Breaking

Wednesday, December 19, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ១១)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១១
និពន្ធដោយ កវីឯកា
#Khmer_Novel_69


អ្នកណាគេឆាប់ចេញមកភ្លាម !
មីងអ្នកបម្រើ៖ គឺខ្ញុំទេអ្នកស្រី !
អ្នកស្រីឆាណា៖ នេះ ហ៊ានមកលួចស្ដាប់យើងនិយាយគ្នាផងអ្ហេ៎ស?
មីងអ្នកបម្រើ៖ អត់ទេអ្នកស្រី ខ្ញុំចង់យកផ្លែឈើមកឲ្យអ្នកស្រី។ តែឃើញលោកកប្រុស និងអ្នកស្រីកំពុងពិភាក្សាគ្នាទើបមិនហ៊ានចូលមករំខាន។
អ្នកស្រីឆាណា៖ ទុកផ្លែឈើនៅទីនេះហើយឆាប់ចេញទៅ។ លើកក្រោយកុំឲ្យយើងឃើញទៀត។
មីងអ្នកបម្រើ៖ ចា៎ស អ្នកស្រី !
ពេលនោះ មីងអ្នកបម្រើក៏បានដើរចេញទាំងប្រញាប់ប្រញាល់ជាមួយនឹងអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។ មិនកើតទេរឿងនេះ កាន់តែធំទៅៗហើយ។ ខ្ញុំត្រូវតែយករឿងនេះទៅពិភាក្សាជាមួយនឹងប្ដីខ្ញុំសិនហើយទើបបាន។
មីងអ្នកបម្រើ៖ ពុកវា ហា៎ ! ពុកវា គេងឬនៅ?
ពូ៖ ម៉េចដែរម៉ែវា ! មានរឿងអីមែន ម៉េចក៏មិនគេងទៅ?
មីង៖ គឺព្រឹកមិញខ្ញុំបានលឺ អ្នកស្រី និងលោកប្រុស រៀបចំគម្រោងសម្លាប់គ្រួសារទាំងពីរនោះផ្ដាច់ពូជតែម្ដង   ហើយ។
ពូ៖ ហ៎ាស ! ឯងនិយាយថាម៉េច? ច្បាស់អត់ដែលឯងបានលឺគាត់និយាយបែបនេះ?
មីង៖ ច្បាស់ណាស់ពុកវា ។ ខ្ញុំគិតថាដល់ពេលដែលយើងគួរតែយករឿងនេះទៅប្រាប់ពួកគេហើយទើបបាន។ បើមិនអីចឹងទេ គ្រួសារស្លូតត្រង់ទាំងពីរនេះអាចនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។ ចឹងស្អែកចាំខ្ញុំសាកធ្វើជាសុំលោកប្រុស និងអ្នកស្រីថាទៅពិនិត្យសុខភាព ហើយខ្ញុំនឹងឆ្លៀតទៅជួបអ្នកស្រីវណ្ណា ដើម្បីប្រាប់គាត់នូវរឿងរ៉ាវការពិតទាំងអស់។ ថាអ្នកណាជាឃាតករតាំងពីដើមមក។ បើគ្មានអ្នកស្រីវណ្ណាទេ គ្រួសារពួកយើងក៏មិនអាចមានជីវិតរស់មកដល់សព្វថ្ងៃនេះដែរ។
ពូ៖ ចុះបើលោក អភិឆាត និងអ្នកស្រី ឆាណាដឹង។ យើងទាំងបីនាក់ ឪពុកម៉ែ កូនច្បាស់ជាមិនរួចខ្លួននោះទេ។
មីង៖ ចឹងពុកវាឯងសុខចិត្តទ្រាំមើលគ្រួសារដ៏សែនចិត្តអាក្រក់មួយនេះ សម្លាប់ជនដែលស្លូតត្រង់ទាំងមិនដឹងអីបែបនេះមែន?
ពូ៖ ចុះម៉ែវាឯង ដឹងថាគ្រួសារអ្នកស្រីវណ្ណានៅឯណាដែរអី? បើយើងបែកពីគាត់យូរឆ្នាំមកហើយនោះ។
មីង៖ ខ្ញុំស្គាល់ ព្រោះថាមួយឆ្នាំមុន ពេលខ្ញុំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ក៏បានជួបគាត់។ ហើយគាត់បានសួរនាំគ្រួសារយើងពីនេះ ពីនោះ។ ព្រមទាំងប្រាប់អាសយដ្ឋានផ្ទះគាត់ទៀត។ ហើយប្រាប់ថាប្រសិនបើថ្ងៃណាមួយទំនេរយើងអាចនាំគ្នាទៅលេងផ្ទះគាត់បាន។ ហើយស្អែកនេះ ខ្ញុំគិតថានាំកូនយើងទៅដែរ និងសូមផ្ញើកូនយើងនៅផ្ទះអ្នកស្រីវណ្ណាមួយរយៈដើម្បីសុវត្ថិភាពគេ។
ក្រាក...! សម្លេងទ្វារក៏បានរបើកចេញលាន់សូរ ក្ឌាំងៗ ! ! មួយទំហឹងតែម្ដង។
មីងនិងពូ៖ ស្រែកព្រមគ្នាតែម្ដង។ អ្នកស្រី !
អ្នកស្រីឆាណា៖ មិនចាំបាច់ទៅស្អែកទេ ! ទៅឥឡូវនេះតែម្ដងទៅ។ ពួកឯងចង់ក្បត់យើងផងឬ? មិនអីទេយើងនឹងបញ្ជូនពួកឯងនេះទៅមុនសិនចុះ។ ចាំបញ្ជូនគ្រួសារនោះទៅតាមក្រោយ។
មីងនិងពូ៖ កុំអីអ្នកស្រី ខ្ញុំសូមអង្វរ ! ទុកឳកាសឲ្យពួកខ្ញុំម្ដងទៀតទៅ។ ខ្ញុំធានាថាមិនយករឿងនេះទៅប្រាប់អ្នកណាទេ។
អ្នកស្រីឆាណា៖ ឲ្យយើងទុកចិត្តពួកឯង លុះត្រាតែពួកឯងបាត់ពីផែនដីនេះសិនទៅ។ ពួកឯងឆាប់យកពួកវាទៅសម្លាប់ចោលហើយកុំឲ្យសល់ភស្តុតាង។
មីងនិងពូ៖ លែងៗពួកយើងភ្លាមទៅ ! លែងៗ...! អ្នកស្រីចាំទុកថា អ្នកស្រីនឹងវិនាសឆាប់ៗ ព្រោះតែអំពើអាក្រក់របស់អ្នកស្រីនេះឯង។ គង់មានថ្ងៃមួយការពិតនឹងត្រូវបានលាតត្រដាងជាក់ជាមិនខាន។
អ្នកស្រីឆាណា៖ ពួកឯងនៅដល់ណាទៀតឆាប់អូសពួកវាចេញពីមុខមាត់យើងភ្លាមទៅ។
បាទ អ្នកស្រីចៅហ្វាយ (អង្គរក្សឆ្លើយតប)។
ពិតជាគួរឲ្យអាណិតគ្រួសារលោកពូ អ្នកមីងខ្លាំងណាស់។ ដោយសារតែភាពស្មោះត្រង់ចង់ជួយអ្នកដទៃ តែបែរជាត្រូវគេយកទៅសម្លាប់ចោលមួយគ្រួសារតែម្ដង។
បន្ទាប់ពីអង្គប្រជុំទាំងមូលត្រូវបានបញ្ចប់ ផាយុក៏បានត្រឡប់មកផ្ទះវិញ។
រ៉ាវុធ៖ អូ!បងមកដល់ហើយ ! ហត់ទេបង? តើក្រុមហ៊ុនមានការអីបន្ទាន់មែនបានជាកោះហៅយ៉ាងប្រញាប់បែបនេះ?
ផាយុ៖ គឺថាប្រធានក្រុមហ៊ុនធំប្រចាំប្រទេស បានស្នើរឲ្យបងក្លាយជាប្រធានរងជាមួយលោកថាវ៉ាត់។
រ៉ាវុធ៖ ហា៎ស ! លោកថាវ៉ាត់ ចឹងគេមានសួរនាំខ្ញុំពីបងអត់? ហើយគេយ៉ាងម៉េចដែរ? គេសុខសប្បាយអត់?
ផាយុ៖ ឈប់សិនអូនៗ ឈប់សិន... ! សួរមួយៗ នេះបារម្ភពីគេ ឬក៏ស្អប់គេឲ្យប្រាកដទៅ? ស្ដាប់មើលទៅដូចជាបារម្ភពីគេណាស់នៀក !
រ៉ាវុធ៖ គឺៗ... ! អត់ទេ គ្រាន់តែសួរតើមិនបានបារម្ភអីទេ មនុស្សអាក្រក់ចឹងនោះ។
ផាយុ៖ ប្រាកដអត់ថាមិនបានបារម្ភពីគេ?
រ៉ាវុធ៖ គឺប្រាកដណាស់ ! បានហើយបងឈប់សួរទៅ។
ផាយុ៖ បានៗ បងគ្រាន់តែនិយាយលេងតើ ! ពេលគេបានជួបបង គេសួរបងរហូតថាបានដំណឹងពីអូនឬអត់? តាមមើលទៅគេដូចជាបារម្ភពីអូនខ្លាំងណាស់។ គេបាននិយាយប្រាប់បងអស់ហើយ រឿងដែលបានកើតឡើងដែលគេបានធ្វើដាក់អូន។ ហើយគេពិតជាស្ដាយក្រោយណាស់ដែលគេប្រព្រឹត្តិរឿងមិនគប្បីលើអូន។ អូនគួរតែអភ័យទោសឲ្យគេទៅ។ មើលទៅគេឥឡូវដូចជាពិបាកចិត្តខ្លាំងណាស់។ ថែមទាំងស្គមជាងមុនទៀត។
រ៉ាវុធ៖ មិនអាចទេបង ! ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវទង្វើដ៏ស្មោកគ្រោកដែលគេបានធ្វើមកលើខ្ញុំឡើយ។ ថែមទាំងពាក្យតិះដៀលរបស់គេទៀតរឹតតែធ្វើឲ្យខ្ញុំគ្មានថ្ងៃភ្លេចទេ។
ផាយុ៖ អូនត្រូវចាំ បើកាលណាយើងកាន់តែស្អប់គេ គឺមានន័យថាយើងកាន់តែស្អប់ខ្លួនឯងអញ្ចឹងដែរ។ អូនសាកយកគំនិតដែលបងបាននិយាយយកទៅគិតសិនទៅ បងក៏មិនហ៊ានបង្ខំអូនដែរ។ តែអូនត្រូវចាំពាក្យបងមួយម៉ាត់ គ្មាននរណាម្នាក់កើតមកមិនចេះខុសនោះទេ។ តែបើគេដឹងហើយព្រមទទួលកំហុសហើយ គួរតែអត់អោនឲ្យគេទៅ។
កុំដោយសារភាពរឹងរូសរបស់យើងមួយពេល ធ្វើឲ្យយើងមានវិប្បដិសារីនៅពេលខាងមុខអី។ បានហើយបងឡើងទៅងូតទឹកហើយ។ អូនគិតតាមសម្រួលទៅ ។
រ៉ាវុធ សញ្ជឹងនឹកគិតថា តើខ្ញុំពិតជាមនុស្សចិត្តចង្អៀតចង្អល់ណាស់មែនទេ? ហ៊ឹម... ! កាន់តែគិតកាន់តែស្មុគស្មាញ។
និយាយពីថាវ៉ាត់វិញយ៉ាងម៉េចទៅហើយក៏មិនដឹងទេ?!
អ្នកស្រីវណ្ណា៖ ហាឡូ ! កូនវ៉ាត់
ថាវ៉ាត់៖ បាទ ហាឡូ ម៉ាក់ !
អ្នកស្រីវណ្ណា៖ ស្អែកម៉ាក់ ត្រឡប់ទៅវិញហើយ ! តើកូនត្រូវការអ្វីដែរទេ?
ថាវ៉ាត់៖ អត់ទេម៉ាក់ ! ចឹងស្អែកកូនទៅទទួលអ្នកម៉ាក់។
អ្នកស្រីវណ្ណា៖ ចា៎ស កូន។
សម្លេងយន្តហោះនៅលើអាកាសបានបន្លឺឡើង គឺបានសបញ្ជាក់ថានេះជាជើងយន្តហោះដែលអ្នកស្រីឆាណាមកដល់ហើយ។
ថាវ៉ាត់ បានឈររង់ចាំម្ដាយគេរួមនឹងបាច់ផ្កាយ៉ាងស្រស់ស្អាត។ អ្នកម៉ាក់ កូននៅទីនេះៗ កូននឹកម៉ាក់ណាស់(គេអោបម៉ាក់គេ រួមទាំហុចបាច់ផ្កា)។
អ្នកស្រីវណ្ណា៖ ម៉ាក់ក៏នឹកកូនដែរ ! នេះមានបាច់ផ្កាជូនម៉ាក់ទៀត។ អរគុណណាស់ កូនសម្លាញ់។
ថាវ៉ាត់៖ បាទ ម៉ាក់ ! តោះយើងត្រឡប់ទៅផ្ទះយើងវិញ។
ពេលកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ អ្នកស្រីវណ្ណាមើលទៅមុខកូនប្រុសឃើញថា ហាក់មានទុកកង្វល់ដែលមិនអាចដោះស្រាយបាន។
អ្នកស្រីវណ្ណា៖ វ៉ាត់ កូនមានរឿងអីមែនទេ? អាចនិយាយជាមួយម៉ាក់បានណាកូន !
ថាវ៉ាត់៖ បាទ អត់មានរឿងអីទេ ម៉ាក់ !
អ្នកស្រីវណ្ណា៖ ម៉ាក់ចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំប៉ុណ្ណេះហើយ តើកូនគិតថាអាចបិទបាំងម៉ាក់បានមែនទេ?
ថាវ៉ាត់៖ កូនសូមទោស អ្នកម៉ាក់ ! កូននឹងប្រាប់ម៉ាក់នៅពេលវេលាមកដល់។
អ្នកស្រីវណ្ណា៖ មិនអីទេ! នៅពេលដែលកូនគិតច្បាស់ហើយ ចាំប្រាប់ម៉ាក់ក៏បានដែរ។
ឡានក៏បានបើកចូលដល់ក្នុងវីឡា ដែលមានអ៊ុំណៃឈរចាំទទួល។
អ៊ុំណៃ៖ អ្នកស្រីត្រឡប់មកវិញហើយ ! អ្នកស្រីសុខសប្បាយទេ?
អ្នកស្រីវណ្ណា៖ ចា៎ស អ៊ុំ គឺសុខសប្បាយធម្មតាទេ។
អ៊ុំណៃ៖ អ្នកស្រីឡើងទៅងូតទឹកសិនទៅ។ ចាំចុះមកវិញស្រស់ស្រូបអាហារ ព្រោះខ្ញុំបានរៀបចំម្ហូបដែលលោកស្រីចូលចិត្តជាច្រើន។
អ្នកស្រីវណ្ណា៖ ចា៎ស អ៊ុំ ! អ៎រ ! និយាយចឹងដូចជាមិនឃើញ វុធ ។ តើគេទៅណាទៅ?
អ៊ុំណៃ រៀបនឹងឆ្លើយ តែត្រូវបានថាវ៉ាត់និយាយកាត់...
ផាយុ៖ បាទ ម៉ាក់ ! គេសុំច្បាប់មួយរយៈទៅលេងស្រុក។
អ្នកស្រីវណ្ណា៖ អ៎រ ! ចឹងម៉ាក់ឡើងទៅងូតទឹកសិនហើយ !
អាហារពេលល្ងាច បានរៀបចំរួចរាល់។ អ្នកស្រី វណ្ណាក៏បានចុះមក ដោយមិនឃើញកូន ក៏សួរអ៊ុំណៃ
កូនវ៉ាត់ មិនទាន់ចុះមកទេអុំ?
អ៊ុំណៃ៖ ចា៎ស អ្នកស្រីចាំខ្ញុំឡើងទៅតាមអ្នកប្រុស មក។
ថាវ៉ាត់៖ មិនបាច់ទេ អ៊ុំ ខ្ញុំមកដល់ហើយ។
អ្នកស្រីវណ្ណា៖ អង្គុយចុះសិនមកកូន ! រឿងដែលប៉ាកូនត្រូវគេសម្លាប់នោះដូចជាមានតំរុយខ្លះៗហើយ។
ថាវ៉ាត់៖ ពិតឬម៉ាក់? ចុះអ្នកណាជាឃាតករ?
អ្នកស្រីឆាណា៖ មិនទាន់ពិត១០០ភាគរយទេកូន។ គ្រាន់តែរឿងហ្នឹងតាមម៉ាក់ដឹងអាចពាក់ព័ន្ធជាមួយគ្រួសារអភិឆាត។
ថាវ៉ាត់៖ ចុះអ្នកម៉ាក់បានដំណឹងនេះមកពីណា?
អ្នកស្រីវណ្ណា៖ ម៉ាក់បានឲ្យគេស៊ើបការសម្ងាត់ក្នុងក្រុមហ៊ុន។ ហើយកបានដំនឹងថាគ្រួសារអភិឆាតចង់ក្ដោបក្ដាប់ក្រុមហ៊ុនហ្នឹងទាំងមូល។ ហើយអ្នកដែលចង់រារាំងគេ, គេនឹងកម្ចាត់ចោលទាំងអស់។ រឿងនេះកូនកុំអាលចលាចលលឺអត់? ម៉ាក់គិតថាពួកគេ កំពុងតែរៀបចំគម្រោងកម្ចាត់យើងចោល រួមទាំងកូនលោកផាយ៉ាផងដែរ។ ព្រោះគេបានដឹងថា
ម្ចាស់ក្រុមហ៊ុនធំ បានប្រគល់តួនាទីយ៉ាងសំខាន់ដល់កូននិងក្មួយ ផាយុ ។ ដូចនេះគេនឹងមិនសុខចិត្តនោះទេ។ យើងត្រូវតែប្រយ័ត្នឲ្យមែនទែន។ ហើយកូនត្រូវផ្ដល់ដំណឹងនេះទៅក្មួយផាយុឲ្យគេបានដឹងនិងប្រុងប្រយ័ត្នដូចគ្នាផងណា។
និយាយពីគ្រួសារលោកអភិឆាតជាបិសាចល្មោភអំណាច ទ្រព្យធន ស័ក្ដយសរូបនេះតើគេកុំពុងគិតគម្រោងអ្វីខ្លះទៀតហើយ?
លោកអភិឆាត៖ ពួកឯងកុំទាន់អាលសប្បាយចិត្តពេក។ ហើយក៏កុំសង្ឃឹមថាអាចឈរលើដំណែងមួយនេះបានឲ្យសោះ។ យើងនឹងឲ្យពួកឯង បានដឹងថាអ្នកដែលចង់ប្រឆាំងនឹងយើងលទ្ធផលគឺមានតែស្លាប់...។
អ្នកស្រីឆាណា៖ លោកបង ! ពិធីប្រគល់ដំណែងជិតមកដល់ហើយ។ តើពួកយើងគិតធ្វើបែបណា? ដាច់ខាតគឺមិនអាចឲ្យពួកគេឡើងកាន់ដំណែងហ្នឹងបានឡើយ។ វាអាចធ្វើឲ្យគ្រួសារយើងអាម៉ាស់មុខបានណាលោកបង !
ណាកន៖ ត្រូវហើយ ប៉ា ! កូនគិតថា សំឡេះពួកវាចោលឲ្យអស់មុនថ្ងៃនោះមកដល់។
លោកអភិឆាត៖ អូន និងកូនកុំបារម្ភ។ ពួកវាគ្មានថ្ងៃទទួលបានដំណែងមួយនេះឡើយ។ គឺមានតែថ្ងៃទទួលការស្លាប់តែប៉ុណ្ណោះ។ អ្នកដែលបងចង់ចាត់ការដំបូងនោះគឺអាប្រធានក្រុមហ៊ុនធំនេះតែម្ដង។ ហេតុអីក៏វាអាចមើលរំលងយើងបាន។ បងនឹងធ្វើឲ្យវាស្គាល់ស្នាដៃរបស់បងម្ដង។
ស្លេះត្រឹមពីល្បិចដ៏ខ្មៅកខ្វក់យ៉ង់ឃ្នងគ្រួសារអភិឆាតប៉ុណ្ណេះចុះ..។ ចូលតួអង្គផ្សេងវិញម្តង
បើនិយាយពី បុរី តួអង្គដ៏កម្សត់ វិញ។ អារម្មណ៍ដូចជាមិនស្ងប់សោះ។ ហេតុអីថ្ងៃដែលគេចាកចេញទៅដោយមិនបានលា ខ្ញុំចេះតែមានអារម្មណ៍ថា ចិត្តមិនស្ងប់ ហាក់បីដូចជានឹងមានរឿងអ្វីមួយកើតឡើង ដូចបានប្រាប់នៅក្នុងសុបិនខ្ញុំទេដឹង? ទេយល់សប្ដិគ្រាន់តែជាការយល់សប្ដិតែប៉ុណ្ណោះ។ មិនអាចក្លាយជាការពិតបានឡើយ។ មិនបានទេ បើនៅតែអញ្ចឹងទៀតខ្ញុំច្បាស់ជាឆ្កួតមិនខាន។ ខ្ញុំសម្រេចចិត្តហើយថានឹងឡើងទៅរកគេនៅភ្នំពេញដើម្បីប្រាកដថាគេមិនអី។ អេ ! ហេតុអីបានជាខ្ញុំត្រូវគិតពីគេខ្លាំងបែបនេះ? គេមិនត្រូវជាស្អីនឹងខ្ញុំផងហ្នឹង។ ហ៊ឺយ... ! សម្រេចចិត្តហើយគឺទៅៗ។
ចំណែកថាវ៉ាត់វិញ មួយថ្ងៃៗគិតតែយកស្រាជាមិត្ត។ ផឹកបំភ្លេចទុក្ខសោក។ តើពេលនេះឯងនៅទីណា? យើងនឹកឯងស្ទើតែឆ្កួតទៅហើយ។ តើឯងមានដឹងទេ? ឯងមានដឹងទេ? ផឹកបណ្ដើរនិយាយបណ្ដើររហូតគេងលក់បាត់ទៅ !
ផាយុ៖ វុធ អ្ហ៎ា ! ស្អែកបងចង់ឲ្យអូនទៅក្រុមហ៊ុនជាមួយបង។ ព្រោះជាថ្ងៃដែលបងត្រូវទទួលមុខដំណែងថ្មី។
រ៉ាវុធ៖ កុំអី ! មិនល្អទេដឹងបង? ខ្ញុំគ្មានចំណេះដឹងអីផង ខ្លាចពេលទៅដល់ធ្វើឲ្យបងខ្មាស់គេ។ ហើយណាមួយទៀតក៏មិនចង់... !
ផាយុ៖ មិនចង់ឃើញមុខលោកថាវ៉ាត់មែនទេ? ដល់ពេលដែលអូនត្រូវឈប់គេចវេសពីគេហើយ។ ខ្លួនអូនអាចគេចវេសពីគេបាន, តែចិត្តអូនមិនអាចគេចពីគេបានឡើយ។ បងក៏ដឹងថាអូនក៏ស្រឡាញ់លោក ថាវ៉ាត់ដែរ។ ដូច្នេះចូលធ្វើអ្វីដែលកុំឲ្យបេះដូងខ្លួនឯងស្ដាយក្រោយអី។ សម្រេចថាស្អែកត្រូវទៅជាមួយបង។ បងចង់ណែនាំអូនឲ្យគេបានស្គាល់ផង។ ហើយពេលបន្ទាប់ទៀតអូនក៏ត្រូវមកធ្វើការជាមួយបងក្នុងក្រុមហ៊ុននេះ។
រ៉ាវុធ៖ ខ្ញុំមិនបានរៀនសូត្រអីផង ! ខ្ញុំធ្វើការអីគេកើតទៅបង?
ផាយុ៖ រៀនយូរៗទៅចេះហើយ។ បានហើយហាមប្រកែក រួចឡើងទៅសម្រាក។ ខោអាវបងបានរៀបចំរួចអស់ហើយនៅក្នុងបន្ទប់អូន។ កុំភ្លេចពាក់វាចូលរួមស្អែក។
រ៉ាវុធ៖ តែៗ... !
ផាយុ៖ ហាមប្រកែក ! Good Night!
រ៉ាវុធ អើយ រ៉ាវុធ ! តើស្អែកឯងគួរតែប្រឈមមុខនឹងគេយ៉ាងម៉េចទៅហា៎ ! គិតមិនចេញសោះហើយ។ តើមួយជីវិតខ្ញុំនេះពិតជាមិនអាចបំភ្លេចគេបានគេបានទេមែនទេ?
ព្រឹកថ្មីចូលមកដល់...!
ផាយុ៖ អីយ៉ា ! មិននឹកស្មានថា អូនស្លៀកសំលៀកបំពាក់មួយឈុតនេះមើលទៅដូចជាព្រះរាជបុត្រចឹង សង្ហាណាស់។ ចាំមើលពេលចូលដល់ក្នុងក្រុមហ៊ុន តើមានមនុស្សប៉ុន្មាននាក់ទៅដែលលង់នឹងសម្រស់អូននោះ !
រ៉ាវុធ៖ បានហើយបង ! មកបញ្ជរទាំងព្រឹកហ្មងហើយនៀក !
ផាយុ៖ តោះយើងចេញដំណើរទៅ។
រ៉ាវុធ៖ តើម៉ោងប៉ុន្មានទើបកម្មវិធីប្រគល់ដំណែងចាប់ផ្ដើមបង?
ផាយុ៖ ម៉ោង ១០ និង៣០នាទី អូន ! ពេលទៅដល់អូនធ្វើធម្មតាទៅ កុំភ័យអី !
ផាយុ និងរ៉ាវុធ ក៏បានមកដល់ក្រុមហ៊ុន។
ផាយុ ក៏ឲ្យរ៉ាវុធ ចាំនៅក្នុងបន្ទប់សិន។ ព្រោះគេមានការត្រូវទៅជួបប្រធានក្រុមហ៊ុន។
ផាយុ៖ អូនចាំបងក្នុងនេះហើយណា ! មួយសន្ទុះទៀតបងមកវិញ ។
រ៉ាវុធ៖ បាទបង! តាមសម្រួលចុះ ។
អីយ៉ូយ ! ហេតុអីនៅសុខៗក៏ស្រាប់តែឈឺពោះចឹង? មិនដឹងបន្ទប់ទឹកនៅឯងណាផង។ មានតែដើរកហើយ។ កំពុងតែដើររកស្រាប់តែគេប្រទះឃើញមនុស្សពីរនាក់ដែលនៅក្នុងបន្ទប់ដោយទ្វារចំហបន្តិច។ ប្រហែលជាភ្លេចបិទហើយមើលទៅ។ អេ!ម្នាក់នោះដូចជាធ្លាប់ជួបនៅឯណាម្ដង។
អ៎រ ! នឹកឃើញហើយ គឺគ្រួសារអភិឆាតនោះតើ។ រ៉ាវុធ ហៀបនឹងដើរចេញក៏ប្រទះឃើញលោក អភិឆាតហុចថ្នាំ ១កញ្ចប់ព្រមទាំងនិយាយទៅកាន់មនុស្សម្នាក់ទៀត។ ម៉ោង ៩ ព្រឹកនេះឯងត្រូវយកថ្នាំនេះ ទៅដាក់ក្នុងទឹកក្រូចបីកែវ។ ហើយយកឲ្យពួកគេផឹកមុនពិធីចាប់ផ្ដើមលឺអត់? ភាគីម្ខាងទៀតសួរបញ្ជាក់អ្នកណាខ្លះទៅចៅហ្វាយ?
លោកអភិឆាត៖ ទី១មួយគឺប្រធានក្រុមហ៊ុនធំនេះ។ ហើយទី២ ទី ៣ គឺមើលទៅរូបថតនេះហ្នឹងដឹងហើយ។
បាទ ! លោកទុកចិត្តចុះ ! តែកុំភ្លេចពាក្យសន្យាណាពេលដែលការងារនេះបានជោគជ័យហើយនោះ។
លោក អភិឆាតក៏បានហុចលុយ ១ បាច់ទៅឲ្យភាគីដែលស៊ីឈ្នួល។ នេះជាលុយពាក់កណ្ដាល ហើយពាក់កណា្ដលទៀតនឹងប្រគល់អោយឯងនៅពេលដែលការងារបានសម្រេចដោយជោគជ័យ។
រ៉ាវុធ៖ អ៊ូយ... ! ទ្រាំមិនបានទេ !
លោកអភិឆាត៖ អ្នកណាគេ?
រ៉ាវុធ ក៏ខំរត់គេចខ្លាចគេចាប់បាន នឹងត្រូវស្លាប់ជាក់ជាមិនខាន។
លោកអភិឆាតនិងជនដៃដល់ ក៏បានដេញតាមរ៉ាវុធ ឆាប់ចេញមកភ្លាមមិនបាច់ខំពួននោះទេ។ ដោយសារ រ៉ាវុធឈឺពោះខ្លាំងពេក។ សម្លេងពោះក៏ចាប់ផ្ដើមបន្លឺដែលអាចធ្វើឲ្យភាគីម្ខាងទៀតចាប់បានយ៉ាងងាយស្រួល។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment