Breaking

Monday, April 15, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១១

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១១
និពន្ធដោយ Pii Chhay

😈”ទូ? ទូ? ក្រោកឡេីងដល់សាលាហើយ”
💜”អឹមម ដល់ហើយហ៎?😳 នែ លោកលេងឆ្កួតអីហ្នឹង?” ខ្ញុំមមីមមើរបើកភ្នែកក៏ឃើញគេកំពុងកាន់ទូរសព្ទថតខ្ញុំ
😈”ថតទុកមើលពេលអផ្សុក”
💜”លុបចោលភ្លាម ខ្ញុំដឹងថាសុទ្ធតែរូបអាក្រក់ៗ” ខ្ញុំខំស្រវ៉ាចាប់យកទូរសព្ទពីគេតែគេគេចទាន់រួចបើកទ្វាឡានចុះយ៉ាងលឿន។ ខ្ញុំឯនេះមិនព្រមចាញ់ខំចុះរត់ដេញចាប់គេភ្លូកទឹកភ្លូកដី។ រត់ដេញគ្នាមកដល់ក្នុងថ្នាក់ខ្ញុំនិងគេដង្ហក់ប្រណាំងគ្នាដូចរត់ម៉ារ៉ាតុង។
😈”អាយុទ្ធជួយអញផង” ចូលមកក្នុងថ្នាក់គេក៏រត់ទៅពីក្រោយខ្នងបងយុទ្ធឲ្យគាត់ជួយ រហូតដល់គ្រប់គ្នាក្នុងថ្នាក់ជ្រួលច្របល់តាម
😇”មានរឿងអីហែងនឹង? ហើយមកជាមួយគ្នាបានយ៉ាងមិច?” ខ្ញុំលឺគាត់សួរបែបនេះក៏បញ្ឈប់សកម្មភាពឆ្លេឆ្លា នេះគេមិនបានប្រាប់បងយុទ្ធថាគេទៅទទួលខ្ញុំមកសាលាទេហ៎?
👿”គឺអញទៅយកគេមក” ពេលនេះបងយុទ្ធបែរកាណុងមករកខ្ញុំវិញម្តង។ មើលទៅគាត់ដូចសោកសៅយ៉ាងមិចមិនដឹងទេ។
💜”អឺ បងយុទ្ធ….” (good afternoon everyone) ខ្ញុំរៀបនឹងសួរនាំបងយុទ្ធលោកគ្រូក៏បើកទ្វាចូលមកមុន។ សំនួរក៏កាត់ផ្តាច់ទេីបខ្ញុំត្រូវសំរេចចិត្តដើរមកអង្គុយកន្លែងប្រចាំរបស់ខ្ញុំវិញ។ មកដល់កន្លែងអង្គុយខ្ញុំប្រទះឃើញមានnoteមួយបិតនៅលើតុរបស់ខ្ញុំដែលបានចារអក្សរថា(ល្ងាចនេះទំនេរអាចទៅដើរលេងជាមួយបងបានទេ?)។ របស់អ្នកណាគេនឹងបិតច្រឡំតុទេដឹង? ខ្ញុំងាកឆ្វេងងាកស្តាំរកមើលម្ចាស់Noteចំនែកអ្នកអង្គុយពីក្រោយក៏ឆ្លេឆ្លាមិនស្ទើរដែរប្រហែលចង់ដឹងចង់លឺខ្លាំងណាស់ហើយមើលទៅ។
💜”បងយុទ្ធមានដឹងអ្នកណាយកក្រដាសNoteមកបិតនៅលើតុខ្ញុំអត់?” ខ្ញុំមិនអស់ចិត្តក៏បែរទៅសួរបងយុទ្ធ។
😇”វាជារបស់បង” What? ខ្ញុំធ្វើមុខជ្រួញចញ្ចើមដាក់គាត់ ចេះរកនឹកលេងដូចក្មេងកើត😂 តែក៏ម្យ៉ាងដែរ។ គាត់លើកដៃជាសញ្ញាអូខេញឹមៗដាក់ខ្ញុំ ខ្ញុំក៏ញញឹមលើកដៃអូខេដាក់គាត់វិញ ចំនែកម្ចាស់Noteស្ញេញមាត់ចង់ដល់គុម្ពត្រចៀក។
👿”ក្រដាសអីឯងនឹងអាយុទ្ធ? អញមើលតិច” បែបទ្រាំមិនបានហើយមើលទៅបានគេអោនមកនិយាយខ្សិបៗជិតខ្ញុំហើយ...
💜”អេ លោក”និយាយទៅគឺមានតែមួយនឹងទេលើកលោក មាយាទរកលេខដាក់គ្មាន និយាយមិនទាន់ចប់ស្រួលទេស្ទុះមកកញ្ឆក់ក្រដាសពីដៃខ្ញុំទៅគ្មានគ្រែងចិត្តអីបន្តិច។
👿”អញទៅដែរ” គេនិយាយទាំងមុខក្រម៉ូវទៅកាន់បងយុទ្ធ។
2 / 13
💜”មិនបាន បងយុទ្ធហៅខ្ញុំមិនបានហៅលោកទេ កុំមុខក្រាស់ពេក” ខ្ញុំនិងគេនៅតែអោនលបៗខ្សិបប្រកែកគ្នាមិនដាច់។
👿”ហែងហៅអញអត់?” ឈ្លើយណាស់ហ៊ានងាកទៅសម្លុតបងយុទ្ធទៀត។
😇”អឺ ឲ្យទូជាអ្នកសំរេចចុះ” គេងាកខ្វាច់មករកខ្ញុំក្នុងខ្សែភ្លែកចង់ប្រាប់ថាត្រូវតែព្រម។ តែខ្ញុំមានដែរហ៎ដែលត្រូវមកខ្លាចគេហ្នឹង។
💜”កុំអីល្អជាង ខ្ញុំមិនចូលចិត្តដើរគ្នាច្រើនទេ” ខ្ញុំនិយាយញញឹមទៅកាន់បងយុទ្ធហើយបែរមកញាក់ចញ្ចើមដាក់អាលោកប៉បអាយវិញ។ មានអារម្មណ៍យ៉ាងមិចដែរពេលគេមិនខ្វល់ចឹងហាហាហា ពេលនេះដល់វេនខ្ញុំម្តងហើយហេហេហេ។
👿”ហឺស គិតស្មានតែចង់ទៅណាស់ទៅហី៎”
💜”បើចឹងល្អហើយ ពួកខ្ញុំនឹងបានដើរលេងសប្បាយ” ខ្ញុំនៅតែនិយាយឌឺទៅគេរហូតដល់គេទ្រាំមិនបានងើបដើរចេញសុំគ្រូទៅក្រៅបាត់។
😇”គួរតែឲ្យវាទៅដែរទៅហី៎ទូ? មើលទៅវាដូចជាខឹងហើយ”
💜”កុំខ្វល់ពីគេច្រើនពេក មនុស្សដូចគេចេះតែរឿងផ្តាច់ការទេ”
😇”ទូនិយាយធ្វើដូចស្គាល់វាច្បាស់ណាស់ចឹង” 😳 ស្គាល់ច្បាស់? ខ្ញុំនឹងហេ៎? គ្មានផ្លូវទេ
💜”និយាយស្អីនឹងបង ខ្ញុំគ្មានថ្ងៃទៅស្គាល់គេច្បាស់បានទេ បើនិយាយរកតែឈ្លោះគ្នាចឹងនោះ” បើស្គាល់ជាងនឹងអាចនឹងប្រសៃប្រសាទបាន។
គេចេញទៅក្រៅបានមួយសន្ទុះក៏ត្រឡប់មកវិញដោយទឹកមុខនៅតែក្រម៉ូវដដែល។ ខ្ញុំធ្វើជាមិនចាប់អារម្មណ៍ ដោយគិតតែយកចិត្តទុកដាក់នឹងមេរៀនវិញ។
គ្រឺងងងងងៗៗ ម៉ោងសំរាកក៏បានមកដល់ ពួកយើងទាំង៣ក៏បណ្តើរគ្នាទៅរោងអាហារដូចពេលមុនដដែរ។ និយាយឲ្យចំទៅគឺខ្ញុំហៅតែបងយុទ្ធទេទោះគេសុំទៅក៏ខ្ញុំមិនព្រមតែគេជំនះតាមមកធ្វើជាមារជ្រែកតាមពីក្រោយរហូត។ គិតៗទៅក៏ដូចជាអាណិតហើយខ្លាចគេខឹងដូចលើកមុនទៀតដែរតែមិនដឹងយ៉ាងមិចចេះតែចង់ធ្វើបាបគេ ព្រោះមិនងាយមានឱកាសចឹងទេ។ ថ្ងៃនេះពួកយើងមិនបានទៅកន្លែងបងស្នាទេដោយខ្ញុំជ្រើសយកមកកន្លែងកាហ្វេសំណព្វចិត្តខ្ញុំវិញ។ ដោយកៅអីមានតែ២ហើយមនុស្សមានដល់ទៅ៣ ទើបត្រូវមានមនុស្សម្នាក់ដែលត្រូវលះបង់ហើយម្នាក់នោះគឺគ្មានអ្នកណាឆ្ងាយក្រៅពីអាលោកប៉បអាយដែរ។ ការពិតទៅដំបូងគេក៏មិនព្រមដូចគ្នាដោយបង្ខំឲ្យបងយុទ្ធជាអ្នកឈរចាំវិញតែដោយសារឃើញខ្ញុំមិនព្រមអង្គុយទើបគេសុខចិត្តងើបឈរហើយមកអូសដៃខ្ញុំឲ្យអង្គុយជាមួយបងយុទ្ធវិញ។ វាកាន់តែធ្វើឲ្យខ្ញុំកាន់តែចង់ដឹងការពិតពីគេទ្វេដងថាតើវាដូចជាអ្វីដែលខ្ញុំកំពុងគិតឬអត់។ បើមិនចូលខាងខ្លួនឯងជ្រុលពេកទេពេលនេះខ្ញុំគិតថាគេដូចជាកំពុងតែប្រចណ្ឌហួងហែងខ្វាយខ្វល់ខ្ញុំយ៉ាងមិចមិនដឹងទេទាំងរឿងកាលពីបាយថ្ងៃហើយនឹងរឿងជាមួយបងយុទ្ធថែមទៀត។ ហ៊ើយយយ ពិបាកតែចិត្តខ្លួនឯង
3 / 13
ទេ កើតអារម្មណ៍សប្បាយចិត្តទៅវិញពេលដែលគិតថាគេកំពុងប្រចណ្ឌបែបនេះ មើលទៅគេចរួចពីរណ្ដៅខុសគេមួយនេះឬអត់ទេ បើចាប់ផ្តើមកាន់តែជ្រួលច្របល់ពេលនៅក្បែរគេរហូតចឹងនៀក។ ហឹស តែកុំសង្ឃឹមដរាបណាខ្ញុំនៅពិសោធន៍ចិត្តគេមិនទាន់ច្បាស់ គឺគ្មានថ្ងៃដែលខ្ញុំព្រមទទួលស្គាល់ជាដាច់ខាត។ (មានអំនួតណាស់ប្រយ័ត្នអត់លិតទៅ អ្នកសរសេរចង់បានផងហាហាហា)។
👿”ណេះ កាហ្វេទឹកដោះគោស្រស់ច្រើន” គេដើរមកតុព្រមជាមួយកែវកាហ្វេហុចមកឲ្យខ្ញុំ។ ខ្ញុំងើយមើលគេទាំងឆ្ងល់មិនទាន់បានកុម្មង់ផងមិចក៏ចេញមកបាន
😇”ហើយរបស់អញនៅណា?” បងយុទ្ធមិនសុខចិត្តក៏សួរឡើង។ អឺមែនហើយមិចបានមានតែរបស់ខ្ញុំមួយចឹង។
👿”ហែងមិនចេះទៅទិញខ្លួនឯងទេហី៎ អញដឹងថាហែងចង់ផឹកអី?” មើលសំដីចុះ។
😇”ស្គាល់អញ២០ឆ្នាំលូវហី៎ហែងមិនដឹងថាអញចូលចិត្តអី តែមកដឹងច្បាស់អីត្រឹមទូដែលស្គាល់បាន៣,៤ ថ្ងៃនឹង” ស្ងាត់ យ៉ាងមិចទៀតមិចក៏មិនតបមក។ ខ្ញុំឃេីញកែវភ្នែកដែលគេសំលឹងមេីលទៅបងយុទ្ធគួរឲ្យខ្លាចណាស់។
💜”ចាំខ្ញុំអ្នកទៅទិញ បងយុទ្ធចង់ផឹកអី” ខ្ញុំរៀបនឹងងើបឈរឡើងទៅទិញកាហ្វេស្រាប់តែគេមកសង្កត់ខ្លួនខ្ញុំឲ្យអង្គុយចុះវិញ
👿”មិនបាច់ ហែងចង់ផឹកអីក៏ទៅទិញខ្លួនឯងទៅ ចាំឲ្យអ្នកណាបំរើ”
😇”អញគ្មានបានប្រើអ្នកណាទេ” មើលទៅសង្គ្រាមផ្ទុះអាលូវហើយ ពាក់អាវគ្រោះសិន។
💜”ណេះ ចឹងបងយកកាហ្វេខ្ញុំទៅ ខ្ញុំទើបតែផឹកពីថ្ងៃមកហើយទេ” ខ្ញុំហុយកាហ្វេទៅឲ្យបងយុទ្ធ តែមានហ៊ាងស្ទុះមកចាប់ដៃខ្ញុំជាប់។
👿”របស់ខ្ញុំទិញឲ្យ យើងគ្មានសិទ្ធឲ្យទៅអ្នកផ្សេងទេ យល់?” គេអោនមកនិយាយសង្គ្រឺតធ្មេញដាក់ខ្ញុំ។ ខ្ញុំដូចចង់ខ្លាចគេវិញអាមិចទេ
💜”លេងដៃខ្ញុំ ហើយខ្ញុំប្រើលោកឲ្យទៅទិញពីពេលណា” ខ្ញុំកញ្ឆក់ដៃចេញពីគេហើយបែរ ទៅហុចកាហ្វេឲ្យទៅបងយុទ្ធបន្តទៀត តែអ្វីដែលខ្ញុំនឹកមិនឃើញគឺ
👿”ឈប់….” ខ្ញុំបែរទៅរកគេភ្លាមក៏ឃើញគេកំពុងឈ្ងោកមុខចុះ។
👿” មិនបាច់ឲ្យទៅវាទេ ខ្ញុំទៅទិញឲ្យវាដោយខ្លួនឯង” គេនិយាយហើយក៏ដើរអោនមុខទៅរកបងអ្នកលក់កាហ្វេវិញ។ គេព្រមចុះចាញ់ខ្ញុំឬ? ខ្ញុំបានត្រឹមចំហរមាត់សំលឹងមើលគេពីក្រោយឯបងយុទ្ធអង្គុយធ្វើមុខស្មើមិនមាត់មិនកអីបន្តិច។ ទៀតហើយសង្ស័យតែដូចលើកមុនទៀតហើយ ខ្ញុំដូចជាកាន់តែអាណិតគេកើនឡើងៗជាលំដាប់ហើយ។ គ្រាន់តែផឹកកាហ្វេមួយកែវធ្វើដូចទៅហាត់ទាហាន៣ឆ្នាំចឹងវេទនាអើយសែនវេទនា។ បានបន្តិចគេក៏ដើរត្រលប់មកវិញជាមួយកាហ្វេកែវថ្មីសំរាប់បងយុទ្ធរួចក៏ដើរចេញទៅបាត់មិននិយាយរកអ្នកណាមួយមាត់។ ខ្ញុំឯណេះវិញអួលណែនដើមទ្រូងរកប្រាប់មិនត្រូវ។ ចង់ធ្វើបាបគេពេកលូវមកប្រកាច់ប្រកិនក្នុងចិត្តខ្លួនឯងវិញ។
4 / 13
មិនអង្គុយឲ្យសៅម៉ង់យូរខ្ញុំក៏ហៅបងយុទ្ធឡើងទៅថ្នាក់វិញព្រោះចាប់ផ្តើមធុញទ្រាន់ហើយ។ នៅក្នុងថ្នាក់ស្ងាត់ច្រងំល្អណាស់ដោយសារតែមិនទាន់ដល់ម៉ោងចូលរៀនវិញទេីបសិស្សដទៃមិនទាន់មក។ ខ្ញុំក៏ដើរទៅតុប្រចាំរបស់ខ្លួនដោយមានបងយុទ្ធជាអ្នកដើរតាមពីក្រោយ។ ដើរមកដល់តុខ្ញុំក៏រៀបចំសៀវភៅសំរាប់ម៉ោងរៀនចុងក្រោយស្រាប់តែបងយុទ្ធសួរ
😇”ទូ?” ខ្ញុំក៏ងាកឆ្លើយ
💜”បាទ?”
😇”ទូមានអារម្មណ៍មិចខ្លះពេលឃើញអាប៉បធ្វើបែបនេះ?” សំនួរស្តាប់ទៅងាយៗ តែខ្ញុំបែរជារកចំលើយមិនឃើញ។
💜”ហេតុអីហ៎?” ខ្ញុំធ្វើជាបង្វែរសំនួរទៅគាត់វិញដើម្បីពន្យាពេលឆ្លើយ។
😇”ឆ្លើយនឹងបងសិនមោ” ហ៊ើយយយ តឹងទ្រូងណាស់
💜”អត់មានយ៉ាងមិចផងធម្មតា” ឆ្លើយឲ្យតែផុតៗសិនទៅ
😇”អឹម បងមានរឿងចង់សារភាពប្រាប់ទូ ពីដំបូងគិតថាចាំល្ងាចចាំប្រាប់តែគិតថាគួរតែប្រាប់ពេលនេះតែម្តងទៅ”
💜”រឿងអី មើលទៅដូចខ្លាំងក្លាសំបើមម៉េស” ខ្ញុំធ្វើនិយាយបន្លំសើច
😇”គឺវាស្តាប់មើលទៅពិបាកទទួលយកបន្តិចតែ.. បងចង់សុំទូធ្វើជា….”
ក្រាកកកកក ខ្ញុំស្តាប់ពាក្យសារភាពរបស់បងយុទ្ធមិនទាន់បានមួយឃ្លាផងសំលេងទ្វារថ្នាក់របើកឡើង លេចចេញមុខមនុស្សម្នាក់ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់។ ហ៊ាងដើរធ្វើមុខស្អុយង៉ោងមកកាន់តុរបស់គេដោយមិនព្រមមើលមុខនរណា។ បងយុទ្ធឃើញបែបនេះក៏ផ្អាកឈប់និយាយ។
💜”មុននឹងបងមានរឿងអីចង់ប្រាប់ខ្ញុំមែន?” ខ្ញុំបែរទៅសួរបងយុទ្ធបន្តរឿង
😇”អរ ចាំល្ងាចចាំបងប្រាប់់” ធាតុពិតទៅខ្ញុំក៏មិនសូវចង់ដឹងអីប៉ុន្មានដែរតែមកពីចង់បែរទៅមើលអ្នកអង្គុយជាប់គាត់ទៅវិញទេ។ ពេលនេះគេគិតតែពីឈ្ងោកមុខតែប៉ុណ្ណោះ។ ចិត្តខ្ញុំពិតជាចង់សួរនាំគេណាស់ តែខួរក្បាលបញ្ជាមិនឲ្យនិយាយ ពេលនេះខ្ញុំចាប់ផ្តើមដឹងពីចិត្តខ្លួនឯងវិញខ្លះៗហើយថាខ្ញុំមានអារម្មណ៍បែបណាចំពោះគេ។ ខ្ញុំមិនមែនជាមនុស្សដែលជំនេញរឿងសេ្នហាមែន គ្រាន់តែដឹងត្រឹមថាពេលនេះខ្ញុំមិនចង់ឃើញគេក្នុងសភាពនេះ។ តើការខ្វល់ខ្វាយបារម្ភបែបនេះគេហៅថាអ្វីទៅ?
5 / 13
ម៉ោងរៀនចុងក្រោយក៏ចាប់ផ្តើមដោយភាពស្ងប់ស្ងាត់មានតែសំលេងគ្រូដែលខំស្រែកពន្យល់មេរៀនក្តែងៗ។ ពួកយើងគ្រប់រូបក៏តាំងចិត្តរៀនរហូតដល់ចប់។ គ្រាន់តែចប់ម៉ោងភ្លាមហ៊ាងគេរៀបចំសៀវភៅចេញពីថ្នាក់ទាំងមិនលានរណាម្នាក់មួយមាត់សូម្បីតែមិត្តសំលាញ់ ឯបងយុទ្ធក៏មើលទៅដូចមិនខ្វល់ពីមិត្តទៀតបានតែជួយរៀបចំសៀភៅឲ្យខ្ញុំហើយបណ្តើរគ្នាទៅឡានរបស់គាត់តែប៉ុណ្ណោះ។
មានណាត់ដើរលេងយើងគួរតែសប្បាយមែនទេ? តែពេលនេះម្នាក់ៗមើលទៅដូចជាកើតទុក្ខទៅវិញ។
😇”ទូចង់ទៅណា?” កំពុងអណ្តែតអណ្តូងដូចអាចម៍អណ្ដែតទឹកបងយុទ្ធក៏សួរឡើង។
💜”ទីណាក៏បាន តាមតែចិត្តបងចុះ”
😇”ឃ្លាននៅ?”
💜”គួរសមដែរនឹងណា” ខ្ញុំនិយាយទាំងញញឹមទៅគាត់។ មែនហើយយើងមកដើរលេងមិនមែនមកហែរសពទេចឹងត្រូវតែសប្បាយ។ រឿងគេទុកមួយឡែកសិន ពេលនេះខ្ញុំគួរតែបារម្ភពីអារម្មណ៍អ្នកនៅជិតខ្លួនវិញល្អជាង។ បងយុទ្ធឃើញខ្ញុំញញឹមបែបនេះក៏មើលទៅគាត់រៀងមានកំលាំងចិត្តវិញដែរ
😇”ចឹងទៅញ៉ាំគ្រឿងសមុទ្រមិចដែរ?”
💜”ល្អណាស់ ខ្ញុំចូលចិត្តស្រាប់ផង” លឺបែបនេះភ្លាមបងយុទ្ធក៏បន្ថែមល្បឿនឡានទៅមុខកាន់តែលឿន។ ពេលនេះអ្វីៗបានប្រសើរឡើងវិញបន្តិចៗហើយដោយពួកយើងឆ្លាស់គ្នារករឿងសប្បាយមកនិយាយដូចជារឿងពីក្មេងអីជាដើម។ រឿងខ្លះក៏មានទាក់ទងនឹងលោកប៉បអាយដែរតែខ្ញុំខំធ្វើជាស្តាប់រំលោងព្រោះវាធ្វើឲ្យខ្ញុំកាន់តែនឹកគិតដល់គេ។ រំលោងទៅ២០នាទីពួកយើងក៏បានមកដល់ភោជនីយដ្ឋានគ្រឿងសមុទ្រមួយកន្លែងរាងធំគួរសមដែរ។ បងយុទ្ធចេញមុខកុម្ម៉ង់ម្ហូបពេញតុធ្វើមើលតែមកគ្នា២០នាក់ចឹងឯអ្នកស៊ីវិញមិនឲ្យខាតទេដាក់យកៗគ្មានសល់(របស់ចូលចិត្តស៊ីងាប់ចោល)។ ក្រោយពីអាហារពេលល្ងាចបានបញ្ចប់ពួកយើងក៏បន្តរដំនើរទៅផ្សារទំនើបទៀត។ ដើរទិញនេះទិញនោះអស់ចិត្តហើយបងយុទ្ធគាត់ក៏បបួលខ្ញុំមើលគុនបន្តតែត្រូវខ្ញុំបដិសេធព្រោះឥលូវម៉ោងជិត៩ទៅហើយទម្រាំមើលចប់កណ្តាលយប់កណ្តាលអាធ្រាត្រទើបគាត់យល់ព្រមជូនខ្ញុំមកផ្ទះវិញ។
😇”អរគុណណាសំរាប់ការព្រមដើរលេងកំដរបងថ្ងៃនេះ” ចតឡានមកដល់មុខផ្ទះខ្ញុំបងយុទ្ធក៏និយាយឡើងកាត់ភាពស្ងប់ស្ងាត់ដ៏សែនយូរគួរសមដែរ។
💜”ខ្ញុំអរគុណបងវិញបានត្រូវប៉ាវញ៉ាំអីហើយ នៅមកចេញលុយថ្លៃឥវ៉ាន់ឲ្យទៀត” ខ្ញុំនិយាយផ្តល់ស្នាមញញឹមមួយទៅឲ្យគាត់។ ថ្ងៃនេះគឺកម្មវិធីរបស់គាត់សុទ្ធតែម្តង ខ្ញុំមានអារម្មណ៍កក់ក្តៅមួយបែបទៅពេលមានអ្នកយកចិត្តទុកដាក់ដិតដល់បែបនេះ។
😇”បាទ វាគឺជាការពេញចិត្តរបស់បង”
6 / 13
💜”ហិហិ ចឹងខ្ញុំចូលផ្ទះហើយណា ត្រលប់ទៅវិញប្រយ័ត្នប្រយែងផង” ខ្ញុំលាគាត់រៀបនឹងបើកទ្វាចុះហើយតែត្រូវគាត់ចាប់ដៃវិញ។
😇”ឈប់សិនទូ បងនៅមិនទាន់បានប្រាប់អ្វីម៉្យាងដល់ទូទេ”
💜”បងមានរឿងអីនិយាយមោ” ខ្ញុំសួរគាត់ទាំងដែរដៃគាត់នៅចាប់ដៃខ្ញុំជាប់។
😇”តែទូត្រូវសន្យាថានឹងមិនស្អប់ឬខឹងបង ទោះទូទួលយកបានឬមិនបានក៏ដោយ” ស្អីគេចេស ដូចប្រាកដប្រជាអីសំបើមម៉េស
💜”អឹមមមម ខ្ញុំនឹងព្យាយាមទទួលយកគ្រប់រឿង”
😇”អូខេ ហូសសស បងដឹងថាវារៀងលឿនបន្តិចមែន ហើយស្តាប់មើលទៅក៏ចំលែកដែរ តែពេលនេះបងច្បាស់ក្នុងចិត្តខ្លួនឯងហើយ ហើយបងក៏មិនចង់បាត់បង់ឱកាសនេះដូចគ្នា ទោះដឹងថាវានឹងធ្វើឲ្យទំនាក់ទំនងរបស់បងនិងមនុស្សម្នាក់នឹងមានបញ្ហាក៏ដោយតែបងមិនអាចទ្រាំសុខចិត្តឈឺចាប់ទាំងដែលមិនបានធ្វើអ្វីសោះនោះដែរ” គាត់ដកដង្ហើមធំហើយនិយាយយ៉ាងវែងអន្លាយ។
💜”ហើយ?”
😇”គឺបងស្រលាញ់ទូ” 😱😱😱 គ្រាន់តែលឺពាក្យសរភាពពីបងយុទ្ធភ្លាម រូបភាពមុខរបស់មនុស្សម្នាក់រសាត់ចូលមកក្នុងខួរក្បាលខ្ញុំមួយរំពេច។ តេីវានឹងល្អយ៉ាងណាបើសិនបានលឺពាក្យនេះចេញពីមាត់គេដែលមិនមែនជាបងយុទ្ធ? តើខ្ញុំគួរឆ្លើយតបបងយុទ្ធយ៉ាងមិចទៅបើខ្ញុំនៅមិនទាន់ដឹងពីអារម្មណ៍ពិតរបស់ខ្លួនឯងផងនឹង?
💜” តែ អឺ…” តុកៗៗ
សំលេងនរណាមកគោះទ្វាឡាន ខ្ញុំភ័យស្លន់ស្លោររត់រកពុទ្ធោពេញក្នុងឡាន។ គ្រាន់តែងាកទៅក៏ឃើញមុខមហាអំណាចរបស់ហ៊ាងសំលក់មកពួកខ្ញុំសឹងតែជ្រុះគ្រប់ភ្នែក។ ហើយគេមកតាំងពីពេលណាហ្នឹង?
💜”លោកមោបានយ៉ាងមិចនឹង?” ខ្ញុំចុចកញ្ចក់ឡានឲ្យចុះរួចសួរទៅគេ។ តែភ្នែកគេបែរជាមកសំលឹងមើលដៃរបស់ខ្ញុំដែលត្រូវបានចាប់ដោយបងយុទ្ធវិញ។
👿”ឆាប់ចុះពីលើឡានភ្លាម” គេនិយាយហើយលូកដៃចូលមកក្នុងឡានចាប់ទាញគន្លឹះទ្វារួចអូសខ្ញុំចេញយ៉ាងត្រណាត់ត្រណែង ចំនែកឯឥវ៉ានរបស់បងយុទ្ធទិញឲ្យវិញជ្រុះពេញថ្នល់។ បងយុទ្ធឃើញបែបនេះក៏ស្ទុះបើកទ្វាឡានចេញមកតាមដែរ។
😇”អាប៉បហែងចង់ធ្វើអីហែងនឹងហា៎?” គាត់ស្រែកកាត់កណ្តាលផ្ទៃមេឃដ៏សែនងងឹតមករកពួកខ្ញុំ។
👿”អញទៅវិញទេដែរត្រូវសួរហែង មិចក៏ហែងហ៊ានធ្វើចឹង?” ពេលនេះបងយុទ្ធប្រែទៅជាអោនទំលាក់ទឹកមុខស្ងាត់ទៅវិញ។ ខ្ញុំជាជនកណ្តាលបានត្រឹមតែឈរស្ងៀមដោយមិនយល់រឿងអី។
7 / 13
👿”ឯយើងវិញមានរឿងត្រូវជំរះបញ្ចីជាមួយខ្ញុំ ឆាប់ដើរតាមខ្ញុំមកនេះ” ដោយមិនបានទទួលចំលើយពីបងយុទ្ធ គេក៏បែរមកនិយាយគំហកដាក់ខ្ញុំវិញ ហើយថែមទាំងអូសខ្ញុំឲ្យដើរតាមគេទៅឡានមួយដែលមិនមែនជាឡានរាល់ដងរបស់គេទៀត។
💜”លែងខ្ញុំ លោកកើតឆ្កួតអីទៀតហើយនឹង ខ្ញុំឈឺណាស់” ខ្ញុំខំស្រែកផងទាញដៃមកវិញផងតែគេមិនខ្វល់គិតតែពីអូសខ្ញុំឥតឈប់។
👿”ឆាប់ចូលក្នុងឡានភ្លាម” មិនខ្វល់ថាខ្ញុំឈឺប៉ុណ្ណាហើយថែមទាំងមកបង្ខំញាត់ខ្ញុំចូលក្នុងឡានគេទៀត។
👿”នៅឲ្យស្ងៀមកុំគិតចង់គេច បើមិនចង់ត្រូវខ្លាំងជាងនឹងទ្វេដង” គ្រាន់តែឃើញខ្ញុំរៀបនឹងស្ទុះរត់ចេញពីគេ គេក៏សង្កត់ខ្ញុំជាប់រួចសំឡុតខ្ញុំមួយតង់ទៀត។
ផាំង សំលេងទ្វាឡានខាងខ្ញុំត្រូវបានបិទលាន់លឺផ្អើលគេផ្អើលឯងសឹងតែជ្រុះទ្វាហើយទេដឹង។ រួចគេប្រឹងប្រញាប់រត់មកទ្វារខាងគេយ៉ាងលឿន។
💜”គិតចង់នាំខ្ញុំទៅណាហ្នឹង?” គ្រាន់តែគេចូលមកដល់ក្នុងឡានភ្លាមខ្ញុំក៏ចាប់សួរ។
👿”កុំភ័យ ខ្ញុំមិនយកយើងទៅសំលាប់ចោលទេ” គេប្រាប់ខ្ញុំថាកុំឲ្យភ័យ ខ្ញុំមិនភ័យទេតែខ្លាចបាត់ទៅហើយ។ ម៉ាក់អើយជួយខ្ញុំផង😭😭
👿”ដាក់ខ្សែក្រវ៉ាត់ផងប្រយ័ត្នស្លាប់មុននឹងខ្ញុំបានជំរះបញ្ចីរ” ហឹកៗៗ ហេតុអីក៏គេសំដីអាក្រក់ដល់ថ្នាក់នេះ😭។ ខ្ញុំដាក់ខ្សែរក្រវ៉ាត់មិនទាន់ស្រួលផងលេងគេជាន់ហ្គែយ៍ឡានមួយទំហឹងរហូតដល់ថ្នាក់បងយុទ្ធដែលឈរសំលឹងមកពួកយើងត្រូវរត់ចូលកៀន។
បរិយាកាសពេលនេះគឺព្រឺព្រួចជាទីបំផុត សីតុណ្ហភាពក្នុងឡានត្រជាក់ចង់កកតែខ្ញុំបែរជាមកបែកញើសជោកខ្លួនទៅវិញ។
🎶📲គ្រឺងងងងៗៗ សំលេងទូរស័ព្ទរបស់ខ្ញុំរោទិ៏ឡើងជ្រែកកាត់ភាពស្ងប់ស្ងាត់អស់រយៈពេលជាយូរ។
👿”អ្នកណាតេមោ?” ខ្ញុំលូកយកទូរសព្ទពីហោប៉ៅមកមើលមិនទាន់ឃើញលេខអ្នកតេមោច្បាស់ផងគេក៏ស្រែកសួរឡើង
💜”គឺលេខម៉ាក់ ហើយចាំបាច់ស្រែកអីថ្នាក់នឹង” អាគ្នាកំពុងមានអារម្មណ៍ខ្លាចផងមកស្រែកយកៗធ្វើដូចអាណាចង់ចូលមកចាក់ករចឹង។
👿”ឲ្យមកនេះ ខ្ញុំអ្នកនិយាយ” គេនិយាយមិនទាន់ផុតមាត់ផងទូរសព្ទខ្ញុំក៏ទៅដល់ដៃគេបាត់ទៅហើយ។ ដៃលឿនជាមីសស៊ីលទៀត
💜”អេ នរណាជាម្ចាស់ទូរសព្ទឲ្យប្រាកដទៅនឹង”
👿”បិទមាត់ ហាមនិយាយអីទាំងអស់បើមិនចង់ឲ្យខ្ញុំជាអ្នកយកមាត់ទៅបិទជំនួស” 🤭🤭ខ្ញុំលឺបែបនេះក៏យកដៃខ្ទប់មាត់យ៉ាងលឿន។ អាខ្មោចឆៅឆ្កួតនេះ ទៅជាន់ពែរពីណាមោនឹងបានកាចអីយ៉ាងនេះ។
8 / 13
😈”អាឡូ ជំរាបសួរអ្នកមីង”
😈”បាទ ទូគេរវល់ទើបឲ្យខ្ញុំជាអ្នកទទួលជំនួយ” 😳
😈”ពេលនេះកំពុងតែជិះឡានទៅផ្ទះរបស់ខ្ញុំ”
😈”អឹម អ្នកមីងមិនថាអីទេមែនទេ ដែលខ្ញុំចង់សុំឲ្យទូគេងផ្ទះខ្ញុំមួយយប់ ដោយសារមានកិច្ចការសាលាត្រូវធ្វើរួមគ្នា” 😱😱 ហើយនិយាយគ្នារឿងទៅដេកផ្ទះគេពីពេលណា ហើយកិច្ចការសាលាមោពីទិសណាទៅ។
😈”បាទ អរគុណច្រើនណាស់អ្នកមីង ខ្ញុំនឹងមើលថែទូឲ្យបានល្អ” ដល់ប្រយោគនេះគេបែរមកញញឹមញាក់ចញ្ចើមដាក់ខ្ញុំទៀត។ អាអើយអា
😈”បាទ ជំរាបលាអ្នកមីង”។ រាល់ថ្ងៃមិនដឹងពាក់ស្រោមមុខប៉ុន្មានទេ និយាយជាមួយម្តាយខ្ញុំពិរោះឡើងអាលួយដល់ពេលឯងវិញ ស្រែកគំហេកគំហកអត់ឈប់។
💜”មិចបានទៅប្រាប់ម៉ាក់ខ្ញុំបែបហ្នឹង?” បន្ទាប់ពីគេដាក់ទូរសព្ទចុះហើយខ្ញុំក៏បានសេរីភាពនិយាយទៅកាន់គេវិញ។
👿”បែបណា?” នៅមានមុខធ្វើមិនដឹងទៀតណា
💜”បែបដែលបាននិយាយនឹងហើយ ខ្ញុំបាននិយាយពីពេលណាថានឹងទៅដេកផ្ទះលោកហ្នឹង”
👿”គឺពេលដែលខ្ញុំនិយាយជំនួសនឹងហើយ” តើគួរឲ្យខ្ញុំនិយាយយ៉ាងណាទៅបើគេលេងចឹងៗ។
💜”អើយយយ ហើយប្រាប់បាននៅថាចង់នាំខ្ញុំទៅណា” ខ្ញុំចង់ដឹងមែនតែនហើយ
👿”ដល់ហើយ” ដល់ហើយ? គេក៏បត់ចូលទៅក្នុងកន្លែងចតឡាន នេះជាអាគារApartmentតើ។ បានន័យថាកាលពីថ្ងៃគឺគេនិយាយការពិតមែន។
💜”លោកគិតចង់ធ្វេីអីខ្ញុំហ្នឹង?” ពេលនេះខ្ញុំកាន់តែភ័យហើយ។ អារម្មណ៍ពេលនឹកឃើញដល់ឃត្តកម្មសំលាប់ញាត់បាវលោតឡើងមកភ្លាមៗ។ អាចទេ? ទើបតែស្គាល់គ្នាមិនបានមួយអាទិត្យស្រួលបួលផង ហើយថែមទាំងខ្ញុំនិយាយស្តីផ្លែផ្កាឲ្យគេរហូតទៀត(វែងឆ្ងាយពេកហើយលោកទូ)។
😈”តិចទៀតគង់តែដឹងទេ” គេនិយាយព្រមជាមួយនឹងស្នាមញញឹមដល់ពិសពុល។ ខ្ញុំលេបទឹកមាត់សឹងតែមិនចូលហើយពេលនេះ
ផាំង ឡានចូលមកដល់ចំនតភ្លាមខ្ញុំក៏ដោះខ្សែក្រវ៉ាត់បើកទ្វាររត់ចេញយ៉ាងលឿន
😈”អេ គិតចង់រត់គេចហេ៎” គេស្រែករត់ដេញពីក្រោយខ្ញុំយ៉ាងលឿនមកដែរ។ ហើយគេរត់ឬក៏ហោះនឹងបានលឿនអីលឿនមឹងៗ
9 / 13
💜”លេងខ្ញុំ ខ្ញុំទៅផ្ទះវិញ”
😈”ជើងខ្លីៗចឹងគិតថារត់ផុតហី៎” ទីបំផុតគេរត់ចាប់ខ្ញុំទាល់តែបាន ហើយថែមទាំងចាប់បីខ្ញុំទៀត។
💜”ដាក់ខ្ញុំចុះសិនទៅ ខ្ញុំដើរខ្លួនឯងបានហើយ”
😈”ខ្ញុំខ្ចិលរត់ដេញចាប់ម្តងទៀតណាស់ បិទមាត់នៅឲ្យតាស្ងៀមទៅបើមិនចង់ត្រូវឥលូវនឹង” គេធ្វើរិកបូញមាត់មករកខ្ញុំ តែខ្ញុំយកដៃខ្ទប់មាត់ម្តងទៀត។ គេបីខ្ញុំឡើងតាមប្រអប់ជណ្តើរយន្តរហូតមកដល់ជាន់ទី៨។ ផ្ទៃមុខគេបានទាក់ទាញខ្សែភ្នែកខ្ញុំឲ្យសំលឹងមើលយ៉ាងស្លុងអារម្មណ៍។ ភ្នែកខ្ញុំកាន់តែសំលឹងទៅគេកាលណាបេះដូងវាប្រាប់ថាកាន់តែលង់គេកាលនោះ កាយវិការរឹងពឹងមួសមុតរបស់គេបានផ្តល់ភាពកក់ក្តៅនិងការការពារដែលខ្ញុំទទួលបានទាំងស្រុង។ គេបីខ្ញុំដោយភាពម៉ឺងម៉ាត់ធ្វើដូចខ្ញុំជាសំលីដែលគ្មានទំងន់អីសោះ នៅពេលនេះគេធ្វេីដូចជាខ្ញុំប្រៀបបានទៅនឹងកូនក្មេងមិនដឹងខ្យល់អី។ ខ្ញុំប្រហែលស្និតស្នាលនឹងទទួលការមើលថែទាំពីហ៊ាខ្លាំងពេករហូតដល់ដក់អារម្មណ៍ជាប់នឹងមនុស្សប្រុសអស់ហើយ។ ខ្ញុំមិនចង់ប្រាប់ខ្លួនឯងឡើយថាខ្ញុំកំពុងធ្លាក់ក្នុងអន្លង់គេបាត់ទៅហើយ។ តើគួរបណ្តោយអារម្មណ៍ខុសគេមួយនេះទៅតាមអ្វីដែលខ្លួនត្រូវការឬក៏គួរតែបញ្ឈប់វាត្រឹមនេះទាន់វានៅស្រោចស្រង់បាន។
ពេលនេះគេបានបីខ្ញុំមកដល់មុខបន្ទប់មួយហើយគេស្រាប់តែឈប់
😈”លូកយកកាតសោបន្ទប់ក្នុងហោប៉ាវក្រោយខ្ញុំតិច”
💜”អត់ទេ” អាណាទៅចង់លូកស្ទាបគូទគេទៅ។ គ្រាន់តែគិតក៏ព្រឺសម្បុរដែរ
😈”លឿនឡើងធ្ងន់ណាស់”
💜”ហើយមិចមិនព្រមដាក់ចុះ” មាត់ឲ្យគេដាក់ចុះ តែពេលនេះខ្ញុំលេងចង់ចុះហើយ ព្រោះកំពុងស្រួលខ្លួន។
😈”បើខ្ញុំគិតចង់ចឹង ខ្ញុំមិនប្រើទេ លឿនឡើងតិចចាត់ការនៅក្រៅបន្ទប់នឹងអាលូវ”
💜”អើយៗៗ លូកហើយៗ” ប្រកាច់រកតែឯងដកឃ្លាមិនទាន់ ងាកឈ្ងោកៗរហូត។
😈”លូកឲ្យស្រួលផង ហើយហាមប្រឡំចាប់គូទកូនគេ” Awww អាឆ្កួតមោនិយាយឲ្យគិតធ្វើអីទៀត។ មុខខ្ញុំឡើងក្រហមហើយទេដឹង កុំឲ្យសោះខ្ញុំខ្មាស់គេណាស់់ស់ស់ស់
💜”ចាប់គូទលោកខ្ញុំសុខចិត្តទៅដេញចាប់គូទគោវិញ”
😈”អឺៗៗ ចាប់អីក៏ចាប់ទៅ សុំឲ្យតែលឿនៗមោ ចុកដៃណាស់” ហើយខ្ញុំក៏លូកទៅមែន។ ទិដ្ឋភាពពេលនេះគឺដៃខ្ញុំកំពុងលូកចូលទៅក្នុងហោប៉ៅក្រោយគេស្របពេលដែលភ្នែកគេកំពុងចាប់សំលឹងមើលមកខ្ញុំទាំងស្នាមញញឹមតិចៗ សួរថាបើសិនជាអ្នកអានគ្រប់គ្នាវិញតើគួរ
10 / 13
មានអារម្មណ៍បែបណាទៅ? ខ្ញុំពិតជាចង់ឲ្យគ្រប់គ្នាមកស្ថិតក្នុងស្ថានភាពនេះមែនទែន នឹងដឹងថាអារម្មណ៍ខ្ញុំយ៉ាងណា។ អ្នកដែលត្រូវគេលូកមិនឃើញមានអាការៈអៀនអីសោះ មកអៀនអ្នកដែលលូកគេវិញ។ ទម្រាំតែយកកាតចេញមកបើកទ្វាចូលបានខ្ញុំប្រឹងមិនដកដង្ហើមចង់ខ្យល់ចាប់។
💜”អូយយយ មិចមិនបោះខ្ញុំចុះទៅក្រោមម៉ង់ទៅ” ចូលមកដល់ខាងក្នុងគេមិនដាក់ខ្ញុំចុះស្រួលបួលទេ គឺបោះឯងទៅលើសាឡុងយកតែម្តង។
😈”ខ្ញុំមិនចិត្តដាច់ដល់ថ្នាក់នឹងទេ” គេនិយាយអោបដៃមកកាន់ខ្ញុំ
😈”យ៉ាងមិច ដើរលេងតែ២នាក់វាចឹងសប្បាយណាស់ណ៎”
💜”គិតថាដើរលេងគេត្រូវមកទួញសោកមែន”
😈”អរររ ត្រឹមត្រូវហើយ ព្រោះឃើញសើចសប្បាយក្អាកក្អាយដល់លេងខ្វល់ពីមនុស្សជុំវិញខ្លួនអស់ហើយ” ឃើញ? គេឃើញខ្ញុំពីពេលណា? ឬមួយក៏…
💜”’នេះកុំប្រាប់ណាថាលោកដើរតាមពួកខ្ញុំ?” ខ្ញុំក្រោកឈរដេញសួរគេយ៉ាងលឿន។
💜”នេ៎លោក មិចក៏មិនឆ្លើយហា៎?” និយាយចំចំនុចមែននឹងបានស្ងាត់មិនឆ្លើយបែបនេះ ទោះខ្ញុំកេះសួរគេយ៉ាងណាក៏គេមិនព្រមបើកមាត់ដែរ។ ពេលនេះខ្ញុំប្រែក្លាយពីភាពភ័យខ្លាចមកជាចង់សើចគេវិញហើយ ហាហា។ ពេលគេធ្វើមុខលេងឡង់ៗចឹងទៅគួរឲ្យចង់សើចណាស់។
💜”ហ៊ើយយយ ស្តាយណាស់ការពិតគួរតែយល់ព្រមមើលកុនជាមួយបងយុទ្ធបន្តទៀតទៅល្អបាត់” អស់ពីបាត់ភ័យខ្លាចគេហើយ ខ្ញុំនឹងធ្វើឲ្យគេសារភាពការពិតមកឲ្យបាន។
👿”បើចង់ឲ្យខ្ញុំចូលទៅអូសយើងចេញពីរោងកុនឲ្យផ្អើលគេ ក៏សាកមើលទៅ”
💜”ហា៎? ដើរតាមពួកខ្ញុំមិនអស់ចិត្តហើយគិតចង់ចូលទៅតាមដល់រោងគុនទៀត?”
👿”កុំចង់មកវាយបកខ្ញុំវិញ ខ្ញុំទៅវិញទេដែលត្រូវចាប់ជំរិតសួរយើង”
💜”ចង់សួរអីទៀត បើលោកដឹងពីសកម្មភាពពួកខ្ញុំអស់ហើយហ្នឹង”
👿” ទោះដឹងគ្រប់សកម្មភាពតែខ្ញុំមិនបានលឺគ្រប់ពាក្យសំដី” ចេញបាត់ហាហាហា។
💜”អាៗៗ នេះព្រមទទួលស្គាល់ថាដើរតាមពួកខ្ញុំហើយហេ៎” គេធ្វើមុខលេឡឺៗមិនព្រមតបនឹងខ្ញុំ។ ខ្ញុំដូចជាកាន់តែខ្នាញ់គេហើយ
11 / 13
💜”ហេ៎ ក្លាយជាមនុស្សគរតាំងពីពេលណាហេ៎” ពេលនេះដល់វេនខ្ញុំទៀតហើយ ហាហាហា។ ខ្ញុំកាន់តែដើរទៅរកគេ គេកាន់តែថយក្រោយរហូតដល់។
💜”អេ…. អុបប😚” 😳😱ពាក្យសំដីដែលខ្ញុំរៀបនឹងនិយាយត្រូវបានគេលេបចូលជាលើកទី២។ គេយកដៃមកអោបចង្កេះខ្ញុំហើយឯភ្នែកគេវិញបិទភ្នែកជិតឈឹង តែអ្នកដែលត្រូវគេចាប់បឺតមាត់ប្រឹងបើកភ្នែកប៉ុនពងមាន់។
💜”អឺមមម អឺមមមមមមមមមម” ខ្ញុំខំបញ្ចេញសំលេងតាមបំពង់ករដែលស្តាប់មិនដឹងជាស្អីហើយខំរុញច្រានគេចេញតែហាក់ដូចជាគ្មានកំលាំងសោះ។ គេថើបវាយលុកបបូរមាត់ខ្ញុំកាន់តែយូរដៃគេកាន់តែរឹតខ្លួនខ្ញុំខ្លាំងលើសដើម។ គេផ្លាស់ប្តូរចលនាមាត់លេីក្រោមនិងព្យាយាមប្រេីអណ្តាតរបស់គេបេីកទំលុះចូលក្នុងបបូរមាត់របស់ខ្ញុំ។ សកម្មភាពរបស់គេបានធ្វេីឲ្យអារម្មណ៍របស់ខ្ញុំក៏កាន់តែស្លុងទៅតាមកាយវិការគេបន្តិចម្តងៗរហូតដល់ទន់ភ្នែកនឹងគេដែរ។ ការថើបរបស់គេលើកនេះបានដុតរោលបេះដូងរបស់ខ្ញុំឲ្យពុះកញ្ជ្រោលទ្វេដង។ ថើបគ្នាម្តងនេះប្រេីរយៈពេលយូរនិងរោលរាលខ្លាំងប៉ុណ្ណាខ្ញុំក៏មិនដឹងនោះទេដឹងត្រឹមតែថាពេលនេះវាកាន់តែផ្អែមល្អែមនិងស្រៀវស្រើបរហូតដល់អារម្មណ៍របស់ខ្ញុំហោះហើរដល់ពពកហើយមើលទៅ ព្រោះមកដឹងខ្លួនវិញនៅពេលដែលខ្នងខ្ញុំទៅប៉ះនឹងរបស់ទន់ៗ(គឺពូក)។ មិននឹកស្មានថាមនុស្សមាត់រឹងដូចជាគេបែរមកទន់បំផុតនៅពេលនេះសោះ។ ហេីយគេបីខ្ញុំមកដាក់លើពូកតាំងពីពេលណាហ្នឹង?
😈”មែនហេីយ ខ្ញុំតាមមេីលទូគ្រប់សកម្មភាព ហេីយពេលនេះខ្ញុំកាន់តែចង់មេីលទូឲ្យកាន់តែជិតជាងមុនទៅទៀត” គេដកបបូរមាត់ចេញថើរៗទាំងដែលខ្ញុំកំពុងតែជក់ចិត្ត(អាសមិនណយដែរនឹងណាតួឯកយើង)។
😈”ទូត្រូវតែជារបស់ខ្ញុំនៅថ្ងៃនេះ” គ្រាន់តែលឺពាក្យគេនិយាយភ្លាមបេះដូងខ្ញុំលោតរហូតស្ទើរតែធ្វើឲ្យខ្ញុំចង់ត្រដរខ្យល់ សរសៃរឈាមរត់ដេញជ្រាលមកពេញផ្ទៃមុខ មិនដឹងជាវាក្រហមឆ្អិនឆ្អៅយ៉ាងណាទេ។
💜”លោកគិតចង់ធ្វើ…អុបប.” គិតទៅគេជំនេញបំផុតគឺយកមាត់ខ្លួនមកបិទមាត់គេ។ មិនឲ្យខ្ញុំនិយាយទាន់ទេគេក៏ប្រញាប់បឺតមាត់ខ្ញុំម្តងទៀតភ្លាម។
😈”ទូចង់ឲ្យខ្ញុំទ្រាំដល់ពេលណាទៀតទៅ? ទូចង់ជីករណ្តៅទំលាក់ខ្ញុំឲ្យកាន់តែជ្រៅដល់ណាទៀត? ទូគិតចង់បណ្តោយឲ្យខ្ញុំឆ្កួតនឹងការប្រច័ណ្ឌទូដល់កំរិតណាទៀត? ខ្ញុំមិនអាចបាត់បង់ទូទៅឲ្យអ្នកណាបានជាដាច់ខាត ” គេដកមាត់ចេញនិយាយបណ្តើរអង្អែលមុខខ្ញុំបណ្តើរ។ ខ្ញុំសំលឹងមុខគេទាំងបេះដូងរត់ឆ្លេឆ្លាមិនដឹងទៅទិសណា ពិភពលោកទាំងមូលនៅសល់ត្រឹមតែផ្ទៃមុខគេតែប៉ុណ្ណោះ។
😈”ខ្ញុំស្រលាញ់ទូ”😳😳 ពាក្យមួយឃ្លានេះវាស្ទើរតែធ្វើឲ្យបេះដូងរបស់ខ្ញុំគាំងលេងដំណើរការទៅមុខតទៀត។ វាធ្វើឲ្យខ្ញុំនឹកទៅដល់ការយល់សប្តិកាលពីលើកមុនដែលគេបានសារភាពស្រលាញ់ខ្ញុំដូចគ្នាតែខ្ញុំមិនស្មានឡើយថាវានឹងកើតឡើងពិតមែន។ មនុស្សប្រុស២នាក់សារភាពសេ្នហ៍មនុស្សប្រុសម្នាក់ក្នុងថ្ងៃតែមួយដូចគ្នាតែអារម្មណ៍ដែលទទួលបានគឺខុសគ្នាស្រឡះដូចមេឃហើយនិងដី។ ផ្ទៃមុខដ៏មាន

12 / 13
មន្តសេ្នហ៍របស់គេកំពុងតែបញ្ចេញឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើចិត្តរបស់ខ្ញុំ រហូតដល់ខ្ញុំបដិសេដចិត្តខ្លួនឯងលេងបានទៀតហើយថាអារម្មណ៍ដែលខ្ញុំទទួលបានពីហ៊ាងគឺជាសេ្នហាដែលខ្ញុំមិនដែលនឹកគិតថានឹងអាចទៅរួច។
💜”លោកស្រលាញ់ខ្ញុំបានយ៉ាងមិច ខ្ញុំមិនមែនជាមនុស្សស្រីទេ”
😈”ខ្ញុំមិនខ្វល់ថាទូជាអ្នកណាឬក៏ជាអ្វី តែខ្ញុំចង់ដឹងថា ទូអាចស្រលាញ់មនុស្សប្រុសដូចជាខ្ញុំទេ?” ខ្ញុំសំលឹងមុខគេយ៉ាងយូរក្នុងការវែកញែករកចំលេីយ។
😈”មិចមិនឆ្លេីយ? ទូធ្លាប់មានចិត្តស្រលាញ់ខ្ញុំអត់?” គេនៅតែចាប់មុខខ្ញុំជាប់មិនឲ្យគេចចេញទៅណាពីភ្នែកគេ។ វាគឺជាសំនួរមួយដែលខ្ញុំមិនច្បាស់ក្នុងចិត្តនៅពេលដែលគ្មានឱកាសបានតបទៅបងយុទ្ធ
តែពេលដែលបុរសម្នាក់នេះនៅចំពោះមុខ ខ្ញុំបែរជាច្បាស់ក្នុងចិត្តនូវការប្រាប់គេថា....
💜”ខ្ញុំ….. ខ្ញុំក៏ស្រលាញ់់លោក” ខ្ញុំមិនដឹងថាចំលើយរបស់ខ្ញុំវាត្រូវចិត្តគេបានដល់កំរិតណាទេ គ្រាន់តែខ្ញុំនិយាយចប់ភ្លាមគេក៏ញញឹមបញ្ចេញពន្លឺធ្មេញសរស្អាត ហើយក៏អោនមុខមកផ្តិតបបូរមាត់ថ្នមៗរួចបន្តធ្វើនូវអ្វីដែលគេស្រែកឃ្លានទៀត។ គេចាប់ដេញថើបតាំងពីថ្ងាស ភ្នែក ច្រមុះ ថ្ពាល់ទាំងសងខាង រួចបញ្ចប់ត្រឹមមាត់ម្តងទៀត។ ខ្ញុំឈ្លក់វង្វេងនឹងការថើបរបស់គេរហូតដល់ភ្លេចគិតពីសកម្មភាពរបស់គេផ្សេងទៀត។
💜”ឈប់ លោកគិតចង់ធ្វើអីទៀតហ្នឹង?” ខ្ញុំចាប់ដៃដែលគេកំពុងតែលូកចូលមកក្នុងអាវរបស់ខ្ញុំ។
😈”ទូទាក់ទាញដល់ថ្នាក់នេះគិតថាខ្ញុំទ្រាំបានទៀតរឺ?” គេដកមុខចេញពីការថើបញក់ញីពីកររបស់ខ្ញុំ រួចមកខ្សិបបញ្ចេញខ្យល់តិចប៉ះនឹងត្រចៀករបស់ខ្ញុំ។
💜”តែខ្ញុំមិនធ្លាប់ទេ ហើយវាក៏ទៅមិនរួចដែល” ខ្ញុំនឹកគិតដល់រឿងដែលនឹងកើតឡើងបន្តទៀតវាធ្វើឲ្យខ្ញុំកាន់តែភ័យខ្លាច ខ្ញុំមិនទាន់ចង់ជួបរឿងបែបនេះទេ។
😈”អ្វីៗគឺអាចទៅរួចបានទាំងអស់ ខ្ញុំក៏មិនធ្លាប់ដូចគ្នាតែធម្មជាតិវានឹងបង្រៀនយើង” ខ្ញុំរៀបនឹងរុញគេចេញតែគេខំទប់ដៃខ្ញុំយកទៅសង្កត់យ៉ាងជាប់។ ហេីយនិយាយបកស្រាយយ៉ាងមានន័យ។
💜”តែខ្ញុំខ្លាច ខ្ញុំ...ខ្ញុំ”
😈”កុំខ្លាចអី បងនឹងនៅក្បែអូន មើលថែរក្សាអូនបែបនេះជារៀងរហូត” គេនិយាយកាត់ខ្ញុំ ហើយប្តូពីពាក្យខ្ញុំទៅជាបងដែលបានធ្វើឲ្យខ្ញុំគិតថាខ្ញុំកាន់តែខិតចូលទៅជិតចំនែកមួយនៃជីវិតគេមួយកំរិតទៀតដោយមានអារម្មណ៍កក់ក្តៅ នឹងមានសុវត្ថិភាពពេញទី។ ដោយឃើញខ្ញុំកំពុងតែស្លុងអារម្មណ៍ទៅតាមអ្វីដែលគេបាននិយាយ ពេលនេះគេបានដោះអាវខ្ញុំរួចរាល់បាត់ទៅហើយ។ ខ្ញុំអៀនគេខ្លាំងណាស់ដល់ថ្នាក់យក
13 / 13
ដៃមកខ្ទប់មុខខ្លួនឯង ព្រោះតែមិនដែលទទួលបានបទពិសោធន៍បែបនេះពីមុនមក។ គេបញ្ឈប់សកម្មភាពបន្តិចរួចក៏សើចហើយយកដៃមកទាញដៃរបស់ខ្ញុំចេញរួចញញឹមអោនមកជិត
😈”អៀនបែបនេះ គឺកាន់តែធ្វើឲ្យបងឈ្លក់វង្វេងកាន់តែខ្លាំងហើយ” និយាយចប់គេក៏ ប្រថាប់មាត់គេមកលើមាត់ខ្ញុំម្តងទៀត ហើយអូសសន្សឹមមកដល់ករ ខ្ញុំព្រឺសម្បុរពីក្បាលដេញមកចាប់ដល់ចុងជើង។ អ្វីៗវាកាន់តែជ្រៅទៅៗហើយពេលនេះគឺបកក្រោយក៏លេងរួចដែរ។ គេចាប់ផ្តើមដោះអាវបញ្ចេញសាច់ដុំរបស់គេនៅនឹងមុខខ្ញុំពេញៗ។ ខ្ញុំសំលឹងមើលកាយវិការគេឡើងភ្លឹកខ្លួន សាច់ទ្រូងដ៏ហាប់ណែនក្បាលពោះប្រដេញស្នាមសាច់ដុំ៤កង់រៀបស្មើរ អូយខ្ញុំឆ្កួតងាប់ឥលូវហើយ ហេតុអីក៏គេស៊ិចស៊ីអីបែបនេះ។ ដោយឃើញខ្ញុំកំពុងសំលឹងរាងកាយរបស់គេខ្លាំងពេកគេក៏ធ្វើជាអៀនយកដៃមកបិតដើមទ្រូងគេទាំងសងខាងខ្ញុំអត់ទ្រាំមិនបានក៏សើចទាំងភ្លេចខ្លួនថាគេកំពុងរមៀលខ្លួនមកក្រោងលើខ្លួនខ្ញុំបាត់ទៅហើយ។
😈”ធ្វេីជាប្រពន្ធបងណា” ប្រពន្ធ? ធ្វេីប្រពន្ធ? ធ្វេីប្រពន្ធគេត្រូវធ្វេីយ៉ាងមិចទៅ? ខ្ញុំរអៀសនឹងពាក្យរបស់គេដល់ត្រូវងាកមុខចេញ។
😈”ណា…ទូ” ហ៊ាងអោនមកខាំត្រចៀកខ្ញុំតិចៗ ហេីយក៏ចាប់បែរមុខខ្ញុំអោយមកប្រឈមមុខនឹងគេ។
😈”ព្រមឲ្យបងមេីលថែទូណា” ពាក្យសំដីដ៏ផ្អែមល្វត់ល្វន់ ប្រអប់ដៃដ៏កក់ក្តៅដែលកំពុងតែអង្អែលមុខខ្ញុំ បានទាញកំដៅភ្លេីងក្នុងខ្លួនឲ្យកេីនឡេីងជាលំដាប់។ ខ្ញុំអៀនគេដល់ឆ្លេីយមិនចេញ បានត្រឹមតែងក់ក្បាលតបទៅគេ។ ស្នាមញញឹមដែលបានទទួលពីគេពេលនេះគឺបង្ហាញយ៉ាងច្បាស់ថាគេត្រេកអរខ្លាំងដល់កំរិតណា។ ហេីយស្នាមថេីបដែលគេបានផ្តល់ឲ្យពេលនេះក៏បានបញ្ជាក់ដែរថាគេត្រូវការមនុស្សម្នាក់នេះខ្លាំងប៉ុណ្ណា។ សកម្មភាពស្រៀវស្រើបរបស់គេបានដឹកដៃខ្ញុំឲ្យដេីរចូលដល់ចំនុចដែលមិនអាចវិលត្រលប់មកដូចដេីមបាន។ខ្លួនប្រាណរបស់ខ្ញុំទាំងមូលត្រូវបានបូជាជូនគេទាំងអស់ អន្លុងស្នេហ៍មួយនេះបានទាញទំលាក់ខ្ញុំឲ្យកប់ជ្រៅរហូតដល់ហ៊ានធ្វេីគ្រប់យ៉ាងតាមដែលគេប្រាថ្នា។ (មិនហ៊ានរៀបរាប់ទេទុកឲ្យអ្នកអានយកទៅគិតខ្លួនឯងចុះ)
សូមរងចាំតាមដានភាគបន្ត!

2 comments:

  1. បងម៉េចភាគ១២ក្រចេញម្លេះ😌😑?

    ReplyDelete
  2. ភាគបន្ថចេញហើយបាទ

    ReplyDelete