រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី៤
និពន្ធដោយ Ly_Heng
#Khmer_Novel69
ថ្ងៃស្អែកបន្ទាប់
ទ្រឺសៗៗៗៗ
-នេះម៉ោងប៉ុន្មានហើយនិង?
ខ្ងុំលូកដៃយកទូរស័ព្ទមកមើលម៉ោងធ្វើអោយខ្ងុំបើកភ្នែកធំៗ
ហាសម៉ោងជិត៧ហើយ ស្លាប់ហើយៗដល់ម៉ោងចូលរៀនលូវហើយ
មិនគួរណាគេងយូរបែបនេះសោះលើកទី១ហើយខ្ងុំ។ខ្ងុំប្រញាប់ក្រោកងូតទឹករៀបចំខ្លួនទៅសាលាដោយអាក្មេងឆ្គួតនោះវាងើបតាំងពីស្មើណាក៏មិនដឹង។បន្ទាប់ពីរៀបចំខ្លួនហើយខ្ងុំក៏ចុះទៅក្រោម
-កូនរូថ្ងៃនេះក្រោកពីគេងយូរម៉េសកូនជិតដល់ម៉ោងចូលរៀនហើយ
ប្អូនចាំនៅក្រៅហ
-អូ យប់មិញកូនរវល់ធ្វើលំហាត់ហើយចូលគេងយឺតបានជាក្រោកមកយឺតម៉ោងបែបនេះ
ចឹងកូនទៅហើយណាម៉ាក់
ខ្ងុំលាអ្នកម៉ាក់ហើយក៏ជិះម៉ូតូដោយឌុបអាក្មេងនិងពីក្រោយរួចធ្វើដំណើរចេញទៅ។ជិតដល់សាលាខ្ងុំអោយវាចុះដើរដូចរាល់ដងចឹង
-ចុះទៅនៅទុំលើម៉ូតូដល់ណាទៀត
-តែនេះម៉ោង៧ហើយបងបើអោយខ្ងុំដើរទៅពីទីនេះទៅសាលាច្បាស់ជាហួសម៉ោងចូលជាមិនខាន
ជូនខ្ងុំអោយដល់សាលាម្ដងទៅណាបងប្រុស
-រឿងរបស់អែង មិនមែនជារឿងរបស់យើងទេ
ដោយសារតែអែងទើបយើងក្រោកឡើងយឺតបែបនេះដឹងទេ បើដើរទៅមិនបានទេ វាលើថ្នល់ទៅៗ យើងទៅហើយ
ខ្ងុំបើកម៉ូតូចេញដោយគ្មានស្រណោះពាក្យសម្ដីវាបន្តិចឡើយ
ជួយមិនបានទេបើជូនវាដល់សាលាច្បាស់ជាខ្មាស់គេស្លាប់ជាមិនទេព្រោះថាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាមុខវាយ៉ាងម៉េច
រូបរាងវាយ៉ាងម៉េចខុសដាច់ពីខ្ងុំបុិចតែម្ដង។
មកដល់ក្នុងថ្នាក់រៀនគ្រាន់តែខ្ងុំឈានជើងចូលថ្នាក់បានបន្តិចស្រាប់តែសម្លេងសើចចាប់ផ្ដើមលាន់ឡើងពេញថ្នាក់រៀន
ខ្ងុំក៏បានអង្គុយតុរបស់ខ្ងុំជាមួយនិងអាតារាមិត្តជិតស្និតខ្ងុំម្នាក់ផងដែរ
-នែ អារាហែងសើចស្អីហាស
ហើយម៉េចបានគេនាំគ្នាសើចពេលយើងដើរចូលមកអញ្ចឹងហាស
-គឺគេសើចរឿងអែងនិងហើយអារូ
-រឿស្អី?
-អែងនិងប្អូនប្រុសរបស់អែងនិង
-ប្អូនប្រុសអី?
-គឺប្អូនមុខដ៏អាក្រក់របស់ងែងនិង
យើងមិននឹកស្មានថាអែងមានមុខមាត់ស្អាតតែមានប្អូនប្រុសមុខដ៏សែនអាក្រក់ចឹងសោះវើយ
គ្រាន់តែវានិយាយដល់កន្លែងខ្ងុំក៏ដឹងថាវានិយាយសំដៅទៅអាក្មេងនិងហើយនិងខ្ងុំដែរ
គឺរឿងថ្ងៃមុននិងដែលអារឿនស្ដាប់លឺខ្ងុំនិយាយជាមួយអាក្មេងនិងពេលដែលវាមករកខ្ងុំក្នុងថ្នាក់
អារឿនវានិយាយរឿងនិងប្រាប់គ្រប់គ្នាក្នុងថ្នាក់អស់ហើយបើចឹងមែននោះ មុខខ្ងុំមិនដឹងយកទុកណាទេទោះបកស្រាយយ៉ាងណាក៏ពួកគេមិនស្ដាប់ឡើយ។
-ឈប់សើចបានហើយវើយអារាវាមិនមែនជាការពិតទេ
-គេដឹងគ្រប់គ្នាអស់ហើយមិនបាច់និយាយសោះសារទេហាស
-លោកគ្រូមកហើយ
គ្រប់គ្នាឈប់សើចបន្ទាប់ពីលោកគ្រូដើរចូលក្នុងថ្នាក់ដែលសម្លេងអូអរមិញនិងក្លាយជាស្ងាត់ជ្រងំ។គ្រូដែកកាចជាងគេគឺគាត់និងហើយមើលតែមុខក៏ដឹងហើយ
-ប្រមូលកិច្ចការដែលគ្រូដាក់អោយធ្វើថ្ងៃមុនមកលើតុគ្រូមក
ហាសកិច្ចការគាត់ដាក់អោយធ្វើនោះគឺយប់មិញ……………………………។គ្រាន់តែគាត់និយាយពីកិច្ចការនោះខ្ងុំសឹងតែសន្លប់នៅមួយកន្លែងទៅហើយព្រោះថាខ្ងុំធ្វើតាំងពីយប់មិញមិនទាន់ហើយទេគឺដោយសាររឿងយប់មិញអាក្មេងឆ្គួតនោះបានជារញ៉េរញ៉ៃភ្លេចអស់បែបនេះ
អ្វីដែលសំខាន់ពិន្ទុដែលខ្ងុំទទួលបានពេលនេះគឺ..............
បន្ទាប់ពីចេញពីផ្ទះមិត្តភក្តិរួចមកខ្ងុំក៏ប្រញាប់មកផ្ទះវិញភ្លាមៗព្រោះតែបងវិបុលគាត់មកពីខេត្តវិញបន្ទាប់ពីគាត់ទៅបំពេញការងារអស់រយះពេល៣ខែរួចមក។
មកដល់ផ្ទះខ្ងុំឃើញគាត់កំពុងតែអង្គុយនៅលើសាឡុងក្នុងផ្ទះដោយកំពុងតែចុចទូរស័ព្ទខ្ងុំក៏ប្រញាប់ទៅរាក់ទាក់គាត់
-ហាស បងបុលមកដល់តាំងកាលនិងមិចខ្ងុំមិនដឹង
-រឿងអីថាមិនដឹងបើពេលយើងមកអែងដើរមិននៅផ្ទះផង
-គឺខ្ងុំមានជាប់មានរវល់ជាមួយមិត្តភក្តិនិងណា
-អា ការងារអី?រឿងដើរលេងមែន
-អត់ទេបងកុំចេះតែថាមើល
-អឺ បើចរឹតអែងវាតែបែបនិងមិនអោយបងថាម៉េច
ឆ្នាំនេះប្រលងបាក់ឌុបផង តិចប្រលងធ្លាក់ខ្មាស់គេទៅ
-ហឺ ខ្ងុំដឹងហើយបង
ចុះអ្នកម៉ាក់ទៅណាម៉េចមិនឃើញ?
-គាត់ទៅផ្សាររកទិញអីវ៉ាន់ហើយ
-ចុះបងមានឃើញងាក្មេងឆ្គួតខ្ងុំធ្លាប់ប្រាប់បងជារឿយៗតាមទូរស័ព្ទនោះហើយនៅ
-អ ឃើញហើយតើ
-ចុះបាត់ក្បាលវាទៅណាហើយ
-ទៅផ្សារជាមួយម៉ាក់ហើយ
-បើជ្រុលជាវាមិននៅហើយខ្ងុំសុំប្រាប់រឿងវាបន្ថែមអោយបងស្ដាប់ទៅចុះ
-រឿងស្អីអែងទៀតហើយ
យើងស្ដាប់អែងនិយាយតាមទូរស័ព្ទរឿងគេឡើងឈឺក្បាលហើយ
-បងវិបុលខ្ងុំប្រាប់ចុះថាអាក្មេងនិងវាជាក្មេងក្បាលរឹង
និយាយមិនស្ដាប់ ជាក្មេងគ្មានរបៀប គ្មានអំណោយទាន និយាយទៅវាអាក្រក់ទាំងអស់តែម្ដង ទាំងក្នុងទាំងក្រៅជាពិសេសខ្លួនប្រាណវាតែម្ដង
ខ្ងុំមិនយល់ទេថាអ្នកម៉ាក់គាត់យកវាមកចិញ្ចឹមធ្វើអីទេ តើបងគិចដូចខ្ងុំទេ?
-បងមើលឃើញផ្ទាល់ភ្នែកហើយ
-អា! បងពិតជាឆ្លាតមែនដែលមើលដឹងថាវាជាមនុស្សរបៀបមិច
មិនបាច់អោយខ្ងុំប្រាប់រឿងវាច្រើនជាងនេះទៀតព្រោះហត់និយាយ
-តែបងថាគេគួរអោយស្រលាញ់ម្យ៉ាងដែរតើ
ចេះស្ដាប់បង្គាប់បងតា គ្រាន់តែរាងខ្មៅបន្តិចនិង មុខមាត់ស្អាតម្យ៉ាងដែរគ្រាន់តែមុខមិនសូវមាត់សាច់បន្តិច
បងអាចទទួលយកបាន បងថាអ្នកម៉ាក់យកមកចិញ្ចឹមគឺត្រូវហើយ
នេះខ្ងុំស្ដាប់ច្រលំមែននិងដែលបងវិបុលគាត់សសើរពីវា
-មិនមែនអញ្ចឹងទេបង
ភ្នែកបងស្រវាំងហើយ បងសាកបើកភ្នែកអោយធំៗមើលវាម្ដងទៀតមើល
-បងមិនបានស្រវាំងអីទេ
បងនិយាយតាមការមើលឃើញទាំងអស់
អាយ!!!!មិនពិតទេ បងវិបុលនៅខាងវាម្នាក់ទៀតហើយ
(kill me now)
-បងទើបតែឃើញវាចឹង
បងមិនទាន់ឃើញអ្វីដូចដែលខ្ងុំឃើញទេ
-ឃើញអីគេអែងហាស
-គឺឃើញទង្វើរបស់វានិង
វាជាក្មេងមិនល្អទេ ជឿខ្ងុំទៅ
-មិនល្អត្រង់ណាអែង
វាចេះគោរពបង ពេលបងមកវាចេះជំរាបសួរ ជំរាបអី ចេះយកអាសារបងយកទឹក យកអីអោយបងផឹក វាគ្រាន់បើជាអែងកាលនៅតូចដែរ
ប្រាកដណាស់អ្នកម៉ាក់បង្រៀនអោយវាធ្វើបែបនេះមុនពេលបងវិបុលមក
នេះនិយាយជាមួយបងវិបុលដូចនិយាយជាមួយនិងអ្នកម៉ាក់ចឹង
និយាយមិនត្រូវគ្នាសោះ កាន់ជើងខាងវាបណ្ដើរៗហើយបងបុលអើយ
-អា ដារូមកពីផ្ទះមិត្តភក្តិវិញហើយហ
អ្នកម៉ាក់ក៏បានមកពីផ្សារល្មមរួមជាមួយអាក្មេងម្នាក់ដែលខ្ងុំមិនចង់ជួបមុខវា
-មកដល់មិញនិងម៉ាក់
-ល្អហើយបានគ្នាជជែកជាមួយបងអែង
-នេះបងប្រុសនំដែលបងចូលចិត្ត
អាក្មេងឆ្គួតនោះវាហុចនំដែលខ្ងុំចូលចិត្តមកអោយខ្ងុំ
វាដឹងដោយសារអ្នកម៉ាក់ប្រាប់វាហើយ
-យើងមិនសុីទេ យើងមិនចូលចិត្ត
ទោះឆ្ងាញ់ប៉ុណ្ណាពេលឃើញអាក្មេងនិងហើយគឺថាលេបមិនចូល
-ម៉េចនិយាយចឹងដាក់ប្អូនទៀតហើយ
ម៉ាក់ប្រដៅមិនចេះស្ដាប់សោះ
-អា បងដារូមិនចូលចិត្ត
យកអោយបងមកដូរី បងចង់ញាំុ មកនេះមក មកអង្គុយជិតបងមក
-បាតពូ
ថាហើយវាក៏ទៅអង្គុយនៅជិតសាឡុងជិតបងបុលទៅ! ហឹស គួរអោយខ្នាញ់និងអាក្មេងនិងមែនទែន
ដែលធ្វើអីវាមិនបាន ហឹសចាំមើលណាខ្ងុំនិងរកវិធីអោយបងបុលឃើញធាតុពិតវាអោយបាន ចាំមើលចុះ!!!
ភាគបន្ទាប់
ខ្ងុំនិងយកថ្នាំរាគដាក់ក្នុងទឹកអោយអាក្មេងនិងផឹកតែម្ដងអោយវាស្គាល់ស្នាដៃខ្ងុំម្ដង
ដើម្បីពិសោធន៍អោយបងវិបុលឃើញថាវាជាក្មេងមិនល្អខ្ងុំនិងយកកាបូបលុយបងវិបុលដាក់ក្នុងខោអាវវា
ពេលវាឃើញវាច្បាស់ជាលួចយកហើយ ហើយខ្ងុំនិងចោទវាថាជាអ្នកលួច ហាហា។
No comments:
Post a Comment