Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី១៩

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី១៩
និពន្ធដោយ Pii Chhay


🔖អត្ថន័យក្នុងក្រដាសទី១:
(ថ្ងៃ អង្គារ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃខ្ញុំបានទៅសួរសុខទុក្ខមនុស្សដែលខ្ញុំបានលួចស្រលាញ់ដល់ផ្ទះ ហើយក៏ជាថ្ងៃដែលខ្ញុំពិបាកទទួលយកខ្លាំងជាទីបំផុតផងដែរក្នុងរយៈពេល៣ឆ្នាំក្រោយពីបានចែកផ្លូវគ្នាជាមួយនឹងអ្នកចាស់កន្លងមក។ គួរឲ្យចង់សើចណាស់ព្រោះមនុស្សដែលខ្ញុំលួចស្រលាញ់គេគឺជាមនុស្សប្រុសទៅវិញ។ វិទូគឺជាឈ្មោះរបស់គេ ក្មេងប្រុសដែលខុសពីក្មេងប្រុសទូទៅដែលខ្ញុំបានស្គាល់និងបានជួប។ ហ៊ឺមមម តែទេវតាមិនអាណិតដល់ខ្ញុំសោះព្រោះតែមនុស្សដែលបានធ្វើឲ្យបេះដូងរបស់ខ្ញុំព្រមបើកទទួលយកអ្នកថ្មីដូចជាទូត្រូវបានមិត្តភ័ក្ដិដ៏ល្អតែមួយគត់របស់ខ្ញុំសារភាពការពិតថាស្រលាញ់គេនៅនឹងមុខខ្ញុំ។ ឧបសគ្គមួយនេះគឺធំណាស់សំរាប់ខ្ញុំ ហើយជំរើសដែលល្អគឺត្រូវតែមានម្នាក់ដកខ្លូនចេញ ច្បាស់ណាស់ម្នាក់នោះគឺជាខ្ញុំ) បើតាមដែរខ្ញុំចាំបានគឺជាថ្ងៃដែលខ្ញុំធ្វើឲ្យហ៊ាងខឹងតើមែនទេ? បានន័យថាបងយុទ្ធដឹងថាហ៊ាងចាប់ផ្តើមស្រលាញ់ខ្ញុំតាំងពីថ្ងៃនោះមកម្លេះ ចឹងតើទើបចាប់តាំងពីថ្ងៃនោះមកបងយុទ្ធគឺចាប់ផ្តើមកាត់បន្ថយការនិយាយលេងជាមួយខ្ញុំច្រើនណាស់។ ការពិតគេកាក់មុខបងយុទ្ធបាត់ទៅហើយ
🔖អត្ថន័យក្នុងក្រដាសទី២:
(ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃដែលខ្ញុំបានជូនមនុស្សដែលខ្ញុំលួចស្រលាញ់ទៅសុំទោសមិត្តរបស់ខ្ញុំដល់ផ្ទះ ហើយក៏ជាថ្ងៃដែលខ្ញុំគ្រាំចិត្តបំផុតព្រោះខ្ញុំបានដឹងថាអ្នកដែលខ្ញុំខំលួចស្រលាញ់ក៏មានចិត្តទៅលើមិត្តរបស់ខ្ញុំដូចគ្នា ខ្ញុំអស់សង្ឃឹមហើយ) ខ្ញុំអានក្នុងចិត្តបណ្តើរនឹកស្រមៃដល់ថ្ងៃដែលបងយុទ្ធបានសរសេរបណ្តើរ។
😇”ប៉ុណ្ណឹងបានហើយទូ គ្មានអ្វីគួរឲ្យចង់មើលទេ សុទ្ធតែរឿងអត់ប្រយោជន៍របស់បងទេ” ខ្ញុំកំពុងតែរកមើលសន្លឹកថ្មីផ្សេងទៀត បងយុទ្ធក៏យកដៃមកចាប់ស្មាខ្ញុំឲ្យឈប់រកមើលបន្ត។
💜”តែគ្រប់ក្រដាសគឺសុទ្ធតែចេញពីអារម្មណ៍ពិតមែនទេ?” បងយុទ្ធមិនតបបានត្រឹមតែឈរសំលឹងមុខខ្ញុំមិនលេង។
💜”ខ្ញុំសុំអានតែ២,៣ទៀតទេ” គាត់មិនថាអីហើយក៏ប្រលែងដៃចេញពីស្មាខ្ញុំ។
🔖អត្ថន័យក្នុងក្រដាសទី៣:
(ថ្ងៃព្រហ ទី២០ ខែកក្កដា ឆ្នាំ២០១៧ ថ្ងៃនេះខ្ញុំបានធ្វើរឿងដ៏អាក្រក់មួយទៅលើមិត្តរបស់ខ្ញុំ ខ្ញុំហ៊ានបំពានចេញមុខណាត់មនុស្សដែលវាស្រលាញ់ទៅដើរលេងជាមួយគ្នាដើម្បីបង្កើតឱកាសសារភាពស្រលាញ់ទៅគេ។ ខ្ញុំដឹងថាខ្ញុំធ្វើនេះគឺវាដូចជាក្បត់មិត្តរបស់ខ្លួនអញ្ជឹង តែខ្ញុំនៅតែចង់ឲ្យគេម្នាក់នោះដឹងថា នៅមានខ្ញុំម្នាក់ទៀតដែលកំពុងតែឈ្លក់វង្វេងនឹងគេដូចគ្នា ទោះជាចំលើយបែបណាក៏ខ្ញុំអាចទទួយយកបាន សុំត្រឹមតែឲ្យគេបានដឹងថាខ្ញុំក៏ស្រលាញ់គេគឺវាគ្រាប់់គ្រាន់ហើយ។ តែមិនទាន់បានទទួលចំលើយពីគេផងខ្ញុំក៏ត្រូវជួបនឹងបញ្ហាជាមួយមិត្តខ្ញុំទៅ
2 / 12
ហើយ)។ ហើយមួយនេះគឺជាថ្ងៃដែលហ៊ាងបានតាមមកទាញខ្ញុំចេញពីឡានរបស់បងយុទ្ធទាំងដែលខ្ញុំមិនទាន់បានផ្តល់ចំលើយឲ្យគាត់ ហើយក៏ជាថ្ងៃដែលជីវិតខ្ញុំបានប្រែប្រួលស្ទើរតែទាំងស្រុងផងដែរ។
អូ នៅមានក្រដាសថ្មីមួយចុងក្រោយទៀត។
🔖អត្ថន័យក្នុងក្រដាសទី៤:
(ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃដែលខ្ញុំច្បាស់១០០%ហើយថាខ្ញុំអស់សិទ្ធនឹងបន្តការលួចស្រលាញ់នេះទៀតហើយ។ រូបភាពពួកគេចាប់ដៃគ្នានៅនឹងមុខមិត្តរួមថ្នាក់គ្រប់គ្នាបានបញ្ជាក់ឲ្យខ្ញុំបានដឹងច្បាស់ណាស់ថាមនុស្សដែលខ្ញុំខំលួចស្រលាញ់តាំងពីថ្ងៃដំបូង បានជ្រើសរើសយកមិត្តខ្ញុំពេញទីហើយ។ តែខ្ញុំនៅតែមុខក្រាស់ចង់ស្តាប់ចំលើយដល់ល្វីងពីគេទៀត។ ខ្ញុំពិតជាឈឺខ្លាំងណាស់ដែលបាត់បង់គេទៅ តែក៏ព្រមអស់ចិត្តតាមសម្រួលព្រោះយ៉ាងណាទូក៏បានជួបមនុស្សដែលល្អនិងស្រលាញ់គេពិតប្រាកដដែរ។ វាល្មមដល់ពេលដែលខ្ញុំព្រមប្រលែងពួកគេទាំង២ឲ្យបានជួបគ្នាហើយ)។ហើយនេះគឺជាថ្ងៃដែលខ្ញុំបានសំរេចចិត្តបោះបង់បងយុទ្ធហើយច្បាស់ក្នុងចិត្តថាខ្ញុំជ្រើសរើសមនុស្សម្នាក់ដែរអាចមើលថែខ្ញុំបានយ៉ាងល្អតែមើលមកខ្ញុំពេលនេះចុះ។
💜”មនុស្សដែលល្អនិងស្រលាញ់ខ្ញុំពិតប្រាកដ ហឹសតើចំនុចមួយណាទៅដែលបញ្ជាក់ឃ្លានេះឲ្យខ្ញុំបានយល់” ខ្ញុំអោនមើលដៃមានរបួសរបស់ខ្ញុំទាំងនឹកហួសចិត្ត។
😇”ទូ? ទូកើតអីទៀតហី៎?”
💜”តើពេលណាទៅទើបមនុស្សល្អក្នុងខ្លួនគេចេញមក? តើថ្ងៃណាទៅទើបខ្ញុំទទួលអារម្មណ៍ស្រលាញ់ពិតពីគេ?” ហេតុអីខ្ញុំត្រូវរំលឹកពីគេទៀតហើយ? ហេតុអីខ្ញុំត្រូវមកយំដោយសារគេទៀតហើយ? ដៃនៅឈឺមិនទាន់ជា ហេតុអីក៏គេនៅថែមរបួសបេះដូងមកឲ្យខ្ញុំទៀត ហេតុអីទៅ? ខ្ញុំឈរក្តោបដៃអោនក្បាលយំនៅនឹងមុខបងយុទ្ធម្តងទៀតហើយ។
😇”ទូ? ទូយំរឿងអីទៀតហើយ? អាប៉បវាធ្វើអីទូមែន” បងយុទ្ធចាប់ស្មាខ្ញុំឲ្យបែរទៅរកគាត់
💜”គេមិនបានធ្វើអីខ្ញុំទេ តែខ្ញុំទៅវិញទេដែលល្ងង់ទៅស្រលាញ់គេដោយខ្លួនឯង”
😇”ទូ ទូមិនល្ងង់ទេដែលទៅស្រលាញ់នរណាម្នាក់នោះ តែម្នាក់នោះនឹងល្ងង់ដែលមើលមិនឃើញពីតំលៃនៃការស្រលាញ់របស់ទូ”
💜”ខ្ញុំអស់ទំនុកចិត្តនឹងបន្តទៀតហើយ ខ្ញុំចង់បញ្ឈប់វាត្រឹមនេះហើយ”
😇”ទូស្តាប់បង ទោះបងមិនដឹងថាមានរឿងអ្វីកើតឡើងរវាងទូហើយនិងអាប៉បមែន តែបងជឿជាក់ណាស់ថារឿងដែលវាធ្វើគឺវាគ្មានចេតនាចង់ធ្វើបាបទូឡើយ ហើយទូត្រូវចាំមនុស្សដូចអាប៉បវាមិនដែលស្រលាញ់អ្នកណាដោយងាយឡើយរឹតតែមិនខ្វល់ពីរឿងមួយនឹងទៀត ទូគឺជាមនុស្សដំបូងដែលបងបានឃើញវាហ៊ានប្រាប់ថាស្រលាញ់ពេញៗមាត់នៅនឹងមុខបង ហើយហ៊ានបើកជំហរទៅឲ្យអ្នកផ្សេងដឹងដោយ
3 / 12
គ្មានការខ្មាស់អៀន ចំនុចនេះហើយទើបបងព្រមប្រលែងទូទៅឲ្យវាព្រោះបងដឹងថាវានឹងគ្មានថ្ងៃឈប់ស្រលាញ់ទូដោយងាយដូចគ្នា” ខ្ញុំគួរតែជឿពាក្យសំដីរបស់គាត់ទេ? មិត្តស្និទ្ធស្នាលគ្នាគេនឹងជួយកាន់ជើងគ្នាទេ?
💜”ចុះរឿងស្រីម្នាក់នោះវិញ? ស្រីមួយដែលឈ្មោះឡាវីននោះវិញ គេនៅមានទំនាក់ទំនងអីទៀតជាមួយនាង?” ខ្ញុំងើយមុខសួរទៅបងយយុទ្ធវិញ។
😇”ទូបានដឹងរឿងអីមោ?” គាត់ក៏បែរទឹកមុខ
💜”ថ្ងៃមិញខ្ញុំបានឃើញពួកគេទៅញ៉ាំបាយជាមួយគ្នាតែ២នាក់ ទាំងដែលជួបគ្នាដំបូងគេធ្វើរិកពារដូចជាស្អប់នាងណាស់ តែនៅក្រោយខ្នងខ្ញុំគេបែរជាបញ្ចេញរិកពារផ្សេងទៅវិញ តើគេនៅមានរឿងអីខ្លះទៀតដែលនៅលាក់បាំងនឹងខ្ញុំ? តើបងដឹងរឿងអីខ្លះទៅរវាងពួកគេទាំង២?” ខ្ញុំខំស្រែកយំផងរៀបរាប់ទៅគាត់ផងរហូតដល់គាត់ត្រូវទាញខ្លួនខ្ញុំទៅអោបលួងលោម។
😇”ទូកុំយំអី ថ្ងៃណាមួយវានឹងប្រាប់ការពិតដល់អូនទាំងអស់ជាមិនខាន តែពេលនេះទូកុំទាន់គិតរឿងនេះអីណា” ហួសពេលហើយ ព្រោះខួរក្បាលខ្ញុំពោរពេញទៅដោយរឿងមួយនេះទៅហើយ។
💜”តើថ្ងៃណាទៅ? ហឺៗៗ តើខ្ញុំត្រូវទ្រាំឈឺដល់ពេលណាទៀតទៅ?” ខ្ញុំអោបបងយុទ្ធយំយ៉ាងណែន ហើយបងយុទ្ធក៏អោនមកថើបក្បាលខ្ញុំដើម្បីលួងលោមដូចគ្នា។
👿”អាយុទ្ធ ហេតុអីក៏ហែងហ៊ានធ្វើយ៉ាងនេះដាក់អញ” ផាច់ច់ច់ ខ្លួនពួកខ្ញុំត្រូវបានបែកចេញពីគ្នាដោយសារកំលាំងទាញរបស់ហ៊ាង ហើយថែមទាំងបន្ថែមកណ្តាប់ដៃឲ្យទៅបងយុទ្ធមួយទៀត។
💜”បងយុទ្ធ😱” ខ្ញុំស្ទុះទៅទប់បងយុទ្ធហើយហ៊ាងក៏សម្រុកមកបន្តទៀត
💜”ហ៊ាង ឈប់ភ្លាមទៅ”
ផាច់ច់ច់ ដៃរុំរបួសពីមុនមានពណ៌សស្អាតពេលនេះបានលេចចេញស្នាមឈាមក្រហមអណ្ដែតមកជំនួសវិញ ដោយាសារកំលាំងទះមួយទំហឹងរបស់ខ្ញុំទៅលើមុខរបស់គេ។
👿”ទូ?” គេឈរស្ងៀមសំលឹងមុខខ្ញុំដោយការឈឺចាប់
💜”លោកឈប់ឆ្កួតបានហើយឬនៅ នេះគឺបងយុទ្ធជាមិត្តតែម្នាក់របស់លោកហេតុអីក៏លោកចិត្តឆេវឆាវមិនព្រមស្តាប់ហេតុផលអីដល់ថ្នាក់នេះ ហេតុអីក៏លោកសាហាវបែបនេះ លោកដឹងថាគាត់បានធ្វើអ្វីខ្លះដើម្បីលោកទេ? ហេតុអីក៏លោកចិត្តខ្មៅយ៉ាងនេះ ហឺៗៗ” ស្ងាត់ ហេតុអីក៏មិនព្រមតបតរនឹងខ្ញុំ។
4 / 12
👿”ដៃអូនចេញឈាមហើយ” គេអោនមើលដៃខ្ញុំបានបន្តិចរួចក៏និយាយនិងព្យាយាមលូកដៃចូលមករកចាប់ដៃខ្ញុំដោយមិនខ្វល់ថាខ្ញុំបាននិយាយអ្វីខ្លះទៅកាន់គេទេ។
💜”មិនបាច់មកខ្វល់នឹងរបួសរបស់ខ្ញុំទេ ត្រឹមឈឺដៃប៉ុណ្ណឹងវាមិនស្មើនឹងឈឺចិត្តដែលលោកបានបន្សល់ទុកឲ្យខ្ញុំឡើយ” តែខ្ញុំបែរជានិយាយបញ្ឈឺទៅកាន់គេវិញ។
👿”បងតែងតែអាក្រក់នៅក្នុងភ្នែកអូនជានិច្ចតើមែនទេ?”
💜”ពិតមែនហើយ ខ្ញុំមិនគួរជ្រើសរើសយកលោកតាំងពីដំបូងមកម្ល៉េះ នេះហើយលិទ្ធផលដែលខ្ញុំទទួលបាន លោកពេញចិត្តដែរទេ?” គេមិនបានតបនឹងខ្ញុំទេតែគេបែរខ្លួនទៅចាប់យកកែវទឹកក្រូចនៅលើតុមកវិញ
ប្រាវវវវវ កែវទឹកក្រូចត្រូវបានបែកខ្ចាយពេញដីដោយស្នាដៃគេបានវាយបំបែក។ គេចង់ធ្វើអីគេនឹង? គិតចង់ចាក់សំលាប់ខ្ញុំមែន? (យី នៅមានពេលមកនិយាយលេងទៀតលោកទូ)
ឆ្វាច់ច់😱😱
👿”នេះគឺជារបួសទីមួយដែលបងបានធ្វើឲ្យអូនឈឺ” គេសំលឹងមើលមុខខ្ញុំដោយដំនក់ទឹកដក់ពេញភ្នែក។
💜”ហ៊ាងងងង”ឈាមយ៉ាងច្រើនហូរចេញពីប្រអប់ដៃរបស់គេ។ គេឆ្កួតហើយ ហេតុអីក៏គេយកអំបែកកែវមកឆូតលើដៃខ្លួនឯងបែបនេះ?
👿”ហើយនេះគឺជារបួសទី២ដែលបង…”
💜”ហ៊ាងងងកុំ លោកចង់ធ្វើឆ្កួតអីទៀតនឹង?” ទុកទៀតលេងបានហើយខ្ញុំស្ទុះទៅចាប់ដៃគេយ៉ាងលឿន។ គេឆ្កួតមែនទែនហើយ អស់ពីឆូតដៃខ្លួនឯងហើយគេនឹងចង់យកអំបែកកែវមកឆូតត្រង់ដើមទ្រូងខាងឆ្វេងគេបន្ថែមទៀត។
👿”មែនហើយបងឆ្កួតមែនទែនហើយ តាំងពីបងបានស្គាល់អូនមក បងលេងជាខ្លួនឯងទៀតហើយ” គេខំសំលឹងមើលមុខខ្ញុំដោយទឹកភ្នែករលីងរលោង។
👿”បើបងធ្វើឲ្យអូនឈឺ បងក៏សុខចិត្តឈឺជាមួយអូនដែរ” ដៃដែលខ្ញុំកំពុងតែចាប់ទប់នោះពេលនេះចាប់ផ្តើមហូរឈាមមកដែរហើយ ដោយសារតែកំលាំងច្របាច់អំបែងកែវរបស់គេ។
💜”បានហើយឈប់ទៅហ៊ាង” ខ្ញុំចាប់ផ្តើមភ័យខ្លាចច្រើនជាងខឹងគេហើយ។ ខ្ញុំខំចាប់ខ្វេះអំបែកកែវដែលគេកំពុងតែក្តាប់យ៉ាងណែន។
💜”ប្រលែងដៃចេញ ឬក៏លោកចង់ឲ្យខ្ញុំឈឺកាន់តែខ្លាំងជាងនេះទៀត” ខ្ញុំខំប្រឹងសំលឹងមុខគេជាការបញ្ជាឲ្យគេព្រមប្រលែងអំបែងកែវចេញ។
5 / 12
👿”ទូ ឲ្យបងសុំទោស អូនឈប់ខឹងបងទៀតទៅតើបានទេ? បងទទួលយកការស្អប់ខ្ពើមរបស់អូនលេងបានទៀតហើយ” គេព្រមប្រលែងអំបែកកែវចេញហើយក៏ទាញខ្ញុំយកទៅអោបយ៉ាងណែនថែមទាំងរៀបរាប់ដាក់ជិតត្រចៀកខ្ញុំទៀត។
💜”លេងខ្ញុំសិនទៅ” ខ្ញុំទះស្មាគេឲ្យលែងខ្ញុំតែគេបែរជារឹតតែអោនខ្ញុំខ្លាំងលើសដើម។
👿”អូនប្រាប់បងសិនមកថាអូនព្រមលើកលេងទោសឲ្យបងហើយ” គេនិយាយសំលេងខ្សឹកខ្សួលមកកាន់ខ្ញុំ
💜”ហ៊ាងងងង”
👿”ឆ្លើយប្រាប់បងមកថាអូនឈប់ខឹងបងទៀតហើយ” គួរតែឆ្លើយប្រាប់គេយ៉ាងមិចទៅ។ ទឹកភ្នែកខ្ញុំចាប់ផ្តើមស្រក់មកឥតឈប់ព្រោះតែមានចិត្តអាណិតទៅគេហើយ។ ចុះបើខ្ញុំមិនព្រមហើយគេនៅតែធ្វើអ្វីដែលឆ្កួតៗដូចមុននឹងទៀតទៅតើខ្ញុំអាចទ្រាំមើលទៀតបានទេ? ខ្ញុំឈរបណ្តោយឲ្យទឹកភ្នែកស្រស់ចុះជាមួយនឹងការអោបរបស់គេ។ ខ្ញុំអាចនឹងខូចចិត្តនឹងរឿងដែលគេបានធ្វើមកលើខ្ញុំ តែខ្ញុំរិតតែឈឺចាប់បន្ថែមទៀតនៅពេលដែលឃើញគេធ្វើបាបខ្លួនឯងព្រោះតែខ្ញុំ។
💜”អូនឈប់ខឹងបងហើយ” ខ្ញុំខំសម្រួលអារម្មណ៍ហើយក៏ផ្តល់ចំលើយទៅឲ្យគេយ៉ាងច្បាស់មួយ។
ពេលនេះចំលើយក៏បានផ្តល់ទៅឲ្យគេដែរ។ ហើយពេលណាទើបគេដាច់ចិត្តលែងខ្ញុំទៅ។
💜”អាចលែងបានហើយនៅ?” យូរដែរទើបខ្ញុំដាច់ចិត្តសួរ។
👿”នៅទេ បងចាំអូននិយាយថាលើកលេងទោសឲ្យបងទៀតសិន” ចុំមើលគេ។
💜”លោកចង់លេងសើចនឹងខ្ញុំមែន?” ខ្ញុំខំប្រឹងរុញគេចេញតែគេរឹតដៃអោបកាន់តែខ្លាំង។
👿”បងមិនព្រមលេងទេ លុះត្រាតែអូនលើកលេងទោសឲ្យបងសិនទើបបងស្ងប់ចិត្ត” ខ្ញុំដូចជាចង់សើចនឹងគេវិញយ៉ាងម៉េចមិនដឹងទេនៀក។ គេអាចរកនឹករឿងមកឲ្យខ្ញុំហួសចិត្តបានគ្រប់ពេល។
💜”អឺៗ ខ្ញុំព្រមអត់ទោសហើយ យកទោសលោកទៀតក៏ហត់តែខ្ញុំដែរ ល្មមលេងបានហើយ” ក្រោយពីខ្ញុំប្រាប់គេហើយទើបគេព្រមប្រលែងខ្ញុំស្រួលៗដូចគ្នា តែមិនទាំងអស់នោះទេ។ គេប្តូរពីការអោបរឹតមកជាចាប់ក្តោបដៃខ្ញុំយកទៅថើបត្រង់បាតដៃរុំបង់ខ្ញុំទាំងដែលដៃគេមានរបួសសុទ្ធតែឈាមទៅវិញ។
👿”បងសុំទោសដែលធ្វើឲ្យអូនឈឺម្តងហើយម្តងទៀត” បន្ទាប់ពីអោនហិតដៃខ្ញុំហើយគេក៏ងើបមុខសំលឹងមើលមកខ្ញុំដោយភ្នែកនៅជាប់សំនើមទឹកនៅឡើយ។ ឱ ក្មេងមិនចេះធំរបស់ខ្ញុំអើយ
💜”នៅមានលើកក្រោយទៀតអត់?”
6 / 12
👿”ត្រឹមប៉ុណ្ណឹងបងជិតប្រសៃប្រសាទទៅហើយ” គេបញ្ចេញសំលេងយ៉ាងស្រទន់មកកាន់ខ្ញុំ។
💜”បើមានម្តងទៀត កុំសង្ឃឹមថាខ្ញុំព្រមលើកលែងទោសឲ្យសោះ” ជូបបប គេអោនក្បាលមកថើបថ្ងាស់ខ្ញុំជំនួយវិញ។
👿”បងសុំទោស” គេដកមាត់មកនិយាយពាក្យសុំទោសទាំងទឹកមុខគួរឲ្យអាណិត។
💜”ហេ៎ ធ្វើអីឲ្យចេះក្រែងចិត្តបងយុទ្ធផង” ខ្ញុំទ្រាំមើលមុខគេទៀតលេងបានក៏ងាកបែរទៅរកបងយុទ្ធវិញតែ បងយុទ្ធ? អ៉ាវវ បាត់គាត់ទៅណាហើយ។ មុនពេលហ៊ាងចាប់អោបខ្ញុំគាត់នៅនឹងនៅឡើយតាស។
😈”ក្រែងចិត្តអីបើវាមិននៅផង”
💜”គាត់ចេញទៅតាំងពីកាល?” ខ្ញុំឡេឡឺៗងាកឆ្វេងងាកស្តាំរកមើលបងយុទ្ធតែអ្វីដែលខ្ញុំឃើញគឺមានតែផ្ទាំងមុខរបស់អាកាប៉បអាយតែប៉ុណ្ណោះ។
😈”វាចេញទៅតាំងពីបងចាប់អូនអោបតាំងពីដំបូងមកម្ល៉េះ” ហើយខ្ញុំអីក៏វិញ្ញាណតិចម៉េសមនុស្សដើរចេញមួយទាំងមូលខ្ញុំមិនដឹងខ្យល់អីសោះ។
💜”មើលមុខស្អី? ល្មមទៅពេទ្យបានហើយឈាមហូរប្រឡាក់ពេញបង់រុំរបួសអស់ហើយ” ខ្ញុំមិនចង់ឲ្យគេសំលឹងមើលមកយូរជាងនេះទៀតទើបសម្រេចហៅគេទៅពេទ្យលាងរបួសចេញ។
😇”ទូ...” តែបងយុទ្ធមកដល់ល្មម។
💜”បាទបង” ខ្ញុំងាកទៅក៏បានឃើញបងយុទ្ធដើរមករកខ្ញុំដោយមានកាន់ប្រអប់មួយមកជាមួយ។
😇”ណេះ ប្រអប់ថ្នាំ ក្នុងនេះមានទាំងបង់រុំនិងទឹកថ្នាំ លាងរបួសសិនទៅ” នេះហើយគឺជាបងយុទ្ធដ៏ល្អរបស់ខ្ញុំ។ ចិត្តស្ងប់មិនឆេវឆាវគ្មានក្បាលគ្មានកន្ទុយដូចអាអ្នកជាប់ដៃទេ។ 😒
💜”អរគុណបងច្រើនណាស់ បងក៏គួរមើលរបួសរបស់បងដែរទៅ” ខ្ញុំទទួលយកប្រអប់ថ្នាំពីបងយុទ្ធទាំងសំលឹងមើលទៅកេមមាត់របស់គាត់។
😇”បងមិនអីទេ” ទោះជាជាំមាត់ តែបងយុទ្ធនៅតែផ្តល់ស្នាមញញឹមមកខ្ញុំជានិច្ច។
💜”ចាំខ្ញុំជួយលាបរបួសឲ្យបងសិនក៏បាន” ខ្ញុំរៀបនឹងដើរចូលទៅរកគាត់វិញទៅហើយ តែគាត់បែរជាលើកដៃហាមខ្ញុំ។
😇”ទូ មើលថែរបួសឲ្យអាប៉បចុះ បងទៅចាំនៅខាងក្នុងវិញ” គាត់និយាយហើយក៏បែរខ្នងដើរទៅបាត់។ ខ្ញុំនឹកអាណិតនិងយល់ពីចិត្តគាត់ណាស់ ដើម្បីសេចក្តីសុខអ្នកដទៃគាត់បែរជាសុខចិត្តមកឈឺចាប់តែម្នាក់ឯង។ ឲ្យខ្ញុំសុំទោសផងបងប្រុស😔
7 / 12
😈”ទូ បងឈឺ” សំលេងអ្វីមកពីណា?😒😒 គឺមកពីលោកនៅក្រោយខ្នងនឹងឯង។
💜”ម៉េចមិនស្លាប់តែម្តងទៅ” ខ្ញុំបែរខ្នងទៅសំលក់គេយកតែម្តង។ ចូលមកកាត់គ្មានដឹងពេលវេលាគេសេដសោះ។
😈”បងមិនស្លាប់ចោលអូនទៅងាយៗទេ” បានសំដីណាស់។
💜”មោនេះមោ” ខ្ញុំក៏ចាប់អូសដៃគេឲ្យមកអង្គុយនៅលើទោងឈើដែលខ្ញុំបានអង្គុយមុនហ្នឹង។
ក្រោយពីដាក់គូទអង្គុយចុះហើយខ្ញុំក៏ចាប់ទាញដៃគេមកមើលថាជំរៅមុតវាដល់កំរិតណា។ មើលទៅក៏មិនធម្មតាដែរណា😟
💜”ហាមស្រែកប្រាប់ឲ្យហើយ” ខ្ញុំប្រាប់បង្ការគេមុនឲ្យហើយព្រោះខ្លាចផ្អើលទឹកទន្លេ។
😈”ចាំបងបឺតមាត់អូនជំនួសវិញ ចឹងបងស្រែកលេងបានហើយ”
💜”បើចង់ឲ្យសំឡីរត់ចូលមាត់ក៏សាកមើលទៅ” ខ្ញុំនិយាយហើយក៏លើកសំឡីមកលរជិតមាត់គេវិញ។
😈”បងនឹងញ៉ាំឲ្យអស់ ញ៉ាំដល់ទាំងអូនទៀត” មិនត្រឹមតែពាក្យសំដីទេ តែមកទាំងកាយវិការទៀតផង អោនមករកសឹងតែបានស៊ីក្បាលខ្ញុំមែនទែនហើយ។
💜”នេះណេ”
😈”អូយយយយ” ខ្ញុំចង់សងសឹងគេខ្លះក៏សង្កត់ដៃទៅលើរបួសគេមួយទំហឹង។ លើកទោសឲ្យមិនទាន់បានប៉ុន្មានផងនៅមកសំបើមដៃទៀតហេ៎
💜”បើមិនចង់ត្រូវទៀតបិទមាត់ហើយនៅឲ្យស្ងៀម” ខ្ញុំលើកសំឡីជ្រលរមុខគេម្តងទៀតជាការព្រមាន។
😈”អូនពិតជាសាហាវណាស់” ខ្ញុំមិនខ្វល់គេនិយាយអីទៀតទេគិតតែពីឈ្ងោកមុខលាបរបួសឲ្យគេយ៉ាងយកចិត្តទុកដាក់និងថ្នមដៃបំផុតព្រោះខ្លាចគេឈឺ តែក៏នៅមានសំលេង ស៊ីប ស៊ឺត ម្តងម្កាលដែរព្រោះតែប៉ះចំកន្លែងជ្រៅ។
😈”ទូ?”
💜”កុំមាត់ ខ្ញុំកំពុងតែផ្ចង់អារម្មណ៍” ខ្ញុំឆ្លើយតបទៅគេទាំងក្បាលអោនលាបរបួសឲ្យគេយ៉ាងផ្ចិតផ្ចង់។
😈”អូននៅតែមិនទាន់បាត់ខឹងបងដដែរមែនទេ?”
💜”ប្រាប់ហើយថាឈប់ខឹងហើយ” នៅមិនចប់ទៀតរឿងនឹង។
😈”បើមិនខឹងចុះហេតុអីក៏អូននៅតែប្រើពាក្យខ្ញុំដាក់បងទៀត ឬក៏អូនចង់ឲ្យបងចាប់ថើបអូនសិនទើបអូនព្រម អូយយយទូបងឈឺ” ខ្ញុំទ្រាំនឹងពាក្យគេនិយាយមិនបានក៏ច្រុលដៃសង្កត់របួសគេខ្លាំងតិចទៅ តែក៏ខំទប់សើច(សុំទោសគឺតាំងចិត្តច្បាស់ណាស់)។ តាមពិតគ្នានៅជាប់មាត់ភ្លេចខ្លួនបន្តិចនឹងណា។
8 / 12
💜”និយាយទៅគឺមានខឹងខ្លះដែរខឹងខ្លាំងគឺពេលដែរទៅឃុបឃិតគ្នានឹងអារិទ្ធមកសំដែងចង់បញ្ឈឺអូន ហ៊ានណាស់ទាំង២នាក់ បើដឹងថាបែបនឹងអូនច្របាច់ករបងឲ្យស្លាប់តាំងពីថ្ងៃនឹងមកល្អបាត់” ខ្ញុំជូតបណ្តើរតបទៅគេបណ្តើរ។
😈”អូរររ បងក៏មិនចង់ដែរតែអូនទៅប្រាប់រិទ្ធថាមិនស្គាល់បងធ្វើអី បងក៏គិតចង់ធ្វើឲ្យដូចមែនទែនទៅ ហើយក៏តាំងចិត្តចង់ដឹងពីអាការះប្រច័ណ្ឌអូនតិចដែរ តែអូនគ្មានទុកមុខឲ្យបងសោះប្រលះបងគ្មានសល់សាច់សូម្បីតិច”
💜😁សុំទោសផងណាដែលជ្រុលមាត់បន្តិច ហឺមម តែក្រៅពីរឿងនឹងការពិតទៅអូនមិនដែរខឹងនឹងបងឡើយ អូនគ្រាន់តែមិនពេញចិត្តនូវទង្វើដែលបងបានធ្វើមកលើអូននិងមនុស្សដែលពាក់ពន្ធនឹងអូនប៉ុណ្ណោះឯង” ខ្ញុំឈ្ងោកសើចនឹងពាក្យសំដីគេហើយក៏ប្រាប់ការពិតទៅគេវិញ។
😈”ចឹងហេតុអីក៏អូននិយាយថាស្អប់បង?”
💜”អូននិយាយទៅព្រោះអូននៅអន់ចិត្តដែលបងមិនយល់ពីអូន ដែលបងមិនព្រមចេះធំនឹងគេ គិតតែពីអារម្មណ៍ក្តៅក្រហាយរបស់ខ្លួនរហូតដល់លេងដឹងអីធ្វើឲ្យកំហឹងមកគ្រប់គ្រងបាន ហើយម្យ៉ាងក៏នៅមិនទាន់ចង់ព្រមត្រូវគ្នាជាមួយបង ដោយសារតែអូនចង់ទុកពេលឲ្យបងបានដឹងពីកំហុសរបស់ខ្លួនឲ្យកាន់តែច្បាស់ហើយកែប្រែខ្លួនឲ្យមានសតិច្រើនជាងនេះតែប៉ុណ្ណោះ”
💜”ហឹសៗ តែពេលនេះអូនបានដឹងហើយថាបងនៅតែស្វែងយល់ពីកំហុសរបស់បងមិនឃើញដដែរ ថែមទាំងធ្វើខ្លួនល្ងីល្ងើឲ្យអូនភ័យទៀត”
💜”ហើយត្រូវចងចាំណា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយបងមិនត្រូវធ្វើបាបខ្លួនឯងបែបនេះទៀតទេ បើបងស្រលាញ់មើលថែខ្លួនឯងមិនបានល្អផង តើបងមានសម្ថភាពឯណាចង់មកមើលថែអូនបាននោះ”
😈”ទូ….”
💜”លើកក្រោយអូននឹងខឹងបងប្រាកដណាស់បើបងនៅតែធ្វើរឿងឆ្កួតៗយ៉ាងនេះទៀត” មាត់តបទៅគេគ្រប់ម៉ាត់តែដៃនិងក្បាលខ្ញុំនៅតែបន្តសកម្មភាពចាត់ការរបួសរបស់គេដដែរ។ វារៀងយូរនិងពិបាកបន្តិចហើយព្រោះតែដៃអ្នកព្យាបាលក៏ឈឺមិនចាញ់ដៃអ្នករបួសដែរ។
😈”ជូបប😚 ឲ្យបងសុំទោស បងសន្យាថានឹងមិនធ្វើបាបខ្លួនឯងហើយក៏នឹងមើលថែអូនឲ្យបានល្អបំផុតអស់មួយជីវិតបង” គេអោនមកថើបក្បាលខ្ញុំដោយខ្ញុំមិនបានដឹងខ្លួននិងថែមនិយាយពាក្យសន្យាដាក់ខ្ញុំទៀត។ ខ្ញុំលឺដូច្នេះក៏ងើបមុខឆ្លើយតបទៅគេវិញព្រោះខ្ញុំចង់បញ្ជាក់ឲ្យគេដឹងថាខ្ញុំប្រាកដប្រជានឹងពាក្យមួយឃ្លានេះមែន។
💜”ហើយមួយទៀតអូនគឺជាមនុស្សដែលរក្សាពាក្យសន្យាជានិច្ច ទោះយូរឬក៏ឆាប់ក៏អូនគ្មានថ្ងៃភ្លេច ចឹងបងអាចដកពាក្យអំបាញ់មិញវិញបានព្រោះវានៅទាន់ពេល” ខ្ញុំដឹងថាវាមិនអាចទៅរួចទេ ព្រោះសេ្នហាពួកយើងគ្មានអ្នកណាទទួលស្គាល់ឡើយ។
😈”បងគ្មានថ្ងៃដកពាក្យសន្យាអំបាញ់មិញឡើយ ហើយបងនឹងធ្វើឲ្យអូនឃើញថាបងនិយាយពិតធ្វើពិត”
9 / 12
😈”បងក៏ដឹងថាអូនជាមនុស្សគោរពពាក្យសន្យា បើមិនចឹងអូនក៏មិនមែនហ៊ានកុហកបងទៅជួបនឹងអាសក់ក្បាលឆេះនោះដែរ” ដល់វគ្គរំលឹងរឿងចាស់ម្តងហើយ។
💜”អឺមម រឿងនឹងអូនក៏មានចំនែកខុសដែរ ដែលមិនព្រមប្រាប់បងពីការពិត ព្រោះអូនដឹងថាបងនឹងមានប្រតិកម្មយ៉ាងម៉េចខ្លះមកលើលើរឿងនេះ រហូតដល់់ពេលដែលបងប្រាប់ថាបងជឿទុកចិត្តអូនអ្វីៗវាហួសបាត់ទៅហើយព្រោះអូនបានកុហកបងរួចស្រេចហើយ ចំនុចនេះវាកាន់តែធ្វើឲ្យអូនមានអារម្មណ៍ថាខុសលើសដើម ឲ្យអូនសុំទោសដែលបំផ្លាញទំនុកចិត្តបង” ខ្ញុំនិយាយទាំងដៃម្ខាងទំលាក់សំឡីចុះហើយលូកទៅជូកសក់គេឡើងដែលវាកំពុងតែបក់ទៅបក់មកទៅតាមកំលាំងខ្យល់ តែហ៊ាងបែរជាយកដៃរបស់គេដែលមានរបួសប្រឡាក់ឈាមនៅឡើយមួយទៀតមកចាប់ដៃខ្ញុំយកទៅថើបជំនួសវិញ។
😈”អត់ទេ អូនមិនខុសទៀតទេ បងខ្លួនឯងដែលមិនល្អមិនគោរពពាក្យដែលខ្លួនបាននិយាយប្រាប់អូន បងបានប្រាប់អូនរួចហើយទោះពួកយើងឈ្លោះប្រកែកគ្នាយ៉ាងណាក៏បងមិនអាចឈ្នះអូនបានដែរ ព្រោះអូនជាគឺជាអ្វីៗគ្រប់យ៉ាងរបស់បង” គេញញឹមនិងខំប្រឹងបញ្ចូលអារម្មណ៍ដឹងខុសទាំងអស់តាមរយះខ្សែភ្នែកដ៏មោះមុតរបស់គេមកកាន់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តរឹតតែអាណិតគេទ្វេដង។
💜”ហ៊ឺសស បើចេះគិតដល់ពាក្យនេះតាំងពីដំបូង ប្រហែលរឿងមិនដល់ថ្នាក់នេះទេមើលទៅ” ដោយខ្លាចគេដឹងចិត្តខ្ញុំខំធ្វើជាពេបមាត់ដាក់គេហើយក៏ទាញដៃចេញមកអោនលាបរបួសឲ្យគេបន្តទៀត។
😈”មកពីកំហឹងនិងភាពឈឺចាប់វាជ្រាលពេញមុខបងពេក ទើបអារម្មណ៍បងពេលនោះគឺមានតែការខឹងសម្បារតែប៉ុណ្ណោះ ឲ្យបងសុំទោសផងណាមនុស្សល្អរបស់បង” ដោយអស់ដៃខ្ញុំចាប់ហើយទើបគេបែរមកយកក្បាលគេមកញីនិងក្បាលខ្ញុំម្តង។ ខ្ញុំក៏មានតែបណ្តោយតាមគេចុះ។
💜”បានហើយឈប់និយាយរឿងកន្លងហួសទៀតទៅ”
😈”អឺ… ចុះរឿងរបស់ឡាវីនវិញ អូនក៏មិនខឹងបងដែរតើមែនទេ?” ស្ងាត់បន្តិចគេក៏ដកក្បាលចេញហើយនិយាយមកម្តងទៀត។ ខ្ញុំបញ្ឈប់សកម្មភាពបន្តិចដើម្បីនឹកគិតទៅដល់រឿងមួយនេះ។ បើថាខឹងក៏វាមិនត្រូវប៉ុន្មានដែរតែវាឈឺចិត្តច្រើនជាង(បានតែនិយាយក្នុងចិត្តព្រោះមិនចង់ឲ្យគេដឹងពីភាពឈឺចាប់)។
💜”ដរាបណាអូនមិនទាន់បានស្តាប់ហេតុផលពីបង អូនក៏គ្មានសិទ្ធទៅខឹងនឹងបងដែរ” (វាគ្រាន់តែជាពាក្យបន្លប់ចិត្តតែប៉ុណ្ណោះ) ខ្ញុំនិយាយទៅតែឲ្យហើយៗទៅ ព្រោះនៅមិនទាន់ចង់រំលឹងពីវាប៉ុន្មានដែរ។ បើនិយាយពីរឿងឈឺចិត្តវាក៏ឈឺហួសទៅហើយ យំក៏យំឆ្អែតឆ្អន់ហើយដែរ តែគិតៗទៅឲ្យធ្វើយ៉ាងម៉េចបានបើខ្ញុំមិនទាន់ដឹងរឿងច្បាស់ផងតើឲ្យទៅរករឿងគេយ៉ាងមិចទៅ។ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថាការបកស្រាយគេនឹងល្អគ្រប់គ្រាន់សំរាប់ខ្ញុំទទួលយកបាន។
😈”បងយល់ហើយថាហេតុអីក៏អូនធ្វើបែបនេះដាក់បង ព្រោះអូនតែងតែជាមនុស្សដែលមានហេតុផលជានិច្ច សូម្បីតែឃើញបងនៅតែ២នាក់ជាមួយឡាវីនក៏ដោយក៏អូនអាចគ្រប់គ្រងចិត្តឲ្យស្ងប់មិនខឹងរករឿងផ្អើលគេផ្អើលឯងដូចដែលបងបានធ្វើទៅលើអូនឡើយ ថែមទាំង
10 / 12
ព្យាយាមចង់ស្តាប់ការបកស្រាយរបស់បងទៀត” គេនិយាយដោយយកដៃមកសើយមុខខ្ញុំឡើងដើម្បីបានសំលឹងមុខគ្នា។ តែខ្ញុំមិនចង់សំលឹងយូរក៏បែរទៅនិយាយវែករកមើលក្រណាត់រុំរបួសវិញ។ ខ្ញុំមិនហ៊ានមើលមុខគេព្រោះខ្ញុំខ្លាចទប់ចិត្តមិនបានហក់ទៅបឺតមាត់គេនឹងណា(😁😁)
💜”បើបានយល់ហើយ ក៏ជួយព្យាយាមយកមកប្រើផង ខ្លួនធំក្បាលសឹងតែដុះស្កូវលូវហើយកុំនៅធ្វើចរិកឆេវឆាវដូចកូនក្មេងមិនដឹងអីទៀត អូនចង់ឲ្យបងក្លាយជាមនុស្សចេះគិតច្រើនជាងនេះ រាល់ថ្ងៃនឹងធ្វើជាឪគេបានហើយណាមានដឹងខ្លួនអត់” ខ្ញុំនិយាយផងចាប់ទាញបង់មករុំរបួសឲ្យគេផង។
😈”ហឹសៗៗ នឹងត្រៀមខ្លួនធ្វើជាម្តាយគេហើយហី៎ហ៎” ខ្ញុំងើបមុខសំលក់មុខគេតែគេបែរជាសើចចេញធ្មេញដាក់ខ្ញុំទៅវិញ។
💜”ធ្វើជាម្តាយបងវិញប្រសើរជាង អូននឹងបានចាប់វាត់បងរាល់ថ្ងៃ” ខ្ញុំនិយាយទាំងលរដៃទៅទាញត្រចៀកគេ។
😈”ហាហាហា ឈប់ហើយអ្នកម្តាយ ឈប់ហើយ” គេសើចហើយក៏ខំឆ្មុលក្បាលមករកខ្ញុំទៀត។
💜”ហើយម្ខាងហើយ ហុចដៃមួយទៀតមក” ខ្ញុំគេចខ្លួនប្រលែងដៃចេញពីត្រចៀកគេហើយក៏ចាប់យកដៃគេម្ខាងទៀតមកចាត់ការរឿងរបួសបន្ត។ ម្ខាងនេះរៀងលឿនបន្តិចព្រោះស្នាមរបួសមានមិនសូវជ្រៅប៉ុន្មានទេ។
💜”រួចរាល់ហើយ” ទម្រាំតែហើយខ្ញុំចង់ពុលថ្នាំលាបរបួស។
😈”រួចរាល់អី នៅរបួសមួយកន្លែងទៀត” ខ្ញុំកំពុងតែរៀបចំស្រាយបង់ចាស់របស់ខ្ញុំដើម្បីប្តូរថ្មីវិញគេក៏និយាយឡើង។
💜”ហា៎? របួសកន្លែងណាទៀត?” ខ្ញុំក៏ចាប់ទាញដៃគេមកមើលវិញក្រែងខ្ញុំព្យាបាលមិនទាន់អស់ តែគេបែរជាចាប់ក្តោបមុខខ្ញុំឲ្យងើយទៅរកគេវិញ។
😈”របួសត្រង់កន្លែងដែលអូនបានផ្តល់ឲ្យបងនោះអី” អុប របួសសំខាន់ដែលខ្ញុំនឹករកវិធីព្យាបាលមិនឃើញ តែគេចេះរកថ្នាំមកបន្សាបខ្លួនឯងបានគឺដោយបបូរមាត់របស់ខ្ញុំនេះឯង។ ការថើបរបស់គេម្តងនេះគឺវាយូរនិងទន់ភ្លន់ខ្លាំងណាស់រហូតដល់ខ្ញុំស្លុងអារម្មណ៍ទៅគ្មានសល់ជាប់ខ្លួន។ ខ្ញុំសុំសារភាពថាខ្ញុំនឹកស្នាមថើបរបស់គេបែបនេះខ្លាំងណាស់ វាធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងរ៉ាងមានក្តីសុខរបស់ពួកយើងទាំង២កន្លងមកទោះបីជាមានមិនសូវច្រើនតែខ្ញុំទទួលបានពីគេគ្មានចន្លោះ។(ពេលត្រូវស្នេហ៍គេចឹងភ្លេចអស់ហើយអារឿងអាក្រក់ៗនោះ សេ្នហាមូរបាំងមែន)។
😈”ពេលនេះលែងមានការឈឺចាប់សំរាប់ពួកយើងទាំង២នាក់ទៀតហើយ” អស់ពីដកមាត់ចេញហើយគេនៅមានបន្ថែមនូវការថើបថ្ងាសមកឲ្យខ្ញុំមួយទៀត។ ខ្ញុំបានត្រឹមតែញញឹមឆ្លើយតបទៅគេវិញតែប៉ុណ្ណោះ។
😈”មោះដល់វេនបងថែទាំរបួសអូនវិញម្តងហើយ” គេនិយាយហើយក៏ចាប់ទាញដៃខ្ញុំទៅស្រាយបង់រុំរបួសបន្ត ហើយចាត់ចែងធ្វើដូចអ្វីដែលខ្ញុំបានធ្វើឲ្យគេវិញម្តង។ ខ្ញុំសំលឹងមើលកាយវិការយកចិត្តទុកដាក់របស់គេដោយស្នាមញញឹម។ ខ្ញុំសង្ឃឹមថាមេរៀនលើកនេះនឹងធ្វើឲ្យគេអាចកែប្រែខ្លួនគេឲ្យយល់ដឹងបានច្រើនជាងមុន។
11 / 12
💜”ហ៊ាង?” ដល់ពេលខ្ញុំសំនូមពរគេវិញម្តងហើយ។
😈”បាទ ម៉ែវា” មើលគេតមកវិញចុះ ខ្ញុំចង់តែខោកក្បាលគេឲ្យពកទេ ក្បាលកំពុងតែអោនស្រាប់ផង។
💜”បងគួរតែទៅសុំទោសបងយុទ្ធផងណា” គ្រាន់តែបានលឺខ្ញុំនិយាយភ្លាមគេក៏បញ្ឈប់សកម្មភាពហើយងើបមកសំលឹងមើលមុខខ្ញុំម្តង។ នេះកុំប្រាប់ថាចង់តវ៉ាមិនព្រមណា ខ្ញុំនឹងចាប់ធាក់លោកទំលាក់ទឹកតែម្តង។(គិតទៅស្រមើរស្រមៃគិតតែខ្លួនឯងអត់ឈប់សោះអ្នកម្នាងតួឯកមួយនេះ)
😈”អូនមិនបាច់បារម្ភទេ បងដឹងខ្លួនឯងច្បាស់ហើយថាបងគួរធ្វើយ៉ាងម៉េចបន្តនោះ” គេនិយាយទាំងស្នាមញញឹមមកកាន់ខ្ញុំ។ បានន័យថាគេចេះគិតមែនទែនហើយ។
💜”ល្អណាស់ ព្រោះបងយុទ្ធបានធ្វើដើម្បីយើងមកច្រើនហើយ អូនមិនចង់ឃើញគាត់កើតទុក្ខទៀតទេ”
😈”បាទ បងប្រុសរបស់អូនល្អគ្រប់១០ហើយ” 😗😗យី មាត់និយាយបានហើយចាំបាច់យកដៃមកច្របាច់មាត់ឯងទៀត។
😈”តោះរួចហើយ ត្រលប់ទៅវិញ” ហើយហា៎? លឿនម៉េស? ខ្ញុំអោនមើលទៅដៃខ្ញុំក៏ឃើញថាវារួចរាល់ហើយមែន។ សេវាកម្មរហ័សទាន់ចិត្តបស់គេ។
ក្រោយពីរៀបចំរបស់របររួចហើយពួកយើងក៏បណ្តើរកាន់ដៃគ្នាត្រលប់ចូលផ្ទះវិញដោយដៃម្នាក់ៗរុំសុទ្ធតែបង់។
💜”បងយុទ្ធ?” ចូលមកដល់ក្នុងផ្ទះខ្ញុំក៏បានឃើញបងយុទ្ធកំពុងតែឈរនិយាយគ្នាយ៉ាងញាប់មាត់ជាមួយនឹងបងសាន់។
😇”អររ រួចរាល់ហើយហ៎? ល្អណាស់នៅបាយល្ងាចជាមួយគ្នាទេ?” បងយុទ្ធដ៏សែនល្អរបស់ខ្ញុំអើយ គេវាយបែកមាត់ប៉ុណ្ណឹងហើយនៅធ្វើដូចគ្មានរឿងអីកើតឡើងទៀត។
💜”អឹមម បងប្រុសបបួលមួយទាំងមូលហើយ មិនហ៊ានជំទាស់ទេ តែខ្ញុំសុំទៅសាលាយកឡានទៅទុកនៅផ្ទះសិនណា ខ្លាចអស់គ្រឿងក្នុង” ខ្ញុំខំនិយាយឲ្យគាត់បានសើចតែគាត់បែរជាធ្វើមុខឆ្ងល់មកវិញ។
😇”ហា៎? ថ្ងៃនេះទូជិះឡានខ្លួនឯងហ៎?” ហេតុអីម្នាក់ៗធ្វើដូចជារឿងធំដុំណាស់ម្ល៉េះគ្រាន់តែខ្ញុំចាប់ផ្តើមជិះឡានវិញនឹង។
💜”បាទ ខ្ញុំឈប់ពឹងហ៊ាទៀតហើយ”
😇”អរ ព្រោះពេលនេះគេគ្រប់អាយុនឹងមានគ្រួសារបានហើយហាហាហា” ចុំ នេះលេងខ្ញុំវិញហើយតាស។ មិនគួរខំមានចិត្តអាណិតសោះ។
💜”បាទ គ្រួសារម៉ាក់ប៉ាខ្ញុំមានយូរហើយ” ខ្ញុំធ្វើជាញាក់មុខនិយាយបង្វៀងគាត់វិញ។
😇”ចឹងហ៎ លោកប្រុសតូច” ខ្លាំងណាស់លោកបងម្នាក់នេះ
😈”ទូ អូនទៅចាំបងនៅក្នុងឡានមុនទៅ បងចង់និយាយជាមួយអាយុទ្ធបន្តិច” ខ្ញុំរកហារមាត់តបទៅបងយុទ្ធវិញហើយតែក៏ត្រូវហ៊ាងចូលមកកាត់។ ប្រហែលជាទ្រាំសុំទោសបងយុទ្ធលេងបានហើយមើលទៅ។
💜”អឹមមម អូខេ” ខ្ញុំងាកទៅងក់ក្បាលដាក់ហ៊ាងហើយក៏ដើរ សំដៅទៅរកបងយុទ្ធ។
💜”អរគុណបងខ្លាំងណាស់សំរាប់ថ្ងៃនេះ បងគឺជាបងប្រុសដ៏ល្អម្នាក់សំរាប់ខ្ញុំជានិច្ច” ខ្ញុំចូលទៅអោបបងយុទ្ធដោយការគោរពស្រលាញ់គាត់ក្នុងនាមជាប្អូនម្នាក់អស់ពីបេះដូង។ ហើយខ្ញុំក៏ដើរចេញទៅទុកឱកាសឲ្យពួកគេបាននិយាយគ្នាម្តង។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment