រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៥
និពន្ធដោយ Ly_Heng
#Khmer_Novel69
អាហារពេលល្ងាចបានមកដល់ អ្នកម៉ាក់បានចម្អិនម្ហូបសុទ្ធតែរបស់ខ្ងុំចូលចិត្តនៅពេញតុបាយថ្ងៃនេះរីករាយណាស់ដែលបានញាំុអាហារជាមួយនិងបងវិបុលព្រោះខានញាំុជាមួយនិងគាត់យូរហើយហើយរឹតតែល្អបើគ្មានអាក្មេងនោះមកញាំុជាមួយខ្ងុំ។តែស្ដាយណាស់ដែលលោកប៉ាគាត់មិននៅ
គាត់នៅបំពេញការងារនៅខេត្តមិនទាន់ហើយនៅឡើយ។ថ្ងៃនេះខ្ងុំមានគំនិតមួយចង់ធ្វើបាបអាក្មេងឆ្គួតនិងមិនញាំុបាយជាមួយខ្ងុំមិនបានព្រោះឃើញមុខវាខ្ងុំញាំុបាយមិនចូល
ខ្ងុំនិងយកថ្នាំដាក់ក្នុងទឹកអោយវាផឹកអោយរាគណាណីតែម្ដងចាំមើលស្នាដៃខ្ងុំចុះ!
ពេលនេះគ្រួសាររបស់ខ្ងុំបានជុំគ្នានៅតុបាយ
-តោះនាំគ្នាញាំុទៅកូន
ម៉ាក់ធ្វើសុទ្ធតែម្ហូបដែលអែងនិងបងអែងចូលចិត្ត
-ខានភ្លក់ម្ហូបដ៏ឆ្ងាញ់របស់អ្នកម៉ាក់យូរ
ថ្ងៃនេះបានភ្លក់វាម្ដងទៀតហើយ
បងវិបុលបានដួសសម្លញាំុបន្តិចហើយក៏និយាយបន្ត
-ម្ហូបអ្នកម៉ាក់រសជាតិនៅដដែលមិនផ្លាស់ប្ដូរសោះ
-បើចឹងញាំុអោយច្រើនៗទៅកូន
ដូរីចង់ញាំុអីលូកដួសញាំុទៅមិនបាច់ក្រែងចិត្តបងអែងទេ
ហឹស មើលអ្នកម៉ាក់ដូចជាយកចិត្តទុកនិងអាក្មេងនិងខ្លាំងណាស់
-មែនហើយដូរីលូកញាំុទៅអូន
-បាតពូនិងមីង
ទាំងបងវិបុលក៏ដូចគ្នាមើលទៅគ្មានអ្នកណាយកចិត្តទុកមកលើខ្ងុំសោះ
គ្រប់ដោយសារអាក្មេងឆ្គួតនិងធ្វើអោយខ្ងុំចាប់ផ្ដើមងស់តម្លៃក្នុងភ្នែកបងបុលនិងអ្នកម៉ាក់
ចាំមើលណាស្នាដៃយើងណា
-អា ដារូកើតអីនៅភ្លឹកនិង
ម៉េចមិនញាំុកូន
-បាត ខ្ងុំយកទឹកអោយបងប្រុសសិន
-អឺចឹងទៅយកមក
ខ្ងុំចាប់ផ្ដើមចេញបេសកកម្មចាត់ការដាក់ថ្នាំរាគអោយអាក្មេងនិងផឹកម្ដង
ខ្ងុំក៏បានយកទឹក៤កែវដោយមានកែវមួយពណ៌ខុសគេទុកដាក់ថ្នាំអោយអាក្មេងនិងហើយកែវ៣ទៀតពណ៌ដូចគ្នាសម្រាប់ខ្ងុំ
អ្នកម៉ាក់ និងបងប្រុស ចាក់ទឹកដាក់ថ្នាំរួចរាល់់ហើយខ្ងុំក៏លើកដាក់ថាសយកមក
-នេះអ្នកម៉ាក់ទឹក
ខ្ងុំលើកកែវទី១អោយអ្នកម៉ាក់មុនកែវទី២ជារបស់បងវិបុល
-អរគុណហើយដារូបងកំពុលញាំុប៉ះម្ទេសផងហិលខ្លាំងណាស់
ហើយកែវចុងក្រោយជារបស់អាក្មេងឆ្គួតនិងជាកែវផ្ដាច់ព្រលឹងតែម្ដង
-អរគុណបងប្រុសណាស់
ហឹស កុំស្មានថាយើងមានគំនិតល្អជាមួយអែងអោយសោះ ត្រៀមខ្លួនទៅវើយ
អាក្មេងនិងរៀបនិងលើកកែវនិងផឹកទឹកហើយស្រាប់
-ដូរីកុំទាន់អាលផឹក
ទុកអោយបងផឹកសិនមកបងហិលណាស់ទឹកមិញផឹកអត់បាត់ហិលទេ
ថាហើយបងប្រុសគាតើក៏យកកែវទឹកពីអាក្មេងនិងទៅ
-បងបុលយកទឹកខ្ងុំវិញ
និយាយមិនទាន់រួចពីមាត់ផងគាត់ក៏ផឹកទឹកនិងអស់បាត់ទៅ
អាយស្លាប់ហើយ នេះបងវិបុលគាត់ផឹកទឹកមានថ្នាំអស់ហើយ ធ្វើយ៉ាងម៉េចទៅទើបល្អ
-នេះអែងកើតអីនិងអារូ
ភ្ងាក់ផ្អើលម៉េស គ្រាន់តែបងយកផឹកទឹកអស់តែ២កែវសោះ មកពីបងហិលពេកនិង ទឹករបស់អែងដូរីទៅ
បងផឹករបស់គេអស់ហើយ
-មែនហើយដារូ គ្រាន់តែបងអែងផឹកទឹករបស់ដូរីបន្តិចសោះ
ម៉ាក់មិនដែលដឹងថាអែងចេះបារម្ហពីដូរីសោះ ខ្លាចគ្នាអត់ទឹកផឹក
-មិនមែនចឹងទេម៉ាក់
គឺគឺគឺ
-គឺយ៉ាងម៉េច?
គ្រប់គ្នាបានសម្លឹកមើលមកខ្ងុំរងចាំខ្ងុំនិយាយបន្ត
-អត់មានអីទេអ្នកម៉ាក់
បងបុល
ហើុយហេតុអីអ្នកដែលផឹកមិនមែនអាក្មេងនោះ ហេតុអីត្រូវជាបងបុល
វារួចខ្លួនទៀតហើយ ធ្វើបាបវាលើកណាក៏មិនដែលសមបំណងដែរ!
តែថាបន្ទាប់ពីញាំុបាយបានបន្តិចជាតិថ្នាំដែលបងបុលផឹកចាប់ផ្ដើមធ្វើទុក្ខឡើងហើយ
-អូយ ឈឺពោះណាស់ទៅបន្ទប់ទឹកសិនហើយ
បងបុលក៏រត់យ៉ាងលឿនចូលទៅបន្ទប់ទៅ! ហើុយ សុំទោសណាបងខ្ងុំគ្មានចេតនាទេ
៥នាទីក្រោយគាត់ក៏មកវិញ តែថាមកអង្គុយមិនទាន់ដល់់កៅអីផង
គាត់ក៏រាគម្ដងទៀតហើយប្រញាប់រត់ចូលបន្ទប់ទឹកទៀតទៅ!
៦នាទីក្រោយគាត់ក៏ចេញមកវិញ
-កូនបុលញាំុអីខុសមែនបានជារាគចឹង
-តែថាខ្ងុំមិនបានញាំុអីខុសទេ
ខ្ងុំញាំុតែបាយនិងម្ហូបម៉ាក់ធ្វើតា
-អេ តែថាម្ហូបម៉ាក់ធ្វើស្អាតបាតណាស់
ហើយដារូនិងដូរីញាំុមិនឃើញអីផងម៉េចរាគតែកូនមួយចឹង
-មែនហើយម៉ាក់ខ្ងុំក៏ឆ្ងល់ដែរ
ពេលនេះគ្រប់គ្នាចាប់ផ្ដើមសង្ស័យឡើងហើយពីការរាគរបស់បងបុល
-អូយ រាគទៀតហើយម៉ាក់
-ប្រញាប់ទៅបន្ទប់ទឹកទៅកូន
-បាទ ម៉ាក់!!!
ការញាំុអាហាររបស់គ្រួសារខ្ងុំ(លើកលែងអាក្មេងនិងមិនមែនគ្រួសារខ្ងុំទេ)ត្រូវបានបញ្ចប់ដោយបងបុលចូលបន្ទប់៥ដង
ពេលនេះគាត់លេបថ្នាំហើយដេកបានសម្រេច ។គ្រប់យ៉ាងមកពីអាក្មេងនិងមិនអាចទុកអោយវាមានក្ដីសុខបានទេ
ត្រូវតែរកវិធីធ្វើបាបវាអោយបាន។នៅសុខៗស្រាប់តែខ្ងុំនឹកឃើញវិធីមួយឡើង ឆ្លៀតពេលបងបុលគាត់ដេកខ្ងុំក៏លួចយកកាបូបលុយគាត់យកទៅដាក់ក្នុងខោអាវរបស់អាក្មេងនិងបេលវាឃើញវាច្បាស់ជាលួចយកទុកហើយ
លុយដាក់ច្រមុះហើយបើមិនយកទៀតចប់ហើយពេលនោះខ្ងុំនិងនាំបងបុលនិងអ្នកម៉ាក់ទៅឆែកខោអាវនោះប្រាកដជាឃើញហើយអ្នកទាំងអស់គ្នានិងលែងទុកចិត្តវាហើយ
ហាសហាសគំនិតល្អណាស់ខ្ងុំ។
ផែនការរបស់ខ្ងុំដំណើរការទៅមុខយ៉ាងរលូន!!!
ព្រឹកស្អែក
-អ្នកម៉ាក់មានឃើញកាបូបលុយខ្ងុំទេ?
បងបុលក្រោយពេលក្រោកពីគេងគាត់រកកាបូបលុយមិនឃើញគាត់ក៏សួរអ្នកម៉ាក់ហើយខ្ងុំលបស្ដាប់ជិតនិង
-ទេ!ម៉ាក់អត់ដឹងទេ
កូនច្រឡំទុកនៅណាទេដឹង
-ខ្ងុំចាំបានថាខ្ងុំទុកនៅលើកក្បាលដំនេកច្បាស់ណាស់ណា
តែក្រោកមកបែរជាមិនឃើញ
-សាកសួរដារូមើលក្រែងគេយកទុក
ដល់កន្លែងនិងខ្ងុំក៏ចេញមុខមក
-មិនបាច់សួរទេ ខ្ងុំដឹងថាអ្នកណាជាអ្នកលួច
--អ្នកណា?
អ្នកម៉ាក់ហើយបងបុលងាកមកសួរខ្ងុំព្រមគ្នា
-អ្នកលួចយកកាបូបបងគឺដូរី
-ហាស ដូរី?
-មែនហើយបើម៉ាក់និងបងបុលមិនជឿទេមកតាមខ្ងុំមកវាលួចយកទៅដាក់ក្នុងខោអាវវា
-ហេតុអីបានអែងដឹង?
-ព្រោះខ្ងុំឃើញវាយកទៅដាក់ក្នុងខោអាវវា
-ម៉ាក់មិនជឿថាដូរីជាអ្នកលួចនោះទេ
-តែបន្តិចទៀតម៉ាក់និងឃើញផ្ទាល់ភ្នែកហើយ
ខ្ងុំប្រាប់ហើយថាកុំទុកចិត្តវា
ខ្ងុំបានអូសដៃអ្នកម៉ាក់និងបងប្រុសមកបន្ទប់របស់ខ្ងុំ
ដោយពេលនេះអាក្មេងឆ្គួតនិងកំពុងតែនៅក្រៅផ្ទះ។ខ្ងុំបានចាប់ផ្ដើមរើខោអាវវានៅមុខអ្នកម៉ាក់និងបងបុល
ហាហាបន្តិចទៀតវានិងត្រូវខ្ទាតចេញពីផ្ទះនេះជាមិនខាន តែថារើទៅរើមកបែរជាមិនឃើញកាបូបបងបុលសោះ
នេះវាបាត់ទៅណាហើយខ្ងុំយកដាក់នៅត្រង់និងច្បាស់ណាស់រឺអាក្មេងនិងវាយកលាក់ទុកកន្លែងផ្សេងហើយ
-នៅណាកាបូបលុយបងដែលអែងថាឃើញនោះ
-គឺខ្ងុំឃើញវាយកដាក់នៅនិងច្បាស់ណាស់
-ចុះហេតុអីមិនឃើញ
-ប្រហែលវាយកលាក់កន្លែងផ្សេងហើយមើលទៅ
-ម៉ាក់ថាអែងចង់ទំលាក់កំហុសលើដូរីហើយ
គ្នាមិនដឹងអីសោះថាគ្នាលួច
-អ្នកម៉ាក់គិតទៅមើលកាបូបបងបុលបើម៉ាក់មិនយក
ខ្ងុំមិនយក តើវាបាត់ទៅណា?
-តែម៉ាក់ថាបងអែងច្រលំដៃដាក់ណាហើយមិនដឹង
នៅសុខៗទា្វរចាប់ផ្ដើមរបើកហើយលេចមុខអាក្មេងឆ្គួតនិងចេញមក
អ្នកម៉ាក់ឃើញវាហើយក៏ប្រញាប់ងាកទៅសួរ
-អា ដូរីក្មួយមកល្អណាស់
តើមានឃើញកាបូបលុយបងអែងទេ
-ចោរវាមិនដែលសារភាពត្រង់ៗប្រាប់ទេម៉ាក់
-ស្ងាត់មាត់ដារូម៉ាក់សួរដូរីទេ
ឆ្លើយមកក្មួយ
-គឺខ្ងុំឃើញតាអ្នកមីង
-ចឹងនៅណាដែរ
-គឺនៅក្នុងខោអាវខ្ងុំ
-ឃើញទេអ្នកម៉ាក់វាលួចយកដាក់ក្នុងខោអាវវា
-ស្ងាត់មាត់ដារូម៉ាក់ប្រាប់ហើយថាម៉ាក់មិនសួរហាមនិយាយ
ចុះពេលនេះនៅអែណាដែរក្មួយ
-គឺសុខៗខ្ងុំឃើញកាបូបគាត់នៅក្នុងខោអាវខ្ងុំពេលខ្ងុំរើយកវាពាក់
ក្រោយមកខ្ងុំយកកាបូបនិងទៅទុកក្នុងកាតាបរបស់បងប្រុសដារូហើយ
អាក្មេងនេះវាលេងល្បិចអីនិងតាមវាមិនទាន់ទេ
-មិនពិតទេខ្ងុំទើបរើកាតាបខ្ងុំមិនឃើញមានទេ
-កាតាបអែងនៅណាម៉ាក់រើម្ដងទៀត
-ខ្ងុំឆែកហើយម៉ាក់មិនឃើញទេ
អ្នកម៉ាក់មិននិយាយច្រើនគាត់ក៏ចាប់យកកាតាបរៀនខ្ងុំហើយរុករកមើលចុងក្រោយគ្រប់គ្នាបើកភ្នែកធំៗមើលកាបូបបងបុលក្នុងកាតាបខ្ងុំ
ចប់!
សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment