Breaking

Sunday, June 16, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣២

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣២
និពន្ធដោយ Pii Chhay



ក្រោយពីបានបើកកកាយរឿងពិតជាមួយនឹងម៉ាក់រួចហើយ ខ្ញុំក៏មានអារម្មណ៍ថាបានស្រាលខ្លួនបន្តិចដែរ ព្រោះចាប់ពីថ្ងៃនេះទៅខ្ញុំមិនបាច់ត្រូវរស់នៅដោយលាក់បាំងពីអារម្មណ៍ពិតរបស់ខ្លួននៅចំពោះមុខម៉ាក់ទៀតទេ។ ហេីយគាត់ក៏ក្លាយជាអ្នកពិភាក្សាបញ្ហាផ្លូវចិត្តរបស់ខ្ញុំចាប់តាំងពីពេលនោះមកដូចគ្នា។
រំលោងផុតមួយថ្ងៃទៅមួយថ្ងៃខ្ញុំបានខំប្រឹងចាប់ផ្តេីមកែរប្រែខ្លួនជាមនុស្សថ្មីដោយមានម៉ាក់ហេីយនិងហ៊ាជាអ្នកលួងលោមដាស់តឿនឲ្យរឹងមាំឡេីង។ ខ្ញុំបានផ្អាកទៅសាលាអស់រយះពេលមួយសប្តាហ៍ពេញ ខ្ញុំផ្អាកការចេញទៅជួបអ្នកណាទាំងអស់ សូម្បីតែទូរសព្ទក៏ខ្ញុំបិទការទាក់ទងដែរ គឺមានតែការជួបជុំគ្រួសារតែប៉ុណ្ណោះរហូតមកដល់ពេលនេះអាការៈផ្លូវចិត្តខ្ញុំក៏បានធូរស្បើយច្រើនហេីយ ទោះជាមានពេលខ្លះខ្ញុំនឹកដល់គេខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនឲ្យទឹកភ្នែកស្រក់មកទៀតបានដែរ។ គិតៗទៅខ្ញុំគួរតែសប្បាយចិត្តជំនួសគេ ដែលគេបានស្វែងរកអនាគតថ្មីដែលភ្លឺស្វាង មានគ្រួសារមួយដ៏ពេញលេញ និងរស់នៅយ៉ាងមានក្តីសុខ ប្រសេីរជាងនៅទាមទារចង់អូសទាញគេមករួមទុក្ខជាមួយយេីង។
ដើមសប្ដាហ៍ថ្មីបានបើកទំព័រ ព្រឹកនេះខ្ញុំក៏ត្រូវរៀបចំខ្លួនដើម្បីចេញទៅជួបពិភពលោកខាងក្រៅវិញម្តង។ នៅឯសកលវិទ្យាល័យគឺមាននាងរិទ្ធនាំខ្ញុំបាននិយាយលេងសប្បាយ ហើយវាក៏មិនបានដឹងដែរថាខ្ញុំបាត់មួយអាទិត្យនេះព្រោះតែអ្វី។ ព្រឹកនេះខ្ញុំមិនបានជួបតែនាងរិទ្ធទម្នាក់ទេ គឺខ្ញុំក៏បានជួបបងករុណាដូចគ្នា មើលទៅបងករុណាដូចជាអារម្មណ៍ល្អណាស់ដែលបានឃើញមុខខ្ញុំម្តងទៀតដែលខុសពីលើកមុខដែលឃើញមុខខ្ញុំទាំងក្រៀមក្រំ។ បែបនេះគឺល្អបំផុតហេីយមែនទេ? គ្រប់គ្នានឹងមិនមានអ្នកណាកេីតទុក្ខទៀត។ ខ្ញុំក៏អាចសប្បាយចិត្តនឹងជ្រេីសរេីសអ្នកដែលតែងតែរងចាំខ្ញុំ ហេីយអ្នកជុំវិញខ្លួនក៏អាចមានឱកាសចូលមកក្បែរចិត្តខ្ញុំម្តងទៀតដូចគ្នា។
💜”ល្ងាចនេះបងទំនេរអត់?” ខ្ញុំសួរទៅបងករុណា។
👱🏻♂️”ទំនេរ... ទូចង់បបួលបងទៅណាមែន?”
💜”បាទ គិតចង់ទៅញ៉ាំអីជុំគ្នាជាមួយអារិទ្ធ បងអូខេអត់?”
👱🏻♂️”អូខេៗ បងចាំឱកាសនេះយូរមកហេីយ”
💜”ល្អណាស់ ចឹងខ្ញុំចូលថ្នាក់វិញហេីយ ចាំល្ងាចជួបគ្នា”
👱🏻♂️”បាទ ចាំជួបគ្នា” បន្ទាប់ពីពួកយើងបានណាត់គ្នាទៅញ៉ាំអីបន្តិចបន្តួចនៅខាងក្រៅ ដោយមានខ្ញុំបងករុណារួចហេីយ ខ្ញុំក៏ចូលថ្នាក់រាយការណ៍រឿងនេះទៅនាងរិទ្ធម្តង តែវាបែរជាសួររកហ៊ាងបន្ថែម។ ខ្ញុំមិនចង់បិតបាំងមិត្តសំលាញ់ក៏ប្រាប់រឿងគ្រប់យ៉ាងទៅវាទាំងអ
2 / 14
ស់។ វាក៏មិនបានដេញដោលឲ្យលេីសពីអ្វីដែលខ្ញុំបាននិយាយប្រាប់ តែវាមានពាក្យមួយដែលដុំជាប់ខួរក្បាល គឺវានៅតែជឿថាគ្មានអ្នកណាអាចស្រលាញ់ខ្ញុំបានច្រេីនជាងហ៊ាង ហេីយវាក៏គ្មានថ្ងៃជឿដែរថាហ៊ាងឈប់ស្រលាញ់ខ្ញុំ។
ថ្ងៃនេះដូចជានឹកឃ្លានការ៉េមថ្វីដៃបងលីនដល់ហេីយ គិតរកឈាងចូលក្រោយពីចេញពីសាលាសិន។
គ្រឺងងៗ សំលេងកន្តឹងហាងបានបន្លឺឡើងនៅពេលដែលខ្ញុំបានបើកទ្វារចូល ខ្ញុំបានសំលឹងមើលជុំវិញហាងក៏បានឃើញបងលីនកំពុងតែអង្គុយរួមតុជាមួយនឹងបុរសម្នាក់ដែលអង្គុយបែរខ្នងមកទ្វារ។
👩🏼”ទូ?...” គ្រាន់តែបានឃើញខ្ញុំភ្លាមបងលីនក៏ស្រែកហៅយ៉ាងភ្ញាក់ផ្អើល ស្របពេលដែលបុរសម្នាក់នោះបានបែរខ្លួនមករកខ្ញុំដូចគ្នា។
😈”ទូ…” ខ្ញុំបានឃើញគេហើបមាត់និយាយឈ្មោះខ្ញុំតិចៗនៅនឹងតុ តែខ្ញុំបានបង្ហួសភ្នែកទៅរកបងលីនជំនួសវិញ។
💜”បងរវល់ជាមួយភ្ញៀវហ៎? ចឹងចាំថ្ងៃក្រោយខ្ញុំមកម្តងទៀត”
👩🏼”ឈប់សិនទូ” ខ្ញុំរៀបនឹងបែរខ្លួនចេញទៅវិញហើយស្រាប់តែបងលីនស្រែកឃាត់ខ្ញុំមុន។
👩🏼”ចូលមកអង្គុយសិនមក បងនិយាយគ្នារួចរាល់ហើយ”
💜”ខ្ញុំគិតថាចាំថ្ងៃក្រោយល្អជាង”
👩🏼”មិចលេងចង់ជួបមុខបងហី៎ហ៎?”
💜”អត់ទេ” ការសន្ទនាខ្ញុំគឺមានតែមុខបងលីនតែប៉ុណ្ណោះ។ ខ្ញុំមិនរេភ្នែកទៅមើលគេសូម្បីតែបន្តិច។
👩🏼”ចឹងនៅនិយាយគ្នាជាមួយបងសិន បើមិនព្រមបងឈប់ធ្វើការ៉េមរសជាតិថ្មីឲ្យញ៉ាំរហូត” ដាក់កំហិតសាហាវណាស់។ ឲ្យគេដឹងចំនុចខ្សោយចឹងមែន។ ដោយហេតុតែខ្លាចអត់ការ៉េមញ៉ាំបន្តទៀតនិងខ្លាចចិត្តបងលីនផងទើបខ្ញុំត្រូវសំរេចចិត្តចូលទៅអង្គុយក្នុងហាងទាំងទើសទាល់។ ខ្ញុំបានស្វែងរកតុដែលនៅឆ្ងាយពីតុគេដែរ តែគ្មានសោះ គឺមានតែតុមួយដែលនៅពីក្រោយខ្នងគេតែប៉ុណ្ណោះ។
👩🏼”អង្គុយចាំបងសិនទៅណា បងទៅយកការ៉េមរសជាតិថ្មីមកឲ្យ”
💜”អឹមមម បាទបង” ខ្ញុំដាក់គូទអង្គុយមិនទាន់ស្រួលផងបងលីនក៏ទារទៅក្នុងម្តង។ ខ្ញុំក៏ងើយមុខតបទៅគាត់ ហើយក៏បានប្រទាក់ភ្នែកគ្នាជាមួយនឹងអ្នកដែលមិនចង់ឃើញ។ គេសំលឹងមុខខ្ញុំមិនដាក់ភ្នែកសោះ ហើយខ្ញុំក៏ភ្លឹកមើលគេដូចគ្នា។ ខ្ញុំមើលទៅគេ ព្រោះតែគេប្រែប្រួលច្រើនណាស់។ ខ្លួនប្រាណគេស្គមជាងមុនខ្លាំងណាស់ ទឹកមុខក៏ស្លេកស្លាំង ភ្នែកក៏រូងខូងទៀត។ មិចបានគេបណ្តែតបណ្តោយខ្លួនដល់ថ្នាក់នេះ គេជិតដល់ថ្ងៃមង្គលហើយមិនចឹងហ៎ គេគួរតែមើលថែខ្លួនឲ្យបានល្អជាងនេះ។
3 / 14
😈”សួស្តីទូ” សំលេងដែលខ្ញុំមិនបានលឺជាយូរមកហើយ ពេលដែលបានលឺម្តងទៀតវាសឹងតែទាញអារម្មណ៍ខ្ញុំទៅរកអតីតកាលទាំងអស់ឡើងមកវិញភ្លាមៗ។
😈”ទូ សុខសប្បាយអត់?” គួរតែសួរខ្ញុំថាចុះនរកសប្បាយឬអត់។
💜”ខ្ញុំសប្បាយជារៀងរាល់ថ្ងៃ” ខ្ញុំចំនាយពេលមួយនាទីក្នុងការឆ្លើយសំនួរនេះ។
😈”ល្អណាស់ បងនឹងបានទៅដោយសប្បាយចិត្ត” គេអោនមុខនិយាយខ្សឹបៗតែម្នាក់ឯង រហូតខ្ញុំស្តាប់មិនដឹងជាគេនិយាយអីខ្លះ។ តែខ្ញុំក៏មិនបានសួរនាំអីគេទៀតដែរ ព្រោះខ្ញុំមិនចង់បង្កើតការស្និទ្ធស្នាលច្រើនជាងនេះ។
😈”បង…”
គ្រឺងងង សំលេងទ្វារបានបន្លឺឡើងម្តងទៀតជាមួយនឹងមនុស្សប្រុសស្រី២នាក់ដើរចូលមកទន្ទឹមគ្នា។
👱🏻♀️”ហ៊ាង?” ខ្ញុំមិនទាន់បានស្តាប់ពាក្យចុងក្រោយរបស់គេផង ស្រាប់តែមានមនុស្សស្រីម្នាក់បានបើកទ្វារចូលមកជាមួយនឹងសំលេងស្រែកហៅឈ្មោះរបស់គេផងដែរ។ នាងស្រែកហៅឈ្មោះអ្នកដែលអង្គុយជិតខ្ញុំពីចំងាយ ដោយទឹកមុខចងអាឃាត។
😈”ឡាវីន?” ឯគេស្រែកហៅឈ្មោះនាងយ៉ាងធម្មតា។
💜”បងរាជ?” ចំនែកខ្ញុំទៅជាចាប់អារម្មណ៍នឹងអ្នកដែលដើរចូលមកជាមួយស្រីម្នាក់នោះទៅវិញ។ នេះមានរឿងចៃដន្យអីនឹង បាននាំគ្នាមកជួបជុំពេញទាំងហាងល្អម្ល៉េះ។
👮♂️”ទូ? ចៃដន្យម៉េស?”
👱🏻♀️”នេះបងស្គាល់វាដែរហ៎” ? ? ? សំនួរនេះខ្ញុំក៏ចង់ដឹងដែរ ថាបងរាជទៅស្គាល់ស្រីម្នាក់នេះបានយ៉ាងមិច?
👮♂️”បងទើបតែស្គាល់ទេ” បងរាជឆ្លើយទៅស្រីម្នាក់ទាំងភ្នែកនឹងស្នាមញញឹមកខ្ញុំ។
👱🏻♀️”បងខ្វះមនុស្សស្គាល់ណាស់ទៅហី៎?” គិតទៅស្រីម្នាក់នេះ វាស្អប់ឯងតែម្នាក់វាមិនអស់ចិត្តហើយវានៅចង់អូសគេមកស្អប់ឯងទៀត។ ពស់វែកពេកហើយ។
👮♂️”ហើយវាកើតអីឯងដែរ បងចង់ស្គាល់អ្នកណាវាទៅក្តៅក្រហាយអីដល់ឯង” បងរាជមើលទៅដូចជាមួរម៉ៅដែរក៏ជ្រួញចិញ្ចើមតបទៅនាងនោះវិញ។
👱🏻♀️”តែវាជាសត្រូវខ្ញុំ”
4 / 14
😈”ឡាវីនល្មមបានហើយ នាងណាត់ខ្ញុំមកដើម្បីបង្កររឿងឬយ៉ាងមិច?” ចំនែកឯម្នាក់នេះវិញ ហើបមាត់និយាយទាំងធុញទ្រាន់ជាទីបំផុត។
👱🏻♀️”អូនឲ្យបងរើសកន្លែងណាត់គ្នាតែ២នាក់អូន មិនមែនឲ្យមកបងរើសកន្លែងត្រូវជួបវាទេ” ពេលដែលបានលឺហ៊ាងនិយាយដូច្នោះនាងក៏ងាកទៅឡែតៗដាក់វិញភ្លាម។ ភាពវឹកវរបានកើនឡើងម្តងបន្តិចៗ រហូតដល់ភ្ញៀវគ្រប់គ្នាចាប់ផ្តើមងាកសំលឹងមកមើល។ និយាយទៅក្រុមនេះទៅដល់ណាលក់មុខដល់នោះ។
😈”ពួកយើងជួបគ្នាដោយចៃដន្យទេ”
👱🏻♀️”អូ បងចង់ប្រាប់ថានិស្ស័យស្នេហ៍បងជាមួយវានៅមិនចេះអស់ចឹងហេ៎ បានចេះតែចៃដន្យគ្រប់កន្លែងហ្នឹង?” ខ្ញុំសុំខ្លាចដៃម្នាក់ស្រីនេះហើយ។
👩🏼”មានរឿងអីហ្នឹង?” ខ្ញុំអង្គុយសំលឹងមើលកាយវិការឆោឡោរបស់ស្រីម្នាក់នោះទាំងហួសចិត្ត។ ខ្ញុំមិនគួរណាមកស្គាល់អ្នកទាំងនេះទេ នាំទុក្ខត្រឹមខ្ញុំមិនអស់ចិត្តហើយនៅរាលដាលដល់មនុស្សជុំវិញខ្លួនទៀត។
💜”មិនមានអីទេ គ្រាន់តែមានមនុស្សឆ្កួតចូលមកនិយាយមិនដឹងខ្យល់អី ធ្វើឲ្យផ្អើលគេផ្អើលឯងដោយគ្មានភាពខ្មាស់អៀនបន្តិចសោះ” ខ្ញុំអត់ទ្រាំមិនបានក៏ក្រោកឈរនិយាយប្រាប់បងលីនទាំងភ្នែកសំលឹងមើលទៅស្រីនោះមិនដាក់។
👱🏻♀️”ឯងថាអ្នកណាឆ្កួត?” អេៗៗ ចេះឈឺហើយហ៎ បានខំស្ទុះមករកខ្ញុំណាស់។
😈”ឡាវីននន”
👮♂️”វីននន ឯងចង់ធ្វើអីនឹងហា៎?” បងរាជស្ទុះស្រវាចូលទៅចាប់ទាញស្រីម្នាក់នោះចេញ កំឡុងពេលដែលនាងចង់ចូលមករករឿងខ្ញុំ ហើយក៏ស្របពេលដែលហ៊ាងជ្រែកខ្លួនចូលមកពាំងខ្ញុំដូចគ្នា។
💜”ខ្ញុំមិនចេះវាយទេស្រី តែខ្ញុំចេះអូសក្បាលគេចូលបុស្តិ៍ប៉ូលីស បើចង់សាកក៏ចូលមក” យី ឃើញខ្ញុំស្ងៀមៗគិតថាខ្ញុំមិនខ្លាចមែន? សុំទោសផងណា ទូពីមុនត្រលប់មកវិញហើយ បើនៅតែភ្លឺទៀតដឹងគ្នាហើយ។
👱🏻♀️”មិចក៏បងឈរការពារវាទៀត” នាងស្រែកគំហកដាក់មុខហ៊ាងពេញៗតែម្តង។
👩🏼”ឈប់ភ្លាមទៅអ្នកនាង នេះជាហាងខ្ញុំទុករកស៊ីមិនមែនទុកសំរាប់ឲ្យអ្នកនាងមកបង្ករឿងទេ” បងលីនក៏ក្លាយទៅជាម្នាក់ដែលហឹងស្លឹកត្រចៀកដែរ គាត់បានចូលមកឈរចំពីមុខពួកយើងគ្រប់គ្នា។
5 / 14
💜”ចេញទៅលោក…” ខ្ញុំដែលឈរនៅពីក្រោយគេ បានរុញខ្លួនគេចេញឲ្យឆ្ងាយពីមុខខ្ញុំម្តង។ ស្អី? មកពាំងមុខស្អី? ចង់ពង្រាយស្អីដាក់ខ្ញុំទៀតហើយ? ខ្ញុំមិនចាញ់បោកលោកទៀតទេ។
😈”ទូ អូនចង់ធ្វើអី?”
💜”ខ្ញុំមិនធ្វើអីមនុស្សរបស់លោកទេ កុំភ័យ”
💜”ព្រោះខ្ញុំមិនចង់ពាក់ព័ន្ធនឹងរឿងរបស់អស់លោកមួយណាសូម្បីតែបន្តិច ខ្ញុំបាននិយាយច្បាស់ហើយមិនចឹងហេ៎ ថាសូមឲ្យពួកយើងអស់កម្មនឹងគ្នាត្រឹមវិនាទីនោះទៅ ពេលឃើញមុខគ្នាធ្វើមិនស្គាល់គ្នាតែម្តងទៅ ឬក៏អ្នកទាំង២មិនចេះស្តាប់ភាសាមនុស្ស”
💜”ឯនាង ហឹសស ល្មមកែចរិកព្រាយចូលនឹងទៅ ក្រែងប្រុសគេធុញគេលេងក្បាលចោលទៅរកស្រីថ្មី” ជ្រុលជាខ្មាស់គេប៉ុណ្ណឹងហើយ ដាក់ឲ្យអស់តែម្តងទៅទាន់នៅជុំគ្នា។
👱🏻♀️”អា អា…”
💜”នៅចង់បានពាក្យអីបន្ថែមទៀត…” ឲ្យតែហ៊ានហើបមាត់ចេញមកទៀត ខ្ញុំនឹងប្រលះគ្មានឲ្យសល់ឆ្អឹងទេ អ្នកណាក៏ដោយ។ កុំថាខ្ញុំអាក្រក់ ព្រោះដោយសារអ្នកទាំង២ទើបខ្ញុំទៅជាបែបនេះ។
💜”ទុកភាពអៀនខ្មាស់ឲ្យអ្នកផ្សេងខ្លះផង បើយើងចង់លក់មុខណាស់ ហែកតែរបស់ខ្លួនឯងលក់ទៅ កុំមកប៉ះពាល់ដល់អ្នកដទៃ ព្រោះគេឲ្យតំលៃលើខ្លួនគេច្រើនជាងយើង” គ្រប់គ្នាស្ងាត់ជ្រៀប រួមទាំងអ្នកសំលឹងមកដូចគ្នា។
💜”បងលីន ឲ្យខ្ញុំសុំទោសផងដែលធ្វើឲ្យមានរឿងផ្អើលហាងបែបនេះ មើលទៅខ្ញុំលេងមានមុខបានមករកបងទៀតហើយ ខ្ញុំលាសិនហើយ” បន្ទាប់ពីស្ងាត់ហើយខ្ញុំក៏មិននៅឈរធ្វើជាផ្ទាំងស៊ីបឲ្យគេបាញ់ខ្សែភ្នែកមកមើលយូរទៀតដែរ។
😈”ទូ...” ខ្ញុំអោនលាបងលីនរួចនឹងដើរចេញទៅ តែមានមនុស្សម្នាក់ចូលមកចាប់ដៃខ្ញុំ។
💜”លេង! !” ខ្ញុំគ្រវាសដៃចេញពីគេមួយទំហឹងរហូតដល់ដៃទៅទៅបុកនឹងតុជិតនោះ។ (ស្រមៃសំលេងតុខ្លួនឯងតិចទៅណា ព្រោះសរសេរសំលេងមិនចេញ)។
💜” កុំមកប៉ះខ្ញុំនៅពេលដែលលោកបានបំពានទៅលើអ្នកផ្សេង ហើយកុំមកហៅឈ្មោះខ្ញុំទៀតនៅពេលដែលលោកបានរើសយកឈ្មោះអ្នកថ្មីមកជំនួសកន្លែងខ្ញុំ”
💜”ពេលនេះលោកបានធ្វើដូចអ្វីដែលលោកធ្លាប់បានប្រាប់ខ្ញុំហើយ ជីវិតគ្រប់គ្នាច្រណែនចង់បានហេ៎? ឥលូវនេះគ្រប់គ្នាគេច្រណែនខ្ញុំសឹងតែយកកែវមកគប់ក្បាលខ្ញុំទៅហើយ” វាអួលណែនដើមកខ្លាំងណាស់ ពេលដែលនិយាយពាក្យនេះចេញទៅ។ មានគ្រាមួយខ្ញុំធ្លាប់
6 / 14
ទទួលបានអារម្មណ៍សប្បាយចិត្តខ្លាំងជាទីបំផុត នៅពេលដែលមនុស្សខ្ញុំស្រលាញ់បាននិយាយប្រាប់ខ្ញុំថា គេនឹងធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលគ្រប់គ្នាច្រណែន តែទីបំផុតគឺខ្ញុំទៅវិញដែលច្រណែនគេជាមួយនឹងអ្នកផ្សេង។
💜”បើលោកបានសំរេចចិត្តក្បត់នឹងពាក្យរបស់លោកទៅហើយ សូមឲ្យវាដាច់ឲ្យផុតទៅ” ខ្ញុំប្រឹងបញ្ចប់ឃ្លារួចក៏ប្រញាប់បែរខ្លួនបង្ហូរទឹកភ្នែកដែលវាបានក្បត់នឹងចិត្តខ្លួនឯងថាមិនស្រក់ដើម្បីបុរសម្នាក់នេះទៀតទេ។ រួចក៏ដើរចេញពីហាងដោយបានលឺសំលេងស្រែកហៅរបស់បងរាជ។
👮♂️”ទូ…”
👮♂️”អស់ចិត្តឯងហើយមែនទេ?…”
👮♂️”ទូ… ឈប់សិនទូ” ខ្ញុំដើរជូតទឹកភ្នែកចេញមកដល់ឡានក៏ត្រូវបងរាជរត់មកពាំងមុខ។
💜”បងមានការអីជាមួយខ្ញុំ?”
👮♂️”បងសុំទោស រឿងប្អូនស្រីបងអំបាញ់មិញនេះផង” ស្អីគេ?
💜”ប្អូនស្រី?”
👮♂️”បាទ គេគឺជាប្អូនស្រីបង្កើតរបស់បង” ច្បាស់ណាស់ ច្បាស់ដូចហែកមេឃតែម្តង។
💜”បានន័យថារឿងដែលបងធ្លាប់ប្រាប់ខ្ញុំថារវល់រឿងភ្ជាប់ពាក្យប្អូនស្រីនោះ គឺម្នាក់នេះមែន?” ពិភពលោកមូលជ្រុលពេកហើយ។ គិតចង់ឲ្យខ្ញុំវិលវល់តែជាមួយគ្រួសារនេះចឹងឬ?
👮♂️”បាទ តែបងមិនដឹងសោះថាទូក៏ស្គាល់ឡាវីនដែរ”
💜”ខ្ញុំមិនដែលចង់ស្គាល់ខ្សែស្រលាយខាងហ្នឹងទេ” 😶😶 អូៗៗ ខ្ញុំជ្រុលមាត់តិចហើយ ភ្លេចគិតថាពេលនេះខ្ញុំកំពុងតែឈរនិយាយជាមួយម្នាក់នៃត្រកូលស្រីឆ្នាស់នោះ។ មាត់អើយមាត់ ឃើញទេអន់ចិត្តហើយ។
💜”អឹមម ខ្ញុំសុំទោសដែលនិយាយមិនបានគិត”
👮♂️”ប្អូនស្រីបងបែបធ្វើរឿងអាក្រក់ដាក់ទូច្រើនហើយ”
💜”រឿងនេះបងទៅសួរគេដោយខ្លួនឯងចុះ ខ្ញុំសុំតែសុខទេ”
👮♂️”នាងតែងតែបែបនេះ ធ្វើអីមិនចេះគិតពីអ្នកណាទេ ឲ្យតែខ្លួនឯងបានទោះអ្នកដទៃអស់អីក៏មិនខ្វល់” នេះគាត់កំពុងតែជាន់ប្អូនគាត់បន្ថែមមែនហ្នឹង?
7 / 14
👮♂️”តែទោះជាយ៉ាងណា ក៏នាងគឺជាប្អូនបងដែរ ខុសត្រូវត្រង់ណាបងជាអ្នកទទួលខុសត្រូវជំនួស”
💜”ហឺមមមម ក្នុងរឿងនេះអ្នកណាក៏មានចំនែកខុសដែរ ខ្ញុំក៏ខុសដូចគ្នាដែលជ្រុលមាត់មើលងាយនាងដូចគ្នា ឲ្យខ្ញុំសុំទោសផង” លឺបងរាជនិយាយមុននេះ គឺធ្វើឲ្យខ្ញុំនឹកឃើញដល់ហ៊ារបស់ខ្ញុំដូចគ្នា។ បងប្រុសមួយណាដែលមិនស្រលាញ់ប្អូន ខ្ញុំយល់ពីទឹកចិត្តគាត់ហើយ។
👮♂️”ចឹងចាត់ទុកថាស្មើគ្នាចុះណា បងសុំទោសដែលប្អូនបងទៅរករឿងទូ ហើយទូក៏សុំទោសបងដែលថាឲ្យប្អូនបង យើងរួចគ្នាណា” ខ្ញុំដូចជាចង់ប្លែកចិត្តដែលគាត់ចេះគិតបែបនេះឃើញហើយថែមទាំងសើចដាក់ខ្ញុំទៀត។
💜”ចឹងក៏ចឹងចុះ ខ្ញុំលាបងទៅសិនហើយ” រកលាគ្នាសិនហើយ នៅយូរទៀតស្រីនោះចេញមកឆ្កួតទៀតលូវហើយ។
👮♂️”បាទ ជួបគ្នាថ្ងៃក្រោយ” នៅមានថ្ងៃក្រោយទៀត។ 😅 តែមិនអីទេអ្នកណាល្អជាមួយយើង យើងក៏ល្អទៅគេវិញទៅ។ ប្អូនគាត់អ្នកឆ្កួតមិនមែនគាត់ឯណា។
បន្ទាប់ពីលាគ្នារួចហើយខ្ញុំក៏ឡើងឡានបើកចេញទៅ ហើយបងរាជក៏បានត្រលប់ចូលទៅក្នុងហាងវិញ រួចរឿងហេតុបន្ទាប់ពីនោះខ្ញុំក៏មិនបានដឹងលឺអ្វីទៀតដែរ សុំត្រឹមតែរួចខ្លួនទេ។ ខ្ញុំបើកត្រលប់មកដល់ផ្ទះវិញទាំងហេងហាងក្នុងចិត្ត ព្រោះតែមិនបានស៊ីការ៉េមហើយតែបែរជាបានស៊ីដុំភ្លើងទៅវិញ។
ហ៊ើយយយយយយ ខ្ញុំទំលាក់ខ្លួនដេកលើពូកដោយអារម្មណ៍វិលវល់។ ខ្ញុំកើតអីទៀតហើយហ្នឹង គ្រាន់តែនឹកឃើញដល់កាយវិការគេមកពាំងការពារខ្ញុំពីការរកចូលមកវាយរបស់ស្រីម្នាក់នោះ ហេតុអីក៏ខ្ញុំចង់ញញឹម ហេតុអីៗៗ ចុះបើគេគ្រាន់តែធ្វើទៅព្រោះតែមិនចង់ឲ្យស្រីម្នាក់នោះមានបញ្ហាទៅវិញ តើខ្ញុំនៅញញឹមចេញទេ? ហើយមុននឹងខ្ញុំអីក៏ខ្លាំងម៉េស ដែលទៅដៀលគេគ្រប់គ្នាហ្នឹង។ ពេលខ្លះខ្ញុំមិនដឹងថាខ្លួនឯងជាអីឲ្យប្រាកដទេណា និយាយដល់រឿងកើតទុក្ខ ក៏យំភ្លាមៗទៅ ដល់ពេលមានរឿងអ្វីផ្សេងចូលមកក៏ចង់ញញឹមទៅ ឯងកើតឆ្កួតអីទៅហា៎អាទូ……។
អើយយយយ ហេីយមិចក៏ខ្ញុំគិតដល់គេទៀតហើយ? ការខំប្រឹងរបស់ឯងអស់មួយអាទិត្យនេះចង់ឆាចោលមែនហា៎អាខ’ទូ បានគ្រាន់តែឃើញគេម្តងទៀតសោះឯងនឹកគេមិនភ្លេចហ្នឹង។ បើនិយាយពីគេវិញ គេខុសប្លែកច្រើនពិតមែន ច្រើនរហូតដល់ខ្ញុំចង់មានចិត្តអាណិតគេវិញ។ ទោះជាមាត់វារឹងខ្លាំងប៉ុណ្ណាក៏វាមិនឈ្នះនឹងចិត្តដ៏ទន់ជ្រាយមួយនេះដែរ។
ទាំងងៗៗៗ
😎”ទូ ចុះញ៉ាំបាយ”
💜”បាទហ៊ា” ហូសសស អស់ព្រលឹងរលីងកំពុងតែរវើរវាយគិតដល់ប្រុសបង លេងមោស្រែកយកៗមុខបន្ទប់ចឹង។
ថ្ងៃនេះម៉ាកធ្វើម្ហូបដែលខ្ញុំចូលចិត្តច្រើនណាស់ ដើម្បីឆ្លងខ្ញុំរួចផុតទុក្ខទោសហើយព្រមចាប់ផ្តើមទំព័រថ្មីនៃជីវិត (ហាហាហា តែនៅនឹកប្រុសអត់ឈប់)😂។ គ្រប់គ្នាក៏មានភាពស្រស់ស្រាយឡេីងមកច្រេីនក្រោយពីរឿងគ្រប់យ៉ាងត្រូវបានសម្រួលទៅតាមពេលវេលា។
8 / 14
បន្ទាប់ពីបាយថ្ងៃត្រង់ជាមួយគ្នារួចហើយ ខ្ញុំក៏ឡើងមកងូតទឹកដើម្បីបានត្រៀមខ្លួនទៅរៀនថ្ងៃបន្តទៀត។
ថ្ងៃនេះខ្ញុំមិនបានបើកឡានទៅសាលាទេគឺសុំជំនួយពីហ៊ាម្តង ព្រោះតែមានណាត់ពេលល្ងាចជានាងរិទ្ធនិងបងករុណាទើបគិតថាឲ្យនាងរិទ្ធមកយកនៅសាលាតែម្តង។
💜”ហ៊ើយ គេមកឈរធ្វើអីនៅមុខសាលានឹង?” ឡានហ៊ាចូលមកចតនៅមុខសាលាខ្ញុំក៏បានឃើញហ៊ាងកំពុងតែឈររ៉េរ៉ពេញមុខហ្នឹង។
😎”ស្អីឯង?”
💜”ហ៊ាបើកទៅហួសទៅ” ពេលដែលខ្ញុំងាកទៅនិយាយជាមួយហ៊ាម្តងទៀតខ្ញុំក៏បានឃើញហ៊ាងសំលឹងមើលមកឡានពួកខ្ញុំទៅហើយ។
😎”ដល់សាលាហើយ មិចចង់ទៅណាទៀត?”
💜”ចង់ទៅផ្ទះវិញ”
😎”អរ ហ៊ាងហ៎? ឯងចង់គេចដល់ណាទៀត? គិតថាបានមួយជីវិតហ៎?” ទោះជាមួយជីវិតនេះគេចមិនបាន តែបើឥលូវអាចគេចបានក៏គួរតែគេចខ្លះទៅ។
😎”ចុះទៅ យ៉ាងណាក៏ហ៊ាមិនជូនឯងទៅណាដែរ” សូមចប់ បើនិយាយចឹងហើយខ្ញុំនៅទ្រាំអង្គុយសំកុកក្នុងឡានដល់ពេលណាទៀត។ ពិតដូចជាហ៊ានិយាយមែន គេចយ៉ាងណាក៏មិនបានដែរ ព្រោះហ៊ាងគេឈរសំលឹងមើលមកខ្ញុំនៅចំកណ្តាលផ្លូវចូលសាលាតែម្តង។ ខ្ញុំដើរចេញពីឡានរួចសំដៅទៅមាត់ទ្វារសាលាដោយធ្វើជាមិនចាប់អារម្មណ៍ឃើញគេ តែគេ…
😈”ទូ ឈប់សិន” គេចាប់ដៃខ្ញុំឲ្យងាកសំលឹងទៅរកគេទាំងខ្ញុំមិនបានត្រៀមខ្លួន។ ពួកយើងនៅតែបន្តមើលមុខគ្នារហូតដល់ខ្ញុំត្រូវបេះដៃគេចេញ រួចក៏បែរខ្លួនដើរចូលក្នុងសាលាបន្ត។
😈”ទូ បងមានរឿងចង់សួរ” តែគេមិនព្រមចប់ត្រឹមនេះ គេគិតតែពីដើរតាមសួរខ្ញុំមិនឈប់។
😈”ទូ… ស្តាប់បងសិន”
💜”នៅមានអីត្រូវស្តាប់ទៀត” លើកនេះមិនមែនត្រឹមតែចាប់ដៃទេ តែគេទាញកន្ត្រាក់យកតែម្តង។ ហើយខ្ញុំក៏បានឃើញស្នាមជាំប៉ុណ្ណាណីនៅលើខ្នងដៃរបស់គេដែរ។
😈”អូនទៅស្គាល់អារាជតាំងពីពេលណា?” គេសង្កត់ពាក្យមួយៗជាមួយនឹងកែវភ្នែកដែលមុតស្រួចបំផុត។
💜”ចង់ខ្ញុំស្គាល់គាត់ពីជាតិមុនមក ក៏គ្មានស្អីពាក់ព័ន្ធនឹងលោកទៀតដែរ”
😈”អូនមានដឹងទេថាវាជាមនុស្សអាក្រក់ប៉ុណ្ណា?”
9 / 14
💜”ចុះលោកដឹងទេថាមនុស្សដែលអាក្រក់ជាងគេសំរាប់ខ្ញុំក្នុងពេលនេះគឺជាអ្នកណា?” គ្រាន់តែបានលឺខ្ញុំនិយាយដូចនេះភ្លាម ស្រាប់តែគេភ្លឹកមើលមុខខ្ញុំរហូតដល់ទំលាក់ដៃខ្ញុំចុះ។ ខ្ញុំក៏ឈ្លៀតពេលនេះ រត់ឡើងមកលើថ្នាក់តែម្តង។
នៅក្នុងថ្នាក់គឺខ្ញុំបានឃើញបងយុទ្ធកំពុងអង្គុយសំកុកតែម្នាក់ឯងនៅនឹងតុប្រចាំរបស់គាត់។ គាត់ញញឹមដាក់ខ្ញុំភ្លាមៗនៅពេលដែលឃើញខ្ញុំបើកទ្វារចូលមក ហើយខ្ញុំក៏បានត្រឹមតែញញឹមងក់ក្បាលទៅគាត់វិញដូចគ្នា។
😇”សួស្តីទូ…” បងយុទ្ធរាក់ទាក់ខ្ញុំតាំងពីមាត់ទ្វារតែម្តង។ ខ្ញុំឃើញដូចនេះក៏ដើរទៅរកកន្លែងអង្គុយ ប្រចាំខ្លួនខ្ញុំដូចគ្នា ស្រាប់តែទ្វារថ្នាក់ក៏បានរបើកម្តងទៀត ហើយម្នាក់ដែលចូលមកបន្ទាប់ខ្ញុំនោះគឺជាមនុស្សតែម្នាក់ដែលខ្ញុំទើបតែប្រកែកគ្នាជាមួយមុននេះ។ គ្រប់គ្នាដូចជាមានការភ្ញាក់ផ្អើលណាស់សំរាប់វត្តមានរបស់ពួកយើងទាំង២ម្តងនេះ ដោយមានអ្នកខ្លះសួរនាំពីការបាត់ខ្លួនរបស់ពួកយើងទាំង២អស់មួយរយះនេះទៀតផង។ ខ្ញុំខំគិតថាបែបមានតែខ្ញុំម្នាក់ទេដែលសម្ងំលាក់ខ្លួនតែម្នាក់ឯង តែការពិតគេក៏បានសម្ងំទៅរៀបចំរឿងអនាគតរបស់គេដែរសោះ។ បានហើយឈប់ខ្វល់រឿងគេទៀតទៅ គេចង់បាត់ណាខ្លះក៏លែងមានអីពាក់ព័ន្ធនឹងខ្ញុំទៀតដែរ។
ខ្ញុំបន្តដំនើរទៅកន្លែងអង្គុយដោយឃើញគេដើរវាងតុមួយទិសទៀតទៅរកកន្លែងអង្គុយរបស់គេពីមុនវិញដូចគ្នា។ គេចង់យ៉ាងមិចគេទៀតហ្នឹង? បំផ្លាញខ្ញុំរួចហើយ ឥលូវនេះគេចង់មករង្គោះរង្គើអីទៀត? ឬក៏គិតថាវានៅមិនទាន់ឆ្អែតចិត្តគេ បានជានៅតែមិនព្រមបញ្ឈប់ទៀត។
💜”ពិសិដ្ឋ ខ្ញុំសុំអង្គុយម្នាក់ដែរ” ខ្ញុំត្រូវដកថយមួយជំហានមកសុំកន្លែងអង្គុយថ្មីពីពិសិដ្ឋវិញ។ ខ្ញុំធ្វើនេះត្រឹមត្រូវទេ? ពិសិដ្ឋធ្វើមុខដូចជាឆ្ងល់នឹងខ្ញុំបន្តិចតែក៏ព្រមឲ្យខ្ញុំអង្គុយជិត។ គ្រប់យ៉ាងត្រូវបានកែប្រែរួចរាល់ ដោយខ្ញុំផ្លាស់ពីកន្លែងចាស់មកជួរខាងមុខម្តង ហើយហ៊ាងនិងបងយុទ្ធអង្គុយជាប់គ្នាតែ២នាក់ទៅ។
ម៉ោងរៀនបានបញ្ចប់ទៅយ៉ាងរលូន កំឡុងពេលរៀនខ្ញុំគិតតែពីសំលឹងក្តារខៀននិងប្រឹងស្តាប់គ្រូពន្យល់ដោយមិនខ្ចីងាកក្រោយរកមើលអ្នកណា។ ហើយពេលនេះក៏ដល់ពេលចេញសំរាកដែរ។
😇”ទូ តោះទៅរកអីញ៉ាំជាមួយគ្នា” ខ្ញុំកំពុងតែរៀបសៀវភៅដាក់ក្នុងថតតុ បងយុទ្ធក៏បានមកបបួលទៅញ៉ាំអី តែសយអីគាត់មិនបានមកតែម្នាក់ឯងទេ គឺគាត់នាំមិត្តស្លាប់រស់មកជាមួយដែរ។
💜”បងទៅចុះ ខ្ញុំមានការត្រូវនិយាយទូរសព្ទ” ហើយខ្ញុំក៏ដើរចេញទៅយ៉ាងលឿនដោយមិនចាំការឆ្លើយតបអនុញ្ញាតិពីអ្នកណា។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ថាហេតុអីបានខ្ញុំត្រូវធ្វើខ្លួនរត់គេចពីគេគ្រប់ពេលបែបនេះ? ព្រោះតែនៅខឹង ឬក៏ព្រោះតែនៅខ្លាចអារម្មណ៍របស់ខ្លួនឯងទៅវិញទៅ។ ហ៊ើយយយយ ខ្ញុំស្អប់ស្ថានភាពបែបនេះណាស់ មិនដឹងថាខ្លួនឯងនៅគិតអីទៅលើគេឲ្យប្រាកដទេ ឬក៏ការដែលស្តីថាឲ្យគេគឺដើម្បីតែបិទបាំងធាតុពិតដែលនៅស្រលាញ់គេតែប៉ុណ្ណោះទេ។
ខ្ញុំដើរគិតបណ្តើរទាញទូរសព្ទចុចទៅលេខនាងរិទ្ធបណ្តើរ ដើម្បីប្រាប់វាឲ្យចូលមកយកខ្ញុំនៅឯសាលាពេលល្ងាចនេះ។
💜”អាឡូរិទ្ធ”
10 / 14
🧑🏻”មានការអីឯង?”
💜”អឺ ល្ងាចហ្នឹងមកយកយើងនៅសាលាភាសាផងណា យើងខ្ចិលយកឡានចេញ”
🧑🏻”អឺ យើងកំពុងតែរៀបតេទៅឯងល្មម ថាបងករុណានឹងមកទទួលពួកយើង”
💜”អ៉ាវវ ចុះមិចគាត់អត់មានតេមកប្រាប់យើងចឹង?”
🧑🏻”គាត់ចង់ទៅយកឯងដល់ផ្ទះតែម្តង”
💜”អឺ ចឹងចាំគ្នាតេទៅប្រាប់គាត់ឲ្យមកយកគ្នានៅសាលាតែម្តងចឹង ប៉ុណ្ណឹងសិនចុះ”
តឺតតត ៗៗ ខ្ញុំដាក់ទូរសព្ទនាងរិទ្ធចុះភ្លាមក៏ចាប់ផ្តើមតេទៅបងករុណាភ្លែត។
👱🏻♂️”អាឡូទូ”
💜”អាឡូ បងករុណា”
💜”បងករុណាមិនបាច់ទៅយកខ្ញុំនៅផ្ទះទេ មកយកខ្ញុំនៅឯសាលាតែម្តងទៅ ព្រោះថ្ងៃនេះខ្ញុំមិនបានជិះឡានមកទេ”
👱🏻♂️”អូ បងខំគិតថាបានទៅផ្ទះទូជំរាបសួរម៉ាកទូបានម្តងទៅហើយ តែមិនអីទេចាំថ្ងៃក្រោយក៏បាន”
💜”បាទ ចឹងចាំជួបគ្នាល្ងាចនេះណា”
👱🏻♂️”បាទ ជួបគ្នាល្ងាចនេះ” រួចប្រព័ន្ធទូរសព្ទទាំងសងខាងក៏កាត់ផ្តាច់។ ខ្ញុំដើរចុះមកនិយាយទូរសព្ទដល់តូបកាហ្វេដែលខ្ញុំបានឈ្លោះគ្នាជាមួយនិងអាបិសាចជញ្ជក់ឈាមជាលើកដំបូង។ ខ្ញុំដើរមកដល់ក៏បានឃើញតុកៅអីឈុតពណ៌ស្វាយនៅតាំងខ្លួនចំពីមុខតូបដដែរ គឺដោយសារតែតុនឹងកៅអីមួយឈុតនេះហើយទើបពួកខ្ញុំបានចាប់ផ្តើមការសន្ទនាដំបូងជាមួយគ្នា។ ហើយនៅមានរឿងច្រលំកែវគ្នាទៀត ដែលធ្វើឲ្យពួកខ្ញុំបានចាប់ផ្តើមនិស្ស័យស្នេហ៍ជាមួយគ្នាទៀត។ ហឹសៗ ដូចជាចង់សើចតិចអីតិចមិចទេខ្ញុំ នេះខ្ញុំដូចនៅមានអារម្មណ៍ថាវាទើបតែកើតឡើងកាលពីម្សិលមិញទេណា។ ចប់ហើយៗ មករំលឹកអនុស្សាវរីយ៍ចាស់ៗទៀតហើយខ្ញុំ តែបើនិយាយទៅ ទីកន្លែងដែលខ្ញុំបានទៅរួមគ្នាជាមួយគេវាក៏មិនតិចដែរណា ចឹងទោះចង់ទៅដល់ណាក៏នៅតែឃើញស្នាមជើងចាស់មិនរលប់ដដែរ។
🐾”សួស្តីទូ សួស្តីហ៊ាង” ការស្រមើស្រមៃចាស់ៗរបស់ខ្ញុំត្រូវបានជ្រែកដោយសំលេងបងស្រីអ្នកលក់កាហ្វេ។ តែអេសស មុននឹងខ្ញុំដូចជាមិនបានលឺតែឈ្មោះខ្ញុំម្នាក់ទេ ដូចជាលឺមានហ៊ាងៗនៅកន្ទុយទៀត។
😈”សួស្តីបង” អូខេ ច្បាស់ណាស់មិនបាច់សង្ស័យអីទៀតទេ។
🐾”ដូចបាត់មុខយូរយើង ថ្ងៃនេះយកអីដែរ?”
11 / 14
🐾”អេសស ទូចង់រត់ទៅណាហ្នឹង?” បងស្រីលក់កាហ្វេភ្នែកដ៏សែនវាងវៃអើយយយ មាត់និយាយជាមួយគេសោះនៅឆ្លៀតងាកមកឃើញឯងចង់រត់ទៀត។
😈”រត់គេចព្រោះតែខ្លាចខ្ញុំទេដឹងបង” ចុំ នេះគេគិតថាខ្ញុំអន់មិនហ៊ានជាមួយគេចឹងមែន? បានតាស បើគេមិនឈឺក្បាលនឹងមករញ៉េរញ៉ៃនឹងខ្ញុំទៀតផង ខ្ញុំមានរឿងអីទៅខ្វាយខ្វល់នឹងលេងជាមួយគេវិញទៅ។ ម៉្យាងទៀតខ្ញុំក៏ចង់ឲ្យគេដឹងដែរថា ខ្ញុំមិនមែនជាមនុស្សដែលឲ្យនរណាមកលេងសើចបានដូចពីមុនទៀតទេ។
ខ្ញុំបែរខ្លួនត្រលប់ចូលមកឈរទន្ទឹមគ្នានឹងគេនៅនឹងមុខអ្នកលក់តែម្តង។
💜”បង…”
😈”latte សុំផ្អែម និងទឹកដោះគោស្រស់ច្រើន” ហី មកផឹករសជាតិដូចឯងតាំងពីពេលណា។ អីដែលសំខាន់គឺកុម្ម៉ង់ទៅហើយមិនខ្ចីងាកមកសុំlicenseពីម្ចាស់ដើមគេទៀតណា។
🐾”កុម្ម៉ង់ខ្លួនឯង ឬក៏របស់ទូ”
😈”របស់ខ្ញុំដដែរ latteស្ករតិច”
🐾”អរររ អូខេចឹងមុននឹងរបស់ទូទេ យី នៅតែដឹងចិត្តគ្នាដដែរណ៎” ស្អីគេ? មនុស្សមានគ្នាបីនាក់ហើយមិចបានគេនាំគ្នាអ៊ឺអើអីតែ២នាក់ចឹង។ ហើយខ្ញុំជាដួងព្រលឹងឬក៏អីនឹង។ (សុំបើកវង់ក្រចកតិច សូម្បីតែអ្នកលក់កាហ្វេក៏ដឹងថាពួកខ្ញុំធ្លាប់មានទំនាក់ទំនងអីនឹងគ្នាដែរ)
💜”បងរបស់ខ្ញុំសុំប្តូរ…”
😈”យ៉ាងមិច? គិតថាចង់ប្តូរងាយៗចឹងមែន?”
💜”អូសស គិតថាងាយដូរបានតែខ្លួនឯងមែន?” មួយងាកចូលឆ្វេង មួយងាកចូលស្តាំ ហើយមុខក៏ទល់គ្នាតែម្តង។ បែបចង់ឲ្យខ្ញុំដៀលស្ពឹកមុខទៀតហើយមើលទៅ។
😈”គ្មានថ្ងៃនឹងប្តូរបានឡើយ ព្រោះរសជាតិដើមវាជាប់ពេញដើមទ្រូង និងបបូរមាត់” ហូយយយ នេះចង់ឈ្លានពានទឹកដីមែនហ្នឹងបានខំឈ្ងោកមុខអីដល់ថ្នាក់នឹង។ ដើមទ្រូង បបូរមាត់ខ្មោចយ៎អី ខ្ញុំមិនចង់ភ្លក់ទៀតទេ។
🐾”ណេៗៗ បងដាក់ស្ករជ្រុលដៃលូវហើយ ២នាក់ឯងនេះ” មុនពេលដែលមុខខ្ញុំទាំង២នាក់ជល់គ្នា ខ្ញុំក៏ត្រូវភ្ញាក់នឹងសំដីរបស់បងស្រីវិញរហូតដល់ត្រូវថយខ្លួនចេញ។ អាខ្មោចឆៅនេះ គិតចង់មកសាងស្នេហ៍ម្តងទៀតមែន? ដោយឃើញខ្ញុំដកខ្លួនចេញដូចនេះគេក៏ ដកខ្លួនចេញទៅអង្គុយនៅកៅអីវិញ។
😈”ហ្អើយយ កៅអីមានមិចមិនអង្គុយ មិនចុកជើងទេអី?” 😳 ឃ្លានដូចជាធ្លាប់លឺ។ នេះគេកំពុងតែចង់មករំលឹកអតីតកាលជាមួយខ្ញុំមែន? ខ្ញុំងាកខ្វាច់ទៅគេ ក៏ឃើញគេញញឹមយ៉ាងស្រទន់មកកាន់ខ្ញុំវិញ។ អត់ទេៗ ខ្ញុំមិនអាចមកឲ្យគេពង្វក់ខ្ញុំម្តងទៀតបានទេ។ ខ្ញុំមិនខ្វល់ទេថាក្នុងចិត្តគេចង់គិតលេងអីជាមួយខ្ញុំទៀត តែខ្ញុំត្រូវតែដឹងខ្លួនខ្ញុំថាគេគឺជាមនុស្សតែម្នាក់ដែលបានសំរេចចិត្តបញ្ចប់ទំនាក់ទំនងគ្រប់យ៉ាងដោយការបោះបង់ចោលខ្ញុំទៅអោបអ្នកថ្មី។
💜”បងកាហ្វេខ្ញុំបាននៅ?” ខ្ញុំប្តូរវិធានការមករកបងស្រីវិញម្តង។
🐾”ចាំរបស់ហ៊ាងបន្តិចសិន ចាំយកព្រមគ្នាតែម្តង”
💜”របស់គេឲ្យគេចាំយកខ្លួនឯងទៅ ខ្ញុំសុំរបស់ខ្ញុំមុនមក”
🐾”អឹមម ទ្រាំតិចទៅពៅ តាតិចទៀតទេ” បងស្រីលូវចេះសាំសាហាវហា៎។
😈”ឲ្យរបស់គេទៅមុនទៅបង មើលទៅគាត់នឹកដល់រសជាតិវាខ្លាំងណាស់” អង្គុយនៅស្ងៀមមួយកន្លែងបែបមិនចេះទេមើលទៅ។
💜”ខ្ញុំឈប់នឹកដល់វាតាំងពីថ្ងៃនោះមកម្ល៉េះ”
😈”បើមិននឹកពីវា មិចក៏ចូលចិត្តនិយាយបង្អូសទៅដល់វាម៉េស😏😏😧😧 នេះគេមិនឈឺខួរហើយ នៅមកញាក់មុខដាក់ខ្ញុំទៀត។
💜”ខ្ញុំគ្រាន់តែចង់ រំលឹកខួរក្បាលខ្ញុំឲ្យចងចាំនូវអ្វីដែលបានកើតឡើងមកលើខ្ញុំតែប៉ុណ្ណោះ”
💜”បង! បើកាហ្វេមិនបានឥលូវនឹងទេ ទុកថ្ងៃក្រោយម៉ង់ទៅ” ខ្ញុំដាក់បញ្ចប់ឃ្លាទៅគេហើយ ក៏ងាកទៅរករឿងកាហ្វេបងស្រីម្តង។ ខ្ញុំឃើញគាត់អង្គុយមើលមកពួកខ្ញុំដូចភាំងៗ។
🐾”បានហើយៗ” កែវកាហ្វេ២ដាក់មកទន្ទឹមគ្នា ជាមួយនឹងទុយោពណ៌ដូចគ្នាទៀតហើយយយយយយ។
💜”របស់ខ្ញុំមួយណាបង?” អាចិត្តកំពុងតែក្តៅផង ហើយឥលូវមកត្រូវប្រឹងញែកពណ៌កាហ្វេទៀត ខ្ញុំចង់ងងឹតមុខ។
🐾”មួយនេះរបស់ទូ”
💜”ច្បាស់?” អើយយយ ឲ្យខ្ញុំប្រាកដចិត្តយ៉ាងមិចទៅ បើគាត់លេងហុចកែវមកទាំងភ្នែកគិតតែពីភ្លឹកមើលខ្ញុំហ្នឹង។
😈”បើចង់ច្បាស់ ក៏សាកភ្លក់ទៅ” ទៀត? ចូលមកទៀត។ តែខ្ញុំក៏លូកដៃចាប់យកកែវនោះមកភ្លក់មែន។ គ្រាន់តែអណ្តាតខ្ញុំក្រលាស់ត្រូវនឹងកាហ្វេភ្លាម ក្រឡើតខ្ញុំវាសឹងតែរុញចេញមកវិញ។ គឺវាល្វីងណាស់ស់ស់ស់។
💜”បង….”
13 / 14
😈”ដូរមកណេះ បើខុស”
💜”មិនបាច់” លឿនតុយម៉ាយអាលឿនហើយ គ្រាន់តែឃើញឯងជ្រួញចិញ្ចើមស្រែកហៅបងស្រី ស្រាប់តែលូកដែចូលមកទាញកែវកាហ្វេពីឯងភ្លាមៗតែម្តង។
💜”បងសុំស្ករ និងទឹកដោគោថែម”
😈”តែបងមិនចេះផឹកផ្អែមទេ” ខ្ញុំកំពុងតែតវ៉ាសុំជំនួយបន្ថែមពីបងស្រី អ្នកជាប់ដៃក៏ចូលមកធ្វើមុខស្អុយមិនព្រម។
💜”វាជារឿងរបស់លោក” តែគិតថាខ្ញុំចុកចាប់មែន?
🐾”អូខេៗៗ លូវបងសុំទោសទៅចុះ ថ្ងៃនេះមិនបាច់ផឹកទាំង២តែម្តងទៅ ព្រោះ២កែវនឹងជាកែវចុងក្រោយហើយ ថ្ងៃនេះបងត្រូវប្រញាប់ទៅមើលកូនទើបត្រូវអស់ត្រឹមនេះ ឲ្យកែវទាំង២នាក់មកវិញមក” អភូត្តហេតុកើតឡើងពិតមែន។ ពីណាពីណីមោមិចមិនអស់ មកអស់អីត្រឹមខ្ញុំជាមួយគេហ្នឹង។
😈”មិនអីទេបង ពួកខ្ញុំប្តូរគ្នាបានហើយ បងរៀបចំទៅផ្ទះចុះ នេះលុយ” គេហុចលុយឲ្យទៅបងស្រីហើយ ក៏ចាប់អូសដៃខ្ញុំចេញ។
💜”អ្នកណាថាប្តូរជាមួយលោក” ខ្ញុំគេចខ្លួនចេញពីគេរូចក៏ដើរទៅរកបងស្រីវិញ។
💜”មិនអីទេបង ខ្ញុំញ៉ាំកែវនេះក៏បាន”
💜”ហើយនេះលុយខ្ញុំ”
🐾”តែហ៊ាងគេឲ្យបងរួចហើយ”
💜”អូខេ ចឹងបងរៀបចំចុះ ខ្ញុំសុំទោសផងដែលមកឲ្យបងខាតពេល”
🐾”មិនអីទេ បងវង្វេងខ្លួនឯង ចាំថ្ងៃក្រោយបងសងវិញ”
💜”បាទ ចឹងខ្ញុំទៅវិញហើយ” ខ្ញុំលាបងស្រីហើយ ក៏ដើរក្តោបលុយខ្ញុំចេញមកវិញ។ ខ្ញុំនៅតែឃើញគេឈរចាំខ្ញុំនៅកន្លែងដដែរ
💜”យកលុយលោកទៅវិញ” ខ្ញុំដើរមកដល់គេរួចក៏ញុកលុយចូលទៅក្នុងដៃគេតែម្តង។
😈”ហេតុអី? មិនចង់ជំពាក់កម្មគ្នាពិតមែនហ៎?” ខ្លាំងដៃណាស់ ក្រៅពីមិនឈឺក្បាលនឹងរឿងចាស់ហើយ គេនៅហ៊ានយកពាក្យខ្ញុំគប់ត្រលប់មកខ្ញុំវិញទៀត។
💜”បើដឹងហើយ ប្រព្រឹត្តិវាផង” ហើយខ្ញុំក៏ដើរចេញមក។
14 / 14
😈”ចុះកែវកាហ្វេ ក្រែងមិនចូលចិត្តល្វីងហី៎” តែគេនៅតែដើរតាមមកទាមទាររឿងកែវកាហ្វេទៀត។
💜”បើងាប់នឹងរឿងល្វីងប៉ុណ្ណឹងក៏ងាប់ទៅ” ឈឺចិត្តចង់អាយះទ្រូងនៅរស់បាន សម្បត្តិត្រឹមល្វីងប៉ុណ្ណឹងមានអីអស្ចារ្យ។
😈”តែបងមិនចូលចិត្តផ្អែមទេ”
💜”ជះចោលទៅ អីក៏វេទនាម៉េស” ពួកយើងដើរផង ឆ្លើយឆ្លងគ្នាផងដូចខ្លាចខាតពេលឡានក្រុងចេញចោល។ គិតចង់យកស្ទាយមកបឺតមាត់ឯងតាមអាទុយោនឹងទៀតហេ៎ ដេកទៅ។
😈”ហឹសៗៗ” អឺ សើចទៅ សើចសប្បាយទៅ ខ្ញុំនឹងបានឆាប់អស់ចិត្តអាណិតពីលោក។ រីករាយណាស់ដែលអាចធ្វើឲ្យខ្ញុំមួរម៉ៅបាន។ ខ្ញុំប្តូរពីដើរមករត់ឲ្យផុតពីសំលេងសើចរបស់គេវិញម្តង។ ក្តៅចិត្តណាស់ ឯងខំនិយាយដៀមដាមប៉ុណ្ណឹងហើយ នៅមិនឈឺចាប់អីបន្តិចសោះថែមទាំងមានឈុតវាយបកមកឯងវិញទៀត។ ប្រហែលជាលេងខ្វល់ពីអារម្មណ៍ខ្ញុំមែនទែនហើយមើលទៅ។
ខ្ញុំរត់ឡើងមកថ្នាក់វិញជាមួយនឹងកែវដែលពេញទៅដោយកាហ្វេ។ បានមួយសន្ទុះហ៊ាងក៏ដើរចូលមកម្តង ដោយដេញសំលឹងមើលមកខ្ញុំមិនដាក់ភ្នែក តែខ្ញុំធ្វើជាមិនឃើញ។ ហើយសិស្សគ្រប់គ្នាក៏បន្តបន្ទាប់គ្នាចូលមកម្តងម្នាក់ៗរហូតដល់ពេញថ្នាក់ម្តងទៀត រួចម៉ោងចុងក្រោយក៏ចាប់ផ្តើមដំនើរការ ខ្ញុំក៏ចូលខ្លួនតាំងចិត្តស្តាប់គ្រូពន្យល់មេរៀនរហូតដល់ចប់ម៉ោង។
ទឺតៗៗ📩 ខ្ញុំកំពុងតែរៀបចំឥវ៉ាន់ចូលទៅក្នុងកាតាបជិតរួចរាល់ហើយនោះ ក៏បានលឺសំលេងសារលោតចូលមកក្នុងទូរសព្ទដៃខ្ញុំ។
📩”បងចាំនៅមុខសាលា” គឺជាសារដែលផ្ញើចូលពីបងករុណា។ លឿនរបស់គេមែន។
💜”បងយុទ្ធខ្ញុំទៅមុនហើយ” ខ្ញុំរៀបកាតាបហើយក៏ងាកទៅលាបងយុទ្ធដោយមើលរំលោងមនុស្សម្នាក់។
😈”ដើរលេងឲ្យសប្បាយ” ដឹងឯងទៅដើរលេងពីពេលណា?
💜”សប្បាយមិនសប្បាយវាជារឿងរបស់ខ្ញុំ”
💜”ខ្ញុំទៅមុនហើយបងយុទ្ធ” ដឹងអីដឹងទៅ គេពូកែអាខាងដឹងរឿងនឹងស្រាប់ទៅហើយ ប្រញាប់ចុះទៅរកបងករុណាវិញ។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment