Breaking

Saturday, June 9, 2018

រឿង លង់ស្នេហ៍អ្នកនិពន្ធ ភាគទី៥

រឿង លង់ស្នេហ៍អ្នកនិពន្ធ 

ភាគទី៥

និពន្ធដោយ មនុស្សថ្មី 

#Khmer_Novel-69


>>>> គាត់យួថង់នំបុ័ងរបស់គាត់ ហើយដើរទៅមុខ ខ្ញុំពេលយប់ចឹងមិនដឹងកើតលិចនោះទេ ចេះតែដើរតាមគាត់ទាំងអត់ទិសដៅ ហើយក៍បានទៅដល់កន្លែងមួយ មានលក់វត្ថុអនុស្សាវរីយជាច្រើន មានកង់ដៃប្រាក់ ចិញ្ចៀនប្រាក់ និងរបស់ជាច្រើនទៀត បងនិស្ស័យទៅឈនៅមុខតូបលក់មួយដែលព្យួរសំបកសត្វសមុទ្រ ព្រោងព្រាត មើលទៅស្អាតៗមែនទែន គាត់ចាប់កាន់ខ្សែដៃអង្កាំ មួយខ្សែធ្វើពីសំបកខ្ចៅសមុទ្រតូចៗពណ៏ស ហើយសួរទៅអ្នកលក់ថាថ្លៃប៉ុន្មាន ??? ខ្ញុំលឺ គេប្រាប់មកវិញថា$1 គាត់យកវាកាន់ក្នុងដៃហើយ កាន់បន្តោងសោមួយទៀត ដែលមានរំយោលធ្វើពីសំបកខ្យង ធំល្មមមួយហើយមានឆ្លាក់អក្សរជាភាសារខ្មែរថា " សំំណាងល្អ " ខ្ញុំឃើញភ្លាមក៍នឹកដល់បន្តោងសោ ដែលគាត់អោយខ្ញុំពីមុនគឺ ស្រដៀងគ្នាគ្រាន់តែមួយនេះសំបកធំជាង ហើយមានឆ្លាក់រូបភាពច្រើនជាងប៉ុន្នោះ គាត់កាន់វាក្នុងដៃទៀត ហើយទៅកាន់របស់ម្យ៉ាងមានរាងជាប្រអប់4ជ្រុង ធ្វើពីកញ្ចក់ នៅខាងក្នុងនោះមានទឹកថ្លារឈ្វេង មានផ្កាថ្ម មានសត្វក្ងានពីរធ្វើពីកែវចរណៃ និងសំបកសត្វសមុទ្រមួយចំនួនទៀតដូចជា ខ្យង ខ្ចៅ..... ច្រើនប្រភេទ ។ ក្នុងនោះមានបិតផ្លាកតំលៃ $4,99 ខ្ញុំនឹកឆ្ងល់ថាហេតុអីគាត់ទិញរបស់ច្រើនយ៉ាងនេះ សំលឹងចុះឡើងខ្ញុំឃើញបន្តោងប្រាក់មួយមានរូបសញ្ញាបូក ខ្សែពណ៏ខ្មៅ ក៍ទិញមួយទុកព្រោះមើលទៅស្អាតខ្លាំងណាស់ ។ ទិញរួចរាល់ហើយ បងនិស្ស័យបបួលខ្ញុំដើរទៅមាត់ឆ្នេរមើលគេអុជកាំជ្រួច ........... 

មាត់ឆ្នេរនៅពេលយប់ពិតជាត្រជាក់មែន ហើយទឹកសមុទ្រក៍ឡើងខ្លាំងជាងពេលថ្ងៃដែរ កន្លែងដែលខ្ញុំឈលេងនៅលើខ្សាច់ ត្រូវទឹកលិចអស់ ។ ខ្ញុំដើរឱបដៃហើយត្អូញថាត្រជាក់ណាស់ ស្រាប់តែបងនិស្ស័យដើមកជិតហើយចាក់ស្រេសដៃខ្ញុំនិងដៃគាត់ជាប់ ខ្ញុំក៍មិនចាប់អារម្មណ៍ដែរយើងដើរទន្ទឹមគ្នាកាន់ដៃគ្នា ដើរអែបៗមាត់ទឹកពេលខ្លះរលកបក់មកទទឹកជើងពួកយើងផងក៍មាន ពេលនោះបងនិស្ស័យបើកភ្លើងពិលទូរសព្ទ មើលមាត់ៗទឹក ខ្ញុំឃើញសុទតែកូនក្តាមតូចៗ តែវារត់លឿនណាស់ ខ្ញុំចង់ចាប់វាលេងតែរត់មិនទាន់ដល់វាផង វារត់ទៅដល់ទឹកមុនបាត់ទៅហើយ ។ បងនិស្ស័យសួរខ្ញុំ " អូនអែងចង់បានមែន ??? " ខ្ញុំឆ្លើយ " បាទ ខ្ញុំចង់បានវាយកទៅអោយបងៗបន្ទប់ជួលក្បែរខ្ញុំមើល ☺️ " គាត់លែងដៃខ្ញុំហើយបំភ្លឺពិលនិងរត់ទៅមុខយ៉ាងលឿន ខ្ញុំមើលពីក្រោយឃើញគាត់រត់ចុះឡើងៗ តែមិនឃើញបានមួយសោះ ខ្ញុំខំដើរយ៉ាងលឿនអោយទាន់គាត់ តែគាត់នៅតែរត់ទៅមុខរហូត ខ្ញុំដើរតាមគាត់ប្រហែលមួយ50ម៉ែត ស្រាប់តែបាត់ភ្លើងពិលលែងឃើញភ្លឺ ខ្ញុំរត់យ៉ាងលឿនសំដៅទៅកន្លែងដែលបាត់ភ្លែងនោះ ទៅដល់ក៍នៅតែមិនឃើញគាត់ ខ្ញុំចាប់ផ្តើមភ័យ ហើយបើកភ្លើងពិលទូរសព្ទខ្ញុំមើលឆ្វេងមើលស្តាំ នៅតែមិនឃើញ ខ្ញុំស្រែកហៅគាត់ " បងហ្អា បង !!! បងហ្អើយ បងអែងនៅណា " ក៍គាត់មិនឆ្លើយ ខ្ញុំចុចតេទៅគាត់ កំពុងតែចុចមិនទាន់បានបញ្ជូនផង ស្រាប់តែមានដៃនរណាម្នាក់មកឱបចង្កេះខ្ញុំពីក្រោយ ខ្ញុំភ្ញាក់ស្រែកឡើងភ្លាត់សំលេង " ចុយ...យក្ស   " ស្រាប់តែគាត់ឆ្លើយមកវិញ " អូយ ធំហ្អាស ហាសហាសហាស " ខ្ញុំស្គាល់សំលេងថាជាគាត់ ក៍បែរមកក្រោយយ៉ាងលឿនហើយដាល់គាត់2ដៃចំទ្រូង    តែមិនមែនមួយទំហឹងនោះទេ គាត់ក៍ស្រែក " អូយៗ បងតាស   " ខ្ញុំលឺហើយសើច " ហាសហាសហាហស អូ. !! បងហ្អេ ខ្ញុំស្មានតែចោរ តាស   " គាត់និយាយមកខ្ញុំវិញ " បើចោរម៉េសគេដាក់ថ្នាំហើយចាប់រំលោភបាត់ទៅហើយ មិនមែនមកឱបចង្កេះពីក្រោយចឹងទេ " ខ្ញុំសើចហិហិ " ចុះអាណាដឹងបើមកស្ងាត់ៗចឹង ហើយហៅក៍មិនឆ្លើយទៀត " គាត់និយាយលឺៗ " បើឆ្លើយដដែរចាប់បាច់ពួនធើអី ??? " ខ្ញុំសើចម្តងទៀតរួចតប " ចឹងសមមុខហើយ   ចាប់បានអត់ ??? " គាត់តប " បាន ! តែមិនទាន់ចង់អោយទេ ចាំពិន័យមួយសិន " ខ្ញុំធ្វើមុខឆ្ងល់ហើយសួរគាត់ " ពិន័យ ពីបទអ្វីទៅ ???   " គាត់ឆ្លើយ " ពីបទ វាយដំរាងកាយដោយចេតនានោះអី   " និយាយរួចគាត់ចាប់ក្តាមមួយដែលមានទំហំប៉ុន2ធ្នាប់ដៃ លើកមករកមុខខ្ញុំ រួចនិយាយ " បើចង់បានវាឆាប់បិតភ្នែកទៅ " ព្រោះតែចង់បានវាខ្ញុំក៍បិតភ្នែក ស្រាប់តែគាត់ថើបមាត់ខ្ញុំ ពេលនោះខ្ញុំ ឈបើកភ្នែកស្លឺចង់សន្លប់ ចំនែកគាត់ក៍មិនបានដកមាត់ចេញភ្លាមៗដែរ ទាល់តែខ្ញុំច្រានគាត់ចេញហើយស្តោះទឹកមាត់ ធ្វើយៗ ខ្ញុំហួសចិត្តនិយាយអីអត់ចេញសោះបានត្រឹមតែឈ ជូតមាត់ ចំណែកគាត់ឈសើចហើយនិយាយឌឺ " មិនដឹងជាខ្ពើមអីទេ មាត់សុីបាយដូចតែគ្នាសោះ ហិហិហិ " ខ្ញុំឈភាំងចង់10នាទី ទាល់តែគាត់យកក្តាមដាក់ក្បែរមុខខ្ញុំ ហើយនិយាយ " ណេះយកវាទុកទៅ ចាំស្អែកយកអីដាក់ទឹកសមុទ្រ ហើយដាក់វាចូលក្នុងនោះបានវាមិនងាប់ " ខ្ញុំយកក្តាមពីគាត់តែមិននិយាយអីមួយម៉ាត់ គាត់យកដៃដាក់លើស្មាខ្ញុំរួចនិយាយ " អូនខឹងបងហ្អេស ??? គ្រាន់តែប៉ុណ្ណឹងសោះ ក៍ធ្វើដូចរឿងអីធំដុំ បើខឹងបងឆាប់ទះបញ្ចេញកំហឹងទៅ បងមិនថាអីទេ   តោះទៅបន្ទប់វិញ នេះយប់ជ្រៅហើយ " គាត់ដើរនាំមុខខ្ញុំតិចៗ តែខ្ញុំដឹងថាគាត់ដើរចាំខ្ញុំ ពេលនោះខ្ញុំកាន់ក្តាមហើយដើរឈ្ងោកមុខរហូត ។ គាត់ដើរទៅមុខដោយមិននិយាយអីមួយមា៉ត់សោះ ខ្ញុំក៍ដូចគ្នា ខ្ញុំដើរឈ្ងោកៗហើយកាន់តែឃ្លាតពីគាត់ឆ្ងាយឡើងៗ បងនិស្ស័យដើរទៅត្រង់ហួសខ្ញុំប្រហែល10ម៉ែត ស្រាប់តែខ្ញុំឃើញមានផ្លូវមួយបុកឡើងទៅថ្នល់កៅស៊ូខាងលើតែវាតូច ហើយងងឹតឈឹង គ្មានមនុសដើរហើយក៍គ្មានអំពូលភ្លើងបំភ្លឺតាមផ្លូវទៀត ដោយចង់ឈ្នះគាត់ ខ្ញុំដើរតាមផ្លូវនោះដោយបើកពិលទូរសព្ទ ខ្ញុំដើរទៅមុខបានប្រហែល20ម៉ែតស្រាប់តែឃើញមនុស្សមួយក្រុមកំពុង ជុំគ្នាដូចជាជក់បារី ពេលឃើញភ្លើងទូរសព្ទខ្ញុំភ្លាម ស្រាប់តែពួកគេស្ទុះក្រោកឈឡើង ខ្លះរត់ចេញទៅមុខ ខ្លះរត់ពួន ចំណែកមានម្នាក់នោះ រត់សំដៅមកខ្ញុំ ពេលនោះខ្ញុំភ័យខ្លាំងណាស់រត់បកក្រោយវិញយ៉ាងលឿន មិនហ៊ានងាកក្រោយនោះទេ ខ្ញុំរត់មកដល់មាត់ឆ្នេរវិញ ស្រាប់តែលឺបងនិស្ស័យស្រែកហៅ " ធារីន !! ធារីនហ្អើយ អូននៅណា ??? " ខ្ញុំលឺហើយស្រែកទៅគាត់វិញ " បង !! ខ្ញុំនៅនេះ " បងនិស្ស័យរត់មករកខ្ញុំ ពេលរត់ទៅដល់ខ្ញុំឱបគាត់ជាប់ បងនិស្ស័យឱបខ្ញុំវិញយ៉ាងណែន ហើយយកដៃអង្អែលក្បាលខ្ញុំថ្នមៗ រួចនិយាយ " នេះមានរឿងអីបានជាអូនរត់ត្រហេបត្រហបចឹង   ???? " ខ្ញុំនិយាយទាំងដង្ហក់ " ខ្ញុំមានមនុស្សដេញពីក្រោយ នោះពួកគេនៅកន្លែងនោះ " ខ្ញុំចង្អុលទៅក្រោយ ហើយងាកទៅមើលឃើញមនុស្សម្នាក់ឈនៅកន្លែងងងឹត ឃើញតែស្រមោលស្ទូៗ បងនិស្ស័យនិយាយលួងខ្ញុំ " មានបងនៅទីនេះហើយ ឈប់ខ្លាចទៅណា តោះទៅបន្ទប់យើងវិញ   " ម្តងនេះខ្ញុំចាប់ដៃបងនិស្ស័យមិនលែងនោះទេ ចំណែកគាត់ក្តោបដៃខ្ញុំយ៉ាងណែន ពួកយើងដើរបានប្រហែល50មែ៉តខ្ញុំងាកក្រោយឃើញមនុស្សម្នាក់ដើរមកតាមក្រោយ ខ្ញុំមើលមិនសូវច្បាស់សោះ ដូចជាប្រហែលៗ តែដោយសារតាមផ្លូវមានពន្លឺមិនគ្រប់គ្រាន់ទើបខ្ញុំមិនអាចដឹងថាជាអ្នកណា ។ បន្តិចក្រោយមកពួកយើងបានមកដល់ផ្លូវធំឡើងមករកថ្នល់លើក្រាលកៅស៊ូ ខ្ញុំមានអារម្មណ៍ថាជើងខ្ញុំដូចជាធ្ងន់ខ្លាំងណាស់ លើកដើរមួយជំហានៗ ដូចជើងដំរី មកដល់ផ្លូវនេះខ្ញុំលែងខ្លាចហើយ ព្រោះតាមដងផ្លូវមានអំពូលភ្លើងជាច្រើន ហើយនៅតាមផ្លូវមានមនុស្សធ្វើដំណើរទៅមកអត់ដាច់ ចំណែកនៅសងខាងផ្លូវមានហាងកាហ្វេ ជាច្រើនហើយមានអ្នកអង្គុយផឹកជជែកគ្នាវ៉ែ ខ្ញុំងាកមើលក្រោយ ទើបដឹងថា ផ្លូវមានជំរាលចុះក្រោម ហើយខាងក្រោយពួកយើងមានបុរសបរទេសម្នាក់កំពុងដើរតាមក្រោយ ខ្ញុំសំលឹងម្តងទៀតទើបស្គាល់ថាគឺអាម្នាក់ដែលតាមមើលខ្ញុំរហូតនោះ គេដើរកាន់តែជិតមកដល់ពួកយើង ខ្ញុំនៅតែកាន់ដៃបងនិស្ស័យជាប់ បន្តិចក្រោយមកសំលេងស្នូរជើងបានដើរមកកាន់តែកៀកពួកយើង ហើយដើរមកដល់ទន្ទឹមពួកយើងខ្ញុំងាកមើលទៅគេ ហើយគេក៍ងាកមើលមកខ្ញុំវិញហើយញញឹមញាក់សំបកភ្នែកព្រើតៗដាក់ខ្ញុំទៀត ខ្ញុំក៍ចាប់ផ្តើមសង្ស័យ ថាម្នាក់ដែលដេញតាមខ្ញុំនោះ ប្រហែលជាអាម្នាក់និងហើយ ។ បន្តិចក្រោយមកពួកយើងដើរទៅដល់បន្ទប់ ខ្ញុំចង់ដឹងសំលឹងទៅមុខបន្ទប់អាម្នាក់នោះ ឃើញកំពុងតែជក់បារីលើបៅ៉អុី ធ្វើព្រងើយ ខ្ញុំមើលទៅគេគួរអោយខ្លាចណាស់ ចូលដល់បន្ទប់ភ្លាមខ្ញុំដាក់គន្លិះទ្វាហើយចាក់សោមួយជាន់ទៀត ហើយប្រាស់ខ្លួនដេកលើពូក ព្រោះវារោយជើងហើយអស់កំលាំងទៀត បងនិស្ស័យផ្លាស់ខោអាវ ហើយចូលបន្ទប់ទឹកបាត់ទៅ ។ ខ្ញុំផ្ទៀងត្រចៀកលឺសំរិបជើងមនុស្សដើរ ខ្ញុំស្ទុះទៅលបមើលតាមរន្ធតូចមួយនៅលើទ្វាដែលជាកន្លែងសំរាប់អោយយើងមើលពេលគេគោះទ្វាហៅ ខ្ញុំសំងំមើលបន្តិចក៍ឃើញមានស្រមោលមនុស្សឆ្លងកាត់មាត់ទ្វាយ៉ាងលឿន ខ្ញុំសំងំមើលទៀត បន្តិចក្រោយមកមានស្រមោលឆ្លងកាត់មុខទ្វាខ្ញុំទៀត កំពុងតែសំងំឱនមើលទាំងភ័យឡើងរឹងខ្លួន ស្រាប់តែល្បងនិស្ស័យស្រែកមក " ហេ !!! កំពុងមើលអីនុងអូន ??? " ខ្ញុំភ្ញាក់ព្រើត ហើយដើរមកក្បែរគាត់ និយាយទៅគាត់ " ខ្ញុុំឃើញនៅខាងមុខបន្ទប់យើង ដូចជាមានមនុស្សដើរទៅមកៗ គួអោយខ្លាចដល់ហើយ  " គាត់តបវិញ " ហ្អើយមិនដឹងជាខ្លាចអីទេ មានបងនៅក្បែរហើយនោះ ទៅឆាប់ទៅងូតទឹកទៅនិងអាលបានគេង ខ្ញុំផ្លាស់ខោអាវ ចូលទៅងូតទឹក ពេលចេញមកវិញ ឃើញគាត់ដេកលើពូកកាន់ប្រអប់កែវដែលទិញពីមាត់សមុទ្រ និងយករបស់ផ្សេងទៀតដែលគាត់ទិញមកដាក់លើពូក ខ្ញុំក៍មិនចាប់អារម្មណ៍អីដែរ ចេញមកវិញខ្ញុំស្លៀកកន្សែង ដើរទៅឈជូតខ្លួនសិតសក់នៅមុខកញ្ចក់ ហើយជាទំលាប់របស់ខ្ញុំ អោយតែងូតទឹករួចតែងតែបាញ់ស្រ្ពាយ ត្រង់ក្លៀក និងក ។ រួចរាល់ហើយខ្ញុំដើរទៅឈក្បែរគ្រែ ស្រាប់តែគាត់ លើកប្រអប់កែវនោះសួរខ្ញុំ : 
- ម៉េចដែរ ស្អាតអត់ ??? 
* ហឹុមមម មានអីស្អាតតាស 
- ចុះរបស់ទាំងនេះ ស្អាតដែរ ???? 
* មានអីស្អាតតាស   
- ចេះឆ្លើយតាប៉ុណ្ណឹងមែន ???   
* ចុះបើវាស្អាតមែន អោយខ្ញុំថាម៉េច ???   
- អត់ សួរថាបងទិញអោយអ្នកណា ទេហី ???   
* មានអ្នកណាក្រៅពីសង្សារបងអែង ??? 
- ចុះបើបងថាទិញអោយអូនអែង ម៉េចដែរ  ☺️ 
* ថាម៉េច ??? ខ្ញុំ និង 
- និងហើយ បងទិញអោយអូនអែងទាំងអស់និង   
* ព្រះ !! ច្រើនម៉េស ខ្ញុំអត់ហ៊ានយកទេ ខ្លាចជំពាក់កម្មពារ ណាស់   
- ចឹងអូនអែងអោយអីបងវិញខ្លះទៅយើងរួចគ្នាបាត់ហើយ   
* ខ្ញុំគ្មានអីអោយផងនិង  
- ចឹងយប់នេះ អោយបងសុំគេងឱប និងថើបទៅបងមិនអោយជំពាក់កម្មអីទេ   
* យី. មិនកើតទេដឹងហី   
- អោយបងសុំមួយយប់នេះចោះ ណាបងសុំអង្វរ គ្រាន់តែគេងឱបគ្នា ថើបគ្នាធម្មតាសោះ ទៅខ្លាចអី មែនអូនអែងស្រីផង 
ការពិតខ្ញុំក៍ស្រលាញ់គាត់ដែរ តែកុំអោយគាត់ដឹង នាំគាត់បានចិត្ត ក៍ធ្វើជានិយាយ 
* ហុឹមមម !!! ចឹងក៍បានដែរ តែខ្ញុំក៍មានរបស់មួយអោយបង អែងដែរ   
- ល្អណាស់ !! អូនអែងចង់អោយស្អីបង  ☺️ 
* ងើប អង្គុយមក ហើយបិតភ្នែកទៅ   
- ម៉ោះបងបិតហើយ   
>>>> ខ្ញុំយកបន្តោងខ្សែរក ប្រាក់រូបសញ្ញាបូក មកពាក់អោយគាត់ រួចនិយាយ 
* បានហើយ ឆាប់បើកភ្នែកទៅ 
- wow !!! ស្ទាវមែន បងស្រលាញ់វាណាស់ អរគុណអូនសំលាញ់   
>>>> គាត់ថើបថ្ពាល់ខ្ញុំយ៉ាងលឿនហើយលោតចុះពីលើពូករត់ទៅឆ្លុះកញ្ចក់ផ្អៀងផ្អង មុខក្រោយហើយញញឹមបិតមាត់មិនជិតនោះទេ ។ តែការពិតទៅ មនុស្សគាត់មាឌធំ សាច់ស មានសាច់ដុំមាំមួន ហើយគាត់មានទំរង់មុខស្អាតស្រាប់ផងនោះ ពេលពាក់វាទៅរឹតតែសង្ហារ កាន់តែស្ទាវ ម៉ាកំរិតទៀត ។ មើលទៅគាត់ហាក់ដូចជាស្រលាញ់វាខ្លាំងណាស់ ញញឹមញញែមកាន់មើលចុះឡើង ៗ ខ្ញុំឈញញឹមមើលគាត់ពីចំងាយ ពេលគាត់ងាកមកឃើញខ្ញុំសើចគាត់ ស្រាប់តែគាត់ដើរមកវិញរួច 
- បងស្រលាញ់វា ណាស់ បងនិងពាក់វា ហើយថែរក្សាវាអោយបានល្អបំផុត ព្រោះវាជារបស់ពិសេស សំរាប់បង   
* ស្អីគេ បង ??? ប្រាក់សោះនិង ពិសេសត្រង់ណាទៅ ???   
- ហុឹម !!!! វាមិនសំខាន់ ថាប្រាក់ រឺ ពេជ្រនោះទេ វាអស្ចារ្យត្រង់ថា មនុស្សដែលយើងស្រលាញ់អោយយើង ដូចនេះវាពិសេសបំផុត បើម្ចាស់ដែលអោយយើង ជាមនុស្សដែលយើងមិនចាប់អារម្មណ៍ ទោះជាអោយមាសពេជ្រធំប៉ុន្នាក៍វាមិនមានតំលៃ យូអង្វែងនោះទេ ថ្ងៃណាមួយគេនិងលក់វាចេញ រឺ បោះចោលជាមិនខាន   
>>>> លឺគាត់និយាយបែបនេះ ធ្វើអោយខ្ញុំអាចយល់ពីចិត្តគាត់ខ្លះៗ ខ្ញុំកាន់តែច្បាស់ថាគាត់កំពុងស្រលាញ់ខ្ញុំ 
* អីចឹងផង គ្រាន់តែរបស់ប៉ុណ្ណឹងសោះ បងអរស្ទើរឆ្កួតទៅហើយ ចុះបើខ្ញុំអោយអីផ្សេងទៀត សង្ស័យតែដាច់ខ្យល់ទេ   
- ចង់អោយអីបង ទៀតហាស ??? 
* អត់ទេស ឧទាហរណ៍លេងតាស ហហិហិហិ  
>>>> គាត់ឈោង ទៅយកខ្សែរអង្កាំ ធ្វើពីសំបកខ្ចៅសមុទ្រ ហើយទាញដៃខ្ញុំរួចពាក់អោយ ហើយនិយាយមកខ្ញុំ : 
- ពេលនៅក្បែរបង សូមអោយបងឃើញវានៅលើដៃអូនផងបានទេ បើទើសទាល់ណាស់ដោះវាចេញសិនទៅ ពេលណាចង់ជួបបង ចាំពាក់វាក៍បានដែរ ធ្វើបានទេ ??? 
* បង អោយខ្ញុំមែន ??? វាស្អាតសឹងអី រឿងអីដែលខ្ញុំត្រូវដោះវាចេញនោះ ??? 
- ស្រលាញ់វាទេ ??? 
* ហុឹមមមម !!! 
- ល្អណាស់ បងមិនត្រឹមតែអោយប៉ុណ្ណឹងទេ ទាំងអស់នេះបងជូនអូនទុកជាអនុសារវរីយ 
>>>> និយាយរួចគាត់ យកប្រអប់កញ្ចក់ និង បណ្តោងសោ អោយខ្ញុំទៀត ពេលនោះខ្ញុំឈភ្លឹកស្មារតី គិតក្នុងចិត្ត # គាត់ស្រលាញ់ខ្ញុំមែនទែនហើយ ម៉េចក៍គាត់ទៅជាចឹង ??? ហុឹមមម មនុស្សយើងមិនអាចមើលសំបកក្រៅបានទេ សំខាន់គឺអាកប្បកិរិយា ដែលសំដែងចេញមកក្រៅ តើខ្ញុំគួរទទួលយកស្នេហាខុសធម្មជាតិនេះទេ ??? ខ្ញុំកំពុងតែ ឈធ្មឹង ស្រាប់តែគាត់ចាប់ស្មាខ្ញុំអង្រួន : 
- រីន !!! ម៉េចហើយ ???   
* អត់អីទេ ខ្ញុំគ្រាន់តែឆ្ងល់ប៉ុន្នោះ ថាបងធ្វើបែបនេះដើម្បីអី ???? 
- អូននៅមិនយល់ទៀតមែន ??? បង ស្រលាញ់អូន ☺️ ក្នុងរយះពេលស្និទ្ធស្នាលជាមួយអូន ជាង6ខែមកនេះ បងបែរជាមានអារម្មណ៍ល្អៗ ចំពោះអូន ជាពិសេស ការឌឺដងរបស់អូន ធ្វើអោយបងរឹតតែខ្នាញ់ខ្លាំងឡើង តើអូនស្អប់បងទេ? 
>>>> ស្តាប់ ពាក្យនេះហើយ បេះដូងខ្ញុំ លោតស្ទើរធ្លាយចេញក្រៅ ខ្ញុំមិននឹកស្មានថាគាត់និយាយចេញមកសោះ ខ្ញុំចាប់ផ្តើមរារែក ចិត្ត ព្រោះមុនដំបូងខ្ញុំឈឺចាប់ដោយសារមនុស្សស្រីតែងតែមានគាត់ ជួយលួងលោម និង ធ្វើអោយសប្បាយចិត្ត ហើយម្យ៉ាងទៀត ខ្ញុំគិតថា ទាក់ទងជាមួយគាត់ ខុសពីការទាក់ទងជាមួយសង្សារចាស់របស់ខ្ញុំ ពីមុន ខ្ញុំជាអ្នកពាំងមុខសង្សាររបស់ខ្ញុំគ្រប់ឧបសក្គ័ ពេលសង្សារខ្ញុំជួបទុក្ខខ្ញុំជាអ្នកដោះស្រាយ តែចាប់តាំងពីបានស្គាល់គាត់មក គឺគាត់ជាអ្នកពាំងមុខការពារខ្ញុំវិញ បើប្រៀបធៀបទៅ ពេលនៅក្បែរគាត់ ខ្ញុំគ្មានអ្វីត្រូវពិបាកចិត្ត ត្រូវខ្វល់ខ្វាយនោះទេ ខ្ញុំដូចជាមានបង្អែកដ៍រឹងមាំមួយផង ដែរ តែខ្ញុំនៅបារម្ភរឿងមួយ ថាបើខ្ញុំយល់ព្រមស្រលាញ់គាត់ តើគាត់ធ្វើយ៉ាងណាចំពោះខ្ញុំ ??? គិតយូៗទៅខ្ញុំក៍យល់ថា គ្មានអ្វីត្រូវខ្លាចទេ គាត់គ្រាន់តែស្រលាញ់តាស មិនមែនថាចង់ការជាមួយខ្ញុំឯណា បើថារៀបការជាមួយគ្នាទៅក្រែងលោគេដឹង នាំអោយគេរើសអើងងើលងាយមើលថោក តែនេះយើងស្រលាញ់គ្នាស្ងាត់ៗទៅមានអ្នកណាដឹង ថ្វីបើគាត់ជាមនុស្សប្រុសតែក៍អាចធ្វើអោយខ្ញុំសប្បាយចិត្ត ហើយគាត់ក៍មិនដែលធ្វើអាក្រក់អ្វីមកលើខ្ញុំដែរ គាត់គួរអោយស្រលាញ់ដែរតាសវីុ រៀនស្រលាញ់គាត់វិញសិន តែកុំអោយគាត់ដឹងចិត្ត បន្ទាប់ពីគិតមួយសន្ទុះមកខ្ញុំងើបមុខមើលទៅគាត់ហើយនិយាយ ទាំងសំដីស្រទន់ : 
* ខ្ញុំមានរឿងអីទៅស្អប់បង នោះ តែខ្ញុំគ្រាន់តែប្លែក ហើយស្ទើរតែមិនហ៊ានជឿ ថាមានរឿងបែបនេះកើតឡើងក្នុងលោកសោះ 
- ព្រះហើយ ទៅគិតចឹង សម័យនេះណា អោយតែធ្វើអោយខ្លួនអែងសប្បាយចិត្តទៅ ចាំបាច់គិតអីច្រើន ពីមុនបងក៍ដូចអូនដែរ បងសារភាពទៅចោះ កាលពីបងឡើងមកភ្នំពេញដំបូង ក៍មានប្រុសចិញ្ចឹមដែរ ហើយបងប្រាប់រឿងមួយទៀត សព្វថ្ងៃប្រុសៗស្អាត ៗ សឹងតែ 70% គេស្រលាញ់មនុស្ស ប្រុសដូចគ្នាអស់ទៅហើយ កុំឃើញមនុស្សប្រុសសង្ហារៗ សាច់ដុំធំៗ ចូលចិត្តថតរូបសិចសុី ថាជាប្រុសចំអោយសោះ ពួកគេទាំងនោះ 98% គឺជាចេកសុទ្ធ   
* ងាប់ហើយ ចឹងខ្ញុំដែរមែន   
- ប្រហែលដឹង !ហាសហាហហសហាហសស  បងថាលេងហេ ការពិតមនុស្សយើងងាយបញ្ជាអារម្មណ៍ណាស់បើចង់ដាក់ចិត្តថាស្រលាញ់មនុស្សប្រុស យូឆាប់គង់តែ ស្រលាញ់ ហើយបើចង់ស្រលាញ់ស្រី ក៍អាចធ្វើបានដែរ កុំអោយតែយើងកែភេទអានិងចប់ហើយកែលែងឡើងហើយ បងសួរដូចឆោត ពេលអូនអែងឃើញរាងកាយបងអាក្រាត អូនអែងមានអារម្មណ៍អីអត់ ??? 
* អារម្មណ៍ម៉េចទៅ ??? 
- ដូចជា អាក្នុង ខោឡើងបាស់ ហើយក្នុងចិត្តចង់ថើប ចង់ ច្របាច់ ចង់ កាន់អីនិងហាស 
>>>> ខ្ញុំគិត :អូម៉ាយហ្គត !!!   ខ្ញុំមានអារម្មណ៍ចឹងមែនតាស តែកុំអោយគេដឹងថាចេក ក៍ព្យាយាមប្រកែក 
* អត់ផង ធម្មតា. ព្រោះខ្ញុំក៍មានដែរនិង   
- មែនហី ??? ចឹងបងស្រាតនៅចំពោះមុខ ចាំមើល អូនអែងប្រតិកម្មអត់ ? និយាយរួចគាត់ទាញកន្សែងចេញ សល់តែលីអូនៅចំពោះមុខខ្ញុំ ចំពេលដែលខ្ញុំសំលឹងទៅអាក្នុងខោគាត់ល្មម ។ គាត់អាឡារិកមែន អ្វីដែលខ្ញុំភ្ញាក់ផ្អើលមុនគេគឺ រោមរបស់គាត់ កាលស្លៀកកន្សែងម៉ាល្មមទេ ដល់ពេលសល់តែលីអូ ឡើងស្រម៉ាម ខ្ញុំខ្លាចគាត់ដឹងខំងាកមុខចេញយ៉ាងលឿនហើយរត់ទៅដេកផ្កាប់មុខលើពូកហើយទាញភួយដណ្តប់ជិតពីក្បាលដល់ចុងជើង ស្រាប់តែលឺគាត់ស្រែក ហើយឡើងទៅទាញភួយចេញ : 
- ប្រញ៉ាប់ដេកទៅណា ហាស មិនទាន់ដឹងរឿងផង ឆាប់ក្រោកឡើងមកមើលទៀតភ្លាម ម ហាហសាហសហ  
* អត់ទេខ្ញុំចង់ដេក ខ្ញុំងងុយហើយ ហាសហាហហសសហ   
- អាលូវសារភាពភ្លាមស្រលាញ់បងអត់ ???? ក្រោកភ្លាម   
* ថាអត់ក្រោកទេ ខ្ញុំងុយដេក ហើយ ហិហិហិ  
- មិនងើបហេះ បងស្រាតលីអូមួយទៀតមើល ចាំមើលអូនអែងដោះសារថាម៉េច hahahahaah  
>>>> តុកៗ ៗ ៗ 
* បង !!! ពីណាគេគោះទ្វា ហស   
- គ្មានណា បងអត់លឺផង   
* ស្ងាត់តិចទៅលឺហើយ   
>>>> តុក ៗ ៗ ៗ 
- អូមែន ! 
បងនិស្ស័យ ស្រែកពីក្នុងទៅ 
- ពីណា គេនិង ???? 
- បងអាហ៊ា ហាស បងមានការនិយាយជាមួយតិច 
- អូ ចាំតិច ខ្ញុំទៅអាលូវហើយ 
>>>> បងនិស្ស័យប្រញ៉ាប់ស្លៀកកន្សែងវិញ ហើយរត់ទៅ បើកទ្វា អោយអាហ៊ាចូល ក្នុងបន្ទប់ ខ្ញុំក្រោកអង្គុយលើពូក ចូលដល់ក្នុងភ្លាម អាហ៊ានិយាយ: 
- ស្អីគេ ក៍អារាត់ អារាយម៉េសធំ?  បើនៅជាមួយស្រីដឹងតែគេថាលេង បិតពួនម៉ង ហិហិហិ   
- អត់អីទេហ៊ា មកពីពួកខ្ញុំអត់បានរៀបចំ  ☺️ មានការអីថ្មាលនិងហ៊ា ??? 
- បងមកប្រាប់ថាស្អែក ពួកយើងត្រូវត្រលប់ទៅភ្នំពេញវិញហើយ តែមុននិងទៅ ពួកយើងទៅងូតទឹកថតរូបជុំគ្នាសិន ចឹងព្រលឹមឡើង អែងកុំអាលទៅលេងមុន ចាំបាយព្រឹកជុំគ្នារួច ចាំទៅទាំងអស់គ្នា ចុះ របស់ទាំងនេះ ជារបស់អ្នកណា ??? អែងមានសង្សារថ្មីពីពេលណា បានទិញអោយច្រើនម្លឹង ? អៃយ៉ា ចេះពាក់បណ្តោង ឈើឆ្កាងទៀតអាលូវ   
- គ្មានណាបង បោះធារីន ខ្លះ បោះញ៉ុមខ្លះនិង  ☺️ បណ្តោងនេះឃើញវាស្អាតពេក ពាក់លេងទៅ  
អាហ៊ា សំលឹងមកខ្ញុំ រួចសួរ 
- អាអូន នោះម៉េចដែរដើរលេងសប្បាយអត់ ??? 
* សប្បាយតាស បង 
- ហុឹមមមម ចឹងបងទៅវិញហើយណា រាត្រី សួរស្តី  
* បាទបង រាត្រីសួរស្តី   
អាហ៊ា ដើរចេញផុត ភ្លាមខ្ញុំនិយាយ 
- អត់មានស្រាតអីទៀតទេណាស់ បើចឹងខ្ញុំខឹងហើយ   
* ខឹងអីគេ ហិហិហិ  មិនអីហេ បងអាចដឹងបានខ្លះៗហើយ ម្យ៉ាងបងមិនចង់បង្ខំអូននោះទេ តោះគេងទៅ 
>>>> គាត់បិតភ្លើង ហើយដើរមករកគ្រែ ខ្ញុំប្រាស់ខ្លួនដេកផ្ងារ ចំណែកបងនិស្ស័យ ផ្តួលខ្លួនលើពូកហើយដៃរាវរកខ្ញុំ ស្រវាឱបនិងគងពីលើភ្លៅខ្ញុំ ខ្ញុំសំងំស្ងៀមមិនកំរើកនោះទេ ចឹងមានតែក្នុងចិត្តអន្ទះសារចង់ចាប់ច្របាច់ អាកន្លែងទុលៗប៉ះភ្លៅខ្ញុំក្តៅៗអោយបែកម្តង ឃើញខ្ញុំមិនកំរើកបែបគិតថាបានដៃគេហើយមើលទៅ ឆ្លៀតមកថើបម្តងហើយម្តងទៀត មិនតែប៉ុន្នោះ ដៃរវាមដូចមឹកមកអង្អែលដោះអែង ឡើងបាស់ សំបុរក្រពត ក្តៅខ្លួនគគុក បើកុំតែបានសន្យា ថាអោយទេ កុំអីធាក់ទំលាក់ពីលើគ្រែអោយបាក់ចង្កេះម្តង តែខ្លាចជំពាក់កម្មគាត់ ព្រោះយើងបានយករបស់េគទៅហើយម្យ៉ាងអៀនគាត់ផង ក៍ប្រឹងអត់ធ្មត់ទាំងទុលលីអូដែរ ហើយខំទប់អារម្មណ៍រហូតដេកលក់បាត់ទៅ ។ ព្រឹកឡើង ឃើញគាត់នៅតែគងនិងឱបខ្ញុំដដែរ ខ្ញុំប្រឡេះដៃគាត់ និងទាញជើងគាត់ចេញ ហើយក្រោកចូលទៅងូតទឹក ។ ពេលចេញមកវិញ ឃើញគាត់ អង្គុយផ្តេកខ្លួនលើក្បាលគ្រែហើយញញឹមភាយមករកខ្ញុំ ថែមទាំងនិយាយ : 
- ម៉េចដែរយប់មិញ លក់ស្រួលទេ ??? 
* អត់ផង ស្អុះចង់ងាប់ ហើយធ្ងន់ទៀត   
- ខុសពីបងចឹង បងគេងលក់ស្រួលណាស់លោកអើយ ហើយយល់សប្តិល្អទៀត   
* ស្រួលលើទុក្ខអ្នកដទៃ ចេះទៅរួច   
- ចុះអ្នកណាឃាត់មិនអោយស្រួល ??? ម៉េចក៍មិនធើអោយស្រួលដែរទៅ ???   
* បានសំរាក និយាយដល់ស្អែកទៀតក៍មិនឈ្នះបងអែងដែរ ឆាប់ចូលទៅងូតទឹកទៅនិងអាលទៅថតរូបនៅសមុទ្រ 
- ហុឹមមមមម មិនទាន់អស់អារម្មណ៍សប្បាយផង ដល់ពេលទៅវិញបាត់  
>>>> និយាយរួចគាត់ក្រោកដើរស្លៀកតែលីអូ ខ្ញុំមើលទៅអាពីមុខគាត់ឡើងទុលប៉ុនណាណី យីអាកាចាស់នេះ ចង់នាំអែងអោយក្លាយជាចេក ស្របច្បាប់ហើយតាសនៀក ។ ខ្ញុំស្លៀកខោខូប៊យ ត្រឹមជង្គង់ពណ៏ទឹកបុ៊ិច ពាក់អាវយឺតដែលគាត់ទិញអោយ ពាក់ប៉ារេ ឌីជេ ពាក់វ៉ែនតា ហើយបាញ់ស្រ្ពាយក្រអូបភាយ ហើយយកiPad mini2របស់បងនិស្ស័យចេញទៅក្រៅបន្ទប់ ហើយថតselfie ធ្វើមុខcute តែម្នាក់អែងដូចមនុស្សឆ្កួត ថតចុះថតឡើង ងាកមើលទៅមុខបន្ទប់ជនបរទេសនោះស្រាប់តែឃើញវាអង្គុយសើចខ្ញុំ ហើយញាក់សំបកភ្នែកដាក់ខ្ញុំទៀត ឃើញហើយខ្ញុំចូលទៅក្នុងបន្ទប់វិញយ៉ាងលឿន ។ ស្របពេលដែលបងនិស្ស័យចេញពីបន្ទប់ទឹកល្មម គ្រាន់តែឃើញខ្ញុំភ្លាម គាត់ឧទានឡើង " ចុម!! ស្លៀកពាក់ចឹងទៅ សង្ហារណាស់វើយ សង្សារអាណាគេនិង ?   " ចំនែកខ្ញុំមិនចាប់អារម្មណ៍លើការនិយាយរបស់គាត់ទេ ខ្ញុំកំពុងតែភ្លឹកមើលរាងកាយ ស្ទើរតែអាក្រាតរបស់គាត់ ម្តងនេះរឹតតែអាក្រក់មើលទៀត គាត់ស្លៀកលីអូសំយះស្ទើរតែចេញគល់លឹង្គ ហើយរោម ( មមិស ) មកនៅខាងក្រៅទាំងអស់ ខ្ញុំអត់មិនបានក៍ស្រែកទៅគាត់ " បងហេស ចេញមមិសហើយអាណិតលើកតិចទៅ កុំអាឡារឹកពេកស៊យភ្នែកជំនៀងបន្ទប់ហើយ" គាត់សើចហិហិហើយទាញវាចុះក្រោមថែមទៀត ព្រះហើយជួយ !!! ខ្ញុំឃើញពាក់កណ្តាលលឹង្គគាត់ច្បាស់ចេស.............. 
ពេលនោះលឹង្គរបស់គាត់មិនទាន់រឹងទេ តែទំហំជិតបុ៉នមេជើង ហើយវាមានសំបុររាងខ្មៅស្រគាំជាងសំបុរស្បែករបស់គាត់ ។ មើលទៅគាត់ដើរទៅយកខោស្លៀកធ្វើធម្មតា ចំនែកខ្ញុំ ហាក់ដូចជាមិនអស់ចិត្តចង់មើលអោយច្បាស់ម្តងទៀត តែមិនដឹងធ្វើម៉េចបានត្រឹមតែឈញ័រដៃ ញ័រជើងម៉េចមិនដឹងទេ ដូចមិនអស់ចិត្តសោះ ។ បងនិស្ស័យរើខោអាវយកមកពាក់ ចុះឡើងៗ ពេលរួចរាល់ខ្ញុំឃើញ គាត់ស្លៀកខោ ខូប៊យពណ៍ដូចខ្ញុំ ត្រឹមជង្គង់ដូចគ្នា អាវដូចគ្នា វែនតាពណ៏ខ្មៅ ពាក់ប៉ារេ ពណ៏ស តែបើដើរក្បែរគ្នាគឺដូចគ្នាខ្លាំងណាស់ មើលទៅគាត់ស្ទាវមែនទែន ពិសសេសគឺអាបណ្តោងខ្សែរកនិងម៉ង ខ្ញុំហ៊ានធានាថាគាត់ពិតជាសង្ហារមែន ទាស់តែម្យ៉ាង គាត់កាចាស់ជាងខ្ញុំ មាឌធំជាងខ្ញុំ តែសម្រស់មិនអាចកាច់ខ្ញុំបានទេ ហិហិហិ     ស្លៀកពាក់រួចគាត់សួរខ្ញុំ " ម៉េចដែរប៉ុណ្ណឹង អាចដើរក្បែរអូនបានទេ ??? " ខ្ញុំសំឡក់គាត់ហើយធ្វើជានិយាយ " មានអី អាចធ្វើអោយមេម៉ាយទុរគត និងក្រមុំចាស់ ដេញតាមបាន ហាសហាហសហាហហស    " គាត់ពេបមាត់ហើយនិយាយយ៉ាងឡូយវិញ " ទាល់យូហសអូន បានអោយមេម៉ាយនិងក្រមុំចាស់សុីបាន សុខចិត្តទុកអោយប្រុសគ្នាអែងវិញ ហិហិហិ     " លឺគាត់និយាយចឹងខ្ញុំតំលើងភ្នែក ហើយនិយាយ " បានសំរាក កុំវែងឆ្ងាយពេក ខ្ញុំជ្រេញ     " ។ កំពុងនិយាយគ្នាស្រាប់តែលឺសំលេងមនុស្សនិយាយគ្នាលឺអូ៊ៗនៅមុខបន្ទប់ ហើយក៍លឺសំលេងគោះទ្វា ពេលបើកទៅទើបដឹងថាក្រុមអាហ៊ា ពួកយើងចេញមកក្រៅ និយាយ អារុណសួរស្តី ដាក់គ្នាហើយនាំគ្នាដើរសំដៅទៅភោជនីយដ្ឋានGST ក្រោយហូបអាហារពេលព្រឹករួចពួកយើងបណ្តើរគ្នាដើរសំដៅទៅឆ្នេរ ។ ខ្យល់អាកាសនៅមាត់ឆ្នេរពេលព្រឹកព្រលឹមពិតជាស្រស់ថ្លាខ្លាំងណាស់ ពួកយើងចុះទៅក្នុងទឹកត្រឹមជង្គង់ ខ្លះយកដៃសាចទឹក ហើយថតជាក្រុម គ្រប់ស្តាយ ។ បងៗទាំងនោះក្រោយពីថតរូបហើយ ពួកគាត់នាំគ្នាអង្គុយនិយាយគ្នាលេង ចំណែកខ្ញុំពូនដីខ្សាច់ធ្វើជាកូនភ្នំមួយ ហើយគូររូបបេះដូងពទ័្ធពីក្រៅ ខ្ញុំបំរុងនិងថតទៅហើយ ស្រាប់តែបងនិស្ស័យ មកឃាត់ថាឈប់សិន បន្ទាប់មកគាត់ពូនកូនភ្នំមួយទៀតនៅទន្ទឹមកូនភ្នំខ្ញុំ ហើយលុបរូបបេះដូងដែលខ្ញុំគូរនោះចេញ ហើយគាត់គូរម្តងទៀតគឺរូបបេះដូងពីរទន្ទឹមគ្នាហើយមានព្រួញចាក់ទំលុះទាំងពីរ រួចគាត់អង្គុយអោយខ្ញុំថតអោយគាត់ជាមុនសិន ខ្ញុំថតអោយគាត់បួនប្រាំបុស្តិ ហើយហុចអោយគាត់ថតអោយខ្ញុំវិញ ក្រោយមកគាត់ហៅបងស្រីម្នាក់មកថតអោយពួកយើង2នាក់ ស្តាយរបស់គាត់ កៀក ក ខ្ញុំ កាន់ដៃខ្ញុំ ហើយចុងក្រោយគឺឱបពីក្រោយ ។ ពេលខ្ញុំកំពុងតែឈថតជាមួយបងនិស្ស័យ ស្រាប់តែមានជនបរទេសប្រុសៗពីនាក់ ស្លៀកខោខ្លីត្រឹមជង្គង់ រត់ហាត់ប្រាណ ហើយម្នាក់នោះខ្ញុំស្គាល់ច្បាស់ណាស់គឺអាម្នាក់ដែលតែងតែញាក់ភ្នែកឌឺខ្ញុំតាំងពីថ្ងៃដំបូងមកម្លេះ ពេលឃើញខ្ញុំកំពុងថតដោយធ្វើស្តាយរញ៉េរញ៉ៃ មានលើកដៃ លើកជើង និងលោតហកជាដើមនោះ ពួកគេបានឈសើចនៅក្បែរបងនិស្ស័យ ពេលឃើញខ្ញុំលែងថត គេនិយាយជាមួយបងនិស្ស័យ មិនដឹងនិយាយអ្វីខ្លះនោះទេ ឃើញតែបងនិស្ស័យងក់ក្បាលរហូតរួចដើរមករកខ្ញុំ ប្រាប់ថា គេសុំថតរូបជាមួយខ្ញុំ ដំបូងខ្ញុំអេះអុញ ព្រោះមិនចូលចិត្តគេផង តែបងនិស្ស័យអង្វរថា ថតជាមួយបន្តិចទៅ ទុកមុខអោយគ្នាផង ខ្ញុំក៍យល់ព្រម ថតជាមួយពួកគេ មុនដំបូងគ្នាគេម្នាក់នោះ យកទូរសព្ទមកថតបីបួនបុស្តិ ហើយគាត់ក៍ពឹងអោយបងនិស្ស័យថតអោយទៀតដោយ ខ្ញុំឈកណ្តាលគេ ថតពីរបីបុស្តិទៀតទើបពួកគេឈប់ថត ហើយដើរទៅយកទូរសព្ទពីបងនិស្ស័យវិញ ចុងក្រោយពួកគេញញឹមងក់ក្បាលនិងនិយាយមកខ្ញុំ និងបងនិស្ស័យថា " thanks " ខ្ញុំក៍ងក់ក្បាលទៅវិញទាំងអត់ចង់ ។ ប្រហែលម៉ោង 9ព្រឹកពួកយើងនាំគ្នាត្រលប់ទៅបន្ទប់វិញរៀបចំខោអាវឡើងមកភ្នំពេញ ។ ម្តងនេះបងនិស្ស័យត្រៀមម៉ាឈ្នះដៃអោយខ្ញុំ គាត់បានទិញថ្នាំការពារពុលឡាន មានទាំងថ្នាំលេប មានទាំងបិតក្រោមត្រចៀក ពួកយើងជិះឡានក្រុមហ៊ុនGST ដដែរ ពួកយើងចេញដំណើរនៅម៉ោង10:30នាទី ។ ខ្ញុំជិះកៅអីលេខ12 បងនិស្ស័យលេខ11 ពេលលេបថ្នាំហើយខ្ញុំ ងងុយដេកយ៉ាងខ្លាំង ដំបូងដេកផ្អែកនិងកៅអី តែដេកយូទៅឈើ កខ្លាំងណាស់ក៍ចេះតែប្រែប្រួលចុះឡើង ឃើញបែបនេះបងនិស្ស័យទាញខ្ញុំអោយដេកលើភ្លៅគាត់ ម្តងនេះដេកលក់ស្រួលម៉េសលោក ដាក់ទៅភ្លឹងម៉ងគ្មានដឹងថាឡានដល់ណាហើយទេ ពេលគាត់ដាស់ខ្ញុំ បើកភ្នែកឡើងដល់បេនល្មម ក្រោយពីហូបបាយថ្ងៃត្រង់រួចពួកយើងឡើងឡានចេញដំណើរទៀត ខ្ញុំលែងងុយដេកទៀតហើយ ម្តងនេះពេលឡានចាប់ផ្តើមចេញដំណើរ ខ្ញុំផ្អែកលើស្មាគាត់ស្តាប់កាសម្ខាងម្នាក់រួចច្រៀងតាមរហូតដល់ចូលក្រុង ។ មកដល់រង្វង់មូលចោមចៅ ម៉ោង4:34នាទី ស្ទះផ្លូវចោម្រាយហើយ !!!! ទៅមុខមិនបាន1ម៉ែតផង ឈប់ង៉ក់ តឹងទ្រូងណាស់លោកអើយ ទំរាំដល់ស្តុបមុខកាណាឌីយា៉ ម៉ោង7:55 ល្ងាចបាត់ទៅហើយ ទ្រាំមិនបានខ្ញុំបបួលបងនិស្ស័យចុះដើរ2នាក់ម៉ងទៅ ក្រោយពីលាអាហ៊ានិងបងៗ ឯទៀតរួចហើយពួកខ្ញុំក៍ចុះនៅមុខស្តុបកាណាឌីយ៉ា ចុះដើរសំដៅទៅផ្សារថ្មី ។ ឆ្ងាញ់តែដើរមិនទាន់បានប៉ុន្មានផង ពូម៉ូតូឌុប និងរឺុម៉ក់កងបីហៅនោះហៅ ទាំងឆ្លើយផង ទាំងគ្រវីក្បាលផងចង់ដាច់ក្បាល អោយជិះម៉េចបើជិតដល់ផ្សារថ្មីហើយនិង ហើយស្ទះម៉ែអាស្ទះ បើជិះម៉ូតូដដែរជិះឡានម៉ងទៅចាំបាច់ចុះដើរធ្វើអី ??? តែទោះជាពិបាកយ៉ាងណា ក៍មិនភ្លេចដែរ ទឹកសមុទ្រ1ដបដាក់ក្តាមនៅក្នុងនោះកាន់យួរដោយមិនខ្លាចហត់ ( ទុកអួតគេសោះ      ) មកដល់ហាងបងនិស្ស័យ គាត់ចាក់សោទ្វា ចូលដល់ក្នុងភ្លាមខ្ញុំអោយគាត់ចាក់សោដែលជាប់នៅម៉ូតូ បងនិស្ស័យមិនចង់អោយខ្ញុំមកស្ទឹងមានជ័យវិញនោះទេ ព្រោះវាយប់ណាស់ទៅហើយ គាត់ឃាត់អោយនៅដេកក្នុងបន្ទប់គាត់មួយយប់ តែខ្ញុំខ្លាចគាត់គិតថាខ្ញុំប្រុសចិត្តងាយ ម្យ៉ាងខ្លាចចូលសុ៊បព័រគាត់ ក៍សុំគាត់មកទាល់តែបាន   ។ មកដល់ស្ទឹងមានជ័យប្រហែលម៉ោងជិត9 ងូតទឹកហើយ ចេញទៅហូបអីបន្តិចទើបត្រលប់មកបន្ទប់វិញ ហើយបើកfb ផុសរូបភាពខ្ញុំតែម្នាក់អែង ចំនួន8រូបដោយសសេរថា " ទើបតែបានមកលេងកំពង់សោមជាលើកទី1 សប្បាយចិត្តចង់ឆ្កួត     " feeling crazy. បន្តិចក្រោយមកមានអ្នកឡៃ ខូមិនសសើរជាច្រើន ហើយខូមិនដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាងគេ គឺរបស់បង ធំ គាត់ខូមិនថា " ទើបតែបានទៅជាលើកទីមួយ ចង់ឆ្កួតទៅហើយ បើទៅជាលើកទី2 ប្រាកដជាឆ្កួត ហើយបើទៅជាលើកទី3 ឆ្កួតកំរិតធ្ងន់ធ្ងរ មើលលែងជា កុំអោយមានលើកទី2ទី3អី បងបារម្ភ     " ឃើញគាត់ខូមិនបែបនេះ fri ក្នុងfbរបស់ខ្ញុំនាំគ្នាចុចឡៃលើខូមិនគាត់ហើយ replyសើចចំអកអោយខ្ញុំជាច្រើនអោយខ្ញុំថែមទៀតផង បន្ទាប់ពីបានឃើញខូមិននេះហើយខ្ញុំខឹងគាត់ណាស់ ក៍ខូមិនពីក្រោមវិញថា " យើស!!! ហ៊ានដុតខ្ញុំទាំងយប់ហី ឈប់លេងចូលមួយ     " ហើយខ្ញុំថែមទាំង ខូមិនរូបតុក្កតាខឹងឡើងក្រហមមុខមួយទៀត បន្តិចក្រោយមកគាត់ខូមិនខ្ញុំទៀតដោយសសេរថា " ព្រះហើយ !! ប៉ុណ្ណឹងសោះក៍ខឹងដែរ " ។ ខ្ញុំលែងតបនិងគាត់ហើយចាំតែឆ្លើយតបខូមិនfri របស់ខ្ញុំប៉ុន្នោះ ស្រាប់តែfbប្រាប់ថា បង ធំ added a photo with you. ខ្ញុំចង់ដឹងក៍ចុចចូលទៅមើលឃើញគាត់ថតរូបselfie ពាក់់អាវយឺតវាលក្លៀកពណ៏សញញឹមយ៉ាងស្រស់ដៃឆ្វេងទាញបង្ហាញបណ្តោងដែលពាក់និងករបស់គាត់ ម្តងនេះគាត់មិនបានបិតបាំងមុខរបស់គាត់ទៀតទេគាត់អោយឃើញចាប់ពីចង្កេះផុតក្បាល ហើយសសេរថា # វាដល់ពេលហើយ ដែលខ្ញុំគួរតែបើកបេះដូង ទទួលយកអ្នកថ្មី បើអ្នកចាស់អស់និស្ស័យជាមួយយើងហើយ មានតែបណ្តោយទៅតាមនុងចុះ ស្វាគមន៍អូនចំពោះការចូលមកនៅក្នុងបេះដូងបង   feeling loved # មិនទាន់បាន5នាទីផង អ្នកឡៃនិងខូមិនឡើងកប ខ្ញុំចង់ដឹងថាគេខូមិនអីខ្លះ ក៍ចូលទៅមើល ព្រះ !!! 98.99% អ្នកសសើរ ចំណែកសល់ប៉ុន្មានទៀតឃើញមានអ្នកអូសក្រលាជាមួយគាត់ ទាំងស្រីទាំងប្រុស ទាំងចេក តែគាត់កុំថាឡើយឆ្លើយតប សូម្បីតែចុចឡៃលើខូមិនគេក៍មិនរវល់ផង ។ ខ្ញុំដឹងខ្លួនច្បាស់ថាគាត់ចង់និយាយសំដៅមកលើខ្ញុំ តែមានអ្នកមួយចំនួនទៀតខ្ញុំអាមា៉ស់មុខជំនួសខ្លាំងណាស់ ប្រហែលគិតខុសថា បងនិស្ស័យកំពុងប្រកាសរកសង្សារដឹងបានខំខូមិន ពាក្យគួរអោយជ្រេញខ្លះៗថា ' ខ្ញុំបានអត់bb ??? , me , ខ្ញុំនៅទំនេរ , m single bb , ស្រលាញ់ខ្ញុំfree wifi ...និងមានពាក្យជាច្រើនទៀត ។ ខ្ញុំមិនឡៃហើយក៍មិនខូមិន អីដែរ គ្រាន់តែចាំមើលតែបុន្នោះ តែលទ្ធផលគឺគាត់នៅតែមិនបានឆ្លើយតបអ្នកណាទាំងអស់ ខ្ញុំឆ្ងល់ថាគាត់ដេកលក់ រឺមិនចង់ឆ្លើយក៍ចូលទៅមើលកន្លែងឆាត ឃើញនៅអនឡាញនៅឡើយទេ ចង់ដឹងខ្ញុំចូលទៅខូមិនពាក្យពីរបីម៉ាត់ថា " ចឹងផង ???" ស្រាប់តែឃើញគាត់ចុចឡៃខូមិនខ្ញុំឡើងលឿនហើយតប " ពិតណាស់ !!! ហានី  " ខ្ញុំឃើញហើយហួសចិត្តក៍តបវិញទៀត " អូ !! អ្នកណាអីក៍សំណាងអាក្រក់ អាសចាឡំ សំណាងល្អ បានល្បងធ្វើសង្សារទៅណ ???  " គាត់ឡៃខូមិនខ្ញុំហើយឆ្លើយមកវិញ " យើស បុិនធើពើណាស់ ធ្លាប់សុីចុកជាមួយគ្នាហើយមកធើជាភ្លេចអីណា     " ខ្ញុំឃើញហើយភ័យខ្លាំងណាស់ខ្លាចគេដឹងថាខ្ញុំនែ...ខ្ញុំក៍ខូមិនបង្វែងដានទៅវិញ " ស្អាតណាស់បណ្តោង ខ្សែរក  " ហើយក៍បិតចូលដេកទៅ ។ 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment