Breaking

Sunday, December 16, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ១០)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១០
និពន្ធដោយ កវីឯកា
#Khmer_Novel_69



ផាយុ៖ មានរឿងអ្វីបានជាសប្បាយចិត្តម្ល៉េះអូន? ឃើញសើចញញឹមរហូតតាំងពីឡើងឡានមក?
រ៉ាវុធ៖ បាទបង ! គឺរំភើប!មិននឹកស្មានថាបានទៅលេងសមុទ្រណឹងណា៎។ ព្រោះមិនធ្លាប់សូម្បីតែគិត។
ផាយុ៖ អរ ! ចឹងទេ !
បន្ទាប់ពីបានធ្វើដំណើរ បី បួន ម៉ោងរួចមក ឡានក៏បានឆ្ពោះមកដល់ទឹកដីកំពង់សោម។
រ៉ាវុធ៖ អូហូ ! បង មើលទៅទឹកដីកំពង់សោមពិតជាស្រស់ស្អាតល្បីដូចអ្វីដែលគេនិយាយមែន ! មិនមានបញ្ហាចរាចរ រីឯទេសភាពតាមដងផ្លូវក៏ស្អាត។ ចុះឯណាសមុទ្រម៉េចក៏មិនឃើញចឹង?
ផាយុ៖ អូនមើលទៅខាងឆ្វេងដៃទៅ !
រ៉ាវុធ៖ អូ ! នោះឃើញហើយបង ពិតជាស្អាតខ្លាំងណាស់ !
ផាយុ មើលទៅទឹកមុខដែលពោរពេញដោយភាពសប្បាយរីករាយរបស់រ៉ាវុធ។ បងប្រុសម្នាក់នេះ នឹងធ្វើឲ្យអូនរស់នៅជាមួយស្នាមញញឹមបែបនេះជារៀងរហូត។ មានឆ្ងល់ទេ? ថាហេតុអ្វីបានជារ៉ាវុធនិយាយពាក្យថាបងប្រុស? ឬមួយគេមិនបានស្រឡាញ់រ៉ាវុធទេ? បើផាយុមិនបានស្រលាញ់រ៉ាវុធទេ ចុះហេតុអ្វីក៏គេព្យយាមធ្វើល្អដាក់រ៉ាវុធខ្លាំងម្លេស?
ចុះរ៉ាវុធវិញ អាចបាក់ចិត្តស្រឡាញ់ផាយុអត់? គិតបានត្រឹមនេះរ៉ាវុធក៏បាននិយាយឡើង...!
យើងមកដល់ហើយបង តើយើងគិតទៅណាទៀត?
ផាយុ៖ យើងត្រូវទៅរកកន្លែងគេងសិន រួចចាំមកងូតទឹកសមុទ្រ !
ផាយុ៖ សួស្ដីបាទ ! ខ្ញុំឈ្មោះផាយុ បានកក់បន្ទប់១គ្រែ២សម្រាប់គ្នាពីរនាក់រយៈពេល៣យប់។
អ្នកទទួលភ្ញៀវ៖ ចា៎ស ចាំបន្តិចលោក ខ្ញុំនឹងឆែកជូន ! នេះសោរបន្ទប់របស់លោកជាន់ទី៥ជាប់មាត់សមុទ្រ។
មកដល់បន្ទប់ភ្លាម...!!!
រ៉ាវុធ៖ អូយ បងបន្ទប់អីក៏ស្អាតម្លេស! ខ្ពស់ហើយថែមទាំងជាប់មាត់សមុទ្រទៀត។ មើលទៅបរិយាកាសពិតជាល្អមែនទែន ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់បង។ មើលទៅប្រហែលដូចបងនិយាយហើយ ថាបានមកលេងមិនចង់ត្រឡប់ទៅវិញ
@ផាយុ៖ បើអូនចូលចិត្តបែបនេះ លើកក្រោយៗបងនឹងនាំមកទៀត។
រ៉ាវុធ ក៏ចាប់ផ្ដើមប្រែទឹកមុខពីសើចមកយំ...!
ផាយុ៖ វុធ ! នេះអូនកើតអី មិនស្រួលខ្លួនមែន? ម៉េចបានយំចឹង?
រ៉ាវុធ៖ ខ្ញុំមិនអីទេបង ! មកពីរំភើបពេកនឹងណាបង!
ផាយុ៖ អ៎! បងខំតែភ័យស្មានតែមិនស្រួលខ្លួន។ តោះរៀបចំឥវ៉ាន់ទុកដាក់ទៅ នឹងអាលបានសម្រាកបន្តិចរួចចាំយើងចុះទៅលេងសមុទ្រ។
ក្រោយពេលមេឃចុះត្រជាក់បន្តិច  កំលោះយើងទាំងពីរបានយកពេលវេលាដ៏រីករាយទស្សនាទេសភាពដ៏ស្រស់ត្រកាលនៅសមុទ្រ...
ផាយុ៖ អីយ៉ា ! អូនពាក់ឈុតបែបនេះ មើលទៅពិតជាស្រស់សង្ហាខ្លាំងណា៎។ មើលណ៎ៗមានគេសម្លឹងមកអូនឯងច្រើនណាស់។
រ៉ាវុធ៖ បងនេះ ! ចេះតែបញ្ជោរខ្ញុំហើយ។ សង្ហាមិនដល់បងឯងទេ ទាំងមាឌ ទម្រង់មុខចាញ់បងឯងដាច់តែម្ដងហើយ ។
ផាយុ៖ ស្អាតដូចតែគ្នាតើអូន ! តោះអូនចង់ជិះចេកអត់សប្បាយណាស់ណ៎ា។
រ៉ាវុធ៖ តែមើលទៅដូចគួរឲ្យខ្លាចណាស់បង ខ្លាចតែលិចទេ។
ផាយុ៖ កុំខ្លាចអីមានបងហើយ ! ហើយម្យ៉ាងទៀតវាពិតជាសប្បាយមែនណា៎ ! ម៉ោះឡើងអង្គុយពីក្រោយបងមក ហើយអោបចង្កេះបងឲ្យជាប់។ ចេញដំណើរហើយណា។
រ៉ាវុធនៅពេលដែលបានអោបចង្កេះផាយុបែបនេះហាក់ដូចជាមានអារម្ភកក់ក្តៅខ្លាំងណាស់ មានសេចក្តីសុខណាស់។
រ៉ាវុធមើលពីដំបូងដូចរាងភ័យតិចៗ ដល់ពេលយូរទៅស្រែកហ៊ោរឡើងមួយទំហឹង។ បន្ទាប់ពីបានជិះលេងយ៉ាងសប្បាយរីករាយមក ក៏ដល់ពេលដែលព្រះអាទិត្យត្រូវអស់ពន្លឺ ហើយត្រូវបានជំនួសដោយពន្លឺព្រះចន្ទ័វិញម្ដង។
មើលទៅម្នាក់ៗដែលបានមកកំសាន្តនៅទីនេះ គឺទឹកមុខពោរពេញដោយស្នាមញញឹមភាពសប្បាយរីករាយគ្រប់ៗគ្នាតែម្ដង។
ផាយុ៖ យ៉ាងម៉េចហើយ សប្បាយទេអូន?
រ៉ាវុធ៖ បាទ ពិតជាសប្បាយខ្លាំងណាស់ ! មើលទៅទឹកដីនៅទីនេះ ពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់។ ជាពិសេសគឺមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទៀត។
ផាយុ៖ មិនអីទេ បើអូនស្រឡាញ់ចូលចិត្ត ! បងនឹងឧស្សាហ៍នាំអូនមកលេង។ តែឥឡូវបងគិតថាពួកយើងគួរតែទៅសម្រាកនៅសណ្ឋាគារមួយសន្ទុះសិនទៅនឹងអាលបានមកដើរលេងតាមឆ្នេរសមុទ្រនាពេលយប់។ ហើយពេលនេះមើលទៅអូនដូចជាអស់កម្លាំងដែរហើយ។
រ៉ាវុធ៖ អញ្ចឹងយើងទៅសិនទៅក៏បានដែរបង !
បន្ទាប់ពីបានសំរាកខ្លះហើយពួកគេទាំង២នាក់ក៏បានចេញមកលេងឆ្នេរសមុទ្រពេលរាត្រី។
មើលទៅខ្យល់ឳកាស ពេលយប់ពិតជាត្រជាក់ស្រួលខ្លួនខ្លាំងណាស់។ អ្នកខ្លះនៅដើរលេងតាមឆ្នេរសមុទ្រ ចំណែកអ្នកខ្លះទៀតញុំាស្រាជួបជុំគ្រួសារ ខ្លះទៀតនាំគ្នាច្រៀងលេងយ៉ាងសប្បាយរីករាយតាមបែបផែនផ្សេងៗគ្នា។
ផាយុ៖ បានឃើញអូនសប្បាយបែននេះ ក្នុងចិត្តបងក៏សប្បាយដូចគ្នា។
ផាយុ ហើយនិង រ៉ាវុធ ក៏បានដើរទៅដល់កន្លែងអង្គុយមួយកន្លែង។ ពេលនោះអារម្មណ៍របស់ផាយុក៏ស្រម៉ៃនឹកឃើញថាវាជាកន្លែងដែលនាំឲ្យគេបានស្គាល់ក្មេងប្រុសម្នាក់នោះ។ ហ៊ឹម ! តើពេលនេះឯងនៅឯណា ! សង្ឃឹមថាយើងអាចជួបគ្នាម្ដងទៀតទៅចុះ ។ ដឹងទេថាយើងពិតជានឹកឯង ចង់ជួបឯងណាស់។
រ៉ាវុធ៖ បងៗ ! តើនេះបងកំពុងគិតអីហ្នឹង? ខ្ញុំហៅបងប៉ុន្មានដងហើយ តែឃើញបងរវល់តែឈរភ្លឹក ហាក់កំពុងតែគិតរឿងអ្វីមួយ។
ផាយុ៖ អ៎រ ! អត់អីទេ។ តោះអង្គុយចុះសិនទៅរួចហៅអីញុំា។ អូន ហ៎ា សុំមីនុយតិចមក។
អ្នករត់តុ៖ នេះលោកត្រូវការអ្វីដែរ?
ផាយុ ពេលនេះមិនបានចាប់អារម្មណ៍នឹងសម្លេងក្មេងប្រុសរត់តុនោះឡើយ។ តើអូនចង់ញុំាអី វុធ?
រ៉ាវុធ៖ ស្រេចតែបងទេ ! អីក៏បានដែរ។
ផាយុ៖(ក៏បានសួរទៅអ្នករត់តុទាំងមុខកំពុងមើលសៀវភៅមុខម្ហូប) តើទីនេះមុខម្ហូបអ្វីដែលល្បីជាងគេ?
អ្នករត់តុ៖ បាទ លោកគឺ មច្ឆាលាក់ខ្លួនពួនសម្រក់ទឹកភ្នែក
ផាយុហាក់រាងចាប់អារម្មណ៍នឹងឈ្មោះមុខម្ហូបជាពិសេសម្ចាស់សម្លេងតែម្ដង។ ផាយុ ក៏ងើយមុខមើលទៅម្ចាស់សម្លេង។ ហ៎ាក ! គឺលោកៗ... ! ខ្ញុំគិតថាផែនដីនេះពិតជាតូចចង្អៀតដល់ហើយ។
រ៉ាវុធ៖ នេះ អ្នកទាំងពីរស្គាល់គ្នាដែរ?
ផាយុ៖ បាទអូន ! តែចាំបងនិយាយប្រាប់នៅពេលត្រឡប់ទៅសណ្ឋាគារវិញ។
អ្នករត់តុ៖ នេះអ្នកទាំងពីរមកដល់តាំងពីពេលណាដែរ?
ផាយុ៖ គឺទើបមកដល់ថ្ងៃនេះទេ ! ចូលមកអង្គុយជាមួយពួកយើងសិនមក។
អ្នករត់តុ៖ កុំអីមិនសមទេ លោកជាភ្ញៀវ។
ផាយុ៖ មិនអីទេ ចាំបងទៅនិយាយជាមួយអ្នកគ្រប់គ្រងឲ្យណា៎ ! ផាយុក៏បានដើរចូលទៅជួបបុរសម្នាក់ គេក៏បានដើរចេញមក ហើយនិយាយទៅកាន់បុគ្គលិកគេថា មិនអីទេបុរីឯងអង្គុយកំដរភ្ញៀវទៅ។
បុរី៖ តែលោកកន្លែងយើងកំពុងខ្វះបុគ្គលិក !
ថៅកែ៖  មិនអីទេយើងចេះចាត់ចែងហើយ គិតតែឯងទៅកំដរភ្ញៀវឲ្យបានល្អលឺអត់?
បុរី៖ បាទ លោកថៅកែ !
ថៅកែ៖ អញ្ចឹងខ្ញុំមានការរវល់ទៅកន្លែងផ្សេងសិនណា សូមលោកលេងឲ្យសប្បាយណា !
ផាយុ៖ បាទ អរគុណលោក ! គេក៏ងាកមកនិយាយជាមួយ បុរី... ។ មិននឹកស្មានថាពួកយើងអាចជួបគ្នាម្ដងទៀតសោះ ហើយនៅកន្លែងចាស់ទៀត ពិតជានិស្ស័យហើយ។
បុរី៖ រវល់តែនិយាយពីខ្លួនឯងនៅហ្នឹងហើយ មិនគិតថាណែនាំដៃគូរឲ្យខ្ញុំស្គាល់ផង ទេឬ?
ផាយុ៖ អរ ! រវល់តែសប្បាយភ្លេចអោយឈឹងទៅ ! ខាងនេះឈ្មោះរ៉ាវុធ ខ្ញុំស្រឡាញ់រាប់អានដូចជាប្អូនប្រុសខ្ញុំចឹង។
រ៉ាវុធ៖ ជាប្អូនប្រុស ! ចឹងពេលនេះខ្ញុំមិនចាំបាច់សួរគាត់ទៀតឡើយព្រោះចំលើយបានបង្ហាញប្រាប់នៅពេលនេះហើយ។ ហើយក៏មិនចាំបាច់គិតច្រើន ឆ្ងល់ច្រើនទៀតដែរ។
បុរី៖ រីករាយដែលបានស្គាល់ រ៉ាវុធ !
រ៉ាវុធ៖ បាទ រីករាយដែលបានស្គាល់ដូចគ្នា !
ផាយុ៖ ចុះអត់ចង់ស្គាល់ខ្ញុំទេឬ បានមិនសួរខ្ញុំឈ្មោះអ្វីចឹង?
ពេល បុរី និង រ៉ាវុធ លឺអីចឹងក៏ផ្ទុះសំណើចព្រោះទ្រាំមិនបាននឹងសំនួរនេះ។ រួចក៏និយាយព្រមគ្នាថា អត់ចង់ស្គាល់ទេ ទុកស្គាល់ម្នាក់ឯងទៅ !  បន្ទាប់មកពួកគេក៏សើចគិលមួយទំហឹងតែម្ដង។
ផាយុ៖ យើស ! នេះមិនទាន់បានស្គាល់គ្នាស្រួលបួលផង ត្រូវដង ត្រូវផ្លែនាំគ្នាមកព្រួតធ្វើបាបខ្ញុំតែម្នាក់ឯង។
បុរី៖ សូមទោស ខ្ញុំនិយាយលេងទេលោកផាយុ ។
បន្ទាប់ពីញុំាអីជុំគ្នាហើយនឹងនិយាយលេងសើចយ៉ាងសប្បាយរួចមក ក៏ដល់ពេលដែល ផាយុ និង រ៉ាវុធ ត្រឡប់ទៅកន្លែងគេងវិញ។
ផាយុ៖ ស្អែកចាំជួបគ្នា ខ្ញុំនឹងមកម្ដងទៀត !
បុរី៖ បាទ អរគុណច្រើនសម្រាប់ការអញ្ជើញហៅចូលរួមតុជាមួយ។
ផាយុ៖ ប៉ុណ្ណឹងនៅមិនទាន់ ស្មើនូវអ្វីដែលឯងជួយយើងនោះទេ។
និយាយយូរៗទៅកាន់តែធ្វើឲ្យរ៉ាវុធ ឆ្ងល់មិនឈប់ តែក៏មិនហ៊ានសួរគេដែរ។
ផាយុ៖ អីចឹងពួកយើងត្រឡប់ទៅវិញហើយណា៎ !
បុរី៖ បាទ សូមឲ្យមានភាពរីករាយក្នុងការស្នាក់នៅទីនេះ !
ផាយុ និង រ៉ាវុធ ក៏បានដើរត្រឡប់ទៅសណ្ឋារគារវិញ។ ផាយុ ដើរបណ្ដើរ អារម្មណ៍ចេះតែនឹកគិតដល់ក្មេងប្រុសម្នាក់នោះឥតឈប់ រហូតដល់សណ្ឋាគារទើបឈប់គិត។
ផាយុ៖  អូនចូលងូតទឹកមុនបងទៅ។
រ៉ាវុធ៖ បាទ បង !
រឺងៗ... ! រឺងៗ... ! រឺងៗ... ! ហាឡូលោក ផាយុ ! សូមទោសដែលខលទៅរំខានលោកទាំងយប់បែបនេះ។ គឺថាស្អែកខាងក្រុមហ៊ុនមានការបន្ទាន់។ ត្រូវការវត្តមានរបស់លោកចូលរួមជាចាំបាច់។
@ផាយុ៖ ហ៎ាស ! ថាម៉េច? តែឥឡូវនេះ ខ្ញុំកំពុងតែស្នាក់នៅកំពង់សោមនៅឡើយទេ។  ហើយប្រជុំម៉ោងប៉ុន្មានដែរ?
លេខា៖ ច៎ាស ! លោកពេលវេលាប្រជុំត្រូវចាប់ផ្ដើមនៅ ម៉ោង៩ព្រឹកស្អែកនេះ ។
ផាយុគិតមួសន្ទុះក៏ឆ្លើយ អូខេ ! មិនអីទេ ខ្ញុំនឹងទៅចូលរួម។
រ៉ាវុធ ចេញពីបន្ទប់ទឹកវិញ ឃើញផាយុ ឈរអេះអុញៗ ដូចចង់និយាយអ្វីមួយតែមិនដឹងគួរនិយាយយ៉ាងម៉េច?
តើនេះបងមានការអ្វីចង់និយាយជាមួយខ្ញុំមែន? បានចេះតែដើរចុះ ដើរឡើងហើយមើលមុខខ្ញុំបែបនេះ?
ផាយុ៖ បាទ ! គឺៗ ថា...!
រ៉ាវុធ៖ បងឆាប់និយាយមក កុំខ្លាចចិត្តធ្វើអី !
ផាយុ៖គឺថានៅក្រុមហ៊ុនមានរឿងបន្ទាន់។ ត្រូវឲ្យបងចូលរួមប្រជុំ នាព្រឹកស្អែកម៉ោង៩នេះ។ ឲ្យបងសូមទោសដែលមិនអាចកំដរអូន នៅលែងឲ្យបានយូរ។ តែបងសន្យាថា លើកក្រោយបងនឹងនាំអូន មកលេងម្តងទៀតណា។
រ៉ាវុធ៖ មិនអីទេបង ! ការងារគឺសំខាន់ណាស់។ យើងអាចមានពេលក្រោយទៀត។ បងកុំគិតច្រើនអី ខ្ញុំមិនអីទេ។ អីចឹងយើងគិតគូរត្រឡប់ទៅវិញម៉ោងប៉ុន្មាន។
ផាយុ៖ បងគិតថាម៉ោង ៤ ពួកយើងគួរតែចេញដំណើរ ទៅដល់ប្រហែលជាម៉ោង ៧ កន្លះ ហើយត្រូវរៀបចំខ្លួនដើម្បីចូលរួមប្រជុំ។
រ៉ាវុធ៖ បាទ បងឆាប់ចូលងូតទឹកទៅនឹងអាលបានចូលសម្រាន្តព្រោះស្អែកបងត្រូវភ្ញាក់ពីព្រឹកហើយត្រូវបើកបរផ្លូវឆ្ងាយទៀត។
ផាយុ៖ ចឹង ! អូនចូលគេងមុនទៅ ! បងទៅងូតទឹកសិនហើយ។
រ៉ាវុធ៖ កុំៗ កុំសម្លាប់ខ្ញុំៗ ! ផាំងៗ ! រ៉ាវុធ បើកភ្នែកឡើងក៏ដឹងថាអ្នកត្រូវគ្រាប់កាំភ្លើងមិនមែនជាខ្លួនឯង !
ផាយុ៖ វុធៗ ! នេះតើអូនកើតអីហ្នឹងបានជាស្រែកខ្លាំងម្ល៉េះ?
រ៉ាវុធ៖ មិញខ្ញុំយល់សប្ដឃើញ ខ្ញុំត្រូវគេចាប់ទៅកន្លែងមួយ។ ហើយគេបំរុងនឹងបាញ់ខ្ញុំ ហើយពេលនោះសម្លេងកាំភ្លើងក៏បានតំរង់មករកខ្ញុំ។ ខ្ញុំក៏យកដៃខ្ទប់ត្រចៀកនិងបិទភ្នែក។ តែដល់ពេលបើកភ្នែកវិញ ហាក់បីដូចជាមានមនុស្សមករងគ្រាប់ជំនួសខ្ញុំចឹង។ តែខ្ញុំមិនបានដឹងថាគេនោះជាអ្នកណាទេ ដែលសុខចិត្តមករងគ្រាប់ជំនួសខ្ញុំបែបនេះ។
ផាយុ៖ មិនអីទេ នេះគ្រាន់តែជាការយល់សប្វតែប៉ុណ្ណោះ! ឆាប់គេងទៅណា៎។
សម្លេងកណ្ដឹងទូរសព្ទរោទ្ធិ៍ ជាសញ្ញាដែលបានបន្លឺឡើងចង់ប្រាប់ថា ដល់ពេលដែលត្រូវក្រោកហើយ។ បន្ទាប់ពី Check out ពីសណ្ឋាគាររួចរាល់ហើយ ។ ពួកគេក៏ឡើងឡានបន្តដំណើរត្រឡប់ទៅកាន់ភ្នំពេញវិញ។
ពេលកំពុងតែបើកបរ អារម្មណ៍របស់ផាយុក៏នឹកឃើញក្មេងប្រុសម្នាក់នោះដែលគេបានសន្យាថានឹងទៅជួបគេល្ងាចនេះទៀត។ តែពេលវេលាហាក់ដូចជាមិនប្រណីដល់មួយគូរនេះសោះ។ សូមទោស បុរីដែលយើងមិនអាចទៅជួបឯងបាន។ ឯងប្រាកដជាទន្ទឹងរង់ចាំមើលផ្លូវយើងហើយមើលទៅ។
រ៉ាវុធ៖ ប្រយ័ត្នៗបង ! តើបងមិនទាន់អស់ងុយមែន? បើអីចឹងបងសម្រាកសិនទៅខ្លាចមានគ្រោះថ្នាក់។
ដោយសារតែគិតក្នុងអារម្មណ៍ ដល់ក្មេងប្រុសម្នាក់នោះ ក៏បានធ្វើឲ្យគេភ្លេចមើលផ្លូវមួយភ្លែតទៅ។
ផាយុ៖ អ៎រៗ ! មិនអីទេ គ្រាន់តែមិញបងហាក់ដូចជាឃើញអ្វីរត់ពីមុខឡានចឹងបងខំគេចទៅ។ ផាយុនិយាយបន្លប់កុំឲ្យរ៉ាវុធបារម្មណ៍។
ម៉ោង ៧ និង៣០ នាទីព្រឹក ឡានក៏បានមកដល់ភ្នំពេញ។ ហើយពួកគេក៏បន្តដំណើរទៅផ្ទះ។
ផាយុ៖ គេបានរៀបចំខ្លួនដើម្បីចូលរួមពិធីនៅថ្ងៃនេះ។
វុធ ៗ បងទៅសិនហើយណ៎ា ! អូនឯងសម្រាកសិនទៅ ព្រោះមើលទៅអូនពេលជិះឡានត្រឡប់មកវិញឃើញថាស្ងាបរហូត។
រ៉ាវុធ៖ បាទ ! កុំបារម្ភពីខ្ញុំអីបង ! បើកឡានទៅធ្វើការឲ្យស្រួលណា៎។
និយាយពីកំលោះបុរី យើងវិញ នៅយប់នោះចេះតែងរង់ចាំមើលផ្លូវផាយុឥតឈប់។ ដោយសារតែការរង់ចាំយូរពេលដល់ម៉ោង ២អាធា្រតទៅហើយ នៅតែមិនឃើញគេមក។ គេបានត្រឡប់ទៅកន្លែងសម្រាកវិញទៅ។
ខ្ញុំស្អប់លោក ហេតុអីបានជាលោក កុហកខ្ញុំបែបនេះ។ ដឹងអត់អារម្មណ៍អ្នករង់ចាំមនុស្សម្នាក់វាពិបាកប៉ុណ្ណានោះ? ខ្ញុំលែងចង់ជួបមុខលោកទៀតទេ។
តើនេះកំលោះបុរី កំពុងតែចាប់ចិត្តស្រឡាញ់លោកផាយុតើមែនទេ? តើនេះជាឥទ្ធិពលនៃស្នេហាជួបភ្លាម លង់ភ្លែតឬ?
យើងត្រឡប់មកនិយាយគ្រួសារលោកអភិឆាតវិញម្ដង...
អ្នកស្រីឆាណា៖ ល្បង ពេលនេះខ្ញុំគិតថាពួកយើងគួរតែដល់ពេលកម្ចាត់គ្រួសារទាំងពីរនេះចោលហើយ។ ឆ្លៀតពេលដែលពួកគេកំពុងតែទន់ជ្រាយបែបនេះ ពួកយើងគួរតែសំឡេះពួកវាចោលតែម្ដងទៅ កុំឲ្យវាងើបរួច។
លោកអភិឆាត៖ រឿងហ្នឹងទុកឲ្យអូនជាអ្នករៀបចំគំរោងទៅចុះ។ តែត្រូវចាំថាកុំឲ្យថ្លោះធ្លោយឲ្យសោះ។
អ្នកស្រីឆាណា៖ ល្បង ទុកចិត្តលើអូនចុះ ! រឿងនេះនឹងប្រព្រឹត្តិទៅយ៉ាងរលូនដូចមុនចឹង។
ភ្លាមនោះស្រាប់តែ....!!!
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment