Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១៨

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១៨
និពន្ធដោយ Pii Chhay


ទឺតតតតតតតតតតត 🔊🔊🚛🚛😱😱😱😱 ខ្ញុំរវល់តែតួកំសត់សង្កត់ករដើរឆ្លងផ្លូវមិនបានងាកមើលខាងណាឡើយស្រាប់តែមានឡានមួយបើកសំដៅមកចំពីមុខខ្ញុំពេញៗ។
💜”awwwww” ខ្ញុំមិនដឹងរត់ទៅផ្លូវណាទេបើងាកទៅឃើញមុខឡានបើកសំដៅមករកខ្ញុំទៅហើយ គឺមានតែបិទភ្នែកលាម៉ែលាឪតែម្តងទៅ។
👿”ទូ…….” ងឺតតតតត សំលេងស្រែកហៅឈ្មោះខ្ញុំរបស់ហ៊ាងប្រជែងគ្នាជាមួយនឹងហ្វាំងឡានរហូតដល់ខ្ញុំត្រូវបិទភ្នែក។ តែខ្ញុំមិនទាន់បានបើកភ្នែកមើលថាតើគម្លាតគ្នារវាងខ្ញុំហើយនឹងឡានវាកៀកគ្នាដល់កំរិតណាផងក៏មានមនុស្សម្នាក់មកទាញខ្លួនខ្ញុំយកទៅអោបបាត់ទៅហើយ។
👿”អូនយ៉ាងម៉េចហើយ? ទូ អូនយ៉ាងម៉េចហើយ?” ពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងរង្វង់ដៃដ៏រឹងមាំរបស់ហ៊ាង។ ថាខ្ញុំទៅបេះដូងលោតញាប់ដោយសារតែភ័យខ្លាចឡានបុក តែលោកម្នាក់នេះវិញបេះដូងលោតស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ លោតរហូតដល់ថ្នាក់ខ្ញុំដឹងគ្រប់ចង្វាក់តែម្តង។
🚛”ចង់ងាប់មែនហា៎ ពួកអាក្មេងអស់នេះ” ម្ចាស់ឡានបើកកញ្ចក់ស្រែកជេរពួកខ្ញុំរហូតដល់ត្រូវបំបែបគ្នា ហើយក៏បើកចេញទៅបាត់ មិនដឹងគាត់ប្រញាប់ទៅណាដែរទេ។
👱🏻♂️”ទូ ទូកើតអីនឹង?” បងករុណាដែលទើបតែរត់មកតាមទាន់ត្រឹមអ្នកបើកឡានស្រែកជេរខ្ញុំនោះ ស្ទុះស្ទារត់មកនឹងគេដែរ។
💜”ខ្ញុំ ខ្ញុំមិនអីទ…”
👿”បងភ័យណាស់ទូ អូនមានត្រូវអីអត់?” ខ្ញុំនិយាយតបទៅកាន់បងករុណាមិនទាន់ចប់ផង លេងគេទាញខ្ញុំទៅអោបម្តងទៀតនៅនឹងមុខបងករុណា។ ខ្ញុំដឹងណាថាលោកធ្វើនេះកំពុងតែចង់បញ្ឈឺបងករុណា តែខ្ញុំមិនរំភើបជាមួយទេ។ នេះគេកើតឆ្កួតអីហ្នឹង គេគិតថាការខឹងរបស់ខ្ញុំគឺជារឿងលេងសើចមែនទេ ទើបបានជាគេធ្វើដូចជាគ្មានរឿងអីកើតឡើងសោះបន្តិចចឹង ហើយថែមទាំងសម្តែងធ្វើខ្លួនឡប់ៗទៀតនៀក។
💜”អឹសស លេងខ្ញុំទៅ ហើយកុំមកព្យាយាមធ្វើមិនដឹងរឿងអី” (លេងរិកណាស់នាង អ្នកណាទៅដែលត្រូវខឹងឲ្យប្រាកដនៀក) ខ្ញុំនិយាយរុញគេចេញរួចហើយក៏បែរខ្នងដើរចេញពីគេ តែម្តងនេះមើលឆ្វេងមើលស្តាំត្រឹមត្រូវខ្លាចសំណាងវាមិនមានជាលើកទី២ ហើយក៏ខ្ចិលហួសទៅមើលបងករុណាដែរ ដើរចេញតែម្តងទៅ។ ខ្ញុំរត់ឡើងមកលើថ្នាក់គេចពួកគេទាំង២ដោយមិនខ្ចីងាកក្រោយ។ បានមួយសន្ទុះនាងរិទ្ធ
2 / 11
ក៏បានដើរចូលមកដល់ក្នុងថ្នាក់ជាមួយនឹងថង់បាយ២ប្រអប់និងទឹក២ដបដោយទឹកមុនក្រញ៉ូវ។ ច្បាស់ជាត្រូវមាត់នាងនឹងទៀតមិនខានទេ😩😩
🧑🏻”ណេះបាយ ហើយទឹក” វាហុចមកឲ្យខ្ញុំដូចឲ្យសត្វចញ្ចឹមស៊ីចឹង។
💜”អឺ អរុណឯងច្រើនហើយ” ក្រោយពីអរគុណវាហើយពួកយើងក៏ចែកបាយគ្នាញ៉ាំដោយមិនបង្អង់យូរព្រោះខ្លាចញ៉ាំមិនទាន់ម៉ោងចូលរៀនវិញ។ (ម៉ោងសំរាក៣០នាទីដូចយូរបស់គេហេ៎😂)
🧑🏻”ទូ កុំថាយើងចង់ចេះដឹងរឿងឯងអីណា តែឯងហើយនឹងហ៊ាងមានរឿងអីឈ្លោះប្រកែកនឹងគ្នាមែន?” ពិសារបាយសុខៗស្រាប់តែរិទ្ធសួរសំនួរអួលបាយមកឲ្យខ្ញុំមួយលេង។
💜”អេសៗ ឯងចង់និយាយពីរឿងអី”
🧑🏻”តាមពិតទៅយើងដឹងថាពួកឯងស្គាល់គ្នាតាំងតែពីបាននិយាយជាមួយហ៊ាងដំបូងមកម្លេះ” really?
💜”ហើយ ហើយមិចបានឯងដឹង? ឯងនិយាយអីខ្លះជាមួយគេ?”
🧑🏻”យើងមិនបាននិយាយអីច្រើនទេ គ្រាន់តែយើងដាក់គូទចុះភ្លាមគេសុំយើងមករួមតុជាមួយឯងបាត់ទៅហើយ ដំបូងយើងក៏ចំលែកចិត្តដែរតែគេថាចង់និយាយជាមួយនឹងឯង ទើបយើងសួរគេថាស្គាល់ឯងដែរហ៎ ហើយគេក៏ប្រាប់ថា…” ថា? ថាស្អីមិចមិនប្រកាច់និយាយមក។
💜”ថាស្អីឯង មិចមិននិយាយឲ្យអស់មក” ខ្ញុំអន្ទះសារចង់ដឹងដែរ កំពុងតែស្តាប់ជក់ផង។
🧑🏻”គេថា គេគឺជាប្តីរបស់ឯង” ទឺតតត ទឺតតត ទាំងងងង ដូចគ្រាប់បែកផ្ទុះស្អុយពេញមុខខ្ញុំចឹង។ បាយចង់ជ្រុះចេញពីមាត់
💜”ឯងកុហកយើងមែនទេ?” ខ្ញុំមិនអស់ចិត្តទេ។ ហេតុអីក៏គេហ៊ាននិយាយបែបនេះ? ហ៎ាៗៗៗ😩 ខ្ញុំខ្មាស់នាងរិទ្ធណាស់
🧑🏻”មិនបានកុហកទេ គ្រាន់តែថែមជំនួសតិច គេប្រាប់ថាត្រឹមតែសង្សារទេ ហាហាហា” នាងស្រីចង្រៃងងង។
💜”អាឆ្កួត យើងគ្មានអារម្មណ៍សើចជាមួយឯងទេ អាឡប់”
💜”ចឹងបានន័យថាឯងបានដឹងថាយើងយ៉ាងមិចហើយ តែហេតុអីក៏ពួកឯងសម្តែងធ្វើដូចជាមិនស្គាល់យើង?”
🧑🏻”គឺឯងប្រាប់ថាឯងនិងបងករុណាមិនស្គាល់គេ យើងក៏ប្រាប់គេតាមនឹងទៅ លេងគេសុំឲ្យយើងជួយធ្វើជាមិនដឹងរឿងទៅតាមឯងតែម្តងទៅ”
💜”ហើយឯងក៏ព្រមតាមគេចឹងទៅហី៎ អារិទ្ធនេះឯងជាមិត្តយើងហា៎”
3 / 11
🧑🏻”អឺ គ្នាសុំទោស ឯងក៏ដឹងថាគ្នាចាញ់ប្រៀបមនុស្សប្រុសកំរិត ថែមទាំងបុរសសង្ហាដូចហ៊ាងទៀតឯងគិតថាយើងចិត្តដាច់មែន” អារឿងចាញ់ប្រៀបនឹងវាដឹងតែចាញ់ហើយ តែនេះនាងសឹងតែក្រាបដល់ដីហើយ។
💜”ឯងនេះសមតែយើងគក់ឲ្យចេញក្អួតមែន”
🧑🏻”អឺណា គ្នាសុំទោសពិតមែន ឥលូវដល់វេនយើងសួរឯងម្តងហើយ ឯងចាប់ផ្តើមតាំងពីពេលណាហា៎?” ចុំវាលេងមែនតែនហើយតាស។
💜”ចាប់ផ្តើមអី?” ធ្វើពត់អត់ដឹងរឿងសិន។
🧑🏻”រឿងដែលឯងចាប់ផ្តើមស្រលាញ់ប្រុសនឹង” ចាក់ដោតមែននាងនេះ។
💜”ពេលណាហ៎? យើងក៏មិនដឹងថាពេលណាដូចគ្នា គ្រាន់តែយើងចេះតែមានអារម្មណ៍ចម្លែកៗរាល់ពេលដែលនៅជិតហ៊ាង បេះដូងចេះតែលោតញាប់នៅពេលដែលគេប៉ះយើង និងតែងតែរំភើបនៅពេលដែលគេយកចិត្តទុកដាក់មើលថែយើង ហើយ ហើយ..”
🧑🏻”នៅហើយនឹងទៅ កុំចេញមោឲ្យសោះ” ឯងស៊ីអារម្មណ៍តិចមិនបាន
💜”ហើយតែងតែមានអារម្មណ៍ពុះកញ្ជ្រោលរាល់ពេលដែលគេថើបយើង យើងក៏មិនប្រាកដថាវាគឺជាសេ្នហាដែលយើងមានឲ្យគេដែរតែរាល់ពេលបិទភ្នែកយើងចេះតែនឹកឃើញដល់មុខគេគ្រប់ពេល” ជ្រុលជាវាដឹងជីវប្រវត្តិអស់ហើយ បង្ហើយប្រាប់វាឲ្យអស់តែម្តងទៅ។
🧑🏻”យើងគិតមិនខុសមែន យើងគិតថាឯងច្បាស់ជាដូចយើងមិនខាន គ្រាន់តែត្រូវការពេលវេលាដែលត្រូវស្វែងយល់ ហើយនឹងមនុស្សដែលអាចដាស់ឲ្យឯងដឹងពីធាតុពិតរបស់ខ្លួនឯងបានតែប៉ុណ្ណោះ មនុស្សប្រុសស្អីមើលថែខ្លួនស្អាតជាងស្រីទៀត” និយាយត្រឹមត្រូវម៉េសពេលនេះនាងហើយនៅមានឆ្លៀតដៀលឯងទៀត។ ហើយអារឿងមើលថែខ្លួននឹងប្រុសគេអត់ខ្លួនហី៎បានមើលថែមិនបាន(បានតើ តែយើងវារៀងលើសប្រុសទូទៅតិច)
💜”តើយើងត្រូវធ្វើយ៉ាងមិចបន្តទៅ?”
🧑🏻”គឺធ្វើតាមបេះដូងដែលវាស្រែកប្រាប់ឯងនឹងណា ទោះជាក្តីសុខដែលគ្រប់គ្នាស្អប់ខ្ពើម តែវាមានតំលៃសំរាប់ខ្លួនយើង ហើយត្រូវចាំមនុស្សម្នាក់ៗមានសិទ្ធស្រលាញ់ស្មើគ្នា” វានិយាយរហូតដល់ខ្ញុំត្រូវចូលតួទៅតាមវាដែល ស្គាល់វាយូរហើយមិនដែលលឺវានិយាយអ្វីបែបនេះទេ។
💜”ហើយចុះគ្រួសារវិញ?” ជារឿងសំខាន់ណាស់ ព្រោះវាប៉ះពាល់ដល់វង្សត្រកូលគ្រួសារទាំងមូល។
4 / 11
🧑🏻”ម្តាយឪពុកបង្កើតយើងមកគឺគាត់ដឹងច្បាស់ហើយថាយើងត្រូវការអ្វី ទោះជារឿងខ្លះគាត់ទទួលយកបានឬមិនបានក៏ដោយតែយើងគឺនៅតែជាកូនគាត់ គាត់គ្មានថ្ងៃស្អប់កូនខ្លួនឯងបានទេ យើងគ្រាន់តែព្យាយាមបង្ហាញឲ្យគាត់ដឹងថាអ្វីដែលយើងបានធ្វើគឺជាអ្វីដែលគាត់ចង់ផ្តល់ឲ្យយើងដូចគ្នានោះគាត់នឹងយល់”
💜”មើលទៅឯងដូចជាជឿជាក់ដល់ហើយ យើងមិនដែលគិតសោះថាឯងនិយាយពាក្យចឹងៗចេញមកបាន” ខ្ញុំនិយាយទាំងផ្តល់ស្នាមញញឹមឲ្យទៅវា។
🧑🏻”យើងមានការឆ្លងកាត់ច្រើនជាងឯងគឺវាចឹងហើយ តែប្រាប់បាននៅថាឯងហើយនឹងប្តីឯងមានរឿងអី” បានដៃណាស់នាងនៅមិនភ្លេចសំនួរនឹងហើយថែមទាំងមកប្តីឯងពេញមាត់ទៀតនាង។
គ្រឺងងងងងងង ខ្ញុំសញ្ជឹងគិតបន្តិចរួចរៀបនឹងនិយាយប្រាប់វាទៅហើយក៏ដល់ម៉ោងចូលរៀនបាត់ហេងវិញមិនបាច់រៀបរាប់ប្រាប់វា។ សុំទោសណាឯងចាំថ្ងៃក្រោយចុះ តែសំខាន់បាយដែលខំខ្ចប់មកស៊ីអត់ទាន់បានស៊ីអស់ទេឥលូវត្រូវខ្ចប់ទុកស៊ីម៉ោងក្រោយវិញហើយ បើរវល់ជក់មាត់ឆ្ងាញ់ត្រាវពេក។
ហ៊ើយយ សំលេងគ្រូស្រែកពន្យល់មេរៀនក្តែងៗតែខ្ញុំចូលតែសំដីនាងរិទ្ធទៅវិញ។ ធ្វើអ្វីដែលបេះដូងស្រែកប្រាប់ព្រោះវាគឺជាសេចក្តីសុខដែលយើងទាមទារ ឥលូវនេះបេះដូងខ្ញុំវាកំពុងតែជំទាលរកតែឈ្មោះគេម្នាក់គត់ តើដល់ពេលហើយមែនទេដែលខ្ញុំគួរតែបើកចិត្តចាប់ផ្តើមសារជាថ្មីម្តងទៀត។ ខ្ញុំគិតបណ្តើរសំលឹងមើលដៃរុំរបួសបណ្តើរ ក្រែងរឿងនេះខ្ញុំក៏មានចំនែកខុសដែរតើមែនទេ? គេក៏ព្រមទទួលកំហុសគេហើយដែរ ហេតុអីនៅឡើយតែខ្ញុំដែលខំមានះយកឈ្នះចិត្តខ្លួនឯងទៀត ក្រែងចង់នៅក្បែរគេណាស់មែនទេ? គួរតែដល់ពេលដែលយើងត្រូវមកវែកញែកគ្នាម្តងទៀតហើយ តើមែនទេ?
ធ្មិចបើកៗក៏ដល់ម៉ោងចេញទៅផ្ទះបាត់ទៅហើយ ថ្ងៃនេះត្រូវអរគុណនាងរិទ្ធណាស់ដែលខំមើលថែមេរៀនក្នុងសៀវភៅឲ្យខ្ញុំ ហើយក៏នៅឆ្លៀតតាមសួររឿងខ្ញុំទាល់តែបាន។
🧑🏻”យើងដូចជាច្រណែនឯងដល់ហើយ ហេតុតែសម្រស់គេបាន អង្គុយស្ងៀមៗក៏មានប្រុសមោចោមរោមណ៎” ពួកយើងបណ្តើរគ្នានិយាយឥតឈប់
💜”ឯងត្រូវការខ្លះគេ យកទាំងអស់ក៏បានដែរ យើងនឹងបានផុតឈឺក្បាល”
🧑🏻”ហេសៗៗ យើងមិនលេងចូលទេ គ្រាន់តែឃើញដៃឯងយើងខ្លាចណាស់ទៅហើយ” យ៉ាងមិចទៀតនាង ចង់ទៀតទេនឹងបានស្គាល់រសជាតិនឹងគេ។
💜”អឹមម ចឹងយើងទៅផ្ទះហើយ” ពួកយើងបណ្តើរគ្នារហូតមកដល់កន្លែងដាក់ឡាន។
🧑🏻”ហា៎? មិចក៏ថ្ងៃនេះឯងយកឡានមោ ឃើញតែហ៊ាជូនទៅជូនមោ យើងស្មានតែឯងទៅជាមួយយើងតើឃើញដើរតាមមកដល់ទីនេះ”
5 / 11
💜”អឺ យើងចង់រៀងរស់ដោយខ្លួនឯងខ្លះ យើងលេងពឹងហ៊ាទៀតហើយ”
🧑🏻”អឺ ល្មមហើយ មានប្តីមានអីហើយកុំពឹងតែហ៊ាពេក ហាហាហា” ចុំមើលវាហ៊ានឌឺឯងផង។
💜”អញសង្ស័យណាស់ មិនផុតថ្ងៃនឹងលូវហី៎”
🧑🏻”គ្នាញ៉ុះលេងតើ ត្រឡប់ទៅវិញស្រួលបួល ហើយកុំភ្លេចអ្វីដែលយើងបានប្រាប់ឯង ធ្វើអ្វីដែលបេះដូងស្រែកប្រាប់ នោះឯងនឹងស្វែងរកក្តីសុខពិតឃើញ”
🧑🏻”យើងជឿជាក់ថាហ៊ាងគេមនុស្សប្រុសដែលល្អសំរាប់ឯងជ្រើសរើស ទោះជាឆេវឆាវខ្លាំងបន្តិចតែឯងក៏អាចកែប្រែគេបាន ម្យ៉ាងគេធ្វើទៅព្រោះតែគេស្រលាញ់ឯង គិតមើលតែពេលបាយព្រឹកមិញទៅមនុស្សប្រុសមួយណាដែលទ្រាំមកអង្គុយឲ្យឯងដៀលធ្មេះនៅនឹងមុខអ្នកដទៃបានទៅ គឺព្រោះតែឯងទើបគេបន្ទាបខ្លួនដល់ម្លឹង”
🧑🏻”កុំចិត្តរឹងពេកណាវ៉ើយយយ ប្រយ័ត្នហ៊ាងអស់ចិត្តដល់វេនយើងម្តងហើយណា ហាហាហា យើងទៅហើយ” មិនដឹងថាវាឡើងធ្វើគ្រូតាំងពីពេលណាទេ វាពន្យល់ឯងអស់អាចយ៍អស់នោមតែម្តង។ តែវានិយាយក៏ត្រូវមួយបែបដែរ ខ្ញុំពិតជាមិនគួរនិយាយស្តីជ្រុលជ្រួសទៅគេដល់ថ្នាក់នឹងមែន។ ធម្មតារឿងមុខមាត់អ្នកណាក៏ផ្តល់តំលៃឲ្យដែរ តែគេបែរជានៅស្ងៀមឲ្យខ្ញុំជិះជាន់ដោយមិនប្រកែកមួយម៉ាត់។ អើយយយ ទៅផ្ទះស៊ីបាយវិញចាំគិតតាមក្រោយទៀត។
គ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំក៏រត់សំដៅទៅក្នុងបន្ទប់ភ្លែត ព្រោះខ្លាចម៉ាក់ឃើញដៃ(ហើយចង់លាក់ដល់ពេលណានាង នាងមិនហត់ទេអីរត់ទៅរត់មកនឹង)។
💜”ម៉ាក់ខ្ញុំអត់ញ៉ាំបាយថ្ងៃទេ មិនបាច់ចាំខ្ញុំទេណា” ខ្ញុំស្រែកប្រាប់ម៉ាក់ពេលកំពុងតែឡើងជណ្ដើរចូលបន្ទប់ ស្រាប់តែវាក់អើជាមួយហ៊ាទៅវិញ។
😎”ដៃឯងកើតអីហ្នឹង?” 😳😳អស់សយហើយមើលទៅ ចុះទឹកក្រពើឡើងលើខ្លាមែន ខំគេចម៉ាក់សឹងស្លាប់ឥលូវមកចប់ត្រឹមហ៊ាទាល់តែបាន។
💜”សូចចចច កុំមាត់លឺពេកហ៊ា ចូលនិយាយក្នុងបន្ទប់វិញ” ខ្ញុំអូសហ៊ាចូលបន្ទប់យ៉ាងលឿនព្រោះខ្លាចម៉ាក់លឺ។ មនុស្សតែម្នាក់គត់ឲ្យខ្ញុំបារម្ភជាងគេព្រោះម៉ាក់គាត់ឆាប់ប្រតិកម្មនឹងរឿងបែបនឹងណាស់។
😎”ប្រាប់ភ្លាមមក” កម្មពៀរមែនខ្ញុំ។ ខ្ញុំក៏ត្រូវរៀបរាប់រឿងឲ្យគាត់ស្តាប់ដូចអ្វីដែលខ្ញុំបានប្រាប់ទៅនាងរិទ្ធពីដំបូង។
😎”ហ៊ាងគេមានចំនែកក្នុងរឿងនេះទេ?”
6 / 11
💜”គឺគ្មានទេ” ខ្ញុំកុហកទេ (ល្បិចកុហកពេញខ្លួនចឹងបានត្រូវរបស់ហ៊ាងនឹងណា)។
😎”ចឹងម្សិលមិញហ៊ាងមកចង់ជួបឯងទាំងយប់នឹងមានការអី?”តាមសង្កេតគ្រប់ស្ថានភាពមែន កំពូលបងប្រុសតែម្តង។
💜”គឺ គឺ គ្មានអីទេ គេគ្រាន់តែមកលេងតែប៉ុណ្ណោះ” ឆ្លើយទៅទាំងមិនសមយ៉ាងមិចទេ។
😎”ឥលូវមានរឿងលាក់បាំងហ៊ាច្រើនម៉េស តាំងតែបានស្គាល់ហ៊ាងមក”
💜”អូខេ ហ៊ាខ្ញុំទទួលស្គាល់ថាខ្ញុំមានរឿងលាក់ហ៊ា តែខ្ញុំមិនទាន់អាចប្រាប់ហ៊ាបានទេនៅពេលនេះ ហ៊ាកុំគាបសង្កត់ខ្ញុំបានទេ”
😎”ហឹមមម បានហ៊ាមិនបង្ខំឯងទេ តែកុំឲ្យហ៊ាចាប់បានដោយផ្ទាល់ ហ៊ាចេញទៅវិញហើយ” គាត់និយាយហើយក៏បែរខ្នងដើរចេញទៅ។
💜”ឈប់សិនហ៊ា ហ៊ាកុំទាន់ប្រាប់ម៉ាក់រឿងដៃណា ខ្ញុំមិនចង់ឲ្យម៉ាក់ពិបាកចិត្ត” មុននឹងគាត់ចេញផុតខ្ញុំត្រូវផ្តាំគាត់ឲ្យហើយសិន។ ហ៊ាគាត់មិនឆ្លើយបានត្រឹមតែងក់ក្បាល។ ខ្ញុំក៏ចូលបន្ទប់ទឹកដើម្បីផ្លាស់ប្តូរបង់រុំរបួសថ្មីនឹងបានងូតទឹកជំរះកាយបន្តិច។
ថ្ងៃនេះខ្ញុំចេញទៅសាលារៀងលឿនជាងរាល់ដងព្រោះមិនចង់នៅផ្ទះយូរ ហើយក៏គិតចង់ទៅរកបាយក្រៅផង។ ខ្ញុំជ្រើសរើសទៅហាងដែលហ៊ាងធ្លាប់បាននាំខ្ញុំទៅបាយថ្ងៃជាមួយគ្នាលើកមុនម្តង។ បរិយាកាសនិងអាកាសធាតុនៅតែដដែរខុសតែអ្នកមកបាត់មនុស្សម្នាក់ទៅវិញ។ ដើរចូលមកដល់ក្នុងហាងរកកន្លែងអង្គុយស្រាប់តែខ្ញុំមានប្រទះឃើញមនុស្សស្រីម្នាក់ដែរខ្ញុំធ្លាប់បានជួបមុខម្តងរួចទៅហើយ គឺមនុស្សស្រីដែលធ្លាប់មានប្រវត្តិទាក់ទងជាមួយហ៊ាងនោះឯង ហើយនាងមកជាមួយអ្នកណានឹងព្រោះឃើញអង្គុយតែម្នាក់ឯងតែមានចានមនុស្សម្នាក់ទៀតនៅមុខនាង។
🐾”អត់ទោស បងអញ្ជើញមកគ្នាប៉ុន្មានអ្នកដែរ?” កំពុងតែរកមើលថាតើនាងមកជាមួយអ្នកណាស្រាប់តែអ្នករត់តុមកស្វាគមន៍ខ្ញុំមុនទៅវិញ។
💜”អឺមម ម្នាក់ឯងទេ”
🐾”ចាស អញ្ជើញមកខាងនេះមក” អ្នករត់តុបាននាំខ្ញុំទៅកាន់តុមួយដែរនៅចំហៀងខាងក្រោយខ្នងរបស់ស្រីម្នាក់នោះ។ ខ្ញុំឃើញនាងគិតតែពីអង្គុយចុចទូរសព្ទញញឹមរហូត។ កុំទៅខ្វល់ពីនាងអីរកកុម្ម៉ង់អីញ៉ាំវិញប្រសើរជាង។
ខ្ញុំកំពុងតែមើលMenuអាហារជាមួយនឹងអ្នករត់តុដដែរនោះ ក៏មានមនុស្សប្រុសម្នាក់ដើរកាត់ពីក្រោយតុខ្ញុំសំដៅទៅរកតុស្រីម្នាក់នោះ។ ខ្ញុំចាប់អារម្មណ៍បំផុតនោះគឺផែនខ្នងរបស់គេ ហេតុអីក៏ដូចជាហ៊ាងម្លេះ? ស្រាប់តែខ្ញុំដាក់Menu ចុះវិញស្របពេលដែលប្រុសម្នាក់នោះដើរដល់កន្លែងអង្គុយល្មម ហើយខ្ញុំក៏បានឃើញមុខមាត់គេយ៉ាងច្បាស់ដូចគ្នា គឺពិតជាគេមែន ប្រុសម្នាក់នោះគឺពិតជាហ៊ាងមែន។ គេដាក់គូទអង្គុយចុះដោយមិនបានចាប់អារម្មណ៍ថាមានខ្ញុំនៅជិតនោះដែរ។ ខ្ញុំសំលេងមើលការនិយាយស្តីគ្នារបស់ពួកគេដោយស្ងៀមស្ងាត់ ការនិយាយស្តី
7 / 11
ដែលគ្មានការស្អប់ខ្ពើមដូចគ្រាដំបូងដែលខ្ញុំបានជួបថែមទាំងមានការចាប់ម្ហូបដាក់ឲ្យគ្នាទៀត នេះមានន័យថាយ៉ាងមិចទៅ? ក្នុងនាមមិត្តភ័ក្ដិមែនទេ? ចិត្តខ្ញុំពេលនេះនៅលេងស្ងប់ហើយ ចិត្តមួយប្រាប់ថាឲ្យចូលទៅសួរនាំតែចិត្តមួយទៀតប្រាប់ថាកុំ ព្រោះយើងនៅមិនទាន់ត្រូវគ្នានៅឡើយទេ។ តើខ្ញុំគួរធ្វើដូចម្តេចទៅ? ដើរចេញតើល្អទេ? ព្រោះខ្ញុំខ្លាចថាខ្ញុំទ្រាំមិនបានរត់ទៅហែកនាងនោះជា២ទេ។
👿”ទូ….” ប្រហែលជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយមើលទៅទើបបានជាស្រែកខ្លាំងរហូតនាងស្រីម្នាក់នោះត្រូវងាកមកមើលតាមដែរយ៉ាងនេះ។ ខ្ញុំនៅតែអង្គុយសំលឹងមុខគេដោយធ្វើធម្មតាដដែរ។ ស្រាប់តែគេស្ទុះដើរមករកខ្ញុំយ៉ាងលឿន
👿”ទូ ទូ មកដល់យូរហើយនៅ?” សូម្បីការនិយាយក៏មិនច្បាស់ដែរ។
💜”សមល្មមនឹងបានឃើញគ្រប់យ៉ាង” ខ្ញុំនិយាយដោយភ្នែកសំលឹងមើលទៅស្រីរួមតុជាមួយគេនោះ។ នាងកំពុងតែសើចបញ្ឈឺខ្ញុំច្បាស់ណាស់។
👿”ទូ បងអាចបកស្រាយបានណា”
💜”ល្អតាស និយាយមកខ្ញុំចាំស្តាប់ ព្រោះខ្ញុំជាមនុស្សចូលចិត្តស្តាប់ហេតុផលស្រាប់ហើយ” ខ្ញុំនិយាយហើយក៏បែរមុខទៅចាំស្តាប់ចំលើយពីគេវិញ។
👿”ទូ ការពិតទៅគឺ…..”
👱🏻♀️”ហ៊ាង លោកអ៊ុំតេមកឲ្យពួកយើងទៅវិញឥលូវនេះ” នាងមេនាំរោគនេះ មកកាត់ចង្វាក់ទាល់តែបាន។
👿”នាងទៅមុនទៅ ខ្ញុំនៅដោះស្រាយជាមួយទូសិន” គ្រាន់តែលឺបែបនេះនាងនោះក៏ចាប់ផ្តើមប្រែទឹកមុខភ្លាម។
👱🏻♀️”មិនបានទេ ហ៊ាងមានរឿងអីត្រូវដោះស្រាយជាមួយវាចាំថ្ងៃក្រោយទៅ លោកអ៊ុំគាត់មានការសំខាន់”
👿”ប្រាប់ហើយថាឲ្យទៅមុនទៅ” ហ៊ាងដំឡើងសំលេងរហូតដល់នាងនោះស្ងាត់មាត់ជ្រាប។
👱🏻♀️”អូនមកជាមួយបង ឲ្យអូនទៅវិញមុនយ៉ាងមិច” ទៅមិនផុតមែននាងអើយនាង។
💜”លោកនាំស្រីនោះទៅវិញទៅ បើពួកលោកមិនចេះខ្មាស់គេតែខ្ញុំចេះ” ខ្ញុំនិយាយកាត់មុនគេស្រែកដាក់ស្រីនោះម្តងទៀត។ ឲ្យនៅធ្វើអីទៀតបើគេមើលមកពេញហាងទៀតហើយនឹង។
👿”តែ បង…”
💜”ទៅវិញទៅ” ខ្ញុំអស់ភាពអត់ធ្មត់ក្នុងរងចាំពាក្យបកស្រាយគេហើយ។
👿”បាន តែបងនៅតែមានពាក្យបកស្រាយឲ្យអូនជានិច្ច” គេនិយាយហើយក៏ដើរនាំមុខនាងនោះទៅបាត់។
8 / 11
👱🏻♀️”ហឹស ពាក្យបកស្រាយសំរាប់យកតែរួចខ្លួននឹងមែន សង្ឃឹមថាការបកស្រាយរបស់គេវានឹងធ្វើឲ្យឯងភ្លើរនៅជឿទៀតណា” ពាក្យសំដីបង្កប់ន័យរបស់នាងបានដក់ជាប់ក្នុងខួរក្បាលខ្ញុំរហូតស៊ីបាយហើយ ហើយបន្តទៅដល់សាលាទៀត។ នៅក្នុងថ្នាក់សិស្សមកគ្រប់គ្នាលើកលែងតែហ៊ាងម្នាក់គត់។ តើលោកបាត់ទៅណាជាមួយស្រីម្នាក់នោះទៅហ៊ាង?
ខ្ញុំបិទទ្វារថ្នាក់ហើយក៏ដើរសំដៅមករកកន្លែងអង្គុយជាប្រចាំរបស់ខ្លួន។
😇”ទូ នេះដៃទូទៅត្រូវនឹងអីហ្នឹង?” ខ្ញុំចូលខ្លួនដល់កន្លែងអង្គុយមិនទាន់បានស្រួលផងបងយុទ្ធចាប់ទាញដៃខ្ញុំមកមើលទៅហើយ។ ត្រឹមតែបានឃើញមុខបងយុទ្ធព្រមជាមួយនឹងសំលេងសួរនាំដោយអាការៈព្រួយបារម្ភបែបនេះទឹកភ្នែកខ្ញុំក៏បាក់ទំនប់ហូរចុះមកទៅហើយ។ ពេលនេះខ្ញុំពិតជាត្រូវការកំលាំងចិត្តខ្លាំងមែនទែន ហើយអ្នកដែលអាចផ្តល់ឲ្យខ្ញុំបាន១០០%នោះគឺមានតែបងយុទ្ធម្នាក់គត់។
💜”បងយុទ្ធ ហឺ…. ហឹង ហឺ…..” ខ្ញុំស្រែកយំអោបករបងយុទ្ធដោយលេងខ្មាស់មិត្តភ័ក្ដិក្នុងថ្នាក់។ ខ្ញុំទ្រាំទប់វាទៀតលេងបានហើយ គ្រប់កាយវិការ គ្រប់ពាក្យសំដីរបស់ស្រីម្នាក់នោះកាន់តែចាក់ដោតចិត្តខ្ញុំគ្រប់ពេលដែលនឹកឃើញដល់។ ពេលនេះខ្ញុំបានយល់ពីអារម្មណ៍ហ៊ាងច្បាស់ហើយថាវាពិបាកទ្រាំប៉ុណ្ណានៅពេលដែលបានឃើញមនុស្សដែលខ្លួនស្រលាញ់ទៅនែបនិត្យស្និទ្ធស្នាលជាមួយអ្នកដទៃនោះ។
😇”ទូ ទូ កើតអីនឹង? កុំយំណា កុំយំ”
💜”ហឺ….ហឹងៗ ហឺ….😭
😇”អូខេៗ តោះទៅក្រៅវិញ ពិសិដ្ឋប្រាប់គ្រូផងថាបង២នាក់សុំច្បាប់១ថ្ងៃ” បងយុទ្ធដៃម្ខាងអោបខ្ញុំដៃម្ខាងទៀតចាប់ទាញកាតាបគាត់ហើយនិងខ្ញុំថែមទាំងងាកទៅប្រាប់ពិសិដ្ឋជាមិត្តរួមថ្នាក់ឲ្យជួយសំរួលរឿងគ្រូផង រួចក៏នាំខ្ញុំចេញមកក្រៅថ្នាក់វិញ។ ខ្ញុំគិតតែពីយំមិនបាត់ បងយុទ្ធអូសដៃខ្ញុំកាត់តាមក្រសែភ្នែកមនុស្សពេញមួយសាលាតែគាត់មិនខ្វល់អ្នកណាមើលមកឡើយ ខ្ញុំកាន់តែខំទប់យំទឹកភ្នែកក៏កាន់តែហូរ។ កើតមកបែបនេះជាកម្មមួយទៅហើយម្តេចឡើយមកឲ្យខ្ញុំជួបរឿងជូរចត់យ៉ាងនេះទៀត។
😇”ចូលឡានទៅបងនាំទូទៅកន្លែងមួយ” ដើរមកដល់ឡានបងយុទ្ធគាត់ក៏រុញខ្ញុំចូលឡានហើយក៏បញ្ឆេះចេញទៅយ៉ាងលឿន។
😇”ទូនេះក្រដាស ជូតទឹកភ្នែកចេញទៅបងពិបាកចិត្តនឹងមើលណាស់” បើកឡានចេញបានមួយសន្ទុះបងយុទ្ធក៏បានហុចក្រដាសជូតមាត់មកឲ្យខ្ញុំជូតទឹកភ្នែកចេញ។ កុំនិយាយខ្ញុំយំទៀតឥលូវហើយ😭😭
💜”អរគុណបងណាស់ ខ្ញុំនាំទុក្ខមកឲ្យបងទៀតហើយ” ខ្ញុំទទួលយកដោយទំលាក់ទឹកមុខចុះ។
😇”បងទុកទូដូចជាប្អូនទៅហើយ គ្មានពាក្យថានាំទុក្ខដល់បងទេ យល់ទេ?” បងយុទ្ធនិយាយព្រមទាំងលូកដៃមកចាប់ដើមដៃខ្ញុំច្របាច់តិចៗដើម្បីផ្តល់កំលាំងចិត្តដល់ខ្ញុំ។ ហេតុអីក៏គាត់ល្អដាក់ខ្ញុំយ៉ាងនេះ? ខ្ញុំខ្មាស់គាត់ណាស់ដែលបោះបង់គាត់ទៅទទួលរងគ្រោះពីមិត្តភ័ក្ដិគាត់ទៅវិញ។
9 / 11
💜”បងចង់នាំខ្ញុំទៅណា?” ខ្ញុំទាញដៃពីគាត់មកជូតទឹកភ្នែកចេញហើយក៏សួរទៅគាត់ម្តង។
😇”គឺនាំទូទៅរំសាយទុក្ខនោះអី” គាត់និយាយទាំងផ្តល់ស្នាមញញឹមមកខ្ញុំធ្វើឲ្យខ្ញុំបានកក់ក្តៅក្នុងចិត្តបន្តិច។ ខ្ញុំមិនដឹងថាគាត់ចង់នាំខ្ញុំទៅទីណាទេដឹងតែពេលនេះពួកយើងកំពុងតែជិះកាត់ស្ពានឆ្លងទន្លេមួយឆ្ពោះទៅកាន់ត្រើយម្ខាងទៀតទៅហើយ។
💜”បងប្រាប់ខ្ញុំបន្តិចមកថាពួកយើងកំពុងតែទៅណាហ្នឹង?” ខ្ញុំនៅលេងសុខមែនទែនហើយ តាមរយះផ្លូវដែលគាត់បាននាំខ្ញុំមកនេះគឺពិតជាប្លែកណាស់។ តាមផ្លូវគឺមានដើរឈើដុះអមសងខាងដើម្បីផ្តល់ជាម្លប់ដល់អ្នកជិះកាត់ទាំងឡាយ។ យូរៗម្តងទើបបានឃើញផ្ទះគេឯងខ្លះ
😇”គឺបងនាំទូទៅផ្ទះលោកយាយបង” ផ្ទះលោកយាយ?
💜”មានអីពិសេសមែនទេ?”
😇”វាមិនជាពិសេសអីណាស់ណាទេ ទៅដល់ទូនឹងដឹងហើយ បងធានាថាទូនឹងពេញចិត្ត” គាត់និយាយខ្ញុំកាន់តែចង់ដឹងកាន់តែខ្លាំងឡើង បន់ឲ្យតែដល់ឲ្យឆាប់ៗទេ។ បងយុទ្ធគាត់ក៏មិនព្រមប្រាប់តាមសំរួលទៀតគិតតែពីញញឹមមួយមុខគត់។ យើងបានបន្តដំណើររៀងឆ្ងាយគួរសមដែរដោយបងយុទ្ធព្យាយាមធ្វើអោយខ្ញុំបានសើចមិនដាច់ដែលបានជួយឲ្យក្តីទុក្ខសោករបស់ខ្ញុំបានសម្រាលខ្លួនច្រើនដែរ ទម្រាំតែបានមកដល់មុខឃ្លោងទ្វារផ្ទះដ៏ធំមួយកណ្តាលព្រៃ ហិហិហិនិយាយលេងទេ គ្រាន់តែរៀងដាច់ពីផ្ទះអ្នកភូមិបន្តិចហើយមានដើមឈើដុះតាមផ្លូវរៀងច្រើនតែប៉ុណ្ណឹង។ ខ្ញុំលឺបងយុទ្ធនិយាយជាមួយអ្នកណាក៏មិនដឹង លឺត្រឹមតែគាត់និយាយនៅមុខផ្ទះប៉ុណ្ណោះហើយបានបន្តិចទ្វារផ្ទះក៏របើកឡើងរួចគាត់ក៏បន្តបើកឡានចូលទៅខាងក្នុងផ្ទះ។
Oh Wow គ្រាន់តែបើកទ្វារភ្លាមក៏លេចចេញរូបរាងភូមិគ្រឹះតែម្តងហើយនៀក។ ផ្ទះដ៏ធំមួយត្រូវបានសាងសង់ឡើងដោយឈើសុទ្ធ ដែលមានម៉ូតស្រដៀងនឹងផ្ទះអ្នកកាលសម័យបុរាណស្រស់ស្អាតខ្លាំងណាស់ប្រៀបបានទៅផ្ទះនៅក្នុងក្តីសុបិនរបស់ខ្ញុំអញ្ចឹង។😍
🐾”សួស្តី លោកប្រុស ថ្ងៃនេះនាំភ្ញៀវមកលេងដល់ទីនេះផង” ដាក់ជើងចុះពីលើឡានមិនទាន់ផងក៏មានបងប្រុសម្នាក់មកស្វាគមន៍បងយុទ្ធទៅហើយ។
😇”បាទបងសាន់ ជាប្អូនសំណប់ចិត្ត” បងយុទ្ធណែនាំខ្ញុំដោយងាកមកសើចដាក់ខ្ញុំផងដែរ។ រួចហើយបងសាន់ក៏បែរមករាក់ទាក់ខ្ញុំបន្ត
🐾”សួស្តីលោកប្រុសតូច” ហ៊ើយៗៗ លោកប្រុសតូចស្អី ខ្ញុំគ្មានបានជាប់សាច់ឈាមត្រកូលនេះអីបន្តិចទេ។
💜”អឺ កុំហៅខ្ញុំបែបនឹងអី ត្រឹមតែទូធម្មតាទៅបានហើយ ខ្ញុំគ្រាន់ជាប្អូនដែលរៀនសាលាជាមួយបងយុទ្ធទេ” ខ្ញុំប្រាប់ទៅគាត់ដោយទឹកមុខស្ញូញៗ
😇”យ៉ាងម៉េចមិនពេញចិត្តមែន លោកប្រុសតូច ហឹសៗៗ” កូនចៅមិនអីទេ ណាស់ដៃតែលោកល្បងមេបក្សនេះតាស។
10 / 11
💜”ខ្ញុំមិនបានជាប់ញាតិបង្កើតជាមួយនឹងបងទេ លោកប្រុសតូចស្អី”
😇”ហឹសៗៗ បាទប្អូនទូ តោះចូលក្នុងផ្ទះសិនទៅ” ជ្រលើមមិនបាត់សោះ
💜”អូ លោកយាយបងរកស៊ីអីដែលទើបផ្ទះធំម្លឹងៗ” ចូលមកដល់ក្នុងផ្ទះភ្លាមខ្ញុំស្រវាំងភ្នែកតែម្តង។ ក្នុងផ្ទះត្រូវបានតុបតែងយ៉ាងមានរបៀបនិងមើលទៅមានផ្ទៃស្រឡះល្អណាស់ ចំកណ្តាលពិដានផ្ទះត្រូវបានរំលេចទៅដោយគោមភ្លើងយ៉ាងធំធ្លាក់រណែងរណោងពេញអាកាស ព្រមជាមួយនឹងសាឡុងទទួលភ្ញៀវមួយឈុតធំទៀតចំកណ្តាលផ្ទះផងដែរ។ ជណ្ដើរកោងត្រង់ចំហៀងផ្ទះរួចបញ្ជូលជាមួយនឹងព្រំរចនាម៉ូតយ៉ាងស្រស់ស្អាតដេញទំលាក់ពីលើមកដល់ក្រោម និងនៅមានរបស់របរលម្អជាច្រើនទៀតតែខ្ជិលរៀបរាប់ និយាយមួយម៉ាត់យ៉ាងខ្លីគឺកប់ខ្លាំងណាស់។
😇”ហាហាហា ការពិតទៅជាផ្ទះសល់កាលពីជំនាន់លោកតាលោកយាយរបស់គាត់ទេ គ្រាន់តែមកដល់ដៃលោកយាយបងគាត់រៀបចំតុបតែងកែច្នៃជារឿយៗទៅទើបវាចេញជាបែបនេះឯង”
💜”អូ ស្អាតខ្លាំងណាស់ ហើយចុះលោកយាយបងនៅទីណា ខ្ញុំចង់ទៅជំរាបសួរគាត់បានបន្តិច” ខ្ញុំចំហរមាត់នឹងភាពស្រស់ក្នុងផ្ទះរហូតដល់ភ្លេចកើតទុក្ខ ហើយក៏បែរទៅសួររកលោកយាយពីគាត់វិញ។
😇”លោកយាយបងចែកឋានទៅបានមួយឆ្នាំហើយ”
💜”អូ ខ្ញុំចូលរួមសោកស្តាយផងណាបង”
😇”អឹមម អង្គុយលេងសិនទៅ បងទៅរកទឹកមកឲ្យញ៉ាំ” បងយុទ្ធញញឹមដាក់ខ្ញុំហើយក៏ដើរទៅផ្ទះបាយបាត់។ ចំនែកខ្ញុំវិញជើងនៅមិនស្ងៀមក៏ដើរមើលនេះមើលនោះរហូតបានឃើញទ្វារមួយនៅមួយចំហៀងទៀតនៃផ្ទះ។ ទ្វារចេញទៅណានឹង? ដៃខ្ញុំក៏វារពឹសទៀតទើបទ្វារវារបើកឡើង។ Seriously? ពិតជាមិនគួរឲ្យជឿសោះថាខ្ញុំកំពុងតែឈានជើងដើរចូលមកក្នុងផ្ទះសួនផ្កាកញ្ជក់បែបនេះទេ ដើមផ្កាស្ទើរតែគ្រប់ប្រភេទត្រូវបានដាំដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពេញដងផ្លូវដើរ ខ្ញុំប្រៀបបានដូចកំពុងតែស្ថិតនៅក្នុងពិភពធម្មជាតិអញ្ចឹង ពិតជាឋានសួគ៌នៃខ្ញុំមែន។ ខ្ញុំដើរហិតដើរបេះនេះបេះនោះដូចខ្លួនឯងជាម្ចាស់រហូតមកដល់ច្រកចេញមួយ។ ចិត្តចង់ដឹងចង់លឺកាន់តែច្រើនឡើងនៅក្នុងខ្លួនថាតើផ្ទះនេះមានអ្វីដែលអស្ចារ្យលើសនឹងទៀតទៅ។
ក្រាកកក ទ្វាររបើកមិនទាន់បានប៉ុន្មានផងកំលាំងខ្យល់ក៏បានបក់ផាត់មកប៉ះមុខខ្ញុំត្រជាក់ល្ហឹម ខ្ញុំក៏រុញទ្វារចេញទៅទាំងអស់ហើយអ្វីដែលខ្ញុំឃើញមុនគេគឺកូនកញ្ចុះតូចមួយបានបង្អួតខ្លួននៅជាប់មាត់ច្រាំងទន្លេ។ មានគ្រប់សព្វបែបយ៉ាងតែម្ដងហើយផ្ទះមួយនេះ ខ្ញុំចង់ប្តូរផ្ទះមកនៅទីនេះវិញហើយ។ រយៈផ្លូវដើរពីផ្ទះសួនផ្កាកញ្ចក់ទៅដល់កញ្ចុះត្រូវបានរាយទៅដោយផ្ទាំងដុំថ្មតូចធំដែលត្រូវបានគេរៀបសំរាប់ជាផ្លូវដើរបានយ៉ាងស្រួលថែមទាំងមានវាលស្មៅដុះត្រសងទៀតផង។
11 / 11
💜”ទំលាក់ទុក្ខសោកនៅទីនេះ ហើយត្រលប់ទៅវិញដោយស្នាមញញឹម” នរណាគេជាអ្នកសរសេរហ្នឹង? វាគឺជាពាក្យស្លោកមួយដែលមានគេសរសេរឆ្លាក់នៅលើក្តាមួយបន្ទះដាក់ព្យួរទំលាក់ពីលើដំបូលកញ្ចុះចុះមក។ ហើយបើសំលឹងមើលទៅក្នុងកញ្ចុះវិញគឺឃើញច្បាស់ណាស់ថាមានទោងឈើមួយសំកាំងខ្លួនជិតនឹងមាត់កញ្ចុះដោយមានបង្កាន់ដៃបាំងការពារកុំឲ្យធ្លាក់ទឹកផងដែរ។ ខ្ញុំសរសៀរៗទៅអង្គុយលើទោងឈើនោះដើម្បីគយគន់មើលទឹកទន្លេដ៏ធំល្វើងល្វើយនិងស្រូបយកខ្យល់អាកាសដ៏ស្រស់ថ្លាពិតជាទទួលបានអារម្មណ៍ល្អឡើងមកវិញច្រើនមែន។
😇”គិតមិនខុសមែនថាប្រាកដជានៅទីនេះ បងអស់អីSurpriseបាត់” ខ្ញុំកំពុងតែបិទភ្នែកបណ្តែតអារម្មណ៍ទៅតាមសំលេងខ្យល់បក់ទៅបក់មក ស្រាប់តែបានលឺសំលេងបងយុទ្ធដេញមកពីក្រោយខ្នង។
😇”ណេះ ទឹកក្រូចច្របាច់ស្រស់ៗ” បងយុទ្ធដើរមកដល់ដាក់គូទអង្គុយជិតហើយហុចកែវទឹកក្រូចក្នុងដៃមួយទៀតមកឲ្យខ្ញុំ។
💜”អរគុណបងច្រើនណាស់” ខ្ញុំបែរទៅទទួលពីគាត់ទាំងស្នាមញញឹមមិនសូវស្រស់ ស្រាប់តែខ្ញុំក្រលៀសភ្នែកចាប់អារម្មណ៍ឃើញក្តារឈើមួយបន្ទះធំមានកូនក្រដាសតូចធំត្រូវបានដំជាប់ដោយដែកគោលច្រើនគួរសមដែរនៅមួយចំហៀងនៃកញ្ចុះ និងមានកូនតុឈើមួយឆុតនៅកៀននោះផងដែរ។
💜”នោះជាស្អីនឹង?” ខ្ញុំនិយាយហើយក៏ងើបកាន់កែវទឹកក្រូចដើរសំដៅទៅរកក្តារមួយបន្ទះនោះ។
😇”វាជាក្តារសំរាប់ផ្ញើរទុករឿងរ៉ាងអាក្រក់ៗនិងរឿងឈឺចាប់ដែលធ្លាប់បានកើតឡើងមកលើបង” អូ ពិតជាអស្ចារ្យមែន ខ្ញុំដាក់កែវលើតុរួចដើរសំលឹងមើលរាល់សារក្រដាសដែលបានដំជាប់នៅទីនោះ ហើយក៏បានចាប់អារម្មណ៍លើកូនក្រដាស៣,៤សន្លឹកដែលមើលទៅដូចជាទើបដំជាប់ថ្មីៗជាងគេ។
🔖អត្ថន័យក្នុងក្រដាសទី១:
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment