Breaking

Saturday, June 9, 2018

រឿង លង់ស្នេហ៍អ្នកនិពន្ធ ភាគទី៤

រឿង លង់ស្នេហ៍អ្នកនិពន្ធ 

ភាគទី៤

និពន្ធដោយ មនុស្សថ្មី 

#Khmer_Novel-69


- អាលោរីន កំពុងធ្វើអីនុង ??? 
* ពុងមើលរឿងនិងណា   ចុះបងវិញ ??? 
- បងកំពុងនឹកអូន 
* សុីអារម្មណ៍ណាស់បងអែង 
- ណូ !!!បងអត់ដែលសុីអាម្មណ៍ទេ បងសុីតែរាងកាយ បងចង់សុីអូន  
* តាប៉ែច្រើនណាស់ មានរឿងអីនិយាយភ្លាមមក ខ្ញុំប្រញាប់តភាគទៀតកំពុងតែល្អមើលផង 
- បងប្រាប់រឿងសំងា៉ត់មួយ អូនចង់ដឹងអត់ ??? វាសំខាន់ខ្លាំងណាស់ ហើយគ្មានអ្នកណាដឹងទេ 
* រឿងអីទៅបង ខ្ញុំចង់ដឹងណាស់ប្រាប់មកបង   
- សំរួលអារម្មណ៍អោយហើយទៅ បងនិយាយហើយណា គឺ អំបិលធ្វើពីទឹកសមុទ្រ ហាសហាសហាសហាស     
* ដុតទាំងយប់ម៉ង នេះ    ឈប់លេងចូលមួយ   
- ហិហិហិហិ ខឹងមែននុង ? មើស !!! បងសុំស្ទាបតិច ប៉ុន្នាទៅ     
* បើអស់អីហើយខ្ញុំបិតហើយណា អត់ប្រយោជន៍   
- ឈប់សិនៗ កុំអាលបិត បងចង់សួរថា ស្អែក8មីនាអូនទៅណាអត់ ??? 
* អត់ផងដេកមើលរឿង នៅបន្ទប់ 
- ល្អណាស់ ស្អែកនេះ អាហ៊ាមេបង គាត់ចង់ទៅដើរលេងនៅកំពង់សោម គាត់ប៉ាវបងទៅដែរ តែបងអត់គូផងខ្លាចដេកផ្ទះសំណាក់ម្នាក់អែង បងខ្លាចខ្មោចលងណាស់ បើអូនទំនេរទៅជាមួយបងបានអត់ ??? 
* បងអែងគិតថាសម ដែរ ???   គេប៉ាវបងអែងតែម្នាក់សោះ បងអែងមកបបួលខ្ញុំ ខ្ញុំខ្លាចគេទើសទាល់ណាសខ្ញុំអត់ទៅទេបង អរគុណហើយ 
- យី ! គិតច្រើនម៉េសនុង អោយតែអូនអែងថាទៅ មួយម៉ាត់បងធានាថាមិនអីនោះទេ អាហ៊ា និងបងដូចបងប្អូនបង្កើតឥចឹង គាត់មិនថាអីទេ បងធានា ណាទៅ ទៅណាបងសុំអង្វរ បើអូនមិនទៅបងដឹងតែគេងម្នាក់អែងហើយ ព្រោះពួកគាត់សុទតែមានគូ អត់តែបងម្នាក់ប៉ុន្នោះ 
* ចឹងបងមិននាំអ្នកផ្សេងទៅ ខ្វះអីអ្នកចង់ទៅ   
- មើលគេនិយាយ រឿងនិងបងក៍ដឹងដែរតែសំខាន់អ្នកដែលបងចង់អោយទៅគឺអូន បើអោយយកអ្នកផ្សេងទៅជាមួយដដែរសុខចិត្តទៅតែម្នាក់អែងវិញ ណាទៅជាមួយបងទៅណា ណារីនណា 
>>>> ការពិតខ្ញុំក៍ចង់ទៅដែរ ព្រោះកន្លងមកអោយតែមានគំរោងទៅលេងលុះជិតដល់ថ្ងៃចេញដំណើរដឹងតែខកខានរហូត តែចិត្តខ្ញុំមួយគិតថាខ្លាចគេទើសទាល់ដោយសារយើង ដូចនេះទើបខ្ញុំរាងអេះអុញ មិនហ៊ានសំរេចភ្លាម តែដោយឃើញគាត់អង្វរនិង ធានាបែបនេះខ្ញុំក៍ឆ្លើយតបទៅគាត់វិញ : 
- ចឹងក៍បានដែរ ខ្ញុំព្រមទៅជាមួយបង តើទៅប៉ុន្មានថ្ងៃ ??? ខ្ញុំខ្លាចអវត្តមាននៅសាលា ខ្លាចគ្រូពិន័យ ណាស់ 
* ល្អណាស់អូន !!! ទៅ គេងតែមួយយប់ទេអូន ព្រោះការងារបងក៍រវល់ដែរ យើងចេញដំណើរស្អែកពេលព្រលឹម គេងនៅទីនោះមួយយប់ ថ្ងៃ9មីនាទើបមកវិញ ខានរៀនតែមួយថ្ងៃទេ មិនអីទេ 
- ហុឹមមម ចឹងក៍ចឹងទៅ ចុះអោយខ្ញុំចាំបងនៅណាទៅ ???? 
* ស្អែកអូនក្រោកពីព្រលឹម រៀបចំខោអាវហើយមកកន្លែងបងអោយបានមុនម៉ោង7:30ព្រឹក ព្រោះសំបុត្រឡានក្រុងគេចេញដំណើរព្រឹក 
- បាទ ចឹងក៍បាន ចាំជួបគ្នាស្អែកចុះ bye bye បង 
* បាទរាត្រីសួរស្តីអូន 
>>>>ខ្ញុំរំភើបខ្លាំងណាស់ ព្រោះខ្ញុំមានបំណងយូហើយ តែមិនដែលបានទៅសោះ ខ្ញុំប្រញ៉ាប់បិតកុំព្យូទែរហើយចូលគេងព្រោះខ្លាចក្រោកមិនទាន់ ។ ព្រលឹមឡើងខ្ញុំក្រោកមើលនាឡិកាម៉ោង5:45នាទី ក៍ងើបទៅងូតទឹកដុសធ្មេញ និងរៀបចំខោអាវដាក់ក្នុងសាក់កាដូ រួចជាស្រេច មើលម៉ោងម្តងទៀត 6:10នាទី ក៍ចេញដំណើរទៅ ព្រោះខ្លាចស្ទះផ្លូវ ពីបន្ទប់ជួលដែលខ្ញុំនៅទៅហាងបងនិស្ស័យឆ្ងាយគួសមដែរ ( មុខផ្សារស្ទឹងមានជ័យ- ផ្សារថ្មី ) ។ ខ្ញុំជិះដល់អាគារ42ជាន់ ស្រាប់តែទូរសព្ទរោរ៍ ខ្ញុំលើកភ្លាម: 
- អាលោរីនមកដល់ណាហើយនុង ???? 
* ជិតដល់ហើយបង 
- ហុឹមមម ចឹងស្រូតមកណាព្រោះឡានក្រុងចាប់ផ្តើម ជិតចេញដំណើរហើយ 
* បាទបង bye 
- bye អូនជិះប្រយត្ន័ប្រយែងផង 
* បាទអគុណបង 
>>>> បន្តិចក្រោយមកខ្ញុំទៅដល់មុខហាងបងនិស្ស័យ ពេលនោះខ្ញុំឃើញហាងនោះបិតរបងចាក់សោយ៉ាងមាំ ទុកតែច្រក់ចូលមួយប៉ុន្នោះនិងមានមនុស្សប្រុស ស្រី 4- 5នាក់សៗស្អាតៗទាំងស្រីទាំងប្រុសហើយអាយុប្រហែងខ្ទង់30ក្រាស់ ទៅដល់ភ្លាមពួកគាត់ញញឹមភាយមករកខ្ញុំ ខ្ញុំក៍ញញឹមតបទៅពួកគាត់វិញ មានបុរសស្បែកស ភ្នែកតឹងៗម្នាក់មើលទៅសង្ហារណាស់ គាត់ស្រែកទៅខាងក្នុង " ធំហ្អា !!! ប្អូនអែងមកដល់ហើយ " ស្រាប់តែឃើញបងនិស្ស័យចេញមកក្នុងដៃមានយូវា៉លីសធំមួយ គាត់ញញឹមយ៉ាងស្រស់មករកខ្ញុំ រួចនិយាយ " មកដល់ហើយហី រីន ម៉ោះជិះម៉ូតូចូលទុកខាងក្នុងមក " ខ្ញុំក៍ជិះចូលទៅខាងក្នុង គាត់ចូលទៅតាមក្រោយរួចយកសោsolex ចាក់ភ្ជាប់ម៉ូតូខ្ញុំជាមួយម៉ូតូគាត់ រួចរាល់ហើយ គាត់ចាក់សោជាច្រើនជាន់មានទាំងសោទ្វា សោរបងប្រហែលជា3-4ជាន់ ទើបពួកយើងដើរសំដៅទៅ បេនឡានក្រុងមួយនៅខាងលិចសូរិយា ទៅដល់ទើបខ្ញុំដឹងថា ជាឡានក្រុមហ៊ុនGST ។ ក្រោយពីយកឥវ៉ាន់ទុកដាក់ស្រួលបួលហើយនោះ ពួកយើងឡើងលើឡានរកកៅអីអង្គុយតាមលេខរាងហើយនោះ ( ខ្ញុំអង្គុយលេខ3 បងនិស្ស័យលេខ4 ហើយពួកបងៗផ្សេងទៀតអង្គុយនៅក្រោយខ្នងពួកខ្ញុំ )ខ្ញុំអង្គុយនៅកៅអីខាងក្នុង បងនិស្ស័យអង្គុយជាប់ផ្លូវដើរ ។ អង្គុយបានបន្តិចបងនិស្ស័យប្រាប់អោយខ្ញុំចាប់នៅលើនិងហើយ រួចគាត់ចុះទៅក្រោមបាត់ ប្រហែល5នាទីក្រោយមកគាត់ត្រលប់មកវិញ ក្នុងដៃមានយួរ នំប៉័ងបាក់យ៉ុង4ដើម នំស្រួយ1កញ្ចប់ធំ zenya2ដប ទឹកសុទ2ដប ។ គាត់ព្យួរនៅលើទំពក់កៅអីរួចហូតនំបុ័ង1ដើម និងzenya1ដបអោយខ្ញុំ រួចនិយាយ " ណេះញាំុសិនទៅអូន ទំរាំដល់បេនឆ្ងាយណាស់ ក្រែងលោហេវ " ខ្ញុំទទួលពីគាត់ រួចញញឹមនិងនិយាយ " អរគុណបង " ខ្ញុំកាច់នំបុ័ងហូបព្រោះខ្ញុំទំលាប់ហូបព្រឹករាងរាល់ថ្ងៃ ។ ឡានក្រុងសុីផ្លេតេត ៗៗៗ គ្រប់គ្នាឡើងមកអង្គុយកៅអីរាងៗខ្លួន ឡានក៍បើកទៅមុខតិចៗ ហើយឈប់នៅមុខភ្លើងស្តុប ចុះឡើងៗ ទើបតែដល់ស្តុបនាងគង្ហីងសោះ ខ្ញុំចាប់ផ្តើមឈឺក្បាលខ្ទោកៗ ហើយក្នុងពោះដូចជាមានអ្វីកំពុងច្រាលឡើងលើ ខ្ញុំបែកញើសស្រាក់ៗ មានអារម្មណ៍ព្រឺរងារៗហើយស្ងាបហមៗ បងនិស្ស័យឃើញទឹកមុខខ្ញុំមិនស្រួលគាត់យកដៃដាក់លើចិញ្ចើមខ្ញុំ រួចសួរ " រីនអូនអែងកើតអីនិង ពុលឡានហី ??? " ខ្ញុំងក់ក្បាលតិចៗ ។ បងនិស្ស័យនិយាយ បន្ទោសខ្ញុំ " ចឹងអូនអែងមិនប្រាប់បងមុន និងអាលបងទិញថ្នាំពុលឡានទុកអោយ តែមិនអីទេ អូនមើលទៅមុខអោយត្រង់ ហើយបើសិនជាអាចសំងំគេងទៅណា " គាត់បានហុចថង់មួយមកអោយខ្ញុំកាន់ ។ ឡានចេះតែទៅមុខឈប់ៗ គ្រាន់តែដល់រង្វង់មូលចោមចៅ ឡានឈប់ង៉ក់ក្នុងពោះខ្ញុំដូចជាមានអ្វីម្យ៉ាងបុកឡើងមក ខ្ញុំអោនមុខដាក់ថង់ ហើយក្អួតវ៉កៗ បងនិស្ស័យបើកគំរបដបទឹកសុទ្ធហុចអោយខ្ញុំ រួចនិយាយ " ណេះខ្ពុលមាត់ចេញទៅអូន " ខ្ញុំផឹកទឹកបន្តិចរួចខ្ពុលមាត់ដាក់ថង់ បងនិស្ស័យក្រោកដើទៅក្រោយ ពេលគាត់ត្រប់មកវិញ កាន់ក្រដាសជូតមាត់មួយដុំមកអោយខ្ញុំ ។ បន្ទាប់ពីក្អួតហើយ ខ្ញុំបានធូរខ្លះមិនសូវធ្វើទុកទេ ហើយម្យ៉ាងចេញមកក្រៅក្រុងឡានមិនសូវឈប់នោះទេ ។ តែជិះយូទៅៗ ពេលដែលកង់ឡានរត់កាត់ជង្ហក់ខ្លះនៅលើផ្លូវធ្វើអោយវាឃ្លោងឡើងលើចុះក្រោមៗ ទីបំផុតខ្ញុំមានអារម្មណ៍ចង់ក្អួតទៀត ហើយក៍ក្អួតតែម្តង ម្តងនេះពេលខ្ញុំអោនមុខក្អួត បងនិស្ស័យរឹតខ្នងអោយខ្ញុំ និងយកទឹកអោយខ្ញុំខ្ពុលមាត់ទៀត បន្ទាប់មកគាត់ងើបដើរទៅខាងក្រោយទៀត ពេលគាត់មកវិញ ហុចស្ករគ្រាប់មួយរសជាតិហាងៗអោយខ្ញុំបៀម គាត់ដាក់ប្រេងខ្យល់នៅមេដៃទាំងសងខាង រួចអោយខ្ញុំបែមុខមករកគាត់ គាត់បានឈ្លីលើសៀតផ្កាខ្ញុំ ថ្នមៗ ហើយសួរ " បានធូខ្លះនៅអូន???? " ខ្ញុំងក់ក្បាល តែគ្មានកំលាំងនិយាយនោះទេ ។ ខ្ញុំបិតភ្នែករហូត មិនដឹងថាឡានទៅដល់ណានោះទេ ខំធ្មេចភ្នែកសំងំដេក តែដេកអត់លក់សោះ ឡានបើកងក់ងើរៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ចង់ក្អួតហើយក៍ក្អួតទៀត ទឹកសុទ្ធ2ដបផឹកតែខ្ញុំ ក្រោយពីក្អួត3ដងហើយ ក្នុងពោះខ្ញុំដូចជាទទេមានតែទឹកបន្តិចបន្តួចប៉ុន្នោះ ខ្ញុំមើលម៉ោងជិត10ទៀហើយនៅមិនទាន់ដល់ទៀត ខ្ញុំអស់កំលាំងខ្លាំងណាស់ ហើយងុយដេកទៀតផង តែពោះកាន់តែរមូរខ្លាំងឡើងក៍កាច់នំបុ័ងមួយកំណាត់ហូប ។ បងនិស្ស័យនៅតែចាំមើលខ្ញុំនិង សួរដដែរៗ" បានធូខ្លះនៅ អូន. ??? " សួរយូៗចង់ខឹងគាត់ទៀត អាអែងពិបាកក្នុងខ្លួនសឹងអីគិតតែសួរ   ខ្ញុំពិបាកក្នុងខ្លួននៅមិនសុខសោះរសាប់រសល ពេញខ្លួនចង់ដេកបន្តិច ចង់អង្គុយបន្តិចប្រែប្រួលចុះឡើង ឃើញខ្ញុំច្រួលច្រាលបែបនេះ បងនិស្ស័យខិតទៅកៀនកៅអីរួចទាយក្បាលខ្ញុំមកផ្អែកលើស្មាគាត់ ខ្ញុំគ្មានកំលាំងកំហែងនោះទេ ស្ទើរតែហាមាត់និយាយមិនរួច ពេលនោះបងនស្ស័យបើកគំរបzenya ដាក់ទុយយោក្នុងដបហើយយកមកដាក់នៅមាត់ខ្ញុំនិងនិយាយ " បឺតតិចទៅអូន លាងមាត់ ខ្ញុំផឹកបានបន្តិចក៍មានអារម្មណ៍ឈឺក្បាលងងុយដេកកាន់តែខ្លាំង យូៗគ្មានកំលាំងសូម្បីតែទប់ខ្លួនគឺផ្អែកលើស្មាបងនិស្ស័យពេញទំហឹង ។ ជិះយូទៅៗ ប្រហែលជាបងនិស្ស័យចុកដៃចុកស្មាហើយ គាត់អង្រួនស្មាដាស់ខ្ញុំតិចៗ " អូន !! អូន ឆាប់គេងលើភ្លៅបងមក ពេលនោះខ្ញុំលែងរវល់អីទៀតហើយ គាត់ទ្រក្បាលខ្ញុំថ្នមៗដាក់លើភ្លៅគាត់ ហើយដៃគាត់វែកសក់ខ្ញុំថ្នមៗ ម្តងនេះខ្ញុំដូចជាស្រួលខ្លួនខ្លាំងណាស់ ហើយដេកលក់បានមួយភាំងៗទៀតផង ។ កំពុងតែដេកលក់ក្នុងលក្ខណះមមើរមាយ ស្រាប់តែគាត់ ដាស់ខ្ញុំ " អូន !! អូន ក្រោកឡើងដល់បេនហើយ " ខ្ញុំបើកភ្នែកហើយក្រោកអង្គុយទាំងសើងមមើង ស្មានតែដល់កំពង់សោមហើយ មើលឆ្វេងមើលស្តាំមែនសោះ ។ គាត់ងើបឈហើយបបួលខ្ញុំ " តោះអូនចុះរកអីញុាំសិន ដល់បេនហើយ " ខ្ញុំក្រោកដើរទាំងងីងោងដូចគេគ្រុន10ថ្ងៃ ។ ចុះដល់ដីភ្លាមខ្ញុំដើរសំដៅទៅបន្ទប់ទឹក ។ ពេលខ្ញុំចេញមកវិញ បងនិស្ស័យបក់ដៃហៅខ្ញុំ" ហេ រីន !!!! មកនេះ " ខ្ញុំដើរតំរង់ទៅតុមួយដែលមានគ្នា5នាក់ទាំងបងនិស្ស័យ គ្រាន់តែខ្ញុំទៅដល់ភ្លាម ពួកគាត់សើចខ្ញុំគ្រប់គ្នា ខ្ញុំអង្គុយលើកៅអីមួយ ហើយមើលទៅក្នុងនោះមានស្រី2នាក់ស្អាតៗណាស់ បងស្រីម្នាក់នោះគាត់សួរបងនិស្ស័យ " លឺថាប្អូនប្រុស តើប្អូនបង្កើតមែន ធំ ??? " បងនិស្ស័យញញឹមមករកខ្ញុំរួចនិយាយ " អូ. !! មែនទេ រាប់អានគ្នានិងណា " បងស្រីនោះតបវិញ " ចឹងទេ ឃើញបារម្ភពីគ្នា ស្មានតែប្អូនបង្កើតតាស   " ស្រាប់តែបងប្រុសម្នាក់ដែលសស្អាតអង្គុយក្បែរបងស្រីនោះសួរម្តង " យើងឈ្មោះអី ??? មានស្រុកកំណើតនៅណា ???  " ពេលនោះបងនិស្ស័យឆ្លើយកាត់ភ្លាម " ហូ !! ភ្លេចណែនាំ នេះ ធារីន ជាប្អូនធម៏ខ្ញុំ , ធារីន នេះអាហ៊ាជាមេបង នោះសង្សារគាត់ ចំណែកបងប្រុសខាងនោះ ជាមិត្តភក្តិអាហ៊ា នោះសង្សារគាត់ " ខ្ញុំមើលតាមដៃដែលបងនិស្ស័យចង្អុល ហើយនិយាយ " ជំរាបសួរ បង ៗ ខ្ញុំឈ្មោះធារីន មកពីព្រៃវែង " ពួកគាត់និយាយព្រមៗ បាទ/ចា សួរស្តី !រីករាយដែលបានស្គាល់  កំពុងនិយាយគ្នា ស្រាប់តែអ្នករត់តុ យកបាយស្រូបសាច់ជ្រូក មកដាក់លើតុ គ្រាន់តែខ្ញុំឃើញភ្លាមបុកពោះភិប ងាកមុខចេញយ៉ាងលឿន ក្លិនខ្ទឹមសាយភាយមក ខ្ញុំស្ទុះងើបចេញ ពេលនោះបងៗចំអន់ខ្ញុំលេង " អុញ ប៉ុន្មានខែហើយនុង ???       " បងនិស្ស័យក្រោកចេញពីតុ ហើយសួរខ្ញុំ " អូនមិនអាចញុាំអីបានទេហី ??? "ខ្ញុំ ធ្វើមុខស្រងូតហើយងក់ក្បាល " បាទបង ធុំក្លិនខ្ទឹមភ្លាមចង់ក្អួត   " គាត់តប " ចឹងនៅចាំទីនេះហើយ បងទៅសួរគេមើលមានអីញាំុខ្លះ ???" គាត់ដើរតំរង់ទៅ កន្លែងចុងភៅ បន្តិចក្រោយមកគាត់នាំខ្ញុំទៅអង្គុយកៅអីមួយទៀត ខ្ញុំអង្គុយក្បែរគាត់ ពេលនោះអ្នករត់តុបានលើកបបរស មួយចានជាមួយត្រីងៀតមួយចំរៀក និងគុយទាវសុ៊បសាច់ជ្រូកមួយចាន បងនិស្ស័យលើកចានបបរដាក់មុខខ្ញុំ រួចនិយាយ " ណេះឆាប់ញាំទៅអូន និងបានញាំុថ្នាំកុំអោយពុលឡានទៀត " ក្រោយពេលហូបបបររួចបងនិស្ស័យយកទឹកសុទ្ធអោយខ្ញុំលេបថ្នាំ និងបិតបន្ទះអ្វីម្យ៉ាងនៅគុម្ពត្រចៀកខ្ញុំ រួចគាត់ចេញលុយអោយថ្លៃគុយទាវនិងបបរហើយនាំខ្ញុំ ដើរមើលនេះមើលនោះរង់ចាំថ្នាំបញ្ចេញអានុភាព រហូតដល់តៃកុងចុចសុីផ្លេតេតៗ ទើបនាំខ្ញុំឡើងឡានវិញ ។ ម្តងនេះខ្ញុំដូចជាមានអារម្មណ៍ ស្រស់ថ្លារហើយក្រពះក៍មិនចុករមូរទៀតដែរ ។ ចេញដំណើរមកឆ្ងាយ ដែរបងនិស្ស័យមើលមុខខ្ញុំញញឹមរួចសួរខ្ញុំ " ម៉េចអូនមានអារម្មណ៍ថាពុលទៀតអត់??? " ខ្ញុំញញឹមទៅគាត់វិញ " អត់ផងបង ដូចជាស្រួលខ្លួនណាស់  " គាត់សើចភាយ ហើយយកខ្សែរកាសមកដោតទូរសព្ទគាត់ ហើយបើកចំរៀង និងយកខ្សែរកាសម្ខាងមកដាក់ត្រចៀកខ្ញុំ រួចនិយាយ " ណេះស្តាប់កាសទៅអោយអារម្មណ៍ស្រស់ថ្លា " ខ្ញុំស្តាប់ទៅពិរោះៗខ្លាំងណាស់ គាត់ស្តាប់ម្ខាងខ្ញុំស្តាប់ម្ខាង មានបទចំរៀងខ្លះពួកយើងច្រៀងតាមទាំងពីរនាក់ ឡានចេះតែបើកទៅមុខ ខ្ញុំមើលទេសភាពតាមបង្អួច ពិតជាស្រស់ស្អាតណាស់ ឡានបើកដល់កន្លែងមួយនោះខ្ញុំពិតជាឆ្ងល់ខ្លាំងមែនទែន ខ្ញុំឃើញចំការមួយមានផ្ទៃដីធំធេង ហើយមានដើមឈើចំឡែកម្យ៉ាងស្រដៀងដើមដូងតែមានផ្លែខុសពីផ្លែដូងធម្មតា ខ្ញុំមិនដែលឃើញសោះក៍សួរបងនិស្ស័យ " បងនោះដើមអីគេ??? ហើយនេះយើងមកដល់ណាហើយ ??? " គាត់ឆ្លើយទាំងញញឹម " អ. !! នោះជាចំកាដូងប្រេង ពេលនេះយើងមកដល់ស្រុកព្រៃនុបហើយ ខាងមុខតិចទៀតដល់ជ្រោះពេជ្រនិល ទៅដល់ទីនោះអូនមិនត្រូវនិយាយពាក្យផ្តេសផ្តាស់នោះទេ ព្រោះគេមានតំណមតៗគ្នាមកយូហើយមិនអោយនិយាយពាក្យអាក្រក់នោះ " ខ្ញុំងក់ក្បាលដាក់គាត់ រួចនិយាយ " បាទ បង " ក្នុងត្រចៀកមានបទចំរៀងបំពេរអារម្មណ៍រហឹម ខ្ញុំញញឹមហើយមើលទៅទេសភាពទាំងនោះ ទាំងអារម្មណ៍រំភើប ព្រោះខ្ញុំមិនធ្លាប់ឃើញទេពីមុនមក ។ ឡានចេះតែទៅមុខលឿនគួរសមដែរ ជិះយូបន្តិចទៅខ្ញុំមើលទៅមុខឃើញឡានឈប់ព្រោងព្រាតខ្ញុំឆ្ងល់ក៍សួរបងនិស្ស័យទៀត " បង ឡានគេឈប់ធ្វើអីនុង ??? " គាត់មើលទៅមុខហើយនិយាយ " ហូ !!!! នោះហើយ ជ្រោះពេជ្រនិល កន្លែងយាយម៉ៅ យើងមកដល់ពេជ្រនិលហើយណា " ពេលនោះឡានបានឈប់ អែបខាង ស្រាប់តែអ្នកដំណើរចុះពីឡានក្រុងព្រូ សូម្បីបងៗដែលមកជាមួយខ្ញុំក៍ដើរចុះទៅក្រោមដែរ កំពុងតែឆ្ងល់ ស្រាប់តែបងនិស្ស័យនិយាយមកខ្ញុំ " តោះអូន !! ចុះទៅបន់ស្រន់សុំសេចក្តីសុខបន្តិចទៅ " គាត់ក្រោកដើរចុះទៅក្រោម ខ្ញុំក៍ងើបដើរតាមគាត់ ខ្ញុំឃើញ មានរានទេវតាជាច្រើន ហើយអ្នកខ្លះដាក់ចេកអ្នកខ្លះអុជធូប បងនិស្ស័យអុជរូប6សសៃហើយយកអោយខ្ញុំ3សសៃ ក្រោយពីបន់ស្រន់រួច ខ្ញុំឈមើលទេសភាពក្បែរនោះ ខ្ញុំឃើញមានព្រៃឈើខៀវស្រងា៉ត់ ហើយមានភ្នំមួយខ្ពស់ណាស់មើលទៅលើកំពូលភ្នំនោះបែកផ្សែងពណ៏សស្គុះដូចដុំសំលី ហើយងាកទៅម្ខាងទៀតឃើញជ្រោះយ៉ាងជ្រៅ ខ្ញុំចង់ទៅមើលអោយជិតខ្លាំងណាស់តែបងនិស្ស័យញាក់ភ្នែកព្រិចៗ ខ្ញុំឃើញមិនស្រួលក៍ដើរមកវិញ ឈមើលពីចំងាយ បន្តិចក្រោយមក ពួកយើងឡើងឡានវិញហើយបន្តដំណើរទៅមុខទៀត ។ ផុតពីជ្រោះនោះមក ផ្លូវចាប់ផ្តើមកាច់កុង លែងត្រង់ស្អាតទៀតហើយ ខ្ញុំនៅតែស្តាប់ចំរៀងដដែរ ជិះយូបន្តិចខ្ញុំមានអារម្មណ៍ថាងងុយដេកក៍ផ្អែកលើស្មាបងនិស្ស័យ ហើយដេកលក់មួយភាំងស្រាប់តែបងនិស្ស័យដាស់អង្រួនស្មាខ្ញុំ " រីន រីន!!! យើងមកដល់កំពង់សោមហើយអូន " ខ្ញុំបើកភ្នែកឡើងមើលទៅតាមបង្អួចឃើញ ទឹកសមុទ្រល្ហល្ហេវធំល្វឹងល្វើយ ពិតជាស្រស់ស្អាតខ្លាំណាស់     ។ កំពុងតែគយគន់ទេសសភាពមិនទាន់អស់ចិត្តផង ស្រាប់តែឡានបត់ចូលបេនបាំងជិតមើលលែងឃើញ   ក្រោយពេលឡានឈប់ហើយនោះ ពួកយើងប្រមូលយករបស់របរហើយចុះពីលើឡាន ខ្ញុំមើលនាឡិកា ម៉ោង10:45នាទី ។ បន្ទាប់ពីពួកយើងយកឥវ៉ាន់អស់ហើយ អាហ៊ាបានដើរនាំមុខសំដៅទៅរកឡានLexus rx 330 ចំនែកខ្ញុំនិងបងនិស្ស័យក៍ដើរតាមក្រោយពួកគាត់ ទៅដល់ឡាននោះភ្លាមខ្ញុំឃើញ បុរសម្នាក់ចុះពីលើឡានមកទទួលពួកយើង គាត់សស្អាត ហើយមានអាយុប្រហាក់ប្រហែលអាហ៊ាដែរ ពួកគាត់និយាយគ្នាបន្តិចក៍អោយយកឥវា៉ន់ទៅដាក់ក្នុងគូទឡាន ហើយនាំគ្នាឡើងឡាន ខ្ញុំនិងបងនិស្ស័យក៍បានចូលទៅក្នុងឡាននោះដែរ វាពិតជាចង្អៀតបន្តិចហើយ ។ ក្រោយពីឡើងអស់ហើយនោះ ឡានក៍បានចេញដំណើរទៅ ។ បន្តិចក្រោយមកខ្ញុំឃើញបងតៃកុងជិះបត់ចូល ផ្ទះសំណាក់មួយដែលនៅមិនឆ្លាយពីឆ្នេរនោះទេ គាត់ឈប់ឡានភ្លាម ខ្ញុំឃើញបុគ្គលិករត់មកទទួលឥវ៉ាន់ចេញពីឡាន ចុះមកដល់ដីខ្ញុំឃើញផ្លាកគេដាក់ថា " ផ្ទះសំណាក់ & ភោជនីយដ្ឋាន GST សូមស្វាគមន៍ " ពួកយើងឈនៅមុខច្រក់ចូល ចំណែក ម្ចាស់ឡានLexus និងអាហ៊ាដើរចូលទៅខាងក្នុង បន្តិចក្រោយមកបុគ្គលិកបានមកយកអីវ៉ាន់ពួកយើងចូលទៅ ហើយពួកយើងក៍ដើរតាមក្រោយ ។ ទៅដល់បន្ទប់មួយនៅជាន់ផ្ទាល់ដី គេបើកសោបន្ទប់ហើយយកឥវ៉ាន់ទុកខាងក្នុងរួចប្រគល់កូនសោអោយបងនិស្ស័យ រួចចេញទៅវិញបាត់ ។ ចូលទៅដល់ក្នុងខ្ញុំឃើញ មានគ្រែ1 ពូក1 ទូរទស្សន៍sonyស្តើង1 ម៉ាសីុនត្រជាក់1 កង្ហា1 និង អង់តែនwifi ។ ពួកយើងរើខោអាវដាក់ព្យូររួច ខ្ញុំចូលទៅបន្ទប់ទឹក ឃើញមានទាំងម៉ាសុីនទឹកត្រជាក់ ទឹកក្តៅ ខ្ញុំងូតរួចចេញមកផ្លាស់ខោអាវ ដោយស្លៀកខោត្រឹមជង្គង់ប៉ារា ពាក់អាវយឺតដៃខ្លីពណ៏សបាញ់ស្រ្ពាយGatsby ត្រង់កនិងក្លៀកឈីតៗ រួចឡើងទៅដេកផ្កាប់មុខលើពូកចុចបើកទូរទស្សន៍មើល ចំណែកបងនិស្ស័យចូលទៅងូតម្តង បន្តិចក្រោយមកគាត់ចេញមកវិញដោយស្លៀកតែកន្សែង ខ្លួនទទេរ សាច់សខ្ចី ដោះឡើងបាស់ តែខ្ញុំក៍មិនងុបងុលអីដែរព្រោះ អ្វីដែលគាត់មានខ្ញុំក៍មានដែរ គាត់ចេញមកវិញដើរទៅឈពីមុខកញ្ចក់សិតសក់ផ្អៀងផ្អង មុខក្រោយ បន្ទាប់មកគាត់បានស្លៀកខោខូប៊យត្រឹមជង្គង់ ពាក់អាវយឺតដៃខ្លី មើលទៅសង្ហារដែលតាស ក្រោយស្លៀកពាក់រួចគាត់និយាយមកខ្ញុំ " ម៉ោះចេញទៅរកអីញុាំសិន បងហេវហើយ " ខ្ញុំមើលម៉ោង ជិត12ទៅហើយ ហើយពោះក៍កូរដែរ ខ្ញុំងក់ក្បាលហើយស្ពាយកាតាបដាក់iPad និងកាំមេរាដើរចេញមកឈខាងក្រៅបន្ទប់ ខ្ញុំមើលឆ្វេងស្តាំ ក៍ដឹងថាអាហ៊ាជាមួយសង្សាគាត់និង បងប្រុសបងស្រី2នាក់ទៀតក៍នៅបន្ទប់ក្បែរពួកខ្ញុំដែរ គឺនៅជួរតែមួយជាប់ជញ្ជាំងគ្នា ។ ខ្ញុំមើលទៅម្ខាងទៀត ឃើញបុរសជនជាតិបរទេសស្បែកស ម្នាក់អាយុប្រហែល40ជាង មាឌធំ អង្គុយជក់បារីនៅលើបាវអុី ហើយតាមមើលខ្ញុំអត់ដាក់ភ្នែក តែខ្ញុំក៍មិនចាប់អារម្មណ៍ដែរ គ្រាន់តែឆ្ងល់ពេលខ្ញុំងាកទៅចេះតែញញឹមរហូត ។ ក្រោយពេលបិតទូរទស្សន៍ហើយ បងនិស្ស័យចាក់សោទ្វាបន្ទប់ហើយក្នុងដៃកាន់mini2និង tab s ពួកយើងដើរសំដៅទៅ ភោជនីយដ្ឋានដែលនៅខាងមុខ ។ ចូលអង្គុយតុភ្លាម បងនិស្ស័យហុចមីនុយអោយខ្ញុំ មើល ខ្ញុំក៍ចុចយកបាយឆាគ្រឿងសមុទ្រ មួយចាន និងកាហ្វេទឹកដោះគោមួយកែវ ចំណែកបងនិស្ស័យនិយាយទៅអ្នករត់តុថា " យកដូចគ្នា   " ខ្ញុំសំឡក់មុខគាត់ តែមិននិយាយអីនោះទេ បន្ទាប់ពីហូបបាយរួច បងនិស្ស័យហៅគេមកគិតលុយ ពេលនោះខ្ញុំបានដាក់លុយលើតុ ព្រោះខ្ញុំឃើញតំលៃបាយឆា 1ចាន$2,50 ចំណែកកាហ្វេ 1កែវ$1 តែគាត់តំលើងភ្នែកសំឡក់មុខខ្ញុំរួចនិយាយ " យកលុយទុកវិញទៅ " តែខ្ញុំគិតថាកុំអោយគាត់មើលស្រាលយើងគិតថាយើងចាំតែសុីដោយសារគាត់ ខ្ញុំក៍ក្រោកដើរប្រុងទៅបន្ទាប់វិញ តែគាត់ស្រែកហៅខ្ញុំ " ហេទៅណានុង ??? បងចង់ទៅថតរូបលេងនៅមាត់សមុទ្រ តែខ្ញុំប្រាប់គាត់ថាចាំបងៗ ឯទៀតមកសិន " គាត់តបវិញ " ដេកចាំតែមកទៅ ថ្ងៃក្តៅយ៉ាងនេះគាត់គេងអស់ហើយ " ខ្ញុំក៍ដើរត្រលប់មកវិញហើយដើរទន្ទឹមគាត់ និយាយគ្នាបណ្តើរសើចបណ្តើរបងនិស្ស័យហូតរូតកាតាបស្ពាយរបស់ខ្ញុំនិងញាត់លុយចូលក្នុងនោះ រួចនិយាយ " បងទុកក្នុងនេះសិនចាំក្នុងកាបូបបងអស់លុយ បងយកវិញ" ពួកយើងក៍ ដើរដល់ផ្លូវក្រាលកៅស៊ូមួយ បងនិស្ស័យមើលឆ្វេងស្តាំ ហើយដឹកដៃខ្ញុំរត់ឆ្លងផ្លូវ ខ្ញុំមើលឆ្វេងស្តាំឃើញគេតាមមើលសឹងគ្រប់គ្នា ក៍ប្រលះដៃគាត់ចេញ គាត់សើចហិហិហិ ហើយដើរនាំមុខខ្ញុំទៅកន្លែងលក់ខោអាវនិងវ៉ែនតា គាត់រើសវ៉ែនតាមក ល និងភ្នែកខ្ញុំរួចសួរ " មួយនេះស្រលាញ់អត់ ??? អ្នកលក់មើលមុខខ្ញុំនិងនិយាយ"ទិញអោយអាអូននេះហី មួយនិងសមហើយ មុខគាត់ស្អាតស្រាប់ចឹងពាក់មួយណាក៍សមដែរ " ខ្ញុំលឺហើយអៀនហើយអៀន បងនិស្ស័យនិយាយភ្លាម " និងហើយខ្ញុំគិតចឹងដែរតើ អុី " ចឹងសំរេចថាយកពីនេះចុះ " អ្នកលក់និយាយបន្ត " មិនមើលអាវមួយគូរទៀតទៅ អូន ម៉ូតនេះស្អាតៗណាស់ឃើញគេនិយមពាក់ណាស់ ស្អាតៗដូចអូនអែងពីរនាក់ចឹង យកម៉ូតនេះទៅស្រស់ណាស់ ខ្ញុំអៀនផងខ្មាស់ផងឡើងញ័រខ្លួន តែមើលទៅគាត់ធម្មតា និយាយពីវ៉ែនតាដែលគាត់បំរុងនិងទិញអោយខ្ញុំ កញ្ចក់ផ្លេកពណ៏ស្លាបកំភេនដៃ ដែកមើលទៅមាំណាស់ ចំណែកមួយទៀតកញ្ចក់ផ្លេកដែតែពណ៏ខ្មៅ ចំណែកអាវ វិញដៃខ្លី មានរូបដើមដូង រូបសមុទ្រ និង រូបសត្វហើរមួយគូ សាច់ក្រណាត់អាវមានលក្ខះពិសេសណាស់ ខាងលើពណ៏ស ខាងក្រោមពណ៏ទឹកសមុទ្រ ត្រូវនិងរូបសមុទ្រក្នុងអាវល្មមមើលទៅពិតជាស្រស់ស្អាតមែន ដោយខ្មាស់គេពេក ខ្ញុំដើរតិចទៅមុនគាត់ ខ្ញុំដើរហួសគាត់ចំងាយប្រហែល20ម៉ែតស្រាប់តែមានម៉ូតូ air blade មួយជិះឆាបខ្ញុំ ពេលងាកមុខមកខ្ញុំស្គាល់ច្បាស់ថាជា ជនជាតិបរទេសដែលតាមសំលឹងមើលខ្ញុំមុខផ្ទះសំណាក់នោះហើយ ខ្ញុំខ្នាញ់ត្រង់ថាងាកមើលមកខ្ញុំហើយសើចនិងញាក់ចិញ្ចើមដាក់ទៀត ពេលជិះទៅហួសខ្ញុំប្រហែល10ម៉ែតគេឈប់ម៉ូតូង៉ក់ ខ្ញុំឃើញហើយលែងហ៊ានដើរទៅមុខនៅចាំបងនិស្ស័យមកដល់សិន ខ្ញុំឃើញបងនិស្ស័យដើរយ៉ាងលឿនមករកខ្ញុំ ពេលនោះខ្ញុំអរខ្លាំងណាស់ មកដល់ភ្លាមគាត់និយាយលឺៗ " យី អត់ដែលមកផងម៉េចក៍ដើរចោលបងចឹង បើវង្វេងបាត់ទៅអោយបងទៅរកនៅណា ???? " ខ្ញុំឆ្លើយវិញ " តេទូរសព្ទទៅ  " គាត់តបវិញ " ចុះបើតេអត់ចូល ??? " ខ្ញុំឆ្លើយ " ប្តឹងបូ៉លីសទៅ " គាត់គ្រវីក្បាល ហើយនិយាយ " ហុឹមមមសុំចាញ់ហើយ 1លានដោះសារ   បងសុំចុះណាកុំដើរឆ្ងាយពីបងទៀតលឺនៅ ??? " ខ្ញុំមើលទៅគាត់ដូចបារម្ភពីខ្ញុំណាស់ក៍តបវិញ " បាទ! យល់ព្រម " គាត់ញញឹមភាយហើយហុចវែ៉នតាមួយអោយខ្ញុំ រួចនិយាយ " ណេះពាក់ទៅកុំអោយថ្ងៃចាំងភ្នែក   " ខ្ញុំយកវ៉ែនតាហើយបកផ្លាកចេញដាក់ពាក់មើលឃើញថា ត្រជាក់ភ្នែកណាស់     គាត់មើលមុខខ្ញុំហើយសសើរ " wow !!! សង្ហាណាស់ មើលទៅដូចតារាចឹង   " ខ្ញុំនិយាយទៅគាត់វិញ " អរគុណបងច្រើនហើយសំរាប់វ៉ែនតា និងការបញ្ជោហិហិហិ   បងអែងសាកពាក់ដែរមើល " ភ្លាមនោះគាត់យកអាកញ្ចក់ខ្មៅមកពាក់ហើយសួរខ្ញុំ " ម៉េចដែរអូនប៉ុន្នឹងមានអ្នកលង់ស្នែហ៍អត់ ???" ព្រះអើយគាត់ពិតជាសង្ហាណាស់ តែខ្លាចសសើរគាត់ទៅ នាំគាត់បានចិត្ត ខ្ញុំក៍និយាយ: ងាប់ ពាក់ចឹងទៅដូច............. 

អាមេចោរ សុីការូ៉     ហិហិហិហិហិ   ។ បងនិស្ស័យសើចហាសហាសហាស រួចនិយាយ " សូម្បីតែពាក្យសសើរមួយម៉ាត់ក៍អត់មានដែរ ជឿហើយ " ខ្ញុំបន្ត " ចុះបើដូចមែនមិនអោយខ្ញុំថា   " ពួកយើងសើចបណ្តើរដើរបណ្តើរ ដោយពាក់វ៉ែវតាទាំងពីរនាក់ លុះដើរទៅដល់ទន្ទឹមជនបរទេសដែលអង្គុយនៅលើម៉ូតូ នោះខ្ញុំងាកមុខចេញធ្វើជាមើលទៅនេះមើលទៅនោះវិញ ពេលដែលពួកយើងដើរហួសបន្តិចខ្ញុំដៀងភ្នែកមើលចង់ដឹងថាអាគាត់នោះតាមមើលខ្ញុំទៀតអត់ ??? ចំលើយគឺ នៅតែតាមមើលខ្ញុំដដែល តែក៍ដល់ផ្លូវចូលទៅឆ្នេរល្មម ខ្ញុំមើលទៅខាងមុខឃើញទឹកសមុទ្រខៀវល្ងិតដាច់កន្ទុយភ្នែក មានរលកធំៗហើយលឺសំលេងគ្រាំងៗ ចំណែកឆ្នេរខ្សាច់មានពណ៏លឿង ឃើញភ្លាមខ្ញុំរត់ទៅមុនគាត់ទុកតែកាតាបលើឆ្នេរ រត់ចុះទៅក្នុងទឹកត្រឹមជង្គង់ តែទឹករលកវ៉ៃម្តងៗឈស្ទើរតែមិននិង ចង់ដួលផ្កាប់មុខ ខ្ញុំយកដៃសាចទឹកលេងតែម្នាក់អែង ចំណែកបងនិស្ស័យឈសើចនិងយកទូរសព្ទគាត់ថតរូបជាច្រើន ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះលើកទី1ក្នុងជិវិតដែលបានមកលេងនៅឆ្នេរសមុទ្របែបនេះ ខ្ញុំបាចទឹកផងសើចផងប្រកាច់ប្រកិនដូចមនុស្សឆ្កួត ក្រោយពីលេងទឹកឆ្អែតហើយខ្ញុំឡើងមកលើវិញ ហើយបងនិស្ស័យបានប្រាប់ស្តាយអោយខ្ញុំឈ ដើម្បីថតរូប ត្រូវនិងខ្ញុំមិនដែលបានមកផង អាស្តាយអីក៍មានដែរមានអាលើកជើងអាលើកដៃ អង្គុយ ឈ ដេក មានម៉ាចប់ បន្ទាប់ពីថតរូបឆ្អែតឆ្អន់ហើយ បងនិស្ស័យបបួលខ្ញុំដើរតាមបន្តោយមាត់ឆ្នេរ គាត់យកដៃចង្អុលទៅទិសខាងលិចដែលមើលទៅឃើញខ្មៅៗព្រាលៗដាច់កន្ទុយភ្នែក រួចនិយាយ " ខាងនោះ ជាប្រទេសថៃ ហើយកន្លែងដែលយើងកំពុងឈលេងនេះ គេហៅថា ឆ្នេរអូឈើទាល " ពួកយើងដើរមួយៗ ហើយនិយាយគ្នាផងសើចផង មើលទៅរ៉ូមែនទិចណាស់ បងនិស្ស័យនាំខ្ញុំដើរតំរង់ទៅកន្លែងមួយនោះ នៅជាប់និងមាត់ឆ្នេរ ដែលមានផ្ទៃដីលយចូលទៅក្នុងសមុទ្រ ហើយមានដើមឈើដុះជាច្រើន និងមានផ្ទាំងថ្ម ធំៗ ដើមឈើទាំងនោះភាគច្រើនជាដើមឆត្រ័ ។ ពួកយើងបានអង្គុយលើផ្ទាំងថ្មក្រោមដើមឆត្រ័មួយ នៅទីនោះខ្យល់អាកាសបរិសុទ្ធណាស់ ខ្យល់ជំនោបក់មកពីទឹកសមុទ្រ នាំយកចំហាយទឹក ផាត់ត្រូវមុខត្រជាក់ស្រេប អង្គុយយូទៅមានអារម្មណ៍ចង់ដេក រៀបនិងប្រាស់ខ្លួនដេកទៅហើយស្រាប់តែបងនិស្ស័យប្រាស់ខ្លួនដេកលើភ្លៅខ្ញុំបានមុន រួចគាត់និយាយថា" បងសុំកើយភ្លៅបន្តិចណា បងល្វើយណាស់ " ខ្ញុំមើលឆ្វេងស្តាំឃើញថាស្ងាត់គ្មានមនុស្សម្នាក់នោះគេ ខ្ញុំក៍សំងំស្ងៀមអោយគាត់កើយ ខ្ញុំដូចជាមិនមានអារម្មណ៍អីសុីជំរៅគាត់ទេ ខ្ញុំយកiPad មកបើកfbហើយcheck in ដើម្បីបង្អួតគេ ស្រាប់តែមានអ្នកឆាតនិង ខូមិនព្រោងព្រាត ខ្លះ សសើរខ្លះបាញ់ ខ្ញុំឆ្លើយស្ទើរតែមិនឈ្នះ ខ្ញុំដូចមនុស្សឆ្កួតចឹង ត្រូវសើច ៗ ត្រូវញញឹមៗ ចំណែកឆាតវិញងាក ៗលោតមួយ ងាកៗលោតមួយឆ្លើយតបសឹងមិនទាន់ ឆ្ងាញ់ត្រង់អានសាររបស់គេលឺៗទៀត ខ្ញុំសើចផង ខឹងផង មិនចាប់អាម្មណ៍ពីបងនិស្ស័យសោះ ខ្ញុំឃើញភ្នែកគាត់សំលឹងមុខខ្ញុំរហូត ។ ឃើញខ្ញុំគិតតែលេងfbបែបនេះ គាត់ក្រោកដើរទាំងមុខស្រងូត ទៅអង្គុយអោយខ្នងមកខ្ញុំលើរល្លិ៍មែកឈើមួយដូចជាទោងឥចឹង ខ្ញុំឃើញគាត់បែបនេះចុចបិតfb ហើយដើរលបៗទៅចាក់ចង្កេះគាត់ ហើយធ្វើជាសួរ " បងអែងនឹកសង្សាចាស់មែន ????  " គាត់ងាកមកខ្ញុំញញឹមទាំងបង្ខំរួចតប " បងមានរឿងអីត្រូវនឹកដល់នាងទៀតនោះ បើនាងជាអ្នកសុំបងបែកគ្នាបែបនេះ???? " ខ្ញុំសើចហិហិហិ រួចនិយាយត " ចឹងម៉េចក៍បង ស្រងូតស្រងាត់ម៉េស ខ្ញុំសប្បាយចិត្តសឹងអី    " គាត់តបទាំងភ្នែកសំលឹងមើលទៅទឹកសមុទ្រសែនឆ្ងាញ " បងគ្រាន់តែមានអារម្មណ៍ថាឯកាបន្តិចបន្តួចប៉ុន្នោះ អូនមិនបាច់គិតពីបងទេ អោយតែអូនបានសប្បាយបងស្ងប់ចិត្តហើយ  " ខ្ញុំដូចជាមិនយល់ពីអ្វីដែលគាត់កំពុងនិយាយសោះ រឺមួយរឿងដែលគាត់កើតទុក្ខមានទាក់ទងនិងខ្ញុំ ???   ខ្ញុំចង់ដឹងអោយច្បាស់ ក៍នឹកឃើញវិធីមួយ គិតរួចខ្ញុំធ្វើជានិយាយទៅគាត់ " អូ ! នែ បងហ្អា ក្នុងកាំមេរា៉ខ្ញុំ អត់ទាន់មានរូបថតជាមួយបងអែងម៉ាបុស្តិសោះ ចឹងពេលខ្ញុំនឹកបងអែងខ្ញុំបានអីមើល   ??? " និយាយរួចខ្ញុំបើកកាំមេ៉រា ហើយកំណត់នាទី កំណត់អោយថតម្តងបាន8បុស្តិ រួចសារ៉េប្លង់ 

ហើយដាក់វាលើផ្ទាំងថ្ម រួចចុចថត បន្ទាប់ពីចុចហើយខ្ញុំស្រែកហៅបងនិស្ស័យ " បងអោយលឿនដល់នាទីវាថតលូវហើយ " បងនិស្ស័យដើរមកឈក្បែរខ្ញុំ តែគាត់ញញឹមអត់ស្រស់សោះ បុស្តិទី1 ខ្ញុំដឹងថាគាត់ញញឹមទាំងបង្ខំ ខ្ញុំក៍ចាប់ហែកថ្ពាល់គាត់ទាញ ពេលនោះទាំងខ្ញុំទាំងគាត់សើចហាមាត់ចង់អាយះ     " ខ្ញុំបានចំលើយហើយកាលដែលគាត់មិនសប្បាយចិត្ត គឺមានទាក់ទងនិងខ្ញុំមែន ទីបំផុតខ្ញុំធ្វើអោយស្នាមញញឹមចេញពីក្នុងចិត្តគាត់មកហើយ ពេលឃើញខ្ញុំស្និទ្ធស្នាលគាត់បែបនេះគាត់សប្បាយចិត្តខ្លាំងណាស់ ហើយប្រឹងញញឹមឱបខ្ញុំអស់ពីចិត្តព្រោះខ្លាចរូបថតអត់ស្អាត ចំណែកខ្ញុំក្រោយពីបានយល់រឿងរ៉ាវទាំងអស់ហើយនោះក៍ខំប្រឹងសំដែងអោយដូចមែនទែន មានស្តាយខ្លះខ្ញុំធ្វើជាថើបគាត់ និងឱបគាត់ពេញៗដៃ កំពុងតែសប្បាយផងស្រាប់តែទូរសព្ទគាត់រោទិ៍ គាត់យកចេញពីហោបា៉វរួចប្រាប់ខ្ញុំថាអាហ៊ាតេមក ពួកគាត់និយាយគ្នាបានតែបន្តិចក៍បិតវិញហើយ និយាយមកខ្ញុំ " អាហ៊ា តេមកសួរថាយើងកំពុងនៅឯណា គាត់អោយត្រលប់ទៅបន្ទប់វិញ ព្រោះកម្មវិធីគេរៀបចំឥលូវហើយ " ខ្ញុំមើលម៉ោង 3:25នាទីរសៀលក៍និយាយទៅគាត់វិញ "ចឹងតោះ ក្រែងលោពួកគាត់មានអ្វីអោយយើងជួយ បើចង់ថតកន្លែងនេះទៀត ចាំស្អែកព្រលឹមឡើងមកម្តងទៀតក៍បាន " បងនិស្ស័យ ញញឹមងក់ក្បាល ហើយតប " តោះទៅយើង  " ម្តងនេះខ្ញុំដើរកាន់ដៃគាត់រហូត ហើយមើលទៅទឹកមុខគាត់រីកដូចគ្រាប់ជីចឹង។ ពេលទៅដល់មុខបន្ទប់ភ្លាម ខ្ញុំឃើញមានមនុស្សប្លែកមុខមានស្រីមានប្រុស4-5នាក់ទៀតឈនៅមុខបន្ទប់អាហ៊ា មើលទៅអាយុស្របាលៗគ្នា ហើយស្អាតៗទៀតផង មើលទៅសាច់ឈាមនិងការលេងខ្លួនម្នាក់ៗ មិនអន់នោះទេ ។ឃើញពួកយើងទៅដល់ភ្លាមអាហ៊ាបក់ដៃ អោយពួកយើងទៅជិតគាត់រួចគាត់ប្រាប់ទៅបងនិស្ស័យ " ធំ នាំស្រីៗទៅរកជួលតង់មួយនៅក្បែរឆ្នេរ ហើយចាំជួយយកកន្ទេលទៅក្រាលបន្ថែមទៅព្រោះពេលជុំគ្នាប្រហែលអង្គុយមិនគ្រាន់នោះទេ គ្នាយើងមកច្រើនណាស់រួចគាត់ងាកបងរកខ្ញុំម្តង " អាអូន ជួយជញ្ជូនធំផង ព្រោះរបស់របរនៅគូទឡាន ច្រើនណាស់ " បន្ទាប់ពីចាត់ចែងរួចពួកគាត់ចាក់សោបន្ទប់ហើយនាំគ្នាដើរចេញមកមុខកន្លែងផ្ញើរឡានទាំងអស់គ្នា ហើយបងប្រុសម្នាក់ឡើងទៅបញ្ឆេះ ឡានបើកសំដៅទៅក្បែរមាត់ឆ្នេរ ហើយឈប់ចាំរហូតដល់ពួកខ្ញុំនិង ស្រីៗទៅដល់ ខ្ញុំឈនៅក្បែរឡានចំណែកបងនិស្ស័យ ដើរសួរជួលតង់អង្គុយ ពេលត្រូវថ្លៃគ្នាហើយ បងស្ស័យដើរមលរកឡានវិញហើយប្រាប់ទៅ បងម្ចាស់ឡានថា " រកបានហើយបង " ពេលនោះបងម្ចាស់ឡានបើកគូទឡានឡើង ឃើញសុទតែរបស់របរពេញនិង ខ្ញុំនិងបងនិស្ស័យចាប់ផ្តើមជញ្ជូនយកទៅទុកកន្លែងតង់ដែលបានជួល ក្នុងនោះមានដូចជា ទឹកត្រីកោះកុង 6ដប ជី មួយថង់ធំ ធ្យូងកន្លះការ៉ុង ធុងក្លាសេធំៗ2 មិនដឹងមានស្អីខ្លះនោះទេ ធ្ងន់ខ្លាំងណាស់ហើយក៍នៅមានបន្លែពណ៏បៃតង មើមការ៉ុត ខ្ទឹមបារាំង ពោតបារាំង ចង្រ្កានអាំងសាច់ មានទាំងសំរាប់ប្រើហ្គេស មានទាំងសំរាប់ធ្យូង កូនកាំបិត ជ្រុញ ចានជ័រ ស្លាបព្រា ចង្កិះ ពែងជ័រ និងកញ្ចប់បាយជាច្រើនថង់ ក្រោយពីជញ្ជូនឥវ៉ាន់អស់ហើយ បងប្រុសនោះបើកឡានចេញទៅវិញបាត់ទៅ ខ្ញុំនិងបងនិស្ស័យជញ្ជូនឡើងបែកញើស តែមើលទៅពួកស្រីៗ5-6នាក់នោះនៅអង្គុយលើប៉ៅអុីលាបលេធ្វើព្រងើយ ហើយខ្លះទៀត ឈថតរូបដូចគ្មានជំពាក់អ្នកណាមួយរៀល គិតៗទៅច្រណែនស្រីស្អាតដល់ហើយដេកចាំតែស្រួល     ប្រហែលកន្លះម៉ោងក្រោយមកខ្ញុំឃើញ បងប្រុសប្លែកមុខ2នាក់ជិះCBR មកឈប់នៅក្បែតង់ដែលពួកយើងបានជួល ដោយក្នុងដៃមានយួក្តាមចំហុយ6ថង់ធំ ៗ គាត់ចុះពីលើម៉ូតូហើយយកក្តាមទាំងនោះដាក់លើកន្ទេលទើបខ្ញុំដឹងថាពួកគាត់គឺជាគ្នាខ្ញុំ ។ បន្តិចក្រោយមកឡានlexus មួយគ្រឿងមកដល់ ពេលឡានឈប់ ខ្ញុំឃើញអាហ៊ា និងបុរស2នាក់ទៀត ចេញពីក្នុងឡានហើយដើទៅបើកគូទឡាន និងលើកថង់មឹកឆៅ2ថង់ធំៗចេញពីឡាន ឃើញដូចនេះខ្ញុំនិងបងនិស្ស័យក៍ដើរទៅជួយជញ្ជូន ក្នុងនោះមាន ងាវធំៗ2ថង់ បង្គា3ថង់ធំៗ បង្កង2ថង់ធំៗ អយស្ទ័របករួច3ថង់ ក្រោយពីជញ្ជូនអស់ហើយ បងប្រុសម្នាក់បានបើកឡានទៅទុកវិញបាត់ ។ ខ្ញុំមើលទៅរបស់ហូបច្រើនសំបើមណាស់ តែសុទតែឆៅ ឆ្អិនតែក្តាមមួយមុខប៉ុន្នោះ ។ ជុំគ្នាអស់ហើយបងប្រុសម្នាក់បានយកធ្យូង ដាក់លើចង្ក្រានរួចបង្កាត់ភ្លើងអោយឆេះ ចំនែកស្រីៗពីរនាក់ស្រាយកញ្ចប់បាយរៀបជារង្វង់នៅលើកន្ទេល និងចិតបន្លែជាចំនិត ហើយអាហ៊ាបានយកអយស្ទ័រទៅក្លាសេក្នុងធុងក្លាសេមួយ រួចបើកកំរបធុងមួយទៀត ខ្ញុំឃើញសុទតែកំប៉ុងស្រាបៀAnchor ឡើងកើលមាត់ធុង ។ គាត់បានយកស្រាបៀហុចអោយបង និស្ស័យមួយកំប៉ុង ខ្ញុំមួយកំប៉ុង និងបងប្រុស 4នាក់ទៀត រួចគាត់និយាយ " ម៉ោះជល់មួយកុំអោយស្រេកទឹក        ។ ក្រោយមក បងប្រុសម្នាក់បានយកចង្ក្រានអាំងសាច់ដែលប្រើហ្គេស មកកាច់បើកភ្លើង និងយកមឹក7-8ទៅដាក់អាំង បន្ទាប់មកស្រីៗបានយកពោតបាំរាំង ខ្ទឹមបារាំង ម្ទេសប្លោក និងការ៉ុត មកដាក់អាំងទៀត ខ្ញុំមិនដែលឃើញគេអាំងបែបនេះពីមុនមកទេ ។ បន្តិចក្រោយមកបងប្រុសដែលយកឡានទៅទុកនោះត្រលប់មកវិញ ហើយទៅបើកយកប៊ីយែមួយកំប៉ុង កាច់ផាច់ហើយលើកមករកគ្រប់គ្នា    ។ បន្ទាប់ពីប្រែមឹកចុះឡើង ឃើញថាឆ្អិនហើយ ពួកបងៗទាំងនោះ ចាក់ទឹកត្រីកោះកុងដាក់ចានជ័រ 4-5 ចាន ហើយស្រាយថង់ ក្តាមចំហុយចាប់រំលែកដាក់ចាន6-7ចាន ពេលនោះម្នាក់ៗចាប់យកដាក់ចានរៀងៗខ្លួនចំណែកខ្ញុំអត់ហ៊ានយកសោះ ស្រាប់តែបងនិស្ស័យលោយកមួយចានដែលមានក្តាមពីរមកអោយខ្ញុំ ម្នាក់ៗញញឹមមើលមុខគ្នារួចសើច   ពួកយើងខ្លះឈហូប ខ្លះអង្គុយហូប និងនិយាយគ្នាសើចក្អាក់ក្អាយពេញនិង ហើយអ្នកខ្លះក៍ទៅយកមឹកដែលឆ្អិនមកហូប ។ ចំណែកចង្រ្កានធ្យូងក៍មានល្ងើកល្មមអាំងបាន បងៗទាំងនោះក៍ទៅយកបង្គា មឹក បង្កង និងងាវមកដាក់អាំង ពេញៗចង្រ្កាន ក្រោយមកក្លិនឈ្ងុយក៍បានសាយភាយពេញមាត់ឆ្នេរ    ពេលឆ្អិនហើយអ្នកខ្លះរើសយកពីចង្រ្កានមកហូបខ្លួនអែង ខ្លះហូបជាមួយបាយ ខ្លះហូបទទេរ បងនិស្ស័យគិតតែពីយកមកដាក់ចានខ្ញុំ ខ្ញុំឡើងអៀនហូបលែងចង់កើត ។ ចំណែកអាហ៊ា យកចានទៅរើសយកអាណាឆ្អិនៗមួយចានយកមកដាក់កណ្តាលកន្ទេលហើយវាតវង់ អោយអង្គុយទាំងអស់គ្នា គាត់បើកយកប៊ីយែរ មកដាក់ក្នុងវង់ ចំណែកស្រីៗយកក្រូចឆ្មាមកចិតច្របាច់លាយអំបិលម្រេច រំលែក 4-5ចាន ក្រោយមកបងម្នាក់ដែលជាម្ចាស់ឡានLexus ដើទៅបើកយកអយស្ទ័រចេញពីធុងក្លាសេ មកដាក់ក្នុងវង់ ។ ពួកយើងអង្គុយក្នុងវង់ឆ្លាស់គ្នាមានស្រីមានប្រុស ខ្លះពែនភ្នែនខ្លះអង្គុយចោងហោង តែខ្ញុំនិងបងនិស្ស័យនៅអង្គុយជិតគ្នា ពួកយើងប្រុសៗកាន់កំប៉ុងស្រា ស្រីៗយកទឹកកកដាក់កែវជ័រ ហើយចាក់ទឹកផ្លែឈើចូល ។ ពួកយើងជល់កែវគ្នា សើចសប្បាយឡើងទ្រហឹង ផឹកក្លែមៗ នៅតែមិនអស់ប៊ីយែនិងសាច់ក្លែមទៀត អ្វីដែលខ្ញុំចូលចិត្តគឺ មឹក បង្គា បង្កង ក្តាម ចំណែកបងៗប្រុសៗទាំងនោះឃើញចូលចិត្តហូបតែអយស្ទ័រជ្រលក់ទឹកក្រូចឆ្មាអំបិលម្រេចទៅវិញ បងនិស្ស័យក៍ដូចគ្នា គាត់គិតតែយកមកដាក់ក្នុងចានអោយខ្ញុំហូបអោយបានច្រើនព្រោះគាត់ថាប៉ូវ តែខ្ញុំហូបបានតែមួយម៉ាត់គត់ ដាក់ចូលមាត់ត្រជាក់ស្រេប ទំពារទៅគួអោយខ្ពើមណាស់ មានអារម្មណ៍ថាឆ្អាបៗ រអិលៗ អន្តាយៗ ដូចអីមិនដឹងទេ     ។ ខ្ញុំងាកមុខចេញខ្ជាក់ចោលវិញ ហើយហូបអាផ្សេងទៀតឡើងឆ្អែតមួយទំហឹង នេះជាលើកទីមួយហើយដែលខ្ញុំបានផឹកសុីសប្បាយបែបនេះ របស់ក្លែមមិនចេះខ្វះហើយឆ្ងាញ់ៗទៀត គិតៗទៅដើរជាមួយពួកហាយសូ ក៍សប្បាយម្យ៉ាងដែរ តែខ្ញុំសសើរដល់ពួកគាត់ដែលមានគំនិតរៀបចំបែបនេះ ថ្វីត្បិតតែចំណាយអស់លុយច្រើន ហើយហត់បន្តិច តែបានសប្បាយអស់ពីចិត្ត និងបានឆ្អែតគ្រប់គ្នាទៀតផង ខ្ញុំគិតថាបើខ្ញុំមានឱកាសបាននាំគ្រួសារ រឺ មនុស្សជាទីស្រលាញ់របស់ខ្ញុំទៅលេងសមុទ្រនោះ ខ្ញុំនិងធ្វើដូចពួកគាត់ ទោះជាមានការនឿយហត់បន្តិច តែវាសប្បាយជាងចូលហាងទំនើបៗទ្វេដង ធ្វើបែបនេះយើងអាចសើចលឺៗ និងនិយាយគ្នាលេងតាមចិត្ត ។ បន្ទាប់ពីផឹកសុីប្រហែលជា2ម៉ោងពួកយើងប្រុសៗសុទតែស្រវឹង ចំណែកស្រីៗធម្មតាព្រោះពួកគាត់អត់សូវហូបស្រាទេ ខ្ញុំមើលនាឡិកាម៉ោជាង5រសៀលទៅហើយ ទាំងខ្ញុំទាំងពួកគាត់ សុទតែស្ពឹកមុខទន់ភ្នែកទាំងអស់គា្ន ខ្លះដេកលក់លើកន្ទេល ខ្លះលក់លើប៉ៅអុី ចំណែកខ្ញុំអង្គុយងោកង៉ក់ៗ បើកភ្នែកមិនចង់រួច ពេលដែលឈប់មានអ្នកផឹកហើយនោះ ពួកបងស្រីទាំងនោះ រៀបចំរបស់របរ និង គិតលុយកាក់ជាមួយម្ចាស់តង់ ហើយបងស្រីម្នាក់ចេញទៅយកឡាន ហើយគ្រា ពួកយើងដាក់ឡាន យកទៅបន្ទប់ផ្ទះសំណាក់ដែលេពួកយើងបានជួល ពួកគាត់ដឹក2ជើងបានអស់ តែចំងាយពីឆ្នេរដែលយើងផឹកសុី ទៅបន្ទប់ផ្ទះសំណាក់ប្រហែល100ម៉ែតប៉ុន្នោះ គ្រាន់តែឆ្លងថ្នល់កៅស៊ូបន្តិចទៅដល់ហើយ ។ ខ្ញុំនៅចាំបានពេលដែលពួកគាត់យកពួកយើងដាក់ឡាន គឺមានប្រុសៗរចំណាស់ៗ 2នាក់ប្រហែលជាម្ចាស់តង់ហើយ ពួកគាត់បានជួយគ្រាពួកយើងចូលទៅដាក់អោយអង្គុយនៅក្នុង ហើយពេលមកដល់ក្បែរបន្ទប់ក៍មានសន្តិសុខ2នាក់គ្រាចេញពីឡានដាក់លើពូកហើយចេញទៅវិញបាត់ ខ្ញុំនៅដឹងលឺ ទាំងអស់តែដើរមិនរួច ព្រោះព្រិលៗភ្នែកធ្ងន់ក្បាល ។ នៅក្នុងបន្ទប់នោះខ្ញុំនិងបងនិស្ស័យដេកលក់ក្បែរគ្នា ប្រហែលជាកន្លះម៉ោង ខ្ញុំរាងស្វាងខ្លះហើយ តែងើបដើរមិនទាន់រួចក៍ដេកផ្កាប់មុខកល់ខ្នើយនៅទ្រូង ចំណែកបងនិស្ស័យក្រោកទៅបន្ទប់ទឹក ពេលត្រលប់មកវិញ គាត់ដើររេៗដូចមមើរ មកជិតខ្ញុំរួចផ្តួលខ្លួនដេកពីលើខ្ញុំទាំងកំរោល ច្រមុះមុខរបស់គាត់ដាក់ក្បែរគុម្ពត្រចៀកខ្ញុំ ហើយនិយាយទាំងបិតភ្នែក" ក្រអូបណាស់ គួរអោយចង់ថើប   " ខ្ញុំភ្ញាក់ព្រើតព្រោះទំងន់ខ្លួនគាត់មកនៅលើខ្ញុំ ពេលនោះខ្ញុំបំរាស់ចេញពីក្រោមគាត់រួចនិយាយ " បងអែងឡប់ទេហី ម៉េចក៍មកចង់ថើបប្រុសដូចគ្នាចឹង????   " គាត់ញញឹមទាំងបិតភ្នែករួចតប " សង្ស័យតែបងឡប់មែនទេដឹង  ☺️ជឿថាបងហ៊ានថើបអូនអែងអត់ ???   ខ្ញុំមើលមុខគាត់ ទាំងងឿងឆ្ងល់ ហើយគិតក្នុងចិត្ត: យី. ! អាគាត់និងខ្មោចចូលដឹងហី ??? ស្រាប់តែគាត់ស្ទុះមកថើបថ្ពាល់ខ្ញុំមែន     ខ្ញុំច្រានគាត់ចេញហើយស្ទុះងើបអង្គុយស្វាងចេស គាត់បើកភ្នែកសើចហិហិហិរួចនិយាយ " មិនដឹងជាខ្លាចអីទេ គ្មានអីត្រូវខាតផង ម៉ោះមកគេងវិញមកបងឈប់ថើបហើយ   " ខ្ញុំ ភាំងនិយាយអត់ចេញ អង្គុយសំឡក់គាត់ទាំងហួសចិត្ត មិននឹកស្មានថាគាត់ធ្វើទៅរួចទាល់តែសោះ ។ គាត់ក្រោកមកអង្គុក្បែរខ្ញុំ យកដៃដាក់លើស្មា ហើយនិយាយ " បងធ្វើលេងតាស អូនអែងគិតច្រើនម៉េស ទៅខ្លាចអីអូនអែងមែនស្រីផង បងនិងពួកម៉ាកបង ដេកឱបគ្នា ប្រឡែងគ្នា ហើយថើបគ្នាតែញយនិង " ខ្ញុំតបគាត់វិញ " ខ្ញុំអត់ធ្លាប់ដឹង អត់ធ្លាប់ឃើញ អត់ធ្លាប់លឺ គេធ្វើបែបនេះទេ " គាត់បើកភ្នែកធំៗ រួចតបវិញ " នេះអូនអែងធ្វើពើ រឺអត់ដឹងមែនទែន សព្វថ្ងៃនេះណា មិនថាអឺរុ៉ប អាសុីអីទេ ប្រុសៗក៍គេដេកឱបថើបគ្នាមិនឃើញមានអីផង " ខ្ញុំឃើញគាត់និយាយវែកញែកបានច្បាស់មើលទៅមិនដូចអ្នកស្រវឹងសោះ គ៍សួរគាត់ " មិញឃើញទន់អាឡិសោះ អាលូវងើបអង្គុយធ្វើព្រងើយ ក្រែងបងអែងស្រវឹងហី " គាត់សើចហិហិ រួចតប " អូនអែងមើលមាឌបង និងសាច់ដុំបងមើល ស្មានថាប៊ីយែប៉ុណ្ណឹង ធ្វើអោយបងស្រវឹងបានម៉ានម៉ោងទៅ ងើបនោមតែម្តងស្វាងហើយ " ខ្ញុំតបទៅគាត់វិញ " ចឹងក៍ចឹងទៅ ខ្ញុំទៅមុជទឹកសិនហើយស្អុយស្រាណាស់ " រួចខ្ញុំងើបចូលទៅក្នុងបន្ទប់ទឹក ចូលដល់ក្នុងបន្ទប់ទឹកភ្លាមខ្ញុំ ចាក់គន្លិះទ្វា ឈសើចហួសចិត្ត គ្មានអ្វីនិងថ្លែង ខ្ញុំញញឹមគិតក្នុងចិត្ត " ឱ ! អាកាចាស់នេះ រោគចិត្តទេដឹង សុខៗមកចង់ ធើសុីអែងវិញ ស្រីៗខ្វះណាស់ទៅហី??? រូបរាង ភាពហុឺហា និង លុយកាក់របស់គាត់សព្វថ្ងៃ ញ៉ែស្រីណាដែលថាប្រកែកនោះ ថាមិនត្រូវមានតែស្រីដេញវិញ " ខ្ញុំឈប់ខ្វល់ច្រើន ហើយស្រាតខោអាវមុជទឹក ពេលចេញមកវិញ ឃើញគាត់ខ្លួនទទេស្លៀកតែកន្សែង ដេកលើពូកមើលទូរទស្សន៍ធ្វើព្រងើយ ។ ខ្ញុំមើលទៅខ្លួនគាត់ក្រហមងាំង មិនដឹងថាមកពីអាកាសធាតុក្តៅ រឺ ក៍តណ្ហកំពុងតែឡើងនោះទេ តែក្នុងបន្ទប់បើកម៉ាសុីនត្រជាក់ចង់រងាទៅហើយ សង្ស័យតែគ្រឿងសមុទ្របញ្ចេញរឹទ្ធិទេ   ។ ខ្ញុំចេញពីបន្ទប់ទឹកមកវិញស្លៀកតែកន្សែង ហើយឈមុខកញ្ចក់ជូតខ្លួនជូតសក់ ខ្ញុំមើលតាមកញ្ចក់ឃើញគាត់ញញឹមញញែមតាមមើលខ្ញុំពីក្បាលដល់ចុងជើង ទោះជាខ្ញុំមើលចំមុខគាត់ ក៍គាត់មិនព្រមងាកចេញដែរ ខ្ញុំអត់មិនបានក៍ងាកមុខទៅរកគាត់រួចសួរ " ហេ.!! មើលអីនុង ??? " គាត់សើចហិហិ រួចឆ្លើយ " កំពុងមើលមមិសក្លៀក   " លឺហើយខ្ញុំហួសចិត្តក៍ស្រែកទាំងមិនបានគិតទុក " ចុយ !!! " ស្រាប់តែគាត់ឆ្លើយមកយ៉ាងលឿន " តោះតោះ កំពុងចាំពាក្យនិងយូហើយ " ខ្ញុំសំឡក់ទៅគាត់រួចស្រែកគំហក " ចង់អោយរន្ទះបាញ់ងាប់ទាំងពីរនាក់មែន  ??? ឆាប់ទៅងូតទឹកទៅនិងអាលទៅមាត់សមុទ្រ នេះម៉ោងជិត6ល្ងាចហើយណា ប្រយត្ន័គេប្រគុំតន្រ្តីចោលទៅ ថ្ងៃនេះដល់ទៅកន្លែងផងមិនបានមើលប្រាកដជាស្តាយមិនខានទេ " គាត់សើចហាសហាស រួចតប " ខ្លាចអីមិនខ្លាចទៅខ្លាចរន្ទះបាញ់ បើប្រុសនិងប្រុសធើគ្នារន្ទះបាញ់នោះ ប្រហែលជាអស់មនុស្សប្រុសនៅលើលោកនេះហើយ ព្រោះសម័យឥលូវ 60%ប្រុសៗស្រលាញ់ភេទដូចគ្នា " ខ្ញុំលឺគាត់និយាយពាក្យអាសអាភាសបែបនេះ ខឹងគាត់ណាស់ខ្ញុំនិយាយទៅគាត់ទាំងមុខមាំ " សូមនិយាយអោយមានសុជីវធម៏ខ្លះផង ជឿថាខ្ញុំឈប់និយាយរកល្បងអត់ ហើយបើមិនចង់ទៅដើលេងក៍តាមចិត្តអញ្ជើញដេកទៀតទៅ ចឹងខ្ញុំទៅមុនហើយ     " ខ្ញុំនិយាយរួចក៍ដើរទៅយកខោអាវស្លៀកពាក់រួចរាល់ហើយបំរុងនិងដើរចេញក្រៅ ស្រាប់តែគាត់ស្ទុះមកឱបខ្ញុំ ពីក្រោយមួយទំហឹង រួចនិយាយ " អោយបងសុំទោស បងគិតថានិយាយលេង តែមិនដឹងថាអូនខឹងបែបនេះសោះ បងឈប់និយាយហើយ បងសន្យា ចាំបងផងណាបងងូតទឹកសិនតែមួយភ្លែតទេណា ណា" ឃើញគាត់ព្យាយាមឃាត់បែបនេះ ខ្ញុំរាងចិត្តត្រជាក់បន្តិច ម្យ៉ាងខ្ញុំគិតថា មកទីនេះជាលើកដំបូងផង បើដើរវង្វេងទៅមិនដឹងជាធ្វើយ៉ាងណាទេ ម្យ៉ាងគិតថាបើដើរលេងតែម្នាក់អែងហើយគាត់ខឹងខ្ញុំ មិនបើកទ្វាបន្ទប់អោយចូលនោះ តើយប់នេះខ្ញុំទៅគេងនៅណា ??? " គិតឃើញបែបនេះហើយ ខ្ញុំក៍ធ្វើជានិយាយទៅគាត់វិញ " ប្រញ៉ាប់ទៅចឹង ខ្ញុំចាំ " គាត់លឺហើយ និយាយទាំងត្រេកអ " Ok Ok !!! បងសុំពេលតែមួយភ្លែតទេណា " រួចគាត់ក៍រត់ទទីទទាសចង់បាក់ក ចូលបន្ទប់ទឹក ខ្ញុំឃើញហើយចង់តែសើច   ។ បន្តិចក្រោយមកគាត់ចេញមកវិញ ខ្លួនទទេស្លៀកតែលីអូ Xianliang ពណ៏ទឹកដោះគោ ខ្ញុំងាកមើលចំក្បាលពោះគាត់ ព្រះ !! គ្រាន់តែរោមនៅលើថ្ងាសក្បែរលឹង្គនិងក្បាលពោះខ្មៅជុកក្រាស់ឃ្មឹក ខ្ញុំងាកចេញធ្វើធម្មតា ព្រោះខ្ញុំក៍មានដូចតែគាត់ដែរនិង ។ ចំនែកគាត់ឈ ឆ្លុះកញ្ចក់សិតសក់ធ្វើព្រងើយ ខ្ញុំក៍មិនចាប់អារម្មណ៍អីដែរ ដេកមើលទូរទស្សន៍ធ្វើមិនដឹង ។ បន្តិចក្រោយមកគាត់ក៍បានស្លៀកពាក់រួច ពេលនោះគាត់ស្លៀកខោពណ៏សត្រឹមជង្គង់ ពាក់អាវយឺតដៃខ្លីដែលទិញពីថ្ងៃរសៀល គាត់ងាកមកខ្ញុំរួចនិយាយ " អូនអាចដូរអាវចេញវិញបានអត់ ??? ពាក់អាវដែលបងទិញអោយទៅ " ដំបូងខ្ញុំស្លៀកខោខូប៊យត្រឹមជង្គង់ ពាក់អាវយឺតដៃវែង ព្រោះខ្លាចយប់ជ្រៅត្រជាក់ខ្លាំង តែដោយសារគាត់សូមណូមពរបែបនេះខ្ញុំខ្លាចគាត់អន់ចិត្តក៍ប្តូរពាក់អាវដែលគាត់ទិញអោយវិញ ។ គាត់ញញឹមហើយនិយាយ " wow !!! សង្ហាណាស់អូន បើបងមនុស្សស្រីវិញ កុំសង្ឃឹមថារត់រួចអោយសោះ     " ខ្ញុំសំឡក់គាត់ហើយនិយាយ " បានហើយ សំរាក !!! គិតតែបញ្ជោនិងហើយ ស្មាលម៉ានបានទៅលោកម្ចាស់ " គាត់សើចហិហិហិរួចនិយាយ " បងនិយាយZin ណាម៉េចក៍ថាបងបញ្ជោទៅវិញ តោះចឹងកុំអោយខាតពេល " ខ្ញុំបាញ់ស្រ្ពាយGatsbyត្រង់ក្លៀក ទ្រូងនិងក រួចដើរចេញមកក្រៅខ្ញុំមើលទៅមុខត្រង់ឃើញអាគាត់មួយជនជាតិបរទេស តាមសំលឹងខ្ញុំហើយញាក់ភ្នែកព្រើតៗ ខ្ញុំមិនចាប់អារម្មណ៍ទេហើយដើរទន្ទឹមបងនិស្ស័យនិយាយគ្នាពីនេះពីនោះ ។ នៅកំពង់សោមពេលយប់ថ្ងៃ8មិនាពិតជាមានភាពអូ៊អរមែន ដំបូងពួកយើងឈមើលការប្រគុំតន្រ្តី Smart បន្តិចក្រោយមកក៍ចេះតែដើរទៅមុខទៀតឃើញឆាកប្រគុំតន្រ្តីមួយទៀតរបស់Coca Cola ដែលគេកំពុងលេងហ្គេមមើលទៅគួរអោយចង់សើចណាស់ តែមនុស្សមើលច្រើនពេកខ្ញុំមើលពីចំងាយមិនសូវឃើញនោះទេ កំពស់ខ្ញុំបើនិយាយទៅអាចចាត់ទុកថា ស្ថិតក្នុងមនុស្សលំដាប់មួយដែរ តែពេលចូលទៅក្នុងចំណោមមហាជនដែលមានទាំងជនបរទេស និងខ្មែរផងនោះខ្ញុំមើលឃើញតែក្បាលអ្នកមុខ ស្រាប់តែបងនិស្ស័យកាន់ដៃខ្ញុំ ចាក់ស្រេសយ៉ាងណែន ហើយជ្រៀតគេជ្រៀតអែង អូសខ្ញុំរហូតដល់ខាងមុខឆាក ខ្ញុំខ្មាស់គេចង់ស្លាប់ទៅហើយ ។ ពេលដល់មុខឆាកខ្ញុំមើលឃើញយ៉ាងច្បាស់ ពិធីករទាំងនោះពូកែនិយាយនិងពូកែរកហ្គេមសប្បាយមកលេងណាស់ ខ្ញុំឈសើចម៉ាអស់សំលេង តែមិនខ្លាចគេលឺនោះទេ ព្រោះសំលេងបាស់ លឺចង់បែកត្រចៀក មុនដំបូងពួកយើងឈទន្ទឹមគ្នា តែបន្តិចក្រោយមកបងនិស្ស័យមកឈក្រោយខ្នងខ្ញុំ ហើយឱបចង្កេះខ្ញុំជាប់ ខ្ញុំរសើបខ្លាំងណាស់ ក៍ប្រលេះដៃគាត់ចេញ តែភ្លេចៗខ្លួន គាត់មកឱបខ្ញុំទៀតដដែរ ដោយនឿយហត់និងការប្រលេះដៃគាត់ពេក ខ្ញុំមើលមុខគាត់ តែគាត់សើចធ្វើមិនដឹង ។ ខ្ញុំលែងខ្វល់ហើយគិតតែសើចគេលេងហ្គេមនោះវិញ ស្រាប់តែបងនិស្ស័យយកចង្កាមកដាក់លើស្មាខ្ញុំ ហើយច្រមុះគាត់ស្ទើរតែប៉ះថ្ពាល់ខ្ញុំ ពេលនោះខ្ញុំងាកមកសួរគាត់ទៀត " ថីនិង " គាត់ញញឹមរួចតប " រងាពេកនិងណាហិហិ     ក្រអូបដល់ហើយប្រើស្ព្រាយអីគេ ??? " 
ខ្ញុំឆ្លើយទាំងហួសចិត្ត " ដូចគេដូចអែងដែរ  ☺️ " ។ ខ្ញុំមើលសើចៗ ស្រាប់តែបងនិស្ស័យប្រាប់ថានៅឈត្រង់នេះហើយ គាត់ទៅនោះមួយភ្លែត ខ្ញុំងក់ក្បាលហើយឈសើចបន្តទៀត ។ បន្តិចក្រោយមកគាត់មកវិញហើយហុច នំបុ័ងសាច់2កំណាត់ទឹកsting 1កំបុ៉ង ទឹកសុទ្ធ1ដប ចំណែកគាត់មានដូចគ្នា ។ ខ្ញុំផឹកតែsting ប៉ុន្នោះ ប្រហែលម៉ោង9 ខ្ញុំមានអារម្មណ៍ថាចុកជើងក៍បបួលបងនិស្ស័យ ដើររកកន្លែងអង្គុយលេង ពួកយើងបានអង្គុយលើបង់មួយ ដាក់ថង់នំបុ័ងនៅកណ្តាលហើយអង្គុយសងខាងបង់ ខ្ញុំស្រាយថង់យកនំបុ័ងមកហូប ចំណែកបងនិស្ស័យអង្គុយញញឹមមើលមុខខ្ញុំរហូត ខ្ញុំឃើញហើយសួរគាត់: 
- ថីនុង ??? 
* អត់អីហង     
- ចឹង មើលមុខខ្ញុំធើអី ??? 
* មើល លេង     
- យ៉ាប់ !!! 
* ណាស់     
-     ដល់កម៉ងនេះ !! តោះបើបងមិនហូបអីទេយើងដើរលេងតិចទៀតនិងអាលទៅគេង 
* តោះចឹង ម៉ោះមកតាមបង 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment