Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១៧

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១៧
និពន្ធដោយ Pii Chhay


💜”បើអស់ហើយ តោះយើងទៅបងករុណា”
ពួកខ្ញុំដើរសំដៅទៅឡានបងករុណាវិញក្រោមខ្សែភ្នែកមនុស្សជុំវិញខ្លួន។ កេរ្តិ៍ឈ្មោះកតិ្តយសដែលមានតែបន្តិចបន្តួចរបស់ខ្ញុំត្រូវបានហែកជូនប្រជាជនអស់ហើយ។
👱🏻‍♂️”ហុចដៃមោនេះមក បងទប់ឈាមឲ្យសិន” ចូលមកដល់ក្នុងឡានភ្លាមបងករុណាលូកយកអាវថ្មីនៅខាងក្រោយមករករុំដៃខ្ញុំ។
💜”ទុកឲ្យវាហូរចឹងចុះ ទោះខំឃាត់វាយ៉ាងណាក៏មិនអាចធ្វើឲ្យការឈឺចាប់វាបាត់ទៅដែរ” ខ្ញុំអោនមើលដៃដែលជោកឈាមទាំងសងខាងរបស់ខ្ញុំជាមួយនឹងដំនក់ទឹកភ្នែក។ វានេះហើយគឺជារបួសដែលចេញពីស្នាដៃមនុស្សដែលខ្ញុំគិតថាគេនឹងស្រលាញ់ខ្ញុំខ្លាំងដូចអ្វីដែលគេធ្លាប់បានប្រាប់។ តែតាមការពិតគឺខ្ញុំយល់ន័យខុស ក្តីស្រលាញ់របស់គេវាជាការស្រលាញ់ដែលធ្វើឲ្យមនុស្សលេងដឹងអ្វីក្រៅពីទាមទារនូវរបស់ដែលខ្លួនចង់បានដោយមិនខ្វល់មិនស្តាប់ឡើយថាដៃគូរម្ខាងទៀតគេនឹងមានអារម្មណ៍ដូចម្តេចខ្លះ។ សេចក្តីខឹងក្រោធរបស់គេស្ទើរតែដុសបំផ្លាញក្តីស្រលាញ់របស់ខ្ញុំដែលមានឲ្យគេច្រើនបំផុតទាំងដែលមិនធ្លាប់ឲ្យទៅអ្នកណាពីមុនមក។ ហេតុអីគេអាចក្លាយទៅជាមនុស្សបែបនេះបាន?
👱🏻‍♂️”បើទូឈឺ ទុកឲ្យបងជាអ្នកមើលថែរបួសមួយនេះឲ្យទូ បានទេ?”
💜”ឆាប់ចេញឡានទៅ ខ្ញុំចង់ទៅផ្ទះ” ខ្ញុំមិនបានតបនឹងសំនួររបស់គាត់ទេ ព្រោះខ្ញុំយល់ពីអត្ថន័យរបស់បងករុណាដែលមានឲ្យខ្ញុំ។
👱🏻‍♂️”មិនបានទេ បងមិនអាចឲ្យទូចូលផ្ទះទាំងបែបនេះបានទេ បើអ្នកផ្ទះឃើញទូក្នុងសភាពបែបនេះគាត់តក់ស្លុតប៉ុណ្ណាទៅ បងជូនទូទៅពេទ្យសិន” ពិតមែនហើយអ្នកផ្ទះ ខ្ញុំឈឺចាប់នឹងប្រុសភ្លេចគិតពីមនុស្សជុំវិញខ្លួនអស់ហើយ។ ប៉ាម៉ាក់ហ៊ាហើយចែធំ ខ្ញុំមិនអាចឲ្យពួកគាត់មកឈឺក្បាលនឹងរឿងអាម៉ាស់របស់ខ្ញុំបាននោះទេ។
👱🏻‍♂️”ហើយយកដៃមកនេះ បងពិបាកទ្រាំមើលទូក្នុងរូបភាពបែបនេះណាស់” ខ្ញុំកំពុងនឹកគិតទៅដល់អ្នកផ្ទះបងករុណាក៏លូកដៃមកទាញដៃខ្ញុំយកទៅរុំរបួសឃាត់ឈាមឲ្យ។ ខ្ញុំសំលឹងទៅមុខគាត់ដោយក្តីអាណិតអាសូរ មុខមាត់ដែលធ្លាប់តែស្រស់សង្ហារពេលនេះមានស្នាមរបួសគ្រប់ទីកន្លែង មាត់បែកចេញឈាមទាំងសងខាង ថ្ពាល់ជាំគ្រប់ទិសទីថែមទាំងមានឈាមហូរចេញតាមច្រមុះទៀត។ មិនគួរណាគាត់ត្រូវមកទទួលរងបែបនេះដោយសារខ្ញុំសោះ ទាំងដែលការពិតទៅវាគឺជាកំហុសរបស់ខ្ញុំតែម្នាក់គត់ដែលមិនព្រមផ្តល់ចំលើយច្បាស់លាស់រវាងទំនាក់ទំនងខ្ញុំហើយនិងហ៊ាងឲ្យគាត់ដឹងតាំងពីដំបូង ដោយសារតែគិតថាគាត់គ្រាន់តែទុកយើងត្រឹមតែជាប្អូន រហូតមកដល់ពេលនេះទោះចង់រៀបរាប់ពន្យល់ប្រាប់គាត់យ៉ាងណាក៏វាយឺតពេលដែរព្រោះហ៊ាងគេចាត់ការគាត់មុនបាត់ទៅហើយ។
2 / 11
💜”បងក៏គួរតែមើលរបួសរបស់ខ្លួនឯងផងទៅ” ខ្ញុំនិយាយហើយក៏ទាញដៃចេញពីគាត់វិញ។
👱🏻‍♂️”ហឹសៗ សប្បាយចិត្តណាស់ដែរទូក៏បារម្ភពីបង របួសប៉ុណ្ណឹងបងអាចទ្រាំបាន” បងករុណានិយាយទាំងខំបញ្ចេញស្នាមញញឹមយ៉ាងស្អាតមកខ្ញុំ តែពេលនេះមុខពិបាករកស្អាតបន្តិចហើយ។
💜”បងត្រូវបែបនេះក៏មានដោយសារតែខ្ញុំដែរ ឲ្យខ្ញុំសុំទោសផង”
👱🏻‍♂️”ទូមិនខុសទេ គឺវាទេដែលខុស” ទឹកមុខដែលកំពុងញញឹមក៏បានប្រែក្លាយទៅជាខឹងភ្លាមដោយសារប្រយោគនេះ។
💜”បើខ្ញុំមិនកុហកគេ បើខ្ញុំមិនក្បត់ភាពទុកចិត្តរបស់គេ គេក៏មិនខឹងហើយរឿងនឹងមិនដល់ថ្នាក់ដែរ” ឲ្យតែនឹកគិតដល់រឿងមួយនេះភ្នែកខ្ញុំចេះតែចង់ឆួលរកយំគ្រប់ពេល។
👱🏻‍♂️”ទោះជាទូធ្វើទៅក្នុងន័យអីក៏ដោយ បើវាពិតជាស្រលាញ់ទូមែន វាមិនគួរមកធ្វើបាបទូបែបនេះទេ ទោះផ្លូវចិត្តឬរាងកាយ”
💜”ចុះអ្វីដែលខ្ញុំធ្វើទៅលើគេ ខ្ញុំមិនបានធ្វើបាបផ្លូវចិត្តគេទេ មែនទេ?”
👱🏻‍♂️”ទូស្តាប់បងណា ទូធ្វើនេះក៏ដោយសារតែបងជាអ្នកបង្ខំ បងមិនដឹងថាទូទៅកុហកស្អីវាខ្លះទេ តែបងគ្រាន់តែដឹងថាទូធ្វើវាគឺក្នុងបំណងល្អទាំងសងខាង បងជឿបែបនេះ”
💜”គំនិតនេះគឺជារបស់បង តែគេវិញ…”
👱🏻‍♂️”បានហើយ យើងផ្អាកនិយាយរឿងនេះសិនទៅ រឿងសំខាន់ពេលនេះគឺត្រូវនាំទូទៅពេទ្យសិន” បងករុណាចូលមកកាត់មុនខ្ញុំបង្លើយពាក្យ។ ខ្ញុំក៏មិនប្រកែកតបតរអ្វីបានត្រឹមតែអង្គុយគិតវែងឆ្ងាយម្នាក់ឯងរហូតមកដល់ពេទ្យ។ ចូលមកដល់ក្នុងពេទ្យគ្រូពេទ្យក៏ចាប់ខ្ញុំលាងរបួស OH MY SHHHHHH អ្នកណាថាគ្មានការឈឺចាប់ណាឈឺជាងឈឺចិត្តមោនេះភ្លាមខ្ញុំមានរង្វាន់ឲ្យ។ ពេលនេះដៃខ្ញុំវាទាំងឈឺផងទាំងផ្សារផង ដោយសារតែអាគុលលាងរបួសនិងការឆ្កឹះឆ្កៀលយកកម្ទេចអំបែងកែវរបស់ពេទ្យ ទម្រាំតែលាងរបួសរួចរាល់ខ្ញុំសឹងតែចាប់បោកក្បាលពេទ្យនឹងជញ្ជាំងទេគឺវាពិតជាឈឺមែនណា។ ដៃខ្ញុំស្ពឹកដល់ចាប់ច្របាច់លេងដឹងហើយ។ ក្រោយពីដៃត្រូវបានរុំរបួសរួចហើយបងករុណាក៏បានឲ្យពេទ្យពិនិត្យមើលមុខរួចរាល់ដូចគ្នា ពួកយើងក៏បាននាំគ្នាចេញទៅផ្ទះវិញ។ នៅក្នុងឡានមានតែសភាពស្ងប់ស្ងាត់ឯខ្ញុំកំពុងតែចូលតួកំសត់ទឹកភ្នែករលីងរលោងររហូតមកដល់មុខផ្ទះ។
💜”ខ្ញុំចូលផ្ទះហើយ”
👱🏻‍♂️”ទូឈប់” ខ្ញុំកំពុងតែរៀបចុះពីឡានដើម្បីចូលផ្ទះបងករុណាក៏ឃាត់។
💜”បងមានការអីទៀត?”
3 / 11
👱🏻‍♂️”អឺ បងមានរឿងចង់និយាយជាមួយទូតិច កុំខឹងបងណាបើបងសួរទៅហើយ” គាត់ធ្វើរិកទាក់ទើរៗចង់និហាយតិចអត់តិច។
💜”អឹម សុំស្តាប់សំនួរសិន បងចង់សួរអី?”
👱🏻‍♂️”អឺ គឺបងដឹងថាពេលនេះទូកំពុងតែពិបាកចិត្តនឹងរឿងដែលបានកើតឡើង ហើយបងក៏មិនបានចង់ឈ្លៀតឱកាសពេលនេះមកយកចិត្តទូដែរ តែបងពិតជាចង់ក្លាយទៅជាមនុស្សម្នាក់ដែរអាចមើលថែទូណាស់ ថែមទាំងជួបរឿងបែបនេះទៀតបងរឹតតែចង់នៅក្បែរនឹងការពារទូខ្លាំងលើសដើម តើទូអាចទទួលយកបងបានទេ?” បងករុណាយកដៃរបស់គាត់មកចាប់ត្រង់របួសរបស់ខ្ញុំរួចអង្អែលដើម្បីលួងចិត្ត។
💜”ខ្ញុំអរគុណណាស់នូវសំនើររបស់បង តែខ្ញុំបានសំរេចចិត្តរួចហើយ គឺខ្ញុំសុំជ្រើសរើសផ្លូវដើរតែម្នាក់ឯង ខ្ញុំចង់វិលទៅរកជីវិតសាមញ្ញដូចដើមរបស់ខ្ញុំវិញ ទោះជាមានអារម្មណ៍ថាឯការបន្តិចមែនតែខ្ញុំក៏មិនចាំបាច់មកត្រូវខ្វល់ខ្វាយ មកចាំទទួលរងសម្ពាធពីអារម្មណ៍របស់អ្នកណា រឹតតែមិនចាំបាច់មកអង្គុយឈឺចិត្តនឹងអ្នកណាទៀត”
👱🏻‍♂️”តែទូ បងមិនបានដូចវារឺមនុស្សគ្រប់គ្នាដែលទូគិតទេ បងនឹងព្យាយាមយល់ពីទូ មិនធ្វើឲ្យទូពិបាកចិត្ត មិនធ្វើឲ្យទូរងសម្ពាធអ្វីទាំងអស់ បងពិតជាស្រលាញ់ទូណាស់ ទូផ្តល់ឱកាសឲ្យបងម្តងទៅ បងសន្យាថាបងនឹងគ្មានថ្ងៃធ្វើឲ្យទូខូចចិត្តជាដាច់ខាត” ពិតជារំជើបរំជួលណាស់ តែពេលនេះខ្ញុំគ្មានអារម្មណ៍ជ្រួលច្របល់នឹងសេ្នហាឆ្កួតឡប់នេះទៀតទេ។
💜”ខ្ញុំអរគុណបងម្តងទៀតនូវការស្រលាញ់របស់បងមួយនេះ តែក៏ត្រូវសុំទោសដែលត្រូវបដិសេធបងដូចគ្នា ខ្ញុំទទួលយកសេ្នហាបែបនេះលេងបានទៀតហើយ បងរក្សាការស្រលាញ់នេះទុកឲ្យអ្នកផ្សេងចុះកុំបាច់មកខាតពេលជាមួយខ្ញុំអី ព្រោះទោះជាយ៉ាងណាក៏ខ្ញុំមិនអាចស្រលាញ់បងបានដែរ”
👱🏻‍♂️”ហេតុអីទៅទូ? បងមិនល្អជាងវាត្រង់ណាទៅ? ត្រឹមតែឱកាសមួយប៉ុណ្ណោះជួនកាលវាក៏អាចទៅរួចបានដែរ”
💜”គ្មានហេតុផលអីទេ ហើយក៏គ្មានអ្នកណាល្អជាងអ្នកណាដែរ ព្រោះបើម្នាក់នោះមិនមែនហើយទោះយ៉ាងណាក៏វាមិនអាចទៅរួចដែរ”
👱🏻‍♂️”ប៉ុន្តែ….”
💜”បើបងមិនចង់អស់សូម្បីតែការរាប់អានគ្នាទៀតនោះ បងគួរតែបញ្ចប់ការស្រលាញ់មួយនេះទៅ ខ្ញុំនៅតែរីករាយទទួលយកបងជាសិស្សច្បងម្នាក់ដដែរ ខ្ញុំលាសិនហើយ” មិនឲ្យចាំយូរខ្ញុំបរិយាយហើយក៏បើកទ្វារឡានចុះដោយលេងខ្វល់ពីពាក្យបកស្រាយរបស់គាត់ទៀត។
បើកទ្វារចូលមកដល់ក្នុងផ្ទះខ្ញុំក៏រត់ឡើងទៅលើបន្ទប់យ៉ាងលឿនព្រោះខ្លាចអ្នកផ្ទះឃើញដៃមានរបួសរបស់ខ្ញុំ។
👸”ទូកើតអីនឹងកូនបានរត់លឿនម៉េស?” ម៉ាក់ដែលទើបតែចេញពីផ្ទះបាយមកឃើញខ្ញុំកំពុងប្រឹងរត់ឡើងកាំជណ្ដើរក៏សួរឡើង។
💜”មិនស្រួលខ្លួនម៉ាក់ ហើយថ្ងៃនេះខ្ញុំមិនបានទៅរៀនទេ” ខ្ញុំតបទៅគាត់បន្តើរបន្តសកម្មភាពរត់បន្តើរ។
4 / 11
👸”ចឹងញ៉ាំបាយសិនទេម៉ាក់រៀបចំឲ្យ”
💜”អត់ឃ្លានទេម៉ាក់ ខ្ញុំចង់គេងច្រើនជាង” ខ្ញុំឈរស្រែកចេញពីមុខបន្ទប់ដាក់គាត់ហើយក៏ទាញទ្វារបិទវិញ។ បានលឺគាត់និយាយអីខ្លះដែរតែខ្ញុំមិនបានតបទៅទៀតទេ។
ខ្ញុំទំលាក់ខ្លួនដេកលើពូកទាំងឈុតនិស្សិត ដេកសំលឹងមើលទៅដៃក៏ចេះតែឃើញមុខអ្នកបង្ក ទឹកភ្នែកក៏ចេះតែចង់ហូរ។ គេធ្វើដាក់ខ្លួនយ៉ាងនេះហើយហេតុអីក៏ខ្ញុំនៅតែគ្មានចិត្តស្អប់គេសូម្បីតែបន្តិចសោះចឹង សេ្នហាធ្វើឲ្យខ្ញុំខ្វាក់ភ្នែកអស់ដែរហើយមើលឃើញតែអ្វីដែលល្អទេ។ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចបន្តជាមួយលោកទៀតទៅ? ខ្ញុំដេកអោបដៃបង្ហូរទឹកភ្នែករហូតដល់ដេកលក់។
កក់ក្តៅណាស់ប្រៀបដូចជាមានមនុស្សម្នាក់កំពុងតែបញ្ចេញកំដៅតាមដៃយកឲ្យខ្ញុំចឹង។ ខ្ញុំខំប្រឹងបើកភ្នែកព្រោះមានអារម្មណ៍ថាដៃរបស់ខ្ញុំកំពុងត្រូវបាននរណាម្នាក់កាន់អង្អែលច្របាច់ថ្នមៗមិនលែង ហើយអ្វីដែលខ្ញុំបានឃើញគឺកែវភ្នែកដែលក្រហមងាំងរបស់មនុស្សម្នាក់កំពុងសំលឹងមកដៃដែលគេបានចាប់អង្អែលដោយទឹកមុខសោកសៅបំផុត។ ហើយគេចូលមកបានយ៉ាងម៉េចនឹង?
💜”មោធ្វើអីទៀត?” គ្រាន់តែលឺសំលេងខ្ញុំភ្លាមគេក៏ប្តូរពីការមើលដៃមកមើលមុខខ្ញុំវិញម្តង។
👿”ឲ្យបងសុំទោស” គេនិយាយទាំងទាញដៃមានរបួសរបស់ខ្ញុំយកទៅថើបថ្នមៗ។
💜”បើអស់ហើយទៅវិញទៅ” ខ្ញុំនិយាយហើយក៏ទាញដៃចេញពីគេរួចគេរួចបែរខ្លួនទៅម្ខាងទៀតព្រោះមិនចង់ឲ្យគេមោឃើញទឹកភ្នែកខ្ញុំម្តងហើយម្តងទៀត។
👿”តើយើងអាចដូចដើមវិញបានទេ?” ស្ងាត់បានបន្តិចគេក៏និយាយឡើង
💜”ដូចដើមពីចំនុចណា? ដូចដើមហើយតើត្រូវជួបបែបនេះទៀតទេ? ដូចដើមហើយរបួសដែលខ្ញុំបានទទួលវានឹងបាត់ស្នាមដែរទេ?”
👿”ទូ..ស្អប់បងហើយ…មែនទេ?” កុំប្រាប់ណាថាគេយំ។ ព្រោះឃ្លាអំបាញ់មិញខ្ញុំស្តាប់ស្ទើរតែមិនចេញជាពាក្យទៅហើយដោយសារសំលេងខ្សឹកខ្សួលរបស់គេ។ ខ្ញុំមិនដែលស្អប់លោកឡើយតែខ្ញុំក៏មិនទាន់ប្រាកដពីចិត្តរបស់ខ្លួនឯងដែរថាអាចទទួលរឿងបែបនេះទៅថ្ងៃមុខទៀតបានទេ។ អារម្មណ៍ខ្ញុំពេលនេះគឺច្របូកច្របល់អស់ហើយ តើខ្ញុំគួរតែទទួលយកគេវិញឬក៏ធ្វើតាមអ្វីដែលខ្ញុំបាននិយាយប្រាប់បងករុណា?
👿”ទូ អូនឆ្លើយប្រាប់បងមួយម៉ាត់មកថាអូនស្អប់បងហើយ បងនឹងបានដើរចេញ” ដោយឃើញខ្ញុំមិនមាត់គេក៏បន្ថែមដោយសំលេងស្រាលៗ សំនួរនេះតើមានអ្នកណាអាចឆ្លើយជំនួសខ្ញុំបានទៅ?
💜”មែនហើយខ្ញុំស្អប់លោក ពេញចិត្តហើយតើមែនទេ?” ចំលើយដែលរបូតចេញប្រៀបបានបេះដូងដែលកំពុងរមៀលចេញពីខ្លួនដូចគ្នា។ សុំទោសផងតែពេលនេះខ្ញុំពិតជាមិនទាន់ចង់ទទួលដឹងលឺរឿងអ្វីដែលពាក់ព័ន្ធនឹងរឿងបែបនេះទៀតទេ។
5 / 11
👿”ពេលនេះបងក្លាយទៅជាមនុស្សអាក្រក់ក្នុងកែវភ្នែកអូនហើយ” សំលេងរបស់គេបានជ្រែកចូលមកកាត់ផ្សែងអាប់ដែលហ៊ុមព័ទ្ធជុំជិតពួកយើងទាំង២។
👿”អូនសំរាកចុះ បងមិននៅរំខានអូនទៀតទេ” នេះគេមិនចង់សួរនាំរឿងដៃខ្ញុំយ៉ាងម៉េចខ្លះទេឬ? (ដេញគេហើយនៅចង់ឲ្យគេសួរនាំអីទៀត) ខ្ញុំមិនបានតបអ្វីទៅគេឡើយគឺមានតែសំលេងខ្យល់ដែលប្រឹងសំរួលទឹកភ្នែកកុំឲ្យវាហូរកាន់តែខ្លាំងតែប៉ុណ្ណោះ។
គ្រាំងងងង គេចេញទៅហើយ គេចេញទៅពិតមែនហើយ ត្រឹមតែសំលេងទ្វារបិទបេះដូងខ្ញុំដូចត្រូវគេផ្តាច់ចរន្ត។ មាត់បញ្ជាឲ្យគេទៅតែចិត្តទាមទារឲ្យគេនៅ។ ហេតុអ្វីក៏គេមិនលួងលោមខ្ញុំឲ្យបានយូរជាងនេះ? ហេតុអីក៏ខ្ញុំមិនចង់ឲ្យគេឃ្លាឆ្ងាយពីខ្ញុំ? តើខ្ញុំអាចទ្រាំប្រឆាំងនឹងចិត្តខ្លួនឯងបានដល់កំរិតណាទៀតទៅ? តើខ្ញុំអាចទ្រាំទប់ទឹកភ្នែកមិនឲ្យហូរបានយូរដល់ពេលណាទៅ? នេះឬដែលគេហៅថាឥទ្ធិពលសេ្នហា? ឬក៏ជាថ្នាំពុលស្នេហាទៅវិញទៅ?
អស់ពេលពេញមួយយប់ខ្ញុំយំឡើងខ្សោះទឹកភ្នែកអស់ពីខ្លួន។ ទារុណកម្មសេ្នហ៍មួយនេះខ្ញុំខ្លាចហើយ ខ្ញុំលេងចង់ប្រាថ្នាទៀតហើយ។ ទូពីមុនមិនដែលទន់ជ្រាយដល់ថ្នាក់នេះទេ មិនដែលត្រូវគេជិះជាន់ដល់កំរិតនេះទេ ខ្ញុំត្រូវតែងើបឈរឡើងទៅធ្វើជាទូដែលរឹងមាំ ទូដែលមិនខ្វល់រឿងសេ្នហា ទូដែលមិនធ្លាប់មានអ្នកណាមកធ្វើបាបបាន ខ្ញុំត្រូវតែធ្វើឲ្យបាន។ 😴😴 (ទួញសោកដល់ដេកលក់)
ព្រឹកថ្ងៃថ្មី ជាថ្ងៃដែលខ្ញុំត្រូវចាំផ្តើមអ្វីដែលថ្មីសូម្បីតែការធ្វើដំនើរ។ ខ្ញុំសំរេចចិត្តកាន់ចង្កូតឡានសារជាថ្មីក្រោយពីខានប៉ះវារយះពេល៤ឆ្នាំជាងមកនេះ។ ហើយគ្រប់គ្នាក៏មិនដឹងដែរថាខ្ញុំនឹងសំរេចចិត្តបែបនេះព្រោះព្រឹកមិញខ្ញុំខំក្រោកតាំងពីព្រឹកមុនម៉ាក់ចុះមករៀបចាំអាហារពេលព្រឹកទៀតដើម្បីចេញឡានទៅសាលាដោយសារតែមិនទាន់ចង់ឲ្យគ្រប់គ្នាដឹងពីរបួសដៃខ្ញុំទើបខ្ញុំធ្វើបែបនេះ ហើយម្យ៉ាងទៀតខ្ញុំក៏មិនចង់សំងំកើតទុក្ខនៅក្នុងផ្ទះតែម្នាក់ឯងដែរ។
គ្រឺងងងងៗៗ សំលេងទូរសព្ទខ្ញុំរោទ៍ផ្អើលឯងចង់ជិះធ្លាក់ផ្លូវ(លើសហើយលោកទូ)
💜”អាឡូម៉ាក់” ដឹងតែតេមករឿងឡាននឹងឯង។
👸”ទូនៅណានឹងកូន ហើយមិចនៅសុខៗយកឡានចេញទាំងព្រលឹមចឹង កូនមិនដែលបែបនេះមកច្រើនឆ្នាំហើយណា” មិនប្លែកទេដែលគាត់ដឹងថាខ្ញុំយកឡានចេញព្រោះខ្ញុំបានទុកNoteមួយប្រាប់គាត់រួចរាល់អស់ហើយអំពីរឿងនេះ។
💜”ខ្ញុំមានការបន្ទាន់នៅសាកលម៉ាក់ ទើបមិនចង់រំខានហ៊ា ហើយគិតថាហ៊ាគាត់ខាតពេលមកចាំជូនខ្ញុំទៅមកច្រើនពេកហើយ ដល់ពេលដែលខ្ញុំត្រូវធ្វើដើម្បីខ្លួនឯងខ្លះហើយ ខ្ញុំមិនអាចចាំពឹងនរណាអស់មួយជីវិតទេ” តាមពិតទៅខ្ញុំគ្មានកិច្ចការបន្ទាន់អីទេ គ្រាន់តែមិនចង់ឲ្យគ្រប់គ្នាមកបារម្ភនឹងរឿងដៃរបស់ខ្ញុំតែប៉ុណ្ណោះ ជាពិសេសគឺម៉ាក់តែម្តងបើដឹងវិញច្បាស់ជាចាប់ចងខ្ញុំមិនឲ្យទៅណាទេ។
👸”កូនម៉ាក់ធំមែនទែនហើយ ចាសតាមចិត្តកូនចុះតែត្រូវប្រយ័ត្នប្រយែងផង ម៉ាក់ទទួលយកមិនបានទេបើមានជាលើកទី២នោះ” អ្នកម្តាយនេះនិយាយមកឲ្យនឹកឃើញទល់តែបាន។ គួរតែឈប់ឥលូវទេ😬
6 / 11
💜”បាទទទ ខ្ញុំមិនឲ្យអ្នកណាម្នាក់ក្នុងផ្ទះមកពិបាកចិត្តនឹងខ្ញុំទេណាម៉ាក់ ខ្ញុំនឹងមើលថែខ្លួនឯងឲ្យបានល្អ” ទោះជាគ្មានគេម្នាក់នោះ។
👸”អឺ ម៉ាក់ភ្លេចសួរ យប់មិញមានរឿងអីខ្លះបានម៉ាក់ដូចឃើញហ៊ាងដូចសោកសៅខ្លាំងម៉េស កូនធ្វើបាបអីគ្នាទៀតហើយ” គឺខ្ញុំទេម៉ាក់ដែរត្រូវគេធ្វើបាបបប។
💜”គេមាឌធំមើលតែក្របីចឹងខ្ញុំទៅធ្វើបាបអីគេបាន ម៉ាក់កុំទៅខ្វល់នឹងគេពេក ខូចចិត្តរឿងស្រីផងក៏មិនដឹង” (គឺរឿងនាងស្រីឯងនឹង)
👸”អឺៗម៉ាក់មិនដឹងទេ តែបើចឹងមែនកូនគួរតែជួយមើលគេផង ម៉ាក់ឃើញសភាពយប់មិញហើយម៉ាក់អាណិតណាស់” មិនដឹងទៅលេងទឹកមុខដាក់ម៉ាក់ខ្ញុំយ៉ាងមិចខ្លះទេបានគាត់ទន់ចិត្តដល់ថ្នាក់នេះ។
💜”ខ្ញុំមិនដឹងទេ” ទោះដឹងក៏ខ្ញុំមិនប្រាប់ម៉ាក់ថាគេមកសោកសៅដោយសាររឿងខ្ញុំដែរ។
💜”ប៉ុណ្ណឹងសិនចុះម៉ាក់ ខ្ញុំកំពុងបើកឡាន” ក្រោយពីដាក់ទូរសព្ទចុះហើយខ្ញុំក៏បន្តដំណើរទៅសាលា។ គ្រាន់តែមកដល់ក្នុងថ្នាក់ភ្លាមនាងរិទ្ធឆ្លេឆ្លាមុនគេមុនឯង មើលដៃមើលជើងគ្មានចន្លោះថែមទាំងឆ្លៀតសួរនាំដំណើរដើមទងទៀត។ ខ្ញុំក៏ប្រាប់បានត្រឹមតែទាក់នឹងតុហើយដួលសង្កត់ទៅនឹងអំបែងកែវទៅមិនបានរៀបរាប់អ្វីក្បោះក្បាយទេ ហើយមើលទៅវាក៏មិនបានសួរនាំដេញដោលអ្វីច្រើនដែរ។
គ្រឺងងងងងងង ម៉ោងទីមួយត្រូវបានបញ្ចប់ដោយខ្ញុំគ្មានបានសរសេរអ្វីទាំងអស់ព្រោះតែដៃវាពិបាកកាន់ប៉ិចសរសេរពេកតែក៏អរគុណដល់នាងរិទ្ធដែលបានជួយបំពេញសៀភៅឲ្យបានគ្រប់ពាក្យតែម្តង។ ក្រោយពីចប់ម៉ោងហើយពួកយើងក៏នាំគ្នាឡើងទៅជាន់អាហារតែ២នាក់ គ្រាន់តែដល់ភ្លាមខ្ញុំបានប្រទះឃើញបងករុណាបាត់ទៅហើយ។
🧑🏻”អេ ឯងចង់ទៅណាវិញនឹង?” ខ្ញុំកំពុងតែចង់បែរខ្លួនត្រលប់ក្រោយវិញស្រាប់តែនាងរិទ្ធចាប់ទាញអាវឲ្យឈប់សិន។
💜”យើងចង់ទៅរកអីញ៉ាំនៅខាងក្រៅវិញ”
🧑🏻”ហេតុអីហ៎?”
💜”អឺ គឺយើង….”
👱🏻‍♂️”ទូ? ម៉េចក៏នាំគ្នាមកឈរទីនេះចឹង” ដោយសារតែនាងម្នាក់គត់នាងរិទ្ធ។ ឥលូវគេចាប់បានបាត់
💜”គឺពួកយើងកំពុងតែគិតថានឹងទៅរកអីញ៉ាំខាងក្រៅវិញ តោះទៅយើងរិទ្ធ” ខ្ញុំប្រាប់ទៅបងករុណាហើយក៏ទាញដៃវាចេញមក តែវា…
🧑🏻”តែយើងមិនទាន់បានថាអូខេអីផង” យី វានៅមកតវ៉ាទៀត ចាំអូខេនៅកន្លែងស៊ីមិនបានទេអី។
👱🏻‍♂️”ល្អណាស់បងក៏ចង់ចេញទៅក្រៅដែរ ព្រោះទីនេះមនុស្សច្រើនណាស់ បងក៏មិនសូវជាចូលចិត្តប៉ុន្មានដែរ” the end.
🧑🏻”ចឹងបងករុណាក៏ទៅជាមួយយើងដែរហ៎” និយាយតែមាត់មិនអីទេ នៅមានស្ទាយតោងដៃតោងជើងទៀត។
7 / 11
👱🏻‍♂️”បាទ ឬមួយមានអ្នកមិនចង់ឲ្យបងទៅមែន” គឺខ្ញុំនេះហើយ។ អើយយយយ ហេតុអីជីវិតរកស្ងប់សុខមិនឃើញបែបនេះ។ ឲ្យទៅប្រាប់គាត់ថាអត់បានទេកុំមកនៅជិតខ្ញុំចឹងមែន។ ខ្ញុំហាមាត់និយាយមិនរួចទេ
🧑🏻”ប្រាកដជាគ្មានស្រាប់ហើយ តោះយើងទៅតែម្តងទៅ” ប្រពៃណាស់នាង មុននឹងឯងខំហៅវាចង់ងាប់មិនប្រកាច់ទៅទេដល់ឥលូវអូសដៃប្រុសទៅចោលឯងវិញ នាងមិត្តទុរយស។
💜”រិទ្ធមុននឹងឯងនៅសួរយើងថាហេតុអីនៅឡើយទេណា” ខ្ញុំបែរចុចសំនួរនេះទៅវាវិញ។
🧑🏻”អឺ ចាំទៅឆ្លើយនៅកន្លែងស៊ីចុះ លឿនឡើងទៅពេលសល់មិនច្រើនទេ” អឺមើរវា ដល់ថ្នាក់នឹងផង។
👱🏻‍♂️”មោះទូ ទៅជាមួយគ្នា” ហើយចាំបាច់ហុចដៃមកធ្វើអីទៀត។
💜”អឹម មិនអីទេ” ខ្ញុំតបទៅគាត់ទាំងបដិសេធសំនើរដៃរបស់គាត់ហើយក៏ដើរកាត់គេទាំង២នាក់ទៅ។ ថ្ងៃនេះខ្ញុំមានតែគ្នា២នាក់នាងរិទ្ធទេព្រោះស្រីៗដាក់ច្បាប់មិនបានមកហើយអារះក៏មិនបានឃើញមុខទៀត តែឥឡូវត្រូវបន្ថែមមនុស្សម្នាក់ទៀតដោយមិនបានហៅ។ ខ្ញុំដើរនាំមុខពួកគេរហូតមកដល់កន្លែងញ៉ាំបាយ មិនដឹងថានិយាយគ្នាអីខ្លះទេលឺតែសំលេងនាងរិទ្ធសើចមិនដាច់។ បន្ទាប់ពីរើសកន្លែងអង្គុយបានហើយពួកយើងក៏ចាប់ផ្ដើមកុម្ម៉ង់បាយរៀងៗខ្លួន។
👱🏻‍♂️”ដៃទូយ៉ាងមិចហើយ” ក្រោយពីកុម្ម៉ង់បាយរួចបងករុណាក៏សួរនាំខ្ញុំពីរឿងដៃ។
💜”លេងអីហើយ” ខ្ញុំឆ្លើយទៅខ្លីៗឆាប់ចប់។
🧑🏻”អ៉ាវវ បងករុណាដឹងរឿងដៃទូដែរហ៎?” នាងនេះចូលមកទៀតហើយ។
👱🏻‍♂️”បាទគឺបងជាអ្នកជូនទូទៅពេទ្យដោយផ្ទាល់” បកស្រាយល្អមែន
🧑🏻”អររ ហើយមិចក៏បងទៅនៅនឹងដែរ?”
💜”យើងបានប្រាប់ឯងអស់ហើយ ឯងនៅចង់ដឹងអីទៀត” ខ្ញុំចូលកាត់បងករុណាមុននឹងរឿងវាកាន់តែបែកថែមទៀត។ ស្រាប់តែមានមនុស្សម្នាក់ថ្មីស្រឡាំងមិនដែលឃើញឡើយនៅសាលាយើងដើរចូលមក តែខ្ញុំចង់ធ្លាក់ពីលើកៅអី។ មិនមែនជារឿងចៃដន្យទេមែនទេ ហេតុអីក៏គេមកដល់ទីនេះបាន?
👱🏻‍♂️”ទូ កើតអីនឹង ធ្វើមុខដូចឃើញសត្វចំលែកចឹង” មិនមែនសត្វចំលែកទេ គឺបិសាចច្បាស់ណាស់។ គេដើរចូលមកជាឈុតនិស្សិតតែម្នាក់ឯងដូចពួកខ្ញុំដែរ តែគេមិនបានងាកមកមើលពួកខ្ញុំអីបន្តិចសោះឡើយ។
8 / 11
🧑🏻”អូ Wow សង្ហារណាស់វើយឯង និស្សិតសាលាយើងដែរមែននឹង យើងដូចមិនដែរឃើញសោះ” មានបងករុណាមួយហើយនៅមកខ្សិបនិយាយដើមប្រុសថ្មីជាមួយឯងទៀត។
💜”យើងមិនដឹងទេ” ខ្ញុំឆ្លើយទៅនាងរិទ្ធស្របពេលបងករុណាងាកទៅរកហ៊ាងល្មម។
👱🏻‍♂️”អានេះ វាហ៊ានតាមមកដល់នេះទៀត” បងករុណារអ៊ូរង៉ូវម្នាក់ឯងសោះ តែនាងជាប់ដៃជ្រួលច្របល់នឹងគេដែរ។
🧑🏻”បងករុណាស្គាល់គេដែរមែន? គេឈ្មោះអី? ហើយៗគេមានសង្សារនៅ?” លើសហើយនាងៗ
👱🏻‍♂️”បងស្គា…..”
💜”គ្មានអ្នកណាស្គាល់គេទេ ឈប់ឆ្កួតនឹងប្រុសបានហើយ” អើសដាក់ចឹងតែម្តងទៅ។
🧑🏻”នែ ម៉េចក៏ឯងនិយាយចឹង បងករុណាដឹងថាយើងហេ្គយ៍អស់ហើយ”មានតែអ្នកខ្វះទេដែរមើលមិនដឹងនោះ។
👱🏻‍♂️”ហាហាហាមិនអីទេ បងធ្វើជាថ្លង់មិនបានលឺក៏បានដែរ” គ្រាន់តែបានបងករុណានិយាយប៉ុណ្ណឹងអ្នកជាប់នេះ រមាក់រមូលដូចពស់ថ្លាន់ទៅហើយ។ ហ៊ើយយយសើចមិនចេញទេខ្ញុំ។
👱🏻‍♂️”ទូ មិនអីទេមែនទេ?” បងករុណាសួរនាំអាការៈផ្លូវចិត្តខ្ញុំ ហើយក៏…
👿”បងសុំទឹកមួយកែវ” សំលេងស្រែកប្រាប់អ្នកលក់សឹងតែបែកចានបាយចេញពីតុជិតខ្ញុំរហូតដល់បងករុណាត្រូវដកដៃដែលបម្រុងនឹងចាប់ដៃខ្ញុំចេញវិញ។ នេះគេកើតរោគអីគេទៀតហើយហ្នឹង ចង់បង្កររឿងដល់សាលាតែម្តងមែនហ្នឹង?
🧑🏻”អ៉ាវវ សូម្បីសំលេងក៏ពិរោះដែរមានអំណាចខ្លាំក្លាតែម្តងហើយ យើងលង់សេ្នហ៍គេមែនទែនហើយឯង មនុស្សប្រុសអីរាងខ្ពស់មុខមាំសង្ហារអីដល់ថ្នាក់នេះវ៉ើយយយយ” សំលេងស្រែកចង់ដាច់ក្រឡើតបែបនេះស្តាប់ចេញពិរោះ។
💜”ហើយចុះបងករុណាឯងទុកនៅណា” ខ្ញុំខ្សិបទៅសួរវាវិញ។
🧑🏻”យើងមិនកាត់មុខឯងទេ មើលទៅបងករុណាប្រឹងប្រែងញ៉ែរឯងសឹងស្លាប់ហី៎”
💜”អាឆ្កួត ញ៉ែស្អីឯង យើងគ្មានអារម្មណ៍ស្អីទេ”
🧑🏻”អានឹងជារឿងរបស់ឯងទេ តែបងករុណាវិញយើងច្បាស់ណាស់ថាចង់ស៊ីឯងហាហាហា” ហើយខ្សិបសុខៗសោះវាចាំបាច់មកសើចខ្លាំងអីអាចុងក្រោយនឹង។
👱🏻‍♂️”និយាយគ្នាអីខ្លះនឹងបាននាំគ្នាសើចលឺៗម៉េស” បងករុណាដែលកំពុងអង្គុយសំលឹងមើលមកពួកយើងខ្សិបខ្សៀវគ្នាជាយូរមកហើយនោះក៏សួរឡើង។
9 / 11
🧑🏻”ហិហិហិ គឺកំពុងតែនិយាយដើមប្រុសស្អាតដែរស្រែកឃ្លានទឹកអំបាញ់មិញនឹង” សាហាវបស់វា។
👱🏻‍♂️”មិនដឹងជាស្អាតត្រង់ណាផង ចរិកក៏យ៉ាបទៀត” បងករុណាជ្រួញចិញ្ចើមនិយាយដោយមិនពេញចិត្ត។
🧑🏻”បងជាប្រុសដូចគ្នាមើលមិចនឹងឃើញស្អាតទៅ ទាល់តែដូចខ្ញុំនៀកបានឃើញពេញភ្នែកល្អ” វានិយាយដោយធ្វើភ្នែកផ្លិបផ្លេតៗយ៉ាងមានពន្លឺ។
🧑🏻”យើងទ្រាំលេងបានហើយ យើងទៅនិយាយជាមួយគេសមទេ ឃើញគេសំលឹងមកតុពួកយើងរហូត” នាងនេះនៅតែអោនមកខ្សិបដាក់ខ្ញុំមិនដាច់។ ពិតមែនហ៎? យ៉ាបមែនដោយសារតែខ្ញុំអង្គុយចូលក្នុងជាប់ជញ្ជាំងទើបបាំងមុខនាងរិទ្ធមើលទៅចំហៀងខ្លួនមិនឃើញ។
💜”បើឯងហ៊ានក៏សាកទៅ តែប្រយ័ត្នជាំភ្នែកយើងមិនមើលឯងទេវ៉ើយយ” ខ្ញុំនិយាយទៅព្រោះគិតថាវាច្បាស់ជាមិនហ៊ានទេ តែមានអីលេងវាងើបចេញទៅមែន ខ្ញុំរកចាប់ទាញដៃវាមិនទាន់ នាងរិទ្ធឆ្កួត។
💜”អារិទ្ធ អាឆ្កួត” ខ្ញុំខំបង្ហើបមាត់ជេរវាម្ហបៗតែវាមិនខ្វល់មានតែលាតអណ្តាតដាក់ខ្ញុំថែមទៀត នាងឯងពិតជាសាហាវមែន ដើម្បីប្រុសនាងឯងហ៊ានធ្វើដល់ថ្នាក់នេះផង។
👱🏻‍♂️”រិទ្ធគេចង់ធ្វើអីគេនឹង?” បងករុណាឃើញដូចនេះក៏សួរមកខ្ញុំ។ ហើយខ្ញុំទៅដឹងបានយ៉ាងមិចទៅបើវាលេងទៅឆៅៗចឹងនៀក។
💜”ខ្ញុំក៏មិនដឹងអីដែរ” ខ្ញុំឆ្លើយទៅទាំងបែរមុខទៅក្រៅហាង។ នាងរិទ្ធចាំមើលនាងឯងមោវិញណា យើងនឹងគួកនាងឯងចេញម្តង។
🧑🏻”ខ្ញុំមោវិញហើយ” ល្អណាស់មកវិញហើយ ចាំមើលណា
😳😳😳😳😱 ហើយវានាំគេមកបានយ៉ាងមិចនឹង? ខ្ញុំស្រឡាំងកាំងយ៉ាងខ្លាំងពេលដែលងាកទៅវិញបែរជាឃើញហ៊ាងកំពុងតែឈរសំលឹងមុខខ្ញុំមិនដាក់។ ឯបងករុណាវិញសំលឹងមើលទៅហ៊ាងដូចចង់ស៊ីសាច់ទាំងរស់។
🧑🏻”អឺ អ្នកទាំងអស់គ្នានេះគឺហ៊ាង” នាងរិទ្ធប្រឹងញញឹមញញែមណែនាំខ្លួនគេទាំងពួកខ្ញុំដឹងយ៉ាងច្បាស់ថាគេជាអ្នកណា។
🧑🏻”ហ៊ាង នេះគឺទូ ហើយនេះគឺ …. អ៉ាវវ”
👿”រីករាយដែលបានស្គាល់ណាទូ” មិនចាំឲ្យនាងរិទ្ធណែនាំដល់បងករុណាសិនទេ គឺគាត់ដាក់គូទមកអង្គុយជិតខ្ញុំបាត់ទៅហើយ។ ពូកែសំដែងណាស់លោក។
👱🏻‍♂️”អ្នកណារីករាយនឹងស្គាល់ឯងទៅ” រងើកភ្លើងចាប់ផ្តើមចង់ឆេះទៀតហើយ។
💜”បងករុណា នេះមិនមែនជាពាក្យគួរនិយាយទៅកាន់មិត្តថ្មីទេ” ហើយចាំខ្ញុំជាអ្នកជះទឹកពន្លត់ភ្លើង។ បងករុណាលឺបែបនេះក៏ស្ងាត់មាត់វិញ។
10 / 11
💜”អធ្យាស្រ័យផងតែលោកអង្គុយចំកន្លែងមិត្តភ័ក្ដិខ្ញុំហើយ” ពេលនេះខ្ញុំបែរទៅចំមុខគេហើយបញ្ចេញទឹកមុខឲ្យដូចពេលដំបូងដែលយើងបានជួបគ្នា។ ធ្លាប់castingរឿងដែរតាស ចេះអីតែឯង។
👿”អូ កន្លែងរបស់រិទ្ធហ៎? ឲ្យបងសុំទោសផងណាតែបងមិនសូវចូលចិត្តអង្គុយគៀន រិទ្ធមិនចិត្តអាក្រក់ដាក់បងនឹងកន្លែងអង្គុយនេះទេណា” 😳”ផ្អែមតែប៉ុណ្ណឹងនាងរិទ្ធញញឹមផ្អៀងផ្អង់ទប់មិនជាប់ទៅហើយ។
🧑🏻”បាទ មិនអីទេ លើសកន្លែងអង្គុយក៏បានដែរ” និយាយរួចរិទ្ធក៏ដើរមកអង្គុយគៀនកញ្ចក់ជាប់បងករុណាវិញ។ ពេលនេះខ្ញុំអង្គុយទល់មុខនាងរិទ្ធហើយហ៊ាងអង្គុយទល់មុខបងករុណា។ ផាំងៗៗ រន្ទះបាញ់បាញ់ពេញតុមិនខានទេ។
👿”អរគុណរិទ្ធណាស់ រិទ្ធចិត្តល្អដល់ហើយ” កុំឲ្យសោះណា កុំគិតចង់ធ្វើឲ្យខ្ញុំប្រចណ្ឌឲ្យសោះ ពីណាពីណីមកមិនដែរឃើញបញ្ចេញរឹកពារបែបនេះដាក់អ្នកណាពីមុនមកទេណា ខ្ញុំហែកគ្មានឲ្យសល់សាច់ទេប្រាប់ឲ្យហើយ(និយាយលេងសោះ)។ ពាក្យសំដីផ្អែមល្ហែមទឹកមុខស្រទន់បានបាញ់ទៅនាងរិទ្ធពេញបឹបៗ តែប៉ុណ្ណឹងនាងនោះស៊ីបាយលេងចូលហើយ។
🧑🏻”ហិហិហិ អ្នកណាក៏និយាយបែបនេះដែរ” ចេញមកភ្លាមតែម្តងអាចរិកម្ញ៉ិកម្ញ៉ក់ហ្នឹង ចេញមកគ្មានសល់តែម្តង។
👿”មែនណា ថែមទាំងគួរឲ្យស្រលាញ់ទៀតផង” ទាំងងងង ដូចគេបាញ់កាំភ្លើងចំកណ្តាលថ្ងាសនាងរិទ្ធអញ្ចឹង វាស្ទើរតែផ្ងារជើងធ្លាក់ពីលើកៅអី។
💜”បំបែកតុល្អទេ អ្នកទាំង២នឹងបានអូសគ្នាទៅតែម្តង” ខ្ញុំមិនបានខឹងឬប្រចណ្ឌអីទេណា កុំយល់ច្រឡំ។
👿”អូ សុំទោសផងណា មិនដឹងថាលេងទៅប៉ះពាល់ដល់ទូ” អាបិសាចចង្រៃលោកមិនគិតលួងខ្ញុំហើយនៅហ៊ានមកបញ្ឈឺខ្ញុំថែមទៀតហេ៎ ខ្ញុំនឹងសំលាប់លោកតែម្តង(គិតថាទៅរួចដែរអី)។ ខ្ញុំសំលក់មុខគេចង់ជ្រុះគ្រាប់ភ្នែកឯគេវិញមានតែញញឹមមកថែម។ ខ្ញុំចង់តែច្របាច់ករគេឥលូវនឹងទេ។
👿”នេះដៃទូទៅកើតអីនឹងរលាកទឹកក្តៅមែន?” ពូកែណាស់មែនទេ ពូកែណាស់អារឿងខាងសម្តែងនឹងមែនទេ អូខេចាំមើលខ្ញុំសម្តែងទៅវិញណា។
💜”មិនមែនរលាកទឹកក្តៅទេ តែមានអាមនុស្សចង្រៃខ្លះបានច្រានខ្ញុំឲ្យដួលទៅសង្កត់នឹងអំបែងកែវ ទើបវាមានរបួសជ្រៅយ៉ាងនេះ” ស្ងាត់។ ចាំមើលគេតបមកខ្ញុំយ៉ាងមិចទៀត។
👿”មិនមែនទូទៅធ្វើអីឲ្យអាចង្រៃនឹងវាខឹងទេហី៎” ខ្ញុំប្រយុទ្ធគ្នាជាមួយហ៊ាងដោយលេងខ្វល់ពីញាតិជិតខាង។ ហឹសសសចង់សាររើមែនទេ? បានខ្ញុំក៏ចង់ឲ្យគេបានដឹងខ្លះដែរ។
11 / 11
💜”មែនហើយ តែវាខឹងដូចឆ្កែឆ្កួតខ្លាំងពេក វាមិនព្រមស្តាប់ឡើយថាគេធ្វើទៅដើម្បីអ្វីទេ គឺវាគិតតែពីព្រុសៗយកឈ្នះតែម្នាក់ឯងដោយលេងខ្វល់សូម្បីតែមនុស្សដែលវាប្រាប់ថាស្រលាញ់ ចរិកវាឆេវឆាវគ្មានក្បាលគ្មានកន្ទុយបែបនេះទើបគ្មានអ្នកណាចង់នៅជិតវាព្រោះរកសេចក្តីស្រលាញ់ពិតវាមិនឃើញ” កុំយំៗៗ ខ្ញុំនិយាយទៅជ្រុលបន្តិចហើយមែនទេ? តែខ្ញុំចង់បញ្ចេញឲ្យគេបានដឹងខ្លះថាខ្ញុំមានអារម្មណ៍បែបណានៅពេលដែលគេធ្វើដាក់ខ្ញុំយ៉ាងនេះ។ គ្មានការងារធ្វើណាស់មែនទេបានមកនាំរឿងឲ្យខ្ញុំខឹងទៀតនឹង។ ខ្ញុំលេងឃ្លានបាយទៀតហើយ ហើយខ្ញុំក៏មិនចង់នៅអង្គុយឲ្យអ្នកណាមកឃើញខ្ញុំយំដែរ ព្រោះភ្នែកខ្ញុំវាចាប់ផ្តើមរករឿងទៀតហើយ។
💜”រិទ្ធ ឯងចាំជួយខ្ចប់បាយឲ្យយើងផង យើងឡើងថ្នាក់មុនហើយ ខ្ញុំទៅមុនហើយបងករុណា” ខ្ញុំក្រោកឈររុញកៅអីថយក្រោយដើម្បីដកខ្លួនចេញទាំងញ័រដៃញ័រជើង។
👿”ទូ ស្តាប់បងសិន” យ៉ាងម៉េចឈុតសំដែងចប់ហើយមែនទេ។
💜”លេងដៃខ្ញុំ កុំមកចង់បន្ថែមរបួសឲ្យខ្ញុំទៀត” ខ្ញុំក៏លេងខ្វល់ថានាងរិទ្ធនឹងដឹងរឿងខ្ញុំទៀតដែរ។ ខ្ញុំរលាស់ដៃគេចេញហើយក៏ដើរសំដៅទៅរកទ្វារចេញ។ ខ្ញុំយំទៀតហើយ ហេតុអីខ្ញុំទន់ជ្រាយយ៉ាងនេះ ខ្ញុំស្អប់ខ្លួនឯងណាស់ ខ្ញុំស្អប់…..
ទីតតតតតតតត🔊🔊🚛🚛😱😱😱😱 (លាហើយម៉ាក់លាហើយប៉ាលាហើយគ្រួសារ)
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment