Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ភាគទី១


រឿង អ្នកបំរើប្រុស
ភាគទី១
និពន្ធដោយ Wine-Bank


...........នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃពិតជាមានការពិបាកខ្លាំងណាស់សំរាប់មនុស្សទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោកដ៏សែនរវល់បែបនេះ។ប៉ុន្តែការរស់នៅបែបនេះត្រូវមានការតស៊ូបំផុតដើម្បីឲ្យជីវភាពរស់នៅមានភាពល្អប្រសើរនិងថ្លៃថ្នូរបាន។ ដោយសារការរស់នៅបែបនេះហើយដែលធ្វើឲ្យខ្ញុំត្រូវប្រឹងប្រែងរៀនផងនិងធ្វើការផ្ទះផងប៉ុន្តែក៏នៅតែសប្បាយចិត្តដែរដែលការរស់នៅបែបនេះជាមួយនិងបងប្អូនរបស់ខ្ញុំ។
@ធារៈ ងើបឡើងកូន ឆាប់បានរៀបចំកន្លែងលក់និងអាលបានទៅរៀន
@បាទម៉ាក់ខ្ញុំដឹងហើយ ខ្ញុំទៅរៀបចំហើយម៉ាក់
ពេលព្រឹកឡើការងាររបស់ខ្ញុំគឺរៀបចំកន្លែងកល់ ហើយម៉ាក់របស់ខ្ញុំគាត់ងើបដាំបាយ។ បន្ទាប់ពីរៀបចំកន្លែងរួចហ់យខ្ញុំក៏ទៅរៀន។ ពេលខ្លះមកទាន់ម៉ោងតែពេលខ្លះក៏មកមិនទាន់ម៉ោងដូចគ្នា។
@អេ ធារៈ ថ្ងៃនេះឯងមកយឺតម្លេះ?
@ប៉ូលីនដែលជាមិត្តដ៏ជិតស្និទ្ធិរបស់ខ្ញុំ នាងជាមិត្តដ៏ល្អនៅក្នុងថ្នាក់រៀននេះ
@អរ មកពីថ្ងៃនេះខ្ញុំត្រូវងើបរៀបចំកន្លែងលក់និងបោកខោអាវរួច ទើបខ្ញុំមកយឺតបែបនេះ
@នែ ជិតដល់ពេលប្រលងឆមាសលើកទីមួយហើយណា ហើយឆ្នាំនេះយើងត្រូវបញ្ចប់ជីវិតសិក្សារបស់យើងហើយណា តើឯងបានរៀបចំវិញ្ញាសារប្រលងហើយឬនៅ?
@នៅទេ ណាមួយនៅសល់ពេលដល់ទៅកន្លះខែទៀតឯណោះ ណាមួយពេលនេះរវល់ណាស់ រកតែពេលដេកដូចពួកឯងមិនបានផង
@នែ កុំមកថាណាគ្នាក៏រវល់ដែល គ្នារៀនពីរសាលាណាគ្មានពេលមកដេកនោះទេ ហើយណាមួយត្រូវដាំបាយ និងរៀបចំផ្ទះទៀតណា
@អញ្ចឹងកុំប្រញ៉ាប់អីចាំពេលជិតប្រលងចាំខ្ញុំធ្វើឲ្យណាកុំបារម្ភអី
@អើ អញ្ចឹងក៏បាន
បន្ទាប់ពីរៀនចំរួចមកខ្ញុំក៏រៀបចំសំភារៈសិក្សាហើយត្រលប់មកផ្ទះវិញ។ ទោះបីជារវល់និងការសិក្សាយ៉ាងណាក៏ខ្ញុំធ្លាប់មានស្នេហានិងគេដែរប៉ុន្តែវាបានកន្លងហួសទៅហើយ។ខ្ញុំឆ្ងល់ណាស់ហេតុអីចាំបាច់លើលោកនេះមានស្នេហាធ្វើអី បើគង់តែបោះបង់គ្នាដដែល ប៉ុន្តែសំរាប់រឿងនេះខ្ញុំមិនដែលគិតទៀតនោះទេវានាំតែឆេះម៉ានស៊ីនគិតរបស់ខ្ញុំទេណាមួយមានការងារជាច្រើនដែលខ្ញុំត្រូវធ្វើទៀតដូចនេះខ្ញុំអាចបំភ្លេចគេបានហើយ។
@ម៉ាក់ខ្ញុំត្រលប់មកវិញហើយ
@អរ ល្អហើយកូន អេធារៈថ្ងៃនេះម៉ាក់ចេញទៅក្រៅជាមួយប៉ារបស់ឯងបន្តិចណា អញ្ចឹងកូននៅមើលផ្ទះនិងជួយលក់ដូរផងណាកូន
@បាទម៉ាក់កូនដឹងហើយ
បន្ទាប់ពីលក់ដូររួចមក ខ្ញុំនិងបងប្រុសរបស់ខ្ញុំរួមទាំងក្មួយៗបាននាំគ្នារើឥវ៉ាន់ហើយបិទទ្វារ។នៅក្នុងបន្ទប់ត្រូវមើលមេរៀនផងនិងរៀបចំឯកសារប្រលងផងព្រោះនៅតែឆមាសនេះទេនិងបញ្ចប់ឆ្នាំទី៤ហើយទរាំតែរៀបចំរួចក៏ដល់ម៉ោងចូលគេងបាត់ទៅហើយពិតជាលឿនមែនពេលវេលារបស់ខ្ញុំនេះ។
@ហេតុអីបានជាឯកសាររបស់ខ្ញុំបាត់អស់យ៉ាងនេះទៅវិញ ការរំពឹងទុករបស់ខ្ញុំត្រូវរលាយអស់ហើយធ្វើយ៉ាងម៉េចទៅ?
ខ្ញុំស្រែកឡូឡាពេញផ្ទះនៅពេលដែលឯកសារនៅក្នុងកុំព្យូទ័ររបស់ខ្ញុំបានបាត់អស់រលីង ហ៊ីយនៅសល់ពេលតិចណាស់សំរាប់រៀបចំឡើវិញនោះ ធ្វើយ៉ាងម៉េចទៅខ្ញុំ។ពេលវេលាកន្លងទៅលឿនណាស់តែមួយភ្លែតសោះក៏ដល់ពេលប្រលងបាត់ទៅហើយ តែសំណាងដែរដែលខ្ញុំចេះរៀបចំទាន់ពេលបើមិនដូច្នេះទេមិត្តរបស់ខ្ញុំច្បាស់ជាជេជាក់ជាមិនខាននោះទេ។
@អេធារៈឯកសារដែលឯងធ្វើពិតជាល្អខ្លាំងណាស់ព្រោះមានគ្រប់សំនួរទាំងអស់តែម្តងហើយ ប៉ុន្តែស្តាយណាស់......
@ស្តាយរឿងអីទៅសុងអី
@គឺឆមាសក្រោយឯងមិនបានរៀនជាមួយពួកខ្ញុំទៀទេ
@អរ រឿងហ្នឹងទេ ណែឯងត្រូវចាំណាខ្លួនយើងត្រូវពឹងលើខ្លួនយើង គ្មាននរណម្នាក់អាចជួយយើងក្រៅពីខ្លួនយើងនោះទេ។
@អូខេ ល្អណាស់ដែលឯងបានផ្តល់យោបល់ង្អបែបនេះអោយខ្ញុំដឹង៉
@អរមិនអីនោះទេណា ខ្ញុំទៅផ្ទះហើយចាំពេលក្រោយជួបគ្នាទៀតណា
@អើ ចាំពេលក្រោយជួបគ្នាម្តងទៀត
បន្ទាប់ពីប្រលងរួចមកខ្ញុំក៏ជិះម៉ូតូត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៏ដ៏ហត់នឿយ។ គ្រាន់តែដល់ផ្ទះភ្លាមទូរស័ព្ទក៏រោទិឡើង គ្មានពេលទំនេរទេខ្ញុំ
@អាលឡូ ប៉ូលីនមានការអីទៀតហើយ?
@អរ គឺល្ងាចនេះយើងជួបជុំគ្នាញុំាអីបន្តិចហ្នឹងណា
@អូខេ អញ្ចឹងចាំល្ងាចនេះខ្ញុំទៅណា ហើយនៅកន្លងដដែលមែនទេ?
@ត្រូវហើយព្រោះទីនោះសប្បាយហើយអស់លុយតិចនោះអី
@អឺដេងហើយ អញ្ចឹងគ្នាជួយធ្វើការប៉ាម៉ាក់គ្នាតិចសិនណា
@អឺ ធ្វើទៅបុរសមេផ្ទះ
@យ៉ាប់មែនឯងនេះបានហើយអញ្ចឹង។
@បន្ទាប់ពីនិយាយគ្នាចប់ខ្ញុំក៏ទៅជួយប៉ាម៉ាក់បន្ត។ ទំរាំតែរួចរាល់អស់ ខ្ញុំក៏ចូលគេងបានមួយភ្លាតទៅ។នៅម៉ោងប្រហែលជា៤សំលេងទូរស័ព្ទខ្ញុំក៏រោទិ៏ឡើងហើយក៏ដល់ពេលដែលខ្ញុំដឹងខ្លួនដូចគ្នា បន្ទាប់ពីនិយាយគ្នាចប់ក៏ទៅផ្លាស់ខោអាវចូលរួមកម្មវិធីជាមួយមិត្តរបស់ខ្ញុំ។ ទំរាំតែបានមកផ្ទះវិញម៉ោង៩បាត់ទៅហើយ តែសំណាងហើយដែលយូៗដើរលេងម្តងមិនអញ្ចឹងទេម៉ាក់ប្រាកដជាជេជាមិនខាន។ មកដល់ផ្ទះភ្លាមក៏ចូលបន្ទប់ភ្លាមដើម្បីមើមេរៀនបន្តទៀត។ពេលមើលមេរៀនចប់ក៏ចូលគេងទៅ។ ការស់នៅក្នុងជីវិតសិក្សាពិតជាលឿនណាស់ មិនទាន់បានរៀបចំអីផងក៏រៀនចប់បាត់ទៅហើយ។ ក្នុងអំលុងពេលនេះក៏កំពុងតែរកការងារធ្វើដែលតែពិតជាយ៉ាប់ណាស់ តែទោះយ៉ាងណាក៏ត្រូវតែរកអោយបានដែល ព្រោះបងៗគាត់មានប្រពន្ធមានកូនអស់ហើយនៅសល់តែខ្លួនខ្ញុំមួយទេ។ បើមិនខំរកទេច្បាស់ជាខ្មាស់ពួកគាត់ជាក់ជាមិនខាន ណាមួយប៉ាម៉ាក់ក៏លាចាកលោកអស់ទៅហើយ។
@ហ៊ីយ ហេតុអីបានជាខ្ញុំរកការងារធ្វើមិនបានអញ្ចឹង ដាក់ពាក្យទៅក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែល ដាក់បាត់ៗមិនមានដំណឹងតបវិញសោះហើយ យ៉ាប់ណាស់ខ្ញុំ
លើកនេះខ្ញុំយកពាក្យទៅដាក់ក្រុមហ៊ុនមួយទៀត ប៉ុន្តែមិនដឹងថាគេទទួលឬអត់នោះទេ លើកនេះត្រូវតែខំប្រឹង។ បន្ទាប់ពីដាក់ពាក្យរួចហើយខ្ញុំក៏ជិះម៉ូតូមកឈប់នៅម្តុំក្បែរក្រុមហ៊ុននោះដែលតែរំលងពីរផ្លូវ ខ្ញុំអង្គុយទាំងអស់សង្ឃឹម ខ្ញុំនឹកក្នុងចិត្តថា អោយតែមានការងារធ្វើមានប្រាក់ខែនោះអោយខ្ញុំធ្វើអីក៏ព្រមដែរ។
@យ៉ាប់ណាស់ខ្ញុំ ពេលនេះមិនទាន់មានការងារធ្វើទេ តើអោយខ្ញុំធ្វើយ៉ាងម៉េចទៅ?
ពេលនោះម្ចាស់ផ្ទះដែលខ្ញុំឈប់ម៉ូតូនៅពីមុខនោះគាត់ក៏ចេញឡាន ហើយខ្ញុំអាឡែងតែរវើរវាយគិតរឿងច្រើនពេកទើបមិនបានដឹងពួកគាត់ចេញមក មកដឹងនៅពេលដែលពួកគាត់ចុះមកសួរខ្ញុំដែលកំពុងអង្គុយសញ្ចឹងគិត
@អត់ទោសក្មួយអោយអ៊ុំសុំផ្លូវយកឡានចេញបន្តិច
@បានលោកអ៊ុំទាំងពីរ៉ អោយក្មួយសុំទោផងដែលមិនបានដឹងថាលោកអ៊ុំយកឡានចេញ ហើយនៅមកឈប់នៅមុខផ្ទះអ៊ុំទៀតផង
@មិនអីទេក្មួយ និយាយអញ្ចឹងក្មួយមកពីណាដែល?ហើយមកធ្វើអីនៅម្តុំនេះ?
@ខ្ញុំរស់នៅក្នុងទីក្រុងនេះ ហើយខ្ញុំមកទីនេះគឺមករកការងារធ្វើ ប៉ុន្តែមិនមាននោះទេអស់រយៈពេលជាច្រើនខែមកហើយ ខ្ញុំពិតជាពិបាកណាស់
@ហើយក្មួយរស់នៅជាមួយនរណាដែល?
@ខ្ញុំនៅម្នាក់ឯងទេ លោកប៉ាអ្នកម៉ាក់គាត់ស្លាប់អស់ហើយ អត់ទោសលោកអ៊ុំ អោយក្មួយសុំសួរបន្តិចនៅម្តុំនេះមានអ្នកណាខ្វះអ្នកបំរើផ្ទះដែលទេលោកអ៊ុំ?
@ហេតុអីក៏ក្មួយសួរបែបនេះទៅវិញ? មើលទៅក្មួយដូចជារៀនបានច្រើនដែល?
@អត់ទេលោកអ៊ុំ ចំពោះការងារអ្វីក៏ខ្ញុំអាចធ្វើបានដែលអោយតែមានប្រាក់ខែបន្តិចបន្តួចទៅបានហើយ៉
ពេលនោះបន្ទាប់ពីលឺធារៈនិយាយដូច្នេះលោកអ៊ុំទាំងពីរក៏ពិភាក្សាគ្នា
@នែបង មើលទៅក្មេងម្នាក់នេះពិតជាពិបាករកការងារធ្វើណាស់
@ត្រូវហើយ និយាយអញ្ចឹងតើអូនគិតយ៉ាងម៉េចវិញ?
@ខ្ញុំគិតថា ណាមួយផ្ទះយើងនៅគ្នាតែ៤នាក់ទេ មិនមានអ្នកបំរើនើទេ ហើយណាមួយខ្ញុំមកពីធ្វើការវិញគឺហត់ណាស់ បើបានគេមកធ្វើការផ្ទះជំនួសខ្ញុំនោះ ខ្ញុំពិតជាស្រួលមួយកំរិតដែលហើយណាបង៉
@ប៉ុន្តែយើងមិនដែលស្គាល់គេងហ្នឹង?
@តែយើងមានប្រវត្តិរូបរបស់គេតើ ណាមួយមើលទៅគេក៏ចិត្តល្អដែលនិងស្មោះត្រង់ទៀត
@អញ្ចឹងក៏បានដែលអោយតែអូនបានស្រួលនោះគិតយ៉ាងម៉េចក៏បានដែល
បន្ទាប់ពីពិភាក្សាគ្នារួចហើយ ពួកគាត់ក៏មកនិយាយជាមួយខ្ញុំ
@និយាយអញ្ចឹងអ៊ុំចង់និយាយជាមួយក្មួយបានទេ?
@បានតើលោកអ៊ុំ ណាមួយខ្ញុំក៏មិនទាន់ទៅណាដែល៉
@អ៊ុំគិតថាចង់អោយក្មួយឯងនៅបំរើនៅក្នុងផ្ទះរបស់អ៊ុំតើបានទេ?
@ពិតមែនឬលោកអ៊ុំ
@ពិតមែនហើយ ប៉ុន្តែមានលក្ខខណ្ឌ
@មានលក្ខខណ្ឌអ្វីទៅលោកអ៊ុំនិយាយមកចុះ ខ្ញុំព្រមតាមទាំងអស់
@គឺថាក្មួយអាចនៅផ្ទះរបស់អ៊ុំបានទេ?
@បានតើលោកអ៊ុំហើយមានលក្ខខណ្ឌអ្វីទៀតទេលោកអ៊ុំ
@អ៊ុំគិតប្រាក់ខែអោយក្មួយ ៨០ដុល្លាក្មុងមួយខែ ហើយពេលព្រឹកត្រូវងើបម៉ោង៦ បោសសំអាតផ្ទះ និងបោកខោអាវមានម៉ាស៊ីនហើយ ក្មួយបោកតែអាវសររបស់កូនអ៊ុំនិងរបស់អ៊ុំទៅធ្វើការបានហើយហើយបើអាចចំអិនអាហារបានទៀតពិតជាល្អណាស់ ប៉ុន្តែ........
@យ៉ាងម៉េចទៀតទៅលោកអ៊ុំនិយាយមកចុះ
@គឺអ៊ុំសុំពិនិត្យការងាររបស់ក្មួយសិនណា
@បានៗលោកអ៊ុំ ខ្ញុំសប្បាយចិត្តណាស់ដែលលោកអ៊ុំព្រមទទួលខ្ញុំអោយនៅបំរើផ្ទះលោកអ៊ុំ ខ្ញុំនិងប្រឹងប្រែងធ្វើការអោយអស់ពីកំលាំងកាយចិត្តណាលោកអ៊ុំ
@ល្អណាស់ដែលមានឆន្ទៈបែបនេះ អញ្ចឹងឆាប់ចូលក្នុងសិនមក
@បាទលោកអ៊ុំ
បន្ទាប់មកខ្ញុំក៏អូសម៉ូតូចូលផ្ទះរបស់ពួកគាត់ ហើយក៏មកស្តាប់អ្វីដែលគាត់និយាយបន្ថែមទៀត
ការងារដែលអ៊ុំប្រាប់គឺមានតែប៉ុណ្ណឹងទេ បើមានអ្វីឆ្ងល់អាចសួរអ៊ុំបាន អរនិយាយអញ្ចឹងអ៊ុំឈ្មោះ វុនវីណា ចំនែកអ៊ុំស្រីឈ្មោះអ៊ីងយ៉ាណា ហើយអ៊ុំមានកូនពីរអ្នក និងម្នាក់ទៀតទៅរៀននៅឯបរទេស
@បាទលោកអ៊ុំទាំងពីរខ្ញុំដឹងហើយ ខ្ញុំពិតជាអរគុណរបស់លោកអ៊ុំទាំងពីរណាស់ ដែលអនុញ្ញាត្តអោយខ្ញុំចូលបំរើការងារនៅផ្ទះរបស់លោកអ៊ុំ
@មិនអីទេក្មួយ អញ្ចឹងអ៊ុំចេញទៅធ្វើការហើយណា មើលរៀបចំផ្ទះផងណា អរមែនហើយក្មួយឈ្មោះអីដែល?
@បាទលោកអ៊ុំ ខ្ញុំឈ្មោះធារៈ
បន្ទាប់ពីពួកគាត់ចេញទៅ តែមុននិងគាត់ចេញទៅគាត់ប្រាប់ថាកូនប្រុសគាត់នៅផ្ទះ ចំនែកឯកូនស្រីគាត់ទៅរៀនបាត់ហើយ ភ្លាមនោះខ្ញុំក៏ចាត់ចែងបោសសំអាតផ្ទះ ពេលបោសស្អាតហើយក៏ទៅលាងចាន ហើយរៀបចំដាំបាយធ្វើម្ហូបអោយពួកគាត់ពេលត្រលប់មកពីធ្វើការវិញ។ ស៊ីវនដែលជាកូនម្ចាស់ផ្ទះពេលដែលគេងើបពីគេងគេក៏ចុះមកក្រោមដើម្បីរកអីញុំានិងអាលមុជទឹកទៅរៀន។ ពេលគេចុះមកដល់ខាងក្រោមឃើញផ្ទះរៀបចំបានស្អាតប្លែក ចំនែកឯចានវិញក៏លាងរួចទៀតនោះគេក៏និយាយ
@ថ្ងៃនេះប៉ាម៉ាក់ងើបលឿនម្លេះ ហើយថែមទាំងរៀបចំកន្លែងបានស្អាតបាតទៀត
ពេលនោះគេក៏លឺសូរសំលេងមនុស្សកំពុងតែចៀងនៅកន្លែងបោកខោអាវក្រោយផ្ទះគេស្មានតែចោរក៏ទាញដំបងហើយដើរទៅកាន់កន្លែងដែលមានសំលេងកំពុងច្រៀងនោះ។ ពេលគេដើរទៅដល់ក៏ឃើញបុរសម្នាក់កំពុងតែឈរកាន់ខោអាវនៅក្មុងដៃហើយបែខ្នងដាក់គេ ភ្លាមនោះគេក៏ទាញដំបងវាយទៅលើកញ្ចឹងក៏របស់ធារៈ ភ្លាមនោះធារៈងាកមកនិយាយបានបន្តិច
@ហេតុអីបានជាលោកវាយខ្ញុំ?
@បន្ទាប់ពីនោះគេសន្លប់បាត់ទៅ។
@នែ កុំទាន់អាលសន្លប់ យើងសួរឯងសិន ហ៊ីយយ៉ាប់មែនមិនទាន់បានសួរអីផងសន្លប់បាត់ទៅហើយ។ ហើយគេមកនៅក្នុងផ្ទះខ្ញុំធ្វើអីទៅណរពិតជាគួរអោយឆ្ងល់មែន៉
បន្ទាប់មកគេក៏លើកធារៈដាក់នៅលើសាឡុងឈើ ហើយភ្លាមនោះប៉ាម៉ាក់របស់គេក៏ចូលមកដល់ ពេលឃើញធារៈសន្លប់បែបនេះម៉ាក់របស់គេក៏សួរគេ
@ម៉េចក៏ឯងវាយអោយគេសន្លប់បែបនេះទៅវិញស៊ីវន?
@ខ្ញុំម៉េចដឹងទៅ បើនៅសុខៗគេមកនៅក្នុងផ្ទះយើង ខ្ញុំស្មានតែគេជាចោរទើបវាយគេមួយដំបងទៅ លោកប៉ាអ្នកម៉ាក់គេម្នាក់នេះជានរណាទៅ ហើយហេតុអីបានជាគេមកនៅក្នុងផ្ទះយើងទៅវិញ?
@យ៉ាប់មែនកូនឯងនេះ គេជាអ្នកបំរើនៅផ្ទះយើង ទើបតែចូលធ្វើការនៅព្រឹកនេះទេ ព្រោះប៉ាម៉ាក់ពេលចេញឡានបានឃើញគេនៅមុខផ្ទះយើងហើយប៉ាម៉ាក់ក៏សួរគេទើបដឹងថាគេអត់មានការងារធ្វើយូរហើយ ហើយណាមួយគេចង់បានការងារធ្វើទោះបីជាអ្នកបំរើការងារក្នុងផ្ទះក៏គេអាចធ្វើបានដែល ឃើញដូចនេះប៉ាម៉ាក់ក៏យល់ព្រមអោយគេនៅផ្ទះរបស់យើងទៅព្រោះពេលនេះប៉ាម៉ាក់រវល់ណាស់គ្មានពេលរៀបចំផ្ទះសំបែងនោះទេបានជាជួលគេមកជំនួសដៃជើង ប៉ុន្តែមិនទាន់បានដឹងអីផងកូនក៏ធ្វើអោយគេទៅជាបែបនេះទៅហើយពិតជាយ៉ាប់មែន៉
@ចុះម៉េចមិនប្រាប់ខ្ញុំ បើអញ្ចឹងម៉េចហ្នឹងខ្ញុំដឹងទៅ?
@បានហើយខ្ជិលនិយាយជាមួយកូនណាស់ ឆាប់ធ្វើឲ្យគេដឹងខ្លួនភ្លាមទៅ
@ហា ហេតុអីក៏ជាខ្ញុំទៅវិញ៉
@កុំតវ៉ា ព្រោះឯងជាអ្នកធ្វើឲ្យគេទៅជាបែបនេះ
សូមរងចាំភាគបន្ត😍😍😍

No comments:

Post a Comment