បើស្រលាញ់ស្រីតើអ្នកត្រូវតែចាញ់នាងគ្រប់រឿងមែនទេ?
បើអ្នកឃើញនាងហើយ
មានបំណងចង់បាននាងមករួមភេទ អ្នកត្រូវតែធ្វើចាញ់នាងគ្រប់តែរឿងទៅ ស្រីដែលល្ងង់
បើអ្នកធ្វើបែបហ្នឹងដាក់នាង នោះមិនយូរទេ អ្នកនឹងបាននាងមកបំរើតណ្ហាភេទរបស់អ្នកហើយ
ចាំអ្នកយកនាងមកបំរើអារម្មណ៍ភេទរបស់អ្នកអស់ហើយ ចាំធាក់ក្បាលនាងចោលពេលណាក៏បាន។
តែបើអ្នកមានក្តីស្នេហ៍ពិតចំពោះនាង នោះអ្នកត្រូវតែជួយមើលខុសមើលត្រូវចំពោះនាងផង
ពេលឃើញនាងខុស កុំបណ្តោយអោយនាងខុសអោយសោះ ត្រូវតាមទាញនាង
ពន្យល់នាងដោយក្តីស្មោះត្រង់និងក្តីសណ្តោស
ប្រាប់នាងដោយហេតុផលត្រឹមត្រូវថាផ្លូវដែលនាងកំពុងតែគិតហើយប្រកាន់យកនោះមិនត្រឹមត្រូវទេ
ជាផ្លូវវិនាសទេ។ ប្រសិនបើព្រោះតែក្តីស្រឡាញ់ដែលអ្នកមានចំពោះនាង
អ្នកបានអោយតំលៃនាងយ៉ាងខ្ពស់
ដោយខំមើលខុសមើលត្រូវតាមថែរក្សានាងមិនអោយធ្វើតាមតែចិត្តនាងរួចហើយ
តែនាងមិនបានផ្តល់តំលៃដល់ខ្លួនឯង
និងមិនបានមើលឃើញតំលៃនៃទឹកចិត្តរបស់អ្នកថាអ្នកជាមនុស្សដែលមានក្តីស្នេហ៍ស្មោះត្រង់បរិសុទ្ធចំពោះនាងទេ
នាងមិនខ្វល់នឹងស្តាប់ពាក្យពន្យល់ទាញនាងមិនអោយដើរផ្លូវខុសនោះទេ នាងនៅតែចចេស
ដោយមិនខ្វល់ដល់ការឈឺចាប់របស់អ្នកដែលឃើញនាងធ្វើខុសនោះទេ
សូមទុកអោយនាងទៅរកអាប្រុសបោកដែលព្រមចាញ់នាងគ្រប់តែរឿងហ្នុងទៅ។
នាងគ្មានតំលៃទទួលបានក្តីស្នេហ៍បរិសុទ្ធរបស់អ្នកទេ។ នាងអាងអីហ្នុងដែលអោយមនុស្សប្រុសធ្វើតាមនាងគ្រប់តែរឿងនោះ
គឺច្បាស់ ណាស់ ថានាងអាងរន្ធដែលនាងមាន។ មនុស្សស្រីដែលអាងត្រង់ចំនុចនេះរបស់ខ្លួន
គឺជាមនុស្សស្រីគ្មានតំលៃអ្វីទាំងអស់ ហើយមនុស្សប្រុសដែលតាមមនុស្សស្រីធុននេះ
គឺជាប្រភេទមនុស្សប្រុសអន់ ថោកៗ មនុស្សស្រីពង្វក់បង្វិលក្បាលដូចសត្វធាតុ ជាមនុស្សប្រុស
គ្មានតំលៃជាប្រុសថ្លៃថ្នូរដែលមនុស្សស្រីល្អត្រឹមត្រូវប្រាថ្នាជាគូជីវិតនោះទេ។
មនុស្សធុននេះ សុខចិត្តអស់មិត្តអស់ភក្តិ អស់ម៉ែអស់ឪ ក៏ព្រមដែរ
ព្រោះខ្លួនគេមិនអាចរស់អត់រន្ធមនុស្សស្រីម្នាក់នោះបាន។
មនុស្សប្រុសក្នុងសង្គមខ្មែរលើសពី៥០% មានសណ្តានបែបហ្នឹង អីចឹងហើយបានជា
ខ្មែរយើងអស់ទឹកអស់ដី កត្តិយសប្រទេសជាតិធ្លាក់ចុះមករហូតនោះណា។
មនុស្សស្រីមានសេចក្តីថ្លៃថ្នូរ
ដាច់ខាតនាងមិនយកមនុស្សប្រុសតាមនាងគ្រប់រឿងព្រោះតែអារម្មណ៍ភេទរបស់ខ្លួនដ៏ខ្លាំងនិងងប់ងល់បំផុត
ដែលប្រុសនោះមានចំពោះនាងទេ។ នាងយល់ច្បាស់ ពីលក្ខណៈនៃមនុស្សប្រុសថ្លៃថ្នូរដែលនាងប្រាថ្នាជាគូជីវិតនឹងនាង៕
By Khem_Veasna
By Khem_Veasna
No comments:
Post a Comment