Breaking

Saturday, June 9, 2018

រឿង លង់ស្នេហ៍អ្នកនិពន្ធ ភាគទី៣

រឿង លង់ស្នេហ៍អ្នកនិពន្ធ 

ភាគទី៣

និពន្ធដោយ មនុស្សថ្មី 

#Khmer_Novel-69


>>>> ផ្ញើរម៉ូតូរួច ពួកយើងចូលទៅក្នុងផ្សារអុីអន ល្បងនិស្ស័យដើរនាំមុខខ្ញុំ រួចប្រាប់អោយចាំមួយភ្លែត គាត់មិនដឹងទៅណានោះទេ មួយសន្ទុះក្រោយមកគាត់ត្រលប់មកវិញ មានកាន់របស់ញុាំក្រៀមៗជាច្រើន បន្ទាប់មកនាំខ្ញុំចូលក្នុង ហើយរកមើលកៅអីអង្គុយ ខ្ញុំលេខ7 គាត់លេខ8 ។ រឿងចាប់ផ្តើមលេងភ្លាម ខ្ញុំមានអារម្មណ៍ថាចូលចិត្តព្រោះមើលទៅតួទាំង2ស្អាតៗណាស់ ។ ល្បងនិស្ស័យ ហែកកញ្ចប់នំ និងយកពោតផ្ទុះមកហុចអោយខ្ញុំ ពួកយើងហូបបណ្តើរមើលកុនបណ្តើរ បើសិនជាមនុស្សប្រុសនិងស្រីវិញ មិនដឹងមានសេចក្តីសុខប៉ុន្នាទេ ខ្ញុំផ្ទុះសំណើចមួយទំហឹង នៅពេលដែលភ្លេង ( ភ្លេងជាឈ្មោះតួស្រីក្នុងរឿងនោះ ) បង្រៀនពីរបៀបបញ្ចេញសំលេងក្នុងការអានអក្សរអង់គ្លេស ទៅតួប្រុស ខ្ញុំគិតតែសើចហាសហាសហាស    គ្មានក្រែងចិត្តគេអីម៉ាតិច ព្រោះគិតថាងងឹតយ៉ាងនេះអ្នកណាស្គាល់ ? មានឈុតខ្លះខ្ញុំសើចភ្លេចខ្លួនយកដៃគក់ស្មាល្បងនិស្ស័យចង់ធ្លាក់ពីលើកៅអី តែល្បងនិស្ស័យគាត់មិនខឹងនោះទេ គាត់គិតតែពីសើចខ្ញុំទៅវិញ និងនិយាយដដែរៗថា " នោះ ឆ្កួតម្នាក់បានសំរេចហើយ " រឿងនោះពីដំបូងល្អមើលគួរសម តែចុងក្រោយមិនសូវសុីអារម្មណ៍សោះ ។ ពេលមើលកុនចប់ ប្រហែលម៉ោង10ព្រឹក ល្បងនិស្ស័យបបួលខ្ញុំឆៀងចូលលេងកោះពេជ្រទៀត ដោយគិតថាវានៅជិត ខ្ញុំក៍យល់ព្រមទៅជាមួយគាត់ ។ យកម៉ូតូពីកន្លែងផ្ញើររួចពួកយើង ជិះតាមស្ពានឥន្ធនូ ឆ្ពោះទៅកន្លែងដាក់ជ្រុងទន្សាយបន្ទាប់មកពួកយើងថតរូបជាមួយគ្នាជាច្រើនបុស្តិ មេឃក្តៅសុខៗ ស្រាប់តែមានពពកខ្មៅមកប្រមូលផ្តុំគ្នាជាច្រើនហើយធ្លាក់ជើងភ្លៀងពីខាងត្បូងមកវិញ គឺចាប់ពីស្ពានច្បារអំពៅមកជើង បន្តិចក្រោយមកទឹកភ្លៀងធ្លាក់មកលាយឡំជាមួយខ្យល់បក់យ៉ាងខ្លាំងពីទិសខាងត្បូងមក ដំបូងពួកយើងជ្រកនៅចំហៀងខាងជើងទ្រុងទន្សាយ ប៉ុន្តែទឹកចេះតែសាចដេញពីខាងជើងមកវិញពួកយើងចេះតែ ផ្លាស់ប្តូរចុះឡើងហើយកាន់តែនៅកៀកគ្នាបំផុត ល្បងនិស្ស័យយកដៃបាំងទឹកភ្លៀងអោយខ្ញុំ ពេលដែលគាត់លើកដៃឡើង ច្រមុះរបស់ខ្ញុំនៅជិតក្លៀករបស់គាត់ មិនដឹងគាត់ប្រើផលិតផលអីទេ មានក្លិនក្រអូបប្រហើរ ......... 
ភ្លៀងកាន់តែខ្លាំងឡើងៗ ហើយមេឃងងឹតឈឹង យូៗម្តងមានផ្លេកបន្ទោនិងរន្ទះភ្លឺផ្លេកពេញៗភ្នែក មើលទៅលើដីឃើញតែទឹកល្ហល្ហេវដូចទឹកទន្លេ ខ្យល់បក់មកត្រជាក់ស្រិប ។ ប្រហែលជាមួយម៉ោងទៅហើយមេឃនៅតែមិនទាន់រាំងភ្លៀងដាច់នៅឡើយ នៅរលឹមរោយស្បៃស្រិចៗ ហើយមើលទៅមេឃនៅខ្មៅងឹតនៅឡើយ ម៉ោង12ទៅហើយ ពោះខ្ញុំកូរគ្រូកៗ ខ្ញុំក៍និយាយទៅល្បងនិស្ស័យ " តោះល្បងទៅផ្ទះវិញ មើលទៅមេឃនេះប្រហែលមិនរាំងទេ " ល្បងនិស្ស័យងក់ក្បាល " តោះចឹងក៍បានដែរ " ពួកយើងដើរទៅរកម៉ូតូរៀងៗខ្លួន ខ្ញុំជិះនៅមុខគាត់ ព្រះជាម្ចាស់អើយ មកដល់មុខdreamland ទឹកលិចពាក់កណ្តាលម៉ូតូ មើលទៅម៉ូតូល្បងនិស្ស័យជិះធម្មតា តែម៉ូតូខ្ញុំវិញ ដូចជិះទូកកាត់ទន្លេចឹង ពេលមានឡានរឺម៉ូតូជិះចៀសម្តងៗទឹករលកវ៉ៃផ្ទប់ផាំងៗ ឃ្លោងមើលតែទូកត្រូវព្យុះកណ្តាលសមុទ្រ មកដល់រង្វង់មូលសម្តេចជួនណាត ខ្ញុំបត់មកជើងចំណែកល្បងនិស្ស័យជិះទៅលិចត្រង់បាត់ទៅ ខ្ញុំគិតថាជិតមាត់ទន្លេចឹងប្រហែល គ្មានទឹកលិចផ្លូវនោះទេ តែខុសស្រលះមកកាន់តែឆ្ងាយ ទឹកកាន់តែជ្រៅហើយឡានម៉ូតូក៍ច្រើនទៀត ខ្ញុំជិះបានប្រហែល500ម៉ែត្រ ម៉ូតូខ្ញុំរលត់ឈឹង តែមិនមែនតែម៉ូតូខ្ញុំទេដែររលត់នោះ ខ្ញុំមើលតាមសងខាងផ្លូវមានម៉ូតូ ជាច្រើនត្រូវបានម្ចាស់គេបន្តើរដូចគ្នា ភាគច្រើនគឺម៉ូតូអាគុប ហើយអាសង់ក៍មានមួយៗផងដែរ ខ្ញុំបន្តើរបានតែបន្តិចទូរសព្ទក៍រោរ៍ ខ្ញុំឈប់ហើយចុចទទួល: 
- អាលោល្បង 
* ទៅដល់ណាហើយរីន ??? 
- ម៉ូតូខ្ញុំរលត់កណ្តាលផ្លូវហើយល្បង 
* ហាក ម៉េចចឹង ??? អាលូវនៅណា ??? 
- នៅប្រហែល1គីឡូម៉ែត្រពីរង្វង់មូល តាជួនណាត មកជើង 
* ងាប់ !! ថីបានជិះតាមនុង ??? 
- ខ្ញុំឃើញស្ងាត់ៗ ចេះតែជិះទៅ អាលូវបន្តើរប៉ារោយ 
* ចឹងមិនអីទេ ចាំបងទៅយក 
- មិនអីទេ ល្បងចាំខ្ញុំបន្តើរដល់ជាងអោយគេមើលទៅបានហើយ 
* ចឹងប៉ុណ្ណឹងសិនហើយ អូន 
- បាទ 
>>>> ខ្ញុំដាក់ទូរសព្ទក្នុងហោប៉ាវរួចប្រឹងបន្តើរទៅមុខទៀត ចង្រៃអាមេឃរលឹមកាន់តែខ្លាំង ខ្ញុំព្យាយាមចុចដេរ តែមិនឆេះសោះ ឃ្លានក៍ឃ្លាន រងារក៍រងារ សំខាន់ខ្មាស់គេទៀត នឹកឃើញពេលជិះវាស្រួលនោះស្រួល តែពេលវាអោយបន្តើរវិញ តឹងចង់ដាច់ខ្យល់។ ខ្ញុំប្រឹងបន្តើរ ចំណែកភ្នែកសំលឹងរកមើលជាង តែគ្មានឃើញមួយសោះ ស្រាប់តែលឺសំលេងម៉ូតូមកពីក្រោយ ខ្ញុំគ្រាន់តែដឹងថា វាជាសំលេង អាឌូក ពេលខ្ញុំឈប់ហើយងាកមើលក្រោយ ស្រាប់តែឃើញល្បងនិស្ស័យ ឌុបបុរសម្នាក់អាយុប្រហាក់ប្រហែលគាត់ តែមិនសូវសង្ហាដូចគាត់ទេ មកដល់ភ្លាម : 
- ម៉ោះ រីនឡើងម៉ូតូមក ទុកម៉ូតូអោយអាវីតបន្តើរទៅ 
- អត់អីហេ ល្បងខ្ញុំអាចបន្តើរបាន អរគុណល្បងហើយ 
ស្រាប់តែបុរសម្នាក់នោះចុះពីលើម៉ូតូល្បងនិស្ស័យហើយដើរមកជិតខ្ញុំដាក់ដៃលើស្មាខ្ញុំរួចនិយាយ " អត់អីទេអូន ជិះទៅមួយ អាធំមុនទៅ ចាំបងយកទៅអោយជាងមើលអោយ " 
- អត់អីទេបង ខ្ញុំអាចបន្តើរបាន តិចទៀតដល់ជាងហើយ 
ស្រាប់តែល្បងនិស្ស័យឆ្លើយកាត់ " ទៅចេះតែមានជាងទៅ បន្តើរដល់ស្ពានជ្រោយចង្វាទៀតគ្មានជាងផង បើមិនទុកចិត្តខ្លាចអាវីតជាចោរ ចឹងណេះអាវីតហែងនាំធារីនទៅបន្ទប់អញសិនទៅ ពេលធ្វើឆេះហើយចាំអញទៅតាមក្រោយ " ខ្ញុំនៅតែប្រកែកទៀត " ថាអត់អីទេ ល្បងទៅមុនទៅ កុំពិបាកដោយសារតែខ្ញុំអី " ម្តងនេះល្បងនិស្ស័យ បើកភ្នែកធំៗ ហើយធ្វើមុខដូចជាខឹងផង គាត់តបម៉ាត់ៗ " យី!! បែបនេះក៍ប្រកែក បែបនោះក៍ប្រកែក ថាអាវីតចុះក្រែងលោថាអត់ស្គាល់គ្នាមិនទុកចិត្តវា តែនេះដល់ថ្នាក់បងហើយនៅតែមិនទុកចិត្តទៀតហី នេះអូនក៍មិនទុកចិត្តបងដែរមែនហ្អាស? ថ្វីត្បិតតែបងមិនមានដូចគេតែបងសុចរិតណាស់មិនចេះ ធ្វើអំពើថោកទាបដែលសង្គមស្អប់ខ្ពើមនោះទេ បើមិនទុកចិត្តបង ណេះយកអត្តសញា្ញណបណ្ត័បងទុកទៅ បើមិនឃើញបងយកម៉ូតូទៅអោយអូនទេ អូនយកវាទៅប្តឹងប៉ូលីសទៅ  " ពេលគាត់លេងសុទតែយ៉ាងនេះ ខ្ញុំតបទៅគាត់វិញ " ខ្ញុំមិនគិតបែបនោះទេ តែខ្ញុំក្រែងចិត្ត រឿងខ្ញុំសោះធ្វើអោយល្បងពិបាកជាមួយដែរ " លឺខ្ញុំនិយាយដូចនេះ គាត់ប្រែជាញញឹមវិញ រួចតប " បងគិតថានេះជាកំហុសរបស់បងទេ បើបងមិនអោយអូននៅកំដរ ដើរលេងកោះពេជ្រក៍អូនមិនលំបាកបែបនេះដែរ ឆាប់ឡើងជិះទៅមុនបងទៅ ចាំបងធ្វើរួចបងទៅតាមក្រោយ " ខ្ញុំងក់ក្បាលហើយឡើងជិះពីក្រោយ ល្បងវីតទៅ ជិះតាមផ្លូវខ្ញុំឃើញល្បងវីតនោះមើលខ្ញុំតាមកញ្ចក់រហូត ខ្ញុំអត់មិនបានក៍សួរ : 
- ល្បងមើលមុខខ្ញុំធ្វើអី ផ្លូវខាងមុខមិនគិតមើលទេ ? 
* មើលបន្តិចសោះមិនបានហី ??? ក៍កំណាញ់ម៉េស 
- ខ្ញុំមិនកំណាញ់ទេ តែខ្ញុំវាប្លែក 
* ប្លែកត្រង់ណាទៅ ??? 
- ប្លែកត្រង់មើលហើយមើលទៀតនិងណា 
* អូ. មកពីបងមើលមិនអស់ចិត្តិ 
- បានហើយសំរាក មើលទៅខាងមុខទៅល្បង 
*     
>>>> ខ្ញុំជិះមើលផ្លូវឆ្វេងស្តាំរហូត បន្តិចក្រោយមកក៍មកដល់ហាងinternet មួយកន្លែង នៅម្តុំផ្សារសូរិយា តាមពិតម្តុំនេះខ្ញុំស្គាល់ច្បាស់បំផុតព្រោះវានៅក្បែរ សាកលវិទ្យាល័យដែលខ្ញុំកំពុងរៀនរាល់ថ្ងៃ ល្បងវីត ទុកម៉ូតូរៀបរយហើយក៍នាំខ្ញុំដើរចូលទៅខាងក្នុងរួចបន្តឡើងជណ្តើរទៅបន្ទប់មួយខាងលើ ដល់ភ្លាមគាត់ចាក់សោ បើកទ្វា ពេលនោះខ្ញុំសង្កេតមើលបរិវេណក្នុងបន្ទប់ ក្នុងនោះមានគ្រែ1 ពូក1 និងទូសំលៀកបំពាក់1 នៅក្បែរគ្រែមានតុតាំងមួយយ៉ាងស្អាត ហើយនៅលើតុនោះមាន រូបថតដាក់កញ្ចក់ជាច្រើន ដែលមើលទៅសុទតែជារូបល្បងនិស្ស័យទាំងអស់ ចំណែកនៅលើពូកមានភួយ1 បត់យ៉ាងស្អាត ហើយមានខ្នើយគង1ខ្នើយកើយ2 កុំព្យូទ័រ Macbook 1 និង Galaxy tab s 1ផងដែរ ការរៀបចំក្នុងបន្ទប់នោះមានរបៀបរៀបរយណាស់ ខ្ញុំកំពុងតែមើលមិនទាន់អស់ផង ស្រាប់តែល្បងវីត និយាយឡើង : 
- នេះជាបន្ទប់អាធំ វានៅតែម្នាក់អែងទេ 
* ម៉េចក៍គាត់នៅម្នាក់អែងចឹង ល្បង? 
- អានិង វាមិនចេះរញ៉េរញៃ៉ទេ ពីមុនវាធ្លាប់នាំសង្សាវាមកម្តងៗដែរតែក្រោយពីបែកគ្នាទៅវា ដូចជាប្លែកៗចូលចិត្តនៅស្ងៀមស្ងាត់ ហើយដូចជាស្អប់មនុស្សស្រីណាស់ ចំណែកអ្វីៗនៅខាងក្រោមនោះបន្ទាប់ពីអាហ៊ាមកគឺវាអ្នកគ្រប់គ្រងទាំងអស់ អូ និយាយចឹងយើងឈ្មោះអី? ហើយម៉េចក៍ស្គាល់អាធំ ? 
* ខ្ញុំឈ្មោះធារីន ។ ស្គាល់គាត់ដោយសារfb ។ ចុះល្បងឈ្មោះអី ? ត្រូវជាយ៉ាងម៉េចល្បងនិស្ស័យ ? 
- ខ្ញុំឈ្មោះ ដេវីត ។ ជាពួកម៉ាកអាធំ ពួកយើងស្គាល់គ្នាយូហើយ តាំងពីវាឡើងមកនៅភ្នំពេញដំបូងម្លេះ អាធំជាមនុស្សល្អណាស់ បើអ្នកណាដែលបានស្គាល់វាហើយ មិនងាយនិងបែកគ្នាទេ វាចូលចិត្តជួយអ្នកដ៍ទៃ គ្រប់គ្នាហៅវាតែបងធំ រឺ អាធំ ព្រោះអានិងឆ្លាតតាំងពីរៀននៅសាកលវិទ្យាល័យម៉េស ខ្ញុំស្គាល់វាព្រោះរៀនIT ដូចគ្នាហើយក៍រាប់អានគ្នាតាំងពីនោះមក ហើយយើងអាយុម៉ានហើយ? សព្វថ្ងៃធ្វើការអី ? 
* ខ្ញុំ26 កំពុងរៀនឆ្នាំទី3 ជំនាញ...... ។ ចុះល្បង អាយុម៉ានហើយ ? ហើយធ្វើការអីគេ? 
- ចឹង ខ្ញុំបងយើង5ឆ្នាំ ។ បង31ហើយ សព្វថ្ងៃធ្វើការផ្នែកIT ក្នុងក្រុមហ៊ុនឯកជនមួយ តើអាចអោយបងហៅថាអូនៗ ផងបានទេ ??? 
* អត់អីទេបង ចង់ហៅម៉េចហៅទៅ ។ ហើយនិយាចឹងបើបងមិននៅជាមួយល្បងនិស្ស័យផង ម៉េចក៍ទៅជាមួយគាត់ចឹង ? 
- ថ្ងៃនេះបងអត់ធ្វើការទេ ក៍គិតថាមកលេងinternet កន្លែងវា ស្រាប់តែលេងបានបន្តិចវាមកប្រាប់បងថាអោយទៅជួយយកម៉ូតូប្អូនវាខូចនៅកណ្តាលផ្លូវ បងក៍ទៅជាមួយវាទៅ ។ ហើយអូនអែងស្គាល់វាយូនៅ ? 
* ជិត2ខែហើយបង 
- យី គួអោយឆ្ងល់ដែរ ធម្មតាអានិង រឹកណាស់មិនងាយលេងជាមួយអ្នកណាផ្តេសផ្តាស់ទេ ហើយម៉េចក៍ស្គាល់ស្រួលម៉េស ? 
* ត្រូវហើយបង គាត់និងរឹកណាស់ ទំរាំតែបានស្គាល់គាត់ ខ្ញុំមុខក្រាស់មិនស្ទើរទេ បើកុំតែចូលចិត្តអានរឿងគាត់ កុំអីខ្ពើមលេងចូលណាស់ ។ 
- និយាយចឹងfbអូនឈ្មោះ អី ? បងចុចរកមើលសិន 
* ឈ្មោះ ...... 
- អូ !! នេះឃើញហើយ មើលទៅរូបថតcute cute ណាស់បងសុំadd មួយណាពេលបើកកុំភ្លេចទទួលបងផង   
* បាទបង  ☺️ 
>>>> កំពុងតែ សុីអារម្មណ៍ស្រាប់តែលឺ សំរិបជើងឡើងកាំជណ្តើ ទឺសៗ បើកទ្វាមកឃើញល្បងនិស្ស័យខ្លួនទទឹកជោក ក្នុងដៃមានកាន់របស់ជាច្រើនសំពីងសំពោង ពេលគាត់ដាក់លើឥដ្ឋខ្ញុំឃើញមាន មីឆាសាច់គោ2ប្រអប់ នំបុ័ងសាច់4កំណាត់ ពោតឆា 2ប្រអប់ ទឹកsting 2កំប៉ុង ទឹកសុទ្ធ2ដប គាត់ទុករបស់រួចយកកន្សែងចុះទៅ ក្រោម ។ ឃើញដូចនេះបងដេវីត និយាយមកខ្ញុំ: 
- ហឹមម ! ចឹងបងចុះទៅលេងខាងក្រោមហើយ 
* ម៉េចក៍បងមិននៅចាំហូបអីសិនទៅ ល្បងនិស្ស័យទិញមកច្រើនសឹងអី 
- អត់អីទេអូន បងអរគុណហើយ 
* ហ្អាក !!! 
>>>>និយាយរួចបងដេវីតក៍ដើរចុះទៅក្រោមបាត់ទៅ បន្តិចក្រោយមកល្បងនិស្ស័យឡើងមកវិញ ដោយស្លៀកតែកន្សែងពោះគោ ខ្លួនទទេ សស្គុះសូម្បីតែខ្ញុំជាប្រុសសោះក៍ចូលចិត្តរាងកាយគាត់ដែរ ស្មារីក ទ្រូងឡើងធំ សាច់ដុំកង់ៗ ចុងដោះស្រួចៗពណ៏ផ្កាឈូក ចូលដល់ក្នុងបន្ទប់ភ្លាមល្បងនិស្ស័យនិយាយ : 
- អុញ. !! ម៉េចមិនទាន់ញុាំអីចឹង ??? អត់ឃ្លានទេហស ??? ហើយមិនគិតផ្លាស់ខោអាវចេញទេហី ??? ប្រយត្ន័គ្រុនផ្តាសាយទៅ   ☺️ 
* អត់បាយមួយថ្ងៃហើយអ្នកណាមិនឃ្លាន ???     
- ចឹងម៉េចមិនញាំុ ??? 
* ចេះហាមាត់និយាយទៅរួច បើមិនដឹងយកមកអោយអ្នកណាផង គិតថាខ្ញុំហ៊ានសុីដែរ ???   
- ចុះក្នុងនេះមានមនុស្សបុ៉ន្មាននាក់??? 
* មិញមាន3នាក់ ហើយរបស់ សុទតែគូៗ ខ្ញុំមិចដឹងថាអោយអ្នកណាទៅ ? 
- ចឹងស្មានថាបងទិញអោយអាវីតដែរមែន??? យល់ខុសហើយ ព្រោះអានិង មិនខ្វះលុយចាយទេ ហើយទោះជាទិញក៍វាមិនសុីដែរ អ្នកណាហៅអាវីតមកសុី ជុំគ្នាបានប្រហែលអ្នកនោះធ្វើបុណ្យពីជាតិមុនមកច្រើនហើយ អានេះសុខចិត្តអត់ក៍មិនចូលសុីជាមួយអ្នកណាផ្តេសផ្តាស់ដែរ ។ 
* អីគេចឹងផង ???? ថីបានគាត់ធើចឹង ??? 
- អាណាដឹងបើទំលាប់វាតាំងពីដើមមកហើយ សូម្បីតែទៅដើរលេងជុំគ្នាក៍វាមិនសុីក្នុងវង់ដែរសុខចិត្តដួសមួយចានទៅសុីម្នាក់អែងមើលមេឃមើលផ្កាយធ្វើប្រងើយ 
* អូ !!!! ចាំមើលបើបានដើរជាមួយខ្ញុំ ខ្ញុំនិងធើបាបគាត់និងម្តង     
- ចង់ធ្វើបាប ចង់លេងអីចាំពេលក្រោយទៅ តែពេលនេះបងចង់ប្រាប់ថាក្រពះបងចង់ដាច់ទៅហើយ ហេវឡើងងឹតមុខឈឹង នេះជាលើកទី1ហើយដែលបងអត់បាយក្រហាយទឹកដល់ថ្នាក់នេះ 
* ចឹងល្បងស្តាយក្រោយមែនទេ ដែលបានជួបខ្ញុំ     
- អត់ទេ ៗ បងមិនមែនបានន័យចឹងទេ បេប៊ី     តោះញុាំទៅបងឃ្លានណាស់ 
>>>> ខ្ញុំលឺហៅបេប៊ីបែបនេះក៍សំឡក់ទៅគាត់ តែគាត់វិញធ្វើដូចគ្មានរឿងអីកើតឡើងគិតតែពី ពីហូបមីឆាហើយញញឹមយ៉ាងស្រស់មករកខ្ញុំ ពួកយើងអង្គុយពែនភ្នែនទល់មុខគ្នា ។ ខ្ញុំហូបបណ្តើរសំលឹងមើលគាត់បណ្តើរ ហេតុអីសាច់គាត់សម៉ត់រលោងយ៉ាងនេះ មើលទៅសាច់ទ្រូងគាត់មានរោមស្តើងៗ សាច់ដុំធំៗ ចំំនែកក្លៀកវិញរោមមែ៉អារោមហើយ ខ្មៅជុក ។ ខ្ញុំកំពុងតែហូបមើលៗ ស្រាប់តែគាត់យកចង្កិះចាប់សាច់គោមួយចំណិតហើយហុចតំរង់មាត់ខ្ញុំ តែខ្ញុំងាកមុខចេញ រួចសើច ចំនែកគាត់វិញក៍ញញឹមដែរ ។ ក្រោយពីញុាំរួចរាល់ហើយ ខ្ញុំដោះអាវចេញសល់តែខ្លួនទទេ ខ្ញុំនឹកឃើញរឿងម៉ូតូក៍សួរគាត់ 
- ល្បងម៉ូតូខ្ញុំម៉េចហើយ ??? 
* លែងអីហើយ បងទុកនៅខាងក្រោមហស 
- វាខូចអីគេ ខ្លះ ??? ធ្វើអស់ម៉ាន ??? 
* អត់ខូចអីទេ គ្រាន់តែទឹកចូលប៊ូសុីប៉ុន្នោះ ក្រោយពីជាងដោះផ្លុំសំអាតរួចក៍ដំណើរការធម្មតាវិញទៅ 
- ហុឹមមមម !!! ខ្ញុំអរគុណល្បងហើយ បើកុំតែមានល្បងកុំអី ខ្ញុំមិនដល់វេទនាយ៉ាងណាទេ   ☺️ ☺️ 
* មិនអីទេ តែអាចអោយបងសុំ2សូមណូមពរបានទេ ??? 
- មានការអីល្បងនិយាយមកចុះ 
* ទី1 ចាប់ពីថ្ងៃនេះទៅហៅបងថាបង ៗទៅបានទេ ព្រោះវាពិរោះស្តាប់ជាង ចំនែកមួយទៀតបងសុំអោយអូននៅកំដបង ដល់ល្ងាចចាំទៅវិញបានអត់??? 
- ហុឹមមម !!! ចឹងក៍បាន 
>>>> ខ្ញុំមើលនាឡិកាម៉ោង12ជាងទៅហើយ ក្រោយពីប្រមូ៉លប្រអប់និងថង់ដាក់ធុងសំរាមរួចហើយ បងនិស្ស័យចុះទៅប្រាប់ល្បងវីត ដែលនៅខាងក្រោមអោយមើលខុសត្រូវហាងរបស់គាត់ផង រួចឡើងមកវិញបើកMacBook pro របស់គាត់នៅលើពូករួចបើករឿង ហូលីវូដ ច្រើនណាស់ សុទតែរឿងមានទាំងសត្វចំឡែក យុទ្ធសិល្បិ៍ មើលទៅជក់ចិត្តណាស់ ព្រោះខ្ញុំមហាសែនចូលចិត្តភាពយន្តដែលមានរូបភាពច្បាស់និងវាយប្រហាដោយសត្វចំឡែកបែបនេះ ។ ខ្ញុំដេកមើលនៅទន្ទឹមគាត់ -ដំបូងគាត់ក៍មើលដែរតែយូទៅៗ គាត់ប្រែខ្លួនផ្ងារឡើងលើច្រងាងៗហើយគេងលក់បាត់ ខ្ញុំនៅតែដេកផ្កាប់មុខមើលរឿងរហូត តែយូៗម្តងខ្ញុំលួចសំលឹងមើលរាងកាយរបស់គាត់ ពីក្បាលដល់ចុងជើង គាត់ដេកលក់ស្រួលនៅជិតខ្ញុំបំផុត ខ្ញុំគិតក្នុងចិត្តអាគាត់នេះទុកចិត្តអញម្លេះ៉ណោះ ទើបតែស្គាល់គ្នាមិនបានប៉ុន្មានផង នាំអែងមកដល់បន្ទប់ហើយ ដេកធ្វើប្រងើយមិនខ្លាចអញលួចរបស់របរទេហី តែមើលទៅគាត់ដេកលក់ចឹងទៅសង្ហារណាស់តាស បើកុំតែខ្ញុំប្រុសដូចគ្នាទេកុំអី ....  កំពុងតែលួចសំលឹងគាត់សុខៗស្រាប់តែគាត់បែមកខាងខ្ញុំរួចលើកជើងមកគងលើខ្ញុំវឹប ខ្ញុំភ្ញាក់ព្រើតចាំមើលទៀតថាគាត់ចង់ធ្វើអី រឺ គាត់កំពុងមមើរ ស្រាប់តែគាត់លើកដៃមកដាក់លើស្មាខ្ញុំទៀត តែភ្នែកនៅតែបិតឈឹង ខ្ញុំសំងំចាំមើលទៀត ស្រាប់តែគាត់ទាញខ្ញុំទៅជិតគាត់ទៀត ម្តងនេះអត់មិនបានខ្ញុំបានយកដៃទះថ្ពាល់គាត់ផាច់ គាត់ញញឹមហើយសើចហិហិហិហិ     ខ្ញុំច្រានគាត់ចេញហើយនិយាយ : 
- បងអែងចង់ធ្វើអីនិង ហ្អាស់ ???   
* បងធើលេងតាស គ្រាន់តែសុំឱបផងក៍កំណាញ់ដែរ  
- បាច់ហេ ខ្ញុំអត់ចូលចិត្តអោយគេឱបទេ ជាពិសេសប្រុសដូចគ្នា   
* ថីបានចឹង ??? បងអាក្រក់ណាស់ទៅហី ???   
- ខ្ញុំមិនបានគិតចឹងណា តែខ្ញុំមិនធ្លាប់ធ្វើចឹងទេ ដូចជាមានអារម្មណ៍អាម៉េចមិនដឹងទេ 
* បងក៍មិនធ្លាប់ដែរ តែចាប់តាំងពីឃើញអូនភ្លាមចេះតែប្រែប្រួលអស់ទៅ ណាអោយបងសុំឱបតិចមកណា 
>>>> និយាយរួចគាត់ក៍ខិតមកជិតខ្ញុំហើយលោមកឱបខ្ញុំទៀត ម្តងនេះខ្ញុំធ្វើធម្មតាព្រោះគ្មានអារម្មណ៍អីផង គាត់លើកជើងគងម្តងទៀត ខ្ញុំនៅតែធ្វើធម្មតា គិតតែពីមើលរឿងស្រាប់តែ គាត់ខិតមុខមកជិតស្មាខ្ញុំ ពេលនោះខ្ញុំដឹងថាច្រមុះគាត់ប៉ះសាច់ស្មាខ្ញុំ ខ្ញុំគិតថាគាត់ដូចជាកំពុងបន្លំថើបខ្ញុំ ទើបខ្ញុំខិតចេញបន្តិច ស្រាប់តែគាត់ខិតតាមទៀត ម្តងនេះគាត់យកដៃអង្អែលខ្នងខ្ញុំថ្នមៗ ធ្វើអោយខ្ញុំព្រឺសំបុរខ្លាំងណាស់ ខ្ញុំងាកមើលគាត់ហើយយកដៃគាត់ចេញ រួចនិយាយ: 
- អូយ !!! រសើបណាស់លេងអីប្លែកៗចឹងទេ 
* ម៉េចអូនអែងនៅzin មែន ??? បានផ្អើលៗចឹង   
- អស់ជាមួយសង្សារខ្ញុំយូហើយ 
* ចឹងធ្វើមើលតែ ទើបពេញកំលោះ!! តោះឈប់ប្រកែកគ្នាទៅ បងសុំថតរូបលក្ខណះsweet sweet ជាមួយអូនមួយមើល 
បងនិស្ស័យ ក្រោកទៅយកកាតាបមកដាក់រើយករបស់ចេញមក មានទាំងiPad mini2 និង Galaxy tab s ម្តងនេះគាត់យកiPad មកថតម្តង ដំបូងខ្ញុំខ្លាចៗអត់សូវហ៊ានញញឹមនិងមើលទៅកាំមេរ៉ាទេ ព្រោះមើលទៅដូចជាអាឡារឹកខ្លាំងណាស់គាត់ក៍អត់់អាវ ខ្ញុំក៍អត់អាវរួចថតនៅលើគ្រែជាមួយគ្នាទៀត ហើយបើនិយាយពីសាច់វិញ មិនអួតទេ យើងពីរនាក់អាចធ្វើអោយស្រីៗមិនថាចាស់ មេម៉ាយ រឺក្រមុំទេ សូម្បីតែចេក និងខ្ទើយបើបានឃើញបែបនេះច្បាស់ជាស្រក់ទឹកមាត់មិនខានទេ ខ្ញុំចេះតែយកដៃបាំងមុខរហូតទោះជាគាត់ព្យាយាមទាញចេញយ៉ាងណាក៍ដោយ ក្រោយពីថតខ្ញុំមិនបានឃើញមុខបែបនេះ មើលទៅគាត់អស់សង្ឃឹមហើយលែងសើចស្រស់បែបនេះខ្ញុំក៍គិតជាថ្មីថាប្រហែលមិនអីទេព្រោះគាត់លាក់មុខយ៉ាងនេះ គាត់គ្មានថ្ងៃផុសរូបទាំងនេះទេ ខ្ញុំក៍និយាយទៅគាត់ : 
- បើបងចង់ថតជាមួយខ្ញុំក៍បានដែរ តែហាមផុសfbជាដាច់ខាត បើចឹងខ្ញុំមិនអោយថតទេ 
* បានៗ បងសន្យាថាមិនផុសទេ រឿងនេះទោះជាអូនមិនហាមក៍បងមិនផុសដែរដូចអូនឃើញស្រាប់ហើយ បងមិនដែលអោយអ្នកណាឃើញមុខនោះទេ ព្រោះស្អប់ពួកខ្ទើយនិងស្រីចាស់ៗមករំខាន រហូត   
- និយាយចឹង ខ្ញុំដូចជាឆ្ងល់ដែរ បងសង្ហាសឹងអីម៉េចក៍មិនដែលបង្ហោះរូបអោយគេស្គាល់ចឹង ??? 
* បងមានហេតុផលមួយចំនួន និងចំនុចផ្សេងទៀតដូចបងនិយាយខាងលើចឹង បងមិនចង់អោយពួកអស់នោះរំខានបងដោយសារការឆាត និងថេករូបអោយណាស់ ពីមុនបងលេងធម្មតាដែរ តែលេងបានមួយរយះ បងចេះតែយល់ថាមុខបងដូចជាទាក់ទាញបានតែខ្ទើយនិងស្រីចាស់ ក៍សំរេចចិត្តថាឈប់អោយអ្នកណាឃើញទៀតហើយ ម្ងៃៗគ្រាន់តែអ្នកថេករូបអោយ ឡើងកប់ ឆ្ងល់ថាអាសូ តែបានលេងស្និទ្ធស្នាលនិងគ្នាទៅ បងមិនទាំងដែលចាប់អារម្មណ៍ផងនិង   
- ចឹងបងចាប់អារម្មណ៍អីវិញ ??? 
* គឺ មនុស្សដូចអូនអែងចឹង   
- ខ្ញុំថី ??? មានអីគួរអោយចាប់អារម្មណ៍ទៅ ??? 
* អូនគួរតែដឹងខ្លួនអែងហើយ បងមិនបាច់រៀបរាប់ទេ ម៉ោះថតរូបជាមួយបងវិញ  ✌️ ✌️ ✌️ 
>>>> ខ្ញុំក៍ញញឹមមើលទៅកាំមេរា៉ ហើយលើកដៃធ្វើស្តាយ យ៉ាងឡូយ មានកៀកស្មា មានឱប និងជាច្រើនទៀត ។ គាត់ថតបានប្រហែល50បុស្តិ ក៍យកមកបើកមើលឃើញថាស្អាតៗណាស់ ខ្ញុំជាអ្នកកាន់វាបើកមើលម្តងមួយៗរហូតដល់អស់ ក្រោយពីមើល រួចខ្ញុំចុចមើលកម្មវិធីក្នុងiPad នោះ ហេតុអីក៍ipadនេះមើលទៅទាក់ទាញខ្លាំងម្លេះ ទាំងរូបរាងicons ទាំងthemes និយាយរួមទៅមួយចប់គឺខុសប្លែកពីipadខ្ញុំទាំងអស់ ipadគាត់ពិតជាស្រស់ស្អាតមែនទែន ខ្ញុំសង្កេតហើយសង្កេតទៀត មើលហើយមើលទៀតនៅតែមិនដូចiPad ធម្មតា ខ្ញុំឆ្ងល់ខ្លាំងណាស់ក៍សួរ : 
- បង! ហេតុអីiPad នេះមើលទៅស្អាតម្ល៉េះ ខ្ញុំមិនដែលឃើញមានiPad ណាស្អាតបែបនេះទេបងមានអីអាថ៏កំបាំងមែន ? 
* តាមពិតគឺជាការលេងស្តាយបន្ថែមខាងក្រៅរបស់បងប៉ុន្នោះ 
- លេងម៉េចទៅ ខ្ញុំចូលចិត្តរបស់បងខ្លាំងណាស់ បង្រៀនខ្ញុំផងបានទេ ??? 
* តើiPhone និង iPad អូនប្រើversions ប៉ុន្មាន ??? Jailbreak ហើយនៅ ??? 
- iOS 8. មានcydia រួចហើយ 
* មិនអីទេចឹងយកមកនេះអោយបងតំលើងtweak និងលេងស្តាយអោយ 
>>>> ខ្ញុំក្រោកទៅយកiPhone 5s និង iPad Air មកអោយគាត់ គ្រាន់តែបើកភ្លាមគាត់លាន់មាត់: 
- ព្រះ !!! ប្រើសុទតែរបស់ទំនើប តែមើលទៅសាមញ្ញៗ គ្មានលេងស្តាយអីសោះ អានិងគេហៅថាប្រើមិនអស់តំលៃវាហើយ តើទាំងពីរនិងទិញយូនៅ ??? 
* ទាំងiPhone ទាំងiPad ទិញក្នុងថ្ងៃតែមួយខុសតែនាទីប៉ុន្នោះគឺកាលពីថ្ងៃ ទី11- 12-2013 ទៅដល់ហាងនិកាគិរីរម្យម៉ោង2:15នាទី 
- wow. !!! ទិញចំថ្ងៃពិសេស ហើយម៉ោងឡូយទៀត( ម៉ោង2 = ម៉ោង14)ទាស់តែម្យ៉ាងអ្នកប្រើអត់ដឹងអី     
* យី !!! ចង់ថាខ្ញុំស្រែមែន ហ្អាស ???     តែមិនខុសទេព្រោះខ្ញុំកូនអ្នកតាមខេត្តធ្វើម៉េចដូចគេ     
- បងនិយាយលេងតាស បងអ្នកជនបទដូចគ្នាដែរនិង តែក៍ពិបាកបន្ទោសអូនអែងដែរ ព្រោះពពួកiOS បើមិនច្បាស់កុំលេងវាផ្តេសផ្តាស់ល្អជាង បងណែនាំវេបសាយមួយ ឈ្មោះcambo report អូនគ្រាន់តែចុចឡាយលើ វាទៅនិងទទួលបានចំនេះដឹងថ្មីៗជាច្រើននៅទីនោះ តែបើមិនយល់កុំប្រថុយជាមួយវានាំមានបញ្ហាទេ 
>>>> ដំបូងគាត់យកiPadទៅកាន់ ខ្ញុំគ្រាន់តែដឹងថាគាត់ភ្ជាប់wifi បន្ទាប់មកចូលcydia ហើយវ៉លពេញនិងខ្ញុំតាមមើលឡើងងឹតមុខ     ប្រហែលកន្លះម៉ោងគាត់ហុចអោយខ្ញុំវិញ ព្រះជាម្ចាស់ជួយ វាពិតជាប្រែមុខមាត់ថ្មីមែន ខុសពីមុនស្ទើរតែទាំងស្រុង     បន្ទាប់មកគាត់ធ្វើនៅលើiPhone ម្តង ក្រោយពីគាត់ហុចអោយខ្ញុំវិញ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ខុសរូបរាងដើមអាលីង ហើយស្រួលប្រើជាងមុនទៀត ខ្ញុំអរគុណគាត់និងសសើរដើម្បីជាការតបស្នងគាត់វិញ : 
- នេះបានចំជាអ្នកIT មែនស្អីក៍ចេះៗ សុំសសើរម៉ង     
* អូយមិនហ៊ានទទួលទេ សសើរពេកហើយៗ ចង់ក្អួតឈាម ទាំងកាថោ      
- គេសសើរចេញពីចិត្តមែនណា     
* ទទួលទុកសិនចោះចឹង តែបងគិតថាគ្មានអ្វីដែលមនុស្សយើងធ្វើមិនបាននោះទេ មុនក្រោយគង់តែអាច 
- ចឹងបងខ្ញុំសុំសួរមួយ ខ្ញុំឃើញបងប្រើ iOSផង android ផងបងមិនវង្វេងទេហី ??? ហើយពីរនិងអាណាស្រួលប្រើជាង ??? 
* បើនិយាយទៅ វាស្រួលប្រើម្យ៉ាងម្នាក់ទេ តែបើតាមដែលបងធ្លាប់ប្រើឧបករណ៍ជាច្រើនមក ឃើញថា ពួកandroid នៅពេលប្រើថ្មីៗមិនសូវមានបញ្ហាទេ តែប្រើយូៗទៅដើកាន់តែយឺត ហើយចេះតែគាំងៗ បើសិនជាអ្នកប្រើមិនចេះការពារនិងថារក្សាវាអោយបានល្អទេនោះ វាស្ទើរតែធ្វើអោយយើងម៉ួមៅចង់តែបោកចោលទេ បងធ្លាប់បោកGalaxy note2ម្តងហើយ ធ្លាក់តែពីរបីដងសោះ គាំងៗ ពេលខ្លះគ្រាន់តែចុចប្តូរបទចំរៀងបួនប្រាំបទជាប់គ្នាសោះក៍គាំងរាប់ម៉ោង បងខឹងចាំកាលទៀត ជាមួយជញ្ជើងឥដ្ឋស្ចាយទ្រុល តែចំពោះពួកiOS ទោះបីជាបែកអេក្រង់យ៉ាងណាក៍ដោយក៍មិនសូវមានបញ្ហាគាំងដែរ គ្រាន់តែប្រើទៅឆាប់ក្តៅហើយឆាប់អស់ថ្មបន្តិច ចុះអូនធ្លាប់ប្រើandroid អត់??? 
- ធ្លាប់ប្រើXperia z គេធានាថាអត់ចូលទឹកទេ ក៍ប្រហេសដៃ ថ្ងៃមួយបំភ្លឺភ្លើងចូលបន្ទប់ទឹក ស្រាប់តែធ្លាក់ចូលអាង ខ្ញុំគ្មានភ័យអីម៉ាតិចយកមកដាក់លើតុហើយក៍ដេកទៅ ស្រាប់តែព្រលឹមឡើងយកមកមើលងងឹតឈឹង ចុចបើកវិញនៅដំណើរការធម្មតាស្រាប់តែពេលអស់ថ្មយកទៅសាក ក៍សាកលែងចូលយកទៅអោយជាងមើលគេថាខូចឌុយសាក គេដោះរើខ្ទេច យកមកវិញប្រើបានតែបីថ្ងៃបញ្ចូលលែងចូលទៀត យកទៅម្តងទៀតគេថាត្រូវទឹកឆ្លងភ្លើងអស់ហើយ ប្រើមិនបានយូទេដឹងតែខូចកន្លែងនិងទៀតហើយ លែងរវល់ធ្វើយកទៅផ្ទះវិញទុកនៅក្នុងទូចោលទាល់តែឥលូវ មិនខ្ចីលក់ទៀតទុកដាំខ្ទឹម     
* ហិហិហិ និងហើយទុកចិត្តពេក កុំចេះតែហ៊ាន ប្រហែលពួកអាជាងអស់និងសុីគ្រឿងផងក៍មិនដឹង     
- ដឹងសុីមិនសុីបើខ្ញុំចេះតែប្រើមិនចេះមើលផង តែពេលកំពុងធ្វើនោះខ្ញុំមើលទៅមាត់គាត់ដូចជាអត់ទំពារអីផង      ឆ្ងល់បងអែងដែរ ម្នាក់អែងសោះប្រើរបស់មា៉កា ន សុទតែកប់សារីទៀត សួរតាមត្រង់ប្រើអស់ដែរ ??? 
*      ការពិតរបស់បងតែ MacBook, note4 និងtab s ប៉ុន្នោះ ចំណែកmini2 របស់សង្សារចាស់បង ដែលកាលនោះបងទិញអោយនៅថ្ងៃខួបកំណើតនាង ពេលដែលដាច់គ្នាពីបងនាងបានយកវាអោយបងវិញ បងមិនបានយកវានោះទេ បងគិតថាទោះជាបែកគ្នាក៍មិនទៅធ្វើចារឹកថោកអោយគេហើយយកវិញនោះដែរ តែនាងផ្ញើរមកតាមអាវីត ហើយផ្តាំតាមអាវីតថាឈប់ប្រើរបស់ថោកៗចឹងហើយ បងលឺហើយស្ទើរតែក្អួតឈាម បងខំទិញអោយគេ ព្រោះតែបងចង់អោយគ្របគ្នាដឹងថាបងអោយតំលៃគេប៉ុន្នា តែគេបែជានិយាយបែបនេះទៅវិញ បានហើយឈប់រំលឹករឿងអត់ប្រយោជន៍នេះទៅ វាគ្មានន័យសំរាប់បងទៀតទេ ម៉ោះយើងសាកប្រៀបធៀបល្បឿនគ្នាមើលថារវាង 5s ,note4,tab s ,air ,mini2 ប្រើwifi ដូចគ្នាមួយណាលឿនជាង ??? 
- តោះកំពុងចង់ចង់ដឹងដូចគ្នា   ............ 

ក្រោយពីភ្ជាប់wifi រួចរាល់ហើយខ្ញុំកាន់air ,5s ,mini2 បងនិស្ស័យកាន់note4 ,tab s រាប់1-2-3 ពួកយើងចុចបើកYouTube ទាំងអស់គ្នា អ្នកដែលលឿនជាងគេគឺ air > note4> 5s > mini2 >tab s ពួកយើងមើលវិដេអូតែមួយ ដែលមានរយះពេល7នាទី40វិនាទី ពេលមើលបាន4នាទី23វិនាទី tab sឈប់ង៉ក់បន្តិចក្រោយមកទើបដើរទៅមកទៀត មកដល់6នាទី15វិនាទី note4 ដើរទាក់ៗ តែមិនឈប់នោះទេ ចំនែក 3ទៀតដើយ៉ាងរលូនរហូតដល់ចប់ ។ ពួកយើងបើកវីដេអូប្រហែល7-8 ខ្ញុំសង្កេតឃើញថា 5s កាន់តែក្តៅឡើងៗ note4 និងtab sកាន់តែដើរយឺតទៅៗ ចំនែកairនិងmini2 ដំនើរការយ៉ាងរលូន ។ ក្រោយពីដឹងលទ្ធផលហើយ ពួកយើងបិតwifiវិញ ខ្ញុំអង្គុយលើពូកហើយយកtab s គាត់ចុចលេងដំបូងខ្ញុំបើកចំរៀងស្តាប់ ឯបងនិស្ស័យដេកចុចnote4របស់គាត់ ខ្ញុំចុចបើកមើលពេញនិង ក្នុងនោះមានទាំងហ្គេម មានទាំង កំប្លែង មានទាំងវីដេអូបទចំរៀងសុទតែល្បីៗទាំងអស់ មានទាំងបទខ្មែរ ទាំងបរទេស មើលមិនទាន់ចប់1ផងខ្ញុំចុចដូរទៀតឃើញថាក្នុងនោះមានរឿងច្រើនណាស់ ខ្ញុំក៍លាន់មាត់និយាយ: 
- អោវ !!! បងសំបូររឿងមើលណាស់ 
* ចុះមានទៅពិបាកអី រឿងទាំងអស់គឺបងដោនឡូតគ្មានអស់លុយផង បងធ្វើការជាមួយinternet ពេលទំនេរអង្គុយដោនឡូតទុកទៅ គ្រាន់មើលលេងពេលអផ្សុក បងបានតែដោនឡូតទេតែមិនដែលបានមើលផង ព្រោះវាច្រើនពេកហើយ 
- ហុឹមមម !!!! ចំណែកខ្ញុំមានទាំង iPhone មានទាំងiPad មានទាំងlaptop តែអត់មានអីមើលសោះ     
* អូ !!! ចឹងអូនអែងមានកុំព្យូទ័រដែរហស់ ???? 
- មាន ! តែមិនមែនMacBook ដូចបងទេ គឺacer 
* មិនអីទេចឹង ចាំបងcopy ដាក់USBអោយ  
- មែនហីបង ??? អរគុណច្រើនបង    
* Hmmmmm ! មិនអីបាច់អរគុណអីទេស    ☺️ 
>>>> និយាយរួចគាត់ក្រោកបើកកុំព្យូទ័រគាត់ហើយដោតUSB 16G ចូលហើយcopy យ៉ាងយូ ពេលរួចរាល់ហើយគាត់ហុចអោយខ្ញុំ រួចនិយាយ: 
- ណេះ ពេលមើលចប់អស់ យកមកវិញចាំបងលុបចោលហើយcopy អារឿងផ្សេងអោយទៀត 
* បាទអរគុណបងច្រើនហើយ     
-       
>>>> ក្រោយពីបិតកុំព្យូទ័រហើយ គាត់ងើបដើរចុះក្រោមបាត់ ចំណែកខ្ញុំមើលទៅម៉ោង ឃើញថាជិត4រសៀលទៅហើយ ក៍ទុកTab s ហើយក្រោកទៅពាក់អាវរៀបចំរបស់របរដាក់កាតាប ហើយអង្គុយចាំគាត់ឡើងមកវិញ ។ បន្តិចក្រោយមកគាត់ឡើងមកវិញមានកាន់ពោតចំហុយ4ផ្លែ ពេលឃើញខ្ញុំរៀបចំដូចនេះ ក៍និយាយឡើង: 
- ចុមម!! ប្រុងទៅវិញហើយមែន ????     
* បាទបង !! ល្ងាចហើយណា ខ្លាចស្ទះផ្លូវ    ☺️ 
- ចឹងញុាំពោតសិន ចាំទៅ 
* មិនអីទេបង 
- យី. !!! នេះបងខំទិញអោយហើយ គិតថាបងញុាំអស់ហី ???? 
* តែ.. 
- គ្មានតែគ្មានស្ករអីទេ ញុាំសិនទៅ ម៉ោះ 
>>>> ឃើញគាត់ព្យាយាមឃាត់បែបនេះ ខ្ញុំក៍អង្គុយចុះវិញ ចំនែកបងនិស្ស័យយកចានមកដាក់ពោតរួចអង្គុយពែនភ្នែន ហៅខ្ញុំអោយហូបជាមួយគាត់ ពេលនោះខ្ញុំក៍អង្គុយហូបអស់មួយក៍និយាយសុំគាត់ម្តងទៀត លើកនេះគាត់មិនឃាត់ខ្ញុំទៀតទេ គាត់ញញឹមហើយដើរចុះមកតាមក្រោយជូនដំណើរខ្ញុំ ។ បន្ទាប់ពីមកដល់ផ្ទះ ខ្ញុំងូតទឹកហូបអាហាររួចបើកកុំព្យូទ័រ ដោតUSBមើលរឿង ។ ចប់មួយមើលមួយ ៗ មើលយូៗទៅមានអារម្មណ៍ថាក្រហាយភ្នែកខ្លាំងណាស់ ស្រាប់តែមើលម៉ោង ងាប់ !!! ម៉ោង1:24នាទីព្រឹក  មិនខ្ចីបិតតាមសំរួលទៀត ទាញផ្កាប់យកម៉ងចាំកាល់ទៀត ស្អែករៀនព្រឹក - រសៀលផង ។ 
ម៉ោង7:30ចូលរៀន ភ្នែកឡើងក្រហម អង្គុយក្រោយគេត្រូវម៉ាសុីនត្រជាក់ ផងនោះងោកង៉ក់ៗ ធ្វើអោយភ្ញាក់ផ្អើលដល់លោកគ្រូនិងពួកម៉ាកដែលអង្គុយក្បែរ គេសួរថា " យប់មិញហែងរវល់ធ្វើអីហ្អា ??? " ខ្ញុំឆ្លើយដោះសារយ៉ាងលឿន " រវល់មើល TP ព្រោះជិតដល់ថ្ងៃប្រលងហើយ អានេះ " វាញញឹមហើយសសើរខ្ញុំថា " ចុម !!! ឡូយមែន អាពួកម៉ាកហ្អា   " ខ្ញុំឆ្លើយយកគួរ " អញតាចឹង តាំងពីដើមមកហើយអាហ្អើយ ទើបតែមកធ្វើជាភ្ញាក់ផ្អើលអីណា " ពួកម៉ាកខ្ញុំតបវិញ " ចឹងតាសបានវាអត់ដែលប្រលងសងសោះ អញគិតយកតំរាប់តាមហែងហ្អា "ខ្ញុំសើចហិហិ រួចគិតក្នុងចិត្ត អើបើហែងយកគំរូរអញដឹងតាអស់ $15 ក្នុងមួយស្ថានីយហើយ បើរវល់តែមើលរឿងចឹង ។ ( សូមបញ្ជាក់បន្តិច ពាក្យថា TP និង ស្ថានីយ ទាល់តែអ្នករៀនពេទ្យបានដឹង ។ ក្នុងការរៀនពេទ្យ គេបែងចែកជាពី គឺ: 
- ទី1 ផ្នែកទ្រឹស្តី : គេគ្រាន់តែរៀនៗ អោយដឹងប៉ុន្នោះ ឧ: ការចាក់ថ្នាំសាច់ដុំ ដំបូងយើងបូមថ្នាំដាក់ក្នុងសឺរាំង ហើយជូតលើស្បែកអ្នកជំងឺដោយសំលីអាល់កុល រួចចាក់ម្ជុលក្នុងមុំ 90ដឺក្រេ ហើយបឺតមើលចំណាល់ឈាម ..... 
- ទី2 TP : គឺជាការអនុវត្តន៍ បន្ទាប់ពីរៀនទ្រឹស្តីរួច ។ ឧ:ការចាក់ថ្នាំសាច់ដុំ ពេលនោះយើងមានបន្ទប់អនុវត្តន៍ ជាក់ស្តែងនៅលើម៉ានីកាំង យើងបូមថ្នាំក្នុងដបមែនទែន មានសំលីអាល់កុលមែនទែន រួចចាក់ទៅលើម៉ានីកាំង ដូចចាក់លើមនុស្សពិតៗអីចឹងដែរ ។ ចំពោះផ្នែកTPនេះ ពិបាកក្នុងការប្រលងណាស់ ព្រោះមិនអាចលួចចំលងគ្នាបានទេ ពេលប្រលង គេមិនអោយមើលសៀវភៅនោះទេ ចូលប្រលងម្តងម្នាក់ ។ សិស្សម្នាក់មានគ្រូចាំដាក់ពិន្ទុម្នាក់ រឺ2នាក់ក៍មាន គេកំណត់រយះពេល15នាទីក្នុងម្នាក់ បើដល់នាទីហើយធ្វើមិនទាន់រួច ក៍គ្រូមិនអោយធ្វើទៀតដែរគឺដេញចេញអោយអ្នកថ្មីចូលម្តង បើធ្លាក់ត្រូវទិញពាក្យប្រលងសងឡើងវិញ 1ស្ថានីយ$15 ។ ប្រលងម្តង 3ស្ថានីយ ទៅ6ស្ថានីយ គិតមើលទៅបើធ្លាក់6ស្ថានីយលនោះ គ្រប់ទឹក ម៉ង អស់លុយខានដើរលេង រឺខានផឹកវាមធ្យម តែងំត្រង់ខ្មាស់គេក្នុងថ្នាក់និងម៉ង  ដូចនេះដើម្បីកុំអោយប្រលងធ្លាក់ផ្នែកនេះ ម្នាក់ៗខិតខំទន្ទេញអោយចាំដូចជាសូត្រមេលេខអីចឹងដែរ ចំនុចពិបាកមួយទៀត អ្នកខ្លះទន្ទេញឡើងចាំស្ទាត់ដូចច្រៀងចំរៀងចឹង តែដល់ពេលប្រលង គ្រាន់តែឃើញមុខគ្រូភ្លាម បែកញើសក្រោមម៉ាសុីនត្រជាក់  ខ្លះទៀតញ័រដូចកើតគ្រុនចាញ់ចឹង ។ ហេងដែរខ្ញុំតាំងពីចូលរៀនដល់រៀនចប់អត់ស្គាល់ពាក្យប្រលងសងផង សល់លុយទៅកោះពេជ្រចង់រាល់ល្ងាច      ។ ) 
និយាយដល់រឿងយើងវិញ តាំងពីបានUSBបងនិស្ស័យមក 3ថ្ងៃខ្ញុំមិនដែលចេញមកលេងខាងក្រៅបន្ទប់នោះទេ fbក៍មិនលេង ចំនែកទូរសព្ទវិញបងនិស្ស័យតេមកក៍និយាយមិនបានច្រើនបិតគាត់បាត់ មួយថ្ងៃៗក្រោយពីមកពីរៀនចាក់គន្លិះទ្វាបន្ទប់បើកកុំព្យូទ័រដេកមើលរឿង ដល់ថ្នាក់មានព្រឹកមួយនោះ ខ្ញុំបើកទ្វាទៅរៀនដូចធម្មតាសោះស្រាប់តែបងអ្នកជិតខាងខ្ញុំ គាត់ភ្ញាក់ព្រើតសួរខ្ញុំថាមកពីស្រុកពីពេលណា    ហួសចិត្តម៉ងបើសិនជាអែងយ៉ាងម៉េចយ៉ាងម៉ាទៅម៉េសហើមស្ពីងបាត់ទៅហើយ ។ ក្នុងUSB នោះប្រហែងជាង10G. ខ្ញុំមើលតែ3ថ្ងៃម៉ត់ ។ ក្រោយពីអស់អីមើលហើយខ្ញុំក៍ចាប់ផ្តើមបើកfbភ្លាម ស្រាប់តែប្រអប់ឆាត ប្រអប់កន្លែងគេអេដមក និងប្រអប់ប្រាប់ដំណឹងសុទតែមានលោតលេខក្រហមទាំងអស់ ខ្ញុំក៍ចុចមើលកន្លែងប្រាប់ដំណឹងមុនស្រាប់តែឃើញfbប្រាប់ថា " បង ធំ added 5 photos with you " ខ្ញុំចុចមើលឃើញសុទតែរូបថតខ្ញុំស្អាតៗណាស់វាជារូបដែលថតនៅកន្លែងហូបសុ៊បទាំងអស់ 4រូបជារូបខ្ញុំតែម្នាក់អែង ចំនែករូបមួយទៀតជារូបខ្ញុំនិងគាត់ដែលគាត់ថតកៀកកខ្ញុំ តែគាត់បានប្រើsticker បិតមុខគាត់ជិតអោយឃើញតែមុខខ្ញុំ ដែលញញឹមយ៉ាងស្រស់ ។ ខ្ញុំមើលទៅខាងលើរូបភាពឃើញបែបនេះ " with ធា រីន. 
ប្អូនប្រុសខ្ញុំសង្ហារទេ ??? Free ctm   .   Feeling love. " គាត់ផុស2ថ្ងៃមកហើយ ខ្ញុំឃើញចំនួនlike 4,679 និងខូមិន 321 ខ្ញុំចង់ដឹងចុចចូលមើល ឃើញសុទតែពាក្យសសើរ និង សួរសំណួរ ខ្លះដូចជា: សង្ហារម៉េស , ស្អាតណាស់បង. art nas. Art bb . Loy bb. Cute all . ប្អូនបង្កើតមែនបង ? . ប្អូនសង្ហារយ៉ាងនេះទំរាំបងទៀត...... ។ ខ្ញុំឃើញហើយញញឹមបិតមាត់មិនជិតនោះទេ តែមានរឿងមួយដែលខ្ញុំមិនពេញចិត្តទង្វើររបស់គាត់នោះគឺ គាត់មិនបានឆ្លើយសំនួរដែលពួកគេបានសួរនោះទេ ចំនែកខ្ញុំវិញ ចូលទៅចុចlikeលើខូមិនពួកគេមិនចន្លោះមួយនោះទេ តែចុចយូទៅ នៅតែមិនអស់ក៍ឈប់ចុចទៅ ។ ខ្ញុំមិនបានចុចlike លើរូបភាពដែលគាត់ផុសនោះទេ ព្រោះចង់ធ្វើចរឹកប្រុសស្អាត ម្យ៉ាងខ្ញុំគិតថាទោះខ្ញុំចុចlike រឺមិនlikeក៍គាត់មិនដឹងដែរ ។ ខ្ញុំចូលមើលឆាតម្តង ក្នុងនោះខ្ញុំបើកមើលតែរបស់បងធំប៉ុន្នោះ គាត់សសេរថា " អូនហ្អា បងសុំអនុញត្តិផុសរូបដែលយើងញាំុស៊ុបហើយណា " ខ្ញុំអានហើយញញឹមតែមិនឆ្លើយតបគាត់វិញទេ ។ ខ្ញុំចូលទៅមើលអ្នកអេដម្តង ឃើញមានខ្លះអ្នកfake acc មានទាំងស្រី មានទាំងប្រុស មានសាសន៍គេទៀត ខ្ញុំចុចទទួលទាំងអស់ ខ្ញុំដឹងថាអ្នកដែលអេដមកខ្ញុំភាគច្រើនជាfri បងធំ ដែលបានឃើញការផុសរបស់គាត់ ទើបគេចាប់អារម្មណ៍លើខ្ញុំ ។ គាត់ធ្វើអោយគ្រប់គ្នាមានការចាប់អារម្មណ៍មកលើខ្ញុំ ពិសេសfan របស់គាត់ក៍ស្គាល់ខ្ញុំដែរ ព្រោះមានរឿងប្រលោមលោកខ្លះគាត់យករូបខ្ញុំដាក់តំណាងអោយតួរអង្គទៀតផង ។ ពួកយើងកាន់តែស្និទ្ធស្នាលគ្នាខ្លាំងៗ ខ្ញុំមានអារម្មណ៍ចូលចិត្តគាត់ខ្លាំងណាស់ ហើយចាត់ទុកគាត់ដូចបងប្រុសដ៍ល្អម្នាក់ យូៗម្តងពេលអផ្សុក រឺ ពេលនឹកសង្សារចាស់ ខ្ញុំតែងតែទៅហាងinternet គាត់ដើម្បីដោនឡូតរឿង និង អោយគាត់copy រឿងអោយមើលកុំអោយស្រ្តេសពេក ម្យ៉ាងសាលាខ្ញុំក៍នៅក្បែរនោះផងដែរ ។ មានពេលល្ងាចខ្លះបងនិស្ស័យ តេហៅខ្ញុំទៅជួបគាត់នៅកោះពេជ្រតែញយ ពួកយើងស្គាល់គ្នាបានប្រហែល៦ខែ ថ្ងៃមួយនៅយប់ថ្ងៃ7មីនា ប្រហែលម៉ោង8គាត់តេមកខ្ញុំ : 
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment