រឿង ម្ចាស់គ្រងបេះដូង💜
ភាគទី១៤
និពន្ធដោយ Pii Chhay
ពេលចេញទៅផ្ទះបានមកដល់
😈”តោះយើង
ទៅរកអីញ៉ាំជាមួយគ្នា” ខ្ញុំកំពុងតែរៀបចំកាបូបហ៊ាងក៏និយាយឡើង។
រកហៅបងយុទ្ធទៅដែរសិននឹងបានសប្បាយទាំងអស់គ្នា។
💜”បងយុទ្ធទៅជាមួយគ្នាអត់?”
😇”មិនសួរអាប៉បសិនទេហី៎
ថាចង់ឲ្យបងទៅជាមួយអត់”
👿”ស្អីហែងហា៎
ចង់ទៅក៏ទៅៗ”
😇”អឺ
អញខ្លាចហែងថាអញទៅបំផ្លាញក្តីសុខហែងអីចឹងហា៎”
😈”យីអានេះ
ហែងធ្លាប់ដែលបំផ្លាញក្តីសុខអញពីពេលណា ម៉្យាងទៀត ក្តីសុខអញនៅមិនទាន់ដល់ពេលទេ” 😳ថីនឹង?
ហៃនិយាយហើយចាំបាច់ងាកមកញាក់មុខឌឺដាក់ឯងធ្វើអី អាកាប៉បអាយឆ្កួត។
😇”ល្មមៗបានហើយអាប៉ប
អាណិតប្អូនអញផងវើយ”
😈”ប្អូនហែងស្លូតដូចខ្លាចឹងអាណាហ៊ានធ្វើអីកើត”
💜”នែ
លោកម្ចាស់ទាំង២ ឈប់បូរបាច់ហើយចេញទៅបាននៅ”
អត់អីធ្វើណាស់ទៅហី៎បាននាំគ្នាមកវិភាគឯងហ្នឹង។
😈”តោះយើងទៅម៉ែខ្លា”
គេនិយាយហើយក៏ដើរមកកៀកករអូសខ្ញុំចេញទៅ ឯបងយុទ្ធបានត្រឹមក្រវីក្បាលដើរតាមក្រោយ។
ហ៊ានណាស់ហៅឯងសុទ្ធតែម៉ែខ្លាចាំមើលដល់ផ្ទះដឹងតែអត់ម៉ងហាហាហា។
ល្ងាចនេះយើងធ្វើដំណើរតែឡានមួយទេដោយឡានបងយុទ្ធគឺឲ្យសន្តិសុខខាងសាលាជួយមើលឲ្យសិន។
ម្នាក់ៗហាក់ដឹងពីតួនាទីនិងកន្លែងអង្គុយរៀងៗខ្លួនណាស់ដោយហ៊ាងជាអ្នកកាន់ចង្កូតឡានចំនែកបងយុទ្ធគាត់ក៏ដើរទៅរកទ្វារក្រោយតែត្រូវខ្ញុំទាញឲ្យទៅអង្គុយខាងមុខជាប់ហ៊ាងវិញចឹងទៅទើបម្នាក់ៗមិនមានអារម្មណ៍ថាទើសទាល់ឯហ៊ាងក៏យល់សាច់ការល្អដែរដោយមិនប្រកែកអ្វីសោះឡើយ។
សភាពក្នុងឡានគឺមានតែការនិយាយសើចសប្បាយដោយខ្ញុំត្រូវបានក្លាយជាផ្ទាំងស៊ីបសំរាប់ពួកគេបាញ់លេង
តែកុំសង្ឃឹមថាមនុស្សដូចខ្ញុំព្រមឲ្យធ្វើបាបបានងាយៗគ្រាប់ខ្ញុំក៏មានស្តុកច្រើនដែរចាំតែទទួលវិញទៅ។
🎶🎵📲អ្នកណាគេតេមោនឹង
លេខប្លែកអត់អស់សោះមួយរយះនេះ
2 / 11
💜”អាឡូជំរាបសួរ”
គ្រប់គ្នាស្ងាត់ហើយចាំសា្តប់សន្ទនារបស់ខ្ញុំវិញម្ដង។
👱🏻♂️”បាទ
គឺបងទេ”
💜”អរ បង…”
ខ្ញុំអាក់ឈ្មោះបងកុរណាដោយសារតែហ៊ាងកំពុងមើលកញ្ចក់ក្រោយសំលឹងមកខ្ញុំចាំផ្ទៀងឈ្មោះជាមួយគ្នា។
មិនអាចឲ្យគេដឹងថាអ្នកណាតេមោបានទេមិនចឹងមានរឿងឈឺក្បាលទៀតមិនខាន។
💜”អឺ
តេមោមានការអីដែរ?” ខ្ញុំធ្វើជានិយាយសំលេងរៀបស្មើដើម្បីកុំឲ្យគេសង្ស័យ។
មើលទៅបងករុណាចាប់បានភាពមិនប្រក្រតីខ្ញុំហើយទើបគាត់រៀងស្ងាត់បន្តិចរួចក៏សួរបន្ត។
👱🏻♂️”ទូនៅណា?
ទំនេរទៅញ៉ាំបាយល្ងាចជាមួយបងបានអត់? បងម្នាក់ឯងអផ្សុកណាស់”
ចង់ឲ្យខ្ញុំលោតចេញតាមកញ្ចក់ឡានទៅរកមែន(បានតែគិតក្នុងចិត្ត)
💜”ចាំថ្ងៃក្រោយចុះ
ថ្ងៃនេះខ្ញុំរវល់ហើយ” ខ្ញុំនៅតែបន្តសំលេងរៀបស្មើដដែរ។
👱🏻♂️”ទូរវល់ធ្វើអីក៏ធ្វើសិនទៅ
បងអាចចាំបាន”
💜”ខ្ញុំរវល់ដល់យប់ជ្រៅ
មិនបាច់ចាំទេ”
👱🏻♂️”ពីថ្ងៃទូcancelបងម្តងហើយ លូវទូបដិសេធបងទៀត បងធ្វើអីឲ្យទូមិនពេញចិត្តមែន?” កាន់តែវែងឆ្ងាយហើយអញ
💜”មិនមែនបែបនឹងទេតែខ្ញុំពិតជារវល់មែន”
និយាយយ៉ាងម៉េចទៅទើបគាត់យល់នៀក។
👿”ណាគេតេមោនឹងទូ?” 😳វីវរហើយអញ
រកផ្លូវរត់សិន។
💜”ប៉ុណ្ណឹងសិនហើយណា
ចាំខ្ញុំទាក់ទងទៅវិញពេលក្រោយ”
ខ្ញុំប្រញាប់ដាក់ទូរសព្ទចុះយ៉ាងលឿនព្រោះខ្លាចបងករុណាតវ៉ាមកវិញ។
👿”សួរថាអ្នកណាតេមោ?”
លើកនេះគេរៀងដំឡើងសំលេងបន្តិចដល់ថ្នាក់បងយុទ្ធចូលខ្លួនមកអន្តរាគមន៍។
😇”តាមសម្រួលអានេះ
គ្នាមិនទាន់ដាក់ទូរសព្ទចុះស្រួលបួលផង” អរគុណណាស់បងយុទ្ធ😘។
💜”ខ្ញុំមិនអាចមានមិត្តបានទេហី៎”
👿”អាមិត្តសក់ក្បាលឆេះនឹងមែន?”
ឆ្លាតជ្រុលហើយលោកបងអើយ
💜”នែ
ល្មមឈប់ហៅបងករុណាបែបនឹងហើយ គាត់មានឈ្មោះត្រឹមត្រូវ”
👿”មុខហើយនឹងឈ្មោះវាសមគ្នាពេក
ទើបពិបាកហៅ”
3 / 11
💜”បើពិបាកហៅកុំប្រឹងរំលឹកហៅពេក”
👿”ចូលខាងវាណាស់ណ៎
ប៉ះពាល់តិចមិនបានហ្នឹង”
😇”អាប៉ប
យើងទៅស៊ីបាយ ឬក៏ទៅស៊ីភ្លើងវិញនឹងហា៎ គ្រាន់តែរឿងនិយាយទូរសព្ទសោះក៏ហែងឈ្លោះចេញដែរ”
ខ្ញុំគួរតែប្តូរចិត្តមកស្រលាញ់បងយុទ្ធវិញបានត្រូវ
មិនគួរណាមកកម្មក្រាស់អីទៅសេ្នហ៍ខ្មោចឆៅដូចគេហ្នឹង។
👿”ហែងមិនទាន់ដឹងទេថាអាក្បាលឆេះនឹងវាយ៉ាងម៉េច”
មិនព្រមចប់គេនៅចង់រំលឹកដល់រឿងកាលពីថ្ងៃទៀត។
😇”អឺ
អញមិនទាន់ដឹងតែអញក៏មិនចង់ដឹងដែរ យើងបញ្ចប់រឿងនឹងអូខេ?” ខ្ញុំនិងគេមិនតបជាមួយបងយុទ្ធទេ
តែកំពុងប្រយុទ្ធខ្សែភ្លែកគ្នាតាមកញ្ចក់ឆ្លុះក្រោយវិញ។ ខ្ញុំដូចជាថប់ដង្ហេីមណាស់
នៅពេលដែលទំនាក់ទំនងយេីងទាំង២មិនទាន់បានចេញពន្លកស្រួលបួលផង ពួកយេីងត្រូវមកមានសំដីឡេីងចុះដាក់គ្នាបែបនេះ។
បើគេចេះយល់ចិត្តខ្ញុំបានតែបន្តិចនៃបងយុទ្ធមិនដឹងថាខ្ញុំសប្បាយចិត្តយ៉ាងម៉េចទេ។
ពេលនេះបរិយាកាសចាប់ផ្ដើមអាប់អួរដោយសាររឿងឥតបានការមួយទៅវិញ។
ខ្ញុំក៏លេងមានអារម្មណ៍ចង់ស៊ីចង់ចុកអីទៀតដែរ គឺចង់ទៅផ្ទះវិញ😣😩។
ខ្ញុំអង្គុយមុខក្រម៉ូវរហូតដល់កន្លែងញ៉ាំអី
ឲ្យតែនឹកដល់រឿងអំបាញ់មិញពេលណាខ្ញុំក្តៅស្លឹកត្រចៀកមិនសុខចិត្តភ្លាម។
ខ្ញុំគួរតែស្វែងយល់ពីអត្តចរិកគេឲ្យបានច្បាស់ជាងនេះបន្តិចមុននឹងបណ្តែតបណ្តោយខ្លួនមកដល់ត្រឹមនេះ។
សាររើឡើងវិញទៅខ្ញុំស្គាល់គេមិនទាន់បាន១អាទិត្យស្រួលផងខ្ញុំហ៊ានដាក់ចិត្តថ្វាយកាយឲ្យគេដល់ម្លឹងហើយ
ហេតុអីក៏ខ្ញុំចិត្តងាយហុចប្រាណឲ្យគេលឿនដល់ថ្នាក់នេះ? ចំនុចល្អរបស់គេត្រង់ណាខ្លះទៅដែលធ្វេីឲ្យខ្ញុំលង់ខ្លួនដល់ម្លឹង
លង់រហូតដល់មិនដឹងថាខ្លួនឯងពីមុនជាមនុស្សយ៉ាងមិច។
អត់បានទេខ្ញុំគិតថាពួកយើងគួរតែមានរឿងត្រូវនិយាយគ្នាហើយ។
ជួនកាលនេះវាមិនមែនជាអ្វីដែលពួកយើងចង់បានទេ
វាគ្រាន់តែជាការភ្លើតភ្លើននឹងអារម្មណ៍មួយថ្មីតែប៉ុណ្ណោះ។
😇”ទូ
ចង់ញ៉ាំអីខ្លះ?” បងយុទ្ធសួរឡើងនៅពេលដែលពួកយើងចូលអង្គុយក្នុងហាង។
💜”បងហៅអីហៅចុះខ្ញុំញ៉ាំបានទាំងអស់”
😇”ចុះហែងអាប៉ប?”
ពេលនេះគឺដល់វែនគេម្តង គេគិតតែឈ្ងោកមុខនឹងMenuអាហារ បានមួយសន្ទុះគេក៏រាយរាប់មុខម្ហូបដែលគេត្រូវការ
ដោយមិនងាកមកសួរយោបល់អីពីខ្ញុំនិងបងយុទ្ធ ខ្ញុំក៏មិនខ្វល់ដូចគ្នា។
👱🏻♀️”អ៉ាវវ
ហេឡូយុទ្ធ ហេឡូ…ហ៊ាង” តុបុណ្យកំពុងចាំអាហារលើកមោ
ស្រាប់តែមានស្រីសិចស៊ីម្នាក់ពាក់អាវដៃតូចបញ្ចេញសាច់គល់ទ្រូងជាមួយនឹងសំពត់រឹបខ្លីស្បែកជើងកែងចោទខ្ពស់ស្អាតគួរឲ្យសេ្នហ៍(ហើយឯងមកលុងសេ្នហ៍ស្រីអីដែរនឹង)
ចូលមករាក់ទាក់ហ៊ាង
4 / 11
និងបងយុទ្ធទាំងខ្ញុំមិនដែលស្គាល់។
នាងជាអ្នកណា? សំនួរនេះខ្ញុំចង់សួរទៅគេខ្លាំងណាស់តែសភាពការខ្ញុំជាមួយគេមិនទាន់ដំណើរការល្អទើបបានតែខាំមាត់បៀមវាទុកសិន។
😇”អា៎ា៎ា
ហេឡូឡាវីន” បងយុទ្ធជាអ្នករាក់ទាក់ទៅមុន ឯហ៊ាងកំពុងសំរួលទឹកមុខ។ ឈ្មោះឡាវីនចឹងហ៎?
👱🏻♀️”ចាស
មកដល់យូរនៅ? ហើយនេះអ្នកណាគេដែរ?” នាងឆ្លើយឆ្លងជាមួយបងយុទ្ធហើយក៏រេភ្នែកសម្លឹងមកខ្ញុំ។
😇”ទើបតែមកដល់ទេ
ហើយនេះទូជាប្អូនរៀននៅសាលាជាមួយពួកបង” ស្តាប់បងយុទ្ធណែនាំខ្ញុំហើយ
នាងក៏បែរទៅរកហ៊ាងវិញ។
👱🏻♀️”ប្លែកម៉េសហ៊ាង?
ទាក់ទងបងមកច្រើនឆ្នាំហើយមិនដែលឃើញបងចេះមានប្អូនមានអីចឹងសោះ” ទាក់ទង?
ចង់មានន័យថាមិចនឹង? ពេលនេះក្នុងខ្លួនខ្ញុំកាន់តែអន្ទះអន្ទែងចង់ដឹងកាន់តែខ្លាំងហើយថានារីម្នាក់នេះត្រូវជាអីនឹងហ៊ាងឲ្យប្រាកដ។
ហេតុអីក៏នាងស្គាល់ហ៊ាងច្បាស់ថ្នាក់នេះ?
👿”គួរតែប្រើពាក្យធ្លាប់ទាក់ទងទើបត្រូវ
ហើយសំរាប់អាយុទ្ធទូជាប្អូនតែសំរាប់ខ្ញុំគឺវាលើសនឹង ជាចំនែកមួយនៃខ្លួនខ្ញុំ” 😳😳
💜”ហ៊ាងនិយាយអីហ្នឹង?”
ខ្ញុំភាំងនឹងពាក្យគេនិយាយប្រឹងបើកភ្នែកចង់ជ្រុះ។
អារម្មណ៍ទទួលបានការការពារត្រូវបានបញ្ចូលដោយស្នាមញញឹមដ៏ស្រទន់របស់គេ។ ខ្ញុំចង់អរផង
រំភើបផង ខ្មាស់អៀនផង ទៅតាមសញ្ញាព្រួញបបូរមាត់របស់គេ។
ឯបេះដូងលោតដុកដាក់ៗរកប្រាប់អ្នកណាមិនត្រូវ។
👱🏻♀️”ហាស
ថាម៉េច? បងឆ្កួតអីហ្នឹង? នេះជាគេប្រុសណា
ពីមុនបងមិនដែលទាំងយកភ្នែកមើលផង”
😈”ប្រុសនឹងវាយ៉ាងមិច?
អ្វីដែលសំខាន់គឺរូបគេដែលខ្ញុំស្រលាញ់
មិនខ្វល់ថាទូប្រុសឬស្រីអ្វីៗឋិតលើបេះដូងខ្ញុំប្រាប់ថាគេជាមនុស្សដែលខ្ញុំជ្រេីសរេីស”
គេនៅតែបន្តនិយាយមកកាន់ខ្ញុំទាំងញញឹមមិនឈប់ ខ្ញុំវិញរឹងខ្លួនដូចរូបចំលាក់។
បងយុទ្ធបានត្រឹមញញឹមមិនសម។
👱🏻♀️”នេះបងអន់ដល់ថ្នាក់រកស្រីមិនបានមកយកពួកអឺ…
ចឹងមែន?” ស្រីម្នាក់នោះនិយាយទាំងកែវភ្នែកសំលឹងលើសំលឹងក្រោមមកខ្ញុំ
ធ្វើដូចខ្ញុំជាសត្វចំលែក។
👿”និយាយអីផ្តល់កតិ្តយសដល់សង្សារខ្ញុំផង
ស្រីមួយចំនួនល្អមិនស្មើទូទេ យ៉ាងណាទូគេគ្មានចិត្តវៀចវេរដូចស្រីខ្លះនោះឡើយ” OMG
គេបែរមុខទៅនិយាយជាមួយស្រីម្នាក់នោះដោយទឹកមុខស្អប់ខ្ពើម។
នេះខ្ញុំកំពុងតែយល់សប្ដិមែនហ្នឹង។
ខ្ញុំមិនស្មានថាគេហ៊ាននិយាយពាក្យចឹងៗពេញមាត់បែបនេះទេ។
👱🏻♀️”ហ៊ាងវាមិនដូចអ្វីដែលបងគិតទេ
អូនមិនដែលមានចិត្តវៀចវេរទៅអ្នកណាក្រៅពីបងទេ”
នាងនិយាយរៀបរាប់ទាំងទឹកមុខសោកសៅតែហ៊ាងបែរជាធ្វើមុខមាំទៅវិញ។
ខ្ញុំសំលឹងមើល២នាក់គេទាំងអារម្មណ៍មិនល្អមកវិញ ច្បាស់ណាស់ថាពួកគេធ្លាប់ជាអីនឹងគ្នា។
5 / 11
👿”ប៉ុណ្ណឹងបានហើយខ្ញុំខាតពេលនិយាយជាមួយនាងច្រើនពេកហើយ
ពួកខ្ញុំកំពុងតែមកញ៉ាំបាយមិនចង់ឲ្យមានអ្នករំខាន អញ្ជើញទៅចុះ”
ហ៊ាងនិយាយដេញទាំងបែរមុខចេញពីនាង
ខ្ញុំក៏ដូចជាអាណិតនាងដែរតែមើលទៅទឹកមុខហ៊ាងដូចជាមិនស្រួលសោះ។
👱🏻♀️”អូខេ
តែបងត្រូវចាំបងនៅតែជាមនុស្សដែលខ្ញុំស្រលាញ់ជានិច្ច ហេីយបងគិតហេ៎ថាមនុស្សដែលបងជ្រេីសរេីស
បងនឹងរក្សាទុកបាននោះ ទោះបងខំប្រឹងយ៉ាងណាក៏វាគ្មានផ្លូវទៅរួចដែរ
បងក៏ដឹងថាប៉ារបស់បងយ៉ាងម៉េចដែរ” ពាក់ព័ន្ធអីទៅដល់ប៉ាគេទៀតហើយ។
កុំធ្វើឲ្យខ្ញុំកាន់តែគិតវែងឆ្ងាយទៀតអីត្រឹមគ្រួសារខ្ញុំមួយខ្ញុំពិបាកណាស់ទៅហើយ។
👱🏻♀️”ចំនែកឯង
យើងមានតែពាក្យថាអាណិតប៉ុណ្ណោះ” ហើយខ្ញុំទៅធ្វើស្អីនាងបានខំប្រឹងធ្វើទឹកមុខស្អប់ខ្ពើមខ្ញុំអីថ្នាក់នឹង។
👿”ចេញទៅបានហើយ”
អូ..ៗៗ ខឹងមែនទែនហើយ សំលេងដូចតោស្រែក។ មើលទៅនាងនោះភ័យមិនស្ទើរទេ។
😇”អាប៉ប
ចិត្តត្រជាក់សំលាញ់”
👱🏻♀️”មិនអីទេយុទ្ធ
ចឹងខ្ញុំលាទៅមុនហើយណា” នាងបែរខ្លួនចេញទៅភ្លាមដោយមិនស្តាប់ពាក្យលាពីបងយុទ្ធវិញ។
ផ្សែងអាប់អួលបានចូលមកលុបភាពសប្បាយបាត់អស់រលីង អរ ច្រលំមុននឹងក៏គ្មានការសប្បាយអីដែរ
គឺមានតែកេីតទុក្ខលេីសដេីម។ ចាប់ពីវិនាទីនោះមកការនិយាយប្រាស្រ័យគ្នាក៏មិនសូវច្រើន
តែបងយុទ្ធនៅតែរករឿងមកឲ្យពួកយើងនិយាយរហូត។
អរគុណណាស់បងយុទ្ធបើគ្មានបងពួកខ្ញុំច្បាស់ជាក្លាយជាមនុស្សគរហើយ។
បន្ទាប់ពីអាហារពេលល្ងាចចប់អស់ហើយពួកយើងក៏ត្រលប់មកសាលាដើម្បីជូនបងយុទ្ធមកយកឡានរបស់គាត់
រួចក៏បែកគ្នាត្រឹមនោះតែម្តង ពេលនេះសល់តែខ្ញុំ១ទល់នឹង១ជាមួយហ៊ាងតែប៉ុណ្ណោះ។
បាត់បងយុទ្ធទៅបរិយាកាសក៏ប្រែក្លាយជាស្ងាត់ជ្រងំ។
ធាតុពិតក្នុងចិត្តខ្ញុំចង់សួរនាំពីរឿងល្ងាចមិញណាស់តែខ្លាចវាធ្វើឲ្យទៅជាមានរឿងវិញទើបមិនហ៊ាន។
ចំនែកឯគេវិញ ទោះជាគ្មានពាក្យសំដីអីបោះមកឲ្យខ្ញុំក៏ដោយ
ក៏ដៃគេនៅចាប់ត្របាច់ដៃខ្ញុំតិចរហូត ព្រោះខ្លាចថាខ្ញុំរងារដោយកំលាំងម៉ាស៊ីនត្រជាក់។
👸”មកវិញហើយហេ៎ទូ
ថ្ងៃនេះយប់ម៉េសកូន?” ចូលដល់ក្នុងផ្ទះក៏បានឃើញម៉ាក់អង្គុយមើលទូរទស្សន៍ជាមួយនិងប៉ាយ៉ាងមានក្តីសុខ។
💜”ទើបតែមកពីញ៉ាំអីខាងក្រៅម៉ាក់”
ខ្ញុំដើរទៅអង្គុយជិតម៉ាក់ហើយក៏អោបគាត់មួយ ស្រលាញ់ម៉ាក់ជាងគេ។
👸”អឹម កូននេះ
ហើយអ្នកណាជូនមោ?”
😈”គឺខ្ញុំអ្នកមីង”
មិចបាច់ខ្ញុំឆ្លើយទេ មានសហការីឆ្លើយជំនួសហើយ
👸”អូ
ហ៊ាងទេហី៎ មោះមកអង្គុយលេងសិនមោ”
គេដើរចូលមករកម៉ាក់ខ្ញុំទាំងញញឹមពព្រាយដូចគ្មានរឿងអីកើតឡើងចឹង។
👸”ទៅដល់ណាខ្លះថ្ងៃនេះ?”
ម៉ាក់សួរឡើងពេលដែលហ៊ាងដាក់គូទអង្គុយចុះ។
6 / 11
😈”គឺទៅញ៉ាំអីតិចតួចនៅម្តុំសាលានេះឯងអ្នកមីង”
👸”ប្រសើរណាស់
មីងសប្បាយចិត្តដែលឃើញកូនទាំង២សិ្នតស្នាលគ្នាបែបនេះ”
ខ្ញុំលឺពាក្យនេះហើយដូចរអៀសខ្លួនយ៉ាងម៉េចមិនដឹងទេ
គាត់ដឹងត្រឹមនេះគាត់អាចសប្បាយចិត្ត
ចុះបើគាត់ដឹងថាលើសនឹងគាត់នៅតែសប្បាយចិត្តជាមួយពួកខ្ញុំទៀតទេ។
😈”បាទអ្នកមីងខ្ញុំក៏សប្បាយចិត្ត
និយាយចឹងថ្ងៃនេះខ្ញុំសុំធ្វើជាកូនម្នាក់សុំមកស្នាក់នៅទីនេះមួយយប់បានទេអ្នកមីង”
បង្កប់ន័យបស់គេមែនសុទ្ធតែកូនណ៎។
👸”មានរឿងអីដែលថាមិនបាន
តាមសប្បាយណាកូន” អ្នកម៉ាក់ខ្ញុំខ្លាចខ្វះកូនដូចគ្នា
ព្រមទទួលគ្មានសួរនាំខ្ញុំអីមួយមាត់។ ខ្ញុំមើលទៅជាកូនក្រៅខោហើយ ឡើងទៅបន្ទប់វិញ។
💜”ម៉ាក់”
👸”តវ៉ាអីទៀតហើយទូ
ម្សិលមិញនៅទៅគេងផ្ទះហ៊ាងបានតើ នៅទើសទាល់អីទៀតកូន” អរ
អត់មានបានប្រកែកអីផងម៉ាក់ដាក់ប៉ារ៉ាសការពារប៉ុណ្ណឹងហើយ។
💜”ម៉ាក់…
ខ្ញុំអត់មានបានប្រកែកអីទេ ខ្ញុំចង់ប្រាប់ម៉ាក់ថាខ្ញុំឡើងទៅបន្ទប់មុនហើយ”
👸”ហាហាហា
ម៉ាក់យល់ខុស ចឹងទៅសំរាកចុះ ទាំង២នាក់នឹង”
💜”បាទម៉ាក់
ប៉ាកូនឡើងទៅគេងមុនហើយgoodnight ជូបៗ”
ខ្ញុំងើបឡើងទៅថើបអ្នកមានគុណទាំង២ហើយក៏ដើរឡើងទៅលើមុន។
ឯហ៊ាងពេលឃើញខ្ញុំទៅហើយក៏ប្រញាប់លាលោកទាំង២ដើរមកតាមខ្ញុំដែរ។ គ្រប់ជំហាន
😈”តោះងូតទឹកជាមួយគ្នាអូនសំលាញ់”
ចូលដល់ក្នុងបន្ទប់ខ្ញុំកំពុងតែដោះអាវចូលងូតទឹកស្រាប់តែគេចូលមកអោបពីក្រោយ។
និយាយចេញហើយហី៎ពេលនេះ។
💜”អត់ទេថ្ងៃនេះចង់ដេកត្រាំទឹកឲ្យស្រួលខ្លួនតិច
លោកចូលងូតមុនទៅកុំឲ្យចាំយូរ” ខ្ញុំប្រាប់គេហើយក៏ដើរទៅយកកន្សែងជូតខ្លួនឲ្យគេតែគេ
😈”មោនេះ
ង៉ក់ងរទៀតហើយហេ៎?” ខ្ញុំហុចកន្សែងឲ្យគេតែគេប្តូរមកចាប់ដៃហើយទាញខ្ញុំទៅអោបវិញ។
ក្លិនខ្លួនគេនៅតែក្រអូបដូចដើម
💜” ង៉ក់ងរលោករឿងអី?”
😈”គឺរឿងនៅហាងអាហារនោះអី”
7 / 11
💜”ខ្ញុំទៅងរលោកបានប្រយោជន៍អី”
😈”អូខេ
បើមិនងរចឹងចូលងូតទឹក២នាក់”
💜”ហ៊ាងដាក់ចុះ
ខ្ញុំប្រាប់ហើយថាចង់ដេកត្រាំទឹក”
គេលើកបីខ្ញុំដើរចូលក្នុងបន្ទប់ទឹកដោយមិនខ្វល់ខ្ញុំនិយាយ។
😈”បងក៏ចង់ត្រាំទឹកជាមួយទូឲ្យបានយូរដូចគ្នា”
ទៀតហើយខ្ញុំ គេចទៅណាមិនរួចមែន។
💜”អាងតូចណាស់វាចង្អៀត
លោកចាំចូលតាមក្រោយទៅ”
😈”ហាហាល្អណាស់នឹងបានត្រាំជាប់គ្នាម៉ង់”
ថាមែនៗ
គេបីខ្ញុំចូលមកដល់ក្នុងបន្ទប់ក៏ដាក់ចុះក្បែរកូនអាងហើយក៏ចាប់ផ្តើមបើកទឹកដាក់វាយពពុះសាប៊ូម៉ាស្អាតរួចឈ្លៀតទៅអុជទៀនក្រអូបថែមទៀត
ហៃរ៉ូមែនទិកទៅណា។
😈”បងចាប់ផ្តើមហើយណា”
គេចង់ធ្វើអីនឹង ខ្ញុំមិនទាន់ត្រៀមខ្លួនទេ។
💜”ឈប់សិនហ៊ាង”
ខ្ញុំចាប់ដៃដែលគេកំពុងតែប្រលះឡេវអាវខ្ញុំ។ គេធ្វើមុខឆ្ងល់ហើយក៏សួរ។
😈”ចង់តវ៉ាអីទៀត
ក្មេងក្បាលរឹង”
💜”ខ្ញុំមានរឿងចង់និយាយជាមួយលោក”
ត្រូវហើយមុននឹងអ្វីៗលើសលួសជាលើកទី២យើងត្រូវដោះស្រាយបន្ទិលក្នុងចិត្តសិន។
😈”ចាំងូតទឹកហើយចាំនិយាយក៏បាន”
គេនៅតែប្រកែកព្រមទាំងដៃបន្តសកម្មភាពទៀត។
💜”ហ៊ាង
តែខ្ញុំចង់ដឹង” គេផ្អាកសកម្មភាពម្តងទៀតហើយងើបមកសំលឹងមុខខ្ញុំវិញម្តង។
😈”បងមិនទាន់ចង់ឲ្យសេចក្តីសុខរបស់ពួកយើងត្រូវមកបំផ្លាញដោយរឿងដែលកន្លងហួសទៅហើយនោះទេ
ដល់ពេលសាកសមណាមួយបងនឹងប្រាប់ទូគ្រប់រឿងរបស់បងទាំងអស់
តែពេលនេះយើងមកងូតទឹកឲ្យអារម្មណ៍ល្អសិនណា”
គួរឲ្យខ្ញុំតបយ៉ាងមិចទៀតបើគេនិយាយមកបែបនេះហើយ។
គេដោះអាវខ្ញុំរួចហើយក៏ផ្តើមដោះខោខ្ញុំម្តងតែខ្ញុំមិនព្រម។
💜”ខ្ញុំដោះខ្លួនឯងបានហើយ”
😈”តែបងចង់ដោះឲ្យ”
មិចក៏មានះយ៉ាងនេះលោក ប៉ុននេះខ្ញុំអៀនលោកចង់ងាប់ហី៎។
💜”ហ៊ាងងង
ខ្ញុំអៀនលោកចាត់ការខ្លួនលោកទៅ” ខ្ញុំខប់ខោជាប់កុំឲ្យស្រាតបាន។
😈”ហឹសៗៗ
តាមចិត្តចុះតែកុំលួចមើលបងវិញណា បងក៏ចេះអៀនដែរ”
គេនិយាយលាយរិកពារអៀនព្រានខ្ញុំចង់តែចាប់ទះទេ។
8 / 11
💜”ខ្ញុំមិនអត់ឃ្លានដល់ថ្នាក់នឹងទេ”
គេបានត្រឹមតែសើចហើយចាប់ផ្តើមដោះអាវគេម្តងខ្ញុំឃើញបែបនេះក៏ប្រញាប់ចាត់ការដោះខោលោតចូលក្នុងអាងយ៉ាងលឿន។
គេដោះអាវរួចហើយថែមដោយខោមួយទៀតបូកជាមួយនឹងអាកូនខោខាងក្នុងរបស់គេរួចបញ្ចប់ដោយដើរចូលក្នុងអាងជាមួយខ្ញុំទាំងខ្លួនននោលគោក
គ្មានទើសក្បាលអាណាមែន។ អ្នកទាំងអស់គ្នាស្រមៃមើលទិដ្ឋភាពខ្លួនឯងទៅ។
💜”លោកចូលទៅខាងនោះទៅ”
ខ្ញុំចង្អុលទៅខាងទល់មុខខ្ញុំដោយមិនហ៊ានងើយមើលទៅគេទេ។
👿”អូខេ
ទីណាក៏បាន” ចុំនិយាយស្រួលស្តាប់គ្នាម៉េសលើកនេះ។ អឹមម អឺ
ឯងខំដំរង់ក្បាលមិនងេីយមេីលហេីយ តែគេនៅតែរកវិធីឲ្យឯងបានឃើញរូបរាងដ៏ស៊ិចស៊ីរបស់គេទាល់តែបាន។
💜”ដាក់ជេីងឲ្យស្រួលមេីរ”
គ្រាន់តែគេចូលមកក្នុងអាងភ្លាមភាពសុខស្រួលរបស់ខ្ញុំក៏បាត់ទៅភ្លែត
ព្រោះតែអាងវាមិនធំសមល្មមសំរាប់មនុស្ស២នាក់ទើបធ្វើឲ្យទើសដៃទើសជើងគ្នា។
ខ្ញុំផ្អៀងចុះផ្អៀងឡើងស្រាប់តែ
💜”អ៎ា៎ា៎ាយ
លោកចង់ធ្វើអីហ្នឹង?” គឺគេចាប់ទាញខ្ញុំឲ្យបែរខ្នងទៅរកគេរួចទាញខ្ញុំឲ្យផ្អឹបជាប់នឹងខ្លួនគេទៀត។
😈”ជួយធ្វើឲ្យទូបានស្រួលខ្លួននោះអី
យ៉ាងមិចដែលទើសជើងទៀតទេ”
💜”ជើងជាន់ដីវាមិនទើសទេ
តែវាទើសជើងកណ្តាល” ប្រហែសខ្លួនមិនបានមែនប៉ះចាក់ៗចឹងម៉ង។
😈”ហាហាហា
កុំនិយាយចឹងបងអៀនណាស់” មើគេធ្វើរិកអៀនទៀតហើយ មិនដឹងថាគួរសើចតាមគេឬក៏ខ្នាញ់ចាប់គួកគេទេ។
ខ្ញុំអុកកែងទៅគេមួយហើយក៏ទំរេតខ្លួនទៅលើគេតែម្តងទៅបើជ្រុលប៉ះគ្នាគ្មានសល់ចន្លោះហើយនោះ។
គិតៗទៅក៏ស្រួលម្យ៉ាងដែរបានសាច់គេមកធ្វើជាបង្អៀកខ្នងជំនួសមាត់អាងបែបនេះវាមិនសូវឈឺខ្នងផង។
😈”សាច់ទន់ដល់ហេីយ”
គេដាក់មុខចូលមកចន្លោះកររបស់ខ្ញុំព្រមទាំងថេីបតិចៗនៅជិតគុំត្រចៀកទៀត។
ចង់ដាស់អារម្មណ៍ខ្ញុំផងហេ៎។
😈”អេកកក ទូ…
ភូសសៗៗ”
💜”ពពុះសាប៊ូវាទន់ជាងណា”
ហាហាហា ពូកែបឺតជញ្ជក់ហេ៎ ដាក់ពពុះសាប៊ូជាប់ករឲ្យលិតម្តងមេីរ។
😈”អឹមមមម
ពូកែណាស់ណេ៎ អារឿងលេងវាយបកហ្នឹង”
💜”ធម្មតាៗ”
ខ្ញុំនិយាយធ្វេីដូចគ្មានរឿងអីកេីតឡេីង
ហេីយក៏សម្ងំបិទភ្នែកក្នុងរង្វង់ដៃដ៏រឹងមាំរបស់ហ៊ាង។
ពួកយើងចំនាយពេលជិត១ម៉ោងក្នុងការងូតទឹក ខ្ញុំចង់ចេញមុនក៏មិនបានគេនៅរអ៊ូទារដុសក្អែល
អោបថើប ហិតសក់មិនឈប់ ទម្រាំហើយខ្ញុំចង់ហើមសួត។
9 / 11
ចេញមកដល់ក្រៅវិញគេនៅតែបន្តតួនាទីជូតសក់ផ្លុំសក់ឲ្យខ្ញុំមួយចប់
ឯខ្ញុំមិនចង់ឲ្យគេថាគ្មានចិត្តក៏ប្តូរវេនធ្វើឲ្យគេម្តង។
ជូតសក់ជូតអីស្ងួតអស់ហើយខ្ញុំក៏រៀបចំផ្លាស់ខោអាវ
តែគេពាក់តែខោខ្លីពាក់កណ្តាលភ្លៅហើយក៏ហក់ឡើងលើពូកដេកត្រដាងដៃរង់ចាំខ្ញុំ
ពូកៗៗៗ
😈”មោះ
មកដេកមោអូនសំលាញ់” គេគោះពូកពូកៗឲ្យខ្ញុំឡើងទៅដេកជិតគេ។ ក្បាច់ក្បូរគ្រប់ម៉ូតតែម្តង
ខ្ញុំហត់នឹងប្រកែកក៏ឡើងទៅដេកជិតគេទៅ។
💜”អូយ
ហើយយ៉ាងមិចទៀតហើយនឹង បានដេកទេយប់នឹង”
😈”គេងបែបនេះបានបងគេងលក់”
ខ្ញុំស្រែកព្រោះតែគេទាញខ្ញុំឲ្យមកគេងកើយទ្រូងគេរួចទាញភាយមកដណ្តប់ធ្វើមិនដឹង។
ហើយគិតចង់ឲ្យខ្ញុំដេកចឹងរហូតមែន។
💜”ខ្ញុំពិបាកដេកណាស់”
ខ្ញុំចង់ងើបចេញតែគេមិនព្រម
😈”ណា…តែបន្តិចទេណាបងគេងលក់លូវហើយ”
ហ៊ើយយធ្វើមុខគួរឲ្យអាណិតទៀតហើយ។ មិនដឹងធ្វើយ៉ាងមិចទេមានតែតាមនឹងទៅ
😈”គួរឲ្យស្រលាញ់ណាស់ខ្លាឃ្មុំសំណប់ចិត្ត”
គេលើកដៃម្ខាងទៀតមកអោបខ្ញុំយ៉ាងណែន ខ្ញុំវិញក៏ទទួលបានភាពកក់ក្តៅពីគេដូចគ្នា។
💜”ហ៊ាង?”
😈”បាទ”
ពិរោះម្ល៉េសទេបាទមួយម៉ាត់នេះ។
💜”លោកគិតថារឿងពួកយើងធ្វើនេះពិតជាអ្វីដែលបេះដូងត្រូវការមែនហ៎?”
😈”ម៉េចបានទូសួរចឹង?
ទូមិនជឿចិត្តបងមែន?”
💜”មិនមែនជារឿងជឿឬមិនជឿទេ
តែវាជាអ្វីដែលពួកយើងនៅមិនទាន់ប្រាកដចិត្ត
ហ៊ាងមិនដែលគិតទេហ៎ថាពួកយើងគ្រាន់តែអាចវង្វេងក្នុងផ្លូវមួយដែលគ្មានអ្នកចង់ដើរ
ផ្លូវដែលគ្មានគោលដៅដ៏ល្អដូចគេតែប៉ុណ្ណោះ”
😈”ទូស្តាប់បងណា
គោលដៅល្អឬមិនល្អវាអាស្រ័យលើអ្នកដើរ ដរាបណាអូនមិនប្រលែងដៃបង បងក៏គ្មានថ្ងៃព្រមប្រលែងអូនដូចគ្នា
រឿងអនាគតគ្មានអ្នកណាមើលដឹងទេ
សំខាន់រាល់ថ្ងៃនេះគឺយើងមានក្តីសុខនូវអ្វីដែលយើងមានគឺគ្រប់គ្រាន់ហើយ”
គេរាយរាប់ដោយទាញខ្ញុំឲគេងកើយដៃគេវិញម្តងទើបគេអាចសំលឹងមើលមុខខ្ញុំបាន។
💜”តែពួកយើងឈ្លោះប្រកែកគ្នាញឹកពេកហើយ
រហូតដល់ពេលខ្លះវាធ្វើឲ្យខ្ញុំគិតថាវាមិនមែនជាអ្វីដែលពួកយើងត្រូវការទេ”
10 / 11
😈”មោពីអូនរឹងក្បាលពេកធ្វើអី
ចិត្តល្អដាក់គេគ្រប់គ្នាបងប្រចណ្ឌទើបចេះតែរករឿងឲ្យអូនចាប់អារម្មណ៍បងវិញ
តែទូត្រូវដឹងថាទោះយើងប្រកែកគ្នាយ៉ាងណាក៏បងមិនអាចឈ្នះអូនដែរ
ព្រោះតែអូនទេីបបងអាចញញឹមបានដូចថ្ងៃនេះណា” គេនិយាយហើយក៏អោនមកថើបថ្ងាស់ខ្ញុំមួយខ្សឺតធំ។
😈”តែខ្ញុំនៅតែខ្លាច
ខ្លាចថាវាគ្រាន់តែការវង្វេងវង្វាន់មួយពេលរបស់ពួកយើង
លោកដឹងហើយថាគូរយើងមិនមែនប្រុសស្រីដូចគូរគេទេ”
😈”កុំគិតច្រើនពេក
ចាស់អស់ហើយប្រពន្ធបងអើយ” គេយកដៃមកឆ្បិចច្រមុះខ្ញុំហើយទាញទៅអោបយ៉ាងណែន។
😈”បងបានប្រាប់ហើយតាស
ទោះអូនជាប្រុសឬជាស្រីវាមិនសំខាន់ អីដែលសំខាន់គឺបងស្រលាញ់អូនព្រោះអូនជាអូន
មិនមែនដោយសារអារម្មណ៍វង្វេងមួយពេលនោះទេ
ហើយអ្វីដែលបងធ្វើគឺបងដឹងច្បាស់ថាវាពិតជាចេញពីបេះដូងពិត ចឹងល្មមឈប់គិតបានហើយណា”
💜”ហឹមម
សង្ឃឹមថាអ្វីៗនឹងល្អដូចដែរគិតទុកចុះ” ខ្ញុំអោបគេគេងដកដង្ហេីមបន្ធូរអារម្មណ៍ឲ្យតឹងទ្រូងពេក។
😈”អ្វីៗវាច្បាស់ជាល្អជឿបងចុះ
បានហើយគេងទៅ” គេយកដៃអង្អែលក្បាលខ្ញុំដូចម្តាយលួងកូនឲ្យគេង។
💜”អឹមម goodnight”
😈”អេ ឈប់សិន”
💜”អីទៀតហី៎?”
😈”នៅមិនទាន់goodnight
kiss ឲ្យបងទេ លឿនឡើង” ចំជាកំពូលមនស្សមែន។
គេធ្វើថ្ពាល់ប៉ោងឲ្យខ្ញុំថើបគេ ខ្ញុំក៏ងើយទៅថើបគេមួយខ្សឺតគ្រាន់តែខ្ញុំថើបគេហើយដកមាត់ចេញមិនទាន់ផុតផងគេក៏បន្តយកមាត់គេមកថើបមាត់ខ្ញុំវិញយ៉ាងទន់ភ្លន់។
💜”អើសស ដឹប
ឆ្លៀតឱកាសគ្រប់ពេល” ខ្ញុំយកដៃគួកទ្រូងគេលឺសូរបឹប។
😈”អូយយ
ហាហាហាឆ្នាស់ដូចអូនទាល់តែឆ្លៀតទើបបាន”
💜”មោពីលោកខូចពេកចឹងហើយ”
😈”នៅមានរឿងមួយទៀត
ពេលណាទើបឈប់ហៅបងថាលោកទៀតហា៎ ត្រង់អាយុទ្ធហៅបងៗពេញមាត់ណាស់”
💜”មិច?
ខ្ញុំហៅបងយុទ្ធបងព្រោះខ្ញុំចាត់ទុកនិងគោរពគាត់ដូចបងប្រុសឬលោកចង់ឲ្យខ្ញុំចាត់ទុកលោកដូចបងប្រុសដែរ”
ចាំមើលមើសជាប្រកែកយ៉ាងមិចទៀត។
11 / 11
😈”ហាហាហា
លេសដោះសារប្រចាំឆ្នាំមែន បើចឹងហៅថាប្តីៗទៅមិចដែរ” ហើយនេះក៏ជាការតវ៉ាប្រកែកប្រចាំឆ្នាំដូចគ្នា
កោតគេចេះនឹកឃើញរួច។
💜”មានតែមនុស្សឆ្កួតទេទើបហៅតាមលោក”
😈”អាៗ
លោកទៀតហើយហេ៎ លើកក្រោយបើលឺហៅលោកម្តងចាប់បឺតមាត់មុខគេម្តង។
💜”ហឹស
ឲ្យតែលោកហ៊ាន” ជូប មាត់ខ្ញុំត្រូវគេចាប់បឺតមែន។
😈”ជឿនៅថាហ៊ានមិនហ៊ាន
ហើយបើមិនព្រមកែរទៀតនឹងចាំបឺតនៅមុខម៉ាក់ប៉ាអូនតែម្តង យ៉ាងមិចដែរចង់បានបែបនឹងទេ?”
ហ៊ានទេ? គឺប្រាប់បានថាមិនហ៊ានទេទទទទ។
💜”អាឆ្កួត
ខ្ញុំស្អប់ល…” អត់ទេៗៗគេបូញមាត់មកទៀតហើយawww. ខ្ញុំទាញភួយយកមកគ្រប់មុខជិតខ្លាចគេចាប់បឺតមាត់ទៀត
😈”ហាហាហា goodnight
កូនpandaតូច”
គេនិយាយហើយក៏ចាប់ទាញភួយគ្រប់ក្បាលគេរួចឈ្មុលមកដាក់មុខជិតខ្ញុំហើយក៏គេងអោបខ្ញុំរហូតដល់គេងលក់ទាំង២នាក់។
សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment