Breaking

Saturday, December 15, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៩)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ៩
និពន្ធដោយ កវីឯកា
#Khmer_Novel_69



ផាយុបានបីរ៉ាវុធចូលក្នុងមន្ទីរពេទ្យដោយមានមនុស្សឈរមើលយ៉ាងច្រើនកុះករ។
ផាយុ៖ លោកគ្រូពេទ្យៗ ! ឆាប់ជួយមើលគេផង... !
ផាយុបីរត់បណ្ដើរ ស្រែករកពេទ្យបណ្ដើរ មើលទៅទឹកមុខហាក់ដូចជាមានការភិតភ័យ ព្រួយបារម្ភពីរ៉ាវុធជាខ្លាំង។
គ្រូពេទ្យ៖ សូមលោកដាក់គេចុះនៅលើគ្រែអ្នកជម្ងឺនេះសិនមក ! ហើយចុះអ្នកជម្ងឺគេមានបញ្ហាអ្វីទៅ?
ផាយុ៖ បាទអ្នកគ្រូពេទ្យ ខ្ញុំក៏មិនដឹងដូចគ្នាដែរ ! នៅពេលដែលខ្ញុំបើកឡានតាមផ្លូវ ក៏បានឃើញគេដួលសន្លប់នៅលើដីបាត់ទៅហើយ។ រួចខ្ញុំក៏បញ្ជូនមកមន្ទីរពេទ្យតែម្ដងទៅ។
គ្រូពេទ្យ៖ អញ្ចឹង ! សូមមេត្តាលោកចេញទៅរង់ចាំនៅខាងក្រៅបន្តិចសិន។ ទុកតួនាទីនេះឲ្យខាងគ្រូពេទ្យធ្វើការឆែកអាការៈជូនអ្នកជម្ងឺ។
ផាយុក៏បានចេញទៅចាំនៅខាងក្រៅដើម្បីរង់ចាំស្ដាប់លទ្ធផល ដោយក្ដីបារម្ភណ៍។
តើរ៉ាវុធមានរឿងអ្វីកើតឡើងទៅ? ហេតុអ្វីបានជាមកដួលសន្លប់នៅតាមផ្លូវបែបនេះទៅវិញ? ថែមទាំងមានកាបូបស្ពាយតាមខ្លួនទៀត ដូចជាត្រូវបានគេ...!
ឬមួយក៏គេមានបញ្ហាជាមួយលោក ថាវ៉ាត់ទេដឹង? ព្រោះរឿងល្ងាចមិញលោកថាវ៉ាត់មើលទៅដូចជាខឹងខ្លាំងណាស់ចឹង !
មិនបានទេ, ខ្ញុំត្រូវតែខលទៅសួរលោកថាវ៉ាត់ភ្លាមសិនទើបបានដើម្បីចង់ដឹងថាតើមានរឿងអ្វីកើតឡើងអោយប្រាកដទៅ។
ទេៗ ! មិនកើតទេកុំទាន់អាលសួរគេអី ! រង់ចាំឲ្យរ៉ាវុធដឹងខ្លួនជាមុនសិនប្រសើរជាង។(កំពុងតែគិតម្នាក់ឯង ស្រាប់តែលោកគ្រូពេទ្យចេញពីបន្ទប់អ្នកជម្ងឺ)
គ្រូពេទ្យ៖ តើលោកជាញាតិរបស់អ្នកជម្ងឺមែនទេ?
ផាយុ៖ បាទ លោកគ្រូពេទ្យ !  តើគេយ៉ាងម៉េចហើយ? ធ្ងន់ធ្ងរដែរអត់?
គ្រូពេទ្យ៖ បើតាមការពិនិត្យរបស់ពួកយើងរួចមក គឺថាផ្នែកខាងក្រោមរបស់គេ ត្រូវរងរបួសដាច់រលាត់កំរិតធ្ងន់ធ្ងរបន្តិចហើយ។
ផាយុ៖ លោកគ្រូពេទ្យចង់មានន័ថា គេត្រូវបាន...!
គ្រូពេទ្យ៖ បាទត្រូវហើយ ! ប្រហែលអ្នកជម្ងឺត្រូវបាន រងគ្រោះដោយការរំលោភបំពានផ្នែកផ្លូវភេទ។
ផាយុ៖ ចុះអ្នកជម្ងឺ ត្រូវនៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្មានថ្ងៃទៀតដែរទៅលោកគ្រូពេទ្យ?
គ្រូពេទ្យ៖ ខ្ញុំគិតថាពេលគេដឹងខ្លួនឡើងវិញ គួរឲ្យគេសម្រាកពីរ ទៅ បីម៉ោងសិនទៅ ហើយអាចត្រឡប់ទៅផ្ទះវិញបានហើយ។ នេះជាថ្នាំលេប និងលាបផងសម្រាប់ប្រើរយៈពេលមួយអាទិត្យលែងអីហើយ។ ម្យ៉ាងទៀតអ្នកជម្ងឺបានទទួលនូវការរងសំពាធផ្លូវចិត្តផង ដូច្នេះកុំគេជួបរឿងអីចឹងទៀតឲ្យសោះ។
ផាយុក៏បានចូលទៅមើលរ៉ាវុធក្នុងបន្ទប់ ហើយសំលឹងទៅទឹកមុខដ៏គួរឲ្យអាណិតរបស់រ៉ាវុធយ៉ាងពន់ពេក រួចក្នុងខ្លួនក៏ចាប់ផ្តើមពោរពេញទៅដោយកំហឹងយ៉ាងខ្លាំង។
យើងមិននឹកស្មានថាឯងអាក្រក់ដល់ថ្នាក់នេះសោះថាវ៉ាត់។ សូម្បីតែក្មេងបំរើម្នាក់ក៏ឯងហ៊ានដាច់ចិត្តធ្វើបាបគ្នាបែបនេះសោះ។  បើរ៉ាវុធមានរឿងអ្វីកើតឡើង ឯងនឹងដឹងគ្នាជាមួយយើងហើយ !
តែបើឯងមិនត្រូវការគេទៅហើយនោះ ទុកឲ្យយើងជាអ្នកមើលថែគេជំនួសទៅចុះ។
រ៉ាវុធក៏បានដឹងខ្លួន...!!!
ផាយុ៖ អរ ! រ៉ាវុធដឹងខ្លួនហើយមែនទេ?
រ៉ាវុធ៖ លោក ផាយុ ! ម៉េចបានជាលោកនៅ...? ហើយនេះតើខ្ញុំនៅទីណា? ហេតុអីបានជាខ្ញុំមកដេកនៅកន្លែងនេះចឹង?
អូយ ! ហេតុអីបានជាខ្ញុំមានអារម្មណ៍ថាឈឺៗ...ខ្លាំងម្ល៉េះ? មួយសន្ទុះ រ៉ាវុធក៏នឹកឃើញនូវហេតុការណ៍យប់មិញដែលបានកើតឡើង។
ផាយុ៖ នៅពេលនេះ រ៉ាវុធ នៅមន្ទីរពេទ្យ។ យប់មិញបងឃើញប្អូនឯងដួលសន្លប់នៅតាមផ្លូវ ហើយបងក៏នាំមកមន្ទីរពេទ្យ 
តែម្តងទៅ។
ចុះតើមានបញ្ហាអ្វីកើតឡើងរវាងប្អូនជាមួយលោកថាវ៉ាត់មែនទេ?
រ៉ាវុធ គ្រាន់តែបានលឺឈ្មោះ ថាវ៉ាត់ភ្លាម ក៏បណ្ដាលឲ្យគេនឹកឃើញដល់រឿងយប់មិញ ហើយក្នុងចិត្តចាប់ផ្ដើមយំដោយភាពអាម៉ាស់។
ផាយុបានយល់នូវហេតុការណ៍ខ្លះៗហើយ គេក៏និយាយលួង...) មិនអីទេប្អូនមិនចង់និយាយនៅពេលនេះក៏មិនអីដែរ ! តែបញ្ហានេះបងបានដឹងខ្លះៗអស់ហើយ។  សូមទោស មិនមែនបងចង់ដឹងជីកឬសជីកគុលរឿងប្អូននោះទេ តែមកពីបងបារម្មណ៍។
រ៉ាវុធ៖ បាទ ! មិនអីទេ បង ! ខ្ញុំគួរតែអរគុណបងដែលបានជួយខ្ញុំបែបនេះ។ បើគ្មានបងទេ នៅពេលនេះខ្ញុំមិនដឹងទៅជាយ៉ាងណានោះទេ?
ផាយុ៖ កុំគិតគុណស្រ័យអី ! និយាយចឹងបន្តិចទៀតក្រោយពេលចេញពីមន្ទីរពេទ្យ បងជូនអូនទៅផ្ទះវិញ។
រ៉ាវុធ៖ ខ្ញុំមិនចង់ទៅផ្ទះនោះវិញទេ ។
ដោយសារតែផាយុបានយល់សាច់រឿងនិងអារម្មណ៍របស់ រ៉ាវុធនៅពេលនេះ គេក៏និយាយថាៈ ចឹង វុធទៅនៅជាមួយបងទៅ ។
រ៉ាវុធ៖ ដូចជាមិនសមទេដឹងបង? ខ្លាចរំខានបង !
ផាយុ៖ មិនអីទេ! ព្រោះរាល់ថ្ងៃបងនៅតែម្នាក់ឯងគត់។
គ្មានគ្រួសារ គ្មានសាច់ញាតិនោះឡើយ។
រ៉ាវុធ៖ អីចឹងក៏បាន ! ពិតជាអរគុណបងណាស់ ។ តែខ្ញុំមានរឿងមួយសូមពឹងបង។ សូមបងកុំប្រាប់លោកថាវ៉ាត់ ថាខ្ញុំនៅជាមួយបងអោយសោះ នៅពេលដែលគាត់សួររកខ្ញុំ។
ផាយុ៖ បើធ្វើអីចឹង គេបារម្មណ៍ស្លាប់ហើយ។
រ៉ាវុធ៖ បើគេមាចិត្តចេះបារម្មណ៍ចេះគិតនោះ ក៏គេមិនអាចធ្វើនូវរឿងបែបនេះបានឡើយ។
សូមបងកុំគិតច្រើនអី គ្រាន់តែបងធ្វើតាមសំណូមពរដែលខ្ញុំសុំទៅបានហើយ។
@@@@@@@@@@@@@@@@@@@@@@@
បន្ទាប់ពី ផាយុបានបំពេញបែបបទចេញពីមន្ទីពេទ្យរួចរាល់ ហើយ, ពួកគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
រ៉ាវុធ៖ អូហូ ! នេះកុំប្រាប់ឲ្យសោះណាថាផ្ទះធំម្លឹងៗបងនៅតែម្នាក់ឯង!!!
ផាយុ៖ ប្រាកដណាស់ ! បន្ទាប់ពីប៉ារបស់បងបានចែកឋានទៅ គឺមានតែបងម្នាក់ទេ ដែលត្រូវរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃម្នាក់ឯងបែបនេះ។ (ផាយុនិយាយទាំងទំលាក់ទឹកមុខ)
រ៉ាវុធ បានយល់នូវហេតុការណ៍ទាន់ក៏និយាយកាត់...!ឲ្យខ្ញុំសូមទោសផងបង ធ្វើឲ្យបងមិនសប្បាយចិត្តទៀតហើយ។
ផាយុ៖ មិនអីទេ ! បងអាចទទួលយកបានអស់ហើយ ! សង្ឃឹមថាពេលដែលរឿងចប់សព្វគ្រប់អស់ បងនឹងអាចរស់នៅដោយស្ងប់ចិត្តបានទៅចុះ។
រ៉ាវុធ៖ គឺជារឿង... !
ផាយុ៖ ត្រូវហើយ... ! បងមិននៅស្ងៀមទេ ! បងនឹងតាមរកមុខឃាតករដែលបានសម្លាប់ប៉ារបស់បងឲ្យឃើញ។
បានហើយឈប់និយាយរឿងមិនសប្បាយចិត្តហ្នឹងទៀតទៅ។ ម៉ោះ ! បងជួយយកឥវ៉ាន់ រួចទៅមើលបន្ទប់គេង។
ផាយុ៖ អូននៅបន្ទប់នេះចុះ ! នៅជាប់នឹងបន្ទប់បងងាយស្រួល មានការអ្វីហៅគ្នា។
រ៉ាវុធ ក៏ដើរចូលមើលបន្ទប់យ៉ាងយកចិត្តទុកដាក់។
រ៉ាវុធ៖ នេះឬបន្ទប់ដែលខ្ញុំត្រូវស្នាក់នៅនោះ?
ផាយុ៖ មានបញ្ហាអ្វីមែនអូន?
រ៉ាវុធ៖ អ៎ ! អត់អីទេគ្រាន់តែខ្ញុំមិននឹកស្មានថាខ្ញុំអាចមានបន្ទប់គេងដ៏ធំហើយសែនស្អាតបែបនេះសោះ។
ផាយុ៖ ចាត់ទុកថាជាផ្ទះរបស់អូនទៅចុះ កុំក្រែងចិត្តអីណា !
រ៉ាវុធ៖ បាទ អរគុណបងណាស់ !
ផាយុ៖ អូនឆាប់សម្រាកសិនទៅ ! ល្ងាចបន្តិចយើងចេញទៅក្រៅរកអីញុំា ហើយជិះយកខ្យល់អាកាសផង។
រ៉ាវុធ៖ បាទ! បងក៏ទៅសម្រាកដូចគ្នាដែរទៅ ! ព្រោះហត់ដោយសាររឿងខ្ញុំពេញមួយថ្ងៃហើយ។
ផាយុ៖ មិនអីទេ !
ពេលនេះ ជាពេលល្ងាចទៅហើយ...
ផាយុ៖ (ផាយុគោះទ្ធារបន្ទប់របស់រ៉ាវុធ) រួចហើយឬនៅអូន?
រ៉ាវុធ៖ (ស្រែកចេញពីក្នុងបន្ទប់) បាទជិតរួចហើយបង ! បងចូលសិនមក ខ្ញុំអត់បានចាក់គន្លឹះទ្វារទេ។
ផាយុ៖ (ផាយុ ក៏បានចូលទៅក្នុងអង្គុយលើពូក...) អូនបានធូរហើយឬនៅ វុធ?
រ៉ាវុធ៖ បាទបង បានគ្រាន់ខ្លះហើយ ! តោះរួចហើយបង !
ពួកគេបានចេញទៅដោយមាន ផាយុជាតៃកុងឡាន...
ផាយុ៖ អូនចង់ញុំាអីដែរ?
រ៉ាវុធ៖ អ្វីក៏បានដែរបង! ខ្ញុំញុំាបានទាំងអស់ !
ផាយុ៖ ចឹងបងគិតនាំអូនទៅញុំាព្រុយត្រីឆ្លាម ព្រោះវាប៉ូវសម្រាប់អ្នកខ្សោយ ឲ្យឆាប់មានកម្លាំងឡើងវិញ។
ពួកគេនិយាយពីនេះពីនោះឥតឈប់ ហើយឡានក៏នៅតែបន្តដំណើររហូតដល់ភោជនីដ្ឋានមួយកន្លែង។
អ្នកបំរើ៖ អត់ទោស លោកអញ្ជើញមកគ្នាប៉ុន្មាននាក់ដែរ?
ផាយុ៖ បាទ ពីរនាក់ ! សុំកន្លែងណាដែលមានបរិយាកាសល្អបន្តិច ។
អ្នកបំរើ៖ បាទ ! សូមលោកអញ្ជើញមកតាមខ្ញុំ ។
អ្នកកម្ម៉ង់ម្ហូប៖ លោកត្រូវការអ្វីដែរចាស?
ផាយុ៖ សុំមុខម្ហូបប្រចាំហាងមក(ម្ហូបប្រចាំហាងគឺព្រុយត្រីឆ្លាម) ! អូនញុំាភេសជ្ជៈ ឬទឹកអ្វីដែរ?
រ៉ាវុធ៖ សុំទឹកក្រូចស្រស់ពីរកែវមកបានហើយ ។
ក្រោយពីសន្ទនាបានបន្តិចអាហារក៏មកដល់...
ផាយុ៖ យ៉ាងម៉េចដែររសជាតិនៅទីនេះ អូន?
រ៉ាវុធ៖ បាទ ! ពិតជាឆ្ងាញ់ណាស់បង។ ជាលើកទីមួយហើយសម្រាប់ខ្ញុំដែលបានចូលហាងទំនើបនឹងបានញុំារបស់ឆ្ងាញ់បែបនេះ។
ផាយុ៖ អញ្ចឹង ញុំាឲ្យបានច្រើនទៅ ឆាប់ជា ឆាប់មានកម្លាំង។ បើចូលចិត្តលើកក្រោយបងជូនមកទៀត។
រ៉ាវុធ៖ បាទបង !
បងផាយុហា!!
ផាយុ៖ បាទ អូន! មានការអីមែន?
រ៉ាវុធ៖ គឺខ្ញុំមានសំនួរចង់សួរបងខ្លះៗ តែខ្ញុំមិនដឹងថាគួរសួរឬអត់ ណាមួយបើសួរខ្លាចបងខឹង?
ផាយុ៖ មានអ្វីចង់សួរ ឆាប់សួរមកបងមិនខឹងទេ។
រ៉ាវុធ៖ គឺថា... ! ហេតុអ្វីបានជាបងល្អដាក់ខ្ញុំម្ល៉េះ?
ផាយុ៖ អ៎ ! គ្រាន់តែសំនួរប៉ុណ្ណឹងទេអី ស្មានតែមានរឿងអីធំដុំ ! គឺបងអាណិតស្រឡាញ់អូន បងយល់ថាជីវិតអ្នកក្រគឺរស់នៅពិបាកប៉ុណ្ណា  ! ឃើញអូនមានទុក្ខលំបាក បងត្រូវតែជួយ។ មិនថាចំពោះតែអូន អ្នកដទៃបើអាចជួយបានគឺបងនឹងជួយដូចគ្នា។
រ៉ាវុធ៖ បាទ អរគុណបងហើយ ! បងចិត្តល្អណាស់។
ខ្ញុំមិនដឹងថាមានអ្វីមកតបស្នងបងវិញទេ។
ផាយុ៖ បានហើយឈប់គិតរឿងហ្នឹងទៅ ! ឆាប់ញុំាភ្លាមទៅ អាហារត្រជាក់លែងឆ្ងាញ់ហើយ។ អូនត្រូវចាំថា ការដែលយើងបានធ្វើអំពើល្អទៅកាន់នរណាម្នាក់ គឺបានធ្វើឲ្យចិត្តយើងស្រឡះល្អរស់នៅដោយភាពស្ងប់សុខហើយយើងសប្បាយនឹងធ្វើវាដោយចេញពីចិត្ត។
បន្ទាប់ពីញុំាអហាររួចហើយ ពួកគេបានបន្តដំណើរជិះដើរលេងមួយជុំមុនត្រឡប់ទៅផ្ទះវិញ។
ផាយុ៖ វុធអ្ហា៎ ! បងគិតថាខានស្អែកគិតថានាំអូនទៅលេងសមុទ្រលំហែកាយបានម្ដង តើអូនគិតយ៉ាងម៉េចដែរ?
រ៉ាវុធ៖ តាមតែបងទេ ! ពេលនេះខ្ញុំគ្មានសល់អ្នកណាទៀតឡើយក្រៅពីបង។ ម្យ៉ាងបើបានទៅក៏ល្អដែរព្រោះ ខ្ញុំមិនដែលបានស្គាល់សមុទ្រផង ។ ណាមួយ មិនដឹងថាវាមានទេសភាពស្អាតយ៉ាងណាទេណ៎ !
ផាយុ៖ ពេលដែលអូនបានទៅហើយ នឹងធ្វើឲ្យអូនបំភ្លេចមិនបាន ឬអាចនិយាយបានថាលែងចង់ត្រឡប់មកភ្នំពេញវិញ ។
រ៉ាវុធ៖ ដល់ថ្នាក់ហ្នឹងផងអីបង ! បានលឺបងនិយាយចឹងរឹតតែធ្វើឲ្យចិត្តខ្ញុំ កាន់តែចង់ទៅខ្លាំងហើយ !
ផាយុ៖ ចឹង ! ស្អែកបងគិតចង់នាំអូនទៅដើរផ្សារបន្តិច រកមើលរបស់របរទុកត្រៀមពេលទៅលេងសមុទ្រ។ ស្អែកទៅជាមួយគ្នាណា៎ !
រ៉ាវុធ៖ បាទ បង !
និយាយចុះ និយាយឡើង ទោចក្រយានយន្តក៏បាននាំខ្លួនពួកគេទាំងពីរនាក់មកដល់ផ្ទះវីឡាវិញ ជាមួយនឹងអារម្មណ៍យ៉ាងស្រស់ស្រាយ។
នៅលើលោកយើងនេះ ជឿទេថាមានអាភីនីហា? អ្វីទៅជាអាភីនីហា?
និយាយពីក្មេងកំលោះដែលបានជួយផាយុវិញ តើគេយ៉ាងណាទៅហើយណ៎? តើអាភីនីហាអាចកើតឡើងចំពោះគេទេ?
លោក ផាយុ តើពួកយើងអាចមានឳកាសបានជួបគ្នាម្ដងទៀតទេ? ហេតុអ្វីអារម្មណ៍ខ្ញុំពេលនេះចេះតែនឹកគិតដល់លោកគ្រប់ពេលវេលាបែបនេះទៅវិញ។ សង្ឃឹមថាខ្ញុំអាចបានជួបលោកម្ដងទៀតទៅចុះ ! តើថ្ងៃនេះហេតុអ្វីខ្ញុំចេះតែញុំាបាយឈ្លក់បែបនេះចឹង តាំងពីព្រឹករហូតដល់យប់ថ្មើហ្នឹងហើយ ។ ឬក៏មាននរណានិយាយដើមទេដឹង? មិនអាចទេ ព្រោះគ្មានរឿងអ្វីដែលត្រូវឲ្យគេយកមកនិយាយផង។
(ជាសម្ដីរបស់គេដែលនិយាយតែឯង) សូមស្លេះរឿងក្មេងកំលោះយើងត្រឹមនេះសិនចុះ។
សូមទាញអារ្មណ៍អ្នកអាន ក្រលេកមកមើល រ៉ាវុធវិញម្តង តើកំពុងគិតអី? គិតដល់នរណា?
រ៉ាវុធ៖ តើខ្ញុំខុសទេ ដែលចាកចេញមកទាំងមិនបានផ្ដល់ដំណឹងឲ្យគេបានដឹងបន្តិចសោះតើគេនឹងមានអារម្មណ៍យ៉ាងម៉េចទៅ ពេលដែលខ្ញុំបានចាកចេញហើយនឹងព្យាយាមកុហកគេបែបនេះនោះ? ហ៊ឺម ! ឈប់គិតទៅ គិតពីគេបានប្រយោជន៍អីទៀត។
ចំណែកថាវ៉ាត់ ដោយអស់សង្ឃឹមនឹងការតាមរករ៉ាវុធខ្លាំងពេក
គិតអីក៏មិនចេញ ធ្វើអ្វីក៏មិនកើតសោះ ក្រៅពីអង្គុយផឹកស្រាម្នាក់ឯងដូចមនុស្សប្រមឹកទៅហើយ។ តើពេលនេះឯងទៅទីណាទៅ? ហេតុអីក៏ឯងដាច់ចិត្តចាកចេញ ទៅចោលយើង ទុកឲ្យយើងនៅតែម្នាក់ឯងបែបនេះទៅវិញ? យើងដឹងថាខ្លួនយើងខុស ដែលហ៊ានធ្វើបែបនេះទៅលើឯង។ តែឯងមិនយល់ទេ ព្រោះឯងមិនមែនជាយើង។ ខុសទេដែលយើងធ្វើបែបនេះ? ខុសទេដែលយើងស្រឡាញ់ឯងតែម្ខាង...?
ថ្ងៃដែលផាយុនិងរ៉ាវុធ ទន្ទឹងរង់ចាំក៏បានមកដល់...
ផាយុ៖ អូហូ ! ថ្ងៃនេះ រ៉ាវុធ មើលទៅពិតជាស្រស់សង្ហារពិសេសតែម្ដងហើយ។ ខោអាវមួយឈុតនេះពិតជាសមនឹងអូនខ្លាំងណាស់។
រ៉ាវុធ៖ ចេះតែបញ្ជរខ្ញុំហើយបង ! ធម្មតាតើ !
ផាយុ៖ អត់បានបញ្ជរទេ ស្អាតមែន ! តោះយើងឆាប់ចេញដំណើរទៅនឹងអាលបានទៅដល់ ណាមួយចេញព្រលឹមចឹងមិនសូវស្ទះផ្លូវផង។
ពេលធ្វើដំណើរតាមផ្លូវ អ្នកកំលោះរ៉ាវុធយើង ដូចជារំភើបដល់ហើយទឹកមុខញញឹមរហូត។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment