រឿង ម្ចាស់គ្រងបេះដូង💜
ភាគទី១២
និពន្ធដោយ Pii Chhay
ក្តៅៗ ដេកសុខៗមិចក៏មានអារម្មណ៍ក្តៅមុខក្តៅមាត់ម៉េស
កំពុងតែលក់ស្រួលផងអ្នកណាមកបិទម៉ាស៊ីនត្រជាក់ហ្នឹង។
ហេីយអ្នកណាក៏ធ្វេីស្អីនៅនឹងមាត់ខ្ញុំហ្នឹង?
💜”អឺមមម”
ខ្ញុំប្រឹងបើកភ្នែកសន្សឹមៗហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺមានមនុស្សម្នាក់មកដេកសម្ងំអោបបឺតមាត់ខ្ញុំធ្វើមិនដឹង។
អាមនុស្សឆ្លៀតឱកាសនេះ
😈”Morning my beautiful panda” វាជាពាក្យអរុណសួស្តីដែលស្តាប់ទៅហើយចង់តែគក់ឲ្យចេញក្អួតទេ។
ចាត់ទុកឯងជាខ្លាឃ្មុំភ្នែកខ្មៅរហូត។
💜”អាមនុស្សគេងជំនេញ
មិចមកលួចថើបគេទាំងគេមិនដឹងខ្លួនចឹង”
😈”គេហៅថាMorning kiss ណាpanda” គេបកស្រាយទាំងស្នាមញញឹមពព្រាយដាក់ខ្ញុំអារម្មណ៍ល្អណាស់ណ៎
💜”Morning kiss morning ខួយស្អីមិនដឹងទេ
លេងសិនទៅ មកដេកអោបស្អីទាំងព្រឹកនឹង ក្តៅស្អុះណាស់”
ខ្ញុំធ្វើនិយាយរុញគេចេញតែគេមិនព្រមថែមទាំងរកទាញភួយចេញទៀត។
💜”អេៗ លោកចង់ធ្វើស្អីហ្នឹង?”
អាឆ្កួតនេះខ្លួនកំពុងតែនៅស្រាតនៅឡើយចង់ទាញឲ្យអាណាមើលនឹង
😈”ក្រែងទូថាក្តៅស្អុះហី៎”
💜”អើយ
ហើយចង់ទាញចេញដេកស្រាតឲ្យខ្យល់ចូលមែនហា”
😈”ចឹងទូចង់ធ្វើមិច?”
💜”ក៏ប្រលែងខ្ញុំទៅ”
😈”អត់ទេ គេងបែបនេះកក់ក្តៅល្អណាស់”
មិនព្រមលេងហើយថែមទាំងអោបរឹតខ្ញុំកាន់តែខ្លាំងទៀត។
សភាពពេលនេះគឺខ្ញុំកំពុងដេកផ្អឹបនឹងដើមទ្រូងដ៏រឹងមាំរបស់គេ
ខ្លួនប្រាណទាំង២ស្ទើរតែរួមគ្នាតែមួយហើយទេដឹង។
😈”ទូ?” ស្ងាត់បានបន្តិចគេក៏និយាយឡើង
តែខ្ញុំមិនទាន់តប
😈”គេងលក់ទៀតហើយមើលទៅ”
បើជ្រុលជាគេគិតចឹងហើយធ្វើជាដេកតែម្តងទៅ ខ្ចិលប្រកែកគ្នាជាមួយគេណាស់។
2 / 13
😈”តើជាវាសនាឬក៏អីទៅ
ដែលមកឲ្យបងបានជួបអូនក្នុងរូបរាងបែបនេះ” ដេកអង្អែលក្បាលខ្ញុំសុខៗគេក៏បង្ហើរវាចាមក
ខ្ញុំនៅតែធ្វើជាគេងតទៀតព្រោះចង់ដឹងថាគេនិយាយអីខ្លះបន្តទៀត។
😈”ហឹសៗ
បងមិនដែលហ៑ានគិតសោះថាបងអាចមកស្រលាញ់មនុស្សប្រុសដូចជាអូនបានចឹង។
តើថ្ងៃមុខនឹងទៅជាយ៉ាងណាយ៉ាងណីទៅបើពេលនេះបងមិនអាចបាត់មុខអូនបានផងហ្នឹង?” 😁 គេនិយាយហើយក៏អោនមកថើបក្បាលខ្ញុំមួយ។
ស្តាប់គេនិយាយហើយខ្ញុំខំទប់សើចខ្លាំងណាស់។
ខ្ញុំក៏មិននឹកស្មានដូចគ្នាថានឹងបានលឺពាក្យបែបនេះពីមាត់គេ។
💜”ព្រីនបិតជាប់មុខទៅបើបាត់មិនបាន”
ខ្ញុំអត់ទ្រាំលេងបានទៀតក៏បន្តឃ្លាគេតែម្តងទៅ។
គេភ្ញាក់កន្រ្ទាក់ចាប់ខ្ញុំឲ្យមើលមុខគេ
😈”ចុំ ធ្វើស៊ីសាហាវម៉េសហា៎”
💜”ហាហាហា រំជើបរំជួលចិត្តដល់ហើយ”
ខ្ញុំទប់លេងជាប់ទៀតក៏ទំលាយសំនើចចេញមកអស់ពីពោះ។
😈”លេងល្បិចហេ៎ ចេះធ្វើពុតផងហេ៎”
💜”awww ហ៊ាង ហាហាហា
ឈប់ហ៊ាងរសើបណាស់”
ខ្ញុំស្រែកប្រកាច់ប្រកិនពេញពូកដោយសារតែហ៊ាងគេចាប់ចាក់ក្រលេកខ្ញុំគ្មានសល់សាច់។
😈”ខូចបែបនេះត្រូវតែដាក់ទោស”
គេនិយាយផងចាក់ក្រលេកខ្ញុំផង ឯខ្ញុំវិញរមាក់រមួលទាញភួយរុំខ្លួនជិត
ពេលនេះអ្វីដែលគ្មានអ្នកស្រមៃដល់គឺហ៊ាងរបូតចេញពីភួយទាំងខ្លួនទទេរស្អាត។ 😱🙈
💜”ហ៊ាងៗ ចេញមោហើយ”
ខ្ញុំនិយាយបែរមុខចេញទាំងដៃចង្អុលទៅខ្លួនគេ។
😈”បើចេញហើយមិចមិនមើលទៅ
គេចមុខចេញធ្វើអី”
គេបញ្ឈប់សកម្មភាពហើយដេកលាដៃត្រដាងធ្វើដូចគ្មានក្បាលអាណានៅជិតនឹងចឹង។
💜”មេឃវាភ្លឺចែងចាំងមកចំពេក
ខ្លាចខ្វាក់ភ្នែកណាស់” អញអើយអញហេតុអីក៏គេអាឡារិកបែបនេះ។
😈”ចុះយប់មិញកាន់ពេញដៃនឹងអត់ខ្លាចបាក់ដៃដែរទេហី៎”
ស្តាប់ចុះមើលស្តាប់គេនិយាយចុះ។ ត្រឹមតែមួយយប់គេបានដៃដល់ថ្នាក់នឹងបាត់ហៃ
ហើយជីវិតខ្ញុំបន្តទៀតទៅនឹងក្លាយជាយ៉ាងណា។
💜”និយាយឡប់ៗ
គឺលោកជាអ្នកបង្ខំខ្ញុំទេ ងើបទៅងូតទឹកទៅ”
😈”សុំបឺតមាត់មួយសិន”
គេងើបក្រុះបូញមាត់វាមករកខ្ញុំយ៉ាងលឿន
3 / 13
💜”អត់បានទេ
ទៅងូតទឹកសិនទៅស្អុយមាត់ណាស់” ខ្ញុំស្ទុះយកដៃខ្ទប់មុខគេយ៉ាងលឿនដូចគ្នា។
ពេលនេះអ្វីៗត្រូវលាតត្រដាងអស់ហើយ។ គេគ្មានភាពអៀនខ្មាស់អីបន្តិចសោះឬ អាកាប៉បអាយ
😈”សន្យាហើយណាថាងូតទឹកហើយឲ្យមួយទៀត”
💜”មួយទៀតនឹងបានត្រឹមតែថើបទេ
ទៅឲ្យលឿនទៅ” បញ្ជាក់ទុកមុនឲ្យហើយក្រែងលើសលួស។
😈”អូយយយយ ចិត្តកំណាញ់ណាស់”
គេថយខ្លួនធ្វើមុខង៉ក់ង៉រ មិនដឹងអ្នកណាជាក្មេងឲ្យប្រាកដទេពេលនេះ។
គេងើបឈរបែរខ្នងទាំងអាក្រាតកាយគ្មានបិតបាំងអីបន្តិចសោះឡើយ។
ខ្ញុំចាប់អារម្មណ៍ទៅលើស្នាមឈូតដាច់សាច់ពេញខ្នងរបស់គេ។ ហើយគេទៅត្រូវនឹងអីហ្នឹង
💜”ហ៊ាងខ្នងរបស់លោកកើតអីហ្នឹង?”
awwww មិនរកស្អីស្លៀកសិនទេលេងបែរមកឆៅៗតែម្តង
ទោះធ្លាប់បានឃើញឬបានប៉ះតែមនុស្សវានៅអៀនណាវើយ
លេងមោមួយជំហរចឹងៗអីខ្ញុំបើកភ្នែកមើលទៅមិនរួចទេ។
ខ្ញុំមិនទាន់ចង់បានចំនីភ្នែកមុនចំនីពោះក៏ទាញភួយយកមកគ្របមុខ។
😈”គឺស្នាដៃយាយបិសាច” យាយបិសាច?
ចង់មានន័យដល់ខ្ញុំមែន?
💜”ហ៊ាង មានឈាមមកពីណានឹង?” ខ្ញុំប្រញាប់ទាញភួយចេញហើយងើបអង្គុយភ្លាមនៅពេលដែលខ្ញុំបានប្រទះឃើញដុំឈាមប្រលាក់ជាប់ភួយខាងក្នុងហើយដេញមើលឃើញថាមានប្រលាក់ដល់ពូកនៅបរិវេនកន្លែងខ្ញុំដេកទៀត។
😈”ហេសៗៗ
បងសំណាងហើយដែលបានក្លាយជាបុរសដំបូងរបស់អូន”
គេវាឈ្មុលចូលមកក្នុងភួយហើយអោបខ្ញុំពីក្រោយខ្នង។
💜”មិចបានដឹងហា?”
😈”បងធ្លាប់ជួបអស់ហើយ” 😒😤 ខ្ញុំកើតអារម្មណ៍ខឹងគេមួយរំពេចមនុស្សដូចជាគេពិតជាទុកចិត្តមិនបានមែន។
ខ្ញុំបិតមាត់មិនតបអីទាំងអស់រួចក៏ប្រមូលភួយរុំខ្លួនរៀបនឹងងើបដើរចេញតែត្រូវគេចាប់ជាប់ឲ្យត្រលប់ទៅអោបវិញ។
😈”ទូ?” ខ្ញុំអត់តប
😈”ទូៗៗ ខឹងមែនហា?” ខ្ញុំក៏នៅតែមិនតប។
😈”ទូរឿងវាហួសយូរហើយណា កុំខឹងអីណា
ណាៗ” គេអង្វរអង្រួនខ្លួនខ្ញុំហើយថែមទាំងថើបស្មាខ្ញុំ ខ្សឺតៗៗទៀត។
💜”គួរតែប្រាប់ខ្លូនឯងទៅថាឈប់ខឹងបានហើយ”
ខ្ញុំងាកទៅសំលក់គេព្រោះពេលនេះគេកំពុងដកដាវមកចាក់ខ្នងខ្ញុំទៀតហើយ។
😈”ហឹសៗៗ មកពីទូទាក់ទាញពេកធ្វើអី”
គេធ្វើមុខញឹមៗអោនយកចង្ការមកដាក់លើស្មាខ្ញុំហើយឆ្លៀតមកថើបថ្ពាល់ខ្ញុំទៀត។
4 / 13
💜”បានហើយចេញទៅ”
ខ្ញុំកៀសស្មាចេញពីគេតែគេលូកដៃមកចាប់លើបីខ្ញុំចេញពីពូកទៅវិញ
😈”អូខេចេញបានហើយ
ចេញទៅងូតទឹក២នាក់” ពេលនេះរូបរាងកាយយើងទាំង២បានបើកបង្ហាញមេឃដីគ្រប់ទិសទី។
💜”អត់ទេ ខ្ញុំអត់ទំលាប់ទេ
ដាក់ខ្ញុំចុះទៅ”
😈”ចឹងត្រូវតែបង្រៀនឲ្យធ្លាប់ឲ្យហើយ
ព្រោះពីថ្ងៃនេះទៅទូត្រូវតែងូតទឹកជាមួយបងរាល់ថ្ងៃ” awwwអត់ទេ
ខ្ញុំច្បាស់ជាមិនរស់ទេ។
💜”អត់ទេហ៊ាង អត់ទេទទទទ”
ខ្ញុំខំស្រែកផងធាក់ដៃធាក់ជើងផងតែគេមិនខ្វល់គិតតែពីសើចដើរចូលបន្ទប់ទឹកទាំងបីខ្ញុំជាប់នឹងទ្រូងគេ។
💜”លេងស្អីនឹង ត្រជាក់ណាស់”
ចូលមកដល់ក្នុងបន្ទប់ទឹកគេក៏ដាក់ខ្ញុំចុះហើយបែរទៅបើកទឹកផ្កាឈូកដេញបាញ់ខ្ញុំពេញបន្ទប់ទឹក។
😈”មោះៗ អោបឲ្យបាត់រងា”
គេដាក់ទឹកផ្កាឈូកចុះហើយដើរមកអោបខ្ញុំពីក្រោយ
សាច់ប៉ះសាច់ខ្ញុំពិតជាទទួលបានភាពកក់ក្តៅពីគេពិតមែន។
😈”បាត់រងានៅ?” ខ្ញុំមិនតបទៅគេទេ បានត្រឹមតែងក់ក្បាលទទួល។
រួចគេក៏បង្វែរខ្ញុំឲ្យបែរទៅរកគេវិញ
😈”បងស្រលាញ់ទូណាស់”
គេនិយាយហើយក៏អោនមកថើបមាត់ខ្ញុំយ៉ាងទន់ភ្លន់។
ខ្ញុំក៏បិទភ្នែកព្រមទទួលយ៉ាងគ្មានលក្ខខណ្ឌ។ (អូនក៏ស្រលាញ់បងដូចគ្នា)
ខ្ញុំបានតែនិយាយក្នុងចិត្ត។
ទម្រាំតែងូតទឹករួចខ្ញុំរត់គេចគេស្ទើរតែដួលងាប់ក្នុងបន្ទប់ទឹកហើយ
បើលេងទារឯងដុសនេះដុសនោះទាំងមិនបានប្រើ
ថែមទាំងបញ្ជាឲ្យខ្ញុំកក់សក់ដុសខ្លួនគេគ្រប់កន្លែងទៀត
ខ្ញុំឯណេះចង់ស្រើបស្រាលទៅតាមគេម្តងម្កាលដែរនឹងណា។
ងូតទឹករួចរាល់យើងក៏បន្តមកជួយជូតសក់ឲ្យគ្នាដល់បន្ទប់ដេកទៀត ពិតជារឿងច្រើនមែនអាកាប៉បអាយមួយនេះ។
💜”សុំទោសណាដែលធ្វើឲ្យហ៊ាងមានរបួសបែបនេះ”
ខ្ញុំយកដៃស្ទាបអង្អែលទៅលើស្នាមក្រចកដែលខ្ញុំបានបន្សល់ទុកនៅលើខ្នងរបស់គេយ៉ាងច្រើន។
គេក៏បែរក្បាលយកដៃមកអង្អែលមុខខ្ញុំវិញ
😈”មិនអីទេ
ទូក៏បានផ្តល់សេចក្តីសុខដល់បងយ៉ាងពេញចិត្តដូចគ្នា”
💜”អាមនុស្សឆ្កួត” ខ្ញុំលេងមានភាពមេត្តាអីទៀតហើយ
សុំគក់វិញម្តង បឹកៗៗ
😈”ហាហាហាអូយៗៗ រៀងហើយៗ”
💜”ជូតសក់ខ្លួនឯងតរទៅ
ខ្ញុំទៅផ្លាស់ខោអាវ” ខ្ញុំនិយាយហើយក៏បោះកន្សែងទៅឲ្យគេជូតបន្ត។
តែអ្វីដែលខ្ញុំភ្លេចនឹកដល់គឺខ្ញុំគ្មានខោអាវផ្លាស់ទេ មើលទៅមានតែខោអាវពីយប់ហើយ។
5 / 13
😈”អេៗ ចង់ធ្វើអីនឹង?” គេស្រែកកាត់ខ្ញុំពេលដែលឃើញខ្ញុំកំពុងតែរើសយកខោអាវចាស់មកពាក់
💜”ស្លៀកពាក់ គិតថាស៊ីបាយមែន”
😈”កុំស្អាតតែខ្លួនពេក
ខោអាវតាំងពីយប់ចេះពាក់ទៅរួច”
គេដើរមកទាញខោអាវចេញពីដៃខ្ញុំក្រវេញទៅកន្រ្ទក់ខោអាវប្រលាក់របស់គេ
💜”ចុះមានស្អីពាក់បើជាប់ខ្លួនតែមួយកំផ្លេនឹង”
😈”ខោអាវពេញក្នុងទូទៅរើសយកមួយណាយកទៅ”
គេចង្អុលដៃទៅខាងទូខោអាវរបស់គេ
💜”មើលមាឌលោកហើយមាឌខ្ញុំផង
ប៉ុនគ្នាត្រង់ណា” ខ្ញុំរុញគេចេញហើយដើរទៅរកខោអាវចាស់របស់ខ្ញុំវិញ
💜”ពាក់តែមួយភ្លែតនឹងវាមិនស្អុយអីណាស់ណាទេ”
ខ្ញុំកំពុងរអ៊ូចាប់ទាញខោអាវមកពាក់វិញ តែគេរត់មកចាប់ដៃខ្ញុំជាប់
😈” អត់ទេ ពាក់របស់បងសិនទៅ
ហើយចាំទៅទិញឈុតថ្មី២នាក់”
💜”វែងឆ្ងាយពេកហើយ
ទៅបង្ហិនលុយអីនឹងរឿងប៉ុណ្ណឹងហា៎”
😈”ហើយម្សិលមិញទៅដើរឲ្យគេទិញនេះទិញនោះឲ្យនឹងមិចវិញ”
អីយ៉ាចេះរំលឹកទៀត
💜”អើយ ចង់ធ្វើអីធ្វើទៅ”
ខ្ញុំក៏បោះខោអាវចាស់ចោលហើយដើរទៅបើកទូរយកអាវគេមកពាក់វិញ។
ខ្ញុំរើសយកអាវយឺតដៃខ្លីពណ៌សរហើយខោsweatpants ពណ៌ប្រផេះមកធ្វើជាស្ទាយswagបែបoversized មើលទៅម្យ៉ាងដែលតាស។
ក្រោយពីរៀបចំតែងខ្លួនរួចរាល់ហើយពួកយើងក៏ចេញទៅរកអាហារពេលព្រឹកទាំងអស់គ្នា។
តែមុននឹងបានចេញគេនៅរករឿងខ្ញុំមួយតង់ទៀត
😈”ឈប់សិន មានភ្លេចអីអត់?”
💜”អត់មានភ្លេចអីទេ”
😈”ហ៊ាននិយាយថាអត់ភ្លេចទៅរួច
មោះលឿនឡើង” គេនិយាយហើយបូញមាត់ចូបៗមករកខ្ញុំ។ គោរពពាក្យសច្ចៈគ្មាននរណាប្រៀបបានមែន។
ខ្ញុំទ្រាំមិនបានក៏ចាប់ច្របាច់ថ្ពាល់គេហើយផ្តល់ស្នាមថើបទៅគេមួយទៅ
បើមិនចឹងបែបមិនចប់ទេ។
💜”អាចទៅបានហើយនៅ?”
😈”នៅទេ”
គេតវ៉ាហើយក៏ដើរមកអាបខ្ញុំហើយថើបថ្ពាល់ទាំងសងខាងរបស់ខ្ញុំធំ។
😈”តោះអាចទៅបានហើយ”
ហើយគេក៏កៀកស្មាខ្ញុំញញឹមស្ញេញដើរចេញទៅ។
ទម្រាំបានចេញផុតពីបន្ទប់ប៊ីសតែបានមួយទៀតទៅហើយ។
6 / 13
រយះពេលដើររកហាងអាហារគេនៅតែធ្វើខ្លួនហួងហែងដើរចាប់ដៃកៀកស្មាខ្ញុំឥតឈប់ដោយមិនខ្វល់ពីភ្នែកញាតិមិត្ត
ចំនែកខ្ញុំក៏មិនបានហាមឃាត់គេអីណាស់ណាដែលព្រោះគិតថាការស្រលាញ់របស់មនុស្សម្នាក់ៗគ្មានរឿងអីដែលត្រូវលាក់បាំងគេទេ។
ថ្ងៃនេះខ្ញុំត្រូវបានខានរៀនអស់មួយព្រឹកដោយសារតែគេ
សំណាងហើយដែលកិច្ចការសាលាទើបតែចប់រួចរាល់ទើបមិនសូវរវល់កុំអីខ្ញុំងាប់មិនខានទេ។
ក្រោយចប់អាហារពេលព្រឹកហើយពួកយើងក៏បន្តទៅផ្សារទំនើបដើម្បីទិញខោអាវថ្មីបន្ថែមទៀត
ទោះខ្ញុំប្រកែកយ៉ាងណាក៏គេមិនព្រម គេនៅតែរំលឹករឿងបងយុទ្ធឲ្យខ្ញុំស្តាប់រហូត
ពិតជាកំពូលមនុស្សមែន។ ដើរទិញរបស់របររួចអស់ហើយខ្ញុំក៏ទារគេត្រលប់មកផ្ទះវិញ
ដំបូងគេក៏មិនទាន់ចង់ដូចគ្នាតែដោយខ្ញុំលើកហេតុផលខ្លាចម៉ាក់បារម្ភមកគេក៏ត្រវបង្ខំចិត្តជូនខ្ញុំមកផ្ទះវិញដោយមិនភ្លេច
goodbye kissផងដែរ។ គិតទៅចេះមកsweetមកស្អីដែរទេ មុខងាប់ចឹងសោះ
ហាហាហា។
បន្ទាប់ពីទំលាក់ខ្ញុំចុះរួចហើយគេក៏បើកឡានចេញទៅយ៉ាងលឿន
ខ្ញុំឈរសំលឹងមើលពីក្រោយឡានគេរហូតដល់គេបត់ទៅផុតបាត់។
😎”នៅឈរអាល័យគ្នាដល់កាលទៀតលោកប្អូន”
ខ្ញុំភ្ញាក់អស់ព្រលឹងពីខ្លួនរលីង។ ហើយគាត់មកដល់តាំងពីកាលហ្នឹង?
💜”លស់ព្រលឹងអស់ហើយហ៊ា
មកស្ងាត់ៗដូចខ្មោចទៅកើត”
😎”អ្នកណាជូនមោ?”
💜”គឺហ៊ាង”
😎”មិនចូលចិត្តគេទេ
មិនចង់ស្និតស្នាលគេទេឥលូវចេញពីឡានគេ”
💜”ហ៊ាហា៎ មកចង់ចាប់កំហុសអីនឹង
ខ្ញុំចូលផ្ទះហើយ” នៅទៀតលេងបានហើយ
ដកថយទើបបានមិនចឹងទេជំរិតចេញមកខ្ទេចខ្ទីគ្មានសល់លូវហើយ។
😎”ចេះគេចវេសទៀតឥលូវ
ប្លែកច្រើនណាស់ឯង” ហ៊ាខំស្រែកមកពីក្រោយតែខ្ញុំមិននៅឲ្យគាត់ចាប់បានទេ
សុំយករួចខ្លួនសិនហើយ។
👸”ត្រលប់មកវិញហើយហី៎?” ចូលមកដល់ក្នុងផ្ទះវិញម៉ាក់ក៏ស្រែកសួរពីសាឡុងមុខទូរទស្សន៍មក។
💜”ត្រលប់មកវិញហើយ នឹកម៉ាក់ណាស់”
ខ្ញុំរត់ទៅអោបម៉ាក់យកចិត្តមួយ
👸”ទៅធ្វើរឿងអីមិនល្អមោមែនហា៎
បានមកយកចិត្តយកថ្លើមនឹង” ដឹងទាន់រហូតអ្នកម្តាយខ្ញុំអើយ
💜”អត់មានបានទៅធ្វើអីទេ
គ្រាន់តែមិនបានឃើញមុខម៉ាក់មួយថ្ងៃនឹកនឹងណា”
👸”កូនមួយនេះ
យ៉ាងមិចហើយកិច្ចការសាលារួចរាល់ទេ?” ម៉ាក់និយាយធ្វើឲ្យខ្ញុំនឹកដល់រឿងពីយប់មិញភ្លាម។
បើម៉ាក់ដឹងថាកិច្ចការសាលាខ្ញុំយប់មិញជាអីវិញគាត់ដេញកាប់ខ្ញុំយ៉ាងមិចទៅ។
7 / 13
💜”គឺរួចរាល់គ្មានសល់អីទេ”
គ្មានសល់សូម្បីតែខ្លួន🙈🙈
ក្រាកក ជាសំលឹងហ៊ាបើកទ្វាផ្ទះចូលមក
នៅលេងបានហើយពេលនេះ។
💜”ខ្ញុំឡើងទៅបន្ទប់សិនហើយម៉ាក”
ខ្ញុំថើបលាម៉ាក់មួយខ្សឺតហើយក៏រត់វឹងទៅបន្ទប់មិនឲ្យហ៊ាចាប់សួរទាន់ទេ។
ចូលមកដល់ក្នុងបន្ទប់ខ្ញុំទម្លាក់ខ្លួនដេកទាំងអស់កំលាំង
ដេកសំលឹងមើលពិដានក៏លេចចេញមុខតុក្កតាប៉បអាយមក
ហ៊ើយមិនដឹងអ្នកណាបាត់មុខអ្នកណាមិនបានទេពេលនេះខ្ញុំដូចជាអាណិតខ្លួនឯងណាស់ដែលមានអារម្មណ៍ទៅស្រលាញ់មនុស្សប្រុសដូចគ្នាបែបនេះ
តើទេវតាកំពុងតែដាក់ទោសខ្ញុំឬមួយក៏ផ្តល់សេចក្តីសុខឲ្យខ្ញុំទៅវិញទៅ? ពីណាពីណីមោមិនដែលគិតថាខ្លួនឯងអាចមកស្រលាញ់ប្រុសរួចទេ
ហើយហេតុអីក៏ត្រូវតែជាគេមនុស្សដែលខ្ញុំមិនដែលស្រមៃថានឹងអាចរាប់អានគ្នាបានតែបែរជាមកងុបងុលបែបនេះទៅវិញ។
ខ្ញុំគួរត្រៀមចិត្តទៅថ្ងៃមុខយ៉ាងមិចទៅ? ណាមួយនៅរឿងអ្នកផ្ទះទៀតបើពួកគាត់ដឹងគាត់នឹងអស់សង្ឃឹមមកលើខ្ញុំយ៉ាងណាទៅ
មានម្តាយឳពុកណាខ្លះដែលទទួលយកការពិតមួយនេះបានទៅ អូយកាន់តែគិតកាន់តែពិបាកចិត្ត
ស្វែងរកផ្លូវអនាគតដ៏ភ្លឺស្វាងលេងឃើញហើយ។
💜”ហ៊ើយយយយយយ ធុញថប់ណាស់វើយយយ”
ខំស្រែកចេញទៅក្រែងបានធូរខ្លះលេងមកឈឺករលើសដើម។
💜”មិនដឹងព្រឹកមិញគេរៀនស្អីខ្លះទេ?”
ទូរស័ព្ទ? ទូរស័ព្ទដៃខ្ញុំនៅឯណា? ខ្ញុំរុករកទូរស័ព្ទពេញខ្លួនដេីម្បីតេទៅរិទ្ធសួរពីមេរៀនព្រឹកមិញ
តែមិនបានប៉ះស្អីសោះ ប្រាកដណាស់គឺភ្លេចនៅលើឡានគេមិនខាន រវល់តែអោបរឹតលាគ្នាពេកបាត់ស្អីក៏មិនដឹងដែរ។
😎”ទូ មានភ្ញៀវមករក”
សំលេងហ៊ាស្រែកពីខាងក្រៅបន្ទប់មកម្តង។ ឥលូវដូចមានភ្ញៀវមករកញឹកហេ៎។
សង្ស័យតែអាលោកខ្មោចឆៅយកទូរសព្ទមកឲ្យវិញហើយមើលទៅ
💜”ចាំមួយភ្លេច”
ខ្ញុំប្រញាប់ងើបចេញពីពូករត់ទៅបើកទ្វារចុះទៅក្រោមយ៉ាងលឿន ស្រាប់តែបានឃើញមនុស្សប្រុសម្នាក់ដែលមិនមែនជាមនុស្សដែលខ្ញុំខំគិតទុកទៅវិញ។
💜”អ៉ាវវ បងករុណាមកបានយ៉ាងមិចនឹង?”
ពេលដែលបានលឺសំលេងខ្ញុំហើយ
បងករុណាក៏បែរមកញញឹមបាត់ភ្នែកយ៉ាងស្រស់ដាក់ខ្ញុំ។ ហើយបាត់មនុស្សទៅណាអស់ហើយ
ទើបបានជាទុកភ្ញៀវឲ្យនៅតែឯងចឹង។
👱🏻♂️”គឺមកតាមផែនទីដែលរិទ្ធបានគូសឲ្យ”
នាងរិទ្ធ នាងស្រីឆ្កួតនឹងប្រុស ហ៊ានណាស់នាង។
💜”អររ
បងមានធុរះអីដែលបានមករកខ្ញុំដល់ផ្ទះហ្នឹង?” ខ្ញុំដើរទៅអង្គុយលើសាឡុងជិតគាត់ហើយក៏សួរបន្ត។
👱🏻♂️”ទូមិនបានទទួលសាររបស់បងទេហ៎?”
ឲ្យទទួលតាមណាបើទូរសព្ទមិនដឹងធ្វើដំណើរទៅដល់ណាផង
💜”ខ្ញុំភ្លេចទូរសព្ទនៅផ្ទះមិត្តភក្តិ
ទើបមិនដឹងថាបងផ្ញើរសារមក”
👱🏻♂️”គឺ
បងចង់មកបបួលទូឲ្យជួយជូនទៅកន្លែងធ្វើទូរសព្ទដែលទូបានណែនាំលើកមុននឹងណា”
8 / 13
💜”ក្រែងចុចថ្ងៃមុនអត់មានបញ្ហាអីណាហី៎?”
👱🏻♂️”ពេលនុងវាមិនអីតែឥលូវវាអីហើយ”
ដូចមិនសមអាមិចទេទទ
💜”ចឹងបងបានទូរសព្ទមកពីណាផ្ញើរសារទៅខ្ញុំ?”
សុំសួរចំលើយជនល្មើសតិចសិន។
👱🏻♂️”អឺ
គឺ..គឺបងខ្ចីទូរសព្ទបស់វីរះមកប្រើបន្តុះអាសន្នសិន”
💜”មើលទៅស្គាល់គ្នាជាមួយអារះច្បាស់ណាស់ណ៎
ដល់ថ្នាក់ឲ្យរបស់ផ្ទាល់ខ្លួនទៅគេប្រើ” ខ្ញុំនិយាយលើកចញ្ចើមដោយមិនទុកចិត្ត។
👱🏻♂️”ទូមិនជឿបងហ៎?” គាត់ធ្វើមុខខូចចិត្តមកឲ្យខ្ញុំមួយ។ អើយ ខ្ចិលតាមជាន់កែងគាត់ណាស់
ទោះយ៉ាងណាក៏ខ្ញុំដឹងថាគាត់កុហកដែរ។
💜”មិនបានថាមិនជឿទេ
តែខ្ញុំជិតដល់ម៉ោងត្រូវទៅរៀនហើយ អាចថ្ងៃក្រោយបានអត់
ឬក៏ផ្ញើរទុកឲ្យខ្ញុំជាអ្នកយកទៅធ្វើឲ្យក៏បានដែរ”
👱🏻♂️”ទូទៅរៀនម៉ោងប៉ុន្មាន?”
💜”ទៅម៉ោង2”
👱🏻♂️”ជិះអីទៅដែរ?”
💜”អឹម គឺហ៊ាគាត់ជូនទៅ”
👱🏻♂️”ល្អណាស់ ចឹងទៅធ្វើទូរសព្ទជាមួយបងហើយ
ចាំបងជូនទៅសាលាតែម្តង គិតមិចដែរ?”
💜”អឺ…
តាមនឹងចុះចឹងបើបងជ្រុលជាមកដល់ផ្ទះហើយ” ខ្ញុំសញ្ចឹងគិតមួយសន្ទុះក៏យល់ព្រម
គិតថាទោះយ៉ាងណាក៏ជាផ្នែកមួយនៃកំហុសយើងដែរ ជួយឲ្យតែចប់ៗរឿងទៅ។
ក្រោយព្រមព្រៀងគ្នារួចរាល់ហើយខ្ញុំក៏សុំគាត់ឡើងទៅផ្លាស់ខោអាវសិន តែថាមានសំលេងកន្តឹងទ្វារបន្លឺឡើងមកមុន
ខ្ញុំក៏ត្រូវប្តូរតួនាទីជាអ្នកបើកទ្វាផ្ទះវិញ
ព្រោះលោកបងប្រុសខ្ញុំមិនដឹងបាត់ស្រមោលទៅណាទេ
💜”បងអង្គុយលេងសិនទៅ
ខ្ញុំទៅទទួលភ្ញៀវតិច”
ដើរទៅបើកទ្វាបន្តើរខ្ញុំគិតក្នុងចិត្តបន្តើរថាអ្នកមកចុចកន្តឹងគឺជាគេច្បាស់ណាស់
លុះទាញទ្វាបើកក៏ចេញជាមុខអ្នកជិតខាងយកកន្រ្ទៃកាត់ស្មៅមកសងទៅវិញ។ គិតខុស២ដងហើយឯង….
ទីតៗៗៗ
កំពុងតែស៊ីសងគ្នាជាមួយមីងជិតខាងបាន២,៣ម៉ាត់ ស្រាប់តែមានស៊ីផ្លេរឡាន
ទីតៗៗ ផ្អើលអស់មួយស្រុក ហើយអាប្រកាច់ណានឹងជិះឡានអីក៏ចង្រៃយ៍ម៉េស។
ទាំងខ្ញុំទាំងមីងញាតិជិតខាងរៀបនឹងរាប់១,២,៣
ស្រែកជេរព្រមគ្នាទៅហើយលេងអ្នកនៅក្នុងឡានលើកដៃក្រវីបក់បយដូចមនុស្សមិនគ្រប់ទឹក។
ខ្ញុំខំប្រឹងសំលឹងមើលទៅផ្លាកលេខឡានក៏ដឹងច្បាស់ភ្លាមថាជាអ្នកណា
គឺពិតជាអាកាប៉បអាយនឹងមែន។ សំលេង
9 / 13
ជេរមិនបានចេញពីខ្ញុំទេគឺចេចចាចចេញពីមីងជិតដៃវិញ។
រកដេញគាត់ទៅវិញឲ្យហើយសិន វរៗមីងនឹងជេរដោយទាំងឯងទៀត មាន…..មហារំខានបែបនេះ។
ខ្ញុំខំនិយាយលាដេញគាត់ដើម្បីឲ្យគាត់ទៅវិញឆាប់ៗ តែឡានហ៊ាងបានបោះពួយមកដល់មុខផ្ទះទៅហើយ
ទាំងខ្ញុំទាំងមីងទាំងសំលេងជេរប្រទិចចែកជើងគ្នារត់មិនចង់ទាន់។
ដល់ពេលចឹងបានប្រញាប់រត់ត្រលប់ទៅផ្ទះមីងអើយមីង អាឯងខំដេញសឹងស្លាប់មិនព្រមទៅទេ។
😈”មកឈរធ្វើស្អីនៅមុខផ្ទះនឹង?
ហើយមីងម្នាក់នោះជាអ្នកណា មិចបានរត់ទៅលឿនម៉េស?” គេចុះពីលើឡានមិនទាន់ទេក៏សួរមកខ្ញុំទាំងដេញមើលទៅមីងអំបាញ់មិញ
អញឆ្ងាញ់ណាស់អាទឹកមុខភ្លីភ្លើនឹង ទាល់តែបុកតែម្តងមើលទៅបានដឹងរឿង
💜”បើកឡានមើលតែប្រញាប់ទៅសុក្រកំនើតដូចលោកចឹង
ចង់ឲ្យគាត់មកនៅឈរឲ្យលោកបុកមែន”
😈”អត់យល់ ហើយមកធ្វើអីនៅនឹង
មោឈរចាំប្តីមែន?” 😳😳😳
💜”សូមនិយាយឲ្យស្រួលបួលម្តងទៀត
បើមិនចង់ឈាមមាត់នៅត្រង់នឹង”
😈”ហាហាចុំយក្ស
ចង់លេងអំពើហិង្សាទៀត ប្រយ័ត្នរត់ទៅខាំឲ្យដាច់មាត់វិញហា៎” កាន់តែបានចិត្ត
សំដីកាន់តែខ្លាំងហើយតើ។
💜”ឲ្យតែហ៊ានរត់ចូលមោ
កន្រ្ទៃកាត់ស្មៅនៅដៃស្រាប់” ខ្ញុំវាយបកទៅវិញទាំងលើកកន្ទ្រៃបង្ហាញទៅគេ។ គេបែរជាមិនព្រឺហើយធ្វើរិកដូចជាចង់រត់មកមែន។
👱🏻♂️”ទូអ្នកណាគេមកនឹងបានយូរម៉េស?”
ហ៊ាងមិនទាន់ត្រៀមខ្លួនរត់ចូលមកផង
សំលេងបើកទ្វាផ្ទះរួមជាមួយនឹងខ្លួនភ្ញៀវដែលចាំក្នុងផ្ទះបានផុសឡើងព្រមគ្នា។
ហើយខ្វះពេលចេញមោណាស់ទៅហី៎។
👿”អ្នកណាគេនឹងទូ?” ពេលនេះហ៊ាងប្រែទឹកមុខស្រស់ស្រាយមកជាក្រម៉ូវហើយចាប់សំលឹងមើលខ្ញុំឆ្លាស់គ្នាជាមួយនឹងបងករុណា។
💜”អឺ
គឺបងករុណាជាសិស្សច្បសនៅសកលវិទ្យាល័យ បងករុណានេះហ៊ាង អឺជាមិត្តនៅសាលាអង់គ្លេស”
ខ្ញុំណែនាំពួកគេទាំង២ឲ្យស្គាល់គ្នាតាមការគួរសម។
👱🏻♂️”សួស្តីហ៊ាង
រីករាយដែលបានស្គាល់” បងករុណាស្វាគមន៍ដោយស្នាមញញឹម តែហ៊ាងវិញមិនចង់សម្បីតែមើលមុខ។
👿”អរ
លោកនឹងមែនដែលផ្ញើរសារចូលមកទូរសព្ទដៃទូ?” បានន័យថាគេបានឃើញអស់ហើយ។
👱🏻♂️”បាទ នឹងហើយ
លោកយកទូរសព្ទមកសងទូវិញមែន?” ហ៊ាងគេមិនបានឆ្លើយតបទៅបងករុណាទេ
តែគេដើរមករកខ្ញុំជំនួសវិញថែមទាំងលើកដៃមកដាក់លើស្មាខ្ញុំរួចទាញទៅកៀកគេទៀត
ដូចង់បង្ហាញថាគេជាម្ចាស់។
10 / 13
😈”មែនហើយ
ហើយក៏យកខ្លួនមកសងទូផងដែរ” គេនិយាយធ្វើមុខឌឺដាក់ទៅបងករុណាទៀត
ឯទឹកមុខបងករុណាក៏បានប្រែដូចគ្នា
ទឹកមុខដែលសំដែងចេញពីអារម្មណ៍មិនសូវជាពេញចិត្តប៉ុន្មាន។
💜”និយាយឆ្កួតអីហ្នឹង”
ខ្ញុំយកកែងដៃអុកចំពោះគេ ហើយបែរទៅដោះសារជាមួយបងករុណាវិញ
💜”កុំទៅចាប់អារម្មណ៍ពាក្យគេអី
គេមិនសូវគ្រប់ទេហិហិ”
👿”បើវាជាការ….”
💜”ហ៊ាងឈប់”
មិនឲ្យគេបាននិយាយទាន់ទេខ្ញុំសុំចូលកាត់មុនសិន មិនចឹងបែកខ្ទេចបែបខ្ទីលូវហើយ។
😈”ហេតុអីហា៎?” នៅមានមុខមកតវ៉ាទៀត
💜”គ្មានមូលហេតុអីទេ
ហើយត្រលប់មកវិញធ្វើអី?”
😈”ប្រាប់ហើយថាបាត់មុខមិនបាន”
ខ្ញុំលឺហើយចង់ស្លឈាម
💜”បិទមាត់ទៅ”
👿”អត់…”
😈” ប្រហែលត្រូវសុំឲ្យលោកត្រលប់ទៅវិញហើយ
ព្រោះទូមិនទំនេរជូនលោកទៅនេះទៅនោះបានទេ”
គេស្រែកគំហកដាក់ខ្ញុំហើយក៏បែរទៅនិយាយក្នុងលក្ខណៈដេញទៅបងករុណា។
👱🏻♂️”ទូ
គេមិនទាន់បាននិយាយអីមួយម៉ាត់ទេ លោកមានសិទ្ធអីមកអាកាត់ជំនួស”
មិនដឹងរត់ទៅផ្លូវណាទេអញអើយ បើញ៉េញចង្កូមដាក់គ្នាបែបនេះ
👿”គឺសិទ្ធជាស្វ…...?”
💜”ហ៊ាង ប្រាប់ថាឲ្យឈប់”
ពេលនេះខ្ញុំកាន់តែមួរម៉ៅហើយ ហេតុតែចង់ឈ្នះ គេលេងខ្វល់ពីអារម្មណ៍ខ្ញុំយ៉ាងមិចហើយ
💜”បងករុណា ឲ្យខ្ញុំសុំទោសផង
ខ្ញុំប្រហែលមិនអាចជូនបងទៅបាននោះទេ ចាំថ្ងៃក្រោយខ្ញុំនឹងសងបងវិញ”
👱🏻♂️”តែទូបានយល់ព្រម…”
💜”ខ្ញុំយល់
តែខ្ញុំត្រូវមានរឿងដោះស្រាយជាមួយលោកម្នាក់នេះសិន បងទៅវិញសិនទៅណា”
11 / 13
👱🏻♂️”គេត្រូវជាអីនឹងទូឲ្យប្រាកដទៅ
បានជាទូផ្តល់ភាពសំខាន់ដល់គេម៉េស? ” ប្រហែលបងករុណាចាំផ្តើមសង្ស័យហើយថារវាងខ្ញុំនិងគេមានអ្វីលើសនឹង។
មានតែមនុស្សខ្វាក់ទេដែលមើលមិនដឹងបើលេងនិយាយស្តីនិងចេញមុខចេញមាត់ដល់ថ្នាក់នេះហើយនោះ។
👿”យី ហើយហែងជាប្រធានភូមិឬក៏អីហា៎
បានមិនចេះអស់មិនចេះហើយចឹង” មើលទៅភ្លើងឆេះដល់ក្បាលហើយ
បានប្រឹងស្រែកឡើងក្រហមមុខបែបនេះ
👱🏻♂️”ចុះវាទៅពាក់ព័ន្ធអីនឹងហែងដែរ?”
បងករុណាក៏មិនណយដូចគ្នា ម្នាក់ៗប្រឹងឡើងសរសៃរករប៉ុនៗចង្កឹះអស់ហើយ។
ឲ្យមេឃដីអើយ នេះប្រហែលជាកម្មរបស់ខ្ញុំហើយមើលទៅ។ បើគេមើលមកគេសើចយំយ៉ាងមិចទៅ
ពួកអាប្រុសៗអស់នេះវាសឹងតែវៃគ្នាដោយសារប្រុសដូចគ្នា បើថាឯងស្រីទៅវាល្អវិញ។
💜”ឈប់ទាំង២នឹងភ្លាមទៅ”
ខ្ញុំស្រែកដាក់ទៅគេទាំង២រហូតដល់អ្នកជិះកាត់សំលឹងមើល
ភ្លើងមិនត្រឹមតែឆេះក្បាលពួកគេទេតែវារាលមកដល់ក្បាលខ្ញុំដែរហើយ អញខ្នាញ់ណាស់។
💜”ហ៊ឺយយ បងករុណាបងទៅវិញសិនទៅ
ចាត់ទុកថាខ្ញុំសុំអង្វរចុះ” ដោយឃើញខ្ញុំដាក់ខ្លួនសុំអង្វរបែបនេះ
បងករុណាក៏មើលទៅរៀងអន់ថយដែរ ណាស់តែម្ខាងទៀតប៉ុណ្ណោះដែរជ្រួលច្របល់ដូចឆ្កែឆ្កួត។
👿”ចាំបាច់អីត្រូវទៅសុំអង្វរវា
វាត្រូវតែទៅវិញស្រាប់ហើយ”
💜”បើមិនចង់ចេញទៅម្នាក់ទៀត
ឆាប់បិទមាត់ឲ្យជិតភ្លាមទៅ” ខ្ញុំស្ទើរតែខ្មោចចូលហើយពេលនេះ
ហេតុអីក៏គេជាមនុស្សបែបនេះ។
ដោយឃើញខ្ញុំលេងមែនតែនបែបនេះគេក៏ព្រមស្ងាត់ទាំងមុខមើលមិនបាន។
💜”ខ្ញុំសុំទោសជំនួសគេផង
បងទៅវិញចុះ”
👱🏻♂️”ហឹម បងទៅវិញក៏បាន
កុំឲ្យទូមានការលំបាក” បងករុណារៀងទាក់ទើរដែរ
តែដោយយល់ដល់ខ្ញុំនិងមិនចង់មានរឿងវែងឆ្ងាយទើបគាត់ព្រមត្រលប់ទៅវិញដោយមិនភ្លេច
ធ្វើមុខឌឺដាក់លោកម្នាក់ទៀតដែរ។ រួចមួយហើយនៅសល់មួយទៀតដែលត្រូវចាត់ការ ម្នាក់នេះដាក់ឲ្យខ្លាំងបន្តិច។
ក្រោយពីបងករុណាចេញទៅបាត់ហើយ ខ្ញុំក៏ដើរចូលផ្ទះដោយមិននឹកខ្វល់ពីគេ។
😈”ហេៗៗ
គិតមិនហៅគ្នាឲ្យចូលផ្ទះដែរទេហី៎ហ្នឹង”
💜”ផ្ទះខ្ញុំមិនមែនផ្ទះលោក”
😈”តែផ្ទះប្រព័ន្ធក៏ដូចជាផ្ទះប្តី”
💜”ចឹងនៅដើររកផ្ទះប្រពន្ធលោកសិនទៅ”
ខ្ញុំនិយាយហើយក៏ទាញទ្វាបិទ។ តែត្រូវគេរត់មកទប់ទាន់

3 / 13
💜”អត់បានទេ
ទៅងូតទឹកសិនទៅស្អុយមាត់ណាស់” ខ្ញុំស្ទុះយកដៃខ្ទប់មុខគេយ៉ាងលឿនដូចគ្នា។
ពេលនេះអ្វីៗត្រូវលាតត្រដាងអស់ហើយ។ គេគ្មានភាពអៀនខ្មាស់អីបន្តិចសោះឬ អាកាប៉បអាយ
😈”សន្យាហើយណាថាងូតទឹកហើយឲ្យមួយទៀត”
💜”មួយទៀតនឹងបានត្រឹមតែថើបទេ
ទៅឲ្យលឿនទៅ” បញ្ជាក់ទុកមុនឲ្យហើយក្រែងលើសលួស។
😈”អូយយយយ ចិត្តកំណាញ់ណាស់”
គេថយខ្លួនធ្វើមុខង៉ក់ង៉រ មិនដឹងអ្នកណាជាក្មេងឲ្យប្រាកដទេពេលនេះ។
គេងើបឈរបែរខ្នងទាំងអាក្រាតកាយគ្មានបិតបាំងអីបន្តិចសោះឡើយ។
ខ្ញុំចាប់អារម្មណ៍ទៅលើស្នាមឈូតដាច់សាច់ពេញខ្នងរបស់គេ។ ហើយគេទៅត្រូវនឹងអីហ្នឹង
💜”ហ៊ាងខ្នងរបស់លោកកើតអីហ្នឹង?”
awwww មិនរកស្អីស្លៀកសិនទេលេងបែរមកឆៅៗតែម្តង
ទោះធ្លាប់បានឃើញឬបានប៉ះតែមនុស្សវានៅអៀនណាវើយ
លេងមោមួយជំហរចឹងៗអីខ្ញុំបើកភ្នែកមើលទៅមិនរួចទេ។
ខ្ញុំមិនទាន់ចង់បានចំនីភ្នែកមុនចំនីពោះក៏ទាញភួយយកមកគ្របមុខ។
😈”គឺស្នាដៃយាយបិសាច” យាយបិសាច?
ចង់មានន័យដល់ខ្ញុំមែន?
💜”ហ៊ាង មានឈាមមកពីណានឹង?” ខ្ញុំប្រញាប់ទាញភួយចេញហើយងើបអង្គុយភ្លាមនៅពេលដែលខ្ញុំបានប្រទះឃើញដុំឈាមប្រលាក់ជាប់ភួយខាងក្នុងហើយដេញមើលឃើញថាមានប្រលាក់ដល់ពូកនៅបរិវេនកន្លែងខ្ញុំដេកទៀត។
😈”ហេសៗៗ
បងសំណាងហើយដែលបានក្លាយជាបុរសដំបូងរបស់អូន”
គេវាឈ្មុលចូលមកក្នុងភួយហើយអោបខ្ញុំពីក្រោយខ្នង។
💜”មិចបានដឹងហា?”
😈”បងធ្លាប់ជួបអស់ហើយ” 😒😤 ខ្ញុំកើតអារម្មណ៍ខឹងគេមួយរំពេចមនុស្សដូចជាគេពិតជាទុកចិត្តមិនបានមែន។
ខ្ញុំបិតមាត់មិនតបអីទាំងអស់រួចក៏ប្រមូលភួយរុំខ្លួនរៀបនឹងងើបដើរចេញតែត្រូវគេចាប់ជាប់ឲ្យត្រលប់ទៅអោបវិញ។
😈”ទូ?” ខ្ញុំអត់តប
😈”ទូៗៗ ខឹងមែនហា?” ខ្ញុំក៏នៅតែមិនតប។
😈”ទូរឿងវាហួសយូរហើយណា កុំខឹងអីណា
ណាៗ” គេអង្វរអង្រួនខ្លួនខ្ញុំហើយថែមទាំងថើបស្មាខ្ញុំ ខ្សឺតៗៗទៀត។
💜”គួរតែប្រាប់ខ្លូនឯងទៅថាឈប់ខឹងបានហើយ”
ខ្ញុំងាកទៅសំលក់គេព្រោះពេលនេះគេកំពុងដកដាវមកចាក់ខ្នងខ្ញុំទៀតហើយ។
😈”ហឹសៗៗ មកពីទូទាក់ទាញពេកធ្វើអី”
គេធ្វើមុខញឹមៗអោនយកចង្ការមកដាក់លើស្មាខ្ញុំហើយឆ្លៀតមកថើបថ្ពាល់ខ្ញុំទៀត។
4 / 13
💜”បានហើយចេញទៅ”
ខ្ញុំកៀសស្មាចេញពីគេតែគេលូកដៃមកចាប់លើបីខ្ញុំចេញពីពូកទៅវិញ
😈”អូខេចេញបានហើយ ចេញទៅងូតទឹក២នាក់”
ពេលនេះរូបរាងកាយយើងទាំង២បានបើកបង្ហាញមេឃដីគ្រប់ទិសទី។
💜”អត់ទេ ខ្ញុំអត់ទំលាប់ទេ
ដាក់ខ្ញុំចុះទៅ”
😈”ចឹងត្រូវតែបង្រៀនឲ្យធ្លាប់ឲ្យហើយ
ព្រោះពីថ្ងៃនេះទៅទូត្រូវតែងូតទឹកជាមួយបងរាល់ថ្ងៃ” awwwអត់ទេ
ខ្ញុំច្បាស់ជាមិនរស់ទេ។
💜”អត់ទេហ៊ាង អត់ទេទទទទ”
ខ្ញុំខំស្រែកផងធាក់ដៃធាក់ជើងផងតែគេមិនខ្វល់គិតតែពីសើចដើរចូលបន្ទប់ទឹកទាំងបីខ្ញុំជាប់នឹងទ្រូងគេ។
💜”លេងស្អីនឹង ត្រជាក់ណាស់”
ចូលមកដល់ក្នុងបន្ទប់ទឹកគេក៏ដាក់ខ្ញុំចុះហើយបែរទៅបើកទឹកផ្កាឈូកដេញបាញ់ខ្ញុំពេញបន្ទប់ទឹក។
😈”មោះៗ អោបឲ្យបាត់រងា”
គេដាក់ទឹកផ្កាឈូកចុះហើយដើរមកអោបខ្ញុំពីក្រោយ សាច់ប៉ះសាច់ខ្ញុំពិតជាទទួលបានភាពកក់ក្តៅពីគេពិតមែន។
😈”បាត់រងានៅ?” ខ្ញុំមិនតបទៅគេទេ បានត្រឹមតែងក់ក្បាលទទួល។
រួចគេក៏បង្វែរខ្ញុំឲ្យបែរទៅរកគេវិញ
😈”បងស្រលាញ់ទូណាស់”
គេនិយាយហើយក៏អោនមកថើបមាត់ខ្ញុំយ៉ាងទន់ភ្លន់។
ខ្ញុំក៏បិទភ្នែកព្រមទទួលយ៉ាងគ្មានលក្ខខណ្ឌ។ (អូនក៏ស្រលាញ់បងដូចគ្នា)
ខ្ញុំបានតែនិយាយក្នុងចិត្ត។
ទម្រាំតែងូតទឹករួចខ្ញុំរត់គេចគេស្ទើរតែដួលងាប់ក្នុងបន្ទប់ទឹកហើយ
បើលេងទារឯងដុសនេះដុសនោះទាំងមិនបានប្រើ
ថែមទាំងបញ្ជាឲ្យខ្ញុំកក់សក់ដុសខ្លួនគេគ្រប់កន្លែងទៀត
ខ្ញុំឯណេះចង់ស្រើបស្រាលទៅតាមគេម្តងម្កាលដែរនឹងណា។
ងូតទឹករួចរាល់យើងក៏បន្តមកជួយជូតសក់ឲ្យគ្នាដល់បន្ទប់ដេកទៀត ពិតជារឿងច្រើនមែនអាកាប៉បអាយមួយនេះ។
💜”សុំទោសណាដែលធ្វើឲ្យហ៊ាងមានរបួសបែបនេះ”
ខ្ញុំយកដៃស្ទាបអង្អែលទៅលើស្នាមក្រចកដែលខ្ញុំបានបន្សល់ទុកនៅលើខ្នងរបស់គេយ៉ាងច្រើន។
គេក៏បែរក្បាលយកដៃមកអង្អែលមុខខ្ញុំវិញ
😈”មិនអីទេ
ទូក៏បានផ្តល់សេចក្តីសុខដល់បងយ៉ាងពេញចិត្តដូចគ្នា”
💜”អាមនុស្សឆ្កួត”
ខ្ញុំលេងមានភាពមេត្តាអីទៀតហើយ សុំគក់វិញម្តង បឹកៗៗ
😈”ហាហាហាអូយៗៗ រៀងហើយៗ”
💜”ជូតសក់ខ្លួនឯងតរទៅ
ខ្ញុំទៅផ្លាស់ខោអាវ” ខ្ញុំនិយាយហើយក៏បោះកន្សែងទៅឲ្យគេជូតបន្ត។
តែអ្វីដែលខ្ញុំភ្លេចនឹកដល់គឺខ្ញុំគ្មានខោអាវផ្លាស់ទេ មើលទៅមានតែខោអាវពីយប់ហើយ។
5 / 13
😈”អេៗ ចង់ធ្វើអីនឹង?” គេស្រែកកាត់ខ្ញុំពេលដែលឃើញខ្ញុំកំពុងតែរើសយកខោអាវចាស់មកពាក់
💜”ស្លៀកពាក់ គិតថាស៊ីបាយមែន”
😈”កុំស្អាតតែខ្លួនពេក
ខោអាវតាំងពីយប់ចេះពាក់ទៅរួច”
គេដើរមកទាញខោអាវចេញពីដៃខ្ញុំក្រវេញទៅកន្រ្ទក់ខោអាវប្រលាក់របស់គេ
💜”ចុះមានស្អីពាក់បើជាប់ខ្លួនតែមួយកំផ្លេនឹង”
😈”ខោអាវពេញក្នុងទូទៅរើសយកមួយណាយកទៅ”
គេចង្អុលដៃទៅខាងទូខោអាវរបស់គេ
💜”មើលមាឌលោកហើយមាឌខ្ញុំផង
ប៉ុនគ្នាត្រង់ណា” ខ្ញុំរុញគេចេញហើយដើរទៅរកខោអាវចាស់របស់ខ្ញុំវិញ
💜”ពាក់តែមួយភ្លែតនឹងវាមិនស្អុយអីណាស់ណាទេ”
ខ្ញុំកំពុងរអ៊ូចាប់ទាញខោអាវមកពាក់វិញ តែគេរត់មកចាប់ដៃខ្ញុំជាប់
😈” អត់ទេ ពាក់របស់បងសិនទៅ
ហើយចាំទៅទិញឈុតថ្មី២នាក់”
💜”វែងឆ្ងាយពេកហើយ
ទៅបង្ហិនលុយអីនឹងរឿងប៉ុណ្ណឹងហា៎”
😈”ហើយម្សិលមិញទៅដើរឲ្យគេទិញនេះទិញនោះឲ្យនឹងមិចវិញ”
អីយ៉ាចេះរំលឹកទៀត
💜”អើយ ចង់ធ្វើអីធ្វើទៅ”
ខ្ញុំក៏បោះខោអាវចាស់ចោលហើយដើរទៅបើកទូរយកអាវគេមកពាក់វិញ។ ខ្ញុំរើសយកអាវយឺតដៃខ្លីពណ៌សរហើយខោsweatpants
ពណ៌ប្រផេះមកធ្វើជាស្ទាយswagបែបoversized
មើលទៅម្យ៉ាងដែលតាស។
ក្រោយពីរៀបចំតែងខ្លួនរួចរាល់ហើយពួកយើងក៏ចេញទៅរកអាហារពេលព្រឹកទាំងអស់គ្នា។
តែមុននឹងបានចេញគេនៅរករឿងខ្ញុំមួយតង់ទៀត
😈”ឈប់សិន មានភ្លេចអីអត់?”
💜”អត់មានភ្លេចអីទេ”
😈”ហ៊ាននិយាយថាអត់ភ្លេចទៅរួច
មោះលឿនឡើង” គេនិយាយហើយបូញមាត់ចូបៗមករកខ្ញុំ។ គោរពពាក្យសច្ចៈគ្មាននរណាប្រៀបបានមែន។
ខ្ញុំទ្រាំមិនបានក៏ចាប់ច្របាច់ថ្ពាល់គេហើយផ្តល់ស្នាមថើបទៅគេមួយទៅ
បើមិនចឹងបែបមិនចប់ទេ។
💜”អាចទៅបានហើយនៅ?”
😈”នៅទេ”
គេតវ៉ាហើយក៏ដើរមកអាបខ្ញុំហើយថើបថ្ពាល់ទាំងសងខាងរបស់ខ្ញុំធំ។
😈”តោះអាចទៅបានហើយ”
ហើយគេក៏កៀកស្មាខ្ញុំញញឹមស្ញេញដើរចេញទៅ។
ទម្រាំបានចេញផុតពីបន្ទប់ប៊ីសតែបានមួយទៀតទៅហើយ។
6 / 13
រយះពេលដើររកហាងអាហារគេនៅតែធ្វើខ្លួនហួងហែងដើរចាប់ដៃកៀកស្មាខ្ញុំឥតឈប់ដោយមិនខ្វល់ពីភ្នែកញាតិមិត្ត
ចំនែកខ្ញុំក៏មិនបានហាមឃាត់គេអីណាស់ណាដែលព្រោះគិតថាការស្រលាញ់របស់មនុស្សម្នាក់ៗគ្មានរឿងអីដែលត្រូវលាក់បាំងគេទេ។
ថ្ងៃនេះខ្ញុំត្រូវបានខានរៀនអស់មួយព្រឹកដោយសារតែគេ សំណាងហើយដែលកិច្ចការសាលាទើបតែចប់រួចរាល់ទើបមិនសូវរវល់កុំអីខ្ញុំងាប់មិនខានទេ។
ក្រោយចប់អាហារពេលព្រឹកហើយពួកយើងក៏បន្តទៅផ្សារទំនើបដើម្បីទិញខោអាវថ្មីបន្ថែមទៀត
ទោះខ្ញុំប្រកែកយ៉ាងណាក៏គេមិនព្រម គេនៅតែរំលឹករឿងបងយុទ្ធឲ្យខ្ញុំស្តាប់រហូត
ពិតជាកំពូលមនុស្សមែន។ ដើរទិញរបស់របររួចអស់ហើយខ្ញុំក៏ទារគេត្រលប់មកផ្ទះវិញ
ដំបូងគេក៏មិនទាន់ចង់ដូចគ្នាតែដោយខ្ញុំលើកហេតុផលខ្លាចម៉ាក់បារម្ភមកគេក៏ត្រវបង្ខំចិត្តជូនខ្ញុំមកផ្ទះវិញដោយមិនភ្លេច
goodbye kissផងដែរ។ គិតទៅចេះមកsweetមកស្អីដែរទេ មុខងាប់ចឹងសោះ
ហាហាហា។
បន្ទាប់ពីទំលាក់ខ្ញុំចុះរួចហើយគេក៏បើកឡានចេញទៅយ៉ាងលឿន
ខ្ញុំឈរសំលឹងមើលពីក្រោយឡានគេរហូតដល់គេបត់ទៅផុតបាត់។
😎”នៅឈរអាល័យគ្នាដល់កាលទៀតលោកប្អូន”
ខ្ញុំភ្ញាក់អស់ព្រលឹងពីខ្លួនរលីង។ ហើយគាត់មកដល់តាំងពីកាលហ្នឹង?
💜”លស់ព្រលឹងអស់ហើយហ៊ា
មកស្ងាត់ៗដូចខ្មោចទៅកើត”
😎”អ្នកណាជូនមោ?”
💜”គឺហ៊ាង”
😎”មិនចូលចិត្តគេទេ
មិនចង់ស្និតស្នាលគេទេឥលូវចេញពីឡានគេ”
💜”ហ៊ាហា៎ មកចង់ចាប់កំហុសអីនឹង
ខ្ញុំចូលផ្ទះហើយ” នៅទៀតលេងបានហើយ
ដកថយទើបបានមិនចឹងទេជំរិតចេញមកខ្ទេចខ្ទីគ្មានសល់លូវហើយ។
😎”ចេះគេចវេសទៀតឥលូវ
ប្លែកច្រើនណាស់ឯង” ហ៊ាខំស្រែកមកពីក្រោយតែខ្ញុំមិននៅឲ្យគាត់ចាប់បានទេ សុំយករួចខ្លួនសិនហើយ។
👸”ត្រលប់មកវិញហើយហី៎?” ចូលមកដល់ក្នុងផ្ទះវិញម៉ាក់ក៏ស្រែកសួរពីសាឡុងមុខទូរទស្សន៍មក។
💜”ត្រលប់មកវិញហើយ នឹកម៉ាក់ណាស់”
ខ្ញុំរត់ទៅអោបម៉ាក់យកចិត្តមួយ
👸”ទៅធ្វើរឿងអីមិនល្អមោមែនហា៎
បានមកយកចិត្តយកថ្លើមនឹង” ដឹងទាន់រហូតអ្នកម្តាយខ្ញុំអើយ
💜”អត់មានបានទៅធ្វើអីទេ
គ្រាន់តែមិនបានឃើញមុខម៉ាក់មួយថ្ងៃនឹកនឹងណា”
👸”កូនមួយនេះ
យ៉ាងមិចហើយកិច្ចការសាលារួចរាល់ទេ?” ម៉ាក់និយាយធ្វើឲ្យខ្ញុំនឹកដល់រឿងពីយប់មិញភ្លាម។
បើម៉ាក់ដឹងថាកិច្ចការសាលាខ្ញុំយប់មិញជាអីវិញគាត់ដេញកាប់ខ្ញុំយ៉ាងមិចទៅ។
7 / 13
💜”គឺរួចរាល់គ្មានសល់អីទេ”
គ្មានសល់សូម្បីតែខ្លួន🙈🙈
ក្រាកក ជាសំលឹងហ៊ាបើកទ្វាផ្ទះចូលមក
នៅលេងបានហើយពេលនេះ។
💜”ខ្ញុំឡើងទៅបន្ទប់សិនហើយម៉ាក”
ខ្ញុំថើបលាម៉ាក់មួយខ្សឺតហើយក៏រត់វឹងទៅបន្ទប់មិនឲ្យហ៊ាចាប់សួរទាន់ទេ។
ចូលមកដល់ក្នុងបន្ទប់ខ្ញុំទម្លាក់ខ្លួនដេកទាំងអស់កំលាំង
ដេកសំលឹងមើលពិដានក៏លេចចេញមុខតុក្កតាប៉បអាយមក
ហ៊ើយមិនដឹងអ្នកណាបាត់មុខអ្នកណាមិនបានទេពេលនេះខ្ញុំដូចជាអាណិតខ្លួនឯងណាស់ដែលមានអារម្មណ៍ទៅស្រលាញ់មនុស្សប្រុសដូចគ្នាបែបនេះ
តើទេវតាកំពុងតែដាក់ទោសខ្ញុំឬមួយក៏ផ្តល់សេចក្តីសុខឲ្យខ្ញុំទៅវិញទៅ? ពីណាពីណីមោមិនដែលគិតថាខ្លួនឯងអាចមកស្រលាញ់ប្រុសរួចទេ ហើយហេតុអីក៏ត្រូវតែជាគេមនុស្សដែលខ្ញុំមិនដែលស្រមៃថានឹងអាចរាប់អានគ្នាបានតែបែរជាមកងុបងុលបែបនេះទៅវិញ។
ខ្ញុំគួរត្រៀមចិត្តទៅថ្ងៃមុខយ៉ាងមិចទៅ? ណាមួយនៅរឿងអ្នកផ្ទះទៀតបើពួកគាត់ដឹងគាត់នឹងអស់សង្ឃឹមមកលើខ្ញុំយ៉ាងណាទៅ
មានម្តាយឳពុកណាខ្លះដែលទទួលយកការពិតមួយនេះបានទៅ អូយកាន់តែគិតកាន់តែពិបាកចិត្ត
ស្វែងរកផ្លូវអនាគតដ៏ភ្លឺស្វាងលេងឃើញហើយ។
💜”ហ៊ើយយយយយយ ធុញថប់ណាស់វើយយយ”
ខំស្រែកចេញទៅក្រែងបានធូរខ្លះលេងមកឈឺករលើសដើម។
💜”មិនដឹងព្រឹកមិញគេរៀនស្អីខ្លះទេ?”
ទូរស័ព្ទ? ទូរស័ព្ទដៃខ្ញុំនៅឯណា? ខ្ញុំរុករកទូរស័ព្ទពេញខ្លួនដេីម្បីតេទៅរិទ្ធសួរពីមេរៀនព្រឹកមិញ
តែមិនបានប៉ះស្អីសោះ ប្រាកដណាស់គឺភ្លេចនៅលើឡានគេមិនខាន
រវល់តែអោបរឹតលាគ្នាពេកបាត់ស្អីក៏មិនដឹងដែរ។
😎”ទូ មានភ្ញៀវមករក”
សំលេងហ៊ាស្រែកពីខាងក្រៅបន្ទប់មកម្តង។ ឥលូវដូចមានភ្ញៀវមករកញឹកហេ៎។
សង្ស័យតែអាលោកខ្មោចឆៅយកទូរសព្ទមកឲ្យវិញហើយមើលទៅ
💜”ចាំមួយភ្លេច”
ខ្ញុំប្រញាប់ងើបចេញពីពូករត់ទៅបើកទ្វារចុះទៅក្រោមយ៉ាងលឿន
ស្រាប់តែបានឃើញមនុស្សប្រុសម្នាក់ដែលមិនមែនជាមនុស្សដែលខ្ញុំខំគិតទុកទៅវិញ។
💜”អ៉ាវវ បងករុណាមកបានយ៉ាងមិចនឹង?”
ពេលដែលបានលឺសំលេងខ្ញុំហើយ
បងករុណាក៏បែរមកញញឹមបាត់ភ្នែកយ៉ាងស្រស់ដាក់ខ្ញុំ។ ហើយបាត់មនុស្សទៅណាអស់ហើយ
ទើបបានជាទុកភ្ញៀវឲ្យនៅតែឯងចឹង។
👱🏻♂️”គឺមកតាមផែនទីដែលរិទ្ធបានគូសឲ្យ”
នាងរិទ្ធ នាងស្រីឆ្កួតនឹងប្រុស ហ៊ានណាស់នាង។
💜”អររ
បងមានធុរះអីដែលបានមករកខ្ញុំដល់ផ្ទះហ្នឹង?” ខ្ញុំដើរទៅអង្គុយលើសាឡុងជិតគាត់ហើយក៏សួរបន្ត។
👱🏻♂️”ទូមិនបានទទួលសាររបស់បងទេហ៎?”
ឲ្យទទួលតាមណាបើទូរសព្ទមិនដឹងធ្វើដំណើរទៅដល់ណាផង
💜”ខ្ញុំភ្លេចទូរសព្ទនៅផ្ទះមិត្តភក្តិ
ទើបមិនដឹងថាបងផ្ញើរសារមក”
👱🏻♂️”គឺ
បងចង់មកបបួលទូឲ្យជួយជូនទៅកន្លែងធ្វើទូរសព្ទដែលទូបានណែនាំលើកមុននឹងណា”
8 / 13
💜”ក្រែងចុចថ្ងៃមុនអត់មានបញ្ហាអីណាហី៎?”
👱🏻♂️”ពេលនុងវាមិនអីតែឥលូវវាអីហើយ”
ដូចមិនសមអាមិចទេទទ
💜”ចឹងបងបានទូរសព្ទមកពីណាផ្ញើរសារទៅខ្ញុំ?”
សុំសួរចំលើយជនល្មើសតិចសិន។
👱🏻♂️”អឺ
គឺ..គឺបងខ្ចីទូរសព្ទបស់វីរះមកប្រើបន្តុះអាសន្នសិន”
💜”មើលទៅស្គាល់គ្នាជាមួយអារះច្បាស់ណាស់ណ៎
ដល់ថ្នាក់ឲ្យរបស់ផ្ទាល់ខ្លួនទៅគេប្រើ” ខ្ញុំនិយាយលើកចញ្ចើមដោយមិនទុកចិត្ត។
👱🏻♂️”ទូមិនជឿបងហ៎?” គាត់ធ្វើមុខខូចចិត្តមកឲ្យខ្ញុំមួយ។ អើយ ខ្ចិលតាមជាន់កែងគាត់ណាស់
ទោះយ៉ាងណាក៏ខ្ញុំដឹងថាគាត់កុហកដែរ។
💜”មិនបានថាមិនជឿទេ
តែខ្ញុំជិតដល់ម៉ោងត្រូវទៅរៀនហើយ អាចថ្ងៃក្រោយបានអត់
ឬក៏ផ្ញើរទុកឲ្យខ្ញុំជាអ្នកយកទៅធ្វើឲ្យក៏បានដែរ”
👱🏻♂️”ទូទៅរៀនម៉ោងប៉ុន្មាន?”
💜”ទៅម៉ោង2”
👱🏻♂️”ជិះអីទៅដែរ?”
💜”អឹម គឺហ៊ាគាត់ជូនទៅ”
👱🏻♂️”ល្អណាស់
ចឹងទៅធ្វើទូរសព្ទជាមួយបងហើយ ចាំបងជូនទៅសាលាតែម្តង គិតមិចដែរ?”
💜”អឺ…
តាមនឹងចុះចឹងបើបងជ្រុលជាមកដល់ផ្ទះហើយ” ខ្ញុំសញ្ចឹងគិតមួយសន្ទុះក៏យល់ព្រម
គិតថាទោះយ៉ាងណាក៏ជាផ្នែកមួយនៃកំហុសយើងដែរ ជួយឲ្យតែចប់ៗរឿងទៅ។
ក្រោយព្រមព្រៀងគ្នារួចរាល់ហើយខ្ញុំក៏សុំគាត់ឡើងទៅផ្លាស់ខោអាវសិន
តែថាមានសំលេងកន្តឹងទ្វារបន្លឺឡើងមកមុន
ខ្ញុំក៏ត្រូវប្តូរតួនាទីជាអ្នកបើកទ្វាផ្ទះវិញ
ព្រោះលោកបងប្រុសខ្ញុំមិនដឹងបាត់ស្រមោលទៅណាទេ
💜”បងអង្គុយលេងសិនទៅ
ខ្ញុំទៅទទួលភ្ញៀវតិច” ដើរទៅបើកទ្វាបន្តើរខ្ញុំគិតក្នុងចិត្តបន្តើរថាអ្នកមកចុចកន្តឹងគឺជាគេច្បាស់ណាស់
លុះទាញទ្វាបើកក៏ចេញជាមុខអ្នកជិតខាងយកកន្រ្ទៃកាត់ស្មៅមកសងទៅវិញ។ គិតខុស២ដងហើយឯង….
ទីតៗៗៗ
កំពុងតែស៊ីសងគ្នាជាមួយមីងជិតខាងបាន២,៣ម៉ាត់ ស្រាប់តែមានស៊ីផ្លេរឡាន
ទីតៗៗ ផ្អើលអស់មួយស្រុក ហើយអាប្រកាច់ណានឹងជិះឡានអីក៏ចង្រៃយ៍ម៉េស។
ទាំងខ្ញុំទាំងមីងញាតិជិតខាងរៀបនឹងរាប់១,២,៣
ស្រែកជេរព្រមគ្នាទៅហើយលេងអ្នកនៅក្នុងឡានលើកដៃក្រវីបក់បយដូចមនុស្សមិនគ្រប់ទឹក។
ខ្ញុំខំប្រឹងសំលឹងមើលទៅផ្លាកលេខឡានក៏ដឹងច្បាស់ភ្លាមថាជាអ្នកណា
គឺពិតជាអាកាប៉បអាយនឹងមែន។ សំលេង
9 / 13
ជេរមិនបានចេញពីខ្ញុំទេគឺចេចចាចចេញពីមីងជិតដៃវិញ។
រកដេញគាត់ទៅវិញឲ្យហើយសិន វរៗមីងនឹងជេរដោយទាំងឯងទៀត មាន…..មហារំខានបែបនេះ។
ខ្ញុំខំនិយាយលាដេញគាត់ដើម្បីឲ្យគាត់ទៅវិញឆាប់ៗ
តែឡានហ៊ាងបានបោះពួយមកដល់មុខផ្ទះទៅហើយ
ទាំងខ្ញុំទាំងមីងទាំងសំលេងជេរប្រទិចចែកជើងគ្នារត់មិនចង់ទាន់។
ដល់ពេលចឹងបានប្រញាប់រត់ត្រលប់ទៅផ្ទះមីងអើយមីង អាឯងខំដេញសឹងស្លាប់មិនព្រមទៅទេ។
😈”មកឈរធ្វើស្អីនៅមុខផ្ទះនឹង?
ហើយមីងម្នាក់នោះជាអ្នកណា មិចបានរត់ទៅលឿនម៉េស?” គេចុះពីលើឡានមិនទាន់ទេក៏សួរមកខ្ញុំទាំងដេញមើលទៅមីងអំបាញ់មិញ
អញឆ្ងាញ់ណាស់អាទឹកមុខភ្លីភ្លើនឹង ទាល់តែបុកតែម្តងមើលទៅបានដឹងរឿង
💜”បើកឡានមើលតែប្រញាប់ទៅសុក្រកំនើតដូចលោកចឹង
ចង់ឲ្យគាត់មកនៅឈរឲ្យលោកបុកមែន”
😈”អត់យល់ ហើយមកធ្វើអីនៅនឹង
មោឈរចាំប្តីមែន?” 😳😳😳
💜”សូមនិយាយឲ្យស្រួលបួលម្តងទៀត
បើមិនចង់ឈាមមាត់នៅត្រង់នឹង”
😈”ហាហាចុំយក្ស
ចង់លេងអំពើហិង្សាទៀត ប្រយ័ត្នរត់ទៅខាំឲ្យដាច់មាត់វិញហា៎” កាន់តែបានចិត្ត
សំដីកាន់តែខ្លាំងហើយតើ។
💜”ឲ្យតែហ៊ានរត់ចូលមោ
កន្រ្ទៃកាត់ស្មៅនៅដៃស្រាប់” ខ្ញុំវាយបកទៅវិញទាំងលើកកន្ទ្រៃបង្ហាញទៅគេ។
គេបែរជាមិនព្រឺហើយធ្វើរិកដូចជាចង់រត់មកមែន។
👱🏻♂️”ទូអ្នកណាគេមកនឹងបានយូរម៉េស?”
ហ៊ាងមិនទាន់ត្រៀមខ្លួនរត់ចូលមកផង
សំលេងបើកទ្វាផ្ទះរួមជាមួយនឹងខ្លួនភ្ញៀវដែលចាំក្នុងផ្ទះបានផុសឡើងព្រមគ្នា។
ហើយខ្វះពេលចេញមោណាស់ទៅហី៎។
👿”អ្នកណាគេនឹងទូ?” ពេលនេះហ៊ាងប្រែទឹកមុខស្រស់ស្រាយមកជាក្រម៉ូវហើយចាប់សំលឹងមើលខ្ញុំឆ្លាស់គ្នាជាមួយនឹងបងករុណា។
💜”អឺ
គឺបងករុណាជាសិស្សច្បសនៅសកលវិទ្យាល័យ បងករុណានេះហ៊ាង អឺជាមិត្តនៅសាលាអង់គ្លេស”
ខ្ញុំណែនាំពួកគេទាំង២ឲ្យស្គាល់គ្នាតាមការគួរសម។
👱🏻♂️”សួស្តីហ៊ាង
រីករាយដែលបានស្គាល់” បងករុណាស្វាគមន៍ដោយស្នាមញញឹម តែហ៊ាងវិញមិនចង់សម្បីតែមើលមុខ។
👿”អរ
លោកនឹងមែនដែលផ្ញើរសារចូលមកទូរសព្ទដៃទូ?” បានន័យថាគេបានឃើញអស់ហើយ។
👱🏻♂️”បាទ នឹងហើយ
លោកយកទូរសព្ទមកសងទូវិញមែន?” ហ៊ាងគេមិនបានឆ្លើយតបទៅបងករុណាទេ
តែគេដើរមករកខ្ញុំជំនួសវិញថែមទាំងលើកដៃមកដាក់លើស្មាខ្ញុំរួចទាញទៅកៀកគេទៀត
ដូចង់បង្ហាញថាគេជាម្ចាស់។
10 / 13
😈”មែនហើយ
ហើយក៏យកខ្លួនមកសងទូផងដែរ” គេនិយាយធ្វើមុខឌឺដាក់ទៅបងករុណាទៀត ឯទឹកមុខបងករុណាក៏បានប្រែដូចគ្នា
ទឹកមុខដែលសំដែងចេញពីអារម្មណ៍មិនសូវជាពេញចិត្តប៉ុន្មាន។
💜”និយាយឆ្កួតអីហ្នឹង”
ខ្ញុំយកកែងដៃអុកចំពោះគេ ហើយបែរទៅដោះសារជាមួយបងករុណាវិញ
💜”កុំទៅចាប់អារម្មណ៍ពាក្យគេអី
គេមិនសូវគ្រប់ទេហិហិ”
👿”បើវាជាការ….”
💜”ហ៊ាងឈប់”
មិនឲ្យគេបាននិយាយទាន់ទេខ្ញុំសុំចូលកាត់មុនសិន មិនចឹងបែកខ្ទេចបែបខ្ទីលូវហើយ។
😈”ហេតុអីហា៎?” នៅមានមុខមកតវ៉ាទៀត
💜”គ្មានមូលហេតុអីទេ
ហើយត្រលប់មកវិញធ្វើអី?”
😈”ប្រាប់ហើយថាបាត់មុខមិនបាន”
ខ្ញុំលឺហើយចង់ស្លឈាម
💜”បិទមាត់ទៅ”
👿”អត់…”
😈” ប្រហែលត្រូវសុំឲ្យលោកត្រលប់ទៅវិញហើយ
ព្រោះទូមិនទំនេរជូនលោកទៅនេះទៅនោះបានទេ”
គេស្រែកគំហកដាក់ខ្ញុំហើយក៏បែរទៅនិយាយក្នុងលក្ខណៈដេញទៅបងករុណា។
👱🏻♂️”ទូ
គេមិនទាន់បាននិយាយអីមួយម៉ាត់ទេ លោកមានសិទ្ធអីមកអាកាត់ជំនួស”
មិនដឹងរត់ទៅផ្លូវណាទេអញអើយ បើញ៉េញចង្កូមដាក់គ្នាបែបនេះ
👿”គឺសិទ្ធជាស្វ…...?”
💜”ហ៊ាង ប្រាប់ថាឲ្យឈប់”
ពេលនេះខ្ញុំកាន់តែមួរម៉ៅហើយ ហេតុតែចង់ឈ្នះ គេលេងខ្វល់ពីអារម្មណ៍ខ្ញុំយ៉ាងមិចហើយ
💜”បងករុណា ឲ្យខ្ញុំសុំទោសផង
ខ្ញុំប្រហែលមិនអាចជូនបងទៅបាននោះទេ ចាំថ្ងៃក្រោយខ្ញុំនឹងសងបងវិញ”
👱🏻♂️”តែទូបានយល់ព្រម…”
💜”ខ្ញុំយល់
តែខ្ញុំត្រូវមានរឿងដោះស្រាយជាមួយលោកម្នាក់នេះសិន បងទៅវិញសិនទៅណា”
11 / 13
👱🏻♂️”គេត្រូវជាអីនឹងទូឲ្យប្រាកដទៅ
បានជាទូផ្តល់ភាពសំខាន់ដល់គេម៉េស? ” ប្រហែលបងករុណាចាំផ្តើមសង្ស័យហើយថារវាងខ្ញុំនិងគេមានអ្វីលើសនឹង។
មានតែមនុស្សខ្វាក់ទេដែលមើលមិនដឹងបើលេងនិយាយស្តីនិងចេញមុខចេញមាត់ដល់ថ្នាក់នេះហើយនោះ។
👿”យី ហើយហែងជាប្រធានភូមិឬក៏អីហា៎
បានមិនចេះអស់មិនចេះហើយចឹង” មើលទៅភ្លើងឆេះដល់ក្បាលហើយ
បានប្រឹងស្រែកឡើងក្រហមមុខបែបនេះ
👱🏻♂️”ចុះវាទៅពាក់ព័ន្ធអីនឹងហែងដែរ?”
បងករុណាក៏មិនណយដូចគ្នា ម្នាក់ៗប្រឹងឡើងសរសៃរករប៉ុនៗចង្កឹះអស់ហើយ។
ឲ្យមេឃដីអើយ នេះប្រហែលជាកម្មរបស់ខ្ញុំហើយមើលទៅ។ បើគេមើលមកគេសើចយំយ៉ាងមិចទៅ
ពួកអាប្រុសៗអស់នេះវាសឹងតែវៃគ្នាដោយសារប្រុសដូចគ្នា បើថាឯងស្រីទៅវាល្អវិញ។
💜”ឈប់ទាំង២នឹងភ្លាមទៅ”
ខ្ញុំស្រែកដាក់ទៅគេទាំង២រហូតដល់អ្នកជិះកាត់សំលឹងមើល
ភ្លើងមិនត្រឹមតែឆេះក្បាលពួកគេទេតែវារាលមកដល់ក្បាលខ្ញុំដែរហើយ អញខ្នាញ់ណាស់។
💜”ហ៊ឺយយ បងករុណាបងទៅវិញសិនទៅ
ចាត់ទុកថាខ្ញុំសុំអង្វរចុះ” ដោយឃើញខ្ញុំដាក់ខ្លួនសុំអង្វរបែបនេះ
បងករុណាក៏មើលទៅរៀងអន់ថយដែរ ណាស់តែម្ខាងទៀតប៉ុណ្ណោះដែរជ្រួលច្របល់ដូចឆ្កែឆ្កួត។
👿”ចាំបាច់អីត្រូវទៅសុំអង្វរវា
វាត្រូវតែទៅវិញស្រាប់ហើយ”
💜”បើមិនចង់ចេញទៅម្នាក់ទៀត
ឆាប់បិទមាត់ឲ្យជិតភ្លាមទៅ” ខ្ញុំស្ទើរតែខ្មោចចូលហើយពេលនេះ ហេតុអីក៏គេជាមនុស្សបែបនេះ។
ដោយឃើញខ្ញុំលេងមែនតែនបែបនេះគេក៏ព្រមស្ងាត់ទាំងមុខមើលមិនបាន។
💜”ខ្ញុំសុំទោសជំនួសគេផង
បងទៅវិញចុះ”
👱🏻♂️”ហឹម បងទៅវិញក៏បាន
កុំឲ្យទូមានការលំបាក” បងករុណារៀងទាក់ទើរដែរ
តែដោយយល់ដល់ខ្ញុំនិងមិនចង់មានរឿងវែងឆ្ងាយទើបគាត់ព្រមត្រលប់ទៅវិញដោយមិនភ្លេច ធ្វើមុខឌឺដាក់លោកម្នាក់ទៀតដែរ។
រួចមួយហើយនៅសល់មួយទៀតដែលត្រូវចាត់ការ ម្នាក់នេះដាក់ឲ្យខ្លាំងបន្តិច។
ក្រោយពីបងករុណាចេញទៅបាត់ហើយ ខ្ញុំក៏ដើរចូលផ្ទះដោយមិននឹកខ្វល់ពីគេ។
😈”ហេៗៗ
គិតមិនហៅគ្នាឲ្យចូលផ្ទះដែរទេហី៎ហ្នឹង”
💜”ផ្ទះខ្ញុំមិនមែនផ្ទះលោក”
😈”តែផ្ទះប្រព័ន្ធក៏ដូចជាផ្ទះប្តី”
💜”ចឹងនៅដើររកផ្ទះប្រពន្ធលោកសិនទៅ”
ខ្ញុំនិយាយហើយក៏ទាញទ្វាបិទ។ តែត្រូវគេរត់មកទប់ទាន់
12 / 13
😈”ទូៗ បងនិយាយលេងទេ”
គេសំដែងធ្វើជាតួគួរឲ្យអាណិត
💜”ផាច់ៗ មាត់នឹងហេ៎ពូកែនិយាយ”
ខ្ញុំថាឲ្យគេហើយក៏យកដៃទះមាត់គេ ផាច់ៗ
😈”អូយៗៗ ទូឈឺណាស់”
គេស្រែកអ៊ីអូយៗពេញមុខផ្ទះហើយចាប់ដៃខ្ញុំជាប់
💜”លេងទៅ
អ្នកណាបង្រៀនអាចរិកឆ្កែឆ្កួតនឹងហា៎” ខ្ញុំរលាស់ដៃចេញហើយក៏ស្តីឲ្យគេបន្ត។
👿”ឃើញមុខវាហើយក៏ចេញមកឯង”
ចំលើយឆ្លើយទាំងរិកពារហ៊ឺហារ។
💜”អឺ ចឹងក៏ចេញឲ្យឆ្ងាយទៅ
ផ្ទះនេះមិនទទួលឆ្កែឆ្កួតទេ”
😈”ទូ មិចក៏ទូធ្វើបែបនេះហា៎”
💜”ហ៊ី… សំនួរនឹងខ្ញុំជាអ្នកសួរទៅវិញបានត្រូវ
មិចក៏មកធ្វើរិកអន្ធពាលដាក់គេចឹងទាំងដែលគេខំមានចិត្តរាក់ទាក់”
👿”មោពីវាមិនទាន់ដឹងថាបងជាអីនឹងទូ
ស្មានតែបងមិនដឹងហី៎ថាវាកំពុងគិតអីមកលើទូ”
💜”ទោះគាត់ចង់គិតអីក៏ស្រេចតែគាត់ទៅ
យ៉ាងណាក៏គាត់ជាសិស្សច្បងខ្ញុំដែរ តែយើងនៀកស្គាល់ទេពាក្យថាគួរសមហា៎
មិនមែនមកប្រើសំដីបែបនឹងទាំងទើបតែបានជួបគ្នាចឹងទេ”
ខ្ញុំទប់លេងជាប់ក៏ប្រលេងទៅទាំងអស់
រួចគេក៏ស្ងាត់។
💜”ទៅវិញទៅ
បើចង់មកឲ្យតែមានរឿងបែបនេះ” ខ្ញុំដាច់ចិត្តដេញគេទាំងគ្មានអាល័យ(និយាយលេងសោះ)
😈”ទូ បងសុំទោស កុំដេញបងចឹងអី”
ដៃខ្ញុំត្រូវចាប់ដោយដៃគេ ហើយភ្នែកគេក៏ចាប់សំលឹងមើលមកខ្ញុំ។
គួរតែអាណិតគេអត់បើលេងធ្វើមុខដូចអ្នកណាទើបស្លាប់ចឹង។
💜”លេងដៃសិនទៅ
នេះនៅមុខផ្ទះមិនមែននៅក្នុងបន្ទប់តែ២នាក់ទេ” ទម្រាំតែដាច់ចិត្តប្រលែងចង់១ម៉ោង
💜”ចង់យ៉ាងមិចទៀតលូវ?” ដល់ពេលចូលសាច់ការវិញម្តង
😈”គឺយកអានេះមកឲ្យវិញ”
គេលូកយកទូរសព្ទខ្ញុំចេញពីហោប៉ៅខោរបស់គេរួចហុចមកខ្ញុំ។
ពេលខ្ញុំទទួលហើយគេក៏រត់ទៅឡានគេវិញ អ៉ាវវ តែប៉ុននឹងទេទៅវិញហើយនឹងហី៎។
💜”ស្អីនឹង?” ស្រាប់តែគេត្រលប់មកវិញជាមួយនឹងកាបូបធំមួយស្ពាយជាប់នឹងខ្លួន។
13 / 13
😈”គឺខោអាវសំរាប់គេងយប់នេះ
ថ្ងៃនេះសុំដេកជាមួយដែរ” ខ្ញុំស្លឺភ្នែកឡើងលើអស់រលីង
ហើយទៅដល់ផ្ទះប្រមូលខោអាវបានលឿនល្អម៉េស។
💜”អ្នកណាគេអនុញ្ញាតិឲ្យដេក”
😈”គឺអ្នកមីង”
💜”ទៅនិយាយជាមួយម៉ាក់ខ្ញុំពីពេលណា?”
😈”នេះកំពុងតែរៀបទៅសុំហើយ”
គេនិយាយហើយក៏រត់ចូលផ្ទះយ៉ាងលឿន ខ្ញុំរត់ដេញមិនទាន់។
ចូលដល់ក្នុងផ្ទះស្រាប់តែបានឃើញហ៊ាអង្គុយលើសាឡុងគូសរូបស្អីគាត់ក៏មិនដឹង។
ហើយផុសចេញពីណានឹងមុននឹងមិនឃើញទាំងស្រមោលផង
😈”ជំរាបសួរបង”
គ្រាន់ឃើញហ៊ាភ្លាមគេក៏សំពះជំរាបសួរ។
💜”មោនេះ ត្រលប់ទៅវិញភ្លាម”
ខ្ញុំដែលទើបតរត់មកតាមក្រោយក៏ទាញកាបូបគេឲ្យចេញទៅក្រៅវិញ។
😈”នៅឲ្យស្ងៀម
បើមិនចង់ឲ្យបងចាប់បិតមាត់នៅនឹងមុខបងប្រុសទូ” 😳😳ពិតជាសាហាវមែន ហ៊ានយកហ៊ាមកគំរាមខ្ញុំទៀត
😎”អររ ហ៊ាងមកយកទូទៅសាលាមែន?”
😈”បាទបង
ហើយថ្ងៃនេះសុំអនុញ្ញាតិបងបានមកគេងទីនេះមួយយប់” កុំណាហ៊ាកុំណា។
ខ្ញុំ្ញញាក់ភ្នែកធ្វើសញ្ញាថាno no no លេងគាត់ឆ្លើយទៅវិញខ្ញុំចង់រត់បុកជញ្ជាំង។
😎”បានតើ បន្ទប់ទូធំស្រាប់ហើយ
គេងជាមួយទូចុះ”
💜”តែខ្ញុំ.…” 😩 គេងាកមកសំលក់ខ្ញុំឡើងចង់ស្លាក់ពាក្យ។
គំរោងថាចង់ធ្វើបាបគេតែមេឃដីក្រឡាប់ចាក់អស់ទៅវិញ។
ខ្ញុំខឹងណាស់មិចបានមកចាញ់គេទៅវិញទៀតហើយ។
ខ្ញុំដើរតាំងៗឡើងទៅបន្ទប់ខ្ទាស់ទ្វារកុំឲ្យគេចូលមកទាន់។
តើយប់នេះនឹងមានរឿងអីកើតឡើងខ្លះទៅ?
សូមរងចាំតាមដានភាគបន្ត!
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment