Breaking

Friday, June 14, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣០

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣០
និពន្ធដោយ Pii Chhay



ក្រាកកកក😳😳
💜”នាង…” ខ្ញុំចំហរភ្នែកដោយភាពភ្ញាក់ផ្អើល នៅពេលដែលអ្នកបើកទ្វារចេញមកគឺជាមនុស្សស្រីទៅវិញ។
👱🏻♀️”អឺ គឺយើងមិច?” មិចបានលេចចេញមុខស្រីម្នាក់នេះនៅទីនេះទៅវិញ។ ឯណាម្ចាស់បន្ទប់?
💜”មិចបាននាងមកនៅទីនេះ?”
👱🏻♀️”អររ ឯងអត់ទាន់ដឹងរឿងទេហ៎?”
💜”រឿងអី?”
👱🏻♀️”ហឹស យើងសូមសរសើរដល់ហ៊ាងមែន ដល់តំណាក់កាលនេះហើយ គេនៅតែគិតគូរពីអារម្មណ៍របស់ឯងទៀតណ៎”
💜”ចង់យាយពីអីនឹង?” ស្តាប់ស្រីនេះនិយាយកាន់តែយូរខ្ញុំកាន់តែវង្វេង។
😈”អ្នកណាគេមោនឹង?”
👿”ទូ……” 😧😧ទឹកមុខនឹងសំលេងភ្ញាក់ផ្អើលរបស់គេពេលនេះវាមិនខុសគ្នាពីខ្ញុំប៉ុន្មានទេ។ គេភ្ញាល់ផ្អេីលដែលឃេីញមុខខ្ញុំមកដល់ទីនេះ តែខ្ញុំភ្ញាក់ផ្អេីលនឹងបានឃេីញរូបរាងរបស់គេ។ ហេតុអីបានជាគេចេញមកជួបខ្ញុំនៅក្នុងសភាពបែបនេះ?
💜”មានរឿងអីនឹង? អ្នកទាំង២កំពុងតែធ្វេីអីហ្នឹង?” បុរសម្នាក់នៅក្នុងបន្ទប់តែ២នាក់ជាមួយនឹងមនុស្សស្រី ហើយថែមទាំងស្ថិតក្នុងឈុតស្លៀកតែកន្សែងទៀត តើពួកគេបានធ្វើអីខ្លះទៅ?
👱🏻♀️”យ៉ាងមិច? ពួកយើងទាំង២បានធ្វើអីខ្លះ វាមានពាក់ព័ន្ធអីនឹងឯង”
💜”យើងមិនបានសួរនាងទេ” ខ្ញុំប្តូរពីមុខហ៊ាងបែរទៅសំលក់នាងស្រីម្នាក់នោះវិញ។
💜”លោកបានទៅធ្វើអីខ្លះហា៎?” ហើយខ្ញុំក៏បែរទៅសំលឹងមុខគេម្តងទៀត ដោយទឹកមុខបរិយាយមិនចេញ។
👱🏻♀️”អូៗៗ កាចម៉េសប្អូន តែប្អូនមិនចង់ដឹង…” ចំនែកឯស្រីម្នាក់នេះពិតជាសាហាវណាស់ ឡកឡឺយពាក្យសំដីដាក់ខ្ញុំមិនធម្មតាហើយ នៅមានសំដែងទឹកមុខឌឺដងមកខ្ញុំទៀត។
👿”បានហើយឡាវីន” ឃាត់នាងធ្វើអី? លោកខ្លាចនាងហែកហួររឿងលោកបានធ្វើអីខ្លះជាមួយនាងមែនទេ?
2 / 9
👱🏻♀️”យ៉ាងមិច? អូនមិនស្មានសោះថាបងនៅអាចលាក់រឿងយើងទាំង២ពីវាបានទៀត បងអត់មានអាណិតវាខ្លះទេហេ៎ ដែលឲ្យវាល្ងីល្ងើមកដល់ពេលនេះ?”
👿”ទូ ទៅវិញសិនទៅ” ដោយឃើញនាងមិនព្រមចប់ ទើបគេបែរមុខមកស្រែកដេញខ្ញុំចេញទៅវិញដោយទឹកមុខធុញទ្រាន់។ ហេតុអីបានជាត្រូវដេញខ្ញុំ? ហេតុអីបានត្រូវធ្វើមុខធុញដាក់ខ្ញុំ? ខ្ញុំមកទីនេះមិនមែនសំរាប់តែរឿងប៉ុណ្ណឹងទេ ហើយក៏មិនមែនមកទីនេះឲ្យនរណាគេមកដេញដូចឆ្កែដូចឆ្មាបានដោយងាយដែរ។ ខ្ញុំនឹងមិនឈានជើងចេញទៅណាទាំងអស់ លុះត្រាតែខ្ញុំបានដឹងការពិតរវាងគេទាំង២នាក់។
💜”រឿងអ្នកទាំង២វាយ៉ាងមិច?” ខ្ញុំមិនបែរទៅសួរហ៊ាងទៀតទេ តែខ្ញុំងាកមុខទៅសួរត្រង់ៗពីស្រីនោះវិញ។
👱🏻♀️”បងបានប្រាប់ប្អូនហើយថាបងអាណិតប្អូនណាស់ ប្អូនគិតហ៎ថាស្នេហាខុសភេទដូចជាប្អូននឹងអាចយកឈ្នះអ្វីគ្រប់យ៉ាងបាន” សំដីលេបខាយបូករួមទាំងកែវភ្នែកអាណិតអាសូរដែលនាងបានផ្តល់មកឲ្យខ្ញុំ វាពិតជាចុកអួលណាស់។
👿”ឈប់ភ្លាមទៅឡាវីន”
💜”លោកនឹងហើយដែលត្រូវឈប់ ឬបើមិនឈប់លោកប្រាប់ខ្ញុំដោយផ្ទាល់មកថាអ្នកទាំង២វាយ៉ាងមិច?”
💜”ឆាប់ប្រាប់ខ្ញុំមកកក” កំដៅភ្លើងបានដុតរោលពេញខ្លួនប្រាណខ្ញុំរហូតដល់ត្រូវបញ្ចេញមកតាមសម្រែកដល់ខ្លាំងក្លា។
👿”ខ្ញុំគ្មានអីត្រូវប្រាប់យើងទេ” ផាច់…… កណ្តាប់ដៃខ្ញុំបានហោះចូលទៅចំផ្ទៃមុខគេពេញមួយទំហឹង។ មកដល់ចំនុចនេះហើយ គេនៅតែរឹងទទឹងមិនព្រមប្រាប់អ្វីដល់ខ្ញុំទៀតឬ? ហេតុអីក៏គេជាមនុស្សកំសាកអីដល់ថ្នាក់នេះ? ឬក៏គេគិតចង់ឲ្យខ្ញុំស្លាប់សិនទើបអាចបើកមាត់និយាយប្រាប់ខ្ញុំបាន។
👱🏻♀️”ហ៊ាង…”
💜”លោកចង់បំពាក់ស្នែងឲ្យខ្ញុំដល់ពេលណាទៀត លោកចង់ចាំឲ្យវាដុះដល់ធ្លុះដំបូលសិនមែនទេទើបអាចប្រាប់ខ្ញុំបាន”
💜”លោកបានទៅធ្វើអីខ្លះជាមួយនាង…”
👱🏻♀️”ឈប់ភ្លាមទៅ…” ខ្ញុំរៀបនឹងចូលទៅថែមមួយដៃទៀតទៅហើយ តែត្រូវស្រីម្នាក់នោះចូលមកពាំងខ្លួនជំនួសទៅវិញ។
👱🏻♀️”ឯងគ្មានសិទ្ធមកវាយដំគូដណ្តឹងរបស់យើងទេ”
👿”ឡាវីននន” សំលេងស្រែកបានចេញពីបុរសដែលនៅពីក្រោយខ្នងនាង។
💜”គូដណ្ដឹង?” 😵 ក្តុកកក ចំនែកបេះដូងខ្ញុំដូចត្រូវគេផ្តាច់ទំលាក់ពីលើមេឃមកបោកនៅនឹងដី។ គេហើយនឹងនាងគឺជាគូដណ្ដឹង? នេះជារឿងថ្មីស្រឡាងខ្លាំងណាស់។ វាចាប់ផ្តើមតាំងពីពេលណាទៅ?
3 / 9
👱🏻♀️”លេងអូន បើបងមិនហ៊ានប្រាប់វាទុកឲ្យអូនជាអ្នកនិយាយ ពួកយើងនឹងភ្ជាប់ពាក្យនៅខែក្រោយនេះ ហើយពេលនេះពួកយើងក៏កំពុងតែរៀបនឹងទៅលរឈុតជាមួយគ្នាដែរ ឯងល្មមឈប់ភ្លើទៀតទៅ” ពាក្យសំដីគ្រប់ម៉ាត់របស់ស្រីដែលឈរនៅមុខខ្ញុំវាបានរត់បុកទម្លុះក្រដាសត្រចៀករបស់ខ្ញុំទៅត្របាញ់វក់វីពេញក្នុងខួរក្បាល។
💜”វាជាការពិតមែនទេហ៊ាង?” ខ្ញុំសំលឹងហួសទៅរកចំលើយយ៉ាងជាក់លាក់ពីហ៊ាង ដោយខ្សែភ្នែកស្រវាំង។ ទឹកជំនន់កំពុងតែបុកឡើងមកដល់តំបន់ប្រកាសអាសន្នហើយ។
💜”សូមឆ្លើយប្រាប់អូនមួយម៉ាត់មក បងពិតជាត្រូវរៀបការជាមួយនាងមែនទេ?”
👱🏻♀️”ឯងចង់ធ្វើអីទៀត?” ខ្ញុំរៀបនឹងដើរទៅរកហ៊ាងដែលកំពុងតែអោនមុខសំលឹងចុះក្រោម ដើម្បីបានចាប់ដៃឲ្យគេងើយមើលមក និងប្រាប់ចម្លើយដល់ខ្ញុំ តែបែរជាមានមនុស្សមករារាំងរវាងយើងទាំង២។
👿”គឺពិតមែនហើយ…” គេងើបមុខព្រមជាមួយនឹងកែវភ្នែកដ៏ក្រហមឆ្អិនឆ្អៅ ដែលបានបាញ់ចូលមកក្នុងកែវភ្នែកដ៏ល្អក់កកររបស់ខ្ញុំ ជាមួយនិងចម្លើយដែលប្រៀបបានដូចជាពូថៅមកពុះចំកណ្តាលដើមទ្រូងខ្ញុំដោយគ្មានប្រណីដៃ។
💜”ហេតុអីក៏បងធ្វើដល់ថ្នាក់នេះ? ព្រោះតែប៉ាបងមែនទេ?” ខ្ញុំស្ទើរតែដួលភ្លាមៗនៅពេលដែលលឺចម្លើយរបស់គេ។ គេសុខចិត្តទៅភ្ជាប់ពាក្យនឹងអ្នកផ្សេងព្រោះតែការគំរាមកំហែងរបស់ប៉ាគេ។
👿”ព្រោះអ្នកណាវាលែងសំខាន់ទៀតហើយ រឿងវាគួរតែបញ្ចប់មកតាំងពីយូរហើយដែរ គិតទៅគិតមកហេតុអីបានជាខ្ញុំត្រូវមកពិបាកនឹងតាមការពារជីវិតអ្នកដទៃទៅវិញ អនាគតក៏គ្មានច្បាស់លាស់ គ្រួសារក៏បាត់បង់ សល់តែរឿងអសោច” មួយនេះគឺរិតតែថ្មី ពាក្យសំដីពីមុនវាវិលបញ្ច្រាសពីក្បាលទៅជើងទៅវិញ។ គេអោនក្បាលបោះពាក្យសំដីរុករានបេះដូងមកខ្ញុំដោយមិនខ្វល់ថាវានឹងប៉ះពាល់ដល់ចិត្តខ្ញុំខ្លាំងប៉ុណ្ណាឡើយ។
💜”ចឹងបងប្រាប់អូនមកថាបងឈប់ស្រលាញ់អូនទៀតហើយ?”
💜”មើលមុខអូនហើយឆ្លើយមក អូនចង់លឺចេញពីមាត់បងដោយផ្ទាល់ បេីបងពិតជាដាច់ចិត្តពីអូនមែន😢😢😭” ខ្ញុំឈរសម្រក់ទឹកភ្នែកម៉ាត់ៗដោយគ្មានភាពអៀនខ្មាស់ពីមុខសត្រូវបេះដូង។ ឯស្រីម្នាក់នោះវិញគឺមានតែស្នាមញញឹមនៃជ័យជំនះ។
👿”ខ្ញុំឈប់ស្រលាញ់យើងទៀតហើយ យើងលឺច្បាស់ទេ?” ផ្ទៃមុខដ៏ស្រស់សង្ហារបស់គេត្រូវបានប្រលាក់ដោយដំណក់ទឹកថ្លាៗ រួមជាមួយនឹងចញ្ចើមជ្រួញទាំងធុញទ្រាន់ថែមដោយសំលេងដែលស្តាប់ហើយ គឺចុកឈាមខ្លាំងណាស់។
💜”បងកុំកុហកអូន បើបងឈប់ស្រលាញ់អូន ហេតុអីក៏បងយំនៅពេលនិយាយពាក្យនេះ ហេតុអីទៅ?” តើខ្ញុំពិបាកនឹងជឿ ឬក៏ខ្ញុំពិបាកទទួលយកទៅវិញទៅ ទើបបានជានៅមុខក្រាស់មានះនៅគិតថាគេតែមិនទាន់អស់ចិត្តពីយើងទៀត។
4 / 9
👿”ព្រោះតែខ្ញុំសង្វេគយើង ខ្ញុំខំសុំបែកយើងម្តងរួចមកហើយ មិចក៏យើងនៅតែមករកខ្ញុំទៀត មិចចង់ឃើញណាស់ទៅហី៎ថាខ្ញុំបានឡើងគ្រែជាមួយអ្នកផ្សេងនឹង ឬទាល់តែបានឃើញផ្ទាល់ទើបព្រមជឿមែន”
👿”បាន… បើចង់ឃើញណាស់ចាំខ្ញុំរៀបចំឲ្យ” ប្រយោគនិងកាយវិការចុងក្រោយដែលគេបានបញ្ឈឺខ្ញុំប្រៀបបានដូចជាដណ្តាប់ដៃមនុស្សរាប់រយអ្នកមកដាល់ចំកណ្តាលមុខខ្ញុំពេញៗ។ គេពិតជាសាហាវខ្លាំងណាស់ដែលហ៊ានអូសដៃមនុស្សស្រីម្នាក់ដែលជាមារមកជ្រែកផ្លូវខ្ញុំដើរឡើងគ្រែជាមួយគ្នានៅនឹងមុខឆៅៗយ៉ាងនេះ។
👱🏻♀️”ហ៊ាង…”
💜”នេះមែនទេជាធាតុពិតរបស់លោក សណ្តានអាក្រក់ដែលបានកប់ក្នុងខ្លួនលោកវាបានបញ្ចេញមកទាំងស្រុងហើយមែនទេ?” ជឿមិនជឿលេងជាបញ្ហាសំរាប់ខ្ញុំទៀតហើយ។ ចិត្តនៅស្រលាញ់ឬមិននៅស្រលាញ់ក៏ខ្ញុំលេងខ្វល់ទៀតដែរ តែពេលនេះគេពិតជាចង់ផ្តាច់ចំណងពីខ្ញុំខ្លាំងរហូតដល់ថ្នាក់នេះ។ តើខ្ញុំនៅទ្រាំដល់ណាទៀតក្នុងពេលដែលគេចង់ចាកចេញពីខ្ញុំទាំងគ្មានស្រណោះទៅហើយ។ ទោះជាបានគេមក តើខ្ញុំនៅតែមានសេចក្តីសុខទៀតទេ?
😈”យើងគួរតែឆ្លាតឲ្យបានច្រើនជាងនេះ ហើយក៏កុំងប់ងល់នឹងពាក្យសំដីនរណាពេក ព្រោះចុងក្រោយគឺវាបែបនេះ” គេបែរខ្លួនមកឈរទល់មុខខ្ញុំដោយពាក្យសំដីមើលងាយទឹកចិត្តខ្ញុំដែលធ្លាប់ផ្តល់ឲ្យគេពីមុនមក។
😈”ត្រឹមតែអារម្មណ៍មួយឆាវរបស់ខ្ញុំ និងរយៈពេលបបោសអង្អែលបន្តិចសោះវាអាចឲ្យយើងឆ្កួតនឹងខ្ញុំបាត់ទៅហើយ សុំទោសផងណាដែលលេងសើចជាមួយអារម្មណ៍របស់យើងកន្លងមក” ពាក្យមួយម៉ាត់ៗយ៉ាងច្បាស់របស់គេ ខ្ញុំលឺហើយស្ទើរតែក្អួតឈាម។ ខ្ញុំពិតជាខួរក្របីមែន ដែលតែងតែគិតថាខ្លួនគឺជាមនុស្សដែលមានសំណាងបានការស្រលាញ់ពីមនុស្សម្នាក់ដោយគ្មានលក្ខខណ្ឌ មានសំណាងដែលបានបុរសម្នាក់ទទួលយកខ្ញុំដែលជាខ្ញុំ។ តែចុងក្រោយការពិតត្រូវបានបើកបង្ហាញថាវាគ្មានអីគួរឲ្យស្ញប់ស្ញែងនឹងស្នេហាខុសគេដូចជាយើងទេ។ គូស្នេហ៍ប្តីប្រពន្ធគេនៅអាចលេងលះគ្នាបានតើខ្ញុំយកអីទៅរំពឹងថាវានឹងនៅថិតថេរ។ វាគ្រប់គ្រាន់ហេីយសំរាប់ថ្ងៃនេះ ចម្លើយទាំងប៉ុន្មានក៏បានដឹងលឺអស់ដែរ ពេលនេះគឺមានតែ…
💜”រឿងតែប៉ុណ្ណឹងលោកត្រូវមកពិបាកខំបិទបាំងខ្ញុំធ្វើអី បើលោកប្រាប់ខ្ញុំតាំងពីដំបូង ខ្ញុំក៏នឹងព្រមដោះលែងលោកទៅតាំងពីយូរមកហើយព្រោះខ្ញុំក៏មិនអាចរស់នៅជាមួយមនុស្សចិត្តអប្រិយដូចជាលោកបានដែរ”
💜”ហឹកកៗ ហូសសសស ចាប់ពីថ្ងៃនេះទៅ សូមកុំឲ្យពួកយើងឃើញមុខគ្នាទៀត ជីវិតដែលខ្ញុំបានទទួលពីលោកកន្លងមកចាត់ទុកថាជាមេរៀនដែលមកទះក្បាលខ្ញុំឲ្យចង់ចាំនៅថ្ងៃក្រោយថាគួរជៀសឲ្យឆ្ងាយពីមនុស្សដូចលោក សូមឲ្យពួកយើងអស់កម្មជាមួយនឹងគ្នាត្រឹមនេះចុះ” ពូថៅដែលជាប់នៅនឹងទ្រូង ទុកឲ្យខ្ញុំជាអ្នករុញបង្កប់វាទៅដោយខ្លួនឯង។ នៅនាទីចុងក្រោយនាងក៏បានឈ្នះខ្ញុំហើយ គ្រប់យ៉ាងដែលខ្ញុំធ្លាប់ទទួលបានពីគេគឺវានឹងគ្មានទៀតឡើយចាប់ពីវិនាទីនេះតទៅ។ អ្វីដែលនៅសេសសល់សំរាប់ខ្ញុំពេលនេះគឺមានតែបំនែកបេះដូងរាប់ពាន់លានចំនែកដែលខ្ញុំនឹងក្រសោបទុកក្នុងខ្លួនអស់១ជីវិតតែប៉ុណ្ណោះ។
5 / 9
ព្រូសសសស
😈”ទូ……” សម្រែកស្រែកយ៉ាងខ្លាំងក្លាបានចេញពីមាត់ហ៊ាង ខណះពេលដែលខ្ញុំផ្កាប់មុខទៅនឹងឥដ្ឋមួយទំហឹង។ ត្រលប់ខ្លួនរត់ចេញមិនបាន២ជំហានផង ខ្ញុំក៏ទន់ជើងដួលលុតជង្គង់នៅនឹងដីបាត់ទៅហើយ។
💜”ចេញឲ្យឆ្ងាយពីខ្ញុំ កុំមកហៅឈ្មោះខ្ញុំ…ហឹកៗ ហឺ..” ខ្ញុំរុញគេចេញមួយទំហឹងសឹងតែរមៀលខ្លួនឯង។
💜”ខ្ញុំស្អប់ការអាណិតពីលោក ហឹកៗ ខ្ញុំស្អប់អ្វីៗគ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងលោក ខ្ញុំស្អប់លោកខ្លាំងណាស់” ខ្ញុំប្រឹងសំលឹងមុខគេឆ្លងកាត់តាមរនាំងទឹកភ្នែកយ៉ាងសន្ធោសន្ធៅ។ លោកឈប់យំអាណិតខ្ញុំទៀតទៅ ខ្ញុំមិនឲ្យអ្នកណាមកជាន់ឈ្លីកតិ្តយសរបស់ខ្ញុំបានទៀតទេ មិនមានទៀតទេសូម្បីតែមនុស្សប្រុសម្នាក់នេះ។ ដួលថ្ងៃនេះវានឹងធ្វើឲ្យខ្ញុំរឹងមាំនៅថ្ងៃក្រោយ។
ខ្ញុំរុញខ្លួនឲ្យក្រោកហើយដើរចេញទៅដោយមិនងាកក្រោយមើលអតីតកាលដ៏ជូរចត់នោះទៀតទេ។ ជណ្តើរយន្តក៏ខ្ញុំលេងនឹកណាចូលទៀតដែរ ខ្ញុំរត់ចុះតាមជណ្តើរជើងពីជាន់ទី៨រហូតមកដល់ក្រោមទាំងទឹកភ្នែកស្រក់រហេមរហាម។
គ្រឺងងងងង ទូរសព្ទខ្ញុំរោទ៍ឡើងនូវជំហានចុងក្រោយដែលខ្ញុំមកឈប់នៅឯlobby Condo។
💜”អាឡូ ហឹកៗៗ បងយុទ្ធ”
😇”ទូនៅណា? មិចបានយំ?”
💜”ខ្ញុំនៅខាងក្រោម ខ្ញុំត្រលប់ទៅវិញមុនហើយ” ទឺតតៗៗ សុំទោសផងបងយុទ្ធ ពេលនេះចង់អ្នកណានៅទីណា អ្នកណាបានធ្វើអីក៏ខ្ញុំលេងចង់ដឹងលឺដែរ។ ខ្ញុំចង់ចេញឲ្យឆ្ងាយពីពិភពលោកនេះ។ ទីណាក៏បានដែលអាចឲ្យខ្ញុំចាកផុសពីការឈឺផ្សាមួយនេះ។
តក់ៗៗៗ រ៉ាវវវវៗៗ អរគុណឯងណាស់ដែលយល់អារម្មណ៍យេីងពេលនេះ។ តំណក់ទឹកភ្លៀងបានទំលាក់ចុះមកប្រដេញគ្នានឹងមនុស្សម្នាដែលស្វែងរកទីជ្រកគ្រប់កន្លែង ខុសអីតែខ្ញុំដែលព្យាយាមរត់ត្របាញ់ជើងពេញផ្លូវស្វែងរកទិសដៅមិនឃើញ។ ពេលនេះខ្ញុំប្រៀបបានដូចជាខ្លែងគ្មានខ្សែដែលសាត់អណ្តែលទៅតាមវេហាគ្មានកោះគ្មានត្រើយ។ ផ្ទៃមេឃដែលគ្របដណ្តប់ដោយសន្ទុះទឹកភ្នែកធ្លាក់ចុះមកគឺវាធំណាស់ តេីទីណាទៅដែលសាកសមសំរាប់ខ្ញុំនៅពេលនេះ?
គ្គ្រឺងងងងៗៗគ្រឺងងងងៗៗៗ សំលេងទូរសព្ទរបស់ខ្ញុំនៅតែបន្លឺឡើងមិនដាច់ តែខ្ញុំមិនបានយកចិត្តទុកដាក់នឹងវាសោះ ខ្ញុំគិតតែពីរត់ រត់ រត់បណ្តើរភ្លៀងដែលធ្លាក់មកបន្លំជាមួយទឹកភ្នែកនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំខ្លាចហើយសេចក្តីស្នេហា ខ្ញុំខ្លាចហើយនូវទង្វើររបស់មនុស្សលោក បើជ្រើសបានខ្ញុំសុខចិត្តឲ្យគេមកចាក់ខ្ញុំដោយកាំបិទវិញប្រសើរជាងពាក្យសំដីនិងកាយវិការដ៏មុតស្រួចមកទម្លុះបេះដូងរបស់ខ្ញុំ។
រត់ផងយំផងដោយមិនបានកំណត់គោលដៅថាខ្លួនចង់ទៅទីណានោះ បានធ្វេីឲ្យខ្ញុំមកដល់ទីកន្លែងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ខ្ញុំព្យាយាមរត់គេចពីខ្សែភ្នែកអាណិតអាសូរពីមនុស្សគ្រប់គ្នារហូតដល់វង្វេង ខ្ញុំមិនដឹងថាខ្លួនឯងបានរត់មកដល់ណាទេ តាមផ្លូវគឺមានតែបង្កោលភ្លើងប៉ុន្មានដើមជាមួយនឹងផ្ទះប្រជាជនដែលបានបិទជិត។ ខ្ញុំក៏សំរូតខ្លួនអង្គុយយំក្បែរផ្ទះអ្នកភូមិជិតៗនោះ ព្រោះខ្ញុំមិនដឹងត្រូវរត់ទៅដល់ណាទៀតទេ ទោះខ្ញុំគេចទៅណាក៏មិនអាចផុតពីស្រមោលទុក្ខដែលតោងទាមជាប់ខ្លួនខ្ញុំបានដែរ។
6 / 9
គ្រឺងងងងង មិនដឹងជាលើកទីប៉ុន្មានហើយទេដែលវារោទិ៍ឡើង។ ខ្ញុំលូកដៃទាញទូរសព្ទ មកមើលក៏ឃើញថាជាលេខរបស់បងយុទ្ធទាំងអស់៣៦ដង លេខម៉ាក់៥ដង លេខហ៊ា១៨ដង។ សុទ្ធតែអ្នកដែលខ្ញុំមិនចង់និយាយជាមួយនៅពេលនេះទាំងអស់។ បងយុទ្ធទោះជាគាត់មិនមានអីពាក់ព័ន្ធនឹងរឿងនេះ តែគាត់តែងតែជាមិត្តតែម្នាក់របស់ហ៊ាងកាន់តែនៅជិតគាត់ពេលណាគឺខ្ញុំតែងតែមិននឹកដល់ហ៊ាងមិនបាន ឯម៉ាកនិងហ៊ាខ្ញុំក៏មិនទាន់ចង់ទៅជួបមុខគាត់ពេលនេះដែរ។
💜”អាឡូ បងកុរណា” អូសចុះអូសឡើងខ្ញុំក៏សំរេចចិត្តចុចទៅលេខបងករុណា ទាំងមិនដឹងថានឹងមានការអីជាមួយគាត់។
👱🏻♂️”អាឡូទូ”
💜”ហឹកៗ បងអាចមកយកខ្ញុំតិចបានអត់”
👱🏻♂️”ទូយំរឿងអី ហីនៅណាលូវ?”
💜”ចាំខ្ញុំផ្ញើរទីតាំងទៅឲ្យ” បន្ទាប់ពីផ្ញើរទីតាំងដែលខ្ញុំខ្លួនឯងក៏មិនដឹងថាជាទីណាដែរ ទៅឲ្យបងករុណាជាអ្នកស្វែងរកហើយនោះ បានប្រហែល១០នាទីក្រោយក៏មានសំលេងឡានមួយបើកចូលមកអែបជិតខ្ញុំ។
👱🏻♂️”ទូ……” ខ្ញុំបែរមុខទៅតាមសំលេងហៅក៏បានឃើញ បងករុណារត់កាត់ភ្លៀងចេញពីឡានមករកខ្ញុំ។
👱🏻♂️”ទូកើតអីនឹង មិចបានមកអង្គុយហាលភ្លៀងចឹង?” បងករុណារត់មកដល់ខ្ញុំទាំងខ្លួនទទឹកចង់ស្មើរខ្ញុំ។
💜”ខ្ញុំអត់ដឹងថាត្រូវទៅណាទេ ហឹកកក ហឺ…” គ្រាន់តែឃើញខ្ញុំយំភ្លាមបងករុណាក៏ចូលមកអោបខ្ញុំយ៉ាងណែន ខ្ញុំតែលតោលខ្លាំងណាស់។
👱🏻♂️”ឡើងឡានសិនទៅ ភ្លៀងធ្លាក់ខ្លាំងណាស់” បងករុណាចាប់លើកខ្ញុំឲ្យក្រោកឈររួចបណ្តើរគ្នាទៅឡានរបស់គាត់។ ខ្ញុំចូលអង្គុយក្នុងឡានទាំងខ្លួនទទឹកជោគ។ ចំហាយម៉ាស៊ីនត្រជាក់បានជះមកប៉ះចំមុខខ្ញុំធ្វើឲ្យព្រឺសម្បុរខ្ញាក។
👱🏻♂️”ផ្លាស់ខោអាវបងសិនទៅ កុំឲ្យរងា”
💜”អត់អីទេ បងចេញឡានទៅ” បងករុណារៀបឈោងទៅយកខោអាវដែលគាត់ទុកសំរាប់ផ្លាស់ពេលបន្ទាប់មកឲ្យខ្ញុំប្តូរ តែខ្ញុំបដិសេដមុន។
👱🏻♂️”អូខេ ទូចង់ទៅណា?”
💜”ទីណាក៏បាន ឲ្យតែផុតពីមនុស្សគ្រប់គ្នា” ហើយខ្ញុំក៏បិទភ្នែកទំលាក់តំណក់ទឹកភ្នែកចុងក្រោយដែលរង់ចាំស្រក់ចុះមកជាយូរ។ ហេតុអីក៏ខ្ញុំត្រូវមកជួបរឿងបែបនេះ? តើទៅថ្ងៃមុខខ្ញុំនឹងបំភ្លេចគេបានយ៉ាងមិចទៅ?
7 / 9
👱🏻♂️”គ្របអាវបងពីលើសិនទៅ” ខ្ញុំត្រូវភ្ញាក់បើកភ្នែកវិញនៅពេលដែលបងករុណាយកអាវក្រៅរបស់គាត់មកគ្របពីលើខ្លួនខ្ញុំដែលកំពុងដេករងាអោបដៃ។ មិនត្រឹមតែប៉ុណ្ណឹងគាត់នៅបិទម៉ាស៊ីនត្រជាក់កុំឲ្យខ្យល់បក់មកផាត់មុខខ្ញុំទៀត អ្នកល្អពេកហើយ។
💜”អរគុណ”
👱🏻♂️”សម្ងំដេកសិនទៅ” ខ្ញុំមិនបានប្រកែកអីច្រើនគឺមានតែបិទភ្នែកបំភ្លេចទុក្ខកង្វល់ទាំងអស់នៅថ្ងៃនេះ ស្របពេលបងករុណាក៏បានបើកឡានចេញទៅដូចគ្នា។ ខ្ញុំដេកបិទភ្នែកដោយមិនខ្វល់ឡើយថាបងករុណានឹងនាំខ្ញុំទៅទីណា។
👱🏻♂️”ទូ? ទូ? ក្រោកឡើង” មិនបានដេកលក់ទេ តែទឹកភ្នែកវាហូរមកឡើងស្អិតពេញភ្នែកសឹងតែបើកមិនរួចទៅហើយ។
💜”ផ្ទះណាគេនឹង?” ខ្ញុំប្រឹងយកដៃមកជូតទឹកភ្នែកចេញជាលើកទី២៨០ដង ហើយអ្វីដែលឃើញគឺមុខដ៏កង្វល់របស់បងករុណា និងបរិវេទផ្ទះអ្នកខ្ញុំមិនដែលស្គាល់។
👱🏻♂️”ផ្ទះបង”
💜”មិចបាននាំខ្ញុំមកទីនេះ?” គាត់គិតចង់ឲ្យខ្ញុំចូលទៅសំពះជំរាបសួរគ្រួសារគាត់ទាំងសភាពដូចឆ្កែធ្លាក់ទឹកចឹងមែន។ គិតយ៉ាងមិចនឹងខ្ញុំបានរើសយកជំរើសតេទៅគាត់យ៉ាងនេះ។
👱🏻♂️”ទូ… ចង់ទៅណា?” ខ្ញុំរៀបនឹងបើកទ្វារឡានរត់ចេញទៅហើយ តែបងករុណាមកចាប់ដៃខ្ញុំជាប់។
💜”ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់ជួបអ្នកណាទៀតទេ” ខ្ញុំចង់នៅស្ងប់ស្ងាត់ ខ្ញុំចង់គេចពីការកែវភ្នែកសំលឹងមើលមកខ្ញុំដោយក្តីអាណិត ខ្ញុំហត់នឹងពាក់ស្រោមមុខចំពោះគ្រប់គ្នាថាខ្ញុំមិនអី ខ្ញុំធុញនឹងហើបមាត់ញញឹមសង្កត់ក្តីទុក្ខដែលកប់នៅក្នុងចិត្ត។
👱🏻♂️”ឈប់សិនទូ ទីនេះគ្មានអ្នកណានៅទេក្រៅពីបង”
👱🏻♂️”បងនៅទីនេះតែម្នាក់ឯងទេ” ផ្ទះធំដូចព្រះវិហារតែគាត់មកប្រាប់ខ្ញុំថាគាត់នៅតែម្នាក់ឯង។
💜”ចុះប៉ាម៉ាកបង?”
👱🏻♂️”គាត់ចេញទៅនៅបរទេសតាំងពីបងនៅតូចម៉េស” ម្នាក់ទៀតហើយ។ សុទ្ធតែពូជអ្នកមានដែលខ្វះភាពកក់ក្តៅពីគ្រួសារ។
👱🏻♂️”ប៉ុណ្ណឹងអាចចូលផ្ទះសិនបាននៅ?” តាមរយះកែវភ្នែករបស់គាត់គឺបញ្ជាក់ថាវាពិតជាទីកន្លែងដែលខ្ញុំនឹងគ្មានថ្ងៃអាចជួបមុខអ្នកណាទៀតបានមែន។ ទើបខ្ញុំព្រមចុះពីលើឡានដើរតាមគាត់ចូលទៅក្នុងផ្ទះតាមសំរួល
8 / 9
ទិដ្ឋភាពក្នុងផ្ទះគឺមានការរៀបចំស្អាតបាទដែរ តែមិនបានឥតខ្ចោះទេ។ រីឯសភាពវិញក៏ស្ងាត់ខ្លាំងណាស់ ដែលធ្វើឲ្យខ្ញុំកើតចិត្តកណ្តោចកណ្តែងកាន់តែខ្លាំងទៅតាមទៀត។ នៅទីនេះគឺគ្មានសូម្បីតែអ្នកចាំមើលថែរក្សាផ្ទះឲ្យ
👱🏻♂️”ឡើងទៅផ្លាស់ខោអាវក្នុងបន្ទប់បងសិនទៅណា ប្រយត័្នឈឺធ្ងន់” ខ្ញុំដើរអោបដៃដោយសភាពញាក់ញ័រ ព្រោះក្នុងផ្ទះដូចជាត្រជាក់ណាស់។ មិនដឹងថាមកពីវាល្ហល្ហេវពេកឬក៏យ៉ាងមិចទេ។
បងករុណាបាននាំផ្លូវខ្ញុំឡើងមកដល់ក្នុងបន្ទប់ដេករបស់គាត់ ដែលនៅជាន់ទី១ ស្ថិតនៅខាងឆ្វេងនៃតួផ្ទះ។ បើកទ្វារចូលមកដល់ខាងក្នុងបងករុណាក៏ដើរបង្ហួសទៅទូខោអាវរបស់គាត់ដែលនៅផ្នែកមួយទៀតនៃបន្ទប់ ថ្វីត្បិតតែបរិវេនក្នុងផ្ទះមិនសូវជាមានការរៀបចំអីច្រើនតែមើលមកក្នុងបន្ទប់ដេកផ្ទាល់ខ្លួនគាត់វិញ គឺត្រូវបានរៀបចំយ៉ាងប្រណិតណាស់ គ្រាន់តែទំហំគ្រែគឺking sizeបាត់ទៅហើយ។
👱🏻♂️”នេះ កន្សែងហើយខោអាវ ងូតទឹកសម្អាតខ្លួនតែម្តងទៅ” បងករុណាត្រលប់មកវិញជាមួយនឹងខោអាវមួយកំផ្លេនិងកន្សែងពណ៌សរនៅក្នុងដៃហុចមកឲ្យខ្ញុំ។
💜”អឹមម អរគុណច្រើន” ខ្ញុំក៏ទទួលពីគាត់រួចក៏ដើរចូលបន្ទប់ទឹកទៅធ្វើតាមអ្វីដែលគាត់បានប្រាប់។
💜”ហឺតតត ហឹក…….” ឯងយំទៀតហេីយ។ ឯងចង់យំដល់ពេលណាទៅ។ ឯងពិតជាទន់ជ្រាយខ្លាំងណាស់ សូម្បីតែសំលឹងមើលទៅអាងទឹកក៏ឯងអាចស្រក់ទឹកភ្នែកនឹកដល់គេបានដែរ។ ស្នេហាពីមនុស្សប្រុសដំបូងដែលខ្ញុំទទួលបាន ហេតុអីក៏ធ្វើបាបខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើខុសអ្វីខ្លះទៅ ទើបអ្នកតាមបំបែកខ្ញុំដោយគ្មានក្តីមេត្តាយ៉ាងនេះ?😭😭😭😭😭😭
តុកៗៗៗៗ
👱🏻♂️”ទូ? យ៉ាងមិចហី៎?” មួយម៉ោងបានកន្លងផុតទៅ ខ្ញុំគិតតែពីអង្គុយយំរហូតដល់បងករុណាត្រូវគោះទ្វារហៅ។
💜”ខ្ញុំជិតរួចហើយ” មិនដឹងទៅខាងណាឲ្យរួចទេ បើក្នុងខួរក្បាលខ្ញុំនៅតែគិតដល់គ្រប់ពាក្យប្រមាថមើលងាយទឹកចិត្តខ្ញុំពីគេទាំង២នាក់នោះឥតស្រាកស្រាន្តយ៉ាងនេះ។ ងប់ងុលណាស់មែនទេ ចុងក្រោយគឺវាបែបនេះ អូយយយយ ពិតជាឈឺចាប់ណាស់ ពេលដែលពាក្យនេះបុកមកខួរក្បាលម្តងៗ។
👱🏻♂️”បងធ្វើបបរឲ្យរួចហើយ បងទុកនៅលើតុ” បងករុណាស្រែកក្ឌាំងៗពីខាងក្រៅមកមិនឈប់។
👱🏻♂️”កុំសម្ងំយំយូរពេក នៅមានអ្នកបារម្ភពីទូច្រើនណាស់” មនុស្សល្អនៅជុំវិញខ្លួនខ្ញុំច្រើនណាស់ តែខ្ញុំមើលរំលោងគ្មានសល់ ព្រោះតែលង់ជឿពាក្យមុសមុតស្មោះស្ម័គ្រស្នេហ៍លុះក្ស័យពីមនុស្សចិត្តខ្មៅខ្លាំងពេក លទ្ធផលដែលសល់គឺទឹកភ្នែក។
ខ្ញុំចំនាយពេលអស់១ម៉ោងសំរាប់យំតែប្រើសំរាប់ងូតទឹកវិញមិនដល់១០នាទីផង។ ខ្ញុំដើរចេញពីបន្ទប់ទឹកទាំងក្បាលទទឹកជោគ ហឹសសស វាមិនដូចពីមុនទៀតឡើយ។ គ្មានអ្នកណាមកចាំជូតសក់ក្បាលឲ្យឯងទៀតទេ គ្មានអ្នកណាចាំផ្លុំសក់ឲ្យ គ្មានអ្នកណាចាំសិតសក់ឲ្យ គ្មានអ្នក
9 / 9
ណាចាំមកលើកបីឯងដាក់គ្រែទៀតដែរ។ ឈប់ធ្វើដូចជាមនុស្សដែលមានតែសំបកកាយតែវិញ្ញាណមិនដឹងហោះហើរទៅណាទៀតទៅ សូម្បីតែជូតខ្លួនក៏ឯងលេងចេះដែរតើមែនទេ?
ខ្ញុំស្លៀកពាក់ខោអាវទាំងមិននឹកនាថាវានឹងសើមម្តងទៀតឡើយ។ ផ្លាស់ប្តូររួចរាល់ហើយ ដើរមកដល់ខាងក្រៅក៏បានឃើញចានបបរគ្រឿងដែលបងករុណាបានធ្វើទុកនៅតុ ហើយក៏មានកូនក្រដាសមួយផងដែរ។
👱🏻♂️(ត្រូវញ៉ាំឲ្យអស់ព្រោះជាស្នាដៃបង។ កុំធ្វើបាបខ្លូនឯងដោយសារតែរឿងអាក្រក់ៗដែលកើតឡើងក្នុងជីវិតមួយគ្រានេះ។ ញញឹមឡើង 。^‿^。) អរគុណណាស់សំរាប់ការលើកទឹកចិត្ត តែវាគ្មានពាក្យមួយណាដែលអាចមកស្អំចិត្តខ្ញុំនៅពេលនេះបានទេ ព្រោះវាខ្ចេចខ្ចីអស់ស្ទើរតែគ្មានចំនែកសល់ឲ្យខ្ញុំដកដង្ហើមរស់បន្តទៀតទៅហើយ។
ខ្ញុំបានទុកកូនក្រដាសរបស់បងកុរណានៅកន្លែងដដែរវិញហើយក៏អង្គុយចុះសំលឹងចានបបរទាំងមិនអស់ចិត្ត។ ខ្ញុំចាប់យកស្លាបព្រាមកកូរបបររួចក៏ដាក់ចូលមាត់ទាំងមិនដឹងរសជាតិ។ វាវេទនាណាស់ដែលត្រូវមកបង្ខំចិត្តខ្លួនឯងមកធ្វើនូវអ្វីដែលយើងមិនចង់ តែនេះដោយសារតែទឹកចិត្តរបស់ម្ចាស់ផ្ទះទើបខ្ញុំព្រមលាបទាំងអួលដើមករ។ គ្រប់ព្រឹត្តិការណ៍ទាំងប៉ុន្មានវាបានទាញរំលឹងការចងចាំខ្ញុំទៅរកអតីតកាលដែលខ្ញុំធ្លាប់មានសេចក្តីសុខពីមនុស្សម្នាក់កន្លងមក។ ខ្ញុំចងចាំបានតែរសជាតិដែលគេតែងតែធ្វើសំរាប់ខ្ញុំជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ ហើយក៏ចងចាំយ៉ាងច្បាស់ដូចគ្នានៅពេលដែលគេព្យាយាមធ្វើទឹកមុខប្រឹងញញឹមនឹងអាហារថ្មីដែលខ្ញុំតែងតែធ្វើឲ្យគេទោះដឹងថាវាពិបាកលេបយ៉ាងណា។ ហើយមករំលឹងការចងចាំទាំងអស់នេះ វាធ្វើឲ្យខ្ញុំស្អប់គេមិនស្មើនឹងខ្ញុំមកអង្គុយស្អប់ខ្លួនឯងនៅពេលនេះទេ គេសំលាប់ខ្ញុំទាំងរស់បែបនេះទៅហើយតែខ្ញុំនៅតែត្បាញខួរក្បាលនឹកដល់គេគ្រប់ដង្ហើម។ វាពិតជាគួរឲ្យអាណិតណាស់ដែលខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីដេក ដើរ អង្គុយយំគ្រប់ជំហានបែបនេះ។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment