Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១៦

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១៦
និពន្ធដោយ Pii Chhay


🐼🐼🐼🐼🐼🐼🐼🐼
ខ្ញុំជឿហើយថាគេពិតជានឹកខ្ញុំពិតមែន ពេញមួយយប់គឺគេរ៉ាវឆានខ្ញុំគ្មានបានដេកពួនទេ ងាកតេងាកផ្ញើសារ ទម្រាំតែបានដេកម៉ោងជិត៣ភ្លឺ។ មើលទៅពាក្យបណ្តាសារគេដែលដាក់ឲ្យខ្ញុំរាល់ព្រឹកនឹងក្លាយជាការពិតហើយ។🐼
ថ្ងៃនេះជាថ្ងៃផ្តើមសប្ដាហ៍ថ្មី ខ្ញុំដែលទើបតែបានដេកមិនបាន៣ម៉ោងផងត្រូវម្នីម្នាក្រោកពីព្រឹកដើម្បីត្រៀមខ្លួនទៅស្វែករកចំនេះវិជ្ជាទាំងភ្នែកទល់ឈើចាក់ធ្មេញ ចង់ដេកខ្លាំងណាស់ ដាក់ច្បាប់ល្អទេ? ចម្លើយគឺមិនបានទេទទ ព្រោះជិតដល់ថ្ងៃប្រលងបញ្ចប់ឆ្នាំហើយ។ ទោះជាកិច្ចការសាលាត្រូវបានបញ្ចប់ហើយក៏ដោយតែខ្ញុំក៏នៅមានមុខវិជ្ជាមួយចំនួនទៀតដែលត្រូវត្រៀមដើម្បីប្រលងបញ្ចប់ឆ្នាំ។ ខ្ញុំបន់ឲ្យតែការប្រលងបញ្ចប់ឆ្នាំខ្ញុំរួចរាល់ស្របគ្នាជាមួយនឹងការប្រលងពាក់កណ្តាលវគ្គនៅឯសាលាភាសាខ្ញុំទេទើបខ្ញុំអាចមានពេលសំរាកវិស្សមកាលព្រមគ្នាព្រោះពួកខ្ញុំកំពុងនឹងមានគំរោងទៅដើរកំសាន្តលេងតាមខេត្ត៣,៤ ថ្ងៃក្រោយពេលប្រលងចប់ ហើយបើខ្ញុំមិនបានទៅគ្រប់គ្នានឹងត្រូវរំសាយ និយាយរួចតួសំខាន់គ្រប់កន្លែងហិហិហិ។ ខ្ញុំក្រោកងូតទឹករៀបចំខ្លួនចុះទៅញ៉ាំអាហារពេលព្រឹកស្នាដៃម៉ាក់ទាំងគ្មានអារ្មណ៍ភ្នែកបើកមិនរួច។
😎”យប់មិញធ្វើស្អីខ្លះបានស្ងាបមិនឈប់ហ្នឹង?” ហើយអ្នកស្វាគមន៍ខ្ញុំបន្ទាប់ពីម៉ាក់ទៅគឺមានតែម្នាក់នឹងទេ លោកបងប្រុសដ៏សែនល្អរបស់ខ្ញុំ។
💜”ព្រោះតែរវល់ពិបាកចិត្តរឿងជិតដល់ថ្ងៃប្រលងនឹងណាហ៊ា” ខ្ញុំក៏ពូកែល្បិចមិនណយដែរ។ 😂
😎”ចឹងហ៎? មិនមែនមោពីគ្មានអ្នកដេកកំដរទេហី៎” 😒😒 គាត់និយាយដោយសំលេងបង្អូសឌឺមកកាន់ខ្ញុំ។
💜”មួយរយៈនេះហ៊ាចូលចិត្តនិយាយផ្លែផ្កាដាក់ខ្ញុំជាមួយនិងគេម៉េស?”
😎”ហ៊ាគ្រាន់តែនិយាយចាក់ឯងលេងតើ ឬមួយក៏ការពិតវាចឹងមែនហា៎លោកទូ”
💜”គ្មានការពិតស្អីទេ ឈប់និយាយជាមួយហ៊ាឯងហី៎ ខ្ញុំទៅចាំនៅឡានមុន” និយាយរួចខ្ញុំក៏ក្រោកដើរចេញ ព្រោះបើនៅទៀតការពិតនឹងត្រូវលាតត្រដាងមិនខានទេ។ ក្រោយពីគាត់បញ្ចប់អាហារពេលព្រឹករួចរាល់ហើយពួកយើងក៏អាចចេញដំណើរទៅរៀនបាន នៅក្នុងឡានខ្ញុំគិតតែពីដាក់កាសស្តាប់ចំរៀងដោយមិនបាននិយាយអីច្រើនជាមួយគាត់ឡើយរហូតមកដល់សាលា។ ពេលចូលដល់ក្នុងថ្នាក់ខ្ញុំក៏ចាប់ជំរិតនាងរិទ្ធសួរចំលើយពីរឿងប្រាប់ផ្លូវទៅផ្ទះរបស់ខ្ញុំដល់បងករុណាហើយចំលើយនាងក៏ធ្វើឲ្យខ្ញុំឆ្អែតបាយដូចគ្នាគឺនាងថាព្រមលះបង់គ្រប់យ៉ាងដើម្បីប្រុសស្នេហ៍ ខ្ញុំក៏អស់អីនិយាយតែម្តង។ បន្ទាប់ពីបញ្ចប់ម៉ោងរៀនដំបូងហើយពួកយើងក៏នាំគ្នាទៅរកអីញ៉ាំបន្ថែមនៅរោងអាហារខាងលើអាគារសាលាដោយមានវីរះទៅជាមួយផងដែរ សង្ស័យតែបាក់ចិត្តមកស្រលាញ់នាងរិទ្ធវិញទេដឹងបានខំវិលមករកពួកខ្ញុំវិញណាស់ហាហាហា។
2 / 11
👱🏻‍♂️”ហេឡូ សិស្សប្អូនទាំងអស់គ្នា មកអង្គុយខាងនេះមោ” ឡើងមកដល់ខាងលើពួកយើងក៏ត្រូវបានទទួលស្វាគមន៍ដោយបងករុណា ដែលកំពុងអង្គុយម្នាក់ឯងនៅឯតុបាយ។ ពួកយើងក៏ដើរចូលហេឡូតបទៅគាត់វិញព្រមគ្នាដែរ។
👱🏻‍♂️”មោអង្គុយត្រង់នេះមកទូ” បងករុណានិយាយដោយចង្អុលដៃទៅកៅអីដែលជាប់ខ្លួនគាត់ លេងគ្រប់គ្នាងាកមកមើលខ្ញុំទាំងព្រមតែម្តង។
💜”មិនអីទេ ខ្ញុំអង្គុយទីនេះក៏បាន” ខ្ញុំបដិសេធគាត់ហើយក៏ដាក់គូទអង្គុយកៅអីទល់មុខគាត់វិញ រួចគ្រប់គ្នាក៏ស្វែងរកកន្លែងអង្គុយរៀងៗខ្លួន។
👱🏻‍♂️”ទូចង់ញ៉ាំអី បងទៅទិញមកឲ្យ” ត្រឹមតែពាក្យប៉ុន្មានម៉ាត់នេះក៏អាចទាញចំណាប់អារម្មណ៍ពីគ្រប់គ្នាឲ្យងាកមករកខ្ញុំម្តងទៀតបាត់ទៅហើយ។
💜”អឺ កុំឲ្យពិបាកបងអី ខ្ញុំទៅទិញខ្លួនឯងបានហើយ តោះរិទ្ធទៅជាមួយយើង” ដោយមិនចង់ឲ្យគ្រប់គ្នាដឹងរឿងកាន់តែច្រើនខ្ញុំក៏ហៅនាងរិទ្ធដែលអង្គុយជាប់ដៃបងករុណាឲ្យឡើងទៅរកអីញ៉ាំ២នាក់។
🧑🏻”នែ ឯងគិតថាបងករុណាយ៉ាងមិចដែរ?” ដើរមកដល់កន្លែងលក់នំនាងរិទ្ធក៏សួរខ្ញុំឡើង។
💜”មានអី គាត់ជាមនុស្សរួសរាយចរិកក៏ល្អគួរឲ្យចង់រាប់អានតាស” ខ្ញុំនិយាយដោយកាយវិការមិនចាប់អារម្មណ៍។
🧑🏻”ត្រឹមតែរាប់អានទេហ៎?”
💜”អឺ ឯងគិតចង់ឲ្យយើងទៅសេ្នហ៍គាត់ដូចឯងដែរមែនហ៎ា យើងមិនលេងចូលទេ” ខ្ញុំនៅតែបញ្ចេញសកម្មភាពមិនចាប់អារម្មណ៍ដដែរ។
🧑🏻”យើងមិនបានចង់ថាឯងទេ យើងចង់សំដៅទៅគាត់តាស ចុះបើគាត់ប្រាប់ឯងថាគាត់ចង់លើសពីការរាប់អានឯងគិតម៉េច?” ដល់កន្លែងនេះខ្ញុំក៏ងាកទៅតតាំងជាមួយវាម្តង។
💜”អេ ឯងឆ្កួតនឹងប្រុសម្នាក់ឯងមិនអស់ចិត្តហើយឯងចង់មោអូសយើងទៅតាមម្នាក់ទៀតមែន?” (ហ៊ានថាឲ្យគេមិនមើលខ្លួនឯងសោះ)
🧑🏻”មិនច្បាស់ដែរ តាំងពីយើងស្គាល់ឯងមោយើងមិនដែលឃើញឯងទៅស្និតស្នាលឬទាក់ទងជាមួយស្រីណាផង” នាងនេះក្រៅពីឆ្កួតនឹងប្រុសហើយនៅពូកែខាងស៊ើបអង្កេតទៀត។
💜”ហ៊ើយយ ឯងនេះបើយើងមិនត្រូវចិត្តឲ្យយើងទៅស្និតស្នាលយ៉ាងម៉េច”
3 / 11
🧑🏻”ឬមួយក៏ឯងដូចយើងទេដឹង គ្រាន់តែឯងមិនទាន់មានបទពិសោធន៍ទើបមិនដឹងចិត្តខ្លួនឯងច្បាស់” នាងនេះដាក់មោចំៗតែម្តង។
💜”អើយយ ឯងចង់គិតអីក៏គិតទៅ យើងទៅស៊ីការ៉េមវិញ” គ្មានពេលមកឲ្យនាងជីកឬសជីកគល់ទេ ទៅរកទិញការ៉េមវិញ របស់ដែលខ្ញុំចូលចិត្តញ៉ាំដល់បិទភ្នែកដេកលក់ក៏បាន។ ខ្ញុំកាន់ថង់នំដើរទៅកន្លែកលក់ការ៉េមជិតនឹងដោយមាននាងរិទ្ធស្រែកឲ្យចាំតាមក្រោយ។ បន្ទាប់ពីទិញរបស់ញ៉ាំរួចរាល់ហើយពួកខ្ញុំក៏ដើរសំដៅទៅតុវិញ។ គ្រាន់តែដើរមកដល់តុភ្លាមខ្ញុំក៏ឃើញមានដបទឹកដាក់នៅពីមុខកន្លែងខ្ញុំអង្គុយរួចទៅហើយ។
💜”អរគុណណាស់អារះ” ដាក់គូទអង្គុយហើយខ្ញុំក៏ងាកទៅអរគុណវីរះដែលនៅជាប់ដៃខ្ញុំ។
🙎🏻‍♂️”របស់បងករុណាទិញមកឲ្យឯងទេ” គេនិយាយដោយគិតតែពីអោនមុខស៊ីបាយ ខ្ញុំលឺដូច្នេះក៏ងាកទៅរកបងករុណាវិញស្របពេលនាងរិទ្ធដើរមកដល់ល្មម។
🧑🏻”មនុស្សមួយទ័ពទិញឲ្យតែទូម្នាក់ មានអីមិនស្រួលទេដឹងបងករុណា?” នាងជើងល្អមួយនេះមកដល់ភ្លាមលេបខាយពាក្យសំដីភ្លាមតែម្តង។ ចំនែកឯបងករុណាវិញលឺបែបនេះហើយញញឹមបិទមាត់មិនជិតសោះ។
👱🏻‍♂️”មិនស្រួលយ៉ាងមិចវិញ?” បងករុណាបែរទៅសួរនាងរិទ្ធដោយទឹកមុខអស់សំនើច។ នាងនោះវិញបានប្រុសសួរនាំចឹងទៅញញឹមញញែមណាស់។
🧑🏻”គឺបែបថា មនុស្សគេកំពុងតែចង់ញ៉ែគ្នាអីចឹងណា” យើសសស នាងស្រីល្អឯក នៅមានមុខមកញាក់ចិញ្ចើមដាក់យើងផងហេ៎។
👱🏻‍♂️”ហឹសៗៗ បើទូបើកភ្លើងខៀវបងញ៉ែទល់តែបាននឹង”
វ៉ាវវវវវវវវវ មិនបាច់ប្រាប់ថាជាសំលេងអីទេ ដឹងត្រឹមថាត្រចៀកខ្ញុំចង់បែក អ្នកជិតតុសឹងតែគប់ចានបាយមោតុយើងទៅបានហើយ លើកលេងតែវីរះដែលមិនងេីបក្បាលមកស្រែកហូរអីសោះ។ បងករុណាដាក់មួយឃ្លានេះខ្ញុំអាម៉ាស់ពួកនេះលេបការ៉េមលេងចង់ចូលហើយ។
🧑🏻”ទូ ភ្លើងខៀវឯងបើកពេលណាដែរហ៎ា បើថាស្រីមិនត្រូវទេឯងសាកបងកុណាសិនទៅក៏បានណា ក្រែងត្រូវចិត្តជាង ហាហាហា” ខ្ញុំខ្នាញ់នាងរិទ្ធសឹងតែលោតទៅចាប់ទះទេ។ វាចាក់ឯងមិនឈប់សោះ
💜”និយាយឆ្កួតអីឯងនឹងហ៎ាអាក្រិត ភ្លើងខៀវភ្លើងក្រហមស្អីឯង ឈប់លេងបានហើយ យើងមិនសប្បាយជាមួយទេវ៉ើយយ” ខ្ញុំបង្វែរការញ៉ាំការ៉េមមកលូកបើកទឹកផឹកម្តងរួចប្រឹងសំលក់មុខនាងរិទ្ធឲ្យវាឈប់តែវាមិនខ្វល់គិតតែពីសើចយកៗដូចមានក្តីសុខណាស់ចឹង។
👱🏻‍♂️”ភ្លើងខៀវទូបងពិបាកបើកបន្តិច ព្រោះកំពុងមានគេប្រជែងដណ្តើមបើកដូចគ្នា” ខេសៗៗ បងករុណាលេងមួយក្តានេះខ្ញុំឈ្លក់ទឹកដល់ហៀរតាមច្រមុះ។ ឯនាងរិទ្ធគ្រាន់តែលឺភ្លាមងាកមករកខ្ញុំសឹងតែជ្រុះក្បាលដល់ដី។
4 / 11
🧑🏻”អ្នកណាគេ? មិចបានឯងមិនដែលប្រាប់អីយើងសោះចឹង?” ខ្ញុំងងឹតមុខណាស់បើដឹងថាឡើងមកស៊ីអីត្រូវគេព្រួតគ្នាច្របាច់ករចឹង ខ្ញុំទ្រាំដេកក្នុងថ្នាក់ម្នាក់ឯងវិញប្រសើរជាង។ 😩
💜”គ្មានអ្នកណាទេ គឺសុទ្ធតែជាមិត្តទាំងអស់គ្នានឹង ឯងចង់ឲ្យយើងរៀបរាប់គ្រប់មិត្តប្រាប់ឯងឬយ៉ាងម៉េចហ្នឹង?”
👱🏻‍♂️”ទូច្បាស់ហើយណាថាគេជា…”
💜”បងករុណា ខ្ញុំសុំចុះ ល្មមឈប់លេងបានហើយ” ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនល្អហើយពេលនេះ។ ខ្ញុំយល់ថាគ្រប់គ្នាចង់លេងសើចតែការលេងសើចនេះវាកំពុងតែគាបសង្កត់ខ្ញុំ។
👱🏻‍♂️”អឹម បងឈប់លេងហើយៗ ទូកុំខឹងអីណា” គាត់និយាយដោយទឹកមុខកំសត់ដាក់ខ្ញុំ ហើយគ្រប់គ្នាក៏ស្ងាត់ដូចគ្នា។
💜”ខ្ញុំមិនបានខឹងទេ នាំគ្នាញ៉ាំបាយទៅ ជិតដល់ម៉ោចូលរៀនវិញហើយ” ខ្ញុំនិយាយរួចក៏បង្ហើយការ៉េមដែលនៅសល់។
👱🏻‍♂️”បើទូមិនខឹងទេ ចឹងចេញពីរៀនត្រូវទៅញ៉ាំបាយថ្ងៃជាមួយគ្នាតាមអ្វីដែលបានព្រមព្រៀងទុកណា” ដល់ពេលឈឺក្បាលទៀតហើយខ្ញុំ
💜”អឺ រឿងនេះ អឺ…” ខ្ញុំគួរបដិសេធគាត់យ៉ាងម៉េចទៅ? បើខ្ញុំទៅជាមួយគាត់ហើយត្រូវហ៊ាងចាប់បានគេនឹងសំលាប់ខ្ញុំទេ? គ្រាន់តែនឹកដល់ឈ្មោះគេខ្ញុំដូចដេកយល់សប្ដិអាក្រក់ទៅហើយ។
👱🏻‍♂️”ទូចង់រកលេសមិនព្រមអីទៀតហី៎ ម្តងនេះបងមិនអនុគ្រោះឲ្យទេណា” ធ្វើយ៉ាងម៉េចទៅខ្ញុំ មើលទៅគាត់ប្រាកដប្រជាណាស់។ គិតៗ ៗ ខ្ញុំត្រូវតែវែកញ៉ែកពេលវេលានិងកន្លែងដែលត្រូវទៅកុំឲ្យអាកាប៉បអាយចាប់បានសិន។ បើខ្ញុំចេញពីសាលាទៅភ្លាមខ្ញុំអាចមានរយះពេល២ម៉ោងកន្លះដើម្បីទៅញ៉ាំបាយជាមួយបងករុណាចឹងខ្ញុំត្រូវរកកន្លែងញ៉ាំណាដែលនៅជិតនេះដើម្បីកុំឲ្យខើចពេលវេលា។ រយះពេលញ៉ាំបាយគិតថា៤៥នាទីចុះចឹងខ្ញុំនៅសល់ពេលជិត២ម៉ោងទៀតដែលត្រូវទៅរៀបចំខ្លួនហើយម៉្យាងទៀតហ៊ាងក៏មិនបានប្រាប់ថានឹងមកទទួលខ្ញុំទៅរៀនថ្ងៃដែរចឹងប្រហែលជាគ្មានផ្លូវដែលគេអាចាប់បានទេមើលទៅ។ (អូហូ នារីកំពូលល្បិចមែន)
👱🏻‍♂️”ស្ងាត់បែបនេះបងចាត់ទុកថាទូអូខេហើយណា” ខ្ញុំកំពុងតែវិភាគល្បិចធ្វើយ៉ាងមិចកុំឲ្យបិសាចចាប់បាន បងករុណាក៏និយាយកាត់អស់។
🧑🏻”យ៉ាៗៗ មានDateផងហេ៎ឯង” នាងនេះមិនចេះហត់សោះ
💜”អត់មិនបានលូវហើយអញ” ខ្ញុំជ្រលរដៃរកវាយវាតែវាគេចមុនទាន់។
🧑🏻”អឺៗ យើងឈប់លេងហើយ”
💜”បើនៅមិនឈប់ទៀតស្បែកជើងទៅជំនួសហើយឯង”
5 / 11
🧑🏻”មុននឹងស្បែកជើងមោដល់យើងឯងមិនឆ្លើយតបបងករុណាសិនទេហេ៎?” នាងនេះពិតជាខាំមិនលេងមែន
💜”គ្រាន់តែទៅបាយសោះវាទៅពិបាកអី ឬក៏ឯងចង់ទៅដែរ?” ខ្ញុំសកទៅវាវិញព្រោះដឹងថាវានឹងចង់ណាស់។
🧑🏻”យើងខ្លាចឯងឆ្លាក់ឆ្អឹងត្រីណាស់ មិនទៅទទឹកករឯងទេ” អរររ មិចក៏វាបោះបង់ចោលឱកាសនេះចឹង ខំគិតថាវានឹងសប្បាយចិត្តដែរបានទៅញ៉ាំបាយជាមួយបងករុណាដែរ តែវាបែរជាដកថយវិញ។
💜”យើងមិនទៅភ្លឺស៊ីត្រីឲ្យឆ្លាក់ឆ្អឹងទេ បើមិនទៅទេយើងទៅរៀនវិញដល់ម៉ោងហើយ” ខ្ញុំនិយាយហើយក៏ក្រោកឡើងត្រៀមនាំគ្នាទៅថ្នាក់វិញ។
👱🏻‍♂️”ចឹងពេលចេញពីរៀនបងតេរកទូណា” បងករុណានិយាយកាត់មុនពេលដែលខ្ញុំដើរចេញ។
💜”អឹមម តាមនឹងចុះ ខ្ញុំទៅថ្នាក់វិញហើយ” លាគាត់រួចហើយពួកយើងក៏នាំគ្នាត្រលប់ទៅថ្នាក់វិញ ស្របពេលដែលទូរសព្ទរបស់ខ្ញុំរោទ៍ល្មម។ គ្រាន់តែឃើញលេខអ្នកដែលតេចូលមកភ្លាមបេះដូងខ្ញុំលោតញាប់បាត់ទៅហើយ។ គេតេមោចំពេលល្អម៉េស កំពុងរកកល់លាក់គេផង។ ដោយមិនចង់ឲ្យម្ខាងទៀតរង់ចាំយូរខ្ញុំក៏ប្រញាប់ដេញពួកបរិវារឲ្យទៅថ្នាក់មុន ខ្ញុំសុំនិយាយទូរសព្ទបន្តិចសិន។
💜”អាឡូ” ស្ងាត់
💜”អាឡូ លឺអត់ហ្នឹង?” នៅតែស្ងាត់ ខ្សោយសេវាទេដឹង
💜”អាឡូៗៗៗៗ” លេងសិនទៅចាំដាក់ចុះ😬
😈”អូៗៗ បានហើយៗទីនេះគ្មានអាឡូអាឡាណាទេ មានតែអនាគតប្តីទូ” អាយយយ គេលឺតាស ហើយស្តាប់ការឆ្លើយតបគេចុះ។
💜”ហើយលឺម្ងៃហី៎មិចមិនតបហា៎?”
😈”នឹកសំលេងខ្លាឃ្មុំរបស់បងពេកចង់ស្តាប់ឲ្យបានយូរតិច” ក្នុងមួយថ្ងៃគេត្រូវហៅខ្ញុំថាខ្លាឃ្មុំឲ្យបានម្តងទើបគ្រូធំមិនកាច់។
💜”ល្មមទៅពេទ្យមើលខួរក្បាលម្តងហើយ កុំឲ្យចេះតែរកនឹករឿងប្លែកៗពេក” ខំធ្វើនិយាយដូចជាមិនចាប់អារម្មណ៍លើពាក្យគេ តែខ្ញុំសំងំញញឹមម្នាក់ឯងចង់រហែកមាត់ហើយ😬😬
😈”អៀនទៀតហើយៗ បងចង់ឃើញមុខអូនពេលអូនអៀនបែបនេះ មិនដឹងថាគួរឲ្យចង់ចាប់ថើបយ៉ាងមិចទៅណ៎” គេមើលខ្ញុំធ្លុះតាមទូរសព្ទទេហី៎ បានដឹងថាខ្ញុំអៀនគ្រប់ពេលចឹង។
💜”ខ្ញុំ អាក..អូនមិនបានអៀនអីទេ ស្តាប់ឡើងស៊ាំអស់ហើយ ហើយតេមោមានការអី?” ភ្លាត់តិច នេះបើគេនៅជិតវិញបែបមិនផុតទេមើលទៅ។
6 / 11
😈”អេៗ កុំទាន់អាលចូលរឿង ពេលនេះអូនជំពាក់ស្នាមថើបបងមួយហើយ បងកត់ទុកសិន” អាយយយយ ភ្លាត់មាត់តែតិចហ្នឹងងងង
💜”អារឿងចឹងៗ ក៏ច្បាស់លាស់ល្អម៉េស?”
😈”រឿងចំនេញបងត្រូវតែច្បាស់បន្តិចហេៗៗ ថ្ងៃនេះចេញពីរៀនបងទៅយកញ៉ាំបាយថ្ងៃជាមួយគ្នាណា” 😱😱 វីវរហើយៗ ធ្វើយ៉ាងម៉េចទៅខ្ញុំ ធ្វើយ៉ាងមិចទៅៗៗ
💜”អឺៗ អូនត្រូវទៅរំលឹងមេរៀនត្រៀមប្រលងនៅឯផ្ទះមិត្តភ័ក្ដិ ចាំស្អែកចុះ” (អារឿងលាក់ប្រុសចឹងអីក៏ជំនាញម៉េស)សូមឲ្យគេជឿទៅចុះលោកអើយយយ បើគេចាប់បានខ្ញុំគ្មានសល់ឆ្អឹងផ្ញើម៉ែទេ។
😈”ពេលណាចប់ ចាំបងទៅយកអូនមោវិញ” លើកនេះដូចអត់មានជំរិតសួរនាំអីចឹង? ស្តាប់សំលេងគេទៅក៏ដូចជាមិនសង្ស័យអ្វីទៀត។
💜”និយាយស្រួលស្តាប់គ្នាម៉េស”
😈”មោពីបងបងទុកចិត្តអូន ហើយបងក៏មិនមែនជាមនុស្សគ្មានហេតុផលដែរ” គ្រាំងៗ ផ្គរលាន់ក្នុងចិត្ត គេទុកចិត្តខ្ញុំទាំងដែលខ្ញុំកំពុងតែកុហកគេបែបនេះវាធ្វើឲ្យខ្ញុំកាន់តែវេទនាចិត្ត។ អូនសុំទោសណាហ៊ាង អូនគ្មានបំណងធ្វើបែបនេះទេ តែអូនក៏មិនចង់ក្បត់ពាក្យសន្យារបស់អ្នកណាម្នាក់ឡើយ សង្ឃឹមថាបងនឹងយល់។ ខ្ញុំបានតែថ្ងួចថ្ងូរប្រាប់គេពីក្នុងចិត្តតែប៉ុណ្ណោះ
💜”អឹម អូនអរគុណណាដែលជឿទុកចិត្តអូន ចឹងអូនចូលរៀនសិនហើយ”
😈”បាទ បងចាំអូននៅផ្ទះណាយើងទៅរៀនថ្ងៃជាមួយគ្នា ស្រលាញ់អូនខ្លាឃ្មុំណាស់ ជូបៗ” ហឹសៗៗ ប្រឹងធ្វើរិកឲ្យខ្ញុំកាន់តែលង់ដល់ណាទៀតទេ
💜”អូខេ bye”
😈”អត់ប្រាប់ថាស្រលាញ់ប្តីអីខ្លះទេហី៎ ប្តីខំកាត់កេរ្តិ៍កាត់ខ្មាសសារភាពប្រាប់ហើយ” ហាហាហា គិកគុកដូចក្មេងទៀតហើយ។
💜”អ៉ាវវ ចិត្តងាយប្រាប់គេខ្លួនឯងតើ មិនដឹងរឿងអីទេ ជំរាបលារសិនហើយ byebye” មិនឲ្យគេតវ៉ាទាន់ខ្ញុំក៏ដាក់ទូរសព្ទចុះរួចរត់ទៅថ្នាក់វឹង។
ចប់មួយម៉ោងហើយចូលមួយម៉ោងទៀត ពេលវេលាត្រូវទៅញ៉ាំបាយជាមួយបងករុណាក៏បានមកដល់។ មិនបាច់ដើររកឯណាឆ្ងាយទេគឺគាត់មកចាំដល់មុខថ្នាក់តែម្តង។ មុននឹងបានចេញផុតមុខថ្នាក់នាងរិទ្ធវានៅបង្ហើយគ្រាប់បាញ់មកខ្ញុំមិនដាច់ ចាំមើលបើយើងមានឱកាសសងសឹងវិញណាទ្វេគុណតែម្តងនាង។
ចុះមកដល់ក្រោមខ្ញុំក៏ចាំបងករុណានៅមុខសាលាហើយគាត់ក៏ចុះទៅយកឡាន។ Wow ជិះRR ទៀតហាហាហានិយាយលេងទេ ត្រឹមAudi R8 បានហើយ😂
👱🏻‍♂️”យើងទៅណាល្អ?” បងករុណាសួរខ្ញុំភ្លាមពេលដែលចូលមកអង្គុយក្នុងឡាន។
7 / 11
💜”អឹម ទៅដាក់ទូរសព្ទបងធ្វើសិនទៅហើយចាំទៅញ៉ាំអីតរ” ជ្រុលតែបានទៅហើយទៅសរុបតែម្តងទៅកុំឲ្យលួចលាក់ច្រើនដងពេកខ្លាចគេតាមទាន់។
👱🏻‍♂️”យើងទៅញ៉ាំអីតែម្តងទៅ ទូរសព្ទបងទិញថ្មីរួចហើយ” អររររ ឯងខំនិយាយឈ្លោះគ្នាចង់ងាប់ដោយសារកាន់ជើងអារឿងទូរសព្ទនឹង គាត់ទិញថ្មីស្រួលៗចឹងម៉ង់។
💜”អូខេ ចឹងចេញឡានទៅខ្ញុំជាអ្នកណែនាំហាង” លឺបែបនេះបងករុណាក៏សុតឡានចង់ហោះចេញទៅ 😂។ ជិះឡានជាមួយបងករុណាតែអារម្មណ៍ខ្ញុំនឹកគិតដល់ហ៊ាងមិនលេង នឹកឃើញដល់ពាក្យដែលគេប្រាប់ទុកចិត្តខ្ញុំម្តងៗទុក្ខសោកបុកមកចំកណ្តាលបេះដូងឥតឈប់។ តើខ្ញុំធ្វើនេះវាអាក្រក់ណាស់មែនទេ? វាមើលទៅដូចខ្ញុំកំពុងតែចាក់ហ៊ាងពីក្រោយខ្នងណាស់មែនទេ? អូនសុំទោសណាហ៊ាង។ ហ៊ើយយយ សង្ឃឹមថាថ្ងៃនេះមិនមែនជាថ្ងៃសយរបស់ទៅខ្ញុំចុះ សាធុ🙏
អាហារថ្ងៃមួយពេលនេះខ្ញុំជ្រើសរើសហាងធម្មតាមួយដែលនៅជិតម្តុំៗផ្ទះខ្ញុំស្រាប់ ដែលមានបរិយាកាសស្រស់ស្រាយល្អណាស់ និយាយទៅគឺខ្ញុំចូលចិត្តទីកន្លែងណាដែលមានធម្មជាតិច្រើន មានរុក្ខជាតិបៃតងនិងផ្កាស្អាតៗច្រើនព្រោះវាធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលក្នុងចិត្តនិងខួរក្បាលស្រលះល្អ។ ដើរចូលមកដល់ក្នុងហាងបុគ្គលិកម្នាក់ក៏ចូលមកស្វាគមន៍រួចក៏នាំពួកយើងទៅរកតុទំនេរដែលនៅកៀនខាងក្រៅហាងក្រោមដើមឈើធំមួយ។ ក៏ល្អម្យ៉ាងដែរនៅខាងក្រៅចឹងមិនសូវមានមនុស្សចូលចិត្តអង្គុយច្រើន។
💜”បងមានរឿងអីចង់និយាយមែនបានខំសំលឹងមើលមុខខ្ញុំម៉េស?” ក្រោយពីកុម្ម៉ង់អាហាររួចហើយខ្ញុំក៏សួរទៅគាត់ ដោយសារតែតាំងពីបុគ្គលិកកុម្ម៉ង់ម្ហូបទៅបាត់គាត់គិតតែពីញញឹមសំលឹងមុខខ្ញុំរហូត។
👱🏻‍♂️”មុខទូស្អាតដូចស្រីចឹង មើលហើយចង់តែមើលទៀត” ទ្រឹស្ដីញ៉ែញ៉ងឯងសំបើមដៃម្ល៉េះលោក។
💜”ខ្ញុំឆ្លុះមើលរាល់ថ្ងៃ គ្មានឃើញដូចត្រង់ណាផង” ខ្ញុំជ្រួញចញ្ចើមតបទៅគាត់វិញ។
👱🏻‍♂️”ហឹសៗៗ រឿងកាលពីថ្ងៃបងមានចេតនានិយាយយកមែនទែនណា មិនបានគិតចង់លេងសើចទេ” ខ្ញុំលឺគាត់និយាយហើយចិញ្ចើមខ្ញុំរឹតតែជ្រួញ។ រកបង្វែររឿងសិន ស៊ីបាយលេងឆ្ងាញ់លូវហើយ។
💜”អឹមមម ម្ហូបទីនេះឆ្ងាញណាស់ ធានាថាដឹងតែញ៉ាមម៉ង់” ខ្ញុំនិយាយរករឿងផ្សេងដើម្បីចេញឆ្ងាយពីរឿងដែលមិនគួររំលឹកដល់។ ស្រាប់តែគាត់លូកដៃចូលមកចាប់ដៃខ្ញុំវិញ។
👱🏻‍♂️”ទូ កុំប្តូររឿង បងសុំចូលចំចំនុចតែម្តង បងមិនដឹងថាទំនាក់ទំនងរបស់ទូហើយនិងគេម្នាក់នោះស៊ីជម្រៅគ្នាយ៉ាងណាទេ តែបើទូនៅតែបញ្ជាក់ថាគេត្រឹមតែជាមិត្ត បងចង់សុំចិត្តទូបើកទទួលយកបងតើបានទេ?” ខ្ញុំបែកញើសជោគថ្ងាសដោយសារពាក្យសំដីរបស់គាត់។ ខ្ញុំគួរតែប្រាប់គាត់ពីការពិតដល់គាត់ពេលនេះតែម្តងល្អទេ?
8 / 11
👿”អាសក់ក្បាលឆេះ លែងដៃចេញពីកូនខ្លាឃ្មុំអញភ្លាម” 😱😱😱😱😱😱😱😱
💜”ហ៊ាង?” ខ្ញុំស្រែកហៅឈ្មោះគេចេញទៅដោយភាពតក់ស្លុតយ៉ាងខ្លាំង ចុងដៃចុងជើងខ្ញុំត្រជាក់ដូចទឹកកក។ ខ្ញុំបានយល់ហើយថាអារម្មណ៍ដែលត្រូវគេតាមទាន់នូវទង្វើអាក្រក់របស់ខ្លួន គឺវាភ័យខ្លាចនិងព្រឺព្រួចខ្លាំងកំរិតណា។ ទោះចង់យំក៏យំមិនចេញដែរ
👿”មានក្តីសុខជាមួយគ្នាដល់ណាហើយទើបឈានដល់ការចាប់ដៃចាប់ជើងគ្នាបែបនេះ?” គេដើរចូលមកនិយាយដោយសំលេងត្រជាក់បំផុត។
💜”ហ៊ាង? ហ៊ាងដឹងបានយ៉ាងម៉េចថាខ្ញុំនៅទីនេះ?”
👿”គឺមានមនុស្សចិត្តល្អម្នាក់មិនចង់ឃើញបងក្លាយជាអាវែកដែលមិនដឹងរសជាតិអីត្រូវបានមនុស្សដែលខ្លួនឯងស្រលាញ់បំផ្លាញជំនឿទុកចិត្ត” ទឹកមុខអស់សង្ឃឹម ខកបំណង រត់អណ្តែតពេញផ្ទៃមុខរបស់គេ។ ខ្ញុំទំលាក់មុខចុះព្រោះមិនអាចទ្រាំមើលបានឡើយវាប្រៀបបានដូចជាកាំបិតមកដាក់ចំកណ្តាលដើមទ្រូងខ្ញុំអញ្ចឹង។
👿”ទីនេះមែនទេជាផ្ទះមិត្តភ័ក្ដិរបស់អូន?” មួយប្រយោជន៍នេះគឺវានៅតែត្រជាក់ដដែរ ត្រជាក់ដល់ខ្ញុំព្រឺឆ្អឹងខ្នង។
👿”តើវានេះមែនទេជាមិត្តភ័ក្ដិដែលអូនត្រូវទៅរំលឹកមេរៀនជាមួយហា៎ទូ?” តែមួយប្រយោជន៍នេះវិញវាធ្វើឲ្យខ្ញុំចង់ស្លុតស្មារតី។ សំលេងប្រឹងស្រែកគំហកផ្អើលមនុស្សអស់មួយហាងត្រូវបានចេញពីមាត់គេមកកាន់ខ្ញុំ។ ខ្ញុំមិនមានអារម្មណ៍ខ្មាស់អៀនអ្នកណាទៀតឡើយ ហើយក៏គ្មានពាក្យអ្វីមកអាចតបតរឬលុបលាងទង្វើដែលខ្ញុំបានប្រមាណលើទំនុកចិត្តគេបានដែរ។ រឿងតែមួយគត់ដែលខ្ញុំធ្វើបាននៅពេលនេះគឺធ្វើយ៉ាងណាដើម្បីទប់ទឹកភ្នែកដែលវាបម្រុងតែនឹងស្រក់ចុះមកបានគ្រប់វិនាទីតែប៉ុណ្ណោះ។
👿”ហេតុអីក៏ស្ងាត់? ឯណាទៅពាក្យបកស្រាយ? បងចង់បានការបកស្រាយពីអូនលឺទេទូ? បងចង់បានពាក្យដោះសារចេញពីមាត់អូន ហេតុអីក៏អូននៅស្ងៀមព្រមទទួលថាអូនលួចចាក់បងពីក្រោយខ្នងបែបនេះ? ឆាប់ឆ្លើយនឹងបងភ្លាមមក” It’s Over ទឹកភ្នែកដែលខ្ញុំខំប្រឹងទប់ស្ទើរស្លាប់ស្ទើររស់ព្រោះមិនចង់ឲ្យគេគិតថាខ្ញុំខំសំដែងធ្វើជាតួកំសត់យកទឹកភ្នែកមកឲ្យគេអាណិត ពេលនេះវាបានប្រកួតប្រជែងដណ្តើមគ្នាស្រក់ចុះមកយ៉ាងទាន់ហន់ដោយសារតែកំលាំងដៃរបស់ហ៊ាងចាប់អង្រួនខ្លួនខ្ញុំស្ទើរតែបែកទៅជា២។ ខ្ញុំព្រមទទួលកំហុសថាខ្ញុំអាក្រក់ដែលហ៊ានលួចលាក់កុហកបំពានអារម្មណ៍របស់គេ តែតើខ្ញុំខុសខ្លាំងណាស់មែនទេ ដែលគ្រាន់តែមិនចង់ក្លាយខ្លួនទៅជាមនុស្សដែលមានឈ្មោះថាក្បត់នឹងពាក្យសន្យារបស់ខ្លួន? តើពាក្យសន្យារបស់មនុស្សម្នាក់វាមានន័យថាយ៉ាម៉េចទៅសំរាប់គេ ទើបបានជាគេមិនយល់ពីខ្ញុំវិញសោះដូច្នោះ?
👿”អូនក៏ដឹងដែរថាបងស្អប់មុខវាខ្លាំងប៉ុណ្ណា តែហេតុអី ហេតុអីក៏អូននៅតែបំពានចិត្តបងទៀត?” គេអង្រួនខ្ញុំកាន់តែខ្លាំងសំលេងស្រែករបស់គេក៏កាន់តែលឺ។ ឯខ្ញុំមិនត្រឹមតែឈរសំរក់ទឹកភ្នែកទេ តែពេលនេះខ្ញុំចង់តែស្រែកយំឲ្យពិភពលោកនេះបានលឺទេថា ខ្ញុំខុសហើយយយយ។ ខ្ញុំខុសហើយដែលជ្រើសរើសផ្លូវដើរមួយនេះជាមួយគេ។ នេះឬជាវិធីស្តាប់ការបកស្រាយរបស់គេ? នេះឬជាវិធីដែលគេដោះ
9 / 11
ស្រាយបញ្ហាជាមួយគ្នារបស់គេ? ឯណាទៅមនុស្សមានហេតុផលដែលគេបានប្រាប់ខ្ញុំ? កំហុសខ្ញុំធ្ងន់ធ្ងរពេកហើយមើលទៅ ទោះហេតុផលមានច្រើនរាប់លានយ៉ាងណាក៏មិនអាចរំងាប់ដុំភ្លើងដែលគេកំពុងតែជះដាក់ខ្ញុំពេលនេះដែរ។ ខ្ញុំមិនហ៊ាននិយាយអ្វីទៅគេទៀតទេ សុខចិត្តឈរឲ្យគេធ្វើអ្វីតាមកំហឹងរបស់គេចុះ ព្រោះយើងបានខុសទៅហើយ។
👱🏻‍♂️”បានហើយ ហែងកើតឆ្កួតអីនឹងហា៎? ហែងមិនចេះខ្មាស់គេទេហេ៎បានមោខំស្រែកផ្អើលគេអស់ម៉ាហាងនឹង គ្រាន់តែទូមកស៊ីបាយជាមួយអញនឹងហែងក៏ធ្វើដូចធំដុំណាស់ម៉េស” បងករុណាអត់មិនបានក៏ចូលមកចាប់ទាញខ្ញុំចេញពីដៃរបស់ហ៊ាងយកទៅអោបនៅជិតខ្លួន។ កុំគិតឡើយថាធ្វើបែបនេះខ្ញុំមានអារម្មណ៍ថាត្រូវបានគេការពារ តែវាផ្ទុយធ្វើឲ្យចិត្តរបស់ហ៊ាងកាន់កើនកំហឹងឡើងទ្វេដង។
👿”ថ្ងៃនេះត្រឹមតែស៊ីបាយ ហើយថ្ងៃក្រោយនាំគ្នាចង់ស៊ីអីទៀត?” ហឹសស មួយគ្រាប់នេះបាញ់មកចំកណ្តាលក្បាលខ្ញុំឲ្យងងឹតឈឹងតែម្តង។ ខ្ញុំអោនមុខអស់សំនើចលាយលំនឹងទឹកភ្នែកដូចមនុស្សស្ទើរទឹក។ ពាក្យនេះខ្ញុំប្រៀបស្មើនឹងមនុស្សគ្មានសល់សាច់ទៅហើយ។ នេះឬជាធាតុពិតរបស់លោក? អាចមើលងាយបានសូម្បីមនុស្សដែលលោកប្រាប់ថាស្រលាញ់។
👱🏻‍♂️”ទោះអញចង់ស៊ីអីវាជារឿងរបស់អញហើយនឹងទូ ហែងកុំមោពាក់ព័ន្ធ”
👿”អរ បានន័យថាហែងនៅភ្លឺមិនទាន់ដឹងរឿងរវាងអញនិងទូនៅឡើយទេហ៎”
👱🏻‍♂️”ទោះបីជាអញដឹងក៏អញមិនខ្វល់ដែរ អញមិនព្រមឲ្យទូទៅទ្រាំនៅជាមួយមនុស្សអាត្មានិយមដូចជាហែងទៀតទេ”
ផាច់ច់ច់ច់ច់ច់👊🏻 បងករុណាបញ្ចប់ឃ្លាមិនទាន់ហើយស្រួលផង មួយដៃរបស់ហ៊ាងក៏បោះពួយទៅចំពេញៗមាត់បងករុណាតែម្តង។ គ្រប់គ្នាឈូឈរផ្អើលអើតឡើមៗពេញក្នុងហាង។
💜”ហ៊ាង កុំហ៊ាង” ខ្ញុំភ័យស្លន់ស្លោរត់ចូលទៅឃាត់ទាំងទឹកភ្នែក ហើយក៏ច្រានគេចេញ។ គេសំលឹងមុខខ្ញុំយ៉ាងមាំជាទីបំផុត ទឹកមុខដែលពោរពេញទៅដោយកំហឹង។
👿”ថយចេញទូ កុំមកយំនៅមុខបង” គេក្រហឹមដូចខ្លាមកកាន់ខ្ញុំ រួចក៏រកចូលទៅវាយបងករុណាបន្តទៀតតែខ្ញុំចូលទៅពាំងវិញ។
👿”ទូចាំអ្វីដែលបងធ្លាប់បានប្រាប់ទេ ថាបើទូហ៊ានមោជួបវាទៀតបងនឹងមិនទុកមុខឲ្យវាឡើយ” គេអាក់ដៃបន្តិចដើម្បីរំលឹកឃ្លានេះមកកាន់ខ្ញុំ។ ខ្ញុំគ្មានពាក្យអីនឹងថ្លែងព្រោះវាសាហាវជាងអ្វីដែលខ្ញុំគិតទុកខ្លាំងពេក។
👱🏻‍♂️”អាហ៊ាង ហែង” ចំនែកបងករុណាគ្រាន់តែមានលំនឹងវិញក៏ទាញខ្ញុំទៅម្ខាងហើយក៏ស្ទុះចូលទៅដាល់ហ៊ាងសងវិញ តែត្រូវហ៊ាងទប់ជាប់រួចក៏តបស្នងទៅវិញរហូតដល់បងករុណាត្រូវថយទៅក្រោយម្តងទៀត។
👿”ហែងគិតថាអាចយកឈ្នះអញបានហេ៎ ផាច់👊🏻 ហែងហ៊ានថាអញជាមនុស្សអាត្មានិយមចឹងហេ៎ ផាច់🤛🏻 អញគ្រាន់តែហួងហែងប្រពន្ធអញពីចោរលួចឆក់ដូចជាហែងនឹង អញអាត្មានិយមដែរហេ៎?” ផាច់ឆ្វេង🤛🏻 ផាច់ស្តាំ🤜🏻
10 / 11
💜”ហ៊ាង បានហើយ ហ៊ាង ខ្ញុំសុំអង្វរ ឈប់វាយគាត់ទៅ ហ៊ាងងង” ខ្ញុំខំប្រទាញប្រទង់គេឲ្យឈប់វាយបងករុណាទៀត តែគេមិនខ្វល់គិតតែពីដាល់យកៗ។ គ្រប់គ្នាក្នុងហាងនាំគ្នារត់មកមើលព្រាត មានអ្នកខ្លះក៏បានថតវីដេអូទុកទៀត តែខ្ញុំគ្មានពេលទៅចាប់អារម្មណ៍នឹងពួកគេទេ។ រឿងមួយដែលខ្ញុំភ័យគឺបងករុណាដែលត្រូវហ៊ាងវាយយ៉ាងចាស់ដៃ។
👿”ទូបងប្រាប់ថាឲ្យចេញ…”
គ្រាំងងង ប្រាវវវវវ កែវទឹក២ដែលនៅលើតុសុខៗមិនដឹងខ្យល់អី ស្រាប់តែត្រូវបានខ្ទាតបែកខ្ចាយពេញដីដោយសារតែទទួលរងពីការបុកតុមួយទំហឹងរបស់មនុស្សម្នាក់។ កំលាំងដៃក្រវាសរុញច្រានរបស់ហ៊ាងបានធ្វើឲ្យខ្ញុំបាត់ជំហរដួលទៅបុកនឹងតុដែលទើបតែមានកែវទឹករបស់ខ្ញុំនិងបងករុណាឲ្យរលំទៅព្រមគ្នា។ ហ៊ើសៗៗ (សំលេងដកដង្ហើមតក់ស្លុតរបស់ខ្ញុំ)។
សកម្មភាពគ្រប់យ៉ាងត្រូវបានស្ងាត់លើកលែងតែសំលេងមនុស្សជុំវិញស្រែកដោយការភ្ញាក់ផ្អើល។
👿👱🏻‍♂️”ទូ….” សំលេង២ស្រែកឡើងទ្រហឹងព្រមគ្នា។ បងករុណាស្ទុះរត់មករកខ្ញុំដែលអង្គុយឈ្ងោកមុខក្តោបដៃផ្ទាល់នឹងដីមុនគេដោយមានរបួសលើមុខគ្រប់កន្លែង។ ចុះចំនែកគេម្នាក់នោះវិញ? ខ្ញុំមិនដឹងឡើយថាពេលនេះគេនៅទីណា ព្រោះកែវភ្នែកខ្ញុំពោរពេញដោយដំនក់ទឹករហូតដល់ឃើញរូបភាពទៅជាព្រឺលអស់ហើយ។ ខ្ញុំសែនអាម៉ាសបំផុតដែលមកមានរឿងវាយតបដណ្តើមប្រុសគ្នាកណ្តាលទីសាធារណៈបែបនេះ។ វាពិតជាផ្ទាំងទស្សនីយភាពមួយដែលល្អមើលខ្លាំងណាស់សំរាប់មហាជនជុំវិញ។ ខ្ញុំទាំងខ្មាស់ទាំងឈឺសឹងតែយកអំបែកកែវមកឆូតមុខដើម្បីកុំឲ្យគេចំនាំបាននៅថ្ងៃក្រោយ។
👱🏻‍♂️”ទូ ទូ យ៉ាងម៉េចហើយ? ឈាម? ព្រះអើយ ដៃទូចេញឈាមហី៎ កុំយំណា ទូឈឺខ្លាំងណាស់មែនទេ?” អំបែងកែវដែលរាយពេញដី វាបានចាក់ទម្លុះសុះបាតដៃខ្ញុំទាំង២។ តើឈឺណាស់មែនទេ? មែនហើយ ខ្ញុំឈឺខ្លាំងណាស់ ឈឺណាស់ ឈឺរហូតដល់អួលដើមករនិយាយមិនចេញទៅហើយ។ ទឹកភ្នែកដែលបានស្រក់ចុះមកនេះវាមិនបានបញ្ជាក់ថាខ្ញុំឈឺរបួសខាងក្រៅឡើយ តែវាកំពុងតែហូរមកប្រាប់ថាចិត្តខ្ញុំឈឺខ្លាំងពេកហើយ។ ការស្រលាញ់របស់លោកគឺវាចុកចាប់បែបនេះតើមែនទេ?
👱🏻‍♂️”ឯង អាចង្រៃ” មុននឹងបងករុណាស្ទុះទៅតបតរជាមួយហ៊ាងទៀត ខ្ញុំក៏បានចាប់ដៃឃាត់គាត់ទុកទាំងឈាមជោកជាំ។ ខ្ញុំមិនដឹងបានកំលាំងមោពីណាមករារាំងបងករុណានោះទេ ដឹងត្រឹមតែខ្ញុំមិនចង់ឲ្យគេម្នាក់នោះឈឺដូចខ្ញុំតែប៉ុណ្ណោះ ព្រោះពេលនេះខ្ញុំយល់ច្បាស់ណាស់ពីអារម្មណ៍ឈឺចាប់មួយនេះ មិនថាខាងក្នុងឬខាងក្រៅ។
💜”កុំអីបងករុណា កុំរករឿងគេអី” ខ្ញុំខំយកខ្នងដៃមកជូតទឹកភ្នែកមិនឲ្យហូរចុះមកទៀត រួចប្រឹងនិយាយហាមគាត់ទាំងអួលចិត្ត។
👱🏻‍♂️”ចឹងឆាប់ក្រោកឡើងមកបងជួយ” បងករុណាក៏មិនមានះ ហើយខំជួយលើកគ្រាខ្ញុំឲ្យក្រោកឈរទាំងគ្មានកំលាំងក្នុងខ្លួន។
👱🏻‍♂️”តោះ បងជូនទូទៅពេទ្យ” បងករុណាខំទាញខ្ញុំឲ្យដើរតាមគាត់តែខ្ញុំនៅថ្មឹងមិនកំរើកដោយសារតែខ្ញុំនៅមានពាក្យបញ្ចប់ឲ្យគេម្នាក់នោះជាចុងក្រោយ។ ខ្ញុំសំលឹងមុខគេចំៗជាមួយនឹងដៃដែលស្រក់ឈាមមិនឈប់ គេក៏សំលឹងមុខខ្ញុំវិញដោយកែវភ្នែកក្រហមងាំង។
11 / 11
💜”ខ្ញុំសង្ឃឹមថាស្នាមរបួសដែលពួកខ្ញុំបានទទួលនៅថ្ងៃនេះ វានឹងអាចប៉ះប៉ូវនូវអ្វីដែលពួកខ្ញុំបានធ្វើខុសទៅលើលោក” ហូសសសសស ខ្ញុំប្រឹងដកដង្ហើមមួយដើម្បីសំរួលទឹកភ្នែកកុំឲ្យស្រក់នូវឃ្លាដែលខ្ញុំនឹងនិយាយបន្ទាប់។
💜”ហើយឈាមដែលបានស្រក់ចេញមកនៅពេលនេះខ្ញុំក៏សង្ឃឹមថាវានឹងអាចហូរមកលុបលាងទង្វើអាក្រក់ដែលខ្ញុំបានបំផ្លាញភាពជឿទុកចិត្តឬដែលលោកបានស្រែកប្រាប់ខ្ញុំថាជាការចាក់លោកពីក្រោយខ្នងនោះបានដូចគ្នា” វាគឺជាពាក្យដែលខ្ញុំនិយាយទៅហើយស្ទើរតែស្លាក់ចូលមកវិញ។
👿”ទូ…. កុំចាកចេញទៅជាមួយគេអី” ពួកខ្ញុំទាំង២រៀបនឹងគ្រាគ្នាដើរចេញទៅហើយ ស្រាប់តែគេម្នាក់នោះលូកដៃចូលមកចាប់ករដៃខ្ញុំឲ្យឈប់។ ខ្ញុំមិនដឹងថាគេកំពុងតែមានទឹកមុខនឹងអារម្មណ៍បែបណាទេ ព្រោះតែខ្ញុំមិនបានបែរមុខទៅរកគេ។ តែខ្ញុំលេងចង់ឲ្យគេឃើញពីភាពទន់ខ្សោយរបស់ខ្ញុំនៅពេលនេះទៀតហើយ។
💜”នៅមានអ្វីចង់បន្ថែមទៀត ឬក៏អ្វីដែលពួកខ្ញុំបានទទួលនេះវានៅមិនទាន់គ្រប់គ្រាន់សំរាប់លោកទៀត? បើគិតថានៅខ្វះសុំថែមត្រឹមតែខ្ញុំម្នាក់បានហើយ ព្រោះរឿងទាំងអស់វាកើតចេញមកពីខ្ញុំតែម្នាក់ប៉ុណ្ណោះ” តក់ៗ អាទឹកភ្នែកចង្រៃនេះហេតុអីក៏វាហូរមកមិនចេះអស់ចឹង។ គ្មានអ្នកណាមកអាណិតអាសូរមនុស្សមានពិសដូចជាឯងឡើយ។
👿”ទូឲ្យបងសុំទោស”
💜”កុំអី មនុស្សដូចខ្ញុំលែងមានតម្លៃសមល្មមនឹងទទួលពាក្យសុំទោសពីលោកទៀតហើយ”
💜”បើអស់ហើយ តោះយើងទៅបងករុណា” ខ្ញុំនិយាយហើយក៏ទាញដៃចេញពីការចាប់របស់គេទាំងឈឺផ្សាររួចបណ្តើរបងករុណាដើរចេញដោយមិនងាកក្រោយមើលគេ។ បាយថ្ងៃមួយពេលនេះវាបបូរហូរហារខ្លាំងពេកហើយសំរាប់រូបខ្ញុំ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment