផាយុ៖ ស្លៀកពាក់បណ្ដើរក៏គិតហួសចិត្តបណ្ដើរ ហើយក៏សើចតែម្នាក់ឯងទៅ។ ចៃដន្យអីពេលនោះ បុរីចេញមកឃើញលោកផាយុ កំពុងសើចម្នាក់ឯងដូចមនុស្សឆ្កួត។
បុរី៖ តើលោកសើចអីគេម្នាក់ឯងហ្នឹង?
ផាយុ ក៏មិនបានចាប់អារម្មណ៍ថាបុរីចេញពីបន្ទប់ទឹកដែរ។ អ៎រ ! អត់អីទេ។ រួចរាល់ហើយមែនទេ? ចឹងឆាប់ស្លៀកពាក់ទៅនឹងអាលឆាប់បានទៅ។
ពួកគេបានដើរចុះមកជាន់ក្រោម ដោយមានរ៉ាវុធជាអ្នកចាំនៅខាងក្រោមផ្ទះ។
រ៉ាវុធ៖ ហ៎រ ! រួចរាល់ហើយអ្នកទាំងពីរ?
បាទ ! រួចរាល់ហើយ។ (ពួកគេឆ្លើយព្រមគ្នា) ហើយក៏ងាកមើលមុខគ្នាបែបអៀនៗ។ រួចហើយគេក៏ចេញដំណើរទៅផ្នូរថាវ៉ាត់និងម្ដាយគេ។
ពួកគេទាំងបីក៏បានមកដល់ផ្នូរ។ រួចយកបាច់ផ្កាទៅដាក់កៀនរូបថតនិងអុជធូប។
គ្រាន់តែបានឃើញ ផ្នូរនិងរូបថតថាវ៉ាត់ភ្លាមធ្វើឲ្យរ៉ាវុធ ស្រែកទ្រហោយំពេញទំហឹង ទន់ជង្គង់ដល់ដីតែម្ដង។
ផាយុ៖ កាត់ចិត្តទៅអូន គេទៅបានសុខហើយ។ គេទៅបានសុខហើយ។ ហើយគេក៏មិនចង់ឃើញអូនពិបាកចិត្តដែរ។ បងដឹងថាអូនចង់នៅស្ងប់ស្ងាត់ និយាយជាមួយគេតែពីរនាក់។ ចឹងបងនិងបុរីទៅចាំនៅឡានមុន។
រ៉ាវុធ៖ អរគុណបងហើយដែលយល់ពីខ្ញុំ។ បងថាបងស្រឡាញ់ខ្ញុំ ចុះពេលនេះហេតុអ្វីបងចាកចោលខ្ញុំ? បងសន្យាថានឹងមើលថែខ្ញុំរហូតនោះអី។ ហេតុអ្វីក៏ទុកឲ្យខ្ញុំរស់នៅលើពិភពលោកដ៏សែនធំនេះតែម្នាក់ឯងទៅវិញ? បងបានយកបេះដូង និងក្ដីស្រឡាញ់ខ្ញុំហើយ។ ចុះហេតុអ្វីចុងក្រោយត្រូវឲ្យបេះដូងរបស់ខ្ញុំមួយនេះត្រូវបាត់បង់ម្ចាស់ទៅវិញ? បងឆាប់មករកអូនវិញមក។ ទឹកភ្នែករយដំណក់បានស្រក់នៅមុខផ្នូររបស់ថាវ៉ាត់និងម្ដាយរបស់គេ។
បងចិត្តអាក្រក់ណាស់ ឆាប់ក្រោកឡើងមក បងមិនទាន់សងនូវអ្វីដែលបងបានជំពាក់ខ្ញុំវិញឡើយ។ ឆាប់ក្រោកមកភ្លាមមកមនុស្សចិត្តអាក្រក់ ហិៗ...!!
ដៃមួយក៏បានស្ទាបរ៉ាវុធពីក្រោយ។
ក្រែងបងនិងបុរីថាទៅចាំខ្ញុំនៅឡានមុននោះអី? ហេតុអីមកឈរស្ដាប់ខ្ញុំនិយាយចឹង? ដោយរ៉ាវុធ និយាយហើយមិនមានសម្លេងឆ្លើយតប។ គេក៏និយាយខ្លាំងៗទាំងមិនទាន់បែរមក។ ពេលនេះខ្ញុំចង់នៅម្នាក់ឯង សូមពួកបងទុកឲ្យខ្ញុំនៅម្នាក់ឯងបានទេ។
ឈប់យំទៅម្ចាស់ចិត្តបង(សម្លេងថាវ៉ាត់ក៏និយាយដាក់ត្រចៀករ៉ាវុធ)។
រ៉ាវុធ ហាក់ភាំងនឹងសម្លេងនេះបន្តិច រួចក៏នឹកក្នុងចិត្ត។ ពេលនេះ ខ្ញុំពិបាកចិត្តរហូតដល់ឆ្កួតទេដឹង? ដល់ថ្នាក់សម្លេងលោកផាយុ ក៏ខ្ញុំគិតថាជាសម្លេងលោកថាវ៉ាត់ទៅវិញ។
ថាវ៉ាត់៖ អូនមិនឆ្កួតទេ ! ងាកមុខមក អូននឹងដឹងហើយ(ថាវ៉ាត់និយាយ)។
ពេលនេះ រ៉ាវុធ ហាក់ច្បាស់ជាងមុនក៏សម្រេចចិត្តងាកក្រោយ។
រ៉ាវុធ៖ តើនេះៗ ជាមនុស្សឬក៏ជា...?
ថាវ៉ាត់៖ អូនដើរចូលមក ហើយកាន់ដៃបងមកថាពិតឬមិនពិត។
រ៉ាវុធ ក៏ដើរចូលទៅជិតថាវ៉ាត់ ។ រួចក៏លើកដៃមួយៗទៅចាប់កាន់ដៃថាវ៉ាត់។ រួចក៏លើកដៃអង្អែលមុខគេថ្នមៗនេះៗបងមិនទាន់...!
ថាវ៉ាត់៖ ត្រូវហើយបងមិនទាន់ស្លាប់ទេ។
រ៉ាវុធ៖ ចុះតើរឿងវាយ៉ាងម៉េច? បងសប្បាយចិត្តណាស់ឬដែលយកការឈឺចាប់អូនមកលេងសើចបែបនេះនោះ? (រ៉ាវុធនិយាយទាំងបែរមុខចេញ)
ថាវ៉ាត់ ក៏អោបពីក្រោយ ហើយនិយាយ។ ស្ដាប់ហេតុផលបងសិន។
រ៉ាវុធ៖ មិនស្ដាប់ !
ថាវ៉ាត់៖ អីចឹងអូនមិនសប្បាយចិត្តមែន? នៅពេលដែលបងនៅមានជីវិតបែបនេះ។ ចឹងចាំបងទៅស្លាប់ដើម្បីឲ្យអូនសប្បាយចិត្ត។
រ៉ាវុធ៖ ក៏បែរមកវិញហើយយកដៃខ្ទប់មាត់របស់ថាវ៉ាត់។ មនុស្សឆ្កួតនិយាយអីឆ្កួតៗបែបនេះ? លើកនេះអូនមិនឲ្យបងទៅចោលអូនទៀតនោះទេ។ លឺអត់? រ៉ាវុធយកដៃក្ដិចថ្ពាល់ថាវ៉ាត់
ថាវ៉ាត់៖ អូយ ! ឈឺណាស់អូន ។
រ៉ាវុធ៖ ប៉ុណ្ណឹងឈឺមិនដល់អូននោះទេ។ លើកក្រោយបើនៅលេងបែបហ្នឹងទៀតអូននឹងធ្វើខ្លាំងជាងហ្នឹងទៀត។
បុរី និងផាយុដើរចូលមកដោយសម្លេងទះដៃ។ ល្មមទៅវិញបានហើយឬនៅ? ឬក៏ចង់សាសងគ្នានៅមុខផ្នូរហ្នឹងហើយ?
រ៉ាវុធ៖ ខ្ញុំមិនទាន់បានជំរះបញ្ជីផង
ផាយុ៖ ជំរះបញ្ជីអីអូន?
រ៉ាវុធ៖ មកនេះដឹងហើយ !
ផាយុ៖ ហ៎ាសហា ! អត់ទេខ្លាចត្រូវដូចថាវ៉ាត់ណាស់។
ពួកគេទាំងបួនសើចគិល។ ពួកគេទាំងបួនជិះឡានតែមួយ ដោយសំដៅទៅផ្ទះផាយុជាមុន។
រ៉ាវុធ៖ អាចនិយាយបាននៅថារឿងយ៉ាងម៉េចខ្លះ?
ថាវ៉ាត់៖ រឿងអីគេអូន?
រ៉ាវុធ៖ បងភ្លេច តែខ្ញុំមិនភ្លេចទេ។ អ្នកណាក៏បានឆាប់និយាយមក។
ថាវ៉ាត់៖ បាទ បាន ! ថាវ៉ាត់គេបានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យរ៉ាវុធស្ដាប់។ គឺរឿងវាអីចឹងឯង។
រ៉ាវុធ៖ ពិតជាពូកែណាស់។ ខ្ញុំសូមសរសើរ តែនេះនែកយកទៅជារង្វាន់។
ថាវ៉ាត់៖ អូយ អូន ក្ដិចបងទៀតហើយ។
រ៉ាវុធ៖ គឺរង្វាន់ដែលបងខូចធ្វើបាបគេនោះអី។
ផាយុ៖ និយាយចឹងខ្ញុំគិតថាជូនបុរីទៅកំពង់សោមវិញនៅថ្ងៃស្អែក។ ចុះអ្នកទាំងពីរទៅជាមួយពួកយើងទេ។
រ៉ាវុធ៖ ឆ្លើយភ្លាម ទៅៗ ! កាលទៅលើកមុនដើរលេងមិនទាន់អស់ដៃផងក៏ត្រូវមកវិញទៅហើយ។ បើទៅលើកនេះត្រូវតែដើរឲ្យអស់ដៃតែម្ដងហើយ។
ថាវ៉ាត់៖ អូហូ នេះសប្បាយចិត្តដល់ថ្នាក់នេះផងអី !
ផាយុ៖ ចឹងសម្រេចថាទៅស្អែកចុះ។ យើងចេញដំណើរពីព្រឹកព្រលឹមបន្តិចទៅងាយស្រួលធ្វើដំណើរ។
យប់នេះ ពួកគេទាំងបួននាក់បានគេងនៅផ្ទះតែមួយគឺផ្ទះរបស់ផាយុ។ ដោយបុរីគេងនៅបន្ទប់ផាយុដដែល។ ចំណែកថាវ៉ាត់ត្រូវគេងនៅបន្ទប់រ៉ាវុធ។ ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងយប់នេះ?
រ៉ាវុធ៖ បងចូលទៅងូតទឹកមុនអូនទៅ ! ព្រោះអូនងូតទឹកយូរណាស់។
ថាវ៉ាត់៖ តែបងចង់ងូតទឹកជាមួយអូន។
រ៉ាវុធ៖ No ! No ! ឆាប់ទៅភ្លាម។ បើមិនស្ដាប់គេងក្រៅបន្ទប់។
ថាវ៉ាត់៖ កាចខ្លាំងម៉្លេះម៉ែប្រពន្ធ !
រ៉ាវុធ៖ នេះបងនិយាយម៉េចមិញ? ចង់ត្រូវទៀតមែន?
ថាវ៉ាត់៖ អត់ទេៗទៅហើយ។
រ៉ាវុធ ក៏អស់សំណើចនឹងចរិតបែបកូនក្មេងរបស់ថាវ៉ាត់។ ងូតទឹករួចហើយ ថាវ៉ាត់ក៏ដើរចេញមកទាំងខ្លួនទទេស្អាតចែស។
ថាវ៉ាត់៖ បងងូតទឹករួចហើយ !
រ៉ាវុធ ក៏ងាកទៅស្រាប់តែ។ អូ ព្រះអើយជួយ នេះបងអីក៏សាហាវម៉េះស្អុយភ្នែកអស់ហើយ ។ មិនចេះខ្មាស់គេទេ ។
ថាវ៉ាត់៖ ខ្មាស់អ្នកណាអូន ! បើយើងធ្លាប់ឃើញគ្នាអស់ហើយ។
រ៉ាវុធ៖ តែៗ... អូននៅអៀន។ បានហើយឈប់ប្រកែកហើយទៅងូតទឹកវិញ។ រ៉ាវុធរត់ទៅបន្ទប់យ៉ាងលឿន។
ថាវ៉ាត់៖ មួយៗអូនប្រយ័ត្នដួល។ ពេលរ៉ាវុធចេញពីបន្ទប់ទឹកវិញក៏ឃើញថាវ៉ាត់គេងលក់បាត់ទៅហើយ។ រ៉ាវុធក៏ឡើងទៅគេងជិតថ្នមៗ ខ្លាចធ្វើឲ្យថាវ៉ាត់ភ្ញាក់។ មិននឹកស្មានថាមុខខូចចឹងសោះអាចយកបេះដូងអូនបានសោះ។ រ៉ាវុធគេងមើលមុខម្ចាស់ចិត្តគេមួយសន្ទុះក៏ប្រះខ្លួនគេងលើទ្រូងថាវ៉ាត់បាត់ទៅ។
មកមើលមួយគូរនេះវិញម្ដង ផាយុនិងបុរី។
ផាយុ៖ ! ម៉េចគេងចាំបាច់យកខ្នើយអោបមកដាក់បាំងកណ្ដាលធ្វើអី។ ឬក៏បុរីខ្លាចបងធ្វើអីផ្ដេសផ្ដាសទៅលើមែន?
បុរី៖ មិនមែនចឹងទេ ! តែខ្ញុំខ្លាចមកពីខ្ញុំគេងរើច្រើនជាងដែលអាចទៅជាចឹងទៅ។
ផាយុ៖ កុំគិតច្រើនអីសំខាន់យើងមិនបានធ្វើអីផ្ដេសផ្ដាស។
ព្រឹកថ្មីដែលពួកគេទន្ទឹងរង់ចាំបានមកដល់។ អីយ៉ា ! ម្នាក់ៗស្លៀកពាក់យ៉ាងស្រស់សង្ហាមួយបែបម្នាក់មិនចាញ់គ្នាឡើយ។ ឡានមួយដែលផ្ទុកដោយមនុស្សបួននាក់ ក៏បានបើកចេញពីទីក្រុងសន្សឹមៗដើម្បីឆ្ពោះទៅគោលដៅដែលគេចង់ទៅ។ ដោយបុរី អង្គុយខាងមុខជាមួយផាយុ។ ឯខាងក្រោយគឺថាវ៉ាត់និងរ៉ាវុធ។ ពួកគេនិយាយពីនេះពីនោះឡើងវ៉ែពេញឡាន មើលទៅដូចជាមានសេចក្ដីសុខដល់ហើយម្នាក់ៗ។
ក្រោយពីចំណាយពេលអស់៤ម៉ោងតាមដងផ្លូវដ៏ស្រស់ត្រកាល។ ឡានក៏បានបើកមកដល់ទឹកដីកំពង់សោមដែលមានសមុទ្រយ៉ាងស្អាត។
ផាយុ យើងគិតយកឥវ៉ាន់ទៅសណ្ឋាគារសិនចាំនាំបុរីទៅកន្លែងធ្វើការគេ។
ថាវ៉ាត់៖ តាមណឹងចុះ !
ពួកគេក៏ចុះពីលើឡាន ដើរទៅសណ្ឋាគារ។
ផាយុ៖ សួស្ដីបាទ ! ខ្ញុំបាទផាយុបានកក់បន្ទប់គេងពីរជាប់មាត់សមុទ្រ។
អ្នកទទួលភ្ញៀវ៖ ច៎ា លោក ! សូមរង់ចាំបន្តិចខ្ញុំនឹងធ្វើការពិនិត្យជូន។
ផាយុ៖ បាទ តាមសម្រួល ។
អ្នកទទួលភ្ញៀវ៖ អត់ទោសលោក ! សូមលោកអញ្ជើញទៅតាមបុគ្គលិកសណ្ឋាគារដើម្បីនាំផ្លូវ។
រ៉ាវុធ៖ អីយ៉ា ! មើលទៅបន្ទប់នេះស្រស់ស្អាតខ្លាំងណាស់អាចមើលឃើញសមុទ្រទៀត។
ថាវ៉ាត់ ក៏ដើរមកអោបចង្កេះ រ៉ាវុធពីក្រោយពេញចិត្តណាស់មែនទេអូន? បើពេញចិត្តបងនឹងទិញដីមួយកន្លែងសម្រាប់សង់ផ្ទះនៅទីនេះដើម្បីសម្រាប់ពួកយើងមកកំសាន្តនៅពេលសម្រាកពីការងារ។
រ៉ាវុធ៖ បងនិយាយមែន ឬក៏លេង កុំកុហកអូនណា៎ !
ថាវ៉ាត់៖ ដើម្បីអូនលើសពីនេះក៏បងអាចធ្វើបានដែរ។
តុកៗ...!! មកគោះទ្វារអីថ្មើនេះកំពុងតែមានសេចក្ដីសុខផង(ថាវ៉ាត់និយាយ)។ រួចក៏ចេញទៅបើកទ្វារ។ អ៎រ ផាយុទេ !
ផាយុ៖ រួចរាល់ហើយឬនៅនឹងអាលបានទៅញុំាអី រួចជូនបុរីទៅកន្លែងធ្វើការ។
រ៉ាវុធ៖ បាទ រួចរាល់ហើយ ! ចាំតែបងមកហៅតើ។
ផាយុ៖ ជាការពិតមែនអត់? ឬក៏បងមកលឿនពេករំខាន !
រ៉ាវុធ៖ បានៗ ឈប់និយាយទៅបង តោះទៅ ! បើនៅតែនិយាយទៀតមុខខ្ញុំប្រហែលឡើងកំដៅ១០០អង្សារហើយ។
កន្លែងដែលពួកគេញុំាអី គឺជាកន្លែងដែលបុរីធ្វើការដែរ។ ម្ចាស់ហាងគ្រាន់តែឃើញបុរីមកក៏ស្ទុះមករកយ៉ាងលឿន។
អ៊ុំម្ចាស់ហាង៖ បុរីតើក្មួយទៅណាយូរម្ល៉េះដឹងទេអ៊ុំបារម្ភណាស់។
បុរី៖ សូមទោស អ៊ុំ ! ដោយសារតែក្មួយមានកិច្ចការត្រូវធ្វើ។
បុរីក៏បានណែនាំអ្នកទាំងបីទៅកាន់អ៊ុំម្ចាស់ហាងឲ្យបានស្គាល់។ ពួកគេទាំងបីជាមិត្តភក្ដិរបស់ខ្ញុំ។
ជម្រាបសួរលោកអ៊ុំ ពួកគាត់ទាំងបីនាក់លើកដៃសំពះព្រមគ្នា។
អ៊ុំម្ចាស់ហាង៖ លើកដៃថ្វាយព្រះក្មួយ ! ហើយញុំាបាយទឹកឬនៅ?
បុរី៖ បាទ នៅទេអ៊ុំ ! គិតមកញុំានៅទីនេះ។
អ៊ុំម្ចាស់ហាង៖ អ៎រ ! អីចឹងអង្គុយចុះសិនទៅ ហើយត្រូវការអ្វីអាចកម្មង់បាន។
បន្ទាប់ពីញុំាអាហាររួច ពួកគេទាំង៤នាក់ក៏បានទៅជួបនិយាយជាមួយអ៊ុំម្ចាស់ហាង។
បុរី៖ អ៊ុំ តាមពិតពួកខ្ញុំមកទីនេះគឺចង់សុំទៅនៅភ្នំពេញ។
អ៊ុំម្ចាស់ហាង៖ ហ៎ាស ! នេះក្មួយចង់ទៅនៅភ្នំពេញ?
បុរី៖ បាទ អ៊ុំ ។
អ៊ុំម្ចាស់ហាង៖ បើក្មួយទៅនៅទីនោះ តើក្មួយទៅធ្វើការអីទៅ? ហើយចុះលុយដែលគ្រួសារក្មួយជំពាក់គេនោះគិតយ៉ាងម៉េចទៅ? ម្ចាស់បំណុលគេប្រាកដជាមិនអនុញ្ញាតឲ្យក្មួយទៅនៅទីនោះទេ ព្រោះគេខ្លាចក្មួយទៅបាត់មិនសងគេ។
បុរី៖ អ៊ុំ ! បុរីធ្វើជាសញ្ញាដើម្បីប្រាប់កុំឲ្យអ៊ុំនិយាយពីរឿងហ្នឹងទៀត។ តែយ៉ាងណាប្រហែលជាលាក់មិនជិតទេមើលទៅ។
ផាយុ៖ នេះ អ៊ុំ និយាយអីគេអំបាញ់មិញ? ជំពាក់បំណុលអីគេទៅ?
អ៊ុំម្ចាស់ហាង ទាក់ទើរហើយមើលទៅមុខ បុរី។
ផាយុ៖ នេះឯងជំពាក់លុយគេមែនទេ? ឆាប់ប្រាប់យើងភ្លាមមកកុំលាក់ទៀតអី។
បុរី ដោយមិនដឹងលាក់យ៉ាងម៉េចទៀត ក៏ប្រាប់តាមដំនើររឿងទៅ។ រឿងរ៉ាវគឺអញ្ចឹងឯង។
ផាយុ៖ ចុះផ្ទះម្ចាស់បំណុលនោះនៅឯណា?
បុរី៖ លោកសួរធ្វើអី?
ផាយុ៖ គឺខ្ញុំចង់រកគាត់និយាយពីរឿងនេះនឹងណា។
បុរី៖ ខ្ញុំគិតថាកុំអី ! រឿងខ្ញុំទុកឲ្យខ្ញុំជាអ្នកដោះស្រាយដោយខ្លួនឯងវិញ។
ផាយុ៖ បើឯងមិនជូនខ្ញុំទៅ ! ខ្ញុំឲ្យអ៊ុំជាអ្នកជូនទៅ។
បុរី៖ បានៗ...! ចឹងខ្ញុំជូនលោកទៅក៏បានដែរ។ តែនៅពេលទៅជួប តើលោកគិតធ្វើយ៉ាងម៉េច?
ផាយុ៖ កុំចង់ដឹងអី ! ពេលទៅដល់ឯងនឹងយល់។ អីចឹងពួកយើងសូមឲ្យលោកអ៊ុំទៅផងបានទេ នឹងបានធ្វើជាសាក្សី។
អ៊ុំម្ចាស់ហាង៖ បាន តើក្មួយ។
សម្លេងឡានក៏បានបើកមកដល់ផ្ទះវីឡាមួយខ្នងដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រឡើយ។ អ្នកបំរើក៏បានចេញមកមើល។ ហើយក៏បានសួរថា លោករកអ្នកណាដែរ?
ផាយុ៖ គឺមករកម្ចាស់ផ្ទះតើគាត់នៅផ្ទះទេ?
អ្នកបម្រើ៖ អីចឹងសូមលោកចាំបន្តិចខ្ញុំនឹងទៅប្រាប់គាត់។
បុរី៖ ឈប់សិនបង ! ជួយប្រាប់គាត់ផងខ្ញុំឈ្មោះ បុរី ជាកូនបំណុលត្រូវការជួបគាត់។ ពេលគាត់បានលឺឈ្មោះខ្ញុំហើយគាត់នឹងស្គាល់។
អ្នកបំររើ៖ ចា៎ស ចាំខ្ញុំផ្ដាំតាមហ្នឹង ! អ្នកស្រីៗមានគេមករក។
អ្នកស្រី៖ អ្នកណាគេអ្ហាស មករកអីគេទាំងថ្ងៃត្រង់ហ្នឹង? រកដេកពួនមិនបានសោះ ទៅប្រាប់គេថាយើងសម្រាក។
អ្នកបំរើ៖ តែគេប្រាប់ថាគេឈ្មោះបុរី ជាកូនបំណុលមានការជាបន្ទាន់។
អ្នកស្រី៖ អឺៗ... ឲ្យគេចូលមកៗ !
អ្នកបម្រើ៖ សូមអញ្ជើញចូល ហើយមកតាមខ្ញុំ។
ម្ចាស់ផ្ទះក៏បានចេញមក ! អូហូនេះមកគ្នាជាច្រើនតែម្ដងហើយ។ រីឯ អ៊ុំប្រុសក៏មកដែរ។ តើមានការអ្វីដែលសំខាន់ទៅបានជាមកទាំងថ្ងៃត្រង់បែននេះ?
ផាយុ ៖ បាទពិតជាមានការ។ បុរី បានប្រាប់ខ្ញុំថាគេបានជំពាក់លុយអ្នកស្រីមែនទេ?
ម្ចាស់ផ្ទះ៖ ចា៎ស ត្រូវហើយ ។
ផាយុ៖ អីចឹងអ្នកស្រីអាចយកកិច្ចសន្យាខ្ចីប្រាក់ឲ្យខ្ញុំមើលបន្តិចបានទេ។ លុយដែលគេជំពាក់ខ្ញុំជាអ្នកសងជំនួសទាំងអស់។
បុរី និងអ៊ុំម្ចាស់ហាង លឺហើយក៏គ្នាបើកភ្នែកធំៗ នេះតើលោកចង់ធ្វើអីគេហ្នឹង? ហេតុអីក៏ត្រូវមកសងជំនួសបែបនេះទៅវិញ។ ទាំងដែលខ្ញុំនឹងលោក ស្គាល់គ្នាមិនទាន់បានយូរប៉ុន្មាន?
ផាយុ៖ កុំនិយាយរឿងនេះអី ! សូមអ្នកស្រីយកកិច្ចសន្យាមក។
ម្ចាស់ផ្ទះ៖ លោកប្រាកដទេថាសងជំនួសគេ?
ផាយុ ក៏បានដកលុយមួយដុំចេញពីកាបូបគេ។ តើអាចជឿបានឬនៅ?
ម្ចាស់ផ្ទះ៖ ចា៎សៗ ចាំបន្តិចខ្ញុំនឹងទៅយក ! នេះៗ លោកកិច្ចសន្យា។
ផាយុ ក៏បានយកមកមើលហើយក៏បានឲ្យម្ចាស់បំណុល កូនបំណុល និងអ៊ុំម្ចាស់ហាងធ្វើជាសាក្សីថាកូនបំណុលពិតជាបានសងលុយគ្រប់ចំនួនទៅឲ្យម្ចាស់បំណុលគ្រប់ចំនួន។ ពួកគេទាំងបីនាក់ក៏បានផ្ដិតមេដៃស៊ីញ៉េរួចរាល់។
ម្ចាស់ផ្ទះ និយាយទៅកាន់បុរី។ នេះឯងពិតជាសំណាងខ្ពស់ណាស់ដែលមានគេសងបំណុលជំនួសបែបនេះ។
ផាយុ៖ បើអស់ការហើយ ខ្ញុំទាំងអស់គ្នាសូមលាទៅវិញហើយ។
ម្ចាស់ផ្ទះ៖ ចា៎ស តាមសម្រួល ។
ពេលជិះឡានទៅវិញតាមផ្លូវ...!
បុរី៖ តើនេះលោកធ្វើចឹងដើម្បីអ្វី?
ផាយុ៖ ចង់ដឹងចាំទៅដល់បន្ទប់វិញយើងនឹងប្រាប់។ ពួកគេក៏បានជូនអ៊ុំត្រឡប់ទៅវិញហើយក៏បានលាគាត់។ បន្ទាប់មកពួកគេក៏បានជិះជុំវិញទឹកដីកំពង់សោម។
ឡានចេះតែជិះទៅមុខ ផាយុ ថាវ៉ាត់ រ៉ាវុធ និយាយពីគំរោងដែលចង់មកទិញដីសង់ផ្ទះនៅមាត់សមុទ្រមួយខ្នង។
ដោយឡែកតែបុរី អង្គុយហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនអីចឹង។
ផាយុ៖ ក៏បាននិយាយទៅកាន់បុរី។ ម៉េចក៏ស្ងាត់ម្ល៉េះមិនស្រួលខ្លួនមែនទេ?
បុរី៖ អត់ទេ គ្រាន់តែអស់កម្លាំងបន្តិច។
ផាយុ៖ ចឹងបន្តិចទៀតយើងនឹងត្រឡប់ទៅវិញព្រោះរៀងល្ងាចដែរហើយ។ និយាយចឹងយប់យប់ហ្នឹងយើងធ្វើសាច់អាំងញុំានៅមាត់សមុទ្រម៉េចដែរ?
ថាវ៉ាត់៖ ខ្ញុំក៏គិតចឹងដែរ។
ឡានក៏បានមកដល់សណ្ឋាគារវិញ។ ពួកគេបានចូលទៅងូតទឹក ផ្លាស់សម្លៀកបំពាក់ដើម្បីឆាប់ប្រញាប់ទៅញុំាអាហារពេលយប់។ ពួកគេទាំងបួននាក់ស្លៀកសម្លៀកបំពាក់បែបដើរលេងសមុទ្រយ៉ាងស្រស់សង្ហា។
រ៉ាវុធ៖ ញុំាអាហារបែបនេះនៅមាត់សមុទ្រពិតជាសប្បាយចិត្តណាស់។ ម្នាក់ៗអាំងសាច់បណ្ដើរ ញុំាបណ្ដើរ ផឹកបណ្ដើររហូតដល់យប់ជ្រៅទើបត្រលប់ទៅវិញ។
បុរី៖ ឥឡូវពួកយើងបានមកដល់បន្ទប់ហើយ ! តើលោកអាចប្រាប់ខ្ញុំបានហើយឬនៅថាហេតុអ្វីបានព្រមជួយខ្ញុំបែបនេះទៅវិញ។
ផាយុ៖ នេះកុំប្រាប់ឲ្យសោះណា ថាថ្ងៃមិញពេលជិះឡានគឺគិតតែរឿងហ្នឹង?
បុរី៖ មែនហើយ ! ព្រោះខ្ញុំនៅមិនស្រណុកខ្លួនទេប្រសិនបើរឿងនឹងមិនទាន់បានលាតត្រដាងការពិត។
ផាយុ៖ បុរីពិតជាចង់ដឹងមែន?
បុរី៖ បាទមែនគឺចង់...!
និយាយមិនទាន់ចប់ផង បបូរមាត់របស់ផាយុក៏បោះពួយទៅជាប់មាត់បុរីបាត់ទៅហើយ។ បុរីហាក់ភ្លឹកនឹងទង្វើដែលផាយុធ្វើមកកាន់ខ្លួន។ រួចគេក៏រុញផាយុចេញ។ តើនេះលោកចង់ធ្វើអីហ្នឹង?
ផាយុ៖ នេះហើយជាចម្លើយ។ អូនលឺអត់? អ្វីដែលបងបានធ្វើគឺព្រោះតែបងស្រលាញ់អូន។
បុរីនៅពេលនេះ ហាក់ដូចជាវង្វេងអស់ទៅហើយ។ តើអាចទេដែលនៅសុខៗស្រាប់តែមានគេមកសារភាពស្រឡាញ់បែបនេះ។
ផាយុ៖ បងពិតជាស្រឡាញ់អូនមែន។ គឺស្រឡាញ់តាំងពីថ្ងៃដែលយើងបានជួបគ្នាម៉្លេះ។ ហើយបងក៏គិតថាអូនក៏មានអារម្មណ៍លើបងដូចគ្នា។ ព្រមធ្វើសង្សារបងអត់?
បុរី៖ តែវាលឿនពេកហើយ ។
ផាយុ៖ ស្នេហាមិនគិតលើពេលវេលាទេ សំខាន់ឲ្យតែពួកយើងទាំងពីរមានចិត្តដូចគ្នាទៅបានហើយ។ ព្រមទៅ    ណា ណាៗ..!
បុរី៖ ក៏ងក់ក្បាលជាការឆ្លើយតបថាយល់ព្រម។
ផាយុ ក៏បានផ្ដួល បុរីទៅលើពូកហើយក៏ថើប បុរីពេញរាងកាយ។ ដោយសារតែអំណាចនៃភ្លើងស្នេហា។ ធ្វើឲ្យបុរីមិនប្រកែកនឹងរឿងនេះឡើយ
ផាយុ៖ យប់នេះយើងនឹងក្លាយជាមនុស្សតែមួយហើយណា។ បងស្រឡាញ់អូនណាស់អូនត្រូវតែជារបស់បងតែម្នាក់គត់ចាប់ពីពេលនេះទៅ។ ផាយុ ក៏សំរាតខោអាវខ្លួនឯងចេញអស់។ រួចក៏ដោះខោអាវឲ្យបុរីចេញម្ដងដែលបង្ហាញយ៉ាងច្បាស់អំពីរាងកាយពួកគេទៅវិញទៅមក។
ផាយុ ក៏បានថើបឈ្មុសឈ្មុលពេញរាងកាយបុរី រហូតធ្វើឲ្យបុរីស្រៀវពេញខ្លួនតែម្ដង។  ! ពួកគេក៏គេងអោបគ្នាបន្តិច រួចក៏ចូលទៅងូតទឹកទាំងពីរនាក់។
និយាយពីថាវ៉ាត់និងរ៉ាវុធវិញម្ដង។
ថាវ៉ាត៖ អូន ហ៎ា !
រ៉ាវុធ៖ មានការអីបង?
ថាវ៉ាត់៖ គឺបងចង់...
រ៉ាវុធ៖ ចង់អីឆាប់និយាយមក(តាមពិតគេដឹងហើយតែនៅធ្វើសួរទៀត)។
ថាវ៉ាត់៖ ចង់... ថាវ៉ាត់ក៏ងើបឡើងហើយក៏ថើបរ៉ាវុធ។ ហើយខ្សឹបដាក់ត្រចៀករ៉ាវុធ។ គឺបងចង់ឡើងឋានសួគ៌ជាមួយអូន។ គ្រាន់តែពាក្យសម្ដីថាវ៉ាត់ប៉ុណ្ណោះក៏អាចធ្វើឲ្យរ៉ាវុធក្ដៅខ្លួនបានដែរ។
រ៉ាវុធ៖ បងឯងនេះខូចណាស់ ! តែកុំធ្ងន់ដៃពេកអូនខ្លាចឈឺ។
ថាវ៉ាត់ នៅពេលភ្លើងខៀវបើកឲ្យហើយ ក៏ចាប់ផ្ដើមប្រតិបត្តិការតែម្ដង។ អូនពិតជាស្អាតខ្លាំងណាស់ដឹងអត់? ហើយបងពិតជាស្រឡាញ់អូនខ្លាំងណាស់។ មួយជីវិតបងមានត្រឹមអូនក្បែរបងក៏ស្លាប់ទៅក៏បិទភ្នែកជិតដែរ។
រ៉ាវុធ៖ បងឯងនិយាយអីផ្ដេសផ្ដាសចឹងគួរឲ្យស្អប់ណាស់។
ថាវ៉ាត់៖ តោះចូលរឿងយើងវិញម្ដង។ ទីបំផុតពួកគេក៏បានឡើងទៅដល់ឋានសួគ៌ជាមួយគ្នា។
ថាវ៉ាត់៖  បងពិតជាមានក្ដីសុខខ្លាំងណាស់អូន។
ពីមុនមិនទាន់បានស្គាល់អូន ជីវិតបងមានតែភាពឯកា។ ទោះបីជាបងកើតក្នុងគ្រួសារស្ដុកស្ដម្ភក៏ដោយ តែបងហាក់ខ្វះភាពកក់ក្ដៅ។ តែចាប់តាំងពីពេលដែលអូនបានចូលមកក្នុងជីវិតបងមក ធ្វើឲ្យបងហាក់មានជីវិតថ្មីអីចឹង។ អូនបានកែប្រែបងឲ្យក្លាយជាមនុស្សថ្មីម្នាក់ដែលស្គាល់ថាអ្វីទៅជាសុភមង្គល។ សន្យានឹងបងមក មិនថាមានរឿងអ្វីទេ ពួកយើងត្រូវតែកាន់ដៃគ្នាដើរទៅមុខជាមួយគ្នា មិនបោះបង់គ្នាឡើយ។
រ៉ាវុធ៖ អរគុណបងដែលចូលមក្នុងជីវិតអូន។ បើគ្មានបង អូនប្រហែលជាគ្មានសេចក្ដីសុខដូចពេលនេះទេ។ អូនស្រឡាញ់បងខ្លាំងណាស់។
បន្ទាប់ពីសម្រាកនៅកំពង់សោមប៉ុន្មានថ្ងៃ ក៏ដល់ពេលដែលពួកគេត្រឡប់ទៅភ្នំពេញវិញ។ ទាំងចិត្តមិនទាន់អស់អាល័យ។ លាហើយកំពង់សោមថ្ងៃក្រោយយើងនឹងមកជួបអ្នកទៀត។
ពួកគេបានត្រឡប់មកភ្នំពេញដោយសុវត្ថិភាព។
ថាវ៉ាត់៖ ផាយុជូនគ្នាត្រឡប់ទៅផ្ទះសិនទៅ !
រ៉ាវុធ៖ តែអូនថាទៅផ្ទះលោកផាយុសិនទៅ ព្រោះអូនត្រូវទៅចូលយកឥវ៉ាន់សិន។
ថាវ៉ាត់៖ អ៎រ  បងភ្លេចចឹងទៅយកឥវ៉ាន់សិនទៅ !
បន្ទាប់ពីរៀបចំឥវ៉ាន់រួចរាល់ហើយ ។ ផាយុ បុរី ថ៉ាវ៉ាត់និងរ៉ាវុធ ត្រលប់ទៅកាន់ផ្ទះលោកថាវ៉ាត់វិញ។ អរគុណហើយណាថ្ងៃក្រោយពួកយើងជួបគ្នា។ ផាយុ និងបុរីក៏ត្រឡប់ទៅផ្ទះវិញ។
រ៉ាវុធ ពេលមកដល់ផ្ទះក៏យកឥវ៉ាន់សំដៅទៅកាន់បន្ទប់របស់គេ។ តែត្រូវថាវ៉ាត់ឈរស្កាត់។ នេះតើអូនចង់ទៅណា?
រ៉ាវុធ៖ ទៅបន្ទប់អូន !
ថាវ៉ាត់៖ ពេលនេះលេងមានបន្ទប់អូនហើយ។
រ៉ាវុធ៖ ហ៎ាស ម៉េចចឹង? អីចឹងឲ្យអូនគេងនៅណា?
ថាវ៉ាត់៖ ពេលនេះ ពួកយើងដូចប្ដីប្រពន្ធទៅហើយ។ អីចឹងអូនគិតមើលទៅថាអូន គួរគេងនៅបន្ទប់ទីណា? ម៉ោះមកតាមបង។
រ៉ាវុធ៖ អូយ នេះជាឥវ៉ាន់នៅបន្ទប់ខ្ញុំ។ បងរើយកមកបន្ទប់បងអស់ហើយ។
ថាវ៉ាត់៖ បាទ ប្រពន្ធសម្លាញ់ ! ម៉ោះ អង្គុយចុះសិនមក បងមានកាដូជូនអូន។ អូនបិទភ្នែកសិនទៅ។
រ៉ាវុធ ក៏ធ្វើតាមបញ្ជា។
ថាវ៉ាត់ ក៏បានចាប់ដៃ រ៉ាវុធ មកថ្នមៗហើយក៏បានយកចញ្ចៀនស៊កចូលទៅក្នុងដៃនាងរបស់រ៉ាវុធ។ អូនអាចបើកភ្នែកបានហើយ។ រៀបការនឹងបងបានទេ? ទោះបីជាស្នេហារបស់យើងខុសធម្មជាតិក៏បងធ្វើឲ្យស្នេហាមួយនេះពោរពេញដោយសុភមង្គលបំផុត។
រ៉ាវុធ រំភើបខ្លាំងពេកក៏យំ ហ៊ូ ! អូនអរគុណណាស់ដែលបងផ្ដល់តម្លៃឲ្យអូន។
ថាវ៉ាត់៖ បើអីចឹងអូនពាក់ចញ្ចៀនឲ្យបងវិញមក។ រួចថាវ៉ាត់ ក៏មានកាដូមួយទៀតសម្រាប់រ៉ាវុធ នោះគឺជាទូរសព្ទម៉ាក Vertu ដែលគេបានរក្សាទុកយ៉ាងស្អាតសម្រាប់រ៉ាវុធ។
រ៉ាវុធ៖ នេះបងឯងនៅរក្សាវាទុកទៀត?
ថាវ៉ាត់៖ ត្រូវហើយ! របស់ដែលអូនស្រឡាញ់គឺបងត្រូវតែរក្សាទុកឲ្យបានល្អ។
ពិធីមង្គលការរបស់ថាវ៉ាត់ និងរ៉ាវុធ ត្រូវធ្វើក្នុងថ្ងៃតែមួយជាមួយ ផាយុ និងបុរី។ ក្រោយពីពិធីមង្គលការពួកគេបានបញ្ចប់រួចរាល់ ពួកគេទៅក្រេបច័ន្ទទឹកឃ្មុំនៅកំពង់សោម។ ដែលពេលនេះផ្ទះរបស់ពួកគេក៏បានធ្វើរួចរាល់ហើយដែរ។ ពួកគរស់នៅដោយមានសុភមង្គលបំផុត៕
ម៉ាក់ពេលនេះកូនបានជួបមនុស្សដែលកូនស្រលាញ់ហើយ
ទោះជាស្នេហាមួយនេះសង្គមមិនទទួលស្គាល់ក៏ដោយ តែវាជាស្នេហាដែលកើតចេញពីបេះដូងពិត។ ពេលនេះកូនពិតជាមានសុភមង្គលណាស់។ កូនសង្ឃឹមថាម៉ាក់នឹងមិនបន្ទោសកូនទេ។ សូមវិញាណខ័ណម៉ាក់ទៅអោយបានស្ងប់ចុះ។កុំនៅបារម្ភពីកូនអី។កូននិងរ៉ាវុធនឹងឩស្សាហ៍មកមើលម៉ាក់។
រឿងបំណុលទ្រព្យភ្ជាប់បេះដូងសន្មត់ថាចប់តែត្រឹមនេះ។ បើមានកំហុសខុសឆ្គងសូមមេត្តាអភ័យទោស !
សូមអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងការអាន !!!
ជាចុងក្រោយកវីសូមផ្តល់ជាមតិខ្លះៗសំរាប់អ្នកដែលកើតមកស្រលាញ់ភេទដូចគ្នា។ បើយើងប្រាកដថាស្រលាញ់នរណាម្នាក់ហើយ ចូរកុំក្បត់គ្នាអោយសោះត្រូវមានភាពក្លាហានដឹកដៃគ្នាទៅមុខកុំរុញរា។កុំអស់សង្ឃឹមនឹងជីវិតខុសធ្មជាតិបែបនេះត្រូវតស៊ូរស់នៅដោយសុភមង្គល។
ចូរស្រលាញ់គ្នាស្មោះមួយនឹងមួយទើបមិនព្រួយពីការឆ្លងជំងឺ។
កុំធ្វើអោយតណ្ហាមកគ្របមុខយើងបានអោយសោះ។ វាអាចធ្វើអោយអ្នកមានអារម្មសប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។
ស្នេហាបែបផ្លេកបន្ទោរបែបនេះមិនអាចអោយអ្នកមានក្តីសុខក្នុងជីវិតបានឡើយ
គ្មានអ្វីដែលធ្វើអោយយើងមានក្តីសុខក្រៅពីបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់តែ២នាក់នោះឡើយ។

No comments:

Post a Comment