Breaking

Saturday, June 9, 2018

រឿង លង់ស្នេហ៍អ្នកនិពន្ធ ភាគទី១

រឿង លង់ស្នេហ៍អ្នកនិពន្ធ
ភាគទី១
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69


ខ្ញុំបាទឈ្មោះធារីន សព្វថៃ្ង ជានិស្សិតឆ្នាំទី3 ។ ពីមុនខ្ញុំជាមនុស្សប្រុសពិត100% តែបន្ទាប់ពីប្រឡូកក្នុងសង្គមfb មួយរយះខ្ញុំចាប់ផ្តើមប្រែប្រួលពីមនុស្សដែលធា្លប់តែស្រលាញ់មនុស្សស្រីបែរមកចាប់អារម្មណ៍លើមនុស្សប្រុសទៅវិញ ។ 
រឿងរ៉ាវគឺវាចាប់ផ្តើមបែបនេះ : ពីមុនខ្ញុំធ្លាប់មានសង្សាជាមនុស្សស្រី ពួកយើងស្រលាញ់គ្នាខ្លាំងណាស់ ។ សង្សាខ្ញុំនាងស្អាតហើយ រៀនពូកែផងដែរ តែទាស់ម្យ៉ាងនាងចូលចិត្តលេងខ្លួនហុឺហាហើយសំភារះនិយម ។ ពួកយើងស្គាល់គ្នាជាងមួយឆ្នាំ ធ្លាប់មានអនុស្សាវរីយល្អៗជាមួយគ្នារាប់មិនអស់ ។ តែក្រោយពីនាងចេះលេងfbមក នាងហាក់ដូចជាប្លែកៗ ចូលចិត្តដើរលេងយប់ ហើយមិនសូវរវីរវល់និងខ្ញុំដូចមុនទេ។ ថ្ងៃមួយខ្ញុំបានយកទូរសព្ទនាងមកចុចបើកfbហើយឆែកមើលឆាត ខ្ញុំឃើញសង្សារខ្ញុំឆ្លើយឆ្លងពាក្យសំដីលេបខាយជាមួយប្រុសៗប្លែកមុខជាច្រើន ពេលខ្ញុំកំពុងអានសាររបស់នាងស្រាប់តែនាងមកទាន់ហើយឆក់យកទូសព្ទដៃពីខ្ញុំ ខ្ញុំបានសួរនាំនាងតាមសំរួលតែនាងមិនត្រឹមតែមិនបកស្រាយពន្យល់ប្រាប់ខ្ញុំនោះទេ នាងថែមទាំងស្តីគំហកអោយខ្ញុំខ្លាំងៗទៀតផង ខ្ញុំពិតជាឈឺចាប់ណាស់ ខ្ញុំមិនធ្លាប់គិតទេថាមនុស្សដែលខ្ញុំស្រលាញ់បំផុតបែរជាធ្វើអោយខ្ញុំខកបំណងបែបនេះ ។ ខ្ញុំស្អប់ខ្លួនអែង ខ្ញុំតូចចិត្តដែលកើតមកមិនមែនជាកូនអ្នកមានដូចគេ ខ្ញុំគិតថាសម័យនេះបើយើងស្អាតសង្ហាតែមិនមានលុយច្រើនក៍គ្មានអ្នកណាស្មោះនិងយើងរហូតដែរ ។ ខ្ញុំខូចចិត្តជាច្រើនថ្ងៃ ហើយលែងសូវអោយតំលៃទៅលើរូបរាងខាងក្រៅរបស់ខ្ញុំ ថ្ងៃមួយខ្ញុំស្លៀកតែកន្សែង អត់ពាក់អាវ ថតបញ្ចេញសាច់របស់ខ្ញុំមួយតួរខ្លួន ហើយសសេរថា " មុខយើងយ៉ាប់ ហើយក្រទៀតមានអ្នកណាគេស្រលាញ់" និយាយទៅរាងកាយនិងរូបសម្បត្តិរបស់ខ្ញុំក៍សង្ហាមិនចាញ់គេដែរ ខ្ញុំមានកំពស់1,77 ទំងន់ 69kg សំបុរសល្មម ទ្រូងរីក សំបូររោមដុះពីចុងដោះមកដល់ថ្ងាសក្រោម ចំណែកក្បាលពោះថ្វីបើមិនមាន6ផ្នត់ដូចគេ តែក៍មិនដូចជ្រូកឡើយព្រោះខ្ញុំឧស្សាហ៍gym និងរត់ហាត់ប្រាណជាប្រចាំ ។ ក្រោយពេលរូបភាពសិចសុីរបស់ខ្ញុំចូលទៅដល់fb ប្រហែល1នាទី ក៍មានអ្នកlike share និងខូមិនជាច្រើន រឺឯប្រអប់ឆាតរបស់ខ្ញុំក៍ចាប់ផ្តើមលោតលេខជាបន្តបន្ទាប់ ពេលខ្ញុំចូលទៅមើល ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់សូម្បីតែអ្នកដែលមិនមែនជាfriខ្ញុំក៍ឆាតសួរដែរ ភាគច្រើនសួរខ្ញុំថា " យើងប្រុសលក់ខ្លួនមែន? " ខ្លះថា" យើងtop រឺ bottom ?" ខ្លះថា "តោះ kikilu ហី?" និងពាក្យអ្នកផ្សេងទៀតជាច្រើន ដំបូងខ្ញុំខឹងពួក គេខ្លាំងណាស់ ខ្ញុំបានឆ្លើយទៅពួកគេថា "ពួកអាឆ្កួត អញមិនមែនខ្ទើយទេ ហែងរកខុសមនុស្សហើយ   " មិនត្រឹមតែប៉ុណ្ណឹងទេមាន អ្នកខ្លះបានយករូបខ្ញុំទៅដាក់ប្រូហ្វាល់fake acc ទៀតផង។ ខ្ញុំគិតៗទៅក៍សប្បាយលេងម្យ៉ាងដែរ ចាប់តាំងពីរូបភាពសិចសុីទី1របស់បានចូលក្នុងinternet មកacc fb របស់ខ្ញុំមានគេស្គាល់និងមានអ្នកអេដចូលរាល់ថ្ងៃ ខ្ញុំក៍មិនខ្វល់ដែរចេះតែចុចទទួលទៅ ។ ថ្ងៃមួយខ្ញុំឃើញនៅ new stories ក្នុងfbរបស់ខ្ញុំមាន blog មួយបង្ហាញឡើងដែលមិត្តភក្តិក្នុងfbខ្ញុំគេបានshare តៗគ្នា ដោយអផ្សុកខ្ញុំក៍ចេះតែចុចចូលទៅមើលលេងក៍បានដឹងថាក្នុងនោះមានប្រលោមលោកជាច្រើនប្រភេទ មានទាំងរឿងខ្មោច, រឿងស្នេហាប្រុសនិងប្រុស, រឿងស្នេហាប្រុសនិងស្រី និងផ្សេងៗទៀតជាច្រើន ខ្ញុំចាប់ផ្តើមអានរឿងមួយចប់ហើយ អានមួយទៀត ខ្ញុំជក់ចិត្តយ៉ាងខ្លាំង ព្រោះអ្នកនិពន្ធនោះពូកែរកពាក្យពេចន៍មកសសេរណាស់អានហើយស្រមើលស្រម៉ៃហាក់បីដូចជាពិតៗអីចឹងដែរ ។ ខ្ញុំអានស្ទើរតែអស់ហើយក៍ចាប់អារម្មណ៍ដល់ម្ចាស់blogនោះជាខ្លាំង ចង់ដឹងថាគាត់ប្រុស រឺស្រី ហើយមុខមាត់យ៉ាងម៉េចបានជាពូកែសសេរយ៉ាងនេះ ខ្ញុំបានចូលត្រង់កន្លែងគេដាក់ថា " អំពីខ្ញុំ " ក្រោយពីចូលទៅមើលខ្ញុំដឹងថាគាត់ជាមនុស្សប្រុស ឈ្មោះ និស្ស័យ មានស្រុកកំណើតខេត្តបាត់ដំបង អាយុ បងខ្ញុំ5ឆ្នាំ តែគួរអោយស្តាយគាត់មិនបានដាក់រូបថតនោះទេ ។ ថ្ងៃមួយខ្ញុំបានបង្កើតអាខោនក្លែងក្លាយមួយឈ្មោះថារះ ដាក់រូបប្រូហ្វាល់តុក្កតា ហើយតែងតែចូលខូមិនក្នុងរឿងរបស់គាត់ និងសួរសំនួរជាច្រើន ហេតុតែគាត់ជាតារាល្បី មានអ្នកគាំទ្រគាត់ជាច្រើនមិនថាប្រុសរឺស្រីទេ ដូច្នេះគាត់លេងឬកបន្តិចហើយ គាត់មិនដែលឆ្លើយតបសំនួររបស់ខ្ញុំទេ ។ រឿងរបស់គាត់ក្នុង1អាទិត្យផុសតែ1វគ្គប៉ុន្នោះ រាល់ពេលដែលគាត់ផុសម្តងៗ គឺខ្ញុំតែងតែចុចlikeនិងខូមិនមុនគេរហូត ទោះបីជាគាត់មិនដែលឆ្លើយតបខ្ញុំក៍ដោយ ខ្ញុំនៅតែព្យាយាមចុចឡាយនិងខូមិនដដែរ ។ អស់រយះពេលប្រហែលជាង1ខែ ដែលខ្ញុំចូលលេងក្នុងblogរបស់គាត់សំនួរដែលខ្ញុំខូមិនសួរទៅគាត់ បើយកមកចំលងដាក់សៀវភៅវិញប្រហែលបាន1ក្បាលយ៉ាងក្រាស់ ខ្ញុំចាប់ផ្តើមអន់ចិត្ត ហើយខូមិនថា " ល្បងអ្នកនិពន្ធ ហេតុអីមិនដែលឆ្លើយតបរាល់សំនួរខ្ញុំចឹង? តើល្បងខឹងខ្ញុំរឿងអី? បើល្បងធុញនិងខ្ញុំ មិនអីទេចាប់ពីម៉ោងនេះទៅ ខ្ញុំសន្យាឈប់រំខានល្បងទៀតហើយ " ស្រាប់តែប្រអប់ឆាតរបស់ខ្ញុំលោតក្រហម1ខ្ញុំក៍ចូលទៅបើកវាមើល ។ខ្ញុំឃើញអាខោនfbមួយឈ្មោះ បងធំ បានផ្ញើរសារមកថា: 
- Hi 
តើចូលចិត្តអានរឿងទាំងនោះមែនទេ? 
* បាទ ល្អអានណាស់ តើអ្នកជានរណា? 
- ខ្ញុំអ្នកនិពន្ធឈ្មោះ និស្ស័យនោះអី អោយខ្ញុំសុំទោសផងដែលមិនបានឆ្លើយតប ព្រោះខ្ញុំរវល់ធ្វើការ 
ហើយឆ្លៀតពេលទំនេរសសេររឿងបន្តវគ្គនិងណាទើបមិនសូវមានពេលឆ្លើយតប 
អរគុណច្រើនចំពោះការគាំទ្រ ok ប៉ុណ្ណឹងសិនចុះ ខ្ញុំរវល់បន្តិចbye   
* បាទbye bye. 
>>>> គាត់និយាយបានតែប៉ុននេះក៍ទៅបាត់ទៅ ខ្ញុំមិនទាន់សួរអស់ផងអាគាត់នេះឬកណាស់វើយ ខ្ញុំបានចូលមើលប្រូហ្វាល់គាត់ រូបដែលគាត់ផុសនិងដាក់ប្រូហ្វាល់ទាំងអស់សុទតែលាក់មិនអោយឃើញមុខ ភាគច្រើនជារូបដែលថតពីក្រោយ និងថតកន្លែងងងឹតព្រិលៗជាដើម ហើយមើលទៅដូចជាកំពុងខូចចិត្តទៀតផងព្រោះstatus ដែលគាត់ផុសជាប្រយោគខូចចិត្តទាំងអស់ ថ្វីបើគាត់លាក់មិនអោយឃើញមុខ ប៉ុន្តែរូបរាងមើលពីក្រោយរបស់គាត់ពិតជាសង្ហាណាស់ គាត់ចូលចិត្តពាក់អាវយឺតនិងអាវវាលក្លៀកដែលបង្ហាញអោយឃើញ សាច់ដុំនិងសំបុរស្បែករបស់គាត់។ មើលទៅគាត់ស មាឌធំល្មម សាច់ដុំមាំមួន កាត់សក់ខ្លីៗមានជើងសក់ ឡើងខៀវ ក្រោយពីឆែកមើលចប់ខ្ញុំបានចុចអេតfriគាត់មួយ ។ បីបួនថ្ងៃក្រោយមកគាត់បានទទួលខ្ញុំជាfri ខ្ញុំសប្បាយចិត្តណាស់ យូៗឃើញគាត់ផុសstatusម្តង ខ្ញុំតែងតែចុចឡាយនិងខូមិនជានិច្ច គាត់ពិតជាមានអ្នកលេងជាមួយច្រើនណាស់ កុំថាឡើយstatus សូម្បីរូបsticker តុក្កតាយំមួយសោះក៍មានអ្នកឡាយជិត1k និងខូមិនសួររាប់រយ តែមិនដឹងថាគាត់ឬករឺ មានមូលហេតុអីទេគាត់មិនដែលឆ្លើយនូវសំនួរគេទេ ។ ខ្ញុំលេងជាមួយគាត់ប្រហែលជាង1ខែនៅតែមិនទាន់បានឃើញមុខមាត់គាត់ច្បាស់នៅឡើយទេ ប៉ុន្តែខ្ញុំនៅតែព្យាយាមចុចឡាយរាល់ការផុសរឿងថ្មីៗ និងstatusក៍ដូចជារូបភាពរបស់គាត់រហូត ខ្ញុំធ្វើបែបនេះមិនមែនខ្ញុំស្រលាញ់គាត់ទេ គ្រាន់តែមានអារម្មណ៍ថាចូលចិត្តតែប៉ុន្នោះ ។ ដោយចង់បង្កើនភាពស្និទ្ធស្នាលជាងមុន ពេលមួយខ្ញុំឃើញគាត់កំពុងអនឡាញ ខ្ញុំបានផ្ញើរសារមួយទៅគាត់ថា: 
- Hi ! How a u bro? 
ខ្ញុំរង់ចាំមើល តែមិនឃើញគាត់អានសោះ បន្តិចក្រោយមកគាត់ក៍បិតវិញបាត់ទៅ ។ ខ្ញុំចាប់ផ្តើមអន់ចិត្តហើយលែងសូវហ៊ានដូចមុន ។ តែខ្ញុំនៅតែគាំទ្ររឿងរបស់គាត់ដដែល ទោះជាគាត់មិនឆ្លើយតបក៍ខ្ញុំនៅតែបន្តខូមិនរហូត ។ ប្រហែលជាមួយសប្តាហ៍កន្លងទៅ ខ្ញុំឃើញគាត់អនឡាញទៀត ក៍គិតថាផ្ញើរសារទៅ គាត់ម្តងទៀត លើកនេះបើគាត់មិនតបទៀត ខ្ញុំឈប់លេងជាមួយគាត់ហើយ ខ្ញុំបានថតស្គ្រីនអាខោនពិតនិងរូបថតសិចសុីខ្លះៗរបស់ខ្ញុំផ្ញើរតាមឆាតនិងសសេរថា: 
- បងអ្នកនិពន្ធហេតុអីក៍អត់ចង់លេងជាមួយខ្ញុំចឹង? លោកគិតថាខ្ញុំជាមនុស្សអាក្រក់ហើយមិនគួរអោយរាប់អានមែនទេ? អោយធ្វើម៉េចទេបើខ្ញុំជាកូនអ្នកក្រហើយមិនមែនជាតារាល្បីដូចគេ តែនេះជាអាខោនពិតរបស់ខ្ញុំ លោកអាចចូលមើលបាន ។ ពេលដែលលោកចូលមើលហើយនោះលោកនិងដឹងថាតើខ្ញុំជាមនុស្សបែបណា ខ្ញុំសូមអរគុណចំពោះការចំណាយពេលវេលាដ៍មានតំលៃមកសសេររឿងអោយខ្ញុំអាន ខ្ញុំមិននៅរំខានលោកទៀតទេ bye bye  " ក្រោយមកខ្ញុំបានlog out អាខោនក្លែងក្លាយនោះចេញហើយចូលលេងអាខោនពិតវិញ ។ ខ្ញុំតូចចិត្តខ្លួនអែងណាស់រូបរាងប៉ុណ្ណឹងដែរ បែរជាគេមិនទុកមុខអោយ ។ ខ្ញុំចាប់ផ្តើមផុសរូបភាពសិចសុី ជាបន្តបន្ទាប់ ចំនែកក្នុងប្រអប់ឆាតរបស់ខ្ញុំមានអ្នកឆាតកើនឡើងជាលំដាប់ ខ្ញុំមិនចាប់អារម្មណ៍ឆ្លើយតបទៅពួកគេវិញទេ តែខ្ញុំគ្រាន់តែចង់ដឹងថាតើពួកគេសសេរអីខ្លះ? ខ្ញុំក៍ចូលទៅមើល ក្នុងចំនោមអ្នកផ្ញើរសារទាំងនោះក៍មានអាខោនឈ្មោះបងធំ ផ្ញើរមកដែរ ពេលខ្ញុំបើកអាន សូមមើលការឆ្លងឆ្លើយរបស់ខ្ញុំជាមួយគាត់: 
- Hi ធារីន ! 
ម៉េចក៍មិនឆ្លើយតបសារខ្ញុំវិញចឹង? 
* សារអីទៅ? ខ្ញុំអត់ឃើញផង 
- ឈប់លេងអាខោនមួយទៀតហើយហី? 
* អ ! អាខោនឈ្មោះ ថារះនិងមែន? 
- និងហើយ 
* ខ្ញុំឈប់លេងវាហើយ 
- ថីបានចឹង? 
* ខ្ញុំលេងអាខោននោះ ខ្ញុំគិតថាដូចជាថោកទាបណាស់ 
- ហេតុអីគិតចឹង? 
* ខ្ញុំលេងអាខោនពិតមួយនេះ មិនខ្វះអ្នកលេងជាមួយទេ មួយថ្ងៃៗខ្ជិលនិងឆ្លើយតប ជាមួយពួកគេ តែអាខោនក្លែងក្លាយនោះខ្ញុំបែរជាក្លាយទៅជាអ្នករង់ចាំចំលើយពីគេទៅវិញ ខ្ញុំរអៀសខ្លួនណាស់ 
- ចង់សំដៅលើខ្ញុំមែន? 
* សំដៅអី ? អត់យល់  
- ខ្ញុំដឹងថាធារីនអែងអន់ចិត្តនិងខ្ញុំ ព្រោះខ្ញុំមិនបានឆ្លើយតបទៅធារីនអែងវិញ អោយខ្ញុំសុំទោសផង ខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់សំរាប់ឆ្លើយតបគ្រប់គ្នានោះទេ ខ្ញុំបើកមើលតែមួយភ្លែតៗប៉ុន្នោះ ខ្ញុំមានការងារច្រើន ហើយត្រូវចំនាយពេលច្រើនដើម្បីសសេររឿងទៀត ដូចនេះសូមអធ្យាស្រ័យផង 
* បាទមិនអីទេខ្ញុំយល់ 
- ល្អហើយចឹង   តើយើងអាយុម៉ានហើយ? 
>>>> ខ្ញុំលែងឆ្លើយតបទៅគាត់វិញ ហើយមកបើកអាខោនឈ្មោះថារះម្តង ស្រាប់តែឃើញប្រអប់ឆាតមានសារមួយបង្ហាញឡើង សារនោះជារបស់បងអ្នកនិពន្ធគាត់សសេរថា " សួរស្តី !! សុំទោសផងណាដែលឆ្លើយតបយឺត ខ្ញុំមិនបានគិតថាអ្នកជាមនុស្សអាក្រក់ហើយរើសអើងអីទេ តែខ្ញុំពិតជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតបទាន់ពេលមែនណា តើនេះគឺជា រូបពិត និងអាខោនពិតរបស់អ្នកមែនទេ? ហេតុអីក៍ចូលចិត្តផុសរូបសិចសុីម៉េស? តែមើលទៅ គួរអោយស្រលាញ់ដែរតាស  " 
ខ្ញុំអានសារនោះចប់ហើយញញឹមគិតក្នុងចិត្ត " ម៉េចដែរ អាមនុស្សឬក9 ? កាលពីមិនទាន់អោយឃើញរូបពិត ធ្វើអែងគ្រាន់បើណាស់ សួរមិនដែលឆ្លើយទេ ហើយបើឆ្លើយក៍មិនបានយូរដែរដឹងតែbye bye រកលេសថារវល់រហូត ចាំមើលអញធ្វើចរិកប្រុសស្អាតម្តងមើលអស់ម៉ានលុយ? " ខ្ញុំមិនខ្វល់និងឆ្លើយតបទៅគាត់វិញទេ ចាំមើលគាត់ធ្វើម៉េចទៀត ។ ខ្ញុំនៅតែបន្តផុសរូបភាពសិចសុីជាច្រើនទៀត ខ្ញុំសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃអាខោនពិតរបស់ខ្ញុំមានអ្នកឡាយ share ខូមិនឆាតកើនឡើងទ្វេដង តែសុទសឹងជាមនុស្សប្រុសនិងអ្នកfake acc ទាំងអស់ ពិសេសគឺអ្នកអេតចូល មួយថ្ងៃតិចបំផុតក៍10នាក់ដែរ ខ្ញុំមិនខ្វល់នោះទេអោយតែអេតមកខ្ញុំទទួលទាំងអស់ គួរអោយសប្បាយម្យ៉ាងដែរពេលណាអផ្សុកស្លៀកតែកន្សែងមួយថតដាក់fbសសេរពីរបីម៉ាត់ មិនខ្វះអ្នកលេងជាមួយទេ ចំនែកចំនួនអ្នកឡាយក៍ចឹងដែរ ពីមុនខំសិតសក់ ស្លៀកពាក់តឺនុយយ៉ាងឡូយ ពេលផុសទៅ ចំនួនឡាយច្រើនបំផុត 200likeអីនិងអស់ហើយ តែឥលូវគ្រាន់តែយកម្រាមដៃគ្រញីសក់អោយកន្រ្ទើង ស្លៀកកន្សែងខ្លួនទទេសោះ ក៍បានពីរបី k ដែរ ។ គិតៗទៅម្យ៉ាងដែរ សម័យនេះបើមិនសិចសុីគេបែរជាថាអែងហួសសម័យទៅវិញ  ។ យូៗខ្ញុំចូលទៅលេងអាខោនក្លែងក្លាយម្តងព្រោះចង់អានរឿងលេង រាល់ពេលខ្ញុំបើកគឺតែងតែមានសារជានិច្ច ហើយពេលចូលទៅមើលគ្មានអ្នកណាក្រៅពីអាខោនបងធំនិងទេ មានពេលមួយនោះគាត់សសេរថា" យី ! ឬកម្លេះ៉ ឃើញសួរហើយតែមិនតបវិញសោះ ហេតុតែគេជាប្រុសស្អាតហ !! " ខ្ញុំឃើញហើយសើចម្នាក់អែងឃឺស    តែក៍មិនឆ្លើយតបវិញដែរ ពេលអានរឿងចប់ ខ្ញុំlog out ចេញហើយមកលេងអាខោនពិតវិញ ស្រាប់តែឃើញមានអ្នកអេដមក ក៍បើកមើលទើបដឹងថាល្បងធំនិងទៀត គ្រាន់តែខ្ញុំconfirme ភ្លាមស្រាប់តែមានឆាតមកភ្លាម 
- Hi 
- Hi 
- Hi 
- Hi 
- Hi 
ខ្ញុំអត់មិនបានក៍ឆ្លើយតប: 
* ថីនុង? 
- យើងចង់សងសឹកខ្ញុំវិញមែន? 
* សងសឹកអីអត់យល់? 
- កុំមកធ្វើពើ  
* ខ្ញុំអត់ដឹងមែនណា  
- ចឹងម៉េចក៍ញ៉ុមឆាតទៅយើង យើងអត់ឆ្លើយវិញចឹង?  
* អូហ!!! ខ្ញុំរវល់        
- កុហក !!!ចង់យកស្តាយខ្ញុំមកធ្វើបាបខ្ញុំវិញមែន?????   
* ហិហិហិ ទទួលស្គាល់ហើយមែនទេ ថាការដែលយកលេសថារវល់និង ដើម្បីគេចវ៉េសឆ្លើយសំនួរ? 
- គឺ នែ....នែ....គឺថា...នែ..នែ..គឺ           
* មិនបាច់គឺថា គឺនែអីទេ ទាំងនេះខ្ញុំធ្លាប់ប្រើជាងពីរលានឆ្នាំមកហើយ យ៉ាងម៉េចដែរមានអារម្មណ៍បែបណានៅពេលសួរសំនួរគេហើយ បែជាមិនបានចំលើយមកវិញឈឺចាប់អត់???? 
- ខ្ញុំមានមូលហេតុបោះខ្ញុំ តែបើយើងដឹងហើយខ្ញុំក៍មិនលាក់ទៀតដែរ អោយខ្ញុំសុំទោសផង ខ្ញុំមានតែធ្វើបែបនេះទេ ទើបអាចមានពេលបានមើលអ្វីៗដែលគេផុសខ្លះ បើខ្ញុំនៅតែឆ្លើយតបគ្រប់គ្នា គ្រប់សំនួរនោះ ឆ្លើយ3ថ្ងៃមិនអស់ផង យ៉ាងហោចណាស់ក៍10នាក់ដែរក្នុងមួយថ្ងៃ អ្នកខ្លះសួរសំនួរត្រឹមត្រូវទៅអ្នកខ្លះទៀត សួររបៀបបែកថ្នាំចឹងទៅ និយាយតាមត្រង់ខ្ញុំមិនសូវ រវល់ជាមួយអ្នកfake accទេ 
* ចឹងផង ???? ខ្ញុំក៍ជាអ្នកfake accដែរ មេ៉ចក៍ចាប់អារម្មណ៍ខ្ញុំម៉េស??? 
- ទេ អត់បានចាប់អារម្មណ៍អីផង !! 
* ចឹងសួរអីក៍សួរម៉េស ??    
- ខ្ញុំ សួរធម្មតាៗតាស ម៉េចមានអីប្លែកហ្អ ??? អូ !! ចឹងមានន័យថាអោយតែអ្នកសួរយើងច្រើន បញ្ជាក់ថាគេចាប់អារម្មណ៍លើយើងហើយមែនទេ ????   
* ត្រូវហើយ ធម្មតាមនុស្សយើងបើគេចាប់អារម្មណ៍នរណាម្នាក់ហើយ គេតែងតែសួរពីនេះពីនោះ មិនចេះអស់មិនចេះហើយដូចលោកកំពុងសួរខ្ញុំចឹង 
- អូ អូ!!!!! ថាចឹងក៍បាន តែនេះយើងជាអ្នកប្រាប់ខ្ញុំទេណាថា បើគេចាប់អារម្មណ៍លើយើង គេនិងសួរយើងពីនេះពីនោះ ចឹងមានតែធារីនអែងកំពុងចាប់អារម្មណ៍លើខ្ញុំហើយបានជាសួរខ្ញុំនោះសួរ ទាំងក្នុងខូមិន ទាំងឆាត ម៉េចបានចាប់អារម្មណ៍ខ្ញុំចឹង????      
>>>> ក្រោយពីបានដឹងថា អ្នកនិពន្ធម្នាក់នេះពូកែវោហាសព្ទ អាចធ្វើអោយខ្ញុំជាន់កែងខ្លួនអែងទាំងមិនដឹងខ្លួនបែបនេះ ខ្ញុំមានអារម្មណ៍ថាម្នាក់នេះមានប្រាជ្ញាណាស់ ថ្ងៃមុខថ្ងៃក្រោយមុននិយាយស្តីត្រូវប្រយត្ន័ ចង់ដឹងដល់ហើយថាមនុស្សឆ្លាតបែបនេះមុខម៉េច ?? តែដើម្បីការពាខ្លួនខ្ញុំខ្លាចបាក់កាលីប ខ្ញុំក៍ប្រកែកវិញ: 
* អូ ម៉ាយព្រះ !! នេះខ្ញុំប្រុសចំតួរណាពូ អោយទៅចាប់អារម្មណ៍ ពូអែងម៉េចទៅកើត??? ខ្ញុំចាប់អារម្មណ៍តែរឿងដែលពូអែងសសេរទេ កុំច្រឡំ   
- ចុមយក្ស !!! អាយុម៉ានហើយហៅខ្ញុំពូនិង?? 
* ខ្ញុំអាយុប្អូនពូ 5ឆ្នាំបាទ 
- ល្មមញុាំ   អាយុនិង ហៅខ្ញុំបងបានត្រូវ   
* បងខ្នែក !!! នែពូ ចេះតែអាម៉េចក្នុងខ្លួននុង យូៗកាន់តែយូៗហើយតើ កុំប្រាប់ណាថាពូគឺជានែ... 
- បើខ្ញុំដូចដែលរីនអែងគិតម៉េចដែរ ???   
* what the fuck !!!!           បើចឹងមែននោះ !! នែពូហ្អា ខ្ញុំសុំចុះណា កុំមកបបួលខ្ញុំអោយអាយុខ្លីដោយសាររន្ទះបាញ់ណា ទៅរកអ្នកថ្មីចោះ នែម៉ាក់ដឹង ម៉ាក់ដេញចេញពីផ្ទះហ្អាស     
- អត់អីទេ. ចង់ប្តូររសជាតិថ្មី ឆ្ងាញ់ណាស់ចង់សាកទេ???     
* នរក !!!! សុំទោសអត់ចាប់អារម្មណ៍ចង់សាកចង់សោញអីទេ បើយកទៅមានតែយកទៅវាស់គ្នាទេ ប៉ុណ្ណឹងសិនហើយខ្ញុំរវល់បាយបិត   
បន្ទាប់ពីបិតfbរួចខ្ញុំ បានគិតម្នាក់អែងមិនយល់ពីអ្វីដែល លោកនិស្ស័យនោះនិយាយ ខ្ញុំយល់ថាម្នាក់នេះនិយាយមកប្លែកៗ បើថាខ្ញុំជាមនុស្សស្រីទៅក្រលោគេញ៉ែ តែនេះខ្ញុំប្រុសសោះ តែមើលទៅគាត់ដូចជាព្យាយាមអូសក្រលាជាមួយខ្ញុំទៅវិញ តិចអាគាត់និង ខ្ទើយទៅ ??? ហើុយគ្រាន់តែគិតក៍ព្រឺសំបុសដែរ     ។ មួយៗថ្ងៃៗខ្ញុំដូចជាមនុស្សឆ្កួតឥចឹង ពេលធុញថប់ថតរូបដាក់fb ពេលមានអ្នកឆាតសួរច្រើនម៉ួម៉ៅ ពេលផុសទៅមានអ្នកlikeតិចអន់ចិត្ត ពេលមានអ្នកខូមិនសសើរនិង like ច្រើនអង្គុយញញឹមម្នាក់អែង ទាំងដែលដឹងថាគ្មានអីចំណេញផងមានតែខាតពេលខាតលុយបញ្ចូលកាត ជាពិសេសរាល់យប់ទំរាំបានដេកយ៉ាងហោចណាស់ម៉ោង11យប់ដែរ ។ តែទោះជាដឹងថាវាមិនមានប្រយោជន៍សំរាប់ខ្ញុំតែ នៅតែចៀសមិនរួចសោះ មិនបានប៉ុន្មានផងខ្ញុំបើកវាដដែរ ហើយបានឃើញក្នុងប្រអប់ប្រាប់ដំណឹងលោតលេខ20 ខ្ញុំឆ្ងល់ណាស់ថាមានអ្វីកើតឡើងលើaccខ្ញុំទៅ ពេលខ្ញុំបើកមើល ឃើញតែពាក្យដដែលៗថា: បង ធំ like your.......... 
ខ្ញុំចុចមើលរហូតដល់អស់ក៍នៅតែពាក្យដដែរនិងហើយនៅតែលោតជាបន្តបន្ទាប់ទៀត ខ្ញុំហួសចិត្តក៍ឆាតទៅគាត់: 
* ល្មមៗបានហើយពូ !! ចង់បានពានមែន ???? 
- មិនអោយពេញចិត្តម៉េចកើតបើ រូបcute cute សឹងអី     ទំរាំជួបខាងក្រៅទៀតមិនដឹងជាល្អប៉ុន្នាទេ 
* សុំទោស ខ្ញុំមិនមែនសុីជោរ ទេតែបើប្រអាប់ ឈប់និយាយរកម៉ាអាយ៉ុះ  បានហើយឈប់ចុចឡាយទៀតទៅ គាំងacc ខ្ញុំលូវហើយ   
- ខ្ញុំមិនចង់ដែរតែ ដៃវាមិនស្តាប់បញ្ជាសោះ អោយតែឃើញស្អាតចុចឡាយរហូត   
* យ៉ាប់ហើយ លោកបងអ្នកនិពន្ធបែកព្រីនេះ  
>>>> ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំនិងគាត់តែងតែឆាត ឌឺដងគ្នាគ្មានលោះថ្ងៃ ពេលនេះមិនមែនខ្ញុំទេដែលពូកែសួរ គឺលោកនិស្ស័យនោះឯង គាត់សួរនោះសួរ សួរតាំងពីកន្លែងស្នាក់នៅ? សួរចំនួនបងប្អូន ? សួរថាស្រុកកំណើតនៅណា ? សួរធ្វើការអី?និងច្រើនទៀតរហូតដល់ខ្ញុំចង់ខ្លាច លែងហ៊ានលេងជាមួយ ។ ពួកយើងបានស្គាល់គ្នាតាមfb រយះពេលមួយខែ ស្រាប់តែថ្ងៃមួយគឺជាពេលរសៀលម៉ោង3 ថ្ងៃអាទិត្យគាត់ឆាតមកខ្ញុំ: 
- រីន ហ្អើយ !!! 
* ម៉េច ??? 
- ទំនេរអត់ ?? 
* ទំនេរតើ ថី ?? 
- ខ្ញុំចង់ជួបយើង បានអត់?? 
* ដើម្បីអី ?? 
- ខ្ញុំគ្រាន់តែចង់ដឹងថា មនុស្សដែលហ៊ានបាញ់ឌឺដងជាមួយខ្ញុំ ពេលជួបមុខផ្ទាល់មានអារម្មណ៍យ៉ាងណា 
* ទៅពេលណា ??? ប៉ុន្មាននាក់ ??? កន្លែងណា ??? បើសិនជាអាចខ្ញុំនិងទៅ   
- ខ្ញុំចង់ដើរលេងតែពីរនាក់ទេ នៅកោះពេជ្រ ម៉ោង5ម៉េចដែរ ??? 
* ហុឹមមមមម!! ចឹងក៍បានដែរ តែទៅដល់នុង ខ្ញុំម៉េចរកលោកឃើញទៅបើកោះពេជ្រធំសឹងអី ហើយ   
- អត់អីទេ អោយលេខទូរសព្ទយើងមក ចាំខ្ញុំតេប្រាប់ 
* ចឹងក៍បាន ណេះចាំកត់ 09370.......ចឹងប៉ុណ្ណឹងសិនចុះ ខ្ញុំរវល់តិច  
- ok !! ចាំជួបគ្នាល្ងាចនេះ bye !! 
>>>> បានជាខ្ញុំយល់ព្រមទៅមួយគាត់ព្រោះចង់ឃើញមុខអាបុិនិង សំដីចាក់ទឹកមិនលិចទេ ចាំមើលមុខម៉េច ? ... 

ក្រោយពីឆាតជាមួយគាត់រួចខ្ញុំនៅតែលេងfb ដើម្បីឆ្លើយតបខូមិន និងចុចlike លើការផុសរបស់fri ខ្ញុំ មួយសន្ទុះក្រោយមកកទូរសព្ទខ្ញុំរោរ៍ ខ្ញុំមើលទៅឃើញលេខប្លែក ក៍ទទួល : 
- អាលោ ! 
* អាលោ ធារីន មែន?? ខ្ញុំនិស្ស័យ យើងងូតទឹកស្លៀកពាក់ហើយនៅនុង ? 
- អ !! នៅទេ មិនទាន់ឈប់លេងfbផង ប្រញាប់ម៉េស ទើបតែម៉ោង4ជាងនិង???   
* ងាប់!!!!! មិនទាន់ងូតទឹកផង ស្មាលម៉ានបានទៅដល់ទៅ ?? នែ ពេលល្ងាចថ្ងៃអាទិត្យចឹងស្ទះចរាចរណ៍ណាស់ ប្រញ៉ាប់តិចមក ខ្ញុំរៀបចំចេញទៅហើយ 
- ហុឹុមមម ចឹងក៍បានខ្ញុំទៅដល់ឥលូវហើយ ប៉ុណ្ណឹងសិនចោះbye បិទ 
>>>> ខ្ញុំងើបទៅងូតទឹក ស្លៀកពាក់យ៉ាងឡូយ អាវយឺត កស្រួចពណ៏ខ្មៅ អាវដៃវែងពីក្រៅចំហឡេវមូលដៃ ពាក់ប៉ារេ ពណ៏ស ស្ពាយកាតាបស្បែកតូចល្មមពណ៍ខ្មៅមួយដែលមាន( ipad 1, Ipower 1, កាម៉េរាSony1 ,និងឆ្នាំងសាក) ស្លៀកខោខូបយជើងវែង ពាក់ស្បែកជើងស៊កស្បែកពណ៏ខ្មៅ បាញ់ស្រ្ពាយGatsbyក្រអូបភាយ ។ ទើបតែជិះដល់ក្រោយសុវណ្ណា ទូរសព្ទក៍រោរ៍ទៀត ខ្ញុំលើកឡើងក៍និយាយ : 
- ទៅដល់លូវហើយ ប្រញ៉ាប់អីក៍ប្រញ៉ាប់យ៉ាងនេះ     
* មកដល់ណាហើយនិង ??? ខ្ញុំចាំឡើងក្តៅខ្លួនហើយ   
- ជិតដល់អូឡាំពិកហើយ ឆ្ងល់មួយគ្រាន់តែចាំសោះចាំបាច់អីក្តៅខ្លួនដែរ បើកុហកអោយវាសមខ្លះផង   
* ចុះបើអន្ទះសាចង់ជួបមិនអោយក្តៅខ្លួនម៉េច????   
- បានហើយដល់មុខវត្តមហាមន្ត្រីហើយ ប៉ុណ្ណឹងសិនចុះ 
>>>> មកដល់វិមានឯករាជ្យភា្លមព្រះ ជាម្ចាស់ជួយ !! ជីដូនជីតា កុងម៉ា អាស្ទះហើយ ទៅមុខទំរាំបានមួយជំហានៗ តឹងទ្រូងចង់អាយះ   ក្តៅក៍ក្តៅ ឈ្ងៀមក៍ឈ្ងៀម ថ្លង់ក៍ថ្លង់ អស់អារម្មណ៍សប្បាយអាលីង កំពុងតែម៉ួម៉ៅផង ផ្លូវស្ទះផង ទូរសព្ទរោរ៍ទៀត ខ្ញុំខឹងទប់អារម្មណ៍មិនបានលើកភ្លាមនិយាយលឺៗម៉ង : 
- តេ អីតេ ម៉េស ?????         បើទៅដល់ខ្ញុំចុចទៅហើយ ផ្លូវកំពុងតែស្ទះចង់ងាប់ហើយ    
* បាន បានកុំខឹងណាខ្ញុំឈប់តេហើយ ចាំយើងចុចមកខ្ញុំវិញចឹង 
>>>> ខ្ញុំភ្លេចខ្លួននិយាយខ្លាំងៗ តាមអារម្មណ៍កំពុងខឹង ពេលបិតទូរសព្ទវិញ ខ្ញុំមើលឆ្វេងស្តាំ គេសំលឹងមកភ្នែកសព្រាត ខ្លះកេះគ្នាសើច ខ្មាស់គេណាស់ខ្ញុំទាញប៉ារេ ចុះឈ្ងោកមុខលែងហ៊ានមើលគេ  ☺️ ☺️ ☺️ ។ ទំរាំបានដល់លើស្ពាននាគភ្លោះ ជិត1ម៉ោងចង់ដាច់ខ្យល់ ។ ទៅដល់លើស្ពានខ្ញុំចុចទៅលេខដែលតេមកខ្ញុំនោះ វិញ ចុចភ្លែត ទទួលភ្លាម: 
- អាលោ ដល់ណាហើយ ធារីន ??? 
* ខ្ញុំមកដល់ហើយ អាលូវកំពុងនៅលើស្ពានភ្លោះ ខាងត្បូង យើងនៅណា ??? 
- ចឹងហ្អស !! យើងជិះម៉ូតូអីមក ??? 
* Scoopy លេងភ្លើងពណ៏ទឹកប៊ិច ស្រួលមើលទេ អោយតែមើលពីមុខមកឃើញភ្លើងប្រដេញពណ៏ទឹកប៊ិចរត់ទៅរត់មកគឺជាខ្ញុំហើយ 
- ចឹងរីនអែងជិះតិចៗមកខាងត្បូងមកចាំខ្ញុំរកមើល 
* ឃើញនៅ ខ្ញុំចុះផុតស្ពានហើយ 
- អូ អូ !! ឃើញហើយ រីនអែងបត់ស្តាំមកកន្លែងស្ពានពេជ្រចាស់ ហើយជិះអែបមាត់ទន្លេមកខាងត្បូងមក ខ្ញុំឈចាំនៅកណ្តាលផ្លូវនេះ ហើយ ហេ៊ !!! ខ្ញុំនៅនេះ   
>>>> លោកនិស្ស័យឈនៅកណ្តាលផ្លូវពេលខ្ញុំទៅដល់ភ្លាមគាត់ញញឹមយ៉ាងសង្ហារមករកខ្ញុំ ហើយចង្អុរអោយខ្ញុំយកម៉ូតូទៅទុកនៅមុខហាងស៊ុប មួយឈ្មោះQueen Queen ហើយនាំខ្ញុំទៅអង្គុយនៅតុ ទល់មុខគាត់តែពីរនាក់ នៅកាន់តែជិតទើបដឹងច្បាស់អាគាត់នេះសង្ហារណាស់មើលទៅដូចតារា ឆ្ងល់ដល់ហើយគាត់ស្អាតយ៉ាងនេះហេតុអីក៍មិនចង់អោយគេស្គាល់និងឃើញមុខ ??? គាត់មានបំណងអីទៅ ??? ខ្ញុំ ញញឹមមើលគាត់ពីក្បាលដល់ចុងជើង លោកនិស្ស័យមើលទៅដូចជាកូនចិន ស្បែកស ភ្នែកតឹងៗ កំពស់សមល្មម កាត់សក់សមនិងទំរង់មុខ ទុកជើងសក់រឹតតែសង្ហា គាត់ពាក់មួកឌីជេ ពាក់អាវយឺតដៃខ្លីដាក់វ៉ែនតានៅកអាវ ស្លៀកខោខូបយត្រឹមជង្គង់ ពាក់ស្បែកជើងប៉ាតា ខ្ញុំលួចមើលគាត់រហូតស្រាប់តែគាត់ ងាកមកចំហើយ និយាយ: 
- កំពុងមើលអីនិង ធារីន ??? ខ្ញុំបានអោយគេដាក់ស៊ុបសាច់គោហើយ តែបើចង់ញុាំអីបន្ថែមកុម្មងទៅ ?? 
* មិនបាច់ទេ ព្រោះបន្តិចទៀតនិងខ្ញុំទៅវិញហើយ 
- ម៉េចប្រញ៉ាប់ទៅវិញម៉េស ??? មិនងាយមានឱកាសបានជួបគ្នាទេ នែ និយាយដូចអួតតិចចោះ ចាប់តាំងពីខ្ញុំចេះលេងfbរហូតដល់ពេលនេះ បើរាប់ចំនួនអ្នកដែលណាត់ខ្ញុំសុំជួប មិនតិចជាង100នាក់ទេ តែកុំថាឡើយ ទៅជួបពួកគេសូម្បីតែមុខខ្ញុំយ៉ាងម៉េច ក៍ពួកគេមិនដែលបានឃើញផង តែនេះ ចំពោះយើង ខ្ញុំខំតាំងចិត្តនិងធ្វើរឿងល្អៗជាមួយយើងនៅមិនទុកមុខអោយខ្ញុំទៀត អន់ចិត្តដល់ហើយ  
* ពូកែសុីអារម្មណ៍ណាស់យើងនិង ហើយនឹកឃើញអីបានមកណាត់ខ្ញុំចឹង ??? 
- មិនដឹងដែរ គ្រាន់តែមានអារម្មណ៍ថាចូលចិត្ត ព្រោះមើលទៅពូកែសំដីណាស់ អាចតទល់ជាមួយខ្ញុំគ្រប់ស្នៀត 
* ទៅជាចឹងទៅ ស្មានតែរឿងអីធំដុំ អត់ប្រយោជន៍   
- ហិហិហិហិ    ធារីន សុំសួរសំនួរខ្លះៗបានអត់ ??? 
* បើអាចឆ្លើយបានខ្ញុំនិងប្រាប់ ចង់សួររឿងអី សួរមក ??? 
- សំនួរធម្មតាៗ ដំបូងចង់សួរថា យើងមកពីខេត្តណា ? សព្វថ្ងៃធ្វើការនៅណា ? មានបងប្អូនប៉ុន្មាននាក់ ? ហើយស្នាក់នៅឯណា ? នៅជាមួយអ្នកណា ? មានសង្សារនៅ? 
* ងាប់មើលគេសួរ     គិតថាខ្ញុំនិងមកសំភាសន៍ធ្វើការងាមែន ? រឺក៍មកជំរឿនទុកចែកអំណោយ ? 
- ហិហិហិ    ខ្ញុំពិតជាចង់ដឹងមែនណា ឆ្លើយភ្លាមមក សុំអង្វរ  
* យ៉ាប់ណាស់ !! ចឹងក៍បានដែរ ខ្ញុំមកពីខេត្តព្រៃវែង មិនទាន់មានការងារធ្វើទេទើបតែរៀនឆ្នាំទី3 ខ្ញុំមានបងប្អូនពីរនាក់ ខ្ញុំកូនពៅ រាល់ថ្ងៃជួលបន្ទប់នៅម្នាក់ឯងក្បែរផ្សារស្ទឹងមានជ័យ ចំនែករឿងសង្សារវិញបើពីមុនមានតែឥលូវដាច់គ្នាហើយ នាងជ្រើសរើសគេព្រោះគេអ្នកមាន ខ្ញុំមានតែចិត្តស្មោះ គេមិនត្រូវការនោះទេ ហុឹមមមនឹកដល់រឿងនេះខ្ញុំចង់តែយំ     
- មិនដឹងជាយំអីទេ កូនប្រុសដើមទ្រូង5ហត្ថមួយទាំងមូល មិនត្រូវសំរក់ទឹកភ្នែកដោយសារមនុស្សស្រីនោះទេ ត្រូវរឹងមាំឡើងបើគេបោះបង់យើងចោលទៅហើយ កុំនៅអាល័យគេទៀតធ្វើអ្វី គេមានអ្នកថ្មីបាន យើងក៍អាចរកថ្មីបានដែរ មើលទៅយើងសង្ហារយ៉ាងនេះខ្វះអីអ្នកស្រលាញ់ ខ្លាចតែរីនអែងមិនស្រលាញ់គេផង តែនិយាយលាក់បាំងអី ខ្ញុំក៍ត្រូវគេទាត់ក្បាលចោលដែរ     គេថាខ្ញុំគ្មានពេលវេលាដើម្បីនាំគេដើរលេង ទៅខេត្តឆ្ងាយៗ ខ្ញុំអង្វរនាងចាំពេលទំនេរពីការងារសិនតែនាងនៅតែចង់ទៅអោយខានតែបាន នាងដាក់លក្ខណ្ឌថាបើចូលឆ្នាំមិននាំនាងទៅដើរលេងនៅជ្រោះប៊ូស្រាទេ យើងដាច់គ្នា ខ្ញុំព្យាយាមសុំច្បាប់មេដែរតែរដូវនោះការងារខ្ញុំរវល់ខ្លាំងគ្មានអ្នកជំនួសបានទេ ក្រៅពីខ្ញុំគ្មានអ្នកណាអាចគ្រប់គ្រងបានឡើយ នាងខឹងខ្ញុំខ្លាំងណាស់ ព្រោះសូម្បីសូមណូមពរប៉ុណ្ណឹងក៍ធ្វើមិនបានអោយនាង ទីបំផុតនាងសុំបែកពីខ្ញុំ ហើយទៅទាក់ទងជាមួយកូនអ្នកមានម្នាក់គេបាននាំនាងដើរលេងដល់ប្រទេសក្រៅទៀតផង មិនត្រឹមតែប៉ុន្នោះនាងថតរូបបង្ហោះក្នុងfb ឌឺដងអោយខ្ញុំជាច្រើន អោយតែនាងបានដើរលេងកន្លែងណាមួយនាងតែង អួតគេរហូត ។ហុឹមមមម !! ខ្ញុំឆ្អែតចិត្ត លេងចង់មានស្នេហាជាមួយមនុស្សស្រីទៀតហើយ ព្រោះមនុស្សស្រីពិបាកយកចិត្តណាស់ កាន់តែស្អាត កាន់តែពិបាក   

សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment