Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១៥

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១៥
និពន្ធដោយ Pii Chhay


Good Morning Holiday
ព្រឹកថ្ងៃឈប់សំរាកបែបនេះធម្មតាខ្ញុំគេងដល់ពាក់កណ្តាលថ្ងៃឯណោះតែថ្ងៃនេះគឺវាមិនអាចទៅរួចព្រោះមានបិសាចជញ្ជក់ឈាមមករំខានគ្រប់ពេល។
😈”គ្រោកឡើងអាកូនខ្លាឃ្មុំកម្ជិល” ស្អីទៀតហី៎? រ៉ាវឆានអីទាំងព្រលឹមហ្នឹង?
💜😩😩អឺមមម ហ៊ាងងង រសើប សុំដេកតិចទៀតសិនមោ” បើកភ្នែកមិនទាន់ទេមកឈ្មុលដុសរុះនៅកន្លៀតករហ្នឹងហើយ រកដេកពួនមិនបានសោះ។
😈”អត់បានទេ ម៉ោង១០ហើយ ថ្ងៃនេះបងចង់ទៅដើរលេង” គេនិយាយទាំងមាត់នៅជាប់នឹងករខ្ញុំនៅឡើយ ហើយវាមោឆ្ងាញ់អីនៅកន្លៀតករហ្នឹង។
💜”ទៅហៅបងយុទ្ធទៅ ខ្ញុំចង់ដេក” ខ្ញុំក៏នៅតែបិទភ្នែកបែរខ្នងឲ្យគេមកឈ្មុសឈ្មុលលូករាវពេញហ្នឹង។
😈”បងចង់ទៅតែ២នាក់អូនទេ ងើបឲ្យលឿន”
💜”អូយយយយ ឈឺៗ😠” សាហាវណាស់ហ៊ានមកខាំស្មាខ្ញុំផងហេ៎ចង់បែបមាត់ទាំងព្រឹកហើយតើ។ ជូបបបបប😳 តែនេះគឺជាអ្វីដែលខ្ញុំទទួលបានពេលដែលខ្ញុំបែរមុខទៅរកគេទៅវិញគឺស្នាមថើបមកលើបបូរមាត់ខ្ញុំយ៉ាងយូរ។
😈”Good Morning My Beautiful Panda” ទៀតខ្លាឃ្មុំភ្នែកខ្មៅទៀត😒
💜”Panda ហេ៎” ខ្ញុំក្រឺតគេពេកក៏ចាប់ច្របាច់ច្រមុះគេមួយទំហឹង ពីបទកេញជំនាញលើរាងកាយ។
😈”ទូ ដាច់ខ្យល់បងលូវហើយ” គេបញ្ចេញសំលេងគ្រងុល ហើយចាប់ទាញដៃខ្ញុំចេញ។
😈”ចង់សំលាប់ប្តីហេ៎?”
💜”ឈប់ប្រើអាពាក្យប្តី ប្រពន្ធនឹងបានហេ៎ ស្តាប់ហើយវាព្រឺក្បាល” និយាយតាមត្រង់ទោះព្រមទទួលស្គាល់ថាខ្លួនឯងជាអ្វីក៏ដោយ តែពេលបានមកលឺពាក្យចឹងៗទាំងខ្លួនប្រាណបែបនេះវារអៀសចិត្ត។
😈”មនុស្ស២នាក់គេធ្លាប់ផ្លាស់ប្តូរខ្លួនប្រាណឲ្យគ្នាហើយ មិនឲ្យហៅប្តីប្រពន្ធយ៉ាងម៉េចកើត”
💜”ខ្ញុំមិនមែនគ្រូចូលរូបទេ មោប្តូរខ្លួនប្តូរប្រាណស្អីលោក” ជូបបប😳😳 ភ្លាត់ទៀតហើយខ្ញុំ។
2 / 8
😈”ហឹសៗៗ បែបចង់ឲ្យប្តីថើបញឹកញាប់ហើយមើលទៅ បានមិនព្រមប្តូរពាក្យសោះ” មោបឺតមាត់ឯងហើយនៅមានពាក្យមោនិយាយឌឺទៀត អាបិសាចជញ្ជក់ឈាម(បានឈ្មោះថ្មីមួយទៀតហើយហាហាហ)
💜”កំរិតឆ្កួតខ្ញុំនៅមិនដល់លោ…. Awwww អាកាប៉បអាយឆ្កួត” នៅទៀតលេងបានហើយ រត់ទៅបន្ទប់ទឹកវិញ បើងាកថើបងាកបឺតចឹងដឹងតែខ្ញុំគ្មានសល់ឡើយសម្បីតែឆ្អឹង។ គេពិតជាកំពូលខ្មោចឆៅ មហាបិសាចជញ្ជក់ឈាម នឹង អាកាប៉បអាយស៊ីស្ពៃមែន គេមិនធុញនឹងលេងរឿងនេះសោះ ឲ្យតាភ្លាត់ស្នៀតដឹងតែអឹមមមម។
😈”អូយយយយយ” សំលេងស្អីនឹង? ខ្ញុំភ័យស្លន់ស្លោងាកទៅមើលយ៉ាងលឿន។ ងាប់អញហើយហី៎គេចង់លេងធ្វើតួជនពិការមែនបានលូកដៃចូលមកកល់ទ្វារបន្ទប់ទឹកនឹង។
💜”មិចហី៎ហ្នឹង? មើសត្រូវត្រង់ណាខ្លះ?” ខ្ញុំរត់ទៅមើលគេទាំងភ័យព្រួយ ប្រហែលត្រូវខ្លាំងហើយមើលទៅបានអោនមុខក្តោបដៃស្ងាត់មាត់ជ្រាបបែបនេះ។ អាណិតដល់ហើយ
💜”មើស ឈឺត្រង់ណាខ្លះ?” ខ្ញុំអោនចាប់មើលដៃគេ តែគេក្តោបជាប់មិនលេង។
💜”ហ៊ាងងង លេងដៃ ឲ្យមេីលតិចមេីរ ឈឺខ្លាំងមែន?” ខ្ញុំលូកទៅខ្វះដៃគេចេញមកមេីល តែដូចជាគ្មានឃេីញអីសោះ។
💜”ដូចអត់មានត្រូវអីធ្ងន់ផង” ខ្ញុំចាប់លេីកដៃគេមកមេីលឲ្យបានជិតជាងមុន តែក៏ងើយមើលមុខគេវិញព្រោះគេយកដៃម្ខាងទៀតរបស់គេមកចាប់ដៃខ្ញុំពីលើម្តងហេីយថែមទាំងញញឹម។ នេះសម្រេចថាគេឈឺឬក៏អត់នឹង។
😈”បារម្ភប្តីដល់ថ្នាក់នឹងផងហេ៎?”
💜”នេះលោកបោកខ្ញុំហេ៎?” ចាញ់បោកគេហើយខ្ញុំ
😈”លោកទៀតហើយយយ ទ្រាំលេងបានមែនទែនហើយ” No No No មិនបង្អង់យូរគេក៏លើកបីខ្ញុំដើរសំដៅទៅអាងត្រាំទឹក។
💜”អត់ទេហ៊ាង អូនឈប់និយាយទៀតហើយ” ទោះខ្ញុំខំនិយាយបន្ទន់ចិត្តគេប៉ុណ្ណាក៏គេមិនស្តាប់ខ្ញុំដែរ។
😈”ហួសពេលហើយមនុស្សល្អ” ទីបញ្ចប់នៃខ្ញុំបានមកដល់ហើយ។ គេផ្តួលខ្លួនគេទៅក្នុងអាងទាំងដែរដៃនៅបីខ្ញុំជាប់នៅឡើង ហើយថែមទាំងយកជើងឆ្កឹះក្បាលរុំមីណេទឹកបង្ហូរទឹកចូលអាងទាំងខោអាវជាប់ពេញខ្លួន។
💜”ទទឹកអាវអស់ហើយយយ”
😈”មែនហើយ ពាក់ទាំងទទឹកចឹងអត់ល្អទេ មោះបងដោះចេញឲ្យ” អូអូ អារឿងចឹងៗជំនាញណាស់ មិនដល់១នាទីផងខ្លួនប្រាណយើងទាំង២រលោងស្អាតបាត់ទៅហើយ។ ដោះខោអាវអស់ហើយគេនៅញញឹមអីទៀត មុខនឹងសង្ស័យតែគិតអីអាក្រក់ទៀតមិនខាន
3 / 8
💜”ញញឹមស្អីទៀតហី៎”
😈”យើងមោហាត់ប្រាណពេលព្រឹកដើម្បីសុខភាព២នាក់ណា” 😳 គេចង់មានន័យថា😱😱😱។ ម៉ែអើយឳអើយជួយកូនផងងងងងង
អិក អឹក កិកកឺក(សំលេងគេហាត់ប្រាណ សុំមិនរៀបរាប់)
ក្រោយពីលេងដេញបាញ់គ្នាឆ្អែតឆ្អន់ហើយហ៊ាងក៏បីខ្ញុំទាំងអស់កំលាំងចេញពីបន្ទប់ទឹកវិញ។ គេខំប្រឹងយកចិត្តបំរើខ្ញុំម៉ាចប់ដោយជូតខ្លួនផ្លុំសក់ស្លៀកពាក់ឲ្យខ្ញុំធ្វើដូចខ្ញុំជាតុក្កតាខ្លាឃ្មុំភ្នែកខ្មៅមែនទែនចឹង (ធ្វើបាបខ្លួនប្រាណឯងហើយចង់មោយកចិត្តហេ៎)។
😈”រួចរាល់ហើយ តោះយើងទៅដើរលេង” គេហុចដៃមករកខ្ញុំទាំងស្នាមញញឹម។
ម៉ោង១១:៣០ទើបយើងរួចរាល់ចេញដំណើរបានដោយថ្ងៃនេះគេចេញមុខសុំច្បាប់ម៉ាក់និងប៉ានាំខ្ញុំទៅដើរលេងតែ២នាក់តែប្រើហេតុផលថាម៉ាក់ប៉ាគេហៅទៅដើរកម្សាន្តជាគ្រួសារទៅវិញ។ នៅពីមុខមនុស្សជុំវិញខ្លួនគេប្រៀបបានទៅនឹងមនុស្សមឹងម៉ាត់ម្នាក់ មិនសូវនិយាយស្តីច្រើនចូលចិត្តចងចញ្ចើមគ្រប់ពេល តែពេលបាននៅតែ២នាក់ខ្ញុំវិញគេប្រៀបបានទៅនឹងកូនក្មេងអាយុ១០ឆ្នាំខិលខូចលេសល្បិចពេញខ្លួន។
ថ្ងៃនេះពួកយើងជ្រើសរើសទៅលេងរមណីយដ្ឋានដែលនៅជិតក្រុងដោយសារតែព្រឹកមិញរវល់ហាត់ប្រាណខ្លាំងពេកទើបរៀងខើចពេលវេលាបន្តិចមិនអាចទៅណាឆ្ងាយបាន។ បន្ទាប់ពីរកទីតាំងសំរាប់អង្គុយមើលទឹកទន្លេនិងស្ទូចត្រីបានហើយខ្ញុំក៏មានតួនាទីជាអ្នកដើរទិញរបស់ញ៉ាំហើយគេជាអ្នកចាំកន្លែងដោយដាក់លក្ខខណ្ឌបើខ្ញុំទៅគេនៅតែបើគេចង់ទៅដែរគឺហួសទៅផ្ទះតែម្តងព្រោះគេទារតាមដូចទារបៅចឹង ទេីបចុងក្រោយគេព្រមនៅចាំកន្លែង។ កំពុងតែដើរមើលទិញនេះទិញនោះពេញដៃស្រាប់តែមានមនុស្សម្នាក់មកកេះស្មាខ្ញុំ
💜”អ៉ាវវវ បងករុណា” ខ្ញុំងាកទៅក៏ឃើញថាជាបងករុណាសោះ ហើយក៏ចៃដន្យល្អម៉្លេះ។
👱🏻‍♂️”សួស្តីទូ” បងករុណារាកទាក់ខ្ញុំដោយស្នាមញញឹមបិទភ្នែកជិត។
💜”សួស្តីបង បងមកជាមួយអ្នកណាហ្នឹង?” ខ្ញុំក៏រាក់ទាក់គាត់ដោយស្នាមញញឹមដូចគ្នា។
👱🏻‍♂️”បងមកម្នាក់ឯង ចុះទូមកជាមួយអ្នកណាដែរ?”
💜”អឺ គឺខ្ញុំមោជាមួយមិត្តភក្តិ” សុំទោសណាហ៊ាងតែខ្ញុំមិនអាចទៅដើរប្រាប់គេគ្រប់គ្នាថាមោជាមួយប្តីបានទេ។
👱🏻‍♂️”ចឹងបងសុំចូលរួមម្នាក់ផងបានអត់?” គួរអត់? បើខ្ញុំយល់ព្រមតើវានឹងអាចបានរឿងប្រកែកគ្នាពេលក្រោយទេ?
💜”អឺ អឺ....” ខ្ញុំគួរសំរេចបែបណាទៅ?
👱🏻‍♂️”ទូទើសទាល់អីមែន ក្រែងសុទ្ធតែមិត្តមិនចឹងហេ៎? ចាត់ទុកបងជាមិត្តម្នាក់ក៏មិនខុសអីដែរមែនទេ?” អើយយនេះគាត់គិតចង់ទៅឲ្យបានដាច់ខានមែនហ្នឹង។
4 / 8
💜”ហឹមមម អូខេតាមចិត្តបងចុះ” ខ្ញុំមិនដឹងឃាត់គាត់យ៉ាងម៉េច បើជ្រុលប្រាប់គាត់ថាមកជាមួយមិត្តភ័ក្ដិហើយ ណាមួយគាត់ក៏និយាយបិទផ្លូវទៀតមានតែលើកដៃសំពះបន់ស្រន់កុំឲ្យមានបញ្ហាចុះ។ ក្រោយពីចរចារសំរេចរួចរាល់ហើយពួកយើងទាំង២ក៏បណ្តើរគ្នាដើរទិញរបស់ញ៉ាំបន្ថែមហើយបងករុណាក៏ចេញមុខជាសុភាពបុរសកាន់យួររបស់ទាំងអស់។ មានពេលខ្លះគាត់ក៏សួរនាំរឿងរៀនខ្ញុំ ហើយក៏អូសក្រឡាចូលដល់រឿងដែលខ្ញុំបដិសេធការណាត់គាត់ខ្ញុំក៏ប្រាប់គាត់ថាចាំឱកាសក្រោយខ្ញុំនឹងសងគាត់វិញ។ ហើយពេលនេះគឺជាវិនាទីដែលខ្ញុំរន្ធត់ចិត្តវិញម្តង ពួកខ្ញុំដើរមកដល់កញ្ចុះអង្គុយដោយឃើញហ៊ាងកំពុងតែមមាញឹកបែរខ្នងនឹងការស្ទូចត្រី។
😈”ចង់ទិញឲ្យអស់ពីរោងគេមែន បានយូរដល់ថ្នាក់នេះ” គ្រាន់តែលឺសម្រិបជើងខ្ញុំដើរចូលមកដល់គេក៏ដឹងភ្លាម។
💜”អឺ គឺរវល់ជួបជាមួយសិស្សច្បងនៅសកល”
😈”សិស្សច្បង?” គេបែរមកមើលពួកខ្ញុំទាំងមុខចង់សំលាប់មនុស្ស។
👱🏻‍♂️”អរ មោជាមួយមិត្តភ័ក្តិម្នាក់ហ្នឹងទេហ៎” យី ហើយចាំបាច់បញ្ជាក់អីលឺៗម៉េស ឈរទល់មុខគ្នាសោះ។
😈”មោជាមួយវាបានយ៉ាងម៉េច?” គេមិនខ្វល់នឹងការនិយាយស្តីរបស់បងករុណាទេ តែបែរមកសួរខ្ញុំជំនួសវិញ។
💜”អឺ គឺជួបគ្នាចៃដន្យនៅកន្លែងទិញម្ហូបមិញ គាត់មោម្នាក់ឯងទើបសុំចូលរួមម្នាក់ដែរ” ខ្ញុំនិយាយទៅសង្ឃឹមថាគេនឹងបានយល់ខ្លះ
😈”តែបងមិនព្រមដាច់ខាត” គេដំឡើងសំលេងសឹងតែរង្គើកញ្ចុះ។
💜”ហ៊ាង កុំឲ្យមានរឿងអីណា ត្រឹមបាយមួយពេលវាមិនធ្ងន់អីណាស់ណាទេ” ដោយឃើញសភាពការមិនសូវស្រួលខ្ញុំក៏ស្ទុះចូលទៅអូសគេទៅជ្រុងកញ្ចុះដើម្បីនិយាយបញ្ចុះបញ្ចូលគេស្ងាត់ៗ។
😈”តែបងចង់នៅតែ២នាក់អូនទេ អូនក៏ដឹងថាបងស្អប់…” សូចចចហើយចាំបាច់ត្រូវមកបន្ថែមសំលេងត្រង់អាស្អប់នឹង។ ខ្ញុំខ្លាចបងករុណាល្អក៏យកដៃខ្ទប់មាត់គេ
💜”ណាកុំចឹងអីណា គាត់មានបានធ្វើអីឯណា” ខ្ញុំខំប្រឹងបញ្ចូលមន្តសេ្នហ៍ឲ្យគេកាន់់តែលង់។
😈”ទូ នេះអូនកំពុងបើកផ្លូវឲ្យវាហើយណា បងមិនព្រមទេ” គេប្រកែកតវ៉ាទាំងធ្វើមុខង៉ក់ង៉រ។
💜”ណាណាណា អូនសុំអង្វរ យល់មុខអូនម្តងទៅណា កុំរករឿងគ្នាអីណា” ដាក់មាយាឲ្យខ្លាំងតិចលើកនេះ ដោយខំធ្វើមាត់ពែបជីបអូចៗដាក់គេ។
😈”អឺ…..” គេសញ្ជឹងគិតបន្តិចរួចក៏ងក់ក្បាលទាំងមិនពេញចិត្ត។
💜”មោះសន្យាគ្នាសិនថានឹងមិនបង្ករឿងឲ្យឈឺក្បាល” ខ្ញុំលើកកូនដៃឡើងឲ្យគេថ្ពក់សន្យាគ្នាសិន បើមិនចឹងខ្ញុំមិនស្ងប់ចិត្តទេ។
5 / 8
😈”ហ៊ើយយយ តែម្តងនេះប៉ុណ្ណោះ ហើយហាមធ្វើមុខអង្វរករមិញដាក់អ្នកណាជាដាច់ខាតជាពិសេសគឺវាតែបងដឹង…” គេលើកដៃមកថ្ពក់ជាមួយខ្ញុំអបមកជាមួយពាក្យបំរាមទៀត។
💜”ហឹសៗៗ ដឹងហើយយ៉ាងម៉េច?” ខ្ញុំធ្វើជាសួរឌឺគេ
😈”យ៉ាងម៉េចហេ៎?” ស្អីនឹងអោនមោធ្វើស្អីនឹង នេះនៅមុខបងករុណាផង
💜”ឡប់សតិ” ខ្ញុំរុញគេចេញមិនឲ្យហើយ
💜”អូខេ ចឹងយើងមោរៀបចំម្ហូបញ៉ាំទៅ អូយ” ខណះពេលដែលខ្ញុំបែរទៅនិយាយជាមួយបងករុណាវិញគេក៏វាយក្បាលខ្ញុំ(ក្នុងន័យខ្នាញ់ពេក) ហើយក៏ដើរទៅកន្លែងស្ទូចត្រីបន្ត តែក៏មិនភ្លេចងាកមើលមកពួកខ្ញុំគ្រប់ពេល ខ្លាចតែឯងប្រលំស៊ីគ្នាជំនួសបាយ។
តាមពិតវាមើលទៅក៏មិនធុញថប់ដូចអ្វីដែលអ្នកគ្រប់គ្នាគិតក៏ថាបានដែរណា ទោះជាពួកគេមិនត្រូវគ្នា តែម្នាក់ៗក៏មិនបានដល់ថ្នាក់ខាំឌឺដងគ្នាគ្រប់ពេលដែរ ព្រោះបងករុណាមិនបានខ្វល់ពីហ៊ាងអីបន្តិចទេ គឺយកចិត្តទុកដាក់តែខ្ញុំ។ ឯហ៊ាងវិញពេលខ្លះក៏គេចង់រករឿងដែរ តែត្រូវមកបិទមាត់វិញនៅពេលដែលខ្ញុំលើកកូនដៃបង្ហាញគេ ហាហាហា ការសន្យាមិនមែនអត់ប្រយោជន៍ទេណា។ ក្រោយពីបញ្ចប់អាហារពេលថ្ងៃហើយពួកយើងក៏ស្ទូចត្រីបន្ត។ មើលទៅហ៊ាងគេចូលចិត្តរឿងបែបនេះណាស់ព្រោះឃើញគេព្យាយាមយកចិត្តទុកដាក់ក្នុងការស្ទូចដូចត្រៀមប្រកួតយកពានរង្វាន់ចឹង ហើយរាល់ពេលដែលគេស្ទូចបានគឺគេបង្ហាញសេចក្តីសុខចេញមកទាំងអស់តែម្តង។ ឯខ្ញុំទៅចេះស្ទូចអីខ្ញុំ គេបានត្រីពេញកន្រ្តក់ខ្ញុំវិញអស់តែចំនី។ សប្បាយនឹងការស្ទូចត្រីមិនបានប៉ុន្មានព្រះអាទិត្យក៏ចាប់ផ្ដើមបន្ទាបខ្លួនស្ទើរតែរលត់ទៅហើយ ពួកយើងក៏ដល់ពេលត្រលប់ទៅវិញដូចគ្នា។
👱🏻‍♂️”ចឹងបងត្រលប់ទៅវិញហើយណា ទូកុំភ្លេចរឿងដែលជំពាក់បងណា” ដើរមកដល់កន្លែងទុកឡានបងករុណាក៏លាពួកខ្ញុំ ហើយមកបញ្ជាក់ធ្វើអីអាកន្ទុយចុងក្រោយហ្នឹង។ ពេលនេះហ៊ាងងាកមកខ្ញុំខ្វាច់
👿”ទូទៅជំពាក់អីវា?” ហ៊ើយយ អារឿងជិតផុតហី៎នឹងណានៅឈ្លៀតមកបន្ថែមទៀត។
💜”គ្មានអីច្រើនទេ តោះពួកយើងឆាប់ទៅ ខ្ញុំលាសិនហើយបងករុណា” ទុកយូរទៀតលេងបានហើយ ខ្ញុំនិយាយលាបងករុណាហើយក៏រុញហ៊ាងឲ្យចូលឡានយ៉ាងលឿន មិនចឹងទេភ្នំភ្លើងផ្ទុះមិនខានទេ។
💜”មិចមិនឆាប់ចេញឡានទៅ” ចូលមកដល់ក្នុងឡានហើយគេនៅមិនទាន់បញ្ឆេះឡានចេញទៀត។
👿”អូននៅមានរឿងអីខ្លះទៀតដែលមិនទាន់ប្រាប់បង” អរ ដែលមិនព្រមចេញឡាននឹងគឺនៅមិនអស់ចិត្តរឿងមិញនឹងទៀតហ៎។
💜”ចេញឡានសិនទៅ ចាំនិយាយប្រាប់តាមឡានមិនបានទេហី៎” ខ្ញុំនិយាយទៅគេហើយ គេក៏ងាកមកមើលខ្ញុំវិញបានបន្តិចគេក៏បញ្ឆេះឡានចេញទៅដោយមានបងករុណាឈរលើកដៃបាយបាយពួកខ្ញុំពីក្រៅឡាន។
6 / 8
👿”ចង់ចាំដល់ផ្ទះសិនហេ៎ បាននិយាយចេញ” បើកឡានចេញមោបានបន្តិចគេក៏និយាយឡើង។ មិនអាចរំលោងបានមែន
💜”ប្រាប់ហើយថាគ្មានអីច្រើនទេ គឺរឿងទូរសព្ទរបស់គាត់ដែលអូនត្រូវជូនគាត់ទៅធ្វើតែប៉ុណ្ណោះ” ខ្ញុំលើកតែរឿងនេះមួយទេ មិនហ៊ានលើករឿងដែលព្រមទៅញ៉ាំអីជាមួយគាត់ឡើយ។
👿”ទូរសព្ទវានឹងថ្លៃប៉ុន្មានបងចេញសងឲ្យ កុំឲ្យនៅជាប់ជំពាក់កម្មជាមួយវាទៀត” ហេតុតែគេមាន យកលុយមកកាត់ថ្លៃអ្វីគ្រប់យ៉ាង
💜”ហ៊ាង វាមិនសំខាន់នឹងរឿងទិញថ្មីទេ តែវាសំខាន់នៅរឿងខាងក្នុងទូរសព្ទរបស់គេនោះ គេអាចនឹងមានរបស់ចាំបាច់ណាមួយដែលគេបាត់មិនបាន យល់ទេ?” ខ្ញុំខំពន្យល់គេដោយចិត្តត្រជាក់បំផុត។
👿”បងយល់តាស បងយល់ថាវាចង់សាងពេលវេលានៅជាមួយអូនឲ្យបានច្រើន ហើយដល់ពេលវាមានឱកាសកាលណាវានឹងឆក់យកអូនចេញពីបង” ហឹសៗ ខ្ញុំបានត្រឹមតែសើចនូវការវិភាគរបស់គេ។
💜”កាន់តែវែងឆ្ងាយហើយ បងករុណាគាត់គ្រាន់តែចាត់ទុកអូនជាប្អូនម្នាក់ទេ កុំចេះតែគិតថាគេដើរស្រលាញ់ប្រុសដូចពួកយើងទាំងអស់ពេក”
👿”បងមិនមែនចេះតែគិតទេ ទង្វើវាបញ្ជាក់ច្បាស់ណាស់ មនុស្សឆ្កួតឯណាចេះមកដើរលេងកន្លែងបែបនេះតែម្នាក់ឯងបើវាមិនតាមពួកយើងមោនោះ ហើយរាល់ពេលដែលអូនភ្លេចខ្លួនបងឃើញវាសម្លឹងអូនក្នុងខ្សែភ្នែកស្រទន់រហូត អារម្មណ៍និងទង្វើបែបនេះវាមិនខុសពីបងបានស្គាល់អូនដំបូងទេ” គេនិយាយធ្វើឲ្យខ្ញុំគិតជាថ្មីឡើងវិញ គេនិយាយក៏សមហេតុផលរបស់គេ តែឲ្យខ្ញុំទៅហាមចិត្តស្រលាញ់របស់អ្នកដទៃបានយ៉ាងម៉េច។
😈”មិចដឹងខ្លួនហើយហ៎?” គេឃើញខ្ញុំគិតយូរពេកក៏ហាមាត់សួរ
💜”ដឹងអី? កុំគិតគាត់ទៅផ្លូវអាក្រក់ពេក អ្វីៗវាមិនអាចដូចយើងគិតទាំងអស់ក៏ថាបាន” ខ្ញុំនៅតែប្រកែកកាន់ជើងបងករុណា ទោះចិត្តវាប្រាប់ថាគាត់អាចនឹងគិតដូចអ្វីដែលហ៊ាងបាននិយាយក៏ដោយតែយើងនៅតែគ្មានអីមកបញ្ជាក់ប្រាប់ថាគាត់ពិតជាស្រលាញ់ខ្ញុំឲ្យប្រាកដទេ ចឹងយើងនៅមិនទាន់អាចកាត់ក្តីនរណាម្នាក់បានឡើយ។
👿”អូននឹងហើយល្មមឈប់គិតមនុស្សក្នុងផ្លូវល្អពេកបានហើយ”
💜”អូនមិនបានគិតមនុស្សក្នុងផ្លូវល្អអីទេ តែយើងក៏មិនអាចទៅដើរចង្អុលថាអ្នកណាយ៉ាងម៉េចៗបានដែរ”
👿”បងមិនខ្វល់តែបងមិនព្រមឲ្យអូនទៅជួបវាទៀតទេ ហើយនេះជាបញ្ជា”
💜”កុំចឹងអីហ៊ាង អូនបានសន្យាជាមួយគាត់ហើយ”
7 / 8
👿”បងមិនដឹង ថ្ងៃនេះបងខំទប់អារម្មណ៍មិនប្រចណ្ឌមិនរករឿង សុខចិត្តទ្រាំមើលវាស្និតស្នាលនឹងអូនមកគ្រប់គ្រាន់ហើយ បងឆ្អែតឆ្អន់ហើយអាពាក្យសន្យាហ្នឹងនោះ” ខ្ញុំត្រូវបរិយាយបែបណាដើម្បីឲ្យគេបានស្ងប់ចិត្តទៅ។ ខ្ញុំបានត្រឹមតែស្ងាត់មាត់គិតតែម្នាក់ឯង។
👿”ហុចដៃមកនេះ” គេលូកដៃមកឲ្យខ្ញុំចាប់។ ស្អីគេទៀតហើយនឹង
👿”សន្យាជាមួយបងថានឹងមិនទៅជួបវាទៀតបើគ្មានការយល់ព្រមពីបង”
💜”ហ៊ាង អូនក៏បានសន្យាជាមួយគាត់ដូចគ្នា”
👿”តែបងសំខាន់ជាង បើទូហ៊ានទៅជួបវាទៀតកុំថាបងមិនទុកមុខឲ្យវាឲ្យសោះ” ពេលនេះសំពាធទាំងអស់ធ្លាក់មកលើខ្ញុំតែម្នាក់ទៅវិញ។ មិនដឹងកម្មក្រាស់អីជាមួយនឹងអាប្រុស២នាក់នេះទេ តាំងតែបានស្គាល់មកជីវិតមានតែបញ្ហាគ្រប់ពេល។ ខ្ញុំជិះឡានបណ្តែតអារម្មណ៍នឹកគិតដល់វិធីដោះស្រាយជាមួយបងករុណាជាប់ ត្រូវប្រាប់គាត់យ៉ាងម៉េចទៅ។ ងាកទៅមើលអ្នកជាប់ដៃវិញមិនដឹងគិតស្អីខ្លះទេចាប់ដៃខ្ញុំហិតញញឹមៗម្នាក់ឯងដូចមនុស្សឆ្កួត។ ចេញពីរមណីយដ្ឋានហើយគេនៅមិនទាន់ចង់ទៅផ្ទះទៀត គេជិះបង្ហួសផ្ទះដើម្បីដើរលេងក្នុងក្រុងបន្ត ទម្រាំត្រលប់មកដល់ផ្ទះវិញម៉ោងជិត១០យប់។
😈”ថ្ងៃនេះបងសុំគេងជាមួយអូនមួយយប់ទៀតណា” គេនិយាយឡើងនៅពេលដែលចរឡានមកដល់មុខផ្ទះ។
💜”ចាំថ្ងៃក្រោយទៅ មកដេកជាប់គ្នាពេកបែកធ្លាយអស់លូវហើយ” ពិតមែនហើយ ទោះអ្នកផ្ទះមិនដឹងក៏គង់តែដឹងទេ បើជាប់គ្នាគ្មានថ្ងៃបែកបែបនេះ។
😈”តែបងមិនចង់បែកពីអូនទេ” គេនៅតែរំអុកមិនព្រម
💜”ហ៊ាង កុំឌឺពេក”
😈”ណាទូណា” គេយកដៃទាំងសងខាងក្តោបដៃខ្ញុំហើយធ្វើទឹកមុខអង្វរករ។
💜”អូខេ លូវដេកទីនេះបានតែត្រូវព្រមឲ្យអូនទៅជួបបងករុណាដូចគ្នា យ៉ាងម៉េចដែរ?”
😈”អឺៗ អត់ទេៗ បងមិនដេកក៏បានដែរ សាហាវណាស់ម៉ែខ្លា” លេងសើចមិចបាន កុំមកចង់ក្បាលខូចពេក។
💜”ល្អណាស់ ចឹងបើកឡានទៅវិញប្រយ័ត្នប្រយែងផង អូនចូលផ្ទះហើយ” ខ្ញុំនិយាយហើយក៏ចាប់បេះដៃគេចេញ
😈”ថើបបងមួយសិនមោ” ក្បាលកញ្ចាស់ហើយនៅធ្វើដូចក្មេងទៀត។ មិនចង់ឲ្យអូសបន្លាយពេលយូរខ្ញុំក៏អោនទៅថើបគេមួយទៅ តែគេបែរជាប្តូរថ្ពាល់មកយកជាមាត់វិញ ខ្ញុំនេះខាតរហូត។
💜”ល្មមទៅបានហើយ”
8 / 8
😈”Bye Bye Panda” គេលាខ្ញុំទាំងស្នាមញញឹម ហើយខ្ញុំក៏ចុះពីលើឡានគេដើម្បីចូលផ្ទះ។ ចូលមកដល់ក្នុងផ្ទះក៏បានឃើញហ៊ាឈរចាំនៅមាត់ទ្វារខាងក្នុង។
😎”ដើរលេងមានក្តីសុខទេប្អូនសំលាញ់” ជួបមុខភ្លាមឌឺឯងភ្លែតម៉ង់
💜”បាទមានក្តីសុខខ្លាំងណាស់បងប្រុសសំលាញ់” ខ្ញុំនិយាយហើយក៏ដើរហួសគាត់ឡើងទៅបន្ទប់ ព្រោះមិនចង់ឲ្យគាត់តាមចាប់កំហុស។
😎”អឺមម បើទូមានសេចក្តីសុខនូវអ្វីដែលខ្លួនបានធ្វើហ៊ាក៏សប្បាយចិត្តដែរ” ហ៊ាស្រែកនិយាយមកពីក្រោយខ្នងខ្ញុំ។ មួយរយះនេះហ៊ាចូលចិត្តនិយាយស្តីប្លែកៗណាស់។ គាត់ចង់យ៉ាងម៉េចគាត់ហ្នឹង? ខ្ញុំមិនតបគាត់ទេ ហើយក៏ដើរចូលបន្ទប់របស់ខ្លួនវិញ។ ចូលមកដល់ក្នុងបន្ទប់ខ្ញុំក៏ផ្លាស់កន្សែងចូលងូតទឹក ដើរពេញមួយថ្ងៃស្អុយខ្លួនណាស់។ កំពុងងូតទឹកជិតរួចហើយនឹងណាខ្ញុំក៏លឺសំលេងទូរសព្ទរោទ៍ ទើបខ្ញុំប្រញាប់ប្រញាល់ជូតខ្លួនចេញមកទទួល។ ហឹម ស្មានតែអ្នកណាអាតាប៉ិខ្មោចឆៅសោះ។
💜”អាឡូ មានការអីទៀតហី៎បានអត់ដេកអត់ពួននឹង”
😈”បងចាប់ផ្តើមនឹកទូទៀតហើយ” នេះគឺជាពាក្យរាក់ទាក់របស់គេ
💜”បើតេមោមានតែប៉ុណ្ណឹង អូនដាក់ចុះហើយ” ខ្ញុំនិយាយបន្លំអាការៈអៀនរបស់ខ្លួន គេគិតចង់វាយប្រហារបេះដូងខ្ញុំមិនឲ្យបានសំរាកទេមើលទៅ។
😈”មិចបាច់និយាយបង្វែរទេ បងដឹងថាអូនកំពុងអៀនហាហាហា” អស់និយាយម៉ង់ សូម្បីតែឯងលួចអៀនក៏គេដឹងដែរ។
💜”ឈប់និយាយជាមួយហើយ ប៉ុណ្ណឹងចុះ”
😈”ឈប់ៗ បងមិនទាន់បានgoodnightផង” ខ្ញុំរៀបនឹងដាក់ចុះមែនទែនហើយគេក៏ស្រែកកាត់មុន។
💜”និយាយឲ្យលឿនមោចឹង នឹងអាលបានចូលដេក”
👿”Good night ពិភពលោកដ៏ស្រស់ស្អាតរបស់បង” គ្រាន់តែលឺគេនិយាយហើយភ្លាមខ្ញុំក៏ចុចបិទភ្លែត កុំឲ្យគេលឺសំលេងប្រកាច់ប្រកិនរបស់ខ្ញុំទាន់ អូៗៗ បើគេលេងចឹងៗរាល់ថ្ងៃខ្ញុំលើសឈាមងាប់មិនខានទេ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment