Breaking

Saturday, June 15, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣១

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣១
និពន្ធដោយ Pii Chhay



គ្រឺងងងងងៗៗ ដាក់បបរចូលមាត់បាន២,៣ម៉ាត់ ខ្ញុំក៏បានលឺសំលេងទូរសព្ទរបស់ខ្ញុំរោទិ៍ឡើងសារជាថ្មីបន្ទាប់ពីខានលឺជាងមួយម៉ោងមុននេះ។
👱🏻♂️”ទូរសព្ទនៅខាងនេះ?” ខ្ញុំកំពុងតែងាករកមើលប្រភពដើមពីសំលេងទូរសព្ទ ក៏បានឃើញវានៅនឹងដៃបងករុណាទៅវិញ។
👱🏻♂️”ទូភ្លេចវានៅក្នុងឡានបង បងឃើញវារោទិ៍មិនដាច់ទើបយកមកឲ្យទូទៅ” បងករុណាដើរសំដៅមករកខ្ញុំដោយហុចទូរសព្ទមកឲ្យខ្ញុំបន្តើរ។ លេខដែលតេចូលមកគឺជាលេខហ៊ា។
💜”បងទើសទាល់អត់ បើខ្ញុំចង់សុំសំរាកទីនេះមួយយប់?” ខ្ញុំចុចសំលេងឲ្យវាស្ងាត់សិន មុននឹងសុំអនុញ្ញាតម្ចាស់ផ្ទះ។
👱🏻♂️”ស្វាគមន៍គ្រប់ពេល ចង់នៅប៉ុន្មានយប់ក៏បានដែរ” បងករុណាផ្តល់ស្នាមញញឹមមកខ្ញុំដែលបញ្ជាក់ថាគាត់រីករាយនឹងការស្នាក់នៅរបស់ខ្ញុំពិតៗ។
💜”អរគុណ ចឹងខ្ញុំសុំចេញទៅនិយាយទូរសព្ទតិចសិន”
👱🏻♂️”ទូនិយាយនៅនឹងហី៎ ចាំបងចេញទៅវិញ” និយាយរួចហើយ គាត់ក៏ដើរត្រលប់ចេញទៅក្រៅវិញដោយស្ម័គ្រចិត្ត។
😎”អាឡូទូ អាឡូ...” គ្រាន់តែលើកដាក់ត្រចៀកមិនទាន់ដល់ផង ខ្ញុំក៏បានលឺសំលេងហ៊ាផ្ទុះចេញមកតាមSpeakerទៅហើយ។ ខ្ញុំលើកនេះព្រោះតែចង់ឲ្យគាត់ដឹងថាខ្ញុំមិនបានទៅផ្ទះទេយប់នេះ។
💜”អាឡូហ៊ា” ហើយខ្ញុំត្រៀមចិត្តនឹងទទួលយកការជេរស្តីបន្ទោសលើកនេះរួចរាល់ហើយដែរ។
😎”ឯងនៅណាហ្នឹង?” សំលេងម្ខាងទៀតស្រែកសួរខ្ញុំយ៉ាងតក់ក្រហល់។
💜”ខ្ញុំនៅផ្ទះមិត្តភ័ក្ដិ”
😎”មិចបានមិនព្រមលើកទូរសព្ទហ៊ាហា៎? ឯងដឹងទេថាហ៊ាបារម្ភពីឯងខ្លាំងប៉ុណ្ណាហា៎”
💜”ខ្ញុំសុំទោស”
😎”ត្រលប់មកផ្ទះយើងវិញ ហ៊ាទៅយកឯង”
💜”ខ្ញុំមិនចង់ទៅផ្ទះវិញពេលនេះទេ”
2 / 10
😎”ទូ ហ៊ាដឹងថាវាពិបាកធ្វើចិត្តខ្លាំងប៉ុណ្ណា ហើយហ៊ាក៏យល់ថាឯងចង់មានពេលសំរួលចិត្ត តែផ្ទះយើងគឺជាកន្លែងដែលល្អបំផុត គ្មានទីណាដែលអាចផ្តល់កំលាំងចិត្តឲ្យយើងបានគ្រប់គ្រាន់ក្រៅពីកំលាំងចិត្តពីអ្នកដែលចាំឯងនៅផ្ទះទេណា”
💜”ហឹកក ហឺ…… ហ៊ាដឹងរឿងហើយតើមែនទេ?” ទឹកភ្នែកដូចបាក់ទំនប់ហូរចុះមកអញ្ចឹង។ ខ្ញុំខំទប់ខ្លាំងណាស់តែវានៅតែមិនឈ្នះ។
😎”ហ៊ាដឹងរឿងអស់ហើយ” មានមនុស្សតែម្នាក់ទេដែលអាចដឹងរឿងខ្ញុំបានគឺ បងយុទ្ធ ព្រោះគាត់ជាមនុស្សតែម្នាក់ដូចគ្នាដែលនៅជាមួយខ្ញុំចុងក្រោយគេ។
😎”ឈប់យំទៅ មកផ្ទះយើងវិញមក គ្រប់គ្នារងចាំឯងនៅផ្ទះណា ហ៊ាទៅយក”ក្រៅពីមិនមានពាក្យស្តីបន្ទោសហើយ បងប្រុសម្នាក់នេះនៅមកលួងលោមផ្តល់កំលាំងចិត្តមកខ្ញុំទៀត។
💜”អឹមមមម ខ្ញុំនឹងផ្ញើទីកន្លែងឲ្យ” ខ្ញុំក៏ព្យាយាមជូតទឹកភ្នែកឲ្យស្អាត រួចក៏ផ្ញើទីកន្លែងដែលខ្ញុំកំពុងនៅឲ្យទៅហ៊ាបន្ត។
គ្រឺងងងងងៗ ដាក់ទូរសព្ទហ៊ាចុះមិនទាន់ស្រួលផង វាក៏ចាប់ផ្តើមរោទិ៍សារជាថ្មី ហើយលើកនេះគឺជាបងយុទ្ធវិញម្តង។
💜”អាឡូបងយុទ្ធ” ហើយខ្ញុំក៏ព្រមលើក ព្រោះតែចង់អរគុណគាត់ដែលតែងតែនៅខ្វល់ខ្វាយពីខ្ញុំរហូតមក។
😇”អាឡូទូ… មិចក៏ទូចិត្តដាច់មិនលើកទូរស័ព្ទបងយ៉ាងនេះ បងជិះដើររកទូសឹងតែពេញក្រុង ទូនៅទីណា?”
💜”ខ្ញុំនៅផ្ទះមិត្តភ័ក្ដិ សុំទោសផងដែលចេញមកចោលបងបែបនេះ”
😇”មិនអីទេ បងយល់ តែពេលនេះទូនៅផ្ទះមិត្តមួយណា បងចង់ទៅជួបទូ”
💜”ចាំពេលក្រោយទៅ ពេលនេះហ៊ាមកយកខ្ញុំហើយ” ត្រឹមតែការព្រួយបារម្ភពីគាត់វាធ្វើឲ្យខ្ញុំស្រមៃចង់ឲ្យគេម្នាក់នោះមកព្រួយជំនួសទៅហើយ។ ខ្ញុំមិនចង់ឃើញស្រមោលគេចេញពីខ្លួនបងយុទ្ធនៅពេលនេះទេ។
😇”ហ៊ាទូហ៎?”
💜”បាទ ដោយសារតែបងប្រាប់គាត់រឿងខ្ញុំ ទើបគាត់ត្រូវមករកខ្ញុំទាំងយប់បែបនេះ”
😇”បា្រប់រឿងទូ? តែបងអត់ទាន់បាននិយាយអីជាមួយគាត់នៅឡើយទេ”
💜”ហឹមម? ចឹងគាត់ដឹងរឿងខ្ញុំពីអ្នកណ……” 😳ទេ! វាមិនអាចជាគេទេ។ គេគ្មានអីដែលត្រូវមកពាក់ព័ន្ធនឹងរឿងខ្ញុំទៀតទេ។
😇”អ្នកណាគេ?”
💜”អត់អីទេ បងត្រលប់ទៅផ្ទះវិញទៅ ខ្ញុំមិនអីទេ”
3 / 10
😇”ឲ្យបងបានជួបទូតិចមកណា ឲ្យបងបានដឹងថាទូពិតជាមិនអីពិតមែន”
💜"ខ្ញុំមិនចេះកើតទុក្ខយូរទេ បងមិនបាច់ព្រួយទេ ត្រឹមមនុស្សម្នាក់ដែលធ្លាប់ស្រលាញ់តែមិនមែនរស់ខ្វះមិនបានទេ”
😇”បើទូនិយាយដល់ថ្នាក់នេះហើយ បងក៏មិនដឹងសុំយ៉ាងមិចទៀតដែរ”
😇”តែបើទូត្រូវការអ្នកនៅក្បែរ កុំភ្លេចថានៅមានបងម្នាក់ដែលរីករាយនឹងនៅកំដរ”
💜”បងកំដរខ្ញុំមកច្រើនពេកហើយ ខ្ញុំអរគុណណាស់”
💜”ត្រឹមនេះសិនចុះ ខ្ញុំចុះទៅលាមិត្តខ្ញុំសិន” ត្រឹមនេះបានហើយ ខ្ញុំហត់នឹងធ្វើខ្លួនរឹងមាំទៀតណាស់។
ក្រោយពីដាក់ទូរសព្ទចុះហើយខ្ញុំក៏ដើរទៅប្រមូលខោអាវដែលសើមដោយទឹកភ្លៀងរបស់ខ្ញុំជ្រកចូលក្នុងថង់ខ្មៅ ហើយក៏លើកថាសបបរចុះទៅក្រោមដើម្បីបានប្រគល់ទៅឲ្យម្ចាស់ថ្វីដៃ រួចនឹងបានលាគាត់តែម្តង។
👱🏻♂️”ទូ? ញ៉ាំអស់ហី៎ហ៎?” ខ្ញុំចុះមកដល់ក្រោមក៏បានឃើញបងកុរណាកំពុងអង្គុយញ៉ាំបាយតែម្នាក់ឯង។ មើលទៅដូចកំសត់ដល់ហើយមកអង្គុយញ៉ាំបាយម្នាក់ឯងចឹង។
💜”ម៉េចមិនហៅខ្ញុំមកញ៉ាំជាមួយ” ខ្ញុំដាក់ថាសបបរចុះហើយក៏ ទាញកៅអីមកអង្គុយក្បែរគាត់។
👱🏻♂️”បងគិតថាទូចង់នៅម្នាក់ឯងច្រើនជាង ទើបមិនហ៊ានរំខាន” ពិតជាជននាំបញ្ហាមែនខ្ញុំ។ កើតទុក្ខម្នាក់ឯងមិនអស់ចិត្តហើយនៅមកធ្វើឲ្យមនុស្សជុំវិញខ្លួនត្រូវមកទើសទាល់ចិត្តទៀត។
💜”ខ្ញុំជាអ្នករំខានបងទៅវិញទេ សុំទោសផងណាដែលឲ្យបងមកលំបាកយ៉ាងនេះ”
👱🏻♂️”បងសប្បាយទៅវិញទេដែលទូនឹកឃើញដល់បងពេលដែលទូមិនចង់ជួបអ្នកណា” បងករុណាទំលាក់ស្លាព្រាចុះរួចក៏លូកដៃមកចាប់ដៃខ្ញុំតិចដោយស្នាមញញឹម។
👱🏻♂️”បងសប្បាយចិត្តណាស់ដែលបាននៅក្បែទូម្តងទៀតបែបនេះ”
💜”ទាំងដែលខ្ញុំមិនអើពើពីបងចឹងហ៎” ព្រោះតែមានបញ្ហាក្នុងដួងចិត្តខ្ញុំមិនទាន់បានមើលមុខគាត់ឲ្យច្បាស់សូម្បីតែបន្តិចផង។
👱🏻♂️”តែទូក៏ព្រមញ៉ាំបបរបង ហើយថែមទាំងខ្វល់ខ្វាយចង់មករួមតុជាមួយបងទៀត” បងករុណាបង្ហាញស្នាមញញឹមកាន់តែខ្លាំងជាងមុនមកឲ្យខ្ញុំទៀត។ ខ្ញុំមិនដឹងថាត្រូវតបយ៉ាងមិចក៏បានត្រឹមតែញញឹមទៅឲ្យគាត់វិញទៅ។
👱🏻♂️”នៅសល់ច្រើនម៉េស? អត់ឆ្ងាញ់មែន?😬” អស់ពីសំលឹងមើលមុខខ្ញុំហើយគាត់ក៏រេភ្នែកចុះមកមើលក្នុងចានបបរខ្ញុំម្តង ហើយថែមទាំងធ្វើមុខស្ញេញដាក់ខ្ញុំទៀត។
4 / 10
💜”មិនមែនមកពីបបរទេ តែមាត់ខ្ញុំវាមិនដឹងរសជាតិ😬” ខ្ញុំក៏ខំស្ញេញឲ្យបានគ្នាជាមួយគាត់ដែរទៅ។
👱🏻♂️”ត្រូវការអ្នកផ្តល់រសជាតិឲ្យអត់😅” រសជាតិ? តើនៅមានរសជាតិអ្វីទៀតទៅដែលខ្ញុំនៅមិនទាន់ស្គាល់?
💜”ខ្ញុំខ្លាចនឹងស្គាល់វាទៀតហើយ បែបនេះគឺល្អបំផុត មិនបាច់ញញឹមនៅពេលដែលវាផ្អែម មិនបាច់ជ្រួញចញ្ចើមនៅពេលវាជូរចត់ ហើយក៏មិនបាច់ទឹកភ្នែកនៅពេលដែលវាល្វីងខ្លាំងដែរ” វាឈឺចាប់ណាស់រាល់ពេលដែលនិយាយដល់ម្តងៗ។
👱🏻♂️”វាមានគ្រប់រសជាតិដល់ថ្នាក់នឹងផងហ៎”
💜”ហឹសស ខ្ញុំក៏ទើបតែដឹងដែរថាវាអាចដល់ថ្នាក់នេះបាន”
👱🏻♂️”កុំយំទៀតអី ថ្ងៃនេះទូយំមកច្រើនហើយ” តើនេះគេហៅថាមនុស្សវិកលចរិតដែរទេ ដែលសើចចេញទៅដោយអមជាមួយនឹងទឹកភ្នែកស្រក់មកនេះ? ដៃដែលឈោងមកជូតទឹកភ្នែកខ្ញុំមិនចេះអស់មិនចេះហើយនេះ សូមបញ្ឈប់ទៅ។ ឈប់ធ្វើល្អនឹងខ្ញុំទៅ ខ្ញុំមិនចង់ទទួលក្តីអាសូរពីអ្នកណាទៀតទេ។
💜”ហឹមមម បានហើយ ខ្ញុំបំផ្លាញពេលវេលាញ៉ាំបាយបងហើយ” ខ្ញុំប្រញាប់ចាប់ដៃបងករុណាចេញ ហើយក៏បន្តជូតខ្លួងម្តង។
👱🏻♂️”ចឹងនៅញ៉ាំជាមួយគ្នាទៅ”
💜”ហឹមម បងញ៉ាំចុះ ខ្ញុំមិននៅរំខានបងយូរទេ” ខ្ញុំលូកដៃចាប់យកស្លាព្រាដែលបងករុណាបានហុចឲ្យ រួចក៏ដាក់វាចុះទៅលើតុវិញ។
👱🏻♂️”ទូចង់ទៅណា?”
💜”តិចទៀតបងខ្ញុំមកយកហើយ សុំទោសបងផងណាដែលខ្ញុំមិនអាចស្នាក់នៅទីបានតាមដែលសុំមុននេះ” គ្រាន់តែបានលឺដូចនេះបងករុណាក៏ទំលាក់មុខចុះភ្លាម។
គ្រឺងងងងងៗ
💜”បងខ្ញុំមកដល់ហើយ ខ្ញុំត្រូវទៅហើយ។ អរគុណបងខ្លាំងណាស់សំរាប់ថ្ងៃនេះ”
👱🏻♂️”ត្រឹមតែមួយថ្ងៃក៏មិនបានដែរហ៎” បងករុណាស្ទុះមកចាប់ដៃខ្ញុំម្តងទៀតនៅពេលដែលខ្ញុំកំពុងតែងើបខ្លួនចេញពីកៅអី។
💜”ខ្ញុំសុំទោសពិតមែន ចាំឱកាសក្រោយខ្ញុំនឹងមកនៅកំដរបងវិញ តែពេលនេះខ្ញុំពិតជាត្រូវទៅវិញពិតមែន” ខ្ញុំយល់ពីអារម្មណ៍ឯកាមួយនេះ ព្រោះពេលដែលខ្ញុំរសាត់អណ្ដែតក្រោមដំណក់ទឹកភ្លៀងដោយគ្មាននរណាម្នាក់នៅក្បែរ ដោយមិនដឹងពីទិសតំបន់ គឺវាឯកាខ្លាំងប៉ុណ្ណា។ តែខ្ញុំក៏មិនចង់រាលដាលបញ្ហាដល់គ្រួសារខ្ញុំដែរ។
👱🏻♂️”ទូសន្យាណា?”
5 / 10
💜”បាទ ខ្ញុំសន្យា” ម្តងនេះមិនមែននិយាយឲ្យតែផុតៗទេ គឺខ្ញុំពិតជារក្សាពាក្យនេះប្រាកដណាស់។ មិនមែនជាការផ្តល់ឱកាស តែវាជាការតបស្នង។
👱🏻♂️”បងនឹងរងចាំថ្ងៃនោះ” បានលឺដូចនេះគាត់ក៏ប្រែពីទឹកមុខសោកសៅមកញញឹមតិចៗដាក់ខ្ញុំវិញ។
💜”ខ្ញុំទៅហើយ” មិនអាចអែអង់យូរខ្ញុំក៏លើកទូរសព្ទហ៊ាដែលតេរចូលមកជាលើកទី២ ហើយក៏ដើរចេញទៅរកគាត់ក្រោមភ្លៀងរលឹមស្រិចៗ។
ខ្ញុំដើរចេញផុតពីមុខផ្ទះបានបន្តិចក៏បានឃើញចង្កៀងហ្វារឡានដែលចាំងពីចំងាយមក ហើយក៏គ្មានអ្នកណាក្រៅពីឡានហ៊ាដែរ។
😎”ដើរចេញមកធ្វើអី មិចមិនចាំហ៊ាក្នុងផ្ទះសិន” បើកទ្វារមិនទាន់អស់ផងហ៊ាក៏ស្វាគមន៍ភ្លាមៗ។
💜”ខ្ញុំខ្លាចហ៊ារកផ្ទះមិនឃើញ”
😎”មិចបានយំដល់ហើម……”
💜”កុំហ៊ា កុំនិយាយអីទាំងអស់ បើមិនចឹងខ្ញុំត្រលប់ទៅផ្ទះមិត្តខ្ញុំវិញ” ដាក់ខ្សែក្រវ៉ាត់មិនទាន់រួចផង គាត់ក៏ចង់មកសាររើរឿងទៀត។
😎”អូខេៗ សំរាកទៅចឹង” ទីបំផុតខ្ញុំក៏រកភាពស្ងប់ស្ងាត់បាន ក្រោយពីដាក់បំរាមរួច។ ខ្ញុំមិនអាចឲ្យអ្នកណាមកឆ្កឹះរបួសម្តងហើយម្តងទៀទេ ខ្ញុំត្រូវការពេលវេលាសំរាប់ធ្វើចិត្ត។ ខ្ញុំចង់សំរាករយះពេលយូរ កាន់តែយូរកាន់តែប្រសើរ។
ល្បឿនឡានបានបោះពួយទៅជាលំដាប់ ដោយខ្ញុំនិងហ៊ាគ្មានពាក្យនិយាយសូម្បីតែមួយម៉ាត់ ហ៊ាគិតតែពីបើកឡាន ឯខ្ញុំគឺបានត្រឹមតែបើកភ្នែករាប់គ្រាប់ភ្លៀងដែលធ្លាក់ពេញផ្លូវ។ ពួកយើងបន្តធ្វើបែបនេះរហូតចូលមកដល់ក្នុងផ្ទះ ហើយមនុស្សដំបូងដែលខ្ញុំឃើញមុនគេគឺម៉ាក់។ ម៉ាក់ដើរមកសួរនាំខ្ញុំពីរឿងដែលមិនព្រមលើកទូរស័ព្ទគាត់ទាំងដែលគាត់មិនដឹងឡើយថាមូលហេតុពិតប្រាកដគឺជាអ្វី។ តែអ្នកដែលផ្តល់ចម្លើយឲ្យគាត់គឺមិនមែនខ្ញុំទេ តែជាហ៊ាទៅវិញ។ ខ្ញុំឃើញដូចនេះក៏ប្រញាប់លាគ្រប់គ្នាឡើងទៅបន្ទប់ខ្ញុំវិញ។
គ្រាន់តែបិទទ្វារបន្ទប់ភ្លាម គ្រប់កន្លែងគឺវាងងឹតឈឹង វាងងឹតដូចជីវិតខ្ញុំអញ្ជឹង។ ខ្ញុំអូសជើងមកទំលាក់ខ្លូនដេកលើពូកទាំងផ្ទៃបន្ទប់ងងឹតស្លប់។
💜”ហឹក… ហឺ…. ហឹកៗ” ពូកមួយនេះវាធំទំលាយពេកហើយ ធំរហូតធ្វើឲ្យមានអារម្មណ៍ថាដូចជាកណ្តោចកណ្តែងខ្លាំងរហូតត្រូវមកត្រហូរយំសារជាថ្មី។ វាហូរមកបញ្ឈឺខ្ញុំថាវានឹកគេខ្លាំងណាស់។ ខ្ញុំមិនគិតមិនបានពិតមែន ទីកន្លែងកាន់តែស្ងប់ស្ងាត់ចិត្តខ្ញុំកាន់តែនឹកដល់គេ។ នឹកដល់ដៃដែលតែងតែក្រសាបខ្លួនខ្ញុំមិនឲ្យឯកា នឹកដល់ខ្លួនប្រាណដែលតែងតែហ៊ុមព័ទ្ធកាយខ្ញុំមិនឲ្យរងា នឹកដល់បបូរមាត់ដ៏ទន់ល្មើយដែលតែងតែផ្តល់ឲ្យខ្ញុំមុនពេលដេក នឹកដល់ការអង្អែលថ្នាក់ថ្នមពីគេ នឹកគ្រប់សំលេងបេះដូងរបស់គេ នឹកៗៗៗៗ ខ្ញុំនឹកគេណាស់😭😭។ តើខ្ញុំត្រូវយំដល់ពេលណាទៀតទៅ? ទឹកភ្នែកអើយយ ហេតុអីក៏ឯងមិនមេត្តាដល់អ្នកដែលប្រឹងសម្រក់ឯងផង? ពេលណាទៅទើបឯងព្រមអស់ ហឺ…ៗៗ😭😭
6 / 10
ជីវិតពីមុនរបស់ខ្ញុំកំពុងតែវិលត្រលប់មករកខ្ញុំវិញបណ្តើរៗហើយ។ ជីវិតដែលមិនមានជាប់ជំពាក់អ្នកណា ជីវិតដែលមិនត្រូវការស្នេហា ជីវិតដែលមិនត្រូវការយំដើម្បីអ្នកណា អ្នកបានមករកដើមកំណើតអ្នកវិញហើយ។ យំមួយយប់នេះគឺវាលើសលប់ហើយសំរាប់ការបាត់បង់លើកនេះ អ្នកនឹងមិនមានថ្ងៃឃើញខ្ញុំយំដោយសារតែបុរសម្នាក់នោះទៀតទេ។
តុកៗៗ
😎”ទូ? គឺហ៊ា?” ខ្ញុំខ្លំភួយសម្ងំបិទភ្នែកទាំងដែលដេកមិនលក់សោះអស់ពេញមួយយប់ទៅហើយ។
💜”ខ្ញុំសុំនៅម្នាក់ឯងសិនហ៊ា”
😎”យុទ្ធគេមករក”
💜”ប្រាប់គាត់ឲ្យទៅវិញទៅ” សន្ទនារវាងយើង២នាក់ឆ្លងឆ្លើយកាត់ទ្វារមិនដាច់។
😇”ទូ? ទូបើកទ្វារតិចមក”
💜”ខ្ញុំសុំអ្នកទាំង២វិញចុះ ឲ្យខ្ញុំនៅស្ងៀមស្ងាត់សិនបានទេ ខ្ញុំមិនបានឈឺដល់ថ្នាក់ស្លាប់ទេ” កើតទុក្ខរហូតដល់មួរម៉ៅចិត្តហើយ។ បារម្ភអីក៏បារម្ភម្លឹងៗ បើខ្ញុំចង់បានអ្នកលួងខ្ញុំរត់ទៅរកហើយយ។
😎”ទៅវិញសិនទៅ គេមិនព្រមទេ បងខំហៅមួយយប់ហើយក៏គេមិនបើកឲ្យបងដែរ” ស្ងាត់បានបន្តិចខ្ញុំក៏បានលឺសំលេងសំលេងល្វើយៗរបស់ហ៊ាប្រាប់ទៅបងយុទ្ធឲ្យត្រលប់ទៅវិញ។ ក្រោយពីនោះអ្វីក៏ប្រែមកដូចសភាពដើមវិញ។ ខ្ញុំក៏បិទភ្នែកដេកបន្ត គឺដេកមិនខ្ចីងើប ដេករហូតទៅជាធុញ ដេករហូតទៅជាចង់ឈឺ តែក៏មិនចង់ក្រោក។ ក្រោកមកធ្វើអី ក្រោកមកឃើញតែភាពសោកសៅដដែរនឹង។
តុកៗៗៗ មិចក៏ម្នាក់ៗនិយាយពិបាកយល់គ្នាយ៉ាងនេះ។
👸”ទូ? កើតអីនឹង?” គឺម៉ាក់ទេ? មិនដឹងថាពេលនេះម៉ោងប៉ុន្មានហើយទេ ប្រហែលវាយូរពេកហើយមើលទៅទើបម៉ាកដាច់ចិត្តឡើងមកហៅយ៉ាងនេះ។
💜”ខ្ញុំអត់មានបានកើតអីទេម៉ាក” ខ្ញុំនៅតែខ្លំភួយស្រែកតបទៅអ្នកខាងក្រៅដដែរ។
👸”បើកទ្វារឲ្យម៉ាកតិច ម៉ាក់មានរឿងចង់និយាយ” ទោះជាមិនចង់យ៉ាងណាក៏ខ្ញុំត្រូវតែទៅបើកឲ្យគាត់ដែរព្រោះអ្នកម្តាយជាព្រះរស់។
💜”ម៉ាក់មានការអីដែរ?” ខ្ញុំនិយាយទៅកាន់គាត់ទាំងឈ្ងោកមុខចុះ។
👸”មិចមិនព្រមចុះក្រោមខ្លះសោះចឹង ដេកអីក៏ដេកម៉េសហា៎” ម៉ាកដើរចូលមកក្នុងបន្ទប់ដោយមិនខ្វល់ពីអាការះខ្ញុំដូចគ្នា។
7 / 10
💜”ខ្ញុំមិនសូវស្រួលខ្លួនម៉ាក ម្សិលមិញត្រូវទឹកភ្លៀងមួយមេធំ”
👸”ចុះភ្នែកឯង? ត្រូវភ្លៀងមួយមេធំដែរហ៎?” ម៉ាកដាក់ខ្លួនអង្គុយលើពូករួចក៏ចាប់សំលឹងមើលមុខខ្ញុំយ៉ាងមាំ។ ខំអោនប៉ុណ្ណឹងហើយគាត់នៅចាប់អារម្មណ៍បានទៀត។
💜”អឺ… គឺ…”
👸”គឺ ស្អី? ឯងមិនស្រួលខ្លួនឬក៏មិនស្រួលចិត្តទៅវិញទៅហ៎ា?” 💜😳😳ម៉ាកកក?” ខ្ញុំចាប់ផ្តើមបែកញើសជើងសក់ឡើងជោគ។ ម៉ាកគាត់ចង់លេងអីនឹង? មិចធ្វើសំលេងកាចម៉េស?
👸”ឯងមានទំនាក់ទំនងអីខ្លះជាមួយហ៊ាង?” 😵😵 កម្មរបស់ខ្ញុំវានៅសល់ច្រើនប៉ុណ្ណាទៀតទៅ បានមិនទាន់ផុតមួយរឿងផងវាចូលមកមួយរឿងទៀតហើយ។
👸”ឯងចង់បា្រប់ការពិតមកម៉ាក់ដោយស្រួលឬក៏ចាំត្រូវដំបងសិន”
💜”គឺជាមិត្ត”
👸”អូ… ឯងចេះយំសោកអត់បាយអត់ទឹកដោយសារមិត្តទៅរៀបការនឹងអ្នកដទៃតាំងពីពេលណា? ឬក៏ឯងរំភើបជំនួសគេ?” ម៉ាក់អង្គុយចោទសួរខ្ញុំដូចអ្នកទោស រហូតដល់ខ្ញុំញ័រដៃញ័រជើង តើគាត់ដឹងរឿងអស់នេះពីណាទៅ ហើយខ្ញុំត្រូវឆ្លើយយ៉ាងមិចទៅគាត់ទៅ?
👸”ឯងទៅជាបែបនេះតាំងពីពេលណា?”
👸”ម៉ាកសួរឯង ឯងមិនលឺទេហី៎?”
💜”ខ្ញុំសុំទោសម៉ាក ខ្ញុំសុំទោសដែលធ្វើឲ្យម៉ាក់ខកបំណង ខ្ញុំសុំទោសដែលទាញគ្រួសារយើងទំលាក់ក្នុងភាពអាម៉ាស់យ៉ាងនេះ ខ្ញុំសុំទោសស ហឹកៗ😢” ខ្ញុំអស់លិទ្ធភាពបន្តលាក់បាំងរឿងនេះទៀតហើយ។
💜”ម៉ាកចង់ខឹងខ្ញុំយ៉ាងមិចក៏បាន ម៉ាកចង់ដាក់ទោសខ្ញុំបែបណាក៏បាន តែម៉ាកកុំស្អប់ខ្ញុំអី” ខ្ញុំក្រាបលត់ជង្គង់សំពះអោនក្បាលសុំទោសដល់អ្នកមានគុណ ដែលខ្លួនបានសាងកំហុសយ៉ាងធំដល់គ្រួសារ។ មិនបានជួយអ្វីអ្នកផ្ទះហើយនៅធ្វើខ្លួនជាមនុស្សខុសភេទដែលសង្គមស្អប់ខ្ពើមទៀត។
👸”ឯងយល់ថាអ្នកគ្រប់គ្នានៅក្នុងផ្ទះជាស្អី ទើបគិតថាគ្មានអ្នកណាដឹងរឿងរបស់ឯង ឯងនៅមើលឃើញយើងជាម្តាយឯងទេ”
💜”ហឹកកកកៗៗ😭 ឲ្យខ្ញុំសុំទោស ម៉ាក់កុំស្អប់ខ្ញុំអីណាម៉ាក់ ហឹកកៗ” ចប់ហើយខ្ញុំ ខ្ញុំលេងចង់រស់មែនទែនហើយ ជ្រកមួយណាក៏ជាប់សោរដែរ។ ដំណាក់កាលនេះខ្ញុំមិនហ៊ានទាំងងើយមុខមើលម៉ាកសូម្បីតែបន្តិចផង។
8 / 10
👸”បើដឹងថាខុសហើយ មិចនៅតែបន្តធ្វើទៀត មិចក៏នៅតែលាក់បាំងម៉ាក់ទៀត”
💜”ខ្ញុំគ្មានភាពក្លាហាននឹងប្រឈមមុខប្រាប់ការពិតជាមួយរឿងនេះទេ” ខ្ញុំលត់ជង្គង់ទំលាក់មុខចុះទ្រហោយំសារជាថ្មីម្តងហើយម្តងទៀត។ ឯម៉ាកវិញក៏ស្ងាត់មិននិយាយអីរហូតដល់ឃ្លាបន្ទាប់….
👸”តែកូនបែរជាមានភាពក្លាហានព្រមប្រឈមមុខនឹងការពិតរបស់ខ្លួនទៅវិញ កូនហ៊ានធ្វើខុសនឹងប៉ាម៉ាកដើម្បីភាពត្រឹមត្រូវរបស់ខ្លួន កូនហ៊ានបើកចិត្តប្រាប់ខ្លួនឯងថាគ្រប់គ្នាគឺគិតខុសទៅវិញដែលមើលងាយធម្មជាតិរបស់កូន ទាំងអស់នេះហើយកូននៅប្រាប់ម៉ាក់ថាកូនគ្មានភាពក្លាហានទៀតហ៎?”
💜”ម៉ាកកកក?” ទឹកភ្នែកផ្អាកដំណើរការភ្លាមៗ ខ្ញុំងើយមើលមុខគាត់ភ្លឹះៗ។ ម៉ាកចង់បានន័យថាយ៉ាងមិចហ្នឹង?
👸”ងើបឡើងមកអង្គុយជិតម៉ាក់” ម៉ាក់គោះពូកហើយក៏រំកិលខ្លួនបន្តិចដើម្បីឲ្យខ្ញុំបានក្រោកឡើងទៅអង្គុយជិតគាត់។
👸”ឈប់យំ នៅចង់ធ្វើក្មេងរំអួយដល់ពេលណាទៀត ឯងធំគ្រប់គ្រាន់ដែលអាចស្វែងយល់ពីខ្លួនឯងបានហើយ” ដាក់គូទដល់ពូកភ្លាម ម៉ាកក៏យកដៃមកញីមុខខ្ញុំដូចកាលពីតូចៗនៅពេលដែលខ្ញុំយំម្តងៗ។
💜”ម៉ាកកក នេះម៉ាក់កំពុងតែខឹងខ្ញុំឬក៏អត់ហ្នឹង?” ខ្ញុំហើបមាត់សួរគាត់ទាំងគ្រែងចិត្ត។
👸”ម៉ាក់ខឹងដែលឯងមិនប្រាប់រឿងនេះដល់ម៉ាក់តាំងពីដំបូង តែម៉ាកក៏យល់ថាកូនៗគ្រប់គ្នាក៏មិនអាចចេញមកបង្ហាញឲ្យឪពុកម្ដាយបានដឹងភ្លាមៗដែរ រហូតមកដល់ពេលនេះ ពេលដែលម៉ាក់បានដឹងរឿងច្បាស់ថាវាយ៉ាងមិចខ្លះចំពោះកូន ម៉ាក់ទៅជារករឿងខឹងឯងមិនបានទៅវិញ” ម៉ាកអង្អែលក្បាលខ្ញុំព្រមជាមួយនឹងស្នាមញញឹមយ៉ាងកក់ក្តៅ ដែលធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តលើខ្លួនឯងឡើង។
💜”ចឹងបានន័យថាម៉ាក់ដឹងរឿងនេះយូរហើយ”
👸”កូននៅជាមួយម៉ាកតាំងពីតំណក់ឈាមដំបូង មានរឿងអីខ្លះដែលម៉ាក់មិនដឹងពីឯង ទោះម៉ាក់មិនមាត់តែម៉ាក់តាមសង្កេតគ្រប់សកម្មភាពរបស់កូនគ្មានចន្លោះទេ”
👸”ពីដំបូងម៉ាក់គ្រាន់តែសង្ស័យតែប៉ុណ្ណោះ តែហ៊ាងគេបានបង្ហាញឲ្យម៉ាក់ឃើញពីភាពមិនប្រក្រតីជាមួយឯងច្រើនពេក ច្រើនរហូតដល់ម៉ាក់មិនគិតមិនបាន”
💜”ចឹងហេតុអីបានម៉ាក់មិនហាមខ្ញុំតាំងពីដំបូង?”
👸”ម៉ាកដឹងថាបើកូនមិនពេញចិត្តនៅអ្វីដែលកូនធ្វើ កូននឹងមិនចាប់ផ្តើមវាតាំងពីដំបូងមកម្លេះ មានម្តាយមួយណាដែលចង់បំផ្លាញសេចក្តីសុខរបស់កូនទៅ”
9 / 10
👸”ម៉ាក់បង្កើតកូនមកឲ្យចេញជារូបរាងដែលមានចិត្តគំនិតគ្រប់គ្រាន់ក្នុងការវែកញែករឿងគួរឬមិនគួរ តែម៉ាកមិនអាចបង្កើតខ្សែជីវិតដែលពោរពេញទៅដោយសេចក្តីសុខឲ្យកូនបានទេ គឺមានតែកូនខ្លួនឯងតែប៉ុណ្ណោះដែលដឹងថាសេចក្តីសុខដែលខ្លួនកូនត្រូវការគឺជាអ្វី”
💜”ចុះម៉ាកដឹងទេ ថាសេចក្តីសុខកូននៅពេលនេះគឺជាអ្វី…”
👸”ហឹសសស កុំទាន់ទាន់សប្បាយចិត្តនឹងរឿងម៉ាក់មិនជេរឯងអី តែនៅមានរឿងមិនប្រាប់ម៉ាក់ទៀត ម៉ាក់វៃឯងតែម្តង” ម៉ាកគាត់នៅសើចចេញមកយ៉ាងស្រស់ស្អាតទៀត។
💜”ម៉ាកកកក អាហ្នឹងជាសំណាងកូនទេដែលប
ម៉ាក់មិនជេរ…”
💜”តែអ្វីដែលសំខាន់ដែលធ្វេីឲ្យកូនមានសេចក្តីសុខបំផុតនោះគឺការស្រលាញ់របស់ម៉ាក់មកឲ្យកូន ការស្រលាញ់ដែលមានដ៏ធំធេង” ខ្ញុំចូលទៅអោបម៉ាកយ៉ាងណែនដៃ។ មកដល់ពេលនេះទើបខ្ញុំយល់សំដីរបស់នាងរិទ្ធ ថាវានិយាយពិតជាមិនខុសមែន ទោះជារឿងដែលគាត់ទទួលយកបានឬមិនបានយ៉ាងណាក៏ដោយ ក៏ពួកគាត់គ្មានថ្ងៃស្អប់កូនខ្លួនឯងបានឡើយ នេះហើយគឺជាទឹកចិត្តដ៏ធំធេងរបស់ពួកគាត់។
👸”ម៉ាក់និយាយនេះមិនមែនមានន័យថាម៉ាក់ជួយជ្រុមជ្រែងនឹងរឿងនេះទេ តែម៉ាក់នឹងលើកទឹកចិត្តកូននូវអ្វីដែលកូនបានជ្រើសរើសដ៏ត្រឹមត្រូវ មិនថាសេ្នហា មិនថារឿងទៅថ្ងៃមុខ”
💜”ចុះប៉ា?”
👸”ប៉ាឯងនៅមិនទាន់ព្រមទេ ទុកពេលឲ្យគាត់តិចទៅ” ហឺមមម បានលឺបែបនេះ ខ្ញុំក៏នៅអន់ចិត្តបន្តិចបន្តួចដែរ តែនៅមានម៉ាក់ដែលយល់ចិត្ត ហើយបងប្រុសដែលតាមជួយជ្រោមជ្រែង ខ្ញុំក៏មានកំលាំងចិត្តគ្រប់គ្រាន់ហើយ។
👸”ឥលូវរឿងយើង២នាក់និយាយគ្នាដឹងរឿងហើយ នៅរឿងហ៊ាងម្តង កូនស្រលាញ់គេតាំងពីពេលណា?” 😳 លេងឆៅៗចឹងម៉ង់អ្នកម្តាយ។
💜”អឹមមម ខ្ញុំក៏មិនច្បាស់ថាចាប់ផ្តេីមតាំងពីពេលណាដែល តែថ្ងៃដែលគេដើរចេញពីមុខខ្ញុំដោយសារតែខឹងនឹងការឌឺដងដេញគេឲ្យទៅវិញលើកមុន ខ្ញុំមានអារម្មណ៍ដូចជាគេបានយកអ្វីម្យ៉ាងចេញពីខ្លួនខ្ញុំទៅជាមួយគេយ៉ាងមិចមិនដឹងទេ ដឹងតែម្យ៉ាងគឺខ្ញុំមិនចង់ឃើញគេដើរចេញពីខ្ញុំ រហូតដល់ថ្ងៃដែលគេសារភាពថាគេស្រលាញ់ខ្ញុំ ទេីបខ្ញុំដឹងថាខ្ញុំមិនបានវង្វេងនឹងអារម្មណ៍ដែលខ្ញុំមានឲ្យគេទេ គឺខ្ញុំពិតជាស្រលាញ់គេមែន” ខ្ញុំនឹកឃើញដល់ពេលនោះ គឺដូចជាឈឺនៅពេលនេះ។
👸”ហើយចុះកូនខូចចិត្តរឿងហ៊ាងតាំងពីពេលណាដែរ?” សំនួរចាក់ដោត ចាក់ចំបេះដូងឲ្យវារំញោចសារជាថ្មីម្តងទៀត។ ខ្ញុំមិនចង់មកអង្គុយយំនៅមុខអ្នកណាទៀតទេ ថែមទាំងម្តងនេះជាម៉ាកទៀត ខ្ញុំរិតតែមិនត្រូវសំរក់។
10 / 10
👸”ទោះជាកូនចង់យំយូរប៉ុណ្ណា កើតទុក្ខច្រើនប៉ុណ្ណាក៏វាកែប្រែការពិតដែលគេត្រូវទៅរៀបការមានគ្រួសារមិនបានដដែរ វាគឺជាធម្មជាតិនៃសង្គមរស់នៅណាកូន”
💜”ម៉ាកកកក ហឹកកកៗៗ ហឺ…” ខ្ញុំមិនអាចនិយាយអីទៀតបានទេក្រៅពីស្ទុះទៅអោបម៉ាកទ្រហោយំ។ ធម្មជាតិសង្គមប្រកាន់ពណ៌សម្បុរ ធម្មជាតិសង្គមប្រកាន់វណ្ណះ ធម្មជាតិសង្គមប្រកាន់ភេទ ខ្ញុំស្អប់វាខ្លាំងណាស់ វាគឺជាធម្មជាតិដែលចាំតែរារាំងសេចក្តីសុខពិតប្រាកដគ្រប់គ្នា។
👸”កូនត្រូវតែរឹងមាំ ដើម្បីឲ្យហ៊ាងគេបានដឹងថាជីវិតកូនមិនមែនរស់នៅដើម្បីរងចាំនរណាម្នាក់ទេ នៅមានមនុស្សជាច្រើនទៀតដែលត្រូវការយើងណាកូន” ម៉ាកព្យាយាមអង្អែលខ្នងនិងនិយាយពាក្យលួងលោមឲ្យខ្ញុំបានកាត់ចិត្តពីគេ។
💜”ខ្ញុំត្រូវតែរឹងមាំ ខ្ញុំនឹងមិនកើតទុក្ខទៀតទេ ហឹកកកៗ😢” ខ្ញុំអោបម៉ាកយំទាល់តែអស់ចិត្ត។
💜”ចុះម៉ាកដឹងយ៉ាងមិចថាគេត្រូវរៀបការ?” សំនួរដែលទើបតែនឹកឃើញ។
👸”ម៉ាក់ជំរិតសួរពីយុទ្ធ ហើយនិងហ៊ាឯងគ្មានសល់ទេ មិនចឹងម៉ាក់ក៏មិនច្បាស់ក្នុងចិត្តរវាងទំនាក់ទំនងឯងទាំង២ដែរ” ប្រហែលដោយសារតែពីព្រឹកមិញនឹងឯង នាំគ្នាមកអូរអរមុខបន្ទប់ខ្ញុំពេក។
👸”ឈប់យំទៀតទៅណាកូន ទោះមនុស្សល្អម្នាក់នេះមិនមែនជារបស់កូន តែជឿម៉ាក់ទៅ គង់តែមានថ្ងៃណាមួយកូននឹងបានជួបមនុស្សល្អម្នាក់ទៀតដែលអាចកាន់ដៃកូនទៅរហូតទេ”
💜”បាទម៉ាក ខ្ញុំនឹងគ្មានថ្ងៃយំដើម្បីអ្នកណាទៀតទេ ហើយខ្ញុំក៏មិនដាក់ចិត្តស្រលាញ់អ្នកណាក្រៅពីគ្រួសារយើងដែរ ព្រោះមនុស្សដែលល្អនិងស្មោះត្រង់សំរាប់ខ្ញុំគ្រប់ពេលនោះគឺមានតែគ្រួសារមួយនេះទេ” ខ្ញុំដកខ្លួនចេញពីម៉ាកដោយបង្ហាញនូវស្នាមញញឹមវិញម្តង។ ខ្ញុំគ្មានថ្ងៃឲ្យអ្នកណមកបំផ្លាញបេះដូងខ្ញុំម្តងទៀតបានជាដាច់ខាត។
👸”ហឹមម បេីកូនអាចគិតចឹងបានគឺល្អណាស់ តោះចុះទៅញ៉ាំបាយជាមួយម៉ាក់”
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment