រឿង
ម្ចាស់គ្រងបេះដូង💜
ភាគទី១៣
និពន្ធដោយ Pii Chhay
គ្រាំងងងងង
ខ្ញុំដាក់គូទអង្គុយលើពូកទាំងមិនអស់ចិត្ត ខឹងបំផុតគឺហ៊ាតែម្តង។
គួរធ្វើយ៉ាងណាទៅ? យប់នេះខ្ញុំច្បាស់ជាមិនបានដេកទេ😩😩
តុកៗៗ ឡើងមកលឿនម៉េសឯងត្រៀមចិត្តមិនទាន់ហើយស្រួលបួលផង
💜”កុំសង្ឃឹមថាខ្ញុំព្រមឲ្យចូលឲ្យសោះ”
😎”សម្បីតែហ៊ាក៏ចូលបន្ទប់ឯងលេងបានដែរហេ៎” ការពិតហ៊ាសោះ។ ក្រោយពីដឹងថាជាហ៊ាហើយខ្ញុំក៏ដើរទៅបើកទ្វា
💜”មានការអីហ៊ា?”
😎”កាលទៅរៀបចំខ្លួនទៅរៀន” គាត់និយាយដោយមើលខ្ញុំលើក្រោម
មិនដឹងប្រញាប់ទៅណាដែរទេបងប្រុសខ្ញុំ សាមីខ្លួនគេដូចមិនដល់គាត់សោះ
💜”នៅមិនទាន់ដល់ម៉ោងឯណាហ៊ា”
😎”តែយើងមានគេមកចាំ”
💜”ពេលនេះគេជាភ្ញៀវរបស់ហ៊ាចឹងហ៊ានៅទទួលគេទៅ”
😎”ពួកឯងមានរឿងអីមែន? ថ្ងៃមិញនៅឃើញជូនគ្នាទៅមោនៅឡើយសោះ”
ហ៊ានិយាយឡើងដូចកំពុងតែចង់ចាប់កំហុសអ្វីខ្ញុំម្យ៉ាង។
💜”អត់មានរឿងអីទេ ហ៊ាក៏ដឹងថាខ្ញុំនឹងគេគឺចឹងតាំងដើមហើយ”
ខ្ញុំនៅតែរកលេសដោះសារ។
😎”ចូលនិយាយគ្នាខាងក្នុងវិញ” គាត់កើតអីនឹង មើលទៅដូចប្រាកដប្រជាជាងរាល់ដងម៉េស?
ខ្ញុំបិទទ្វាហើយក៏ដើរតាមគាត់ទៅអង្គុយលើកូនសាឡុងមុខពូក។
💜”អឺ ហ៊ាមានរឿងអីចង់និយាយ?” ខ្ញុំសួរទៅគាត់តែគាត់នៅស្ងៀមបានត្រឹមតែសំលឹងមុខខ្ញុំ។
ខ្ញុំដូចជាកាន់តែឆ្ងល់ហើយ ថ្ងៃនេះហ៊ាដូចជាភ្លែកៗយ៉ាងមិចទេ។
😎”ហឹមមម ហ៊ាគ្មានអីច្រើនទេ
គ្រាន់តែចង់ឲ្យពួកឯងគួរតែមានរឿងល្អៗជាមួយគ្នាខ្លះទៅ មើលទៅហ៊ាងគេក៏មិនជាមនុស្សយ៉ាបអីដែរ
កុំឲ្យភាពរឹងរូស ភាពជាក្មេងរបស់យើងធ្វើឲ្យយើងបាត់បង់មនុស្សល្អ”
ហ៊ាដកដង្ហើមធំមួយហើយរៀបរាប់ហូរហែរមកខ្ញុំ
វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគាត់ដូចជាចង់មានន័យអ្វីផ្សេងមកកាន់ខ្ញុំ។
ហើយមិនដឹងអ្នកណារឹងរូសជាងអ្នកណាទេ
💜”អឹមម គេទេជាអ្នករឹងរូស ហ៊ាមិនទាន់ស្គាល់គេច្បាស់ទេ”
😎”ហ៊ាគ្រាន់តែនិយាយប្រាប់ទេ គិតគូរខ្លួនឯងទៅ
បើគិតថាអ្វីដែលយើងធ្វើវាត្រឹមត្រូវសំរាប់ខ្លួនយើងក៏បណ្តោយវាចុះ”
ហ៊ាកាន់តែនិយាយខ្ញុំកាន់តែគិតឆ្ងាយ។
តើគាត់កំពុងតែសង្ស័យពីទំនាក់ទំនងរវាងខ្ញុំទាំងពីរមែនទេ? ខ្ញុំរឹតតែគិតគឺរឹតតែភ័យខ្លាច
ខ្ញុំខ្លាចរឿងវានឹងលឺទៅដល់គ្រប់គ្នាក្នុងគ្រួសារ
ជាពិសេសគឺម៉ាក់និងប៉ាខ្ញុំមិនចង់ឲ្យកតិ្តយសរបស់គាត់ទាំង២ត្រូវមកអាប់អោនដោយសារតែភាពមិនប្រក្រតីរបស់ខ្ញុំម្នាក់ទេ។
ខ្ញុំមិនគួរណាបណ្តោយឲ្យខ្លួនលង់លើយដល់ថ្នាក់នេះសោះ បើពេលនោះ
ខ្ញុំមិនងុបងុលនឹងអារម្មណ៍ត្រេកត្រអាលមួយពេលប្រហែលជាវាអាចជួយខ្ញុំឲ្យមានភាពក្លាហានច្រើនកុំការបដិសេធហ៊ាង
តែអ្វីៗវាហួសអស់ហើយ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ខាងណាក៏ជាសាច់កាត់មួយណាក៏វាឈឺអូយៗ។
💜”ហ៊ា ហ៊ាដឹងរឿងអីមោមែន?” ពេលនេះខ្ញុំដាច់ចិត្តសួរគាត់
ហើយទោះជាគាត់នឹងបញ្ចេញប្រតិកម្មយ៉ាងណាក៏ខ្ញុំព្រមទទួលដែរ។
😎”ហ៊ាដឹង…” 😳 ដឹងស្អីមិចមិននិយាយឲ្យអស់មោ
💜”ដឹងអីហ៊ា?”
😎”ដឹងថាពួកឯងនឹងអាចក្លាយជាមិត្តល្អនឹងគ្នាបាន បានហើយហ៊ាអស់អីនិយាយហើយ
ទៅរៀបចំខ្លួនឲ្យលឿនទៅហ៊ាងគេចាំ” អញ្ចឹងទេ?
💜”អូខេ ចឹងខ្ញុំចូលងូតទឹកសិនហើយ”
😎”ញ៉ាំបាយអត់ហ៊ាឲ្យទុំរៀបចំឲ្យ” ខ្ញុំកំពុងតែដើរចូលបន្ទប់ទឹកហ៊ាក៏បន្ត
💜”ហ៊ាឲ្យបងទុំរៀបឲ្យហ៊ាងចុះ ខ្ញុំអត់សូវឃ្លានទេ” គ្រាន់តែប៉ុណ្ណឹងហ៊ាក៏សើច
មានអីត្រូវសើចគ្រាន់តែរឿងស៊ីបាយនឹង។
សើចមិនអស់ចិត្តហើយនៅក្រវីក្បាលហួសចិត្តខ្ញុំទៀត ទៅចឹងទៅ។
ក្រោយពីគាត់ចេញទៅផុតហើយខ្ញុំក៏ចាត់ការធុរះផ្ទាល់ខ្លួនវិញម្តង។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយក៏ទាញកាតាបដើម្បីទៅរៀនបន្តដោយត្រូវមានកំពូលមនុស្សទៅតាមដែរ។
និយាយដល់រឿងគេមិនដឹងយ៉ាងមិចហើយទេ តាំងពីឯងឡើងមោមិនលឺសំលេងអីបន្តិចសោះ
ខ្យល់គរដួលស្លាប់បាត់ហើយទេដឹង(មាត់ចង្រៃណាស់ឯង)។
💜”មិចនៅម្នាក់ឯងចឹង?” ខ្ញុំចុះមកដល់ក្រោយក៏ឃើញគេនៅអង្គុយតុបាយតែម្នាក់ឯងដោយមានម្ហូបពេញតុ
ហើយចុះហ៊ាបាត់ទៅណាទៀតហើយ?
😈”បងប្រុសទូចេញទៅក្រៅជាមួយម៉ាក់ទូហើយ មោះមោញ៉ាំបាយ២នាក់”
គេនិយាយហើយក៏បក់ដៃហៅខ្ញុំឲ្យទៅអង្គុយជិតគេ។
💜”លោកញ៉ាំម្នាក់ឯងទៅ ខ្ញុំមិនឃ្លានទេ” ខ្ញុំនិយាយរួចក៏បែរដើរទៅសាឡុងវិញ។
ខ្ញុំអង្គុយមើលទូរទស្សន៍បានមួយសន្ទុះក៏ចាប់ផ្តើមចំលែកចិត្ត គេស៊ីបាយអីក៏យូរហើយស្ងាត់ល្អម៉េស
ខ្ញុំមិនអស់ចិត្តក៏ដើរទៅមើលហើយអ្វីដែលឃើញគឺគេកំពុងតែអង្គុយសំលក់បាយដែលពេញក្នុងចានយ៉ាងយកចិត្តទុកដាក់
ម៉្ងៃហើយបាយមិនទាន់អស់មួយគ្រាប់ទៀត សម្បីតែបាយក៏ឈ្លោះជាមួយបានដែរណ៎គិតទៅ។
💜”វាដាក់សេ្នហ៍អីលោកបានមិនដាច់ចិត្តស៊ីវាហ្នឹង សុខចិត្តមកអង្គុយសំលក់សំលឹង”
គេស្ងាត់មិនឆ្លើយ កើតជំងឺថ្មីអីទៀតហើយ។
💜”កើតអីហា៎?” ខ្ញុំដើរទៅអង្គុយទល់មុខគេ
ហើយគេក៏ប្តូមុខសញ្ញាថ្មីគឺមកសំលក់ខ្ញុំវិញម្តង។ ហើយខ្ញុំទៅធ្វើស្អីគេទៀតហើយ
😈”គ្មានកើតអីទេ”
💜”អឺបើចឹងស៊ីបាយឲ្យលឿនទៅ នឹងអាលបានទៅរៀន”
😈”លេងឃ្លានលេងអីហើយ” មាត់និយាយតែភ្នែកប្រឹងសំលក់ខ្ញុំមិនដាក់
💜”អឺ ល្អហើយចឹង តោះទៅរៀន” ខ្ញុំមិនខ្វល់ហើយក៏ងើបខ្លួនដើរចេញ
តែគេលូកដៃមកចាប់ឲ្យខ្ញុំឈប់
😈”ទូបងខំអង្គុយចាំញ៉ាំបាយជាមួយទូជិតមួយម៉ោងហើយណា ម៉េចក៏ទូបែរជាទុកបងចោលវិញ”
គេប្រែទឹកមុខមកជាចង់យំវិញភ្លាម ថាឯងទៅខំប្រឹងធ្វើឲ្យដូចក្មេង
តែគេវិញចរិកក្មេងពីធម្មជាតិតែម្តង។ ធ្វើមុខគួរឲ្យចង់ចាប់ហែកណាស់ ព្រោះវាគ្រឺតពេក។
💜”បើមនុស្សមិនឃ្លាន មកបង្ខំយ៉ាងមិច”
😈”ញ៉ាំតិចៗទៅ ឬនៅកំដរគ្នាសិនក៏បាន” រឿងច្រើនមែនហើយ អាកាប៉បអាយអើយយយ។
ព្រោះតែមិនចង់ឲ្យរឿងកាន់តែច្រើនខ្ញុំក៏ដាក់គូទអង្គុយចុះកំដរគេស៊ីបាយសិនទៅ ។
😈”គួរឲ្យស្រលាញ់ណាស់panda” គិតទៅខ្ញុំជាប់ឈ្មោះថ្មីនឹងគេដែរហើយ។
💜”អញ្ជើញពិសារបាយឲ្យលឿនទៅលោកប្រុស”
ខ្ញុំខំនិយាយឌឺគេហើយតែគេបែរជាញញឹមស្ញេញដាក់ខ្ញុំទៅវិញ។
ស្រលាញ់ណាស់គឺត្រង់ថ្ពាល់ខួចតែម្តង។ គេញ៉ាំបាយផងចាប់កាន់ដៃខ្ញុំផង
ឲ្យតែខ្ញុំចង់ដកដៃចេញគេចាប់ផ្តើមធ្វើមុខចង់យំរហូត
ក្មេងអើយក្មេងចាប់វាយឲ្យទៅរត់ប្តឹងម៉ែលូវហើយ។ នេះនៅក្នុងផ្ទះទេ
បើនៅក្រៅវិញកុំសង្ឃឹមឲ្យសោះអាពៅ។
បន្ទាប់ពីលោកប្រុសទទួលទានអាហាររួចហើយខ្ញុំក៏ហៅបងទុំឲ្យចុះមកមើលផ្ទះម្តង
ព្រោះត្រូវដល់ម៉ោងទៅសាលាហើយ។ ពួកយើងទាំង២នាក់ក៏បានចេញដំនើរឆ្ពោះទៅសាលាជាមួយគ្នា។
ជីប ចូបៗ ដៃខ្ញុំមើលទៅគ្មានបានសល់ដល់ស្អែកទេ
កាន់មិនព្រមលែងហើយនៅមកនែបនិត្យថើបហិតៗគ្មានសល់ចន្លោះទៀត។
💜”ស៊ីម៉ង់ទៅហី៎ដៃមួយនឹង?” ខ្ញុំនិយាយបញ្ឈឺគេសោះ
លេងគេ..
😈”អ៉មមមម”
💜’”អាយយយ និយាយលេងទេ”
ខ្ញុំឆ្លេឆ្លាទាញដៃចេញពីមាត់គេយ៉ាងលឿនមុននឹងវាចូលក្នុងពោះគេមែន
ចង់ស៊ីដៃឯងហើយនៅមានមុខមកញញឹមបញ្ឈឺឯងវិញទៀត
មើលទៅមុននឹងនិយាយអីត្រូវប្រយ័ត្នប្រយែងបន្តិច។
គេក៏បែរទៅបើកឡានវិញដោយមិនអាចចោលដៃខ្ញុំបាន តាមតែគេទៅចុចទូរសព្ទវិញ
អឺចូលដល់រឿងទូរសព្ទខ្ញុំទើបតែនឹកឃើញថាមិនទាន់បានឆែកមើលសាររបស់បងករុណាទេ
រកមើលបន្តិចសិនចង់ដឹងគាត់ផ្ញើរអីមោខ្លះបានអាប៉ិមួយជាប់ដៃឃើញមុខចង់តែហក់ស៊ីចឹងថែមទាំងដឹងថាបងករុណាគិតយ៉ាងមិចមកលើខ្ញុំទៀត។
តែមិចក៏មិនឃើញមានសារណាមួយថ្មីពីបងករុណាចឹង?
😈”រកមើលសារអាក្បាលឆេះនោះមែន?” ដោយឃើញខ្ញុំជ្រួញចញ្ចើមខំអូសចុះអូសឡើងមិនឈប់គេក៏សួរមក។
ហើយបងករុណាប្តូឈ្មោះជាអាក្បាលឆេះពីពេលណា។
💜”មែនហើយ មិចបានមិនឃើញមាន លោកលុបចោលមែន?” ខ្ញុំទុកទូរសព្ទចុះហើយក៏បែរទៅសួរគេម្តង
😈”មិនបានតាំងចិត្តទេ តែឃើញសារវាហើយទ្រាំមិនបានក៏ច្រឡំដៃលុបចោលទៅ”
ស្តាប់ចំលើយគេហើយខ្ញុំចង់តែច្របាច់ករគេនឹងនៅកន្លែងទេ
💜”កាន់តែសម្បើមដៃហើយណា” ខ្ញុំរលាស់ដៃចេញពីគេជាហេតុធ្វើឲ្យគេអាក់ដំនើរបន្តិច។
😈”មិចចង់អានខ្លាំងណាស់ទៅហី៎”
💜”ចង់មិនចង់លោកក៏មិនគួរមកលុបចោលដែរ”
😈”បានហើយទូ កុំឲ្យដោយសារតែរឿងអត់ប្រយោជន៍របស់វាមោបង្កររឿងឈ្លោះគ្នាទៀត”
គេនិយាយដោយមិនងាកមើលមកខ្ញុំ។ អូខេបើអញ្ចឹងស្ងាត់រៀងខ្លួនទៅ
ព្រោះបើនិយាយគឺមានតែឈ្លោះទេ។ ខ្ញុំស្ងាត់គេក៏ស្ងាត់ គឺស្ងាត់រហូតមកដល់សាលា។
ខ្ញុំចុះពីឡានគេហើយដើរឡើងថ្នាក់ដោយមិនមាត់ហៅគេ បើចង់លេងលេងឲ្យសាហាវ។
😈”ទូ ទូ ចាំបងផង”
💜”បិតមាត់ទៅ ប្រយ័ត្នបានឈ្លោះគ្នាទៀត”
ខ្ញុំនិយាយឌឺទៅគេទាំងដែរជើងដើរមិនឈប់។ ចាំមើលអ្នកណាខ្លាំងជាងអ្នកណា
😈”ចុំចង់លេងមែនតែនមែននឹងហា៎”
គេរអ៊ូតាមពីក្រោយខ្ញុំរហូតតែខ្ញុំមិនតបហើយក៏មិនឈប់ដែរ។
ខ្ញុំដើរបិទមាត់រហូតមកដល់ថ្នាក់ឯគេវិញហៅឈ្មោះខ្ញុំអត់ឈប់ឈរ ឈ្មោះយ៉ាងមិចក៏មានដែរ។
ចូលមកដល់ក្នុងថ្នាក់ខ្ញុំក៏បានឃើញបងយុទ្ធសំលឹងមើលមកខ្ញុំស្របពេលដែលហ៊ាងចូលមកដល់ដូចគ្នា។
គ្រាន់តែបានឃើញបងយុទ្ធសំលឹងមើលមកបែបនេះហ៊ាងក៏ចេញអាការៈចាប់ដៃចាប់ជើងមក
គេចាប់ដៃខ្ញុំយ៉ាងជាប់រួចសំលឹងមើលទៅបងយុទ្ធវិញមិនឲ្យចាញ់។ តែប៉ុននេះបងយុទ្ធក៏ទំលាក់ទឹកមុខចុះទៅហើយ
💜”ឆាប់លែងដៃទៅ គេមើលមកគ្រប់គ្នាហើយ”
ខ្ញុំដាច់ចិត្តនិយាយទៅគេដោយសារតែខ្ញុំខំបេះដៃគេចេញយ៉ាងណាក៏មិនគេព្រមលែង។
😈”ឬក៏ចង់ឲ្យគេស្រែកហូរតែម្តងទេ” គេធ្វើរិកដូចជាចង់អោនមករកខ្ញុំ
រួចក៏ដឹកដៃខ្ញុំកាត់ខ្សែភ្នែកជាច្រើនជាពិសេសគឺពួកស្រីៗសក់វែងទៅកន្លែងអង្គុយរបស់ពួកយើង។
គេចាប់ឲ្យខ្ញុំអង្គុយចុះហើយក៏ទៅអូសកៅអីខាងក្រោយមកដាក់ជិតខ្ញុំរួចបញ្ជាឲ្យអ្នកអង្គុយជាប់ខ្ញុំខិតទៅម្ខាងដើម្បីខ្លួនគេបានចូលមកអង្គុយជិតខ្ញុំវិញ។
ចុះបងយុទ្ធខ្ញុំយ៉ាងមិចទៅវិញ
💜”កន្លែងលោកនៅខាងក្រោយ មិចមិនទៅអង្គុយ”
😈”តែចាប់ពីថ្ងៃនេះទៅគឺនៅទីនេះវិញ” ខ្ញុំលឺគេនិយាយហើយក៏បែរទៅក្រោយ
ឃើញបងយុទ្ធកំពុងតែផ្តល់ស្នាមញញឹមមករកខ្ញុំជាហេតុធ្វើឲ្យខ្ញុំកាន់តែគ្រាំចិត្ត។
រឿងកាលពីយប់មិនទាន់បានដោះស្រាយគ្នាឲ្យចប់ផង ដល់ពេលនេះគេមកនាំរឿងបន្តទៀត។
ខ្ញុំគួរបកស្រាយបែបណាដើម្បីឲ្យបងយុទ្ធបានយល់ទៅ?
រៀនពេញមួយម៉ោងគ្រប់គ្នាក្នុងថ្នាក់ស្ងប់ស្ងាត់ល្អណាស់
ពួកយើងម្នាក់ៗកំពុងតែមញាញឹកនឹងការស្តាប់គ្រូពន្យល់មេរៀនព្រោះជិតដល់ការប្រលងពាក់កណ្តាលវគ្គហើយ
ចំនែកខ្ញុំដែលទើបតែចូលរៀនក្រោយគេគឺកាន់តែត្រូវខំបន្តិចបើមិនអញ្ជឹងគឺធ្លាក់ហ៊ុយដីហើយ។
គ្រឺងៗៗៗ សំលេងកណ្តឹងរោទ៍បញ្ជាក់ប្រាប់ថាដល់ពេលសម្រាកហើយ គ្រប់គ្នាក្នុងថ្នាក់ក៏ស្រុះស្រួលគ្នាចែកជើងទៅតាមទិសដៅដែលគេចង់ទៅរៀងៗខ្លួនដោយនៅសល់តែពួកខ្ញុំ៣នាក់
ខ្ញុំរវល់បង្ហើយលំហាត់ចុងក្រោយឯ២នាក់គេនោះវិញមិនដឹងនៅធ្វើអីដែរទេ។
😇”ទូ នេះរបស់ទូពីម្សិលមិញ” ខ្ញុំកំពុងឈ្ងោកមុខសរសេរចំលើយចុងក្រោយ
បងយុទ្ធក៏យកថង់ឥវ៉ាន់មកដាក់ពីមុខខ្ញុំ។ គឺជាថង់របស់របរដែលខ្ញុំបានធ្វើជ្រុះនៅពេលដែលហ៊ាងចាប់អូសខ្ញុំចេញពីឡានបងយុទ្ធកាលពីយប់ម្សិលមិញ
វាធ្វើឲ្យខ្ញុំនឹកដល់រឿងនោះភ្លាម។
💜”អរ អរគុណច្រើនណាបង” ខ្ញុំទទួលមកទាំងញញឹម
ស្រាប់តែបានឃើញខ្សែភ្នែកមួយគូរដែលពោពេញទៅដោយដុំភ្លើងចាប់សំលឹងមកខ្ញុំទាំងពីរស្ទើរតែចង់ដុតពួកខ្ញុំទាំងរស់។
ខ្ញុំប្រញាប់ងាកមុខចេញនិងយកថង់ដែលបងយុទ្ធបានដាក់លើតុខ្ញុំទុកចុះក្រោមយ៉ាងលឿន។
👿”អាយុទ្ធ អញមានរឿងចង់និយាយមួយហែងតិច” បងយុទ្ធលឺដូចនេះក៏មិនបង្អង់យូរ
គាត់ដើរនាំមុខហ៊ាងទៅក្រៅថ្នាក់មុន។ អាកាប៉បអាយនឹងគេចង់ធ្វើអ្វីបងយុទ្ធហ្នឹង?
ខ្ញុំរៀបនឹងហើបគូទចង់ទៅតាមម្នាក់ដែរហើយស្រាប់តែ
👿”អង្គុយចុះវិញហើយចាំនៅក្នុងថ្នាក់ហ្នឹងហើយ
ហាមទៅណាដាច់ខាតបើមិនចង់មានរឿងម្នាក់ទៀត”
ដើរដល់ទ្វារហើយនៅឆ្លៀតបែរមកបង្គាប់ដាក់ឯងទៀត។ ដល់យូរទៅទុកឯងដូចជាអ្នកទោសហី៎
ចង់ទៅទិញទឹកផឹកក៏មិនហ៊ានខ្លាចចេញទៅខ្លាចាប់ហែកស៊ី មុខសញ្ញាមិនសូវស្រួលផង។
ខ្ញុំអង្គុយចុចទូរសព្ទចាំពួកគេធ្វើកិច្ចសន្ទនាគ្នាបានមួយសន្ទុះក៏ឃើញបងយុទ្ធបើកទ្វារចូលមកវិញ
តែចំលែកព្រោះមិនឃើញមនុស្សម្នាក់ទៀតចូលមកជាមួយដែរ។
បងយុទ្ធដើរមកអង្គុយជិតខ្ញុំហើយសំលឹងមើលមកខ្ញុំយ៉ាងយូរទើបដាច់ចិត្តនិយាយ។
😇”ទូ បងអាចនិយាយគ្នាជាមួយបន្តិចបានអត់?”
💜”បានតើបង បងមានរឿងអី?”
😇” ទូនៅចាំរឿងដែលបងបាននិយាយប្រាប់ទូកាលពីយប់មិញអត់?” រឿងពីយប់មិញគាត់ចង់សំដៅដល់រឿងដែលគាត់សារភាពប្រាប់ខ្ញុំនឹងមែន
💜”រឿងពីយប់ហ៎? បងចង់សំដៅដល់រឿងដែលបងអឺ…ខ្ញុំនឹងមែន?”
ខ្ញុំកាត់ពាក្យស្រលាញ់ព្រោះមិនចង់ឲ្យស្តាប់ទៅធ្ងន់ត្រចៀក។
បងយុទ្ធបានតែញញឹមងក់ក្បាល ចំនែកខ្ញុំដូចឆ្លាក់ឆ្អឹងត្រីនិយាយមិនចេញសោះ
ខ្ញុំពិតជាចូលចិត្តនិងគោរពស្រលាញ់គាត់ណាស់
តែបេះដូងនិងខ្លួនប្រាណរបស់ខ្ញុំត្រូវបានគេម្នាក់នោះឆក់យកបាត់ទៅហើយ
ហើយគេម្នាក់នោះក៏ត្រូវជាមិត្តភ័ក្ដិស្លាប់រស់របស់គាត់ទៀត
ចិត្តមិនអាចទទួលយកសំណើររបស់គាត់បានមែនតែខ្ញុំមិនចង់បាត់បង់បងប្រុសដ៏ល្អម្នាក់នេះដូចគ្នា។
😇”វាពិបាកឆ្លើយខ្លាំងណាស់មែន?” ខ្ញុំប្រហែលបញ្ចេញទឹកមុខតឹងទ្រូងខ្លាំងពេកហើយមើលទៅបានគាត់និយាយមកបែបនេះ។
💜”អឺ មិនមែនពិបាកអីទេ គ្រាន់តែមិនដឹងថាត្រូវចាប់ផ្ដើមយ៉ាងមិច”
😇”ចង់ចាប់ផ្តើមបែបណា ចំលើយចេញមកយ៉ាងណាក៏បងទទួលយកបានទាំងអស់ដែរ បងបានប្រាប់ហើយតាស”
ខ្ញុំមើលមុខដែលពោរពេញទៅដោយស្នាមញញឹមរបស់គាត់ ខ្ញុំរឹតតែសោកសៅ។
ខ្ញុំស្តាយស្នាមញញឹមដ៏ស្រស់ស្អាតរបស់គាត់ពេលនេះណាស់។
💜”ហឹមមម បងជាមនុស្សម្នាក់ដែលល្អខ្លាំងណាស់សំរាប់ខ្ញុំ
បងតែងតែបារម្ភពីសុខទុក្ខខ្ញុំគ្រប់ពេល
តែអារម្មណ៍អស់ទាំងនោះវាធ្វើឲ្យខ្ញុំមិនអាចគិតទៅលើសពីការស្រលាញ់បងក្នុងនាមជាបងប្រុសម្នាក់បានទេ
បងពិតជាយល់ពីអារម្មណ៍ខ្ញុំណា”
😇”បងយល់… តែមិនមែនដោយសារទូមានអ្នកដែលទូស្រលាញ់ហើយទេមែនទេ?” សំនួរចាក់ដោតចំកណ្ដាលបេះដូង។ ខ្ញុំមើលមុខគាត់មួយភ្លែតហើយក៏ដាច់ចិត្តសួរ
💜”ហ៊ាងបាននិយាយអីខ្លះប្រាប់បង?”
😇”វាអត់មានបាននិយាយអីទេ បងគ្រាន់តែដៅលេងៗ តើពិតមែនអត់?” បងយុទ្ធនៅតែជីកសួរមិនឈប់។
ខ្ញុំអស់ផ្លូវគេចវេសហើយបានតែអោនមុខងក់ក្បាលព្រមទទួលតែប៉ុណ្ណោះ។
😇”អាប៉បមែនទេ?” ខ្ញុំគាំងដូចត្រូវគេដាក់បណ្តាសារ
ច្បាស់ណាស់គឺគេច្បាស់ជានិយាយរឿងនេះជាមួយបងយុទ្ធហើយ។
💜”គឺ គឺ ការពិតទៅវាមិនបានស៊ីជម្រៅអីណាស់ណាទេ
វាគ្រាន់តែអារម្មណ៍មួយពេលតែប៉ុណ្ណោះ យ៉ាងណាក៏វាមិនអាចទៅមុខយូរអង្វែងបានដែរ…”
😇”តែទូនៅតែជ្រើសរើសយកវា”
បងយុទ្ធដាក់មួយឃ្លានេះប្រៀបដូចបិទផ្លូវខ្ញុំទាំងមុខទាំងក្រោយចឹង។
ទោះចង់ប្រកែកតវ៉ាយ៉ាងមិចក៏មិនបាន
😇”បើគេម្នាក់នោះមិនមែនជាអាប៉ប បងប្រហែលជាពុះពារយកចិត្តអូនឲ្យបែរមករកបងវិញ
តែពេលនេះបងពិតជាគ្មានសល់ឱកាសសម្បីតែបន្តិចសោះ”
បងយុទ្ធកំពុងបន្តរៀបរាប់ពីអារម្មណ៍ពិតរបស់គាត់ដោយមាត់នៅតែបញ្ចេញស្នាមញញឹមមិនដាច់
តែធាតុពិតខាងក្នុងតើវាកំពុងតែញញឹមដូចដែលគាត់បានបង្ហាញខ្ញុំទេ? ខ្ញុំមិនចង់ក្លាយជាជនដៃដល់ធ្វើបាបចិត្តនរណាម្នាក់ឡើយជាពិសេសគឺបងយុទ្ធ
💜”ខ្ញុំសុំទោសដែលបំផ្លាញអារម្មណ៍ល្អៗរបស់បង
តែនៅមានមនុស្សដែលល្អជាងខ្ញុំកំពុងរង់ចាំបងច្រើនទៀត”
😇”បងទៅវិញទេដែលគួរនិយាយពាក្យសុំទោស បងសុំទោសដែលធ្វើឲ្យទូទទួលរងសម្ពាធបែបនេះ
ការពិតបងមិនគួរធ្វើរឿងនេះតាំងពីដំបូងមកម្ល៉េះ
ដឹងដែរលឺដែរថាទូជារបស់ដែលមិត្តប្រាថ្នា តែបងនៅតែមុខក្រាស់មិនព្រមដកថយ
កាន់តែបណ្ដោយចិត្តឲ្យកាន់តែលង់ រហូតគិតថាដរាបណាវាមិនទាន់យកចិត្តទូបាន បងគឺអាចមានសង្ឃឹមជានិច្ច
ហើយចុងក្រោយបងនៅតែចាញ់ដដែល ហឹស” គាត់និយាយទាំងបញ្ចេញសំនើចធ្វើដូចវាជារឿងកំប្លែង។
💜”ការស្រលាញ់របស់មនុស្សម្នាក់ៗវាមិនមែនជារឿងចាញ់ឈ្នះទេ
វាឋិតលើអារម្មណ៍២ត្រូវគ្នាទើបវាអាចទៅមុខរួច
អ្វីដែលបងទទួលបានពេលនេះវាគ្រាន់តែជាបទពិសោធន៍ថ្មីមួយដែលគ្មាននរណាម្នាក់អាចកំណត់បាននោះទេ
អើយនិយាយចុះនិយាយឡើងដូចមិនយល់ពីខ្លួនឯងយ៉ាងមិចទេនៀក ហេសៗ”
ខ្ញុំអេសក្បាលធ្វើមុខឡេឡឺៗ មិនដឹងថាខ្លួនចង់និយាយពីអីឲ្យប្រាកដ។
អ្នកទាំងអស់គ្នាស្តាប់យល់អត់? ខ្ញុំមិនដឹងថាបងយុទ្ធយល់ឬមិនយល់ទេដឹងត្រឹមតែពេលនេះខ្ញុំអាចធ្វើឲ្យគាត់សើចបានហើយ។
😇”ហឹសៗៗ ដោយសារទូបែបនេះទើបទាំងបងទាំងអាប៉បម្នាក់ៗងើបមុខមិនរួចយ៉ាងនេះ”
គាត់និយាយមកធ្វើឲ្យខ្ញុំអៀនៗយ៉ាងម៉េចមិនដឹងទេ។ ខ្លួនខ្ញុំ
វិសេសវិសាលដល់ថ្នាក់ហ្នឹងផងហ៎
💜”និយាយធ្វើដូចខ្ញុំគ្រូធ្មប់ដាក់សេ្នហ៍”
😇”ហាហា គ្រូធ្មប់កំហូចធ្វើបាបបេះដូងបងហើយ” យ៉េសគាត់សើចដោយមិនមានលាក់ពុតអ្វីទៀតទេ
💜”ហេសហេស មោពីបេះដូងបងងាយឲ្យគេដាក់បានពេក” ខ្ញុំធ្វើជានិយាយចំអន់គាត់លេង
😇”ណេៗ ចង់ថាបងជាប្រុសចិត្តងាយហេ៎”
គាត់និយាយហើយថែមទាំងយកដៃមកចាប់ទាញថ្ពាល់ខ្ញុំសងខាងទៀត។
ពេលនេះបងយុទ្ធដែលតែងតែរីករាយរបស់ខ្ញុំត្រលប់មកវិញហើយ😬😬
👿”កំពុងលេងស្អីគ្នាហ្នឹងហា៎? លែងដៃភ្លាមអាយុទ្ធ”
ពេលនេះពួកខ្ញុំ២នាក់សើចលេងសមហើយដោយសារចញ្ចើមជ្រួញជាប់គ្នារបស់Mr Popeye យើង។ គេបើកទ្វារចូលមកដោយមានថង់អាហារយួរពេញដៃ។
😇”អីក៏ប្រចណ្ឌម៉េសហា៎”
បងយុទ្ធងាកទៅស្រែកដាក់ហ៊ាងទាំងដៃនៅក្តោបមុខខ្ញុំនៅឡើយ។
😇”អញលេងជាមួយប្អូនអញបន្តិចមិនបាន” ដល់ប្រយោគនេះគាត់និយាយមកកាន់ខ្ញុំម្តង បានន័យថាយើងនៅតែអាចជាបងប្អូនគ្នាបានដូចដើមមែនទេ? ខ្ញុំសប្បាយចិត្តណាស់ដែលបងយុទ្ធគាត់បានយល់ពីការសំរេចចិត្តរបស់ខ្ញុំ។ ខ្ញុំញញឹមយ៉ាងពេញចិត្តឲ្យគាត់វិញ
😇”អញលេងជាមួយប្អូនអញបន្តិចមិនបាន” ដល់ប្រយោគនេះគាត់និយាយមកកាន់ខ្ញុំម្តង បានន័យថាយើងនៅតែអាចជាបងប្អូនគ្នាបានដូចដើមមែនទេ? ខ្ញុំសប្បាយចិត្តណាស់ដែលបងយុទ្ធគាត់បានយល់ពីការសំរេចចិត្តរបស់ខ្ញុំ។ ខ្ញុំញញឹមយ៉ាងពេញចិត្តឲ្យគាត់វិញ
💜”អរគុណណាស់បងប្រុស”
👿”ល្មមៗបានហើយអាយុទ្ធ លែងដៃទៅ” ស្រណោះស្រណោកគ្នាមិនទាន់ចប់ផង អាមនុស្សរំខានក៏ដើរមកចាប់ដៃបងយុទ្ធចេញ។
💜”នែលោក”
👿”បិទមាត់” អីយ៉ា ហ៊ានស្រែកគំហកដាក់ផង ចង់ដាស់ខ្មោចឲ្យងើបហើយតាស។
💜”លោកនឹងហើយបិទមាត់ តាមរំខានគេគ្រប់រឿង”
ខ្ញុំខ្លាចប្រកែកមិនឈ្នះគេក៏ខំងើបឈរស្រែកប្រណាំងជាមួយនឹងគេដែរ។
👿”អរ ឥលូវបងក្លាយជាមនុស្សរំខានហើយហេ៎ហា៎?”
💜”អឺ មិនមែនទើបឥលូវហេ៎ គឺតាំងពីបានស្គាល់ម៉េស មិច?”
😇”អឺ ខាំគ្នាទៅនឹងអាលបានមោអញ”
ទាំងខ្ញុំទាំងដៃគូរប្រកួតប្រជែងខ្ញុំងាកទៅបងយុទ្ធព្រមគ្នា។
👿”ហែងហ៊ានមែន?”
😇”ទោះអញហ៊ានក៏មិនឈ្នះហែងដែរ ព្រោះយ៉ាងណាក៏ទូនៅតែសំរេចរើសយកហែងដដែរ”
បងយុទ្ធខ្លាចខុសគេក៏ងើបឈរមកប្រណាំងនឹងគេមួយទៀតហើយគាត់ដើរចេញទៅបាត់ 😳 អ៉ាវវវ ហើយមិចមកត្រូវខ្ញុំជាអ្នករកគ្រោះម្នាក់ឯងទៅវិញ😖😖 ខ្មាស់គេណាស់។
😈”ទូ អាយុទ្ធវានិយាយចង់មានន័យថាយ៉ាងម៉េច?” គេបែរមកចាប់អង្រួនស្មារខ្ញុំ
ចំនែកខ្ញុំចង់តែជ្រែកដីមុជទឹកចេញពីទីនេះឲ្យផុតទេ។
💜”អើយយយ មិនដឹងលឺអីទេ” ខ្ញុំចាប់ដៃគេចេញទាំងអៀនខ្មាស់។
😈”អរគុណ អរគុណខ្លាំងណាស់ បងត្រេកអរបំផុតដែលទូព្រមជ្រេីសរេីសយកបង”
គេនិយាយទាំងយកចង្ការមកដាក់លើស្មាររបស់ខ្ញុំ។ មិនឲ្យខ្ញុំរេីសយកគេយ៉ាងមិច
បេីខ្ញុំព្រមលះបង់គ្រប់យ៉ាងឲ្យគេទៅហេីយ។
💜”នែ នេះនៅក្នុងថ្នាក់រៀន មិនមែនបន្ទប់ដេកទេ”
😈”បើក្នុងបន្ទប់គិតថាបងធ្វើត្រឹមតែប៉ុណ្ណឹងមែន?” គេនិយាយបង្ហើរខ្យល់ដាក់ត្រចៀកខ្ញុំឡើងព្រឺក្បាល។
💜”រោគចិត្តគ្មានថ្នាំព្យាបាលមែន” ខ្ញុំនិយាយហើយក៏កៀសស្មារចេញរួចក៏ដាក់គូទអង្គុយវែកថង់រកមើលគេបានទិញអីមកខ្លះ។ ទិញឲ្យមនុស្សធំឬក៏ក្មេងស៊ីហ្នឹង មានសុទ្ធតែនំ សាំងវ៉ិច អូៗមានកាហ្វេរសជាតិប្រចាំរបស់ខ្ញុំដែរ។
💜”រោគចិត្តគ្មានថ្នាំព្យាបាលមែន” ខ្ញុំនិយាយហើយក៏កៀសស្មារចេញរួចក៏ដាក់គូទអង្គុយវែកថង់រកមើលគេបានទិញអីមកខ្លះ។ ទិញឲ្យមនុស្សធំឬក៏ក្មេងស៊ីហ្នឹង មានសុទ្ធតែនំ សាំងវ៉ិច អូៗមានកាហ្វេរសជាតិប្រចាំរបស់ខ្ញុំដែរ។
💜”ទិញផ្ញើក្មេងនៅផ្ទះមែន?”
😈”បាទ កូនក្មេងមហាឌឺរបស់បង” គេនិយាយហើយអោនមកធ្វើមុខញឹមៗដាក់ខ្ញុំអើយ
គិតទៅស្មើរដៃគ្នាតែម្ដង។
ខ្ញុំមិនចង់ដំណើរវែងឆ្ងាយទៀតក៏យកសាំងវ៉ិចមកញ៉ាំព្រោះកំពុងតែឃ្លានដែរ។
ហែកញាត់ៗខ្លួនឯងមិនគ្រប់នៅមានអ្នកជាប់ដៃមកជួយរុកបន្ថែមទៀត។
ក្រោយពីចប់ម៉ោងហូបចុករួចហើយក៏ដល់ម៉ោងចូលរៀនម្ដង
គ្រប់គ្នាក៏បានជួបជុំគ្នាចូលថ្នាក់វិញរួមទាំងបងយុទ្ធផងដែរ។
ដំណើរការរៀនម៉ោងចុងក្រោយក៏ចាប់ផ្ដើមទៅយ៉ាងមានសណ្តាប់ធ្នាប់។
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment