Breaking

Saturday, June 9, 2018

រឿង លង់ស្នេហ៍អ្នកនិពន្ធ ភាគទី៦

រឿង លង់ស្នេហ៍អ្នកនិពន្ធ 

ភាគទី៦

និពន្ធដោយ មនុស្សថ្មី 

#Khmer_Novel-69



ខ្ញុំឃើញគាត់អោយតំលៃទៅលើបណ្តោងមួយនិងណាស់ ខ្ញុំក៍កាន់អង្កាំសំបកខ្ចៅដែលគាត់ទិញអោយនិងពាក់ដោយផ្ទាល់ដៃអោយខ្ញុំ រួចនិយាយ # ហុឹមមម មើលទៅម្ចាស់អែងលេងមែនទែននិងខ្ញុំហើយ បើគាត់នៅតែអោយតំលៃវាយ៉ាងនេះ ខ្ញុំក៍តាំងចិត្តថានិងពាក់អែងលុះត្រាតែដល់ពេលមួយដែលខ្ញុំគិតថា មិនអាចពាក់តទៅទៀត ដរាបណាគាត់នៅតែស្រលាញ់វា ខ្ញុំនៅតែស្រលាញ់អែងដែរ # ខ្ញុំមិនដែលដោះខ្សែរនោះចេញទេទោះជាទៅរៀនក៍ដោយ ។ កន្លងបានបីបួនថ្ងៃ រសៀលថ្ងៃសៅរ៍មួយពេលជិតចេញពីរៀនប្រហែលម៉ោង4 មានភ្លៀងធ្លាក់យ៉ាងខ្លាំង ខ្ញុំចេញពីរៀនមកបន្ទប់ជួលនៅស្ទឹងមានជ័យ តាមផ្លូវមុនីរ៉េត មកដល់ផ្លូវមុខផ្សារអូឬស្សីជិតដល់ស្តុបនាងគង្ហីង ទឹកភ្លៀងលិចផ្លូវចោម្រា៉យ ហើយស្ទះក៍ស្ទះទៀត ខ្ញុំជិះឈ ជិះឈ ព្រោះខ្លាចម៉ូតូត្រូវទឹករលកវៃ៉ដួល ដល់កន្លែងមួយនោះគ្រាន់តែទឹកត្រឹមភ្លៅ ខ្ញុំខ្លាចទឹកចូលប្រេងបាតក៍ពន្លត់ម៉ាសុីនបណ្តើររហូតដល់របងវត្តព្រះពុទ្ធិ ទំរាំមកដល់ ចង់មួយម៉ោង ។ ក្រោយពេលឈប់មូ៉តូហើយលាត់ដៃអាវមូលជើងខោ ខ្ញុំលូកហោប៉ាវ ទើបដឹងថាបាត់កាបូបលុយដែលក្នុងនោះមាន លុយខ្មែរ6មុឺន លុយដុល្លា$20 និង អត្តសញ្ញាណប័ណ្ណ1 ខ្ញុំចាប់ផ្តើមភ័យព្រោះមានតែ500៛នៅក្នុងឃ្លុបម៉ូតូ ដែលសល់ពីអាប់ថ្លៃផ្ញើរម៉ូតូតែប៉ុន្នោះ ខ្ញុំដឹងថានៅភ្នំពេញបើអត់លុយគឺដេកងាប់មិនខាន ម្យ៉ាងចរិកខ្ញុំមិនចេះហាមាត់ខ្ចីលុយអ្នកណានោះទេ មានតែអោយគេខ្ចី ខ្ញុំមើលសាំងនៅម៉ាល្មមអាចទៅដល់ផ្ទះឯស្រុកកំណើតបាន ក៍ប្រញា៉ប់ជិះអោយលឿនមកបន្ទប់ជួល ពេលមកដល់ភ្លាមខ្ញុំទុកតែកាតាប និង ប្តូរតែអាវហើយជិះវាងមកតាមផ្លូវសហពន្ធ័រុស្សី ឡើងមកតំរង់វិមានកាណាឌីយ៉ា មកដល់មុខស្តុបទួលគក កំពូលអាស្ទះទៀត ទៅមុខបានបន្តិចឈប់ៗ រោរ៍ងូងៗហើយចាប់ហ្វ្រាំង ត្រូវនិងម៉ូតូខ្ញុំប្រើលេខអូតូផងនោះកុងទ័រសាំងចាប់ផ្តើមស្រកចុះជាលំដាប់ ខ្ញុំគ្មានជំរើសទេមានតែបន្តទៅមុខទៀត មកដល់គល់ស្ពានជ្រោយចង្វារត្រើយខាងលិច ទឹកក៍លិចផ្លូវហើយស្ទះទៀត ចង្រៃអីគ្រាន់តែមកដល់លើស្ពានជ្រោយចង្វារ មេឃធ្លាក់ជើងភ្លៀងពីកើត ចំផ្លូវដែលខ្ញុំត្រូវទៅ ខ្ញុំនៅតែជិះទៅមុខ ។ ក្រោយពេលឆ្លងសាឡាងដ ស្វាយជ្រុំរួចភ្លៀងចាប់ផ្តើមរលឹមស្រិចៗ ខ្ញុំឈប់ម៉ូតូហើយទុកទូរសព្ទ័ក្រោមកែប លុះជិះមកដល់មុខវិទ្យាល័យព្រែកហ្លួង មេឃក៍ចាប់ផ្តើមធ្លាក់ភ្លៀងខ្លាំងហើយងងឹតខ្លាំងមែនទែន ព្រោះខ្វះតែ5នាទីម៉ោង7ហើយ ខ្ញុំជិះបត់តាមផ្លូវកាត់មករកវិហាសួគ៏ តែមកដល់កន្លែងស្ងាត់ផុតភូមិ ម៉ូតូខ្ញុំចាប់ផ្តើមឆេះកន្រ្តាក់ៗ មើលទៅកុងទ័រធ្លាក់ដល់ចំណុចក្រោមE ទៅហើយ ទៅមុខបានប្រហែល10ម៉ែត្រក៍រលត់ឈឹង ។ អារម្មណ៍តុកស្លុតចាប់ផ្តើមកើតឡើងហើយ ខ្ញុំវិលវល់អស់ហើយមិនដឹងថាត្រូវគិតយ៉ាងម៉េចនោះទេ ខ្ញុំបណ្តើម៉ូតូ ចុះពីលើផ្លូវធំទៅខាងក្រោម ចិញ្ចើមផ្លូវ ព្រោះម្យ៉ាងខ្លាចចោរប្លន់ ម្យ៉ាងខ្លាចគេបុកពីក្រោយ អាមេឃក៍ភ្លៀងដូចគេខឹងពីថ្ងៃណា ផ្លេកបន្ទោភ្លឺ ផ្លេកចង់ខ្វាក់ភ្នែក ពេលនេះខ្ញុំដូចជាទូកបាត់ច្រវានៅកណ្តាលទន្លេអីចឹង ទៅមុខមិនរួច ទៅក្រោយមិនបាន ខ្ញុំចង់តេមកអ្នកផ្ទះ តែខ្លាចគាត់ពិបាកហើយគាត់ប្រកដជាស្តីបន្ទោសអោយខ្ញុំមិនខាន ព្រោះអ្នកផ្ទះខ្ញុំហាមផ្តាច់ធ្វើដំណើរទៅណាមកណាយប់ព្រលប់ ។ មនុស្សម្នាក់ទៀតដែលខ្ញុំនឹកឃើញគឺបងនិស្ស័យ តែខ្ញុំគិតថា មិនសមនោះទេ យើងត្រូវជាស្អីនិងគេដែលគេព្រមមកជួយនោះ ខ្ញុំគិតអី្វមិនចេញនោះទេសុខៗស្រាប់តែលឺទូរសព្ទរោរ៍ ខ្ញុំអរខ្លាំងណាស់ ខ្ញុំគិតថាអ្នកដែលតេមកខ្ញុំនេះជាមនុស្សដែលអាចជួយសង្រ្គោះខ្ញុំបានហើយ ខ្ញុំយកមួកសុវត្ថិភាពបាំងទឹកភ្លៀង ហើយចាក់សោកែបមើល ក៍ឃើញលេខបងនិស្ស័យតេមក ខ្ញុំគិតថាខ្ញុំនិងចុចទទួលទោះជារន្ទះក៍រន្ទះទៅ ព្រោះទឹកដល់ច្រមុះហើយ ខ្ញុំចុចទទួលភ្លាមរួចយំប៉ាដោយ ព្រោះខ្ញុំមិនដែលនឹកស្មានថា ខ្ញុំធ្លាក់ខ្លួនវេទនាយ៉ាងនេះទេ បងនិស្ស័យលឺខ្ញុំយំក៍សួរសំឡុតៗដូចជាកំពុងតែភ័យ : 
- អាលោ អាលោ អូនកំពុងនៅណានិង ??? ហើយយំរឿងអី ???     
* បងអើយ ខ្ញុំកំពុងអាលត់ម៉ូតូកណ្តាលផ្លូវ ខ្ញុំខ្លាចណាស់     
- ធ្វើចិត្ត អោយស្រួលហើយប្រាប់បងមើល អូនកំពុងនៅកន្លែងណា ??? មានរឿងអីកើតឡើង ??? 
* ខ្ញុំជិះមកស្រុកតែជិះផុតភូមិម៉ូតូខ្ញុំអស់សាំង តាមផ្លូវអត់មានគេលក់សាំងទេ ខ្ញុំអត់ស្គាល់ភូមិនិងផង តែនៅត្រើយខាងកើតទន្លេ នៅខេត្តកណ្តាល ហុីហុីហុី     
- អាលូវចេះ អូនអែងនៅក្បែរអ្នកណាអត់ អោយបងនិយាយជាមួយគេតិចមើល 
* អត់ទេខ្ញុំនៅកណ្តាលផ្លូវតែអែង ស្ងាត់ឈឹង ថែមទាំងងងឹតហើយភ្លៀងខ្លាំងទៀត ខ្ញុំខ្លាចណាស់     
- កុំខ្លាចបងទៅដល់អាលូវហើយ ប្រាប់ផ្លូវមើលអូនអែងជិះពីណាទៅ ??? 
* ខ្ញុំដឹងត្រឹមថា ឆ្លងស្ពានជ្រោយចង្វារមកកើត ហើយឆ្លងដ ស្វាយជ្រុំចំខាងកើតស្ពានជ្រោយចង្វារ ហើយជិះតាមបណ្តោយផ្លូវកៅស៊ូមកជើង ត្រង់រហូត ដល់មុខវិទ្យាល័យព្រែកហ្លួង បត់ស្តាំមកកើត រហូតផុតភូមិ តែអត់ស្គាល់ថាភូមិនិងឈ្មោះអីទេ     
- បានហើយកុំយំ រកមើលផ្ទះគេសុំជ្រកសិនទៅបងទៅដល់អាលូវហើយ និយាយរួចខ្ញុំកាន់ទូរសព្ទ ដាក់ក្រោមមួកសុវត្ថិភាព សំលឹងមើលតែផ្លូវ ដើរចុះដើរឡើងគ្មានរងារអីបន្តិច មើលម៉ោងជិត7កន្លះទៅហើយ បន្តិចក្រោយមកគាត់តេមកទៀត : 
- អាលោ បងឆ្លងស្ពានជ្រោយចង្វាហើយ ជិះទៅណាទៀត ??? 
* បងជិះវាងរង្វង់មូលមកឃើញផ្លូវមកកើតជិះត្រង់មក ហើយទាល់តែផុតផ្លូវមានផ្លូវបែកទៅឆ្វេង និងស្តាំបងអែងជិះបត់ឆ្វេងហើយជិះមកមុខបន្តិចឃើញកំពង់ចំលងហើយ ចាំឆ្លងដ រួចចាំចុចមកទៀត 
- បានចឹងប៉ុណ្ណឹងសិនហើយ អូន 
* ហុឹមមមម !! 
យូបន្តិចគាត់ចុចមកទៀត 
- បងឆ្លងសាឡាងហើយ អាលូវមកដល់ថ្នល់កៅស៊ូ បត់ឆ្វេង និងស្តាំ អោយបងទៅផ្លូវណា ??? 
* បត់ឆ្វេង ហើយជិះត្រង់រហូតតាមផ្លូវកៅស៊ូ និង មើលខាងឆ្វេងដៃឃើញរបងថ្មមួយគេដាក់ វិទ្យាល័យព្រែកហ្លួង បត់ស្តាំ 
- ហុឹមមមម ចឹងប៉ុណ្ណឹងសិនហើយ បងទៅដល់លូវហើយ 
>>>> ខ្ញុំលឺពាក្យនេះធ្វើអោយមានកំលាំងចិត្តលែងសូវភ័យខ្លាច ហើយម្យា៉ងមេឃក៍រាងរាំងភ្លៀងហើយដែរ ខ្ញុំរំភើបបន្តិច ភ័យបន្តិច ហើយញញឹមគិតក្នុងចិត្តថា បើសិនជាស្ថិតក្នុងស្ថានភាពបែបនេះ ហើយខ្ញុំកំពុងតែទាក់ទងជាមួយសង្សារចាស់ខ្ញុំ ប្រហែលជានាងមិនអាចជួយអ្វីខ្ញុំបាននោះទេ ហើយខ្ញុំក៍មិនហ៊ានប្រាប់នាងនោះដើរ ថាមិនត្រូវបណ្តើម៉ូតូបកក្រោយហើយ បញ្ចាំទូរសព្ទចាក់សាំងមកផ្ទះផងក៍មិនដឹង     យី !! គិតទៅ មានសង្សារជាមនុស្សប្រុស ក៍កក់ក្តៅជាងមនុស្សស្រីដែរ  ☺️ ☺️ ☺️ ។ កំពុងតែស្រមើលស្រមៃ៉ ស្រាប់តែទូរសព្ទរោរ៍ទៀត : 
- អាលោ !! បងជិះតាមផ្លូវដែលអូនអែងប្រាប់ហើយ តែផ្លូវមានកោងនិង អត់ត្រង់ផង 
* និងហើយ អត់ត្រង់នោះទេ ចេះតែជិះតាមផ្លូវធំនិងត្រង់មក 
- ហឹមមមម ចឹងបានហើយ 
>>>> ខ្ញុំចាប់ផ្តើមរវើរវាយទៀត : ហុី បងនិស្ស័យទាំងសង្ហារ ទាំងមាន ហើយចិត្តល្អទៀត គិតប្រថុយស្រលាញ់គាត់អាលូវ ចាំមើលបើគាត់សួរថាស្រលាញ់គាត់អត់ ចាំឆ្លើយហើយ ខ្លាចគេដណ្តើមណាស់ ព្រោះមើលទៅគាត់សព្វថ្ងៃ កំពុងតែជាមុខសញ្ញារបស់ពួកខ្ទើយ និង ស្រីៗខ្លះហើយ បើអោយរបូតពីដៃពិតជាស្តាយណាស់     កំពុងតែញញឹមស្រាប់តែគាត់ចុចមកទៀត : 
- អាលោ !!! បងមកដល់មុខវិទ្យាល័យព្រែកហ្លួងនិងហើយ អោយបងជិះទៅណាទៀត ??? 
* បងអែងជិះតិចៗហើយមើលមកខាងស្តាំដៃ ឃើញផ្លូវធំមួយត្រង់មកមុខ បងអែងជិះចូលតាមនិងមក ផុតភូមិមួយនិងដល់ហើយ បងអែងបើកភ្លើងពណ៏ទឹកបុ៊ិចទៅអោយខ្ញុំស្រួលចំនាំ     
- ហុឹមម បានហើយចឹង 
>>>> ខ្ញុំកក់ក្តៅមែនទែនហើយ ព្រោះវិរះបុរសខ្ញុំកំពុងតែមកជួយហើយ ខ្ញុំគិតថាចាំមើលគាត់មកដល់ភ្លាមថើបថ្ពាល់គាត់មួយ ខ្ញុំឡើងទៅឈលើផ្លូវហើយសំលឹងមកលិច ឃើញភ្លើងអាឌូកឡើងភ្លីចាច ហើយកន្លែងសំគាល់មួយទៀតនោះគឺភ្លើងពណ៏ទឹកបុ៊ិច ឃើញភ្លាមខ្ញុំសើចរត់ក្រលឹងទៅមកៗកណ្តាលផ្លូវ ព្រោះអរខ្លាំងពេក ម្យ៉ាងខ្ញុំគិតថាវាស្ងាត់គ្មានម៉ូតូឡានជិះតាមនិងទេ មើលទៅម៉ូតូបើកឡើងខ្ចាយទឹក ទ្រុលៗ ខ្ញុំក៍រត់ចុះទៅក្រោមកាច់សោម៉ូតូហើយបើកភ្លើងសុីញូ៉ ភ្លែតៗ ខ្ញុំមើលទៅម៉ូតូនោះរាងបន្ថយល្បឿនតិច ៗ ដោយចាំងភ្លើងម៉ូតូមកពីមុខនោះ ខ្ញុំរត់ហេ ថាសំដៅទៅថើបគាត់ម៉ាខ្សឺត តែម៉ូតូឈប់ភ្លាមខ្ញុំរត់ទៅជិតដល់ រៀបនិងចាប់ស្មាគាត់ទៅហើយ ស្រាប់តែមានមនុស្សម្នាក់ទៀតនៅជិះពីក្រោយ អូយ !!!! បុ៊ីសហើយខ្ញុំ កុំអីមិនដឹងយកមុខទៅទុកនៅម្តុំណាទេ           ពេលចុះដើរមកទើបដឹងថា បងនិស្ស័យយកល្បងវីដមកជាមួយ     មកដល់ក្បែរខ្ញុំភ្លាមខ្ញុំឃើញដៃល្បងវីដយួ ដបសាំ1ចំណុះប្រហែល2លីត្រ ល្បងវីដយួដបសាំងដើរចុះទៅក្រោមតំរង់ម៉ូតូខ្ញុំ ខ្ញុំក៍ដើរតាមក្រោយគាត់ ចំណែកបងនិស្ស័យ ចុះពីលើម៉ូតូដើរចុះទៅដែរ បងវីដចាក់សោកែបរួចខ្ញុំបើកភ្លើងទូរសព្ទបំភ្លឺអោយគាត់រហូតចាក់អស់ពីដប ។ ខ្ញុំកំពុងតែឈ្ងោកមុខមើលបងវីដចាក់សាំង ស្រាប់តែបងនិស្ស័យយកដៃច្រំក្បាលខ្ញុំសើចរួចនិយាយ " ប៉ាបុិនណាណីហើយ ជិះម៉ូតូអត់ដឹងជិតអស់សាំងទៀត ដល់កម៉ងវើយ    " ខ្ញុំក្តិចក្បាលពោះគាត់ប៉ាត់ហើយតប " ខ្ញុំក៍ដឹងថាវាជិតអស់ដែរ តែគ្មានលុយចាក់ ព្រោះជ្រុះកាបូបបាត់ទៅហើយ   " លឺខ្ញុំនិយាយចឹងគាត់ ឧទានឡើងភ្លាម " លោក !!!! ចឹងទេ ហើយបាត់នៅម្តុំណា??? ក្នុងនោះមានអីខ្លះ ??? " ខ្ញុំតប " មានបាត់នៅផ្លូវមុនីរ៉េត កន្លែងទឹកជ្រៅជាងគេមុខច្រកចូលទៅផ្សារអូឬស្សីហស ក្នុងនោះលុយខ្មែរក្រដាស1មុឺន 6សន្លឹក លុយក្រដាស20ដុល្លា មួយសន្លឹក និង អត្តសញ្ញាណបណ្ណ័ 1 ប៉ុណ្ណឹង " គាត់សើចហើយ និយាយ " អាណារើសបាននុងផឹកវង្វេង ម៉ង ហិហិ តែមិនបាច់គិតច្រើនទេ បើវាបាត់ហើយ ស្តាយក៍វាមិនបានមកវិញដែរ ចាត់ទុកថារំដោះគ្រោះទៅចុះណា លុយអាចរកបានទៀតសំណាងហើយដែលអូនមិនអី ចាំទៅប្តឹងប៉ូលីសអោយគេដឹងលឺក្រែងលោអ្នករើសបានយកទៅប្រព្រឹត្តអំពើផ្តេសផ្តាស់ហើយទំលាក់កំហុសលើយើង តោះ !!! អាវីដបណ្តើម៉ូតូឡើងលើ " ខ្ញុំនិយាយកាត់ "អត់អីទេ ល្បងឡើងលើវិញទៅទុកខ្ញុំអ្នកបណ្តើ បុ៉ណ្ណឹងខ្ញុំក្រែងចិត្តណាស់ទៅហើយ អរគុណល្បងច្រើនហើយណា  ☺️ ☺️ ☺️" និយាយរួចខ្ញុំកាន់ដៃម៉ូតូបំរ៉ុងនិងបណ្តើឡើង តែល្បងវីដ ចាប់ដៃខ្ញុំ រួចនិយាយ " មិនអីទេ បងមានបំណងជួយស្រាប់ទៅហើយ តោះមើលទៅ អូនដូចជារងារហើយ ឆាប់ជិះជាមួយអាធំទៅ ទុកអោយបងជិះយកទៅអោយ " ខ្ញុំ នៅទ្រឹងរួចនិយាយ " មិនកើតទេដឹងល្បង ខ្ញុំរំខានមកច្រើនហើយ ល្បងជិះជាមួយបងសៃ ចោះ " ស្រាប់តែបងនិស្ស័យ និយាយលឺៗ " យី !!!! អាឡៃតែក្រែងចិត្តគ្នានិងហើយ តិចរងាររួញពងអស់ទៅ ម៉ោះរីនជិះមួយបង ទុកអោយអាវីដជិះអានិងទៅ " ល្បងវីដបណ្តើឡើងលើ ផ្លូវធំហើយបញ្ឆេះ បើកភ្លើងតែមិនទាន់ទៅមុខនៅទេ ចំណែកបងនិស្ស័យ យកដៃក្តោបដៃខ្ញុំច្របាច់យ៉ាងណែន ហើយសួរ " កក់ក្តៅតិចនៅ ??? បាត់ខ្លាចហើយមែនទេ ??? " ខ្ញុំច្របាច់ដៃគាត់វិញហើយ និយាយ " ហុឹមមមមម លែងអីហើយ អរគុណបងអែងហើយ  ☺️ ☺️ ☺️" ពេលជិះមកវិញ ល្បងវីដបើកពីមុខ ហើយផ្លូវរលាក់ចង់បែកថ្លើម ខ្ញុំអត់ហ៊ានឱបគាត់ទេខ្ញុំកាន់កាងម៉ូតូ តែពេលចាប់ហ្វ្រាំងម្តងៗ ត្រូវអាម៉ូតូបងនិស្ស័យបះគូថផងនោះធ្វើអោយអាពីមុខខ្ញុំខិតប៉ះគូថគាត់រហូត គាត់ក៍ដៀងភ្នែកញញឹមហើយនិយាយ " មិនឱបមក អត់ខ្លាចបាក់អាប្អូនទេហី ???    " ខ្ញុំលឺគាត់អោយដៃបែបនេះក៍ពិតខ្លួនទៅមុខពឹងគាត់ទាំងស្រុង ហើយដៃចាក់ស្រែសឱបចង្កេះគាត់ស្អិត ដំបូងខ្ញុំរងារខ្លាំងណាស់ តែពេលនៅកៀកគាត់បែបនេះ ធ្វើអោយចំហាយកំដៅដែលចេញពីខ្លួនគាត់ មកប៉ះខ្លួនខ្ញុំកក់ក្តៅស្រួលណាស់ ជិះយូៗធ្វើអោយខ្ញុំមានអារម្មណ៍ល្អៗ ជាមួយគាត់ហើយដៃចាប់ផ្តើមហ៊ានអង្អែលក្បាលពោះដ៍សិចសុីបោះគាត់ មិនអស់ចិត្តខ្ញុំលូកចូលក្នុងអាវរបស់គាត់ ហើយទាញរោមនៅក្បាលពោះនិងលើលឹង្គរបស់គាត់ ស្រាប់តែបងនិស្ស័យងាកមកខ្ញុំទៀតហើយនិយាយ " អូយ !!! នាំអោយមានអារម្មណ៍តាស នៀក អត់មិនបានរកកន្លែងស្ងាត់ឈប់ឥលូវ ដឹងថាលេងអានិង ក្តខឹងអត់ ??? ចង់លេងវាចាំដល់បន្ទប់បងអោយ លេងម៉ាសេរី តែពេលនេះ កំពុងបើកបរណា ថា មិនត្រូវធ្មេចភ្នែកស្រួលម៉ាភាំង បើកភ្នែកឡើងវិញនៅក្រោមផ្លូវទៀត ហិហិហិ " ខ្ញុំវ៉ៃស្មាគាត់ផាច់រួចតប " អាសអាភាសម៉េសលោក និយាយដល់ៗចឹងដឹងគេអៀនអត់ ????  ☺️ ☺️ ☺️ " គាត់សើចហិហិ រួចយកដៃឆ្វេងក្តោបដៃខ្ញុំច្របាច់ម៉ាទំហឹង រួចនិយាយ " ខ្នាញ់ណាស់លោកអើយ អត់មិនបានលូវហើយ " បងនិស្ស័យជិះម៉ូតូអាក្រក់ខ្លាំងណាស់ជិះតែដៃស្តាំម្ខាងប៉ុន្នោះហើយជិះលឿនៗទៀត ពេលខ្លះគាត់ជិះលឿនពេកខ្ញុំក្តិចគាត់ម៉ាទំហឹងរហូតដល់គាត់ស្រែកឡើងផ្អើលគេអ្នកជិះក្បែរទៀតផង ។ មិនយូប៉ុន្មានពួកយើងក៍មកដល់បន្ទប់បងនិស្ស័យ ។ ក្រោយពេលយកម៉ូតូចូលទុកខាងក្នុងរួច ល្បងវីដក៍លាខ្ញុំត្រលប់ទៅផ្ទះគាត់វិញ ខ្ញុំព្យាយាមឃាត់ចាំហូបបាយសិនតែគាត់មិនព្រមនោះទេ នៅតែទាមទាទៅវិញទាល់តែបាន ។ បងនិស្ស័យចាក់សោទ្វាមុខរួចចូលងូតទឹក ចំណែកខ្ញុំទឡើងទៅបន្ទប់ខាងលើ ដោះអាវចេញ ស្លៀកខោសើមនៅឡើយព្រោះអត់ដឹងថាស្លៀកអី ពេលចេញមកវិញ ឃើញល្បងនិស្ស័យមានទឹកមុខញញឹមចំឡែក ហើយសំលឹងមើលតែដៃរបស់ខ្ញុំ ខ្ញុំក៍មិនដឹងថាគាត់កំពុងគិតអីដែរ តែគាត់មើលទាំងពេញចិត្ត .... 
ខ្ញុំឆ្ងល់ខ្លាំងណាស់ថាហេតុអីក៍គាត់មើលតែដៃខ្ញុំ ??? អត់មិនបានខ្ញុំក៍សួរគាត់ : 
- ហេ !!! មើលញញឹមៗ តែម្នាក់អែង តិចបែកថ្នាំទេដឹងនុង ??? 
គាត់សើចហិហិហិហិ រួចបូញមាត់     ខ្ញុំខំភ័យខ្លាចលេចអីៗ ដាក់គាត់ក៍ខំយកដៃបិតអាកន្លែងទុលៗក្នុងខោ តែម្តងនេះ គាត់ធ្វើសញ្ញាអោយមេដៃមួយ   តំរង់កន្លែងនុងទៀត ហើយបូញមាត់ទៀត ខ្ញុំអស់យោបល់ក៍ធ្វើឆ្កួតតាមគាត់វិញទៅ គាត់បូញមាត់មកខ្ញុំ ខ្ញុំបូញមាត់ទៅគាត់វិញ ទៅមកទៅមក ស្រាប់តែគាត់ និយាយឡើង : 
- ហុី !!!! អាឡៃតែបូញមាត់ទាំងល្ងង់និងហើយ អត់ព្រមផ្លាស់ខោ ចេញតិចហើមពោះស្ពីងទៅ ??? 
* ចេះតែនិយាយអោយតែរួចពីមាត់ម៉ង ខ្ញុំបានខោណាផ្លាស់ បើនៅជាប់ខ្លួនតាម៉ាកាប្លេនិង     
- ចឹងស្រាតទៅបងអត់មើលហេ ហិហិហិ     បងយៃលេងហេ នោះខោអាវបងក្នុងទូមានមិនខ្វះពេញចិត្តមួយណាយកមកស្លៀកទៅ ហើយបើចង់បានលីអូ នៅខាងនោះ បងទើបតែប្រើបានម្តងហេ ហាសហាសហហសហស 
* បាច់ទេស ខ្លាចឆ្លងអេដស៍ណាស់     មិនដឹងឆ្លងកាត់ខ្ទើយប៉ុន្មាននាក់ហើយទេ ??? គ្រលួងហ្អា   
- ចុយ !!!! ដឹងមកពីណាថាបងកើតអេដស៍ ហើយអេដស៍ម៉ែអាណាឆ្លងតាមខោអាវ ហាស     បងសារភាពថាបងអស់សុីន តែបើរឿងប្រយត្ន័ប្រយែងការពារខ្លួនគឺអស់ត្រឹមបងនេះហើយ សុំប្រាប់មួយទៀតមិនដែលសុីខ្ទើយទេបាទ សុីតែប្រុសស្អាត និងស្រីស្អាត ហាសហសហហាសហហស     
* វែងឆ្ងាយណាស់     មកពីខ្លាចបងអែងថាស្លៀកពាក់បោះគេមិនសុំការអនុញាត្តិ ណាមួយចាំមុជទឹកហើយសិន 
- បងអនុញាត្តិហើយ!ចឹងឆាប់ទៅងូតទៅចាំបងនាំទៅញាំុបាយ បងដឹងថាអូនអត់ទាន់ញាំុបាយទេ 
* បាទ ខ្ញុំទៅម៉ាភ្លែតទេ 
>>>> ខ្ញុំងូតទឹករួចស្លៀកកន្សែងដើរទៅបើកទូខោអាវ ហើយចាប់អារម្មណ៍មុនគេ អាវដៃខ្លីដែលគាត់ទិញនៅកំពង់សោម ខ្ញុំពាក់វាភ្លាម ហើយយកខោខូប៊យត្រឹមជង្គង់មកស្លៀកទៀត ស្លៀកពាក់រួចខ្ញុំងាកមករកបងនិស្ស័យ ឃើញគាត់អង្គុយលើពូកញញឹមមើលខ្ញុំមិនដឹងពីពេលណាមកទេ ឃើញខ្ញុំងាកចំគាត់ ទើបគាត់សួរឡើង " ស្រលាញ់អាវនិងមែន ??? " ខ្ញុំ ញញឹមរួចតបទៅគាត់វិញ " ហុឹមមមមម !! " ស្រាប់តែគាត់ងើបឈ ហើយដើរមកនៅពីមុខខ្ញុំ ដៃទាំងពីរចាប់កាន់ស្មាខ្ញុំ ពេលនោះខ្ញុំភ័យស្រឡាំងកាំងម៉ង     បន្ទាប់មកគាត់ក៍និយាយ " បងសប្បាយចិត្តណាស់ពេលដឹងថាអូនពេញចិត្តវា ព្រោះបងអាចដឹងថាអូនក៍ពេញចិត្តបងដែរ អាវនេះជាអាវគូដែលបងទិញអោយអូន ឆ្លើយប្រាប់បងតាមត្រង់មករីន ស្រលាញ់បងមែន ???     " ខ្ញុំលឺពាក្យនេះហើយ ចេញខ្យល់តាមត្រចៀកលឺងឺុៗ គាំងស្ញេញ លែងកំរើក គាត់ឱបខ្ញុំយ៉ាងណែន រួចនិយាយទៀត " ព្រមធ្វើសង្សារបងទៅណា " និយាយរួចគាត់ថើបថ្ពាល់ខ្ញុំសឺត ម្តងនេះខ្ញុំចង់ដួលបាស់ជើង បែកអំពិលអំពែក ចិត្តខ្ញុំកំពុងតែភ្លឹកគិត ថា: វាមិនអាចទៅរួចនោះទេ ខ្ញុំមិនដែលលឺ មិនដែលជួប ហើយក៍មិនដែលឃើញពីមុនមកដែរ ខ្ញុំភ័យខ្លាចខ្លាំងណាស់ ពិសេសការប្រឈមមុខជាមួយអ្នកផ្ទះ បើគាត់ដឹង ច្បាស់ជាសំលាប់ខ្ញុំចោលមិនខាននោះទេ ខ្ញុំព្យាយាមសំរួលអារម្មណ៍អោយធម្មតាវិញ តែបេះដូងនៅលោតស្ទើរធ្លាយចេញក្រៅ រួចប្រាប់ទៅគាត់តាមសំរួល " អត់ទេ ខ្ញុំអត់ស្រលាញ់បងទេ " លឺខ្ញុំនិយាយបែបនេះ បងនិស្ស័យ ចាប់ក្តោបថ្ពាល់ខ្ញុំទាំងសងខាង ភ្ងើយមុខអោយសំលឹងចំភ្នែកគាត់ រួចគាត់និយាយលឺៗ " អូន កំហុក !!! បើអូនមិនស្រលាញ់បង ហេតុអី ក៍អូនតែងតែពាក់ខ្សែរអង្កាំសំបកខ្ចៅនេះរហូតអីចឹង ??? ហើយខោអាវរាប់កំប្លេរម៉េចក៍អូនរើសយកអាវ ដែលជាគូនិងអាវដែលបងទិញអោយ ??? ដូចបងធ្លាប់ប្រាប់អូនពីមុនចឹង មនុស្សយើងស្រួលសំគាល់ណាស់ បើចាប់អារម្មណ៍លើនណាម្នាក់ហើយ គេតែងតែអោយតំលៃទៅលើ វត្ថុអ្វីមួយដែលមនុស្សជាទីស្រលាញ់របស់គេអោយ មិនថារបស់នោះមានតំលៃថោក រឺថ្លៃកប់ពពកយ៉ាងណានោះទេ គឺអារម្មណ៍មួយនៅតែគិតថារបស់នោះសំខាន់ជានិច្ច បងមិនអួតទេដូចខ្លួនបងផ្ទាល់ចឹង ខ្វះអីអ្នកទិញរបស់ជាកាដូអោយបង ទាំងស្រី ទាំងប្រុស មានទាំងខ្ទើយទៀត ហើយរបស់ទាំងនោះសុទ្ធតែថ្លៃ ៗ តែសួរថាបងពេញចិត្តអត់ ??? ពេលគេអោយគឺបងតែងតែយក ព្រោះថានេះបងមិនបានបង្ខំអោយគេទិញឯណា គឺជាសណ្តានចិត្តរបស់ពួកគេមកលើបង បងគ្រាន់តែយកមកទុកចោលទៅបើមិនចឹង អោយអ្នកផ្សេងទៀតទៅ វាចប់បាត់ទៅហើយ តែចំពោះ មនុស្សដែលយើងស្រលាញ់វិញ ខុសគ្នាដាច់ណាអូន របស់ដែលគេអោយយើង គឺយើងតែងចាត់ទុកថាជាបេះដូងរបស់គេដែលផ្ញើរលើយើង ពេលនៅក្បែររបស់នោះ ដូចគ្នានិងបាននៅក្បែរម្ចាស់ឥចឹងដូចនេះគេនិងយកតាមខ្លួនរហូត " ស្តាប់គាត់ពន្យល់ដល់ៗបែបនេះ ធ្វើអោយខ្ញុំរកលេស ដោះសារលែងបាន ក៍ធ្វើជានិយាយចាក់បណ្តោយ " ចុះបើស្រលាញ់មែន យ៉ាងម៉េច ???  ☺️ ☺️ ☺️ " ខ្ញុំនិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែ បងនិស្ស័យ ថើបថ្ពាល់ខ្ញុំមួយខ្សឺតទៀតរួចរត់លោតចុះ លោតឡើងចង់ធ្លាយបន្ទប់ ថែមទាំងស្រែកថា " ជយោៗ !!!! អូនព្រមស្រលាញ់បងហើយ ទីបំផុតបងអាចយកឈ្នះបេះដូងអូនហើយ ធារីនបងស្រលាញ់អូនណាស់    " ដល់ពេលឃើញចឹងខ្ញុំហួសចិត្ត និយាយអីទៀតមិនចេញបានត្រឹមញញឹមគ្រវីក្បាល មើលគាត់រត់ទៅរត់មកដូចមនុស្សឆ្កួត ដើម្បីបញ្ឍប់សកម្មភាពគាត់ ខ្ញុំក៍និយាយទៅគាត់ : 
- ស្មានថាធ្វើល្អដាក់ខ្ញុំប៉ុណ្ណឹងធ្វើអោយ ខ្ញុំព្រមស្រលាញ់បងដោយងាយស្រួលចឹងមែន ??? ខ្ញុំយល់ព្រមធ្វើសង្សារបង តែខ្ញុំមានលក្ខណ្ឌតែបន្តិចបន្តួចទេ បងយល់ព្រមអត់ ???? 
* ok ok !!! អោយតែអូនអែង ព្រមស្រលាញ់បង និងព្រមធ្វើជាសង្សារបង ទោះអោយបង ចុះខ្ទះខ្លាញ់ ឡើងភ្នំភើងក៍បងហ៊ានដែរ និយាយភ្លាមមក     
- អូយ !!!! លក្ខណ្ឌនោះ មិនគ្រោះថ្នាក់បែបនុង ទេអាបង គឺថានែ: 
1 ត្រូវប្តូរលេខទូរសព្ទថ្មី 
2 acc facbook មានប៉ុន្មាន ត្រូវប្រាប់password ខ្ញុំទាំងអស់ 
3 ហាមផុសរូបដែលស្និទ្ធិស្នាលតែពីរនាក់ខ្ញុំ 
4 អោយខ្ញុំធ្វើជាadmin គ្រប់page និងគ្រប់blogដែលបងបានបង្កើត សូម្បីតែមួយក៍មិនអោយលាក់ដែរ 
5 ពេលទៅណាមានមនុស្សច្រើន ហាមសំដែងអោយគេឃើញថាយើងមានទំនាក់ទំនងពិសេសនិងគា្ន 
6 ហាមបំពានលើខ្ញុំ បើខ្ញុំមិនអនុញត្តិ 
7 ហាមមានអ្នកថ្មី ក្នុងពេលទាក់ទងជាមួយខ្ញុំ 
8 ទោះរវល់យ៉ាងណា ក៍ដោយ មុនពេលចូលគេងត្រូវផ្ញើរសារ ស្វុីតៗអោយខ្ញុំ 
9 បើខ្ញុំហៅបងត្រូវតែមក បើរវល់សូមផ្តល់ហេតុផលដែលសមស្រប 
10 ហាមនិយាយទូរសព្ទជាមួយគេយូ ៗ ពេលនៅក្បែរខ្ញុំ .......។ តែប៉ុណ្ណឹង ធ្វើបានអត់លោកបង ????     
* ព្រះអាឡា ជួយ       !!!!! ម៉េចក៍អូនអែងមិន សាក់ឈ្មោះ បោះត្រាលើក្តបង ផងទៅ ??? ហ្អើយ !!!!! ដាក់ទុនជាមួយអូន បងចំណេញ កប់ប្លោក 
- លូវសួរថា ធ្វើបានអត់ចុះ ???     
* ជ្រុលស្រលាញ់ប៉ុន្នោះហើយ រឿងអីមិនព្រម !!! អូខេ បងធ្វើតាមគ្របយ៉ាង អោយតែអូនអែងស្រលាញ់បងស្មោះវិញ តែបើថ្ងៃណាមួយបងស្រវឹងបាត់បង់សតិហើយចាប់រំលោភអូន បងអត់ទទួលខុសត្រូវទែណា     
- រឿងនេះ បងកុំព្រួយ ខ្ញុំនិងដាក់កាំបិតបុ័ងតោតាមខ្លួន បើថ្ងៃណាបងគ្រប់គ្រងវាមិនបានចាំខ្ញុំ ជួយកាត់វាបោះអោយឆ្កែសុីម្តងកុំអោយ ថ្ងៃក្រោយ វាចេះតែហ៊ានទៀត     
*        បានហើយបងសុំខ្លាចហើយ ប្រពន្ធសំលាញ់  តោះទៅរកអីញុាំខាងក្រៅ អត់បាយម៉ាល្ងាចហើយ និយាយឡើងបែកពពុះមាត់ចឹងអត់ហេវទេហី ??? 
- អូមែន !!!! ភ្លេចគិតថាអត់ទាន់បានសុីបាយល្ងាចផង ម៉ោងជិត9ហើយលោកម្ចាស់     តោះពូ !!!!  ☺️ ☺️ ☺️ 
>>>> ស្លៀកពាក់រួច បងនិស្ស័យចាក់សោហើយ យកម៉ូតូគាត់ចេញ រួចចាក់សោវិញយ៉ាងមាំ ហើយឌុបខ្ញុំកាច់កុងចុះឡើង ហើយម្តងនេះពេលជិះតាមផ្លូវ គាត់មិនព្រមលែងដៃខ្ញុំទេ ដូចខ្លាចខ្ញុំរត់ចោលគាត់ចឹង ជិះកាន់ដៃខ្ញុំទាល់តែដល់មុខហាងបាយមួយកន្លែង គាត់បានហៅបាយឆា1ចានធំអោយខ្ញុំ ចំណែកគាត់អង្គុយកំដរខ្ញុំដោយយកតែកាហ្វេមួយពែងប៉ុន្នោះ ខ្ញុំយល់ថាមិនសមក៍បង្ខំអោយយគាត់ហូបដែរតែគាត់និយាយមកវិញថា " អូនអែងញាំុចុះ បងញុាំរួចហើយ បងមិនទំលាប់ញុាំអាហាពេលល្ងាច2ដងក្នុងមួយថ្ងៃទេ " ខ្ញុំក៍យល់ថាសមហេតុផលដែរព្រោះគាត់កំពុងស្រលាញ់ខ្លួនគាត់ណាស់ ខ្ញុំគ្រាន់តែធុំក្លិនឈ្ងុយនោះ ឡើងចង់ស្រក់ទឹកមាត់ មិនខ្ចីខ្វល់អាណា គិតតែពីឱនមុន ដាក់ យ តែម្តង បាយឆាគេ ពិតជាឆាមែន តាលាន់ចុយម៉ាយ មិនទាន់ទាំងអស់ផង ខ្ញុំឆ្អែតបាត់ទៅហើយ ពេលជូតមាត់រួច ក៍ងើបមុខមករកបងនិស្ស័យ ស្រាប់តែឃើញ គាត់កំពុង អង្គុយញញឹមមើលខ្ញុំ មិនដឹងជាមើលពីពេលណាទេ លោក អស់អាលីងម៉ង  ☺️ ☺️  ។ ឃើញខ្ញុំងើបមើលមុខគាត់បែបនេះ គាត់សើចហើយសួរខ្ញុំ " ត្រូវការញុាំអីទៀតអត់ ???     " ខ្ញុំសើចហិហិហិ រួចតប " អត់ទេសឆ្អែតល្មម  ☺️ ☺️ ☺️ " គិតលុយរួចបងនិស្ស័យ នាំខ្ញុំត្រលប់មកបន្ទប់វិញ ព្រោះ នៅភ្នំពេញអោយតែមេឃភ្លើងរួច ក្លិនចំឡែកណាស់ ហើយ ម្យ៉ាងក៍យប់ជ្រៅហើយដែរ ។ ក្រោយទុកដាក់ម៉ូតូរួច បងនិស្ស័យចាក់សោទ្វារបងយ៉ាងមាំរួចនាំខ្ញុំទៅដេក តាមទំលាប់របស់ខ្ញុំគឺចូលដេកនៅម៉ោង10ទៅ11 ចំណែកបង និស្ស័យក៍មិនទាន់គេងដែរ គាត់គេងផ្ងារហើយកន្ធែកជើង ម្ខាងគងលើភ្លៅខ្ញុំ ដៃចុចnote4 លេងហ្គេម ។ ខ្ញុំយកipad គាត់បើកfb ហើយ សួរmailនិង password របស់គាត់ បងនិស្ស័យពិតជាស្មោះត្រង់ខ្លាំងណាស់ គាត់គ្មានអាថ៏កំបាំង និងខ្ញុំនោះទេ ទីបំផុតខ្ញុំបានដឹងថា បងនិស្ស័យ មានផេក1 blog 1 និង fb 2 អាខោន ។ ផេករបស់គាត់ ផុសពីរឿងនយោបាយ និង ចំណេះដឹងនានា ចំណែកblog វិញគាត់ផុសរឿងប្រលោមលោក ចំរុះគ្នា មាន បែបមនោសញ្ចេតនា ស្នេហាប្រុសនិង ស្រី និងរឿងបែបហ្គេយ៍ ហើយគាត់មិនបានដាក់រូបពិតនោះទេ គាត់យករូបគេជំនួស ធ្វើតួអង្គ ។ ហើយ បើរឿងfbវិញ គាត់បែងចែកបានល្អណាស់ អាខោន ឈ្មោះ បងកវី គាត់ប្រើដើម្បី ទាក់ទង អ្នកនិពន្ធផ្សេង ៗទៀត មិនផុស អ្វីរញ៉េរញៃ៉ទេ គាត់ផុសតែរឿង ដែលទាក់ទងនិងការនិពន្ធរឿងផ្សេងៗ ហើយក៍មិនដាក់រូបប្រូហ្វាល់ពិតទេ គាត់ដាក់រូប សៀវភៅ និងស្លាបសត្វ តំណាងអោយការនិពន្ធ ចុងក្រោយអាខោនឈ្មោះ បង ធំ ជាអាខោនដែល វ៉លៗជាងគេ អាខោនមួយនេះ ផុសច្របល់ចូលគ្នា ផុសអួតកន្លែងដើរលេង អួតរូបរាងដ៍ស្រស់សង្ហារបស់គាត់ អួតសំភារះប្រើប្រាស់ ហើយអ្វីដែលខ្ញុំជ្រេញបំផុត នោះ គឺstatus របស់គាត់ សប្បាយ ចិត្តក៍ផុស កើតទុក្ខក៍ផុស ហើយអាខោនមួយនិងហើយ ដែលខ្ញុំចាប់អារម្មណ៍ចង់បានជាងគេ ព្រោះក្នុងប្រអប់ឆាត មានចំនួនលេខជាច្រើន ហើយfri និង អ្នកគាំទ្រក៍ច្រើនដែរ បើកភ្លាម ខ្ញុំចូលទៅមើលក្នុងឆាតមុនគេ ព្រះអើយ ជួយ !!!!!!!     រាប់ត្រួសៗសោះ 50នាក់ដែលឆាតមក តែ គាត់ឆ្លើយតបភាគតិចបំផុត សឹងតែមិនឆ្លើយផងក៍មាន ព្រោះ គ្រាន់តែឃើញគាត់សសេរ Hi ទៅវិញមួយម៉ាត់ លែងរវល់ឆ្លើយតបរហូត ចំលែកត្រង់ថា អត់ឃើញការឆាតរបស់គាត់និង សង្សាចាស់គាត់សោះ នេះពួកគាត់មិនលេងឆាត រឺ គាត់លុបចោលអស់??? ខ្ញុំចង់ដឹងខ្លាំងណាស់ តែអត់ហ៊ានសួរ ព្រោះខ្លាចគាត់ថា ចេះដឹងរឿងអតីតកាលរបស់គាត់ ក្រៅពីនិង អាម៉េចក៍មានដែរ ទាំងស្រី ទាំងប្រុស ទាំងចេកក៍មាន ក្នុងនោះក៍មានខ្ញុំដែរ តែគាត់ជាអ្នកហេកុបដាក់ខ្ញុំមុន ហើយគាត់ជាអ្នកតាមរណបខ្ញុំរហូត គ្រាន់តែខ្ញុំឆ្លើយតប1សោះ មកវិញ5សំនួរហស  ☺️ ☺️ បើនិយាយពីអ្នកដែលឆាតមកគាត់វិញខ្លះជាសារ បែបអូសក្រឡា ខ្លះបែបរាប់អានធម្មតា ខ្លះបបួលគាត់អីៗគ្នាត្រង់ៗ តែអ្វីដែលគាត់បានធ្វើទៅវិញ គឺ មិនខ្ចីឆ្លើយតបអាណាសោះ ទុកឡើងចង់គាំង ។ ខ្ញុំចង់ដឹងមួយទៀត គឺខូមិន ចង់ដឹងថា គាត់ឆ្លើយតបគេវិញអត់ ចំលើយគឺ សេរ៉ូ ម៉ង ចង់អ្នកណាសួរ អ្នកណាសសើរ យ៉ាងណាក៍អត់ខ្វល់ កុំថាឡើយ ឆ្លើយតប សូម្បីតែចុចឡាយលើខូមិនគេ បន្តិចក៍គ្មាន ខ្ញុំឆ្ងល់ថា គាត់អន់ចារឹកយ៉ាងនិងហើយ នៅតែមានអ្នកគាំទ្រ ទៀត     មិនដឹងថាគាត់មានចំនុចដែលធ្វើអោយគេ ចាប់អារម្មណ៍ត្រង់ណាទេ ??? រឺមកពី គាត់អាងភាពឡូយឆាញ ពីខាងក្រៅ និង សំភារះនិយម ??? ខ្ញុំអត់យល់ពីគាត់សោះ តែ បើរូបសម្បត្តិ របស់គាត់ សុំធានាថា សង្ហារណាស់ ហើយ ការលេងខ្លួន និងសំភារះលំអខាងក្រៅ វិញ ម៉ាអេម តារាសុំខ្មាស់ គ្រាន់តែក្នុងបន្ទប់ទឹក និង តុសំអាងរបស់គាត់ ប្រើសុទតែ របស់ម៉ាកល្បីៗ ទាំងអស់ ចឹងតាសបាន សាច់មុខរបស់គាត់ រកមុនមួយគ្រាប់គ្មានទេ រលោងអោយខៃ ស្រមោចវាជ្រុះ ហើយស្បែកមួយតួខ្លួនវិញ មនុស្សស្រីល្មមៗសុំខ្មាស់ ខ្ញុំចង់ដឹងដល់ហើយថា អាក្នុងខោគាត់សស្អាតដូចសាច់ខាងក្រៅអត់ ??? ចាំមើលគង់តែបានមើលពេញភ្នែកទេខ្ញុំ    អាចំនុចនិងហើយដែលធ្វើអោយខ្ញុំប្រែប្រួល ផងដែរ ខ្ញុំជឿ100% បើយើងនៅក្បែរអ្នកណា ដែលពូកែលួងលោមយកចិត្ត ជួយយកអាសារ និង ស្រស់សង្ហារនោះ យូៗទៅ ប្រកដជាលង់ស្នែហ៍គេដោយមិនដឹងខ្លួន ទោះជាយើងប្រុសពិតយ៉ាងណាក៍ដោយ ដូចពាក្យស្លោកមួយឃ្លាសសេរថា ' ស្នែហ៍មិនឈ្នះស្និទ្ធិ ' ។ ក្រោយពីឆែកឆេ ចប់សព្វគ្រប់ហើយ ខ្ញុំបែរមុខរកគាត់ ហើយសួរទាំងខ្នាញ់ " នែ លោកបង !!!! ម៉េចបានមិនឆ្លើយតបសំនួរគេសួរចឹង ??? គ្មានសុជីវធម៏មែន     " លឺខ្ញុំនិយាយចឹង គាត់ឈប់លេងហ្គេម ហើយងាកមករកខ្ញុំ ហើយនិយាយ " អ្នកចំណាប់ !!! ស្មានតែឆ្លើយហើយ គេលែងសួរមែន ??? គិតខុសហើយអូនសំលាញ់ ឆ្លើយ1 ប្រាកដជាមកវិញ 5ហស ហើយបើរវល់តែឆ្លើយជាមួយពួកគេ មានពេលណាញ៉ែអូន ???     " ខ្ញុំលឺពាក្យនេះហើយ ក្តៀនយោបល់ រកពាក្យអីតទល់ជាមួយគាត់លែងបាន រួចក៍តបទៅគាត់វិញ " ចឹងទុកអោយខ្ញុំជាអ្នកឆ្លើយជំនួស ចង់ដឹងថាវាពិបាកប៉ុន្នាទៅ ដល់ថ្នាក់ឆ្លើយមិនទាន់នុង    " បងនិស្ស័យសើចហាសហាសហហើយតបខ្ញុំវិញ " បានតាស មនុស្សមានចិត្ត សូមឆ្លើយតាមសំរួលចុះណា ព្រោះអូនក៍មានសិទ្ធលេងអាខោននេះដែរ តែ បងគ្រាន់តែចង់ផ្តាំថា បើជ្រុលជាឆ្លើយហើយ សូមឆ្លើយអោយអស់រហូតដល់ពួកគេឈប់សួរ ចាំមើលថាអូនទ្រាំទ្របានប៉ុន្នា ????    " ខ្ញុំសើចហិហិ រួច តប " អូយ !! ស្តាប់ ទៅដូចជាព្រឺរោមដល់ហើយ តែមិនអីទេ ខ្ញុំនិងព្យាយាម អោយអស់ពីលទ្ធភាព ហិហិហិ    " ស្រាប់តែបងនិស្ស័យ លោ មក បើកសំលេង volume ម៉ាអស់ ហើយ និយាយមកខ្ញុំ " អញ្ជើញតាមសំរួលចុះ អូនសំលាញ់ " ខ្ញុំក៍ចាប់ផ្តើម ឆ្លើយតប អ្នកដែលឆាតមកHi រឺ Helloមុនគេទើប ចាប់ផ្តើមឆ្លើយទៅអ្នកផ្សេងៗទៀត បន្តិចក្រោយមក សំលេង ឆាតលឺ ឡើងញ៉ាប់ទៅ ៗ ខ្ញុំលឺបងនិស្ស័យ សើចហិហិ ខ្ញុំមិនរវល់ជាមួយគាត់ទេ ខំតបវិញ ទាំងវាយអក្សរខុសខ្លះត្រូវខ្លះ អោយតែរួចសិនទៅ គ្មានណា បងនិស្ស័យ និយាយមិនខុសនោះទេ ឆ្លើយ1សំនួរ មកវិញ 3-4 សំនួរ អ្នកថ្មីចេះតែចូលមក អ្នកចាស់ក៍នៅតែថែម ទៀត រយះពេលជាង10នាទី ចុកដៃចង់របេះ មានអាដាក់លើពូកផងតែសសេរយឺតនោះយឺត ចុងក្រោយកាន់សងខាងដដែល កំដៅipad ក៍ចេះតែកើនឡើង ក្តៅដៃងាំង អាសំលេងលឺតឺង ៗ ញាប់ឡើងៗ បងនិស្ស័យ លែងលេងហ្គេម ហើយសើចដូចគេ ចាក់ក្រលេក " ហាសហាសហហាហហសាហហស        " ខ្ញុំចង់ឈ្នះក៍មិនព្រមឈប់ដែរ នៅតែឆ្លើយឆ្លងទៅមកៗ សំនួរនៅក្នុងឆាត ដែលខ្ញុំជួបច្រើនជាងគេគឺ តើអ្នកអាយុម៉ានហើយ ??? មកពីណាវិញ ??? សុំលេខទូរសព្ទបានអត់ ??? ញុាំបាយនៅ ??? កំពុងធ្វើអី ??? មានសង្សារនៅ ??? ហើយអាមួយចំនួនទៀតដែលភាគច្រើនជាអ្នកfake acc គេសួរត្រង់ៗថា យើងហ្គេយ៍មែន ??? ដេកជាមួយខ្ញុំបានអត់ ??? សុំមើលក្តតិចបានអត់ ??? ....... ពិបាកដែរព្រោះរូបភាពដែលបងនិស្ស័យបានផុស និងតាំងនៅប្រូហ្វាល់សុទតែ អស់ទាស់ ត្រូវនិងគាត់សង្ហារស្រាប់ផង រឿងអីមិនគេចាប់អារម្មណ៍ ??? ឃើញខ្ញុំមើលទៅពិបាកពេកបងនិស្ស័យ និយាយមកខ្ញុំ " អូនហ្អា !!! តបតែសំនួរណា សំខាន់ទៅបានហើយ នាំតែពិបាកខ្លួនយើងទេ សំនួរណាមិនទំនងកុំទៅរវល់ ចាំមើលមិនយូទេប៉ះអាពួករោគចិត្តលូវហើយ " ខ្ញុំនៅតែឆ្លើយតបទៅអ្នកផ្សេងទៀត បានប្រហែលកន្លះម៉ោង ចាប់ផ្តើមធុញទ្រាន់ ជាមួយសំនួរដែលៗ ទើបតែឆ្លើយអ្នកនេះរួចនោះ អ្នកនោះសួរម្តង យូៗ លែងខ្ចីឆ្លើយឆាត ទៅឆ្លើយតបអ្នកខូមិនម្តង សំនួរណាត្រូវឆ្លើយបានខ្ញុំឆ្លើយ ហើយអ្វីដែលខ្ញុំ អស់សំណើចនោះ គឺ មានអ្នកខ្លះ ពេលដែលខ្ញុំ មិនសិន ឆ្លើយតបទៅវិញស្រាប់តែ ពួកគេភ្ញាក់ផ្អើល ហើយខូមិន មកវិញ " យី ថ្ងៃនេះ ចំឡែក ណាស់ ព្រោះbro មានចិត្តខូមិនតបវិញ " ខ្លះថា " សប្បាយចិត្តរឿងអីចេះ បានមកឆ្លើយតបយ៉ាងសុភាពនិង ថ្ងៃនេះ ដឹងតែភ្លៀងបាក់មេឃហើយ    " ហើយនៅមានអ្នកខូមិនទៀតជាច្រើន សុទតែសំដែងការភ្ញាក់ផ្អើលទាំងអស់ ពេលខ្លះខ្ញុំអស់សំណើចដែរ ព្រោះមើលទៅពួកគេសប្បាយចិត្ត មើលតែគេត្រូវឆ្នោតចឹងពួកគេប្រហែលចុចមើលរូបថតប្រូហ្វាល់បងនិស្ស័យហើយស្រម៉ៃផ្តេសផ្តាស់ហើយ ព្រោះស្មានថាបងនិស្ស័យ ជាអ្នកខូមិន តែតាមពិត ធារីនសោះ ហាសហសហហស     បងនិស្ស័យដេកលេងហ្គេម ធ្វើព្រងើយឯណោះ ។ 

សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment